ជនជាតិខ្មែរ និង​បរទេសជិត ៥ពាន់នាក់ ត្រូវជាប់ឃុំ ខណៈមន្ត្រីនគរបាល ៧៧នាក់ ត្រូវវិន័យធ្ងន់ធ្ងរដោយសារ Online Scams
នគរបាលរាជធានីឃាត់ខ្លួនបុរសម្នាក់ បែកធ្លាយសម្លេងតាមបណ្តាញសង្គម ម៉ាក់ងាយធ្ងន់ធ្ងរលើវីរជនកងទ័ពកម្ពុជា
កម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនជាតិចិនចំនួន០៧នាក់ និងដកហូតសារធាតុញៀនជិត១តោន រួមទាំងអាវុធវែងខ្លីជាច្រើនដើម
នគរបាលរាជធានីភ្នំពេញខិតខំបង្ក្រាប Online Scams បំបែកក្រុមតូច ខណៈក្រុមធំៗបង្រ្កាបរួចរាល់

សន្តិសុខ និង សង្គម

ឪពុកដែលគំរាមសម្លាប់កូន​ ហើយថតវីដេអូបង្ហោះតាមហ្វេសប៊ុក សមត្ថកិច្ចចាប់ខ្លួនបានហើយ ឯកូនប្រុសមានសុវត្ថិភាព

2024/01/20 10:52:23 pm        2456
កំពត៖ ស្នងការដ្ឋាននគរបាលខេត្តកំពត នៅរសៀលថ្ងៃទី២០ខែមករានេះ បានឲ្យដឹងថា នារសៀល​នេះ ចំពោះករណីឪពុកគំរាមសម្លាប់កូនប្រុសខ្លួនឯង ហើយថតវីដេអូ​បង្ហោះ​តាម​ហ្វេសប៊ុក​នោះ កម្លាំងសមត្ថកិច្ចចាប់បានហើយ​ ឯកូនប្រុស គឺមានសុវត្ថិភាពធម្មតា។ បើតាម​ស្នង​ការ​ខេត្តបានឲ្យដឹងថា បច្ចុប្បន្ន ក្មេងប្រុសបានប្រគល់ជូនម្តាយហើយ ដោយឡែកប្តីបន្តនិតិវិធី តាមច្បាប់​។

ជិះម៉ូតូពីស្រុកទៅយកប្រពន្ធនៅភ្នំពេញ ត្រូវគេគប់ដុំថ្មប្លន់ម៉ូតូ នៅផ្លូវជាតិលេខ២ ក្នុងស្រុកកណ្តាលស្ទឹង

