បង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
អាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
ជនជាតិចិន ១៦៤នាក់ពាក់ទៀត ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
អាជ្ញាធរស្រុកឈូកព្រមានអាជីវករឱ្យបញ្ឈប់ការទិញលក់ទំនិញនាំចូលពីថៃ

សន្តិសុខ និង សង្គម

កំណើនសីតុណ្ហភាព និងភ្លៀងមូសុងដ៏យូរជំរុញឱ្យមានការផ្ទុះឡើងនៃជំងឺគ្រុនឈាមយ៉ាង ធ្ងន់ធ្ងរនៅបង់ក្លាដែស

2023/11/14 12:20:02 pm        212
ការកើនឡើងនៃសីតុណ្ហភាព និងភ្លៀងមូសុងដ៏អូសបន្លាយនៅក្នុងប្រទេសបង់ក្លាដែស ដោយសារតែបម្រែបម្រួលអាកាសធាតុ កំពុងផ្តល់នូវលក្ខខណ្ឌបង្កាត់ពូជដ៏ល្អសម្រាប់សត្វមូស ដែលបង្កការរីករាលដាលនៃជំងឺគ្រុនឈាម ខណៈប្រទេសនេះកំពុងប្រឈមមុខនឹងការផ្ទុះឡើងនៃជំងឺប្រភេទនេះដ៏អាក្រក់បំផុតមិនធ្លាប់មាន។ទិន្នន័យផ្លូវការបានបង្ហាញថា ចំនួនអ្នកស្លាប់ដោយសារការផ្ទុះឡើងនៃជំងឺគ្រុនឈាមក្នុងប្រទេសបង់ក្លាដែស នៅឆ្នាំ ២០២៣ នេះ គឺមានចំនួន ១.៤៧៦ នាក់ គិតត្រឹមថ្ងៃទី ១២ ខែវិច្ឆិកា ដោយមានអ្នកឆ្លងចំនួន ២៩១.៨៣២ នាក់ ។ បណ្ដាមន្ទីរពេទ្យបានជួបការលំបាកដើម្បីទប់ទល់នឹងការកើនឡើងនៃចំនួនអ្នកជំងឺនៅក្នុងប្រទេស ដែលមានប្រជាជនរស់នៅយ៉ាងក្រាស់ក្រែលនៅអាស៊ីខាងត្បូងមួយនេះ។ចំនួនអ្នកស្លាប់នៅឆ្នាំនេះ គឺច្រើនជាង ៥ដងនៃតួលេខឆ្នាំ ២០២២ នៅពេលដែលប្រទេសបង់ក្លាដែស កត់ត្រាការស្លាប់ដោយសារជំងឺគ្រុនឈាមចំនួន ២៨១ នាក់ ហើយជាចំនួនអ្នកស្លាប់ច្រើនបំផុតចាប់តាំងពីក្រុមអាជ្ញាធរបានចាប់ផ្តើមតាមដានចាប់តាំងពីឆ្នាំ ២០០០ មក។នេះជាឆ្នាំដំបូងហើយ ដែលករណីជំងឺគ្រុនឈាមត្រូវបានគេរាយការណ៍នៅក្នុងស្រុកទាំង ៦៤ ស្រុក ក្នុងប្រទេស ដែលមានប្រជាជនសរុបប្រមាណ ១៧០ លាននាក់នេះ។ មន្ទីរពេទ្យនានាក្នុងប្រទេសបង់ក្លាដែស មានអ្នកជំងឺច្រើនលើសលប់ ខណៈកំពុងមានកង្វះបច្ចេកទេសព្យាបាលបញ្ហាជាតិទឹកក្នុងសរសៃឈាម ដែលជាកត្តាសំខាន់ក្នុងការព្យាបាលករណីជំងឺធ្ងន់ធ្ងរ៕

ខ្សែត្រៀមជួរមុខលីបង់ជាមួយនឹងអ៊ីស្រាអែល ឡើងកម្ដៅខ្លាំង ដោយធ្វើឲ្យមានការភ័យខ្លាចនៃសង្គ្រាមកាន់តែធំឡើង

