ភ្ជុំបិណ្ឌ៣ថ្ងៃ គ្រោះថ្នាក់ចរាចរណ៍សម្លាប់អ្នកដំណើរជាង ២០នាក់ របួសធ្ងន់ស្រាលជាង ១០០នាក់
គិតត្រឹមខែកញ្ញាឆ្នាំ២០២៦នេះ មន្ត្រីនគរបាល ៧៧នាក់ត្រូវវិន័យធ្ងន់ធ្ងរដោយសារ Online Scams ខណៈជនជាតិខ្មែរ និងបរទេសជិត ៥ពាន់ទៀតត្រូវជាប់ឃុំ
សមត្ថកិច្ចឃាត់ខ្លួនជនបរទេស៣នាក់ ក្រោយរកឃើញសារធាតុញៀនប្រភេទកញ្ឆាជាង ១០០ដុំ ពេលត្រៀមចាកចេញពីកម្ពុជាតាមយន្តហោះ
ករណីបុរសម្នាក់ឡើងលើ​ផ្លូវ​ល្បឿ​ន​លឿនPK54 យក​ដែក​ដាក់​ទទឹង​ផ្លូវ​ត្រូវ​បាន​សមត្ថ​កិច្ច​នគរបាលស្រាវជ្រាវបង្រ្កាបបានហើយ

សន្តិសុខ និង សង្គម

បទល្មើសនេសាទក្នុងអាងទន្លេមេគង្គ ក្នុងភូមិសាស្ដ្រខេត្តស្ទឹងត្រែង បានថយចុះបណ្ដើរៗ

2022/06/23 12:19:30 am        603
ស្ទឹងត្រែង៖ នាយខណ្ឌរដ្ឋបាលជលផលស្ដីទីខេត្តស្ទឹងត្រែង បានបញ្ជាក់ថា បើប្រៀបធៀបនឹងឆ្នាំកន្លងទៅ បទល្មើសជលផល មានការថយចុះជាបណ្តើរៗ ពីមួយឆ្នាំទៅមួយឆ្នាំ ទាំងនេះក៏ដោយសារមានការជួយជ្រោមជ្រែងពីកងកម្លាំង​ ស្ថាប័នពាក់ព័ន្ធ ប្រជាសហគមន៍ និងជាពិសេសពីថ្នាក់ដឹកនាំកំពូលៗក្នុងខេត្ត។គិតចាប់ពីថ្ងៃ០១ ខែឧសភា មកដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ ក្នុងរដូវបិទនេសាទ ក្នុងភូមិ សាស្ដ្រខេត្តស្ទឹងត្រែង តាមការឱ្យដឹងពីលោក ស្រី សមវិចិត្រ នាយខណ្ឌរដ្ឋបាលជលផល​ខេត្តស្ទឹងត្រែង ឃាត់បានប្រជានេសាទឲ្យធ្វើកិច្ចសន្យាចំនួន ៨៥នាក់ និងរឹបអូសបាន​នៅ​ឧបករណ៍​ស្មើសច្បាប់ជាច្រើន ប្រភេទយកមកបំផ្លាញចោល។លោក បានឱ្យដឹងថា ក្នុងការចុះពិនិត្យ ស្ថានភាពតំបន់អភិរក្សនៅតាមដងទន្លេ ក្នុងភូមិសាស្ត្រ​ខេត្តស្ទឹងត្រែង បានរឹបអូសឧបករណ៍នេសាទខុស ច្បាប់ក្នុងរដូវបិទនេសាទ យកម្ទេចចោល ក្នុងនោះមានដូចជា មងបណ្តែត សន្ទូចរនង ក្បាលឆក់ អាគុយ ទូកម៉ាស៊ីន របាំងព្រួល លូសាច់អួន លបប្រើស និងសាច់អួន ហើយថ្មីៗនេះ ​ក៏បានលែងត្រីបបែលយក្ស​ទឹកសាប ចំនួន០៣ក្បាល និងត្រីមេពូជប្រមាណ ១២០គីឡូ ក្រាមចូលក្នុងទឹកទន្លេធម្មជាតិវិញផងដែរ។លោក បានបន្តថា ក្រៅពីការធ្វើកិច្ចសន្យាចំពោះក្រុមនេសាទ ​និងកម្ទេចឧបករណ៍នេសាទខុស ច្បាប់មន្ត្រីជលផល បានចុះផ្សព្វផ្សាយពីច្បាប់ ​ស្ដីពីជលផល ​និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗ ដល់ប្រជាសហគមន៍ ចំនួន៣៥ និងផ្សព្វផ្សាយពីរដូវបិទនេសាទ​ឱ្យប្រជាជនបាន​ជ្រួតជ្រាប ​តាមវិទ្យុ ទូរទស្សន៍ ផ្សាយតាមមេក្រូ ខិត្តប័ណ្ណ​ បណ្តាញទំនាក់ទំនងសង្គម ​និង​ជួបពួកគេផ្ទាល់​តាមខ្នងផ្ទះនីមួយៗ​ថែមទៀត។ ជាមួយគ្នានោះ មន្ត្រីជលផល ក៏បានចុះល្បាតជាប្រចាំនៅតាមតំបន់អភិរក្សសត្វផ្សោតទាំងបួនអន្លង់ ដើម្បី បង្ការទប់ស្តាត់ ​និងបង្ក្រាបបទល្មើសជលផលមិនឱ្យកើតមានបន្តទៀត៕ អត្ថបទ៖ មាស ផល្លា

