ភ្ជុំបិណ្ឌ៣ថ្ងៃ គ្រោះថ្នាក់ចរាចរណ៍សម្លាប់អ្នកដំណើរជាង ២០នាក់ របួសធ្ងន់ស្រាលជាង ១០០នាក់
គិតត្រឹមខែកញ្ញាឆ្នាំ២០២៦នេះ មន្ត្រីនគរបាល ៧៧នាក់ត្រូវវិន័យធ្ងន់ធ្ងរដោយសារ Online Scams ខណៈជនជាតិខ្មែរ និងបរទេសជិត ៥ពាន់ទៀតត្រូវជាប់ឃុំ
សមត្ថកិច្ចឃាត់ខ្លួនជនបរទេស៣នាក់ ក្រោយរកឃើញសារធាតុញៀនប្រភេទកញ្ឆាជាង ១០០ដុំ ពេលត្រៀមចាកចេញពីកម្ពុជាតាមយន្តហោះ
ករណីបុរសម្នាក់ឡើងលើ​ផ្លូវ​ល្បឿ​ន​លឿនPK54 យក​ដែក​ដាក់​ទទឹង​ផ្លូវ​ត្រូវ​បាន​សមត្ថ​កិច្ច​នគរបាលស្រាវជ្រាវបង្រ្កាបបានហើយ

សន្តិសុខ និង សង្គម

សត្វគោចំនួន ៨ក្បាលរបស់ពលរដ្ឋនៅភូមិសាមឃួយ ត្រូវបានរន្ទះបាញ់ងាប់

2022/06/04 11:07:48 pm        6056
ស្ទឹងត្រែង៖ នៅរសៀលថ្ងៃទី៣ ខែមិថុនា ២០២២ម្សិលមិញនេះ ភ្លៀងធ្លាក់យ៉ាងខ្លាំង និងមានផ្គររន្ទះ បានបាញ់ត្រូវសត្វគោរបស់ប្រជាពរដ្ឋនៅក្នុងភូមិសាមឃួយ ឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង ងាប់ជិត១០ក្បាល។ប្រជាពករដ្ឋជាម្ចាស់គោ បានឲ្យដឹងថា នៅវេលាម៉ោងជិត៤ រសៀលមានធ្លាក់ភ្ញៀងយ៉ាងខ្លាំង​ដោយ​លាយឡំ​ជាមួយផ្គរន្ទះជាច្រើនផង ក្រោយពីមេឃបានរាំងភ្លៀង​ពួកគត់​បានចេញ​ទៅ​មើលគោ​ដែលប្រលែងឱ្យស៊ីស្មៅនៅខាងក្រោយភូមិ ក៏បានឃើញសត្វគោងាប់គរជើងជិត ១០ក្បាល។ប្រជាពលរដ្ឋនៅភូមិខាងលើ បានឲ្យដឹងថា ចំណោមសត្វគោដែលត្រូវរន្ទះបាញ់ងាប់​នោះ មានគោ​លោក​មេភូមិចំនួន៧ក្បាល ​និង​គោ​អ្នក​ភូមិ​មួយក្បាល។ជាមួយគ្នានេះ អាជ្ញាធរ​បាន​អំពាវនាវដល់​ប្រជាពល​ដែល​មាន​សត្វគោ​ ក្របី​ គួរ​ត្រូវ​ធ្វើរោង​ ឬ​ក្រោល​សម្រាប់ថែទាំឲ្យបានត្រឹមត្រូវ ដើម្បីកុំឲ្យមានការបាត់បង់ដោយគ្រោះធម្មជាតិបែបនេះទៀត៕ អត្ថបទ៖ មាស ផល្លា 

ថ្ងៃនេះគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកើតឡើង៧លើក ស្លាប់៣នាក់ និងរបួស ៩នាក់

2022/06/02 03:10:42 am        1103
ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១ ខែមិថុនានេះ កើតឡើងចំនួន ៧លើក បណ្តាលឲ្យស្លាប់ ៣នាក់ និងរបួស ៩នាក់ (របួសធ្ងន់ ៦នាក់ និងស្រាល ៣នាក់) ។គ្រោះថ្នាក់ចរាចរណ៍កើតនៅលើរាជធានី-ខេត្ត ចំនួន ៦ មានដូចជា៖ ខេត្តបាត់ដំបងរបួស ១នាក់ , មណ្ឌលគីរី របួស ២នាក់ , ភ្នំពេញ របួស ៤នាក់ , ព្រៃវែង ស្លាប់ ១នាក់ , ស្វាយរៀង ស្លាប់ ១នាក់ និងខេត្តតាកែវ ស្លាប់ ១នាក់ និងរបួស ២នាក់៕

