កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីចាប់បង្ខាំងធ្វើទារុណកម្ម នៅខណ្ឌមានជ័យ
ឃុំខ្លួនឧក្រិដ្ឋជនបរទេស ២២នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្ន ពាក់ព័ន្ធនឹងបទល្មើស Online Scams
សមត្ថកិច្ចចុះបង្ក្រាបអគារកាស៊ីណូ ជីន យូ មេន តាំង ឃាត់ខ្លួនជនបរទេសជាច្រើនរយនាក់
សមត្ថកិច្ចរាជធានីភ្នំពេញ បង្ក្រាបទីតាំង Online Scams ២កន្លែងក្នុងខណ្ឌ៧មករា និង​ឃាត់​ខ្លួន​ជន​បរទេស ៥៨នាក់ភាគច្រើនជនជាតិឥណ្ឌូនេស៊ី

សន្តិសុខ និង សង្គម

មន្ត្រី៖ ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់អ្នកសារព័ត៌មានប៉ាឡេស្ទីនពីរនាក់នៅហ្កាហ្សា

2024/01/08 10:35:55 am        83
យោងតាមមន្ត្រីសុខាភិបាលតំបន់ហ្កាហ្សា និងសហព័ន្ធអ្នកសារព័ត៌មាន បានឲ្យដឹងថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ទៅលើរថយន្តមួយគ្រឿងនៅជិតទីក្រុង Rafah ភាគខាងត្បូងតំបន់ហ្កាហ្សា កាលពីថ្ងៃអាទិត្យ បានសម្លាប់អ្នកសារព័ត៌មានប៉ាឡេស្ទីនពីរនាក់ ដែលនៅខាងក្រៅកំពុងរាយការណ៍។លោក Hamza Al-Dahdouh និងលោក Mustafa Thuraya គឺជាអ្នកសារព័ត៌មានឯករាជ្យ ដែលលោក Al-Dahdouh បានបម្រើការឲ្យសារព័ត៌មាន Al Jazeera និងជាកូនប្រុសរបស់លោក Wael Al-Dahdouh ប្រធានអ្នកឆ្លើយឆ្លងព័ត៌មានក្នុងតំបន់ហ្កាហ្សា របស់ស្ថានីយ៍ទូរទស្សន៍មួយមានមូលដ្ឋាននៅប្រទេសកាតា។ អ្នកសារព័ត៌មានឯករាជ្យ ទីបី លោក Hazem Rajab បានរងរបួស។ លោក Al-Dahdouh បានធ្វើការងារឯករាជ្យពីសង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស ដែលបានចាប់ផ្តើមកាលពីថ្ងៃទី៧ ខែតុលា បណ្តាលឱ្យអ្នកសារព័ត៌មានស្លាប់ជាច្រើននាក់។ គណៈកម្មាធិការការពារអ្នកសារព័ត៌មាន (CPJ) ដែលជាអង្គការឃ្លាំមើលអន្តរជាតិ បាននិយាយថា គិតត្រឹមថ្ងៃសៅរ៍ អ្នកសារព័ត៌មាន និងបុគ្គលិកប្រព័ន្ធផ្សព្វផ្សាយ ៧៧នាក់ បានស្លាប់ ក្នុងនោះមានជនជាតិប៉ាឡេស្ទីន ៧០នាក់ អ៊ីស្រាអែល ៤នាក់ និងលីបង់ ៣នាក់។ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលតំបន់ហ្កាហ្សាគ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយថា ការស្លាប់អ្នកសារព័ត៌មានថ្មីចំនួនពីរនាក់ បានបង្កើនចំនួនអ្នកសារព័ត៌មានដែលត្រូវបានសម្លាប់សរុបដោយការវាយប្រហាររបស់អ៊ីស្រាអែលកើនឡើងដល់ ១០៩នាក់ ។ ក្នុងចំណោមអ្នកសារព័ត៌មានដែលបានស្លាប់ រាយការណ៍ពីជម្លោះក៏មានអ្នកសារព័ត៌មាន Reuters លោក Issam Abdallahផងដែរ។ ការស៊ើបអង្កេតរបស់សារព័ត៌មាន Reuters បានរកឃើញថា ជនជាតិលីបង់ម្នាក់ ត្រូវបានសម្លាប់កាលពីថ្ងៃទី ១៣ ខែតុលា ដោយទាហានរថក្រោះអ៊ីស្រាអែល ខណៈកំពុងថតការបាញ់ផ្លោងឆ្លងព្រំដែនក្នុងប្រទេសលីបង់។

