សមត្ថកិច្ចជំនាញផ្ទុះអាវុធក្នុងប្រតិបត្តិការ បង្រ្កាបមេខ្លោង និង​បក្ខពួក​ជួញ​ដូរ​គ្រឿង​ញៀន​ ​ក្នុង​ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ ៨នាក់
គិតពីឆ្នាំ២០២៣មក សមត្ថកិច្ច​បង្ក្រាបបទល្មើសគ្រឿង​ញៀនជាង៣ម៉ឺន​ករណី និងឃាត់ខ្លួនមនុស្សជិត៩ម៉ឺននាក់ និងរឹបអូសសារ​ធាតុញៀន​គ្រប់ប្រភេទជាង ២៦តោន
ស្នងការខេត្តកំពតបន្តតាមដានមន្ត្រីនគរបាល២រូបចំពោះរបាយការណ៍មិនប្រក្រតីអំពីគ្រោះថ្នាក់ចរាចរ
រាជរដ្ឋាភិបាលកម្ពុជា បានចាត់វិធានការក្ដៅ លើទីតាំងកាស៊ីណូ ពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា​ (ONLINE SCAMS)

សន្តិសុខ និង សង្គម

៦ខែដើមឆ្នាំ២០២៦ សមត្ថកិច្ចក្រសួងមហាផ្ទៃចុះឆែកឆេរជិត ៣ម៉ឺនទីតាំង ឃាត់​ខ្លួន​ជន​បរទេស​ Online Scams ជាង ២ពាន់នាក់ និងពិន័យប្រាក់ម្ចាស់ទីតាំងជិត ៨ប៊ីលានរៀល

2026/07/31 11:26:24 am        336
ក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២៦នេះ កម្លាំងសមត្ថកិច្ចនៃក្រសួងមហាផ្ទៃ បាន​បន្ត​ចុះ​ប្រតិបត្តិការ​ត្រួត​ពិនិត្យរដ្ឋបាលយ៉ាងសកម្មនៅតាមគោលដៅសរុប២៨.៥១២ទីតាំង ដោយ​បាន​ពិនិត្យ​លើ​មនុស្ស​សរុប ១៦៧.១៥៣នាក់ នៅទូទាំងរាជធានី-ខេត្ត។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។តាម​លោក ទូច សុឃៈ ក្រៅពីការត្រួតពិនិត្យទីតាំងរស់នៅប្រមូលផ្ដុំ សមត្ថកិច្ច​ចម្រុះ​ក៏​បាន​ដាក់​ពង្រាយ​កម្លាំង​ត្រួតពិនិត្យនៅតាមដងផ្លូវសាធារណៈ ដោយផ្តោត​លើ​រា​ល់យា​ន​យន្ត​ទាំង​ឡាយ​ណា​ដែល​សង្ស័យថា អាចដឹកជញ្ជូនចល័តជនបរទេស ឬបុគ្គលដែល​អាច​មាន​ការ​ពាក់​ព័ន្ធ​នឹង​សកម្ម​ភាព​ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បន្ថែមថាក្នុងប្រតិបត្តិការត្រួតពិនិត្យតាមដងផ្លូវ សមត្ថកិច្ច​បាន​ពិនិត្យ​លើ​យានយន្តសង្ស័យជម្លៀសជនបរទេសពីទីតាំងមួយទៅទីតាំងមួយទៀត បានចំនួន​២១.២២៥​លើក ស្មើនឹងមនុស្ស៤៤.៩៧៦នាក់។ជាលទ្ធផល សមត្ថកិច្ចបានរកឃើញ និងឃាត់ខ្លួនជនសង្ស័យរួម​ទាំង​វត្ថុ​តាង​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ព្រមទាំងអ្នកដែលគ្មានឯកសារ ឬលិខិតស្នាមផ្សេងៗ​តាម​ខ្លួន​សរុប​ ២.៣៤០នាក់ មាន ២០ សញ្ជាតិ។ បច្ចុប្បន្ន ជនសង្ស័យទាំ​ង​អស់​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​អគ្គ​នាយក​ដ្ឋានអន្តោប្រវេសន៍ ដើម្បីបំពេញនីតិវិធីបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា ត្រឡប់​ទៅ​ប្រទេសកំណើតវិញ។អ្នកនាំពាក្យ បានបញ្ជាក់ថា ក្នុងអំឡុងពេលចុះប្រតិបត្តិការ អាជ្ញាធរមានសមត្ថកិច្ចក៏បានរកឃើញ និង​សម្រេចផាកពិន័យលើម្ចាស់ និងអ្នក​គ្រប់​គ្រង​ទីតាំង​ដែល​អនុវត្ត​ផ្ទុយ​នឹង​ខ្លឹម​សារ​អនុ​ក្រឹត្យ​លេខ​០៣ ​ជាទឹកប្រាក់សរុប៧ប៊ីលាន ៧៦៣.២០០.០០០រៀល។ ក្នុងនោះរួមមាន ផាក​ពិន័យ​តាម​មាត្រា​១៩ ជាទឹកប្រាក់ចំនួន ២៦.៤០០.០០០រៀល និងផាកពិន័យតាមមាត្រា២០ ជា​ទឹក​ប្រាក់​សរុប ៧ប៊ីលាន ៧៣៦.៨០០.០០០រៀល៕

អាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនក្មេងទំនើងដែលបង្កហិង្សា និងអះអាងថា ខ្លួនជាកូនខ្លាមេ០៧ ទៅតុលាការចាត់ការបន្តតាមនីតិវិធី

2026/07/31 10:17:25 am        467
ភ្នំពេញ៖ ក្មេងទំនើងដែលអះអាងថាជាកូនខ្លាមេ០៧ ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនខ្លួនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវីធីច្បាប់ នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ នេះ។ជនសង្ស័យឈ្មោះ រតនៈ ពិសាល អាយុ ១៩ឆ្នាំ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនកាលពី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ បន្ទាប់ពីមានការចែកចាយវីដេអូ ជនសង្ស័យរូបនេះ បានប្រើហិង្សាលើជនរងគ្រោះ០២នាក់ នៅចំណុចក្បែរក្រសួងមហាផ្ទៃ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន៕ កុម្ភៈ

អ្នកនាំពាក្យ ៖ ស្ត្រីបើករថយន្តបង្កគ្រោះថ្នាក់ស្លាប់មន្ត្រីក្រសួងសាធារណការ នឹងត្រូវបញ្ជូនខ្លួនទៅតុលាការនៅព្រឹកស្អែក

2026/07/30 08:07:48 pm        1074
ភ្នំពេញ ៖ ស្ត្រីដែលបានបើករថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យមន្ត្រីក្រសួងសាធារណការម្នាក់បានស្លាប់ នៅក្នុងខណ្ឌសែនសុខ នឹងត្រូវបញ្ជូនខ្លួនទៅស្ថាប័ន្ថអយ្យការ នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ស្អែកនេះ ដើម្បីបន្តនីតិវិធី ។ ថ្លែងប្រាប់ BTV នៅព្រលប់យប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦នេះ លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ៖ ក្រោយការសាកសួរនាំបញ្ចប់នីតិវិធី ស្ត្រីជាជនសង្ស័យបានឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ហើយសមត្ថកិច្ចជំនាញ នឹងកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទៅកាន់តុលាការ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ជាធរមាន ។ នារីជាអ្នកបើកបររថយន្ដឈ្មោះ សាម ម៉ីជូ ភេទស្រី អាយុ២៧ឆ្នាំ អាសយដ្ឋានផ្ទះលេខ៧៨៩K ផ្លូវ១៨០០ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានឈ្មោះ គួច លឹមហាន អាយុ៣៥ឆ្នាំ មានស្រុកកំណើតនៅឃុំខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម ជាបុគ្គលិកផ្នែកភូគព្ភសាស្ត្រ នៃមន្ទីរពិសោធន៍សំណង់ និងសាធារណៈការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ។ជនសង្ស័យ ត្រូវបានអាណាព្យាបាលនាំខ្លួនយកទៅប្រគល់ជូនសមត្ថកិច្ចរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ក្រោយការរត់គេចខ្លួនបាត់តាំងពីថ្ងៃកើតហេតុ ។ គួររំលឹកថា ៖ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២៣ និង៣០នាទីយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ នៅតាមបណ្តោយ ផ្លូវលេខ១០០៣ សង្កាត់ឃ្មួញ ខណ្ឌ សែនសុខ រាជធានីភ្នំពេញ ដោយនារីជាអ្នកបើករថយន្តបង្ក បើករថយន្ដស៊េរីទំនើបមួយគ្រឿង ម៉ាក AVATAR 11 ពាក់ផ្លាកលេខកម្ពុជា V.C.8989 បើកវ៉ាជែងចូលទៅផ្លូវម្ខាងទៀត រួចជ្រុលទៅបុកបុរសជាជនរងគ្រោះ បណ្តាលឲ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុតែម្តង ៕ លីហេង

