អគ្គនាយកដ្ឋានពន្ធនាគារ កំពុងសិក្សារៀបចំទីតាំងឃុំឃាំងថ្មីបន្ថែម ខណៈចំនួនជនជាប់ឃុំមានការកើនឡើងខ្លាំង
សមត្ថកិច្ចខេត្តព្រះសីហនុរកឃើញអ្នកបើកបររថយន្តធុនធ្ងន់មួយចំនួនមានសារធាតុគ្រឿងញៀននៅក្នុងខ្លួន
ឆេះខុនដូ Wealth Mansion តែសមត្ថកិច្ចជួយពន្លត់ទាន់ពេលដោយមិនរាលដាលទ្រង់ទ្រាយធំ
ជនជាតិវៀតណាម និងជនជាតិចិនជាងពីររយនាក់ទៀតត្រូវបានអាជ្ញាធរបណ្តេញចេញពីកម្ពុជាក្រោយរក ឃើញជាប់ពាក់ព័ន្ធករណី Online Scams

សន្តិសុខ និង សង្គម

ព្យុះកួចដ៏ខ្លាំងក្លាបោកបក់កម្ទេចអគារជាច្រើនខ្នងនៅរដ្ឋ Indiana សហរដ្ឋអាមេរិក

2023/06/26 01:37:45 pm        116
  អាមេរិក៖ យោងតាមការអះអាងរបស់ក្រុមមន្រ្តី បានឲ្យដឹងថា ព្យុះកួចដ៏ខ្លាំងក្លា បានបោកបក់កម្ទេចអគារជាច្រើនខ្នងនៅរដ្ឋ Indiana សហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យម្សិលមិញ ស្របពេលដែលព្យុះភ្លៀង បំផ្លិចបំផ្លាញស្រុកជាច្រើននៅតំបន់ភាគខាងត្បូងនៃទីក្រុង Indianapolis បណ្តាលឲ្យមនុស្សម្នាក់បាត់បង់ជីវិត និងមនុស្សម្នាក់ផ្សេងទៀត រងរបួស  រូបភាពវីដេអូឃ្លីបនៅលើបណ្តាញព័ត៌មានសង្គមថតបានរូបភាពដ៏គួររន្ធត់ ពេលដែលព្យុះកួច បោកបក់ឆ្លងកាត់ទីក្រុង Greenwoodស្ថិតក្នុងស្រុក Johnson ដោយកួចកម្ទេចកម្ទីឡើងលើអាកាស ។  លោក Duane E. Burgess គឺជាតម្រួតស្រុក Johnson បញ្ជាប់ពីការខូចខាតទ្រង់ទ្រាយធំនៅតំបន់ជិតខាង និងផ្ទះសម្បែងប្រជាពលរដ្ឋ ។ លោកបានអំពាវនាវដល់សាធារណជន ពុំត្រូវធ្វើដំណើរទៅកាន់តំបន់រងផលប៉ះពាល់នោះទេ ស្របពេលដែលការបិទផ្លូវជាច្រើនខ្សែ បានចូលជាធរមានរួចទៅហើយ ។  ពុំទាន់មានការវាយតម្លៃពេញលេញការខូចខាត និងគ្រោះថ្នាក់នៅឡើយទេនៅស្រុក Johnson ប៉ុន្តែក្រុមមន្រ្តីបានបញ្ជាក់ថា មនុស្សម្នាក់ បានស្លាប់ នៅស្រុក Martin ដោយសារព្យុះនេះ ខណៈដែលសេវាកម្មឧតុនិយមជាតិ បន្តឃ្លាំមើលព្យុះកួច នៅក្នុងរដ្ឋរហូតដល់ល្ងាចថ្ងៃអាទិត្យ ៕

ហុងឌុយរ៉ាស ដាក់បម្រាមគោចរ ក្រោយមនុស្ស២២នាក់ស្លាប់ក្នុងអំពើហិង្សានៅភាគខាងជើងប្រទេស

