គំនរសំរាមនៅផ្លូវចូល ផ្សាររតនាផ្លាហ្សា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កំពុងជះក្លិនស្អុយ​ប៉ះពាល់​ដល់បរិស្ថាន និងពលរដ្ឋ
បុរសម្នាក់បើករថយន្តក្នុងល្បឿនលឿនរ៉េចង្កូតបុករះម៉ូតូ និងរថយន្តជាច្រើនគ្រឿង បង្កឲ្យរងរបួសមនុស្ស ៤នាក់
ករណីក្រុមក្មេងទំនើងបង្កហិង្សា បណ្តាលឱ្យមនុស្សស្លាប់ និងរងរបួស តុលាការសម្រេចចោទប្រកាន់០៤បទល្មើស
កម្លាំងនគរបាលខណ្ឌ៧មករា ចុះរៀបចំសណ្ដាប់ធ្នាប់តាមចិញ្ជើមផ្លូវចំណុចស្តុបផ្សារដេប៉ូ

សន្តិសុខ និង សង្គម

មន្ត្រីនគរបាលចរាចរណ៍ ២រូបត្រូវបានកោះហៅមកសួរនាំពាក់ព័ន្ធឃាត់ម៉ូតូ ១គ្រឿង គ្មានបទល្មើស

2024/06/13 01:10:43 pm        212
ស្នងការនគរបាលរាជធានីភ្នំពេញ កោះហៅមន្ត្រីនគរបាលចរាចរណ៍ ២រូប ដែលឈរជើង​នៅ​ចំណុច​គោលដៅ ស្តុបផ្លូវជាតិលេខ៤ កែងមហាវិថី ឈ្នះឈ្នះ ទឹកដីខណ្ឌពោធិ៍សែនជ័យ ពាក់ព័ន្ធ​ករណី​ឃាត់​ម៉ូតូ ១គ្រឿង ដោយគ្មានបទល្មើស ។ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូម​បញ្ជាក់​ជូន​សាធារណ​ជន​មេត្តាជ្រាបថា ក្រោយពី ទទួលបានព័ត៌មាន​ដែល​បង្ហោះ​លើ​បណ្តាញ​សង្គម​នៅ​ថ្ងៃ​ទី១២ ខែមិថុនា ឆ្នាំ២០២៤ ពាក់ព័ន្ធមន្ត្រីនគរបាលចរាចរណ៍ដែលឈរជើងនៅគោលដៅខាងលើ កាក់​ហៅម៉ូតូប្រជាពលរដ្ឋ ១គ្រឿងកំពុងបើកបរគ្មានបទល្មើស ដែលនាំឲ្យរងការរិះគន់​ពី​ប្រជាព​លរដ្ឋ​អ្នក​លេងបណ្តាញសង្គម ។ក្រោយពីព័ត៌មាននេះឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នង​ការរង និង​ជាស្នង​ការ​នគរបាល​​រាជ​ធានី​ភ្នំពេញ បានបញ្ជាទៅលោកស្នងការរងទទួលការងារចរាចរណ៍ និងលោក​នាយការិយាល័យ​នគរបាល​ចរាចរណ៍ផ្លូវគោកកោះហៅមន្រ្តី ២រូប ដែលកាក់ហៅម៉ូតូ​ប្រជាពលរដ្ឋ​ឲ្យ​ចូល​មក​បំភ្លឺ​នៅ​ការិយាល័យ​​នគរបាលចរាចរណ៍ផ្លូវគោក ដើម្បីសុំគោលការណ៍ពី អគ្គស្នងការរង និងជា​ស្នង​ការ​នគរបាល​រាជធានីភ្នំពេញ ពិនិត្យសម្រេច ៕ តារាវុទ្ធី

ក្រុមបាតុករប្រទេសអេក្វាឌ័រនិយាយថា គោលនយោបាយរដ្ឋាភិបាល ថ្កោលទោសពួកគេចំពោះទុក្ខលំបាក