ស្នងការនគរបាលរាជធានី ៖ ករណីស្ដ្រីបើករថយន្តបុកមនុស្សស្លាប់ ហើយគេចខ្លួន គឺជាករណីមនុស្សឃាតដោយអចេតនា ដែលសមត្ថកិច្ចអនុវត្តច្បាប់ស្មើៗគ្នា

2026/07/30 07:04:44 pm        2107
ភ្នំពេញ ៖ ឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញបានប្រាប់ BTV News នៅព្រលប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ថា នគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទទួលជនសង្ស័យឈ្មោះ សាម ម៉ីជូ រួចហើយ ហើយនគរបាលបានបំពេញនីតិវិធីតាមគោលការណ៍ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដោយសួរចម្លើយពីចំណុចចាប់ផ្ដើម មុនពេល ក្នុងពេល និងក្រោយពេលកើតហេតុគ្រោះថ្នាក់ចរាចរណ៍ជាបន្តបន្ទាប់ ដែលនេះជាការអនុវត្តជំនាញនគរបាលចរាចរណ៍។ឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ បន្ថែមថា ក្នុងនាមនគរបាលយុត្តិធម៌ ជាអ្នកអនុវត្តច្បាប់ រាល់ករណីដែលកើតឡើងយូរ ឬឆាប់ គឺកម្លាំងបានស្រាវជ្រាវស្វែងរកចាប់ខ្លួន ដែលនេះគឺជាករណីមនុស្សឃាតដោយអចេតនា ដែលត្រូវចាប់ខ្លួនយកមកអនុវត្តទោស។ស្នងការនគរបាលរាជធានីភ្នំពេញបានប្រាប់ BTV បន្ថែមថា ករណីនេះ ឪពុកជនសង្ស័យបានធ្វើការជាមួយឧត្ដមសេនីយ៍ទោ ហេង រតនា ស្នងការរងទទួលផែនចរាចរណ៍ និងជាមួយលោកជាស្នងការជាបន្តបន្ទាប់ ដោយឪពុកជនស្ស័យបានព្យាយាមស្វែងរកទីតាំងដែលកូនរបស់គាត់បានគេចទៅលាក់ខ្លួន ដើម្បីចលនានាំខ្លួនកូនមកប្រគល់ឱ្យសមត្ថកិច្ច នេះជាការងារដែលទទួលបានពីក្រុមគ្រួសារជនសង្ស័យ។ឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ បញ្ជាក់ថា នគរបាលបានអនុវត្តតាមច្បាប់ និងគោលការណ៍របស់រាជរដ្ឋាភិបាល គឺអនុវត្តច្បាប់ស្មើៗគ្នា៕

អាជ្ញាធរខេត្តកោះកុងឃាត់ខ្លួនជនជាតិចិន១៣១នាក់ ក្នុងប្រតិបត្តិការបង្ក្រាបទីតាំង Online Scams ក្នុងស្រុកគិរីសាគរ

