ជនជាតិខ្មែរ និង​បរទេសជិត ៥ពាន់នាក់ ត្រូវជាប់ឃុំ ខណៈមន្ត្រីនគរបាល ៧៧នាក់ ត្រូវវិន័យធ្ងន់ធ្ងរដោយសារ Online Scams
នគរបាលរាជធានីឃាត់ខ្លួនបុរសម្នាក់ បែកធ្លាយសម្លេងតាមបណ្តាញសង្គម ម៉ាក់ងាយធ្ងន់ធ្ងរលើវីរជនកងទ័ពកម្ពុជា
កម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនជាតិចិនចំនួន០៧នាក់ និងដកហូតសារធាតុញៀនជិត១តោន រួមទាំងអាវុធវែងខ្លីជាច្រើនដើម
នគរបាលរាជធានីភ្នំពេញខិតខំបង្ក្រាប Online Scams បំបែកក្រុមតូច ខណៈក្រុមធំៗបង្រ្កាបរួចរាល់

សន្តិសុខ និង សង្គម

ប្រមុខក្រុមហេសបូឡានៅលីបង់៖ ការវាយប្រហាររបស់អាមេរិកទៅលើប្រទេសយេម៉ែន ប៉ះពាល់ដល់ការដឹកជញ្ជូនពិភពលោក

2024/01/15 06:29:47 pm        141
លោក Hassan Nasrallah ប្រធានចលនាហេសបូឡា (Hezbollah) គាំទ្រដោយអ៊ីរ៉ង់ នៅប្រទេសលីបង់ បាននិយាយកាលពីថ្ងៃអាទិត្យថា ការវាយប្រហារថ្មីៗរបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងកងជីវពលហួទី ក្នុងប្រទេសយេម៉ែន នឹងឲ្យប៉ះពាល់ដល់ការដឹកជញ្ជូនពិភពលោក នៅក្នុងសមុទ្រក្រហម។សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន កាលពីដើមសប្តាហ៍នេះ បានបើកការវាយប្រហារជា​បន្តបន្ទាប់ សំដៅទៅលើក្រុមឧទ្ទាមហួទី ដែលគាំទ្រដោយអ៊ីរ៉ង់ បន្ទាប់ពីពួកគេ បាន​វាយប្រហារម្តង​ហើយម្តងទៀត ​លើនាវាពាណិជ្ជកម្មនៅសមុទ្រក្រហម។ ចំណែកក្រុមហួទី បានប្តេជ្ញា​ធ្វើការសងសឹក។លោក Nasrallah បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ថា៖ «ការឈ្លានពាននាពេលថ្មីៗនេះ​លើប្រទេសយេម៉ែនតំណាងឲ្យភាពខ្វះការពិចារណារបស់សហរដ្ឋអាមេរិក និងអង់គ្លេស និង​ភាពមិនស៊ីសង្វាក់គ្នារបស់អាមេរិក»។ ចក្រភពអង់គ្លេស បានចូលរួមក្នុងការវាយប្រហារលើកដំបូង ហើយសកម្មភាពនេះត្រូវបានគាំទ្រដោយប្រទេសហូឡង់ កាណាដា បារ៉ែន និងអូស្ត្រាលី។លោកបានបន្ថែមថា៖ «នៅពេលនោះ ជនជាតិអាមេរិកអំពាវនាវកុំឲ្យសង្គ្រាមកាន់តែធំឡើង ពួកគេ​កំពុង​ពង្រីកវា»។ប្រធានក្រុមហេសបូឡារូបនេះ បានបន្ថែមថា៖«អ្វីដែលជនជាតិអាមេរិក បានធ្វើនៅសមុទ្រក្រហម នឹងធ្វើឲ្យប៉ះពាល់ដល់នាវាចរណ៍អន្តរជាតិទាំងមូល»។ចាប់តាំងពីការផ្ទុះឡើងនៃសង្រ្គាមហ្កាហ្សា កាលពីថ្ងៃទ៧ ខែតុលា ក្រុមឧទ្ទាមហួទី ដែលគ្រប់គ្រង​ផ្នែកធំនៃយេម៉ែន បានវាយប្រហារអ៊ីស្រាអែលម្តងហើយម្តងទៀតដោយយានដ្រូន និងមីស៊ីល។

