នគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើង ៩នាក់ ពាក់ព័ន្ធករណីវាយប្លន់យកម៉ូតូ
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបគ្រឿងញៀនជាង ៦គីឡូក្រាមឃាត់ខ្លួនមនុស្ស ១១នាក់
ជនជាតិខ្មែរ និង​បរទេសជិត ៥ពាន់នាក់ ត្រូវជាប់ឃុំ ខណៈមន្ត្រីនគរបាល ៧៧នាក់ ត្រូវវិន័យធ្ងន់ធ្ងរដោយសារ Online Scams
នគរបាលរាជធានីឃាត់ខ្លួនបុរសម្នាក់ បែកធ្លាយសម្លេងតាមបណ្តាញសង្គម ម៉ាក់ងាយធ្ងន់ធ្ងរលើវីរជនកងទ័ពកម្ពុជា

សន្តិសុខ និង សង្គម

ផ្សែងអ័ព្ទដ៏កម្រគ្របដណ្ដប់លើទីក្រុងស៊ីដនី របស់អូស្រា្តលី ខណៈចំហេះព្រៃកំពុងឆាបឆេះ

2023/12/20 05:15:22 pm        189
គុណភាពខ្យល់នៅទីក្រុងស៊ីដនី របស់អូស្រ្តាលី កាលពីថ្ងៃអង្គារ (១៩ ធ្នូ) បានធ្លាក់ចុះដល់កម្រិតមួយក្នុងចំណោមទីក្រុងមានកង្វក់ខ្យល់ដ៏អាក្រក់បំផុតរបស់ពិភពលោក ខណៈដែលផ្សែងពីចំហេះព្រៃនៅភាគខាងជើងប្រទេសបានគ្របដណ្ដប់ទីក្រុងកំពង់ផែមួយនេះ ដោយបានឡើងទៅក្នុងជួរសន្ទស្សន៍គុណភាពខ្យល់មិនល្អស្មើនឹងទីក្រុង ញ៉ូវ ដេលី (New Delhi) របស់ឥណ្ឌា ដែលជារដ្ឋធានីមួយក្នុងចំណោមរដ្ឋធានីមានមនុស្សច្រើនបំផុតរបស់ពិភពលោក។ទោះបីជាផ្សែងអ័ព្ទគឺកម្រកើតមាននៅក្នុងទីក្រុងស៊ីដនី ដែលមានភាពល្បីល្បាញដោយសារឆ្នេរស្រស់ស្អាត និងផ្ទៃមេឃពណ៌ខៀវនេះក៏ដោយ ក៏ពពកពណ៌ប្រផេះបានហោះហើរលើវិមាន អូប៉េរ៉ា ហៅស៍ (Opera House) និងស្ពាន ហាប័រ (Harbor) ជាមួយនឹងផ្សែងយ៉ាងក្រាស់ដែលអាចមើលឃើញនៅលើអាកាស។សន្ទស្សន៍គុណភាពខ្យល់មិនល្អបានឡើងដល់កម្រិត ១៦១ នៅតំបន់ភាគខាងជើងទីប្រជុំជននៃទីក្រុងនេះបន្ទាប់ពីម៉ោង ៥ល្ងាច (ម៉ោងក្នុងស្រុក) ឈានដល់កម្រិតមួយដែលមនុស្សម្នាត្រូវបានណែនាំឱ្យជៀសវាងការនៅខាងក្រៅរយៈពេលយូរ។ ប៉ុន្តែគុណភាពខ្យល់អាចនឹងមានភាពធូរស្រាលឡើងវិញ ដោយសេវាអគ្គិភ័យជនបទ (RFS) បាននិយាយថា ខ្យល់បក់ពីទិសខាងត្បូងនឹងចាប់ផ្តើមបក់ផាត់ផ្សែងអ័ព្ទនោះនៅពេលល្ងាច។អាជ្ញាធរបានព្រមានអំពីរដូវកាលចំហេះព្រៃដែលមានហានិភ័យខ្ពស់នៅក្នុងប្រទេសអូស្ត្រាលី នៅរដូវក្តៅនេះ បន្ទាប់ពីរដូវចំហេះព្រៃដ៏ស្ងប់ស្ងាត់ចំនួនពីរ បើប្រៀបធៀបទៅនឹងចំហេះ «រដូវក្ដៅពណ៌ខ្មៅ» ក្នុងអំឡុងឆ្នាំ២០១៩ និងឆ្នាំ២០២០ ដែលបានបំផ្លាញតំបន់មួយដែលមានទំហំប៉ុនប្រទេសទួរគី និងបានសម្លាប់មនុស្ស ៣៣នាក់ក្នុងប្រទេសអូស្ត្រាលី៕

ពលរដ្ឋស្លូវ៉ាគី រាប់ម៉ឺននាក់ចេញតវ៉ាប្រឆាំងនឹងកំណែទម្រង់ច្បាប់រដ្ឋាភិបាលក្នុងសប្តាហ៍ទីបី

