គណៈបញ្ជាការឯកភាពរាជធានី បន្តប្រតិបត្តិការបង្ក្រាបទីតាំង Online Scams ឃាត់ជនបរទេសជាង៣០០នាក់ នៅខណ្ឌដូនពេញ
ឃាត់​ខ្លួនជនសង្ស័យ ៤៩នាក់ពាក់ព័ន្ធ Online Scams និងជនបរទេស​ស្នាក់​នៅខុស​ច្បាប់​ជា​ច្រើន​នាក់​ទៀត
នគរបាលរាជធានីបង្ហាញមុខជនសង្ស័យ ៣៥នាក់ពាក់ព័ន្ធ ១០ករណីផ្សេងគ្នា
ជនជាតិចិនចំនួន៣៣៩នាក់ ពាក់ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា

សន្តិសុខ និង សង្គម

ពលរដ្ឋម្នាក់ស្លាប់ និងម្នាក់រងរបួសករណីផ្ទុះគ្រាប់បែកចង្កោម នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ

2026/03/19 05:00:03 pm        176
បន្ទាយមានជ័យ ៖ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ១១ : ៣០នាទី មានករណីផ្ទុះគ្រាប់បែកចង្កោម ១ករណី នៅភូមិបឹងស្នោ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បណ្តាលឲ្យឈ្មោះ ចាន់ សារ៉េត ភេទប្រុស អាយុ ៤៤ឆ្នាំបានស្លាប់នៅកន្លែងកើតហេតុ និងឈ្មោះ តា ចាស់ ភេទប្រុស អាយុ ៤៧ ឆ្នាំ បានរងរបួស និងត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាព កម្ពុជា-ជប៉ុន មង្គលបូរី ខេត្តបន្ទាយមានជ័យ។ សមត្ថកិច្ចបានបញ្ជាក់ថា ហេតុការណ៍គ្រោះថ្នាក់នេះបណ្តាលមកពីជនរងគ្រោះឈ្មោះ ចាន់ សារ៉េត បានកាន់គ្រាប់បែកចង្កោមមកបោកលេងនៅផ្ទះឈ្មោះ តា ចាស់ ។អាជ្ញាធរមីនសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ នៅពេលប្រទ:ឃើញមីន គ្រាប់មិនទាន់ផ្ទុះ គ្រាប់បែកចង្កោម និងវត្ថុចំលែកសង្ស័យជាគ្រាប់ សូមកុំប៉ះពាល់ កែច្នៃ គប់ ដុំ ឫចល័តទៅទីណាមួយ គ្រាប់ទាំងនោះនឹងធ្វើឨ្យរបួស ពិការ ស្លាប់ គ្រប់ពេល និងសូមរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរមានសមត្ថកិច្ច ប៉ុស្តិ៍នគរបាល មេភូមិ មេឃុំ និងប្រតិបត្តិករបោសសម្អាតមីន តាមរយ:លេខទូរស័ព្ទ ដូចខាងក្រោម៖012 800 473011 38 39 37097 489 5600066 612 613063 96 34 99

បង្រ្កាបទីតាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឈ្មោះឆាយណាបឹងបេង ខេត្ត​បន្ទាយ​មានជ័យ រកឃើញភស្តុតាង និងជនបរទេសមួយចំនួន

2026/03/12 05:17:20 pm        353
នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី និង ឯកឧត្តម ឧត្តម​សេនីយ៍​ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ បានសហការជាមួយ ឯកឧត្តម​អភិបាល​រង​ខេត្ត និងដឹកនាំសម្របសម្រួលនីតិវិធីដោយលោកព្រះរាជអាជ្ញារង នៃអយ្យការ​អមសាលាដំបូងខេត្ត បានដឹកនាំកងកម្លាំងចុះបង្រ្កាបទីតាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឈ្មោះឆាយណាបឹងបេង ស្ថិតនៅភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាល័យ ខេត្តបន្ទាយមានជ័យ រកឃើញភស្តុតាង និងជនបរទេសមួយចំនួន កំពុងបន្តប្រតិបត្តិការតាមនីតិវិធី៕

សប្ដាហ៍ទី១ខែមីនានេះពលរដ្ឋចំនួន ២១នាក់ទៀតបានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍

2026/03/09 03:09:02 pm        269
ក្នុងរយៈពេល៧ថ្ងៃ នៃសប្ដាហ៍ទី១ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស កើតឡើងចំនួន៤១ករណី បណ្តាលឱ្យមានមនុស្សស្លាប់២១នាក់ និងរងរបួសធ្ងន់ស្រាល៥៥នាក់។ នេះបើតាមរបាយការណ៍ក្រសួងមហាផ្ទៃ។ របាយការណ៍លម្អិតថា ករណីគ្រោះថ្នាក់ចរាចរណ៍នោះ រួមមាន ថ្ងៃទី១មីនា មាន៥ករណី ស្លាប់១នាក់ របួស៧នាក់ ថ្ងៃទី២ មាន៦ករណី ស្លាប់៣នាក់ របួស៤នាក់ ថ្ងៃទី៣ មាន៩ករណី ស្លាប់៣នាក់ របួស១៤នាក់ ថ្ងៃទី៤ មាន៤ករណី របួស៦នាក់ ថ្ងៃទី៥ មាន៦ករណី ស្លាប់៥នាក់ របួស១៥នាក់ ថ្ងៃទី៦ មាន៦ករណី ស្លាប់៥នាក់ របួស៥នាក់ និងថ្ងៃទី៧ មាន៥ករណី ស្លាប់៤នាក់ របួស៤នាក់។ ករណីគ្រោះថ្នាក់ចរាចរណ៍ទាំងនេះមាននៅមូលដ្ឋានជាអាទិ៍ រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ កំពត ស្វាយរៀង ព្រះសីហនុ ត្បូងឃ្មុំ កោះកុង ស្ទឹងត្រែង បាត់ដំបង រតនគិរី កំពង់ឆ្នាំង ក្រចេះ ព្រះវិហារ និងខេត្តសៀមរាប។ គួររំលឹកថា ក្នុងខែកុម្ភៈ ឆ្នាំ២០២៦ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេស កើតឡើងចំនួន២០២ករណី បណ្តាលឱ្យមានមនុស្សស្លាប់ចំនួន១៧០នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ៤១៧នាក់។ នេះបើតាមរបាយការណ៍ដដែល៕

អាជ្ញាធរកម្ពុជាកំពុងសកម្មឈានទៅបំផ្លាញអង្គការចាត់តាំងឧក្រិដ្ឋកម្មគ្រឿងញៀន

2026/03/05 01:29:49 pm        219
អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានលើកឡើងថា បណ្តាអង្គភាពអនុវត្ត ច្បាប់ និងស្ថាប័នពាក់ព័ន្ធ បានសហការគ្នាយ៉ាងសកម្ម ទាំងក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិ ដើម្បី​ពង្រឹង ប្រសិទ្ធភាពអនុវត្តច្បាប់ ឈានទៅបំផ្លាញអង្គការចាត់តាំងឧក្រិដ្ឋជនគ្រឿងញៀន ដោយ​បាន​ទទួលលទ្ធ ផលជាច្រើនជាបន្តបន្ទាប់។អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឯកឧត្តម មាស វិរិទ្ធ នៅក្នុងពិធីបើកសន្និបាតបូ​កសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅបន្តឆ្នាំ២០២៦ របស់អាជ្ញាធរជាតិប្រយុទ្ធ​​ប្រឆាំងគ្រឿងញៀន នាព្រឹកថ្ងៃទី៥ ខែមីនា នេះ បានលើកឡើងថា តាមរយៈការពង្រឹងប្រសិទ្ធ​ភាព​ស្ថាប័ន អនុវត្តច្បាប់ ជាលទ្ធផល អាជ្ញាធរបានបង្រ្កាបគ្រៀងញៀន ចំនួនជាងមួយម៉ឺនករណី​ ហើយឃាត់ខ្លួនជន សង្ស័យពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀននេះបានជិតបីម៉ឺននាក់ និងគ្រឿងញៀនជាងប្រាំតោននៅក្នុងឆ្នាំ២០២៥។ឯកឧត្តមបានបញ្ជាក់ថា ប្រតិបត្តិការបានធ្វើឡើងនៅតាមគោលដៅសប្បាយដ្ឋាន ដែលងាយរង ហានិភ័យដោយបទ ជាង១ម៉ឺន៤ពាន់ទីតាំង មានដូចជា សណ្ឋាគារ ផ្ទះសំណាក់ បាបរទេស ខារ៉ាអូខេ និងក្លិបកម្សាន្តជាដើម។ឯកឧត្តម មាស វិរិទ្ធ បានលើកឡើងផងដែរថា សភាពការណ៍គ្រឿងញៀន ទាំងក្នុងក្របខ័ណ្ឌអន្តរ ជាតិ និងក្នុងតំបន់ នៅតែមានបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរ និងវិវត្តប្រែប្រួលស្មុគស្មាញ ប្រកបដោយគ្រោះ​ថ្នាក់គួរឲ្យព្រួយបារម្ភ ខណៈការប្រកួតប្រជែងដណ្តើមភូមិសាស្រ្តនយោបាយ កត្តាអសន្តិ​សុខ​ជា​សកល បញ្ហាអស្ថិរភាពនយោបាយ និងវិបត្តិសេដ្ឋកិច្ចពិភពលោក បានធ្វើឲ្យឧក្រិដ្ឋជនឆ្លៀត​ឱកាសបង្កើន សកម្មភាពដាំ ដុះ និងផលិតគ្រឿងញៀន ក៏ដូចជាការលួចលាក់ចរាចរសារធាតុ​គីមី​ផ្សំខុសច្បាប់ ដើម្បីផលិតគ្រឿងញៀន សំយោគ ជាពិសេសនៅតំបន់អាមេរិកខាងត្បូង អឌ្ឍ​ចន្ទមាស និងត្រីកោណមាសជា ដើម។ ក្នុងស្ថានភាពនេះតម្រូវការគ្រឿងញៀនសំយោគក៏មានការកើនឡើងជាគំហុក ពិសេសប្រភេទ មេតំហ្វេតាមីនក្រាមម្សៅ កេតាមីន និងអ៊ិចស្តាស៊ីជាដើម។ដោយ​ឡែកសម្រាប់កម្ពុជា នៅតែបន្តរងការគំរាមកំហែងពីសភាពការណ៍គ្រឿងញៀនសកលលើ នេះ ​ជាពិសេសពីតំបន់ត្រីកោណមាស ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ កម្ពុជាបានធ្វើការបង្រ្កាបជាបន្តបន្ទាប់ ជាលទ្ធផលកាលពីឆ្នាំ២០២៥កន្លងទៅ បង្រ្កាបករណីធំៗ ដែលមានបណ្តាញខ្សែរយៈចាត់តាំងចំ នួន១៤៤ករណី ចាប់មេខ្លោង ចំនួន១៨នាក់ ខ្សែរយៈបណ្តាញ ចំនួន៤៤៣នាក់ រួមទាំងសារ ធាតុញៀនបានជាងប្រាំតោន ខណៈសារធាតុគីមីសរុបជាង៣៦តោន៕ អត្ថបទ៖ បាន ចក់ 