ព្រះរាជអាជ្ញាខេត្តតាកែវថ្មី ចាប់ផ្ដើមបង្ក្រាបទីតាំងលេងល្បែងស៊ីសងខុសច្បាប់ ឃាត់ខ្លួនមនុស្សចំនួន ១៣នាក់

2022/06/22 11:42:36 pm        1219
តាកែវ៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ កំលាំងអាវុធហត្ថខេត្តតាកែវ ទទួលបទបញ្ជាពីលោក ឯក ឆេងហ៊ួត ព្រះរាជអាជ្ញាខេត្តតាកែវថ្មី ចុះបង្ក្រាបទីតាំងល្បែងខុសច្បាប់ នឹងចាប់ខ្លួនអ្នកញៀន​ល្បែងចំនួន១៣នាក់ បញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីនៃច្បាប់ ។លោក ង៉ែត ចន្ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ ដែលបានដឹកនាំកំលាំង​ចុះទៅចាប់អ្នក​ញៀនល្បែងដល់ទីតាំងល្បែងនៅតាមបណ្ដាលស្រុកមួយចំនួននៅក្នុងខេត្តតាកែវ បានថ្លែងប្រាប់ទូរទស្សន៍BTV ឱ្យដឹងថា កម្លាំង​កងរាជអាវុធហត្ថ​របស់មន្ទីរស្រាវជ្រាវ និងបង្ក្រាប​បទល្មើសខេត្តតាកែវ ​ចំនួន ១៦នាក់ ដោយមានការដឹកនាំសម្របសម្រួលនីតិវិធីពីលោក ស្រ៊ីវ គឹមស្រស់ ព្រះរាជអាជ្ញារងខេត្តតាកែវ ចុះបង្ក្រាបទីតាំង​ជល់មាន់​ភ្នាល់ដាក់​ប្រាក់​ខុសច្បាប់​តាម​ទូរទស្សន៍អនឡាញ នៅតាមបណ្ដាលស្រុកមួយចំនួនក្នុងខេត្តតាកែវ ដោយបានធ្វើការឃាត់​ខ្លួន​មនុស្ស​ចំនួនជាង១០នាក់ បញ្ជូន​ទៅកាន់តុលាការ ដើម្បីចាត់ការទៅតាមច្បាប់។លោក ឯក ឆេងហ៊ួត បានថ្លែងប្រាប់​ទូរទស្សន៍ប៊ីធីវី ថា មនុស្សទាំង១៣នាក់​ដែលសម្ថកិច្ច​បានចាប់​បញ្ជូន​មក​អយ្យការ ត្រូវ​បាន​លោក​ចោទ​ប្រកាន់​ពី​បទ​លេងល្បែងស៊ីសង ​ហើយបាន​បញ្ជូន​ទៅ​ចៅក្រមស៊ើបសួរ ដើម្បីចាត់ការទៅតាមច្បាប់»។ពាក់ព័ន្ធ​នឹងសំណុំរឿងនេះ លោក អ៊ាក ផល្លា ប្រធានសាលាដំបូងខេត្តតាកែវ បានថ្លែងឱ្យដឹងថា លោកមិនទាន់​បាន​ឃើញ​សំណុំរឿង​អ្នកលេងល្បែង​ស៊ីសង​ខុសច្បាប់​នេះ​បញ្ជូន​មកចៅក្រម​នៅឡើយទេ ។បើយោងតាមប្រភពពីបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តតាកែវ ខេត្តតាកែវ នាពេលបច្ចុប្បន្ននេះ កំពុងតែល្បីល្បាញរឿងលេងល្បែងស៊ីសងខុសច្បាប់ នៅតាមបណ្ដាលក្រុងស្រុកទាំង១០ ជាពិសេសនៅក្នុងស្រុកបាទី ​ស្រុកគីរីវង់ ​ស្រុកត្រាំកក់ និងក្រុងដូនកែវ។ទីតាំងល្បែងជល់មាន់តាមអនឡាញ និងល្បែងឡូតូ ​ឆ្នោតវៀតណាម ​បានបើកយ៉ាងរំភើយ​ដោយ​គ្មាន​ការរំខានពីអាជ្ញាធរ​ និងសមត្ថកិច្ចមូលដ្ឋាន ​ជាពិសេសសមត្ថកិច្ចនគបាល​គឺ​បណ្ដាល​មកពីមន្រ្តីទាំងអស់នោះ បានទទួលសំណែនក្រាស់ក្រែល​ពីមេល្បែងស៊ីសង ។ក្រុមប្រជាពលរដ្ឋក្នុងខេត្តតាកែវ បានសំណូមពរដល់លោកព្រះរាជអាជ្ញាខេត្តតាកែវថ្មី ឯក ឆេងហ៊ួត ដែលទើបនឹងផ្លាស់មកពីខេត្តកំពត ហើយ​ដែល​មានស្នាដៃល្អកន្លងមក​ នឹងធ្វើការបង្រ្កាបក្រុម​លេងល្បែងស៊ីសងខុសច្បាប់នេះ ដោយគ្មានប្រណី ជា​ពិសេសកាស៊ីណូ​នៅភ្នំដិន ​ដែល​បើកលេងជល់មាន់​ យ៉ាងចំហ និងមេល្បែង​ដុះស្នឹមដ៏ធំ​នៅក្នុងស្រុកត្រាំកក់ «អង់តាសោម» ដែលមានបងប្រុសជាស្នងការរង​ធ្វើជាខ្នងបង្អែក៕

