គិតត្រឹមខែកញ្ញាឆ្នាំ២០២៦នេះ មន្ត្រីនគរបាល ៧៧នាក់ត្រូវវិន័យធ្ងន់ធ្ងរដោយសារ Online Scams ខណៈជនជាតិខ្មែរ និងបរទេសជិត ៥ពាន់ទៀតត្រូវជាប់ឃុំ
សមត្ថកិច្ចឃាត់ខ្លួនជនបរទេស៣នាក់ ក្រោយរកឃើញសារធាតុញៀនប្រភេទកញ្ឆាជាង ១០០ដុំ ពេលត្រៀមចាកចេញពីកម្ពុជាតាមយន្តហោះ
ករណីបុរសម្នាក់ឡើងលើ​ផ្លូវ​ល្បឿ​ន​លឿនPK54 យក​ដែក​ដាក់​ទទឹង​ផ្លូវ​ត្រូវ​បាន​សមត្ថ​កិច្ច​នគរបាលស្រាវជ្រាវបង្រ្កាបបានហើយ
អង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ

សន្តិសុខ និង សង្គម

បាត់ខ្លួនបុរសម្នាក់នៅក្នុងសមុទ្រឆ្នេរអូរឈើទាល ក្រោយចុះទៅជួយស្រង់កូនខ្លួន ដែលលង់ទឹក

2023/06/12 12:01:46 am        2283
ព្រះសីហនុ៖ បុរសម្នាក់បាត់ខ្លួននៅក្នុងសមុទ្រឆ្នេរអូរឈើទាល ក្រោយចុះទៅជួយស្រង់កូនខ្លួន ដែលលង់ទឹក រសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣។ បើតាមសមត្ថកិច្ច បានឱ្យដឹងថា បុរសដែលបាត់ខ្លួននោះ មានវ័យ៤០ ឈ្មោះ ហេង ពិសិដ្ឋ ជាអ្នកដំណើរមកពីរាជធានីភ្នំពេញ មកកម្សាន្តនៅឆ្នេរអូរឈើទាល បានអង្គុយលេងនៅតូប៨៨៨។ បើតាមការបំភ្លឺពីកូនបង្កើតរបស់ជនរងគ្រោះគឺគាត់ និងកូនប្រុសអាយុប្រមាណ ១០ឆ្នាំ បានចុះលេងទឹកជាមួយគ្នា ហើយកូនរបស់គាត់ ត្រូវបានទឹករលកអូសបណ្ដាលឈ្លក់ទឹក ពេលនោះឳពុកឃើញក៏ហក់ទៅជួយកូនរុញកូនមកខាង ពេលនោះគាត់ជាឪពុកក៏បានលង់ទឹកនិងបាត់ខ្លួន។ បច្ចុប្បន្នសមត្ថកិច្ចចម្រុះ រួមនិងក្រុមឆ្មាំសមុទ្រ និងក្រុមសង្គ្រោះ ក្នុងនោះមានក្រុមសង្គ្រោះរបស់ អ្នកឧកញ៉ា ទៀ វិចិត្រ ផង កំពុងស្វែងរកសង្គ្រោះ៕

ជនអន្តោប្រវេសន៍ជាង៦០នាក់ ត្រូវបានជួយសង្រ្គោះនៅជិតតំបន់ឆ្នេរកោះ Gran Canaria ដែនដីរបស់អេស្ប៉ាញ