2023/12/20 05:12:58 pm        109
ក្រុមបាតុករកាន់តែច្រើនបានចូលរួមបាតុកម្មសប្តាហ៍ទី៣ នៅរដ្ឋធានី ប្រាទីស្លាវ៉ា (Bratislava) របស់ប្រទេសស្លូវ៉ាគី កាលពីថ្ងៃអង្គារ (១៩ ធ្នូ) ប្រឆាំងនឹងផែនការរបស់រដ្ឋាភិបាលក្នុងការធ្វើកំណែទម្រង់ច្បាប់ព្រហ្មទណ្ឌ ដែលរួមមានការលុបចោលការិយាល័យរដ្ឋអាជ្ញាពិសេសដែលផ្តោតលើអំពើពុករលួយ។គេហទំព័រព័ត៌មាន ដេននីក (Dennik) បាននិយាយថា មនុស្សពី ១៥.០០០នាក់ទៅ ១៨.០០០នាក់ បានចូលរួមការតវ៉ានោះ ដោយកើនឡើងពីចំនួន ១០.០០០នាក់ កាលពីសប្តាហ៍មុន ដើម្បីថ្កោលទោសការប៉ុនប៉ងរបស់លោកនាយករដ្ឋមន្ត្រី រ៉ូប៊ឺត ហ្វីខូ (Robert Fico) ក្នុងការពន្លឿនសំណើនៅក្នុងសភា ដែលរួមមានការដកការិយាល័យរដ្ឋអាជ្ញាពិសេសសម្រាប់សំណុំរឿងពុករលួយកម្រិតខ្ពស់ ការកំណត់ការការពារដល់អ្នកផ្តល់ព័ត៌មាន និងកាត់បន្ថយការកាត់ទោសសម្រាប់ឧក្រិដ្ឋកម្មហិរញ្ញវត្ថុ។ គណៈកម្មការអឺរ៉ុបបានព្រមានថា ខ្លួននឹងចាត់វិធានការប្រឆាំងនឹងស្លូវ៉ាគី ប្រសិនបើប្រទេសនេះបំពានច្បាប់របស់សហភាពអឺរ៉ុប។លោក ហ្វីខូ ដែលជានាយករដ្ឋមន្ត្រីបួនអណត្តិ និងបានលាលែងពីតំណែងក្នុងឆ្នាំ២០១៨ ស្របពេលមានការតវ៉ាដ៏ធំប្រឆាំងនឹងអំពើពុករលួយបន្ទាប់ពីការសម្លាប់អ្នកសារព័ត៌មានស៊ើបអង្កេត បានចោទប្រកាន់ការិយាល័យរដ្ឋអាជ្ញាពិសេសថាមានហេតុផលនយោបាយនៅពីក្រោយ ហើយបាននិយាយថាសកម្មភាពរបស់ការិយាល័យនេះបានរំលោភសិទ្ធិមនុស្ស៕

កង្វះប្រេងឥន្ធនៈ និងភាពចលាចល ជុំវិញទីក្រុង Conakry បន្ទាប់ពីការផ្ទុះឃ្លាំងស្តុកប្រេងបណ្តាលឲ្យមានមនុស្សស្លាប់

2023/12/20 04:45:00 pm        202
រដ្ឋាភិបាលបានព្រមានកាលពីថ្ងៃអង្គារថា ប្រទេសហ្គីណេ នឹងត្រៀមទប់ទល់សម្រាប់ការកាត់ផ្តាច់ថាមពលអគ្គិសនី ខណៈប្រទេសនេះរកមធ្យោបាយដោះស្រាយមហន្តរាយនៃការផ្ទុះឃ្លាំងស្តុកប្រេងបណ្តាលឲ្យមានមនុស្សស្លាប់ នៅស្ថានីយប្រេងក្នុងរដ្ឋធានី Conakry ដែលបានបំផ្លាញអាងស្តុកប្រេង និងបានបង្ខំឲ្យមនុស្សរាប់រយនាក់ភៀសខ្លួនចេញពីលំនៅឋានដែលត្រូវបានបំផ្លាញ។មនុស្ស ១៤ នាក់បានស្លាប់ និង ១៩០នាក់ផ្សេងទៀត បានរងរបួសនៅក្នុងការផ្ទុះនៅស្ថានីយប្រេងធំរបស់ប្រទេសអាហ្វ្រិកខាងលិច ដែលបានធ្វើឲ្យរង្គើរស្រុក Kaloum ក្នុងទីប្រជុំជន Conakry កាលពីព្រឹក ថ្ងៃចន្ទ។នៅក្នុងការធ្វើបច្ចុប្បន្នភាពលើកដំបូងរបស់ខ្លួនអំពីទំហំនៃការខូចខាតស្ថានីយនេះ រដ្ឋាភិបាលបាននិយាយថា អាងស្តុកប្រេងចំនួន១៣អាង ប្រើប្រាស់លែងកើត ខណៈអាងស្តុកចំនួន៥អាងផ្សេងទៀត ពុំមានផលប៉ះពាល់នោះទេ។ ប្រជាជន នៅជិតឃ្លាំង បាននិយាយពីភាពភ័យស្លន់ស្លោរបស់ពួកគេ នៅពេលដែលរលកកំសួលនិងកម្ទេចកម្ទីបានបោកបក់តាមខ្យល់ ធ្វើឱ្យបង្អួចបាក់បែកទាំងកណ្តាលយប់។នៅតាមស្ថានីយ៍ប្រេងឥន្ធនៈជាច្រើនកន្លែង មនុស្សជាច្រើនកំពុងតម្រង់ជួរជាច្រើនម៉ោង ដោយសារតែកង្វះប្រេងឥន្ធនៈ និងថ្លៃដឹកជញ្ជូនបានហក់ឡើង។ ទំហំនៃកាខូចខាតពីការផ្ទុះនេះ នៅមិនទាន់ដឹងច្បាស់នៅឡើយ ឬថាតើប្រតិបត្តិការរុករករ៉ែ នឹងត្រូវប៉ះពាល់នៅក្នុងក្រុមហ៊ុនផលិតសារធាតុបុកស៊ីតធំបំផុតទីពីររបស់ពិភពលោកដែរឬយ៉ាងណា។ ប្រទេសហ្គីណេ មិនមែនជាប្រទេសផលិតប្រេងនោះទេ ហើយពឹងផ្អែកលើការនាំចូលផលិតផលចម្រាញ់ ដែលភាគច្រើនត្រូវបានស្តុកទុកនៅក្នុងស្ថានីយ Kaloum និងចែកចាយតាមរថយន្តនៅទូទាំងប្រទេស។

