បង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
អាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
ជនជាតិចិន ១៦៤នាក់ពាក់ទៀត ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
អាជ្ញាធរស្រុកឈូកព្រមានអាជីវករឱ្យបញ្ឈប់ការទិញលក់ទំនិញនាំចូលពីថៃ

សន្តិសុខ និង សង្គម

អំពើហិង្សាបានផ្ទុះឡើងនៅក្នុងទីក្រុងសូហ្វីយ៉ា ខណៈក្រុមអ្នកគាំទ្រប៊ុលហ្ការី តវ៉ាប្រឆាំងសហព័ន្ធបាល់ទាត់

2023/11/17 12:00:26 pm        90
ក្រុមអ្នកគាំទ្រប៊ុលហ្ការី បានប៉ះទង្គិចគ្នាដោយហិង្សាជាមួយនគរបាលនៅក្នុងទីក្រុងស៊ូហ្វីយ៉ា (Sofia) កាលពីថ្ងៃព្រហស្បតិ៍១៦វិច្ឆិកា មុនការប្រកួតរបស់ប្រទេសពួកគេ ជាមួយក្រុមបាល់ទាត់ហុងគ្រី ក្នុងវគ្គ ជម្រុះបាល់ទាត់ពានរង្វាន់ទ្វីបអឺរ៉ុប ២០២៤។ កងកម្លាំងនគរបាលកងអនុសេនាធំបង្ក្រាបកុបកម្ម បានប្រឈមជាមួយក្រុមអ្នកតវ៉ាគាំទ្រ ដែលបានគប់វត្ថុផ្សេងៗ លើនគរបាល ដោយជំរុញឲ្យកងកម្លាំងឆ្លើយតបដោយការប្រើប្រាស់ម្ស៉ៅម្រេច និងកាណុងបាញ់ទឹក ដើម្បីបំបែកក្រុមនេះ។ ក្រុមអ្នកគាំទ្រនៃក្លឹបផ្សេងៗគ្នា បានប្រមូលផ្ដុំតវ៉ាចំពោះគណៈកម្មការប្រតិបត្តិបាត់ទាត់របស់ប្រទេសនេះ ដោយអំពាវនាវឲ្យពួកគេលាលែងពីតំណែង ស្របពេលជួបប្រទះបញ្ហាដ៏ធំក្នុងយុទ្ធនាការប្រកួតជម្រុះបាល់ទាត់ពានរង្វាន់ទ្វីបអឺរ៉ុប ២០២៤ សម្រាប់ប្រទេស ប៊ុលហ្ការី ។ដោយឈរនៅបាតតារាងក្នុងពូល G ប៊ុលហ្ការី បានធ្លាក់ពីការប្រកួតជម្រុះពានរង្វាន់នេះ ដែល អាល្លឺម៉ង់ធ្វើជាម្ចាស់ផ្ទះនៅឆ្នាំក្រោយ៕

ការបាញ់ផ្លោងកាន់តែខ្លាំងឡើងនៅព្រំដែនប្រទេសលីបង់ និងអ៊ីស្រាអែល

2023/11/17 11:55:12 am        95
ការបាញ់ផ្លោងកាន់តែខ្លាំងក្លាឡើងនៅទូទាំងព្រំដែននៃប្រទេសលីបង់ ជាមួយអ៊ីស្រាអែល កាលពីថ្ងៃព្រហស្បតិ៍ (១៦ វិច្ឆិកា) ដោយក្រុមប្រដាប់អាវុធលីបង់ ហេសបូឡា បាននិយាយថា ខ្លួនបានបាញ់មីស៊ីលទៅកាន់ទីតាំងចំនួនប្រាំបីឆ្លងកាត់ព្រំដែន ហើយអ៊ីស្រាអែលបាននិយាយថា ខ្លួនបានសងសឹកដោយការវាយប្រហារដោយកាំភ្លើងធំ។នៅក្នុងសេចក្តីថ្លែងការណ៍ពេញមួយថ្ងៃ ក្រុមហេសបូឡា ដែលគាំទ្រដោយអ៊ីរ៉ង់ បាននិយាយថា ខ្លួនបានវាយប្រហារទីតាំងចំនួនប្រាំបីនៅក្នុងអ៊ីស្រាអែល រួមទាំងក្រុមទាហានអ៊ីស្រាអែលមួយក្រុម បន្ទាយ និងប៉ុស្តិ៍យោធាផ្សេងទៀត។ ប្រភពសន្តិសុខលីបង់បាននិយាយថា ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល រួមទាំងការវាយប្រហារដោយយានដ្រូន បានវាយប្រហារភូមិរាប់សិបនៅតាមបណ្តោយព្រំដែនភាគខាងត្បូងនៃប្រទេសលីបង់។យោធាអ៊ីស្រាអែល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានវាយប្រហារបន្ទាយ នៅក្នុងប្រទេសលីបង់ ដែលបានព្យាយាមបាញ់មីស៊ីលប្រឆាំងរថក្រោះ ឆ្ពោះទៅរកអ៊ីស្រាអែល និងកំពុងបាញ់កាំភ្លើងធំទៅកាន់គោលដៅផ្សេងទៀត ដោយបន្ថែមថា មិនមានអ្នករងរបួសត្រូវបានរាយការណ៍ក្នុងការបាញ់ផ្លោងលើអ៊ីស្រាអែលទេ។ប្រភពសន្តិសុខលីបង់បាននិយាយថា នោះជាថ្ងៃមួយក្នុងចំណោមថ្ងៃដែលមានអំពើហិង្សាបំផុតនៅទីនោះ ចាប់តាំងពីក្រុមហេសបូឡា បានចាប់ផ្តើមការប្រយុទ្ធជាមួយកងកម្លាំងអ៊ីស្រាអែល បន្ទាប់ពីការផ្ទុះនៃសង្គ្រាមរវាងក្រុមហាម៉ាស-អ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា មក៕