2026/07/30 04:55:12 pm        334
កោះកុង៖ អាជ្ញាធរខេត្តកោះកុង បង្ហាញថា ជនសង្ស័យសរុប១៣១នាក់ ត្រូវបានឃាត់ខ្លួនអំឡុងពេលប្រតិបត្តិការបង្រ្កាបទីតាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅចំណុចទីតាំងខាងលិចស្តារលីត ស្ថិតក្នុងភូមិពាមកាយ ឃុំកោះស្ដេច ស្រុកគិរីសាគរ កាលពីថ្ងៃទី២៩ខែកក្កដា ម្សិលមិញ។លោកជំទាវ ឈី វ៉ា អភិបាលខេត្តកោះកុង បានឱ្យដឹងនៅរសៀលថ្ងៃទី៣០ខែកក្កដានេះថា យ៉ាងហោចណាស់ ជនបរទេស១៣១នាក់ ភាគច្រើនជាជនជាតិចិន/ស្រី២នាក់ ឃាត់ខ្លួនភ្លាមៗនៅទីតាំងរោងហ៊ុព័ទ្ធទៅដោយដែកសង្ក័សី ដោយរឹបអូសបានសម្ភារៈជាវត្ថុតាងជាច្រើន និងថវិកាមួយចំនួនផងដែរ។បើតាមលោកជំទាវអភិបាលខេត្ត ជនបរទេសទាំងនោះ បានប្រព្រឹត្តសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ហើយពួកគេកំពុងបញ្ចូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកោះកុងបន្តនីតិវិធីតាមផ្លូវច្បាប់។ពាក់ព័ន្ធនឹងប្រតិបត្តិការបង្រ្កាបសំបុកទីតាំងល្បែងអនឡាយខុសច្បាប់នេះ ត្រូវបានលោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង ប្រាប់ថា ក្រោយទទួលបានព័ត៌មានសម្ងាត់ថ្មីៗ កងកម្លាំងជំនាញសហការគ្នាជាមួយតំណាងអយ្យការអមសាលាដំបូងខេត្ត ចុះឡោមព័ទ្ធសកម្មភាពប្រព្រឹត្តសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) និងលួចសង្ងំលាក់ខ្លួនពីការតាមបង្រ្កាបកន្លងមក។លោកស្នងការនគរបាលខេត្ត បានបន្តថា វត្ថុតាងសម្ភារៈផ្សេងៗដែលប្រព្រឹត្តកំពុងញែករៀបចំតាមលំដាប់លំដោយអោយបានត្រឹមត្រូវបានចំនួនផងដែរ។ ប្រតិបត្តិការនេះមិនទាន់បញ្ចប់នៅឡើយទេដោយស្រាវជ្រាវរកម្ចាស់ទីតាំងមកទទួលខុសត្រូវចំពោះមុខច្បាប់៕អត្តបទៈឈឹម មករា

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បញ្ជាឲ្យបើកការស្រាវជ្រាវ និងអនុវត្តវិធានការច្បាប់ ករណី​យុវជន​តាំង​ខ្លួន​កូន​ខ្លា​បង្ក​ហិង្សា​នៅខណ្ឌចំការមន

2026/07/28 02:54:05 pm        1502
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦នេះ ថ្លែងប្រាប់ BTV លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បាន​ចេញ​បញ្ជា​ដល់​ផែន​ជំនាញ​បើកការស្រាវជ្រាវបន្ទាន់ ករណីយុវជនម្នាក់ តាំងខ្លួនជាកូនខ្លា បាន​ប្រើ​ប្រាស់​ហិង្សា​លើ​យុវជនម្នាក់ នៅក្នុងខណ្ឌចំការមន ។ លោកឧត្តមសេនីយ៍ឯកស្នងការបញ្ជាក់ថា «ខ្ញុំបានបញ្ជាដាច់ខាតហើយ (ខ្ញុំបញ្ជាទៅលោក ប៊ុន សត្យា បើកការស្រាវជ្រាវរឿងនេះ ដោយមិនលើកលែងទេ ទាំងកូនខ្លា និង​មេខ្លា​ដែល​ធ្វើ​ខុសច្បាប់)។» បទបញ្ជារបស់លោកឧត្តមសេនីយ៍ស្នងការ ធ្វើឡើង ក្រោយកើតមានអំពើហិង្សា សកម្ម​ភាព​ក្រុម​ជន​ស៊ីវិល តាំងខ្លួនជាកូនខ្លា មេ07 បានប្រដេញជនរងគ្រោះ និងបានប្រើអំពើហិង្សាយ៉ាងព្រៃផ្សៃ បណ្ដាល​ឲ្យជនរងគ្រោះប្រកាច់ សន្លប់ស្ដូកស្ដឹង ។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ០១:០០​នាទីយប់រំលង អាធ្រាត្រឈានចូលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ ស្ថិត​នៅ​តាម​បណ្ដោយ​មហា​វិថីព្រះនរោត្តម ក្នុងមូលដ្ឋានសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ហេតុការណ៍នេះ បានរងការរិះគន់ធ្ងន់ៗ និងបង្ហាញការងឿងឆ្ងល់ថា រហ័សនាម០៧នោះ ជា​នណា​ដែលមា​នឥទ្ធិពលឲ្យយុវជនបង្កហេតុ យកឈ្មោះមកប្រើ ហើយបង្ក​ហិង្សា​លើ​ជន​ស៊ីវិល​យ៉ាង​អាណាធិបតេយ្យបែបនេះ៕ អត្ថបទ៖ លីហេង