រថយន្តធុនធំបើកបរខ្វះការប្រុងប្រយ័ត្នរេចង្កូតឡើងសួនច្បារ និងជ្រុលបុករថយន្ត១គ្រឿងទៀត រងរបួសមនុស្ស២នាក់

2022/06/01 09:57:07 pm        1336
ភ្នំពេញ៖ មនុស្ស២នាក់រងរបួសធ្ងន់ស្រាល បន្ទាប់ពីមានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តធុនធំមួយគ្រឿងបើកបរដោយខ្វះការប្រុងប្រយ័ត្ន រេចង្កូតឡើងលើសួនពុះចែកទ្រូងផ្លូវរួចបន្តទៅបុក ជាមួយរថយន្តមួយគ្រឿងទៀត រងការខូចខាតទាំង២គ្រឿង។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង០៩ និង១៥ នាទីព្រឹកថ្ងៃទី ០១ ខែមិថុនា ឆ្នាំ២០២២ ចំណុចមុខឃ្លាំងឈ្មោះ ឡៅ ទី តាមបណ្ដោយផ្លូវជាតិលេខ៥ ភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកើតហេតុ ឃើញមានបុរសម្នាក់បើកបររថយន្ត ម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-2482 ធ្វើដំណើរលើផ្លូវជាតិលេខ៥ ក្នុង​ទិសដៅ​ពី​ជើងទៅត្បូង លុះមកដល់កន្លែងកើតហេតុ បានរេចង្កូតមកឆ្វេងឡើង​ឆ្លងសួនច្បារ​មកបុក​ជា​មួយ​រថយន្ត មួយគ្រឿងម៉ាក ​HYUNDAI ពណ៌ក្រហម ​ពាក់ស្លាកលេខ ភ្នំពេញ 2Y-0466 ធ្វើដំណើរ​តាមបណ្ដោយផ្លូវជាតិលេខ៥ ​ក្នុង​ទិសដៅ​បញ្ច្រាស​ទិស​គ្នា។សូមបញ្ជាក់ផងដែរ ក្នុងករណីនេះ បណ្តាល​អោយ​របួស​មនុស្ស​ធ្ងន់ ​០១នាក់ និងស្រាល ០១នាក់ រថយន្ត​ខូចខាតធ្ងន់ ​០២គ្រឿងសួនច្បារខូចខាតប្រវែងជាង០៥ម៉ែត្រ ​បាក់ដើមឈើ ​០១ដើម និង​ឃ្លាំងខូចខាត​ស័ង្កសី​ ២០ម៉ែត្រការ៉េ ។ក្រោយពេលកើតហេតុកម្លាំង​នគរបាលមូលដ្ឋាន​បាន​ចុះដល់​ទីតាំងកើតហេតុ ​និង​បានរាយការណ៍​ទៅកម្លាំងនគរបាលជំនាញចរាចរណ៍ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក​រាជធានីភ្នំពេញ ដើម្បី​បន្តនីតិវិធី៕ អត្ថបទ៖ កុម្ភៈ