អគ្គិភ័យឆាប់ឆេះផ្ទះប្រជាពលរដ្ឋ ៤ខ្នង នៅសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ

2022/06/21 07:37:15 pm        840
ភ្នំពេញ៖ ផ្ទះប្រជាពលរដ្ឋប្រភេទសំណង់ឈើប្រក​ស័ង្កសី ត្រូវបានអគ្គិភ័យឆាប់ឆេះ​អស់ចំនួន ០៤ខ្នងផ្ទះ វេលាម៉ោង១០និង៤០នាទី ព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចភូមិស្វាយប៉ាក ក្រុម០៥ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។តាមប្រភពព័ត៌មាន បានឱ្យដឹងថា នៅមុនពេលកើតហេតុឃើញ​មាន​អណ្ដាតភ្លើង​ឆេះចេញ​ពីក្នុង​ផ្ទះពលរដ្ឋ ​ហើយបាននាំគ្នារត់ចេញក្រៅ ​នាំគ្នាយកបំពង់ពន្លត់អគ្គិភ័យជួយអន្តរាគមន៍បាញ់ពន្លត់​តែពុំអាចគ្រប់គ្រងបាន។ ភ្លាមៗនោះអាជ្ញាធរ​ខណ្ឌ ​បានទាក់ទៅកម្លាំងនគរបាលជំនាញ​ចេញ​រថយន្ត​ពន្លត់អគ្គិភ័យ​ជាច្រើនគ្រឿង​ ដល់ទីតាំងកើតហេតុ។សូម​បញ្ជាក់​ផង​ដែរ នៅ​ចំណុចលើបឹងកំផ្លោកនេះ មានផ្ទះពលរដ្ឋ​សាងសង់​នៅលើបឹងកំផ្លោក ជិត១០ខ្នងផ្ទះ​ ត្រូវបានអគ្គិភ័យឆាប់ឆេះ និងរាលដាលឆេះអស់ចំនួន០៤ខ្នងផ្ទះ។មន្រ្តីអគ្គិភ័យ បានឲ្យដឹងថា​ ក្នុងហេតុការណ៍ដោយផ្ទះពលរដ្ឋប្រភេទសំណង់​ឈើប្រក​ស័ង្ហសី ដូច្នេះ​អណ្ដាតភ្លើងឆាបឆេះលឿន​ ធ្វើឲ្យមន្រ្តីជំនាញ ​លំបាកក្នុងការបាញ់ទឹកពន្លត់​ឲ្យបានទាន់​ពេលវេលា ប៉ុន្តែ​សំណាង​ល្អ​មិន​បណ្ដាល​ឲ្យ​មាន​មនុស្ស​រង​របួស​ឡើយ។ក្នុងគ្រោះអគ្គិភ័យនេះ រថយន្ត​ពន្លត់​អគ្គិភ័យ​បាន​មក​ដល់​ទីតាំងកើតហេតុ​ជាច្រើន​គ្រឿង​ និង​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​អស់​ជា​ច្រើន​គ្រឿង​ទើប​រលត់​ជា​ស្ថាពរ។ ​ចំពោះ​មូលដ្ឋាន មន្ត្រីជំនាញ​បាន​បញ្ជាក់ជំហានដំបូងថា​ បណ្ដាល​មកពីឆ្លងចរន្តអគ្គីសនី៕ អត្ថបទ៖ កុម្ភៈ

