គិតត្រឹមខែកញ្ញាឆ្នាំ២០២៦នេះ មន្ត្រីនគរបាល ៧៧នាក់ត្រូវវិន័យធ្ងន់ធ្ងរដោយសារ Online Scams ខណៈជនជាតិខ្មែរ និងបរទេសជិត ៥ពាន់ទៀតត្រូវជាប់ឃុំ
សមត្ថកិច្ចឃាត់ខ្លួនជនបរទេស៣នាក់ ក្រោយរកឃើញសារធាតុញៀនប្រភេទកញ្ឆាជាង ១០០ដុំ ពេលត្រៀមចាកចេញពីកម្ពុជាតាមយន្តហោះ
ករណីបុរសម្នាក់ឡើងលើ​ផ្លូវ​ល្បឿ​ន​លឿនPK54 យក​ដែក​ដាក់​ទទឹង​ផ្លូវ​ត្រូវ​បាន​សមត្ថ​កិច្ច​នគរបាលស្រាវជ្រាវបង្រ្កាបបានហើយ
អង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ

សន្តិសុខ និង សង្គម

អ្នកឡើងភ្នំយ៉ាងហោចណាស់១២នាក់បានស្លាប់នៅលើភ្នំ Everest ក្នុងប្រទេសនេប៉ាល់នៅឆ្នាំនេះ

2023/06/09 05:24:07 pm        184
មនុស្សយ៉ាងហោចណាស់១២នាក់បានស្លាប់ និង៥នាក់នៅតែបាត់ខ្លួននៅឡើយក្នុងឆ្នាំ២០២៣នេះ។ មានកត្តាជាច្រើនដែលបណ្ដាលឲ្យមានការស្លាប់ រួមទាំង ជំងឺកើតមកពីឡើងខ្ពស់ពេក និងផ្លូវឡើងតូចចង្អៀត។ ការសម្រេចចិត្តឡើងលើភ្នំ Everest គឺប្រឈមគ្រោះថ្នាក់ខ្លាំង ។ មនុស្សជាង៣០០នាក់ បានស្លាប់ដោយសារការព្យាយាមឡើងទៅឲ្យដល់កំពូលភ្នំនេះ ចាប់តាំងពីទសវត្សរ៍ដើមឆ្នាំ ១៩០០ ប៉ុន្តែរដូវឡើងភ្នំរដូវស្លឹកឈើលាស់នៅឆ្នាំនេះ គឺគ្រោះថ្នាក់បំផុត។ កាលពីដំណាច់ខែឧសភា នៅពេលរដូវឡើងភ្នំបានបញ្ចប់ក្រៅផ្លូវការ អ្នកឡើងភ្នំចំនួន១២នាក់ បានស្លាប់ និង៥នាក់បាត់ខ្លួន ដែលធ្វើឲ្យឆ្នាំ២០២៣នេះ ក្លាយជាឆ្នាំមួយក្នុងចំណោមឆ្នាំដ៏អាក្រក់បំផុត សម្រាប់ប្រវត្តិសាស្ត្ររបស់ក្រុមអ្នកឡើងភ្នំ Everest ។ ឆ្នាំដ៏អាក្រក់បំផុត គឺឆ្នាំ២០១៤ មានមនុស្ស១៦នាក់បានស្លាប់។ ប្រសិនបើមនុស្ស៥នាក់ដែលកំពុងបាត់ខ្លួននោះ ត្រូវបានរកឃើញថាបានស្លាប់ ឆ្នាំ២០២៣ នឹងក្លាយជាឆ្នាំដ៏អាក្រក់បំផុតមិនធ្លាប់មាន។ យោងតាមការស្រាជ្រាវរបស់ស្ថាប័នមួយដែលមានឈ្មោះថា Outside ជំងឺខ្លាចខ្ពស់ អាចជាផ្នែកមួយត្រូវបានដាក់ការស្ដីបន្ទោសសម្រាប់ការស្លាប់ជាច្រើនដែលបានកើតឡើងនៅឆ្នាំនេះ រួមទាំងសមាជិកជនជាតិភាគតិចស៊ើប៉ា (sherpas) ២នាក់ ដែលបានអមដំណើរក្រុមអ្នកឡើងភ្នំសម្រាប់ដំណើររបស់ពួកគេ។ លោក Shaunna Burke អ្នកឡើងភ្នំដែលបានឡើងលើភ្នំ Everest ក្នុងឆ្នាំ ២០០៥ ធ្លាប់បានប្រាប់សារព័ត៌មាន Insider កាលពីកន្លងទៅថា ដោយស្ថិតនៅចន្លោះប្រទេសនេប៉ាល់ និងតំបន់ទីបេតិ៍ ភ្នំ Everest គឺជាកំពូលភ្នំខ្ពស់បំផុតរបស់ពិភពលោក ដែលមានកម្ពស់ដល់ទៅ ២៩.០២៩ ហ្វីតខ្ពស់ជាងនីវ៉ូទឹកសមុទ្រ។ គ្មានអុកស៊ីសែនគ្រប់គ្រាន់ដែលត្រូវបានគេស្គាល់ថាជា "តំបន់មរណៈ" ។ វាជាទីកន្លែងដែលខ្លួនប្រាណអ្នកឡើងភ្នំ ត្រូវខ្សោះ និងស្លាប់យ៉ាងពិតប្រាកដ ៕