2023/06/09 09:16:28 pm        141
អេស្ប៉ាញ៖ ជនអន្តោប្រវេសន៍មកពីអនុតំបន់សហារ៉ាចំនួន ៦១នាក់ ត្រូវបានគេប្រទះឃើញនៅលើទូកឈើមួយគ្រឿង ស្ថិតនៅចម្ងាយប្រហែលជិត១គ.មពីតំបន់ឆ្នេរកោះ Gran Canaria កាលពីថ្ងៃព្រហស្បតិ៍ ស្របពេលដែលពួកគេព្យាយាមធ្វើដំណើរទៅកាន់ដែនដីរបស់អេស្ប៉ាញមួយនេះ ។  ពួកគេបាននៅទីនោះ រហូតដល់ក្រុមឆ្មាំសមុទ្រអេស្ប៉ាញ ធ្វើដំណើរមកដល់តំបន់ទេសចរណ៍ Bahia Feliz ភាគខាងត្បូងកោះ Gran Canariaស្ថិតនៅក្នុងមហាសមុទ្រអាត្លង់ទិក ។  ជនអន្តោប្រវេសន៍ទាំង ៦១នាក់ ត្រូវបានបញ្ជូនឡើងលើទូកឆ្មាំសមុទ្រ ហើយនិងដឹកទៅកាន់កំពង់ផែ Arguineguin (អាហ្គីនណេហ្គីន) ជាទីដែលពួកគេទទួលបានសេវាកម្មសង្រ្គោះបន្ទាន់ ។  សូមបញ្ជាក់ថា កាលពីឆ្នាំមុន ជនអន្តោប្រវេសន៍ ១៥.៦៨២នាក់ បានធ្វើដំណើរមកដល់ប្រជុំកោះ Canary ពោលគឺមានចំនួន ២៩,៧ភាគរយ តិចជាងកាលពីឆ្នាំ ២០២១ ៕

ជនសង្ស័យជនជាតិហូឡង់ក្នុងករណីបាត់ខ្លួនរបស់យុវតីរដ្ឋអាឡាម៉ាម្នាក់ បានបញ្ចូនទៅដល់សហរដ្ឋអាមេរិក

2023/06/09 09:08:14 pm        129
អាមេរិក៖ ឃាតកដែលជាប់ទោសសង្ស័យជាយូរមកហើយក្នុងការបាត់ខ្លួនរបស់យុវតីរដ្ឋអាឡាបាម៉ាឈ្មោះ Natalee Holloway ឆ្នាំ ២០០៥ បានបញ្ចូនទៅដល់សហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ (៨ មិថុនា) ជាទីដែលរូបគេប្រឈមនឹងការចោទប្រកាន់ពីបទជំរិតទារប្រាក់ និងការក្លែងបន្លំ។នគរបាលប៉េរូ បានបញ្ចូនជនសង្ស័យឈ្មោះ Van der Sloot ដែលជាជនជាតិហូឡង់ពីតំបន់អារូបា កោះសមទ្រ Caribbean (ការ៉ាអ៊ីព) ទៅឱ្យទីភ្នាក់ងារ FBI នៅព្រឹកថ្ងៃដដែលនៅឯមូលដ្ឋានទ័ពអាកាសប៉េរូ ដើម្បីបញ្ចូនទៅសហរដ្ឋអាមេរិក។យុវតី Holloway វ័យ ១៨ ឆ្នាំរស់នៅជាយក្រុង Birmingham បានបាត់ខ្លួនយ៉ាងអាថ៌កំបាំងក្នុងអំឡុងពេលដំណើរកម្សាន្តបញ្ចប់ការសិក្សានៅវិទ្យាល័យទៅកាន់តំបន់ Aruba កាលឆ្នាំ ២០០៥។ សិស្សសាលាវ័យក្មេងរូបនេះ ត្រូវបានគេឃើញចុងក្រោយនៅតំបន់ Aruba ជាមួយជនសង្ស័យឈ្មោះ Van der Sloot និងបុរសម្នាក់ទៀត។យោងតាមក្រុមអាជ្ញាធរសហរដ្ឋអាមេរិក បានឲ្យដឹងថា លោក Van der Sloot ត្រូវបានចោទប្រកាន់ពីបទជំរិតទារប្រាក់ និងការក្លែងបន្លំសម្រាប់ការផ្តល់ព័ត៌មានមិនពិតដល់គ្រួសាររបស់នាង Holloway អំពីកន្លែងលាក់ខ្លួនរបស់ក្មេងជំទង់រូបនេះ ៕

