អគ្គនាយកដ្ឋានពន្ធនាគារ កំពុងសិក្សារៀបចំទីតាំងឃុំឃាំងថ្មីបន្ថែម ខណៈចំនួនជនជាប់ឃុំមានការកើនឡើងខ្លាំង
សមត្ថកិច្ចខេត្តព្រះសីហនុរកឃើញអ្នកបើកបររថយន្តធុនធ្ងន់មួយចំនួនមានសារធាតុគ្រឿងញៀននៅក្នុងខ្លួន
ឆេះខុនដូ Wealth Mansion តែសមត្ថកិច្ចជួយពន្លត់ទាន់ពេលដោយមិនរាលដាលទ្រង់ទ្រាយធំ
ជនជាតិវៀតណាម និងជនជាតិចិនជាងពីររយនាក់ទៀតត្រូវបានអាជ្ញាធរបណ្តេញចេញពីកម្ពុជាក្រោយរក ឃើញជាប់ពាក់ព័ន្ធករណី Online Scams

សន្តិសុខ និង សង្គម

កម្លាំងចម្រុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទលើបឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង

2022/03/24 10:18:10 am        2417
កំពង់ឆ្នាំង៖ កម្លាំងនគរបាលជាតិនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ប្រមាណជាង៥០នាក់ និងកម្លាំងជលផលខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង១៥នាក់ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ចាប ចន្ថា ស្នងការង និងលោក ប្រាក់ លាងហួ អនុប្រធានមន្ទីរកសិកម្មខេត្ត នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ បានចេញប្រតិបត្តិការបង្រ្កាបបទល្មើសនៅក្នុងស្រុកបរិបូណ៌ ស្រុកកំពង់លែង ស្រុកជលគីរី។បទល្មើសនេសាទដែលត្រូវបង្ក្រាបនាព្រឹកនេះ គឺសម្រាស់ របាំងសាច់អួនវែងៗ និងរបាំងស្បៃមុងដែលមានឈ្មួញធំៗមួយចំនួននៅពីក្រោយ៕

ទិវាពិភពលោកកំចាត់រោគរបេងឆ្នាំនេះ ធ្វើឡើងក្រោមប្រធានបទ “វិនិយោគ ដើម្បីបញ្ចប់ការរាតត្បាលជំងឺរបេង គឺសង្គ្រោះជីវិត”

2022/03/24 09:55:33 am        377
ភ្នំពេញ៖ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី២៤ ខែមីនានេះ បានអញ្ជើញចូលរួមក្នុងទិវាពិភពលោកកំចាត់រោគរបេង ២៤ មីនា ឆ្នាំ២០២២ ក្រោមប្រធានបទ “វិនិយោគ ដើម្បីបញ្ចប់ការរាតត្បាលជំងឺរបេង គឺសង្គ្រោះជីវិត”។ការប្រារព្ធទិវានេះធ្វើឡើងនៅមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន ដោយមានការអញ្ចើញចូលរួមពីលោកស្រីវេជ្ជបណ្ឌិត លី អាយលែន ប្រធានអង្គការសុខភាពពិភពលោក ប្រចាំព្រះរាជាណាចក្រកម្ពុជា លោកស្រី ណែនស៊ី អឺសលីក នាយិការបេសកកម្ម របស់ទីភ្នាក់ងារសហរដ្ឋអាមេរិក ដើម្បីអភិវឌ្ឍន៍អន្តរជាតិប្រចាំព្រះរាជាណាចក្រកម្ពុជា និងអ្នកពាក់ព័ន្ធផ្សេងៗមួយចំនួនទៀតផងដែរ៕

