បង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
អាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
ជនជាតិចិន ១៦៤នាក់ពាក់ទៀត ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
អាជ្ញាធរស្រុកឈូកព្រមានអាជីវករឱ្យបញ្ឈប់ការទិញលក់ទំនិញនាំចូលពីថៃ

សន្តិសុខ និង សង្គម

កងទ័ពអ៊ីស្រាអែលនិយាយថា អាវុធរបស់ក្រុមហាម៉ាស់ និងមណ្ឌលទីបញ្ជាការ ត្រូវបានរកឃើញនៅមន្ទីពេទ្យហ្កហ្សា

2023/11/16 12:12:43 pm        152
អ្នកនាំពាក្យមេបញ្ជាការយោធាអ៊ីស្រាអែល ឧត្តមនាវីឯក Daniel Hagari បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា កងទ័ពអ៊ីស្រាអែល បានរកឃើញសព្វាវុធ បរិក្ខាបច្ចេកវិទ្យា និងឧបករណ៍បប្រើឲ្យការប្រយុទ្ធ នៅក្នុងមន្ទីពេទ្យ Al Shifa នៅតំបន់ហ្កាហ្សាកាលពីថ្ងៃពុធ និងកំពុងបន្តការស្វែងរកនៅបរិវេណនោះ។ យោធាបានបញ្ចេញវីដេអូ ដែលពួកគេនិយាយថា បានបង្ហាញពីសម្ភារៈដែលត្រូវបានរកឃើញនៅអគារមួយដែលបានបង្ហាញនៅក្នុងមន្ទីរពេទ្យ រួមមានអាវុធស្វ័យប្រវត្តិ គ្រាប់បែក គ្រាប់រំសេវ និងអាវកាក់ដាក់គ្រាប់កាំភ្លើង។ អ៊ីស្រាអែល និយាយថា កងកម្លាំងរបស់ខ្លួនកំពុងធ្វើប្រតិបត្តិការទាំងនៅក្នុងនិងជុំវិញមន្ទីរពេទ្យធំបំផុតនៅហ្កាហ្សា គោលបំណងចម្បងក្នុងយុទ្ធនាការរបស់ខ្លួនគឺត្រូវបំផ្លាញក្រុមសកម្មប្រយុទ្ធហាម៉ាស់ប៉ាឡេស្ទីន ដែលកងទ័ពនិយាយថា មានលាក់ទុកអាវុធ និងមានមណ្ឌលទីបញ្ជាការនៅក្នុងផ្លូវរូងក្រោមដី ក្រោមអគារ។ យោធាពុំបាននិយាយអំពីការរកឃើញច្រកចូលផ្លូវរូងក្រោមដីណាមួយនោះទេនៅមន្ទីពេទ្យ Al Shifa។ កាលពីលើកមុនយោធានិយាយថាក្រុមហាម៉ាស បានសាងសង់បណ្តាញផ្លូវរូងក្រោមដីក្រោមន្ទីរពេទ្យ។ ប៉ុន្តែក្រុមហាម៉ាស បានបដិសេធ និងបានច្រានចោលសេចក្តីថ្លែងការណ៍ចុងក្រោយរបស់យោធា។

គ្រួសារអ៊ីស្រាអែលទទូចឱ្យមានកិច្ចព្រមព្រៀងចំណាប់ខ្មាំងជាមួយក្រុមហាម៉ាស ដើម្បីនាំមនុស្សជាទីស្រឡាញ់ឲ្យត្រឡប់មកផ្ទះវិញ

