បង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
អាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
ជនជាតិចិន ១៦៤នាក់ពាក់ទៀត ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
អាជ្ញាធរស្រុកឈូកព្រមានអាជីវករឱ្យបញ្ឈប់ការទិញលក់ទំនិញនាំចូលពីថៃ

សន្តិសុខ និង សង្គម

លោក Zelenskyy ជំរុញឱ្យអ៊ុយក្រែនត្រៀមទប់ទល់ការវាយប្រហាររបស់រុស្ស៊ីលើហេដ្ឋារចនាសម្ព័ន្ធ

2023/11/14 01:32:40 pm        355
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានព្រមានថា រុស្ស៊ីអាចនឹងបង្កើនការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់អ៊ុយក្រែន នៅមុនពេលរដូវរងាខ្លាំងរបស់ខ្លួន។ លោក Zelenskyy និយាយនៅក្នុងសុន្ទរកថាតាមវីដេអូ ដែលបានចេញផ្សាយថា រុស្ស៊ីអាចនឹងបង្កើនចំនួនយានដ្រូន ឬការវាយប្រហារដោយមីស៊ីលមកលើហេដ្ឋារចនាសម្ព័ន្ធរនៅអ៊ុយក្រែន។ បណ្តាញអគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតរបស់អ៊ុយក្រែន ត្រូវបានដាក់គោលដៅដោយការវាយប្រហាររបស់រុស្ស៊ីក្នុងរយៈពេលប្រហែល៦ខែកន្លងទៅនេះចាប់តាំងពី ខែតុលា ឆ្នាំមុន ដោយបានកាត់ផ្តាច់ការផ្គត់ផ្គង់អគ្គិសនី និងឧបករណ៍កម្តៅក្នុងពេលរដូវរងា។ លោក Zelenskyy បានអំពាវនាវដល់ប្រទេសផ្សេងទៀតឱ្យបន្តជួយអ៊ុយក្រែនបង្កើនសមត្ថភាពការពារដែនអាកាសរបស់ខ្លួន។អ៊ុយក្រែនកំពុងព្យាយាមដណ្តើមយកមកវិញទឹកដីដែលបាត់បង់ ក្នុងតំបន់ Kherson។ កងទ័ពអ៊ុយក្រែន ត្រូវបានគេជឿថា បានឆ្លងកាត់ទៅច្រាំងភាគខាងកើតនៃទន្លេ Dnipro និងបានធ្វើប្រតិបត្តិការ ចាប់តាំងពីខែមុនមក។ ទន្ទឹមនឹងនោះ កងទ័ពរុស្ស៊ី បានបើកការវាយប្រហារលើទីក្រុង Kherson ជាទីក្រុងស្ថិតនៅត្រើយខាងលិចនៃទន្លេ ដែលពួកគេបានដកថយកាលពីមួយឆ្នាំមុន។កាលពីថ្ងៃចន្ទ ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ីចំនួនពីរ បានចេញសេចក្តីប្រកាសដោយដកស្រង់ប្រភពពីក្រសួងការពារជាតិរុស្ស៊ីនិយាយថា ទីបញ្ជាការរបស់អង្គភាពរុស្ស៊ី បានសម្រេចដាក់ទីតាំងកងទ័ពឡើងវិញនៅច្រាំងភាគខាងកើតទន្លេ Dnipro ។ ប៉ុន្តែ ១០ ទៅ ១៥ នាទីក្រោយមក ទីភ្នាក់ងារសារព័ត៌មាន Tass និង RIA-Novosti បានដកការរាយការណ៍ចេញវិញ ដែលបានលើកឡើងថា កងទ័ពរុស្ស៊ី បានត្រៀមខ្លួនរួចជាស្រេចដើម្បីដកថយ។ វាកម្រកើតមានណាស់សម្រាប់ទីភ្នាក់ងារព័ត៌មានរដ្ឋជាច្រើនរបស់រុស្ស៊ី ក្នុងការចេញផ្សាយ និងដកចេញវិញរបាយការណ៍ស្រដៀងគ្នាស្ទើរតែក្នុងពេលដំណាលគ្នា។