2024/06/13 12:01:21 pm        69
អង្គការ និងសហជីពឆ្វេងនិយម នៅក្នុងប្រទេសអេក្វាឌ័រ បានធ្វើការតវ៉ាក្នុងទីក្រុងគីតូ កាលពីថ្ងៃពុធ ប្រឆាំងគោលនយោបាយរបស់ប្រធានាធិបតី លោក ដេនញែល ណូបាវ(Daniel Noboa) ដោយចោទប្រកាន់រដ្ឋបាលរបស់លោកថា បានបង្កើនថ្លៃប្រើប្រាស់សម្រាប់ជីវភាពរស់នៅ និងជំរុញគ្រួសារជាច្រើនឱ្យធ្លាក់ចូលក្នុងភាពក្រីក្រ។ក្រុមបាតុករ បានដុតផ្ទាំងរូបថតក្រដាស របស់ប្រធានាធិបតី លោក Noboa ដោយបង្ហាញពីការព្រួយបារម្ភ អំពីការដកការឧបត្ថម្ភធនប្រេងដ៏មានសក្តានុពល ដោយរដ្ឋាភិបាល។បាតុកម្ម បានចូលទៅដល់ពាសពេញទីក្រុង ហើយបានបញ្ចប់នៅអគារធនាគារកណ្តាល ដោយពុំមានរបាយការណ៍អំពីជម្លោះ ការចាប់ខ្លួន ឬរងរបួសឡើយ។យុទ្ធសាស្ត្រសេដ្ឋកិច្ចរបស់ លោក Noboa រួមមានទាំងការកើនឡើងដ៏ចម្រូងចម្រាស នៃពន្ធលើតម្លៃបន្ថែមពី ១៣ភាគរយ ទៅ១៥ភាគរយ ដើម្បីផ្តល់មូលនិធិដល់យុទ្ធនាការសន្តិសុខ ធ្វើឲ្យមានការមិនពេញចិត្តពីក្រុមប្រឆាំង។

ការតវ៉ា ផ្ទុះឡើងនៅប្រទេសអាមេនី ប្រឆាំងកិច្ចព្រមព្រៀងសន្តិភាពរបស់នាយករដ្ឋមន្ត្រី ជាមួយអាស៊ែរបៃហ្សង់

2024/06/13 10:08:52 am        77
នាយករដ្ឋប្រទេសមន្ត្រីអាមេនី លោក នីកូល ប៉ាស៊ីនីយ៉ាន(Nikol Pashinyan) បាននិយាយកាលពីថ្ងៃពុធថា សន្ធិសញ្ញាសន្តិភាពជាមួយប្រទេសអាស៊ែរបៃហ្សង់ ជិតមកដល់ទីបញ្ចប់ហើយ ប៉ុន្តែប្រទេសរបស់លោកនឹងមិនទទួលយកការទាមទាររបស់ទីក្រុង Baku ដែលចង់ឲ្យកែប្រែរដ្ឋធម្មនុញ្ញរបស់ខ្លួន ។ការអត្ថាធិប្បាយរបស់ លោក Pashinyan មុនពេលការផ្ទុះឡើងនៃការប៉ះទង្គិចគ្នារវាងនគរបាល និងក្រុមបាតុករ ក្នុងការតវ៉ាជាបន្តបន្ទាប់ ដែលបានបរិហារគោលនយោបាយរបស់លោក រួមទាំងការប្រគល់ភូមិមួយចំនួនដែលត្រូវបានបំផ្លាញ ទៅឱ្យប្រទេសអាស៊ែរបៃហ្សង់វិញ និងបានទាមទារឱ្យលោកលាលែងពីតំណែង។រូបភាពវីដេអូពីទីក្រុង Yerevan បង្ហាញពីនគរបាល បានបាញ់គ្រាប់បែកផ្សែង ទៅលើក្រុមអ្នកតវ៉ាដែលប្រមូលផ្តុំនៅជុំវិញសភា។ ក្រោយមក ក្រុមអ្នកតវ៉ា បានបន្តដំណើរទៅកាន់អគាររដ្ឋាភិបាល។មន្ត្រីនគរបាល ដែលត្រូវបានដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី បាននិយាយថា មន្ត្រី ១៧ នាក់ បានរងរបួស ខណៈក្រសួងមហាផ្ទៃបាននិយាយថា ជនស៊ីវិល៧៩នាក់ បានរងរបួស និង៩៨នាក់ត្រូវបានឃុំខ្លួន។

