គំនរសំរាមនៅផ្លូវចូល ផ្សាររតនាផ្លាហ្សា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កំពុងជះក្លិនស្អុយ​ប៉ះពាល់​ដល់បរិស្ថាន និងពលរដ្ឋ
បុរសម្នាក់បើករថយន្តក្នុងល្បឿនលឿនរ៉េចង្កូតបុករះម៉ូតូ និងរថយន្តជាច្រើនគ្រឿង បង្កឲ្យរងរបួសមនុស្ស ៤នាក់
ករណីក្រុមក្មេងទំនើងបង្កហិង្សា បណ្តាលឱ្យមនុស្សស្លាប់ និងរងរបួស តុលាការសម្រេចចោទប្រកាន់០៤បទល្មើស
កម្លាំងនគរបាលខណ្ឌ៧មករា ចុះរៀបចំសណ្ដាប់ធ្នាប់តាមចិញ្ជើមផ្លូវចំណុចស្តុបផ្សារដេប៉ូ

សន្តិសុខ និង សង្គម

ទារកទើបនឹងកើត ៧ នាក់ បានស្លាប់នៅក្នុងឧប្បត្តិហេតុអគ្គិភ័យនៅរដ្ឋធានីប្រទេសឥណ្ឌា

2024/05/27 11:33:29 am        87
យោងតាមការបញ្ជាក់របស់មន្ត្រីសេវាអគ្គិភ័យ ញូវដេលី (DFS) ប្រាប់សារព័ត៌មានស៊ីនហួរ កាលពីថ្ងៃអាទិត្យ (២៦ ឧសភា) ថា យ៉ាងហោចណាស់ទារកទើបនឹងកើត ៧ នាក់បានស្លាប់ និង ៥ នាក់ផ្សេងទៀតបានរងរបួស នៅពេលដែលអគ្គិភ័យបានឆាបឆេះនៅខាងក្នុងមជ្ឈមណ្ឌលថែទាំទារកក្នុងតំបន់ វីវែក វីហា (Vivek Vihar) ភាគខាងកើតរដ្ឋធានី ញូវ ដេលី (New Delhi) កាលពីយប់ថ្ងៃសៅរ៍ (២៥ ឧសភា)។ ម្នាក់ក្នុងចំណោមទារករងរបួសនោះត្រូវបានគេនិយាយថាស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។អគ្គិភ័យនេះត្រូវបានគេរាយការណ៍ថាបានចាប់ផ្តើមបន្ទាប់ពីផ្ទុះស៊ីឡាំងអុកស៊ីហ្សែន។ សាក្សីឃើញផ្ទាល់ភ្នែកម្នាក់បាននិយាយថា ហើយមិនយូរប៉ុន្មានផ្សែងយ៉ាងក្រាស់បានហុយពាសពេញអគារទាំងមូល ដែលនាំឱ្យមានភាពចលាចលនៅក្នុងនោះ។ វីដេអូបានបង្ហាញទារកទើបនឹងកើតត្រូវបានជួយសង្គ្រោះ និងនាំយកចុះក្រោមដោយក្រុមពន្លត់អគ្គិភ័យ ដោយមានជំនួយពីជណ្ដើរ។នគរបាលបានចាប់ខ្លួនម្ចាស់មន្ទីរពេទ្យថែទាំទារក រួមជាមួយនឹងវេជ្ជបណ្ឌិតទទួលបន្ទុកកាលពីថ្ងៃអាទិត្យ បន្ទាប់ពីមានអគ្គិភ័យ ហើយមូលហេតុនៃឧប្បត្តិហេតុកំពុងត្រូវបានស៊ើបអង្កេត។ ឪពុកម្តាយត្រូវបានគេមើលឃើញថាបានទៅយកសាកសពកូនដែលទើបនឹងកើតរបស់ពួកគេយកមកបញ្ចុះដោយទឹកមុខដ៏សោកសៅ បន្ទាប់ពីបានឆ្លងកាត់ពិធីនៅឯទីបញ្ចុះសពក្នុងស្រុកមួយក្នុងរដ្ឋធានី៕

ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់នៅប្រទេសប្រេស៊ីលភាគខាងត្បូង កើនឡើងដល់១៦៩នាក់