ការព្រួយបារម្ភកាន់តែខ្លាំងឡើងថា អ៊ុយក្រែន អាចអស់មីស៊ីល Patriot ដែលផ្គត់ផ្គង់ដោយអាមេរិក

2024/01/08 10:32:25 am        173
សារព័ត៌មាន The New York Times បានរាយការណ៍ថា សេតវិមាន និងមន្ទីរបញ្ចកោណ បានព្រមានថា ការផ្គត់ផ្គង់មីស៊ីលស្ទាក់ចាប់ Patriot អាចនឹងមិនមាននិរន្តរភាព ក្នុងពេលឆាប់ៗនេះ ដោយសារតម្លៃដ៏ថ្លៃ របស់ពួកវា ប្រហែលពី ២ លានដុល្លារ ទៅ ៤ លានដុល្លារ ក្នុងមួយគ្រាប់។ នៅពេលដែលរុស្ស៊ី បង្កើនការវាយប្រហារក្នុងរដូវរងារបស់ខ្លួនជាមួយនឹង មីស៊ីល និងយានដ្រូន កម្លាំងការពាររបស់អ៊ុយក្រែន គឺពឹងផ្អែកលើមីស៊ីល Patriot ដែលបានបង្ហាញថា មានប្រសិទ្ធភាពខ្ពស់ប្រឆាំងនឹងអាវុធសំខាន់ៗរបស់លោកពូទីន។កាលពីថ្ងៃអង្គារ អ៊ុយក្រែន បាននិយាយថា ខ្លួនបានបាញ់ទម្លាក់មីស៊ីលបាលិស្ទិក Kinzhals ថ្មីចំនួន១០ គ្រាប់ដែលត្រូវបានបាញ់ ក្នុងអំឡុងពេលការវាយប្រហារតាមផ្លូវអាកាសដ៏សាហាវ ដោយក្រសួងការបរទេសអ៊ុយក្រែន បានសរសើរការវាយប្រហារនេះថា ជាអ្វីដែលមានភាពខ្លាំងក្លាត្រូវបានផ្គត់ផ្គង់ជាមួយប្រព័ន្ធមីស៊ីលដ៏ទំនើបនេះ។ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ពីមុន បាននិយាយថា មីស៊ីលបាលិស្ទិក Kinzhal គឺជាប្រព័ន្ធ«ខ្លាំងបំផុតគ្មានអ្វីអាចយកឈ្នះបានទេ»។លោក Volodymyr មេបញ្ជាការកងទ័ពអ៊ុយក្រែន បានថ្លែងប្រាប់សារព័ត៌មាន New York Timesថា៖«ដោយសារ Patriot គឺជាប្រព័ន្ធមួយក្នុងចំណោមប្រព័ន្ធមួយចំនួន ដែលអាចបាញ់ទម្លាក់មីស៊ីលបាលិស្ទិក បានយ៉ាងមានប្រសិទ្ធភាព ហើយមីស៊ីលបាលិស្ទិកបណ្តាលឲ្យមានអ្នកស្លាប់ និងរបួសច្រើនជាងគេ ខ្ញុំគិតថា ចំនួនអ្នកស្លាប់ក្នុងអំឡុងពេលសង្រ្គាម គឺមានចំនួនរាប់ពាន់នាក់»។

ជនអន្តោប្រវេសន៍ មកពីក្បួនដំណើរដែលត្រូវបានបំបែកនៅម៉ិកស៊ិក បន្តឆ្ពោះទៅកាន់ព្រំដែនអាមេរិក