2023/06/26 10:16:07 am        167
ហុងឌុយរ៉ាស៖ រដ្ឋាភិបាលហុងឌុយរ៉ាស បានប្រកាសអនុវត្តន៍បម្រាមគោចរកាលពីថ្ងៃអាទិត្យ ក្នុងទីក្រុងចំនួន២នៅភាគខាងជើងប្រទេស បន្ទាប់ពីមនុស្ស២២នាក់ ត្រូវបានបាញ់សម្លាប់ទាំងពាក់កណ្ដាលអធ្រាត្រក្នុងការវាយប្រហារដាច់ដោយឡែកពីគ្នាស្របពេលការផ្ទុះអំពើហិង្សាកាន់តែច្រើននៅក្នុងប្រទេសនេះ។ អ្នកនាំពាក្យនគរបាល លោក Edgardo Barahona បានប្រាប់សារព័ត៌មាន Reuters ថា ក្រុមប្រដាប់អាវុធបានបើកការបាញ់ប្រហារកាលពីយប់ថ្ងៃអាទិត្យនៅក្នុងសាលកីឡាស្នូកឃ័រ ក្នុងភូមិមួយ នៅទីក្រុង Choloma ភាគខាងជើងប្រទេសនេះ ដោយបានសម្លាប់មនុស្ស១១នាក់ និង មនុស្ស៣នាក់ផ្សេងទៀត រងរបួស។  ប្រភពផ្លូវការមួយ ដែលពុំត្រូវបានអនុញ្ញាតឲ្យនិយាយទៅកាន់សារព័ត៌មាន  បានប្រាប់សារព័ត៌មានReuters ថា មានមនុស្សយ៉ាងហោចណាស់១១នាក់ផ្សេងទៀត បានស្លាប់ កាលពីថ្ងៃសៅរ៍ ក្នុងការវាយប្រហារដាច់ដោយឡែកនៅទូទាំងភាគខាងជើងតំបន់ Valle de Sula រួមទាំងទីក្រុងឧស្សាហកម្ម San Pedro Sulay ផងដែរ។ លោកប្រធានាធិបតី Xiomara Castro បានប្រកាសតាមបណ្ដាញសង្គម Twitter អំពីការអនុវត្តិន៍បម្រាមគោចរ១៥ថ្ងៃ នៅក្នុងទីក្រុង Choloma ចន្លោះម៉ោង៩យប់ថល់៤ទៀបភ្លឺ ដែលបានចូលជាធរមានភ្លាមៗ និងនៅក្នុងតំបន់ San Pedro Sula នឹងចូលជាធរមាននៅថ្ងៃទី៤ខែកក្កដា។  គួររម្លឹកថា ការវាយប្រហារកាលពីចុងសប្ដាហ៍នេះ បានកើតមានឡើងក្រោយឧបទ្ទវហេតុដ៏ធ្ងន់ធ្ងរបំផុត កាលពីដើមសប្ដាហ៍មុន នៅពន្ធនាគារសម្រាប់ដាក់អ្នកទោសជាស្ត្រី ជិតទីក្រុង តេហ្គូស៊ីហ្គាល់ប៉ា ដែលបានសម្លាប់មនុស្ស៤៦នាក់ ស្របពេលមានសេចក្ដីរាយការណ៍ពីការផ្ទុះទំនាស់រវាងក្រុមសមាជិកជនអន្ធពាល ក្នុងពន្ធនាគារនោះ៕