[UPDATE] អគ្គិភ័យឆេះ អគារនៅប្រទេសគូវ៉ែត បណ្ដាលឱ្យកម្មករបរទេសជិត ៥០ នាក់ស្លាប់

2024/06/13 09:09:45 am        130
យ៉ាងហោចណាស់មនុស្ស ៤៩ នាក់ បានស្លាប់នៅក្នុងប្រទេសគូវ៉ែត កាលពីថ្ងៃពុធ (១២ មិថុនា) បន្ទាប់ពីអគ្គិភ័យបានឆាបឆេះអគារស្នាក់នៅរបស់កម្មករបរទេស ដោយឧបនាយករដ្ឋមន្ត្រីគូវ៉ែត បានចោទប្រកាន់ម្ចាស់អចលនទ្រព្យថាបានប្រព្រឹត្តការរំលោភបំពានច្បាប់សាងសង់ដែលរួមចំណែកដល់ឧប្បត្តិហេតុបែបនេះ។សញ្ជាតិរបស់អ្នកដែលបានស្លាប់មិនត្រូវបានអាជ្ញាធរប្រាប់ភ្លាមៗទេ។ ឯកអគ្គរដ្ឋទូតរបស់ប្រទេសឥណ្ឌា បានទៅសួរសុខទុក្ខនៅមន្ទីរពេទ្យដែលកម្មកររងរបួសក្នុងអគ្គិភ័យកំពុងសម្រាកព្យាបាល។ អ្នករួចជីវិតម្នាក់ពីហេតុការណ៍នោះបាននិយាយថា អគ្គិភ័យចាប់ផ្ដើមពីជាន់ខាងក្រោមនៃអគារ ហើយអ្នកដែលនៅជាន់ខាងលើមិនអាចគេចខ្លួនបានទេ។កម្មកររាប់សិបនាក់ត្រូវបានរាយការណ៍ថារងរបួសក្នុងឧបទ្ទវហេតុនោះ។ ប្រជាជនឥណ្ឌា ជាច្រើននាក់ត្រូវគេរាយការណ៍ថាបានស្លាប់នៅក្នុងអគ្គិភ័យ បើយោងតាមលិខិតមួយដែលផ្ញើទៅកាន់រដ្ឋមន្ត្រីការបរទេសឥណ្ឌា ដែលត្រូវបានចែករំលែកជាមួយសារព័ត៌មាន។អាជ្ញាធរក្នុងតំបន់មិនបានបង្ហាញពីប្រភេទនៃការងារដែលកម្មករទាំងនោះកំពុងធ្វើទេ ប៉ុន្តែដូចទៅនឹងរដ្ឋឈូងសមុទ្រផ្សេងទៀតដែរ ប្រទេសគូវ៉ែត ពឹងផ្អែកខ្លាំងលើការងារបរទេសនៅក្នុងឧស្សាហកម្មដូចជាសំណង់ រួមទាំងកម្មករមកពីអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍៕

នគរបាល ធ្វើសន្និសីទបង្ហាញមុខជនសង្ស័យ២៧នាក់ ពាក់ព័ន្ធក្មេងទំនើង ទទួលផលចោរកម្ម និងហិង្សា

2024/06/12 06:08:14 pm        103
ភ្នំពេញ ៖ ជនសង្ស័យចំនួន២៧នាក់ ពាក់ព័ន្ធនឹងករណីក្រុមក្មេងទំនើងកាប់ចាក់គ្នា , ទទួលផលចោរកម្ម និងបង្កអំពើហិង្សាវាយតប់គ្នាតាមទីសាធារណះ ត្រូវបាននគរបាលធ្វើសន្និសិទសារព័ត៌មានបង្ហាញមុខជាសាធារណះ ។ ​សន្និសិទនេះ បានធ្វើឡើងនារសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤នេះ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមវត្តមានលោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងមានការចូលរួមពី លោកអធិការ អធិការរងនគរបាលខណ្ឌចំនួន០៣ពាក់ព័ន្ធ ។ លោកវរសេនីយ៍ សំ វិច្ឆិកា បានប្រាប់ឱ្យដឹងថា ៖ ជនទាំង២៧នាក់ខាងលើនេះ ត្រូវបានបង្ក្រាប នៅខណ្ឌសែនសុខ ខណ្ឌកំបូល និងដូនពេញ ក្នុងករណី០៣ផ្សេងគ្នា ដោយទាំង៣ករណី សមត្ថកិច្ចបានដកហូតវត្ថុតាងពាក់ព័ន្ធជាច្រើន ។ លោកវរសេនីយ៍បន្តថា កិច្ចការងារបង្ក្រាបក្មេងទំនើងនេះ គឺនគរបាលមិនបានបន្ធូរដៃនោះឡើយ ពោលឱ្យតែកើតមានឡើង គឺនឹងបង្ក្រាបឱ្យមានប្រសិទ្ធិភាព ដើម្បីរក្សាសន្តិសុខសុវត្ថិភាពជូនពលរដ្ឋ និងជាការឆ្លើយតបទៅនឹងបទបញ្ជារដ៏ម៉ឺងម៉ាត់របស់សម្តេច នាយករដ្ឋមន្ត្រី ។ គួរបញ្ជាក់ថា សកម្មភាពក្រុមក្មេងទំនើងកាប់ចាក់អុកឡុកក្នុងរាជធានីភ្នំពេញ ក្នុងមួយរយះក្រោយមកនេះ ហាក់មានភាពស្ងប់ស្ងាត់ និងថបថយចុះច្រើន បន្ទាប់ពីប្រតិបត្តិការបង្ក្រាបរបស់សមត្ថកិច្ចនៅតែបន្ត និងបង្កើនការយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងការបង្ការទប់ស្កាត់ និងបង្ក្រាបដោយមិនដកដៃនោះឡើយ ៕ អត្ថបទ ៖ លីហេង