2023/11/14 11:07:01 am        394
អរិភាពជាច្រើនសប្តាហ៍នៅទូទាំងព្រំដែនលីបង់-អ៊ីស្រាអែល បានកើនឡើង ដោយមានការកើនឡើងនៃចំនួនអ្នកស្លាប់ និងរបួសទាំងសងខាង និងសង្រ្គាមពាក្យសម្តី ដែលជំរុញឲ្យមានការព្រួយបារម្ភអំពីជម្លោះកាន់តែធំឡើងរវាងអ៊ីស្រាអែល និងក្រុមហេសបូឡាដែលគាំទ្រដោយប្រទេសលីបង់។ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់មនុស្សពីរនាក់ នៅប្រទេសលីបង់ភាគខាងត្បូង កាលពីថ្ងៃចន្ទ នេះបើយោងតាមអង្គការឆ្លើយតបដំបូងដែលមានទំនាក់ទំនងជាមួយចលនាអាម៉ាល ដែលជាសម្ព័ន្ធមិត្តរបស់ក្រុមហេសបូឡា។ក្រុមហ៊ុននេះ បាននិយាយថា ខាងអ៊ីស្រាអែល ការវាយប្រហារដោយមីស៊ីលរបស់ក្រុមហេបូឡា កាលពីថ្ងៃអាទិត្យ បានធ្វើឲ្យរបួសដល់កម្មករជាច្រើននាក់មកពីក្រុមហ៊ុនអគ្គិសនីអ៊ីស្រាអែល និងម្នាក់ បានស្លាប់ដោយសាររបួសរបស់ខ្លួន កាលពីថ្ងៃចន្ទ។ក្រុមហេសបូឡា បានបាញ់តគ្នាជាមួយកងកម្លាំងអ៊ីស្រាអែល ចាប់តាំងពីក្រុមហាម៉ាសដែលជាសម្ព័ន្ធមិត្តប៉ាឡេស្ទីន បានធ្វើសង្រ្គាមជាមួយអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា។

មនុស្សជាង១២.៥០០នាក់ ត្រូវបានសម្លាប់នៅក្នុងជម្លោះរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល

2023/11/14 11:04:21 am        350
ជម្លោះដ៏បង្ហូរឈាមនៅតំបន់ហ្កាហ្សា បានឆក់យកជីវិតមនុស្សជាង ១២.៥០០នាក់ ទាំងនៅខាងប៉ាឡេស្ទីន និងអ៊ីស្រាអែល នេះបើយោងតាមទិន្នន័យដែលចេញផ្សាយដោយក្រុមអាជ្ញាធរសុខាភិបាលទាំងសងខាង។ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរដ្ឋាភិបាលនៃតំបន់ហ្កាហ្សា ស្ទ្រីប កាលពីល្ងាចថ្ងៃអាទិត្យ បានបង្ហាញចំនួនអ្នកស្លាប់ដ៏គួរឱ្យភ្ញាក់ផ្អើលនៃមនុស្ស ១១.១៨០នាក់ រួមទាំងកុមារជាង ៤.៦០០នាក់ ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះបច្ចុប្បន្ន ដែលចាប់ផ្តើមកាលពីថ្ងៃទី ៧ ខែតុលា មក។លើសពីនេះ តំបន់វេស ប៊ែង ក៏បានរាយការណ៍ថាមានអ្នកស្លាប់ចំនួន ១៨៣នាក់ ផងដែរ។ យោងតាមសារព័ត៌មាន The Times of Israel កាលពីថ្ងៃសុក្រ បានឱ្យដឹងថា ក្រសួងការបរទេសអ៊ីស្រាអែល បានកែប្រែចំនួនអ្នកស្លាប់ដោយការវាយប្រហាររបស់ពួកហាម៉ាស កាលពីថ្ងៃទី ៧ ខែតុលា ពីចំនួន១.៤០០នាក់ ទៅត្រឹមតែ ១.២០០នាក់ប៉ុណ្ណោះ។ ប្រភពពីប៉ាឡេស្ទីនបាននិយាយថា ជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស បានបន្តនៅក្នុងតំបន់ជាច្រើននៃភាគខាងជើងហ្កាហ្សា ហើយការវាយលុកពីភាគីហាម៉ាសមិនបានបញ្ឈប់នោះទេ។របាយការណ៍របស់សារព័ត៌មាន រ៉យទ័រ កាលពីថ្ងៃអាទិត្យ បានដកស្រង់សម្តីក្រុមមន្ត្រីប៉ាឡេស្ទីន ដែលនិយាយថា ក្រុមហាម៉ាស កាលពីថ្ងៃអាទិត្យ បានប្រកាសផ្អាកការផ្លាស់ប្តូរចំណាប់ថ្នូរ បន្ទាប់ពីអ៊ីស្រាអែល បានវាយប្រហារមន្ទីរពេទ្យ អាល់ស៊ីហ្វា ដែលជាអគារវេជ្ជសាស្ត្រដ៏ធំបំផុតមួយនៅតំបន់ហ្កាហ្សា៕