2024/01/19 09:52:19 pm        2279
កណ្តាល៖ បុរសម្នាក់បានរងរបួសធ្ងន់ធ្ងរក្បែរស្លាប់ បន្ទាប់ពីរូបគេបានធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ២ ហើយត្រូវជនមិនស្គាល់មុខយកដុំថ្មគប់បណ្តាលឱ្យដួល ហើយក៏លើកម៉ូតូយកទៅបាត់ស្រមោល បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១យប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ត្រង់ចំណុចម្តុំស្ពានក្រវ៉ាត់ក្រុង ស្ថិតក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ ជនរងគ្រោះមានឈ្មោះ ហៀង ភេទប្រុស អាយុ ៤៧ ឆ្នាំ មានស្រុកកំណើតនៅភូមិព្រៃស្នួល ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ។ ចំណែកម៉ូតូដែលចោរប្លន់យកទៅបាត់នោះម៉ាកសេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1AC - 2119 ជាម៉ូតូដែលជនរងគ្រោះខ្ចីគេជិះ ។តាមប្រភពព័ត៌មាន បានឱ្យដឹងថា ជនរងគ្រោះត្រូវបានពលរដ្ឋអ្នកដំណើរប្រទះឃើញដេករងរបួស​ក្នុងថ្លុកឈាមលើកំណាត់ផ្លូវជាតិលេខ២ ​តែម្នាក់ឯងនៅវេលាកើតហេតុខាងលើ ក្នុងនោះគេ​បានប្រទះឃើញដុំឥដ្ឋ និងដុំថ្មមួយចំនួនបែកនៅក្បែរខ្លួនជនរងគ្រោះផងដែរ ។ ដោយបានឃើញដូចនោះ ​ពលរដ្ឋដែលបានឃើញហេតុការណ៍ ក៏បានជួយយកទូរស័ព្ទក្នុងខ្លួន​ជនរងគ្រោះទំនាក់ទំនងទៅតាមលេខដែលមានក្នុងទូរស័ព្ទ ក៏ខលចូល​បងប្អូន​សាច់ញាតិ ទើប​សាច់ញាតិជនរងគ្រោះធ្វើដំណើរមកពីស្រុក ​ដើម្បីដឹក​បញ្ចូន​ជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ តាមប្រភពពីសាច់ញាតិ បានឱ្យដឹងថា ជនរងគ្រោះ បានធ្វើចេញពីស្រុកទាំងយប់ ទៅទទួល​ប្រពន្ធដែលកំពុងធ្វើការនៅភ្នំពេញ ​ដើម្បីត្រឡប់មកស្រុកវិញ ត្រៀម​ចូលរួម​ហែរ​ជំនូន​ក្នុងពិធីមង្គលការក្មួយស្រីបង្កើត នៅព្រឹកថ្ងៃទី១៩ ខែមករានេះ ។ ប៉ុន្តែជាអកុសល ធ្វើដំណើរមិនទាន់ដល់ភ្នំពេញផង​ ក៏ជួបរឿងហេតុបែបនេះតែម្តងទៅ ។ បច្ចុប្បន្នជនរងគ្រោះ កំពុងសង្គ្រោះនៅមន្ទីរពេទ្យ ដោយក្រុមគ្រូពេទ្យបានប្រាប់សាច់ញាតិថា ស្ថានភាពរងរបួសជនរងគ្រោះ ​គឺសង្ឃឹមនៅរស់តិចតួចបំផុត ​ដោយសារផ្ទៃមុខ គឺរងរបួស​បែកធ្ងន់ធ្ងរខ្លាំងបំផុត ។ ក្នុងនោះដែរ កម្លាំងនគរបាលស្រុក និងនគរបាលថ្នាក់ខេត្ត ក៏បានចុះទៅដល់មន្ទីរពេទ្យ ដើម្បី​សាកសួរនាំព័ត៌មាន និងទទួលពាក្យបណ្តឹងពីសាច់ញាតិជនរងគ្រោះ ដើម្បីបើកការស្រាវជ្រាវ​ឱ្យបានច្បាស់លាស់ថាជាករណីអ្វី ក្នុងការបន្តរកយុត្តិធម៌ជូនរងគ្រោះ ​ប្រសិនបើកំណត់ឃើញថា ជា​ករណីប្លន់យកម៉ូតូប្រាកដមែន សមត្ថកិច្ច​នឹងបន្តជំនាញតាមចាប់ខ្លួនជនសង្ស័យ​យកមកផ្តន្ទាទោស​តាមផ្លូវច្បាប់ ។សូមបញ្ជាក់ថា ស្ថានភាពជីវភាពគ្រួសារជនរងគ្រោះ​ គឺមានភាពក្រ​ខ្សត់ខ្សោយ​ខ្លាំងណាស់ រកមួយថ្ងៃរស់មួយថ្ងៃនោះទេ​ ដោយជនរងគ្រោះជាប្តីធ្វើសំណង់ ​និងដើររកក្តាមខ្យងតាមវាលស្រែ​យកមកទទួលក្នុងគ្រួសារ ​ហើយស្ត្រីជាប្រពន្ធធ្វើការស៊ីឈ្នួលនៅភ្នំពេញ ​ខណៈដែលអ្នកទាំង២ ក៏មាន​កូនប្រុសស្រី០៤នាក់ ​នៅក្នុងបន្ទុកផងដែរ ។ ឥលូវបុរសជាប្តីមកជួបរឿងអកុសល​បែបនេះ​ទៅទៀត តើឱ្យស្ត្រីជាប្រពន្ធ រំពឹងអ្វីទៀត ​ដើម្បី​ជ្រោមជ្រែង​គ្រួសារដ៏កម្សត់មួយនេះឱ្យទៅមុខបាន ។ សាច់ញាតិជនរងគ្រោះអំពាវនាវ ​សូមឱ្យសមត្ថកិច្ចជួយយកចិត្តទុកដាក់ស្រាវជ្រាវ ដើម្បី​តាមយក​ទ្រព្យម៉ូតូ​ដែលគាត់ខ្ចីគេយកមកវិញផង ព្រោះគាត់កំពុងក្រលំបាក​ស្រាប់ទៅហើយ តើនៅ​មានលទ្ធិភាពឯណាត្រូវសងម៉ូតូគេទៀតនោះ ​ខណៈដែលជនរងគ្រោះរងរបួសក្បែរស្លាប់បែបនេះ ។ ពលរដ្ឋអ្នកដំណើរ​ ក៏បានសំណូមពរដល់សមត្ថកិច្ចតាមមូលដ្ឋាន ​មានខេត្តកណ្តាល ​និងខេត្តតាកែវ ដែលមានការជាប់ពាក់ព័ន្ធនៅលើកំណាត់ផ្លូវជាតិ​លេខ០២ ​សូមមេត្តាបន្ថែម​កម្លាំងចេញល្បាតចេញ​ពួនស្ទាក់ ​ដើម្បីបង្ការបង្ក្រាបទប់ស្កាត់អំពើអសន្តិសុខនានា ​នាពេលរាត្រីឱ្យបានខ្លាំងខ្លាផង ខណៈដែលបច្ចុប្បន្ននេះ ​គេបានសង្កេតឃើញថា ​សកម្មភាព​ក្រុមក្មេងទំនើងកាប់ចាក់គ្នា ដេញ​គប់វាយគ្នា និងគប់វាយបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ ​ឬក៏ឈ្លៀតឱកាសធ្វើសកម្មភាពប្លន់ ក៏កំពុងកើតមានជា​ញឹកញយ​ផងដែរ ​ព្រោះតែដងផ្លូវខាងលើ ​គឺជាផ្លូវស្ងាត់ ​ហើយងងិតទៀត ទើបជាកត្តាឱ្យក្រុមជនសង្ស័យ​អាចមាន​ឱកាសគ្រប់គ្រាន់ក្នុងការធ្វើសកម្មភាព ៕ លីហេង