2024/01/08 10:29:38 am        91
សមាជិកមួយចំនួនបានប្រាប់សារព័ត៌មានរ៉យទ័រថា ជនអន្តោប្រវេសន៍ក្នុងប្រទេសម៉ិកស៊ិក បានបន្តដើរឆ្ពោះទៅភាគខាងជើងទៅកាន់ព្រំដែនសហរដ្ឋអាមេរិកកាលពីថ្ងៃអាទិត្យ ទោះបីជាមន្ត្រីរដ្ឋាភិបាលបានបំបែកពួកគេចេញពីក្បួនដំណើរក៍ដោយ។ក្បួនធ្វើដំណើរដែលមានមនុស្ស ៤.០០០នាក់ បានដើរឆ្លងឆ្លងកាត់ប្រទេសម៉ិកស៊ិកភាគខាងត្បូង បានមកដល់ទីបញ្ចប់នៅក្នុងសប្តាហ៍នេះ បន្ទាប់ពីមេដឹកនាំ និងសមាជិកមួយចំនួន បាននិយាយថា អាជ្ញាធរអន្តោប្រវេសន៍ បានសន្យាថានឹងផ្តល់ការអនុញ្ញាតធ្វើដំណើរ ប្រសិនបើក្បួនដំណើរត្រូវបានបំបែក ដើម្បីឲ្យមានដំណើរការនៅមជ្ឈមណ្ឌលអន្តោប្រវេសន៍ជាច្រើនកន្លែង។ការរំសាយក្បួនដំណើរ បានធ្វើឡើងមួយសប្តាហ៍បន្ទាប់ពីមន្ត្រីសហរដ្ឋអាមេរិក រួមទាំងរដ្ឋមន្ត្រីការបរទេសលោក Antony Blinken បានទៅធ្វើទស្សនកិច្ចប្រទេសម៉ិកស៊ិក ហើយបានព្រមព្រៀងធ្វើការជាមួយរដ្ឋាភិបាលម៉ិកស៊ិក ឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ដើម្បីដោះស្រាយការធ្វើអន្តោប្រវេសន៍កើនឡើងច្រើន នៅព្រំដែនរួមរបស់ប្រទេសទាំងពីរ។ចំនួនជនអន្តោរប្រវេសន៍ច្រើនបំផុត បានធ្វើដំណើរឆ្លងកាត់អាមេរិកកណ្តាល និងប្រទេសម៉ិកស៊ិក ក្នុងឆ្នាំ ២០២៣ ក្នុងគោលបំណងទៅដល់សហរដ្ឋអាមេរិក ដោយគេចចេញពីភាពក្រីក្រ អំពើហិង្សា បម្រែបម្រួលអាកាសធាតុ និងជម្លោះ។

ប្រមុខការទូតសហរដ្ឋអាមេរិក ថ្លែងថា ជនជាតិប៉ាឡេស្ទីន ត្រូវតែអាចរស់នៅក្នុងតំបន់ហ្កាហ្សា

2024/01/08 10:24:09 am        121
រដ្ឋមន្ត្រីការបរទេសSសហរដ្ឋអាមេរិក លោក Antony Blinken និយាយថា ប្រជាជនប៉ាឡេស្ទីនមិនត្រូវរងសម្ពាធឱ្យចាកចេញពីតំបន់ហ្កាហ្សានោះទេ ហើយត្រូវតែត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេវិញ នៅពេលដែលលក្ខខណ្ឌនានាអនុញ្ញាត។ លោក Blinken បានថ្កោលទោសសេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីអ៊ីស្រាអែលមួយចំនួន ដែលបានអំពាវនាវឱ្យមានការតាំងទីលំនៅថ្មីរបស់ពលរដ្ឋប៉ាឡេស្ទីននៅកន្លែងផ្សេង។ មន្ត្រីសហរដ្ឋអាមេរិករូបនេះ កំពុងមានវត្តមាននៅប្រទេសកាតា ក្នុងដំណើរទស្សនកិច្ចនៅមជ្ឈិមបូព៌ាចុងក្រោយរបស់លោក។ ការអត្ថាធិប្បាយរបស់លោក កើតឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍ថា មនុស្សរាប់សិបនាក់ត្រូវបានសម្លាប់នៅជំរំជនភៀសខ្លួនមួយកន្លែងនៅភាគខាងជើងតំបន់ហ្កាហ្សា។វីដេអូពីជំរំជនភៀសខ្លួនចាបាលីយ៉ា(Jabalia)បង្ហាញសាកសពដេករណូករណែលនៅក្នុងគំនរថ្មបាក់បែកនៃអគារដែលត្រូវបានបំផ្លាញ ដែលភាគច្រើនជាស្ត្រី និងកុមារ។យោធាអ៊ីស្រាអែល ពុំទាន់ឆ្លើយតបនឹងរបាយការណ៍នេះនៅឡើយទេ។ប្រជាជនប៉ាឡេស្ទីនជាង ៦០ នាក់ត្រូវបានគេរាយការណ៍ថាបានស្លាប់ផងដែរនៅក្នុងថ្ងៃកន្លងមកនៅក្នុងទីក្រុង Khan Younis ភាគខាងត្បូង។ ជំរំ ចាបាលីយ៉ា ត្រូវបានវាយប្រហារជាច្រើនដង ចាប់តាំងពីអ៊ីស្រាអែលបានចាប់ផ្តើមសង្រ្គាមប្រឆាំងនឹងក្រុមហាម៉ាស បន្ទាប់ពីការវាយប្រហារមិនធ្លាប់មានដោយខ្មាន់កាំភ្លើងក្រុមហាម៉ាស នៅលើភាគខាងត្បូងអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា២០២៣កន្លងមកនេះ។យោងតាមក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស មនុស្សជាង២២.០០០នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ បានស្លាប់នៅតំបន់ហ្កាហ្សា។ប្រភពខាងលើបានរាយការណ៍ថាមានមនុស្សស្លាប់យ៉ាងហោចណាស់ ១១៣ នាក់ក្នុងរយៈពេល ២៤ ម៉ោងនៃការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល៕