អ៊ីស្រាអែលបញ្ចេញវីដេអូបង្ហាញពីភ័ស្តុតាងនៃអាវុធរបស់ហាម៉ាស ផ្លូវរូងក្រោមដីដែលភ្ជាប់ទៅនឹងបន្ទប់ក្រោមដីនៃមន្ទីរពេទ្យ

2023/11/14 11:00:50 am        522
រូបភាពវីដេអូដែលត្រូវបានចេញផ្សាយដោយកងកម្លាំងការពារអ៊ីស្រាអែល (IDF) បង្ហាញពីផ្នែកខាងក្នុងនៃប្រព័ន្ធផ្លូវរូងក្រោមដីដែលប្រើប្រាស់ដោយក្រុមភេរវករហាម៉ាស ដោយភ្ជាប់ទៅនឹងមន្ទីរពេទ្យ ដែលក្រុមសកម្មប្រយុទ្ធប្រើជាមូលដ្ឋានប្រតិបត្តិការ។នៅក្នុងវីដេអូនោះ អ្នកនាំពាក្យរបស់ IDF លោកឧត្តមនាវីឯក Daniel Hagari ឈរនៅមុខផ្ទះរបស់ភេរវករជាន់ខ្ពស់ម្នាក់ ដែលបានដឹកនាំការវាយឆ្មក់ចូលទៅក្នុងប្រទេសអ៊ីស្រាអែល ដែលនៅជាប់សាលារៀន និងមានចម្ងាយប្រហែល ២០០យ៉ាត (១៨២ ម៉ែត្រ)ពីមន្ទីរពេទ្យមួយ។បន្ទាប់មក លោក Hagari បង្ហាញផ្លូវរូងក្រោមដីប្រតិបត្តិការមួយ ដែលមានខ្សែអគ្គិសនីចុះពីផ្លូវរូងក្រោមដីប្រវែងប្រហែល ២០ម៉ែត្រ ដែលនាំទៅដល់ទ្វារការពារគ្រាប់កាំភ្លើង និងសារធាតុផ្ទុះ។អ្នកនាំពាក្យ IDF មានបំណងបង្ហាញ«ភ័ស្តុតាងច្បាស់លាស់» ដែលថាផ្លូវរូងក្រោមដី ត្រូវបានតភ្ជាប់ទៅនឹងមន្ទីរពេទ្យ Rantisi ដែលក្រុមហាម៉ាស បានប្រើជាមូលដ្ឋាន។បន្ទាប់មកលោកបានដឹកនាំក្រុមកាមេរ៉ាចូលទៅក្នុងផ្លូវរូងក្រោមដី និងទៅកាន់មន្ទីរពេទ្យ ដែលភ័ស្តុតាង ត្រូវបានរកឃើញថា ប្រតិបត្តិការរបស់ក្រុមហាម៉ាស ត្រូវបានធ្វើឡើង។

វិបត្តិមនុស្សធម៌កំពុងកើតមាន ខណៈទឹកជំនន់ធ្វើឲ្យមនុស្សរាប់ពាន់នាក់ ជម្លៀសខ្លួនក្នុងប្រទេសសូម៉ាលី