អាមេរិកនិយាយថា ខ្លួនបានបាញ់ទម្លាក់មីស៊ីលប្រឆាំងនាវាពីតំបន់ដែលគ្រប់គ្រងដោយក្រុមហ៊ួទី

2024/01/15 06:23:10 pm        178
យោធាអាមេរិកបាននិយាយកាលពីថ្ងៃអាទិត្យ (១៤ មករា) ថាយន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិកបានបាញ់ទម្លាក់មីស៊ីលប្រឆាំងនាវាដែលបាញ់ចេញពីតំបន់របស់ក្រុមសកម្មប្រយុទ្ធហ៊ួទី (Houthi) នៃប្រទេសយេម៉ែន ឆ្ពោះទៅកាន់នាវាពិឃាតរបស់សហរដ្ឋអាមេរិក ដែលកំពុងប្រតិបត្តិការនៅសមុទ្រក្រហមភាគខាងត្បូង។ការស្ទាក់ចាប់តាមអាកាសនេះគឺជាឧបទ្ទវហេតុចុងក្រោយបង្អស់នៅក្នុងសមុទ្រក្រហម ដែលក្រុមហ៊ួទី បាននិងកំពុងវាយប្រហារលើការដឹកជញ្ជូនអន្តរជាតិ នៅក្នុងអ្វីដែលពួកគេនិយាយថា ជាយុទ្ធនាការគាំទ្រប្រជាជនប៉ាឡេស្ទីន ក្រោមការឡោមព័ទ្ធពីកងកម្លាំងអ៊ីស្រាអែល នៅតំបន់ហ្កាហ្សា។ការបាញ់មីស៊ីលពីនេះធ្វើឡើងបន្ទាប់ពីការវាយប្រហារតាមអាកាសជាបន្តបន្ទាប់របស់អាមេរិក និងអង់គ្លេសទៅលើគោលដៅក្រុមហ៊ួទី ក្នុងប្រទេសយេម៉ែន ដែលបានទាក់ទាញការគំរាមកំហែងនៃការឆ្លើយតប «យ៉ាងខ្លាំងក្លា» ពីកងជីវពលដែលគាំទ្រដោយអ៊ីរ៉ង់មួយនេះ។ យោងតាមបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក (CENTCOM) ដែលបានចេញផ្សាយព័ត៌មាននៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X បានឲ្យដឹងថា មិនមានការរងរបួស ឬការខូចខាតណាមួយដែលត្រូវបានរាយការណ៍នៅក្នុងឧបទ្ទវហេតុចុងក្រោយនេះទេ៕

ភ្នំភ្លើងផ្ទុះក្នុងប្រទេសអ៊ីស្លង់ ខណៈកម្អែលភ្នំភ្លើងហូរចូលដល់ទីក្រុងនេសាទ

2024/01/15 06:19:38 pm        181
អាជ្ញាធរបាននិយាយថា ភ្នំភ្លើងមួយបានផ្ទុះឡើងនៅភាគនិរតីនៃប្រទេសអ៊ីស្លង់កាលពីថ្ងៃអាទិត្យ (១៤ មករា) ជាមួយនឹងកម្អែលហូរទៅដល់ជាយក្រុងនេសាទតូចមួយនៅពេលរសៀល ដោយបានធ្វើឱ្យលំនៅឋានមួយចំនួនត្រូវភ្លើងឆេះ ប៉ុន្តែទីក្រុងនេះត្រូវបានជម្លៀសចេញជាមុន ហើយមិនមានមនុស្សមានគ្រោះថ្នាក់នោះទេ។កម្អែលភ្នំភ្លើង និងផ្សែងហុយចេញពីការផ្ទុះ បានផ្ទុះឡើងពាសពេញតំបន់ដ៏ធំទូលាយ លាតសន្ធឹងដល់ទីប្រជុំជន ហ្គ្រីនដាវីក (Grindavik) ជាទីដែលយ៉ាងហោចណាស់ផ្ទះមួយខ្នងបានឆាបឆេះ។អាជ្ញាធរបាននិយាយថា ការផ្ទុះនេះបានចាប់ផ្តើមកាលពីព្រឹកថ្ងៃអាទិត្យ នៅភាគខាងជើងនៃទីក្រុងនេសាទ ហ្គ្រីនដាវីក ដែលប៉ុន្មានម៉ោងមុនត្រូវបានជម្លៀសចេញជាលើកទីពីរចាប់តាំងពីខែវិច្ឆិកា ដោយសារការភ័យខ្លាចថាការផ្ទុះឡើងជិតកើតមាន ស្របពេលមានសកម្មភាពរញ្ជួយដីអស់ជាច្រើនសប្ដាហ៍។ នេះគឺជាការផ្ទុះភ្នំភ្លើងលើកទីពីរនៅលើឧបទ្វីប រ៉ៃក្យាណេស (Reykjanes) នៅភាគនិរតីប្រទេសអ៊ីស្លង់ ក្នុងរយៈពេលតិចជាងមួយខែ និងជាការផ្ទុះលើកទីប្រាំចាប់តាំងពីឆ្នាំ២០២១ មក៕