UN ជំរុញឱ្យមានការស៊ើបអង្កេតអន្តរជាតិលើការរំលោភបំពានក្នុងសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស

2023/11/17 11:44:49 am        140
ប្រធានសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោក Volker Turk កាលពីថ្ងៃព្រហស្បតិ៍ (១៦ វិច្ឆិកា) បានគូសបញ្ជាក់ពីការចោទប្រកាន់អំពីការរំលោភសិទ្ធិធ្ងន់ធ្ងរនៅក្នុងសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស ដែលលោកបាននិយាយថាត្រូវការ «ការទទួលខុសត្រូវពេញលេញ»។ លោក Turk បាននិយាយថា «ការចោទប្រកាន់ដ៏ធ្ងន់ធ្ងរបំផុតនៃការរំលោភបំពានជាច្រើន និងយ៉ាងជ្រាលជ្រៅនៃច្បាប់មនុស្សធម៌អន្តរជាតិ ដែលអ្នកណាក៏ដោយដែលប្រព្រឹត្តអំពើទាំងនោះ ទាមទារឱ្យមានការស៊ើបអង្កេតយ៉ាងម៉ត់ចត់ និងការទទួលខុសត្រូវពេញលេញ»។ស្នងការជាន់ខ្ពស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សរូបនេះមិនបានបញ្ចេញឈ្មោះថាជាអ៊ីស្រាអែល ឬក្រុមហាម៉ាសទេ ប៉ុន្តែលោកបាននិយាយបែបនេះបន្ទាប់ពីដំណើរទស្សនកិច្ចកាលពីសប្តាហ៍មុនទៅកាន់មជ្ឈិមបូព៌ា ជាទីដែលលោកបានព្រមានថា ភាគីទាំងពីរកំពុងប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមនៅក្នុងជម្លោះដែលបានសម្លាប់មនុស្សរាប់ពាន់នាក់។អ៊ីស្រាអែល បានប្តេជ្ញាថានឹងកម្ទេចក្រុមហាម៉ាស ឲ្យបាត់ពីផែនដីជាការសងសឹកចំពោះការវាយប្រហារកាលពីថ្ងៃទី៧ តុលា ដែលខ្លួននិយាយថាបានសម្លាប់មនុស្ស១.២០០នាក់ ភាគច្រើនជាជនស៊ីវិល។ យោងតាមក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស បានឲ្យដឹងថា ការទម្លាក់គ្រាប់បែក និងការវាយលុកដោយឥតឈប់ឈររបស់អ៊ីស្រាអែល លើតំបន់ហ្កាហ្សា បានសម្លាប់មនុស្សជាង ១១.៥០០នាក់ ភាគច្រើនជាជនស៊ីវិល និងរួមទាំងកុមាររាប់ពាន់នាក់៕

ក្រុមបាតុករក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ ប៉ះទង្គិចជាមួយនគរបាល ក្រោយការជាប់ឆ្នោតថ្មីរបស់នាយករដ្ឋមន្ត្រី