លោក ដេវីត កាមេរូន ប្រាប់រដ្ឋមន្ត្រីអ៊ីរ៉ង់ថា ការវាយប្រហារនៅសមុទ្រក្រហម ត្រូវតែបញ្ចប់

2024/01/19 08:12:36 pm        114
រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក ដេវីត កាមេរូន បាននិយាយថា លោកបានបញ្ជូន «សារច្បាស់លាស់» ជូនរដ្ឋាភិបាលអ៊ីរ៉ង់ថា ការវាយប្រហាររបស់ក្រុមឧទ្ទាមហួទីនៅសមុទ្រក្រហម ត្រូវតែបញ្ចប់។លោកដេវីត កាមេរូន បានជួបជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោកហ៊ូសេន អាមីរ៉ាប់ឌូឡាហៀន (Hossein Amir-Abdollahian) នៅឯវេទិកាសេដ្ឋកិច្ចពិភពលោកកាលពីថ្ងៃពុធ។ការិយាល័យបរទេស បាននិយាយថា នៅក្នុងកិច្ចប្រជុំនោះ លោកបានថ្កោលទោសការវាយប្រហារដោយគ្រាប់រ៉ុក្កែតរបស់ក្រុមហួទីថា ខុសច្បាប់ និងមិនអាចទទួលយកបានលើនាវាដែលប្រើប្រាស់ផ្លូវពាណិជ្ជកម្មសមុទ្រក្រហមដ៏សំខាន់នេះ។លោកបានអំពាវនាវឲ្យអ៊ីរ៉ង់ប្រើឥទ្ធិពលរបស់ខ្លួន «ដើម្បីទប់ស្កាត់មិនឲ្យមានការគំរាមកំហែងបន្ថែម ទៀត»។ថ្លែងទៅកាន់សារព័ត៌មាន BBC ក្នុងកិច្ចប្រជុំមេដឹកនាំធុរកិច្ច និងនយោបាយ នៅទីក្រុងដាវូស ( Davos) ប្រទេសស្វ៊ីស លោកដេវីត កាមេរូន បាននិយាយថា៖«សេរីភាពនៃការធ្វើនាវាចរណ៍ គឺជាសេរីភាពដ៏សំខាន់សម្រាប់ពាណិជ្ជកម្មពិភពលោក»។លោកដេវីត បាននិយាយថា អ៊ីរ៉ង់«ទទួលខុសត្រូវចំពោះអស្ថិរភាពជាច្រើននៅក្នុងតំបន់»តាមរយៈការគាំទ្រក្រុមហាម៉ាសនៅហ្គាហ្សា ក្រុមហេសបូឡានៅលីបង់ និងក្រុមហួទីនៅប្រទេសយេម៉ែន។ចក្រភពអង់គ្លេសមាន «ទំនាក់ទំនងដ៏លំបាក» ជាមួយអ៊ីរ៉ង់ ប៉ុន្តែ «ការងាររបស់រដ្ឋមន្ត្រីការបរទេស គឺដើម្បីជួប និងផ្តល់សារច្បាស់លាស់មួយចំនួន ដែលជាអ្វីដែលខ្ញុំបានធ្វើ»។

ក្រុមជនសង្ស័យចំនួន១៨នាក់ ត្រូវបាននគរបាលធ្វើការបង្ហាញមុខជាសាធារណៈ​ពាក់ព័ន្ធ​ករណីកាប់ប្លន់

