បង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
អាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
ជនជាតិចិន ១៦៤នាក់ពាក់ទៀត ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
អាជ្ញាធរស្រុកឈូកព្រមានអាជីវករឱ្យបញ្ឈប់ការទិញលក់ទំនិញនាំចូលពីថៃ

សន្តិសុខ និង សង្គម

ករណីផ្ទុះអាវុធលើភ្នំគិរីរម្យតុលាការចោទប្រកាន់មនុស្ស៥នាក់និងបក្ខពួកដែលគេចខ្លួន

2023/11/16 05:53:14 pm        437
កំពង់ស្ពឺ ៖ ករណីបាញ់បោះសេរីជាង ២០០គ្រាប់លើភ្នំគិរីរម្យ តុលាការសម្រេចចោទប្រកាន់មនុស្សចំនួន៥នាក់ និងបក្សពួកមួយចំនួនទៀតដែលកំពុងគេចខ្លួន។បន្ទាប់ពីមនុស្ស៤នាក់បានចូលខ្លួនសារភាព ករណីបាញ់បោះសេរីជាង ២០០គ្រាប់លើភ្នំគិរីរម្យ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ស្ថាប័នតុលាការបានសម្រេចចោទប្រកាន់មនុស្ស៥នាក់ និងបក្សពួកមួយចំនួន ប៉ុន្តែជនបង្កសំខាន់ក្នុងរឿងនេះកំពុងគេចខ្លួន។អ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺបានឲ្យដឹងថា ករណីនេះដឹកនាំដោយឯកឧត្តម ព្រះរាជអាជ្ញា ស៊ិន វិរៈ បានចុះផ្ទាល់ដល់កន្លែងកើតហេតុ ជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមន្ត្រីពាក់ព័ន្ធមូលដ្ឋាន បានចុះស្រាវជ្រាវពិនិត្យរកឃើញថា ទីតាំងខាងលើជារបស់ឈ្មោះ កង តារាវិតា ភេទស្រី អាយុ២៨ឆ្នាំ ហើយនៅថ្ងៃកើតហេតុខាងលើមានឈ្មោះ កង តារាវិឆៃ ដែលត្រូវជាបងប្រុសរបស់ កង តារាវិតា បាននាំមិត្តភក្ររបស់ខ្លួនមកធ្វើខួបកំណើត ដុតផាវ បាញ់កាំជ្រួច និងផ្ទុះអាវុធជាច្រើនគ្រាប់។ កន្លែងកើតហេតុ បានបន្សល់នូវវត្ថុតាងជាសំបកគ្រាប់ បាញ់រួច មានចំនួន២០៣គ្រាប់ ដូចជាសំបកគ្រាប់កាំភ្លើងខ្លីចំនួន ១១២សំបក, សំបកគ្រាប់កាំភ្លើង ប្រភេទ M16 ចំនួន៣៦សំបក និងសំបកគ្រាប់កាំភ្លើងប្រភេទ AK47 ចំនួន៥៥សំបក និងស្រោមកាំភ្លើងខ្លីមួយ ព្រមទាំង បានធ្វើកំណត់ហេតុបិទទីតាំងខាងលើ ជាបណ្តោះអាសន្ន។ អ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺបន្ថែមថា អំឡុងពេលនៃការស្រាវជ្រាវស៊ើបអង្កេតខាងលើ ជនសង្ស័យចំនួន ០៤រូបមាន ១-ឈ្មោះ ស៊ឹម សុវណ្ណារិទ្ធ ភេទប្រុស អាយុ៣៧ឆ្នាំ ២-ឈ្មោះ ប៊ិន ភារម្យ ភេទប្រុស អាយុ៤០ឆ្នាំ ៣-ឈ្មោះ ប៊ិន ភាលុច ភេទប្រុស អាយុ៣៤ឆ្នាំ និង ៤-ឈ្មោះ ឈិត លីហៀង ភេទប្រុស អាយុ៣២ឆ្នាំ បានចូលមកសារភាពនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចំណែកឈ្មោះ កង តារាវិឆៃ ភេទប្រុស អាយុ៣២ឆ្នាំ និងបក្ខពួកកំពុងគេចខ្លួន ។អ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺបញ្ជាក់ថា នគរបាលយុត្តិធម៌ ទាំងស្នងការដ្ឋាន និងកងរាជអាវុធហត្ថ រួមជាមួយអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ខិតខំ ប្រឹងប្រែងស្រាវជ្រាវដោយយកចិត្តទុកដាក់កសាងសំណុំរឿងបញ្ចូនជនពាក់ព័ន្ធខាងលើទៅអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ ដោយមានមូលដ្ឋានគ្រប់គ្រាន់ តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ បានសម្រេចចោទប្រកាន់ទៅលើជនសង្ស័យ៥នាក់មាន១-ឈ្មោះ ស៊ឹម សុវណ្ណារិទ្ធ ២-ឈ្មោះ ប៊ិន ភារម្យ ៣-ឈ្មោះ ប៊ិន ភាលុច និង ៤-ឈ្មោះ ឈិត លីហៀង ៥-ឈ្មោះ កង តារាវិឆៃ ព្រមទាំងបក្ខពួក ពីបទ ប្រើប្រាស់អាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ ដោយគ្មានការអនុញ្ញាត តាមបញ្ញត្តិមាត្រា ២០ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ និងបានបញ្ចូនទៅចៅក្រមស៊ើបសួរបន្តនីតិវិធីច្បាប់៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា 

