ភ្ជុំបិណ្ឌ៣ថ្ងៃ គ្រោះថ្នាក់ចរាចរណ៍សម្លាប់អ្នកដំណើរជាង ២០នាក់ របួសធ្ងន់ស្រាលជាង ១០០នាក់
គិតត្រឹមខែកញ្ញាឆ្នាំ២០២៦នេះ មន្ត្រីនគរបាល ៧៧នាក់ត្រូវវិន័យធ្ងន់ធ្ងរដោយសារ Online Scams ខណៈជនជាតិខ្មែរ និងបរទេសជិត ៥ពាន់ទៀតត្រូវជាប់ឃុំ
សមត្ថកិច្ចឃាត់ខ្លួនជនបរទេស៣នាក់ ក្រោយរកឃើញសារធាតុញៀនប្រភេទកញ្ឆាជាង ១០០ដុំ ពេលត្រៀមចាកចេញពីកម្ពុជាតាមយន្តហោះ
ករណីបុរសម្នាក់ឡើងលើ​ផ្លូវ​ល្បឿ​ន​លឿនPK54 យក​ដែក​ដាក់​ទទឹង​ផ្លូវ​ត្រូវ​បាន​សមត្ថ​កិច្ច​នគរបាលស្រាវជ្រាវបង្រ្កាបបានហើយ

សន្តិសុខ និង សង្គម

កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​​កូវីដ១៩ ចំនួន ៥៧នាក់ប្រភេទអូមីក្រុងទាំងអស់

2022/04/01 07:00:15 pm        142
ភ្នំពេញ៖ ​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​នេះ បានប្រកាស​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ៥៧នាក់​ទៀត ត្រូវ​បាន​​ឆ្លង​មេរោគ​កូវីដ-១៩ ​ជាប្រភេទអូមីក្រុងទាំងអស់​ ក្នុងនោះ ឆ្លងក្នុង​សហគមន៍ ៥៧នាក់ ។ក្រសួង​ បាន​បញ្ជាក់ទៀត​ថា មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ ពុំមាននោះទេ ​នៅថ្ងៃនេះ ។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ៣,០៥៤នាក់​ ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​ សរុប​បាន​កើន​ឡើង​ដល់ ១៣៥,៦៨២នាក់​នៅ​ទូទាំង​ប្រទេស។ក្រសួង​សុខាភិបាល ​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១៣១,៨០៨នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​៕

គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី៣១ ខែមីនា កើតឡើង១០លើក(ស្លាប់៧នាក់,របួស២៤នាក់)

2022/03/31 05:32:23 pm        525
ភ្នំពេញ៖ របាយការណ៍​អគ្គស្នងការដ្ឋាននគរបាលជាតិប្រកាសថា នៅថ្ងៃទី៣១ ខែ​មីនា ឆ្នាំ២០២២ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសបាន​កើត​ឡើងចំនួន ១០លើក បណ្តាលឲ្យមនុស្សចំនួន ៧នាក់ស្លាប់ និងរបួសចំនួន ២៤នាក់ ក្នុងនោះរបួសធ្ងន់ ៥នាក់ និង​របួសស្រាលចំនួន ១៩នាក់។គ្រោះថ្នាក់ចរាចរណ៍កើតនៅរាជធានី-ខេត្ត​ ចំនួន ៨ មាន​ដូចជា ៖ ខេត្តកំពង់ស្ពឺ ស្លាប់ ១នាក់ និងរបួស ១នាក់ , ក្រចេះ ស្លាប់ ១នាក់ , ភ្នំពេញ ស្លាប់ ២នាក់ , ព្រះ​វិហារ​របួស ១នាក់ , ព្រះសីហនុ ស្លាប់ ២នាក់ និងរបួស ៤នាក់ , ស្វាយរៀង របួស ១៦នាក់ , កែប របួស ២នាក់ និងខេត្តត្បូងឃ្មុំ ស្លាប់ ១នាក់៕