ចំនួនអ្នកស្លាប់ក្នុងគ្រោះរញ្ជួយដីជប៉ុនឡើងដល់ ១៦១នាក់ និងមនុស្សជាង ១០០នាក់បន្តបាត់ខ្លួន

2024/01/08 10:14:12 am        77
ក្រុមមន្ត្រីនៅក្នុងខេត្ត អ៊ីស៊ីកាវ៉ា (Ishikawa) ភាគកណ្តាលប្រទេសជប៉ុន បាននិយាយថា មនុស្សចំនួន ១៦១នាក់ ត្រូវបញ្ជាក់ថាបានស្លាប់ និងមនុស្ស ១០៣នាក់ នៅតែបាត់ខ្លួន និងមិនទាន់សង្រ្គោះបានបន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងក្លានៅថ្ងៃចូលឆ្នាំថ្មី។ មន្ត្រីឧតុនិយមកំពុងព្រមានអំពីការរំខានចរាចរណ៍ ខណៈដែលព្រិលធ្លាក់ខ្លាំងត្រូវបានគេរំពឹងថានឹងគ្របដណ្តប់តំបន់ដែលរងគ្រោះដោយគ្រោះរញ្ជួយដីនេះ។ ក្រុមមន្រ្តីទាំងនោះនិយាយថាខេត្តនេះទំនងជាមានព្រិលធ្លាក់រហូតដល់កម្រាស់ ៦០សង់ទីម៉ែត្រក្នុងរយៈពេល ២៤ម៉ោងរហូតដល់ព្រឹកថ្ងៃច័ន្ទ (០៨ មករា) នេះ។ ប្រតិបត្តិការជួយសង្គ្រោះបាននិងកំពុងបន្ត បើទោះជាអាកាសធាតុត្រជាក់ខ្លាំង និងភ្លៀងធ្លាក់ក៏ដោយ ហើយមនុស្សជិត ៣០.០០០នាក់ នៅក្នុងខេត្តនេះកំពុងជ្រកកោនក្នុងជម្រកបណ្ដោះអាសន្ន។ក្រុមមន្ត្រី ណែនាំប្រជាជននៅកន្លែងជម្លៀសឱ្យចាត់វិធានការបង្ការប្រឆាំងនឹងជំងឺឆ្លង ដោយពួកគេនិយាយថា ករណីនៃមេរោគឆ្លងកូវីដ ត្រូវបានរាយការណ៍។ ប្រជាជនប្រហែល ២០.០០០គ្រួសារ កំពុងដោះស្រាយជាមួយនឹងបញ្ហាដាច់ចរន្តអគ្គិសនី ហើយមនុស្ស ៦៦.០០០នាក់មិនមានទឹកប្រើប្រាស់នោះទេរហូតមកដល់ពេលនេះ៕

កោះតៃវ៉ាន់ ថ្កោលទោសបាឡុងរបស់ចិនថា ជាការគំរាមកំហែងសុវត្ថិភាព និងសង្គ្រាមផ្លូវចិត្ត