ផ្អាកការងារបណ្តោះអាសន្ននគរបាលស្រុកពញាឮម្នាក់ ដែលទារប្រាក់ពីគ្រួសាររងគ្រោះជាថ្នូរ នឹងការតាមចាប់ជនសង្ស័យ

2023/12/20 04:12:19 pm        3355
កណ្ដាល៖ ស្នងការនគរបាលខេត្តកណ្តាល បានសម្រេចផ្អាកការងារបណ្តោះអាសន្នចំពោះលោកស្រីអនុសេនីយ៍ឯក ហួត ចាន់សុខ អត្តលេខ ៦៣៥៥៤ នាយរងផ្នែកសន្តិសុខ នៃអធិការដ្ឋាននគរបាលស្រុកពញាឮ មូលហេតុប្រព្រឹត្តកំហុស​មានចែងក្នុងបទបញ្ជាលេខ០០៦ បបជ ដែលបានទារប្រាក់ពីគ្រួសារជន​រងគ្រោះម្ដង​ហើយម្ដងទៀត​ជាថ្នូរនឹងការតាមចាប់ជនសង្ស័យ។ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ​បានឲ្យដឹងថា កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ មានការ​ផ្សព្វផ្សាយ​តាមបណ្ដាញសង្គមថា អះអាងថា ខ្លួនជា​ប៉ូលិស​និងជាដៃស្តាំលោកអធិការនគរបាលស្រុកពញាឮ ហើយបានទារលុយចំនួន២០០ដុល្លារ​ពីគ្រួសារជនរងគ្រោះជាថ្នូរនឹងការចុះចាប់ជនសង្ស័យ ខណៈជនរងគ្រោះត្រូវគេកាប់ស្ទើរតែស្លាប់​ទៅហើយ។ ក្រោយពីទទួលបានព័ត៌មានការចុះផ្សាយខាងលើភ្លាមលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាកម្លាំងជំនាញចុះធ្វើការស្រាវជ្រាវបញ្ជាក់ការ​ពិតឲ្យ​បានច្បាស់លាស់។ នគរបាលខេត្តកណ្តាលបន្ថែមថា ផ្អែកតាមការស្រាវជ្រាវប្រមែលប្រមូលព័ត៌មានជុំវិញករណីការ​ចុះផ្សាយ​ខាងលើ​ ជាលទ្ធផលឈ្មោះ ហួត ចាន់សុខ ពិតជាបានទារប្រាក់ពីឈ្មោះ ឈៀង សំ ចំនួន២០០$ (ពីររយដុល្លារ) តាមរយៈគណនី ABA ឈ្មោះ Hout Chansok ជាថ្នូរនឹងការតាមចាប់​ជនល្មើស​ និងបានសរសេរពាក្យបណ្តឹងថ្មី ឲ្យជនរងគ្រោះយកទៅដាក់នៅអធិការដ្ឋាន​នគរបាលស្រុក។ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង០៨និង២៤នាទី ឈ្មោះ ហួត ចាន់សុខ បានហៅទូរស័ព្ទទៅឈ្មោះ ឈៀង សំ តាមរយៈលេខទូរសព្ទ ០១២-២៩៣ ៤៥៧ ទារប្រាក់ចំនួន៣០០$ (បីរយដុល្លារ) បន្ថែមទៀត​ ដើម្បីធ្វើសោហ៊ុយទៅចាប់ជនដៃដល់ តែឈ្មោះ ឈៀង សំ មិនមានលទ្ធភាពរកប្រាក់បន្ថែមចំនួន ៣០០ដុល្លារឡើយ ទើបឲ្យបណ្តាញគេហទំព័រ​ហ្វេសប៊ុកផេក ​បង្ហោះក្នុងបណ្តាញសង្គមហ្វេសប៊ុកដោយមានខ្លឹមសារដូចខាងលើប្រាកដមែន។ ចំណែកឈ្មោះ ហួត ចាន់សុខ ​ពិតជាមានចេតនាប្រព្រឹត្តអំពើខាងលើដោយខ្លួនឯង ព្រោះចង់បាន​លុយយក​ទៅចាយ ដោយមិនមានការណែនាំ ឬបង្គាប់បញ្ជាពីលោកអធិការនគរបាលស្រុកពញាឮ​ឲ្យទៅទារប្រាក់ពីជនរងគ្រោះជាថ្នូរទៅនឹងការតាមចាប់ជនសង្ស័យនោះទេ។ ករណីនេះត្រូវបានលោកឧត្តមសេនីយ៍ទោស្នងការមានចំណាត់ការចំពោះលោកស្រីអនុសេនីយ៍ឯក ហួត ចាន់សុខ អត្តលេខ៦៣៥៥៤ ជានាយរងផ្នែកសន្តិសុខ ​នៃអធិការដ្ឋាននគរបាលស្រុកពញាឮ ដោយសម្រេចផ្អាកការងារបណ្តោះអាសន្ន មូលហេតុ ប្រព្រឹត្តកំហុសមានចែងក្នុងបទបញ្ជាលេខ ០០៦ បបជ៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