2024/01/19 07:45:30 pm        346
ក្រុមជនសង្ស័យចំនួន១៨ នាក់ ដែលជាមុខសញ្ញាធ្វើសកម្មភាព​កាប់​ប្លន់​យ៉ាង​សកម្ម​ក្នុង​ភូមិ​សាស្ត្រ​រាជ​ធានីភ្នំពេញ ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្ម​ទណ្ឌ​នៃ​ស្នង​ការដ្ឋាន​នគរបាល​រាជ​ធានី​ភ្នំពេញ ធ្វើការបង្ហាញមុខជាសាធារណៈ នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤នេះ។ ជនសង្ស័យជាក្រុមក្មេងទំនើងនិងជាក្រុមដែលកាប់ប្លន់យ៉ាងសកម្មក្នុងភូមិសាស្ត្ររាជធានីភ្នំពេញត្រូវ​បាន​កម្លាំងនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​សហការ​ជាមួយ​នឹង​កម្លាំង​អធិការដ្ឋាននគរបាលខណ្ឌធ្វើការស្រាវជ្រាវឃាត់ខ្លួនជាបន្តបន្ទាប់ ពាក់ព័ន្ធនឹងករណី​កាប់​ប្លន់ និង​ហិង្សាមានស្ថានទម្ងន់ទោស។ប្រតិបត្តិការនៃការឃាត់ខ្លួនក្រុមជនសង្ស័យទាំង១៨នាក់នេះកម្លាំងជំនាញបានធ្វើការងារស្រាវជ្រាវ​ឃាត់ជាបន្តបន្ទាប់ នៅថ្ងៃទី១៦ និងថ្ងៃទី១៧ ខែមករាឆ្នាំ ២០២៤ នៅចំណុចផ្សេងៗគ្នា ក្នុង​ភូមិ​សាស្ត្រ​រាជធានីភ្នំពេញ។ មកពីកម្លាំងជំនាញបានទទួលពាក្យបណ្ដឹងពីជនរងគ្រោះដោយ ក្រុម​ជន​សង្ស័យបានធ្វើសកម្មភាព ធ្លាក់ប្លន់យកម៉ូតូនិងកាប់ជនរងគ្រោះអោយរងរបួសផងនោះ។សូមបញ្ជាក់ផងដែរនៅក្នុងរង្វង់ប្រតិបត្តិការនៃការឃាត់ខ្លួនក្រុមជនសង្ស័យទាំង១៨ នាក់​នេះ​កម្លាំង​ជំនាញ បានដករហូតវត្ថុតាងកាំភ្លើងខ្លីមួយដើម កាំបិតប៉័ងតោចំនួន០៣ និងម៉ូតូចំនួន០៩ គ្រឿង​ផងដែរ។បញ្ជាក់ផងដែរកាលពីថ្ងៃទី០៧ ខែមករាឆ្នាំ ២០២៤ ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងឌុបគ្នា ចេញ​ពី​ក្លឹប​មួយ​កន្លែង ជិះតាមបណ្ដោយផ្លូវលេខ៩៩R នៅម្ដុំទួលសង្កែ ពេលនោះស្រាប់​តែ​មាន​ក្រុម​ជន​សង្ស័យមួយក្រុមមានគ្នាជាង ១០ នាក់ជិះម៉ូតូ ៥គ្រឿង ស្រែកថាកាប់កាត់សាញ ភ្លាម​នោះ​ក្រុម​ជនសង្ស័យបានជិះម៉ូតូតាមជនរងគ្រោះដោយធ្វើសកម្មភាព ធាក់ម៉ូតូជនរងគ្រោះឲ្យដួល ហើយ​យក​កាំបិត​បុ័ងតោ គប់ទៅលើជនរងគ្រោះ តែសំណាងល្អមិនត្រូវ ហើយក្រុមជន​សង្ស័យ​ផ្សេង​ទៀត​បាន​រើស​ដុំ​ថ្ម​តាមផ្លូវគប់ទៅលើជនរងគ្រោះម្នាក់ទៀតរងរបួសជើង។ បន្ថែមទៀ​ត​នោះ​ក្រុម​ជន​សង្ស័យ​ផ្សេង​ទៀត​បាន​យក​កាំបិត​ផ្គាក់​កាប់​ទៅ​លើ​ជន​រង​គ្រោះ​បណ្ដាល​ឲ្យ​រង​របួស​ខ្នង​ហើយ​និងបានយកកាំបិតទៅកាប់កំទេចម៉ូតូរបស់ជនរងគ្រោះផងដែរ។បច្ចុប្បន្នក្រោយពីធ្វើការបង្ហាញមុខជនសង្ស័យទាំង១៨ នាក់នេះជាសាធារណៈ រួចកម្លាំង​ជំនាញ​បាន​កសាង​សំណុំរឿង​ និង​បញ្ជូន​ខ្លួន​ជន​សង្ស័យ​ទាំង​អស់​ដើម្បី​ទៅ​អយ្យ​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ចាត់​ការតាមនីតិវិធី៕ អត្ថបទ៖ កុម្ភៈ

ស្ថានភាពនៅតែធ្ងន់ធ្ងរ សម្រាប់អ្នករស់រានមានជីវិតពីការរញ្ជួយដីនៅភាគកណ្តាលប្រទេសជប៉ុន