សត្វខ្ទីងមួយក្បាល​វង្វេងផ្លូវ ​ចូល​ចំការ​​ដេញវ័ធ​ពលរដ្ឋរងរបួសស្រាល៣នាក់

2022/03/31 05:02:31 pm        1133
ឧត្តរមានជ័យ៖ មិនស្គាល់សត្វខ្ទីងស្មានតែសត្វក្របី រត់ទៅដេញ ស្រាប់តែសត្វខ្ទីងដេញវ័ធ បណ្តាឲ្យកសិករម្ចាស់ចំការដំឡូង៣នាក់របួសធ្ងន់ស្រាល ស្ថិតនៅចំណុចភូមិសិទ្ធសេរី ឃុំគោគមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី៣០ ខែមិនា ឆ្នាំ២០២២។ប្រភពព័ត៌មាន ​បានឱ្យដឹងថា ជនរងគ្រោះចំនួន៣នាក់ ប្រុស២នាក់ ស្រី១ ដោយសារ​តែ​ប្រជាពលរដ្ឋ​ទាំង៣នាក់ ​និង​គាត់​ជាប្រជាកសិករធ្វើចំការដំឡូង ​ហើយ​គាត់​មិន​ដឹង​ថា​ជា​សត្វខ្ទីង​ស្មាន​តែ​សត្វក្របី​ បាន​ទៅ​ដេញ​តែ​ក្រោយមក សត្វខ្ទីងនោះ​បាន​ដេញវ័ធ​ពួកគាត់​វិញ​បណ្តា​ឲ្យ​រង​របួស​ធ្ងន់​ស្រាលចំនួន៣នាក់ ​ត្រូវ​បាន​បញ្ជូន​យក​មក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តឧត្តរមានជ័យ។ក្នុងហេតុការណ៍នោះដែរ​លោក អាន សាមិត្ត អភិបាលរងស្រុកបន្ទាយអំពឹល រួមទាំង​កម្លាំង​អភិរក្សមន្ទីរ​បរិស្ថានខេត្ត​ កម្លាំងសឹករងបន្ទាយអំពិល ​និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​បាន​ធ្វើការ​ហ៊ុមព័ទ្ធ​ឃ្លាំ​ចាំមើលចំពោះសត្វខ្ទីងនេះ ​ដោយ​មាន​ការ​ប្រយ័ត្នខ្ពស់​តែ​មិន​អាច​ចាប់​បាន ​រង​ចាំ​កម្លាំង​ជំនាញ​អភិរក្ស​សួន​សត្វមកចាប់ផ្ទាល់​ បច្ចុប្បន្ន​សត្វ​ខ្ទីង​វា​បាន​សំងំ​នៅ​ក្នុង​ព្រៃជាប់​ចំការ​ដំឡូង​មួយ​កន្លែង​ស្ថិត​នៅ​ខាងកើត​ភូមិសិទ្ធសេរី ​ដោយ​មាន​ការ​ ការ​ពារពីក​ង​កម្លាំង​ផងដែរ៕អត្ថបទ៖ ឃិន សារិទ្ធ

កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​​កូវីដ១៩ ចំនួន ៣៣នាក់ប្រភេទអូមីក្រុងទាំងអស់

2022/03/30 07:04:07 pm        489
ភ្នំពេញ៖ ​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​នេះ បានប្រកាស​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ៣៣នាក់​ទៀត ត្រូវ​បាន​​ឆ្លង​មេរោគ​កូវីដ-១៩ ​ជាប្រភេទអូមីក្រុងទាំងអស់​ ក្នុងនោះ ឆ្លងក្នុង​សហគមន៍ ៣៣នាក់ ។ក្រសួង​ បាន​បញ្ជាក់ទៀត​ថា មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ ពុំមាននោះទេ ​នៅថ្ងៃនេះ ។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ៣,០៥៤នាក់​ ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​ សរុប​បាន​កើន​ឡើង​ដល់ ១៣៥,៥៨៥នាក់​នៅ​ទូទាំង​ប្រទេស។ក្រសួង​សុខាភិបាល ​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១៣១,៥៩៨ នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​៕

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ហួសចិត្ត​យក​គោយន្ត​ដឹក​គ្រឿងញៀន​បន្ត​កន្ទុយ​គ្នា​ដូច​ដឹក​ជី​