សមត្ថកិច្ចចម្រុះរាជធានីភ្នំពេញឃាត់ខ្លួនជនជាតិកូរ៉េខាងត្បូង១០នាក់ ពាក់ព័ន្ធបទល្មើស Online Scam

2026/03/05 01:06:13 pm        431
ភ្នំពេញ៖ កម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញបានបង្ក្រាប ទីតាំងសង្ស័យឆរបោក​តាមបច្ចេកវិទ្យាក្រោមរូបភាពទាក់ទាញអតិថិជនឱ្យលេងល្បែងអនឡាញចំនួនពីរករណីផ្សេង​គ្នា​ក្នុងនោះមួយកន្លែងនៅខណ្ឌសែនសុខ និងមួយកន្លែងទៀតនៅខណ្ឌឫស្សីកែវ ដោយឃាត់​ខ្លួន​ជនជាតិ កូរ៉េខាងត្បូងសរុបចំនួន១០នាក់។ ក្នុងចំណោមជនជាតិកូរ៉េខាងត្បូង ទាំង១០នាក់​នេះចំនួន៥នាក់ ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ នៅបុរីវិមានភ្នំពេញ ផ្ទះលេខ​111R ផ្លូវ372 ភូមិ៤ សង្កាត់ ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ, និងកាលពីថ្ងៃទី២ ខែមីនា ចំនួន៥​នាក់ទៀត ផ្សេងទៀត ត្រូវបានឃាត់ខ្លួន នៅបុរីពិភពថ្មី ផ្ទះលេខ ២៩ និង ៣១ ភូមិប៉ាយ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌសែនសុខ ដែលពួកគេ គឺជាក្រុមតែមួយ។ ការបង្ក្រាបទាំងពីរករណីនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ថវិកាចំនួន ១៩,៧០០ ដុល្លារអាមេរិក​, ធុង CPU ចំនួន៨គ្រឿង, ម៉ូនីទ័រ ចំនួន១៨គ្រឿង, កំព្យូទ័រ Latop ចំនួន៣គ្រឿង, ទូរសព្ទដៃ ចំនួន៤គ្រឿង និងលិខិតឆ្លងដែនចំនួន៦ច្បាប់។ ប្រតិបត្តិការបង្ក្រាបនេះត្រូវបានធ្វើឡើងក្រោម​ការបញ្ជារបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីស្នងការ​ដ្ឋាន​នគរបាលរាជធានីភ្នំពេញ កងរាជអាវុធហត្ថ និងអាជ្ញាធរខណ្ឌសែនសុខ និងខណ្ឌឫស្សីកែវ ព្រមទាំងមានការសម្របសម្រួលនីតិវិធី ដោយតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ​ផងដែរ។តាមការសន្និដ្ឋានបឋមដោយផ្អែកលើរបាយការណ៍របស់សមត្ថកិច្ចជំនាញ ក្រុមជនសង្ស័យបានបង្កើត Website ដើម្បីបម្រើឱ្យសកម្មភាពល្បែងស៊ីសង អនឡាញ ដែលជាទង្វើខុសច្បាប់ និងប្រើប្រាស់ទីតាំងក្នុងប្រទេសកម្ពុជា សម្រាប់ការប្រព្រឹត្តសកម្មល្បែងស៊ីសងអនឡាញខុសច្បាប់នេះ ក្នុងទិសដៅ ទៅប្រទេសកូរ៉េខាងត្បូង និងប្រទេសផ្សេងៗ។ ក្នុងចំណោមជនសង្ស័យ ទាំង១០នាក់នោះ មានឈ្មោះ Kim Changhan ជាមេខ្លោង ហើយមានដីកា ចាប់ខ្លួនពីបទប្រតិបត្តិវេបសាយល្បែងស៊ីសងខុសច្បាប់ ត្រូវបាន ស្ថានកុងសុល និងអនុព័ន្ធប៉ូលីសកូរ៉េខាងត្បូង ស្នើសុំមកអគ្គស្នងការដ្ឋាននគរបាលជាតិ តាមរយៈស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ក្នុងការបញ្ជូនជនសង្ស័យទាំងនេះចេញពីប្រទេសកម្ពុជា ដើម្បីបន្តនីតិវិធីផ្លូវច្បាប់ នៅប្រទេសដើមរបស់ពួកគេវិញ។ក្នុងប្រតិបត្តិការបង្ក្រាប Online Scam ករណីផ្សេងទៀត កាលពីថ្ងៃទី១ខែមីនា ឆ្នាំ២០២៦ ជនសង្ស័យចំនួន២៤នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងភូមិសាស្ត្រខណ្ឌចំការមន ក្នុងនោះជនជាតិចិន ៦នាក់ឃាត់ខ្លួនពី អគារThe peak tower២, ឥណ្ឌូណេស៊ី ៦នាក់ ពីអគារ The bridge និងជនជាតិឥណ្ឌូណេស៊ី ចំនួន១២នាក់ ពីអគារ Noden hotel and apartment ហើយបច្ចុប្បន្ន សមត្ថកិច្ចកំពុងបន្តនីតិវិធីចំពោះករណីទាំងនេះ ដោយអនុវត្តតាមច្បាប់ ជាធរមានរបស់ព្រះរាជណាចក្រកម្ពុជា។ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជាឆ្នាំ២០២៦ នៅព្រឹកថ្ងៃទី ៤ ខែមីនា ឆ្នាំ២០២៦នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា កម្ពុជាបានប្ដេជ្ញាចិត្តបោសសម្អាតឱ្យអស់នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចេញពីកម្ពុជានៅត្រឹមខែមេសាឆ្នាំ២០២៦ខាងមុខនេះ ដើម្បីបង្កើនបរិយាកាសវិនិយោគល្អប្រសើរដល់វិនិយោគិន។សម្តេចធិបតីបានបញ្ជាក់ថា កម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជន បច្ចេកវិទ្យាប្រើប្រាស់ក្នុងការប្រព្រឹត្តការឆបោក ឬបទល្មើសឆ្លងដែនឡើយ។ រាល់បុគ្គល ឬអង្គភាពទាំងឡាយណាដែលនៅពីក្រោយសកម្មភាព ឆបោកទាំងនេះ នឹងត្រូវប្រឈមមុខនឹងទោសទណ្ឌខ្ពស់បំផុតដោយ គ្មានការយោគយល់ ឬការអន្តរាគមន៍ណាមួយឡើយ ៕