តំបន់ Philadelphia របស់អាមេរិកកំពុងរងគ្រោះដោយសារគុណភាពខ្យល់មិនល្អពីចំហេះព្រៃនៅកាណាដា

2023/06/09 09:05:06 pm        186
អាមេរិក៖ កាលពីថ្ងៃព្រហស្បតិ៍ (៨ មិថុនា) ក្រុមអាជ្ញាធរនៅទីក្រុង Philadelphia សហរដ្ឋអាមេរិកបានព្រមានអ្នកស្រុកអំពីហានិភ័យសុខភាពពីខ្យល់ដែលបំពុលដោយផ្សែងពីចំហេះព្រៃនៅដើមរដូវក្តៅដែលមិនធ្លាប់មានពីមុនមកនៅភាគខាងកើតប្រទេសកាណាដា។ទីក្រុងនៃក្តីស្រឡាញ់ជាភាតរភាពមួយនេះ ត្រូវបានគ្របដណ្ដប់ដោយផ្សែងដ៏អួរអាប់ដែលធ្វើឱ្យអ្នកស្រុកជាច្រើនសម្តែងការព្រួយបារម្ភអំពីគុណភាពខ្យល់មិនល្អ។ ក្រុមមន្ត្រីព្រមានថា លក្ខខណ្ឌគុណភាពខ្យល់មិនល្អអាចបន្តរយៈពេលជាច្រើនថ្ងៃទៀត។វាជាលទ្ធផលនៃការចាប់ផ្តើមដ៏តឹងតែងមួយចំពោះរដូវកាលចំហេះព្រៃរបស់ប្រទេសកាណាដា ដែលក្រុមមន្ត្រីបាននិយាយថា ចំហេះនោះមានស្ថានភាពអាក្រក់បំផុតមិនធ្លាប់មានប្រចាំឆ្នាំ ដោយសារអាកាសធាតុក្តៅ និងស្ងួតត្រូវបានព្យាករណ៍ថានឹងអូសបន្លាយជាច្រើនខែ៕

ភ្នំភ្លើងឥណ្ឌូណេស៊ីផ្ទុះឡើង ព្រួសផ្សែងផេះកម្ពស់៣គីឡូម៉ែត្រទៅលើមេឃ

2023/06/09 09:01:19 pm        143
ឥណ្ឌូណេស៊ី៖ ទីភ្នាក់ងារភ្នំភ្លើង PVMBG របស់ប្រទេសឥណ្ឌូណេស៊ី បាននិយាយថា ភ្នំភ្លើង Anak Krakatau របស់ប្រទេសនេះ បានផ្ទុះឡើងពីរដងនៅព្រឹកថ្ងៃសុក្រ (៩ មិថុនា)នេះ ដោយបានព្រួសផ្សែងផេះភ្នំភ្លើងកម្ពស់ដល់ទៅ ៣ គីឡូម៉ែត្រ (១,៨៦ ម៉ាយ) ទៅលើអាកាស។សំណុំផ្សែងផេះដ៏ក្រាស់ និងខ្មៅងងឹតត្រូវបានគេមើលឃើញថាកំពុងបាញ់ឡើងលើ និងឆ្ពោះទៅទិសនិរតី ដូចដែលបានបង្ហាញនៅក្នុងវីដេអូកាមេរ៉ា CCTV ដែលថតបានពីប៉ុស្តិ៍ឃ្លាំមើលដែលនៅជិតបំផុត។ក្រុមអាជ្ញាធរបាននិយាយថា លំនៅឋានប្រជាជនដែលនៅជិតនោះបំផុតគឺស្ថិតនៅចម្ងាយ ១៦,៥ គីឡូម៉ែត្រពីភ្នំភ្លើងដែលមានកម្ពស់១៥៧ ម៉ែត្រនេះ ហើយពុំមានសេចក្តីរាយការណ៍ពីគ្រោះថ្នាក់ និងការជម្លៀសមុស្សទេ បន្ទាប់ពីការផ្ទុះនេះ។ទីភ្នាក់ងារភ្នំភ្លើងនេះ បានព្រមានបណ្ដាអ្នកស្រុកមិនឱ្យធ្វើសកម្មភាពណាមួយក្នុងរង្វង់ប្រាំគីឡូម៉ែត្រ (៣,១១ ម៉ាយ) ពីតំបន់ជុំវិញនោះឡើយ៕