លោកប្រធានាធិបតី Zelensky៖ យោធាអ៊ុយក្រែន ត្រូវការកម្លាំងទ័ពបន្ថែម៥០ម៉ឺននាក់ ដើម្បីទប់ទល់សង្គ្រាមរុស្ស៊ី

2023/12/20 03:49:27 pm        238
លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានបង្ហើបថា យោធាអ៊ុយក្រែនចង់កេណ្ឌកម្លាំងបន្ថែមរហូតដល់ ៥០ម៉ឺននាក់ ខណៈសង្រ្គាមជាមួយរុស្ស៊ី មានអាយុកាលជិតពីរឆ្នាំហើយ។នៅក្នុងសន្និសីទសារព័ត៌មានក្នុងទីក្រុង គីវ (Kyiv) លោកបាននិយាយថា ក្រុមមេបញ្ជាការរបស់លោកកំពុងស្វែងរក ទាហានចន្លោះពី ៤៥ម៉ឺន ទៅ៥០ ម៉ឺននាក់ បន្ថែមទៀត ដោយទទួលស្គាល់ថានេះគឺជាបញ្ហា រសើប និងការខាតបង់ដ៏ធ្ងន់ធ្ងរ។ លោកនិយាយថាលោកត្រូវការព័ត៌មានលម្អិតបន្ថែមទៀតមុនពេលគាំទ្រចំណាត់ការរនេះ ដោយប្រាប់ថាអ៊ុយក្រែន មានទាហានចំនួន ៥០ម៉ឺននាក់ ស្រាប់ហើយដែលកំពុងឈរជើងនៅជួរមុខ។ ការអត្ថាធិប្បាយរបស់លោក កើតឡើងបន្ទាប់ពីមានការធ្លាក់ចុះជំនួយពីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។គណបក្សសាធារណរដ្ឋនៅក្នុងសភាអាមេរិក បានរារាំងកញ្ចប់យោធាចំនួន៦០ពាន់លានដុល្លារអាមេរិកជាលើកដំបូង សម្រាប់អ៊ុយក្រែននៅដើមខែនេះ។ នៅសប្តាហ៍នេះ អ្នកតំណាងទាំងសេតវិមាន ទាំងក្រសួងការបរទេស បាននិយាយថា សហរដ្ឋអាមេរិកកំពុងរៀបចំផែនការផ្តល់ជំនួយយោធាមួយបន្ថែមទៀតដល់អ៊ុយក្រែន ប៉ុន្តែថាសមត្ថភាពរបស់ខ្លួនមានកម្រិតក្នុងការបញ្ជូនជំនួយបន្ថែមទៀតបន្ទាប់ពីនោះ លុះត្រាតែសភាអនុម័តកញ្ចប់ជំនួយដែលខ្លួនបានស្ន។ អ៊ុយក្រែន កំពុងប្រឈមនឹងកង្វះគ្រាប់រំសេវ ខណៈប្រទេសនេះបន្តប្រយុទ្ធនឹងកងកម្លាំងរុស្ស៊ីដែលកំពុងកាន់កាប់តំបន់មួយចំនួនរបស់ខ្លួន បន្ទាប់ពីការឈ្លានពានពេញបន្ទុករបស់ក្រុងមូស្គូកាលពីថ្ងៃទី២៤ខែ កុម្ភៈ ឆ្នាំ២០២២។ការវាយបករបស់ទីក្រុង Kyiv ត្រូវបានបញ្ឈប់នៅដើមរដូវរងា ហើយមានក្ដីបារម្ភថា រុស្ស៊ីអាចមាប្រៀបខ្លាំងជាងអ៊ុយក្រែន។ស្ត្រីទីមួយរបស់ប្រទេសអ៊ុយក្រែន អូឡេណា ហ្សេឡិនស្កា(Olena Zelenska)បានព្រមាននៅក្នុងបទសម្ភាសន៍របស់ទូរទស្សន៍ BBC កាលពីដើមខែនេះថា ប្រជាជនអ៊ុយក្រែន ស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ដល់ជីវិត ព្រោះតែគ្មានការគាំទ្រពីលោកខាងលិចបន្ថែមទៀត៕