អ្នកតាមដានព្រឹត្តិការណ៍សង្គម និងប្រជាពលរដ្ឋ ​កោត​សរសើរ​រាជរដ្ឋាភិបាល​ក្នុង​ការ​បោស​សំអាត​ការ​ឆបោក​តាម​អនឡាញ

2026/03/03 12:49:20 pm        195
អ្នកតាមដានព្រឹត្តិការណ៍សង្គម និងប្រជាពលរដ្ឋបានសម្តែងនូវ ការពេញចិត្ត និងគាំទ្រ​រាជ​រដ្ឋាភិបាល​ដែល​បាន​ដាក់​ចេញ​នៅ​យុទ្ធនាការ​បោស​សម្អាត​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​ឲ្យ​អស់​ពី​ប្រទេស​កម្ពុជា។ ការគាំទ្រនេះ ខណៈដែលសមត្ថកិច្ច​កំពុង​តែ​ចុះ​ធ្វើ​ការ​បង្ក្រាប​ទីតាំង​លួច​លាក់​ប្រព្រឹត្តបទល្មើសនិងឃាត់ខ្លួនជនសង្ស័យបានជាច្រើននាក់។លោក ថុល សុផាន់ណា អ្នកតាមដានព្រឹត្តិការណ៍សង្គមបានថ្លែងថា យុទ្ធនាការបោសសម្អាតការឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា ដែលរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ​បានដាក់ចេញ គឺឃើញថា សមត្ថកិច្ចពាក់ព័ន្ធ​បាន​ចុះបង្ក្រាប​ទីតាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យាតាមបណ្តារាជធានី ខេត្ត បានជាច្រើនកន្លែង និងបានឃាត់ខ្លួនជន​សង្ស័យ​ជា​ច្រើន​នាក់​។ ហើយមានជនបរទេសប្រមាពណជាង ២២ម៉ឺននាក់ បានចាកចេញពី​កម្ពុជា​ដោយ​ខ្លួន​ឯង​។ ចំណែកមេក្លោងនិងបក្ខពួកត្រូវបានបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោស។ ហើយអ្វី​ដែល​កត់​សម្គាល់​ដែរនោះ ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ គឺស្របទៅនិង​អ្វី​ដែល​ជា​យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល និងបានបង្កលក្ខណៈងាយ​ស្រួល​ទៅ​ដល់​សន្តិសុខ​សង្គម​ក៏​ដូ​ច​ជាសណ្តាប់ធ្នាប់។ អ្នកតាមដានព្រឹត្តិការណ៍សង្គមបានបន្តថា យុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺមានការសាទរពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។ ហើយក៏គាំទ្រចំពោះការធ្វើច្បាប់ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាផងដែរ។ចំណែកប្រជាពលរដ្ឋបានសម្តែងនូវការសាទរចំពោះសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ដែលបានធ្វើការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបានអរគុណរាជរដ្ឋាភិបាលដែលបានយកចិត្តទុកដាក់គិតគូរពីសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋកុំឲ្យចាញ់បោកក្រុមបោកតាមប្រព័ន្ធបច្ចេកវិទ្យា។អ្នកស្រី ម៉ី ចាន់ណារី ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញបានថ្លែងថា ការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងនាមជាប្រជាពលរដ្ឋមានការសប្បាយត្រេកអរដោយសមត្ថកិច្ចបានបង្ក្រាបក្រុមឆបោកតាមអនឡាញ និងសូមអរគុណរាជរដ្ឋាភិបាល និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ដែលបានខិតខំប្រឹងប្រែងធ្វើការបង្ក្រាបក្រុមឆបោកឲ្យអស់ពីកម្ពុជា។ ហើយសូមគាំទ្ររាជរដ្ឋាភិបាលដែលបានបង្ក្រាបក្រុកឆបោកតាមអនឡាញ។ផ្អែកតាមរបាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃការបិទខ្ទប់ទីតាំងក្នុងរាជធានី-ខេត្ត ដែលក្រុមឧក្រិដ្ឋជនធ្លាប់បានប្រើប្រាស់សម្រាប់អំពើឧក្រិដ្ឋ បានជំរុញឱ្យជនបរទេសសរុបចំនួនជាង ២២ម៉ឺននាក់ បានស្ម័គ្រចិត្តចាកចេញទៅកាន់ប្រទេសពួកគេវិញ គិតចាប់ពីថ្ងៃទី១៣ ខែមករា ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងនោះមានជនជាតិចិន, វៀតណាម, ឥណ្ឌូនេស៊ី, ឥណ្ឌា, បង់ក្លាដែស, ប៉ាគីស្ថាន៕ អត្ថបទ៖ វង្ស សុភាព