2023/11/13 03:31:12 pm        84
ប្រជាជនរហូតដល់មួយលាននាក់ នៅក្នុងប្រទេសសូម៉ាលី កំពុងប្រឈមមុខនឹងផលប៉ះពាល់ដ៏អាក្រក់នៃភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បង្កជាវិបត្តិមនុស្សធម៌នៅក្នុងប្រទេស ខណៈបាតុភូតអាកាសធាតុពិភពលោក អែល នីញ៉ូ បានបង្កមហន្តរាយនៅអាហ្វ្រិកខាងកើត។ ពលរដ្ឋដែលផ្លាស់ទីលំនៅ កំពុងជួបប្រទះនឹងបញ្ហាប្រឈមក្នុងការស្វែងរកទីជម្រកសមរម្យ ខណៈហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនដែលបានខូចខាត ឬមិនគ្រប់គ្រាន់ កំពុងរារាំងដល់ការផ្តល់ជំនួយ និងការផ្គត់ផ្គង់សំខាន់ៗដោយទីភ្នាក់ងារជាតិ និងអន្តរជាតិ។គ្រោះទឹកជំនន់នេះបានកើតឡើងត្រឹមតែរយៈពេលប៉ុន្មានខែប៉ុណ្ណោះ បន្ទាប់ពីប្រទេសនៅតំបន់ស្នែងអាហ្រ្វិកមួយនេះ បានស៊ូទ្រាំនឹងគ្រោះរាំងស្ងួតជាប្រវត្តិសាស្ត្រ។ ទោះបីជាមានការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលសូម៉ាលី ក៏ដោយ ទីក្រុងជាច្រើននៅតែត្រូវលិចទឹក។ ទោះជាយ៉ាងណាក៏ដោយ គំនិតផ្តួចផ្តើមមនុស្សធម៌នៅតែបន្តក្នុងប្រទេសនេះ បើទោះបីជាមានឧបសគ្គដ៏តានតឹងផ្នែកភស្តុភារក៏ដោយ។សូម៉ាលី មិនមែនជាប្រទេសតែមួយក្នុងតំបន់ ដែលរងផលប៉ះពាល់ដោយបាតុភូតអាកាសធាតុពិភពលោកនេះ ដែលគេស្គាល់ថាជាព្រឹត្តិការណ៍អាកាសធាតុ អែល នីញ៉ូ នោះទេ។ ប្រទេសកេនយ៉ា និងអេត្យូពី ក៏បានរាយការណ៍ពីការស្លាប់ និងការផ្លាស់ទីលំនៅ ដោយសារភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ផងដែរ។ អង្គការសហប្រជាជាតិនិយាយថា ខ្លួននឹងផ្តល់ជំនួយចំនួន ២៥លានដុល្លារអាមេរិក ដើម្បីចាប់ផ្តើមជំនួយសង្គ្រោះជីវិតសម្រាប់អ្នកដែលរងផលប៉ះពាល់ពីគ្រោះធម្មជាតិនេះ៕

សមត្ថកិច្ចចំរុះចុះទៅស្រាវជ្រាវករណីផ្ទុះអាវុធជាច្រើនគ្រាប់លើភ្នំគិរីរម្យ

2023/11/13 02:41:26 pm        1862
កំពង់ស្ពឺ ៖ សមត្ថកិច្ចចំរុះជាច្រើននាក់បានចុះទៅស្រាវជ្រាវភ្លាមៗ បន្ទាប់ពីមានការផ្ទុះអាវុធជាច្រើនគ្រាប់នៅលើភ្នំគិរីរម្យ និងបានរកឃើញសំបកអាវុធបាញ់រួចជាង២០០គ្រាប់ ។ប្រភពព័ត៌មានបានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ អាជ្ញាធរខេត្តកំពង់ស្ពឺ បានបង្កើតគណៈកម្មការចំរុះមួយចុះទៅស្រាវជ្រាវនៅចំណុចផ្ទះលំហែស្ថិតនៅភូមិថ្មី ហៅចំការតែ ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ជារបស់ឈ្មោះ ឆាយ ភេទប្រុស អាយុប្រហែល២៨ឆ្នាំ រស់នៅរាជធានីភ្នំពេញ ដែលគណៈកម្មការនេះមាន អាជ្ញាធរភូមិ ឃុំ មន្ត្រីបរិស្ថាន និងកម្លាំងនគរបាល និងកងរាជអាវុធហត្ថផងដែរ បន្ទាប់ពីទទួលបានព័ត៌មានពីការបាញ់បោះសេរីជាច្រើនគ្រាប់។ប្រភពព័ត៌មានបន្ថែមថា ក្រោយសួរនាំសាក្សីមួយចំនួននៅកន្លែងកើតហេតុ សមត្ថកិច្ចបានដឹងថា កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ចាប់ពីវេលាម៉ោង១៦:០០ រហូតដល់យប់ជ្រៅ នៅទីតាំងកើតហេតុមានកម្មពីធីខួបកំណើត និងមានការបាញ់បោះសេរីជាបន្តបន្ទាប់។ ប្រភពបន្ថែមថា សមត្ថកិច្ចបានរកឃើញវត្ថុតាងជុំវិញកន្លែងកើតហេតុរួមមាន សំបកគ្រាប់កាំភ្លើងខ្លីចំរុះចំនួន ១១២គ្រាប់ សំបកគ្រាប់កាំភ្លើងM16ចំនួន ៣៦គ្រាប់ និងសំបកគ្រាប់កាំភ្លើងAKចំនួន៥៥គ្រាប់។ គណ:កម្មការបាននាំវត្ថុតាងទាំងអស់យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីធ្វើការស្រាវជ្រាវបន្ត៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