2023/11/17 11:41:52 am        76
ក្រុមអ្នកតវ៉ានៅទីក្រុងម៉ាឌ្រីដ បានប៉ះទង្គិចជាមួយនគរបាលបង្រ្កាបកុបកម្មកាលពីថ្ងៃព្រហស្បតិ៍ ១៦ខែវិច្ឆិកា បន្ទាប់ពីគណបក្សសង្គមនិយមរបស់ប្រទេសអេស្ប៉ាញបានឈានដល់កិច្ចព្រមព្រៀងជាមួយគណបក្សចាន់ស៍(Junts) របស់ក្រុមផ្ដាច់ខ្លួនតំបន់កាតាឡាន់ សម្រាប់ការគាំទ្រពីរដ្ឋាភិបាលដែលរួមបញ្ចូលទាំងការលើកលែងទោសសម្រាប់អ្នកដែលពាក់ព័ន្ធនឹងការទាមទារឯករាជ្យពុំបានជោគជ័យកាលពីឆ្នាំ២០១៧ របស់គណបក្សតំបន់ផ្ដាច់ខ្លួនកាតាឡាន់(Catalonia) ។ សភារបស់ប្រទេសអេស្ប៉ាញបានបោះឆ្នោតជ្រើសរើសលោកផេដ្រូសាន់ឆេស (Pedro Sanchez) ជានាយករដ្ឋមន្ត្រីមួយអាណត្តិទៀតកាលពីថ្ងៃព្រហស្បតិ៍ ដោយបញ្ចប់ភាពជាប់គាំងអូសបន្លាយជាយូរ បន្ទាប់ពីការបោះឆ្នោតសកល ដែលពុំបានរកឃើញអ្នកឈ្នះដាច់កាលពីខែកក្កដាកន្លងទៅ។ គណបក្សពលករសង្គមនិយមអេស្ប៉ាញ (PSOE) របស់លោក Sanchez បានឈានដល់កិច្ចព្រមព្រៀងដាច់ដោយឡែកជាមួយគណបក្សក្នុងតំបន់មួយចំនួនដើម្បីទទួលបានការគាំទ្រពីបក្សទាំងនោះ ។នោះរាប់បញ្ចូលទាំងច្បាប់លើកលែងទោសដ៏ចម្រូងចម្រាសដែលបានចុះបញ្ជីនៅក្នុងសភាកាលពីថ្ងៃចន្ទ ទី១៣ វិច្ឆិកា ដែលបានធ្វើឱ្យប្រជាពលរដ្ឋអេស្ប៉ាញជាច្រើនខឹងសម្បា និងបង្កឱ្យមានការតវ៉ានៅទូទាំងប្រទេសរហូតឈានដល់ផ្ទុះជាអំពើហិង្សា៕

អ៊ីស្រាអែល ចេញបញ្ជាឲ្យពលរដ្ឋជម្លៀសក្នុងទីក្រុងតូចៗចំនួន៤នៅហ្កាហ្សា ខណៈមានក្ដីបារម្ភពីការសង្គ្រាមរីកធំ