រថយន្តមួយគ្រឿងបើកបុករបាំងការពារក្បែរស្ថានទូតអ៊ីស្រាអែល នៅជប៉ុន ហើយបុរសម្នាក់ត្រូវចាប់ខ្លួន

2023/11/16 03:12:39 pm        87
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា រថយន្តមួយគ្រឿងបានបើកបុករបាំងការពារនៅជិតច្រកចូលស្ថានទូតអ៊ីស្រាអែល ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន នៅថ្ងៃព្រហស្បតិ៍ (១៦ វិច្ឆិកា) នេះ ហើយបុរសម្នាក់ វ័យ ៥០ឆ្នាំត្រូវបានឃាត់ខ្លួននៅនឹងកន្លែង។ ទូរទស្សន៍ Fuji TV បាននិយាយថា នគរបាលម្នាក់បានរងរបួស។ មន្ត្រីម្នាក់នៅស្ថានទូតអ៊ីស្រាអែលបាននិយាយថា បញ្ហានេះកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតរបស់នគរបាល ហើយបានបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមទៀតទេ។យោងតាមសាក្សីនៅកន្លែងកើតហេតុ បាននិយាយថា ក្រុមមន្រ្តីនគរបាលបានបិទតំបន់ជុំវិញកន្លែងកើតហេតុនោះ ដែលរថយន្តពណ៌ខ្មៅមួយគ្រឿងរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ខណៈដងផ្លូវពោរពេញដោយកំទេចកំទី។បាតុកម្មគាំទ្រប៉ាឡេស្ទីនជាច្រើនបានធ្វើឡើងនៅខាងក្រៅស្ថានទូតអ៊ីស្រាអែល ជុំវិញពិភពលោកក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ រួមទាំងនៅទីក្រុងតូក្យូ ក្នុងការតវ៉ាប្រឆាំងនឹងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល ទៅលើតំបន់ហ្កាហ្សា ស្ទ្រីប។កាលពីមួយខែមុន ភ្លាមៗបន្ទាប់ពីអ៊ីស្រាអែល បានចាប់ផ្តើមការទម្លាក់គ្រាប់បែករបស់ខ្លួនទៅលើតំបន់ហ្កាហ្សា ជាការសងសឹកចំពោះការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលា ដោយក្រុមសកម្មប្រយុទ្ធហាម៉ាស លើភាគខាងត្បូងអ៊ីស្រាអែល មានក្រុមបាតុករគាំទ្រប៉ាឡេស្ទីនមួយក្រុម បានប្រឈមមុខដាក់គ្នាជាមួយនគរបាលនៅខាងក្រៅស្ថានទូតអ៊ីស្រាអែល នៅទីក្រុងតូក្យូ៕

ម៉ាស៊ីនខួងដ៏ទំនើប ត្រូវបានបញ្ជូនដើម្បីសង្រ្គោះកម្មករឥណ្ឌាដែលជាប់នៅក្នុងផ្លូវរូងក្រោមដីបាក់រលំ

