ប្រេីពេលត្រឹម១០ម៉ោង សមត្ថកិច្ចខណ្ឌកំបូលស្រាវជ្រាវបង្ក្រាបករណីធ្លាក់ប្លន់ម៉ូតូ ឃាត់ជនសង្ស័យ០៦នាក់
មួយសប្ដាហ៍កន្លងទៅ ជាង១០ថ្ងៃ គ្រោះថ្នាក់ចរាចរណ៍ផ្តាច់ជីវិតមនុស្ស៦១នាក់ និងរងរបួសជាង១០០នាក់
សមត្ថកិច្ចចម្រុះកម្ពុជា-កូរ៉េ ឃាត់ខ្លួនជនសង្ស័យចំនួន៥០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្នុងអគារមួយកន្លែងក្នុងខេត្តព្រះសីហនុ
សមត្ថកិច្ចចម្រុះឃាត់ខ្លួនជនសង្ស័យចំនួន ៩នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅខណ្ឌឫស្សីកែវ

សន្តិសុខ និង សង្គម

មនុស្សចំនួន០៦នាក់ត្រូវបានឃាត់ខ្លួន ក្នុងយុទ្ធនាការចុះត្រួតពិនិត្យឆែកអាវុធជាតិផ្ទុះ និងទប់ស្កាត់រាល់បទល្មើស

2025/09/07 01:31:19 pm        131
ភ្នំពេញ៖កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ៧មករា សហការជាមួយកម្លាំងនាយកដ្ឋានសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការនគរបាលជាតិ ចុះពង្រឹងសន្តិសុខក្នុងមូលដ្ឋានខណ្ឌ៧មករា ដោយឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន០៦នាក់ និងសម្ភារៈមួយចំនួន។យុទ្ធនាការនេះបានធ្វើឡើងកាលពី វេលាម៉ោង ០៩យប់ថ្ងៃទី ០៦ខែកញ្ញា ដល់ម៉ោង ១យប់រំលង​អាធាត្រ​ចូលថ្ងៃទី ៧ ខែកញ្ញាឆ្នាំ២០២៥កម្លាំងចម្រុះ បានសហការ ដឹកនាំដោយ​ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុន ដា ប្រធាននាយកដ្ឋានសណ្តាប់ធ្នាប់សាធារណៈនិងលោក ឌី រត្ន័ខេមរុណ អភិបាលរងខណ្ឌ៧មករា តំណាងឲ្យ លោក ថេង សុថុល អភិបាលខណ្ឌ៧មករា ចុះដឹកនាំ​កម្លាំងចម្រុះ ត្រួតពិនិត្យឆែកអាវុធជាតិផ្ទុះ និងទប់ស្កាត់បទល្មើសគ្រឿងញៀនតាមមូលដ្ឋាន ក្នុង​គោលដៅចំណុចមុខវិទ្យាល័យបាក់ទូក ផ្លូវលេខ ១៦៩ ស្ថិតក្នុងសង្កាត់ វាលវង់ ខណ្ឌ៧មករា ។ក្នុងរង្វង់ប្រតិបត្តិការកម្លាំងចម្រុះបានធ្វើការត្រួតពិនិត្យរថយន្តចំនួន១៨០គ្រឿង ជាលទ្ធផល បានឃាត់​មនុស្សចំនួន៦នាក់ ក្នុងនោះមានស្រី១នាក់ បានរកឃើញអ្នករក្សាទុកម្សៅពណ៌សថ្លា ចំនួន២កញ្ចប់តូច ​និងថ្នាំ២ បន្ទះពណ៌ខៀវ ចំនួន៨គ្រាប់ព្រមទាំងសម្ភារៈជក់សំរាប់បឺតចំនួន ១៥ដើម និងឃាត់បានរថយន្តចំនួន ២គ្រឿង ។ក្រោយធ្វើការឃាត់ខ្លួន និងសួរនាំរួចបានធ្វើកំណត់ហេតុដកហូតវត្ថុតាងរួចមក កម្លាំងចម្រុះនៃអគ្គស្នងការនគរបាលជាតិ ​បាន​បញ្ជូនមនុស្សប្រុសស្រី ទាំង០៦នាក់​ទៅមន្ទីប្រឆាំងគ្រឿងញៀន ដើម្បីបន្តតាមនីតិវិធី៕អត្ថបទ៖ កុម្ភៈ

