ភ្ជុំបិណ្ឌ៣ថ្ងៃ គ្រោះថ្នាក់ចរាចរណ៍សម្លាប់អ្នកដំណើរជាង ២០នាក់ របួសធ្ងន់ស្រាលជាង ១០០នាក់
គិតត្រឹមខែកញ្ញាឆ្នាំ២០២៦នេះ មន្ត្រីនគរបាល ៧៧នាក់ត្រូវវិន័យធ្ងន់ធ្ងរដោយសារ Online Scams ខណៈជនជាតិខ្មែរ និងបរទេសជិត ៥ពាន់ទៀតត្រូវជាប់ឃុំ
សមត្ថកិច្ចឃាត់ខ្លួនជនបរទេស៣នាក់ ក្រោយរកឃើញសារធាតុញៀនប្រភេទកញ្ឆាជាង ១០០ដុំ ពេលត្រៀមចាកចេញពីកម្ពុជាតាមយន្តហោះ
ករណីបុរសម្នាក់ឡើងលើ​ផ្លូវ​ល្បឿ​ន​លឿនPK54 យក​ដែក​ដាក់​ទទឹង​ផ្លូវ​ត្រូវ​បាន​សមត្ថ​កិច្ច​នគរបាលស្រាវជ្រាវបង្រ្កាបបានហើយ

សន្តិសុខ និង សង្គម

បង្ក្រាបក្រុម​ឧក្រិដ្ឋជន ​ប៉ុនប៉ង​ដឹកជញ្ជូន​គ្រឿងញៀន​ឆ្លងដែនជិត ៦០០ គីឡូក្រាម

2022/03/26 06:35:34 pm        906
ភ្នំពេញ៖ សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបក្រុមឧក្រិដ្ឋជន ប៉ុនប៉ងដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន ជិត ៦០០ គីឡូក្រាម តាមផ្លូវសមុទ្រ ចេញទៅប្រទេសទី៣ ។ ប្រភពព័ត៌មានពីមន្ទីរប្រឆាំងគ្រឿងញៀន ដែល BTV ទទួលបាន នាព្រឹកថ្ងៃទី២៦ ខែមីនា បញ្ជាក់ថា កាលពីថ្ងៃទី ២១ ខែមិនា ឆ្នាំ២០២២ វេលាម៉ោង ២០ និង៥០នាទី ​សមត្ថកិច្ចជំនាញ នៃមន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន (ក១) ​ដឹកនាំដោយលោក ​ឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរ ​ចូលរួម​សហការកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ក្រោមការ​ស្រាវជ្រាវ ​និងឈានទៅបង្ក្រាបក្រុមឧក្រិដ្ឋជនដឹកជញ្ជូនសារធាតុញៀនឆ្លងដែន បម្រុង​​នាំចេញ​តាម​ផ្លូវសមុទ្រ​ទៅប្រទេសទី៣ នៅ ៤ចំណុចផ្សេងគ្នាជាបន្តបន្ទាប់ ។ទី១៖ នៅចំណុចបន្ទប់ជួលលេខ 69Z សង្កាត់ទួលទំពូង១ ខណ្ឌចំការមន ទី២៖ នៅចំណុចកាំកូស៊ីធី អគារA106 បន្ទប់ 305 ភូមិគង្គាផុស សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ ទី៣៖ ខុនដូរ អិល បឹងទំពុន បន្ទប់D3-18 របស់ឈ្មោះ ZHAING TONG SIAN ស្ថិតក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌចំការមន ទី៤៖ នៅ​ចំណុច (ល្វែងទី៤ និងទី៥) ស្ថិតក្នុងភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ។ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ១-ឈ្មោះ ZHANG TONG SIAN ភេទប្រុស ជនជាតិចិន (តៃវ៉ាន់)ឆ្នាំកំណើត ១៩៦៧ ។ ២-ឈ្មោះ JIANG MING DA ហៅ ZHOUG JI QI ភេទប្រុស ជនជាតិចិន (តៃវ៉ាន់)កើត ១៩៧៣ ។ ៣-ឈ្មោះ WANG LU LI ភេទប្រុស ជនជាតិចិន (តៃវ៉ាន់)កើត ១៩៨១ ។ ចាប់យកវត្ថុតាង៖ កេតាមីន (Ketamine) ទម្ងន់ ៥១០គីឡូក្រាម ២៥៦ ក្រាម , មេតំហ្វតាមីន​ (ICE) ទម្ងន់ ១ គ.ក្រ ៩៥៨ ក្រាម , អ៊ិចស្តាស៊ី (MDMA) ទម្ងន់ ៥១គីឡូក្រាម ៦៥៩.៦០ ក្រាម , នីមេតាហ្សេប៉ាម (Nimetazepam) ទម្ងន់ ២០គីឡូក្រាម ៧៩០ ក្រាម , FUB-AMB (Cannabinoid)(NPS) ទម្ងន់ ១១គីឡូក្រាម ៧៥៤ ក្រាម , សារធាតុញៀនសរុប ទម្ងន់ ៥៩៦គីឡូក្រាម ៤១៧,៦០ក្រាម, សារធាតុគីមីផ្សំទម្ងន់ ២៣៥ ក្រាម , សារធាតុមិនច្បាស់ទម្ងន់ ៦គីឡូក្រាម ៦៨៨ក្រាម ។ជនសង្ស័យ និងវត្ថុតាងទាំង​អស់សមត្ថកិច្ចជំនាញ បានកសាងសំណុំរឿងបញ្ជូន​ទៅ​សាលាដំបូង​រាជ​ធានី​ភ្នំពេញ ​ដើម្បីចាត់ការតាមនីតិវិធី ​៕ អត្ថបទ៖ តារាវុទ្ធី

អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិបដិសេធ ការចោទប្រកាន់របស់ស្ត្រីឈ្មោះ ឡុង គឹមហ៊ាង លើរាជរដ្ឋាភិបាល

2022/03/26 06:17:37 pm        4395
ភ្នំពេញ៖ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានបដិសេធចំពោះការចោទប្រកាន់របស់ស្ត្រីឈ្មោះ ឡុង គឹមហ៊ាង មកលើរាជរដ្ឋាភិបាលកម្ពុជា គឺជាការមិនពិត។អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិប្រកាសថា ស្ត្រីរូបបានផ្តល់បទសម្ភាសន៍ជាមួយវិទ្យុបរទេស និយាយភាសាខ្មែរ ដោយការបញ្ចេញកំហឹងសងសឹកទាំងងងឹតងងុល និងពោលពាក្យតាមបែបអគតិ មានទស្សនៈចង្អៀតចង្អល់ ស្អប់ខ្ពើម និងប្រមាថជាតិកំណើតរបស់ខ្លួន ដែលជាសម្ដីបំផ្លើសផ្ទុយពីការពិត៕

បទល្មើសនេសាទនៅក្នុងខេត្តស្ទឹងត្រែង រយៈពេល៣ខែដើមឆ្នាំនេះមានការថមថយចុះ

2022/03/26 10:00:27 am        1927
ស្ទឹងត្រែង ៖ រយៈពេល៣ខែដើមឆ្នាំនេះ បទល្មើសនេសាទក្នុងខេត្តស្ទឹងត្រែង មានការថយចុះ ដោយមានការចូលរួមទប់ស្កាត់ពីអាជ្ញាធរក្នុងមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ ប្រជាសហគមន៍នេសាទ និងអ្នកសារព័ត៌មានផងដែរ។លោក ស្រី សំវិចិត្រ នាយខណ្ឌជលផលស្ដីទី ខេត្តស្ទឹងត្រែង បានឲ្យដឹងថា សកម្មភាព​បទល្មើស​នេសាទ ក្នុងខេត្តស្ទឹងត្រែងមានការថមថយច្រើន ក្រោយ​ពី​ការ​ចុះប្រតិបត្តិការ​រឹតបន្តឹង​អនុវត្តច្បាប់​ទៅលើក្រុមបក្សពួកដែលបានលួចប្រព្រឹត្តប្រើឧបករណ៍​នេសាទ​ល្មើសច្បាប់ ក្នុងតំបន់​ដែន​អភិរក្សត្រីមេពូជ ហើយកម្លាំងមន្ត្រីជលផល​សហការ​ជាមួយ​កម្លាំងប្រដាប់អាវុធ​ នៅឆ្នាំ២០២១ កន្លងទៅបានធ្វើការឃាត់ខ្លួន