2024/01/19 07:44:18 pm        79
ស្ថានភាពនៅឧបទ្វីប ណូតូ (Noto) ប្រទេសជប៉ុនភាគកណ្តាល នៅតែធ្ងន់ធ្ងរ រយៈពេលជាងពីរសប្តាហ៍បន្ទាប់ពីការរញ្ជួយដី និងរលកយក្សស៊ូណាមិដ៏មហន្តរាយ។ អាកាសធាតុត្រជាក់ ត្រូវបានគេរំពឹងថាកើតមាននៅថ្ងៃសុក្រនេះ នៅក្នុងតំបន់ដែលត្រូវបានបំផ្លិចបំផ្លាញ ហើយមានការព្រួយបារម្ភថា វាអាចបង្កហានិភ័យសុខភាព ដល់អ្នករស់រានមានជីវិត។ការរញ្ជួយដី បានវាយប្រហារនៅខេត្ត Ishikawa និងតំបន់ផ្សេងទៀត កាលពីថ្ងៃចូលឆ្នាំសកល។ មនុស្សជាង ២០០នាក់បានស្លាប់ រួមទាំងអ្នកដែលបានរួចរស់ជីវិតពីការរញ្ជួយដីលើកដំបូង។ មន្ត្រីរដ្ឋាភិបាលខេត្ត Ishikawa បាននិយាយថា មនុស្ស ២៣២នាក់ ត្រូវបានបញ្ជាក់ថាបានស្លាប់នៅក្នុងខេត្តនេះ។ អាជីវកម្មខ្នាតតូចជាច្រើន នៅខេត្ត shikawa បានរងផលប៉ះពាល់ខ្លាំង។លោក Iwamae Junetsu ជាកសិករនៅក្នុងទីក្រុង Noto មានគ្រឿងចក្រកសិកម្មរបស់លោក ដែលត្រូវបានរក្សាទុកនៅក្នុងឃ្លាំង ត្រូវបានជន់លិចដោយរលកយក្សស៊ូណាមិ។ លោក Iwamae មានការព្រួយបារម្ភអំពីអនាគតអាជីវកម្មរបស់លោក ហើយបាននិយាយថា លោកមិនអាចធ្វើចម្ការដោយគ្មានឧបករណ៍កសិកម្មបានទេ ពេលនេះ លោកត្រូវគិតថា គួរធ្វើអ្វីបន្ទាប់។

ប្រព័ន្ធផ្សព្វផ្សាយ៖ ត្រជាក់ខ្លាំង នៅអាមេរិកបណ្តាលឲ្យមនុស្ស៤០នាក់ស្លាប់

2024/01/19 07:41:31 pm        116
ប្រព័ន្ធផ្សព្វផ្សាយសហរដ្ឋអាមេរិក កំពុងរាយការណ៍ថា អាកាសធាតុត្រជាក់ខ្លាំងដែលបានបន្តចាប់តាំងពីសប្តាហ៍មុន បណ្តាលឱ្យមនុស្ស ៤០នាក់បានស្លាប់នៅក្នុងប្រទេសនេះ។ មន្ត្រីអាកាសធាតុ បានព្រមានអំពីសីតុណ្ហភាពធ្លាក់ចុះទាប ព្រិលធ្លាក់ ខ្យល់បក់ខ្លាំង និងផ្លូវមានទឹកកក ដោយសារតែរលកត្រជាក់គ្របដណ្តប់ផ្នែកធំៗនៅសហរដ្ឋអាមេរិក។ របាយការណ៍ បាននិយាយថា អ្នកស្លាប់ភាគច្រើន បានកើតឡើងជាសំខាន់នៅក្នុងរដ្ឋញូវយ៉ក(New York) អ៊ីលីណយ(Illinois) និងអូរីហ្គិន (Oregon) ។មនុស្ស ៣ នាក់ បានស្លាប់បន្ទាប់ពីបណ្តាញខ្សែភ្លើង បានធ្លាក់លើរថយន្តមួយគ្រឿងក្នុងអំឡុងពេលព្យុះព្រិល កាលពីថ្ងៃពុធនៅទីក្រុង Portland រដ្ឋ Oregon ។ នាយកដ្ឋានពន្លត់អគ្គិភ័យក្រុង និយាយថា ពួកគេត្រូវបានគេជឿថា បានឆក់ចរន្តអគ្គិសនី នៅពេលពួកគេចេញពីរថយន្ត។ របាយការណ៍ បាននិយាយថា សូម្បីតែដើរ ក៏ស្ទើរតែមិនអាចដើរទៅរួចដែរ នៅពេលនោះនៅក្នុងតំបន់នេះ ដោយសារតែផ្លូវ និងចិញ្ចើមផ្លូវ ដែលពេញទៅដោយទឹកកករអិល។សីតុណ្ហភាពត្រជាក់ បានប៉ះពាល់ដល់ម្ចាស់រថយន្តអគ្គិសនីនៅរដ្ឋ Illinois ។ របាយការណ៍ បានឲ្យដឹងថា រថយន្តមួយចំនួន បានជាប់គាំងដោយសារភាពត្រជាក់បានធ្វើឲ្យអាគុយអស់បន្ទុក។ ជួរដ៏វែង អាចមើលឃើញនៅស្ថានីយ៍សាកអាគុយ។ ទីភ្នាក់ងារសារព័ត៌មាន Reuters បានចង្អុលបង្ហាញពីភាពងាយរងគ្រោះនៃយានយន្តបែបនេះនៅក្រោមអាកាសធាតុមិនអំណោយផលខ្លាំង។ មន្ត្រីអាកាសធាតុ កំពុងព្រមាន ថា ព្រិលធ្លាក់ខ្លាំង និងផ្លូវមានទឹកកក ត្រូវបានគេរំពឹងថានឹងបន្តនៅតំបន់ដ៏ធំទូលាយនៅចុងសប្តាហ៍នេះ។