មន្ទីរពេទ្យនានានៅហ្កាហ្សាជិតបិទទ្វារទាំងស្រុង ខណៈក្រុមវេជ្ជបណ្ឌិតរៀបរាប់ពីស្ថានភាពសុបិន្តអាក្រក់

2023/11/14 01:26:33 pm        387
ក្រុមផ្ដល់ជំនួយសង្គ្រោះអ៊ីស្លាម(Islamic Relief)កំពុងព្រមានថា មន្ទីរពេទ្យនានានៅក្នុងតំបន់ហ្កាហ្សាជិតបិទទ្វារទាំងស្រុងហើយ ស្របពេលមានការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងនៅថ្ងៃនេះ ។ ជិតពីរភាគបីនៃមន្ទីរពេទ្យទាំងអស់នៅក្នុងតំបន់ហ្កាហ្សា ឥឡូវនេះលែងដំណើរការទាំងស្រុង ហើយមន្ទីរពេទ្យនៅសេសសល់កំពុងតស៊ូដើម្បីបន្តដំណើរការ ខណៈចំនួនជនស៊ីវិលរងរបួសបន្តកើនឡើង។ ការវាយប្រហារកាន់តែខ្លាំងឡើងនាពេលបច្ចុប្បន្ននេះទៅលើមន្ទីរពេទ្យទាំងឡាយ បានធ្វើឱ្យបុគ្គលិកពេទ្យ និងជនស៊ីវិលរងគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ ហើយបណ្តាលឱ្យមានអ្នកស្លាប់ និងរបួស និងការបំផ្លិចបំផ្លិចយ៉ាងច្រើន។ ក្រុមផ្ដល់ជំនួយសង្គ្រោះអ៊ីស្លាមជឿថា មន្ទីរពេទ្យទាំងនោះ មិនត្រូវក្លាយជាគោលដៅឡើយ។ការវាយប្រហារថ្ងៃនេះបន្ថែមសម្ពាធយ៉ាងខ្លាំងទៅលើបណ្ដាមន្ទីរពេទ្យដែលនៅសេសសល់ក្នុងតំបន់ហ្កាហ្សានេះ។ វេជ្ជបណ្ឌិតមួយរូប មកពីមន្ទីរពេទ្យ អាល់ ស៊ីហ្វា (Al Shifa)ដែលត្រូវបានសម្ភាសដោយក្រុមសង្គ្រោះអ៊ីស្លាម មុនពេលការទម្លាក់គ្រាប់បែកថ្ងៃនេះ បានរៀបរាប់ពីស្ថានភាពដ៏គួរឱ្យរន្ធត់ ដោយបុគ្គលិកបានជីកផ្នូរដ៏ធំសម្រាប់សាកសពមិនស្គាល់អត្តសញ្ញាណ ច្រករបៀងដែលពោរពេញទៅដោយមនុស្សភៀសខ្លួនរាប់ពាន់នាក់ និងអ្នកជំងឺ ត្រូវបានរងការទម្លាក់គ្រាប់បែកនៅពេលពួកគេព្យាយាមគេចខ្លួន។ ការទម្លាក់គ្រាប់បែកនាពេលថ្មីៗនេះនៅមន្ទីរពេទ្យនេះ ជាកន្លែងដែលក្រុមសង្គ្រោះអ៊ីស្លាមបានចែកចាយ និងការផ្គត់ផ្គង់ថ្នាំពេទ្យ បានធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់មន្ទីរសម្ភព និងបន្ទប់ឆ្លុះកាំរស្មីអ៊ិច និងបានវាយប្រហារលើទីធ្លាមន្ទីរពេទ្យ ដែលមានអ្នករត់គេចខ្លយនរាប់ម៉ឺននាក់បានស្វែងរកកន្លែងជ្រកកោណ។ វេជ្ជបណ្ឌិតរូបនេះ បានព្រមានពីការផ្ទុះឡើងនៃជំងឺផ្សេងៗ នៅក្នុងមន្ទីរពេទ្យដោយសារមនុស្សច្រើនពេក និងខ្វះទឹក និងប្រេងឥន្ធនៈជាដើម។ អ្នកជំងឺដែលបានទទួលការវះកាត់កំពុងឆ្លងមេរោគដោយសារតែលក្ខខណ្ឌគ្មានអនាម័យ និងកង្វះឧបករណ៍ ដោយសារការឡោមព័ទ្ធរបស់អ៊ីស្រាអែលនៅតែបន្ត រាំងខ្ទប់ការផ្គត់ផ្គង់សម្ភារៈចាំបាច់ដល់មន្ទីរពេទ្យទាំងអស់៕

