បង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
អាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
ជនជាតិចិន ១៦៤នាក់ពាក់ទៀត ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
អាជ្ញាធរស្រុកឈូកព្រមានអាជីវករឱ្យបញ្ឈប់ការទិញលក់ទំនិញនាំចូលពីថៃ

សន្តិសុខ និង សង្គម

ពលរដ្ឋប៉ាឡេស្ទីនជាង១ម៉ឺននាក់ស្លាប់ ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល លើហ្កាហ្សា ខណៈសង្រ្គាមមានអាយុកាលមួយខែ

2023/11/07 10:57:31 am        61
យោងតាមក្រុមមន្ត្រីសុខាភិបាល មនុស្សជាង១០.០០០នាក់ បានស្លាប់ក្នុងរយៈពេល៣១ថ្ងៃ នៃការវាយប្រហារឥតឈប់ឈររបស់កងទ័ពអ៊ីស្រាអែលលើតំបន់ហ្កាហ្សា ដោយគ្មានសញ្ញានៃបទឈប់បាញ់នៅក្នុងតំបន់រងការឡោមព័ទ្ធនេះឡើយ។នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទ ក្រសួងសុខាភិបាលហ្កាហ្សា បាននិយាយថាអ្នកស្លាប់ជាពលរដ្ឋប៉ាឡេស្ទីន បានកើនឡើងដល់ យ៉ាងហោចណាស់ ១០.០២២នាក់ រួមទាំងកុមារចំនួន៤.១០៤នាក់នាក់ ក្នុងនោះជនរងគ្រោះជាច្រើននៅតែជាប់នៅក្រោមគំនរបែកបាក់ និងក្នុងការឡោមព័ទ្ធរបស់អ៊ីស្រាអែល ដោយសារគ្មានសម្ភារៈផ្គត់ផ្គង់សំខាន់ៗដូចជាប្រេងឥន្ធនៈ អាហារ និងអគ្គិសនី។ អ្នកឆ្លើយឆ្លងព័ត៌មាន Al Jazeera លោក Hani Mahmoud បានរាយការណ៍ពីទីក្រុងខាន់យូនីស (KhanYounis)នៅភាគខាងត្បូងតំបន់ហ្កាហ្សាថា គេរំពឹងថាចំនួនអ្នកស្លាប់ នឹងកើនឡើងថែមទៀត ខណៈមនុស្សហោចណាស់មនុស្ស ២.០០០ នាក់ នៅតែស្ថិតនៅក្រោមគំនរបាក់បែក។ បញ្ហាគឺថា ដោយសារខ្វះឧបករណ៍ និងគ្រឿងយន្តធុនធ្ងន់ ក្រុមជួយសង្គ្រោះនៅលើដីមិនអាចយក និងទាញសាកសពទាំងនេះចេញពីក្រោមគំនរបាក់បែកបានទេ។ អ្នកនាំពាក្យក្រសួងសុខាភិបាលខាងលើបាននិយាយថា ចំនួនអ្នករងរបួសចាប់តាំងពីការចាប់ផ្តើមនៃការទម្លាក់គ្រាប់បែកកាលពីថ្ងៃទី៧ ខែតុលា មកនោះ បានកើនឡើងដល់ ២៥.៤០៨ នាក់ ដោយបន្ថែមថាអ៊ីស្រាអែលបានបើកការវាយប្រហារចំនួន ១៨ លើកក្នុងរយៈពេលប៉ុន្មានម៉ោងកន្លងមកនេះ ដោយបានសម្លាប់មនុស្ស ២៥២នាក់ បន្ថែមទៀត ៕

ក្រុមហ៊ូធីនៅយ៉េម៉ែនប្រើសង្រ្គាមអ៊ីស្រាអែល-ហាម៉ាស ដើម្បីបង្ហាញអាវុធ ខណៈដែលនាវាចម្បាំងអាមេរិក ប្រចាំការ នៅឧបទ្វីបអារ៉ាប់