មនុស្ស២នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីកុមារ១២នាក់ និងគ្រូបង្រៀន២នាក់ លង់ទឹកដោយទូកក្រឡាប់នៅឥណ្ឌា

2024/01/19 07:35:48 pm        122
មន្ត្រីនិយាយថាយ៉ាងហោចណាស់ កុមារ១២នាក់ និងគ្រូបង្រៀនរបស់ពួកគេ២នាក់ បានលង់ទឹកនៅប្រទេសឥណ្ឌា កាលពីថ្ងៃព្រហស្បតិ៍ នៅពេលដែលទូកមួយគ្រឿងដែលពួកគេកំពុងជិះ អំឡុងដំណើរកម្សាន្ត បានក្រឡាប់។ នគរបាល និងមន្ត្រីក្នុងស្រុក បាននិយាយថា ក្រុមអ្នកជួយសង្គ្រោះ បានទាញយកកុមារ២០នាក់ ទៅកាន់ទីសុវត្ថិភាព ពីបឹង Harni ក្នុងទីក្រុង Vadodara ហើយកំពុងស្វែងរកមនុស្ស២នាក់បន្ថែមទៀត ដែលកំពុងបាត់ខ្លួន និងបាននិយាយថាកុមារមួយចំនួនកំពុងស្ថិតក្រោមការព្យាបាលនៅផ្នែកសង្គ្រោះបន្ទាន់។រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋ Gujarat លោក Harsh Sanghavi បានិយាយថា មនុស្ស២នាក់ដែលត្រូវបានចោទប្រកាន់ ត្រូវបានមន្ត្រីនគរបាលចាប់ខ្លួន។ ការិយាល័យនាយករដ្ឋមន្ត្រីលោក Narendra Modi បាននិយាយនៅលើការបង្ហោះលើបណ្តាញផ្សព្វផ្សាយសង្គមថា ដោយក្តីក្រៀមក្រំចំពោះការបាត់បង់អាយុជីវិត លោកបានចូលរួមរំលែកទុក្ខជាមួយគ្រួសារសព ក្នុងភាពទុក្ខសោកខ្លាំងបំផុតនៅពេលនេះ។ ការិយាល័យលោក Modi បាននិយាយថា រដ្ឋាភិបាលសហព័ន្ធ នឹងផ្តល់សំណងចំនួន២សែនរូពី ឬ២.៤០០ដុល្លារដល់គ្រួសារ អ្នកស្លាប់ និង៥ម៉ឺនរូពី ដល់អ្នករងរបួស។ ជាមួយគ្នានេះ រដ្ឋាភិបាលរដ្ឋ បានប្រកាសសំណងចំនួន ៤សែនរូពី សម្រាប់ក្រុមគ្រួសារអ្នកស្លាប់។