2023/11/16 03:09:37 pm        181
កាលពីថ្ងៃពុធ (១៥ វិច្ឆិកា) រថយន្តផ្គត់ផ្គង់មួយគ្រឿងត្រូវបានគេមើលឃើញថាកំពុងដឹកជញ្ជូនម៉ាស៊ីនខួងដ៏ទំនើបទៅកាន់ទីតាំងនៃផ្លូវហាយវេ នៅតំបន់ភ្នំហិម៉ាឡៃ ដែលបានបាក់រលំ ខណៈក្រុមជួយសង្គ្រោះកំពុងប្រតិបត្តិការដើម្បីចូលទៅដល់កម្មករឥណ្ឌាចំនួន ៤០នាក់ ដែលជាប់នៅខាងក្នុងនោះ។លោក រ៉ានជីត ស៊ីនហា (Ranjit Sinha) មន្ត្រីជាន់ខ្ពស់គ្រប់គ្រងគ្រោះមហន្តរាយនៅរដ្ឋ អ៊ុតតារ៉ាក់ហាន (Uttarakhand) បាននិយាយថាម៉ាស៊ីនខួងអណ្តូងថាមពលខ្ពស់ កំពុងត្រូវបានដំឡើងនៅទីតាំងកើតហេតុដើម្បីកាត់កំទេចកំទីក្នុងល្បឿន ២,៥ម៉ែត្រក្នុងមួយម៉ោង ខុសពីម៉ាស៊ីនមុនចំនួនមួយម៉ែត្រ។ក្រុមអាជ្ញាធរបាននិយាយកាលពីថ្ងៃពុធថា កម្មករដែលជាប់នៅក្នុងនោះមានសុវត្ថិភាព និងមានសុខភាពល្អ ហើយកំពុងត្រូវបានផ្គត់ផ្គង់អាហារ ទឹក និងអុកស៊ីសែនតាមរយៈបំពង់មួយ។ ក្រុមមន្ត្រីក៏មានទំនាក់ទំនងជាប្រចាំជាមួយពួកគេដែរ។ផ្លូវរូងក្រោមដីប្រវែង ៤,៥គីឡូម៉ែត្រ ដែលកំពុងត្រូវបានសាងសង់ក្នុងរដ្ឋ អ៊ុតតារ៉ាក់ហាន នៅលើផ្លូវជាតិហាយវេមួយ ដែលជាផ្នែកមួយនៃផ្លូវធម្មយាត្រាហិណ្ឌូ ឆាដាម (Char Dham) បានបាក់រលំប្រហែលម៉ោង ៥:៣០នាទីព្រឹកថ្ងៃអាទិត្យ (ម៉ោងក្នុងស្រុក)៕

នគរបាលនៅវិមាន Capitol ប៉ះទង្គិចជាមួយបាតុករកំពុងទាមទារបទឈប់បាញ់នៅហ្កាហ្សា

2023/11/16 03:06:48 pm        80
មន្ត្រីនគរបាលនៅវិមាន Capitol សហរដ្ឋអាមេរិក ក្នុងសម្លៀកបំពាក់បង្ក្រាបកុបកម្ម បានប៉ះទង្គិចជាមួយបាតុកររាប់សិបនាក់ ដែលបានមកប្រមូលផ្តុំគ្នានៅខាងក្រៅទីស្នាក់ការគណៈកម្មាធិការជាតិប្រជាធិបតេយ្យ (DNC) ក្នុងទីក្រុងវ៉ាស៊ីនតោន កាលពីល្ងាចថ្ងៃពុធ ដើម្បីទាមទារបទឈប់បាញ់នៅហ្កាហ្សា។ ការតវ៉ានេះ ត្រូវបានរៀបចំឡើងដោយក្រុមតស៊ូមតិចំនួនបីក្រុម និងបានធ្វើឡើងនៅក្នុងតំបន់មួយក្បែរវិមាន Capitol សហរដ្ឋអាមេរិក។ សមាជិកសភា ដែលនៅខាងក្នុងអគារគណៈកម្មាធិកាជាតិ DNC បាននិយាយថា នគរបាលបានជម្លៀសពួកគេចេញពីតំបន់នោះ។ នគរបាលនៅ វិមានCapitol សហរដ្ឋអាមេរិក បាននិយាយថាក្រុមមន្រ្តីកំពុងធ្វើការដើម្បីទប់ស្កាត់មនុស្សប្រមាណ ១៥០ នាក់ដែលបានធ្វើការតវ៉ាដោយខុសច្បាប់ និងដោយហិង្សា។ នគរបាលនៅវិមានCapitol បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា មនុស្សម្នាក់ត្រូវបានចាប់ខ្លួនពីបទបំពានមកលើមន្រ្តីម្នាក់។ អ្នករៀបចំ បានច្រានចោលការចោទប្រកាន់ថាបាតុករបង្កអំពើហិង្សា។ បាតុកម្មសាធារណៈជាច្រើន រួមមានទាំងគាំទ្រប៉ាឡេស្ទីន និងគាំទ្រអ៊ីស្រាអែល បានផ្ទុះរាលដាល នៅជុំវិញពិភពលោក ចាប់តាំងពីខ្មាន់កាំភ្លើងក្រុមហាម៉ាស បានវាយលុកចូលអ៊ីស្រាអែលភាគខាងត្បូងកាលពីថ្ងៃទី ៧ ខែតុលា ដោយបានសម្លាប់មនុស្ស ១.២០០នាក់ និងបានចាប់ចំណាប់ថ្នូរប្រហែល ២៤០ នាក់ត្រឡប់ទៅតំបន់ហ្កាហ្សាវិញ។សមាជិកសភាលោក Sean Casten បាននិយាយថា លោកត្រូវបានជម្លៀសចេញពីអគារគណៈកម្មាធិការជាតិ DNC បន្ទាប់ពី ត្រូវបានហ៊ុមព័ទ្ធដោយក្រុមបាតុករ ដែលបានរារាំងគ្រប់ទម្រង់នៃច្រកចូលនិងច្រកចេញ។ លោកនិយាយថា យើងត្រូវបានជួយសង្គ្រោះដោយមន្ត្រីប្រដាប់អាវុធ ដែលពុំបានដឹងពីចេតនារបស់ក្រុមបាតុករ ពួកគេដឹងតែថាសមាជិកសភានៅខាងក្នុង មិនអាចចាកចេញបាននោះទេ ហើយបាតុករមិន ឲ្យនគរបាលឆ្លងកាត់បាន។