សមត្ថកិច្ចបង្ក្រាបករណីរក្សាទុក និងជួញដូរសម្ភារៈ​ឆបោក​អនឡាញទ្រង់ទ្រាយធំ

2026/07/28 12:03:47 pm        500
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានចុះឆែកឆេរទីតាំង ៣កន្លែង ក្នុងរាជធានីភ្នំពេញ និង​បាន​ឃាត់​ខ្លួនជនសង្ស័យចំនួន៤នាក់ និងដកហូរទូរស័ព្ទជាង ៣០០០គ្រឿង និងស៊ីមកាតជាង ៣​ម៉ឺន​កាត រួមទាំងវត្ថុតាងមួយចំនួនទៀតដែលបម្រើឲ្យសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ។ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានបង្ហាញថា លទ្ធផលនាំការចុះឆែកឆេរទីតាំង ៣កន្លែង គឺឃាត់ខ្លួន​ជ​​នសង្ស័យ ៤នាក់ (ខ្មែរ ១នាក់, ចិន ៣នាក់) ដកហូត​ទូរស័ព្ទជាង ៣,០០០គ្រឿង, កុំព្យូទ័រជាង ៤០គ្រឿង, គ្រឿងបង្គំជាង ៩០០គ្រឿង និងស៊ីមកាតជាង ៣២,០០០​កាត។ជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទ «ឆ​បោក​តាម​ប្រព័ន្ធបច្ចេកវិទ្យា» និងស៊ើបអង្កេតលើករណី «សម្អាតប្រាក់»៕