2023/11/17 11:38:59 am        67
អ៊ីស្រាអែលបានបញ្ជាឱ្យជនស៊ីវិលចាកចេញពីទីក្រុងតូចៗចំនួន៤នៅភាគខាងត្បូងនៃតំបន់ហ្កាហ្សាស្ទ្រីបកាលពីថ្ងៃព្រហស្បតិ៍ដោយបង្កើនក្ដីបារម្ភថាសង្រ្គាមរបស់ខ្លួនប្រឆាំងនឹងក្រុមហាម៉ាស អាចរីករាលដាលដល់តំបន់ដែលខ្លួនបានប្រាប់ប្រជាជនថាមានសុវត្ថិភាព។ នៅភាគខាងជើងតំបន់រងការឡោមទ័ពប៉ាឡេស្ទីន គ្រប់គ្រងដោយក្រុមហាម៉ាស អ៊ីស្រាអែលបាននិយាយថា កងកម្លាំងរបស់ខ្លួននៅតែមានវត្តមាននៅមន្ទីរពេទ្យដ៏ធំបំផុត Al Shifa របស់តំបន់ហ្កាហ្សា ប៉ុន្តែពុំបានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីប្រតិបត្តិការរបស់ពួកគេចាប់តាំងពីមួយថ្ងៃមុន នៅពេលពួកគេបានចូលទៅក្នុងកន្លែងដែលបានបញ្ចប់ការឡោមព័ទ្ធអស់រយៈពេលជាច្រើនថ្ងៃ។ សារព័ត៌មាន Reuters មិនអាចផ្ទៀងផ្ទាត់ស្ថានភាពនៅមន្ទីរពេទ្យ Shifa បានទេ កាលីព្រឹកថ្ងៃព្រហស្បតិ៍ ដោយបានបាត់ទំនាក់ទំនងជាមួយក្រុមគ្រូពេទ្យនៅខាងក្នុងនោះតាំងពីថ្ងៃពុធមក។ខិត្តប័ណ្ណជាច្រើនបានត្រូវបានជម្លាក់ពេញមួយយប់ពីយន្តហោះ បានប្រាប់ជនស៊ីវិលឱ្យចាកចេញពីទីក្រុងបានីស៊ូហៃឡា(Bani Shuhaila) ទីក្រុង គូហ្សា (Khuzaa) ទីក្រុង អាបាសាន ( Abassan) និងទីក្រុងការ៉ារ៉ា (Qarara )នៅជាយខាងកើតនៃទីក្រុងខាន់យូនីស(Khan Younis) ដែលជាទីក្រុងភាគខាងត្បូងដ៏សំខាន់។ ទីប្រជុំជននានាដែលជាកន្លែងប្រមូលផ្តុំមនុស្សជាង១០០.០០០នាក់ នៅក្នុងពេលពុំទាន់កើតសង្រ្គាម ឥឡូវនេះកំពុងផ្តល់ជម្រកដល់មនុស្សរាប់ម៉ឺននាក់ទៀតដែលបានភៀសខ្លួនចេញពីតំបន់ផ្សេងៗ។អ៊ីស្រាអែលបានបញ្ជាឲ្យជម្លៀសតំបន់ភាគខាងជើងទាំងមូលនៃតំបន់ហ្កាហ្សារួចហើយ មុនបញ្ជូនកងកម្លាំងជើងគោករបស់ខ្លួនចូលទៅកាលពីចុងខែតុលា។ហ្វូងមនុស្សជម្លៀសខ្លួន វេចស្ពាយទ្រព្យសម្បត្តិមួយចំនួនបានធ្វើដំណើរទៅភាគខាងត្បូងជារៀងរាល់ថ្ងៃ ក្រោមក្រសែភ្នែករបស់ទាហានអ៊ីស្រាអែលក្នុងអំឡុងពេលផ្អាកការប្រយុទ្ធ រយៈពេល៦ម៉ោងដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋចាកចេញ៕

បារាំង៖ អនាគតរបស់ហ្កាហ្សា មិនអាស្រ័យលើអ៊ីស្រាអែល ជាអ្នកសម្រេចទេ

2023/11/17 11:32:04 am        121
ប្រទេសបារាំង បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ថា អនាគតរបស់តំបន់ហ្កាហ្សា មិនអាស្រ័យលើអ៊ីស្រាអែល ជាអ្នកសម្រេចទេ ខណៈដែលខ្លួនបានជំរុញឲ្យរដ្ឋាភិបាលអ៊ីស្រាអែលទប់ទល់នឹងអំពើហិង្សាតាំងទីលំនៅ នៅតំបន់វេសបែង។អ្នកស្រី Anne-Claire Legendre អ្នកនាំពាក្យក្រសួងការបរទេសបារាំង បាននិយាយថា អាជ្ញាធរប៉ាឡេស្ទីន គួរតែសម្រេចចិត្តពីរបៀបដែលតំបន់ហ្កាហ្សាគួរតែដំណើរការជាផ្នែកនៃរដ្ឋនាពេលអនាគតបែបណា ទោះបីជាមានជំហរទន់ខ្សោយក៏ដោយ។ អ្នកស្រី បានថ្លែងប្រាប់អ្នកយកព័ត៌មាន នៅទីក្រុងប៉ារីសថា៖ «ទាក់ទងនឹងតំបន់ហ្គាហ្សា វាមិនអាស្រ័យលើអ៊ីស្រាអែលក្នុងការសម្រេចចិត្តលើលក្ខខណ្ឌនៃអភិបាលកិច្ចនៃតំបន់ហ្កាហ្សាស្ទ្រីបនាពេលអនាគតនោះទេ។ តំបន់ហ្កាហ្សាស្ទ្រីប ត្រូវបានកំណត់ថាជាផ្នែកនៃរដ្ឋប៉ាឡេស្ទីននាពេលអនាគត ហើយអាជ្ញាធរប៉ាឡេស្ទីន មានគោលដៅអនុវត្តសិទ្ធិអំណាចរបស់ខ្លួននៅទីនោះ»។ ការអំពាវនាវនេះ បានកើតឡើងនៅពេលដែលលោក Isaac Herzog ប្រធានាធិបតីអ៊ីស្រាអែល បាននិយាយថា ប្រទេសរបស់លោក មិនអាចចាកចេញពីកន្លែងទំនេរនៅក្នុងតំបន់ហ្កាហ្សា ហើយនឹងត្រូវរក្សា «កម្លាំងដ៏ខ្លាំង» នៅក្នុងទឹកដីឆ្នេរសមុទ្រសម្រាប់ពេលអនាគតដ៏ខ្លី ដើម្បីទប់ស្កាត់ក្រុមហាម៉ាសមិនឲ្យងើបឡើងវិញ។នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មា Financial Times លោក Herzog បាននិយាយថា បញ្ហានេះ គឺជាបញ្ហានៃការពិភាក្សា នៅក្នុងរដ្ឋាភិបាលអ៊ីស្រាអែល ហើយលោកបានសន្មត់ថា សហរដ្ឋអាមេរិក និង «អ្នកជិតខាងរបស់យើង នៅក្នុងតំបន់» នឹងមានការពាក់ព័ន្ធមួយចំនួននៅក្នុងការរៀបចំសណ្តាប់ធ្នាប់ ក្រោយ ជម្លោះ។