អាជ្ញាធរសង្កាត់វាលវង់ ខណ្ឌ៧មករាបន្តចុះរៀបចំសណ្ដាប់ធ្នាប់ ក្នុងមូលដ្ឋាន

2024/06/12 12:16:11 pm        173
កម្លាំងគណៈបញ្ជាការឯកភាពសង្កាត់វាល់វង បានចុះអប់រំណែនាំ និង​ធ្វើ​កិច្ចសន្យា​ដល់​ក្រុម​អាជីវករមួយចំនួនបានយកផ្លូវ ធ្វើអាជីវកម្មលក់ដូរ ធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់ សាធារណៈ បង្ក​ការកក់ស្ទះចរាចរណ៍ផងដែរ។ជាក់កាលពីល្ងាចថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ ម្សិលមិញ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​សង្កាត់​វាល់វង ខណ្ឌ៧មករា ដែលដឹកនាំផ្ទាល់ ដោយលោក សេង ជី ចៅសង្កាត់វាលវង់ ចុះអប់រំណែនាំ និង​ធ្វើកិច្ចសន្យាដល់ក្រុមអាជីវក មួយចំនួនបានយកផ្លូវ ធ្វើអាជីវកម្មលក់ដូរ តាម​បណ្ដោយ​ផ្លូវ​លេខ១០៩ និងផ្លូវលេខ១៦៤ជាប់របងសាលាបឋមសិក្សាបាក់ទូក ធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់ សាធារណៈ បង្កការកក់ស្ទះចរាចរណ៍ ។ ដោយធ្វើកិច្ចសន្យាមិនអនុញ្ញាតឲ្យលក់ដូរ និង​តាំង​របស់​របរ​លក់ មកលើផ្លូវសាធារណៈ បែបនេះបន្តទៀតឡើយ បើពុំដូចនេះទេ អាជ្ញាធរសង្កាត់ និង​រាយការណ៍​បន្តដល់ គណៈបញ្ជាការឯកភាពខណ្ឌចុះធ្វើការ ចាត់វិធានការដ្ឋបាល។ក្នុងនោះដែរ លោក សេង ជី ចៅសង្កាត់វាលវង់ បានឲ្យដឹងថា អាជ្ញាធ​រ​សង្កាត់​បាន​ចុះ​អប់រំ​ណែនាំ​ជា​ប្រចាំ តែក្រុមអាជ្ញាធរមួយចំនួនហាក់មិនចូលរួមជាមួយអាជ្ញាធរឡើយ ដោយបន្តដាក់តាំងលក់ របស់​របរ នៅលើចិញ្ជើមផ្លូវ លើសពី១ភាគ៣ អ្នកខ្លះបានដាក់លក់លើផ្លូវតែម្ដង។ ដោយ​បង្ក​ការ​កក់​ស្ទះ​ចរាចរណ៍យ៉ាងខ្លាំង ជាពិសេសចំណុចផ្លូវលេខ១៦៤ ជាប់របង​សាលា​បឋម​សិក្សា​បាក់​ទូក​ ដាក់រទះ លក់លើផ្លូវ បង្កការកកស្ទះ ពេលសិស្សចេញចូលពីសាលា លំបាក​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង ឬអាចបង្កគ្រោះថ្នាក់ ជាយថាហេតុផងដែរ។ជាចុងក្រោយអាជ្ញាធរសំណូមពរដល់ក្រុមអាជីវករទាំងអស់ ក្នុងមូលដ្ឋាន​សង្កាត់​វាលវ​ង់​សូម​ចូល​រួម ថែរក្សាបរិស្ថានអនាម័យ សណ្ដាប់ធ្នាប់ឲ្យមានរបៀបរៀបរយ ក្នុងករ​ណី​មិន​ចូលរួម​សហការ​ជាមួយ អាជ្ញាធរមានសមត្ថកិច្ច នោះនិងចាត់វិធានការរដ្ឋបាលឬវិធានការក្ដៅមិនខាន៕ អត្ថបទ៖ កុម្ភៈ