ម៉ាស់ Covid ត្រលប់មកវិញ ខណៈចំហេះព្រៃនៅកាណាដា បង្កឲ្យមានផ្សែងពាសពេញផ្ទៃមេឃ

2023/06/09 03:50:19 pm        133
កាណាដា៖ នៅពេលដែលវាហាក់ដូចជាមានសុវត្ថិភាពក្នុងការមិនពាក់ម៉ាស់ ប្រជាជនកាណាដាមួយចំនួនកំពុងរុំមុខ នៅគ្រប់ទីកន្លែង ដូចអំឡុងការរាតត្បាតវីរុសកូរ៉ូណា ជាការការពារស្ថានភាពមានផ្សែងដ៏គ្រោះថ្នាក់ ខណៈចំហេះព្រៃកំពុងផ្លាញតំបន់ភាគច្រើនរបស់ប្រទេសនេះ។ ប្រទេសកាណាដាកំពុងមើលឃើញការចាប់ផ្តើមរដូវកាលភ្លើងឆេះព្រៃដ៏អាក្រក់បំផុត មិនធ្លាប់មាន នៅក្នុងទីក្រុងកេបិចដែលបានបំផ្លាញនៅខេត្តOntarioភាគខាងត្បូង និងចូលទៅកាន់សហរដ្ឋអាមេរិក ដែលកំពុងបង្អាក់ជើងហោះហើរជាច្រើន និងកំពុងធ្វើឲ្យមនុស្សជាច្រើនស្នាក់នៅខាងក្នុងលំនៅឋាន។ ក្រុមហ៊ុនម៉ាស់មួយចំនួនដែលបានលក់សម្ភារៈការពារអំឡុងជំងឺរាតត្បាត បានប្រែក្លាយទៅជាការធ្វើទីផ្សារនៃចំហេះព្រៃ។ កាលពីថ្ងៃពុធក្រុមហ៊ុនផ្គត់ផ្គង់ម៉ាស់ United Canada បានបញ្ជូនសារអេឡិចត្រូនិកជា«ការក្រើនរំលឹកសុវត្ថិភាពរដូវកាលភ្លើងឆេះព្រៃ» ដែលរួមមានម៉ាសN95។ ពលរដ្ឋនៅខេត្ត Toronto បានប្រាប់ទូរទស្សន៍រ៉យទ័រថា ខ្ញុំគិតថា ខ្ញុំជឿជាក់លើគោលការណ៍ការណែនាំសុខភាពសាធារណៈ ព្រោះថានោះជាអ្វីដែលអ្នកត្រូវការធ្វើដើម្បីស្នាក់នៅមានសុវត្ថិភាព និងដើម្បីជួយឲ្យមនុស្សម្នាមានសុវត្ថិភាព។ ការសិក្សាលើមនុស្ស ដែលជាប់ពាក់ព័ន្ធទៅនឹងផ្សែងចំហេះព្រៃ មានអត្រាកាន់តែខ្ពស់នៃជំងឺគាំងបេះដូង ដាច់សរសៃឈាមខួក្បាល ស្ទះបេះដូងភ្លាមៗ ដែលធ្វើឲ្យកើនឡើងការចូលបន្ទប់សង្គ្រោះបន្ទាន់សម្រាប់ស្ថានភាពជំងឺផ្លូវដង្ហើម និងធ្វើឲ្យចុះខ្សោយប្រព័ន្ធការពារភាពស៊ាំ។ ចំហេះព្រៃក៏ជាប់ពាក់ព័ន្ធទៅនឹងការធ្វើឲ្យផ្សាភ្នែក និងបញ្ហាស្បែកផងដែរ៕

ទីក្រុងវ៉ាស៊ីនតោន ស្ថិតក្នុងសភាពស្ងៀមស្ងាត់ ខណៈផ្សែងចេញពីចំហេះព្រៃនៅកាណាដា គ្របដណ្ដប់លើរដ្ឋធានីរបស់អាមេរិក