កម្ពុជាសហការជាមួយបណ្តាប្រទេសជាដៃគូរបង្ក្រាបករណីដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនក្នុងឆ្នាំ២០២៥ ទទួលបានលទ្ធផលល្អ

2026/03/02 08:04:53 pm        367
ភ្នំពេញ៖ កម្ពុជាបានសហការជាមួយបណ្តាប្រទេសជាដៃគូរ ភ្នាក់ងារអនុវត្តច្បាប់ប្រឆាំងគ្រឿងញៀន អាមេរិក (DEA) ប៉ូលីសសហព័ន្ធអូស្ត្រាលី និងបណ្តាប្រទេសមួយចំនួនបង្ក្រាបករណីដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនក្នុងឆ្នាំ២០២៥ កន្លងទៅ គឺទទួលបានលទ្ធផលល្អ និងបានទទួលការកោតសរសើពីប្រទេសជាមិត្ត។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ប្រាប់ BTV នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៦។ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃីង សារ៉ាត់ បានមានប្រសាសន៍ថា លទ្ធផល នៃការបង្ក្រាបបទល្មើសគ្រឿងញៀន ដែលនគរបាលបង្ក្រាបបាននេះ គឺឆ្ពោះបញ្ចាំងអំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃក្រសួងមហាផ្ទៃ ជាពិសេសអគ្គស្នងការដ្ឋាននគរបាលជាតិ និងដោយសារមានកិច្ចសហការល្អរវាងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ជាមួយស្នងការដ្ឋាននគរបាល រាជធានី-ខេត្ត ក្រសួង ស្ថាប័នពាក់ព័ន្ធ ជាពិសេសជាមួយបណ្តាប្រទេសជាមិត្តមានដូចជា ទីភ្នាក់ងារអនុវត្តច្បាប់ប្រឆាំងគ្រឿងញៀនអាមេរិក (DEA) ប៉ូលីសសហព័ន្ធអូស្ត្រាលី (AFP) អាជ្ញាធរគ្រឿងញៀនចិន ក្រសួងសន្តិសុខសាធារណៈវៀតណាម ក្រសួងសន្តិសុខសាធារណៈ នៃសារធារណៈរដ្ឋឡាវ នាយកដ្ឋានចារកម្មសាធារណៈរដ្ឋកូរ៉េខាងត្បូង នគរបាលជាតិជប៉ុន និងនគរបាលអន្តរជាតិប្រចាំប្រទេសអាសានជាដើម ដែលធ្វើឲ្យការស្រាវជ្រាវបង្ក្រាបបទល្មើស ក្នុងឆ្នាំ២០២៥ កន្លងទៅ ទទួលបានលទ្ធផលល្អ ហើយបានទទួលការកោតសរសើពីប្រទេសជាមិត្ត ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន៕ អត្ថបទ ៖ វង្ស សុភាព

នៅឆ្នាំ២០២៥ មន្ទីរ​ប្រឆាំង​បទ​ល្មើស​គ្រឿងញៀន​បង្ក្រាប​បទ​ល្មើស​គ្រឿង​ញៀន​ជាង ៩ពាន់​ករណី​ ឃាត់​ខ្លួន​ជន​សង្ស័យជាង ២ម៉ឺននាក់ និងចាប់យកសារធាតុញៀនជាង ៧តោន