បារាំងច្រានចោលសិទ្ធិជ្រកកោនសម្រាប់ខ្មាន់កាំបិតដែលបានវាយប្រហារនៅទីក្រុង Annecy

2023/06/09 07:39:21 pm        168
បារាំង៖ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបារាំងលោក Gerald Darmanin បាននិយាយថា កាលពីពេលកន្លងទៅ ប្រទេសរបស់លោក បានច្រានចោលការដាក់ពាក្យសុំសិទ្ធិជ្រកកោនរបស់បុរសម្នាក់ដែលនៅពីក្រោយការវាយប្រហារដោយកាំបិតកាលពីព្រឹកថ្ងៃព្រហស្បតិ៍ នៅក្នុងទីក្រុង Annecy ។  ក្មេងតូចៗចំនួន ៤នាក់ និងនិវត្តន៍ជនចំនួន ២នាក់ រងការវាយប្រហារដោយកាំបិតនៅទីក្រុងភ្នំដ៏ស្ងប់ស្ងាត់របស់បារាំងមួយនេះ ហើយរដ្ឋាភិបាល និយាយថា ជនវាយប្រហារជាប់សង្ស័យ គឺជាជនភៀសខ្លួនស៊ីរី ។  ក្មេងតូចៗចំនួន ៤នាក់ទាំងនេះ មានអាយុចន្លោះពី ២២ខែ និង ៣ឆ្នាំ ។  លោក Darmanin និយាយប្រាប់សារព័ត៌មាន TF1ថា ជនភៀសខ្លួនស៊ីរីម្នាក់នេះ ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងការវាយប្រហារ ។ គាត់ត្រូវបានគេច្រានចោលសិទ្ធិជ្រកកោនកាលពីរយៈពេល ១០ឆ្នាំមុន ហើយនិងបានដាក់ពាក្យសុំសិទ្ធិជ្រកកោនផងដែរ នៅប្រទេសស្វីស និងអ៊ីតាលី ។  ដោយឡែក ពាក់ព័ន្ធនឹងមូលហេតុដែលនាំឲ្យមានការវាយប្រហារនេះ គេនៅពុំទាន់ដឹងច្បាស់នោះទេ ប៉ុន្តែវាអាចផ្តើមចេញពីបញ្ហាសាសនា ខណៈដែលការស៊ើបអង្កេតកំពុងបន្ត ៕

មនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀសចេញពីទីក្រុង Tianjin (ធានជីន) ប្រទេសចិន បន្ទាប់ពីមានស្នាមប្រេះលេចឡើងនៅជិតអគារខ្ពស់ៗ