2023/11/16 12:04:25 pm        98
ក្រុមបាតុករ និងសមាជិកគ្រួសាររបស់ចំណាប់ថ្នូរអ៊ីស្រាអែលបានប្រមូលផ្តុំគ្នានៅទីក្រុង Tel Aviv កាលពីល្ងាចថ្ងៃពុធ ១៥ វិច្ឆិកា ដោយជំរុញឱ្យរដ្ឋាភិបាលទទួលយកកិច្ចព្រមព្រៀងចំណាប់ខ្មាំងជាមួយក្រុមហាម៉ាស ដើម្បីនាំយកមនុស្សជាទីស្រលាញ់របស់ពួកគេមកផ្ទះវិញ។ អ្នកស្រី សាម៉ូអែល ប្រូដាច់(Samuel Brodutch) វ័យ៧៥ឆ្នាំ ដែលសមាជិកគ្រួសារជាច្រើន របស់អ្នកស្រី ត្រូវបានគេជឿថាត្រូវបានឃុំខ្លួន នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប ( Gaza Strip )បាននិយាយថា ខ្ញុំមិនខ្វល់ថាយ៉ាងម៉េចទេ ខ្ញុំមិនខ្វល់អ្វីទាំងអស់ ខ្ញុំចង់ឱ្យពួកគេត្រលប់មកវិញតាំងពី៣០ថ្ងៃមុនមកម្ល៉េះ ពេលនេះមានរយៈបេល៤០ថ្ងៃហើយ ខ្ញុំយល់ថារដ្ឋាភិបាលអ៊ីស្រាអែលពុំបានធ្វើអ្វីទាំងអស់។ ខ្ញុំមិនចង់ដឹងរឿង អ្វីក្រៅពីលទ្ធផលនោះទេ រហូតមកដល់ពេលនេះ នៅតែគ្មានលទ្ធផលដដែល។ ស្លាបប្រដាប់អាវុធនៃក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនបានត្រៀមខ្លួនរួចជាស្រេចក្នុងការដោះលែងចំណាប់ខ្មាំងជាស្ត្រី និងកុមាររហូតដល់ ៧០ នាក់ ជាថ្នូរនឹងបទឈប់បាញ់រយៈពេលប្រាំថ្ងៃ និងការដោះលែងស្ត្រី និងកុមារប៉ាឡេស្ទីនចំនួន២៧៥ នាក់ដែលត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារអ៊ីស្រាអែល។ រហូតមកដល់ពេលនេះ លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Netanyahu បានច្រានចោលរាល់ការពិភាក្សាអំពីបទឈប់បាញ់ ដោយប្រាប់ទូរទស្សន៍ NBC News កាលពីថ្ងៃអាទិត្យថា លោកនឹងព្រមផ្អាកការប្រយុទ្ធ ប្រសិនបើចំណាប់ថ្នូរទាំងអស់ត្រូវបានដោះលែង៕

វេជ្ជបណ្ឌិតនៅមន្ទីរពេទ្យស៊ីហ្វា៖ អ្នកជំងឺក្នុងបន្ទប់សង្រ្គោះបន្ទាន់ ប្រឈមការស្លាប់ អំឡុងការវាយឆ្មក់របស់អ៊ីស្រាអែល

2023/11/16 12:00:59 pm        101
វេជ្ជបណ្ឌិតនៅមន្ទីរពេទ្យ អាល់ ស៊ីហ្វា (Al Shifa) នៃទីក្រុងហ្កាហ្សា បានបង្ហាញពីការបំផ្លិចបំផ្លាញ ដល់ផ្នែកសង្គ្រោះបន្ទាន់ ក្រោយការវាយប្រហាររបស់អ៊ីស្រាអែល នៅក្នុងវីដេអូដែលចេញផ្សាយដោយក្រសួងសុខាភិបាលហ្កាហ្សា កាលពីថ្ងៃពុធ ១៥ ខែវិច្ឆិកា។ វេជ្ជបណ្ឌិតមិនស្គាល់អត្តសញ្ញាណម្នាក់ បាននិយាយថា អ្នកជំងឺនៅក្នុងបន្ទប់ សង្រ្គោះបន្ទាន់ឬ ICU កំពុងប្រឈមនឹងការស្លាប់ បន្ទាប់ពីត្រូវបានបញ្ចូនចេញឆ្ងាយពីឧបករណ៍សង្គ្រោះជីវិតចូលទៅក្នុងច្រករបៀងរបស់មន្ទីរពេទ្យ។ វីដេអូរបស់ក្រសួងសុខាភិបាលហ្កាហ្សា ដែលផ្តល់ឲ្យ សារព័ត៌មាន Reuters កាលពីថ្ងៃពុធ បានបង្ហាញរូបភាពដែលថតបានយ៉ាងហោចណាស់មួយថ្ងៃមុនភាពចលាចលនៅក្នុងមន្ទីរពេទ្យ al Shufa បន្ទាប់ពីសកម្មភាពយោធា។ នៅក្នុងវីដេអូ នោះ គេបានមើលឃើញគ្រូពេទ្យ កំពុងដោះស្រាយជាមួយអ្នកជំងឺ និងបង្ហាញពីការព្រួយបារម្ភអំពីស្ថានភាពសុខភាពរបស់ពួកគេ។ អ្នកបានឃើញហេតុការណ៍ និយាយថា ក្រោយមកកាលពីពុធថ្ងៃពុធ ទាហានអ៊ីស្រាអែលបានចូលទៅក្នុងមន្ទីរពេទ្យដ៏ធំបំផុតរបស់ហ្កាហ្សា ហើយកំពុងស្វែងរកបន្ទប់ និងបន្ទប់ក្រោមដី ដោយបញ្ចប់ការឡោមព័ទ្ធដែលបង្កឱ្យមានការភ្ញាក់ផ្អើលជាសកល បន្ទាប់ពីអ្វីដែលអ៊ីស្រាអែលបាននិយាយថាជាការប៉ះទង្គិចគ្នាយ៉ាងសាហាវនៅច្រកទ្វារនានា។ មន្ទីរពេទ្យ Al Shifa បានក្លាយជាគោលដៅសំខាន់នៃប្រតិបត្តិការជើងគោករបស់កងកម្លាំងអ៊ីស្រាអែល ដែលនិយាយថា ក្រុមសកម្មប្រយុទ្ធ ហាម៉ាស មានទីស្នាក់ការកណ្តាល នៅក្នុងផ្លូវរូងក្រោមដី នៃមន្ទីរពេទ្យនេះ ដែលក្រុមហាម៉ាស បដិសេធ៕