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បញ្ជាឲ្យស្រាវជ្រាវ តាមចាប់ជនក្លែងបន្លំ ជានគរបាលដើរទារលុយពលរដ្ឋនៅខណ្ឌច្បាអំពៅ

2025/09/07 09:22:53 am        369
ភ្នំពេញ៖ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាឲ្យសមត្ថកិច្ចខណ្ឌច្បារអំពៅ ធ្វើការស្រាវជ្រាវ តាមចាប់ជនក្លែងបន្លំជានគរបាលដើរទារលុយពលរដ្ឋ នៅខណ្ឌច្បាអំពៅ ។ តាមរយះការផ្តល់ព័ត៌មានពីពលរដ្ឋ ​មកកាន់សមត្ថកិច្ចរាជធានីភ្នំពេញ តាមរយះប្រអប់​សារនៅ​លើបណ្តាញសង្គម បានបង្ហាញឲ្យឃើញថា៖ ថ្មីៗនេះ មាន​បុរសម្នាក់បានពាក់​ឯកសណ្ឋាន​នគរបាល បានដើរទារលុយប្រជាពលរដ្ឋលក់អីវ៉ាន់តាមផ្ទះ និងសុំស្រាបៀរទឹកក្រូច នាឱកាស​បុណ្យភ្ជុំបិណ្ឌ ក្នុងខណ្ឌច្បារអំពៅ ។ ក្រោយទទួលបានបទបញ្ជាពីសំណាក់លោកឧត្តមសេនីយ៍ឯកស្នងការ កម្លាំងអធិការដ្ឋាន​នគរបាល​ខណ្ឌច្បារអំពៅ ក៏បានស្រាវជ្រាវ និងរកឃើញថា ជនខាងលើនេះ គឺជាជនស៊ីវិលក្លែងបន្លំ ពុំមែន​ជា​សមត្ថកិច្ចចំណុះអធិការខណ្ឌច្បារអំពៅនោះឡើយ ។ បច្ចុប្បន្ននេះ កម្លាំងនគរបាល កំពុងស្រាវជ្រាវបន្តតាមជំនាញតាមចាប់ខ្លួន ​ជនក្លែងបន្លំជានគរបាល ទៅធ្វើសកម្មភាពខុសច្បាប់ បង្កប៉ះពាល់កិត្តិយសនគរបាលជាតិ ដើម្បីយកមកផ្តន្ទាទោសទៅ​តាមផ្លូវច្បាប់ ៕ តារាវុទ្ធី

អាជ្ញាធរខណ្ឌចំការមន ឃាត់ខ្លួនយុវជន៦៧នាក់ និងម៉ូតូជាង ៣០គ្រឿង អប់រំណែនាំ កុំឱ្យមានការប្រមូលផ្តុំ

2025/09/07 08:36:25 am        203
ភ្នំពេញ៖ កម្លាំងគណះបញ្ជាការឯកភាពខណ្ឌចំការមនបានឃាត់អប់រំណែនាំ យុវជនមានចំនួន ៦៧នាក់ នឹង ម៉ូតូ៣៤គ្រឿង ដែលបានមកប្រមូលផ្តុំគ្នា ក្នុងតំបន់កោះពេជ្រ ។ ប្រតិបត្តិការនេះដែរ បានធ្វើឡើងកាលពីវេលាម៉ោង ១០ និង ២០នាទីយប់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចក្នុងតំបន់កោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ប្រភពពីមន្រ្តីជំនាញ បានឱ្យដឹងថា ការចុះមកឃាត់អប់រំនេះដែរ កម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌចំការមន ចុះល្បាត ក្នុងមូលដ្ឋាន ដើម្បីថែរក្សាសន្តិសុខ សុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ដែលមកដើរលេងកម្សាន្តចុងសប្តាហ៍ ។ ខណៈកម្លាំងកំពុងល្បាត ក៏បានប្រទះឃើញ​មានយុវជនចំនួន ៦៧នាក់ នឹងម៉ូតូ ៣៤គ្រឿង បានមកអង្គុយប្រមូលផ្តុំគ្នា ធ្វើអោយបាត់បង់សណ្តាប់ធ្នាប់សាធារណៈ ។ ភ្លាមៗ សមត្ថកិច្ច បានស្ទាក់ឃាត់ក្រុមទាំងនោះ សួរនាំ ធានាការពារក្រែងមានហេតុការណ៍ណាមួយកើតឡើង ជាយថាហេតុ ។ក្រោយពេលធ្វើការណែនាំអប់រំរួចរាល់ ​សមត្ថកិច្ចបានអោយត្រឡប់ទៅផ្ទះវិញ មិនអោយប្រមូល​ផ្តុំបន្តនោះឡើយ ប្រសិនជាមានលើកក្រោយមិនរាងចាល សមត្ថកិច្ចអនុវត្តន៍តាមនីតិវិធី ៕ អត្ថបទ ៖ កុម្ភៈ

