បង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
អាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
ជនជាតិចិន ១៦៤នាក់ពាក់ទៀត ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
អាជ្ញាធរស្រុកឈូកព្រមានអាជីវករឱ្យបញ្ឈប់ការទិញលក់ទំនិញនាំចូលពីថៃ

សន្តិសុខ និង សង្គម

ហ្ស៊កដានី បញ្ជាក់ថា ខ្លួននឹងមិនចុះហត្ថលេខាលើថាមពលសម្រាប់កិច្ចព្រមព្រៀងទឹកជាមួយអ៊ីស្រា អែលទេ

2023/11/17 02:35:50 pm        110
រដ្ឋមន្ត្រីការបរទេសហ្ស៊កដានី លោក អាយម៉ាន សាហ្វាឌី ((Ayman Safadi) បានប្រាប់ទូរទស្សន៍ AL Jazeera កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសហ្ស៊កដានី នឹងមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ថាមពលដល់អ៊ីស្រាអែលជាថ្នូរនឹងទឹកដែលគ្រោងនឹងផ្តល់សច្ចាប័ន កាលពីខែមុននោះទេ។លោកសាហ្វាឌី បាននិយាយនៅក្នុងបទសម្ភាសន៍មួយ ដោយសំដៅទៅលើជម្លោះរបស់អ៊ីស្រាអែលជាមួយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាសថា៖«យើងមានការសន្ទនាក្នុងតំបន់អំពីគម្រោងក្នុងតំបន់។ ខ្ញុំគិតថាកិច្ចព្រមព្រៀងនេះ នឹងមិនដំណើរការទៅមុខទេ»។ លោកបានបន្ថែមថា រាល់កិច្ចខិតខំប្រឹងប្រែងរបស់ហ្ស៊កដានី គឺផ្តោតលើការបញ្ចប់នូវអ្វីដែលលោកបានពិពណ៌នាថា ជា«អំពើព្រៃផ្សៃសងសឹកដែលធ្វើឡើងដោយអ៊ីស្រាអែល» នៅក្នុងតំបន់ហ្កាហ្សា ដែលគ្រប់ គ្រងដោយក្រុមហាម៉ាស។លោកសាហ្វាឌី បាននិយាយថា ហ្ស៊កដានី នឹងមិនចូលទៅក្នុងកិច្ចសន្ទនាអំពីអ្នកណាដែលគ្រប់គ្រងតំបន់ហ្កហ្សា បន្ទាប់ពីសង្គ្រាមនតេ ដោយពិចារណាឃើញថា ការផ្លាស់ប្តូរនៅពេលនេះ អាចត្រូវបានគេមើលឃើញថាជាភ្លើងខៀវដល់អ៊ីស្រាអែល ដើម្បីធ្វើអ្វីដែលខ្លួនចង់បាន។

សភានៃប្រទេសកេនយ៉ា គាំទ្របេសកម្មប្រទេសហៃទី ទោះបីមានរឿងក្តីនៅតុលាការក៏ដោយ

2023/11/17 02:27:48 pm        75
សភានៃប្រទេសកេនយ៉ា បានអនុម័តផែនការដ៏ចម្រូងចម្រាសមួយរបស់រដ្ឋាភិបាល ដើម្បីដាក់ពង្រាយនគរបាលប្រហែល ១.០០០ នាក់ទៅកាន់ប្រទេសហៃទី ដើម្បីជួយបញ្ឈប់អំពើហិង្សារបស់ក្រុមជនអន្ធ ពាល។បើទោះបីជាមានដីការបស់តុលាការ រារាំងការដាក់ពង្រាយណាមួយក៏ដោយ ក៏ត្រូវរង់ចាំលទ្ធផលនៃការតតាំងតាមផ្លូវច្បាប់ចំពោះផែនការនេះក្តី។សមាជិកសភាបក្សប្រឆាំង បានថ្កោលទោសការបោះឆ្នោត ប៉ុន្តែគណបក្សកាន់អំណាច បានប្រើសំឡេងភាគច្រើនរបស់ខ្លួន ដើម្បីគាំទ្ររដ្ឋាភិបាល បន្ទាប់ពីការជជែកដេញដោលគ្នាដ៏ខ្លាំងក្លារួចមក។ប្រទេសហៃទី បានអំពាវនាវសុំជំនួយអន្តរជាតិ ដើម្បីដោះស្រាយភាពគ្មានច្បាប់ ដែលកំពុងកើនឡើង។ការផ្តល់ជូនរបស់កេនយ៉ា បានទទួលការយល់ព្រមពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីខែមុន ប៉ុន្តែផែនការនេះ ត្រូវបានជំទាស់ដោយគណបក្សប្រឆាំងដ៏សំខាន់។ជនអន្ធពាលប្រហែល ៣០០នាក់ កំពុងធ្វើសកម្មភាព នៅទូទាំងប្រទេសហៃទី ហើយ ៨០ភាគរយនៃរដ្ឋធានីព័រអូប្រាំង (Port-au-Prince) កំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមជនអន្ធពាល។