2023/06/09 07:04:57 pm        216
ចិន៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋនិងរដ្ឋាភិបាលក្នុងតំបន់បានឱ្យដឹងថា មនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀសចេញពីអគារផ្ទះល្វែងខ្ពស់ៗជាច្រើនកន្លែងនៅក្នុងទីក្រុង Tianjin ភាគខាងជើងប្រទេសចិន ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ បន្ទាប់ពីមានការបាក់ដីកើតមានស្នាមប្រេះធំៗនៅតាមដងផ្លូវនៅក្បែរនោះ។រដ្ឋាភិបាលទីក្រុង Tianjin បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី៨ ខែមិថុនា នៅលើបណ្តាញផ្សព្វផ្សាយសង្គមថា ស្នាមប្រេះធំៗបានលេចចេញនៅតាមដងផ្លូវក្បែរបរិវេណអគារលំនៅឋានមួយកន្លែងក្នុងស្រុក Jinnan ទីក្រុង Jinnan ហើយក្រុមអ្នកជំនាញភូគព្ភសាស្ត្របាននិយាយថា ទំនងជាបណ្តាលមកពីមានប្រហោងក្រោមដីនៅខាងក្រោមជម្រៅ ១.៣០០ ម៉ែត្រ។យោងតាមសារព័ត៌មាន Global Times ដែលគាំទ្រដោយរដ្ឋ បានដកស្រង់សម្តីរបស់រដ្ឋាភិបាលស្រុក បានឲ្យដឹងថា គិតត្រឹមថ្ងៃទី ៣ ខែមិថុនា ពលរដ្ឋសរុបចំនួន ៣.៨៩៩នាក់មកពីយ៉ាងហោចណាស់អគារខ្ពស់ ២៥ ជាន់ចំនួនបីអគារត្រូវបានជម្លៀសទៅកាន់សណ្ឋាគារនៅក្បែរនោះ។ រដ្ឋាភិបាលទីក្រុង Tianjin បានចាត់ទុកឧបទ្ទវហេតុនេះថាជា «គ្រោះមហន្តរាយភូមិសាស្ត្រភ្លាមៗ» បន្ទាប់ពីព័ត៌មានបឋមពីអ្នកជំនាញភូគព្ភសាស្ត្រ និងក្រសួងរដ្ឋាភិបាលមួយចំនួន បន្ទាប់ពីពួកគេបានធ្វើការស្ទង់មតិ គូសផែនទី និងត្រួតពិនិត្យនៅទីតាំងនោះ។យោងតាមអ្នកជំនាញម្នាក់ដែលត្រូវបានសាកសួរអំពីឧប្បត្តិហេតុនៅទីស្នាក់ការកណ្តាលរដ្ឋាភិបាលទីក្រុង Tianjin បាននិយាយថា «ស្ថានភាពនេះគឺកម្រកើតមានណាស់»។ រដ្ឋាភិបាលទីក្រុង Tianjin និយាយថា វាពុំអាចត្រូវបានបដិសេធនោះទេថា ការខួងអណ្តូងកម្តៅក្នុងផែនដីបានបណ្តាលឱ្យបាត់បង់ដី និងការបាក់ដីនៅក្នុងតំបន់នោះ។ អ្នកជំនាញបាននិយាយថា អគារខ្ពស់ៗដែលបែរទៅរកផ្លូវ ត្រូវបានរងផលប៉ះពាល់ក្នុងកម្រិតខុសៗគ្នា៕

នគរបាលថ្កោលទោសការសម្លាប់ទាក់ទងទៅនឹងឧក្រិដ្ឋកម្មលើមនុស្ស៥នាក់ នៅជាយក្រុងអ៊ីស្រាអែល-អារ៉ាប់