សមត្ថកិច្ចបង្ក្រាបក្រុមក្មេងទំនើង ដែលបង្កហិង្សាលើយុវជន០២នាក់ រងរបួសនៅខណ្ឌទួលគោក

2025/09/04 08:08:37 am        963
ភ្នំពេញ ៖ ក្រុមក្មេងទំនើងចំនួន០៤នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច ផែនព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ធ្វើការស្រាវជ្រាវបង្ក្រាបបាន ក្រោយក្រុមទាំងនេះ បានបង្កហិង្សាទៅលើយុវជន០២នាក់ បណ្តាលឲ្យរងរបួស ។ ប្រតិបត្តិការនេះ ធ្វើឡើង ក្រោមបទបញ្ជារផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បន្ទាប់ពីអំពើហិង្សាខាងលើនេះ កើតឡើង កាលពីវេលាម៉ោង១៩ និង១៦នាទីយប់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៥ (គ្រាមេឃកំពុងធ្លាក់ភ្លៀង) នៅលើផ្លូវលេខ៦០៨ ក្រុមទី១០៩ ភូមិ២៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ។ជនសង្ស័យទាំង០៤នាក់មានឈ្មោះ ទី១ម៉ៅ ប្រុសហ៊ុល ភេទប្រុស អាយុ១៥ឆ្នាំ , ទី២ឈ្មោះ បោយ រ៉ាទី ភេទប្រុស អាយុ១៥ឆ្នាំ , ទី៣ឈ្មោះ វ៉ាន់ មករា ភេទប្រុស អាយុ១៥ឆ្នាំ, ទី៤ឈ្មោះ អូន ផានិត ភេទប្រុស អាយុ១៥ឆ្នាំ ។ ជនសង្ស័យទាំង០៤នាក់ ស្នាក់នៅបន្ទប់ជួល ផ្លូវរថភ្លើង ក្រុមទី១០៩ ភូមិ២៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ។ ប្រជាពលរដ្ឋបានថតច្បាស់អំពីសកម្មភាពដែលបានកើតឡើង ហើយបង្ហោះ វីដេអូ នៃសកម្មភាពហិង្សាទៅលើបណ្តាញសង្គម ដែលជាហេតុនាំកម្លាំងសមត្ថកិច្ចទទួលបានព័ត៌មាន ក៏បើកការចុះស្រាវជ្រាវតាមចាប់ខ្លួន ក្រុមជនសង្ស័យជាបន្ទាន់ និងបន្តបន្ទាប់តែម្តងទៅ ។ បច្ចុប្បន្ន ជនសង្ស័យទាំង០៤នាក់ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធី ៕ លីហេង

នគរបាល​ខេត្ត​បាត់ដំបង ​បង្រ្កាប​គ្រឿងញៀនជាង​៣​គីឡូ ក្រាម​ឃាត់ខ្លួន ​ជន​សង្ស័យ​២នាក់

2025/09/02 10:42:37 am        90
បាត់ដំបង៖ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមនាយឧត្តម​សេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលដឹកនាំរបស់លោកឧត្តម​សេ​នីយ៍ ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរ​បាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក សុខ និមល ស្នងការរងទទួលផែន​ នៅថ្ងៃទី​១ ខែកញ្ញា​ ឆ្នាំ២០២៥​បានដឹកនាំធ្វើការបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនមួយករណីក្នុងបទល្មើសជាក់ស្តែង និងឃាត់ខ្លួនមុខសញ្ញាចំនួន​២នាក់នៅឃុំបវេល​ ស្រុកបវេល​ ខេត្តបាត់​ដំបង។ ក្នុង​ប្រតិបត្តិការ​នេះ​ សមត្ថកិច្ចដកហូតបានថ្នាំញៀនប្រភេទមេតំហ្វេតាមីន ម៉ាទឹកកក ICE ចំនួន០៣ថង់ធំៗនិង០១ថង់កណ្តាលមានទម្ងន់ ៣០៣១,៣៧​ក្រាម(ថ្នាំសុទ្ធ),ទូរស័ព្ទដៃចំនួន ០២គ្រឿង,ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន ០១គ្រឿង,ថង់ប្លាស្ទិកតូចៗពណ៌សមួយចំនួននិងម៉ូតូចំនួន០២គ្រឿង។ ពេលនេះ ជនសង្ស័យ ​និងវត្ថុតាងត្រូវបានសមត្ថកិច្ចបន្តស្រាវជ្រាវ ដើម្បីបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តតាម​ផ្លូវច្បាប់៕