អ៊ីស្រាអែលទម្លាក់ខិត្តប័ណ្ណនៅផ្នែកនានានៃតំបន់ហ្កាហ្សាភាគខាងត្បូង ដោយស្នើមានការពង្រីកការវាយលុកប្រឆាំងហាម៉ាស

2023/11/17 10:30:30 am        145
អ៊ីស្រាអែល បានទម្លាក់ខិត្តប័ណ្ណនៅទូទាំងផ្នែកនៃតំបន់ហ្កាហ្សាភាគខាងត្បូង ដោយអំពាវនាវឲ្យជនស៊ីវិលជម្លៀសចេញ ហើយ «ឆ្ពោះទៅរកជម្រកដែលគេស្គាល់» ដែលបង្ហាញថា អ៊ីស្រាអែលអាចពង្រីកប្រតិបត្តិការថ្នើរជើងរបស់ខ្លួន ក្នុងពេលឆាប់ៗនេះ ប្រឆាំងនឹងក្រុមហាម៉ាស នៅភាគខាងត្បូងនៃតំបន់នោះ។ខិត្តប័ណ្ណ ត្រូវបានទម្លាក់កាលពីថ្ងៃពុធ នៅលើសហគមន៍ចំនួន៤នៅភាគខាងកើតនៃទីក្រុងKhan Younis ដែលជាទីក្រុងធំបំផុត នៅហ្កាហ្សាភាគខាងត្បូង ដោយព្រមានប្រជាជនដែលរស់នៅទីនោះឲ្យ«ជម្លៀសលំនៅដ្ឋានរបស់ពួកគេ ជាបន្ទាន់» ។សហគមន៍ Al Qarrah, Khuza'a, Bani Suhaila, និង Absaan នៅជិតរបងបរិវេណដែលបំបែកតំបន់ ហ្កាហ្សាស្រ្ទីប ពីអ៊ីស្រាអែល ដោយស្នើឲ្យមានការលុកលុយថ្មីដែលអាចកើតឡើងដោយកងកម្លាំងការពារអ៊ីស្រាអែល (IDF) ដែលកំពុងស្វែងរកការគ្រប់គ្រងភាគខាង ត្បូង។នឹងគ្រោះថ្នាក់។ គ្រប់ផ្ទះដែលប្រើដោយអង្គការភេរវកម្ម នឹងត្រូវបានកំណត់គោលដៅ។ ការគោរពតាមការណែនាំរបស់កងកម្លាំងការពារអ៊ីស្រាអែល នឹងរារាំងអ្នក ដែលជាជនស៊ីវិល ឲ្យរួចផុតពីគ្រោះថ្នាក់»។នាយកក្រុមប្រឹក្សាជនភៀសខ្លួនន័រវែសដែលមានបុគ្គលិកនៅហ្កាហ្សា បានស្នើកាលពីថ្ងៃពុធ នៅក្នុងការបង្ហោះប្រព័ន្ធផ្សព្វផ្សាយសង្គមថា សមាជិកនៃក្រុមក្នុងស្រុករបស់ខ្លួន បានឃើញខិត្តប័ណ្ណនោះ។ សារព័ត៌មានរ៉យទ័រ ក៏បាននិយាយផងដែរថា ខ្លួនបាននិយាយទៅកាន់ប្រជាជន ដែលបានឃើញវានោះ។

កងទ័ពមីយ៉ាន់ម៉ា កាន់តែច្រើនរត់គេចពីការវាយប្រហាររបស់ក្រុមឧទ្ទាម ចូលទៅក្នុងប្រទេសឥណ្ឌា