អាមេរិកប្រឈមនឹងអាកាសធាតុរដូវរងាយ៉ាងធ្ងន់ធ្ងរ ខណៈទីក្រុងជាច្រើនទប់ទល់នឹងភាពត្រជាក់ខ្លាំង

2024/01/15 06:04:22 pm        223
វីដេអូដែលបានថតនៅថ្ងៃអាទិត្យ (១៤ មករា) បង្ហាញពីផ្លូវនានាដែលគ្របដណ្តប់ដោយព្រិលធ្លាក់ខ្លាំង បន្ទាប់ពីព្យុះរដូវរងាដ៏ធ្ងន់ធ្ងរបានធ្វើឱ្យទីក្រុងជាច្រើនក្នុងសហរដ្ឋអាមេរិក ស្ថិតក្នុងភាពជាប់គាំង។សីតុណ្ហភាពត្រជាក់ដ៏គ្រោះថ្នាក់បានប៉ះពាល់ដល់យុទ្ធនាការនយោបាយ ព្រឹត្តិការណ៍កីឡា និងការធ្វើដំណើរទូទាំងប្រទេស។ ការផ្ទុះឡើងនៃអាកាសធាតុត្រជាក់នៅតំបន់អាក់ទិកនេះបាននាំឱ្យមានការដាច់ចរន្តអគ្គិសនីសម្រាប់អតិថិជនរាប់សែននាក់នៅភាគឦសាន និងប៉ាស៊ីហ្វិកភាគពាយ័ព្យ។សេវាអាកាសធាតុជាតិបានចេញការព្រមាន ដោយមនុស្សជាង ៩៥លាននាក់ស្ថិតក្រោមការណែនាំអំពីអាកាសធាតុត្រជាក់ ហើយរដ្ឋមួយចំនួនរំពឹងថាខ្យល់ត្រជាក់នឹងធ្លាក់ចុះដល់កម្រិតដក ៧០អង្សាហ្វារិនហៃ ដែលប្រហែលនឹងដក ៥៧អង្សាសេ។លក្ខខណ្ឌអាកាសធាតុដ៏ត្រជាក់នេះត្រូវបានគេព្យាករណ៍ថានឹងបន្តកើតមាន ដោយធ្វើឱ្យមានការរំខានដល់ឆាកនយោបាយដ៏មមាញឹកនៅក្នុងរដ្ឋ អាយអូវ៉ា (Iowa) ជាទីដែលបេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ ត្រូវបានបង្ខំឱ្យលុបចោលព្រឹត្តិការណ៍នានាមុនពេលការប្រកួតជ្រើសរើសបេក្ខជនដំបូងរបស់គណបក្សនៅថ្ងៃចន្ទនេះ៕

អ្នកនាំពាក្យក្រុមហាម៉ាស៖ ជោគវាសនារបស់ចំណាប់ថ្នូរអ៊ីស្រាអែល ជាច្រើននាក់មិនច្បាស់លាស់នោះទេ