រុស្ស៊ី បានដំឡើងមីស៊ីលនុយក្លេអ៊ែរល្បឿនលឿនជាងសំឡេងមួយគ្រឿងទៀត

2023/11/16 03:02:39 pm        93
ទីភ្នាក់ងារព័ត៌មាន Interfax បានដកស្រង់សម្តីក្រសួងការពារជាតិរុស្ស៊ី បាននិយាយនៅថ្ងៃព្រហស្បតិ៍ (១៦ វិច្ឆិកា) នេះថា ប្រទេសរុស្ស៊ីបានដាក់មីស៊ីលនុយក្លេអ៊ែរយុទ្ធសាស្ត្រមួយផ្សេងទៀត ដែលបំពាក់ដោយយាន អាវេងហ្គាដ (Avangard) លឿនជាងសំឡេង ដែលនិយាយថាជាចម្លើយរបស់ខ្លួនចំពោះប្រព័ន្ធការពារមីស៊ីលរបស់សហរដ្ឋអាមេរិក។ដោយត្រូវបានដំឡើងនៅឯមូលដ្ឋានមួយក្នុងខេត្ត អូរ៉េនប៊ឺក (Orenburg) ភាគនិរតីនៃប្រទេសរុស្ស៊ី យាន អាវេងហ្គាដ អាចផ្ទុកដោយមីស៊ីលបាលិស្ទិកអន្តរទ្វីប និងធ្វើដំណើរក្នុងល្បឿនរហូតដល់ ២៧ដងនៃល្បឿនសំឡេង ពោលគឺប្រហែល ៣៤.០០០គីឡូម៉ែត្រក្នុងមួយម៉ោង នៅពេលដែលវាហោះឆ្ពោះទៅរកគោលដៅរបស់វា។មីស៊ីលប្រភេទនេះ គឺពិបាកសម្រាប់ប្រព័ន្ធការពារមីស៊ីលដើម្បីស្ទាក់ចាប់ ហើយរុស្ស៊ី ចាត់ទុកថាវាជាគន្លឹះក្នុងការរក្សាបាននូវស្ថានភាពនុយក្លេអ៊ែរនៃការបំផ្លាញគ្នាទៅវិញទៅមកឲ្យខ្ទេច។ រុស្ស៊ីបានដំឡើងមីស៊ីលបំពាក់ដោយយាន អាវេងហ្គាដ នេះជាលើកដំបូងរបស់ខ្លួនក្នុងឆ្នាំ២០១៩ នៅមូលដ្ឋានមួយក្នុងខេត្ត អូរ៉េនប៊ឺក ដដែលនោះ៕

ប្រព័ន្ធផ្សព្វផ្សាយ Watch ៖ កងកម្លាំងអ៊ីស្រាអែល បំផ្ទុះអគាររដ្ឋាភិបាលហាម៉ាសនៅហ្កាហ្សា

