ភ្ជុំបិណ្ឌ៣ថ្ងៃ គ្រោះថ្នាក់ចរាចរណ៍សម្លាប់អ្នកដំណើរជាង ២០នាក់ របួសធ្ងន់ស្រាលជាង ១០០នាក់
គិតត្រឹមខែកញ្ញាឆ្នាំ២០២៦នេះ មន្ត្រីនគរបាល ៧៧នាក់ត្រូវវិន័យធ្ងន់ធ្ងរដោយសារ Online Scams ខណៈជនជាតិខ្មែរ និងបរទេសជិត ៥ពាន់ទៀតត្រូវជាប់ឃុំ
សមត្ថកិច្ចឃាត់ខ្លួនជនបរទេស៣នាក់ ក្រោយរកឃើញសារធាតុញៀនប្រភេទកញ្ឆាជាង ១០០ដុំ ពេលត្រៀមចាកចេញពីកម្ពុជាតាមយន្តហោះ
ករណីបុរសម្នាក់ឡើងលើ​ផ្លូវ​ល្បឿ​ន​លឿនPK54 យក​ដែក​ដាក់​ទទឹង​ផ្លូវ​ត្រូវ​បាន​សមត្ថ​កិច្ច​នគរបាលស្រាវជ្រាវបង្រ្កាបបានហើយ

សន្តិសុខ និង សង្គម

ផ្ទះប្រជាពលរដ្ឋចំណុចគីឡូម៉ែត្រលេខ៩ (ផ្លូវជាតិលេខ៥) ត្រូវបានអគ្គីភ័យឆេះ​អស់ជាច្រើនខ្នងផ្ទះ