របាយការណ៍៖ នគរបាលប្រេស៊ីល សម្លាប់ជនជាតិស្បែកខ្មៅម្នាក់រៀងរាល់ ៤ ម៉ោងម្តង

2023/11/17 02:24:35 pm        101
របាយការណ៍មួយបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អំពើហឹង្សារបស់នគរបាលនៅក្នុងប្រទេសប្រេស៊ីល បានសម្លាប់ជនជាតិស្បែកខ្មៅច្រើនជាងម្នាក់រៀងរាល់បួនម៉ោងម្តងកាលពីឆ្នាំមុន ដោយបានវាយប្រហារប្រជាជនអាហ្រ្វិក-ប្រេស៊ីល ទាំងមិនសមហេតុផល។ យោងតាមរបាយការណ៍របស់បណ្តាញស៊ើបអង្កេតសន្តិសុខ ជាក្រុមឆ័ត្រនៃអង្គការសន្តិសុខសាធារណៈបាននិយាយថា យ៉ាងហោចណាស់ជនជាតិប្រេស៊ីលស្បែកខ្មៅ និងជាតិសាសន៍ចម្រុះចំនួន ២.៧៧០នាក់ បានស្លាប់ដោយសារប្រតិបត្តិការរបស់នគរបាលនៅក្នុងឆ្នាំ ២០២២។ជនជាតិប្រេស៊ីលស្បែកខ្មៅ និងជាតិសាសន៍ចម្រុះមាន ៥៦ ភាគរយនៃប្រជាជន ២០៣ លាននាក់របស់ប្រទេសនេះ។ លោក Silvia Ramos អ្នកសម្របសម្រួលរបស់ក្រុម បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «ចំនួនជនជាតិស្បែកខ្មៅដែលត្រូវបានសម្លាប់ដោយនគរបាល បង្ហាញភាគច្រើនបំផុត ក្នុងអំពើហិង្សា និងរចនាសម្ព័ន្ធពូជសាសន៍ នៃសកម្មភាពរបស់នគរបាល ។របាយការណ៍ ដែលផ្អែកលើសេរីភាពសំណើព័ត៌មាន បាននិយាយថា អំពើហឹង្សាភាគច្រើន កើតឡើងនៅក្នុងសហគមន៍ក្រីក្រ ជាកន្លែងដែលនគរបាលប្រេស៊ីល ធ្វើការប្រយុទ្ធជាញឹកញាប់ជាមួយក្រុមឧក្រិដ្ឋជនគ្រឿងញៀនប្រដាប់អាវុធ។

ទីភ្នាក់ងារប៉ាឡេស្ទីនរបស់អង្គការសហប្រជាជាតិនិយាយថា ប្រតិបត្តិការនៅតំបន់ហ្កាហ្សា ត្រូវបានដាក់សម្ពាធដោយចេតនា