ឥណ្ឌូនេស៊ី ជំរុញឲ្យសហរដ្ឋអាមេរិកធ្វើការបន្ថែមទៀត ដើម្បីបញ្ឈប់អំពើឃោឃៅនៅតំបន់ហ្កាហ្សា

2023/11/14 01:22:15 pm        105
ប្រធានាធិបតីប្រទេសឥណ្ដូនេស៊ី លោក Joko Widodo កាលពីថ្ងៃចន្ទ បានជួបជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden នៅសេតវិមាន បានអំពាវនាវឲ្យសហរដ្ឋអាមេរិក ធ្វើការបន្ថែមទៀត ដើម្បីបញ្ឈប់«អំពើឃោឃៅ» នៅក្នុងតំបន់ហ្កាហ្សា ខណៈលោកជំរុញឲ្យមានបទឈប់បាញ់ ក្នុងជម្លោះរបស់អ៊ីស្រាអែល និងក្រុមហាម៉ាស់។លោក Biden បានស្វាគមន៍ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo ខណៈមេដឹកនាំទាំងពីរ ត្រៀមសម្រាប់កិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចតំបន់អាស៊ី-ប៉ាស៊ីហ្វិក នៅក្នុងទីក្រុង San Francisco សម្រាប់កិច្ចពិភាក្សាស្តីពីសន្តិសុខប្រចាំតំបន់និងការផ្លាស់ប្តូរថាមពលស្អាត ស្ថិតក្នុងចំណោមប្រធានបទដ៏ទៃទៀត។ កងកម្លាំងប្រទេសអ៊ីស្រាអែល កំពុងប្រយុទ្ធជាមួយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ក្នុងតំបន់ហ្កាហ្សា រយៈពេលជាង១ខែ បន្ទាប់ពីក្រុមអ្នកប្រយុទ្ធអ៊ីស្លាមនិយមហាម៉ាស់ បើកការវាយប្រហារដ៏ភ្ញាក់ផ្អើលកាលពីថ្ងៃទី៧ ខែតុលា ដោយវាយសម្រុកចូលតាមទីក្រុងនិងសហគមន៍ជាច្រើនរបស់អ៊ីស្រាអែល បណ្តាលឲ្យមនុស្ស១.២០០នាក់ស្លាប់ និងចាប់ជាចំណាប់ថ្នូរជាង២០០នាក់។អ៊ីស្រាអែលបានសងសឹកវិញដោយការទម្លាក់គ្រាប់បែកលើតំបន់ហ្កាហ្សា និងបើកការវាយលុកតាមដីគោក។ អង្គភាពសេវាសុខភាពតំបន់ហ្កាហ្សាគ្រប់គ្រងដោយក្រុមហាម៉ាសនិយាយថា ពលរដ្ឋប៉ាឡេស្ទីន ជាង១១.០០០នាក់ នាក់ត្រូវបានសម្លាប់ ចាប់តាំងពីការប្រយុទ្ធគ្នាចាប់ផ្តើម។

របាយការណ៍៖ក្រុមហាម៉ាស បានរៀបចំសម្រាប់«ដំណាក់កាលទីពីរ»នៃការវាយប្រហារភេរវកម្ម នៅអ៊ីស្រាអែល