2023/11/07 10:43:36 am        179
ចលនា Ansarullah ដែលមានមូលដ្ឋានប្រទេសនៅយ៉េម៉ែន ដែលត្រូវបានគេស្គាល់ជាទូទៅថា ជាក្រុមឧទ្ទាមហ៊ូធី បានបើកការវាយប្រហារដោយមីស៊ីល និងយានដ្រូនចំនួនបីលើកមកលើប្រទេសអ៊ីស្រាអែលក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយបានបន្ថែមទៅលើការធ្លាក់ពីលើអាកាស នៅក្នុងតំបន់ ចំពេលមានសង្រ្គាមដែលកំពុងបន្តរបស់អ៊ីស្រាអែលជាមួយក្រុមហាម៉ាស។ការវាយប្រហាររបស់ក្រុមហ៊ូធី គឺជាការបង្ហាញដែលមិនធ្លាប់មានពីមុនមកនូវអាវុធដ៏សម្បើមរបស់ក្រុមនេះ ដែលមានបរិមាណច្រើន និងទំនើប ហើយអាចបង្ហាញពីការគំរាមកំហែងដ៏ខ្លាំងក្លាដល់នាវាចម្បាំងអាមេរិកដែលកំពុងប្រតិបត្តិការក្នុងផ្លូវទឹកដ៏មានតម្លៃជាយុទ្ធសាស្ត្រជុំវិញឧបទ្វីបអារ៉ាប់។ការវាយប្រហារដំបូងរបស់ក្រុមហ៊ូធី ត្រូវបានគេរាយការណ៍កាលពីថ្ងៃទី១៩ ខែតុលា នៅពេលដែលនាវាពិឃាតបំពាក់ដោយមីស៊ីលតម្រង់គោលដៅបញ្ជាពីចម្ងាយ USS Carney របស់កងទ័ពជើងទឹកអាមេរិក បានបាញ់ទម្លាក់មីស៊ីលតម្រង់គោលដៅចំនួន៤គ្រាប់ និងយានដ្រូនចំនួន១៥គ្រឿង ខណៈដែលពួកវាបានហោះសំដៅទៅភាគខាងជើងលើសមុទ្រក្រហម ដែលទំនងជាឆ្ពោះទៅប្រទេសអ៊ីស្រាអែល។ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដែលរហូតមកដល់ពេលថ្មីៗនេះ បានប្រយុទ្ធជាមួយក្រុមហ៊ូធី អស់រយៈពេលជាច្រើនឆ្នាំ តាមសេចក្តីរាយការណ៍ បានស្ទាក់ចាប់មីស៊ីលទី៥ ដែលបាញ់ចេញពីប្រទេសយ៉េម៉ែន នៅថ្ងៃនោះ។ក្រោយមកក្រសួងការពារជាតិអាមេរិក បានបញ្ជាក់ថា មីស៊ីលជាច្រើនគ្រាប់របស់ក្រុមហ៊ូធីមានរយៈចម្ងាយមិនតិចជាង២.000គីឡូម៉ែត្រ ឬប្រហែល ១.២៤០ម៉ាយ។

អ៊ីស្រាអែលនិយាយថា ខ្លួននឹងពិចារណាការផ្អាកប្រយុទ្ធដើម្បី ឲ្យមានជំនួយចូលតំបន់ហ្កាហ្សា និងសម្រាប់ចំណាប់ថ្នូរ