2023/11/17 02:19:46 pm        105
ប្រធានទីភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីនរបស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកាថា លោកជឿថាមានការប៉ុនប៉ងដោយចេតនាដើម្បី «ដាក់សម្ពាធ» ការងារមនុស្សធម៌នៅក្នុងតំបន់ហ្កាហ្សា ដោយព្រមានថាទីភ្នាក់ងារនេះប្រហែលជាត្រូវផ្អាកប្រតិបត្តិការរបស់ខ្លួនទាំងស្រុងដោយសារតែខ្វះប្រេងឥន្ធនៈ។ ទីភ្នាក់ងារដែលគាំទ្រជនភៀសខ្លួនជាង ៨០០.០០០នាក់នៅតំបន់ហ្កាហ្សាហ៊ុមព័ទ្ធដោយអ៊ីស្រាអែលបាននិយាយថា សេវាជាច្រើនត្រូវបានបិទរួមទាំងអណ្តូងទឹករាប់សិបអណ្តូង រោងចក្រផលិតទឹកចំនួនពីរកន្លែង និងស្ថានីយ៍បូមលូ។អគ្គស្នងការទីភ្នាក់ងារការងារនិងផ្តល់ជំនួយបន្ទាន់របស់អង្គការសហប្រជាជាតិ(UNRWA) លោក Philippe Lazzarini បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងហ្សឺណែវថា អង្គការបានស្នើសុំរយៈពេលជាច្រើនសប្តាហ៍មកហើយសម្រាប់ដំណើរការដើម្បីទទួលបានប្រេងឥន្ធនៈ ដែលកាលពីថ្ងៃពុធ ទី១៥ ខែវិច្ឆិកា ប្រេងត្រូវបានគេដឹកចូលទៅក្នុងហ្កាហ្សាជាលើកដំបូងចាប់តាំងពីការចាប់ផ្តើមសង្រ្គាមរបស់អ៊ីស្រាអែលជាមួយក្រុមហាម៉ាស។ លោក Lazzarini និយាយថា ប្រេងឥន្ធនៈនោះ មានប្រេងម៉ាស៊ូត ២៤.០០០លីត្រ សម្រាប់រថយន្តចែកចាយជំនួយរបស់អង្គការសហប្រជាជាតិ គឺពុំនៅជិតអ្វីដែលពលរដ្ឋតំបន់ហ្កាហ្សាត្រូវការដើម្បីរស់រានមានជីវិតនោះទេ។ អ៊ីស្រាអែល បដិសេធការនាំចូលប្រេង ដោយនិយាយថា វាអាចត្រូវបានប្រើប្រាស់ដោយក្រុមហាម៉ាសក្នុងគោលបំណងយោធា។ លោក Lazzarini បានព្រមានថា បើគ្មានប្រេងឥន្ធនៈទេ ការស្លាប់របស់ជនស៊ីវិលដែលមិនជាប់ទាក់ទងដោយផ្ទាល់ទៅនឹងយុទ្ធនាការយោធាសងសឹករបស់អ៊ីស្រាអែល ប្រឆាំងក្រុមហាម៉ាស សម្រាប់ការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលា គឺជៀសមិនរួចនោះទេ។ ក្រុមហ៊ុនទូរគមនាគមន៍សំខាន់ៗនៅតំបន់ហ្កាហ្សា មានក្រុមហ៊ុន Paltel និង Jawwal បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សេវាកម្មទូរគមនាគមន៍ទាំងអស់នៅក្នុងតំបន់ហ៊ុមព័ទ្ធដែលមានប្រជាជនរស់នៅច្រើន គ្មានសេវាកម្ម ដោយសារតែប្រភពផ្តល់ថាមពលទាំងអស់បានបាត់បង់។

គណបក្សប្រឆាំង បដិសេធការបោះឆ្នោតនៅប្រទេសម៉ាដាហ្គាស្ការ ខណៈការរាប់សន្លឹកឆ្នោតកំពុងដំណើរការ

2023/11/17 02:12:15 pm        85
ការបោះឆ្នោតបានបិទនៅក្នុងជុំទីមួយនៃការបោះឆ្នោតប្រធានាធិបតីប្រទេសម៉ាដាហ្គាស្ការ កាលពីថ្ងៃព្រហស្បតិ៍ដែលបានធ្វើឡើង ទោះបីជាមានការធ្វើពហិការដោយបេក្ខជនគណបក្សប្រឆាំងភាគច្រើន និងការតវ៉ាដោយហិង្សាជាច្រើនសប្តាហ៍នៅក្នុងដំណើរការរហូតដល់ថ្ងៃបោះឆ្នោតក៏ដោយ។ ការបោះឆ្នោតបានប្រព្រឹត្តទៅដោយសន្តិវិធី ដោយមានវត្តមានសន្តិសុខតិចនៅទូទាំងរដ្ឋធានី ប៉ុន្តែពលរដ្ឋចេញមកបោះឆ្នោតមានចំនួនតិច។ នៅក្នុងសង្កាត់ Antananarivo ដ៏ពេញនិយមមួយ អ្នកបោះឆ្នោតមួយចំនួនមិនបានទៅបោះឆ្នោតរបស់ពួកគេបានទេ ដោយសារពួកគេពុំអាចស្វែងរកឈ្មោះឃើញនៅលើបញ្ជីបោះឆ្នោត។គណបក្សប្រឆាំង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីល្ងាចថ្ងៃព្រហស្បតិ៍ថា អត្រានៃការចូលរួមគឺទាបបំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសម៉ាដាហ្គាស្ការទាំងមូល ដោយលើកឡើងពីតួលេខបណ្តោះអាសន្នពីក្រុមអ្នកសង្កេតការណ៍ក្នុងការបោះឆ្នោត។ក្រុមយុទ្ធនាការតម្លាភាពអន្តរជាតិ បានព្រមានអាជ្ញាធរ ធ្វើឱ្យស្របច្បាប់លទ្ធផលនៃដំណើរការបោះឆ្នោតដែលពួកគេចាត់ទុកថា «មិនច្បាស់លាស់ »។ការបោះឆ្នោតប្រធានាធិបតីប្រទេសម៉ាដាហ្គាស្ការ ត្រូវបានធ្វើពហិការដោយបេក្ខជនគណបក្សប្រឆាំងចំនួន១០ ក្នុងចំណោម១២គណបក្ស ហើយត្រូវបានរំខានដោយការតវ៉ាហិង្សារយៈពេលជាច្រើនសប្តាហ៍មកនេះ។