2022/05/07 12:09:13 pm        2709
ភ្នំពេញ៖ ផ្ទះប្រជាពលរដ្ឋប្រមាណជាង ១០ខ្នងផ្ទះត្រូវបានភ្លើងឆាបឆេះ យ៉ាងសន្ទោសន្ធៅ ទាំងកណ្តាលរាត្រី និងបានលេបត្របាក់អស់ទាំងស្រុងបង្កការ ភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចេញរថយន្តជួយអន្តរាគមន៍ភ្លាមៗ តែករណីនេះមិនបណ្ដាលឲ្យ​មានគ្រោះថ្នាក់​ដល់មនុស្សឡើយ។អគ្គីភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង ១១និង៤០នាទីយប់ថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០២២ នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៩ ក្នុងភូមិ ២ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។យោងតាមប្រភពពីប្រជាពលរដ្ឋ ម្នាក់ ដែលរងគ្រោះក្នុងចំណោមប្រជាពលរដ្ឋ ដែលរង​គ្រោះជាច្រើននាក់ទៀតបានឲ្យដឹងថា មុនកើតហេតុគេឃើញ ផ្ទះ មួយខ្នងដែលនៅកណ្ដាលគេ ត្រូវ បានភ្លើងកំពុងឆាបឆេះ ដោយម្ចាស់ផ្ទះបានរត់ចេញក្រៅស្រែកឆោឡោឲ្យបងប្អូន​ជួយយក​បំពង់ពន្លត់អគ្គីភ័យជួយបាញ់ពន្លត់តែដោយអណ្ដាតភ្លើងឆាបឆេះខ្លាំងពេកមិនអាចគ្រប់គ្រងបាន ទើបបណ្ដាលឲ្យឆេះរាលដាល ដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរខាងជាច្រើនគ្រួសារទៀត បង្កជាអណ្ដាតភ្លើងយ៉ាងសន្ធោសន្ធៅ រហូតគ្រប់គ្រងលែងបាន។ ដោយភ័យស្លន់ ស្លោរ​ប្រជាពលរដ្ឋ នៅក្បែរនោះបាននាំគ្នាប្រមូលយកទ្រព្យសម្បត្តិ ដែលមានតម្លៃរត់ចេញពីផ្ទះ ហើយក៏មានប្រជាពលរដ្ឋផ្សេងទៀត ដែរប្រមូលទ្រព្យសម្បត្តិ ដែលមានតំលៃមិនទាន់ រត់ចេញឲ្យតែរួចខ្លួន នឹងបានត្រឹមតែឈរសម្លឹងមើលផ្ទះខ្លួន ទាំងទឹកភ្នែកសោកសៅ ។ ភ្លាមៗនោះសមត្ថកិច្ចមូលដ្ធាន និងកម្លាំងនគរបាលការិយាល័យបង្ការនិងពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញរថយន្តជាច្រើនគ្រឿង មកជួយ​អន្តរាគមន៍​បាញ់ពន្លត់ទប់ស្កាត់ ដើម្បីមិនឲ្យរាលដាលដល់​ផ្ទះប្រជាពលរដ្ឋ​ដទៃផ្សេងទៀត។លោកវរ:សេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាន​នគរបាលបានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះកម្លាំងជំនាញ និងរថយន្តពន្លត់អគ្គីភ័យ​នៃស្នងការដ្ឋាន បានចេញមកគ្រប់គោលដៅដើម្បីជួយអន្តគមន៍ ប៉ុន្តែពេលមកដល់ ដោយ​ស្ថានភាព​ផ្លូវចូលទៅបាញ់ពន្លត់ តូចចង្អៀតមិនអាចចូលរថយន្តដល់ទីតាំងបាន មានតែប្រើទុយយោចម្ងាយឆ្ងាយ ធ្វើឲ្យពិបាកក្នុងការជួយឲ្យបានទាន់ពេលវេលា។លោកនាយការិយាល័យបានបញ្ជាក់ថា ក្នុងហេតុនេះ កម្លាំងជំនាញបានប្រើប្រាស់​រយៈពេលជាង១ម៉ោង ទើបអាចគ្រប់គ្រងអណ្ដាតភ្លើងដ៏សន្ធោសន្ធៅនេះបាន ហើយ​រថយន្តពន្លត់អគ្គីភ័យបានដល់ទីតាំងកើតហេតុជាច្រើនអង្គភាព ដើម្បីជួយអន្តរាគមន៍ មានស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រថយន្តOCIO រថយន្តស្រាបៀកម្ពុជា រថយន្ត​ក្រសួងមហាផ្ទៃ និងជាច្រើនទៀត។ចំពោះផ្ទះប្រជាពលរដ្ឋ ដែលរងគ្រោះ សមត្ថកិច្ច ជំនាញមិនទាន់អាចបញ្ជាក់​ចំនួនឲ្យប្រាកដបាន​នៅឡើយទេ ដោយផ្ទះពលរដ្ឋភាគច្រើនជាប្រភេទឈើប្រកក្បឿង និងសង្ក័សី ។ ហើយ ចំពោះមូលហេតុនៃការឆាបឆេះនេះវិញ សមត្ថកិច្ចសន្និដ្ឋានជំហាន​ដំបូងអាចបណ្ដាលមកពីឆ្លង​ចរន្តអគ្គីសនី តែយ៉ាងសមត្ថកិច្ចនិងស្រាវជ្រាវពីមូលហេតុឲ្យប្រាកដ៕ អត្ថបទ៖ កុម្ភៈ 

ស្ត្រីចំណាស់ម្នាក់ស្នើអាជ្ញាធរខេត្តបាត់ដំបង ជួយអន្តរាគមន៍ករណីបាត់ប្លង់ដី និងសុំធ្វើប្លង់ថ្មី