2022/03/30 05:55:01 pm        1260
ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានសម្តែងការហួសចិត្តយ៉ាងខ្លាំង ចំពោះករណីយកគោយន្តដឹកគ្រឿងញៀនបន្តកន្ទុយគ្នា បម្រុងចូលមកខ្មែរ ប៉ុន្តែត្រូវបានអាជ្ញាធរប្រទេសឡាវធ្វើការបង្រ្កាបបាន ខណៈគោយន្តទាំងនោះ ធ្លាប់តែដឹកជីនៅខេត្តជាប់នឹងព្រំដែនខេត្តស្ទឹងត្រែងរបស់ខ្មែរ។ថ្លែងក្នុងឱកាសអញ្ជើញ​បើក​សន្និបាត​បូកសរុបលទ្ធផលការងារ​ត្រួត​ពិនិត្យ​គ្រឿងញៀន​ឆ្នាំ២០២១ និង​លើកទិសដៅការងារឆ្នាំ២០២២​ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿង នៅសណ្ឋាគារសុខាភ្នំពេញ ​នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២នេះ ឯកឧត្តម កែ គឹមយ៉ាន បាន​លើកឡើងថា«ប៉ុន្មានថ្ងៃមុនខេត្តស្ទឹងត្រែង ​ឃើញ​មក​ពីឡាវ ​ហើយ​គោយន្ត​ពី​ដើម​គេ​យក​ដឹក​តែជី តែឥឡូវ​យកដឹកគ្រឿងញៀន​ទាំង​ការុងៗ ​ហើយការដឹកនេះ គឺជាការដឹកដោយចំហរ...។លេងតែអញ្ចឹងងាប់ដល់ខ្មែរ តែទោះជាយ៉ាងណាយើងអគុណ​ ដល់អាជ្ញាធរឡាវ ដែលចាប់​បាន​ទាន់​ពេលវេលា»។ឯកឧតុ្តម បានបញ្ជាក់បន្ថែមថា ​គ្រឿងញៀន​ដែល​ធ្វើការ​ដឹក​ដោយ​គោយន្តនោះ គឺមានចំនួន​ជា​បីគ្រឿង​ ផ្ទុកគ្រឿងញៀនប្រហែលជាង៦០០គីឡូក្រាម ហើយ​បម្រុង​ដឹក​ចូល​មកខ្មែរ ប៉ុន្តែ​ត្រូវបាន​អាជ្ញាធរគេចាប់បានដោយចៃដន ខណៈគេទៅបង្រ្កាបឡានគេចពន្ធនោះ៕ អត្ថបទ៖ បានចក់

ករណីវិជ្ជមានកូវីដ-១៩ក្នុងចំណោមពលករខ្មែរត្រឡប់ពីថៃមានថយចុះ ខណៈវិធានការនៅតែបន្តរឹតបន្តឹង

2022/03/30 04:11:02 pm        539
បាត់ដំបង៖ ពលករខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃចូលតាមច្រកខេត្តបាត់ដំបងជាបន្តបន្ទាប់ ខណៈករណីរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ក្នុងចំណោមពលករទាំងនោះ មានការថយចុះ ស្របពេលវិធានការសុខាភិបាលនៅច្រកព្រំដែននៅតែបន្តរឹតបន្តឹង។លោកណាត ចាន់រ៉េត ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារតំបន់ព្រំដែន ស៊ួនស៊ុ(អូរអន្លក់) ស្រុកកំរៀង បានថ្លែងឱ្យដឹងថា ដើម្បីទប់ស្កាត់ការចម្លងមេរោគកូវីដ-១៩ បំប្លែងថ្មីប្រភេទអូមីក្រុង វិធានការសុខាភិបាល នៅច្រកព្រំដែនត្រូវបានរឹតបន្តឹងដោយគ្មានការធ្វេសប្រហែសឡើយ ខណៈករណីវិជ្ជមានកូវីដ-១៩ក្នុងចំណោមពលករមានការថយចុះជាបន្តបន្ទាប់។ លោកបន្តថា បច្ចុប្បន្ននេះវិធានការសុខាភិបាលនៅច្រកព្រំដែនត្រូវបានកែសម្រួល ដោយអ្នកដែលបានកាតចាក់វ៉ាក់សាំងចាប់ពី ២ដូសឡើងទៅត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញរៀងៗខ្លួនដោយពុំឆ្លងកាត់ការធ្វើតេស្តរហ័សឡើយ៕

គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២៩ ខែមីនា កើតឡើង១២លើក(ស្លាប់៦នាក់,របួស១៤នាក់)

2022/03/29 11:58:41 pm        1554
ភ្នំពេញ៖ របាយការណ៍ អគ្គស្នងការដ្ឋាននគរបាលជាតិប្រកាសថា នៅថ្ងៃទី២៩ ខែ មីនា ឆ្នាំ២០២២នេះ គ្រោះថ្នាក់ចរាចរណ៍កើត ឡើងចំនួន ១២លើក បណ្តាលឲ្យមនុស្សចំនួន ៦នាក់ស្លាប់ និង រងរបួសចំនួន ១៤នាក់ ក្នុងនោះរបួសធ្ងន់ ៧នាក់ និង ស្រាល ៧នាក់។គ្រោះថ្នាក់ចរាចរណ៍នេះ កើតនៅរាជធានី ខេត្ត ចំនួន ៨ មានដូចជាៈ ខេត្តក្រចេះ ស្លាប់ ២នាក់ និង របួស ២នាក់, កំពត របួស ៣នាក់ , កណ្តាល ស្លាប់ ១នាក់ និងរបួស ២នាក់ , ភ្នំពេញ របួស ២នាក់, ព្រះ វិហារ របួស ២នាក់, ព្រៃវែង ស្លាប់ ២នាក់ , សៀមរាប ស្លាប់ ១នាក់ និងរបួស ២នាក់ និងខេត្តកែប របួស ១នាក់៕

កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​​កូវីដ១៩ ចំនួន ៣៩នាក់ប្រភេទអូមីក្រុងទាំងអស់

2022/03/29 07:25:08 pm        746
ភ្នំពេញ៖ ​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​នេះ បានប្រកាស​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ៣៩នាក់​ទៀត ត្រូវ​បាន​​ឆ្លង​មេរោគ​កូវីដ-១៩ ​ជាប្រភេទអូមីក្រុងទាំងអស់​ ក្នុងនោះ ឆ្លងក្នុងសហគមន៍ ៣៨នាក់ ។ក្រសួង​ បាន​បញ្ជាក់ទៀត​ថា មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ ពុំមាននោះទេ ​នៅថ្ងៃនេះ ។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ៣,០៥៤នាក់​ ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​ សរុប​បាន​កើន​ឡើង​ដល់ ១៣៥,៥៥២នាក់​នៅ​ទូទាំង​ប្រទេស។ក្រសួង​សុខាភិបាល ​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១៣១,៥២៧ នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​៕

កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​​កូវីដ១៩ ចំនួន ៥២នាក់ប្រភេទអូមីក្រុងទាំងអស់

2022/03/28 07:05:07 pm        601
ភ្នំពេញ៖ ​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​នេះ បានប្រកាស​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ៥២នាក់​ទៀត ត្រូវ​បាន​​ឆ្លង​មេរោគ​កូវីដ-១៩ ​ជាប្រភេទអូមីក្រុងទាំងអស់​ ក្នុងនោះ ឆ្លងក្នុងសហគមន៍ ៥២នាក់ ។ក្រសួង​ បាន​បញ្ជាក់ទៀត​ថា មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ ពុំមាននោះទេ ​នៅថ្ងៃនេះ ។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ៣,០៥៤នាក់​ ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​ សរុប​បាន​កើន​ឡើង​ដល់ ១៣៥,៥១៣នាក់​នៅ​ទូទាំង​ប្រទេស។ក្រសួង​សុខាភិបាល ​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១៣១,៤៥៩ នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​៕

គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២៦ ខែធ្នូកើតឡើង ១២លើក(ស្លាប់ ១១នាក់ និងរបួស ៩នាក់)