មន្ត្រីនគរបាលដែលប្រើហិង្សាលើកូនចុង ត្រូវសមត្ថកិច្ចចាប់ខ្លួន

2022/03/23 08:26:37 am        12051
សៀមរាប៖ មន្ត្រីនគរបាលម្នាក់ បម្រើការងារនៅការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដែលត្រូវចោទប្រកាន់ថា បានប្រើអំពើហិង្សាទៅលើកូនចុងនោះ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ ខ្លួនបានហើយ កាលពីយប់ថ្ងៃទីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២នេះ។ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា មន្ត្រីរូបនោះមានតួនាទីជាព្រិន្ទបាលឯកឈ្មោះលក្ខិណា វីរៈរិទ្ធ ភេទប្រុស អត្តលេខ71848 ឋានៈនាយរងផ្នែកគ្រប់គ្រងសហគ្រាសគ្រឹះស្ថាន និងកម្លាំងភ្នាក់ងារ​សន្តិសុខឯកជន ការិយាល័យគ្រប់គ្រងសន្តិសុខឯកជន មានទីលំនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។សមត្ថកិច្ច បានបន្តថា មន្ត្រីនគរបាលរូបនេះ ត្រូវសមត្ថកិច្ចនាំខ្លួនពីសាលានគរបាលជាតិមិត្តភាព កម្ពុជា-វៀតណាម ក្នុងខេត្តកំពង់ស្ពឺ ទីដែលជននេះកំពុងរៀនវគ្គបំប៉នជំនាញសន្តិសុខផ្ទៃក្នុង ។បើតាមសមត្ថកិច្ច ឱ្យដឹងថា កាលពីថ្ងៃទី១៨ ខែមីនាឆ្នាំ២០២២ លោក​ព្រិន្ទបាល​ឯក លក្ខិណា វីរៈរិទ្ធ និងម្តាយ ព្រមទាំងកុមារីជនរងគ្រោះ បាននាំគ្នាទៅលេងនៅឯខេត្តព្រះសីហនុ ធ្វើដំណើររៀងៗខ្លួន ដើម្បីទៅជួបគ្នា។ នៅពេលជួបគ្នា លោក លក្ខិណា វីរៈរិទ្ធ បានធ្វើសុំពរកុមារីជនរងគ្រោះ តែកុមារី​មិន​ព្រមស្រាប់តែក្រោយមក ជនបង្កបានធ្វើសកម្មភាពខាំ និងដាល់ទៅលើកុមារី ជាច្រើនកន្លែង លើរាងកាយ។ នៅពេលម្តាយមក ស្រាប់តែគេឆ្លើយដោះសារថា ខាំ​ព្រោះខ្នាញ់ពេក។នៅថ្ងៃទី១៩ ខែមីនានេះ លោក លក្ខិណា វីរៈរិទ្ធ ​បានឈ្លោះគ្នាជាមួយម្តាយក្មេងរងគ្រោះ ដែល​ក្នុងថ្ងៃ​នោះដដែល​ ជនបង្ក ​បានធ្វើសកម្មភាពខាំ និងវាយលើកុមារីបន្ថែមទៀត នៅពេល​ម្តាយជន​រងគ្រោះមិននៅ ធ្វើឲ្យកុមារីទន់ខ្លួន និងអស់កម្លាំង រើបំរាស់។នៅថ្ងៃទី២០ខែមីនានេះ ម្តាយក្មេងរងគ្រោះ បានទាក់ទងរកមិត្តភក្កិ ឲ្យមកទទួលខ្លួន និងកូន ចាក​ចេញ​ពីខេត្តព្រះសីហនុ។ រីឯជនបង្ក បានធ្វើដំណើរតាមឡានក្រុងមកសាលា​នគរបាលជាតិ​មិត្តភាព កម្ពុជា-វៀតណាម ។សមត្ថកិច្ច បានបន្តថា បន្ទាប់នាំខ្លួនពីខេត្តកំពង់ស្ពឺ ​មកកាន់ខេត្តសៀមរាប ​ទាំងយប់នោះ ​នៅព្រឹក ថ្ងៃទី២៣ ខែមីនានេះ ​សមត្ថកិច្ចកំពុងសួរនាំជនសង្ស័យនេះ​ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចបង្ហាញមុខជាសាធារណៈពាក់ព័ន្ធអំពើលួច ជាច្រើនករណីនៅភ្នំពេញ និងបណ្ដាលខេត្ត