និងកសាសំណុំរឿង​បញ្ជូន​ទៅតុលាការ​ ១១ករណី​និង​បញ្ជូន​ទៅដាក់​ពន្ធនាគារ​ចំនួន២នាក់ ក​រណី​នេសាទដោយប្រើប្រាស់ឧបករណ៍ឆក់។លោក បន្តថា បច្ចុប្បន្នខណ្ឌជលផលខេត្តស្ទឹងត្រែង បាននិងកំពងយកចិត្តទុកដាក់ទៅលើការងារ​អនុវត្តច្បាប់ ​ការអភិរក្សធនធានជលផល​ ការងារសហគមន៍​នេសាទ ការងារ​វារីវប្បកម្ម​ការងារ​ស្រាវជ្រាវ​និង​កិច្ចសហប្រតិបត្តិការជាមួយស្ថាប័នពាក់ព័ន្ធផ្សេងទៀត។ សព្វថ្ងៃនេះ ធនធាន​ជលផល​ដែលកំពងទទួលរងគ្រោះថ្នាក់ មាន២៩ប្រភេទ​ ក្នុងនោះមានដូចជាត្រី រាជ ត្រីគល់រាំង ត្រីត្រសក់ ត្រីឆ្មាក្រពើ ត្រីក្បក ត្រីស្ទក់ ត្រីរមាស ត្រីខ្លា ត្រីកញ្ចុះក្របី ត្រីផ្សោត ត្រីត្រចៀកដំរីនិងត្រីកន្ត្រប់ខ្លា រួមទាំងប្រភេទត្រីប៉ាវ៉ាមុខ២ ត្រីប៉ាសុអ៊ីជាដើម។លោក ទំ និរ៉ូ ប្រធានមន្ទីរកសិកម្ម និងរុក្ខាប្រមាញ់ខេត្ត ​ក៏បានអំពាវនាវ គ្រប់​តួអង្គពាក់ព័ន្ធ​ទាំងអស់​ឲ្យចូលរួមផ្សព្វផ្សាយដល់ប្រជានេសាទទាំងអស់ ​បញ្ឈប់​ការលួច​ប្រើឧបករណ៍​ល្មើសដែលច្បាប់ បានហាមឃាត់​ ដូចជា គ្រឿងផ្ទុះ​ សារជាតិពុល ​ឧបករណ៍​ឆក់ក្ដៅ ឆក់ត្រជាក់ ដាយ្យកាត់ដងទន្លេ និងមងដែលច្បាប់ហាមឃាត់ជាដើម។ល។លោកប្រធានមន្ទីរបន្ដថា បច្ចុប្បន្ន បទល្មើសនេសាទក្នុងខេត្ត ​មានការថយចុះបន្តិចមែន បន្តែ​មន្ត្រីជំនាញនិងសហគមន៍​នេសាទ​រួមទាំងឆ្មាំទន្លេត្រូវតែ​បន្ត​សកម្មភាពចុះល្បាត​ជាប្រចាំ​ជាពិសេស​នៅតំបន់ដែនអភិរក្សត្រីមេពូជ​ ត្រូវចូលរួម​ទប់ស្កាត់​ឲ្យបាន ដើម្បី​ថែ​រក្សា​ពូជត្រីដែល​កំពុង​ប្រឈម​និងការផុតពូជជាង២០ប្រភេទ នៅក្នុងដងទន្លេមេគង្គលើ របស់ខេត្តស្ទឹងត្រែង៕ អត្ថបទ៖ មាស ផល្លា