2026/03/02 12:45:29 pm        216
ភ្នំពេញ៖ ការបង្ក្រាបបទល្មើសគ្រឿងញៀនបានធ្វើឡើងនៅក្នុងឆ្នាំ២០២៥, មន្ទីរប្រឆាំង​បទ​ល្មើស​គ្រឿង​ញៀន​បាន​បង្ក្រាបបទល្មើសគ្រឿងញៀនជាង ៩ពាន់ករណី ឃាត់ខ្លួនជនសង្ស័យជាង ២ម៉ឺន​នាក់ ចាប់យកសារធាតុញៀនជាង ៧តោន និងសារធាតុគីមីផ្សំជិត ៥០តោន។ នេះបើតាម នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បញ្ជាក់ប្រាប់ BTV នៅថ្ងៃទី០២ ខែមីនានេះ។ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បាន​មាន​ប្រសាសន៍​ប្រាប់ ​BTV នៅថ្ងៃទី០២ ខែមីនា នេះថា ការពិតណាស់ រដ្ឋាភិបាលនីតិកាលទី៧ ដែល​មានសម្តេចមហាបវរធិបតី ហ៊ុន មាណែត ជានាយករដ្ឋមន្ត្រី បានបន្តយកចិត្តទុកដាក់ និងយក​បញ្ហា​គ្រឿង​នេះ ​ជាអាទិភាពទី១។ ហេតុនេះ ក្នុងឆ្នាំ២០២៥ កន្លងទៅ នគរបាលប្រឆាំង​គ្រឿង​ញៀន​បង្ក្រាប​បទល្មើសគ្រឿងញៀន សរុបចំនួន ៩,២១៨ ករណី ឃាត់ខ្លួន ជនសង្ស័យចំនួន ២២,៩២៦នាក់ (ស្រី ១,៦១៦នាក់) ចាប់យកសារធាតុញៀន សរុប ចំនួន ៧តោន ៨៥១គ.ក្រ និង​សារធាតុគីមីផ្សំ ជាង៤៨តោន។ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បានបញ្ជាក់ថា សារធាតុ​ញៀន​ដែល​សមត្ថកិច្ច​ចាប់​បាន​ច្រើន​បំផុ​តគឺ ប្រភេទ អ៊ិចស្តាស៊ី សមត្ថកិច្ចចាប់បានជិត ៤ តោន ប្រភេទមេតំហ្វេតាមីន ជាង​១​តោន ​និងប្រភេទ កេតាមីន ជាង១តោន។ បើប្រៀប​ធៀប​លទ្ធ​ផលប​ង្ក្រាប​បទ​ល្មើសកា​ល​ពី​ឆ្នាំ​២០២៤​ ធៀបនិងឆ្នាំ២០២៥ ឃើញថា ៖ បទល្មើសគ្រឿងញៀនមានការកើនឡើងចំនួន ៨៨១​ករណី ​កើនឡើង ១០.៥៦%។ ជនសង្ស័យមានការកើនឡើង ចំនួន ១៨២៤នាក់ កើនឡើង ៨.៦៤%។ គ្រឿងញៀនដែលសមត្ថកិច្ចចាប់បាន មានការថយចុះ ប្រហែល ៣តោន។ សារ​ធាតុ​គីមី​ផ្សំ ​មានការកើនឡើង ជាង ៤៨តោន។ចំពោះស្ថាន​ភាពគ្រឿងញៀន ស្ថានភាពជាទូទៅនៃ​បទ​ល្មើស​គ្រឿង​ញៀន​នៅ​ក្នុង​កម្ពុជា​មាន​ការ​ថម​ថយ​ដោយ​ក្នុង​នោះ៖ មិនមានករណីផលិត កែឆ្នៃគ្រឿងញៀនទ្រង់ទ្រាយធំៗទៀតនោះទេ គឺ​មាន​តែ​ការកែច្នៃគ្រឿងញៀនទ្រង់ទ្រាយតូចៗ នៅតាមផ្ទះ និងតាមខុនដូរ។ ការប្រើ​ប្រាស់​គ្រឿង​ញៀន​​នៅ​តាមសប្បាយដ្ឋានមានការថយចុះ ស្ទើតែទាំងស្រុង៕ អត្ថបទ៖ វង្ស សុភាព 

រដ្ឋបាលរាជធានីភ្នំពេញ បង្ក្រាបទីតាំងហ្គេមអនឡាញ​ខុសច្បាប់​ក្នុង​ខណ្ឌចំការមន​ឃាត់ខ្លួន​ជន​ជាតិ​ឥណ្ឌូណេស៊ី ២៤នាក់