មានរបាយការណ៍ថាអ្នកស្លាប់ក្នុងរលកកម្ដៅនៅរដ្ឋអូឌីសាប្រទេសឥណ្ឌា ១៥៩នាក់ តែអាជ្ញាធរបញ្ជាក់ត្រឹមតែ៤១នាក់

2024/06/12 11:56:13 am        72
មនុស្សយ៉ាងហោចណាស់១៥៩ នាក់បានស្លាប់ក្នុងករណីសង្ស័យថាបានស្លាប់ដោយសារជំងឺសុរិយរោគ ឬបណ្ដាលមកពីអាកាសធាតុក្ដៅខ្លាំងពេក នៅទូទាំងរដ្ឋ អូឌីសា (Odisha) ប្រទេសឥណ្ឌា ។ ទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលរដ្ឋបានបញ្ជាក់ថា ចំនួនអ្នកស្លាប់មានតែ៤១នាក់ប៉ុណ្ណោះ ដែលទាក់ទងនឹងអាកាសធាតុក្ដៅខ្លាំងពេក។ ការស្លាប់ផ្សេងទៀតកំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ។ ស្នងការជំនួយសង្គ្រោះពិសេស (SRC) បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា នៅរដូវក្តៅនេះ ករណីស្លាប់ដោយសារជំងឺសុរិយរោគ ឬថ្ងៃក្ដៅខ្លាំងពេក ចំនួន ១៥៩ ករណីជាប់ៗគ្នាត្រូវបានរាយការណ៍។ យោងតាមការសាកសួរលម្អិត មានការស្លាប់ចំនួន ៤១ នាក់ ដោយសារសីតុណ្ហភាពក្ដៅខ្លាំង និង៤៥ ករណីត្រូវបានច្រានចោល ថាមិនមែនបណ្ដាលមកពីថ្ងៃក្ដៅពេកនោះទេ។ យ៉ាងណា ៧៣ ករណី កំពុងស្ថិតក្រោមការសាកសួរនៅថ្នាក់ស្រុក។ ស្នងការផ្ដល់ជំនួយសង្គ្រោះពិសេស បានបន្ថែមថា ករណីស្លាប់៨នាក់ ដែលត្រូវបានដាក់ការស្ដីបន្ទោសលើរលកកម្ដៅខ្លាំង ត្រូវបានរាយការណ៍ក្នុងរយៈពេល ៧២ ម៉ោងចុងក្រោយ ។ស្របពេលចំនួនអ្នកស្លាប់បណ្ដាលមកពីថ្ងៃក្ដៅខ្លាំងកើនឡើង រដ្ឋាភិបាលប្រចាំរដ្ឋ អូឌីសា បានស្នើសុំកុំឲ្យមនុស្សចេញពីផ្ទះបន្ទាប់ពីម៉ោង ១១ ព្រឹក។ ក្រុមអាជ្ញាធរក៏បានស្នើដល់អង្គការផ្សេងៗផងដែរ កុំឲ្យមនុស្សចូលរួមការងារនៅខាងក្រៅផ្ទះចន្លោះពីម៉ោង ១១ ព្រឹកដល់ម៉ោង ៣ រសៀល៕