2023/11/16 02:59:53 pm        73
កងកម្លាំងអ៊ីស្រាអែល បានបំផ្ទុះអគាររដ្ឋាភិបាលធំរបស់ក្រុមហាម៉ាសនៅតំបន់ហ្កាហ្សា ហើយក៏បានវាយឆ្មក់ចូល បន្ទាប់មកសម្រុកចូលមន្ទីរពេទ្យធំរបស់ក្រុមហាម៉ាស មុនពេលដកថយ។វីដេអូដែលផ្សាយដោយបណ្តាញព័ត៌មានរបស់អ៊ីស្រាអែល បានបង្ហាញអគាររដ្ឋាភិបាលបេតុច្រើនជាន់ ត្រូវបានបំផ្លាញដោយការផ្ទុះដ៏ខ្លាំងមួយ។ទាហានអ៊ីស្រាអែល ក៏បានចូលទៅក្នុងមន្ទីរពេទ្យ Al Shifa ដោយផ្តោតលើអ្វីដែលពួកគេនិយាយថា ជាមជ្ឈមណ្ឌលបញ្ជាការរបស់ក្រុមហាម៉ាស ដែលលាក់នៅក្នុងផ្លូវរូងក្រោមដីនៅក្រោមអគារ ដែលជាកន្លែងដែលអ្នកជំងឺ ជនស៊ីវិល និងបុគ្គលិករាប់ពាន់នាក់ កំពុងជ្រកកោន។នៅពេលដែលពួកគេបានឆែកឆេរពីបន្ទប់មួយទៅបន្ទប់មួយនៃមណ្ឌលសុខភាពដ៏ធំបំផុតរបស់ដែនដី ប្រតិ បត្តិការនេះ បានបង្កឲ្យមានការថ្កោលទោសពីអង្គការសហប្រជាជាតិ និងការអំពាវនាវជាថ្មីឲ្យមានបទឈប់បាញ់ ដើម្បីបញ្ឈប់ការវាយលុកយោធារបស់អ៊ីស្រាអែល។លោក តេដ្រូស អាដហាណុម ហ្គឺប្រ៊ីយេស៊ុស (Tedros Adhanom Ghebreyesus) អគ្គលេខាធិការនៃអង្គការសុខភាពពិភពលោក បានហៅការវាយឆ្មក់របស់អ៊ីស្រាអែលទៅលើមន្ទីរពេទ្យ Al Shifa ថា «មិនអាចទទួលយកបានទាល់តែសោះ » ហើយបានបន្ថែមថា«មន្ទីរពេទ្យ មិនមែនជាសមរភូមិទេ»។

របាយការណ៍ IAEA៖ ការពង្រឹងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ មានភាពជឿនលឿនជិតដល់កម្រិតគ្រាប់បែកនុយក្លេអ៊ែរ

2023/11/16 02:54:44 pm        77
របាយការណ៍សម្ងាត់របស់ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) បានបង្ហាញកាលពីថ្ងៃពុធ (១៥ វិច្ឆិកា) ថា អ៊ីរ៉ង់មានសារធាតុអ៊ុយរ៉ានីញ៉ូម គ្រប់គ្រាន់រហូតដល់ ៦០% នៃភាពបរិសុទ្ធ ខិតជិតដល់កម្រិតថ្នាក់អាវុធ សម្រាប់គ្រាប់បែកអាតូមិកចំនួនបីគ្រាប់ នេះបើតាមនិយមន័យរបស់ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ ហើយអ៊ីរ៉ង់នៅតែកំពុងរារាំងទីភ្នាក់ងារនេះលើបញ្ហាសំខាន់ៗជាច្រើន។ការរីកចម្រើនឥតឈប់ឈររបស់អ៊ីរ៉ង់ ក្នុងការពង្រឹងនុយក្លេអ៊ែរបានឈានដល់កម្រិតខ្ពស់បំផុត ខណៈខកខានមិនបានផ្តល់ឱ្យទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ ជាមួយនឹងកិច្ចសហប្រតិបត្តិការដែលខ្លួនទាមទារក្នុងបញ្ជីបញ្ហាដែលកំពុងកើនឡើង បង្ហាញពីបញ្ហាប្រឈមសម្រាប់ទីភ្នាក់ងារមួយនេះ និងមហាអំណាចលោកខាងលិច ដែលបានអំពាវនាវម្តងហើយម្តងទៀតឱ្យអ៊ីរ៉ង់ ផ្លាស់ប្តូរគម្រោងអាវុធរបស់ខ្លួន។ស្តុកអ៊ុយរ៉ានីញ៉ូម របស់អ៊ីរ៉ង់ ដែលចម្រាញ់បានរហូតដល់ ៦០% បានកើនឡើងពី ៦,៧គីឡូក្រាម ដល់ ១២៨,៣គីឡូក្រាម ចាប់តាំងពីរបាយការណ៍ចុងក្រោយកាលពីថ្ងៃទី៤ ខែកញ្ញា ដែលជារបាយការណ៍មួយក្នុងចំណោមរបាយការណ៍ពីរទៅកាន់រដ្ឋសមាជិករបស់UN។ នោះគឺច្រើនជាងបីដងនៃទម្ងន់ប្រហែល ៤២គីឡូក្រាម ដែលតាមនិយមន័យរបស់ទីភ្នាក់ងារ IAEA គឺគ្រប់គ្រាន់តាមទ្រឹស្តីសម្រាប់គ្រាប់បែកនុយក្លេអ៊ែរ ប្រសិនបើបង្កើនបន្ថែមទៀត។អ៊ីរ៉ង់មានផ្ទុកសារធាតុអ៊ុយរ៉ានីញ៉ូមគ្រប់គ្រាន់ដើម្បីបន្ថយកម្រិតសម្រាប់គ្រាប់បែកបន្ថែមទៀត ប៉ុន្តែខ្លួនបដិសេធមិនព្យាយាមបង្កើតអាវុធបែបនេះនោះទេ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ភាពតានតឹងរវាងទីភ្នាក់ងារ IAEA និងអ៊ីរ៉ង់ នៅតែកើនឡើងជាបន្តបន្ទាប់៕