ក្រុមស៊ីវិល៖ ទាហានអ៊ុយក្រែនជាង ៣ម៉ឺននាក់ បានស្លាប់នៅក្នុងការឈ្លានពានរបស់រុស្ស៊ី

2023/11/16 11:52:43 am        88
ក្រុមស៊ីវិលអ៊ុយក្រែនបាននិយាយថា ខ្លួនបានបញ្ជាក់ពីការស្លាប់របស់ទាហានអ៊ុយក្រែនជិត ២៥.០០០នាក់ ចាប់តាំងពីការលុកលុយរបស់រុស្ស៊ី នៅខែកុម្ភៈ ឆ្នាំ២០២២ ដោយប្រើប្រភពបើកចំហ ហើយបានធ្វើឱ្យតួលេខអ្នកស្លាប់សរុបមានច្រើនជាង ៣០.០០០នាក់។ទីក្រុងគីវ ចាត់ទុកការខាតបង់របស់ខ្លួនជាការណ៍សម្ងាត់របស់រដ្ឋ ហើយក្រុមមន្ត្រីនិយាយថា ការលាតត្រដាងតួលេខនេះ អាចប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងធ្វើសង្គ្រាមរបស់ខ្លួន។ របាយការណ៍មួយកាលពីខែសីហា ដោយសារព័ត៌មាន NY Times ដែលដកស្រង់សម្តីក្រុមមន្ត្រីអាមេរិកអនាមិក បានដាក់ចំនួនអ្នកស្លាប់នៅអ៊ុយក្រែនជិតតួលេខ ៧០.០០០នាក់។សំណេរនៅក្នុងទិនានុប្បវត្តិរបស់អ៊ុយក្រែន ធីនឌែន (Tyzhden) ប្រវត្តិវិទូម្នាក់ឈ្មោះ យ៉ារូសឡាវ ធីនឆិនកូ (Yaroslav Tynchenko) និងអ្នកស្ម័គ្រចិត្តម្នាក់ឈ្មោះ ហឺមាន សាប៉ូវ៉ាឡែនកូ (Herman Shapovalenko) បាននិយាយថា គម្រោងសៀវភៅ «ការចងចាំរបស់ សាប៉ូវ៉ាឡែនកូ» បានបញ្ជាក់ពីតួលេខស្លាប់ពីការប្រយុទ្ធ និងមិនប្រយុទ្ធចំនួន ២៤.៥០០នាក់ ដោយប្រើប្រភពបើកចំហ។ ពួកគេបន្ថែមថា តួលេខពិតប្រាកដទំនងជាខ្ពស់ជាងនេះ ដោយបញ្ជាក់ថា ទាហានជាច្រើននាក់ក្នុងចំណោមទាហាន ១៥.០០០នាក់ ដែលបានចុះបញ្ជីថាបានបាត់ខ្លួន ទំនងជាត្រូវស្លាប់។អត្ថបទដែលបានបោះពុម្ពផ្សាយកាលពីល្ងាចថ្ងៃអង្គារនោះ ធ្វើឡើងនៅពេលដែលអ៊ុយក្រែន កំពុងប្រឈមមុខនឹងការរំពឹងទុកនៃការប្រយុទ្ធនឹងសង្រ្គាមដ៏យូរអង្វែងជាមួយរុស្ស៊ី។ អ្នកនិពន្ធអត្ថបទក្នុងទិនានុប្បវត្តិ ធីនឌែន ទាំងនោះបាននិយាយថា វាមានសារៈសំខាន់ណាស់ក្នុងការធ្វើឱ្យមានតុល្យភាពនៃការប៉ាន់ស្មានផ្សេងៗដែលត្រូវបានរាយការណ៍នៅក្នុងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច ដោយពួកគេបានពិពណ៌នាតួលេខ «បំភាន់» ខណៈមានទិន្នន័យដែលអាចផ្ទៀងផ្ទាត់បាន៕