2026/03/02 08:31:20 am        265
ភ្នំពេញ៖ កម្លាំងចម្រុះនៃរដ្ឋបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការចុះត្រួតពិនិត្យនៅ អគារ Noden Hotel & Apartment ស្ថិតនៅផ្លូវលេខ៤១ ភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ រកឃើញមានការបង្កប់ការលេងហ្គេមអនឡាញខុសច្បាប់ និងបាន​ឃាត់​ខ្លួន​ជន​ជាតិ​ឥណ្ឌូណេស៊ី​ចំនួន២៤នាក់ ក្នុងនោះស្រ្តី៦នាក់។ប្រតិបត្តិការនេះធ្វើឡើងនៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ ដឹកនាំដោយ លោក ហ៊ុន សុរិទ្ធី អភិបាល​​រង​​រាជធានីភ្នំពេញ រួមជាមួយថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កង​រាជ​អាវុធ​ហត្ថ និងអាជ្ញាធរខណ្ឌចំការមន ដោយមានការសម្របសម្រួលនីតិវិធីពី លោក សេង ហៀង ព្រះ​រាជ​អាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ គោលបំណងនៃការចុះបង្ក្រាបនេះ ដើម្បី​លុប​បំបាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។ នេះ​បើ​យោងតាម លេខាធិការដ្ឋាន​គណៈកម្មការ​ចំពោះ​កិច្ច​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា ​(គ.ប.ឆ.ប.)។ បច្ចុប្បន្ន ជនសង្ស័យទាំង ២៤នាក់ និងវត្ថុតាង រួមមានៈ កុំព្យូទ័រយួរដៃ១៩ គ្រឿង និងទូរសព្ទដៃ ៦៨​គ្រឿង​ និងលិខិតឆ្លងដែនចំនួន ២៤ច្បាប់ ត្រូវបានបញ្ជូនទៅកាន់ផែនការងារសន្តិសុខ នៃ​ស្នង​ការដ្ឋាន​នគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ជាធរមាន។សូម​បញ្ជាក់ថា សម្តេចមហាបវរធិបតីហ៊ុនម៉ាណែត នាយករដ្ឋ​មន្ត្រីកម្ពុជា​បាន​បញ្ជាក់​នា​ពេល​កន្លង​មក​យ៉ាងច្បាស់ថា កម្ពុជាមិនមែន​ជា​កន្លែង​សម្រាប់​ឧក្រិដ្ឋជន​បច្ចេក​វិទ្យា​ប្រើប្រាស់​ក្នុង​ការ​ប្រព្រឹត្ត​ការ​ឆបោក ឬបទល្មើសឆ្លងដែនឡើយ។ រាល់បុគ្គល ឬអង្គភាព​ទាំងឡាយ​ណា​ដែល​នៅ​ពី​ក្រោយ​សកម្មភាពឆបោកទាំងនេះ នឹងត្រូវប្រឈម​មុខ​នឹង​ទោស​ទណ្ឌ​ខ្ពស់​បំផុត​ដោយ​គ្មាន​ការ​យោគ​យល់ ឬការអន្តរាគមន៍ណាមួយឡើយ។ វិធានការដែលបាន និងកំពុងអនុវត្តទាំងនេះ នឹង​អាច​ធ្វើ​អាចឱ្យកម្ពុជាឈានទៅលុបបំបាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅពេលខាងមុខ៕

សមត្ថកិច្ចចម្រុះបង្ក្រាបករណីបង្ខាំងមនុស្ស និងឆែកឆេរទីតាំងសង្ស័យ Online Scam សង្គ្រោះជនរងគ្រោះម្នាក់ និងឃាត់ខ្លួនជនសង្ស័យជាជនជាតិបង់ក្លាដេសដូចគ្នាចំនួន២នាក់នៅខណ្ឌសែនសុខ