អាវុធហត្ថរាជធានីឃាត់ខ្លួនក្មេងទំនើង ០៥នាក់ ពាក់ព័ន្ធករណីហិង្សា កាប់ វាយ និងគប់ ប្លន់ម៉ូតូ

2025/08/27 07:49:12 pm        1482
 ភ្នំពេញ ៖ អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនក្មេងទំនើង ០៥នាក់ ពាក់ព័ន្ធករណីហិង្សា កាប់ វាយ និងគប់ ប្លន់ម៉ូតូ ប្រជាពលរដ្ឋ ។ អាវុធហត្ថរាជធានីភ្នំពេញ ប្រាប់ឲ្យដឹងថា កាលពីវេលាម៉ោងប្រមាណ ០២និង០០នាទី រំលងអធ្រាត្រ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ មានជនសង្ស័យ ០១ក្រុម មានគ្នាប្រមាណ ៦០-៧០នាក់ មធ្យោបាយម៉ូតូប្រមាណ ៥០ គ្រឿង ប្រដាប់ដោយ ដំបងដែកទីប ដងឆ័ត្រ ដំបងឫស្សី កាំបិតប៉័ងតោ និងដុំថ្ម ធ្វើសកម្មភាពកាប់ វាយ និងគប់ លួចយកម៉ូតូ ចំនួន ០១គ្រឿង ម៉ាក Nex ពណ៌ស ឆ្នាំផលិត២០១៧ ស្លាកលេខ ភ្នំពេញ 1GG-9108 ពីជនរងគ្រោះ និងមិត្តភក្តិ មានគ្នា ៦នាក់ ដែលកំពុងអង្គុយនៅតូបលក់អីវ៉ាន់នៅចំណុច ផ្លូវឈ្នះៗ ខាងកើត វិមានឈ្នះៗ ភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បណ្ដាលឱ្យអ្នកខ្លះរងរបួស និងខូចខាតម៉ូតូមួយចំនួន រួចក៏នាំគ្នាជិះគេចខ្លួនបាត់តែម្តង។  ក្រោយកើតហេតុកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដែលប្រចាំការការពារនៅវិមានឈ្នះៗ បានធ្វើអន្តរាគមន៍ភ្លាមៗ ដោយឃាត់ខ្លួនបានជនសង្ស័យម្នាក់ ឈ្មោះ លឹម ហេងលាភ ភេទប្រុស ប្រគល់ជូនកម្លាំងជំនាញ មូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារ ដើម្បីចាត់ការបន្តតាមនីតិវិធី។  បន្ទាប់ពីសាកសួរជនសង្ស័យឈ្មោះ លឹម ហេងលាភ រួចមក កម្លាំងជំនាញអាវុធហត្ថខណ្ឌជ្រោយចង្វារ បានសហការជាមួយកម្លាំងជំនាញ ការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងជំនាញអាវុធហត្ថ ខណ្ឌពោធិ៍សែនជ័យ បន្តការស្រាវជ្រាវរហូតកំណត់មុខសញ្ញាឈានដល់ការឃាត់ខ្លួនជនសង្ស័យជាបក្ខពួកម្នាក់ទៀតឈ្មោះ ឈ្មោះ ផេង វិច្ឆិកា ភេទប្រុស នៅចំណុច បន្ទប់ជួលលេខ៣០ ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ ១២ និង ២០ នាទី និងបានបន្តពន្លាតដែនសមត្ថកិច្ចសហការជាមួយកម្លាំងជំនាញកម្លាំងជំនាញអាវុធហត្ថ ក្រុងអរិយក្សត្រ ខេត្តកណ្តាល ឃាត់ខ្លួនជនសង្ស័យ ភេទប្រុស ចំនួន ០២នាក់ទៀត ឈ្មោះ សល់ សុវណ្ណ និងឈ្មោះ ចំរើន បញ្ញា នៅចំណុចផ្លូវលំ ភូមិតាស្គរ សង្កាត់សារិកាកែវ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។ រហូតដល់វេលាម៉ោងប្រមាណ ១៧ និង ៣០ ថ្ងៃខែឆ្នាំដដែល សមត្ថកិច្ចជំនាញបន្តសហការជាមួយនិងកម្លាំងជំនាញអាវុធហត្ថ ខណ្ឌដូនពេញ ធ្វើការឃាត់ខ្លួនជនសង្ស័យ ០១នាក់ទៀត ឈ្មោះ ហ៊ុល វណ្ណៈសុផា ហៅ ង៉ោល ភេទប្រុស នៅចំណុច ផ្លូវ១០៣ កែង១១០ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បញ្ជូនមក ការិយាល័យជំនាញកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។ វត្ថុតាងចាប់យក ៖ ម៉ូតូ ០១គ្រឿង ម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅស្លាកលេខភ្នំពេញ 1JX-8982, បំពង់ទីប ០១ដើម, ដុំថ្ម ០៥ដុំ រួមនិងសម្ភារៈមួយចំនួនទៀត ។ ក្រោមវិធានការជំនាញ ក្មេងទំនើងទាំង ០៥នាក់ បានសារភាពឲ្យដឹងដូចៗគ្នាថា ពួកខ្លួន និងបក្ខពួកជាច្រើននាក់ទៀត ដែលកំពុងរត់គេចខ្លួន ពិតជាបានធ្វើសកម្មភាពយកដំបងដែកទីប ដងឆ័ត្រ ដំបងឫស្សី កាំបិតប៉័ងតោ និងដុំថ្ម ធ្វើសកម្មភាពវាយ គប់ លួចយកម៉ូតូ០១គ្រឿង របស់ជនរងគ្រោះ ពិតប្រាកដមែន។ ជនសង្ស័យទាំង០៥នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ចំណែកឯបក្ខពួកដែលកំពុងរត់គេចខ្លួន សមត្ថកិច្ចជំនាញ អាវុធហត្ថរាជធានីភ្នំពេញ កំពុងស្រាវជ្រាវឃាត់ខ្លួនបន្ត៕តារាវុទ្ធី