ការងារសំណង់ ត្រូវបានផ្អាក ខណៈទីក្រុងញូវដេលី ប្រទេសឥណ្ឌា ទប់ស្កាត់ផ្សែងអ័ព្ទជាប់រហូត

2023/11/17 02:08:30 pm        110
នៅប៉ុន្មានថ្ងៃនេះ កម្មករនៅទីក្រុងញ៉ូវដេលី បានមកដល់កន្លែងធ្វើការជាធម្មតា។ ប៉ុន្តែ ពួកគេគ្មានការងារធ្វើនោះទេ ខណៈរដ្ឋាភិបាលស្វែងរកដំណោះស្រាយចំពោះផ្សែងអ័ព្ទពុលដែលកំពុងវាយប្រហាររដ្ឋធានីរបស់ប្រទេសឥណ្ឌា។ ដើម្បីទប់ទល់នឹងបញ្ហានេះ ទីក្រុង បានហាមឃាត់រាល់ការសាងសង់សំណង់ បញ្ជូនសិស្សពីសាលារៀនទៅផ្ទះវិញ និងកំពុងរារាំងរថយន្តមិនឱ្យចូលមកទីក្រុង។ កាលពីថ្ងៃព្រហស្បតិ៍ ទីក្រុងញ៉ូវដេលី បានជាប់ចំណាត់ថ្នាក់កំពូលជាទីក្រុងមានកង្វក់ខ្យល់ខ្លាំងបំផុតរបស់ពិភពលោក នេះបើយោងតាមក្រុមអង្គការប្រទេសស្វីស IQAir ដែលបានចាត់ថ្នាក់គុណភាពខ្យល់ថា «មានគ្រោះថ្នាក់»។ ស្រទាប់ក្រាស់នៃផ្សែងអ័ព្ទពុល គឺជាការកើតឡើងរាល់ឆ្នាំនៅក្នុងទីក្រុងនេះ ទោះបីជារដ្ឋាភិបាលបានសន្យាថានឹងដោះស្រាយបញ្ហាបែបនេះក៏ដោយ។បម្រាមលើការសាងសង់ បានដាក់ទុក្ខលំបាកដល់កម្មកររាប់ពាន់នាក់។ បុរសម្នាក់និយាយថា យើងត្រូវតែបន្តធ្វើអ្វីមួយផ្សេងទៀត ដើម្បីចិញ្ចឹមខ្លួនយើង និងកូនៗរបស់យើង ព្រោះលោកជាអ្នកផ្គត់ផ្គង់តែម្នាក់ឯងគត់សម្រាប់គ្រួសារ។ មន្ត្រីនាយកដ្ឋានឧតុនិយម បាននិយាយថា ផ្នែកមួយនៃបញ្ហាគឺសន្ទុះខ្យល់ដែលនាំមកនូវផ្សែងពាសពេញទីក្រុងពីការដុតសំណល់នៅកសិដ្ឋាន នៅវាលស្រែចំការក្បែរនោះ។តុលាការកំពូល បានសេចក្តីបង្គាប់ឱ្យហាមឃាត់ការដុតសំណល់ដំណាំ ប៉ុន្តែរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់និយាយថា កសិករកំពុងប្រឆាំងនឹងសេចក្តីបង្គាប់នេះ។ ទាំងនេះគឺជាកាណុងបាញ់ទឹកប្រឆាំងផ្សែងអ័ព្ទ ដែលកំពុងត្រូវបានដាក់ពង្រាយក្នុងបំណងដោះស្រាយបញ្ហាធូលី ដោយបាញ់ទឹកនៅពាសពេញទីក្រុង។ អ្នកវិទ្យាសាស្ត្រដែលដឹកនាំការសាកល្បង ដើម្បីបណ្តុះពពកផលិតទឹកភ្លៀង បានប្រាប់សារព័ត៌មាន Reuters ថា ផែនការត្រូវបានកំណត់ពេលឡើងវិញដោយសារតែលក្ខខណ្ឌអាកាសធាតុមិនអំណោយផល។ ជារៀងរាល់រដូវរងា គុណភាពខ្យល់ កាន់តែអាក្រក់នៅភាគខាងជើងប្រទេសឥណ្ឌា។