2023/06/09 06:59:31 pm        129
អារ៉ាប់៖ នគរបាលកំពុងធ្វើការស៊ើបអង្កេតករណីសម្លាប់បុរស៥នាក់ ក្នុងការបាញ់ប្រហារមួយទាក់ទងនិងឧក្រិដ្ឋកម្មបណ្តាលឲ្យមានមនុស្សស្លាប់ច្រើននៅអ៊ីស្រាអែល ក្នុងប្រវត្តិសាស្ត្រសម័យទំនើបនេះកាលពីថ្ងៃព្រហស្បតិ៍ ដោយបានថ្កោលទោសករណីនេះ ជាសកម្មភាពដ៏ឃោរឃៅ។នគរបាលនិយាយថា ឃាតកម្មបានកើតឡើងនៅជាយក្រុងនៃទីក្រុង Nazareth ភាគខាងជើង។ នគរបាលអ៊ីស្រាអែល និយាយថា ពួកគេបានបញ្ជូនកងកម្លាំងដ៏ច្រើនទៅកាន់តំបន់នោះ ហើយកំពុងស្វែងរកជនសង្ស័យ ដោយបានបញ្ជាក់ថា ឧបទ្ទវហេតុនេះជាបទឧក្រិដ្ឋ។ ឧបទ្ទវហេតុអំពើហិង្សានៃឧក្រិដ្ឋកម្មបណ្តាលឲ្យមានមនុស្សស្លាប់ និងជាពិសេសអំពើហិង្សាដោយអាវុធ នៅក្នុងសហគមន៍អារ៉ាប់ នៅទូទាំងប្រទេសអ៊ីស្រាអែលដែលមានច្រើនជាងកម្រិតមធ្យមនៃកម្រិតទូទាំងប្រទេស។ អ្នកនាំពាក្យនគរបាល លោក Waseem Bader បាននិយាយថា នេះគឺជាឧក្រិដ្ឋកម្មដ៏ឃោរឃៅ ហើយយើងកំពុងធ្វើការអស់ពីសមត្ថភាព ដែលស្ថិតក្នុងដែនអំណាចរបស់យើង ដើម្បីនាំយកឧក្រិដ្ឋជនមកកាត់ទោស។យោងតាមអង្គភាពសេវាសង្គ្រោះបន្ទាន់អ៊ីស្រាអែល បានឲ្យដឹងថា ឧបទ្ទវហេតុនេះ បានកើតឡើង ប៉ុន្មានម៉ោងបន្ទាប់ពីការបាញ់ប្រហារដាច់ដោយឡែកមួយ នៅជាយក្រុង Nazareth ដែលបានធ្វើឲ្យរងរបួសធ្ងន់ក្មេងស្រីអាយុ៣ឆ្នាំម្នាក់ និងបុរសអាយុ៣០ឆ្នាំម្នាក់។យោងតាមអង្គការ Abraham Initiatives ជាអង្គការតាមដានការកើនឡើងអំពើហិង្សាក្នុងសហគមន៍អារ៉ាប់ បានឲ្យដឹងថា ពលរដ្ឋអារ៉ាប់៩៧នាក់ ត្រូវបានសម្លាប់ដោយសារតែអំពើហិង្សាឧក្រិដ្ឋកម្ម ក្នុងឆ្នាំ២០២៣នេះ។ ក្នុងចំណោម៩៧នាក់នេះ ៨៦នាក់ត្រូវបានបាញ់សម្លាប់ ហើយ៤២នាក់ មានអាយុក្រោម៣០ឆ្នាំ។

អង្គការសុខភាពពិភពលោក ប្រញាប់ប្រញាល់ផ្គត់ផ្គង់ដល់អ៊ុយក្រែន ត្រៀមដោះស្រាយជំងឺក្នុងតំបន់លិចទឹក