2023/06/09 03:44:28 pm        88
អាមេរិក៖ ការគ្របដណ្ដប់ដោយការបំពុលខ្យល់អាកាសចេញពីចំហេះព្រៃរបស់ប្រទេសកាណាដា បានរុញឲ្យមានការប្រកាសប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀត នៅតំបន់សមុទ្រអាត្លង់ទិក កាលពីថ្ងៃព្រហស្បតិ៍ ដែលបានគ្របដណ្ដប់លើរដ្ឋធានីវ៉ាស៊ីនតោន ឌីស៊ី បង្កជាអ័ព្ទប៉ះពាល់ដល់សុខភាព និងជំរុញឲ្យប្រជាពលរដ្ឋរាប់លាននាក់ក្នុងរដ្ឋធានីនេះ ស្នាក់នៅក្នុងផ្ទះ។ ការធ្វើចរាចរណ៍មានសភាពស្ងប់ស្ងាត់ ហើយសេវារថភ្លើងមានមនុស្សជិះតិចជាងធម្មតា ខណៈបណ្ដាក្រុមហ៊ុនជាច្រើនក្នុងទីក្រុងនេះ បានប្រាប់នយោជិតរបស់ខ្លួនឲ្យធ្វើការពីផ្ទះ។ សេវាមិនចាំបាច់មួយចំនួនក្នុងរដ្ឋធានីនេះ ត្រូវបានផ្អាក រួមទាំងនៅតាមឧទ្យាននានា និងកន្លែងលេងកម្សាន្ត ការរដ្ឋានសាងសង់ផ្លូវ និងការប្រមូលសំរាម។ រដ្ឋបាលអាកាសចរណ៍សហព័ន្ធ(FAA) បានពន្យាពេលជើងហោះហើរទៅកាន់តំបន់ទីក្រុង New York  និងអាកាសយានដ្ឋាន Philadelphia កាលពីថ្ងៃព្រហស្បតិ៍ ដោយនិយាយថាផ្សែងចេញពីភ្លើងឆេះព្រៃពីកាណាដា បានប៉ះពាល់ដល់ការមើលផ្លូវ និងជើងហោះហើររបស់អាមេរិក។ការប្រកួតបាល់បោះជម្រើសជាតិវ៉ាស៊ីនតោន បានលុបចោលការប្រកួតក្នុងប្រទេសខ្លួន ខណៈដែលសួនសត្វជាតិបានបិទទ្វារនៅថ្ងៃនោះ ។ រដ្ឋបានលោក Biden បានផ្អាកព្រឹត្តិករណ៍ Pride Month ដែលត្រូវគេរំពឹងថា ជាការប្រារព្ធពិធីដ៏ធំសម្រាប់មនុស្សស្រឡាញ់ភេទដូចគ្នា ក្នុងប្រវត្តសាស្ត្ររបស់សេតវិមាន។យោងតាមសេវាព្យាការណ៍ឯកជន Accu Weather នេះគឺជាករណីធ្ងន់ធ្ងរបំផុតនៃផ្សែងចេញពីភ្លើងឆេះព្រៃគ្របដណ្ដប់លើភាគឦសាន របស់សហរដ្ឋអាមេរិក ក្នុងរយៈពេលជាង២០ឆ្នាំមកនេះ។  សេវាព្យាករណ៍អាកាសធាតុជាតិអាមេរិកបានបន្ថែមការប្រុងប្រយ័ត្នគុណភាពខ្យល់ចាប់ពីរដ្ឋ New Englandដល់រដ្ឋ South Carolinaព្រមទាំងផ្នែកមួយចំនួននៅតំបន់ Midwest រួមទាំងរដ្ឋ Ohio Indiana និងរដ្ឋ Michigan៕