2024/01/15 05:50:52 pm        119
អ្នកនាំពាក្យក្រុមប្រដាប់អាវុធហាម៉ាស លោក អាប៊ូ យ៉ូបៃដា (Abu Ubaida) បាននិយាយកាលពីថ្ងៃអាទិត្យ (១៤ មករា) ថាជោគវាសនារបស់ចំណាប់ថ្នូរជនជាតិអ៊ីស្រាអែលជាច្រើននាក់បានក្លាយទៅជាមិនច្បាស់លាស់។ នៅក្នុងការបង្ហាញខ្លួនតាមកញ្ចក់ទូរទស្សន៍ជាលើកដំបូងរបស់លោកអស់រយៈពេលជាច្រើនសប្តាហ៍ ដោយរំលឹកដល់ថ្ងៃទី១០០ ចាប់តាំងពីការផ្ទុះឡើងនៃសង្រ្គាមមក លោក អាប៊ូ យ៉ូបៃដា បាននិយាយថា ចំណាប់ថ្នូរជាច្រើន «ប្រហែលជាត្រូវបានសម្លាប់» ដោយបន្ទោសជោគវាសនារបស់ពួកគេទៅលើខ្លួនអ៊ីស្រាអែល។លោកបានបន្ថែមថា «ការចរចាណាមួយមុននឹងបញ្ឈប់ការឈ្លានពានរបស់អ៊ីស្រាអែល គឺគ្មានតម្លៃនោះទេ។ ការវាយប្រហារឆ្លងព្រំដែនកាលពីថ្ងៃទី០៧ ខែតុលា ចូលទៅក្នុងប្រទេសអ៊ីស្រាអែល បានកើតឡើងជាការឆ្លើយតបទៅនឹង ការសម្លាប់រង្គាល ១០០ឆ្នាំប្រឆាំងនឹងប្រជាជនរបស់យើង ដែលធ្វើឡើងដោយអ្នកកាន់កាប់ និងក្រុមជនពាលអ៊ីស្រាអែល»។ការវាយប្រហារដោយក្រុមហាម៉ាសនេះបានសម្លាប់មនុស្សជាង ១.២០០នាក់ ដែលជាការបាត់បង់ជីវិតដ៏ធំបំផុតក្នុងមួយថ្ងៃ ចាប់តាំងពីការបង្កើតរដ្ឋអ៊ីស្រាអែលក្នុងឆ្នាំ១៩៤៨ មក។ ក្រុមអ្នកវាយប្រហារបានចាប់ចំណាប់ថ្នូរចំនួន ២៤០នាក់ ហើយបានចាប់ពួកគេទៅកាន់តំបន់ហ្កាហ្សា។ ដោយនិយាយអំពីលទ្ធភាពនៃការពង្រីកការវាយប្រហារ លោក អាប៊ូ យ៉ូបៃដា បានបន្ថែមថាក្រុមនេះទទួលដំណឹងពី «ភាគីជាច្រើននៅក្នុងជួរមុខនៃការតស៊ូ ថាពួកគេនឹងពង្រីកការវាយប្រហាររបស់ខ្លួនទៅលើសត្រូវអ៊ីស្រាអែលនៅប៉ុន្មានថ្ងៃខាងមុខនេះ»៕

កងកម្លាំងការពារអ៊ីស្រាអែល អះអាងថា ក្រុមហាម៉ាសកំពុងធ្វើការរៀបចំការវាយប្រហារភេរវកម្ម នៅទូទាំងពិភពលោក