បាតុករប្រឆាំងសង្រ្គាមអ៊ីស្រាអែល បិទស្ពាន San Francisco Bay ក្នុងអំឡុងវេទិកា APEC

2023/11/17 12:33:22 pm        152
នគរបាលទីក្រុង San Francisco បានចាប់ផ្តើមចាប់ខ្លួនក្រុមបាតុករដែលកំពុងអំពាវនាវឱ្យមានបទឈប់បាញ់ក្នុងសង្គ្រាមអ៊ីស្រាអែល-ក្រុមហាម៉ាស កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីបាតុកម្ម បានបិទស្ពាន ជាផ្លូវធ្វើដំណើរដ៏សំខាន់ចូលទៅក្នុងទីក្រុង ដែលកំពុងរៀបចំវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ។ អ្នករៀបចំបាននិយាយថា មនុស្ស ២០០នាក់ បានចូលរួមក្នុងបាតុកម្ម ដែលអំពាវនាវឱ្យបញ្ចប់ការផ្តល់ជំនួយយោធារបស់សហរដ្ឋអាមេរិកដល់ប្រទេសអ៊ីស្រាអែល។ នគរបាលរាប់រយនាក់ បានចាប់ផ្តើមចាប់ខ្លួន និងឲ្យក្រុមបាតុករចាកចេញឆ្ងាយ បន្ទាប់ពីក្រុមល្បាតផ្លូវ Highway រដ្ឋកាលីហ្វ័រនីញ៉ា បានចេញបញ្ជាឲ្យបំបែកក្រុមដែលបានមកប្រមូលផ្តុំគ្នា។ អាជ្ញាធរ បានដាក់ពង្រាយរថយន្តសណ្តោងដើម្បីនាំយកចេញរថយន្តរបស់ក្រុមអ្នកតវ៉ាដែលបានដាក់បិទស្ពាន។អង្គភាពសេវាសង្គ្រោះបន្ទាន់ក្នុងតំបន់ បានព្រមានពីការកកស្ទះក្នុងអំឡុងពេលម៉ោងមមាញឹកនៅពេលព្រឹកនៅលើស្ពានដែលភ្ជាប់ទីក្រុង Oakland និងទីក្រុងនៅជ្រោយខាងកើត East Bay ផ្សេងទៀតទៅកាន់ទីក្រុង San Francisco ។ យោងតាមសេចក្តីប្រកាសព័ត៌មានបាននិយាយថា ក្រុមជាច្រើនបានមកចូលរួមនៅក្នុងបាតុកម្ម រួមមានទាំងចលនាយុវជនប៉ាឡេស្ទីន និងសាមគ្គីភាពប៉ាឡេស្ទីននៅតំបន់ជ្រោយ Bay Area ។ ការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញថា មុនពេលការបំបែក ក្រុមអ្នកតវ៉ាបានដាក់ច្រវាក់ខ្លួនឯងរួមគ្នានៅតាមរថយន្តដែលតុបតែងដោយស្លាកសញ្ញាសរសេរថា «សេរីប៉ាឡេស្ទីន» ក្នុងចំណោមស្លាកសញ្ញាដទៃទៀត។ ចរាចរណ៍ ធ្វើដំណើរនៅលើស្ពានឆ្ពោះទៅកាន់ទីក្រុង San Francisco បានចាប់ផ្តើមដំណើរការវិញនៅម៉ោងប្រហែល ១០:៤៥ នាទីព្រឹក ម៉ោងក្នុងតំបន់ បន្ទាប់ពីបានរៀបចំឡើងវិញ។