ជនសង្ស័យកាត់កសម្លាប់ប្រពន្ធខ្លួនឯង ត្រូវបាននគរបាលបញ្ជូនខ្លួនទៅតុលាការព្រឹកនេះ

2022/05/30 06:07:43 pm        1143
ភ្នំពេញ៖ ជនសង្ស័យឃាតកម្ម កាប់សម្លាប់ប្រពន្ធរបស់ខ្លួនដោយកាត់ក ត្រូវបានកម្លាំងនគរបាលជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានបញ្ជូនខ្លួនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ ដើម្បីចាត់ការតាមនីតិវិធី។ជនសង្ស័យឈ្មោះ ភួង រដ្ឋា ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិ ខ្មែរ ។ចំណែកសពប្រពន្ធ ឈ្មោះ លី ស្រីណុច អាយុ ២៣ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅនៅចំណុចបន្ទប់ជួលលេខ៧ ស្ថិតក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញគួរបញ្ជាក់ថា ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ទោ សុង លី ស្នងការរង ទទួលផែនការងារព្រហ្មទណ្ឌ បានដឹកនាំកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ស្នងការដ្ឋាននគរបាលខេត្តតាកែវ អធិការដ្ឋាននគរបាលខណ្ឌទួលគោក អធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីធ្វើការស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យ ដែលជាជនដៃដល់សម្លាប់ប្រពន្ធដោយកាត់ក នៅវេលាម៉ោង០២ និង៤៥នាទី រសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ នៅមូលដ្ឋានសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ចម្លើយសារភាពរបស់ជនសង្ស័យបញ្ជាក់ថា កន្លងមកខ្លួនមានការសង្ស័យថាប្រពន្ធមានលួចទំនាក់ទំនងស្នេហាជាមួយបុរសម្នាក់ដែលមានបន្ទប់ជួលក្បែរគ្នា។ លុះដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោងប្រហែល៨យប់ ខ្លួន និងប្រពន្ធ មានទំនាស់ពាក្យសម្ដីនិងគ្នា ដោយមានកំហឹងប្រច័ណ្ឌផង ខ្លួនក៏បានធ្វើ សកម្មភាពយកកាំបិតប៉័ងតោ អារកប្រពន្ធរហូតដល់ដាច់ក្បាលចេញពីខ្លួន រួចក៏ជិះម៉ូតូគេចខ្លួនទៅខេត្តតាកែវ។ លុះដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ ខ្លួនក៏ជិះតាក់ស៊ីចេញពីខេត្តតាកែវ ក្នុងគោល បំណងគេចខ្លួនទៅខេត្តកំពង់ឆ្នាំង តែមកដល់ចំណុចម្ដុំខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនបានតែម្ដង។លោកវរសេនីយ៍ទោ នាក់ សាន្ត អធិការរងទួលផែន ព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានឲ្យដឹងថា មុនឈានដល់ការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ដោយកាលពីយប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ ជនសង្ស័យបានសម្លាប់ប្រពន្ធរបស់ខ្លួនដោយកាត់ក នៅតំបន់បឹងកក់ទី១ ខណ្ឌទួលគោក រួចជនសង្ស័យបានគេចខ្លួនទៅខេត្តតាកែវ កម្លាំងនគរបាលជំនាញបានធ្វើការស្រាវជ្រាវស៉ើបអង្កេតតាមរហូត ជនសង្ស័យបានបន្តគេចខ្លួនឡើងមកភ្នំពេញវិញ ត្រូវបានកម្លាំងនគរបាលជំនាញឃាត់ខ្លួនបានតែម្ដង។បច្ចុប្បន្នជនសង្ស័យកំពុងស្ថិតក្នុងតំណាក់កាលតំណាងអយ្យការបើកការស៉ើបសួរនៅឡើយ៕(ដោយ៖ កុម្ភៈ)

គ្រោះថ្នាក់ចរាចរណ៍ថ្ងៃនេះ ស្លាប់ ៨នាក់ និងរបួស ១១នាក់

2022/05/28 01:55:29 am        2721
ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែឧសភានេះ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស​កើតឡើងចំនួន ១២លើក បណ្តាលឲ្យស្លាប់ ៨នាក់ និងរ​បួស ១១នាក់ (របួសធ្ងន់ ៨នាក់ និង​ស្រាល ៤នាក់)។គ្រោះថ្នាក់ចរាចរណ៍​កើតឡើងនៅលើរាជធានី-ខេត្ត ចំនួន ៦ មាន​ដូចជា៖ ខេត្តកំពង់ស្ពឺ ស្លាប់ ១នាក់, កណ្តាល ស្លាប់ ១នាក់ និងរបួស ១នាក់, ក្រចេះ ស្លាប់ ៣នាក់, ភ្នំពេញ ស្លាប់ ៣នាក់ និងរបួស ៥នាក់, ព្រះ​វិហារ របួស ៤នាក់ និងខេត្ត​ស្វាយរៀង​របួស ១នាក់៕