2024/05/27 11:30:55 am        128
ទីភ្នាក់ងារការពារជនស៊ីវិលបាននិយាយកាលពីថ្ងៃអាទិត្យថា ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ធ្ងន់ធ្ងរបំផុតមិនធ្លាប់មាន ក្នុងកំណត់ត្រានៅរដ្ឋ រីអូ ក្រែនដេ ដូ ស៊ុល (Rio Grande do Sul)ភាគខាងត្បូងប្រទេសប្រេស៊ីលបានឆក់យកជីវិតមនុស្ស ១៦៩នាក់ហើយ ចាប់តាំងពីព្យុះបានវាយប្រហាររដ្ឋនេះ កាលពីថ្ងៃទី ២៩ ខែមេសា។ ទីភ្នាក់ងារនេះបាននិយាយនៅក្នុងរបាយការណ៍ចុងក្រោយរបស់ខ្លួនថា ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ សាកសពបីនាក់ទៀតត្រូវបានគេរកឃើញ ខណៈមនុស្ស ៥៦នាក់នៅតែបាត់ខ្លួន ដោយសារគ្រោះមហន្តរាយធម្មជាតិដ៏អាក្រក់បំផុត ដែលរដ្ឋនេះមិនធ្លាប់បានមើលឃើញ។ ប្រជាពលរដ្ឋជាង ២លាន៣សែននាក់ ត្រូវបានជម្លៀសចេញពីលំនៅឋានដោយទឹកជំនន់ជាច្រើនសប្តាហ៍ ។ លោក អេខ្វាដូ ឡេតេ (Eduardo Leite) អភិបាលរដ្ឋនេះ បានប៉ាន់ប្រមាណថា រដ្ឋនេះ នឹងត្រូវការពេលវេលាយ៉ាងហោចណាស់មួយឆ្នាំ ដើម្បីសាងសង់ឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតនៅក្នុងរដ្ឋធានី ព័រតូ អាឡេក្រេ (Porto Alegre) និងក្រុងចំនួន ៤៦៩ ផ្សេងទៀត។ ខណៈការព្យាករណ៍អាកាសធាតុ ថានឹងមានភ្លៀងធ្លាក់បន្ថែមទៀតនៅសប្តាហ៍ខាងមុខនេះនៅទីក្រុង មួយនេះ ទីក្រុងធំៗផ្សេងទៀតក្នុងរដ្ឋ និងសាលារៀន នឹងត្រូវបិទក្នុងរយៈពេល ៤៨ ម៉ោង ដើម្បីកាត់បន្ថយហានិភ័យ៕

សកម្មជនកូរ៉េខាងត្បូង តវ៉ាខណៈនាយករដ្ឋមន្ត្រីជប៉ុន ទៅចូលរួមកិច្ចប្រជុំកំពូលត្រីភាគី

2024/05/27 11:18:38 am        109
សកម្មជនប្រទេសកូរ៉េខាងត្បូង បានមកប្រមូលផ្តុំគ្នាកាលពីថ្ងៃអាទិត្យ ដើម្បីថ្កោលទោសកិច្ចប្រជុំទ្វេភាគីរវាងប្រធានាធិបតី លោក Yoon Suk Yeol និងនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ដែលបានប្រព្រឹត្តទៅ មុនកិច្ចប្រជុំកំពូលត្រីភាគីជាមួយនាយករដ្ឋមន្ត្រីចិន លោក លី ឈាំង(Li Qiang)។សកម្មជន ដែលរួមមានអតីតស្ត្រីបង្ខំឲ្យបម្រើផ្លូវភេទអាយុ ៩៥ ឆ្នាំ អ្នកស្រី Lee Yong-soo បានមកប្រមូលផ្តុំគ្នានៅជិតការិយាល័យប្រធានាធិបតី ក្នុងទីក្រុងសេអ៊ូល និងបានលើកស្លាកដែលមានសារនិយាយពីជម្លោះ ដែលគ្របដណ្តប់លើទំនាក់ទំនងរវាងប្រទេសកូរ៉េខាងត្បូង និងប្រទេសជប៉ុន។ទំនាក់ទំនងរវាងសម្ព័ន្ធមិត្តអាស៊ីខាងជើងទាំងពីរ របស់សហរដ្ឋអាមេរិក មានភាពតានតឹងជុំវិញជម្លោះមានមកតាំងពីការកាន់កាប់កូរ៉េ នៅឆ្នាំ ១៩១០ ដល់ឆ្នាំ ១៩៤៥ របស់ជប៉ុន។ប្រជាជនកូរ៉េ បានចោទប្រកាន់ប្រទេសជប៉ុន ថាបានបង្ខំស្ត្រីឱ្យធ្វើការនៅក្នុងផ្ទះបនក្នុងសម័យសង្គ្រាម សម្រាប់បម្រើយោធាជប៉ុន និងប្រើប្រាស់ពលកម្មដោយបង្ខំ ក្នុងចំណោមការរំលោភបំពានផ្សេងៗទៀត។លោក Yoon បានធ្វើការដើម្បីធ្វើឲ្យប្រសើរទំនាក់ទំនងជាមួយប្រទេសជប៉ុន ដែលបានកាន់កាប់ឧបទ្វីបកូរ៉េ និងផ្នែកខ្លះរបស់ប្រទេសចិន ក្នុងចំណោមតំបន់ផ្សេងៗទៀតនៅអាស៊ី មុនពេលសង្គ្រាមលោកលើកទីពីរ។