2023/11/14 01:04:32 pm        173
សារព័ត៌មានវ៉ាស៊ីនតោនប៉ុស្តិ៍ បានរាយការណ៍ថា ក្រុមសកម្មប្រយុទ្ធហាម៉ាស បានរៀបចំសម្រាប់«ដំណាក់កាលទីពីរ»នៃការវាយប្រហារភេរវកម្មក្នុងប្រទេសអ៊ីស្រាអែល ក្នុងក្តីសង្ឃឹមនៃការបង្កជម្លោះកាន់តែធំឡើង នៅមជ្ឈិមបូព៌ា។សារព័ត៌មាននេះ ដែលបានដកស្រង់សម្តីមន្ត្រីចារកម្ម និងសន្តិសុខបច្ចុប្បន្ន និងជាអតីតអ្នកស៊ើបការណ៍ជាច្រើននាក់មកពីប្រទេសលោកខាងលិច និងមជ្ឈិមបូព៌ាចំនួន៤ បាននិយាយថា ពួកសកម្មប្រយុទ្ធ បាននាំយកគ្រឿងបរិក្ខារ និងគ្រាប់រំសេវគ្រប់គ្រាន់ ដើម្បីទុកសម្រាប់រយៈពេលច្រើនថ្ងៃ។មន្ត្រីមួយចំនួន ក៏បានកាន់ឯកសារដែលរួមបញ្ចូលព័ត៌មានលម្អិតអំពីរបៀបវាយប្រហារអ៊ីស្រាអែលខាងក្នុងកាន់តែស៊ីជម្រៅផងដែរ នេះបើយោងតាមរបាយការណ៍។ ក្រុមសកម្មប្រយុទ្ធហាម៉ាស ចង់ចូលទៅដល់ទីក្រុងធំៗរបស់អ៊ីស្រាអែល ហើយមានផែនការលុកលុយចូលទៅក្នុងតំបន់វេសបែង។អាជ្ញាធរអ៊ីស្រាអែល បាននិយាយថា កាលពីថ្ងៃទី៧ ខែតុលា ភេរវករហាម៉ាស បានសម្លាប់មនុស្សជាង ១.២០០នាក់ និងបានចាប់ពង្រត់មនុស្ស ២៤០នាក់ បន្ថែមទៀត។ អ៊ីស្រាអែល បានបើកការវាយប្រហារលើតំបន់ហ្កាហ្សាក្នុងប៉ុន្មានសប្តាហ៍ បន្ទាប់ពីការវាយប្រហារដែលអាជ្ញាធរសុខាភិបាលហាម៉ាសគ្រប់គ្រងតំបន់ហ្កាហ្សា បាននិយាយថា បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១១.០០០នាក់។

មនុស្សរាប់សិបនាក់ បានស្លាប់ក្នុងការវាយប្រហារពីក្រុមសកម្មប្រយុទ្ធអ៊ីស្លាមនិយម នៅប្រទេសកុងហ្គោ

2023/11/14 12:55:01 pm        100
ក្រុមមន្ត្រីក្នុងតំបន់ និងបុគ្គលិកមនុស្សធម៌ម្នាក់បាននិយាយថា យ៉ាងហោចណាស់មនុស្ស ២៣នាក់ បានស្លាប់ នៅពេលដែលពួកសកម្មប្រយុទ្ធអ៊ីស្លាម បានវាយឆ្មក់ភូមិមួយនៅភាគខាងកើតនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ កាលពីល្ងាចថ្ងៃអាទិត្យ (១២ វិច្ឆិកា)។មេដឹកនាំទីភ្នាក់ងារសង្គមស៊ីវិល លោក Maurice Mabele Musaidi ដែលបានផ្តល់ចំនួនអ្នកស្លាប់ដំបូងចំនួន ១៩នាក់ បាននិយាយថា ក្រុមអ្នកវាយប្រហារបានចងអ្នកភូមិ និងសម្លាប់ពួកគេដោយប្រើកាំបិត និងអាវុធផ្សេងទៀត ខណៈមនុស្សជាច្រើននាក់ទៀតបានរត់គេចខ្លួន។ លោកបានបន្ថែមថា អ្នកខ្លះប្រហែលជាបានលង់ទឹកស្លាប់ នៅពេលដែលពួកគេព្យាយាមឆ្លងទន្លេ ឡាមីយ៉ា (Lamia) ទៅកាន់ប្រទេសអ៊ូហ្គង់ដា ដោយបញ្ជាក់ថា មនុស្សជាច្រើននៅតែបាត់ខ្លួននៅឡើយ។មន្ត្រីក្នុងតំបន់ម្នាក់បាននិយាយកាលពីល្ងាចថ្ងៃច័ន្ទ (១៣ វិច្ឆិកា) ថា ចំនួនអ្នកស្លាប់បានកើនឡើងដល់យ៉ាងហោចណាស់ ៣៣នាក់ រួមទាំងមេទ័ពម្នាក់ផងដែរ ហើយកុមារពីរនាក់បានលង់ទឹកស្លាប់ ខណៈពួកគេព្យាយាមរត់ទៅកាន់ប្រទេសអ៊ូហ្គង់ដា។អ្នកនាំពាក្យរបស់កងទ័ពកុងហ្គោបាននិយាយថា ការវាយប្រហារនៅក្នុងតំបន់ វ៉ាតាលីងហ្កា (Watalinga) នៃដែនដី បេនី ធ្វើឡើងដោយកងកម្លាំងសម្ព័ន្ធមិត្តប្រជាធិបតេយ្យ (ADF) ជាក្រុមប្រដាប់អាវុធមានមូលដ្ឋាននៅភាគខាងកើតប្រទេសកុងហ្គោ ដែលបានសន្យាភក្តីភាពចំពោះក្រុមរដ្ឋអ៊ីស្លាម៕