មនុស្សរាប់លាននាក់ស្ថិតក្រោមការព្រមានពីគុណភាពខ្យល់ខណៈភ្លើងឆេះព្រៃនៅតែបន្តនៅកាណាដា

2023/06/08 07:18:25 pm        138
កាណាដា៖ មនសុ្សរាប់លាននាក់ នៅអាមេរិកខាងជើង ត្រូវបានណែនាំឲ្យពាក់ម៉ាស់ N95 នៅខាងក្រៅ ដោយសារតែកម្រិតគុណភាពខ្យល់ប៉ះពាល់ដល់សុខភាព បង្កឡើងដោយចំហេះព្រៃធ្ងន់ធ្ងរនៅក្នុងប្រទេសកាណាដា។ ទីក្រុងញ៉ូវយ៉ក នឹងចាប់ផ្តើមចែកម៉ាស់ដោយឥតគិតថ្លៃនៅថ្ងៃព្រហស្បតិ៍នេះ។ ប្រទេសកាណាដា បាននិយាយថា ពលរដ្ឋគួតែពាក់ម៉ាស់ ប្រសិនបើពួកគេពុំអាចស្នាក់នៅតែខាងក្នុងបាន។ ក្រុមមន្ត្រី បានព្រមានថាស្ថានភាពមានផ្សែងយ៉ាងគ្រោះថ្នាក់ ត្រូវបានគេរំពឹងថា នឹងបន្តរហូតដល់ចុងសប្តាហ៍។ ផ្សែងភាគច្រើនកំពុងហុយចញពីទីក្រុងកេបិច ជាកន្លែងដែលមានចំហេះព្រៃ១៥០កន្លែង កំពុងឆេះរាលដាល។ ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃពុធថា ពលរដ្ឋជាង១៥.០០០នាក់ ត្រូវបាគេរំពឹងថា នឹងបង្ខំឲ្យជម្លៀសខ្លួនចញនៅក្នុងទីក្រុងនេះ។ វាជារដូវកាលភ្លើងឆេះព្រៃដ៏អាក្រក់បំផុតរបស់ទីក្រុងកេបិច នៅលើកំណត់ត្រា។ អភិបាលរដ្ឋញ៉ូវយ៉ក លោកស្រី Kathy Hochul បានប្រកាសកាលពីថ្ងៃពុធថា រដ្ឋញ៉ូវយ៉ក នឹងចែកម៉ាស់ចំនួន១លានម៉ាស់ដល់ពលរដ្ឋនៅក្នុងរដ្ឋនៅថ្ងៃព្រហស្បតិ៍នេះ។ លោកស្រីបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា នេះជាស្ថានភាពបណ្តោះអាសន្នមួយ។ នេះពុំមែនជាជំងឺ Covid នោះទេ ។ លោកស្រីអភិបាលរដ្ឋនិយាយថា រថភ្លើង និងរថយន្តក្រុងនៅទីក្រុង រដ្ឋញ៉ូវយ៉ក មានប្រព័ន្ធបន្សុតខ្យល់គុណភាពខ្ពស់ ដែលធ្វើឲ្យពួកគេមានសុវត្ថិភាពក្នុងការធ្វើដំណើរ៕

ប្រទេសសេណេហ្គាល់ បិទស្ថានកុងស៊ុលជាច្រើននៅក្រៅប្រទេស ក្នុងពេលមានការវាយប្រហារ និងភាពតានតឹងនយោបាយ

2023/06/08 07:10:17 pm        176
សេណេហ្គាល់៖ ក្រសួងការបរទេសប្រទេសសេណេហ្គាល់ បានប្រកាស់កាលពីថ្ងៃអង្គារថា ខ្លួនបានបិទជាបណ្តោះអាសន្នស្ថានកុងស៊ុលនៅក្រៅប្រទេស ក្នុងពេលមានការរាលដាលភាពតានតឹងផ្នែកនយោបាយ ដែលបានបង្កការវាយប្រហារលើបេសកកម្មការទូតរបស់ខ្លួនក្នុងទីក្រុងប៉ារីស ទីក្រុង Bordeaux ទីក្រុងMilan និងទីក្រុងNew York។ ការតវ៉ាដ៏ខ្លាំង បានផ្ទុះឡើងកាលពីសប្តាហ៍មុន ក្នុងរដ្ឋធានី Dakar ប្រទេសេណាហ្គាល់ និងទីក្រុងផ្សេងៗទៀត បន្ទាប់ពីការកាត់ទោស មេដឹកនាំបក្សប្រឆាំងដ៏មានប្រជាប្រីយ៍ លោក Ousmane Sonko។ ការធ្វើកុបកម្មជាច្រើនថ្ងៃ បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់១៦នាក់ស្លាប់ និងរាប់រយនាក់រងរបួស ខណៈអ្នកគាំទ្ររបស់លោក Sonko បានប៉ះទង្គិចជាមួយកងកម្លាំងសន្តិសុខ។ ភាពរំជើបរំជួលដោយសារវិបត្តិ បានធ្វើឲ្យរង្គោះរង្គើរនៅក្រៅប្រទេស ដោយពលរដ្ឋសេណេហ្គាល់រស់នៅបរទេសនាំទៅរកការធ្វើបាតុកម្ម នៅស្ថានកុងស៊ុលរបស់ប្រទេសនៅក្រៅប្រទេស។ ក្រសួងការបរទេស បាននិយាយថា ក្រសួងកំពុងចាត់វិធានការបង្ការជាមុន ដើម្បីបិទបេសកកម្មការទូតរបស់ខ្លួននៅក្នុងប្រទេសបារាំង អ៊ីតាលី និងសហរដ្ឋអាមេរិក សម្រាប់ពេលបច្ចុប្បន្ន បន្ទាប់ពីការវាយប្រហារជាបន្តបន្ទាប់។ ក្រសួងនិយាយថា ស្ថានកុងស៊ុលសេណេហ្គាល់ នៅក្នុងទីក្រុង Milan ត្រូវបានរងការវាយប្រហារខ្លាំងបំផុតដោយបាននិយាយថា ម៉ាស៊ីនដែលត្រូវបានប្រើប្រាស់ដើម្បីផលិតលិខិតឆ្លងដែន និងអត្តសញ្ញាណប័ណ្ណជាតិ ត្រូវបានបំផ្លាញ។ ក្រសួងនិយាយថា សេវានានា នឹងបន្តនៅស្ថានកុងស៊ុលក្នុងពេលឆាប់ៗ នៅពេលសម្ភារៈ និងស្ថានភាពសន្តិសុខ អាចដំណើរការទៅបាន។