2023/11/17 10:20:17 am        134
មន្តី្រឥណ្ឌាម្នាក់ និយាយថា ទាហានយ៉ាងហោចណាស់ចំនួន២៩នាក់បន្ថែមទៀត បានឆ្លងចូលក្នុងប្រទេសឥណ្ឌាកាលពីថ្ងៃព្រហស្បតិ៍ រត់គេចពីក្រុមឧទ្ទាមបះបោរដែលបានវាយប្រហារលើមូលដ្ឋានយោធារបស់ពួកគេ នៅជិតព្រំដែនប្រទេសឥណ្ឌា ខណៈក្រុមឧទ្ទាម បង្កើនការវាយប្រហារប្រឆាំងរបបសឹកមួយនេះ។កាលពីដើមសប្តាហ៍នេះ ទាហានមីយ៉ាន់ម៉ាចំនួន ៤៣ នាក់បានចូលទៅក្នុងរដ្ឋមីហ្សូរាំ(Mizoram)របស់ប្រទេសឥណ្ឌា បន្ទាប់ពីមូលដ្ឋានយោធាមួយចំនួនរបស់ពួកគេ ត្រូវបានកាន់កាប់ដោយក្រុមឧទ្ទាម។ មនុស្សជិត ៤០ នាក់ត្រូវបានអាជ្ញាធរឥណ្ឌាបញ្ជូនត្រឡប់ទៅវិញតាមច្រកព្រំដែនផ្សេងគ្នា ដែលមានចម្ងាយពីរ-បីរយ គីឡូម៉ែត្រភាគខាងកើត។យោធាមីយ៉ាន់ម៉ា បានប្រយុទ្ធជាមួយជនជាតិភាគតិច និងការបះបោរផ្សេងទៀតជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែរដ្ឋប្រហារឆ្នាំ ២០២១ បាននាំមកនូវការសម្របសម្រួលមិនធ្លាប់មាន រវាងកងកម្លាំងប្រឆាំងយោធា ដែលកំពុងប្រឈមមុខដ៏ធំបំផុតសម្រាប់កងទ័ពក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។លោក ទិន មួងស្វេ (Tin Maung Swe) លេខាធិការនៃក្រុមប្រឹក្សារដ្ឋបាលក្នុងរដ្ឋធានី ណៃពិដោ( Naypyitaw)បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា មេដឹកនាំយោធារបស់ប្រទេសនេះ បានបញ្ជាឱ្យបុគ្គលិករដ្ឋាភិបាលទាំងអស់ និងអ្នកដែលមានបទពិសោធន៍យោធា ត្រៀមខ្លួនដើម្បីបម្រើទ័ពក្នុងករណីមានគ្រោះអាសន្ន បន្ទាប់ពីរបបសឹក បានរងការវាយប្រហារដ៏ធ្ងន់ធ្ងរពីក្រុមឧទ្ទាមនៅតាមតំបន់មួយចំនួន។គួររម្លឹកថាសហភាពមីយ៉ាន់ម៉ាបានធ្លាក់ចូលក្នុងភាពចលាចលចាប់តាំងពីរដ្ឋប្រហារឆ្នាំ ២០២១មក នៅពេលដែលយោធាបានទម្លាក់រដ្ឋាភិបាលដឹកនាំដោយលោកស្រី Aung San Suu Kyi ម្ចាស់ជ័យលាភីរង្វាន់ណូបែល ដោយបានបញ្ចប់កំណែទម្រង់លទ្ធិប្រជាធិបតេយ្យដ៏ក្មេងខ្ចីរយៈពេលមួយទសវត្សរ៍៕

មន្ត្រី WHO៖ ជម្រើសសម្រាប់ការជម្លៀសនៅមន្ទីរពេទ្យ អាល់ស៊ីហ្វា របស់តំបន់ហ្កាហ្សាមានកំណត់