ក្រុមឧទ្ទាមមីយ៉ាន់ម៉ា បានកាន់កាប់ចំណុចព្រំដែនជាមួយឥណ្ឌា ក្រោយការប្រយុទ្ធជាមួយរបបសឹក

2023/11/16 11:44:44 am        103
រយៈពេលពីរថ្ងៃបន្ទាប់ពីកងកម្លាំងឧទ្ទាមនៅក្នុងរដ្ឋ ជីន របស់សហភាពមីយ៉ាន់ម៉ា បានវាយលុកមូលដ្ឋានយោធាពីរទីតាំងរបស់របបសឹក ដែលនៅជិតព្រំដែនជាមួយប្រទេសឥណ្ឌា ពួកគេបានកាន់កាប់ចំណុចឆ្លងកាត់ព្រំដែនរវាងប្រទេសទាំងពីរឆ្លងកាត់រដ្ឋ មីហ្សូរ៉ាម (Mizoram) ដ៏តូចមួយរបស់ឥណ្ឌា។បណ្ដាមេដឹកនាំក្នុងតំបន់បាននិយាយថា ភាគច្រើននៃជនជាតិមីយ៉ាន់ម៉ាជិត ៥.០០០នាក់ ដែលបានភៀសខ្លួនទៅកាន់ប្រទេសឥណ្ឌា ដើម្បីគេចពីការប្រយុទ្ធគ្នាដ៏ខ្លាំងក្លារវាងក្រុមឧទ្ទាម និងយោធាមីយ៉ាន់ម៉ា ចាប់តាំងពីព្រឹកថ្ងៃច័ន្ទ (១៣ វិច្ឆិកា) នោះ បានត្រឡប់ទៅលំនៅឋានពួកគេវិញ ខណៈស្ថានភាពបានស្ងប់ស្ងាត់។ កងកម្លាំងឧទ្ទាមមានបំណងដណ្តើមកាន់កាប់ផ្នែកមួយនៃព្រំដែនជាប់ជាមួយប្រទេសឥណ្ឌា។បណ្ដាមេទ័ពមីយ៉ាន់ម៉ា កំពុងប្រឈមមុខនឹងការសាកល្បងដ៏ធំបំផុតរបស់ពួកគេ ចាប់តាំងពីបានដណ្តើមអំណាចនៅក្នុងរដ្ឋប្រហារឆ្នាំ២០២១ បន្ទាប់ពីកងកម្លាំងជនជាតិភាគតិចចំនួន ៣ក្រុម បានបើកការវាយលុកដោយសម្របសម្រួលមួយកាលពីចុងខែតុលា ដោយដណ្តើមបានទីប្រជុំជន និងទីតាំងយោធាមួយចំនួន។ការវាយលុក ដែលបានដាក់ឈ្មោះដោយពួកឧទ្ទាមថា «ប្រតិបត្តិការ១០២៧» តាមកាលបរិច្ឆេទដែលខ្លួនបានចាប់ផ្តើមនោះ បានបើកផ្លូវសម្រុកចូលកាន់កាប់នៅក្នុងតំបន់ដែលគ្រប់គ្រងដោយរបបសឹកនៅតាមព្រំដែនជាមួយប្រទេសចិន ក្នុងរដ្ឋសាន ជាទីដែលក្រុមអាជ្ញាធរយោធាបានបាត់បង់ការគ្រប់គ្រងលើទីប្រជុំជនជាច្រើន និងប៉ុស្តិ៍សន្តិសុខជាង ១០០ទីតាំង៕