ក្រុមគ្រូពេទ្យបារម្ភថា មន្ទីរពេទ្យដែលកំពុងជួបការលំបាកក្នុងប្រទេសលីបង់ អាចដួលរលំ ប្រសិនបើសង្រ្គាម កាន់តែតានតឹងឡើង

2023/11/16 02:51:07 pm        67
ពីការិយាល័យរបស់ខ្លួនដែលមើលពីលើព្រំដែនជាមួយអ៊ីស្រាអែល លោកវេជ្ជបណ្ឌិត Mounes Klakesh អាចឮសំឡេងកាំភ្លើងធំ និងការវាយប្រហារតាមអាកាស ដែលបានធ្លាក់ទៅលើទីក្រុងលីបង់ក្បែរនោះ។ ការវាយប្រហារកាន់តែខ្លាំងឡើង បានធ្វើឲ្យបុគ្គលិកនៃមន្ទីរពេទ្យតូចមួយរបស់ខ្លួន ស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់។លោក Klakesh បាននិយាយថា៖«យើងត្រូវតែព្យាបាលមនុស្សចំនួន ៥១នាក់ ដែលរងរបួសដោយការផ្ទុះនៅក្នុងខែមុន ឬច្រើនជាងនេះ។ អ្នករបួស១៧នាក់ក្នុងចំណោមអ្នកទាំងនោះ បានស្លាប់ ឬ បានមកដល់ស្លាប់ ហើយបើច្រើនជាងនេះទៅទៀតនោះ យើងនឹងកាន់តែលំបាកទៀត។លោក Klakesh ប្រធានមន្ទីរពេទ្យ Marjayoun នៅប្រទេសលីបង់ភាគខាងត្បូង បាននិយាយថា វាបម្រើមនុស្សជិត ៣០០.០០០ នាក់នៅក្នុងតំបន់នេះ។ មន្ទីរពេទ្យនេះ មានគ្រែសង្គ្រោះបន្ទាន់ចំនួន ១៤ ហើយពិបាកក្នុងការដំណើរការ ដោយសារតែខ្វះបុគ្គលិក ហើយសំខាន់ គឺកង្វះប្រេងឥន្ធនៈ។លោក Klakesh បាននិយាយថា មន្ទីរពេទ្យដំណើរការដោយម៉ាស៊ីនភ្លើងចំនួន២០ម៉ោងក្នុងមួយថ្ងៃ ហើយត្រូវចំណាយរហូតដល់ ២០.០០0 ដុល្លារក្នុងមួយខែសម្រាប់ប្រេងឥន្ធនៈ។ គ្មានលុយនោះ មកពី រដ្ឋាភិបាលទៀតទេ។ យើងពឹងផ្អែកលើមូលនិធិដែលមន្ទីរពេទ្យទទួលបានពីមួយសប្តាហ៍ទៅមួយសប្តាហ៍។-