2024/01/08 08:58:31 am        117
អាជ្ញាធរការពារជាតិរបស់កោះតៃវ៉ាន់បានចោទប្រកាន់ប្រទេសចិន កាលពីថ្ងៃសៅរ៍ (០៦ មករា) ថាបានគំរាមកំហែងសុវត្ថិភាពអាកាសចរណ៍ និងធ្វើសង្គ្រាមចិត្តសាស្ត្រលើប្រជាជនកោះតៃវ៉ាន់ ជាមួយនឹងបាឡុងថ្មីៗដែលប្រទះឃើញនៅជិត ឬពីលើកោះនេះ ប៉ុន្មានថ្ងៃមុនការបោះឆ្នោតតៃវ៉ាន់សំខាន់ៗ។លទ្ធភាពដែលប្រទេសចិន ប្រើប្រាស់បាឡុងសម្រាប់ចារកម្មបានក្លាយជាបញ្ហាសកលកាលពីខែកុម្ភៈ នៅពេលដែលសហរដ្ឋអាមេរិក បានបាញ់ទម្លាក់នូវអ្វីដែលខ្លួនបាននិយាយថាជាបាឡុងឃ្លាំមើលរបស់ចិន ប៉ុន្តែចិនបាននិយាយថា បាឡុងនោះជាយានស៊ីវិលដែលបានរសាត់ដោយចៃដន្យប៉ុណ្ណោះ។នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ អាជ្ញាធរការពាជាតិតៃវ៉ាន់បាននិយាយថា បាឡុងចិនគឺជា «ការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ» ចំពោះសុវត្ថិភាពអាកាសចរណ៍អន្តរជាតិ ដែលជាផ្លូវហោះហើររបស់ខ្លួន។ អាជ្ញាធរនេះបានបន្តថាការវិភាគរបស់ខ្លួនគឺថាបាឡុងរបស់ចិននោះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រ «តំបន់ប្រផេះ» របស់ចិនប្រឆាំងនឹងកោះតៃវ៉ាន់ «ក្នុងការប៉ុនប៉ងប្រើសង្រ្គាមផ្លូវចិត្តដើម្បីជះឥទ្ធិពលដល់ទំនុកចិត្តរបស់ប្រជាជនរបស់យើង»។កោះតៃវ៉ាន់កំពុងមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសកម្មភាពយោធានិងនយោបាយរបស់ចិននៅមុនការបោះឆ្នោតមេដឹកនាំ និងសភា នៅថ្ងៃទី១៣ ខែមករា ខាងមុខនេះ។ កោះគ្រប់គ្រងបែបប្រជាធិបតេយ្យនេះនិយាយថាប្រទេសចិនកំពុងដាក់សម្ពាធផ្នែកយោធា និងសេដ្ឋកិច្ចក្នុងការប៉ុនប៉ងជ្រៀតជ្រែកក្នុងការបោះឆ្នោត៕

លោក Blinken ព្រមានថា ជម្លោះនៅតំបន់ហ្កាហ្សា ប្រឈមនឹងហានិភ័យនៃការរីករាលដាល

2024/01/08 08:46:35 am        198
អ្នកការទូតជាន់ខ្ពស់របស់សហរដ្ឋអាមេរិក បានធ្វើដំណើរឆ្លងកាត់មជ្ឈិមបូព៌ាកាលពីថ្ងៃអាទិត្យ (០៧ មករា) ដោយព្រមានថាជម្លោះនៅតំបន់ហ្កាហ្សា អាចរីករាលដាលពាសពេញតំបន់បើមិនមានការខិតខំប្រឹងប្រែងសន្តិភាពរួមគ្នា ទោះបីជាមេដឹកនាំអ៊ីស្រាអែល បានប្តេជ្ញាបន្តសង្រ្គាមរហូតដល់ក្រុមហាម៉ាសត្រូវបានលុបបំបាត់ក៏ដោយ។រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្លីងខិន (Antony Blinken) នៅពេលចាប់ផ្តើមនៃដំណើរទស្សនកិច្ចរយៈពេលប្រាំថ្ងៃរបស់ខ្លួននៅក្នុងតំបន់ ក៏បានស្វះស្វែងរកការធានាដល់បណ្ដាមេដឹកនាំអារ៉ាប់ថាទីក្រុងវ៉ាស៊ីនតោន ប្រឆាំងនឹងការផ្លាស់ទីលំនៅដោយបង្ខំរបស់ជនជាតិប៉ាឡេស្ទីនពីតំបន់ហ្កាហ្សា ឬតំបន់ វេស បែង (West Bank) ដែលកាន់កាប់។លោក Blinken បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងដូហា ថា «នេះគឺជាពេលវេលានៃភាពតានតឹងដ៏ជ្រាលជ្រៅសម្រាប់តំបន់។ នេះគឺជាជម្លោះដែលអាចរីករាលដាលយ៉ាងងាយស្រួល ដែលបណ្តាលឱ្យមានភាពអសន្តិសុខ និងការឈឺចាប់កាន់តែខ្លាំង»។ទោះបីជាមានការព្រួយបារម្ភជាសកលលើចំនួនអ្នកស្លាប់ និងការបំផ្លិចបំផ្លាញនៅតំបន់ហ្កាហ្សា និងការអំពាវនាវយ៉ាងទូលំទូលាយឱ្យមានបទឈប់បាញ់ក៏ដោយ ក៏មតិសាធារណៈរបស់អ៊ីស្រាអែល នៅតែនៅគាំទ្រប្រតិបត្តិការដែលមានបំណងកម្ចាត់ក្រុមហាម៉ាស ដែលគ្រប់គ្រងតំបន់ហ្កាហ្សា បើទោះបីជាការគាំទ្រសម្រាប់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានធ្លាក់ចុះយ៉ាងខ្លាំងក៏ដោយ៕