ប្រភព៖ បារាំងចេញដីកាចាប់ខ្លួនលោកប្រធានាធិបតីស៊ីរី អាសាដ

2023/11/16 11:40:48 am        107
ប្រភពតុលាការមួយបាននិយាយកាលពីថ្ងៃពុធ (១៥ វិច្ឆិកា) ថា ក្រុមចៅក្រមបារាំង បានចេញដីកាចាប់ខ្លួនប្រធានាធិបតីស៊ីរី លោក Bashar al-Assad បងប្រុសរបស់លោកឈ្មោះ Maher al-Assad និងមន្ត្រីជាន់ខ្ពស់ពីររូបទៀតពីបទប្រើប្រាស់អាវុធគីមីហាមឃាត់លើជនស៊ីវិលនៅក្នុងប្រទេសស៊ីរី។ដីកាចាប់ខ្លួន ដែលសំដៅលើការចោទប្រកាន់ពីភាពស្មុគស្មាញនៃឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងភាពស្មុគស្មាញនៃឧក្រិដ្ឋកម្មសង្គ្រាមនោះ ធ្វើឡើងបន្ទាប់ពីការស៊ើបអង្កេតឧក្រិដ្ឋកម្មលើការវាយប្រហារដោយអាវុធគីមីនៅក្នុងទីក្រុង ដូម៉ា (Douma) និងស្រុក ហ្គូតា (Ghouta) ភាគខាងកើតក្នុងខែសីហា ឆ្នាំ ២០១៣ ជាការវាយប្រហារដែលបានសម្លាប់មនុស្សជាង ១.០០០នាក់។នោះគឺជាដីកាចាប់ខ្លួនអន្តរជាតិដំបូងគេ ដែលត្រូវបានចេញសម្រាប់ប្រមុខរដ្ឋស៊ីរី ដែលកងកម្លាំងរបស់ពួកគេបានឆ្លើយតបទៅនឹងការតវ៉ា ដែលបានចាប់ផ្តើមក្នុងឆ្នាំ២០១១ ជាមួយនឹងការបង្រ្កាបដ៏ឃោរឃៅដែលអ្នកជំនាញរបស់អង្គការសហប្រជាជាតិបាននិយាយថាជាឧក្រិដ្ឋកម្មសង្គ្រាម។ដីកាចាប់ខ្លួនសម្រាប់តំណែងប្រមុខរដ្ឋគឺកម្រណាស់ ពីព្រោះជាទូទៅពួកគេមានអភ័យឯកសិទ្ធិពីការកាត់ទោស។ ទោះជាយ៉ាងណាក៏ដោយ ច្បាប់អន្តរជាតិមានករណីលើកលែងចំពោះអភ័យឯកសិទ្ធិនោះ នៅពេលដែលប្រមុខរដ្ឋមួយរូបត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឬការប្រល័យពូជសាសន៍៕

ការស្ទង់មតិ៖ ការគាំទ្រសាធារណៈរបស់អាមេរិក សម្រាប់អ៊ីស្រាអែល ធ្លាក់ចុះ ខណៈភាគច្រើនគាំទ្របទឈប់បាញ់