អាជ្ញាធរខណ្ឌដូនពេញ ចុះឃាត់ខ្លួនក្មេងស្ទាវដែលប្រមូលផ្ដុំគ្នានៅសួនច្បារវត្តបុទមវត្តី ជាច្រើននាក់

2022/06/20 08:28:18 pm        1750
ភ្នំពេញ៖ ក្រោយមានការសំណូមពរពីបងប្អូនប្រជាពលរដ្ឋ និងមានករណីក្រុមក្មេងស្ទាវទាំងនេះ បានប្រមូលផ្ដុំគ្នាបង្កហិង្សាវៃមនុស្សបណ្ដាលឲ្យរងរបួស ថែមទាំងកាប់កម្ទេចម៉ូតូផងដែរនោះ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បានដាក់កម្លាំងចុះប្រតិបត្តិការ ឃាត់ខ្លួនក្រុមក្មេងស្ទាវ បានជាច្រើននាក់ និងដកហូតមធ្យោបាយធ្វើដំណើរជាច្រើនគ្រឿង។ប្រតិបត្តិការនេះ បានធ្វើឡើងនៅវេលាម៉ោង៣យប់ទៀបភ្លឺ ឈានចូលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវសម្តេចសុធារស លើសួនច្បារវត្តបុទមវត្តី ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។តាមប្រភពពីមន្រ្តីសាលាខណ្ឌដូនពេញ បានឱ្យដឹងថា ក្នុងរង្វង់ប្រតិបត្តិការនេះ​កម្លាំង​បានធ្វើការ​ឃាត់​មនុស្សបាន ៥១នាក់ ស្រី ១៧នាក់ ប្រុស ៣៤នាក់ ភេទទី៣ ០១នាក់ សំភារៈ រួមមាន ម៉ូតូ ១៩គ្រឿង កង់បី ០៥គ្រឿង (passapp) យកទៅសាលាខណ្ឌដូនពេញ ដើម្បីធ្វើការអប់រំ ណែនាំ​និង​ធ្វើកិច្ចសន្យាដោយ​ហៅ​អាណាព្យាបាល​មកទើប​ឲ្យត្រឡប់ទៅវិញ។ ព្រោះថា​ក្រុមទាំងនេះ អ្នកខ្វះធ្វើ​ជាអ្នកដឹកជញ្ជូន ​អ្នកខ្លះទៀតដូចជាគ្មាន​ភារកិច្ចអ្វីនោះទេ​ បានមកប្រមូលផ្ដុំគ្នា ពពាក់ពពូន​គ្នាដាច់យប់មិនចូលផ្ទះ បង្កជាភាពអសន្តិសុខ។គួរបញ្ជាក់ផងដែរនៅវេលាម៉ោង៣ទៀបភ្លឺ ឈានចូលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ មាន​ក្រុមក្មេង​ស្ទាវមួយក្រុម ប្រដាប់ដោយដុំថ្ម និងដំបងក្រលាស់ បានព្រួតគ្នាវាយទៅលើយុវជន ​និងយុវតី បណ្តាល​ឱ្យ​រងរបួសធ្ងន់ស្រាល នៅសួនច្បារវត្តបុទមវត្តី ក្នុងសង្កាត់ចតុមុខ​ ខណ្ឌដូនពេញ ហេតុការនេះហើយ​ ដែលបង្កភាពអសន្តិសុខ ហើយពលរដ្ឋបានសំណូមពរដល់​អាជ្ញាធរ​ពាក់ព័ន្ធគួរមានវិធានការ។ក្រោយទទួលបានព័ត៌មាន លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ ក៏បានដឹកនាំកម្លាំងក្រោម​ឱវាទ ប្រជុំនិងរៀបចំផែនការបង្ការទប់ស្កាត់ក្មេង​ទំនើង​ ដែល​អុកឡុក​ក្នុង​មូលដ្ឋាន កាលពី វេលា​ម៉ោង ៨និង៣០ព្រឹក នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ មាន​សមាស​ភាព​ចូលរួមលោកអភិបាលរង នៃ​គណៈអភិបាលខណ្ឌដូនពេញ, លោកអធិការនគរបាលខណ្ឌ , លោកមេបញ្ជាការកងរាជ​អាវុធ​ហត្ថខណ្ឌ, លោកនាយករដ្ឋបាលខណ្ឌ, លោកប្រធានសាធារណៈការខណ្ឌ ​និងលោក លោកស្រីចៅសង្កាត់ទាំង១១ និងលោកនាយប៉ុស្តិ៍នគរបាលសង្កាត់ទាំង១១៕ អត្ថបទ៖កុម្ភៈ