2023/06/09 06:55:46 pm        143
អ៊ុយក្រែន៖ ក្រុមមន្ត្រី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អង្គការសុខភាពពិភពលោក បានប្រញ៉ាប់ប្រញ៉ាល់ផ្គត់ផ្គង់បន្ទាន់ដល់តំបន់នានារបស់អ៊ុយក្រែនដែលទទួលរងដោយទឹកជំនន់ និងកំពុងត្រៀមឆ្លើយតបដើម្បីរៀបចំសម្រាប់ហានីភ័យសុខភាព រួមទាំងការរងរបួស ការលង់ទឹក និងជំងឺកើតឡើងដោយសារទឹក ដូចជាជំងឺអាសន្នរោគជាដើម។ប្រទេសរុស្ស៊ី និងអ៊ុយក្រែន បានដាក់កំហុសគ្នាទៅវិញទៅមក សម្រាប់ការទម្លាយទំនប់ទឹកវារីអគ្គិសនី Kakhovka សម័យសូវៀត ដែលបានបញ្ជូនទឹកហូរចូលនៅទូទាំងតំបន់សង្គ្រាម នៅប្រទេសអ៊ុយក្រែនភាគខាងត្បូង កាលពីព្រឹកថ្ងៃអង្គារ ដោយបង្ខំឲ្យមនុស្សរាប់ម៉ឺននាក់ភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ។ អគ្គនាយកអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា ផលប៉ះពាល់នៃប្រព័ន្ធអនាម័យផ្គត់ផ្គង់ទឹករបស់តំបន់និងសេវាសុខភាពសាធារណៈពុំអាចមើលស្រាលបាននោះទេ។  អង្គការសុខភាពពិភពលោក បានប្រញាប់ប្រញាល់ក្នុងការគាំទ្រដល់អាជ្ញាធរ និងបុគ្គលិកថែទាំសុខភាពក្នុងវិធានការបង្ការប្រឆាំងជំងឺកើតឡើងដោយសារទឹក និងធ្វើឲ្យប្រសើរឡើងការពិនិត្យថែទាំជំងឺ។នៅពេលត្រូវបានសួរយ៉ាងច្បាស់លាស់អំពីជំងឺអាសន្នរោគ មន្ត្រីបច្ចេកទេសអង្គការសុខភាពពិភពលោក លោកស្រី Teresa Zakaria បាននិយាយថា ហានីភ័យនៃការផ្ទុះឡើងជំងឺនេះមានវត្តមានដោយសារ បាក់តេរីកើតមានក្នុបរិស្ថាន។ លោកស្រីនិយាយថា អង្គការសុខភាពពិភពលោក កំពុងធ្វើការជាមួយក្រសួងសុខាភិបាលអ៊ុយក្រែនដើម្បីដាក់យន្តការនៅនឹងកន្លែងដើម្បីធានាបានថា វ៉ាក់សាំងអាចត្រូវបាននាំចូលប្រសិនបើត្រូវការ៕

គំរូបាតុភូត អែលនីញ៉ូ ពេលនេះ អាចបង្កឲ្យមានបម្រែបម្រួលអាកាសធាតុធ្ងន់ធ្ងរនៅឆ្នាំនេះ ឬ ឆ្នាំក្រោយ