បង្ក្រាបករណីចាប់ឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់ ជំរិតទារប្រាក់១០ម៉ឺនដុល្លារ ឃាត់ខ្លួនជនសង្ស័យ០៤នាក់

2025/08/27 05:31:13 pm        1101
ភ្នំពេញ ៖ ជនសង្ស័យ០៤នាក់ មានជនជាតិចិន០២នាក់ ត្រូវបានសមត្ថកិច្ចបើកប្រតិបត្តិការស្រាវជ្រាវ រហូតឈានទៅធ្វើការឃាត់ខ្លួនបាន ពាក់ព័ន្ធនឹងការចាប់ឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់ ជំរិតទារប្រាក់១០ម៉ឺនដុល្លារ និងរំលោភសេពសន្ថវៈ ។ ប្រតិបត្តិការនេះ ធ្វើឡើងក្រោមបញ្ជារផ្ទាល់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ អនុវត្តដោយកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងនគរបាលខណ្ឌចំការមន ។ ជាលទ្ធិផល ដោយមានកិច្ចសហការល្អ ពីកម្លាំងសមត្ថកិច្ចក្រុងបាវិត ខេត្តស្វាយរៀង បានញុំាងឲ្យ នគរបាលរាជធានីភ្នំពេញ ឈានទៅចាប់ខ្លួនជនសង្ស័យទាំង០៤នាក់បាននៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ ។ ជនសង្ស័យទាំង០៤នាក់ រួមមានឈ្មោះ ៖ទី១ឈ្មោះ ZHU ZONG LIANG ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិចិន , ទី២ឈ្មោះ YI MING XING ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិចិន , ទី៣ឈ្មោះ សាន ស្រីនិ ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅ អគារខុនដូ R&F បន្ទប់លេខ 1507 ផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ និងទី៤ ឈ្មោះ សួស សារ៉ាវី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅខេត្តកំពង់ចាម មុខរបរ លក់ដូរ ។ ក្នុងរង្វង់ការឃាត់ខ្លួន កម្លាំងសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន ៖ អាវុធខ្លី០១ដើម , ដំបងឆក់០១ដើម , ខ្នោះ០១គូ រួមទាំងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀតផងដែរ ។ បច្ចុប្បន្ន ជនសង្ស័យកំពុងសាកសួរនាំ និងឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមន រងចាំកសាងសំណុំរឿង បញ្ចូនទៅតុលាការចាត់ការទៅតាមនីតិវិធីច្បាប់ នៅពេលខាងមុខ ៕អត្ថបទ៖ កុម្ភៈ