វីដេអូនៅរដ្ឋតិចសាស់ បង្ហាញពីជនអន្តោប្រវេសន៍ កំពុងឡើងរបងព្រំដែន

2024/05/27 11:15:39 am        82
ក្រសួងសុវត្ថិភាពសាធារណៈនៅរដ្ឋតិចសាស់ បានចេញផ្សាយវីដេអូថតពីលើអាកាសនៅរបងព្រំដែន ដែលបាននិយាយនៅជិតទីក្រុង Santa Teresa រដ្ឋ New Mexico បង្ហាញពីឆ្មាំល្បាតព្រំដែន បានចាប់មនុស្សមួយចំនួនដែលខ្លួនបាននិយាថាជាជនអន្តោប្រវេសន៍ ខណៈពួកគេឡើងរបងដើម្បីចូលទៅក្នុងសហរដ្ឋអាមេរិក។ក្រសួងបានចេញផ្សាយវីដេអូ ក្នុងការបង្ហោះនៅលើបណ្តាញ X ដែលក្នុងនោះវីដេអូនោះ បាននិយាយថាក្រសួងសុវត្ថិភាពសាធារណៈនៅរដ្ឋតិចសាស់ បានផ្តល់ការគាំទ្រតាមផ្លូវអាកាសដល់ភ្នាក់ងារល្បាតព្រំដែន នៅពេលពួកគេព្យាយាមបញ្ឈប់ក្រុមជនអន្តោប្រវេសន៍ខុសច្បាប់ ដែលប៉ុនប៉ងឡើងជញ្ជាំងព្រំដែននៅជិត ទីក្រុង Santa Teresa និងចូលទៅក្នុងសហរដ្ឋអាមេរិកដោយខុសច្បាប់។ប្រជាជនបាននិយាយថា ជនអន្តោប្រវេសន៍ ក៏ត្រូវបានគេឃើញគប់ខ្សាច់និងវត្ថុផ្សេងៗទៅលើកងកម្លាំងល្បាតព្រំដែន ដែលព្យាយាមឃាត់ខ្លួនមនុស្សនៅផ្នែកម្ខាងទៀត។ យោងតាមស្ថិតិរបស់ឆ្មាំការពារព្រំដែននិងគយ បាននិយាយឱ្យដឹងថា ជនអន្តោប្រវេសន៍ប្រហែល ១៣៩.០០០នាក់ ត្រូវបានចាប់ខ្លួននៅក្នុងតំបន់ជុំវិញទីក្រុង El Paso ចម្ងាយ១៤ម៉ាយពីទីក្រុង Santa Teresa ចាប់តាំងពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ ដែលធ្វើឱ្យវាក្លាយជាព្រំដែនដ៏មមាញឹកមួយ។អភិបាលរដ្ឋតិចសាស់ លោក Greg Abbott មកពីគណបក្សសាធារណរដ្ឋ បានចាត់វិធានការជាច្រើន ដើម្បីបង្អាក់ការឆ្លងកាត់ព្រំដែន ដោយនិយាយថា ប្រធានាធិបតីគណបក្សប្រជាធិបតេយ្យ លោក Joe Biden ពុំបានធានាសុវត្ថិភាពនៅព្រំដែនឱ្យបានគ្រប់គ្រាន់នោះទេ។ រដ្ឋបាល លោក Biden និយាយថា សកម្មភាពមួយចំនួននៅរដ្ឋតិចសាស់ បានជ្រៀតជ្រែកដល់ការអនុវត្តច្បាប់អន្តោប្រវេសន៍។

មនុស្ស ៤ នាក់របួស និងជាងពីរពាន់នាក់រងផលប៉ះពាល់នៅហ្វីលីពីន ដោយសារព្យុះស៊ីក្លូនត្រូពិច