2023/11/07 10:39:03 am        99
លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បាននិយាយថា អ៊ីស្រាអែល នឹងពិចារណា ការផ្អាក ជាយុទ្ធសាស្ត្ររយៈពេលខ្លី នៅក្នុងតំបន់ហ្កាហ្សា ដើម្បីជួយសម្រួលដល់ការដឹកនាំជំនួយចូល ឬការចាកចេញនៃចំណាប់ខ្មាំង ប៉ុន្តែ លោកបានច្រានចោលការអំពាវនាវឱ្យមានបទឈប់បាញ់ជាទូទៅជាថ្មីម្តងទៀត បើទោះបីជា រងសម្ពាធ កាន់តែខ្លាំងពីអន្តរជាតិក៏ដោយ។ ថ្លែងនៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍អាមេរិក លោក Netanyahu ដែលប្រទេសរបស់ខ្លួនបានប្តេជ្ញាថានឹងកម្ទេចរបបគ្រប់គ្រងក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា បាននិយាយថា លោកគិតថា អ៊ីស្រាអែលនឹងត្រូវការការទទួលខុសត្រូវផ្នែកសន្តិសុខលើតំបន់ឡោមព័ទ្ធរបស់ប៉ាឡេស្ទីនសម្រាប់រយៈពេលមិនកំណត់ បន្ទាប់ពីសង្គ្រាម។នៅពេលសួរអំពីសារៈសំខាន់សម្រាប់ការផ្អាកការប្រយុទ្ធដើម្បីមនុស្សធម៌ គំនិតមួយដែលគាំទ្រដោយសម្ព័ន្ធមិត្តកំពូលរបស់អ៊ីស្រាអែល គឺសហរដ្ឋអាមេរិក លោក Netanyahu បាននិយាយថា បទឈប់បាញ់ជាទូទៅនឹងរារាំងដល់កិច្ចខិតខំប្រឹងប្រែងសង្រ្គាមរបស់ប្រទេសលោក។លោក Netanyahu បានប្រាប់ទូរទស្សន៍ ABC News កាលពីថ្ងៃចន្ទថា ដូចជាការផ្អាក ការប្រយុទ្ធជាយុទ្ធសាស្ត្ររយៈពេលខ្លី មួយម៉ោងនៅទីនេះ មួយម៉ោងនៅទីនោះ យើងធ្លាប់មានរួចមកហើយ។ លោកគិតថាយើងនឹងពិនិត្យមើលកាលៈទេសៈដើម្បីឱ្យទំនិញ សម្ភារៈមនុស្សធម៌ចូលទៅ ឬចំណាប់ខ្មាំងរបស់យើង ចំណាប់ខ្មាំងបុគ្គលមាន ឱកាសចាកចេញ បាន។ ប៉ុន្តែលោកគិតថានឹងពុំមានបទឈប់បាញ់ជាទូទៅនោះទេ។អង្គការអន្តរជាតិនានាបាននិយាយថា មន្ទីរពេទ្យមិនអាចទប់ទល់នឹងចំនួនអ្នករបួសដ៏ច្រើនបានទេ ហើយអាហារ និងទឹកស្អាតកំពុងអស់ រួមទាំងការផ្តល់ជំនួយមិនគ្រប់គ្រាន់។ទីក្រុងវ៉ាស៊ីនតោនបាននឹងកំពុងជំរុញយ៉ាងខ្លាំងក្នុងការរៀបចំការផ្អាកប្រយុទ្ធនៅក្នុងជម្លោះ ដើម្បីអនុញ្ញាតឱ្យជំនួយចូល បានប្រកែកដូចជាអ៊ីស្រាអែលដែរ ដោយលើកឡើងថាក្រុមហាម៉ាសនឹងទាញយកប្រយោជន៍ពីបទឈប់បាញ់ពេញលេញដើម្បីប្រមូលផ្ដុំកម្លាំងឡើងវិញ៕

រុស្ស៊ីព្រមានពីហានិភ័យនៃអំពើភេរវកម្មក្នុងការប្រយុទ្ធគ្នានៅហ្កាហ្សា ខណៈអំពាវនាវឱ្យប៉ាឡេស្ទីន រួបរួមគ្នា