ចិនបញ្ជូនផ្កាយរណបច្រើនបំផុតចំនួន ២៦គ្រឿងនៅលើយានចម្លងតែមួយទៅកាន់ទីអវកាស

2023/06/08 07:04:40 pm        151
ចិន៖ យានចម្លង Lijian-1 បានហោះចេញដោយជោគជ័យពីមជ្ឈមណ្ឌលបាញ់ផ្កាយរណប Jiuquan ស្ថិតនៅតំបន់ភាគពាយ័ព្យប្រទេសចិន ដោយបញ្ជូនផ្កាយរណបច្រើនបំផុតចំនួន ២៦គ្រឿង ទៅកាន់គន្លងតារាវិថី ។  វាគឺជាការហោះហើរលើកទី ២របស់យានចម្លង Lijian-1 និងជាផ្កាយរណបច្រើនបំផុត ដឹកដោយរ៉ុក្កែតមួយគ្រឿង នៅក្នុងប្រវត្តិសាស្រ្តចិន ។ យានចម្លង Lijian-1 គឺជារ៉ុក្កែតដើរដោយថាមពលឥន្ធនៈរឹងធំបំផុតរបស់ប្រទេសមួយនេះ ហើយវាតំណាងឲ្យនវានុវត្តន៍ និងល្បឿននៃការបាញ់បង្ហោះយានពាណិជ្ជកម្ម ។  យោងតាមការអះអាងរបស់មជ្ឈមណ្ឌលបាញ់បង្ហោះ និងក្រុមហ៊ុនផលិត បានឲ្យដឹងថា ផ្កាយរណបដែលត្រូវបានបញ្ជូនទៅដោយយានចម្លង Lijian-1 Y2 នឹងត្រូវប្រើប្រាស់យ៉ាងសំខាន់សម្រាប់ការផ្ទៀងផ្ទាត់បច្ចេកវិទ្យា និងព័ត៌មានចាប់ពីចម្ងាយ ។  យានចម្លង Lijian-1 ត្រូវបានផលិតឡើងដោយវិទ្យាស្ថានមេកានិចនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន (CAS) និងទីភ្នាក់ងារអវកាស CAS Space ។  យានចម្លងមួយនេះ មានកម្លាំងហោះយោងទម្ងន់ឡើង១៣៥តោន កម្លាំងបុក ២០០តោន ប្រវែងសរុប ៣០ម៉ែត្រ និងមានសមត្ថភាពផ្ទុក ១.៥០០គ.ក សម្រាប់គន្លងព្រះអាទិត្យរយៈកម្ពស់ ៥០០គ.ម ៕

ការស៊ើបអង្កេតបានចាប់ផ្តើមដើម្បីកំណត់មូលហេតុបណ្តាលឲ្យរថភ្លើងបុកគ្នានៅក្នុងប្រទេសឥណ្ឌា