2022/05/05 06:13:44 pm        414
បាត់ដំបង៖ ស្ត្រីចំណាស់ម្នាក់ បានស្នើសុំឲ្យអាជ្ញាធរ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង ជួយអន្តរាគមន៍ ក្រោយប្លង់ដីចំនួនបួនប្លង់របស់ខ្លួនត្រូវបានបាត់ និងសង្ស័យថា មានគេលួចយកទៅបញ្ចាំ។លោកស្រី ជា សារ៉ន អាយុ៦០ ឆ្នាំ ជាស្ត្រីមេម៉ាយរស់នៅម្នាក់ឯង នៅភូមិទួលល្វៀង ឃុំអូរដំបង ២ ស្រុកសង្កែ ខេត្តបាត់ដំបង បានស្នើឲ្យអាជ្ញាធរឃុំ ជួយអន្តរាគមន៍ ទប់ស្កាត់ និងដឹងឮ បន្ទាប់ពីគាត់បានបាត់ប្លង់ដីចំនួន ៤ក្បាលដី កាលពី៦ឆ្នាំមុន។លោកស្រី ជា សារ៉ន បញ្ជាក់ថា ប្លង់ដីចំនួនបួនប្លង់របស់គាត់ត្រូវបានបាត់ តាំងពីឆ្នាំ២០១៥ ។ ក្រុមគ្រួសារបានដាក់ពាក្យបណ្តឹងទៅអាជ្ញាធរដើម្បីជួយដោះស្រាយ​ និងដឹងឮផងដែរ អំពីការបាត់ប្លង់ដីនេះ តាំងពីឆ្នាំ២០១៩។ លោកស្រីបន្ថែមថា តាមរយៈការផ្សព្វផ្សាយនេះ លោកស្រីសូមជំរាបជូនសាធារណជនដឹងឮ និងដើម្បីធានាអះអាងថា ដីនោះជាកម្មសិទ្ធស្របច្បាប់ និងជាការអាស្រ័យផលរបស់ខ្លួនពិតប្រាកដមែន ដោយហ៊ានអះអាងចំពោះមុខច្បាប់ និងសូមអាជ្ញាធរចាត់វិធានការតាមផ្លូវច្បាប់ ករណីជនណាយកប្លង់ដី ដែលជាកម្មសិទ្ធរបស់ខ្លួន លួចទៅលក់ដូរ បញ្ជាំ ឬធ្វើសកម្មភាពណាមួយដែលខ្លួនមិនបានដឹងនិងយល់ស្របទេនោះ។  លោកស្រី ជា សារ៉ន ក៏បានសុំស្នើអោយអាជ្ញាធរ ជួយធ្វើបណ្ណកម្មសិទ្ធថ្មីជូនខ្លួនផងដែរ ដើម្បីរក្សាទុកនិងប្រើប្រាស់ជាការចាំបាច់ណាមួយនោះ។ សូមបញ្ជាក់ថា ដី៤ប្លង់នេះ រួមមានជាដីភូមិមានសង់ផ្ទះរស់នៅបច្ចុប្បន្ន បាននឹងកំពុងអាស្រ័យផល ដោយលោកស្រី ជា សារ៉ន នៅភូមិ ទួលល្វៀង ឃុំអូរដំបង ២ ស្រុកសង្កែ ខេត្តបាត់ដំបង និងបានកាន់កាប់ជិត២០ឆ្នាំមកហើយ៕

កម្ពុជាប្រកាសផ្តើមអនុវត្តយុទ្ធនាការ “ហ៊ាននិយាយដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍សម្រាប់កម្មករនិយោជិត”