2024/01/15 05:46:28 pm        138
កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ ដោយអះអាងថា មេដឹកនាំក្រុមហាម៉ាស កំពុងជួយរៀបចំការវាយប្រហារភេរវកម្ម នៅទូទាំងពិភពលោក ដែលជាផ្នែកនៃយុទ្ធនាការធំជាងប្រឆាំងនឹងមហាអំណាចលោកខាងលិច។កងកម្លាំងការពារអ៊ីស្រាអែល បានចេញផ្សាយរបាយការណ៍នេះ រួមជាមួយនឹងដ្យាក្រាមដែលរៀបរាប់ពីមេបញ្ជាការក្រុមហាម៉ាស ដែលជាប់ពាក់ព័ន្ធនឹងប្រតិបត្តិការភេរវកម្មដែលសង្ស័យ នៅក្នុងសហភាពអឺរ៉ុប។កងកម្លាំងការពារនេះ បានសរសេរថា៖«ការបញ្ជាទិញពីការគ្រប់គ្រងរបស់អង្គការ ការទិញយានដ្រូន និងការប្រើប្រាស់សមាសភាពឧក្រិដ្ឋកម្ម នេះជារបៀបដែលសមាជិកជាន់ខ្ពស់នៃអង្គការភេរវកម្មហាម៉ាស បានផ្សព្វផ្សាយពីការវាយប្រហារលើមនុស្សស្លូតត្រង់ នៅជុំវិញពិភពលោក»។សេចក្តីថ្លែងការណ៍កាលពីថ្ងៃសៅរ៍ បាននិយាយថា៖«ដោយសារមានការរួមកម្លាំងអន្តរអង្គការ ក្នុងប្រទេសអ៊ីស្រាអែល និងនៅបរទេស រូបភាពដ៏ទូលំទូលាយ និងស៊ីជម្រៅនៃសកម្មភាពភេរវកម្មរបស់ក្រុមហាម៉ាសត្រូវបានបង្ហាញឲ្យឃើញយ៉ាងច្បាស់។ព័ត៌មានចារកម្មដែលប្រមូលបាន រួមមាន«ព័ត៌មានលម្អិតនៃតំបន់នៃសកម្មភាព គោលដៅសម្រាប់ការវាយប្រហារ និងអ្នកពាក់ព័ន្ធក្នុងការអនុវត្តសកម្មភាពនេះ ពីមេបញ្ជាការក្រុមហាម៉ាស នៅក្នុងប្រទេសលីបង់ រហូតដល់អ្នកវាយប្រហារចុងក្រោយ នៅក្នុងហេដ្ឋារចនាសម្ព័ន្ធប្រតិបត្តិការ ក៏ដូចជាព័ត៌មានអំពីចេតនាវាយប្រហារស្ថានទូតអ៊ីស្រាអែល នៅប្រទេសស៊ុយអែត ការបញ្ជាទិញយានអាកាសគ្មានមនុស្សបើក (UAVs) និងការប្រើប្រាស់សមាសភាពពីអង្គការឧក្រិដ្ឋកម្ម នៅអឺរ៉ុប។

អ្នកពន្លត់អគ្គិភ័យរាប់រយនាក់ កំពុងទប់ទល់នឹងចំហេះព្រៃនៅរដ្ឋមួយក្នុងប្រទេសអូស្ត្រាលី

2024/01/14 11:38:30 pm        234
ក្រុមអ្នកពន្លត់អគ្គីភ័យរាប់រយនាក់ នៅថ្ងៃអាទិត្យ (១៤ មករា) នេះកំពុងទប់ទល់នឹងចំហេះព្រៃដែលមិនមានការគ្រប់គ្រងនៅជិតរដ្ឋធានី ភឺត (Perth) នៃរដ្ឋវេសស្ទើនអូស្ត្រាលី ក្នុងប្រទេសអូស្រ្តាលី ដោយបានធ្វើឱ្យអាជ្ញាធរជំរុញអ្នករស់នៅក្នុងតំបន់ដែលមានចំហេះព្រៃនោះឱ្យភៀសខ្លួនចេញ។យោងតាមអាជ្ញាធរពន្លត់អគ្គិភ័យបានឱ្យដឹងថា ចំហេះព្រៃជាង ២៥កន្លែង បានកំពុងឆាបឆេះនៅថ្ងៃអាទិត្យនៅក្នុងរដ្ឋដ៏ធំនេះ ដែលបណ្ដាលឲ្យអ្នកស្រុកនៅតំបន់ជនបទ សាយអឺស៍ អហ្វ ជីងជីន (Shires of Gingin) និងនៅក្បែរតំបន់ភ្នំ ជីតធឺរីង (Chittering) ចម្ងាយប្រហែល ៦០គីឡូម៉ែត្រ ភាគខាងជើងនៃទីក្រុង ភឺត ប្រឈមមុខនឹងហានិភ័យពីចំហេះរាលដាលយ៉ាងលឿន។រដូវកាលចំហេះព្រៃដែលមានហានិភ័យខ្ពស់ កំពុងកើតឡើងការនៅក្នុងប្រទេសអូស្ត្រាលី ដោយសារព្រឹត្តិការណ៍អាកាសធាតុ អ៊ែល នីញ៉ូ (El Nino) ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរដូចជា ព្យុះស៊ីក្លូន គ្រោះរាំងស្ងួត រលកកម្ដៅ និងចំហេះព្រៃ។ អ្នកនាំពាក្យនៃនាយកដ្ឋានពន្លត់អគ្គីភ័យ និងសេវាសង្គ្រោះបន្ទាន់របស់រដ្ឋបាននិយាយថា អ្នកពន្លត់អគ្គិភ័យចំនួន ២៤០នាក់ កំពុងប្រយុទ្ធនឹងអណ្តាតភ្លើងដែលស្ថិតក្នុងកម្រិតសង្គ្រោះបន្ទាន់ និងជាអត្រាគំរាមកំហែងខ្ពស់បំផុត។ចំហេះដែលបានឆាបឆេះព្រៃទំហំ ៤១៧ហិចតា បានផ្ទុះឡើងកាលពីថ្ងៃសៅរ៍។ អ្នកព្យាករណ៍អាកាសធាតុរបស់ប្រទេសនៅថ្ងៃអាទិត្យបានចេញការព្រមានមួយសម្រាប់ «គ្រោះថ្នាក់ចំហេះដ៏ធ្ងន់ធ្ងរ» នៅក្នុងតំបន់មួយចំនួននៃរដ្ឋ វេសស្ទើន អូស្រ្តាលី ស្របពេលមានការជូនដំណឹងអំពីរលកកម្ដៅចាប់តាំងពីថ្ងៃសៅរ៍៕