អាជ្ញាធរខណ្ឌឬស្សីកែវ ឆ្មក់ចុះបង្ក្រាបទីតាំងជល់មាន់ និងល្បែងអាប៉ោង ឃាត់ខ្លួនមនុស្ស៤នាក់ ដកហូតមាន់១៦ក្បាល និងរថយន្តម៉ូតូ

2022/06/15 12:16:11 am        1854
ភ្នំពេញ ៖ ក្រោយទទួលបានព័ត៌មាន និងសេចក្ដីរាយការណ៍ច្បាស់ការពីទីតាំង​សង្វៀន​ជល់មាន់ និង ល្បែងអាប៉ោងដ៏ធំមួយកន្លែង កំពុងតែជុំគ្នាលេងយ៉ាង​អានាធិបតេយ្យ​ ត្រូវបានកម្លាំង​គណៈបញ្ជការ​ឯក​ភាពខណ្ឌឬស្សីកែវ ដាក់កម្លាំងធ្មក់ចុះបង្ក្រាប ឃាត់ខ្លួនមនុស្សចំនួន៤នាក់ ដកហូតមាន់ចំនួន ១៦ក្បាល សម្ភារៈល្បែងអាប៉ោង សម្ភារៈសម្រាប់ជល់មាន់ រថយន្តចំនួន០២គ្រឿង​ ម៉ូតូកង់បីឥណ្ឌា ចំនួន២គ្រឿង​ និងម៉ូតូចំនួន ០៩គ្រឿង។ប្រតិបត្តិការនេះ បញ្ជាផ្ទាល់ដោយលោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌឬស្សីកែវ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌឬស្សីកែវ ​ចុះឆ្មក់បង្ក្រាបទីតាំងសង្វៀនជល់មាន់ និងល្បែងស៊ីសងអាប៉ោង ធ្វើឡើងនៅវេលាម៉ោង៣និង២០នាទីរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅដីឡូ ផ្លូវ៩៨ ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។លោក ឯក ឃុនដឿន អភិបាលខណ្ឌបានឲ្យដឹងថា មុនឈានដល់ការចុះឆ្មក់​បង្ក្រាប​ទីតាំងនេះ​បានសម្រេច​ ដោយទទួលបានសេចក្ដីរាយការណ៍ និងព័ត៌មានច្បាស់ការ រួចហើយបានចាត់​កម្លាំង​ចុះច្បាមស្រាវជ្រាវ ​កំណត់ទីតាំងបាន ឡោមព័ន្ធចុះបង្ក្រាប់តែម្ដង។លោកអភិបាល បានបញ្ជាក់ថា ក្រោយប្រតិបត្តិការទីតាំង​រោង​ជល់មាន់នេះ​ដែល​ធ្វើពីដែក​ប្រក​ស័ង្កសី ​គឺឲ្យកម្លាំងរុះរើចេញឲ្យអស់មិនឲ្យកើតមានឡើងវិញឡើយ។ក្រោយពេល​បញ្ចប់ប្រតិបត្តិការទាំងមនុស្ស និង​វត្ថុតាងត្រូវបាន​កម្លាំង​នាំយកទៅ​អធិការនគរបាល​ខណ្ឌឬស្សីកែវ ​ដើម្បីបន្តនីតិវិធី៕អត្ថបទ៖ កុម្ភៈ