2023/06/08 06:36:51 pm        155
ឥណ្ឌា៖ រថភ្លើងមួយខ្សែក្នុងចំណោមរថភ្លើងដែលបុកគ្នានៅក្នុងប្រទេសឥណ្ឌាកាលពីសប្តាហ៍មុន បានចាប់ផ្តើមប្រតិបត្តិការឡើងវិញហើយកាលពីថ្ងៃពុធ ស្របពេលដែលចំនួនមនុស្សស្លាប់សរុបនៅក្នុងហេតុការណ៍គ្រោះថ្នាក់ផ្លូវដែកស្លាប់មនុស្សច្រើនបំផុតនៅក្នុងប្រវត្តិសាស្រ្តប្រទេសមួយនេះ កើនឡើងដល់ ២៧៥នាក់ ហើយកាស៊ើបអង្កេតពីមូលហេតុដែលបណ្តាលឧបទ្ទេវហេតុនេះកើតឡើង ក៏បានចាប់ផ្តើមផងដែរ ក្នុងនោះការរកឃើញបឋមបង្ហាញថា ការផ្តោតសំខាន់លើការមិនឲ្យសញ្ញា អាចជាមូលហេតុសំខាន់ ។  ហេតុការណ៍រថភ្លើងធ្លាក់ផ្លូវនៅរដ្ឋ Odisha បានសម្លាប់មនុស្សយ៉ាងហោច ២៧៥នាក់ និងធ្វើឲ្យអ្នកដំណើរជាង១.២០០នាក់ រងរបួស ដែលវាស្ថិតក្នុងចំណោមគ្រោះមហន្តរាយរថភ្លើងដ៏អាក្រក់បំផុតនៅក្នុងប្រទេសឥណ្ឌា ក្នុងរយៈពេលជាង ២ទសវត្សរ៍កន្លងមកនេះ ។  ស្របពេលដែលក្រុមមន្រ្តីស៊ើបអង្កេតពីមូលហេតុបណ្តាលឲ្យរថភ្លើងធ្លាក់ផ្លូវ របាយការណ៍មួយកាលពីពេលថ្មីៗពីវិទ្យាស្ថាន Comptroller and Auditor General of India បានបង្ហាញពីមូលហេតុទូទៅ សម្រាប់គ្រោះមហន្តរាយស្រដៀងគ្នា ចាប់ពីឆ្នាំ ២០១៧ រហូតដល់ឆ្នាំ ២០២១ ។  យោងតាមឯកសារនេះ បានឲ្យដឹងថា នៅក្នុងចន្លោះពេលឆ្នាំទាំងនោះ ការស៊ើបអង្កេតរកឃើញថា ការថែទាំផ្លូវដែក គឺជាមូលហេតុសំខាន់នៃឧបទ្ទេវហេតុភាគច្រើន ។ ចំណែកឯកង្វះខាតបច្ចេកទេសរថភ្លើង គឺជាមូលហេតុទូទៅទី ៣នៃរថភ្លើងធ្លាក់ផ្លូវ ៕

ក្រុមគ្រួសាររងគ្រោះពីរថភ្លើងបុកគ្នានៅឥណ្ឌា សង្ឃឹមថាការធ្វើតេស្ត DNA នឹងជួយរកឃើញអត្តសញ្ញាណសាកសព

2023/06/08 05:20:29 pm        110
ឥណ្ឌា៖ ខណៈការស្វែងរកនៅមន្ទីរពេទ្យនានាជាទីដែលជនរងគ្រោះក្នុងគ្រោះថ្នាក់រថភ្លើងដ៏ធ្ងន់ធ្ងរបំផុតមិនធ្លាប់មានរយៈពេល២ទសវត្សរ៍របស់ប្រទេសឥណ្ឌា ត្រូវបានធ្វើឡើង លោក Mohammed Imam Ul Haq បានរកឃើញសាកសពក្មួយប្រុសរបស់លោក កាលពីថ្ងៃអង្គារ ទី៦ឧសភា ប៉ុន្តែសាកសកដែលលោកគិតថាជាក្មួយប្រុសទី២ក៏ត្រូវបានគ្រួសារផ្សេងទៀតអះអាងថាជាសមាជិករបស់គេដែរ។ រយៈពេល៤ថ្ងៃ បន្ទាប់ពីគ្រោះមហន្តរាយ លោក Haq ពុំបានរកឃើញ ប្អូនប្រុសរបស់លោក ដែលបានធ្វើដំណើរជាមួយក្មេងទាំង២នាក់នោះទេ ។ លោក ជឿថា ប្អូនប្រុសរបស់លោកក៏បានស្លាប់ដែរ។មនុស្សយ៉ាងហោចណាស់២៨៨នាក់ បានស្លាប់ និង ១.២០០នាក់ បានរងរបួស ក្នុងគ្រោះថ្នាក់រថភ្លើងបុកគ្នា ក្នុងស្រុកBalasore នៃភាគខាងត្បូងរដ្ឋ Odisha កាលពីថ្ងៃទី២ខែឧសភា ។ ការកំណត់អត្តសញ្ញាណជនរងគ្រោះ ជួបការលំបាកខ្លាំង ព្រមទាំងជួបបញ្ហារំខានជាច្រើន ខណៈប្រឈមភាពស្មុគស្មាញជាច្រើន ហើយសាកសពរបស់ជនរងគ្រោះ ត្រូវបានដាច់រហែក ដោយសារកម្លាំងបុកខ្លាំង។ លោក Haq បានប្រាប់សារព័ត៌មាន Reuters នៅវិទ្យាសា្ថនវិទ្យាសាស្ត្រវិជ្ជសាស្ត្ររបសឥណ្ឌា មួយក្នុងចំណោមមន្ទីរពេទ្យសំខាន់ៗជាច្រើនរបស់ទីក្រុង Bhubaneswarនៃរដ្ឋ Odisha ថាយើងគ្មានជម្រើស ក្រៅតែពីធ្វើតេស្ត DNA ទេ ដើម្បីកំណត់បានថាតើជាសាកសពនរណា។ ដំណើរការទាំងស្រុងពិតជាត្រូវការពេលវេលាយូរណាស់ ៕