2024/05/27 11:01:30 am        61
រដ្ឋាភិបាលបាននិយាយកាលពីថ្ងៃអាទិត្យ (២៦ ឧសភា) ថា ព្យុះស៊ីក្លូនត្រូពិច អេវីនែរ (Ewiniar) បានបង្កឱ្យមានទឹកជំនន់ និងបំណាក់ដីនៅតំបន់មួយចំនួននៃប្រទេសហ្វីលីពីន ដោយបានធ្វើឱ្យមនុស្ស ៤ នាក់រងរបួស និងបង្កផលប៉ះពាល់ដល់មនុស្សប្រមាណ ២.៧៣៤ នាក់។ នៅក្នុងរបាយការណ៍មួយ ក្រុមប្រឹក្សាកាត់បន្ថយ និងគ្រប់គ្រងគ្រោះមហន្តរាយជាតិ (NDRRMC) របស់ហ្វីលីពីនបាននិយាយថា អ្នករងរបួសទាំង ៤ នាក់នោះមកពីតំបន់ ប៊ីខូល (Bicol) ភាគអាគ្នេយ៍នៃរដ្ឋធានីម៉ានីល ហើយរហូតមកដល់ពេលនេះមិនមានអ្នកស្លាប់ត្រូវបានរាយការណ៍ទេ។ឆ្មាំល្បាតឆ្នេរហ្វីលីពីនបាននិយាយថា ទន្ទឹមនឹងនោះ អ្នកដំណើរជាង ៦.០០០ នាក់ អ្នកបើកបររថយន្តដឹកទំនិញ និងរថយន្តសណ្ដោងដឹកទំនិញត្រូវបានជាប់គាំងនៅក្នុងកំពង់ផែទាំងអស់ទូទាំងប្រទេសកាលពីព្រឹកថ្ងៃអាទិត្យ ដោយសារតែលក្ខខណ្ឌអាកាសធាតុមិនអំណោយផល។ព្យុះ អេវីនែរ ដែលជាព្យុះស៊ីក្លូនដំបូងគេដែលបានវាយប្រហារហ្វីលីពីនក្នុងឆ្នាំនេះ បានជះឥទ្ធិពលដល់តំបន់ ប៊ីខូល នៅលើកោះ លូហ្ស៊ូន (Luzon) ដ៏សំខាន់ និងតំបន់ វីសាយ៉ាស (Visayas) ភាគខាងកើតនៅកណ្តាលប្រទេសហ្វីលីពីន។ ការិយាល័យអាកាសធាតុរបស់រដ្ឋបាននិយាយថា ព្យុះនេះនឹងបន្តឱ្យមានភ្លៀងធ្លាក់ខ្លាំងនៅក្នុងតំបន់ជាច្រើន រួមទាំងទីក្រុងរណបម៉ានីល ដោយព្រមានអំពីលទ្ធភាពទឹកជំនន់ និងបំណាក់ដីដ៏ធ្ងន់ធ្ងរ៕

អគ្គិភ័យឆេះរាលដាលក្នុងទីក្រុង Rafah បន្ទាប់ពីអ៊ីស្រាអែលវាយប្រហារលើតំបន់ជនភៀសខ្លួនប៉ាឡេស្ទីន