2022/05/05 04:59:42 pm        484
ភ្នំពេញ៖ ដោយមានការគាំទ្រពីទីភ្នាក់ងារជំនួយអាមេរិក USAID តាមរយៈមជ្ឈមណ្ឌលសាមគ្គីភាព នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២នេះ អង្គការមូលនិធិបង្ការរបួសអាស៊ី (AIP) បានប្រកាសផ្តើមអនុវត្តយុទ្ធនាការ ហ៊ាននិយាយដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍សម្រាប់កម្មករនិយោជិត ដើម្បីកៀរគរការយកចិត្តទុកដាក់ពីប្រព័ន្ធផ្សព្វផ្សាយ និងពង្រឹងទំនាក់ទំនងនិងលើកម្ពស់កិច្ចសហការ និងសកម្មភាពរួមគ្នារវាងភាគីពាក់ព័ន្ធដែលខិតខំរួមចំណែកធ្វើឲ្យប្រសើរឡើងនូវសុវត្ថិភាពចរាចរណ៍សម្រាប់កម្មករនិយោជិតក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែក។ល។ប្រភពអង្គការមូលនិធិបង្ការរបួសអាស៊ី បានឲ្យដឹងថា ជារៀងរាល់ថ្ងៃ នៅប្រទេសកម្ពុជាមានកម្មករនិយោជិតក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងប្រមាណជាង ៧០ម៉ឺននាក់ ដែលប្រថុយប្រថានអាយុជីវិតខ្លួននឹងហានិភ័យក្នុងការធ្វើដំណើរទៅមកកន្លែងការងារនៅលើផ្លូវ ដែលមានចរាចរណ៍កកស្ទះ និងប្រឈមនឹងគ្រោះថ្នាក់ដើម្បីស្វែងរកចំណូល ផ្គត់ផ្គង់ដល់គ្រួសារ។អ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ប្រមាណជិត ២០% គឺជាកម្មករនិយោជិត (គ្រប់វិស័យ និងការធ្វើដំណើរទាំងទៅមកបំពេញការងារ និងដំណើរឯកជនផ្ទាល់ខ្លួន) ហើយក្នុងនោះមួយភាគធំ គឺជាស្រ្តី។ ប្រភពដដែលបានបញ្ជាក់ថា កម្មវិធី ”លើកកម្ពស់សុវត្ថិភាពចរាចរណ៍សម្រាប់កម្មករនិយោជិតកម្ពុជា មានគោលបំណងលើកកម្ពស់ការយល់ដឹង និងផ្លាស់ប្តូរឥរិយាបទរបស់កម្មករនិយោជិតក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង និងអ្នកបើកបររថយន្តដឹកកម្មករ តាមរយៈសកម្មភាពនានា ដូចជាការផ្សព្វផ្សាយផ្តល់ព័ត៌មាននៅកម្រិតរោងចក្រ (factory based-information sessions) កិច្ចសន្ទនា និងការបង្កើត និងអនុវត្តគោលនយោបាយសុវត្ថិភាពចរាចរណ៍នៅកម្រិតរោងចក្រ។ យុទ្ធនាការតាមរយៈប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គម នឹងជួយពង្រឹង និងពង្រីកតម្រូវការសម្រាប់ការផ្លាស់ប្តូរនេះ ចំពោះកម្មករនិយោជិតដែលមានហានិភ័យខ្ពស់៕

ស្រ្តីម្នាក់ត្រូវបាននគរបាលឃាត់ខ្លួនពាក់ព័ន្ធករណីមិនបំពេញកាតព្វកិច្ចទឹកប្រាក់ជាង ៧៧ម៉ឺនដុល្លារ

2022/05/04 08:13:20 pm        10654
ភ្នំពេញ៖ កម្លាំងនគរបាលការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនស្រ្តីសង្ស័យម្នាក់ នាថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២នៅចំណុអគារ Rise Commercial Building លេខ៥ ផ្លូវលេខ២៨២ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីមិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍អាចជួញដូរបាន ទឹកប្រាក់ចំនួន ៧៧៦.០០០ដុល្លារតាមពាក្យបណ្តឹងរបស់ឈ្មោះ លឹម ហ៊ួរនីតូ ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរ ពាណិជ្ជករ។នគរបាលបានឲ្យដឹងថា ស្រ្តីសង្ស័យឈ្មោះ ពេជ្រ ស្រីមុំ អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពាណិជ្ជករ ស្នាក់នៅផ្ទះលេខ២៥២ ផ្លូវផ្លាទីនឹម សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។បច្ចុប្បន្នជនសង្ស័យត្រូវបាននគរបាល ជំនាញកំពុងសាកសួរកសាងសំណុំរឿងដើម្បីបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕

ក្រសួងធនធានទឹក និងឧតុនិយម៖ ទំនប់អាងទឹកអន្លង់ជ្រៃ កម្រិតទឹកកើនលើសកម្រិតរក្សារទុក

2022/05/03 06:16:04 pm        2706
កំពង់ស្ពឺ៖ ក្រសួងធនធានទឹក និងឧតុនិយម ប្រកាសថា ដោយមានភ្លៀងធ្លាក់ជាប់ៗគ្នា កន្លងមកនេះ បានធ្វើឲ្យទឹកនៅទំនប់អាងទឹកអន្លង់ជ្រៃ ស្ថិតក្នុងភូមិសាស្ដ្រខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង បានកើនលើសកម្រិតរក្សារទុក។នៅពេលនេះមន្រ្តីស្មាន់ទំនប់បានសហការគ្នាបើកទ្វារទឹក០៥ទ្វារ ដោយខាងខេត្តកំពង់ស្ពឺបើក០២ទ្វារ កម្ពស់ ០,៧០ ម៉ែត្រ និងខាងខេត្តកំពង់ឆ្នាំង បើក ០៣ទ្វារ កម្ពស់ ០,៧០ ម៉ែត្រ៕

ចាប់ខ្លួនមន្ត្រីអាវុធហត្ថ២នាក់ នៅសៀមរាបបញ្ជូនទៅតុលាការ ពាក់ព័ន្ធការជួញដូរគ្រឿងញៀន

2022/04/30 05:22:36 pm        3786
សៀមរាប៖ មន្ត្រីកងរាជអាវុធហត្ថខេត្តសៀមរាបចំនួន០២នាក់ត្រូវបានចាប់ខ្លួន និងបញ្ជូនទៅតុលាការ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២នេះ បន្ទាប់ពីរកឃើញជាប់ពាក់ព័ន្ធនឹងការផ្សំគំនិតក្នុងអំពើជួញដូរគ្រឿងញៀន។មន្ត្រីអាវុធហត្ថដែលឃាត់ខ្លួននោះ មានឈ្មោះ វរសេនីយ៍ត្រី ធាវ ច័ន្ទតារា នាយការិយាល័យប្រឆាំងបទគ្រឿងញៀន ទី២.នាយចំណង់ នាម ណាក់ ជំនួយការណ៍ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន ៕

អាជ្ញាធរខណ្ឌ៧មករា បន្តចុះរៀបចំសណ្ដាប់ធ្នាប់ក្នុងមូលដ្ឋានដើម្បីរំដោះចិញ្ជើមផ្លូវ

2022/04/30 10:16:28 pm        1058
ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ៧មករា ក្រោយមានអនុញ្ញាតពី លោក លីម សុភា អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា បានបន្តចុះផ្សព្វផ្សាយអបរំ ណែនាំ និងរៀបចំសណ្ដាប់ធ្នាប់ បរិស្ថានអនាម័យសាធារណៈ ក្នុងមូលដ្ឋានដើម្បីឲ្យសោភ័ណ្ឌភាពទីក្រុង និងដើម្បីរំដោះចិញ្ជើមរក្សារទុកអោយអ្នកថ្មើជើងងាយស្រួលធ្វើដំណើរផងដែរ។ជាក់ស្ដែងនៅវេលាម៉ោង៨ ព្រឹកថ្ងៃសៅរ៍ ទី៣០ ខែ មេសា ឆ្នាំ២០២២ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ៧មករា ដឹកនាំដោយផ្ទាល់ដោយលោក តោ វីរូ អភិបាលរងខណ្ឌ៧មករា លោកវរៈសេនីយ៍ទោ ទឹម វុទ្ធី អធិការរងទទួលផែនសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា លោក ប្រាក់ ហាក់ ប្រធានសណ្ដាប់ធ្នាប់ខណ្ឌ៧មករា បានចុះរៀបចំសណ្ដាប់ធ្នាប់និងលាងសំអាតផ្លូវ តំបន់បុរីកីឡា តាមបណ្ដោយផ្លូវលេខ២១១ ស្ថិតក្នុង ភូមិ១២ សង្កាត់វាល់វង់ ខណ្ឌ៧មករា។មន្រ្តីសាលាខណ្ឌ៧មករា បានឲ្យដឹងថាក្នុងការចុះរៀបចំសណ្ដាប់នេះ កម្លាំងអាជ្ញាធរបានណែនាំអោយអ្នកលក់ដាក់លក់ត្រឹម១ភាគ៣នៃចិញ្ជើម ត្រឹមដំបូលស័ង្កសីបទ បណ្ដោះអាសន្ន ដើម្បីរក្សារចិញ្ជើម និងបានយកឡានបាញ់ទឹកលាងដោយសាប៊ូសម្អាតផ្លូវ ប្រើប្រាស់ទឹកអស់១សុីទែន ក្រោយរៀបសណ្ដាប់ធ្នាប់និងលាងសំអាតផ្លូវចាប់ពីអាគារទី១ ដល់អាគារទី៨ ចប់ លោក អភិបាលរងបានណែនាំដល់ ដល់អាជីករទាំងអស់ ដើម្បីចូលរួមរក្សាបរិស្ថានអនាម័យ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ដើម្បីសោភ័ណភាពរាជធានីភ្នំពេញ៕ អត្ថបទ៖ កុម្ភះ