ឆ្នេរសមុទ្រភាគខាងកើតសហរដ្ឋអាមេរិក បានគ្របដណ្តប់សំណុំផ្សែងអួរអាប់ដោយអគ្គិភ័យពីកាណាដា

2023/06/08 04:55:17 pm        126
អាមេរិក៖ សាលារៀនជាច្រើននៅទូទាំងឆ្នេរសមុទ្រភាគខាងកើតសហរដ្ឋអាមេរិក បានលុបចោលសកម្មភាពនានានៅខាងក្រៅ ជើងហោះហើរត្រូវបានផ្អាក ហើយប្រជាជនអាមេរិករាប់លាននាក់ ត្រូវបានជំរុញឲ្យស្នាក់នៅខាងក្នុងលំនៅឋានកាលពីថ្ងៃពុធ ខណៈផ្សេងហុយចេញពីចំហេះព្រៃនៅប្រទេសកាណាដា បានរសាត់អណ្តែតនៅភាគខាងត្បូង គ្របដណ្តប់លើទីក្រុងជាច្រើនដោយផ្សែងអ័ព្ទដ៏ក្រាស់។ ការិយាល័យអាកាសធាតុជាតិសហរដ្ឋអាមេរិក បានចេញការប្រកាសអាសន្នគុណភាពខ្យល់សម្រាប់ឆ្នេរសមុទ្រអាត្លង់ទិកទាំងមូលយ៉ាងជាក់លាក់។ មន្ត្រីសុខភាពនៅក្នុងរដ្ឋនានា ចាប់ពីរដ្ឋ Vermont ដល់ South Carolina ព្រមទាំងរដ្ឋ Ohio និងKansas បានព្រមានពលរដ្ឋដែលបានចំណាយពេលនៅខាងក្រៅថាអាចបណ្តាលឲ្យមានបញ្ហាសុខភាព។ដោយកាត់បន្ថយភាពអាចមើលឃើញបណ្តាលមកពីផ្សែងអ័ព្ទ បានបង្ខំឲ្យរដ្ឋបាលអកាសចរណ៍សហព័ន្ធកាត់បន្ថយឬផ្អាកជើងហោះហើរមួយចំនួនចូលមកក្នុងទីក្រុងញ៉ូវយ៉ក នៅអាកាសយានដ្ឋាន LaGuardia និងអាកាសយានដ្ឋានអន្តរជាតិ Newark Liberty ។ សាលារៀនជាច្រើនកន្លែងនៅឆ្នេរសមុទ្រភាគខាងកើត បានលុបចោលសកម្មភាពនៅខាងក្រៅ រួមទំាងការលេងកីឡា ដំណើរកម្សាន្ត និងការសម្រាកវិស្សមកាល ដើម្បីការពារសិស្ស៕

ពលរដ្ឋអ៊ុយក្រែន ប្រឈមនឹងការបាត់បង់ទីជម្រក និងជំងឺផ្សេងៗ ខណៈទឹកជំនន់ពីការបំផ្លាញទំនប់ទឹកបានហក់ឡើងខ្ពស់