បង្ក្រាបក្រុមឧក្រិដ្ឋជនគ្រឿងញៀន ៣នាក់ រឹបអូសគ្រឿងញៀនជាង ១០០ គីឡូក្រាម

2022/03/26 01:29:54 am        9436
ភ្នំពេញ ៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបក្រុមឧក្រិដ្ឋជនគ្រឿងញៀន ៣នាក់ រឹបអូសគ្រឿងញៀនជាង ១០០ គីឡូក្រាម នៅរាជធានីភ្នំពេញ ។  យោងតាមព័ត៌មានពីសមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន ដែល BTV ទទួលបាននារសៀលថ្ងៃទី២៥ មីនា បានឲ្យដឹងថា ដោយអនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនីយ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្តោមការសម្របសម្រួលពី លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះស្រាវជ្រាវ និងឈានទៅបង្ក្រាបដឹកជញ្ជូន រក្សាទុកសារធាតុញៀននៅ ៣ចំណុចផ្សេងគ្នាជាបន្តបន្ទាប់ ។ទី១៖ នៅចំណុច បណ្តោយផ្លូវជាតិ លេខ៤ បង្គោលគីឡូម៉ែតលេខ២៣ ទល់មុខរោងចក្រCPF ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ទី២៖ នៅចំណុច ផ្ទះលេខ២០ ផ្លូវលេខ១១ បុរីពិភពថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ទី៣៖ នៅចំណុចផ្ទះគ្មានលេខ (ជាប់ផ្ទះលេខ ១A២) ផ្លូវលំលេខ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ១-ឈ្មោះ LI YANG ភេទប្រុស ជនជាតិចិន (តៃវ៉ាន់) កើត១៩៨៨ លិខិតឆ្លងដែន (គ្មាន) ។ ២-ឈ្មោះ JEN HAO JUN ភេទប្រុស ជនជាតិចិន(តៃវ៉ាន់)កើត១៩៨៤ ឆ្លងដែន 360271474  ។ ៣-ឈ្មោះ CHEN POYEN ភេទប្រុស ជនជាតិចិន (តៃវ៉ាន់) កើត១៩៩៣ ឆ្លងដែន 307520541 ។ចាប់យកវត្ថុតាង កេតាមីន (Ketamine) ទម្ងន់ ៩៩ គ.ក្រ ៦០២,០៣ ក្រាម , អ៊ិចស្តាស៊ី (MDMA) ទម្ងន់ ៧ គ.ក្រ ៣៧៩ ក្រាម , មេតំហ្វេតាមីន (WY) ទម្ងន់ ១៩០ ក្រាមនីមេតាហ្សេប៉ាម (Nimetazepam) ទម្ងន់ ៧,២ ក្រាម សារធាតុញៀនសរុប ទម្ងន់ ១០៧ គ.ក្រ ១៧៨,២៣ក្រាម ។ចំពោះជនសង្ស័យ ព្រមទាំងវត្ថុតាងចាប់យកសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀនបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕

កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​​កូវីដ១៩ ចំនួន ៥៩នាក់ប្រភេទអូមីក្រុងទាំងអស់

2022/03/25 06:52:16 pm        572
ភ្នំពេញ៖ ​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​នេះ បានប្រកាស​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ៥៩នាក់​ទៀត ត្រូវ​បាន​​ឆ្លង​មេរោគ​កូវីដ-១៩ ​ជាប្រភេទអូមីក្រុងទាំងអស់​ ក្នុងនោះ ឆ្លងក្នុងសហគមន៍ ៥៩នាក់ ។ក្រសួង​ បាន​បញ្ជាក់ទៀត​ថា មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ ពុំមាននោះទេ ​នៅថ្ងៃនេះ ។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ៣,០៥៤នាក់​ ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​ សរុប​បាន​កើន​ឡើង​ដល់ ១៣៥,៣៤៤នាក់​នៅ​ទូទាំង​ប្រទេស។ក្រសួង​សុខាភិបាល ​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១៣១,៣១៣ នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​៕

គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២៤ ខែមីនា កើតឡើង៩លើក(ស្លាប់៣នាក់ និងរបួស១២នាក់)

2022/03/25 02:18:30 am        4161
ភ្នំពេញ៖ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានឲ្យថា នៅថ្ងៃទី២៤ ខែ មីនានេះ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកើតឡើងចំនួន៩លើក បណ្តាលឲ្យស្លាប់ ៣នាក់ និងរបួស ១២នាក់ ក្នុងនោះរបួសធ្ងន់ ៩នាក់ និងស្រាល ៣នាក់ ។គ្រោះថ្នាក់ចរាចរណ៍នេះ កើតនៅរាជធានី ខេត្ត ចំនួន ៤ មានដូចជាៈ ខេត្តកំពង់ចាម របួស៣នាក់ , ក្រចេះ ស្លាប់១នាក់ , ភ្នំពេញ ស្លាប់១នាក់ និងរបួស ៦នាក់ និងខេត្តពោធិសាត់ ស្លាប់ ១នាក់ និង របួស ៣នាក់៕

កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​​កូវីដ១៩ ចំនួន ៦៣នាក់ប្រភេទអូមីក្រុងទាំងអស់

2022/03/24 06:47:02 pm        371
ភ្នំពេញ៖ ​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​នេះ បានប្រកាស​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ៦៣នាក់​ទៀត ត្រូវ​បាន​​ឆ្លង​មេរោគ​កូវីដ-១៩ ​ជាប្រភេទអូមីក្រុងទាំងអស់​ ក្នុងនោះ ឆ្លងក្នុងសហគមន៍ ៦១នាក់ ។ក្រសួង​ បាន​បញ្ជាក់ទៀត​ថា មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ ចំនួន២នាក់ មិនបានចាក់វ៉ាក់សាំង ។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ៣,០៥៤នាក់​ ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​ សរុប​បាន​កើន​ឡើង​ដល់ ១៣៥,២៨៥នាក់​នៅ​ទូទាំង​ប្រទេស។ក្រសួង​សុខាភិបាល ​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១៣១,២១៦ នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​៕

កម្លាំងចម្រុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទលើបឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង

2022/03/24 05:18:10 pm        2438
កំពង់ឆ្នាំង៖ កម្លាំងនគរបាលជាតិនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ប្រមាណជាង៥០នាក់ និងកម្លាំងជលផលខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង១៥នាក់ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ចាប ចន្ថា ស្នងការង និងលោក ប្រាក់ លាងហួ អនុប្រធានមន្ទីរកសិកម្មខេត្ត នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ បានចេញប្រតិបត្តិការបង្រ្កាបបទល្មើសនៅក្នុងស្រុកបរិបូណ៌ ស្រុកកំពង់លែង ស្រុកជលគីរី។បទល្មើសនេសាទដែលត្រូវបង្ក្រាបនាព្រឹកនេះ គឺសម្រាស់ របាំងសាច់អួនវែងៗ និងរបាំងស្បៃមុងដែលមានឈ្មួញធំៗមួយចំនួននៅពីក្រោយ៕

ទិវាពិភពលោកកំចាត់រោគរបេងឆ្នាំនេះ ធ្វើឡើងក្រោមប្រធានបទ “វិនិយោគ ដើម្បីបញ្ចប់ការរាតត្បាលជំងឺរបេង គឺសង្គ្រោះជីវិត”