ថ្ងៃនេះ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកើតឡើង៩លើក បណ្តាលឲ្យស្លាប់៦នាក់ របួស១២នាក់

2022/04/26 12:04:16 am        412
ភ្នំពេញ៖ គិតត្រឹមម៉ោង ៤រសៀល ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ នេះ គ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេសកើតឡើងចំនួន ៩លើក បណ្តាលឲ្យមនុស្សស្លាប់ចំនួន ៦នាក់ និងរងរបួសចំនួន ១២នាក់ ក្នុងនោះរបួសធ្ងន់ចំនួន ១១នាក់ និង ស្រាល ១នាក់។ គ្រោះថ្នាកចរាចរណ៍ កើតលើរាជធានី-ខេត្តចំនួន ៨ មានដូចជា៖ ខេត្តបន្ទាយមានជ័យ ស្លាប់ ១នាក់ និងរបួស ១នាក់ , កំពង់ ចាម ស្លាប់ ១នាក់ , កំពង់ស្ពឺ ស្លាប់ ១នាក់ , កំពត របួស ២នាក់ , ភ្នំពេញ របួស ២នាក់ , ព្រៃ វែង ស្លាប់ ១នាក់ , ពោធិសាត់ ស្លាប់ ១នាក់ របួស ៥នាក់ និងខេត្ត សៀមរាប ស្លាប់ ១នាក់ របួស ២នាក់៕

អាជ្ញាធរខេត្តកំពង់ឆ្នាំងបន្តយុទ្ធនាការរុះរើសំណង់អាណាធិបតេយ្យនៅលើផ្ទៃទឹក

2022/04/25 08:18:33 pm        121
កំពង់ឆ្នាំង៖ យោងតាមបទបញ្ជារបស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង រយ:ពេល២ថ្ងៃមកនេះ លោក ស្រ៊ន សំឫទ្ធី ប្រធានក្រុមចម្រុះបម្លាស់ទីផ្ទះបណ្ដែតទឹក ក្នុងខេត្តកំពង់ឆ្នាំង បានដឹកនាំកម្លាំងសមត្ថកិច្ចចុះរុះរើជញ្ជាំង ដំបូល និងបង្គន់ផ្ទះបណ្តែតទឹកបានប្រមាណ៨៥% ។យុទ្ធនាការនេះ នឹងបន្តរុះរើបន្ថែមទាល់តែអស់ រួមនិងហាមឃាត់មិនឱ្យចុះមករស់នៅលើផ្ទះបណ្តែតទឹក ជុះនោមដាក់ចូលទន្លេ នាំឱ្យខូចដល់បរិស្ថានទឹកទន្លេទៀតឡើយ៕