2024/05/27 10:49:50 am        41
អគ្គិភ័យបានឆាបឆេះរាលដាល បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់មួយដែលត្រូវបានគេរៀបចំសម្រាប់ប្រជាជនប៉ាឡេស្ទីនភៀសខ្លួន ក្នុងទីក្រុង Rafah តំបន់ហ្កាហ្សា កាលពីយប់ថ្ងៃអាទិត្យ។ រូបភាពទទួលបានដោយសារព័ត៌មាន Reuters បង្ហាញពីមនុស្សបានប្រមូលផ្តុំនៅជិតអគ្គិភ័យដ៏ធំ។ យោធាអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួនបានវាយប្រហារស៊ីបគោលដៅទៅលើបរិវេណក្រុមហាម៉ាសនៅភាគខាងត្បូងទីក្រុងរ៉ាហ្វា តំបន់ហ្កាហ្សា ប៉ុន្តែកំពុងពិនិត្យមើលឧបទ្ទវហេតុនេះបន្ទាប់ពីមានសេចក្តីរាយការណ៍ថាការវាយប្រហារ បានបណ្តាលឱ្យមានអគ្គិភ័យ និងបណ្តាលឲ្យជនស៊ីវិលស្លាប់ និងរងរបួស។ យន្តហោះរបស់កងកម្លាំងការពារជាតិអ៊ីស្រាអែលមួយគ្រឿង បានវាយប្រហារទៅលើបរិវេណក្រុមហាម៉ាសក្នុងទីក្រុង Rafah ជាកន្លែងដែលក្រុមភេរវករហាម៉ាស កំពុងធ្វើប្រតិបត្តិការ។ ការវាយប្រហារនេះ ត្រូវបានធ្វើឡើងទៅលើគោលដៅស្របច្បាប់ក្រោមច្បាប់អន្តរជាតិ ដោយប្រើអាវុធស៊ីបគោលដៅ និងផ្អែកលើការស៊ើបការណ៍ច្បាស់លាស់ ដែលបង្ហាញពីការប្រើប្រាស់តំបន់នេះរបស់ហាម៉ាស។ មន្ត្រីសុខាភិបាលប៉ាឡេស្ទីន និងអង្គភាពសេវាសង្គ្រោះបន្ទាន់ស៊ីវិល បាននិយាយថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានសម្លាប់ប្រជាជនប៉ាឡេស្ទីនយ៉ាងហោចណាស់៤០នាក់ និងរងរបួសរាប់សិបនាក់នៅក្នុងតំបន់មួយនៅភាគខាងត្បូងទីក្រុង Rafah តំបន់ហ្កាហ្សា ជាកន្លែងត្រូវបានរៀបចំ សម្រាប់ជនភៀសខ្លួន។ ការវាយប្រហារ បានកើតឡើងនៅក្នុងសង្កាត់ Tel Al-Sultan នៅភាគខាងលិចទីក្រុង ជាកន្លែងដែលមនុស្សរាប់ពាន់នាក់កំពុងជ្រកកោន បន្ទាប់ពីមនុស្សជាច្រើនបានភៀសខ្លួនចេញពីតំបន់ភាគខាងកើត ទីក្រុង ដែលកងកម្លាំងអ៊ីស្រាអែល បានចាប់ផ្តើមការវាយលុកតាមជើងគោក កាលពី២សប្តាហ៍មុន។

មនុស្ស ៤០នាក់បានស្លាប់ នៅក្នុងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល លើជំរំនៅក្រុង Rafah

2024/05/27 08:48:57 am        101
ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ប៉ាឡេស្ទីន WAFA បានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស ៤០ នាក់បានស្លាប់ និងមួយចំនួនទៀតរងរបួសកាលពីល្ងាចថ្ងៃអាទិត្យ (២៦ ឧសភា) នៅក្នុងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល លើជំរំតង់នៅភាគពាយ័ព្យទីក្រុង រ៉ាហ្វា (Rafah) ដែលជាក្រុងនៅចុងភាគខាងត្បូងនៃតំបន់ហ្កាហ្សាស្ទ្រីប។ទីភ្នាក់ងារព័ត៌មាន WAFA បានបន្ថែមថា កងកម្លាំងអ៊ីស្រាអែល បានបាញ់រ៉ូកែតប្រហែលប្រាំបីគ្រាប់ឆ្ពោះទៅរកតង់បណ្ដោះអាសន្នរបស់អ្នកស្រុកនៅក្នុងជំរំបង្កើតថ្មី ដែលប្រមូលផ្តុំដោយជនភៀសខ្លួនរាប់ពាន់នាក់នៅក្បែរឃ្លាំងរបស់ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅតំបន់ដើមបូព៌ា (UNRWA)។ប្រភពក្នុងតំបន់បានប្រាប់សារព័ត៌មាន ស៊ីនហួរ ថា នេះគឺជាការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល «ដ៏ធ្ងន់ធ្ងរ និងមិនធ្លាប់មានពីមុនមក» លើតំបន់ដែលមានប្រជាជនភៀសខ្លួនរស់នៅយ៉ាងក្រាស់ក្រែលនេះ ដោយបានធ្វើឱ្យជំរំតង់ និងរថយន្តជនស៊ីវិលជាច្រើនត្រូវឆេះខ្ទេចខ្ទី។ ប្រភពដដែលបានបញ្ជាក់ថា ក្រុមមន្ត្រីការពារជនស៊ីវិល និងក្រុមរថយន្តសង្គ្រោះ បានជួបឧបសគ្គយ៉ាងខ្លាំងក្នុងការទាញយកសាកសពដោយសារស្ថានភាពលំបាកខ្លាំងពេក។នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីយប់ថ្ងៃអាទិត្យ ក្រុមហាម៉ាស បានថ្កោលទោសការទម្លាក់គ្រាប់បែកនេះថាជា «ការប្រឆាំងទាំងស្រុង និងមិនយកចិត្តទុកដាក់ចំពោះសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដែលទាមទារឱ្យវាបញ្ឈប់ការឈ្លានពានរបស់ខ្លួនប្រឆាំងនឹងក្រុង រ៉ាហ្វា»៕

មនុស្សជាង ៦៧០ នាក់ត្រូវគេបារម្ភថា ស្លាប់ក្នុងបំណាក់ដីនៅប៉ាពួនូវ៉ែលហ្គីណេ ខណៈការសង្រ្គោះកំពុងបន្ត

2024/05/27 08:41:59 am        84
ក្រុមសង្គ្រោះបន្ទាន់នៅប្រទេសប៉ាពួនូវ៉ែលហ្គីណេ នៅថ្ងៃច័ន្ទ (២៧ ឧសភា) នេះ បានបន្តកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះរបស់ពួកគេដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិត បន្ទាប់ពីមនុស្សជាង ៦៧០ នាក់ត្រូវគេបារម្ភថាបានស្លាប់ នៅក្នុងបំណាក់ដីដ៏ធំមួយ ដែលបានវាយប្រហារលើភូមិដាច់ស្រយាលមួយនៅក្នុងតំបន់ភាគខាងជើងនៃប្រទេសប៉ាស៊ីហ្វិកមួយនេះ។ទីភ្នាក់ងារអន្តោប្រវេសន៍របស់អង្គការសហប្រជាជាតិ កាលពីថ្ងៃអាទិត្យ បាននិយាយថាមនុស្សប្រហែល ១.២៥០ នាក់ត្រូវបានផ្លាស់ទីលំនៅពីបំណាក់ដីដែលបានកើតឡើងនៅក្នុងខេត្ត អែនហ្កា (Enga) របស់ ប្រទេសប៉ាពួនូវ៉ែលហ្គីណេ កាលពីព្រឹកព្រលឹមថ្ងៃសុក្រ សប្ដាហ៍មុន។ លំនៅឋានជាង ១៥០ ខ្នងត្រូវបានកប់ក្រោមបំណាក់ដី ហើយលំនៅឋានប្រហែល ២៥០ ខ្នងត្រូវបានប្រជាជនបោះបង់ចោល។នាយកប្រចាំប្រទេសនៃអង្គការ ឃែរ (CARE) អន្តរជាតិរបស់ប៉ាពួនូវ៉ែលហ្គីណេ លោកស្រី ចាស្ទីន មែកម៉ាហូន (Justine McMahon) បានប្រាប់ទូរទស្សន៍ ABC នៅថ្ងៃចន្ទ នេះថា ស្ថានភាពដ៏គ្រោះថ្នាក់ និងសណ្ឋានដីមិនស្ថិតស្ថេរ កំពុងរារាំងដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ ហើយមនុស្សប្រមាណ ៤.០០០ នាក់បានរស់នៅក្បែរតំបន់រងផលប៉ះពាល់នោះ។ក្រុមសង្គ្រោះបន្ទាន់កំពុងបន្តកិច្ចខិតខំប្រឹងប្រែងសង្រ្គោះ ប៉ុន្តែឧបករណ៍ធុនធ្ងន់ដែលត្រូវការសម្រាប់ការប្រតិបត្តិការមិនទាន់ទៅដល់ភូមិនៅឡើយទេ ដោយសារផ្លូវធំៗនៅតែត្រូវបានកាត់ផ្តាច់ ហើយការចេញចូលតំបន់កើតហេតុបានតែតាមរយៈឧទ្ធម្ភាគចក្រប៉ុណ្ណោះ៕