2022/03/23 05:57:44 am        1930
ភ្នំពេញ៖ ជនសង្ស័យចំនួន ៣នាក់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការបង្ហាញមុខជាសាធារណៈពាក់ព័ន្ធអំពើលួចជាង ២០ករណី បាត់បង់ម៉ូតូជាង ៤០គ្រឿងនិងរថយន្តចំនួន០២គ្រឿង នៅរាជធានីភ្នំពេញ និងតាមបណ្ដាលខេត្ត។ការបង្ហាញមុខជនសង្ស័យនេះ ធ្វើឡើងនាវេលាម៉ោង១០និង៤០នាទីព្រឹកថ្ងៃទី២៣ ខែមិនា ឆ្នាំ២០២២ នៅក្នុងបរិវេណស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រួច​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទៅ​អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។ជនសង្ស័យទាំង៣នាក់ ទី១ ឈ្មោះ ត្រឹម ធឿន ហៅ ឡេង ថា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ និងស្នាក់នៅផ្ទះជួលជួលលេខ៧អឺ ផ្លូវលេខ៤២២ ភូមិចោមចៅ៣ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។ សមត្ថកិច្ច បានបញ្ជាក់ថា ជនសង្ស័យរូបនេះ ជាមុខសញ្ញាចាស់ធ្លាប់ត្រូវបានអធិការដ្ឋាន នគរបាលខណ្ឌដង្កោចាប់ខ្លួន កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ​កាលពីថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២១ ជាប់​ពន្ធនាគារ​ម១ រយៈពេល០១ខែ ត្រូវបានដោះលែងវិញ ហើយបន្ត​ធ្វើ​សកម្មភាពយ៉ាង​សកម្មជាងមុន​ និងច្រើនករណីបន្ថែមទៀត។ ទី២-ឈ្មោះ ធី ហេង ហៅ ប៉ាអាប៉ូយ ភេទ ប្រុស អាយុ ៣០ ឆ្នាំ មុខរបរមិនពិតប្រាកដ និងស្នាក់នៅផ្ទះជួលជួលលេខ៧អឺ ផ្លូវលេខ៤២២ ភូមិចោមចៅ៣ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ និងទី៣ ឈ្មោះ ស្លេះ បញ្ញា ហៅ កៃ ភេទប្រុស អាយុ៣៤ ឆ្នាំ មុខរបរ មិនពិតប្រាកដ​ និងស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់ស្ទឹងមានជ័យ២​ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។គួររំលឹក​ផងដែរ កាលពីវេលាម៉ោង ០២និង១០នាទីរសៀលថ្ងៃទី២០ ​ខែមីនា ឆ្នាំ២០២២ នគរបាល​ព្រហ្មទណ្ឌព្រហ្មទណ្ឌកម្រិតស្រាលសហការជាមួយនគរបាលអធិការដ្ឋាន នគរបាល​ខណ្ឌពោធិសែនជ័យ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន ០៣នាក់ នៅ​ចំណុច​ផ្ទះលេខ៧អឺ ​ផ្លូវលេខ៤២២ ក្រុម១ ភូមិចោមចៅ៣ ​សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ​ពាក់ពន្ធ័បទល្មើស ​អំពើលួច(លួចម៉ូតូនិងរថយន្ត) ចំនួន ២០ ករណី បាត់បង់ម៉ូតូ​សរុប ចំនួន ៤៤គ្រឿង រថយន្តចំនួន០២ គ្រឿង​ ក្នុងនោះ នៅរាជធានីភ្នំពេញចំនួន ០៥ ករណី(ម៉ូតូចំនួន ២៥គ្រឿង) ​នៅខេត្តកំពត ​ចំនួន ៥ ករណី (ម៉ូតូចំនួន ៦គ្រឿង រថយន្តចំនួន ០២គ្រឿង) ​នៅខេត្តកំពង់ស្ពឺ ចំនួន ០៦ករណី (ម៉ូតូចំនួន ០៧គ្រឿង) ​និងនៅខេត្តតាកែវ ចំនួន ០៤ករណី ​(ម៉ូតូចំនួន ០៦គ្រឿង)។នគរបាលជំនាញនៃការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានឲ្យដឹងថា ​ក្នុងរង្វង់ប្រតិបត្តិការ កម្លាំង​នគរបាលដកហូតវត្ថុតាងម៉ូតូបានចំនួន ១៤គ្រឿង ​រថយន្តចំនួន១គ្រឿង និង​សម្ភារៈសម្រាប់​កាច់​សោរ​កុងតាក់​មួយ​ចំនួនផងដែរ៕ អត្ថបទ៖ កុម្ភះ 

កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​​កូវីដ១៩ ចំនួន ៦៤នាក់ប្រភេទអូមីក្រុងទាំងអស់