ឆ្មាំល្បាតឆ្នេរអាមេរិក កំពុងស៊ើបអង្កេតពីមូលហេតុនៃការផ្ទុះនាវាមុជទឹកទីតាន

2023/06/26 09:59:03 am        163
អាមេរិក៖ ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃអាទិត្យថា ឆ្មាំល្បាតឆ្នេររបស់សហរដ្ឋអាមេរិកកំពុងស៊ើបអង្កេតមូលហេតុនៃការផ្ទុះនាវាមុជទឹកទេសចរណ៍នៅបាតសមុទ្រ ដែលបានបណ្តាលឲ្យមនុស្សទាំង ៥ នាក់ស្លាប់នៅលើយាននោះខណៈកំពុងមុជក្នុងជម្រៅទឹកទៅកាន់បំណែកនាវាទីតានិកមានអាយុកាលមួយសតវត្សរ៍។ ការប្រកាសនេះបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីគណៈកម្មការសុវត្ថិភាពដឹកជញ្ជូនរបស់ប្រទេសកាណាដាបាននិយាយថា ខ្លួនកំពុងធ្វើការស៊ើបអង្កេតដោយខ្លួនឯងចំពោះការផ្ទុះនាវាទីតាន ដែលបានចោទជាសំណួរអំពីលក្ខណៈពុំមាននិយតកម្មនៃបេសកកម្មបែបនេះ។លោកកាពីទែន Jason Neubauer ប្រធានផ្នែកស៊ើបអង្កេតរបស់ឆ្មាំល្បាតឆ្នេរបាននិយាយថា ឆ្មាំល្បាតឆ្នេរបានបើកនូវអ្វីដែលខ្លួនហៅថាការស៊ើបអង្កេតរបស់គណៈកម្មការដែនសមុទ្រកាលពីថ្ងៃសុក្រ ។ លោក Neubauer និយាយថា ឆ្មាំល្បាតឆ្នេរកំពុងធ្វើការជាមួយទីភ្នាក់ងារ FBI ដើម្បីប្រមូលយកភស្តុតាង រួមទាំងប្រតិបត្តិការជួយនៅទីតាំងកម្ទេចកម្ទីនៅបាតសមុទ្រមានចម្ងាយប្រហែល៤៨៨ ម៉ែត្រ ពីក្បាលនៃបំណែកនាវាទីតានិក និងមានជម្រៅប្រហែល៤ គីឡូម៉ែត្រនៅក្រោមផ្ទៃទឹក។ លោក Neubauer បាននិយាយថា ការរកឃើញនេះនឹងត្រូវបានរួមចំណែកជាមួយអង្គការដែនសមុទ្រអន្តរជាតិ និងក្រុមផ្សេងទៀត ដើម្បីជួយធ្វើឲ្យប្រសើរឡើងក្របខ័ណ្ឌសុវត្ថិភាពសម្រាប់ប្រតិបត្តិការនាវាមុជទឹកនៅទូទាំងពិភពលោក៕

បើកបរថយន្តខ្វះការប្រុងប្រយ័ត្នជ្រុលចង្កូត បុកក្បាលថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង

2023/06/26 09:50:32 am        376
ភ្នំពេញ៖ រថយន្តសេរីគ្រឿង បើកបរដោយខ្វះការប្រុងប្រយ័ត្ន បានជ្រុលចង្កូតទៅបុកក្បាលថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរងការខូចខាត។ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ០៩និង២០ព្រឹក ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ចំណុចមុខសកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ស្ថិតនៅតាមបណ្ដោយមហាវិថីព្រះមុនីវង្ស ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុបានឃើញបុរសម្នាក់ បានបើករថយន្តមួយគ្រឿងម៉ាក Volkswagen Caravelle ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BJ-7088 បានធ្វើដំណើរតាមបណ្ដោយមហាវិថីព្រះមុនីវង្ស ទិសដៅពីជើងទៅត្បូង ​ក្នុងល្បឿនយ៉ាងលឿន ខណៈពេល​ដែលមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តរេចង្កូត ជ្រុលទៅបុកក្បាលថ្មពុះចែក​ទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យរថយន្ត ខ្ទេចមួយកំណាត់ខាងមុន​ទាំងស្រុងតែម្ដង។ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ច ជំនាញនៃការិយាល័យចរាចរណ៍ផ្លូវគោក​នៃ​ស្នងការ​នគរបាលរាជ​ធានីភ្នំពេញ ចុះមកពីទីតាំងកើតហេតុ ធ្វើការវាស់វែងយករថយន្តបង្ក​ទៅរក្សាទុក ដើម្បីរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ៕ អត្ថបទ៖ កុម្ភៈ

ក្រុមគ្រួសារជនរងគ្រោះនៃនាវាមុជទឹក Titan អរគុណដល់កិច្ចប្រឹងប្រែងស្វែងរកទូទាំងពិភពលោក