បុគ្គលិកហាងកាហ្វេស្តាបាក់ស៍ រាប់រយទីតាំងនៅសហរដ្ឋអាមេរិក ចេញតវ៉ា

2023/11/17 12:26:37 pm        261
បុគ្គលិកនៅហាងកាហ្វេស្តាបាក់ស៍ (Starbucks) របស់ទីក្រុងញ៉ូវ យក និងរាប់រយទីតាំងផ្សេងទៀតនៅសហរដ្ឋអាមេរិក បានចេញតវ៉ាក្នុងអំឡុងពេលព្រឹត្តិការណ៍ផ្សព្វផ្សាយដ៏សំខាន់មួយកាលពីថ្ងៃព្រហស្បតិ៍ (១៦ វិច្ឆិកា) នេះបើយោងសហជីពរួបរួមកម្មករ បាននិយាយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ។អ្នកតវ៉ាម្នាក់និយាយថា «យើងចង់ធ្វើឱ្យប្រាកដថា យើងមានប្រាក់បៀវត្សរ៍ប្រសើរជាងមុន អត្ថប្រយោជន៍បុគ្គលិក ការរៀបចំកាលវិភាគ ហើយយើងមានម៉ោងធ្វើការត្រឹមត្រូវ។ យើងពិបាកធ្វើការខ្លាំងណាស់ ហើយពេលខ្លះមានអារម្មណ៍ថាយើងម្នាក់ឯងធ្វើការលើសមនុស្សពីរនាក់ទៅតៀត។ យើងពិតជាធុញទ្រាន់នឹងការធ្វើការលើសកំណត់នេះណាស់»។ការតវ៉ានេះបានធ្វើឡើងនៅក្នុងព្រឹត្តិការណ៍ទិវាកែវក្រហម (Red Cup Day) របស់សម្ព័ន្ធខ្សែសង្វាក់កាហ្វេ ក្នុងអំឡុងពេលដែលហាង Starbucks ផ្ដល់កែវកាហ្វេពណ៌ក្រហម ដែលអាចប្រើឡើងវិញបាន និងដោយឥតគិតថ្លៃ ដល់អតិថិជនលើការទិញកាហ្វេរបស់ពួកគេ។ ក្រុមហ៊ុន Starbucks បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ហាងជាច្រើនរបស់ខ្លួននៅសហរដ្ឋអាមេរិក បានបើកដំណើរការវិញហើយ ប៉ុន្តែហាងរាប់សិបកន្លែងទៀតនៅតែត្រូវបិទដោយសារបុគ្គលិកធ្វើកូដកម្ម។សហជីពរួបរួមកម្មករ ដែលតំណាងឱ្យបុគ្គលិកក្រុមហ៊ុនកាហ្វេ Starbucks ជាង ៩.០០០នាក់ នៅហាងប្រហែល ៣៦០ទីតាំង នៅសហរដ្ឋអាមេរិក បាននិយាយថាព្រឹត្តិការណ៍នេះគឺជា «ថ្ងៃដ៏លំបាកបំផុត និងមិនសូវមានបុគ្គលិកធ្វើការ» ដោយសារតែការបញ្ជាទិញភេសជ្ជៈកើនឡើង ហើយបុគ្គលិកទទួលរងការរំលោភបំពាន និងស្ដីបន្ទោសពីអតិថិជនដោយសារការរង់ចាំយូរ៕