2022/03/24 04:55:33 pm        397
ភ្នំពេញ៖ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី២៤ ខែមីនានេះ បានអញ្ជើញចូលរួមក្នុងទិវាពិភពលោកកំចាត់រោគរបេង ២៤ មីនា ឆ្នាំ២០២២ ក្រោមប្រធានបទ “វិនិយោគ ដើម្បីបញ្ចប់ការរាតត្បាលជំងឺរបេង គឺសង្គ្រោះជីវិត”។ការប្រារព្ធទិវានេះធ្វើឡើងនៅមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន ដោយមានការអញ្ចើញចូលរួមពីលោកស្រីវេជ្ជបណ្ឌិត លី អាយលែន ប្រធានអង្គការសុខភាពពិភពលោក ប្រចាំព្រះរាជាណាចក្រកម្ពុជា លោកស្រី ណែនស៊ី អឺសលីក នាយិការបេសកកម្ម របស់ទីភ្នាក់ងារសហរដ្ឋអាមេរិក ដើម្បីអភិវឌ្ឍន៍អន្តរជាតិប្រចាំព្រះរាជាណាចក្រកម្ពុជា និងអ្នកពាក់ព័ន្ធផ្សេងៗមួយចំនួនទៀតផងដែរ៕

មន្ត្រីនគរបាលដែលប្រើហិង្សាលើកូនចុង ត្រូវសមត្ថកិច្ចចាប់ខ្លួន

2022/03/23 03:26:37 pm        12101
សៀមរាប៖ មន្ត្រីនគរបាលម្នាក់ បម្រើការងារនៅការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដែលត្រូវចោទប្រកាន់ថា បានប្រើអំពើហិង្សាទៅលើកូនចុងនោះ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ ខ្លួនបានហើយ កាលពីយប់ថ្ងៃទីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២នេះ។ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា មន្ត្រីរូបនោះមានតួនាទីជាព្រិន្ទបាលឯកឈ្មោះលក្ខិណា វីរៈរិទ្ធ ភេទប្រុស អត្តលេខ71848 ឋានៈនាយរងផ្នែកគ្រប់គ្រងសហគ្រាសគ្រឹះស្ថាន និងកម្លាំងភ្នាក់ងារ​សន្តិសុខឯកជន ការិយាល័យគ្រប់គ្រងសន្តិសុខឯកជន មានទីលំនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។សមត្ថកិច្ច បានបន្តថា មន្ត្រីនគរបាលរូបនេះ ត្រូវសមត្ថកិច្ចនាំខ្លួនពីសាលានគរបាលជាតិមិត្តភាព កម្ពុជា-វៀតណាម ក្នុងខេត្តកំពង់ស្ពឺ ទីដែលជននេះកំពុងរៀនវគ្គបំប៉នជំនាញសន្តិសុខផ្ទៃក្នុង ។បើតាមសមត្ថកិច្ច ឱ្យដឹងថា កាលពីថ្ងៃទី១៨ ខែមីនាឆ្នាំ២០២២ លោក​ព្រិន្ទបាល​ឯក លក្ខិណា វីរៈរិទ្ធ និងម្តាយ ព្រមទាំងកុមារីជនរងគ្រោះ បាននាំគ្នាទៅលេងនៅឯខេត្តព្រះសីហនុ ធ្វើដំណើររៀងៗខ្លួន ដើម្បីទៅជួបគ្នា។ នៅពេលជួបគ្នា លោក លក្ខិណា វីរៈរិទ្ធ បានធ្វើសុំពរកុមារីជនរងគ្រោះ តែកុមារី​មិន​ព្រមស្រាប់តែក្រោយមក ជនបង្កបានធ្វើសកម្មភាពខាំ និងដាល់ទៅលើកុមារី ជាច្រើនកន្លែង លើរាងកាយ។ នៅពេលម្តាយមក ស្រាប់តែគេឆ្លើយដោះសារថា ខាំ​ព្រោះខ្នាញ់ពេក។នៅថ្ងៃទី១៩ ខែមីនានេះ លោក លក្ខិណា វីរៈរិទ្ធ ​បានឈ្លោះគ្នាជាមួយម្តាយក្មេងរងគ្រោះ ដែល​ក្នុងថ្ងៃ​នោះដដែល​ ជនបង្ក ​បានធ្វើសកម្មភាពខាំ និងវាយលើកុមារីបន្ថែមទៀត នៅពេល​ម្តាយជន​រងគ្រោះមិននៅ ធ្វើឲ្យកុមារីទន់ខ្លួន និងអស់កម្លាំង រើបំរាស់។នៅថ្ងៃទី២០ខែមីនានេះ ម្តាយក្មេងរងគ្រោះ បានទាក់ទងរកមិត្តភក្កិ ឲ្យមកទទួលខ្លួន និងកូន ចាក​ចេញ​ពីខេត្តព្រះសីហនុ។ រីឯជនបង្ក បានធ្វើដំណើរតាមឡានក្រុងមកសាលា​នគរបាលជាតិ​មិត្តភាព កម្ពុជា-វៀតណាម ។សមត្ថកិច្ច បានបន្តថា បន្ទាប់នាំខ្លួនពីខេត្តកំពង់ស្ពឺ ​មកកាន់ខេត្តសៀមរាប ​ទាំងយប់នោះ ​នៅព្រឹក ថ្ងៃទី២៣ ខែមីនានេះ ​សមត្ថកិច្ចកំពុងសួរនាំជនសង្ស័យនេះ​ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ស៊ីរី និងធនាគារពិភពលោកព្រមព្រៀងបង្កើតមូលនិធិស្តារប្រទេសស៊ីរីឡើងវិញ
10/19/2026 04:10 PM
តៃវ៉ាន់ បញ្ជាក់​ថា ខ្លួន​បាន​បណ្តេញនាវាចិន ១៦គ្រឿង ពាក់ព័ន្ធនឹង «សកម្មភាពរំខាន​នៅ​ដែន​សមុទ្រ»
10/19/2026 04:10 PM
អារ៉ាប៊ីសាអ៊ូឌីតរាយការណ៍ពីការវាយប្រហាររបស់ក្រុមហ៊ូទីលើខ្លួន ខណៈអេហ្ស៊ីបកំពុងថ្លឹងថ្លែងផ្តល់ជំនួយយោធា
10/19/2026 04:10 PM
រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
10/19/2026 04:10 PM
លោក Lavrov ៖ រុស្ស៊ីកំពុងស្វែងរកមធ្យោបាយដោះស្រាយជម្លោះរវាងអារ៉ាប៊ីសាអ៊ូឌីត និងក្រុមហ៊ូទី
10/19/2026 04:10 PM
ផ្ទះពលរដ្ឋប៉ាឡេស្ទីន ៣.៩១៧ ខ្នង ត្រូវបានវាយកម្ទេចនៅទីក្រុងហ្ស៊េរុយសាឡឹមខាងកើត ចាប់តាំងពីឆ្នាំ ១៩៦៧
10/19/2026 03:10 PM
លោក​ Lula និងលោក​ Bolsonaro ប៉ះសម្ដី​គ្នា អំឡុង​ការជជែកដេញដោលមុន​ការបោះឆ្នោតនៅប្រេស៊ីល
10/19/2026 03:10 PM
នាយករដ្ឋមន្ត្រីអាល់បានីបដិសេធមិនលាលែងពីតំណែង ខណៈការតវ៉ាហិង្សាឈានចូលដល់ថ្ងៃទី៦
10/19/2026 03:10 PM
អ៊ីរ៉ង់៖ នាវាដឹកប្រេងមួយគ្រឿងដែលបំពានបានផ្ទុះក្រោយបុកគ្រាប់មីននៅច្រកសមុទ្រ Hormuz
10/19/2026 03:10 PM
អ៊ុយក្រែនបាញ់ដ្រូនជាង ១.០០០ គ្រឿងទៅរុស្ស៊ី ខណៈលោក ត្រាំ និងលោក ហ្សេឡិនស្គី បន្តជម្លោះពាក្យសម្តី
10/19/2026 03:10 PM