2023/06/23 12:33:55 pm        255
ក្រុមគ្រួសារនៃអ្នកដំណើរដែលបាត់ខ្លួន ក្នុងដំណើរទេសចេណ៍ទៅកាន់កន្លែងបំណែកនៃកប៉ាល់ទីតានិក (Titanic) នៅក្នុងនាវាមុជទឹកក្នុងសមុទ្រទឹកជ្រៅ បានចេញសេចក្តីថ្លែងការណ៍ កាលពីថ្ងៃព្រហស្បតិ៍ (ទី២២ ខែមិថុនា) បន្ទាប់ពីមានព័ត៌មានពី «ការផ្ទុះដ៏មហន្តរាយ» ដែលបានបំផ្លាញនាវានេះ។ឆ្មាំល្បាតឆ្នេរឧត្តមនាវីទោ លោក John Mauger បានប្រាប់អ្នកយកព័ត៌មានថា យានមុជទឹកគ្រឿងយន្តមួយគ្រឿង ដែលដាក់ពង្រាយពីនាវារបស់ប្រទេសកាណាដា បានរកឃើញកន្លែងមានបំណែករបស់នាវាមុជទឹក Titan កាលពីព្រឹកថ្ងៃព្រហស្បតិ៍ (ទី២២ ខែមិថុនា) នៅបាតសមុទ្រជម្រៅប្រហែល ១.៦០០ហ្វីត (៤៨៨ម៉ែត្រ) ពីក្បាលកប៉ាល់ទីតានិក (Titanic) ដោយមានចម្ងាយ ពីរម៉ាយល៍កន្លះ (៤គីឡូម៉ែត្រ) ក្រោមផ្ទៃទឹក នៅជ្រុងដាច់ស្រយាលមួយនៃមហាសមុទ្រអាត្លង់ទិកខាងជើង។មនុស្ស ៥នាក់ នៅក្នុងនាវានោះ រួមមានមហាសេដ្ឋី និងជាអ្នករុករកជនជាតិអង់គ្លេស លោក Hamish Harding វ័យ ៥៨ឆ្នាំ មហាសេដ្ឋីជំនួញដើមកំណើតប៉ាគីស្ថានលោក Shahzada Dawood វ័យ ៤៨ឆ្នាំ និងកូនប្រុសអាយុ ១៩ឆ្នាំរបស់លោក Suleman ដែលមានសញ្ជាតិអង់គ្លេសដូចគ្នា អ្នកជំនាញផ្នែកមហាសមុទ្រជនជាតិបារាំង និងជាអ្នកជំនាញពាក់ព័ន្ធនឹងកប៉ាល់ទីតានិក លោក Paul-Henri Nargeolet វ័យ ៧៧ឆ្នាំ ដែលបានទៅទស្សនាកន្លែងនេះជាច្រើនដង ហើយនិងនាវិករបស់នាវានេះលោក Stockton Rush ដែលជាស្ថាបនិក និងជានាយកប្រតិបត្តិជនជាតិអាមេរិករបស់ក្រុមហ៊ុន OceanGate។បន្ទាប់ពីមានកិច្ចប្រឹងប្រែងរហូតដល់ដឹងពីស្ថានភាពរបស់នាវាមុជទឹកនេះ ក្រុមគ្រួសាររបស់លោក Harding និងលោក Dawoods បានបង្ហោះសារអរគុណដល់ក្រុមអ្នកជួយសង្គ្រោះអន្តរជាតិទាំងអស់ សម្រាប់ការលះបង់ទាំងកម្លាំងកាយចិត្ត បើទោះជាលទ្ធផលដែលទទួលបាន គឺត្រឹមតែធ្វើឲ្យសោកសៅក្ដី៕

បញ្ជូនបុរសម្នាក់ទៅតុលាការករណីបើករថយន្តល្មើសភ្លើងសញ្ញាចរាចរណ៍

2023/06/23 12:32:25 pm        231
ភ្នំពេញ៖ បុរសម្នាក់ដែលជាម្ចាស់រថយន្តបើកល្មើសភ្លើងសញ្ញាចរាចរណ៍ ត្រូវបានកម្លាំង នៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តបន្តនីតិវិធីច្បាប់ នាព្រឹកថ្ងៃទី២៣ខែមិថុនាឆ្នាំ២០២៣។សូមបញ្ជាក់ថា ករណីបើករថយន្តល្មើសភ្លើងសញ្ញាចរាចរណ៍ កើតឡើងកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចស្តុបស្ពានអាកាសផ្សារដីហុយ រាជធានីភ្នំពេញ។

ជនជាតិប៉ាគីស្ថានយ៉ាងហោចណាស់២០៩នាក់នៅលើទូកអន្តោប្រវេសន៍ដែលបានលិចក្បែរឆ្នសមុទ្ររបស់ប្រទេសក្រិក