នគរបាលបញ្ជូនខ្លួនជនជាតិចិនតៃវ៉ាន់ចំនួន៤នាក់ទៅតុលាការពាក់ព័ន្ធករណីគ្រឿងញៀនជាង១៤០០គីឡូក្រាមនិងសារធាតុគីមីជាង១១តោន

2022/05/27 02:04:57 am        2077
ភ្នំពេញ ៖ កម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀនបានបញ្ជូនខ្លួនជនសង្ស័យជនជាតិចិនតៃវ៉ាន់ចំនួន៤នាក់ពាក់ព័ន្ធករណីជួយដូរគ្រឿងញៀនជាង១៤០០គីឡូក្រាមនិងសារធាតុគីមីជាង១១តោនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅរសៀលថ្ងៃទី២៦ខែឧសភាឆ្នាំ២០២២នេះដើម្បីបន្តនីតិវិធី។ជនសង្ស័យ​ចំនួន​ ០៤​នាក់​ ជនជាតិ​ចិន​ (​តៃវ៉ាន់​)​​ ៖​ ទី១ឈ្មោះ​ TIEN​ CHAN​ FU​ ភេទ​ប្រុស​ អាយុ​ ២៨​ឆ្នាំ​ (​មេការ​)​ ។ទី២ឈ្មោះ​ KHOU​ PO​ WEN​ ភេទ​ប្រុស​ អាយុ​ ២៨​ឆ្នាំ​ (​អ្នកបច្ចេកទេស​)​។ទី៣ឈ្មោះ​ TENG​ KUO​ CHING​ ភេទ​ប្រុស​ អាយុ​ ៣៩​ឆ្នាំ​ (​អ្នកបច្ចេកទេស​)​។និងទី៤ឈ្មោះ​ LIN​ YI​ CHHENG​ ភេទ​ប្រុស​ អាយុ​ ៣១​ឆ្នាំ​ (​អ្នកបច្ចេកទេស​)​។​ ដោយអនុវត្ត​តាម​បញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់​ ឯកឧត្តម​ នាយ​ឧត្ដមសេនីយ៍​ សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ និង​ ឯកឧត្តម​ នាយ​ឧត្ដម​សេនិយ៍​ ម៉ក់​ ជី​តូ​ អគ្គស្នងការ​រង​ ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ ក្រោម​ការ​បញ្ជា​ដឹកនាំ​ផ្ទាល់​ របស់​ ឯកឧត្តម​ ឧត្ដមសេនីយ៍ឯក​ ឡឹ​ក​ វណ្ណៈ​ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ សហការ​ជាមួយ​កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ និង​ខេត្តកំពង់ស្ពឺ​ ដោយ​មានការ​​សម្របសម្រួល​ពី​លោក​ អ៊ុំ​ សុភ​ក្តិ៍​ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ និង​លោក​ ខៃ​ ស​ម្ភ​ស្ស​ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ​ បានចុះបង្ក្រាបនិងឃាត់ខ្លួនជនជាតិចិនតៃវ៉ាន់ចំនួន០៤នាក់។គួរបញ្ជាក់ផងដែរកាលពីវេលាម៉ោង១៨​និង​៣០​នាទី​នៅ​ថ្ងៃ​ទី​១៩​ ខែឧសភា​ ឆ្នាំ​២០២២​ កម្លាំងសមត្ថកិច្ច​មន្ទីរ​ប្រឆាំង​គ្រឿងញៀនបន្ទាប់​ពី​ធ្វើការ​ស្រាវជ្រាវ​ អស់​រយៈពេល​ជាង​ ០២​ខែ​រួច​មក​ បាន​បានបើកប្រតិបត្តិការបង្ក្រាបកន្លែងមន្ទីរពិសោធន៍​លួចលាក់​កែ​ច្នៃ​ផលិត​សារធាតុ​ញៀន​ នៅ​ ៣​ទីតាំង​ផ្សេង​គ្នា​ជា​បន្តបន្ទាប់​ រួមមាន៖ ​ចំណុច​ទី​១​ ៖​ នៅ​បន្ទប់​លេខ​៨០២​ ក្នុង​ខុន​ដូ​ J​ CITY​ ផ្លូវ​លេខ​ ៣២២​ សង្កាត់​បឹង​កេងកង​១​ ខណ្ឌ​បឹង​កេងកង​ រាជធានី​ភ្នំពេញ​ ។​ចំណុច​ទី​២៖​ ស្ថិត​នៅ​ក្នុង​ចំការ​ស្វាយ​ ភូមិ​តាំង​ស្រឹង​ ឃុំ​សង្កែ​សាទ​ប​ ស្រុក​ឱ​រ៉ា​ល់​ ខេត្តកំពង់ស្ពឺ​ ។​ និងចំណុច​ទី​៣៖​ ស្ថិត​នៅ​ក្នុង​ចំការ​ស្វាយ​ ភូមិ​ស្រល់​ ឃុំ​យាយ​ម៉ៅ​ពេជ្រនិល​ ស្រុក​ភ្នំស្រួច​ ខេត្តកំពង់ស្ពឺ។ក្នុងរង្វង់ប្រតិបត្តិការនេះកម្លាំងជំនាញបានធ្វើការដកហូតវត្ថុតាងរួមមាន ​ម៉ាស៊ីន​ ឧបករណ៍​ សម្ភារ​សម្រាប់​កែ​ច្នៃ​ ផលិត​ វេច​ខ្ចប់​មួយ​ចំនួន​ធំ​ ,សារធាតុ​ញៀន​ប្រភេទ​កេ​តា​មីន​ ទម្ងន់​ ជាង៤១​ kg​​ ,ល្បាយ​សារធាតុ​ញៀន​កេ​តា​មីន​ ទម្ងន់​ ១៤២៥​ kg​ ,ថ្នាំ​គ្រាប់​នី​មេតា​ហ្សេ​ប៉ា​ម​ ទម្ងន់​ 0.9g​ និងសារធាតុ​គីមី​ផ្សំ​ ជាង១១​ តោន។​​បច្ចុប្បន្នជនសង្ស័យកំពុងស្ថិតក្នុងតំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរនៅឡើយ៕ អត្ថបទ៖កុម្ភៈ