2023/11/07 10:35:35 am        142
កាលពីថ្ងៃច័ន្ទ (០៦ វិច្ឆិកា) ប្រទេសរុស្ស៊ី បានអំពាវនាវឱ្យបញ្ចប់ការប្រយុទ្ធគ្នានៅតំបន់ហ្កាហ្សា ហើយបាននិយាយថា ការបន្តការចរចារវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល គឺជារឿងចាំបាច់ដើម្បីជៀសវាងហានិភ័យនៃសង្រ្គាមកាន់តែទូលំទូលាយ និងការកើនឡើងនៃ «សកម្មភាពភេរវកម្ម»។ប្រទេសរុស្ស៊ី ដែលមានទំនាក់ទំនងល្អជាមួយអ៊ីរ៉ង់ ក្រុមហាម៉ាស និងបណ្ដាមហាអំណាចអារ៉ាប់ ក៏ដូចជាជាមួយប៉ាឡេស្ទីន និងជាមួយអ៊ីស្រាអែល ផងនោះ បានចោទប្រកាន់សហរដ្ឋអាមេរិក និងលោកខាងលិចម្តងហើយម្តងទៀតថា មិនអើពើនឹងតម្រូវការសម្រាប់រដ្ឋឯករាជ្យប៉ាឡេស្ទីន នៅក្នុងអំឡុងឆ្នាំ១៩៦៧។ប្រទេសរុស្ស៊ី ដែលកាលពីខែមុនបានធ្វើឱ្យអ៊ីស្រាអែល ខឹងសម្បារដោយការអញ្ជើញគណៈប្រតិភូពីក្រុមហាម៉ាស ទៅកាន់ទីក្រុងមូស្គូ បាននិយាយថា ការរួបរួមរបស់ប៉ាឡេស្ទីន មានសារៈសំខាន់ណាស់នៅលើមូលដ្ឋាននៃអង្គការរំដោះប៉ាឡេស្ទីន ដែលដឹកនាំដោយលោក Mahmoud Abbas ។ រុស្ស៊ីបានបន្ថែមទៀតថា បណ្ដាមហាអំណាចពិភពលោក គួរតែព្យាយាមរារាំងការតាំងទីលំនៅនៃតំបន់ វេស ប៊ែង ក៏ដូចជាការជាន់ឈ្លីបណ្ដាទីតាំងវិសិដ្ឋរបស់ទីក្រុងហ្សេរុយសាឡឹម ផងដែរ៕

អ្នកទេសចរលុបចោលដំណើរកម្សាន្តទៅមជ្ឈិមបូព៌ា ខណៈសង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាស នៅតែបន្ត

2023/11/07 10:32:03 am        112
អ្នកទេសចរជាច្រើនកំពុងលុបចោល ឬពន្យារពេលវិស្សមកាលដែលបានគ្រោងទុកទៅកាន់មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង ដោយសារតែការភ័យខ្លាចនៃជម្លោះអ៊ីស្រាអែល និងហាម៉ាស កាន់តែអាក្រក់ទៅៗ ហើយដោយសារតែក្រុមហ៊ុនទេសចរណ៍ ក៏បានផ្លាស់ប្តូរផ្លូវធ្វើដំណើរ និងលុបចោលជើងហោះហើរយ៉ាងច្រើនផងដែរ។តម្រូវការធ្វើដំណើរកម្សាន្តទៅកាន់តំបន់នេះ ត្រូវបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរបន្ទាប់ពីអ៊ីស្រាអែល បាននិយាយថាក្រុមអ៊ីស្លាមប៉ាឡេស្ទីន ហាម៉ាស បានសម្លាប់មនុស្ស ១.៤០០នាក់ នៅភាគខាងត្បូងអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ហើយអ៊ីស្រាអែល បានឆ្លើយតបដោយការវាយប្រហារតាមផ្លូវអាកាស និងដីគោកលើតំបន់ហ្កាហ្សា ដែលក្រុមអាជ្ញាធរប៉ាឡេស្ទីន បាននិយាយថាបានសម្លាប់មនុស្សជាង ១០.០០០នាក់។ក្រុមហ៊ុនអាកាសចរណ៍ធំៗជាច្រើនបានបន្តការផ្អាកជាបណ្តោះអាសន្នលើជើងហោះហើរទៅកាន់ប្រទេសអ៊ីស្រាអែល រហូតដល់ដំណាច់ឆ្នាំនេះ ខណៈប្រតិបត្តិករនាវាចរណ៍កំពុងផ្លាស់ប្តូរការធ្វើដំណើរដើម្បីចៀសវាងដំណើរឆ្លងកាត់ប្រទេសជិតខាងផងដែរ។ ប្រតិបត្តិករទេសចរណ៍និយាយថា សង្រ្គាមកំពុងប៉ះពាល់ដល់តម្រូវការធ្វើដំណើរទៅកាន់ប្រទេសជិតខាង រួមមានប្រទេសអេហ្ស៊ីប ហ្ស៊កដានី និងទួរគី ផងដែរ៕