2022/03/27 01:56:58 am        561
ភ្នំពេញ៖ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានថ្លែងថា គិតត្រឹមម៉ោង ៤រសៀល ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២នេះ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកើតឡើងចំនួន ១២លើក បណ្តាលឲ្យស្លាប់ ១១នាក់ និងរបួស ៩នាក់ ក្នុងនោះរបួសធ្ងន់ ៧នាក់ និងស្រាល ២នាក់។ គ្រោះថ្នាក់ចរាចរណ៍ទាំង ១២លើកនោះ បានកើតនៅរាជធានី ខេត្ត ចំនួន៩រួមមាន៖ ខេត្តក្រចេះស្លាប់ ២នាក់, កំពង់ស្ពឺ ស្លាប់ ២នាក់ និងរបួស ១នាក់ , កណ្តាល ស្លាប់ ១នាក់ និងរបួស ៣នាក់ , ភ្នំពេញ របួស ១នាក់, ពោធិសាត់ ស្លាប់ ១ និងរបួស ៣នាក់, រតនគីរី ស្លាប់ ២នាក់, ព្រះសីហនុ ស្លាប់២នាក់ , តាកែវ របួស ១នាក់ និងខេត្តត្បូងឃ្មុំ ស្លាប់ ១នាក់៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ណាតូប្រញាប់បញ្ចាល់បញ្ចេញយន្តហោះចម្បាំង ក្រោយរកឃើញយានដ្រូនសង្ស័យនៅលើដែនអាកាសលីទុយអានី
10/19/2026 03:10 PM
អាជ្ញាធរមូលដ្ឋាន ជំរុញផ្សព្វផ្សាយដល់ពលរដ្ឋឲ្យទៅចុះឈ្មោះថ្មី និងធ្វើជីវមាត្របញ្ជីឈ្មោះឡើងវិញ ត្រៀមសម្រាប់ការបោះឆ្នោត
10/19/2026 03:10 PM
វិស័យឯកជនកម្ពុជា-វៀតណាម៖ ទំហំពាណិជ្ជកម្មទ្វេភាគីប្រទេសទាំងពីរនឹងសម្រេចបានដល់ ២០ ពាន់លានដុល្លារ
10/19/2026 01:10 PM
អ្នកនាំពាក្យ៖ ជាប្រទេសស្រឡាញ់តម្លៃសន្តិភាព កម្ពុជា​គោរព និងអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុតនូវបទឈប់បាញ់
10/19/2026 01:10 PM
សម្ដេចធិបតីជួបពិភាក្សាការងារជាមួយគណៈប្រតិភូចំនួនពីរក្រុម ដើម្បីពង្រឹងទំនាក់ទំនង និងទាក់ទាញវិនិយោគ
10/19/2026 01:10 PM
ភូមិហ្រ្វង់កូហ្វូនី គ្រោងនឹងបើកការសាងសង់ នៅចុងសប្តាហ៍ក្រោយ
10/19/2026 01:10 PM
Getafe បន្តចាប់អារម្មណ៍អតីតប្រធានក្រុម Real Madrid ម្នាក់ទៀតក្រោយនាំយក Dani Carvajal
10/19/2026 01:10 PM
ក្រុមម៉ូតូទឹកកម្ពុជា ត្រៀម ១០០០% សម្រាប់ការប្រកួតពិភពលោក ជុំទី៣ នៅថៃ ខណៈ​សហព័ន្ធ​នឹង​ស្នើសុំគោលការណ៍ដើម្បីចូលរួម
10/19/2026 01:10 PM
សម្តេចប្រធានរដ្ឋសភា៖ សភាអេឡិចត្រូនិក លើកកម្ពស់តួនាទី និងភារកិច្ចរបស់រដ្ឋសភា នៅក្នុងការបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធភាព ស្របនឹងបរិបទការរីកចម្រើនបច្ចេកវិទ្យា
10/19/2026 01:10 PM
រដ្ឋសភា ត្រៀមដាក់ឱ្យដំណើរការសភាអេឡិចត្រូនិក ពង្រឹងប្រសិទ្ធភាពការងារបម្រើពលរដ្ឋ
10/19/2026 12:10 PM