កូរ៉េខាងជើងបាញ់មីស៊ីលបាលិស្ទិក ខណៈភាពតានតឹងកើនឡើងខ្លាំង

2024/01/14 11:32:13 pm        195
កូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីលរយៈចម្ងាយមធ្យម ពីឆ្នេរភាគខាងកើតរបស់ខ្លួននៅថ្ងៃអាទិត្យ (១៤ មករា) នេះខណៈភាពតានតឹងបានកើនឡើងបន្ទាប់ពីការបាញ់បង្ហោះមីស៊ីលបាលិស្ទិកអន្តរទ្វីបថ្មីៗរបស់ក្រុងព្យុងយ៉ាង និងផ្កាយរណបចារកម្មយោធាដំបូងរបស់ខ្លួន។យោងតាមកងឆ្មាំល្បាតឆ្នេរជប៉ុន បានឲ្យដឹងថា មីស៊ីលដែលកូរ៉េខាងជើងបានបាញ់នោះអាចជាមីស៊ីលបាលិស្ទិក។ ទូរទស្សន៍ NHK បាននិយាយថា មីស៊ីលនោះហាក់ដូចជាបានធ្លាក់ចុះនៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុន។មីស៊ីលនៅថ្ងៃអាទិត្យនេះត្រូវបានបាញ់ចេញពីតំបន់មួយនៃទីក្រុងព្យុងយ៉ាង នៅម៉ោងប្រហែល ២:៥៥នាទីរសៀល (ម៉ោងក្នុងស្រុក) នេះបើតាមយោធាកូរ៉េខាងត្បូងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដោយបន្ថែមថាទីក្រុងសេអ៊ូល កំពុងដំណើរការការវិភាគលើមីស៊ីលដោយមានការសម្របសម្រួលជាមួយសហរដ្ឋអាមេរិក និងជប៉ុន។កូរ៉េខាងជើងបាននិងកំពុងបង្កើនសម្ពាធលើទីក្រុងសេអ៊ូលក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយប្រកាសថាកូរ៉េខាងត្បូងជា «សត្រូវដ៏សំខាន់» និងនិយាយថា កូរ៉េខាងជើងនឹងមិនរួបរួមគ្នាជាមួយកូរ៉េខាងត្បូងឡើយ ហើយប្តេជ្ញាពង្រឹងសមត្ថភាពរបស់ខ្លួនក្នុងការផ្តល់ការវាយប្រហារនុយក្លេអ៊ែរលើសហរដ្ឋអាមេរិក និងបណ្ដាសម្ព័ន្ធមិត្តរបស់អាមេរិកនៅតំបន់ប៉ាស៊ីហ្វិក៕