ក្រុមបាតុករប៉ះទង្គិចគ្នាជាមួយនគរបាលក្នុងទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ ជុំវិញច្បាប់លើកលែងទោសកាតាឡាន់

2023/11/07 10:28:59 am        120
អ្នកតវ៉ាមួយក្រុមតូច បានប៉ះទង្គិចគ្នាជាមួយនគរបាលកុបកម្មនៅក្នុងទីក្រុងម៉ាឌ្រីដ (Madrid) ប្រទេសអេស្ប៉ាញ នៅថ្ងៃអង្គារទី៧ខែវិច្ឆិកានេះ ជុំវិញច្បាប់លើកលែងទោសដ៏សំខាន់មួយសម្រាប់មនុស្សទាំងឡាយដែលជាប់ពាក់ព័ន្ធក្នុងសកម្មភាពទាមទារឯករាជ្យក្នុងតំបន់ស្វយ័តកាតាឡូនី ដែលបានបរាជ័យកាលពីឆ្នាំ២០១៧។ មនុស្សជាច្រើនបានប្រមូលផ្ដុំគ្នានៅខាងក្រៅទីស្នាក់ការគណបក្សរបស់នាយករដ្ឋមន្ត្រីស្ដីទី លោក ផេត្រូ សាន់ឆេស (Pedro Sanchez) ដោយកាន់ផ្ទាំងបដា និងស្រែកខ្លាំងៗ ។លោក Sanchez ដែលតស៊ូក្នុងការបង្កើតរដ្ឋាភិបាលរយៈពេលបីខែបន្ទាប់ពីការបោះឆ្នោតទទួលសំឡេងគាំទ្រមិនគ្រប់គ្រាន់ បានយល់ព្រមលើកិច្ចព្រមព្រៀងចម្រុះជាមួយគណបក្ស ស៊ូម៉ា (Sumar) ឆ្វេងនិយមកាលពីខែមុន ប៉ុន្តែនៅតែត្រូវការការគាំទ្រនៅក្នុងសភាពីគណបក្សតូចៗ រួមទាំងក្រុមបំបែកខ្លួន កាតាឡាន់( Catalan) និង ក្រុម បាស្គូ (Basque) ដើម្បីឈ្នះការបោះឆ្នោត។ ការលើកលែងទោសដ៏មានសារៈសំខាន់ ដែលកំពុងរង់ចាំការចរចាជាចាំបាច់នៅនាទីចុងក្រោយរបស់គណបក្សភូឌីម៉ុន ចាន់ស៍ (Puigdemont's Junts Party) បានបង្កឱ្យមានព្យុះនយោបាយនៅក្នុងប្រទេសអេស្ប៉ាញ ដោយមានគូប្រជែងអភិរក្សនិយមភាគច្រើនតវ៉ាទ្រង់ទ្រាយធំ និងចោទប្រកាន់លោក Sanchez ពីបទបង្កគ្រោះថ្នាក់ដល់នីតិរដ្ឋសម្រាប់ផលប្រយោជន៍នយោបាយផ្ទាល់ខ្លួនរបស់លោក៕

លោកបូរីស ចនសុន និយាយថា អ្នកដើរដង្ហែក្បូនគាំទ្រប៉ាឡេស្ទីន អត់ឱនចំពោះសកម្មភាពភេរវកម្មរបស់ក្រុមហាម៉ាស