កាណាដា នឹងជួបប្រទះរដូវក្តៅដែលក្តៅខ្លាំងជាងធម្មតា ខណៈរដូវចំហេះព្រៃជិតមកដល់

2024/06/12 11:35:12 am        59
មន្ត្រីរដ្ឋាភិបាលបាននិយាយកាលពីថ្ងៃអង្គារ (១១ មិថុនា) ថា ប្រទេសកាណាដា កំពុងរំពឹងថានឹងមានរដូវក្តៅដែលក្តៅខ្លាំងជាងធម្មតា ជាមួយនឹងភ្លៀងធ្លាក់កម្រិតទាបជាងមធ្យមបន្តិច នៅភាគកណ្តាលប្រទេស ដោយផ្តល់នូវភាពធូរស្រាលតិចតួចប៉ុណ្ណោះពីគ្រោះរាំងស្ងួតដែលកំពុងបន្ត និងហានិភ័យនៃរដូវកាលចំហេះព្រៃដ៏អាក្រក់មួយផ្សេងទៀត។កាលពីឆ្នាំមុន កាណាដា បានជួបប្រទះនូវរដូវកាលឆេះព្រៃដ៏អាក្រក់បំផុតមិនធ្លាប់មានរបស់ខ្លួន ជាមួយនឹងចំហេះច្រើនជាង ៦.៦០០ កន្លែងដែលឆាបឆេះផ្ទៃដី ១៥ លានហិកតា ដែលជាតួលេខប្រហែល ៧ ដងនៃមធ្យមភាគប្រចាំឆ្នាំ។ ការធ្លាក់ព្រិលកម្រិតទាបពេញមួយរដូវរងា ដែលមិនសូវត្រជាក់ និងគ្រោះរាំងស្ងួតដ៏រីករាលដាល បានជំរុញឱ្យរដ្ឋាភិបាលព្រមានក្នុងខែមេសា ថា ឆ្នាំ២០២៤ នេះអាចជាឆ្នាំ «មហន្តរាយ» មួយផ្សេងទៀតសម្រាប់ចំហេះព្រៃ។ចំហេះដែលមិនអាចគ្រប់គ្រងបាននៅក្នុងខេត្តភាគខាងលិច ប្រ៊ីដធីស កូឡំប៊ី (British Columbia) និងខេត្ត អាល់ប៊ឺតតា (Alberta) បានបង្ខំឱ្យមានការជម្លៀសជាទ្រង់ទ្រាយធំនៅនិទាឃរដូវនេះ ទោះបីជាអាកាសធាតុត្រជាក់បន្តិចនៅចុងខែឧសភា និងដើមខែមិថុនា បានជួយបន្ថយសកម្មភាពចំហេះក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះក៏ដោយ។លោកស្រី ជេននីហ្វឺ ស្មីត (Jennifer Smith) អ្នកជំនាញនៃសេវាឧតុនិយមកាណាដា បាននិយាយថាគំរូអាកាសធាតុបង្ហាញថាសីតុណ្ហភាពក្នុងរយៈពេលបីខែខាងមុខ នឹងក្តៅជាងធម្មតានៅទូទាំងប្រទេស លើកលែងតែនៅតាមឆ្នេរសមុទ្រនៃខេត្ត ប្រ៊ីដធីស កូឡំប៊ី៕

លោក Biden បង្ហាញកិច្ចប្រឹងប្រែងលើសុវត្ថិភាពអាវុធ បន្ទាប់ពីសាលក្រមមានទោសរបស់កូនប្រុស