ក្រុមហ៊ួទី ប្តេជ្ញាឆ្លើយតបយ៉ាងខ្លាំងក្លា បន្ទាប់ពីការវាយប្រហារថ្មីរបស់អាមេរិក

2024/01/14 11:22:45 pm        234
កងជីវពលហ៊ួទី (Houthi) បានគំរាមថាខ្លួននឹងធ្វើ «ការឆ្លើយតបដ៏ខ្លាំងក្លា និងមានប្រសិទ្ធភាព» បន្ទាប់ពីសហរដ្ឋអាមេរិកបានធ្វើការវាយប្រហារមួយផ្សេងទៀតនៅក្នុងប្រទេសយេម៉ែនពេញមួយយប់ ដោយបង្កើនភាពតានតឹងបន្ថែមទៀត ខណៈដែលទីក្រុងវ៉ាស៊ីនតោន បានប្តេជ្ញាការពារការដឹកជញ្ជូនពីការវាយប្រហារដោយចលនាសម្ព័ន្ធមិត្តអ៊ីរ៉ង់មួយនេះ។ការវាយប្រហារនេះបានបន្ថែមការព្រួយបារម្ភអំពីការកើនឡើងនៃជម្លោះដែលបានរីករាលដាលនៅមជ្ឈិមបូព៌ាចាប់តាំងពីក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស និងអ៊ីស្រាអែលបានធ្វើសង្គ្រាម ដោយសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់ក៏បានចូលប្រឡូកក្នុងជម្លោះចាប់ពីប្រទេសលីបង់ ស៊ីរី និងអ៊ីរ៉ាក់ផងដែរ។ការវាយប្រហារចុងក្រោយបំផុត ដែលសហរដ្ឋអាមេរិកបាននិយាយថាបានវាយប្រហារទីតាំងរ៉ាដាមួយ បានកើតឡើងមួយថ្ងៃបន្ទាប់ពីមានការវាយប្រហាររបស់អាមេរិក និងអង់គ្លេស រាប់សិបដងទៅលើទីតាំងរបស់ក្រុមហ៊ួទី ក្នុងប្រទេសយេម៉ែន។ លោក ម៉ូហាមម៉េដ អាឌុលសាឡាម (Mohammed Abdulsalam) អ្នកនាំពាក្យក្រុមហ៊ួទី បានប្រាប់សារព័ត៌មានរ៉យទ័រថា ការវាយប្រហារចុងក្រោយ រួមទាំងការវាយប្រហារមួយយប់ដែលបានកើតឡើងលើមូលដ្ឋានយោធាមួយក្នុងទីក្រុងសាណា (Sanaa) មិនមានផលប៉ះពាល់ខ្លាំងដល់សមត្ថភាពរបស់ក្រុមក្នុងការរារាំងនាវាដែលពាក់ព័ន្ធជាមួយអ៊ីស្រាអែល មិនឱ្យឆ្លងកាត់សមុទ្រក្រហម និងសមុទ្រអារ៉ាប់នោះទេ៕

ចំនួនអ្នកស្លាប់ខាងប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា កើនឡើងដល់ជិត ២៤.២០០នាក់