2023/11/06 02:32:03 pm        114
លោកបូរីស ចនសុន (Boris Johnson) បាននិយាយថា ក្រុមបាតុករដែលដើរដង្ហែក្បួនគាំទ្រប៉ាឡេស្ទីន កំពុងអត់ឱនចំពោះ «អំពើឃោរឃៅ និងអំពើឃាតកម្ម» របស់ក្រុមហាម៉ាស។អតីតនាយករដ្ឋមន្ត្រីរូបនេះ បានធ្វើអន្តរាគមន៍ក្នុងការធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែល ដើម្បីបង្ហាញការគាំទ្ររបស់ខ្លួន បន្ទាប់ពីការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ដែលបានបណ្តាលឲ្យមនុស្សជាង ១.០០០នាក់ ស្លាប់។ក្រុមបាតុករគាំទ្រប៉ាឡេស្ទីន បានដើរហែក្បួនពាសពេញផ្លូវនានា ក្នុងទីក្រុងឡុងដ៍ និងទីក្រុងធំៗផ្សេងទៀតខណៈដែលអ៊ីស្រាអែល បានឆ្លើយតបដោយការទម្លាក់គ្រាប់បែកលើតំបន់ហ្កាហ្សាស្ទ្រីប។បាតុកម្មបន្ទាប់ គ្រោងធ្វើថ្ងៃឈប់សម្រាក នៅថ្ងៃសៅរ៍។លោក ចនសុន បាននិយាយថា៖«មនុស្សគ្រប់គ្នាដែលកំពុងដើរជុំវិញពិភពលោកនាពេលនេះ ដោយសន្មតថា គាំទ្រ(ប៉ាឡេស្ទីនសេរី) តាមពិតអ្វីដែលពួកគេកំពុងធ្វើ ទោះបីជាពួកគេមានបំណង ឬអត់ក៏ដោយ គឺការអត់ឱនចំពោះអំពើឃោរឃៅ និងការសម្លាប់ដែលធ្វើឡើងដោយក្រុមភេរវករហាម៉ាសទាំងនោះ»។

ប្រទេសកាតា៖ ការដោះលែងចំណាប់ថ្នូរ នៅតំបន់ហ្កាហ្សា ត្រូវការ«រយៈពេលស្ងប់ស្ងាត់»

2023/11/06 02:25:56 pm        211
ក្រសួងការបរទេសរបស់ប្រទេសកាតា បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រសិនបើគ្មាន «រយៈពេលស្ងប់ស្ងាត់»នៅក្នុងតំបន់ហ្កាហ្សាទេ អ្នកសម្របសម្រួលរបស់ខ្លួន នឹងមិនអាចធានាបាននូវការដោះលែងចំណាប់ថ្នូរអ៊ីស្រាអែល ដែលត្រូវបានឃុំខ្លួន នៅទីនោះនោះទេ។លោក Majed Al Ansari អ្នកនាំពាក្យក្រសួងការបរទេសរបស់ប្រទេសកាតា បានប្រាប់អ្នកយកព័ត៌មានថា៖«ការដោះលែងចំណាប់ថ្នូរណាម្នាក់ ត្រូវតែមានទំនាក់ទំនងជាមួយរយៈពេលស្ងប់ស្ងាត់ ដែលអនុញ្ញាតឲ្យ មានការដោះលែងចំណាប់ថ្នូរដំណើរការ ដែលជាអ្វីដែលយើងមិនបានឃើញមួយរយៈហើយនោះ។លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu កាលពីថ្ងៃសុក្រ បានច្រានចោលការអំពាវនាវរបស់សហរដ្ឋអាមេរិកឲ្យបញ្ឈប់ជាបណ្តោះអាសន្នចំពោះការវាយលុករបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាស ដើម្បីជួយសម្រួលការងារ ដើម្បីរំដោះចំណាប់ថ្នូរជាង ២៤០នាក់ ដែលត្រូវបានចាប់ខ្លួនដោយក្រុមឥស្លាមនិយមប៉ាឡេស្ទីន។លោក Netanyahu បាននិយាយថា អ៊ីស្រាអែល នឹងមិនផ្អាកការវាយប្រហាររបស់ខ្លួនទេ លុះត្រាតែចំណាប់ថ្នូរ ដែលចាប់ដោយក្រុមសកម្មប្រយុទ្ធ ត្រូវបានដោះលែង ជាមុនសិន។

មនុស្ស៤នាក់ស្លាប់ និងជាង២០នាក់រងរបួស ក្នុងគ្រោះថ្នាក់រថយន្តក្រុង នៅភាគខាងជើងប្រទេសឥណ្ឌា