មន្ទីរសាធារណការរាជធានីភ្នំពេញ ចាត់ឱ្យជំនាញបន្តចុះជួសជុល ​ជង្ហុកសំបុកមាន់ តាមបណ្ដោយមហាវិថីកម្ពុជាក្រោម

2022/05/26 10:35:08 pm        1108
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញនៅតែបន្តយកចិត្តទុកដាក់ជាប្រចាំពីបញ្ហា ការខូចខាតផ្លូវ ជង្ហុកសំបុកមាន់ ការកក់ស្ទះចរាចរណ៍ និងរៀបចំសណ្ដាប់ធ្នាប់ អនាម័យ សាធារណៈ នៅតាមបណ្ដាមហាវិថីតូចធំនិងផ្លូវតូចៗមួយចំនួនក្នុងមូលដ្ឋានទាំង ១៤ខណ្ឌ ដើម្បីកាត់បន្ថយការកក់ស្ទះចរាចរណ៍ និងលើក​សោភណ្ឌភាព​ទីក្រុងភ្នំពេញទាំងមូលផងដែរ។ជាក់ស្ដែង នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២នេះ មន្ទីរសាធារណការរាជធានីភ្នំពេញ បាន​បន្តចុះជួសជុលផ្លូវ​មានលក្ខណៈខូច​បន្តិចបន្តួច​ ជា​ជង្ហុក​សំបុកមាន់ តាម​បណ្ដោយមហាវិថីកម្ពុជាក្រោយ ​កែងជាមួយផ្លូវលេខ២៥៣ ក្នុងមូលដ្ឋានសង្កាត់ទឹកល្អក់ទី១ ខណ្ឌ​ទួលគោក​ រាជធានីភ្នំពេញ ​ឲ្យមានលក្ខណៈល្អប្រសើរឡើងវិញ។សូមបញ្ជាក់ផងដែរ ​កន្លងមកតាមបណ្ដោយមហាវិថីកម្ពុជាក្រោម​ នៅចំណុចកែងផ្លូវលេខ២៥៣ ខាង​លិចសាលាវិទ្យាល័យ​សន្ធរម៉ុក​ មានការខូចខាតជង្ហុកធ្វើឲ្យបងប្អូនពលរដ្ឋធ្វើដំណើរ លំបាកក្នុងការធ្វើដំណើរ ​ជាពិសេសពេលមានភ្លៀងធ្លាក់ ធ្វើឲ្យមានដក់ទឹក អ្នកធ្វើដំណើរ​ដោយមធ្យោបាយម៉ូតូ ពេលខ្លះធ្លាក់ចូលជង្ហុក​ ខ្ទាតទឹកប្រលាក់​ក៏មានផងដែរ៕ អត្ថបទ៖ កុម្ភះ