2023/11/16 11:37:05 am        103
ការគាំទ្រសាធារណៈរបស់សហរដ្ឋអាមេរិក ចំពោះសង្គ្រាមរបស់អ៊ីស្រាអែល ប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធហាម៉ាស នៅក្នុងតំបន់ហ្កាហ្សា កំពុងធ្លាក់ចុះ ហើយប្រជាជនអាមេរិកភាគច្រើនគិតថា អ៊ីស្រាអែលគួរតែអំពាវនាវឲ្យមានបទឈប់បាញ់ចំពោះជម្លោះដែលបានរាលដាលទៅជាវិបត្តិមនុស្សធម៌ នេះបើយោងតាមការស្ទង់មតិថ្មីរបស់សារព័ត៌មាន រ៉យទ័រ និងទីភ្នាក់ងារស្រាវជា្រវមតិសាធារណៈ Ipsos។អ្នកឆ្លើយសំណួរមួយចំនួន ៣២% នៅក្នុងការស្ទង់មតិរយៈពេលពីរថ្ងៃ ដែលបានបិទកាលពីថ្ងៃអង្គារ (១៤ វិច្ឆិកា) បាននិយាយថា «សហរដ្ឋអាមេរិកគួរតែគាំទ្រអ៊ីស្រាអែល» នៅពេលត្រូវបានសួរថាតើតួនាទីអ្វីដែលសហរដ្ឋអាមេរិកគួរធ្វើនៅក្នុងការប្រយុទ្ធ។ តួលេខនោះគឺធ្លាក់ចុះពីចំនួន ៤១% កាលពីមុនដែលបាននិយាយថា សហរដ្ឋអាមេរិកគួរតែគាំទ្រអ៊ីស្រាអែល នៅក្នុងការស្ទង់មតិដែលធ្វើឡើងនៅថ្ងៃទី១២ និងទី១៣ ខែតុលា។ អ្នកឆ្លើយតបជាង ៦៨% នៅក្នុងការស្ទង់មតិនោះបាននិយាយថា ពួកគេយល់ស្របលើប្រយោគដែលថា អ៊ីស្រាអែលគួរតែអំពាវនាវឲ្យមានបទឈប់បាញ់ ហើយព្យាយាមចរចាវិញ។ ភាគរយនៃប្រជាជនដែលនិយាយថា «សហរដ្ឋអាមេរិកគួរតែជាអ្នកសម្រុះសម្រួលអព្យាក្រឹត» បានកើនឡើងដល់ ៣៩% នៅក្នុងការស្ទង់មតិថ្មីពីចំនួន ២៧% កាលពីមួយខែមុន និងមនុស្ស ៤% និយាយថា សហរដ្ឋអាមេរិកគួរតែគាំទ្រប៉ាឡេស្ទីន ហើយប្រជាជន ១៥% បាននិយាយថា សហរដ្ឋអាមេរិកមិនគួរពាក់ព័ន្ធទាល់តែសោះនៅក្នុងជម្លោះ ដោយតួលេខទាំងពីរនេះមានភាពស្រដៀងគ្នាទៅកាលពីមួយខែមុនដែរ។អ៊ីស្រាអែល បានពឹងពាក់អាមេរិកជាសម្ព័ន្ធមិត្តដ៏មានឥទ្ធិពលបំផុតរបស់ខ្លួនជាយូរមកហើយសម្រាប់ជំនួយយោធារាប់ពាន់លានដុល្លារក្នុងមួយឆ្នាំ និងជំនួយការទូតអន្តរជាតិជាច្រើន។ ការធ្លាក់ចុះនៃការគាំទ្រសាធារណៈរបស់សហរដ្ឋអាមេរិក អាចជាសញ្ញាដ៏គួរឱ្យព្រួយបារម្ភសម្រាប់ប្រទេសមជ្ឈិមបូព៌ាមួយនេះ ដែលមិនត្រឹមតែប្រឈមមុខនឹងពួកសកម្មប្រយុទ្ធហាម៉ាស នៅក្នុងតំបន់ហ្កាហ្សា ប៉ុណ្ណោះទេ ប៉ុន្តែក៏បានប៉ះទង្គិចជាមួយក្រុមចលនាអ៊ីស្លាមនិយម ហេសបូឡា នៅប្រទេសលីបង់ និងបានធ្វើ «សង្រ្គាមស្រមោល» យូរអង្វែងជាមួយអ៊ីរ៉ង់ ដែលជាសត្រូវមហាអំណាចក្នុងតំបន់របស់ខ្លួន៕

ប្រធានជំនួយរបស់UN ស្នើឲ្យអ៊ីស្រាអែលបើកច្រកឆ្លងកាត់ Kerem Shalom ចូលទៅក្នុងតំបន់ហ្កាហ្សា

2023/11/16 11:32:46 am        74
ប្រធានជំនួយរបស់អង្គការសហប្រជាជាតិលោក Martin Griffiths កាលពីថ្ងៃពុធ បានស្នើឲ្យអ៊ីស្រាអែល អនុញ្ញាតឲ្យផ្តល់ជំនួយមនុស្សធម៌ចូលទៅក្នុងតំបន់ហ្កាហ្សាតាមរយៈច្រកឆ្លងកាត់ Kerem Shalom ក្នុងប្រទេសអ៊ីស្រាអែល ដែលជាផ្នែកមួយនៃផែនការ ១០ចំណុច ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជា ជន។លោក Griffiths បានថ្លែងប្រាប់អ្នកយកព័ត៌មាននៅទីក្រុងហ្សឺណែវថា៖«ច្រកឆ្លងកាត់ Kerem Shalom សូមអ៊ីស្រាអែលផ្តល់ឲ្យយើងនូវច្រកនេះសម្រាប់ចំណុចឆ្លងកាត់របស់យើង»។លោក Griffiths បាននិយាយថា ច្រកឆ្លងកាត់ Kerem Shalom ត្រូវបានប្រើដើម្បីដឹកទំនិញជាង ៦០ភាគរយទៅកាន់តំបន់ហ្កាហ្សា មុនពេលមានជម្លោះនេះ។ជំនួយបច្ចុប្បន្នត្រូវបានអនុញ្ញាតឲ្យចូលទៅក្នុងតំបន់ហ្កាហ្សាមកតាមច្រក Rafah នៅតាមព្រំដែនអេហ្ស៊ីប ដែលត្រូវបានធ្វើឡើងសម្រាប់ការឆ្លងកាត់សម្រាប់អ្នកថ្មើរជើង និងមិនមែនសម្រាប់រថយន្តដឹកទំនិញទេ។ធាតុផ្សំផ្សេងទៀតនៃផែនការដែលបង្ហាញដោយ លោកGriffiths រួមមានការសម្របសម្រួលដល់កិច្ចខិតខំប្រឹងប្រែងរបស់ទីភ្នាក់ងារជំនួយក្នុងការនាំយកក្បួនរថយន្តជំនួយជាបន្តបន្ទាប់ និងអនុញ្ញាតឲ្យពួកគេបង្កើតមជ្ឈមណ្ឌលចែកចាយជំនួយសម្រាប់ជនស៊ីវិល។