2023/11/06 02:23:11 pm        89
មន្ត្រីក្នុងតំបន់បានបញ្ជាក់ប្រាប់សារព័ត៌មានស៊ីនហួ តាមទូរស័ព្ទថា មនុស្សយ៉ាងហោចណាស់៤ នាក់បានស្លាប់ និងជាង២០ នាក់ បានរងរបួស នៅពេលរថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿង បានធ្លាក់ចេញពីលើស្ពានក្នុងរដ្ឋ Rajasthan ភាគពាយ័ព្យប្រទេសឥណ្ឌា នៅព្រឹកថ្ងៃចន្ទ នេះ ។ គ្រោះថ្នាក់រថយន្តក្រុងនេះបានកើតឡើងនៅក្នុងសង្កាត់ Dausa នៃរដ្ឋ Rajasthan ។ រថយន្តក្រុងឯកជនដែលជួបឧបទ្ទវហេតុកំពុងធ្វើដំណើរពីតំបន់ Haridwar ក្នុងរដ្ឋ Uttar Pradesh ទៅកាន់រដ្ឋធានី Jaipur នៃរដ្ឋ Rajasthan ។ មន្ត្រីនិយាយថា អ្នកបើកបរបានបាត់បង់ការគ្រប់គ្រង ហើយរថយន្តក្រុងបានធ្លាក់ចេញពីលើស្ពានទៅលើផ្លូវរថភ្លើង។យោងតាមមន្ត្រីបានឲ្យដឹងថា អ្នករងរបួសជាង ២០ នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងតំបន់ ពីកន្លែងដែលមនុស្សយ៉ាងហោចណាស់៥នាក់ បានរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យរដ្ឋាភិបាលក្នុងទីក្រុង Jaipur ។ មន្ត្រីអយស្ម័យយានឥណ្ឌាបាននិយាយថា ជាលទ្ធផលនៃឧបទ្ទវហេតុនេះ សកម្មភាពរថភ្លើងដែលបម្រើសេវាកម្មរវាងទីក្រុង Jaipur និង Delhi ត្រូវបានរងផលប៉ះពាល់ខ្លាំង។ លោកបាននិយាយថា ការខិតខំប្រឹងប្រែងបានបន្តដើម្បីសម្អាតផ្លូវរថភ្លើង។

មនុស្ស៥នាក់ បានស្លាប់ក្នុងប្រទេសអូស្ត្រាលី បន្ទាប់ពីរថយន្តមួយគ្រឿងបើកបុកហ្វូងមនុស្ស