2023/06/23 10:50:01 am        108
ក្រិក៖ មានជនជាតិប៉ាគីស្ថានយ៉ាងហោចណាស់ ២០៩ នាក់បាននៅលើទូកផ្ទុកលើសទម្ងន់ដែលបានក្រឡាប់លិច នៅក្នុងសមុទ្រដ៏ល្វឹងល្វើយរបស់ប្រទេសក្រិកកាលពីសប្តាហ៍មុន នេះបើយោងតាមទិន្នន័យដែលបានចែករំលែកជាមួយសារព័ត៌មាន Reuters កាលពីថ្ងៃព្រហស្បតិ៍ទី២២ មិថុនា ដោយទីភ្នាក់ងារស៊ើបអង្កេតប៉ាគីស្ថាន។ទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ (FIA) បាននិយាយថា តួលេខនៃមនុស្សចំនួន២០៩នាក់ នេះ គឺផ្អែកលើព័ត៌មានផ្តល់ដោយក្រុមគ្រួសារដែលនិយាយថា សាច់ញាតិរបស់ពួកគេបានឡើងទូកដែលធ្វើដំណើរពីប្រទេសលីប៊ីឆ្ពោះទៅប្រទេសក្រិក ហើយនៅតែបាត់ខ្លួននៅឡើយ។ ចំនួនអ្នកស្លាប់ជាផ្លូវការពីឧបទ្ទវហេតុនេះនៅតែមានចំនួន៨២នាក់ ហើយចំនួនអ្នកនៅរស់រានមានជីវិតមានចំនួន ១០៤ នាក់ ក្នុងនោះ១២ នាក់ជាជនជាតិប៉ាគីស្ថាន។ទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ ត្រូវបានរដ្ឋាភិបាលប៉ាគីស្ថានប្រគល់ភារកិច្ចឲ្យដោះស្រាយការស៊ើបអង្កេតលើសោកនាដកម្មនេះ។  នាយកទីភ្នាក់ងារតំបន់អ៊ីស្លាម៉ាបាត លោក Rana Abdul Jabbar បានប្រាប់សារព័ត៌មាន Reutersថា ការស៊ើបអង្កេតដើម្បីផ្ទៀងផ្ទាត់រឿងនេះកំពុងដំណើរការ។ មនុស្សរាប់រយនាក់មកពីប្រទេសផ្សេងៗគ្នាត្រូវគេជឿថាបាននៅលើនាវានេះ ជាអ្វីដែលត្រូវបានគេមើលឃើញថាជាគ្រោះមហន្តរាយសមុទ្រដ៏អាក្រក់បំផុតក្នុងរយៈពេលជាច្រើនឆ្នាំសម្រាប់តំបន់នេះ ។ ប្រទេសប៉ាគីស្ថានមិនទាន់បញ្ជាក់ជាផ្លូវការថាតើមានពលរដ្ឋរបស់ខ្លួនប៉ុន្មាននាក់នៅលើទូកនោះទេ ប៉ុន្តែបានចាប់ផ្តើមកិច្ចខិតខំប្រឹងប្រែងស្វែងរកគំរូ DNA ដើម្បីជួយក្រិក កំណត់អត្តសញ្ញាណអ្នកដែលបានស្លាប់៕

ការសិក្សាព្យាករណ៍ថា មនុស្សពេញវ័យជាង ១,៣ពាន់លាននាក់ នឹងមានជំងឺទឹកនោមផ្អែមនៅឆ្នាំ២០៥០