ក្រុមហេសបូឡាអះអាងថា ខ្លួនកំពុងប្រើអាវុធថ្មី ក្នុងការប្រយុទ្ធជាមួយទាហានអ៊ីស្រាអែល

2023/11/13 02:21:09 pm        293
មេដឹកនាំក្រុមសកម្មប្រយុទ្ធហេបូឡារបស់ប្រទេសលីបង់ បាននិយាយកាលពីថ្ងៃសៅរ៍ថា ក្រុមសកម្មប្រយុទ្ធរបស់ខ្លួន បានបង្ហាញអាវុធថ្មី រួមទាំងមីស៊ីលដែលមានក្បាលគ្រាប់ធុនធ្ងន់ នៅក្នុងការប្រយុទ្ធដែលកំពុងបន្ត នៅតាមព្រំដែនលីបង់-អ៊ីស្រាអែល ដោយបន្ថែមថា ពួកគេ នឹងបន្តប្រើប្រាស់ព្រំដែនដ៏តានតឹង ដើម្បីដាក់សម្ពាធលើអ៊ីស្រាអែល។លោក សាយយីដ ហាសសាន ណាស្រាលឡា (Sayyed Hassan Nasrallah) ក៏បានស្តីបន្ទោសសហរដ្ឋអាមេរិកជុំវិញសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស ដោយនិយាយថា សហរដ្ឋអាមេរិកជាប្រទេសតែមួយគត់ដែលអាចបញ្ឈប់ការវាយលុកយ៉ាងទូលំទូលាយរបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សាស្ទ្រីប ប៉ុន្តែមិនបានធ្វើដូច្នេះទេ។ លោកបាននិយាយថា ការវាយប្រហារលើកងទ័ពអាមេរិក នៅប្រទេសអ៊ីរ៉ាក់ និងស៊ីរី ដែលទីក្រុងវ៉ាស៊ីនតោន និយាយថា បានឈានដល់គ្រាប់រ៉ុក្កែតជាង៤០គ្រាប់ និងការវាយប្រហារដោយយានដ្រូន នឹងបន្តរហូតដល់សង្រ្គាមនៅតំបន់ហ្កាហ្សា ឈានដល់ទីបញ្ចប់។ប្រទេសអ៊ីស្រាអែល ប្រកាសស្ទាក់ចាប់ប្រតិបត្តិការ Arrow-3 ជាលើកដំបូង។ការអត្ថាធិប្បាយរបស់លោក ណាស្រាលឡា បានកើតឡើង ខណៈដែលស្ថានភាពនៅតាមបណ្តោយព្រំដែនភាគខាងត្បូងរបស់ប្រទេសលីបង់ បន្តកើនឡើង។ ក្រុមហេសបូឡាកាលពីថ្ងៃសុក្រ បានវាយប្រហារភាគខាងជើងអ៊ីស្រាអែលដោយយានដ្រូនអត្តឃាតចំនួន បីគ្រឿង បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រា អែល នៅភាគកណ្តាលប្រទេសស៊ីរី បានសម្លាប់ជនសកម្មប្រយុទ្ធហេសបូឡាចំនួន ៧នាក់។