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams

2026/07/24 07:28:41 pm        470
ភ្នំពេញ៖ ជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធចបច្ចេកវិទ្យា (Online Scams) ត្រូវចៅក្រមស៊ើបសួរសាលាដំបូងខេត្តបន្ទាយមានជ័យសម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន និងបានចេញដីកាតាមចាប់ខ្លួនជនជាតិចិនម្នាក់ដែលបានរត់គេចខ្លួន។ ការសម្រេចឃុំខ្លួននេះ បានធ្វើឡើងនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦។អ្នកនាំពាក្យសាលើាដំបូងខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ជនជាតិថៃទាំង ២០នាក់ ត្រូវបានចោទប្រកាន់ពីបទ ៖ ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដោយមានការរៀបចំជាក្រុមមានការចាត់តាំង , បទ៖ ឆ្លងដែនដោយខុសច្បាប់ និងពីបទ៖ សម្អាតប្រាក់ ប្រព្រឹត្តនៅចំណុចភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីអំឡុងឆ្នាំ២០២៦ ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦មានចែងតាមមាត្រា ៥ នៃច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មាត្រា ២៩ នៃច្បាប់ស្តីពីអន្តោប្រវេសន៍ និងមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការ សម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។ចំណែកឈ្មោះ សេង ឈឹមសុទ្ធា ភេទប្រុស កើតឆ្នាំ១៩៩១ សញ្ជាតិខ្មែរ ចោទប្រកាន់ពីបទ៖ សមគំនិតក្នុងអំពើរៀបចំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងពីបទ៖ សម្អាតប្រាក់ ប្រព្រឹត្តនៅចំណុច ភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីអំឡុងឆ្នាំ២០២៦ ដល់ថ្ងៃទី១៥ ខែ កក្កដា ឆ្នាំ២០២៦មានចែងតាមមាត្រា ៦ នៃច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងមាត្រា ២៩ នៃ ក្រមព្រហ្មទណ្ឌ និងមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។រីឯឈ្មោះ WU HAIBO ភេទប្រុស អាយុ ៤៦ឆ្នាំ ជនជាតិចិន (គ្មានខ្លួន) ចោទពីបទ៖ រៀបចំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទ៖ សម្អាតប្រាក់ ប្រព្រឹត្តនៅចំណុចភូមិទួល ប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីអំឡុងឆ្នាំ២០២៦ ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ មានចែងតាមមាត្រា ៦ នៃច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និង មាត្រា ៣៨ នៃច្បាប់ ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។ បានប្រព្រឹត្តកាលពីថ្ងៃទី១៥ ខែកកក្កដា ឆ្នាំ២០២៦ វេលាម៉ោង១៣.០០នាទី កម្លាំងសមត្ថកិច្ចបានចុះបង្ក្រាប ករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅអគារទីតាំងផ្ទះ០២ល្វែង កម្ពស់០២ជាន់ផ្ទាល់ដី មាន១៦បន្ទប់ ស្ថិតនៅភូមិ ទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយឃាត់ខ្លួនជនសង្ស័យជាជនជាតិថៃចំនួន ២០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងឆ្លងដែនដោយខុសច្បាប់ និង ជនជាតិខ្មែរម្នាក់ពាក់ព័ន្ធករណីសមគំនិតក្នុងអំពើរៀបចំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ បន្ថែមពីលើនេះ មានជនសង្ស័យម្នាក់ទៀត ជនជាតិចិន ពាក់ព័ន្ធករណីរៀបចំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានរត់គេច ខ្លួនពេលសមត្ថកិច្ចចុះបង្ក្រាប។ ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបានដកហូតនូវវត្ថុតាងដែលមានតម្រុយសង្ស័យពាក់ព័ន្ធ នឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារួមមាន៖ កុំព្យូទ័រ ALL in One ចំនួន ១៨គ្រឿង កុំព្យូទ័រយួរដៃចំនួន ០១គ្រឿង ទូរស័ព្ទដៃចម្រុះ ចំនួន២៣គ្រឿង អាយផេតចំនួន ១២គ្រឿង ខ្ចោះចំនួន ០១ អាវប៉ូលីសថៃចំនួន ០២ និងខោចំនួន ០១ ស៊ីមកាត និងឯកសារមួយចំនួន។ ក្រោយសាកសួរលើជនសង្ស័យរួច សមត្ថកិច្ចក៏បានឃាត់ខ្លួន និងចាប់យកវត្ថុតាង ខាងលើ កសាងសំណុំរឿងបញ្ជូនមកកាន់អយ្យការអមសាលាដំបូងតាមនីតិវិធី។អ្នកនាំពាក្យបានបញ្ជាក់ថា បន្ទាប់ពីបានធ្វើនីតិវិធីលើជនត្រូវចោទដែលឃាត់ខ្លួនបានរួច និងបានពិនិត្យភស្តុតាងក្នុង សំណុំរឿងចប់សព្វ គ្រប់ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តបន្ទាយមានជ័យ បានសម្រេចឃុំខ្លួនជាបណ្តោះអាសន្នលើជនត្រូវចោទតាម រយៈដីកាសម្រេចឃុំខ្លួនជាបណ្តោះអាសន្នលេខ ១៦៣៥, ១៦៣៦, ១៦៣៧, ១៦៣៨, ១៦៣៩, ១៦៤០, ១៦៤១, ១៦៤២, ១៦៤៣, ១៦៤៤, ១៦៤៥, ១៦៤៦, ១៦៤៧, ១៦៤៨, ១៦៤៩, ១៦៥០, ១៦៥១, ១៦៥២, ១៦៥៣, ១៦៥៤, ១៦៥៥ ព្រ.ទ"គ"/២៦ ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ លើជនត្រូវចោទខាងលើ រីឯជនត្រូវចោទគ្មាន សាវតាជាតិគ្រប់គ្រាន់ ចៅក្រមបានចេញដីកាស្រាវជ្រាវសាវតាជាតិដើម្បីយកមកចាត់ការបន្តតាមនីតិវិធីច្បាប់៕ អត្ថបទ៖ វង្ស សុភាព