2023/06/09 06:50:36 pm        198
អូស្ត្រាលី៖ បាតុភូត អែលនីញ៉ូ(El Nino) បានវិលត្រឡប់មកវិញជាផ្លូវការ និងទំនងជាបង្កឲ្យមានអាកាសធាតុធ្ងន់ធ្ងរនៅចុងឆ្នាំនេះ បណ្ដាលមកពីព្យុះស៊ីក្លូនត្រូពិក ប៉ះពាល់ដល់តំបន់កោះសមុទ្រប៉ាស៊ីហ្វិកដែលងាយរងគ្រោះ ដែលនឹងធ្វើឲ្យមានភ្លៀងធ្លាក់ខ្លាំងនៅអាមេរិកខាងត្បូង រហូតដល់បង្កឲ្យមានគ្រោះរាំងស្ងួតនៅក្នុងប្រទសអូស្ត្រាលី ។យោងតាមសេចក្ដីណែនាំចេញកាលពីថ្ងៃព្រហស្បតិ៍ ដោយមជ្ឈមណ្ឌលព្យាករណ៍អាកាសធាតុនិងមហាសមុទ្រ របស់រដ្ឋបាលអាកាសធាតុ បន្ទាប់ពីគំរូបាតុភូតឡានីញ៉ា (La Nina) ដែលជារឿយៗរុញទម្លាក់សីតុណ្ហភាពសកលបន្តិច ពោលគឺបាតុភូតអែលនីញ៉ូ (El Nino) ក្តៅជាងមុន បានវិលត្រឡប់មកវិញ។បាតុភូតអែលនីញ៉ូ ត្រូវបានកើតចេញពីទឹកក្ដៅខុសពីធម្មតា នៅក្នុងសមុទ្រប៉ាស៊ីហ្វិកខាងកើត L8N37J2T2 ជិតឆ្នេរសមុទ្រអាមេរិកខាងត្បូង ហើយជារឿយៗអមដោយការបន្ថយល្បឿន ឬបង្កឲ្យមានខ្យល់បោកបក់ខ្លាំងនៅភាគខាងកើត។កាលពីខែឧសភា ស្ថានភាពបាតុភូតអែលនីញ៉ូបានកើតឡើង ខណៈសីតុណ្ហភាពផ្នែកខាងលើនៃកម្រិតទឹកសមុទ្រហក់ឡើងខ្ពស់ជាងកម្រិតមធ្យមនៅទូទាំងមហាសមុទ្រប៉ាស៊ីហ្វិក។  បាតុភូតអែលនីញ៉ូចុងក្រោយ បានកើតមានកាលពីឆ្នាំ២០១៦ ដែលពិភពលោកបានមើលឃើញ អាកាសធាតុក្ដៅបំផុតមិនធ្លាប់មាន ។ បាតុភូតទាំង២នេះ បានបណ្ដាលឲ្យមានការព្រមានពីបម្រែបម្រួលអាកាសធាតុ នៅឆ្នាំ២០២៣ឬ២០២៤ អាចហក់ឡើងដល់កម្រិតខ្ពស់ថ្មី ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លីបង់អំពាវនាវឲ្យUNបន្តរក្សាវត្តមានកងកម្លាំង UNIFIL ខណៈអ៊ីស្រាអែលបន្តកាន់កាប់ភាគខាងត្បូងប្រទេសនេះ
10/14/2026 06:10 PM
បុគ្គលិកសន្តិសុខស៊ីរីត្រូវបានបាញ់សម្លាប់នៅតំបន់ជនបទនៃខេត្ត Hama
10/14/2026 06:10 PM
មន្ត្រីការទូតឥណ្ឌា មាន​សុទិដ្ឋិនិយមចំពោះកិច្ចពិភាក្សាជាមួយអាមេរិក និងការពារទំនាក់ទំនងជាមួយរុស្ស៊ី
10/14/2026 05:10 PM
ប្រធានសេដ្ឋកិច្ច EU៖ មិនទាន់ច្បាស់ថា ប្រេងម៉ាស៊ូតរុស្ស៊ីអាចប៉ះពាល់ដល់តម្លៃឬអត់
10/14/2026 05:10 PM
ប្រជាជន ៦០ម៉ឺននាក់ នៅអ៊ុយក្រែន គ្មានអគ្គិសនីប្រើប្រាស់​ ដោយសារការវាយប្រហាររបស់រុស្ស៊ី
10/14/2026 05:10 PM
ប្រធានក្រុមប្រឹក្សាភាពជាអ្នកដឹកនាំប្រធានាធិបតីយេម៉ែន ប្តេជ្ញាបន្តប្រតិបត្តិការប្រឆាំងនឹងក្រុមហ៊ូទី
10/14/2026 05:10 PM
នគរបាល​ប៉ះទង្គិចជាមួយអ្នកគាំទ្ររបស់​លោក Imran Khan នៅភាគពាយព្យប៉ាគីស្ថាន
10/14/2026 05:10 PM
នាយករដ្ឋមន្ត្រីជប៉ុនថា ការងារផ្ទះធ្វើឲ្យលោកស្រីរវល់ជាងនាយករដ្ឋមន្ត្រីបុរសមុនៗ
10/14/2026 05:10 PM
មនុស្សយ៉ាងហោចណាស់ ១៣នាក់ស្លាប់ ក្រោយ​ទូក ១គ្រឿងបានលិចនៅភាគខាងកើតឥណ្ឌា
10/14/2026 05:10 PM
ប្រធានាធិបតីចិន៖ ធនធានធម្មជាតិរបស់អាហ្វ្រិក «ជាកម្មសិទ្ធិរបស់អាហ្វ្រិក»
10/14/2026 05:10 PM