ព្រះមហាក្សត្រហ្ស៊កដានី ច្រានចោលផែនការរបស់អ៊ីស្រាអែល ណាមួយក្នុងការកាន់កាប់តំបន់ហ្កាហ្សា

2023/11/14 12:50:03 pm        143
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បាននិយាយកាលពីថ្ងៃចន្ទថា ព្រះមហាក្សត្រ អាប់ឌូលឡា (Abdullah) របស់ប្រទេសហ្ស៊កដានី បានច្រានចោលផែនការណាមួយរបស់អ៊ីស្រាអែលក្នុងការកាន់កាប់ផ្នែកខ្លះនៃតំបន់ហ្កា ហ្សា ឬបង្កើតតំបន់សន្តិសុខ នៅក្នុងដែនដីនេះ ដោយនិយាយថា មូលហេតុដើមនៃវិបត្តិនេះ គឺការបដិសេធរបស់អ៊ីស្រាអែលចំពោះសិទ្ធិស្របច្បាប់របស់ប៉ាឡេស្ទីន។នៅក្នុងការអត្ថាធិប្បាយនៅព្រះបរមរាជវាំង ព្រះមហាក្សត្រអង្គនេះ ត្រូវបានដកស្រង់ព្រះបន្ទូល ដោយបានប្រាប់ក្រុមអ្នកនយោបាយជាន់ខ្ពស់ថា៖«គ្មានដំណោះស្រាយផ្នែកយោធា ឬសន្តិសុខ» ចំពោះជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីនទេ»។ព្រះអង្គ បានមានព្រះបន្ទូលថា តំបន់ហ្កាហ្សាដែលត្រូវបានបំផ្លិចបំផ្លាញដោយសង្គ្រាម មិនគួរត្រូវបានអ៊ីស្រាអែលកាត់ផ្តាច់ចេញពីទឹកដីប៉ាឡេស្ទីនផ្សេងទៀតទេ។ព្រះមហាក្សត្រ បានបន្ទូលទៀតថា៖«ឫសគល់នៃវិបត្តិ គឺការកាន់កាប់របស់អ៊ីស្រាអែលលើទឹកដីប៉ាឡេស្ទីន និងការបដិសេធសិទ្ធិស្របច្បាប់របស់ប៉ាឡេស្ទីន»។លោក បានបន្ថែមថា៖«ដំណោះស្រាយចាប់ផ្តើមពីទីនោះ ហើយផ្លូវផ្សេងទៀត ត្រូវបានបញ្ចប់ដោយសារការបរាជ័យ ហើយវដ្តនៃអំពើហិង្សា និងការបំផ្លិចបំផ្លាញ គឺកាន់តែច្រើនឡើង»។