មេដឹកនាំបក្សប្រឆាំងអ៊ីស្រាអែល និយាយថាដល់ពេលត្រូវមានអ្នកជំនួសលោក ណាតាន់យ៉ាហ៊ូ ហើយ

2023/11/17 12:15:13 pm        147
មេដឹកនាំប្រឆាំងអ៊ីស្រាអែល លោក យែរ ឡាភីដ (Yair Lapid) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១៦ វិច្ឆិកា) ថា វាដល់ពេលហើយក្នុងការមានអ្នកទៅជំនួសតំណែងនាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ហើយថានឹងមានការគាំទ្រយ៉ាងទូលំទូលាយដើម្បីបង្កើតរដ្ឋាភិបាលរួបរួមមួយ ដែលដឹកនាំដោយគណបក្សស្តាំនិយម លីគុត (Likud) របស់លោក ណេតាន់យ៉ាហ៊ូ។អ្នកនយោបាយកណ្ដាលនិយម លោក Lapid ដែលបានបម្រើការជានាយករដ្ឋមន្ត្រីរយៈពេលខ្លីកាលពីឆ្នាំមុនបាននិយាយថា លោកជឿថាភាគច្រើននៃសមាជិកសភា ១២០រូប នៅក្នុងសភាអ៊ីស្រាអែល នឹងចុះហត្ថលេខាលើក្រុមចម្រុះបែបនេះ។ លោកបានធ្វើអត្ថាធិប្បាយបែបនេះនៅពេលដែលអ៊ីស្រាអែល បានសង្កត់ធ្ងន់លើការវាយលុកយោធារបស់ខ្លួននៅក្នុងតំបន់ហ្កាហ្សា បន្ទាប់ពីការវាយលុកដ៏បង្ហូរឈាមរបស់ក្រុមសកម្មប្រយុទ្ធហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា ឆ្លងកាត់ភាគខាងត្បូងអ៊ីស្រាអែល។លោក Lapid បានសរសេរនៅលើបណ្តាញសង្គម X ថា «ពេលវេលាបានមកដល់ហើយ យើងត្រូវបង្កើតរដ្ឋាភិបាលកសាងជាតិឡើងវិញ។ គណបក្សស្តាំនិយម លីគុត នឹងដឹកនាំរបស់បក្សនេះគឺលោក ណាតាន់យ៉ាហ៊ូ ព្រមទាំងពួកជ្រុលនិយម នឹងត្រូវបានជំនួស ហើយសមាជិកសភាជាង ៩០រូប នឹងក្លាយជាដៃគូនៅក្នុងសម្ព័ន្ធសម្រាប់ការផ្សះផ្សារ និងការតភ្ជាប់ទំនាក់ទំនងឡើងវិញ»។គណបក្ស លីគុត របស់លោក ណេតាន់យ៉ាហ៊ូ គឺជាគណបក្សដ៏ធំបំផុតនៅក្នុងក្រុមចម្រុះដែលកំពុងកាន់អំណាចរបស់អ៊ីស្រាអែល ដែលរួមមានគណបក្សជាតិនិយមជ្រុល និងបណ្ដាគណបក្សសាសនា។ ពួកគេរួមគ្នាគ្រប់គ្រងបាន ៦៤អាសនៈក្នុងសភា។ លោក Lapid បានបដិសេធមិនចូលរួមក្នុងគណៈរដ្ឋមន្ត្រីសង្គ្រាមរបស់លោក ណេតាន់យ៉ាហ៊ូ នៅពេលចាប់ផ្តើមសង្រ្គាមនោះទេ ទោះបីជាសមាជិកសភាកណ្តាលនិយមផ្សេងទៀតបានយល់ព្រមចូលរួម និងជួយគ្រប់គ្រងជម្លោះក៏ដោយ៕

ហ្វីលីពីនច្រានចោលការអំពាវនាវរបស់ចិន ក្នុងការជូនដំណឹងជាមុនពីបេសកកម្មផ្គត់ផ្គង់ឡើងវិញនៅដែនទឹកជម្លោះ