រុស្ស៊ី វាយប្រហារដោយមីស៊ីលទៅលើតំបន់ Donetsk របស់អ៊ុយក្រែន

2023/11/16 02:47:23 pm        84
អ៊ុយក្រែននិយាយថា យោធារុស្ស៊ី បានទម្លាក់គ្រាប់បែកទៅលើទីប្រជុំជនមួយកន្លែងនៅភាគខាងកើត តំបន់ Donetsk របស់អ៊ុយក្រែន។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy អះអាងថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ចង់បានលទ្ធផលមុនការបោះឆ្នោតប្រធានាធិបតីរុស្ស៊ី ដែលគ្រោងធ្វើនៅខែមីនា។ អាជ្ញាធរក្នុងតំបន់ Donetsk និយាយថា កងកម្លាំងរុស្ស៊ី បានវាយប្រហារដោយមីស៊ីលទៅលើតំបន់លំនៅឋានមួយកន្លែងក្នុងទីក្រុង Selydove កាលពីព្រឹកថ្ងៃពុធ បណ្តាលឲ្យមនុស្សពីរនាក់ស្លាប់ និងបីនាក់ផ្សេងទៀតរងរបួស។ លោក Zelenskyy និយាយថា ការវាយលុករបស់រុស្ស៊ីមានសភាពធ្ងន់ធ្ងរ ជាពិសេសនៅតំបន់ Donetsk ។ លោកអះអាងថា លោកPutin ចង់បង្ហាញថា យ៉ាងហោចណាស់ទទួលបានលទ្ធផលយុទ្ធសាស្ត្រមួយចំនួនលើកដំបូងនៅពាក់កណ្តាលខែធ្នូ។វិទ្យាស្ថានសិក្សាពីសង្គ្រាម Think Tank របស់សហរដ្ឋអាមេរិក បាននិយាយនៅក្នុងការវិភាគកាលពីថ្ងៃអង្គារថា កងកម្លាំងរុស្ស៊ីទំនងជាកំពុងព្យាយាមដណ្តើមយកតាមគំនិតផ្តួចផ្តើមកម្រិតថ្នាក់តំបន់នៅអ៊ុយក្រែនដោយធ្វើប្រតិបត្តិការវាយលុកដំណាលគ្នាជាច្រើននៅភាគខាងកើតប្រទេសអ៊ុយក្រែន។វិទ្យានស្ថានេះបាននិយាយថា វានៅតែមិនច្បាស់ ថាតើកងកម្លាំងរុស្ស៊ីនឹងអាចដណ្តើមបានទាំងស្រុងតាមគំនិតផ្តួចផ្តើមនេះឬយ៉ាងណា ខណៈកងកម្លាំងអ៊ុយក្រែននៅរក្សាសម្ពាធលើតំបន់សំខាន់ៗនៅសមរភូមិមុខ។ប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន លោក Andriy Yermak បាននិយាយក្នុងអំឡុងសុន្ទរកថានៅសហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទថា កងកម្លាំងរបស់ប្រទេសលោក បានបង្កើតមូលដ្ឋានឈរជើងនៅលើច្រាំងភាគខាងកើតទន្លេ Dnipro ហើយកងកម្លាំងកំពុងធ្វើឲ្យគ្មានយោធានៅតំបន់គ្រីម៉េ ជាជំហានៗ។ លោក Vladimir Saldo ជាមេដឹកនាំដែលត្រូវបានលើកបន្តុបដោយរុស្ស៊ីនៅទីក្រុង Kherson របស់អ៊ុយក្រែន បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃពុធថា កងកម្លាំងអ៊ុយក្រែនកំពុងបញ្ជូនយោធាជាច្រើនឆ្លងកាត់ទន្លេ។-

មនុស្សរាប់ពាន់នាក់តវ៉ានៅក្នុងទីក្រុងMadrid ជុំវិញការលើកលែងទោសក្រុមផ្តាច់ខ្លួន បន្ទាប់ពីការជជែកដេញដោលតាមការស៊ើបអង្កេតដ៏តានតឹង