សមត្ថកិច្ចបញ្ជូនស្ត្រីជាម្តាយចិញ្ចឹម ប្រើអំពើហិង្សាក្នុងទម្រង់ធ្ងន់ធ្ងរមកលើកូនស្រី ទៅតុលាការហើយ

2022/05/26 10:14:06 pm        2211
ភ្នំពេញ៖ លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាល រាជធានី​ភ្នំពេញ បញ្ជាក់ប្រាប់BTV ថា នារសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២នេះ ស្ត្រីជាម្តាយចិញ្ចឹមដែលបានប្រើប្រាស់អំពើហិង្សាមកលើកូនស្រី ក្នុងទម្រង់ធ្ងន់ធ្ងរ ត្រូវបានសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បញ្ជូនសំណុំរឿងទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ។សូមជម្រាបជូនថា ស្ត្រីម្នាក់ដែលប្រើអំពើហិង្សាវាតធ្វើបាបក្មេងម្នាក់រងរបួសធ្ងន់ធ្ងរ ដែលបាន​សុំម្ដាយ​របស់ក្មេងយកមកនៅជាមួយ​ អស់រយៈពេលជាង១ឆ្នាំមកហើយ ត្រូវបាន​នគរបាល​អធិការ​ដ្ឋាននគរបាលខណ្ឌទួលគោក សហការជាមួយកម្លាំងនគរបាលជំនាញ​ការិយាល័យ​ប្រឆាំង​ការជួយ​ដូរមនុស្សនិងការពារអនីតិជន ឃាត់ខ្លួន។នគរបាលបានឲ្យដឹងថា ស្រ្តីសង្ស័យមាន ឈ្មោះ ចាន់ ធីតា ហៅ ធីតា ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់កាហ្វេ ស្នាក់នៅផ្ទះលេខ១៣Eo ផ្លូវលេខ២១៩ ក្រុមទី២២ ភូមិ០៣ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ចំណែក ក្មេងស្រីរងគ្រោះ ឈ្មោះ កេង ស្រីកា ភេទស្រី អាយុ៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជាមួយជនសង្ស័យឈ្មោះ ចាន់ ធីតា ហៅ ធីតា នៅផ្ទះកើតហេតុ។តាមប្រភពព័ត៌មានបានឲ្យដឹងថា កាលពីកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង​ប្រហែល​ ២១:០០នាទី ស្រ្តីសង្ស័យមាន ឈ្មោះ ចាន់ ធីតា ហៅ ធីតា បានប្រើដៃវាយលើផ្ទៃមុខ និងប្រើដែក​ទំពួកសំរាប់ព្យួរខោអាវវ៉ៃលើក្មេងស្រីរងគ្រោះបណ្ដាលឲ្យរបួសធ្ងន់ធ្ងរ។ក្មេងស្រីរងគ្រោះឈ្មោះ កេង ស្រីកា សមត្ថកិច្ចបានប្រគល់ជូនមន្ទីរសង្គមកិច្ចអតីតយុទ្ធជន​និង​យុវនីតិសម្បទា រាជធានីភ្នំពេញ ​មន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ បានបញ្ជូនក្មេងស្រីរងគ្រោះ​ទៅ​ព្យាបាល​នៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ក្រោមការថែទាំជាបណ្ដោះសន្ន​របស់​អង្គការមិត្ត​សំឡាញ់​។ ចំណែកស្រ្តីជនសង្ស័យ ​បានបញ្ជូនទៅកាន់ ​អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងចាត់ការតាមនីតិវិធី ៕ អត្ថបទ៖ តារាវុទ្ធី