ចំនួនអ្នកស្លាប់ក្នុងគ្រោះរញ្ជួយដីក្នុងប្រទេសចិន បានកើនឡើងដល់១២៧នាក់ ខណៈប្រតិបត្តិការសង្គ្រោះនៅបន្ត

2023/12/20 03:45:13 pm        164
ចំនួនអ្នកស្លាប់ក្នុងគ្រោះរញ្ជួយដីនៅប្រទេសចិន បានកើនឡើងដល់ ១២៧នាក់ និងរាប់រយនាក់ផ្សេងទៀតបានរងរបួស ក្រោយការរញ្ជួយដីនៅពេលយប់រំលងអាធ្រាត្រ បានវាយប្រហារភាគពាយ័ព្យប្រទេសចិន ក្នុងតំបន់ដាច់ស្រយាល និងតំបន់ភ្នំ ខណៈមនុស្សជាច្រើនកំពុងលង់លក់ក្នុងដំណេក។ ការរញ្ជួយដីនេះគឺជាគ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរបំផុត ដែលប្រទេសចិនបានជួបក្នុងរយៈពេល៩ឆ្នាំមកនេះ។ ក្រុមអាជ្ញាធរបានផ្ដល់ការឆ្លើយតបផ្នែកសង្គ្រោះបន្ទាន់ជាច្រើនយ៉ាងឆាប់រហ័ស ប៉ុន្តែការងាររបស់ពួកគេមានភាពស្មុគស្មាញ ដោយសារការរញ្ជួយដីបានបំផ្លិចបំផ្លាញផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធ បង្កឱ្យមានបំណាក់ដី និងបានកប់ភូមិមួយដោយផ្នែក។ ការងារជួយសង្គ្រោះក៏បានជួបការលំបាកផងដែរ ខណៈដែលសីតុណ្ហភាពត្រជាក់បានធ្លាក់ចុះក្រោមសូន្យដែលតំបន់ភាគច្រើនក្នុងប្រទេសចិន កំពុងប្រឈមស្ថានភាពត្រជាក់ក្រោមសូន្យ បន្ទាប់ពីរលកត្រជាក់ដ៏ខ្លាំងបានគ្របដណ្ដប់ទូទាំងប្រទេសនេះ។ រដ្ឋាភិបាលបាននិយាយថា ផ្ទះប្រហែល ៤ ពាន់ខ្នងត្រូវបានបំផ្លាញ ហើយភូមិមួយចំនួនបានដួលរលំទាំងស្រុង។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ លោកប្រធានាធិបតីចិនលោក Xi Jinping កាលពីថ្ងៃអង្គារបានអំពាវនាវឱ្យមាន កិច្ចខិតខំប្រឹងប្រែងអស់ពីសមត្ថភាព នៅក្នុងប្រតិបត្តិការស្វែងរក និងសង្គ្រោះ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឱ្យដឹងថា អ្នកពន្លត់អគ្គិភ័យជិត១.៥០០នាក់ ត្រូវបានបញ្ជូនទៅជួយសង្រ្គោះ ស្របពេលដែលកម្លាំងសង្គ្រោះចំនួន ១.៥០០នាក់ទៀត កំពុងត្រៀម ។មន្ត្រីនិងទាហានជាង៣០០នាក់ក៏ត្រូវបានចល័តដើម្បីជួយសង្គ្រោះក្នុងមហន្តរាយរញ្ជួយដីនេះផងដែរ៕

អយ្យការចេញដីកាបញ្ជាឱ្យអ្នកបើកបររថយន្តJeep ដែលបុកមនុស្សស្លាប់ចូលខ្លួន និងបញ្ជាឱ្យកម្លាំងសមត្ថកិច្ច ស្វែងរកនាំខ្លួនជនសង្ស័យ