2023/06/23 09:53:08 am        123
យោងតាមការស្រាវជ្រាវដែលដាក់បន្ទុកលើកម្រិតនៃការធាត់យ៉ាងឆាប់រហ័ស និងការពង្រីកវិសមភាពសុខភាព ចំនួនមនុស្សពេញវ័យដែលរស់នៅជាមួយជំងឺទឹកនោមផ្អែមនៅទូទាំងពិភពលោកនឹងកើនឡើងទ្វេដងនៅឆ្នាំ ២០៥០ ការប៉ាន់ប្រមាណថ្មីព្យាករណ៍ថាចំនួននេះនឹងកើនឡើងពី៥២៩លានក្នុងឆ្នាំ២០២១ ដល់ជាង ១,៣ ពាន់លាននៅឆ្នាំ២០៥០។ គ្មានប្រទេសណាមួយត្រូវបានគេរំពឹងថានឹងឃើញការថយចុះនៃអត្រាជំងឺទឹកនោមផ្អែមរបស់ខ្លួនក្នុងរយៈពេល ៣០ ឆ្នាំខាងមុខនោះទេ។ របកគំហើញនេះត្រូវបានចេញផ្សាយនៅក្នុងទស្សនាវដ្តី The Lancet និយាយអំពីជំងឺទឹកនោមផ្អែម និងប្រព័ន្ធរាងកាយមនុស្ស។  ក្រុមអ្នកជំនាញបានហៅទិន្នន័យនេះថាជារឿងគួរឲ្យព្រួយបារម្ភ ដោយនិយាយថា ជំងឺទឹកនោមផ្អែមគឺមានច្រើនជាងជំងឺភាគច្រើននៅទូទាំងពិភពលោក ដែលបង្ហាញពីការគំរាមកំហែងយ៉ាងធំដល់មនុស្ស និងប្រព័ន្ធសុខភាព។លោកវេជ្ជបណ្ឌិត Shivani Agarwal នៅមជ្ឈមណ្ឌលសិក្សាប្រព័ន្ធសុខភាព Montefiore និងមហាវិទ្យាល័យវេជ្ជសាស្ត្រ Albert Einstein នៅទីក្រុងញូវយ៉កសហរដ្ឋអាមេរិក បាននិយាយថា ជំងឺទឹកនោមផ្អែមនៅតែជាការគំរាមកំហែងផ្នែកសុខភាពសាធារណៈដ៏ធំបំផុតនៃពេលវេលារបស់យើង ហើយត្រូវបានកំណត់ថានឹងកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេល ៣ ទសវត្សរ៍ខាងមុខនេះ នៅគ្រប់ប្រទេស គ្រប់ក្រុមអាយុ និងភេទ ដែលជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរដល់ប្រព័ន្ធថែទាំសុខភាពទូទាំងពិភពលោក។ដោយឡែក អង្គការសហប្រជាជាតិបានព្យាករណ៍ថា នៅឆ្នាំ២០៥០ ចំនួនប្រជាជនលើពិភពលោកនឹងមានប្រហែល ៩,៨ពាន់លាននាក់។ នោះបង្ហាញថានៅពេលនោះមនុស្សម្នាក់ក្នុងចំណោម៧នាក់ ទៅម្នាក់ក្នុងចំណោម៨នាក់ នឹងមានជំងឺទឹកនោមផ្អែម៕

UPDATE៖ សេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន OceanGate Titan ពាក់ព័ន្ធករណីផ្ទុះនាវាមុជទឹកទីតាន(Titan)