2023/06/08 04:09:47 pm        130
អ៊ុយក្រែន៖ ប្រជាពលរដ្ឋអ៊ុយក្រែន បានបោះបង់ចោលផ្ទះសម្បែងរបស់ពួកគេ ដែលត្រូវបានទឹកជន់លិច ខណៈទឹកជំនន់ បានហក់ឡើងនៅទូទាំងភាគខាងត្បូង កាលពីថ្ងៃពុធ បន្ទាប់ពីការបំផ្លិចបំផ្លាញទំបន់វារីអគ្គិសនីដ៏ធំនៅសមរភូមិមុខ រវាងកងកម្លាំងរុស្ស៊ី និងអ៊ុយក្រែន ដែលបានចោទដាក់គ្នា។ ប្រជាពលរដ្ឋបានដើរលុយទឹកតាមផ្លូវនានាដែលត្រូវបានទឹកលិច ដោយលីកូននៅលើស្មា បីសុនខ និងយូរថង់ផ្លាស្ទីក ខណៈក្រុមអ្នកសង្គ្រោះ បានប្រើប្រាស់ទូកជ័រ ដើម្បីស្វែងរកនៅតាមតំបន់នានាជាទីដែលមានជម្រៅទឹកលិចក្បាល។ អ៊ុយក្រែន និយាយថា ទឹកជំនន់នឹងបណ្ដាលឲ្យមនុស្សរាប់លាននាក់ គ្មានទឹកស្អាតទទួលទាន បំផ្លិចបំផ្លាញដីកសិកម្មរាប់ម៉ឺនហិកតា និងប្រែក្លាយផ្ទៃដីជាច្រើនទៀតទៅជាទីវាលរហោឋាន។ គ្រោះមហន្តរាយនៅទំនប់វារីអគ្គិសនី Nova Kakhovka បានកើតឡើងស្របពេលនឹងមានការចាប់ផ្ដើមវាយបកដែលបានរង់ចាំជាយូរពីសំណាក់កងកម្លាំងអ៊ុយក្រែន ដែលត្រូវគេមើលឃើញថា ថាដំណាក់កាលសំខាន់មួយទៀត នៃសង្គ្រាមនេះ ។ ភាគីនិមួយៗ បានចោទដាក់គ្នាពីការបន្តការបាញ់ផ្លោងគ្រាប់កាំភ្លើងធំ នៅទូទាំងតំបន់ទឹកជំនន់ និងបានព្រមានពីការរសាត់គ្រាប់មីនដោយទឹកជំនន់៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ការ​លាលែងពីតំណែង​របស់លោក​ លោក Yana គឺជាការប៉ះពាល់​ដល់នាយករដ្ឋមន្ត្រី​ជប៉ុន​ លោកស្រី Takaichi
10/14/2026 07:10 PM
លោក Rutte៖ សមាជិក​ណាតូ​ត្រូវប្រឹង​ប្រែង​បន្ថែម ដើម្បីពង្រឹងប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន
10/14/2026 06:10 PM
ម្តាយ និងកុមារ គេច​មិន​ទៅ​ទទួលសេវាថែទាំសុខភាពសំខាន់​ ខណៈ​ជំងឺអេបូឡារាលដាលនៅ​ភាគខាងកើត​កុងហ្គោ
10/14/2026 06:10 PM
លីបង់អំពាវនាវឲ្យUNបន្តរក្សាវត្តមានកងកម្លាំង UNIFIL ខណៈអ៊ីស្រាអែលបន្តកាន់កាប់ភាគខាងត្បូងប្រទេសនេះ
10/14/2026 06:10 PM
បុគ្គលិកសន្តិសុខស៊ីរីត្រូវបានបាញ់សម្លាប់នៅតំបន់ជនបទនៃខេត្ត Hama
10/14/2026 06:10 PM
មន្ត្រីការទូតឥណ្ឌា មាន​សុទិដ្ឋិនិយមចំពោះកិច្ចពិភាក្សាជាមួយអាមេរិក និងការពារទំនាក់ទំនងជាមួយរុស្ស៊ី
10/14/2026 05:10 PM
ប្រធានសេដ្ឋកិច្ច EU៖ មិនទាន់ច្បាស់ថា ប្រេងម៉ាស៊ូតរុស្ស៊ីអាចប៉ះពាល់ដល់តម្លៃឬអត់
10/14/2026 05:10 PM
ប្រជាជន ៦០ម៉ឺននាក់ នៅអ៊ុយក្រែន គ្មានអគ្គិសនីប្រើប្រាស់​ ដោយសារការវាយប្រហាររបស់រុស្ស៊ី
10/14/2026 05:10 PM
ប្រធានក្រុមប្រឹក្សាភាពជាអ្នកដឹកនាំប្រធានាធិបតីយេម៉ែន ប្តេជ្ញាបន្តប្រតិបត្តិការប្រឆាំងនឹងក្រុមហ៊ូទី
10/14/2026 05:10 PM
នគរបាល​ប៉ះទង្គិចជាមួយអ្នកគាំទ្ររបស់​លោក Imran Khan នៅភាគពាយព្យប៉ាគីស្ថាន
10/14/2026 05:10 PM