ពាក់ព័ន្ធករណី Online Scams៖ ជនជាតិចិនចំនួន ១៦២នាក់ត្រូវបានបណ្ដេញចេញពីកម្ពុជា

2026/07/20 06:00:40 pm        312
នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី សហការជាមួយស្ថានទូតចិន ប្រចាំ​នៅ​ព្រះរាជា​ណា​ចក្រ​​កម្ពុជា បន្តធ្វើការបណ្តេញជនជាតិចិន សរុបចំនួន ១៦២នាក់ ស្រី០២នាក់ ពាក់ព័ន្ធ​ករណី​ឆបោក​តាម​ប្រព័ន្ធបច្ចេកវិទ្យា (Online Scams) គ្មានលិខិតឆ្លងដែន, និងករណី លួចស្នាក់នៅ​ធ្វើ​ការ​ងារខុសច្បាប់ ត្រូវបានបណ្ដេញចេញ តាមប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិតេជោ កាល​ពី​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ២០២៦ ។ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបញ្ជាក់ថា ការបណ្ដេញចេញជនជាតិបរទេសខាងលើនេះ គឺ​ជា​ការ​អនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់ សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្រ្តី​នៃ​ព្រះរាជាណាចក្រកម្ពុជា និងការទទួលដឹកនាំ​តម្រង់​ទិស​យ៉ាង​មុត​មាំ​បំផុត​របស់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងកិច្ចខិតខំ​ប្រឹង​ប្រែង​បោស​សំអាត និងលុបបំបាត់​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​បច្ចេក​​វិទ្យា​ដែល​កើត​មាន​ក្នុង​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា​ទាំង​អស់ ដើម្បីធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយ​គ្មាន​ការ​លើក​លែងនោះឡើយ ជាពិសេសចំពោះមេខ្លោងដែលនៅពីក្រោយ ក៏ដូចជាការ​ជួយ​សង្គ្រោះ​ដល់​ជន​រងគ្រោះ​ដែល​ត្រូវ​មេខ្លោង​បោក​បញ្ឆោត​ឱ្យ​មក​ធ្វើ​ការ​ក្នុង​សកម្មភាព​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​ណាមួយហើយត្រូវបានមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ៕ អត្ថបទ៖ វង្ស សុភាព

អគ្គនាយកដ្ឋានពន្ធនាគារ កំពុងសិក្សារៀបចំទីតាំងឃុំឃាំងថ្មីបន្ថែម ខណៈចំនួនជនជាប់ឃុំមានការកើនឡើងខ្លាំង