ពលរដ្ឋទីក្រុងព័រ អូប្រាំង កំពុងជ្រកកោននៅនឹងកន្លែង ខណៈអំពើហិង្សាកើនឡើង

2024/01/19 07:24:51 pm        75
រដ្ឋធានី ព័រ អូប្រាំង របស់ប្រទេសហៃទី បានស្ថិតក្រោមការរាំងខ្ទប់ កាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលរនាំងរាំងកំពុងមានភ្លើងឆេះ នៅទូទាំងសង្កាត់ជិតខាងជាច្រើន ដែលបានបង្ខំពលរដ្ឋឱ្យជ្រកកោននៅនឹងកន្លែង ឬត្រឡប់ទៅលំនៅឋានវិញ នៅក្នុងការផ្ទុះចុងក្រោយបង្អស់នៃអំពើហឹង្សាជនអន្ធពាលរ៉ាំរ៉ៃ ដែលកំពុងញាំញីប្រទេសតំបន់ការ៉ាអ៊ីបមួយនេះ។យោងតាមសាក្សីសារព័ត៌មាន Reuters បានឱ្យដឹងថា ផ្លូវនានាត្រូវបានបិទ ដោយការដុតសំបកកង់រថយន្ត និងមានដុំថ្មធំៗ ដែលបញ្ចេញផ្សែងខ្មៅយ៉ាងសន្ធោសន្ធៅទៅលើអាកាសនៅពាសពេញផ្នែកនានាក្នុងទីក្រុង។ ក្រុមអ្នកវិភាគនិយាយថា អំពើហិង្សាបាននិងកំពុងកើនឡើងជាច្រើនខែមកហើយ ខណៈដែលក្រុមជនអន្ធពាលប្រជែងដណ្តើមអំណាចគ្នា និងស្វែងរកការដាក់សម្ពាធលើនាយករដ្ឋមន្ត្រីបណ្តោះអាសន្នលោក Ariel Henry មុនពេលផុតកំណត់ថ្ងៃទី ៧ ខែកុម្ភៈនៃកិច្ចព្រមព្រៀងនយោបាយ ដែលពង្រឹងអំណាចរបស់លោក។លោក Pierre Esperance មកពីបណ្តាញសិទ្ធិមនុស្ស RNDDH បាននិយាយថា ការស្លាប់មនុស្សជាង២០នាក់ ត្រូវបានរាយការណ៍នៅក្នុងទីក្រុង Solino ជាសង្កាត់ក្រីក្រមួយ ចាប់តាំងពីចុងសប្តាហ៍មុន។ លោក Henry ប្រឈមមុខជាមួយក្រុមជាច្រើន ដែលស្វែងរកការដកលោកចេញពីតំណែង រួមទាំងលោក Guy Philippe ជាអតីតឧទ្ទាម និងជាឧក្រិដ្ឋជនដែលត្រូវបានកាត់ទោសនៅសហរដ្ឋអាមេរិក។ បច្ចុប្បន្ន ពុំទាន់មានកាលបរិច្ឆេទកំណត់សម្រាប់ការបោះឆ្នោតប្រធានាធិបតីថ្មីនៅឡើយទេ។

ជនអន្តោប្រវេសន៍ ដែលត្រូវបាននិរទេសដោយប្រទេសម៉ិកស៊ិក មកដល់ប្រទេសកាតេម៉ាឡា

2024/01/19 07:22:18 pm        64
វិទ្យាស្ថានទេសន្តរប្រវេសន៍ប្រទេសកាតេម៉ាឡា បានរាយការណ៍ថាជនអន្តោប្រវេសន៍ចំនួន ១៣២នាក់ បានមកដល់ទីក្រុងកាតេម៉ាឡា បន្ទាប់ពីត្រូវបាននិរទេសចេញពីប្រទេសម៉ិកស៊ិក កាលពីថ្ងៃព្រហស្បតិ៍។ជនអន្តោប្រវេសន៍ គឺជាផ្នែកមួយនៃក្រុមមនុស្ស ៧២៦នាក់ ដែលត្រូវបានគេរកឃើញនៅក្នុងឃ្លាំងមួយនៅភាគកណ្តាលរដ្ឋ Tlaxcala ប្រទេសម៉ិកស៊ិកភាគកណ្តាល។ វិទ្យាស្ថានទេសន្តរប្រវេសន៍ម៉ិកស៊ិក បានរាយការណ៍ថា ក្នុងចំណោមជនអន្តោប្រវេសន៍ជាង ៧០០នាក់ ដែលត្រូវបានរកឃើញ កាលពីថ្ងៃអាទិត្យ ទី១៤ ខែ មករា មានប្រជាជនមកពីប្រទេសកាតេម៉ាឡា ហុងឌុយរ៉ាស អែលសាល់វ៉ាឌ័រ អេក្វាឌ័រ និងប្រទេសនីការ៉ាហ្គ័រ។យោងតាមជនអន្តោប្រវេសន៍ដែលត្រូវបាននិរទេសបានឲ្យដឹងថា អាជ្ញាធរ បានប្រាប់ពួកគេថាពួកគេកំពុងត្រូវបានជួយសង្គ្រោះដើម្បីនិរទេសពួកគេនៅពេលក្រោយ។ យោងតាមអង្គការសហប្រជាជាតិបានឲ្យដឹងថា ជនអន្តោប្រវេសន៍ កំពុងធ្វើដំណើរឆ្លងកាត់ប្រទេសម៉ិកស៊ិក ទៅកាន់សហរដ្ឋអាមេរិក ដើម្បីគេចចេញពីអំពើហិង្សា វិបត្តិសេដ្ឋកិច្ច និងផលប៉ះពាល់អវិជ្ជមាននៃបម្រែបម្រួលអាកាសធាតុ។ កាលពីចុងខែធ្នូ ប្រធានាធិបតីប្រទេសម៉ិកស៊ិក លោក Andres Manuel Lopez Obrador បានប្រកាសថា រដ្ឋាភិបាលរបស់លោក នឹងពង្រឹងវិធានការ ដើម្បីទប់ស្កាត់ការធ្វើអន្តោប្រវេសន៍។