ព្យុះស៊ីក្លូនវាយប្រហារបង់ក្លាដែស ខណៈមនុស្សជិត១លាននាក់ជម្លៀសទៅទីជម្រកបណ្ដោះអាសន្ន

2024/05/27 08:38:38 am        117
ព្យុះស៊ីក្លូនដ៏ខ្លាំងក្លាមួយបានបោកបក់ចូលឆ្នេរសមុទ្រនៅតំបន់ទំនាបនៃប្រទេសបង់ក្លាដែសកាលពីថ្ងៃអាទិត្យ ២៦ ឧសភា ដោយមនុស្សជិតមួយលាននាក់បានជម្លៀសខ្លួនចេញពីដីគោក។ ប្រធានមន្ទីរឧតុនិយមបង់ក្លាដែស លោក អាហ្ស៊ីហ្សើររ៉ាម៉ាន់ (Azizur Rahman) បានប្រាប់សារព័ត៌មាន AFP ថា ព្យុះស៊ីក្លូន មានឈ្មោះថា រីម៉ាល់ (Remal) ដ៏ធ្ងន់ធ្ងរបានចាប់ផ្តើមឆ្លងកាត់ឆ្នេរសមុទ្របង់ក្លាដែស ដោយបន្ថែមថា ព្យុះដ៏មានទ្ធិពលនេះ អាចបន្តវាយលុកតំបន់ឆ្នេរសមុទ្ររហូតដល់យ៉ាងហោចណាស់ព្រឹកព្រលឹមថ្ងៃចន្ទនេះ។ យើងបានកត់ត្រាល្បឿនខ្យល់អតិបរមា ៩០ គីឡូម៉ែត្រក្នុងមួយម៉ោង ប៉ុន្តែល្បឿនខ្យល់អាចនឹងកើនឡើងខ្លាំងជាងនេះ។ក្រុមអ្នកព្យាករណ៍អាកាសធាតុ បានព្យាករណ៍ថា មានខ្យល់បោកបក់ក្នុងល្បឿន ១៣០ គីឡូម៉ែត្រក្នុងមួយម៉ោង ដោយមានភ្លៀងធ្លាក់ខ្លាំង ហើយខ្យល់ក៏កំពុងបក់បោកទៅលើប្រទេសឥណ្ឌាជិតខាងផងដែរ។ក្រុមអាជ្ញាធរបានដំឡើងសញ្ញាគ្រោះថ្នាក់ដល់កម្រិតខ្ពស់បំផុត។ គួររម្លឹកថា ព្យុះស៊ីក្លូន ធ្លាប់បានសម្លាប់មនុស្សរាប់សែននាក់ក្នុងប្រទេសបង់ក្លាដែសក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ថ្មីៗនេះ ប៉ុន្តែចំនួននៃព្យុះកំបុតត្បូងដ៏បំផ្លិចបំផ្លាញ ដែលវាយប្រហារឆ្នេរសមុទ្រមានប្រជាជនរស់នៅយ៉ាងច្រើន បានកើនឡើងយ៉ាងខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំពិសេស៣ឆ្នាំចុងក្រោយ ដោយសារឥទ្ធិពលនៃបម្រែបម្រួលអាកាសធាតុ៕

អ៊ីស្រាអែលវាយប្រហារទីក្រុង Rafah ក្រោយតុលាការកំពូលរបស់ UN បញ្ជាឲ្យខ្លួនបញ្ឈប់ការវាយលុក

2024/05/25 03:50:36 pm        176
អ៊ីស្រាអែលបានទម្លាក់គ្រាប់បែកលើតំបន់ហ្កាហ្សា ក្នុងនោះរួមទាំងទីក្រុង Rafah នៅថ្ងៃសៅរ៍ (ទី២៥ ខែឧសភា) នេះ ពោលគឺមួយថ្ងៃបន្ទាប់ពីតុលាការកំពូលរបស់អង្គការសហប្រជាជាតិ (UN) បានបញ្ជាឲ្យខ្លួនបញ្ឈប់ប្រតិបត្តិការយោធា នៅក្នុងទីក្រុងភាគខាងត្បូងមួយនេះ ខណៈកិច្ចប្រឹងប្រែង កំពុងដំណើរការនៅទីក្រុងប៉ារីសប្រទេសបារាំង ដើម្បីស្វែងរកបទឈប់បាញ់នៅក្នុងសង្គ្រាម ដែលបង្កឡើងដោយការវាយប្រហាររបស់ក្រុមហាម៉ាស កាលថ្ងៃទី៧ ខែតុលា។ ជាមួយគ្នានេះ តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក៏បានទាមទារផងដែរឲ្យមាន «ការដោះលែងជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ» ចំពោះចំណាប់ថ្នូរទាំងអស់ ដែលនៅតែត្រូវបានឃុំខ្លួនដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ដោយការទាមទារនោះកើតមានឡើងប៉ុន្មានម៉ោងបន្ទាប់ពីយោធាអ៊ីស្រាអែល បានប្រកាសថា កងទ័ពបានយកមកវិញនូវសពចំណាប់ថ្នូរ ៣នាក់ទៀត ពីភាគខាងជើងតំបន់ហ្កាហ្សា។លើសពីនេះទៀត តុលាការដែលមានមូលដ្ឋាននៅទីក្រុងឡាអេ ប្រទេសហូឡង់ ដែលបញ្ជារបស់ខ្លួនមានជាប់កាតព្វកិច្ចស្របច្បាប់ ប៉ុន្តែខ្វះយន្តការអនុវត្តដោយផ្ទាល់នោះ ក៏បានបញ្ជាឲ្យអ៊ីស្រាអែលបន្តបើកច្រកឆ្លងកាត់ Rafah រវាងប្រទេសអេហ្ស៊ីប និងតំបន់ហ្កាហ្សា ដែលខ្លួនបានបិទកាលពីដើមខែឧសភា នៅពេលចាប់ផ្តើមវាយប្រហារលើទីក្រុង។យ៉ាងណាក្ដី អ៊ីស្រាអែលមិនបានផ្តល់ការបង្ហាញថា ខ្លួនកំពុងរៀបចំកែប្រែគោលដៅ នៅទីក្រុង Rafah នោះទេ ដោយទទូចថា តុលាការបានយល់ពីស្ថានការណ៍ខុស។ នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយជាមួយអ្នកនាំពាក្យក្រសួងការបរទេសរបស់អ៊ីស្រាអែល ទីប្រឹក្សាសន្តិសុខជាតិ លោក Tzachi Hanegbi បានប្រាប់ឲ្យដឹងថា៖ «អ៊ីស្រាអែលមិនមាន និងនឹងមិនធ្វើប្រតិបត្តិការយោធា នៅក្នុងតំបន់ Rafah ដែលបង្កើតលក្ខខណ្ឌរស់នៅ ដែលអាចបណ្តាលឲ្យមានការបំផ្លិចបំផ្លាញប្រជាជនប៉ាឡេស្ទីនទាំងមូល ឬមួយផ្នែកនោះទេ»។ក្រុមហាម៉ាសដែលបានគ្រប់គ្រងតំបន់ហ្កហ្សាតាំងពីឆ្នាំ២០០៧ មកនោះ បានស្វាគមន៍សេចក្តីសម្រេចរបស់ ICJ លើទីក្រុង Rafah ប៉ុន្តែបានរិះគន់ការសម្រេចរបស់ស្ថាប័ននេះ ក្នុងការមិនបញ្ចូលផ្នែកផ្សេងទៀតនៃតំបន់ហ្កាហ្សាដែលហែកហួរដោយសង្រ្គាម ក្នុងបទបញ្ជានេះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