2022/03/23 12:12:46 pm        462
ភ្នំពេញ៖ ​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​នេះ បានប្រកាស​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ៦៤នាក់​ទៀត ត្រូវ​បាន​​ឆ្លង​មេរោគ​កូវីដ-១៩ ​ជាប្រភេទអូមីក្រុងទាំងអស់​ ក្នុងនោះ ឆ្លងក្នុងសហគមន៍ ៦៤នាក់ ។ក្រសួង​ បាន​បញ្ជាក់ទៀត​ថា មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ នៅថ្ងៃនេះ ពុំមាននោះទេ។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ៣,០៥២នាក់​ ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​ សរុប​បាន​កើន​ឡើង​ដល់ ១៣៥,២២២នាក់​នៅ​ទូទាំង​ប្រទេស។ក្រសួង​សុខាភិបាល ​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១៣១,១៦១ នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​៕

ក្នុងខែកុម្ភៈ សមត្ថកិច្ចថៃ ចាប់បញ្ជូនពលករខ្មែរជាង ៥ពាន់នាក់មកវិញ តាមច្រកខេត្តបាត់ដំបង

2022/03/22 02:30:56 pm        1107
បាត់ដំបង៖ ក្នុងរយៈពេលពេញមួយខែកុម្ភៈ ឆ្នាំ២០២២ សមត្ថកិច្ចថៃ បានចាប់បញ្ជូនពលករខ្មែរជាង ៥ពាន់នាក់មកវិញ តាមច្រកព្រំដែននានាក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ខណៈសកម្មភាពបណ្តាញមេខ្យល់នាំមនុស្ស ឆ្លងដែនចេញចូលខុសច្បាប់ និងប្រជាពលរដ្ឋលបលួចឆ្លងដែនខុសច្បាប់ ចូលប្រទេសថៃនៅតែបន្តកើតមាន។របាយការណ៍របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង ប្រចាំខែកុម្ភៈ ឆ្នាំ២០២២ បាន ឱ្យដឹងថា អាជ្ញាធរនិងកងកម្លាំងចម្រុះការពារព្រំដែន បានធ្វើការទប់ស្កាត់ប្រជាពលរដ្ឋ ដែលបម្រុង​ឆ្លងដែន​ខុសច្បាប់ ​ចំនួន២លើក មនុស្ស១១នាក់ ​និង​សមត្ថកិច្ចថៃ បាន​ចាប់​បញ្ជូន​មកវិញ ចំនួន១៦០លើកមនុស្ស៥៦៩៦នាក់។របាយការណ៍ បានឱ្យដឹងបន្ថែមថា ការល្បាតតាមព្រំដែន វរសេនាតូចនគរបាលការពារព្រំដែន គោកសហការជាមួយកងទ័ពភាគីថៃ និងផ្នែកសឹករងវរសេនាតូច នៃតំបន់ប្រតិបត្តិការសឹករង​បាត់ដំបង ​កងការពារព្រំដែនលេខ៥០២ និង៥០៤ ចំណែកការងារទំនាក់ទំនងព្រំដែន បាន​ជួបប្រជុំជាមួយភាគីថៃ ​ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការល្អ ​និងផ្លាស់ប្តូរព័ត៌មានចំនួន១១លើក។ចំពោះសភាពការណ៍ប្រជាពលរដ្ឋចេញ-ចូលឆ្លងកាត់ព្រំដែន ​មានអ្នកដំណើរឆ្លងកាត់ច្រកព្រំដែន អន្តរជាតិដូង ​ច្រកព្រំដែនអន្តរជាតិភ្នំដី និងច្រកទ្វារតំបន់ទាំងបី​ (មាន ច្រកអូរអន្លក់ (សួនស៊ុ) អូររំដួល និងច្រក (៤០០) ទាំងចេញ និងចូល សរុបចំនួនជិត១ម៉ឺន៦ពាន់នាក់។លោក ណាត ចាន់រ៉េត ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារតំបន់ព្រំដែន ​ស៊ួនស៊ុ (អូរអន្លក់) ស្រុកកំរៀង បានឱ្យដឹងថា ​នៅតាមច្រកនេះ​ រំហូរពលករខ្មែរវិលត្រឡប់មកពីប្រទេសថៃ ក្នុងមួយ​រយៈពេល ចុងក្រោយនេះ មិនទៀងទាត់ឡើយ ខណៈវិធានការសុខាភិបាលនៅច្រកព្រំដែន​ត្រូវបាន​កែសម្រួល និងរឹតបន្តឹង។របាយាករណ៍ បានបញ្ជាក់ថា រដ្ឋបាលខេត្តបាត់ដំបង បានដាក់ចេញទិសដៅការងារបន្តដោយ បង្កើន​សកម្មភាពល្បាតត្រួតពិនិត្យតាមបន្ទាត់ព្រំដែន ​ដោយរក្សាឲ្យខាងតែបាននូវបូរណភាពទឹកដី និង ​ទប់ស្កាត់ពលរដ្ឋឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ។ លើកកម្ពស់អនុវត្តស្មារតី នៃកិច្ចប្រជុំទ្វេភាគី រវាងរដ្ឋ ​បាលខេត្តបាត់ដំបង និងខេត្តចាន់បុរី និង​រវាងខេត្តបាត់ដំបង និងខេត្តស្រះកែវ ​ដើម្បីសម្រួលដល់ពលករ ​ទៅធ្វើការនៅខេត្តចាន់បុរី។ រដ្ឋបាលខេត្ត ​បានប្ដេជ្ញាជំរុញសកម្មភាពប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស​ឲ្យកាន់តែខ្លាំងក្លា​ថែមទៀត ដោយយកចិត្តទុកដាក់ទប់ស្កាត់ ​និងបង្ក្រាបឲ្យមានប្រសិទ្ធភាពក្នុងសកម្មភាព ជួញដូរពលករ​ឆ្លងដែន ​និងចំណាកស្រុកខុសច្បាប់៕ អត្ថបទ៖ នឿត សុភក្ត្រ

កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​​កូវីដចំនួន ៧៣នាក់ប្រភេទអូមីក្រុងទាំងអស់

2022/03/22 12:11:36 pm        536
ភ្នំពេញ៖ ​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​នេះ បានប្រកាស​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ៧៣នាក់​ទៀត ត្រូវ​បាន​​ឆ្លង​មេរោគ​កូវីដ-១៩ ​ជាប្រភេទអូមីក្រុងទាំងអស់​ ក្នុងនោះ ឆ្លងក្នុងសហគមន៍ ៦៥នាក់ ។ក្រសួង​ បាន​បញ្ជាក់ទៀត​ថា មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ នៅថ្ងៃនេះ ពុំមាននោះទេ។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ៣,០៥២នាក់​ ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​ សរុប​បាន​កើន​ឡើង​ដល់ ១៣៥,១៥៨នាក់​នៅ​ទូទាំង​ប្រទេស។ក្រសួង​សុខាភិបាល ​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១៣១,១១០ នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​៕

កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​​កូវីដចំនួន ៩៩នាក់ប្រភេទអូមីក្រុងទាំងអស់

2022/03/21 11:42:52 am        611
ភ្នំពេញ៖ ​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​នេះ បានប្រកាស​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ៩៩នាក់​ទៀត ត្រូវ​បាន​​ឆ្លង​មេរោគ​កូវីដ-១៩ ​ជាប្រភេទអូមីក្រុងទាំងអស់​ ក្នុងនោះ ឆ្លងក្នុងសហគមន៍ ៩២នាក់ ។ក្រសួង​ បាន​បញ្ជាក់ទៀត​ថា មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ ចំនួន០១នាក់ មិនបានចាក់វ៉ាក់សាំង ។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ៣,០៥២នាក់​ ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​ សរុប​បាន​កើន​ឡើង​ដល់ ១៣៥,០៨៥នាក់​នៅ​ទូទាំង​ប្រទេស។ក្រសួង​សុខាភិបាល ​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១៣១,០៣៨នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​៕

កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​​កូវីដចំនួន ១៤៨នាក់ប្រភេទអូមីក្រុងទាំងអស់