បង្រ្កាបអ្នកជួញដូរវល្លិរមៀតជាង៧តោន នៅស្រុកបូទុមសាគរ

2022/04/23 12:55:35 am        1656
កោះកុង៖ អយ្យការអមសាលាដំបូងខេត្តកោះកុង សហការជាមួយមន្រ្តីជំនាញ ចុះបង្រ្កាបទីតាំងកែច្នៃជួញដូរវល្លិរមៀតជាង៧តោននៅឃុំអណ្តូងទឹក ស្រុកបូទុមសាគរ បច្ចុប្បន្នកំពុងកសាងសំណុំរឿងអនុវត្តតាមនីតិវិធី។លោក វ៉ៃ ភីរម្យ ព្រះរាជអាជ្ញារងខេត្តកោះកុង គូសបញ្ជាក់ប្រាប់ទូរទស្សន៍BTvនៅវេលាម៉ោង៤និង១៥នាទីរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ថា ប្រតិបត្តិការបង្រ្កាបការកែច្នៃវល្លិ៍រមៀតទម្ងង់ជាង៧តោននេះ ធ្វើឡើងនៅលំនៅដ្ឋានរបស់ជនសង្ស័យមានឈ្មោះ ណាង ពៅ ភេទស្រី អាយុ៤៣ឆ្នាំ រស់នៅភូមិជីមាល ឃុំអណ្តូងទឹក កាលពីថ្ងៃទី២១ ខែមេសា ម្សិលមិញ។លោកព្រះរាជអាជ្ញារងខេត្តកោះកុង បន្ថែមទៀតថា តាមចម្លើយសារភាពរបស់ស្រ្តីជាជនសង្ស័យ ប្រាប់ថា រូបគាត់បានទិញវល្លិ៍រមៀតទាំងនេះពីប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលពួកគេទៅកាប់ដឹកជញ្ចូនពីលើភ្នំមកលក់ឱ្យខ្លួនជាអ្នកទទួលទិញ។ ដោយតម្លៃគីឡូក្រាមថ្លៃ២០០រៀល ហើយកាប់ឱ្យល្អិតហាលថ្ងៃឱ្យស្ងួតបានមួយផ្នែកត្រៀមបម្រុងយកទៅលក់បន្តនៅរាជធានីភ្នំពេញ គ្រាមិនទាន់រកអ្នកទិញបន្តមិនទាន់បាននៅឡើយទេ។លោក វ៉ៃ ភីរម្យ ពន្យល់ដែរថា ប្រសិនបើជនសង្ស័យរកឈ្នួញទិញបាន គាត់នឹងផ្ញើតាមរថយន្តទៅលក់ក្នុង១គីឡូក្រាមថ្លៃ៦០០រៀល គ្រាដែរជនសង្ស័យប្រព្រឹត្តជាលើកដំបូង ហើយត្រូវបានសមត្ថកិច្ចបង្រ្កាបបានតែម្តង ដោយទាំងមិនដឹងថាការប្រកបមុខរបរនេះខុសច្បាប់នោះទេ។បច្ចុប្បន្នចំពោះវត្ថុតាងត្រូវបានដកហូត និងដឹកជញ្ចូនយកទៅរក្សាទុកជាបណ្តោះអាសន្ននៅស្នាក់ការល្បាតព្រែកតាអុក ស្ថិតនៅភូមិព្រែកតាអុក ឃុំអណ្តូងទឹក រីឯជនសង្ស័យ បានបញ្ចូនមកអនុវត្តតាមនីតិវិធីនៅសាលាដំបូងខេត្តកោះកុងរួចរាល់ហើយដែរ។គួរជម្រាបថា ការបង្រ្កាបបទល្មើសកែច្នៃវល្លិរមៀតកម្រនឹងបង្រ្កាបបានណាស់។ ដូច្នេះសាធារណជន ក៏មានដាក់ការសង្ស័យដែរថា ផ្ទះស្រ្តីជនសង្ស័យនៅក្បែរទីស្នាក់ការល្បាតបរិស្ថានឃុំអណ្តូងទឹក ហេតុអ្វីទើបតែមានការបង្រ្កាបនៅពេលនេះយ៉ាងដូច្នេះ។ទាក់ទិននឹងបញ្ហានេះ ត្រូវបានលោក វេត សុនីម អនុប្រធានមន្ទីរបរិស្ថានខេត្តកោះកុង ឱ្យដឹងដែរថា មុននឹងឈានដល់ការសុំគោលការណ៍តំណាងអយ្យការអមសាលាដំបូងចុះបង្រ្កាប គឺមន្រ្តីរបស់លោកបានតាមដានជាង១០ថ្ងៃមុន