កម្លាំងការពារអ៊ីស្រាអែល រកឃើញកាំភ្លើង AK47 លាក់នៅពីក្រោយម៉ាស៊ីនស្កែន MRI នៅក្នុងការវាយឆ្មក់មន្ទីរពេទ្យហ្កាហ្សា

2023/11/16 11:24:53 am        117
ទាហានអ៊ីស្រាអែល អះអាងថា បានរកឃើញកាំភ្លើងAK47មួយដើម និងគ្រាប់បែកដៃជាច្រើនគ្រាប់លាក់នៅពីក្រោយម៉ាស៊ីនស្កែន MRI អំឡុងការវាយឆ្មក់លើមន្ទីរពេទ្យ Al Shifa។លោកវរសេនីយ៍ទោ Jonathan Conricus អ្នកនាំពាក្យនៃកងកម្លាំងការពារអ៊ីស្រាអែល (IDF) បានបង្ហាញអាវុធដែលខ្លួនអះអាងថាជាកម្មសិទ្ធិរបស់ក្រុមហាម៉ាស នៅក្នុងខ្សែវីដេអូ ដែលត្រូវបានគេរាយការណ៍ថា បានថតនៅខាងក្នុងមន្ទីរពេទ្យនោះ។រូបភាពផ្សេងទៀត បង្ហាញពីកាំភ្លើង គ្រាប់រំសេវ និងពាសដែកដែលកងកម្លាំងការពារអ៊ីស្រាអែល បាននិយាយថា ក៏ត្រូវបានរកឃើញ នៅក្នុងការវាយឆ្មក់ដោយអង្គភាពសម្រាំង Shaldag របស់ខ្លួន និងកងពលលេខ ៣៦ ផងដែរ។អ្នកនាំពាក្យឧត្តមនាវីទោ Daniel Hagari បាននិយាយថា៖««ការរកឃើញទាំងនេះ បង្ហាញយ៉ាងច្បាស់ថា មន្ទីរពេទ្យ ត្រូវបានប្រើប្រាស់សម្រាប់ភេរវកម្ម ដោយបំពានច្បាប់អន្តរជាតិទាំងស្រុង»។ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា បានបដិសេធការអះអាងនេះដោយនិយាយថា គ្មានអាវុធណា ត្រូវបានរកឃើញ នៅក្នុងការវាយឆ្មក់នោះទេ។

អ្នកតវ៉ាគាំទ្រប៉ាឡេស្ទីន ប្រមូលផ្តុំគ្នានៅខាងក្រៅសភាអង់គ្លេស ខណៈសមាជិកសភាបោះឆ្នោតលើបទឈប់បាញ់តំបន់ហ្កាហ្សា