2023/12/19 09:28:05 pm        3535
ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយអ្នកបើកបរថយន្ត Jeep បុកម៉ូតូមួយគ្រឿងបណ្ដាលឱ្យបុរសម្នាក់ស្លាប់ ហើយអ្នកបើកបររថយន្តគេចខ្លួនមកដល់នេះ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបញ្ជាឱ្យអ្នកបើកបររថយន្ត Jeep ចូលខ្លួន និងបញ្ជាឱ្យកម្លាំងសមត្ថកិច្ច ស្វែងរកនាំខ្លួនជនសង្ស័យ។នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ បានសរសេរលើបណ្ដាញសង្គមហ្វេកប៊ុក នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣នេះ។ឯកឧត្តម ជិន ម៉ាលីន បានឱ្យដឹងថា ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍នេះ ​ថ្ងៃនេះ ស្ថាប័នអយ្យការបានចេញដីកាបញ្ជាឱ្យចូលខ្លួន បង្គាប់ឱ្យជនសង្ស័យបង្ហាញខ្លូននៅអយ្យការ​អមសាលាដំបូង​រាជធានីភ្នំពេញ ​ឱ្យបានមុនថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤។ ដីកាបញ្ជាឱ្យចូលខ្លួននេះ ក៏មានអនុភាពបញ្ជាឱ្យកម្លាំងសមត្ថកិច្ច ស្វែងរក ​និងនាំខ្លួនជនសង្ស័យមកកាន់អយ្យការផងដែរ ក្នុងករណីមិនព្រមចូលមកបង្ហាញខ្លួន។ឯកឧត្តម ជិន ម៉ាលីន បញ្ជាក់ថា ចំពោះលទ្ធផលនៃការអនុវត្តដីកាបញ្ជាឱ្យចូលខ្លួននេះ ឯកឧត្តម នឹងជូនព័ត៌មានបន្ថែមតាមក្រោយទៀត។ ករណីគ្រោះថ្នាក់នេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង៤០នាទីយប់ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតនៅផ្លូវបំបែកជាបួនលេខ៣១៧ កែងជាមួយផ្លូវលេខ៥៦៦ សង្កាត់បឹងកក់ទី២​ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ប្រភពព័ត៌មាន បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះ ជិះម៉ូតូឃ្លីក ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ1DF-5396 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៥៦៦ ក្នុងទិសដៅពីលិចទៅកើត ចំណែករថយន្តម៉ាក Jeep Gladiator ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2CB-9963 បានបើកបរ​ក្នុងល្បឿនលឿនតាមបណ្តោយផ្លូវលេខ៣១៧ ​ ទិសដៅពីជើងទៅត្បូង។ លុះមកដល់ចំណុច​កើតហេតុ ភាគីខាងម៉ូតូបានបើកឆ្លងផ្លូវបំបែក ស្របពេលនោះរថយន្តបើកលឿនបោះពួយទៅ​បុកម៉ូតូពេញទំហឹង ​បណ្តាលឱ្យអ្នកបើកម៉ូតូ ខ្ទាតចេញពីម៉ូតូបែកក្បាលស្លាប់ ចំណែករថយន្ត​នៅ​មានល្បឿន​បានអូសម៉ូតូរបស់ជនរងគ្រោះជាប់ខាងក្រោមរថយន្ត ​ទើបអ្នកបើកទុករថយន្តចោល ហើយគេចខ្លួនបាត់៕អត្ថបទ៖ ប្រាក់ វ៉ាន់ដា

ទីក្រុងរងគ្រោះដោយទឹកជំនន់មួយចំនួនក្នុងប្រទេសអូស្រ្តាលី ជួបការលំបាក ខណៈការផ្គត់ផ្គង់ធ្លាក់ចុះ