សហគមន៍ជនភាគតិចអារ៉ាប់ មានមោទនភាព ក្នុងការចូលរួមបម្រើក្នុងសង្គ្រាមរបស់អ៊ីស្រាអែល

2023/11/13 02:13:50 pm        267
នៅក្នុងភូមិឌ្រូស (Druze) នៃទីក្រុងហឺ្វហ្វេស (Hurfeish) ដែលជាសហគមន៍ជនជាតិភាគតិចអារ៉ាប់នៅជិតព្រំដែនរបស់អ៊ីស្រាអែលជាមួយប្រទេសលីបង់ ភាគច្រើនជាស្ត្រី នៅតែមាន បន្ទាប់ពីបុរសជាច្រើនបានចាកចេញ ដើម្បីចូលរួមធ្វើសង្រ្គាម នៅខ្សែត្រៀមជួរមុខ។សហគមន៍នេះ ស្ថិតនៅតំបន់ហ្គាលីលី (Galilee) ដែលតុបតែងលំអដោយទង់ជាតិអ៊ីស្រាអែលយ៉ាងភ្លឺ និងភូមិឌ្រូស គឺសម្បូរដោយអ្នកស្នេហាជាតិ ចាប់តាំងពីក្រុមសកម្មប្រយុទ្ធហាម៉ាសមកពីហ្កាហ្សា បានវាយលុកតាមព្រំដែនជាមួយអ៊ីស្រាអែល ដែលមានចម្ងាយប្រហែល ២០០ គីឡូម៉ែត្រ (១២៥ម៉ាយ) ទៅភាគខាងត្បូង។តួលេខផ្លូវការចុងក្រោយរបស់អ៊ីស្រាអែល បានឱ្យដឹងថា ការវាយប្រហារនេះ បានបណ្តាលឲ្យមនុស្សប្រហែល ១.២00នាក់ ស្លាប់ នៅខាងអ៊ីស្រាអែល ដែលភាគច្រើនជាជនស៊ីវិល ត្រូវបានសម្លាប់ នៅថ្ងៃទី៧ ខែតុលា។អ៊ីស្រាអែល បានសងសឹកជាមួយនឹងយុទ្ធនាការទម្លាក់គ្រាប់បែកឥតឈប់ឈរ រួមនឹងការវាយលុក នៅក្នុងតំបន់ហ្កាហ្សា។ មនុស្សជាង ១១.000នាក់ នៅក្នុងទឹកដីប៉ាឡេស្ទីន ត្រូវបានសម្លាប់ ដែលភាគច្រើនជាជស៊ីវិលផងដែរ នេះបើយោងតាមតួលេខចុងក្រោយពីក្រសួងសុខាភិបាល នៅតំបន់ហ្កាហ្សា ដែលគ្រប់គ្រង ក្រុមហាម៉ាស។

បទបញ្ជាបណ្តេញជនអន្តោប្រវេសន៍របស់ប៉ាគីស្ថាន ធ្វើឲ្យវិបត្តិអាហ្វហ្គានីស្ថាន កាន់តែធ្ងន់ធ្ងរ