2024/06/12 11:32:04 am        133
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) កាលពីថ្ងៃអង្គារ (១១ មិថុនា) បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការកាត់បន្ថយអំពើហិង្សាដោយកាំភ្លើង និងបានអំពាវនាវឱ្យមានការរឹតបន្តឹងបន្ថែមទៀតលើអាវុធ នៅក្នុងការជួបជុំមួយក្នុងទីក្រុងវ៉ាស៊ីនតោន។ ព្រឹត្តិការណ៍ ដែលបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់លោកក្នុងការទប់ស្កាត់អាវុធខុសច្បាប់នេះ បានកើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីកូនប្រុសរបស់លោកឈ្មោះ ហាន់ធឺ បៃដិន (Hunter Biden) ត្រូវបានកាត់ទោសពីបទកាន់កាប់អាវុធដោយខុសច្បាប់ពេលកំពុងប្រើប្រាស់គ្រឿងញៀន។នៅលើឆាក ប្រធានាធិបតីបក្សប្រជាធិបតេយ្យរូបនេះមិនបាននិយាយពីការផ្តន្ទាទោសកូនប្រុសខ្លួនទេ ប៉ុន្តែបានលើកឡើងពីខួបពីរឆ្នាំនៃច្បាប់ទ្វេរបក្សស្ដីពីសុវត្ថិភាពសហគមន៍ (BSC)។ ច្បាប់នោះត្រូវបានជំរុញដោយការបាញ់ប្រហារទ្រង់ទ្រាយធំនៅសាលាបឋមសិក្សាមួយនៅរដ្ឋតិចសាស់ (Texas) និងផ្សារទំនើបក្រុងញូវយ៉ក (New York)។ ច្បាប់នេះបានបង្កើតបទល្មើសព្រហ្មទណ្ឌថ្មីសម្រាប់ការទិញអាវុធពីឈ្មួញកណ្ដាលដោយអ្នកទិញដែលមិនប្រាប់ពីម្ចាស់ពិតប្រាកដនៃកាំភ្លើង ក្នុងចំណោមបទប្បញ្ញត្តិផ្សេងទៀត ហើយលោក បៃដិន បានគូសបញ្ជាក់ថា នោះគឺជាការវិនិយោគរបស់រដ្ឋបាលលោកក្នុងសុវត្ថិភាពសាធារណៈ។ទន្ទឹមនឹងនេះ ប្រធានាធិបតីបក្សប្រជាធិបតេយ្យរូបនេះក៏កំពុងប្រឈមមុខនឹងការតស៊ូដ៏ស្វិតស្វាញប្រឆាំងនឹងអតីតប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) ដើម្បីឈ្នះអាណត្តិទីពីរនៅក្នុងការបោះឆ្នោតប្រធានាធិបតីខែវិច្ឆិកា។ កាលពីខែមុន លោក ត្រាំ បានទទួលការគាំទ្រពីក្រុមសិទ្ធិប្រើប្រាស់កាំភ្លើង ដ៏ល្បីល្បាញរបស់ប្រទេស ហើយបានសន្យាថានឹងលុបចោលបទប្បញ្ញត្តិកាំភ្លើងដែលដាក់ដោយលោក បៃដិន៕

អង្គការសហប្រជាជាតិ៖ ជនអន្តោប្រវេសន៍៤៩នាក់ស្លាប់ និង១៤០នាក់បាត់ខ្លួនក្នុងពេលលិចទូកជិតប្រទេសយេម៉ែន