2023/06/23 09:17:00 am        320
នេះជាសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន OceanGate ស្តីពីការបាត់ Titan ជាព័ត៌មានលម្អិតពេញលេញ៖«ឥឡូវនេះយើងជឿថា នាយកប្រតិបត្តិរបស់យើង លោក Stockton Rush, លោក Shahzada Dawood និងកូនប្រុសរបស់លោក Suleman Dawood, លោក Hamish Harding និងលោក Paul-Henri Nergeolet បានបាត់បង់ជីវិតជារៀងរហូតដ៏គួរសោកស្តាយជាពន់ពេក។ បុរសទាំង ៥នាក់នេះ គឺជាអ្នករុករកពិតប្រាកដ ដែលបានចែករំលែកស្មារតីនៃដំណើរផ្សងព្រេងប្លែកៗពីគ្នា និងចំណង់ចំណូលចិត្តយ៉ាងជ្រាលជ្រៅ ក្នុងការរុករក និងការពារមហាសមុទ្ររបស់ពិភពលោក»។«បេះដូងរបស់ពួកយើងកំពុងនៅជាមួយព្រលឹងរបស់អ្នកទាំងប្រាំនេះ និងសមាជិកគ្រប់រូបនៃក្រុមគ្រួសាររបស់ពួកគេ អំឡុងពេលសោកនាដកម្មនេះ។ យើងសោកស្ដាយណាស់ចំពោះការបាត់បង់ជីវិត និងការពេញចិត្តដែលពួកគេបាននាំឲ្យអ្នករាល់គ្នា ដែលពួកគេបានស្គាល់។ នេះគឺជាពេលវេលាដ៏សោកសៅដ៏ក្រែលែងសម្រាប់បុគ្គលិកដែលប្រឹងប្រែងលះបង់គ្រប់យ៉ាងរបស់យើង ដែលហត់នឿយ និងដែលមានអារម្មណ៍សោកស្ដាយយ៉ាងជាពន់ពេក ចំពោះការបាត់បង់នេះ»។«គ្រួសាររបស់ក្រុមហ៊ុន OceanGate ទាំងមូល សូមដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះសុភាពបុរស និងសុភាពស្ត្រី ដែលមិនអាចពិពណ៌នាបាន មកពីស្ថាប័នជាច្រើននៃសហគមន៍អន្តរជាតិ ដែលបានជួយពន្លឿនធនធានដ៏ធំទូលាយ ហើយបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងបេសកកម្មនេះ។ យើងសូមកោតសរសើរចំពោះការប្តេជ្ញាចិត្តរបស់អ្នកទាំងអស់គ្នា ក្នុងការស្វែងរកអ្នករុករកទាំងប្រាំនាក់នេះ និងការងារដែលមិនចេះនឿយហត់ទាំងយប់ទាំងថ្ងៃរបស់អ្នកទាំងអស់គ្នា ក្នុងការជួយដល់ក្រុមនាវិករបស់យើង និងក្រុមគ្រួសាររបស់ជនរងគ្រោះទាំងអស់»។«នេះគឺជាពេលវេលាដ៏ក្រៀមក្រំបំផុត សម្រាប់សហគមន៍អ្នករុករកទាំងមូល និងសម្រាប់សមាជិកគ្រួសារនីមួយៗរបស់អ្នកដែលបានបាត់ខ្លួន នៅក្នុងសមុទ្រនេះ។ ដោយក្ដីគោរពយ៉ាងស្មោះស្ម័គ្រ យើងសុំការយោគយល់ថា ឯកជនភាពរបស់ក្រុមគ្រួសារនៃជនរងគ្រោះទាំងអស់នេះ ត្រូវបានគោរពក្នុងអំឡុងពេលដ៏សែនឈឺចាប់បំផុតនេះ»៕

UPDATE​​៖ នាវាមុជទឹកស្វែងរកបំណែកនាវាទីតានិក រងការខូចខាតដោយសារការផ្ទុះដ៏មហន្តរាយនៅបាតសមុទ្រ បណ្ដាលឲ្យអ្នកដំណើរទាំង៥នាក់ស្លាប់