គ្រាឃើញមានម្ចាស់គោយន្តដឹកវល្លិ៍រមៀតស្រស់ចូលមូលដ្ឋានជនសង្ស័យរស់នៅ។ ទោះបីជាដឹងថា តំបន់គ្រប់គ្រងដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ក៏ដោយ តែក្នុងនាមនគរបាលយុត្តិធម៌ ចាំបាច់បង្រ្កាបឱ្យបានទាន់ពេលវេលា ព្រោះតែវល្លិ៍រមៀតជាសារធាតុម៉្យាងទៅផ្សំធ្វើជាគ្រឿងញៀនខុសច្បាប់បាន។មន្រ្តីជំនាញបរិស្ថានខេត្តដដែល អះអាងថា កាលពីឆ្នាំ២០២០កន្លងទៅ ធ្លាប់បង្រ្កាបករណីកែច្នៃវល្លិ៍រមៀតជាង៨តោនផងដែរ និងឃាត់ខ្លួនជនសង្ស័យម្នាក់នៅស្រុកថ្មបាំង រួចបញ្ចូនមកតុលាការអនុវត្តតាមនីតិវិធី៕ ​អត្តបទ​ ៖ ឈឹម មករា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ការប៉ះទង្គិចគ្នាហិង្សា ការលួចទំនិញ និងការដុតអគារ កើតឡើងអំឡុងបាតុកម្មនៅបារាំង ខណៈមនុស្សជាង ១ពាន់នាក់ ត្រូវបានចាប់ខ្លួន
10/18/2026 10:10 AM
កម្ពុជាស្វាគមន៍​នាយ​ទាហានប្ដូរវេនវៀតណាម​​ពីររូប ចូល​រួម​ជា​មួយ​ក្រុម AOT ដើម្បី​ចុះ​សង្កេត​ការណ៍ ផ្ទៀងផ្ទាត់ និង​រាយការណ៍អំ​ពី​ស្ថាន​ភាព​តាម​បណ្តោយព្រំដែនកម្ពុជា-ថៃ
10/18/2026 08:10 AM
កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង
10/17/2026 10:10 PM
កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ
10/17/2026 10:10 PM
រដ្ឋមន្រ្តីសុខាភិបាល៖ «សុខភាពល្អ គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់មនុស្ស និងគ្រួសារ»
10/17/2026 06:10 PM
លទ្ធផលនៃដំណោះស្រាយតាមយន្តការ UNCLOS នឹងត្រូវប្រកាសឱ្យដឹងនៅក្នុងពេលឆាប់ៗនេះ
10/17/2026 06:10 PM
សម្ដេចធិបតី នាយករដ្ឋមន្ត្រី អនុញ្ញាត​ឲ្យអ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Selfie Travel Asia ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
10/17/2026 06:10 PM
សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឲ្យ​ប្រធាន​ផលិតករ​ក្រុមហ៊ុន Daubay Production ចូល​ជួបសម្ដែងការគួរសម និងពិភាក្សាការងារ
10/17/2026 06:10 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បាន​អញ្ជើញ​ទស្សនា​សារមន្ទីរ​ជាតិ​សាធារណរដ្ឋកាហ្សាក់ស្ថាន
10/17/2026 05:10 PM
អាជីករវៀតណាមបានបង្ហាញមោទនភាព និងថ្លែងអំណគុណដល់ពលរដ្ឋកម្ពុជា ដែលគាំទ្រផលិតផលរបស់ខ្លូន
10/17/2026 05:10 PM