2023/12/19 09:07:15 pm        406
ទឹកជំនន់ដ៏ធំនៅភាគខាងជើងនៃប្រទេសអូស្ត្រាលី បានចាប់ផ្តើមធូរស្រាលហើយ ប៉ុន្តែទីក្រុងជាច្រើននៅតែជួបការលំបាក និងស្ថិតនៅឯកោក្នុងទឹកជំនន់ ដែលមានសត្វក្រពើ ខណៈដែលការផ្គត់ផ្គង់បានធ្លាក់ចុះ។ អាកាសធាតុធ្ងន់ធ្ងរដែលជំរុញដោយអតីតព្យុះស៊ីក្លូនត្រូពិច ចាស្ពើ (Jasper) បានធ្វើឱ្យមានភ្លៀងធ្លាក់ដូចនឹងកម្រិតទឹកភ្លៀងរយៈពេលពេញមួយឆ្នាំនៅលើផ្នែកខ្លះនៃរដ្ឋ ឃ្វីនស៍លែន (Queensland)។មនុស្សរាប់រយនាក់នៅតែត្រូវការការជួយសង្គ្រោះ ដែលភាគច្រើននៅក្នុងសហគមន៍ដាច់ស្រយាល។ អាជ្ញាធររដ្ឋ ឃ្វីនស៍លែន និយាយថា ភ្លៀងធ្លាក់កាន់តែតិច ហើយកម្រិតទឹកទន្លេបានចាប់ផ្តើមធ្លាក់ចុះ។ កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ និងសម្រាលបន្ទុកត្រូវបានរារាំងដោយសារការបិទអាកាសយានដ្ឋាន ខៃរីនស៍ (Cairns) ជាទីដែលយន្តហោះត្រូវបានលិចទឹកកាលពីថ្ងៃអាទិត្យ។សហគមន៍ជាច្រើនរវាងភូមិ ឃុកថោន (Cooktown) និងភូមិ អ៊ីននីសហ្វែល (Innisfail) នៅតែត្រូវបានកាត់ផ្តាច់ដោយទឹកជំនន់ ហើយស្តុកអាហារ និងទឹកកំពុងមានកម្រិតទាប។ អតីតអភិបាលក្រុង លោក ដេសម៉ុន ថាយឡេយ (Desmond Tayley) បាននិយាយថា «ដោយមិនមានអគ្គិសនី និងការផ្គត់ផ្គង់ស្ទើរតែអស់ អ្នកស្រុកកំពុងរងភាពអស់សង្ឃឹម និងបានធ្វើដំណើរឆ្លងកាត់ទឹកជំនន់ ដែលក្រពើធំៗជាច្រើនក្បាលត្រូវបានគេឃើញ»។ក្រុមមន្ត្រីរដ្ឋបានសន្យាថា ការផ្គត់ផ្គង់សំខាន់ៗ រួមទាំងថ្នាំពេទ្យកំពុងត្រូវបានបញ្ជូនជាបន្ទាន់ទៅកាន់ទីប្រជុំជននានាទូទាំងតំបន់។ នៅពេលដែលតំបន់មួយចំនួនចាប់ផ្តើមសម្អាត អ្នកស្រុកត្រូវបានព្រមានអំពីហានិភ័យ រួមទាំងជំងឺពីទឹកកខ្វក់ និងសត្វព្រៃដែលផ្លាស់ទីជាដើម៕

ក្រុមឧទ្ទាមយេម៉ែន អះអាងថា ខ្លួនបានវាយប្រហារលើនាវារបស់ន័រវែស នៅសមុទ្រក្រហម

2023/12/19 08:59:11 pm        434
ក្រុមឧទ្ទាមហ៊ូធីដែលគាំទ្រដោយអ៊ីរ៉ង់នៅប្រទេសយេម៉ែន បាននិយាយកាលពីថ្ងៃចន្ទថា ពួកគេបានវាយប្រហារលើនាវា «មានទំនាក់ទំនងជាមួយអ៊ីស្រាអែល» ចំនួនពីរគ្រឿង នៅក្នុងសមុទ្រក្រហម រួមទាំងនាវាដែលគ្រប់គ្រងដោយជនជាតិន័រវែស ដែលបដិសេធថា មិនមានទំនាក់ទំនងជាមួយអ៊ីស្រាអែលទេ។នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមឧទ្ទាមបាននិយាយថា ពួកគេបានធ្វើប្រតិបត្តិការយោធាប្រឆាំងនឹងនាវាពីរគ្រឿង ដែលមានទំនាក់ទំនងជាមួយនឹងអង្គភាពជ្វីហ្វ។ពួកគេ បានកំណត់អត្តសញ្ញាណពួកវាថា ជានាវា Swan Atlantic និង នាវា MSC Clara ដោយនិយាយថាពួកវាត្រូវបានកំណត់គោលដៅ បន្ទាប់ពីបដិសេធមិនឆ្លើយតបនឹងការហៅទូរស័ព្ទ។ក្រុមឧទ្ទាមហ៊ូធីរបស់យេម៉ែន បានបើកការវាយប្រហារដោយយានដ្រូន និងមីស៊ីលទៅលើនាវាដែលចូល សមុទ្រក្រហម ក្នុងគោលបំណងដាក់សម្ពាធលើអ៊ីស្រាអែលជុំវិញសង្គ្រាមបំផ្លិចបំផ្លាញរបស់ខ្លួនជាមួយក្រុមហាម៉ាស នៅតំបន់ហ្កាហ្សាស្ទ្រីប។ក្រុមហ៊ុនដឹកជញ្ជូនធំៗចំនួន ៥ រួមទាំងក្រុមហ៊ុនធំបំផុតរបស់ពិភពលោកចំនួន២ បាននិយាយថា ពួកគេកំពុងផ្លាស់ប្តូរនាវារបស់ពួកគេ ឲ្យឆ្ងាយពីសមុទ្រក្រហម។