ស្លាប់១៨នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍៦ថ្ងៃ,ពីថ្ងៃទី២០ដល់២៥សីហានេះ

2025/08/26 11:40:20 am        345
ក្នុងរយៈពេល៦ថ្ងៃមកនេះ គិតចាប់ពីថ្ងៃទី២០ រហូតដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥នេះ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កើតឡើងសរុបចំនួន២៨ករណី បណ្ដាលឱ្យមានមនុស្សស្លាប់១៨នាក់ និងរងរបួស ៣០នាក់។ នេះបើតាម លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ បើតាមអ្នកនាំពាក្យរង គ្រោះថ្នាក់ចរាចរណ៍ទាំង២៨ករណីនោះ រួមមាន ថ្ងៃទី២០សីហា មាន៤ករណី ស្លាប់៣នាក់ រងរបួស៥នាក់ ថ្ងៃទី២១សីហា មាន៣ករណី ស្លាប់១នាក់ របួស ៦នាក់ ថ្ងៃទី២២សីហា មាន៥ករណី ស្លាប់១នាក់ របួស៩នាក់ ថ្ងៃទី២៣សីហា មាន៥ករណី ស្លាប់៣នាក់ របួស២នាក់ ថ្ងៃទី២៤សីហា មាន៥ករណី ស្លាប់៧នាក់ របួស១នាក់ និងថ្ងៃទី២៥សីហា មាន៦ករណី ស្លាប់៣នាក់ និងរងរបួស៧នាក់។ សូមបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងក្នុងរយៈពេល៦ថ្ងៃមកនេះ មាននៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ ព្រះសីហនុ កំពត កែប ពោធិ៍សាត់ បន្ទាយមានជ័យ ព្រះវិហារ កំពង់ចាម ត្បូងឃ្មុំ ក្រចេះ និងខេត្តស្វាយរៀង៕

ឃាត់ខ្លួនជនបរទេសចំនួន៥នាក់ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង

2025/08/24 02:44:15 pm        710
ភ្នំពេញ៖ នៅថ្ងៃទី២៣ខែសីហា ឆ្នាំ២០២៥ កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំង គណៈបញ្ជាការឯកភាពរដ្ឋបាលចន្ទ្រា បានចុះបង្ក្រាបទីតាំងប្រព្រឹត្តបទល្មើស ឆបោកតាមអនឡាញខុសច្បាប់ ០១ទីតាំង យីហោឈ្មោះ New Saigon3 ស្ថិតនៅភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា និងបានឃាត់ខ្លួនជនសង្ស័យជនជាតិ វៀតណាម ចំនួន ០៥នាក់ក្នុងនោះ ស្ត្រី០១នាក់ ព្រមទាំងដកហូតវត្ថុតាងមានដូចជា កុំព្យូទ័រលើតុ ០៨គ្រឿង, Monitor កុំព្យូទ័រ ២៣គ្រឿង, ម៉ាស៊ីនកុំព្យូទ័រ ០៦គ្រឿង, កុំព្យូទ័រយួរដៃ ០១គ្រឿង និងទូរសព្ទដៃ ១៨គ្រឿង។បច្ចុប្បន្នទីតាំងសង្ស័យខាងលើត្រូវបានបិទជាបណ្តោះអាសន្ន។ ចំពោះជនសង្ស័យ ដែលត្រូវបានឃាត់ខ្លួន រួមទាំងវត្ថុតាងដែលបានរឹបអូស សមត្ថកិច្ចបានរៀបចំកសាងសំណុំរឿងដើម្បីអនុវត្តតាមនីតិវិធីច្បាប់។សូមបញ្ជាក់ថា សមត្ថកិច្ចនឹងចាត់វិធានការ តាមផ្លូវច្បាប់ឱ្យតឹងរឹងបំផុតចំពោះ មេខ្លោងទាំងឡាយដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ៕