គោអ្នកភូមិចំនួន ១២ក្បាល បានងាប់ជាបន្តបន្ទាប់ នៅក្នុងការដ្ឋានប្រមូលស្រល់របស់ក្រុមហ៊ុន ហ្វូជីសាន នៅឃុំដាក់ដាំ

2022/06/14 07:02:22 pm        586
មណ្ឌលគិរី៖ សត្វគោរបស់អ្នកភូមិចំនួន១២ក្បាល បានងាប់ជាបន្តបន្ទាប់នៅក្នុងការដ្ឋានប្រមូលស្រល់របស់ក្រុមហ៊ុន ហ្វូជីសាន ដែលមានទីតាំង នៅឃុំ ដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២នេះ ។លោក អ៊ុ ណាគ្រី តំណាងរបស់ក្រុមហ៊ុនខាងលើ បានឱ្យដឹងថា សត្វគោមួយហ្វូង​នេះ​តែងតែមកក្នុងការដ្ឋានរាល់ថ្ងៃ វាជាគោរបស់អ្នកភូមិនៅជិតៗនេះ វាតែងមកជ្រកម្លប់ កន្លះម៉ោង វាស៊ីស្មៅវិញហើយ ​មិនដែលមានបញ្ហាអីទេ ​ទើបតែនៅព្រឹកថ្ងៃទី១៤ នេះម៉ោងប្រហែល៦ព្រឹក កម្មករបំរើការក្នុងការដ្ឋានប្រទះឃើញសត្វគោទាំងនោះងាប់ ហើយក៏បានរាយការណ៍ទៅសមត្ថកិច្ច។ សត្វគោទាំង១២ក្បាល ដែលងាប់ត្រូវបានមន្ត្រីជំនាញសន្និដ្ឋានថា ពុលថ្នាំ បច្ចុប្បន្ន សមត្ថកិច្ចកំពុង​ធ្វើការ​ស្រាវជ្រាវ រកមូលហេតុនៃការពុល។ នេះបើយោងតាមការបញ្ជាក់ពី លោក សូ សុវណ្ណ ស្នងការរង នៃស្នងការដ្ឋាននគបាលខេត្តមណ្ឌលគិរី ៕ 

ថ្ងៃនេះ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកើតឡើង៩លើក,ស្លាប់ ៦នាក់,របួស ៦នាក់

2022/06/14 02:26:05 am        306
ភ្នំពេញ៖ របាយការណ៍នគរបាលផ្លូវគោកចេញផ្សាយថា គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី១៣ ខែ មិថុនា ឆ្នាំ២០២២នេះ កើតឡើងចំនួន ៩លើក បណ្តាលឲ្យមនុស្សចំនួន ៦នាក់ស្លាប់ និងរងរបួសធ្ងន់ចំនួន ៦នាក់។គ្រោះថ្នាក់ចរាចរណ៍កើតនៅរាជធានី-ខេត្ត ចំនួន ៣ មានដូចជា៖ ខេត្តកំពង់ ចាម ស្លាប់ ១នាក់ , ខេត្តកណ្តាល ស្លាប់ ៤នាក់ និងភ្នំពេញ ស្លាប់ ១នាក់ និងរបួស ៦នាក់៕