2022/03/18 12:19:17 pm        574
ភ្នំពេញ៖ ​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​នេះ បានប្រកាស​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ១៤៨នាក់​ទៀត ត្រូវ​បាន​​ឆ្លង​មេរោគ​កូវីដ-១៩ ​ជាប្រភេទអូមីក្រុងទាំងអស់​ ក្នុងនោះ ឆ្លងក្នុងសហគមន៍ ១១០នាក់ ។ក្រសួង​ បាន​បញ្ជាក់ទៀត​ថា មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ គឺមិនបាននោះទេ នៅថ្ងៃនេះ ។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ៣,០៤៩នាក់​ ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​ សរុប​បាន​កើន​ឡើង​ដល់ ១៣៤,៧៧២នាក់​នៅ​ទូទាំង​ប្រទេស។ក្រសួង​សុខាភិបាល ​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១៣០,៦៨៨នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​៕

កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​​កូវីដចំនួន ១៣២នាក់ប្រភេទអូមីក្រុងទាំងអស់

2022/03/17 12:09:18 pm        483
ភ្នំពេញ៖ ​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​នេះ បានប្រកាស​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ១៣២នាក់​ទៀត ត្រូវ​បាន​​ឆ្លង​មេរោគ​កូវីដ-១៩ ​ជាប្រភេទអូមីក្រុងទាំងអស់​ ក្នុងនោះ ឆ្លងក្នុងសហគមន៍ ១២៤នាក់ ។ក្រសួង​ បាន​បញ្ជាក់ទៀត​ថា មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ គឺមិនបាននោះទេ នៅថ្ងៃនេះ ។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ៣,០៤៩នាក់​ ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​ សរុប​បាន​កើន​ឡើង​ដល់ ១៣៤,៦២៤នាក់​នៅ​ទូទាំង​ប្រទេស។ក្រសួង​សុខាភិបាល ​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១៣០,៤០៧នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជានាំចេញវាយនភណ្ឌកែច្នៃរួច នៅក្នុងឆមាសទី១ មានទឹកប្រាក់សរុបជាង ២១៥ លានដុល្លារ
07/15/2026 09:07 PM
ស្រ្តីអ៊ូហ្គង់ដា កែឆ្នៃកាកសំណល់ដើមម៉ូយ៉ាវអាហ្វ្រិកទៅជាថាមពលស្អាត
07/15/2026 09:07 PM
ក្រុមអ្នកវិទ្យាសាស្រ្តធ្វើដំណើរទៅកាន់កោះ Greenland ដើម្បីសិក្សាពីហានិភ័យនៃការរលាយផ្ទាំងទឹកកក
07/15/2026 09:07 PM
អាកាសធាតុស្ងួតធ្វើឲ្យអាងស្តុកទឹកដ៏សំខាន់របស់ហ្វីលីពីន ស្ថិតក្រោមកម្រិតធ្ងន់ធ្ងរ គំរាមកំហែងដល់ការនេសាទត្រី
07/15/2026 09:07 PM
មនុស្ស ៩នាក់ ត្រូវបានសម្លាប់ អំឡុងការប៉ះទង្គិចគ្នានៅតំបន់កាស្មៀគ្រប់គ្រងដោយប៉ាគីស្ថាន
07/15/2026 09:07 PM
ឥណ្ឌាអនុម័តទុន ១៣,៣ពាន់លានដុល្លារ សម្រាប់កម្មវិធីឧបករណ៍ពាក់កណ្តាលចម្លងថ្មី
07/15/2026 09:07 PM
ក្រសួងអភិវឌ្ឍន៍ជនបទកំពុងប្រែក្លាយតំបន់ជនបទ ឱ្យមានវិបុលភាពប្រកបដោយបរិយាបន្ន សមធម៌ និងចីរភាព
07/15/2026 08:07 PM
កម្ពុជា-ចិន ចុះហត្ថលេខាជាផ្លូវការ បើកផ្លូវនាំចេញផ្លែខ្នុរស្រស់ទៅកាន់ទីផ្សារចិន
07/15/2026 08:07 PM
សម្តេចធិបតី អនុញ្ញាតជូន ប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិ នៃក្រុមហ៊ុន Beijing Star AI Co,. Ltd ចូលជួបពិភាក្សាការងារ
07/15/2026 08:07 PM
សម្តេចធិបតី អនុញ្ញាតជូន នាយកទទួលបន្ទុកកិច្ចការអាស៊ីអាគ្នេយ៍ នៃក្រុមហ៊ុន Fujian Jinlu Daily Chemical Co., Ltd. ចូលជួបពិភាក្សាការងារ
07/15/2026 08:07 PM