​ ចិនចេញការព្រមានដល់សហរដ្ឋអាមេរិក និងហ្វីលីពីន ជុំវិញការពង្រាយមីស៊ីលថ្មី
11/29/2024 03:11 PM
ឯកឧត្តមបណ្ឌិត លី ធុជ ជួបប្រជុំទ្វេភាគីជាមួយ ឯកឧត្តម Thongphane SAVANPHET អនុរដ្ឋមន្រ្តីការបរទេសឡាវ
11/29/2024 03:11 PM
សម្ដេច​ធិបតី៖ ភូមិអភិវឌ្ឍបឹងជង្រុកតេជោឈ្នះ ឈ្នះ ជាសមិទ្ធផល នៃការប្រើប្រាស់​គោល​នយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន
11/29/2024 03:11 PM
យុទ្ធនាការ១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី ឆ្នាំ២០២៤ ក្រោមប្រធានបទ "រួមគ្នាដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រីដើម្បីវឌ្ឍនភាពសង្គម និងពិភពលោក"
11/29/2024 03:11 PM
សមាគមអ្នកចែកចាយយានយន្តខេត្តក្វាងទុង ស្វែងរកកាលានុវត្តភាពវិស័យយានយន្តនៅកម្ពុជា
11/29/2024 03:11 PM
ភ្នាក់សេវាកម្មបានដើរតួសំខាន់ណាស់ ក្នុងការធ្វើឱ្យទីផ្សារអចលវត្ថុមានភាពរឹងមាំ
11/29/2024 02:11 PM
រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី បានទៅដល់ប្រទេសកូរ៉េខាងជើង សម្រាប់ដំណើរទស្សនកិច្ចផ្លូវការ
11/29/2024 02:11 PM
ប្រជាជនប្រឹងដកដង្ហើម ខណៈកង្វក់ខ្យល់នៅតែមានក្នុងទីក្រុង New Delhi
11/29/2024 02:11 PM
កម្ពុជា-អូស្រ្តាលី ពិភាក្សាលើការរៀបចំយុទ្ធសាស្ត្រវិនិយោគ ដើម្បីគាំទ្រទាក់ទាញវិនិយោគិនថ្មីៗ​បន្ថែម
11/29/2024 02:11 PM
រដ្ឋសភាចេញញត្តិថ្កោលទោសចំពោះសារនយោបាយ បណ្តុះហិង្សា បំបែកបំបាក់ជាតិរបស់ក្រុមជ្រុលនិយម
11/29/2024 02:11 PM