2023/11/16 11:15:10 am        109
ក្រុមបាតុករ បានក្រវីទង់ជាតិប៉ាឡេស្ទីន អំឡុងការតវ៉ាមួយនៅក្នុងទីក្រុងឡុងដ្រ៍ កាលពីថ្ងៃពុធខណៈសមាជិកសភាអង់គ្លេសបានបោះឆ្នោតលើបទបទឈប់បាញ់នៅតំបន់ហ្កាហ្សា។ក្រុមអ្នកតវ៉ានៅខាងក្រៅវិមាន Westminster បានអំពាវនាវឲ្យសមាជិកសភាបង្ហាញពួកគេនូវការអំពាវនាវឲ្យមានបទឈប់បាញ់ ក្នុងជម្លោះអ៊ីស្រាអែល-ហ្កាហ្សា។ ចាប់តាំងពីការវាយលុករបស់ក្រុមហាម៉ាស់ នៅប្រទេសអ៊ីស្រាអែលភាគខាងត្បូងកាលពីថ្ងៃទី៧ ខែតុលាមានការគាំទ្រ និងការអាណិតអាសូរខ្លាំងសម្រាប់អ៊ីស្រាអែល ពីរដ្ឋាភិបាលប្រទេសលោកខាងលិច រួមមានទាំងពលរដ្ឋចក្រភពអង់គ្លេស និងពលរដ្ឋជាច្រើនទៀត។ប៉ុន្តែការឆ្លើយតបរបស់យោធាអ៊ីស្រាអែលបានជំរុញឲ្យមានកំហឹង ដោយមានការតវ៉ាជាញឹកញាប់ នៅក្នុងទីក្រុងឡុងដ្រ៍ទាមទារឲ្យមានបទឈប់បាញ់។ អ៊ីស្រាអែល បានធ្វើយុទ្ធនាការរបស់ខ្លួន ដើម្បីកម្ទេចក្រុមហាម៉ាស់ ជាក្រុមអ៊ីស្លាមនិយមគ្រប់គ្រងនៅតំបន់ហ្កាហ្សា បន្ទាប់ពីក្រុមសកម្មប្រយុទ្ធ សម្រុកចូល ប្រទេសអ៊ីស្រាអែលពីភាគខាងត្បូងសម្លាប់មនុស្ស ១.២០០នាក់។ ចាប់តាំងពីពេលនោះមក អ៊ីស្រាអែល បានដាក់ប្រជាជនទាំង២,៣លាននាក់នៅតំបន់ហ្កាហ្សា ឲ្យស្ថិតនៅក្រោមការហ៊ុមព័ទ្ធ និងបានបាញ់ផ្លោងដោយការវាយប្រហារតាមអាកាស។មន្ត្រីសុខាភិបាលតំបន់ហ្កាហ្សា ដោយមានការជឿជាក់ពីអង្គការសហប្រជាជាតិ បាននិយាយថាពលរដ្ឋប៉ាឡេស្ទីន ប្រមាណ១១.៥០០នាក់ ត្រូវបានបញ្ជាក់ថាស្លាប់ ក្នុងចំណោមនេះប្រមាណ៤០ភាគរយ គឺជាកុមារ ហើយជាច្រើននាក់ទៀតត្រូវបានកប់នៅក្រោមកម្ទេចកម្ទី។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម គីម សុផារុន អញ្ជើញដឹកនាំប្រជុំបច្ចេកទេសនៃគណៈកម្មការការងារលើកទី៧ VECONAC តាមប្រព័ន្ធវីដេអូ
06/20/2026 06:06 PM
បង្ក្រាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ៣ទីតាំង​ នៅ​ក្រុង​បាវិត ឃាត់ខ្លួជនបរទេស៣២នាក់
06/20/2026 06:06 PM
មន្ត្រីជំនាញ៖ ឧក្រិដ្ឋជនប្រើប្រាស់ប្រព័ន្ធអនឡាញធ្វើជាឧបករណ៍ឆបោក លួចទិន្នន័យ បង្កវិនាសកម្មផ្នែកសេដ្ឋកិច្ច
06/20/2026 06:06 PM
ប្រធានក្រុមការងារចុះមូលដ្ឋាន៖ គណបក្សប្រជាជនប្រកាន់ខ្ជាប់នូវឧត្តមគតិស្នេហាជាតិ និងការអភិវឌ្ឍ
06/20/2026 06:06 PM
ទេសាភិបាលធនាគារជាតិ៖ រាជរដ្ឋាភិបាលបានផ្ដល់អាទិភាពខ្ពស់បំផុតដល់ការអភិវឌ្ឍធនធានមនុស្ស
06/20/2026 06:06 PM
នាយឧត្តមសេនីយ៍ គន់ គីម អញ្ជើញជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ សមាគមធុរកិច្ចអតីតយុទ្ធជនវៀតណាម
06/20/2026 06:06 PM
លោក Merz ៖ អ៊ុយក្រែនមិនអាចក្លាយជាសមាជិកសហភាពអឺរ៉ុបបានទេ ខណៈខ្លួនកំពុងស្ថិតក្នុង សង្គ្រាមបែបនេះ
06/20/2026 06:06 PM
អ្នកការទូតបេឡារុស៖ លោក ហ្សេឡិនស្គី កំពុងព្យាយាមធ្វើឲ្យអឺរ៉ុបទាំងមូលធ្លាក់ចូលទៅក្នុងជម្លោះប្រដាប់អាវុធ
06/20/2026 05:06 PM
លោក TRUMP និយាយថា ប្រតិបត្តិការដើម្បីផ្លាស់ប្តូរថ្នាក់ដឹកនាំគុយបា នៅតែអាចធ្វើទៅបាន
06/20/2026 05:06 PM
មេដឹកនាំប្រឆាំងវ៉េណេស៊ុយអេឡា ធ្វើដំណើរទៅទស្សនកិច្ចសហរដ្ឋអាមេរិក បន្ទាប់ពីពិភាក្សាជាមួយរដ្ឋាភិបាលបណ្ដោះអាសន្ន
06/20/2026 03:06 PM