លោក Netanyahu៖ អ៊ីស្រាអែលបានបំផ្លាញចំនួនពីរភាគបីនៃអង្គភាពយោធារបស់ក្រុមហាម៉ាស

2024/01/19 07:04:16 pm        66
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១៨ មករា) ថាអ៊ីស្រាអែលបានបំផ្លាញអង្គភាពកងវរសេនាធំប្រយុទ្ធរបស់ពួកហាម៉ាសប្រហែលពីរភាគបីនៅក្នុងតំបន់ហ្កាហ្សា ហើយបានប្តេជ្ញាថានឹងបន្តសង្រ្គាមរហូតដល់ទទួលបាន «ជ័យជំនះពេញលេញ»។លោក ណេតាន់យ៉ាហ៊ូ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានក្នុងទីក្រុង តែលអាវីវ (Tel Aviv) ថា «មានពីរដំណាក់កាលសម្រាប់ការប្រយុទ្ធគ្នា ទីមួយគឺការបំផ្លាញកងវរសេនាធំហាម៉ាស ដែលជាក្របខ័ណ្ឌប្រយុទ្ធរបស់ពួកគេ»។«រហូតមកដល់ពេលនេះចំនួនដប់ប្រាំមួយ ឬដប់ប្រាំពីរក្នុងចំណោមអង្គភាពយោធាកងវរសេនាធំចំនួនម្ភៃបួនត្រូវបានបំផ្លាញ។ បន្ទាប់ពីនោះមាន ដំណាក់កាលនៃការបោសសំអាតទឹកដីរបស់ពួកសកម្មប្រយុទ្ធនេះ។ សកម្មភាពដំបូងជាធម្មតាគឺខ្លីជាង ហើយសកម្មភាពទីពីរនឹងត្រូវចំណាយពេលយូរជាងនេះ»។ដោយកាន់រូបថតរបស់ទាហានអ៊ីស្រាអែលដែលបានស្លាប់ លោក ណេតាន់យ៉ាហ៊ូ បាននិយាយថា កងទ័ពនឹងមិនស្លាប់ដោយឥតប្រយោជន៍ទេ ហើយការប្រយុទ្ធនឹងបន្តរហូតដល់ក្រុមហាម៉ាស ត្រូវបានកម្ចាត់ ហើយចំណាប់ថ្នូរនៅតំបន់ហ្កាហ្សាត្រូវបានជួយសង្រ្គោះមកវិញ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ទីភ្នាក់ងារ EU៖ អឺរ៉ុបត្រូវការផ្លាស់ប្តូរដាច់ណាត់​ ក្នុង​កិច្ចប្រឹងប្រែងការពារជាតិ ដើម្បីទប់​ការគំរាមកំហែងរបស់​រុស្ស៊ី
09/25/2026 05:09 PM
មន្រ្តីជាន់ខ្ពស់ក្រសួងការងារ៖ ការងារជាង ៩ម៉ឺនកន្លែងកំពុងរង់ចាំបងប្អូន ដើម្បីបង្កើតប្រាក់ចំណូលប្រកបដោយភាពថ្លៃថ្នូរនៅក្នុងស្រុក ចៀសវាងចំណាកស្រុកខុសច្បាប់ប្រឈមគ្រោះថ្នាក់ និងការរើសអើង
09/25/2026 05:09 PM
នគរបាល​ចាប់ខ្លួនតារាសម្តែង និងអ្នកនយោបាយដែលតវ៉ាប្រឆាំងលោក Netanyahu នៅខាង​ក្រៅ UN
09/25/2026 05:09 PM
កូរ៉េខាងជើង៖ កូរ៉េខាងត្បូងនឹងក្លាយជាគោលដៅ បើក្លាយជាមជ្ឈមណ្ឌលការពាររួមរបស់សហរដ្ឋ​អាមេរិក
09/25/2026 05:09 PM
ទឹកជំនន់នៅបន្តប៉ះពាល់ខេត្តចំនួន ៤ និងប្រជាពលរដ្ឋប៉ះពាល់ ៧,១៣៩ គ្រួសារ
09/25/2026 05:09 PM
CNN, MS NOW និង Politico មាន​សិទ្ធិ​ចូលសេតវិមានវិញ ក្រោយចៅក្រមចេញ​​សេចក្ដី​សម្រេច
09/25/2026 04:09 PM
បេសកជន UN៖ ការអប់រំមានសារៈសំខាន់ខ្លាំងណាស់សម្រាប់អនាគតរបស់ប្រជាជនប៉ាឡេស្ទីន
09/25/2026 04:09 PM
ការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា និងការដាច់សេវាអ៊ីនធឺណិត កើតឡើង ខណៈជម្លោះនៅអេត្យូពីកំពុងផ្ទុះឡើងយ៉ាងខ្លាំង
09/25/2026 04:09 PM
កងទ័ពអ៊ីស្រាអែលនិយាយថា ទាហានពីរនាក់ត្រូវបានសម្លាប់ នៅតំបន់ហ្កាហ្សា
09/25/2026 04:09 PM
លោក Xi ជំរុញឱ្យលោក Trump «ប្រឆាំង» នឹង​ឯករាជ្យរបស់កោះ​តៃវ៉ាន់ ជា​ការ​អំពាវនាវ​ដ៏កម្រ
09/25/2026 04:09 PM