2024/06/12 11:14:33 am        59
អង្គការទេសន្តរប្រវេសន៍អន្តរជាតិ បាននិយាយកាលពីថ្ងៃអង្គារសប្ដាហ៍នេះថា ទូកជនអន្តោប្រវេសន៍មួយគ្រឿង បានលិចនៅក្បែរឆ្នេរសមុទ្ររបស់ប្រទេសយេម៉ែន ឆក់យកជីវិតជនអន្តោប្រវេសន៍យ៉ាងហោចណាស់៤៩នាក់ និងបណ្ដាលឲ្យ១៤០នាក់ផ្សេងទៀត បាត់ខ្លួន។ អង្គការទេសន្តរប្រវេសន៍អន្តរជាតិ បាននិយាយ នៅក្នុងសេចក្ដីថ្លែងការណ៍ថា ទូកដែលផ្ទុកជនអន្តោប្រវេសន៍២៦០នាក់ បានក្រឡាប់លិចកាលពីថ្ងៃចន្ទ ជិតចំនុច អាល់ហ្គារីហ្វ (Alghareef Point) ក្នុងខេត្ត សាប់វ៉ា(Shabwah)របស់ប្រទេសយេម៉ែន ។ អង្គការនេះ បានបន្ថែមថា អ្នកដែលបាត់បង់ជីវិតទាំងនោះរួមមានស្ត្រី ៣១ នាក់ និងកុមារ៦នាក់។ អ្នកនាំពាក្យអង្គការខាងលើ លោក មហាំម៉េដាលី អាប៊ូណាចេឡា (Mohammedali Abunajela)បាននិយាយថា សោកនាដកម្មថ្មីៗនេះគឺជាការក្រើនរម្លឹកមួយផ្សេងទៀតពីតម្រូវការចាំបាច់បន្ទាន់ឲ្យ ធ្វើការរួមគ្នាដោះស្រាយភាពប្រឈមបន្ទាន់របស់ជនអន្តោប្រវេសន៍ និងធានាសុវត្ថិភាព និងសន្តិសុខតាមផ្លូវធ្វើដំណើររបស់ជនអន្តោប្រវេសន៍។ យោងតាមអ្នករួចផុតពីសេចក្ដីស្លាប់ ទូកនោះបានចេញដំណើរពីទីក្រុងបូសាសូ(Bossaso)ក្នុងប្រទេសសូម៉ាលី នៅម៉ោងប្រហែល៣ ព្រឹកម៉ោងក្នុងស្រុកកាលពីថ្ងៃចន្ទ ដោយដឹកជនជាតិសូម៉ាលី១១៥នាក់ ជនជាតិអេត្យូពី ១៤៥នាក់ ក្នុងនោះមានស្ត្រី៩០នាក់ ។ ទីភ្នាក់ងារនេះបានគូសបញ្ជាក់ថាប្រតិបត្តិការស្វែងរក និងជួយសង្រ្គោះនៅតែបន្ត។កាលពីឆ្នាំ២០២៣ ការិយាល័យតាមដានការភៀសខ្លួនរបស់អង្គការទេស្តរប្រវេសន៍ បានកត់ត្រាការមកដល់នៃជនអន្តោប្រវេសន៍ក្នុងប្រទេសយេម៉ែន ជាង៩៧.២០០នាក់ ជាចំនួនលើសជាងកាលពីឆ្នាំមុន ដែលមានត្រឹមជាង២៤.២០០នាក់ប៉ុណ្ណោះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប.ស.ស. ទទួលពានរង្វាន់អង្គភាពឆ្នើមផ្នែកគ្របដណ្តប់ការធានារ៉ាប់រង ពី ASSA នៅហ្វីលីពីន
11/28/2024 09:11 PM
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី «សូមបន្តការខិតខំយកចិត្តទុកដាក់ផ្តោតទៅលើការពង្រឹងនិយ័តកម្មសេវាឯកជន និងបង្កើនការយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋប្រើប្រាស់បណ្ណមូលនិធិសមធម៌ និងបណ្ណ ប.ស.ស»
11/28/2024 09:11 PM
មន្រ្តីទូតធំៗចំនួន៤ កោតសរសើរកម្ពុជាចំពោះសមិទ្ធផលអាកាសយានដ្ឋានអន្តរជាតិតេជោលំដាប់ថ្នាក់អន្តរជាតិ
11/28/2024 08:11 PM
ប្រធានអាជ្ញាធរប៉ាឡេស្ទីនតែងតាំងអ្នកបន្តវេនបណ្តោះអាសន្ន បើសិនជាលោកចាកចេញពីតំណែង
11/28/2024 08:11 PM
មនុស្សយ៉ាងហោច ១៣នាក់ស្លាប់ និងច្រើននាក់ផ្សេងទៀតសង្ស័យស្លាប់ ក្នុងហេតុការណ៍បំណាក់ដីនៅអ៊ូហ្គង់ដា
11/28/2024 08:11 PM
រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលចង់ឲ្យទីក្រុងវ៉ាស៊ីនតោនដាក់ទណ្ឌកម្ម ICC
11/28/2024 08:11 PM
ធុរកិច្ចបង្កើតថ្មីជាច្រើន បានកំពុងចូលរួមចំណែកបង្កើតអាជីវកម្ម ការងារ និងប្រាក់ចំណូល
11/28/2024 08:11 PM
​ ចំនួនអន្តោប្រវេសន៍សុទ្ធរបស់អង់គ្លេស ឡើងដល់កម្រិតខ្ពស់បំផុតជាង ៩០០.០០០នាក់ ក្នុងឆ្នាំ២០២៣
11/28/2024 08:11 PM
បំណាក់ដីនៅខេត្តស៊ូម៉ាត្រាខាងជើង ប្រទេសឥណ្ឌូនេស៊ី បានសម្លាប់មនុស្សយ៉ាងហោច ២៧នាក់
11/28/2024 07:11 PM
មានអ្នកស្លាប់ម្នាក់ ហើយរាប់ពាន់នាក់ត្រូវបានជម្លៀស ដោយសារទឹកជំនន់ នៅភាគខាងត្បូងប្រទេសថៃ
11/28/2024 07:11 PM