នគរបាលធ្វើការបង្ហាញមុខជនសង្ស័យម្នាក់ ដែលជាឈ្មួញជួញដូរអាវុធ ប្រភេទដាវ សាម៉ូរ៉ៃ

2022/06/12 05:25:13 pm        3171
ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហាញមុខជនសង្ស័យម្នាក់ ជាឈ្មួញជួញដូរអាវុធខុសច្បាប់ ប្រភេទដាវ សាម៉ូរ៉ៃ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២នេះ រួចបញ្ជូនខ្លួនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តចាត់ការតាមនីតិវិធី។ជនសង្ស័យមាន ឈ្មោះ ទីវ ឈុនទី ភេទ ប្រុស អាយុ ២៤ ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួលលេខ៣៧០ បន្ទប់លេខ១០៧ ផ្លូវលេខ៦៧បេតេ ភូមិត្នោតជ្រុំ២ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ប្រតិបត្តិការនេះ ធ្វើឡើងដោយមានការសម្របសម្រួលពី លោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអម សាលាដំបូងរាជធានីភ្នំពេញ និងលោក វរសេនីយ៍ឯក ប៊ុត សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំកម្លាំងស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ នៅ វេលា ម៉ោង៥ល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចស្ថានីយប្រេងឥន្ធនៈPTTផ្លូវមុន្នីរ៉េត សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។តាមប្រភពព័ត៌មានពីមន្រ្តីជំនាញ បានឲ្យដឹងថា នៅមុនឈានដល់ការឃាត់ខ្លួនជនសង្ស័យ ដោយ​ជនសង្ស័យឈ្មោះ ទីវ ឈុនទី បានផ្សព្វផ្សាយដាក់លក់ដាវសាំម៉ូរ៉ៃ នៅលើគណនីហ្វេសប៊ុក​របស់​ឈ្មោះ Seven Tii និងតាមផេកឈ្មោះ Seven CamboSamoria ក្នុង១ដើមតម្លៃ៥០ដុល្លារ ហើយឲ្យ​អតិថិជន​ដែលចង់ទិញដាវសាំម៉ូរ៉ៃអាចទំនាក់ទំនង តាមទូរសព្ទ័ដៃលេខ ផ្ទាល់ខ្លួនបាន។មន្រ្តីជំនាញ បានបន្តទៀតថា ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ជនសង្ស័យបានយកដាវសាម៉ូរ៉ៃ ប្រវែង ៧០សង់ទីម៉ែត្រ ទៅប្រគល់ឲ្យអតិថិជននៅចំណុចស្ថានីយ៍ប្រេងឥន្ធនៈPTTផ្លូវមុន្នីរ៉េត សង្កាត់ស្ទឹងមានជ័យ២ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួន និងចាប់យកដាវសាំម៉ូរ៉ៃ ប្រវែង ៧០សង់ទីម៉ែត្រ ចំនួន ០១ដើម បញ្ជូនទៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ២ ដើម្បីធ្វើការសាកសួររហូតដល់ វេលាម៉ោង១០ និង ៤០នាទីយប់ថ្ងៃទី១០ ខែមិថុនាឆ្នាំ២០២២ ដោយមានការអនុញ្ញាត​ដោយផ្ទាល់​​មាត់តាមរយៈទូរសព្ទ័ដៃពីលោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអម សាលាដំបូង​រាជធានី​ភ្នំពេញ កម្លាំងការិយាល័យព្រហ្មទណ្ឌបាននាំជនសង្ស័យឈ្មោះ ទីវ ឈុនទី ដោយសហការ​ជាមួយ​សមត្ថកិច្ចប៉ុស្តិ៍នគរបាល រដ្ឋបាលបឹងទំពុន២ និងមានការអនុញ្ញាតពីម្ចាស់ផ្ទះជួល​ផងនោះ បានធ្វើការ​ឆែកឆេរ​បន្ទប់ស្នាក់នៅរបស់ជនសង្ស័យបន្ទប់លេខ១០៧ ផ្ទះជួលលេខ៣៧០ ផ្លូវលេខ៦៧បេតេ ភូមិត្នោតជ្រុំ២ សង្កាត់បឹង ទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅចំពោះមុខជនសង្ស័យ រកឃើញវត្ថុតាំងដាវសាម៉ូរ៉ៃចំនួន ១៩០ដើមបន្ថែមទៀត៕ អត្ថបទ៖ កុម្ភះ

បុរសម្នាក់បើកបររថយន្តចុចទូរស័ព្ទបណ្ដើរ រ៉េចង្កូតបុកបង្កាន់ដៃស្ពានព្រះមុន្នីវង្សចាស់

2022/06/12 01:51:58 am        1036
ភ្នំពេញ៖ បុរសម្នាក់ម្ចាស់រថយន្តតាក់ស៉ី កំពុងបើកបររថយន្តបណ្ដើរចុចទូរស័ព្ទបណ្ដើរ បានរ៉េចង្កូតបុកបង្កាន់ដៃស្ពាន តែសំណាងល្អមិនបណ្ដាលឲ្យរថយន្តធ្លាក់ចុះក្នុងទន្លេ។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៦ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចលើស្ពានអាកាសព្រះមុន្នីវង្សចាស់ មូលដ្ឋានសង្កាត់ទន្លេបាសាក ខណ្ឌចំកាមន។តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុមានបុរសម្នាក់ជាអ្នករត់តាក់ស៉ី បានបើករថយន្តម៉ាកស៉ីណា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AS-1795ធ្វើដំណើរក្នុងទិសដៅពីច្បាអំពៅឡើងមកក្បាលថ្នល់ ខណៈឡើងស្ពានដល់ជាងពាក់កណ្ដាលស្ពាន ពែលកំពុងបើករថយន្ត នោះម្ចាស់បានចុចទូរស័ព្ទបណ្ដើរ ខ្វះការប្រុងប្រយ័ត្ន រ៉េចង្កូតរថយន្តបុកបង្កាន់ដៃស្ពានចង់ជ្រុលធ្លាក់ពីលើស្ពានចូលទន្លេ។ក្រោយពេលកើតកម្លាំងអាជ្ញាធរមូលដ្ឋាន បានចុះទៅជួយអន្តគមន៍និងជួយសម្រួលចរាចរណ៍ជៀសវាងបង្កការកក់ស្ទះចរាចរណ៍ផងដែរ៕អត្ថបទ៖ កុម្ភៈ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីបំផ្ទុះគ្រាប់រំសេវកែច្នៃ នៅមុខស្នាក់ការគណបក្ស ប្រជាជនកម្ពុជានៅសៀមរាប