បង្ក្រាបទីតាំងកែច្នៃផលិតគ្រឿងញៀន ចាប់ខ្លួនជនជាតិចិនតៃវ៉ាន់ ៤នាក់ សារធាតុញៀនជាង ១៤០០ គីឡូក្រាម និងសារធាតុគីមីជាង ១១តោន

2022/05/26 10:06:15 pm        1582
ភ្នំពេញ ៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបមន្ទីរពិសោធន៍លួចលាក់ កែច្នៃផលិតគ្រឿងញៀន ចាប់ខ្លួនជនជាតិចិនតៃវ៉ាន់ ៤នាក់ និងរឹបអូសសារធាតុញៀនជាង ១៤០០ គីឡូក្រាម និងសារធាតុគីមីជាង ១១តោន នៅរាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ ។សមត្ថកិច្ចប្រាប់ BTV អោយដឹង នាថ្ងៃទី២៦ ឧសភា ថា កម្លាំងជំនាញ"ក១០" របស់មន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយ លោក ឧត្ដមសេនីយ៍ទោ សារី បុត្រសត្យា លោក វរសេនីយ៍ឯក យឹម សែនឧត្ដម នាយករងមន្ទីរ លោក វរសេនីយ៍ឯក តឹក សូនី នាយការិយាល័យ សហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ ក្រោមការសម្របសម្រួលពីលោក អ៊ុ សុភក្តិ៍ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងលោក ខៃ សម្ភស្ស ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ស្រាវជ្រាវ ស៊ើបអង្កេត បទល្មើសគ្រឿងញៀនដោយប្រើរយៈពេលជាង ០២ខែ ។ប្រតិបត្តិការបង្រ្កាបមន្ទីរពិសោធន៍លួចលាក់កែច្នៃផលិតសារធាតុញៀននេះធ្វើឡើង កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១៨ និង៣០នាទី នៅប្រមាណ ៣ទីតាំងផ្សេងៗគ្នាជាបន្តបន្ទាប់ ។ ចំណុចទី១៖ នៅបន្ទប់លេខ៨០២ ក្នុងខុនដូ J CITY ផ្លូវលេខ ៣២២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ចំណុចទី២៖ ស្ថិតនៅក្នុងចំការស្វាយ ភូមិតាំងស្រឹង ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ និងចំណុចទី៣៖ ស្ថិតនៅក្នុងចំការស្វាយ ភូមិស្រល់ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយឃាត់ខ្លួនជនសង្ស័យ ៤នាក់ ជនជាតិចិន (តៃវ៉ាន់) ១-ឈ្មោះ TIEN CHAN FU ភេទប្រុស អាយុ ២៨ឆ្នាំ (មេការ)២-ឈ្មោះ KHOU PO WEN ភេទប្រុស អាយុ ២៨ឆ្នាំ (អ្នកបច្ចេកទេស)៣-ឈ្មោះ TENG KUO CHING ភេទប្រុស អាយុ ៣៩ឆ្នាំ (អ្នកបច្ចេកទេស)៤-ឈ្មោះ LIN YI CHHENG ភេទប្រុស អាយុ ៣១ឆ្នាំ (អ្នកបច្ចេកទេស)។ វត្ថុតាងដកហូត-ម៉ាស៊ីន ឧបករណ៍ សម្ភារសម្រាប់កែច្នៃ ផលិត វេចខ្ចប់មួយចំនួនធំ-សារធាតុញៀនប្រភេទកេតាមីន ទម្ងន់ 40 kg 51.7g -ល្បាយសារធាតុញៀនកេតាមីន ទម្ងន់ 1425 kg -ថ្នាំគ្រាប់នីមេតាហ្សេប៉ាម ទម្ងន់ 0.9g -សារធាតុគីមីផ្សំ 11 tone 525 kg ។ជនសង្ស័យ ព្រមទាំងវត្ថុតាងទាំងអស់ ជំនាញមន្ទីរប្រឆាំងគ្រឿងញៀនបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ។សមត្ថកិច្ចប្រាប់បញ្ជាក់អោយដឹងថា ហេតុការណ៍បង្ក្រាបបទល្មើសគ្រឿងញៀននេះដោយអនុវត្តតាមបញ្ជាដ៏ខ្ពង់ខ្ពស់របស់ លោកនាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង លោកនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ លោកឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន ៕ អត្ថបទ៖ តារាវុទ្ធី