2023/11/13 02:04:10 pm        227
ការសម្រេចរបស់រដ្ឋាភិបាលប៉ាគីស្ថាន កាលពីខែមុន ក្នុងការនិរទេសជនអន្តោប្រវេសន៍អាហ្វហ្គានីស្ថាន ដែលគ្មានឯកសារ ត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេវិញ បានធ្វើឱ្យវិបត្តិមនុស្សធម៌ របស់ប្រទេសនេះកាន់តែធ្ងន់ធ្ងរឡើង ដែលមនុស្សជាច្រើនគិតថាមិនអាចកាន់តែអាក្រក់ជាងនេះនោះទេ។ មនុស្សរាប់ម៉ឺននាក់ បានភៀសខ្លួនចេញពីប្រទេសប៉ាគីស្ថាន ជាទីដែលពួកគេបានស្វែងរកការជ្រកកោនពីសង្គ្រាម គ្រោះទុរ្ភិក្ស និងការធ្វើទុក្ខបុកម្នេញអស់ជាច្រើនទសវត្សរ៍មកហើយ។ក្រុមគ្រួសារជាច្រើនរបស់ជនជាតិអាហ្វហ្គានីស្ថាន ត្រូវបានបណ្ដេញចេញ ហើយកំពុងឆ្លងត្រឡប់ទៅប្រទេសកំណើត ដែលគ្រប់គ្រងដោយពួកតាលីបង់វិញដោយគ្មានអាហារ ទឹក ឬជម្រកនោះឡើយ។ ការមកដល់នៃពលរដ្ឋខ្លួនជិតរាប់ពាន់នាក់ពីប្រទេសប៉ាគីស្ថាន មានន័យថា ទ្រព្យសម្បត្តិរបស់ប្រទេសអាហ្វហ្គានីស្ថាន ហៀបនឹងធ្លាក់ចុះបន្ថែមទៀត។ផែនការធ្វើមាតុភូមិនិវត្តន៍ជនបរទេសខុសច្បាប់ របស់ទីក្រុងអ៊ីស្លាម៉ាបាដ បានផ្តល់ឱ្យជនជនអន្តោប្រវេសន៍អាហ្វហ្គានីស្ថាន ដែលគ្មានឯកសារ ត្រឹមតែរយៈពេលមួយខែប៉ុណ្ណោះ រហូតដល់ថ្ងៃទី ១ ខែវិច្ឆិកា ដើម្បីចាកចេញពីប្រទេស។ មនុស្សច្រើនជាង ២០ម៉ឺននាក់ បានចាកចេញរួចទៅហើយ និងមនុស្សជាច្រើនទៀតអាចនឹងចាកចេញជាបន្តបន្ទាប់ទៀត។ប៉ាគីស្ថានត្រូវបានប៉ាន់ប្រមាណថា មានជនអន្តោប្រវេសន៍ និងជនភៀសខ្លួនអាហ្វហ្គានីស្ថាន ប្រហែល ៤,៤លាននាក់ ហើយជាងមួយភាគបីនៃពលរដ្ឋទាំងនោះមិនមានឯកសារត្រឹមត្រូវនោះទេ នេះបើយោងតាមក្រុមអាជ្ញាធរ។ ការវិលត្រឡប់មកវិញរបស់ជនជាតិអាហ្វហ្គានីស្ថាន រាប់សែននាក់នេះ នឹងធ្វើឱ្យស្ថានភាពក្នុងប្រទេសនេះកាន់តែធ្ងន់ធ្ងរបន្ថែមទៀត ទៅដល់អ្វីដែលជាសោកនាដកម្មមនុស្សធម៌ដ៏អាក្រក់បំផុតរបស់ពិភពលោករួចទៅហើយនេះ៕

មន្ទីរពេទ្យកាន់តែច្រើនត្រូវបានផ្អាកប្រតិបត្តិការ ខណៈអ៊ីស្រាអែលតាមប្រម៉ាញ់ក្រុមហាម៉ាស