2023/11/17 09:03:12 am        134
អង្គការសហប្រជាជាតិ កំពុងស្វែងរកមធ្យោបាយដើម្បីជម្លៀសអ្នកជំងឺនៅមន្ទីរពេទ្យ អាល់ស៊ីហ្វា (Al Shifa) នៅក្នុងតំបន់ហ្កាហ្សា ប៉ុន្តែជម្រើសត្រូវបានកំណត់ដោយឧបសគ្គផ្នែកសន្តិសុខ និងផ្នែកដឹកជញ្ជូន នេះបើតាមមន្ត្រីជាន់ខ្ពស់មួយរូបរបស់អង្គការសុខភាពពិភពលោក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១៦ វិច្ឆិកា)។ឧបសគ្គទីមួយនោះគឺថាទីភ្នាក់ងារអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន ខ្វះប្រេងឥន្ធនៈគ្រប់គ្រាន់សម្រាប់រថយន្តគិលានសង្គ្រោះរបស់ខ្លួននៅក្នុងតំបន់ហ្កាហ្សា ដើម្បីជម្លៀសអ្នកជំងឺ នេះបើយោងតាមនាយកផ្នែកសង្គ្រោះបន្ទាន់ប្រចាំតំបន់របស់អង្គការ WHO លោក Rick Brennan បានប្រាប់សារព័ត៌មានរ៉យទ័រ។ អ្នកនាំពាក្យគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម នៅទីក្រុងហ្សេរុយសាឡឹម ក៏បាននិយាយថាមិនមានរថយន្តគិលានសង្គ្រោះគ្រប់គ្រាន់ដែរ។លោក Brennan បាននិយាយនៅក្នុងបទសម្ភាសន៍មួយពីទីក្រុង គែរ ថា ប្រទេសអេហ្ស៊ីប បើកចំហក្នុងការបញ្ជូនរថយន្តគិលានសង្គ្រោះរបស់ខ្លួនឆ្លងចូលទៅក្នុងតំបន់ហ្កាហ្សា ដើម្បីជួយជម្លៀសប្រជាជន ដរាបណាការធានាសុវត្ថិភាព និងការឆ្លងកាត់ប្រកបដោយសុវត្ថិភាពអាចត្រូវបានផ្តល់ជូន។ លោក Brennan បាននិយាយថា អង្គការ WHO បាននិយាយថានៅតែមានអ្នកជំងឺប្រហែល ៦០០នាក់ រួមទាំងមនុស្ស ២៧នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនៅមន្ទីរពេទ្យ ស៊ីហ្វា ដែលកងកម្លាំងអ៊ីស្រាអែល បានចូលវាយឆ្មក់ក្នុងសប្តាហ៍នេះ បន្ទាប់ពីការឡោមព័ទ្ធអស់រយៈពេលជាច្រើនថ្ងៃ។លោកបន្ថែមថា អ្នកដែលផ្តល់អាទិភាពក្នុងការជម្លៀសនឹងរួមមានអ្នកជំងឺធ្ងន់ធ្ងរ និងទារកទើបនឹងកើតចំនួន ៣៦នាក់ ដែលបាត់បង់ការប្រើប្រាស់ឧបករណ៍កម្ដៅខ្លួន ដោយសារខ្វះប្រេងឥន្ធនៈដើម្បីបង្កើតថាមពល៕

ប្រធានមន្ទីរពេទ្យអាល់ស៊ីហ្វានៅតំបន់ហ្កាហ្សានិយាយថា មន្ទីរពេទ្យអស់ទឹក ឬអ៊ុកស៊ីសែនហើយ