ការផ្ទុះជាច្រើននៅព្រំដែនជាមួយប្រទេសលីបង់ ខណៈអ៊ីស្រាអែលវាយប្រហារក្រុមហេសបូឡា

2023/12/19 08:44:15 pm        402
វីដេអូរបស់សារព័ត៌មាន Reuters បានបង្ហាញឲ្យឃើញ ការផ្ទុះធំៗជាច្រើន និងផ្សែងហុយ នៅពាសពេញព្រំដែនប្រទេសអ៊ីស្រាអែល-លីបង់ កាលពីថ្ងៃចន្ទ ខណៈអ៊ីស្រាអែលកំពុងប្រយុទ្ធនៅជិតព្រំដែនភាគខាងជើងរបស់ខ្លួន ដោយប្រើប្រាស់យន្តហោះចម្បាំង ដើម្បីវាយប្រហារគោលដៅលើក្រុមហេសបូឡា នៅប្រទេសលីបង់។វីដេអូមួយ ចេញផ្សាយដោយកងទ័ពអ៊ីស្រាអែល បានបង្ហាញលើអេក្រង់ និយាយពីការវាយប្រហារលើគោលដៅរបស់ក្រុមហេសបូឡា។ ប៉ុន្តែសារព័ត៌មានReuters មិនអាចកំណត់អត្តសញ្ញាណទីតាំង ឬកាលបរិច្ឆេទនៃវីដេអូដោយឯករាជ្យនោះទេ។អ៊ីស្រាអែល និងក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់ បានបាញ់តគ្នានៅតាមបណ្តោយព្រំដែនស្ទើរតែរាល់ថ្ងៃ ចាប់តាំងពីសង្គ្រាមនៅតំបន់ហ្កាហ្សា បានផ្ទុះឡើងរយៈពេលជាងពីរខែកន្លងទៅនេះ ជាជម្លោះដ៏អាក្រក់បំផុតចាប់តាំងពីជម្លោះឆ្នាំ ២០០៦។អំពើហឹង្សា ដែលភាគច្រើនត្រូវបានទប់ស្កាត់នៅតំបន់ព្រំដែន បានសម្លាប់មនុស្សជាង ១៣០ នាក់នៅក្នុងប្រទេសលីបង់ រួមទាំងក្រុមសកម្មប្រយុទ្ធហេសបូឡា៩៤ នាក់ និងជនស៊ីវិល ១៧ នាក់។ នៅក្នុងប្រទេសអ៊ីស្រាអែល ជម្លោះនេះបានសម្លាប់ទាហាន៨នាក់ និងជនស៊ីវិល៤នាក់។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម៖ ការវេចខ្ចប់ គឺជាតំណភ្ជាប់ដ៏មានសារៈសំខាន់នៅក្នុងខ្សែច្រវាក់ផលិតកម្ម
09/28/2026 08:09 PM
ការ​ស្ទង់មតិ៖ បេក្ខជន​ស្ដាំ​និយមជ្រុល និង​ឆ្វេងនិយម​ជ្រុល​​ ទំនង​ឈានដល់ជុំទី២ នៃ​ការបោះឆ្នោតប្រធានាធិបតីបារាំង
09/28/2026 07:09 PM
វិមានក្រឹមឡាំង៖ ការចរចាគ្រប់គ្រងអាវុធរុស្ស៊ី-អាមេរិក គួរតែបានចាប់ផ្តើមឡើងវិញ តាំងពី «ម្សិលមិញ»
09/28/2026 07:09 PM
Hyundai Cambodia បង្ហាញរថយន្តអគ្គិសនីជំនាន់ថ្មី ដោយនាំយកបច្ចេកវិទ្យា និងការរចនាទំនើប
09/28/2026 06:09 PM
បុគ្គលិកសង្គ្រោះ៖ ទឹកជំនន់ និងបំណាក់ដី នៅភាគខាងត្បូងមីយ៉ាន់ម៉ា បណ្ដាល​ឱ្យ​មនុស្ស​ ៨នាក់ស្លាប់​​
09/28/2026 06:09 PM
សារព័ត៌មាន Bild ៖ សេវាស៊ើបការណ៍សម្ងាត់អាល្លឺម៉ង់បង្កើនការស៊ើបការណ៍លើស្ថានទូតរុស្ស៊ី នៅទីក្រុងប៊ែរឡាំង
09/28/2026 06:09 PM
ការដឹកជញ្ជូនឧស្ម័នធម្មជាតិរាវរបស់ប្រទេសកាតាឆ្លងកាត់ច្រកសមុទ្រ Hormuz កើនឡើង ទោះបីជាមានជម្លោះក្តី
09/28/2026 06:09 PM
ទីភ្នាក់ងារសន្តិសុខអាល្លឺម៉ង់ប្រឈមការ​លំបាក ក្រោយក្រុម​ស្តាំនិយមជ្រុល និងឆ្វេងនិយមជ្រុល ឈ្នះ​
09/28/2026 06:09 PM
នាយករដ្ឋមន្ត្រីអេស្ប៉ាញប្ដេជ្ញាចាត់វិធានការ ខណៈការតវ៉ាជុំវិញបញ្ហាលំនៅឋាននៅក្រុង​ម៉ាឌ្រីដ​ កើនឡើង
09/28/2026 06:09 PM
UN ៖ ប្រជាជនស៊ីរីជាង ៦០.០០០នាក់ បានត្រឡប់ពីជំរំជនភៀសខ្លួនទៅផ្ទះសម្បែងវិញ ចាប់តាំងពីខែមករា
09/28/2026 06:09 PM