ស្ថានប័នជំនាញ និងផ្នែកពាក់ព័ន្ធប្រឹងប្រែងទប់ស្កាត់ការនាំជ្រូក ពីក្រៅប្រទេសដោយគ្មានច្បាប់អនុញ្ញាត

2022/05/26 03:35:14 pm        714
ស្វាយរៀង៖ នៅវេលាម៉ោង២២ និង១០នាទីយប់ ឆ្លងចូលព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ ដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ឲ្យក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ  និងផលិតកម្មសត្វ សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តស្វាយរៀង ចុះស្ទាក់ចាប់រថយន្ត០១គ្រឿង ម៉ាកSsangyong istana ពណ៌ទឹកប្រាក់ ជាប្រភេទរថយន្តដឹកឣ្នកដំណើរ១៥កៅឣី លួចលាក់នាំជ្រូកចូលពីប្រទេសក្បែរខាងចំនួន ២០ក្បាលមកកាន់ប្រទេសកម្ពុជា។រថយន្តម៉ាកSsangyong istana​ នោះ ពាក់ស្លាកលេខភ្នំពេញ២N-៥៦៣៤ ដឹកសត្វជ្រូករស់ចំនួន២០ក្បាល ដោយនាំចូលពីប្រទេសវៀតណាម មកកាន់ប្រទេសកម្ពុជា តាមច្រកប្រាសាទ សង្កាត់ប្រាសាទ ក្រុងបាវិត ខេត្តស្វាយរៀងបម្រុងនឹងយកទៅចែកចាយនៅក្រុងស្វាយរៀង (តាមការឆ្លើយបញ្ជាក់ពីម្ចាស់) ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។ក្រុមការងារបានឃាត់នៅលើផ្លូវជាតិលេខ៣១៤ ភូមិតាណរ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ក្រុមការងារបាននាំយកបទល្មើស និងវត្ថុតាងទាំងនោះទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វ របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជាស្វាគមន៍​នាយ​ទាហានប្ដូរវេនវៀតណាម​​ពីររូប ចូល​រួម​ជា​មួយ​ក្រុម AOT ដើម្បី​ចុះ​សង្កេត​ការណ៍ ផ្ទៀងផ្ទាត់ និង​រាយការណ៍អំ​ពី​ស្ថាន​ភាព​តាម​បណ្តោយព្រំដែនកម្ពុជា-ថៃ
10/18/2026 08:10 AM
កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង
10/17/2026 10:10 PM
កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ
10/17/2026 10:10 PM
រដ្ឋមន្រ្តីសុខាភិបាល៖ «សុខភាពល្អ គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់មនុស្ស និងគ្រួសារ»
10/17/2026 06:10 PM
លទ្ធផលនៃដំណោះស្រាយតាមយន្តការ UNCLOS នឹងត្រូវប្រកាសឱ្យដឹងនៅក្នុងពេលឆាប់ៗនេះ
10/17/2026 06:10 PM
សម្ដេចធិបតី នាយករដ្ឋមន្ត្រី អនុញ្ញាត​ឲ្យអ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Selfie Travel Asia ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
10/17/2026 06:10 PM
សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឲ្យ​ប្រធាន​ផលិតករ​ក្រុមហ៊ុន Daubay Production ចូល​ជួបសម្ដែងការគួរសម និងពិភាក្សាការងារ
10/17/2026 06:10 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បាន​អញ្ជើញ​ទស្សនា​សារមន្ទីរ​ជាតិ​សាធារណរដ្ឋកាហ្សាក់ស្ថាន
10/17/2026 05:10 PM
អាជីករវៀតណាមបានបង្ហាញមោទនភាព និងថ្លែងអំណគុណដល់ពលរដ្ឋកម្ពុជា ដែលគាំទ្រផលិតផលរបស់ខ្លូន
10/17/2026 05:10 PM
ឯកឧត្តម ណាំ ទុំ សង្ឃឹមថាអ្នកជំនាន់ក្រោយនឹងរួមគ្នាបំពេញបេសកកម្មជាតិ គឺការពារសន្តិភាព មាន​ជីវភាពរស់នៅសមរម្យ និងយុត្តិធម៌សង្គម
10/17/2026 05:10 PM