2023/11/17 08:57:04 am        121
ប្រធានមន្ទីរពេទ្យដ៏ធំនៅតំបន់ហ្កាហ្សាស្ទ្រីប ដែលត្រូវបានទាហានអ៊ីស្រាអែលវាយឆ្មក់និយាយថា ពេលនេះកន្លែងនេះអស់អុកស៊ីសែន និងទឹកហើយ ហើយអ្នកជំងឺ កំពុងស្រែកដង្ហោយរកទឹក។លោក មហាម៉ាដ អាប៊ូ សាល់មីយ៉ា (Muhammad Abu Salmiya) បាននិយាយថាស្ថានភាពទាំងនេះ គឺ ជាសោកនាដកម្ម នៅក្នុងមន្ទីរពេទ្យ អាល់ ស៊ីហ្វា (Al-Shifa) ដែលមានអ្នកជំងឺជាង ៦៥០ នាក់ បុគ្គលិកពេទ្យ ៥០០ នាក់និងមនុស្សដែលបានផ្លាស់ទីលំនៅចំនួន ៥.០០០ នាក់។ លោកបាននិយាយថា រថក្រោះអ៊ីស្រាអែលបានឡោមព័ទ្ធជុំវិញមន្ទីរពេទ្យក្នុងទីក្រុង ហ្កាហ្សា ដោយយន្តយានដ្រូនបានបន្លឺសំឡេងពីលើ ហើយទាហានអ៊ីស្រាអែលនៅតែធ្វើសកម្មភាពជុំវិញខាងក្នុងមន្ទីរពេទ្យនេះ ខណៈសកម្មភាពតាមប្រម៉ាញ់ក្រុមហាម៉ាសរបស់ពួកគេបានអូសបន្លាយចូលដល់ថ្ងៃពីរ។កងទ័ពអ៊ីស្រាអែលបាននិយាយថា ប្រតិបត្តិការរបស់ខ្លួនប្រឆាំងនឹងក្រុមហាម៉ាស កំពុងដំណើរការក្នុង វិធីសាស្ត្រច្បាស់លាស់ និងហ្មត់ចត់។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកកាសែតម្នាក់ដែលជាប់នៅក្នុងមន្ទីរពេទ្យ លោក Khader បានប្រាប់អ្នកសារព័ត៌មានរបស់ទូរទស្សន៍ BBC លោក រ៉ាសឌី អាប៊ូ អាឡូហ្វ(Rushdi Abu Alouf)តាមទូរស័ព្ទថា ទាហានអ៊ីស្រាអែល នៅគ្រប់ទីកន្លែង បាញ់គ្រប់ទិសដៅ ។យ៉ាងណា ទូរទស្សន៍ BBC មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យនូវរបាយការណ៍ណាមួយឡើយ។ចាប់តាំងពីកងកម្លាំងការពារអ៊ីស្រាអែល (IDF) បានបើកការវាយឆ្មក់ ទៅលើមន្ទីរពេទ្យ Al-Shifa កាលពីព្រឹកថ្ងៃពុធមក ពួកគេបានបញ្ចេញរូបថត និងវីដេអូជាច្រើន នៃអ្វីដែលពួកគេនិយាយថាជាអាវុធ និងឧបករណ៍របស់ក្រុមហាម៉ាស។ កាលពីថ្ងៃព្រហស្បតិ៍ ពួកគេបាននិយាយថាពួកគេបានរកឃើញ ផ្លូវរូងក្រោមដីប្រតិបត្តិការមួយ និងយានជំនិះដែលមានអាវុធមួយចំនួនធំ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម គីម សុផារុន អញ្ជើញដឹកនាំប្រជុំបច្ចេកទេសនៃគណៈកម្មការការងារលើកទី៧ VECONAC តាមប្រព័ន្ធវីដេអូ
06/20/2026 06:06 PM
បង្ក្រាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ៣ទីតាំង​ នៅ​ក្រុង​បាវិត ឃាត់ខ្លួជនបរទេស៣២នាក់
06/20/2026 06:06 PM
មន្ត្រីជំនាញ៖ ឧក្រិដ្ឋជនប្រើប្រាស់ប្រព័ន្ធអនឡាញធ្វើជាឧបករណ៍ឆបោក លួចទិន្នន័យ បង្កវិនាសកម្មផ្នែកសេដ្ឋកិច្ច
06/20/2026 06:06 PM
ប្រធានក្រុមការងារចុះមូលដ្ឋាន៖ គណបក្សប្រជាជនប្រកាន់ខ្ជាប់នូវឧត្តមគតិស្នេហាជាតិ និងការអភិវឌ្ឍ
06/20/2026 06:06 PM
ទេសាភិបាលធនាគារជាតិ៖ រាជរដ្ឋាភិបាលបានផ្ដល់អាទិភាពខ្ពស់បំផុតដល់ការអភិវឌ្ឍធនធានមនុស្ស
06/20/2026 06:06 PM
នាយឧត្តមសេនីយ៍ គន់ គីម អញ្ជើញជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ សមាគមធុរកិច្ចអតីតយុទ្ធជនវៀតណាម
06/20/2026 06:06 PM
លោក Merz ៖ អ៊ុយក្រែនមិនអាចក្លាយជាសមាជិកសហភាពអឺរ៉ុបបានទេ ខណៈខ្លួនកំពុងស្ថិតក្នុង សង្គ្រាមបែបនេះ
06/20/2026 06:06 PM
អ្នកការទូតបេឡារុស៖ លោក ហ្សេឡិនស្គី កំពុងព្យាយាមធ្វើឲ្យអឺរ៉ុបទាំងមូលធ្លាក់ចូលទៅក្នុងជម្លោះប្រដាប់អាវុធ
06/20/2026 05:06 PM
លោក TRUMP និយាយថា ប្រតិបត្តិការដើម្បីផ្លាស់ប្តូរថ្នាក់ដឹកនាំគុយបា នៅតែអាចធ្វើទៅបាន
06/20/2026 05:06 PM
មេដឹកនាំប្រឆាំងវ៉េណេស៊ុយអេឡា ធ្វើដំណើរទៅទស្សនកិច្ចសហរដ្ឋអាមេរិក បន្ទាប់ពីពិភាក្សាជាមួយរដ្ឋាភិបាលបណ្ដោះអាសន្ន
06/20/2026 03:06 PM