2026/07/10 09:19:58 pm        432
អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ បាននឹងកំពុងសិក្សាក្នុងការរៀបចំទីតាំងឃុំឃាំងថ្មីបន្ថែមទៀត ខណៈក្នុងពេលបច្ចុប្បន្ននេះ ចំនួនជនជាប់ឃុំមានការកើនឡើងខ្លាំង ។ ឯកឧត្តម ឧត្តមអគានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានឲ្យដឹងថា អាស្រ័យដោយការរឹតបន្តឹង ការអនុវត្តច្បាប់ និងការដាក់ចេញវិធានការនានារបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធស្គេមអនឡាញ , គ្រឿងញៀន , សកម្មភាពក្មេងទំនើង និងបទល្មើសនានាទូទៅមួយចំនួនទៀត ចំនួនជនជាប់ឃុំមានចំនួនកើនឡើង។ ឯកឧត្តម អគ្គនាយក បន្ថែមថា ឋិតក្នុងស្ថានភាពចង្អៀតណែននេះ ជនជាប់ឃុំនៅតាមមណ្ឌលឃុំឃាំង និងពន្ធនាគារ គឺជាដើមចម នៃបញ្ហាប្រឈមក្នុងការគ្រប់គ្រងពន្ធនាគារ មានជាអាទិ៍ ជួបការលំបាកច្រើនដល់ការរៀបចំឃុំឃាំង មិនអាចអនុវត្តពេញលេញតាមគោលការណ៍ច្បាប់ ឬបទដ្ឋានកំណត់ក្នុងការបែងចែកឃុំតាមប្រភេទបទល្មើស , តាមចំណាត់ថ្នាក់សន្តិសុខ , ការឃុំឃាំងបែបអ្នកមានជម្ងឺឆ្លង និងបង្កផលប៉ះពាល់បញ្ហាសន្តិសុខដល់ជនជាប់ឃុំ ជាដើម ។ គួរបញ្ជាក់ថាបច្ចុប្បន្ននេះ ចំនួនជនជាប់ឃុំនៅទូទាំងប្រទេសមានសរុប ៦៧,៦៧៧នាក់ ក្នុងនោះស្ត្រីមាន ៤,៥៣០នាក់ ។ ជនត្រូវចោទមាន២២ភាគរយ , ជនជាប់ចោទ១០ភាគរយ , ពិរុទ្ធជន ៣៧ភាគរយ និងទណ្ឌិតចំនួន៣១ភាគរយ ។ ក្នុងនោះដែរ អនីតិជនមានចំនួន ៣,០៤៧នាក់ និងជនបរទេសមានចំនួន ៧,៤៣៤នាក់ដែលមាន៤៧សញ្ជាតិ ។ បទល្មើសស្គេមអនឡាញមានចំនួន ២,៥៥៤នាក់ និងក្មេងទំនើងមានចំនួន ៣,០១០នាក់ ៕ អត្ថបទ ៖ លីហេង

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មន្រ្តីជាន់ខ្ពស់ក្រសួងឧស្សាហកម្ម ជំរុញឱ្យយុវជនបង្កើនការស្រាវជ្រាវ និងធ្វើនវានុវត្តន៍ ដោះស្រាយដល់ការធ្វើធុរកិច្ច
09/12/2026 07:09 PM
ផ្ទះទេវតាទី៣៣៩ និង៣៤០ ចំនួន២ខ្នងទៀតដោយមានភ្ជាប់ប្រព័ន្ធភ្លើងសូឡា និងទឹកស្អាត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនពលរដ្ឋខ្វះខាតជីវភាព នៅខេត្តតាកែវ
09/12/2026 06:09 PM
កម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
09/12/2026 06:09 PM
ព្រះមហាក្សត្រព្រះរាជទានម៉ាស៊ីនបូមទឹកខ្នាតធំ ១៩គ្រឿង ដើម្បីសង្គ្រោះស្រូវប្រជានុរាស្ត្រក្រោយរងគ្រោះរាំងស្ងួតនៅខេត្តកំពង់ស្ពឺ
09/12/2026 05:09 PM
ជប៉ុនថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអ៊ូឌីត
09/12/2026 05:09 PM
នាវាផ្ទុកយន្តហោះចម្បាំងGeorgeWashington របស់អាមេរិក ចុះប្រតិបត្តិការហោះហើរ នៅពេលយប់
09/12/2026 05:09 PM
ក្រុមហ៊ូទីអះអាងថា បានបាញ់ទម្លាក់យន្តហោះចម្បាំងអារ៉ាប៊ីសាអ៊ូឌីត ៩គ្រឿង ចាប់តាំងពីថ្ងៃទី៣ ខែកញ្ញា
09/12/2026 05:09 PM
ប្រធានាធិបតីអ៊ីរ៉ង់ ប្តេជ្ញាមិនចុះចាញ់នឹងសម្ពាធសេដ្ឋកិច្ចរបស់អាមេរិក
09/12/2026 05:09 PM
ប្រធានាធិបតីចិនធ្វើដំណើរទៅដល់ទីក្រុងញូវដែលី សម្រាប់កិច្ចប្រជុំកំពូល BRICS
09/12/2026 05:09 PM
កម្មវិធីផ្លាស់ប្តូរវប្បធម៌អន្តរជាតិស៊ីសេហារ៉ា – ភូមិកម្ពុជា រួមចំណែកលើកកម្ពស់មិត្តភាព និងការយោគ យល់គ្នាទៅវិញទៅមករវាងប្រជាជនកម្ពុជា និងជប៉ុន
09/12/2026 04:09 PM