2024/01/14 11:19:57 pm        167
ក្រសួងសុខាភិបាលប៉ាឡេស្ទីនដែលមានមូលដ្ឋាននៅហ្កាហ្សាបាននិយាយកាលពីថ្ងៃសៅរ៍ (១៣ មករា) ថាចំនួនអ្នកស្លាប់ដែលជាជនជាតិប៉ាឡេស្ទីនពីការវាយប្រហារកំពុងបន្តរបស់អ៊ីស្រាអែល បានកើនឡើងដល់ ២៤.១៩០នាក់ និងមនុស្សជាង ៦៤.០០០នាក់ បានរងរបួសនៅក្នុងជម្លោះជុំថ្មីនៃជម្លោះប៉ាឡេស្ទីននិងអ៊ីស្រាអែល ចាប់តាំងពីថ្ងៃទី០៧ ខែតុលា មក។យោងតាមក្រសួងបានឲ្យដឹងថា អ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាសចំនួន ១២លើក លើតំបន់ហ្កាហ្សាស្ទ្រីបក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលបណ្តាលឱ្យមនុស្សចំនួន ១៣៥នាក់ បាត់បង់ជីវិត និងមនុស្ស ៣១២នាក់បានរងរបួស។ ទីភ្នាក់ងារសម្រាលបន្ទុក និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅតំបន់ជិតបូព៌ា (UNRWA) បានប្រកាសកាលពីថ្ងៃសៅរ៍ថា មនុស្សមួយចំនួនធំត្រូវបានផ្លាស់ទីលំនៅក្នុងរយៈពេល ១០០ថ្ងៃចុងក្រោយនេះដោយសារតែការទម្លាក់គ្រាប់បែកជាបន្តបន្ទាប់។ សេចក្តីប្រកាសបានសង្កត់ធ្ងន់ថា នេះគឺជា «ការផ្លាស់ទីលំនៅដ៏ធំបំផុតរបស់ប្រជាជនប៉ាឡេស្ទីន ចាប់តាំងពីឆ្នាំ១៩៤៨ មក»។ទីជម្រកបណ្ដោះអាសន្នរបស់ទីភ្នាក់ងារ UNRWA ឥឡូវនេះជាជម្រករបស់ប្រជាជនប៉ាឡេស្ទីនជាង ១,៤លាននាក់។ សម្រាប់ប្រជាជននៅហ្កាហ្សា រយៈពេល ១០០ថ្ងៃកន្លងទៅនេះ មានអារម្មណ៍ដូចជារយៈពេល ១០០ឆ្នាំ។ សេចក្តីប្រកាសបានបន្ថែមថា នេះជាពេលវេលាដ៏សំខាន់ដែលយើងត្រូវស្ដារតម្លៃជីវិតមនុស្សឡើងវិញ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អាកាសយានដ្ឋាន Najaf របស់អ៊ីរ៉ាក់ ផ្អាករាល់​ជើងហោះហើរទៅ និងមកពីអ៊ីរ៉ង់ រហូតមានការជូនដំណឹងបន្ថែម
09/25/2026 06:09 PM
ការវាយប្រហារយានដ្រូនរុស្ស៊ីលើតំបន់ភាគកណ្តាលទីក្រុងគីវ បណ្តាលឲ្យក្មេងម្នាក់ស្លាប់ និងមនុស្ស ២០នាក់ រងរបួស
09/25/2026 06:09 PM
ក្រុមឧទ្ទាមហ៊ូធីអះអាងថា ពួកគេបានវាយប្រហារទីក្រុង Riyadh និងទីតាំងរបស់ក្រុមហ៊ុន Aramco នៅអារ៉ាប៊ីសាអ៊ូឌីត
09/25/2026 06:09 PM
ព្យុះសង្ឃរា Nolo បង្កើនកម្លាំង ពេលវាបោកបក់ឆ្ពោះទៅកាន់រដ្ឋហាវ៉ៃ សហរដ្ឋអាមេរិក
09/25/2026 06:09 PM
ប្រភព៖ ប៉ាគីស្ថានទប់ស្កាត់ការ​វាយប្រហារនៅព្រំដែន ដោយ​បាន​សម្លាប់​សមាជិកក្រុមតាលីបង់​មួយចំនួន
09/25/2026 06:09 PM
ប្រធានាធិបតី៖ អ៊ីរ៉ង់ត្រៀមខ្លួនរួចជាស្រេចសម្រាប់កិច្ចព្រមព្រៀងជាមួយអាមេរិក ស្របតាមច្បាប់អន្តរជាតិ
09/25/2026 06:09 PM
លោកMacron៖ ការវាយប្រហារលើរោងចក្រប្រេងរុស្ស៊ី ធ្វើឲ្យស្ថានភាពប្រេងឥន្ធនៈនៅអឺរ៉ុបកាន់តែធ្ងន់ធ្ងរឡើង
09/25/2026 06:09 PM
មេដឹកនាំសាសនាជាន់ខ្ពស់របស់អារ៉ាប៊ីសាអ៊ូឌីត អំពាវនាវឱ្យទាហានត្រៀមពលី​ជីវិត ដើម្បីប្រយុទ្ធនឹង​ក្រុមហ៊ូទី
09/25/2026 06:09 PM
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោកជំទាវ រ៉េឡែន ស្យ៉ាល់ តាហ្គាឡ័រ លៀវហ្វាឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសនូវែលសេឡង់ ប្រចាំនៅកម្ពុជាចូលជួប និងប្រគល់សារតាំង
09/25/2026 05:09 PM
លោក XI JINPING ៖ ទំនាក់ទំនងចិន-អាមេរិកឈានចូលដំណាក់កាលថ្មី ក្នុងប្រវត្តិសាស្ត្រ
09/25/2026 05:09 PM