2022/06/09 02:45:52 am        1553
សៀមរាប៖ សមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យពីរនាក់ ពាក់ព័ន្ធករណីបំផ្ទុះគ្រាប់រំសេវកែច្នៃ នៅមុខស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្ថិតក្នុងសង្កាត់ស្វាយដង្គំ ខេត្តសៀមរាប កាលពីយប់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ ដែលជាថ្ងៃបិទបញ្ចប់នៃយុទ្ធនាការរឃោសនាបោះឆ្នោតជ្រើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។ការចាប់ខ្លួនជនសង្ស័យទាំងពីរនាក់នេះ បានធ្វើ ឡើងកាលពី ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២។ករណីបំផ្ទុះនេះ មិនបណ្តាលឲ្យមានអ្នករងរបួស និងខូចខាតទ្រព្យសម្បត្តិនោះទេ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១៖ ឈ្មោះ សេង សុកន អាយុ ១៨ឆ្នាំ នៅប្រទេសថៃ ស្នាក់នៅផ្ទះជួលសង្កាត់ថ្វាយដង្គំ និងទី២៖ ឈ្មោះ រ៉ន ដារ៉ុង អាយុ២០ឆ្នាំ ជាសិស្សរៀនជួសជុលម៉ូតូ ស្រុកកំណើតនៅស្រុកសូត្រនិគម ខេត្តសៀមរាប ស្នាក់នៅផ្ទះជួលក្នុងភូមិសាលាកម្រើក សង្កាត់សាលាកម្រើក ក្រុងសៀមរាប៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង
10/17/2026 10:10 PM
កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ
10/17/2026 10:10 PM
រដ្ឋមន្រ្តីសុខាភិបាល៖ «សុខភាពល្អ គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់មនុស្ស និងគ្រួសារ»
10/17/2026 06:10 PM
លទ្ធផលនៃដំណោះស្រាយតាមយន្តការ UNCLOS នឹងត្រូវប្រកាសឱ្យដឹងនៅក្នុងពេលឆាប់ៗនេះ
10/17/2026 06:10 PM
សម្ដេចធិបតី នាយករដ្ឋមន្ត្រី អនុញ្ញាត​ឲ្យអ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Selfie Travel Asia ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
10/17/2026 06:10 PM
សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឲ្យ​ប្រធាន​ផលិតករ​ក្រុមហ៊ុន Daubay Production ចូល​ជួបសម្ដែងការគួរសម និងពិភាក្សាការងារ
10/17/2026 06:10 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បាន​អញ្ជើញ​ទស្សនា​សារមន្ទីរ​ជាតិ​សាធារណរដ្ឋកាហ្សាក់ស្ថាន
10/17/2026 05:10 PM
អាជីករវៀតណាមបានបង្ហាញមោទនភាព និងថ្លែងអំណគុណដល់ពលរដ្ឋកម្ពុជា ដែលគាំទ្រផលិតផលរបស់ខ្លូន
10/17/2026 05:10 PM
ឯកឧត្តម ណាំ ទុំ សង្ឃឹមថាអ្នកជំនាន់ក្រោយនឹងរួមគ្នាបំពេញបេសកកម្មជាតិ គឺការពារសន្តិភាព មាន​ជីវភាពរស់នៅសមរម្យ និងយុត្តិធម៌សង្គម
10/17/2026 05:10 PM
កម្ពុជា-កាហ្សាក់ស្ថាន ផ្លាស់ប្តូរឯកសារចំនួន៧ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី
10/17/2026 05:10 PM