2023/11/17 12:08:44 pm        98
ក្រសួងការបរទេសហ្វីលីពីន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១៦ វិច្ឆិកា) ថា ហ្វីលីពីនមិនត្រូវផ្តល់ការជូនដំណឹងជាមុនដល់ប្រទេសចិន អំពីបេសកកម្មផ្គត់ផ្គង់ឡើងវិញនៅក្នុងទឹកដីរបស់ខ្លួនក្នុងសមុទ្រចិនខាងត្បូងនោះទេ ដោយនិយាយថាប្រតិបត្តិការនានា រួមទាំង «ការថែរក្សា» នាវាកងទ័ពជើងទឹករបស់ខ្លួនគឺស្របច្បាប់។នាយកដ្ឋានកិច្ចការបរទេស (DFA) របស់ហ្វីលីពីន ក៏បានអំពាវនាវឱ្យប្រទេសចិនដក «រចនាសម្ព័ន្ធខុសច្បាប់» ទាំងអស់ដែលខ្លួនបានសាងសង់នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់ប្រទេសហ្វីលីពីន ដោយបញ្ឈប់ការរុះរើឡើងវិញនៅក្នុងតំបន់ទាំងនោះ និងទទួលខុសត្រូវចំពោះការខូចខាតទាំងឡាយដែលសកម្មភាពនោះបានបង្កឡើង។ប្រទេសចិន បានចោទប្រកាន់ហ្វីលីពីន ម្តងហើយម្តងទៀតថាបានចូលក្នុងដែនទឹករបស់ខ្លួនដោយខុសច្បាប់ដោយគ្មានការអនុញ្ញាត ក្នុងអំឡុងពេលបេសកកម្មដឹកជញ្ជូនអាហារ និងទឹកដល់ទាហានហ្វីលីពីនដែលរស់នៅលើនាវាកងទ័ពជើងទឹកដែលទីក្រុងម៉ានីល បានចុះចតនៅច្រកសមុទ្រកោះប៉ប្រះទឹក Thomas Shoal ទីពីរដែលមានជម្លោះ។ ប្រទេសចិន ទាមទារអធិបតេយ្យភាពលើស្ទើរតែទាំងមូលលើសមុទ្រចិនខាងត្បូង ដោយចង្អុលទៅបន្ទាត់នៅលើផែនទីរបស់ខ្លួនដែលកាត់ចូលទៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី ប្រ៊ុយណេ និងឥណ្ឌូនេស៊ី។ កោះតៃវ៉ាន់ ដែលចិនអះអាងសិទ្ធថាជាផ្នែកនៃទឹកដីរបស់ខ្លួន បាននិយាយថាខ្លួនមិនទទួលយកផែនទីរបស់ទីក្រុងប៉េកាំង នោះទេ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម គីម សុផារុន អញ្ជើញដឹកនាំប្រជុំបច្ចេកទេសនៃគណៈកម្មការការងារលើកទី៧ VECONAC តាមប្រព័ន្ធវីដេអូ
06/20/2026 06:06 PM
បង្ក្រាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ៣ទីតាំង​ នៅ​ក្រុង​បាវិត ឃាត់ខ្លួជនបរទេស៣២នាក់
06/20/2026 06:06 PM
មន្ត្រីជំនាញ៖ ឧក្រិដ្ឋជនប្រើប្រាស់ប្រព័ន្ធអនឡាញធ្វើជាឧបករណ៍ឆបោក លួចទិន្នន័យ បង្កវិនាសកម្មផ្នែកសេដ្ឋកិច្ច
06/20/2026 06:06 PM
ប្រធានក្រុមការងារចុះមូលដ្ឋាន៖ គណបក្សប្រជាជនប្រកាន់ខ្ជាប់នូវឧត្តមគតិស្នេហាជាតិ និងការអភិវឌ្ឍ
06/20/2026 06:06 PM
ទេសាភិបាលធនាគារជាតិ៖ រាជរដ្ឋាភិបាលបានផ្ដល់អាទិភាពខ្ពស់បំផុតដល់ការអភិវឌ្ឍធនធានមនុស្ស
06/20/2026 06:06 PM
នាយឧត្តមសេនីយ៍ គន់ គីម អញ្ជើញជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ សមាគមធុរកិច្ចអតីតយុទ្ធជនវៀតណាម
06/20/2026 06:06 PM
លោក Merz ៖ អ៊ុយក្រែនមិនអាចក្លាយជាសមាជិកសហភាពអឺរ៉ុបបានទេ ខណៈខ្លួនកំពុងស្ថិតក្នុង សង្គ្រាមបែបនេះ
06/20/2026 06:06 PM
អ្នកការទូតបេឡារុស៖ លោក ហ្សេឡិនស្គី កំពុងព្យាយាមធ្វើឲ្យអឺរ៉ុបទាំងមូលធ្លាក់ចូលទៅក្នុងជម្លោះប្រដាប់អាវុធ
06/20/2026 05:06 PM
លោក TRUMP និយាយថា ប្រតិបត្តិការដើម្បីផ្លាស់ប្តូរថ្នាក់ដឹកនាំគុយបា នៅតែអាចធ្វើទៅបាន
06/20/2026 05:06 PM
មេដឹកនាំប្រឆាំងវ៉េណេស៊ុយអេឡា ធ្វើដំណើរទៅទស្សនកិច្ចសហរដ្ឋអាមេរិក បន្ទាប់ពីពិភាក្សាជាមួយរដ្ឋាភិបាលបណ្ដោះអាសន្ន
06/20/2026 03:06 PM