គ្រួសារចំណាប់ខ្មាំងអ៊ីស្រាអែល អំពាវនាវឱ្យក្រុមអ្នកសម្របសម្រួល បង្កើនកិច្ចខិតខំប្រឹងប្រែងទ្វេដង ដើម្បីធានាការដោះលែង

2024/01/08 08:41:57 am        140
ក្រុមសមាជិកគ្រួសាររបស់ចំណាប់ខ្មាំងក្នុងដៃក្រុមហាម៉ាស ដែលនៅសេសសល់នៅក្នុងតំបន់ហ្កាហ្សាបានអំពាវនាវដល់ប្រទេសកាតា និងភាគីចរចាផ្សេងទៀតកាលពីថ្ងៃអាទិត្យ ៧ មករា ឱ្យ បង្កើនកិច្ចខិតខំប្រឹងប្រែងទ្វេដង ដើម្បីធានាបានការដោះលែងមនុស្សជាទីស្រឡាញ់របស់ពួកគេ។ ក្រុមគ្រួសារទាំងនោះបាននិយាយថា ពួកគេបានជួបក្រុមមន្ត្រីជាន់ខ្ពស់កាតាដែលពាក់ព័ន្ធនឹងការចរចាកាលពីចុងសប្តាហ៍នេះ។ ខណៈការប្រុងប្រយ័ត្នរបស់អ៊ីស្រាអែលចំពោះចំណាប់ខ្មាំងរបស់ខ្លួននៅក្នុងតំបន់ហ្កាហ្សាបានឈានចូលដល់ខែទី ៤ អារម្មណ៍ថាពេលវេលាកំពុងកន្លងផុតទៅ ខណៈការយកចិត្តទុកដាក់របស់ពិភពលោកបង្វែរទៅកន្លែងផ្សេងទៀត បានធ្វើឱ្យគ្រួសាររបស់ពួកគេមានអារម្មណ៍សោកសៅកាន់តែខ្លាំង ខណៈក្តីសង្ឃឹមបានរសាត់ទៅសម្រាប់កិច្ចព្រមព្រៀងមួយដើម្បីធានាការដោះលែងចំណាប់ថ្នូរទាំងនោះ។រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken កំពុងស្ថិតនៅទីក្រុង ដូហា (Doha)ប្រទេសកាតា ជាទីដែលលោកបានពិភាក្សាជាមួយមេដឹកនាំកាតាលើកិច្ចខិតខំប្រឹងប្រែងដើម្បីដោះលែងចំណាប់ថ្នូរដែលនៅតែត្រូវបានគេជឿថាត្រូវបានឃុំឃាំងដោយក្រុមហាម៉ាស បន្ទាប់ពីកិច្ចព្រមព្រៀងកាលពីកន្លងទៅសម្របសម្រួលដោយកាតាបានផុតសុពលភាព។ក្នុងចំណោមមនុស្សប្រហែល២៤០ នាក់ដែលត្រូវបានចាប់ជាចំណាប់ថ្នូរកាលពីថ្ងៃទី ៧ ខែតុលា ស្ទើរតែពាក់កណ្តាល ត្រូវបានដោះលែងដោយក្រុមហាម៉ាស អំឡុងបទឈប់បាញ់មួយកាលពីខែវិច្ឆិកាឆ្នាំ២០២៣កន្លងទៅនេះ ៕

សាកសពជនអន្តោប្រវេសន៍ត្រូវបាននាំមដល់ឆ្នេរកោះ Tenerife របស់អេស្ប៉ាញ ក្រោយទូកលិចនៅក្នុងសមុទ្រអាត្លង់ទិក