2026/03/01 02:55:56 pm        316
ភ្នំពេញ៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ បានចុះប្រតិបត្តិការជួយសង្គ្រោះជនរងគ្រោះករណីចាប់ជំរិត ស្ថិតនៅចំណុចផ្ទះលេខ ៤៩៥ ផ្លូវបេតុង ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ដោយបានជួយសង្គ្រោះជនរងគ្រោះម្នាក់ជាជនជាតិបង់ក្លាដេសឱ្យរួចផុតពីការបង្ខាំងធ្វើទុកបុកម្នេញក្នុងសំបុកឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ខណៈជនសង្ស័យជាជនជាតិបង់ក្លាដេសចំនួន២នាក់ត្រូវបានឃាត់ខ្លួន និង២នាក់ទៀតកំពុងរត់គេខ្លួន។ការបង្ក្រាបនេះ បន្ទាប់ពីទទួលពាក្យបណ្តឹងថា មានករណី បង្ខាំង ធ្វើទារុណកម្ម ជំរិតយកលុយបានសម្រេចចំនួន៥០០០ដុល្លារ ដោយជនសង្ស័យចំនួន៤នាក់ជនជាតិបង់ក្លាដេស ។រងគ្រោះបានប្រាប់សមត្ថកិច្ចខណ្ឌសែនសុខថា ខ្លួនត្រូវបានចាប់ជំរិតចេញពីទីតាំង Online Scam មួយកន្លែង ដែលខ្លួនធ្វើការ មានទីតាំងស្ថិតនៅផ្ទះលេខ G31 ផ្លូវបេតុងផ្សារខេស៊ី សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។  ក្រោយពីទទួលបានព័ត៌មាននេះ លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ កាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ សហការជាមួយអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ធ្វើការចុះត្រួតពិនិត្យទីតាំងផ្ទះលេខ G31 ខាងលើក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ជាលទ្ធផលពេលសមត្ថកិច្ចពិនិត្យឃើញថា ទីតាំងខាងលើជាប្រភេទផ្ទះល្វែង មានកម្ពស់ ៣ជាន់ ស្នើនឹង ៥បន្ទប់ រកមិនឃើញមានករណី Online Scam ទេ ប៉ុន្តែរកឃើញមានជនជាតិបង់ក្លាដេស ស្នាក់នៅប្រមូលផ្តុំ ចំនួន១៤នាក់ មានលិខិតឆ្លងដែន ចំនួន ០៤នាក់ មិនមានលិខិតឆ្លងដែន ចំនួន ១០នាក់។ ក្រៅពីនេះ ក៏បានរកឃើញសម្ភាររួមមានៈ កុំព្យូទ័រយួរដៃ ចំនួន ០៣គ្រឿង ទូរសព្ទដៃ ចំនួន ២៩គ្រឿង iPhone 17 Pro Max ចំនួន ០១គ្រឿង iPhone 16 Pro Max ចំនួន ០១គ្រឿង iPhone 16 Pro ចំនួន ០១គ្រឿង ទូរសព្ទដៃចម្រុះ ចំនួន ២៦គ្រឿង ម៉ូតូ ចំនួន ០១គ្រឿង ម៉ាក PCX ពណ៌សរ ពាក់ស្លាកលេខភ្នំពេញ 1HS-5428 ខ្សែកពណ៌លឿង ចំនួន ០៥ខ្សែ ខ្សែកពណ៌សរ ចំនួន ០៩ខ្សែ ខ្សែដៃពណ៌លឿង ចំនួន ០៣ខ្សែ ខ្សែដៃពណ៌សរ ចំនួន ០២ខ្សែ និងបន្តោងខ្សែកពណ៌លឿង ចំនួន ០១។បច្ចុប្បន្នសមត្ថកិច្ចនគរបាលខណ្ឌសែនសុខ បាននាំជនសង្ស័យនិងជនរងគ្រោះមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ និងចាត់ការតាមនីតិវិធីច្បាប់ ។សូមបញ្ជាក់ថា សម្តេចមហាបវរធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់នាពេលកន្លងមកយ៉ាងច្បាស់ថា កម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជនបច្ចេកវិទ្យាប្រើប្រាស់ក្នុងការប្រព្រឹត្តការឆបោក ឬបទល្មើសឆ្លងដែនឡើយ។ រាល់បុគ្គល ឬអង្គភាពទាំងឡាយណាដែលនៅពីក្រោយសកម្មភាពឆបោកទាំងនេះ នឹងត្រូវប្រឈមមុខនឹងទោសទណ្ឌខ្ពស់បំផុតដោយគ្មានការយោគយល់ ឬការអន្តរាគមន៍ណាមួយឡើយ។ វិធានការដែលបាន និងកំពុងអនុវត្តទាំងនេះ នឹងអាចធ្វើអាចឱ្យកម្ពុជាឈានទៅលុបបំបាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅពេលខាងមុខ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ពលករ និងសហគមន៍ខ្មែរនៅប្រទេសម៉ាឡេស៊ីជួបជុំរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរយ៉ាងសប្បាយរីករាយដើម្បីបង្ហាញពីវប្បធម៌ប្រពៃណីជាតិដ៏ផូរផង់
04/15/2026 02:04 PM
កម្ពុជា បដិសេធចំពោះការផ្សាយរបស់សារព័ត៌មានថៃថា «កម្ពុជាស្នើឱ្យបើកច្រកដឹកជញ្ជូនទំនិញសង្គ្រោះបន្ទាន់» ដែលនេះជាព័ត៌មានក្លែងក្លាយ
04/15/2026 02:04 PM
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញចូលរួម ព្រឹត្តិការណ៍លៀសហាល ចំនួន ៥តោន ជាមួយថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋខេត្តកំពង់ចាម
04/15/2026 02:04 PM
នាវាដឹកប្រេងចិនរងទណ្ឌកម្មអាមេរិក ធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz
04/15/2026 01:04 PM
ធានាធិបតីកូរ៉េខាងត្បូង ព្រមានថាជម្លោះមជ្ឈិមបូព៌ានឹងធ្វើឲ្យតម្លៃប្រេងនៅតែហក់ឡើងខ្ពស់ប្រធ
04/15/2026 01:04 PM
ហេតុការណ៍បាញ់ប្រហារនៅប្រទេសទួរគី បណ្តាលឲ្យមនុស្ស ១៦នាក់ រងរបួស
04/15/2026 01:04 PM
គ្មានកិច្ចពិភាក្សានោះទេរវាងកាតា និងអ៊ីរ៉ង់ លើការចំណាយដើម្បីបញ្ឈប់ការវាយប្រហាររបស់អ៊ីរ៉ង់
04/15/2026 01:04 PM
លោក Merz៖ អឺរ៉ុបត្រូវតែជាប់ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងសន្តិភាពណាមួយរបស់អ៊ុយក្រែន
04/15/2026 01:04 PM
អ៊ីតាលីផ្អាកកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិបន្តដោយស្វ័យប្រវត្តិជាអ៊ីស្រាអែល
04/15/2026 01:04 PM
ក្រុមជំនួយប្រើប្រាស់ផ្លូវគោក ដើម្បីចែកចាយជំនួយមនុស្សធម៌ទៅកាន់ប្រទេសអ៊ីរ៉ង់
04/15/2026 01:04 PM