2023/11/06 01:55:43 pm        102
ក្រុមអាជ្ញាធរបាននិយាយនៅថ្ងៃច័ន្ទ (០៦ វិច្ឆិកា) នេះថា មនុស្ស៥នាក់ រួមទាំងកុមារពីរនាក់ បានស្លាប់ និងជាច្រើននាក់ទៀតរងរបួស នៅក្នុងទីប្រជុំជនទេសចរណ៍ដ៏ពេញនិយមមួយក្នុងតំបន់ជនបទនៃប្រទេសអូស្ត្រាលី បន្ទាប់ពីរថយន្តមួយគ្រឿងបានបើកបុកហ្វូងមនុស្សនៅសួនច្បារមុខហាងស្រាមួយកន្លែង។ស្នងការនគរបាល លោក Shane Patton បាននិយាយក្នុងអំឡុងសន្និសីទសារព័ត៌មានមួយថា រថយន្ត SUV មួយគ្រឿងនោះ បានបើកលើឃឿនផ្លូវ ហើយបន្ទាប់មកបានបើកឆ្លងកាត់តំបន់ស្មៅនៅខាងក្រៅសណ្ឋាគារ រ៉ូយ៉ាល់ ដេឡេសហ្វដ (Royal Daylesford) ទៅបុកនឹងហ្វូងមនុស្សនៅទីនោះ។នគរបាលមិនបានបញ្ជាក់ថា តើជនរងគ្រោះជាសាច់ញាតិនឹងគ្នា ឬមិនមែននោះទេ ហើយក៏មិនបានបញ្ជាក់ថា ការបើកបរហួសល្បឿនកំណត់ ជាមូលហេតុពីក្រោយគ្រោះថ្នាក់នេះ ឬយ៉ាងណានោះដែរ ប៉ុន្តែបាននិយាយថា អ្នកស្លាប់មិនមែនជាអ្នកស្រុកនោះទេ។ ជនរងគ្រោះទាំងអស់មិនទាន់ត្រូវបានគេស្គាល់អត្តសញ្ញាណជាផ្លូវការនៅឡើយទេ ហើយនគរបាលបាននិយាយថា ស្ថានភាពពិតប្រាកដនៃគ្រោះថ្នាក់នេះក៏មិនទាន់ត្រូវបានកំណត់នៅឡើយដែរ។អ្នកបើកបររថយន្តបង្កគ្រោះថ្នាក់នោះមានឈ្មោះ ចន វ័យ ៦៦ឆ្នាំ បានរងរបួសធ្ងន់ ប៉ុន្តែមិនគំរាមកំហែងអាយុជីវិតទេ។ អ្នកបើកបររូបនោះត្រូវបានធ្វើតេស្តគ្រឿងស្រវឹង ប៉ុន្តែមិនមានជាតិអាល់កុលនៅក្នុងខ្លួនឡើយ ហើយនគរបាលបាននិយាយថា ពួកគេគ្រោងនឹងធ្វើការសាកសួរបុរសរូបនោះនៅល្ងាចថ្ងៃច័ន្ទនេះ ពេលដែលលោកចេញពីមន្ទីរពេទ្យ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីស្រាអែល និយាយថាកងកម្លាំងរបស់ខ្លួននឹងបន្តនៅក្នុងប្រទេសលីបង់ ប៉ុន្តែពុំបានលើកឡើងពីប្រតិបត្តិការវាយលុកទេ
06/22/2026 10:06 AM
តម្លៃប្រេងកើនឡើងបន្ទាប់ពីអ៊ីរ៉ង់បិទច្រកសមុទ្រ Hormuz ម្តងទៀត ខណៈលោក Trump គំរាមវាយប្រហារថ្មី
06/22/2026 10:06 AM
លោក Trump ៖លោក Starmer នឹងលាលែងពីតំណែង ខណៈសង្ស័យថានាយករដ្ឋមន្ត្រីអង់គ្លេសអាចនឹងចុះចេញនៅថ្ងៃចន្ទនេះ
06/22/2026 09:06 AM
អឺរ៉ុប ត្រៀមទប់ទល់រលកកម្ដៅដ៏អូសបន្លាយ ខណៈសីតុណ្ហភាពឡើងដល់ ៤០ អង្សាសេ
06/22/2026 09:06 AM
សម្តេចធិបតីនាយករដ្ឋមន្ត្រី អនុញ្ញាតជូន ឯកអគ្គរដ្ឋទូតតួកគីយេ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម
06/22/2026 09:06 AM
ក្នុងស្មារតីជាតិតែមួយ ថ្នាក់ដឹកនាំមន្ទីរព័ត៌មានខេត្តព្រះវិហារ នាំយកស្បៀងអាហារឧបត្ថម្ភជូនវីរកងទ័ពជួរមុខ ក្នុងភូមិសាស្ត្រស្រុកជាំក្សាន្ត
06/22/2026 08:06 AM
កិច្ចចរចាអាមេរិក-អ៊ីរ៉ង់ បានចូលដល់ថ្ងៃទី២ បន្ទាប់ពីការគំរាមរបស់លោក Trump និងការបិទច្រកសមុទ្រ Hormuz
06/22/2026 08:06 AM
ក្រសួង​បរិស្ថាន៖ការពង្រឹង និងការចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ ជួយធានាសន្តិសុខស្បៀង សេដ្ឋកិច្ចសហគមន៍មូលដ្ឋាន ចីរភាពបរិស្ថាន
06/22/2026 08:06 AM
តុលាការសម្រេចឃុំខ្លួនជនបរទេសសរុបចំនួន ១៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
06/22/2026 08:06 AM
លោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អរគុណ​ថ្នាក់​ដឹកនាំ​ អាជ្ញាធរកម្ពុជា ជួយសម្រួល និង​រក្សា​សុវត្ថិភាពជូនគណៈប្រតិភូអន្តរជាតិ​ចូលរួមមហាសន្និបាតកាយប្ញទ្ធិនារីពិភពលោក
06/21/2026 06:06 PM