2024/01/05 02:32:23 pm        104
កាលពីថ្ងៃព្រសហ្បតិ៍ម្សិលមិញ សាកសពរបស់ជនអន្តោប្រវេសន៍ ៥នាក់ ត្រូវបាននាំមកដល់កំពង់ផែ Los Cristianos កោះ Tenerife ស្ថិតក្នុងប្រជុំកោះ Canary របស់អេស្ប៉ាញ ក្រោយឆ្មាំល្បាតឆ្នេរ បានប្រទះឃើញពួកគេនៅក្នុងទូកឈើដ៏ធំមួយនៅក្នុងសមុទ្រអាត្លង់ទិក កាលពីថ្ងៃអាទិត្យ ។ សារព័ត៌មានក្នុងស្រុក បានរាយការណ៍ថា ក្រុមឆ្មាំល្បាតឆ្នេរ និយាយថា បុរស ១៥នាក់ មកពីប្រទេសម៉ាលី ត្រូវបានប្រទះឃើញនៅរស់នៅលើទូកក្នុងសមុទ្រអាត្លង់ទិក ហើយយោងតាមការបញ្ជាក់ពីអ្នករស់រាន បានឲ្យដឹងថា មនុស្សចន្លោះពី ៣០ និង ៤០នាក់ផ្សេងទៀត បានស្លាប់ ពេលដែលទូករបស់ពួកគេក្រឡាប់ ក្រោយចាកចេញពីប្រទេសម៉ូរីតានី ។ គួរឲ្យដឹងថា អន្តោប្រវេសន៍សរុបចំនួន ៥៦.៨៥២នាក់ បានធ្វើដំណើរមកដល់ប្រទេសអេស្ប៉ាញដោយខុសច្បាប់ តាមជើងគោក ឬជើងទឹកក្នុងឆ្នាំ ២០២៣ ពោលគឺកើនឡើង ៨២ភាគរយបើធៀបនឹងឆ្នាំមុន ហើយនិងជាចំនួនជនអន្តោប្រវេសន៍ខ្ពស់បំផុត ចាប់តាំងពីឆ្នាំ ២០១៨ ពេលដែលការមកដល់របស់ជនអន្តោប្រវេសន៍ចំនួន ៦៤.២៩៨នាក់ ត្រូវបានចុះបញ្ជី ។ កាលពីឆ្នាំមុន រដ្ឋាភិបាលអេស្ប៉ាញ បានបង្កើនការទាក់ទងរបស់ពួកគេជាមួយក្រុមអាជ្ញាធរនៅតាមប្រទេសជាច្រើន ដូចជាប្រទេសសេណេហ្គាល់ និងប្រទេសម៉ូរីតានី ដើម្បីបង្វែរទិសដៅធ្វើដំណើររបស់ជនអន្តោប្រវេសន៍ ។ ប្រទេសអេស្ប៉ាញ បានបង្កើតកន្លែងស្នាក់នៅបន្ទាន់បន្ថែមទៀតសម្រាប់ជនអន្តោប្រវេសន៍ផងដែរ នៅតាមបន្ទាយទាហានរបស់ខ្លួន តាមសណ្ឋាគារ និងផ្ទះសំណាក់ទូទាំងប្រទេស ៕

ប្រជាជនជាច្រើនគ្រួសារ នៅហ្កាហ្សាដែលស្វែងរកអាហារ និងទឹកដោយអស់សង្ឃឹម កំពុងរង់ចាំជំនួយ