2023/11/16 02:36:44 pm        70
ក្រុមអ្នកតវ៉ារាប់ពាន់នាក់ បានមកប្រមូលផ្តុំគ្នា កាលពីល្ងាចថ្ងៃពុធ នៅខាងមុខទីស្នាក់ការគណបក្សអ្នកសង្គមនិយម របស់ប្រទេសអេស្ប៉ាញ បន្ទាប់ពីការជជែកដេញដោលតាមការស៊ើបអង្កេតដ៏តានតឹង សម្រាប់អណត្តិថ្មីរបស់នាយករដ្ឋមន្ត្រីស្តីទី លោក Pedro Sanchez ។ លោក Sanchez ជាអ្នកដែលបានផ្តល់ការលើកលែងទោសដល់ក្រុមអ្នកផ្តាច់ខ្លួនតំបន់កាតាឡាន់ ជាថ្នូរសម្រាប់ការគាំទ្រ បានបង្កឲ្យមានការតវ៉ា ខណៈទទួលបានការគាំទ្រពីក្រុមផ្តាច់ខ្លួនតំបន់កាតាឡាន់ Junts និង អ៊ីស្គូរ៉ា រីផាប្លីកកាណា ដេ កាតាលុនីយ៉ា (Esquerra Republicana de Catalunya) និងក្រុមប្រចាំតំបន់ផ្សេងទៀត ដែលនឹងមានការគាំទ្រគ្រប់គ្រាន់ដើម្បីទទួលបានជ័យជម្នះក្នុងការបោះឆ្នោតត្រូវបានកំណត់ពេលនៅថ្ងៃព្រហស្បតិ៍ទី១៥ នេះ។ ដោយមានកាន់ស្លាកសញ្ញាអំណានថា«លោក Sanchez ជនក្បត់ជាតិ» និងកំពុងក្រវីទង់ជាតិអេស្ប៉ាញ មនុស្សរាប់ពាន់នាក់ បានធ្វើបាតុកម្មរយៈពេល១៣យប់ ជាប់ៗគ្នា នៅជិតទីស្នាក់ការគណបក្សអ្នកសង្គមនិយម។ កិច្ចព្រមព្រៀងលើកលែងទោសដល់ក្រុមអ្នកផ្តាច់ខ្លួន បានជំរុញឲ្យមានការតវ៉ាជាបន្តបន្ទាប់ នៅទូទាំងប្រទេសអេស្បាញ។ អាជ្ញាធរនិយាយថា មនុស្ស៨០.០០០នាក់ បានមកប្រមូលផ្តុំគ្នានៅក្នុងទីក្រុង Madrid ខណៈរាប់ម៉ឺននាក់ បានចូលរួមបាតុកម្មក្នុងទីក្រុង Granada និងទីក្រុង Seville។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម គីម សុផារុន អញ្ជើញដឹកនាំប្រជុំបច្ចេកទេសនៃគណៈកម្មការការងារលើកទី៧ VECONAC តាមប្រព័ន្ធវីដេអូ
06/20/2026 06:06 PM
បង្ក្រាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ៣ទីតាំង​ នៅ​ក្រុង​បាវិត ឃាត់ខ្លួជនបរទេស៣២នាក់
06/20/2026 06:06 PM
មន្ត្រីជំនាញ៖ ឧក្រិដ្ឋជនប្រើប្រាស់ប្រព័ន្ធអនឡាញធ្វើជាឧបករណ៍ឆបោក លួចទិន្នន័យ បង្កវិនាសកម្មផ្នែកសេដ្ឋកិច្ច
06/20/2026 06:06 PM
ប្រធានក្រុមការងារចុះមូលដ្ឋាន៖ គណបក្សប្រជាជនប្រកាន់ខ្ជាប់នូវឧត្តមគតិស្នេហាជាតិ និងការអភិវឌ្ឍ
06/20/2026 06:06 PM
ទេសាភិបាលធនាគារជាតិ៖ រាជរដ្ឋាភិបាលបានផ្ដល់អាទិភាពខ្ពស់បំផុតដល់ការអភិវឌ្ឍធនធានមនុស្ស
06/20/2026 06:06 PM
នាយឧត្តមសេនីយ៍ គន់ គីម អញ្ជើញជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ សមាគមធុរកិច្ចអតីតយុទ្ធជនវៀតណាម
06/20/2026 06:06 PM
លោក Merz ៖ អ៊ុយក្រែនមិនអាចក្លាយជាសមាជិកសហភាពអឺរ៉ុបបានទេ ខណៈខ្លួនកំពុងស្ថិតក្នុង សង្គ្រាមបែបនេះ
06/20/2026 06:06 PM
អ្នកការទូតបេឡារុស៖ លោក ហ្សេឡិនស្គី កំពុងព្យាយាមធ្វើឲ្យអឺរ៉ុបទាំងមូលធ្លាក់ចូលទៅក្នុងជម្លោះប្រដាប់អាវុធ
06/20/2026 05:06 PM
លោក TRUMP និយាយថា ប្រតិបត្តិការដើម្បីផ្លាស់ប្តូរថ្នាក់ដឹកនាំគុយបា នៅតែអាចធ្វើទៅបាន
06/20/2026 05:06 PM
មេដឹកនាំប្រឆាំងវ៉េណេស៊ុយអេឡា ធ្វើដំណើរទៅទស្សនកិច្ចសហរដ្ឋអាមេរិក បន្ទាប់ពីពិភាក្សាជាមួយរដ្ឋាភិបាលបណ្ដោះអាសន្ន
06/20/2026 03:06 PM