2023/06/23 09:08:08 am        376
អង្គភាពឆ្មាំល្បាតឆ្នេរសហរដ្ឋអាមេរិក បាននិយាយថា នាវាមុជទឹកដែលបានទៅដល់បាតសមុទ្រ ដោយមានផ្ទុកអ្នកដំណើរ៥ នាក់ ធ្វើដំណើរទៅទស្សនាបំណែកនាវាទីតានិក(Titanic)មានអាយុកាល១០០ឆ្នាំ នោះ ត្រូវបានរកឃើញបំណែកពីការផ្ទុះដ៏មហន្តរាយ ដែលបានសម្លាប់មនុស្សទាំងអស់៥នាក់ ។ ការរកឃើញបំណែកនេះ បានបញ្ចប់នូវការរុករកដ៏ធំជាអន្តរជាតិ សម្រាប់នាវាមួយដែលបានបាត់ការទាក់ទងកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍នេះមក។  ឧត្តមនាវីទោនៃអង្គភាពឆ្មាំល្បាតឆ្នេរសហរដ្ឋអាមេរិក លោក John Mauger បានប្រាប់ក្រុមអ្នកសារព័ត៌មានថា នាវារូបយន្តមុជទឹកមួយគ្រឿង ដែលបានបញ្ជូនពីនាវារបស់ប្រទេសកាណាដា បានរកឃើញ បំណែកមួយចេញពីនាវាមុជទឹកទីតាន (Titan) កាលពីព្រឹកថ្ងៃព្រហស្បតិ៍នៅបាតសមុទ្រ ចម្ងាយ៤៨៨ម៉ែត្រពីបំណែកនាវាលិចទីតានិក ដែលមានជម្រៅប្រហែល៤គីឡូម៉ែត្រពីផ្ទៃខាងលើសមុទ្រ ក្នុងជ្រុងម្ខាងនៃសមុទ្រអាត្លង់ទិកខាងជើង។  នាវាទីតាន ត្រូវបានធ្វើប្រតិបត្តិការដោយក្រុមហ៊ុន OceanGate Expeditionsដែលមានមូលដ្ឋាននៅក្នុងសហរដ្ឋអាមេរិក។ គួរម្លឹកថា នាវាមុជទឹកនេះ បានបាត់ ចាប់តាំងពីបាត់ការទាក់ទងជាមួយនាវាជំនួយនៅលើផ្ទៃទឹក កាលពីព្រឹកថ្ងៃអាទិត្យ ប្រហែល៤ម៉ោង និង៤៥នាទី ជាអ្វីដែលគួរតែត្រូវបានបើកបររយៈពេល២ម៉ោងដើម្បីទៅដល់បំណែកនាវាដ៏ល្បីល្បាញបំផុតរបស់ពិភពលោកមួយនេះ។  ក្រុមមន្ត្រីអង្គភាពឆ្មាំល្បាតឆ្នេរ បាននិយាយថា បំណែកធំៗ ចំនួន៥បន្ទះ របស់នាវាមុជទឹក មានទំហំ ៦,៧ម៉ែត្រ ទីតាន ត្រូវបានរកឃើញ នៅក្នុងទីតាំងបំណែកដែលបានបន្សល់ទុកពីការបែកចេញពីតួនាវា រួមទាំងកន្ទុយរាងស្រួចរបស់នាវា និងបំណែក២ទៀតនៃសំបកតួនាវា៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អតីតពលករជាង ៥ពាន់នាក់ ទទួលបានវិញ្ញាបនបត្រទទួលស្គាល់​សមត្ថភាព​ជាផ្លូវការ​ពីរាជរដ្ឋាភិបាល
07/10/2026 02:07 PM
ជប៉ុនស្នើដល់កម្ពុជាឱ្យពិនិត្យលទ្ធភាពផ្តល់ការលើកលែងទិដ្ឋាការដល់ភ្ញៀវទេសចរជប៉ុន
07/10/2026 02:07 PM
ជប៉ុនចែករំលែកគន្លឹះសំខាន់ៗដើម្បីជាធាតុចូល សម្រាប់រៀបចំផែនការមេស្របតាមស្តង់ដារអន្តរជាតិ
07/10/2026 02:07 PM
អាជ្ញាធរជាតិអប្សរា កំពុង​បន្តជួសជុលពង្រឹងរចនាសម្ព័ន្ធស្រះទឹកខាងជើង របស់​ប្រាសាទអង្គរវត្ត ​
07/10/2026 02:07 PM
គណៈកម្មការជំរឿនមន្ត្រីជាក់ស្តែង បន្តចុះអនុវត្តនៅរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ដែលជាស្ថាប័នទី១៤
07/10/2026 02:07 PM
ករណី Online Scams ៖ សមត្ថកិច្ចកម្ពុជាបណ្តេញជនជាតិថៃ ៧៩នាក់បណ្ដេញចេញពីកម្ពុជា
07/10/2026 02:07 PM
Tadej Pogacar ឈ្នះដំណាក់កាលទី៦ Tour de France ត្រលប់មកនាំមុខគេក្នុងតារាងរួម
07/10/2026 02:07 PM
ក្នុង​ដំណើរតាមបណ្តាខេត្តភូមិភាគឦសានសម្ដេច​តេជោសរសើរចំពោះការអភិវឌ្ឍន៍​រីកចម្រើនតាមបណ្តាខេត្តនីមួយៗ
07/10/2026 02:07 PM
អគ្គនាយកដ្ឋានពន្ធនាគារ កំពុងសិក្សារៀបចំទីតាំងឃុំឃាំងថ្មីបន្ថែម ខណៈចំនួនជនជាប់ឃុំមានការកើនឡើងខ្លាំង
07/10/2026 02:07 PM
Manchester United បង្ហាញទីតាំងសាងសង់កីឡដ្ឋានថ្មី ១០០,០០០ កៅអី ក្នុងគម្រោងអភិវឌ្ឍន៍តំបន់ Old Trafford
07/10/2026 02:07 PM