បង្ក្រាបក្រុមចោរកាច់កម៉ូតូទាំងសំបុក ៦នាក់ដែលតែងធ្វើសកម្មភាពយ៉ាងសកម្មក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ

2025/08/24 01:31:15 pm        251
ភ្នំពេញ ៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបចោរកាច់កម៉ូតូទាំងសំបុក ៦នាក់ ដែលតែងតែធ្វើសកម្មភាពយ៉ាងសកម្មក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ។ នគរបាលប្រាប់ឲ្យដឹងថា ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យ បានចុះស៊ើបអង្កេតស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ ៦នាក់ ដែលជាមុខសញ្ញាក្រុមចោរកាច់កម៉ូតូ ដែលធ្លាប់ធ្វើសកម្មភាពយ៉ាងសកម្មក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ និងទទួលផលចោរកម្ម ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់របស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ ដោយមានការសម្របសម្រួលពីលោក ប្លង់ សុផល ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងភ្នំពេញ ។ ក្នុងប្រតិបត្តិការនោះ កម្លាំងជំនាញដកហូតបាន ម៉ូតូចំនួន២គ្រឿង, ស្លាកលេខម៉ូតូ ចំនួន១, សោចិញ្ចៀន ចំនួន១, សោខ្សៀ ចំនួន៣, ទុលឡាវីស ចំនួន៤ និងកន្រ្ដៃច្រឹប ពណ៌ក្រហម ចំនួន១។ ជនសង្ស័យទាំងអស់ កំពុងត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕ ដោយ ៖ តារាវុទ្ធី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ជប៉ុនស្វាគមន៍ ចំពោះកិច្ចព្រមព្រៀងឈប់បាញ់រវាងកម្ពុជា និងថៃ និងសង្ឃឹមយ៉ាងមុតមាំ ថា កិច្ចព្រមព្រៀងនេះនឹងត្រូវបានអនុវត្តយ៉ាងប្រាកដប្រជា
12/28/2025 08:12 AM
រដ្ឋមន្ត្រីការបរទេសសហព័ន្ធអាល្លឺម៉ង់៖ បទឈប់បាញ់រវាងប្រទេសថៃ និងកម្ពុជា ផ្តល់ក្តីសង្ឃឹម
12/28/2025 08:12 AM
UN៖ កិច្ចព្រមព្រៀងឈប់បាញ់រវាងកម្ពុជា និងថៃ ជាជំហានវិជ្ជមានឆ្ពោះទៅរកការសម្រាលទុក្ខលំបាកជនស៊ីវិល និងបញ្ចប់អរិភាពនាពេលបច្ចុប្បន្ន
12/28/2025 08:12 AM
ថ្ងៃនេះជា ថ្ងៃទី១៥២ ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។
12/28/2025 06:12 AM
អេស្ប៉ាញចាត់ទុកស្ថានការណ៍នៅស៊ូដង់ថា «មិនអាចគ្រប់គ្រងបានទេ» និងជំរុញឲ្យមានបទឈប់បាញ់
12/27/2025 05:12 PM
ចិនអនុម័តច្បាប់ពាណិជ្ជកម្មបរទេសដែលត្រូវបានកែសម្រួល ដើម្បីពង្រឹងសមត្ថភាពសង្គ្រាមពាណិជ្ជកម្ម
12/27/2025 05:12 PM
គ្រួសារជនជាតិអេស្ប៉ាញបាត់ខ្លួន ក្រោយទូកទេសចរណ៍លិច នៅឥណ្ឌូនេស៊ី
12/27/2025 05:12 PM
សម្ព័ន្ធភាពដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីតរបស់យេម៉ែន ព្រមានក្រុម STC កុំមានវិធានការ នៅខេត្ត Hadramout
12/27/2025 05:12 PM
លោក Trump ចាត់ទុកការវាយប្រហារ នៅនីហ្សេរីយ៉ាថា ជា «កាដូបុណ្យណូអែល» សម្រាប់ភេរវករ ISIS
12/27/2025 05:12 PM
យុវជន៥០០នាក់ បានជួបជុំគ្នាដើម្បីបង្ហាញការដឹងគុណវីរកងទ័ពចំពោះការលះបង់ដ៏ធំធេង ដើម្បីការពារបូរណភាពទឹកដី
12/27/2025 04:12 PM