មនុស្សជាច្រើនត្រូវបានចាប់ខ្លួន ក្នុងការតវ៉ាទាមទារបទឈប់បាញ់នៅខាងក្រៅស្ថានកុងស៊ុលអ៊ីស្រាអែល ក្នុងទីក្រុង Chicago

2023/11/14 12:46:38 pm        119
ក្រុមអ្នកតវ៉ាជាង២០នាក់ ត្រូវបានចាប់ខ្លួននៅក្នុងអគារមួយ ជាទីតាំងស្ថានកុងស៊ុលអ៊ីស្រាអែល ក្នុងទីក្រុង Chicago រដ្ឋ Illinois កាលពីថ្ងៃចន្ទ។អ្នកដែលត្រូវបានចាប់ខ្លួន គឺជាផ្នែកនៃការតវ៉ាមួយ មានចំនួនអ្នកចូលរួមរាប់រយនាក់ មកប្រមូលផ្តុំគ្នានៅខាងក្រៅអគារ Accenture Tower ក្នុងទីប្រជុំជនទីក្រុង Chicago ជាអគារមួយដែលផ្តល់ទីតាំងសម្រាប់ស្ថានកុងស៊ុលអ៊ីស្រាអែលនៅជាន់កប់ពពក។ យោងតាមសារព័ត៌មាន ABC News បានឲ្យដឹងថា ក្រុមអ្នកតវ៉ា កំពុងអំពាវនាវដល់ប្រទេសអ៊ីស្រាអែល បញ្ចប់ការឈ្លានពានតាមដីគោក នៅតំបន់ហ្កាហ្សា និងព្រមព្រៀងឲ្យមានបទឈប់បាញ់។យោងាតមការរាយការរបស់ប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា អ្នកតវ៉ាច្រើននាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីមករារាំងនៅជណ្តើរយន្តក្នុងអគារ ជាទីតាំងមជ្ឈមណ្ឌលដឹកជញ្ជូន Ogilvie Transportation Center ។

មន្ត្រីអង្គការសហប្រជាជាតិព្រមានថា កង្វះប្រេងឥន្ធនៈនៅតំបន់ហ្កាហ្សា នឹងបញ្ឈប់ការដឹកជញ្ជូនជំនួយ និងទំនាក់ទំនង

2023/11/14 12:43:32 pm        96
លោក Andrea de Domenico ប្រធានការិយាល័យរបស់អង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌នៅក្នុងតំបន់កាន់កាប់ប៉ាឡេស្ទីន បាននិយាយថា កង្វះប្រេងឥន្ធនៈនៅក្នុងតំបន់ហ្កាហ្សា នឹងនាំឲ្យការដឹកជញ្ជូនជំនួយនិងទំនាក់ទំនង ត្រូវបញ្ឈប់ភ្លាមៗនៅថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកានេះ។ក្នុងអំឡុងសន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទ លោក De Domenico បាននិយាយថា ការធ្វើឲ្យអស់ប្រេងឥន្ធនៈ និងការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្ត កំពុងធ្វើឱ្យជីវិតរស់នៅរបស់ពលរដ្ឋតំបន់ហ្កាហ្សា «ស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់ខ្លាំង»។ ដោយដកស្រង់របាយការណ៍ពីក្រុមហ៊ុន Paltel ជាក្រុមហ៊ុនទូរគមនាគមន៍របស់ដែនដីប៉ាឡេស្ទីន មន្ត្រីអង្គការសហប្រជាជាតិបាននិយាយថា ប្រព័ន្ធរបស់ក្រុមហ៊ុនទាំងអស់នឹងត្រូវបិទនៅថ្ងៃព្រហស្បតិ៍ ដោយបង្អាក់ដល់ទំនាក់ទំនង។បន្ទាប់ពីការប្រយុទ្ធគ្នានៅជុំវិញមន្ទីរពេទ្យ Al-Shifa លោក De Domenico បាននិយាយថា គិលានុបដ្ឋាយិកា ៣ នាក់ត្រូវបានសម្លាប់ ហើយអ្នកជំងឺរាប់សិបនាក់ត្រូវបានជម្លៀសចេញ។ កាលពីយប់ថ្ងៃចន្ទគ្រាប់រ៉ុក្កែតជាច្រើនគ្រាប់ ត្រូវបានបាញ់ចេញពីតំបន់ហ្កាហ្សាចូលទៅកាន់ប្រទេសអ៊ីស្រាអែល ដែលទំនងជាត្រូវបានស្ទាក់ចាប់ដោយប្រព័ន្ធការពារដែនអាកាស Iron Dome របស់អ៊ីស្រាអែល។

មនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀសចេញ ខណៈប្រទេសអ៊ីស្លង់ ត្រៀមទប់ទល់នឹងការផ្ទុះភ្នំភ្លើង

2023/11/14 12:29:03 pm        157
ក្រុមអាជ្ញាធរបាននិយាយថា រញ្ជួយដីប្រហែល ៩០០ដង បានវាយប្រហារភាគខាងត្បូងប្រទេសអ៊ីស្លង់ កាលពីថ្ងៃច័ន្ទ (១៣ វិច្ឆិកា) ដោយបន្ថែមពីលើការរញ្ជួយរាប់ម៉ឺនដង ដែលបានកើតឡើងនៅក្នុងតំបន់រយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ខណៈប្រទេសមួយនេះកំពុងត្រៀមខ្លួនទប់ទល់សម្រាប់លទ្ធភាពនៃការផ្ទុះភ្នំភ្លើងដ៏គ្រោះថ្នាក់មួយ។មនុស្សជិត ៤.០០០នាក់ ត្រូវបានជម្លៀសចេញកាលពីចុងសប្តាហ៍ ដោយសារក្រុមអាជ្ញាធរភ័យខ្លាចថា កម្ទេចថ្មរលាយនឹងកើនឡើងដល់ផ្ទៃផែនដី ហើយអាចវាយប្រហារទីក្រុងឆ្នេរសមុទ្រ និងស្ថានីយ៍ថាមពលកម្ដៅក្នុងផែនដី។ប្រជាជននៅក្នុងទីក្រុង ហ្រ្គីនដាវីក (Grindavik) នៃប្រទេសអ៊ីស្លង់ នេះត្រូវបានជម្លៀសចេញពីលំនៅឋានរបស់ពួកគេកាលពីព្រឹកព្រលឹមថ្ងៃសៅរ៍ ខណៈដែលដីរញ្ជួយ បណ្ដាលឲ្យខូចខាតផ្លូវ និងរចនាសម្ព័ន្ធនៃអគារនានាផងដែរ។មន្ត្រីជួយសង្គ្រោះម្នាក់បាននិយាយថា ស្ទើរតែទាំងអស់នៃប្រជាជនចំនួន ៣.៨០០នាក់ នៃទីក្រុងនេះ អាចស្វែងរកកន្លែងស្នាក់នៅជាមួយសមាជិកគ្រួសារ ឬមិត្តភក្តិ ហើយមនុស្សចន្លោះពី ៥០នាក់ ទៅ ៧០នាក់ កំពុងស្នាក់នៅក្នុងមជ្ឈមណ្ឌលជម្លៀស៕

ប្រធានាធិបតីសហរដ្ឋអាមេរិក លើកឡើងពីតំបន់ហ្កាហ្សាថា «ត្រូវតែការពារមន្ទីរពេទ្យ»