2023/11/13 01:59:35 pm        248
មន្ទីរពេទ្យសំខាន់ៗចំនួន២បន្ថែមទៀត នៅក្នុងតំបន់ហ្កាហ្សា ត្រូវបានបិទលែងទទួលអ្នកជំងឺថ្មី កាលពីថ្ងៃអាទិត្យទី១២វិច្ឆិកា ដោយនិយាយថា ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល បូករួមទាំងកង្វះប្រេងឥន្ធនៈ និងថ្នាំពេទ្យ បានបង្កគ្រោះថ្នាក់កាន់តែខ្លាំង ដល់ទារក ហើយមួយចំនួនអាចស្លាប់។ ក្រុមបុគ្គលិកមន្ទីរពេទ្យ និយាយថា មន្ទីរពេទ្យនានានៅភាគខាងជើងក្នុងតំបន់ឡោមព័ទ្ធប៉ាឡេស្ទីន ត្រូវបានបិទដោយកងកម្លាំងអ៊ីស្រាអែល និងមិនអាចទទួលបានការថែទាំសម្រាប់អ្នកជំងឺនៅខាងក្នុងមន្ទីរពេទ្យនោះទេ ។ អ៊ីស្រាអែល និយាយថា មន្ទីរពេទ្យនោះគឺជាជម្រកសម្រាប់ក្រុមសកម្មប្រយុទ្ធហាម៉ាសក្នុងតំបន់នោះ ហើយអ្នកជំងឺនៅក្នុងមន្ទីរពេទ្យទាំងនោះគួរតែត្រូវបានជម្លៀសចេញ ។ មន្ត្រីនិយាយថា មន្ទីរពេទ្យធំបំផុត និងធំបំផុតទី២ គឺមន្ទីរពេទ្យ អាល់ ស៊ីហ្វា (Al-Shifa) និងមន្ទីរពេទ្យ អាល់គុដ (Al-Quds) និយាយថា ពួកគេកំពុងផ្អាកប្រតិបត្តិការ ។ មនុស្សកាន់តែច្រើន បានស្លាប់ និងរបួសរាល់ថ្ងៃ ប៉ុន្តែពាក់កណ្ដាលនៃមន្ទីរពេទ្យក្នុងតំបន់នេះ លែងដំណើរការហើយនៅពេលនេះ ដែលអ្នករបួសមានកន្លែងកាន់តែតិចសម្រាប់ការព្យាបាល ។ អឌ្ឍចន្ទក្រហមប៉ាឡេស្ទីន បាននិយាយថា មន្ទីរពេទ្យអាល់គុដ លែងមានដំណើរការហើយ ខណៈ ដែលក្រុមបុគ្គលិកនៅតស៊ូថែទាំអ្នកជំងឺ នៅខាងក្នុងដោយមានសល់ថ្នាំពេទ្យ ទឹក និងអាហារតិចតួច៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្ស ៦នាក់នៅហ្កាហ្សា រួមទាំងអ្នកថតរូបរបស់ Al Jazeera ផងដែរ
06/21/2026 03:06 PM
សាកសពជនអន្តោប្រវេសន៍ ១៥ នាក់ ត្រូវបានអណ្តែតទើលើច្រាំង​សមុទ្រនៅភាគខាងកើតប្រទេសលីប៊ី
06/21/2026 03:06 PM
អតីតសកម្មជនគណបក្សប្រឆាំងចំនួន ៨៧នាក់ ចូលរួមជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា នៅក្នុងស្រុកស្អាង និងស្រុកកោះធំ
06/21/2026 02:06 PM
រដ្ឋបាលរាជធានីភ្នំពេញ និងស្ថានទូតឥណ្ឌា ប្រារព្ធ​ទិវាយោគៈអន្តរជាតិ ដើម្បីជំរុញ​សកម្មភាពកីឡា និងទេសចរណ៍
06/21/2026 02:06 PM
ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកលើកដែកណែនាំយុវជនរក្សាជាកម្លាំងសាមគ្គី
06/21/2026 02:06 PM
កម្ពុជា មានកម្រិតបរិយាបន្នហិរញ្ញវត្ថុ និងលទ្ធភាពទទួលសេវាហិរញ្ញវត្ថុខ្ពស់
06/21/2026 02:06 PM
លោក TRUMP គំរាមយកថ្លៃសេវាឆ្លងកាត់ច្រកសមុទ្រ HORMUZ បើកិច្ចព្រមព្រៀងចុងក្រោយជាមួយអ៊ីរ៉ង់បរាជ័យក្នុងពេល៦០ថ្ងៃ
06/21/2026 02:06 PM
អឺរ៉ុបកំពុងរងការគំរាមកំហែងពីរលកកម្ដៅខ្ពស់ ខណៈបារាំង រឹតត្បិតការប្រើប្រាស់គ្រឿងស្រវឹង
06/21/2026 01:06 PM
ក្រសួងព័ត៌មានជំរុញការផលិតមាតិកាទំនើប ដើម្បីប្រសិទ្ធភាពផ្សព្វផ្សាយក្នុងសម័យឌីជីថល
06/21/2026 01:06 PM
ក្រុមការងារចុះមូលដ្ឋានស្រុកជលគីរី ជំរុញអាជ្ញាធរឃុំបង្កើនគុណភាពសេវាសាធារណៈ
06/21/2026 01:06 PM