2024/01/05 02:14:23 pm        73
ដោយជាប់ខ្លួននៅជ្រុងមួយនៃតំបន់ហ្កាហ្សាភាគខាងត្បូង សមាជិកនៃគ្រួសាររបស់លោក Abu Jarad កំពុងប្រកាន់ខ្ជាប់នូវទម្លាប់ដ៏តឹងតែង ដើម្បីរស់រានមានជីវិត។ពួកគេ បានភៀសខ្លួនចេញពីផ្ទះដែលមានបន្ទប់គេងបី ដែលមានផាសុកភាពរបស់ពួកគេ នៅតំបន់ហ្កា ហ្សាភាគខាងជើង បន្ទាប់ពីសង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាស បានផ្ទុះឡើងជិតបីខែមុន។ គ្រួសារដែលមានមនុស្ស១០នាក់ ឥឡូវនេះបានជ្រៀតចូលទៅក្នុងតង់ទំហំ ១៦ម៉ែត្រការ៉េ នៅលើដីខ្សាច់ពោរពេញដោយសំរាម ដែលជាផ្នែកនៃជំរំដ៏ធំទូលាយនៃប្រជាជនប៉ាឡេស្ទីនដែលផ្លាស់ទីលំនៅ។សមាជិកគ្រួសារនីមួយៗ ត្រូវបានចាត់ចែងឲ្យធ្វើកិច្ចការប្រចាំថ្ងៃ ចាប់ពីការប្រមូលគល់ឈើ ដុតភ្លើងសម្រាប់ចម្អិនអាហារ រហូតដល់ដើររើសបន្លែនៅតាមផ្សារ ក្នុងទីក្រុងនេះ ។ ប៉ុន្តែការប្រឹងប្រែងអស់ពីសមត្ថភាពរបស់ពួកគេ មិនអាចបិទបាំងការអស់សង្ឃឹមរបស់ពួកគេបានទេ។លោក Awatif Abu Jarad សមាជិកវ័យចំណាស់នៃគ្រួសារនេះ បាននិយាយថា នៅពេលយប់ «សត្វសុខន រត់លើតង់ ដែលយើងកំពុងជ្រក»។«យើងរស់នៅដូចសុខន!»។ប្រជាជនប៉ាឡេស្ទីនដែលកំពុងស្វែងរកការជ្រកកោន នៅតំបន់ហ្កាហ្សាភាគខាងត្បូង បាននិយាយថា ជារៀងរាល់ថ្ងៃ បានក្លាយទៅជាការតស៊ូ ដើម្បីស្វែងរកអាហារ ទឹក ថ្នាំពេទ្យ និងធ្វើបន្ទប់ទឹកជាដើម។ គ្រប់ពេលទាំងអស់ ពួកគេរស់នៅក្នុងភាពភ័យខ្លាចនៃការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល និងការគំរាមកំហែងកាន់តែខ្លាំងឡើងនៃជំងឺផ្សេងៗ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កូរ៉េខាងត្បូងនិយាយថា នាវារបស់ខ្លួន ១គ្រឿង រងការវាយប្រហារដោយវត្ថុគ្មានអត្តសញ្ញាណនៅច្រកសមុទ្រ Hormuz
05/11/2026 07:05 PM
ចិនបញ្ជាក់ថា ខ្លួននឹងមិនអនុញ្ញាតកោះតៃវ៉ាន់ចូលរួមសន្និបាតប្រចាំឆ្នាំរបស់ WHO ទេ
05/11/2026 07:05 PM
ប៉ាគីស្ថានបន្ទោសក្រុមសកម្មប្រយុទ្ធមានមូលដ្ឋាន នៅអាហ្វហ្គានីស្ថាន ចំពោះការវាយប្រហារលើនគរបាល
05/11/2026 07:05 PM
អូស្រ្តាលីដឹកពលរដ្ឋរបស់ខ្លួនមកប្រទេសកំណើត ពីនាវាដែលរងផលប៉ះពាល់ដោយសារវីរុស Hanta
05/11/2026 07:05 PM
លោក Putin៖ រុស្ស៊ីជិតសម្រេចបានកិច្ចព្រមព្រៀងឧស្ម័ន និងប្រេងដ៏សំខាន់ជាមួយចិន
05/11/2026 07:05 PM
មេដឹកនាំកំពូលអ៊ីរ៉ង់ ប្រាប់មេបញ្ជាការយោធាពីវិធានការណែនាំថ្មីប្រឆាំងនឹងសត្រូវ
05/11/2026 07:05 PM
ចិន បញ្ជាក់ថា កំពុងស្វែងរកស្ថិរភាពបន្ថែមទៀត មុនកិច្ចប្រជុំ រវាងលោក Trump និងលោក ស៊ី
05/11/2026 07:05 PM
នាយកក្រុមហ៊ុន Rafael៖ Iron Dome មានប្រសិទ្ធភាពជិត ៩៩% ប្រឆាំងនឹងការវាយប្រហារដោយមីស៊ីល
05/11/2026 07:05 PM
អ៊ីរ៉ង់ចាត់ទុកសំណើបញ្ចប់សង្រ្គាមជាមួយអាមេរិក ថាស្របច្បាប់ និងសប្បុរសធម៌
05/11/2026 07:05 PM
អ្នកគាំទ្រ៖ ម្ចាស់ពានរង្វាន់ណូបែលអ៊ីរ៉ង់ ត្រូវបានដោះលែងឲ្យនៅក្រៅឃុំ ដើម្បីទទួលការព្យាបាល
05/11/2026 07:05 PM