2023/11/14 12:24:39 pm        228
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បាននិយាយកាលពីថ្ងៃចន្ទ ទី១៣ ខែវិច្ឆិកាថា មន្ទីរពេទ្យ Al Shifa នៅទីក្រុងតំបន់ហ្កាហ្សា ត្រូវតែបានការពារ ហើយលោកសង្ឃឹមថានឹងមានសកម្មភាពបង្កការបំផ្លាញកាន់តែតិច នៅទីនោះ។សេចក្តីថ្លែងការណ៍របស់លោក Biden ទៅកាន់អ្នកសារព័ត៌មាននៅក្នុងព្រឹត្តិការណ៍មួយ នៅការិយាល័យ Oval ធ្វើឡើង ខណៈរថក្រោះរបស់អ៊ីស្រាអែលបានចូលកាន់កាប់នៅទីតាំងច្រកទ្វារមន្ទីរពេទ្យធំរបស់ទីក្រុងតំបន់ហ្កាហ្សា ជាគោលដៅសំខាន់ក្នុងការប្រយុទ្ធរបស់អ៊ីស្រាអែលដើម្បីដណ្តើមការគ្រប់គ្រងពាក់កណ្តាលនៅភាគខាងជើងតំបន់ហ្កាហ្សា និងជាកន្លែងដែលក្រុមគ្រូពេទ្យសង្គ្រោះបឋម បាននិយាយថាអ្នកជំងឺរួមមានទាំងទារកទើបនឹងកើតបានស្លាប់ដោយសារខ្វះប្រេងឥន្ធនៈ។អ្នកនាំពាក្យក្រសួងសុខាភិបាលតំបន់ហ្កាហ្សា លោក Ashraf Al-Qidra ដែលស្ថិតនៅក្នុងមន្ទីរពេទ្យ Al Shifa បាននិយាយថា អ្នកជំងឺ ៣២ នាក់បានស្លាប់ក្នុងរយៈពេលបីថ្ងៃចុងក្រោយនេះ រួមទាំងទារកទើបនឹងកើត ៣ នាក់ ដែលបណ្តាលមកពីការហ៊ុមព័ទ្ធមន្ទីរពេទ្យ និងកង្វះថាមពលអគ្គិសនី។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងព័ត៌មានជំរុញការផលិតមាតិកាទំនើប ដើម្បីប្រសិទ្ធភាពផ្សព្វផ្សាយក្នុងសម័យឌីជីថល
06/21/2026 01:06 PM
ក្រុមការងារចុះមូលដ្ឋានស្រុកជលគីរី ជំរុញអាជ្ញាធរឃុំបង្កើនគុណភាពសេវាសាធារណៈ
06/21/2026 01:06 PM
បូលីវី ប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្ន ស្របពេលវិបត្តិបិទផ្លូវនៅតែបន្ត
06/21/2026 01:06 PM
ក្រុមការងារចុះជួយឃុំត្រពាំងជងបន្តផ្តល់កូនឈើហូបផ្លែជូនពលរដ្ឋ បំផុសយុទ្ធនាការ«ភូមិស្អាត»
06/21/2026 01:06 PM
ទេសាភិបាលធនាគារជាតិ៖ រាជរដ្ឋាភិបាលផ្ដល់អាទិភាពខ្ពស់ដល់ការអភិវឌ្ឍធនធានមនុស្ស
06/21/2026 12:06 PM
ស្ត្រីម្នាក់ស្លាប់ និងមនុស្ស១.៧០០ នាក់ត្រូវបានជម្លៀសក្នុងអគ្គិភ័យលើសណ្ឋាគារឆ្នេរសុមុទ្រនៅសាធារណរដ្ឋដូមីនីក
06/21/2026 12:06 PM
ប្រធានក្រុមការងារចុះមូលដ្ឋាន៖ បក្សប្រជាជនប្រកាន់ខ្ជាប់នូវឧត្តមគតិស្នេហាជាតិ និងការអភិវឌ្ឍ
06/21/2026 12:06 PM
ស.ស.យ.ក រៀបចំពិធីបង្សុកូលឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធវីរៈកងទ័ព ឥស្សរជនអ្នកស្នេហាជាតិ នៅតំបន់ប្រវត្តិសាស្ត្រកោះថ្ម
06/21/2026 12:06 PM
សហគ្រាសក្នុងស្រុកគាំទ្រវិធានការទប់ស្កាត់ការគេចពន្ធ និងការនាំចូលទំនិញខុសច្បាប់
06/21/2026 12:06 PM
អ៊ុយក្រែននិយាយថា ការវាយប្រហាររបស់រុស្ស៊ីបានសម្លាប់មនុស្សប្រាំនាក់ក្នុងទីក្រុង Zaporizhzhia
06/21/2026 12:06 PM