ភ្ជុំបិណ្ឌ៣ថ្ងៃ គ្រោះថ្នាក់ចរាចរណ៍សម្លាប់អ្នកដំណើរជាង ២០នាក់ របួសធ្ងន់ស្រាលជាង ១០០នាក់
គិតត្រឹមខែកញ្ញាឆ្នាំ២០២៦នេះ មន្ត្រីនគរបាល ៧៧នាក់ត្រូវវិន័យធ្ងន់ធ្ងរដោយសារ Online Scams ខណៈជនជាតិខ្មែរ និងបរទេសជិត ៥ពាន់ទៀតត្រូវជាប់ឃុំ
សមត្ថកិច្ចឃាត់ខ្លួនជនបរទេស៣នាក់ ក្រោយរកឃើញសារធាតុញៀនប្រភេទកញ្ឆាជាង ១០០ដុំ ពេលត្រៀមចាកចេញពីកម្ពុជាតាមយន្តហោះ
ករណីបុរសម្នាក់ឡើងលើ​ផ្លូវ​ល្បឿ​ន​លឿនPK54 យក​ដែក​ដាក់​ទទឹង​ផ្លូវ​ត្រូវ​បាន​សមត្ថ​កិច្ច​នគរបាលស្រាវជ្រាវបង្រ្កាបបានហើយ

សន្តិសុខ និង សង្គម

រដ្ឋបាលរាជធានីភ្នំពេញ បានបន្តអ៊ុតគំនូសសញ្ញាចរាចរណ៍ ដែលរលប់ឡើងវិញ នៅ​មហាវិថីហ្សាហារឡាលនេហ៍រុ

2021/10/19 11:26:56 pm        614
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញនោតែបន្តយ៉ាងយកចិត្តទុកដាក់ពីបញ្ហា ការខូចផ្លូវ​ការរលប់គំនូស​សញ្ញា​ចរាចរណ៍​ការកក់ស្ទះចរាចរណ៍ និងរៀបចំសណ្ដាប់ធ្នាប់នៅ​តាមបណ្ដាមហាវិថីតូចធំ​ និង​ផ្លូវតូចៗ មួយចំនួនធំក្នុងមូលដ្ឋានទាំង១៤ខណ្ឌ ដើម្បីកាត់បន្ថយការកក់ស្ទះចរាចរណ៍ និង​លើកសោភ័ណភាពទីក្រុងផងដែរ។ជាក់ស្ដែងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ សកម្មភាព​អ៊ុត​គំនូស​សញ្ញាចរាចរណ៍ របស់រដ្ឋបាល​រាជ​ធានី​ភ្នំពេញ បាននិងកំពុងអ៊ុតគំនូសចរាចរលើដង មហាវិថីហ្សាហារឡាលនេហ៍រុ ចំណុចស្តុបដេអ៊ិន មូលដ្ឋានសង្កាត់វាលវង់ និងសង្កាត់ផ្សារដេប៉ូទី៣ ព្រំប្រទល់ខណ្ឌទួលគោក និងខណ្ឌ៧មករា។មន្រ្តីជំនាញ បានបញ្ជាក់ថា ដោយសង្កេតឃើញថា នៅតាមបណ្ដោយមហាវិថីហ្សាហារឡាលនេហ៍រុ មួយកំណាតនេះ គំនូសសញ្ញាចរាចរណ៍មានការរលប់បាត់ស្ទើទាំងស្រុង ដូច្នេះរដ្ឋបាល​រាជ​ធានី​ភ្នំពេញ បានចាត់កម្លាំងចុះអ៊ុតគំនូសសញ្ញាថ្មីឡើងវិញ ដើម្បីអោយបងប្អូនប្រជាពលរដ្ឋងាយ​ស្រួល​ក្នុងការបញ្ជាយានយន្ត៕អត្ថបទ៖ កុម្ភះ

លោកអធិការស្រុកប្រាសាទបាគង ត្រូវពលរដ្ឋ និងមន្ដ្រីរបស់ខ្លួន​ប្ដឹងដកតំណែង​ ដោយសារ​ពុករលួយ​ និងគ្មាសមត្ថភាព

2021/10/19 04:08:03 pm        373
សៀមរាប ៖ លោកអធិការស្រុកប្រាសាទបាគង ខេត្ដសៀមរាប ត្រូវបានប្រជាពលរដ្ឋ និងមន្ត្រីរបស់ខ្លួនផ្ដិតមេដៃដាក់ពាក្យប្ដឹងទៅក្រសួងទៅមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិ ដោយទាមទារដកតំណែងពីអធិការរដ្ឋាននគរបាលស្រុកនេះចេញ ដោយចោទថា ប្រព្រឹត្ដិអំពើពុករលួយ និងគ្មានសមត្ថភាពបំពេញការងារ។ពាក្យបណ្ដឹងដែលមានស្នាមមេដៃផងនោះ បានប្ដឹងឈ្មោះលោក លឹម សម្បត្ដិ មុខងារអធិការនគរបាលស្រុកប្រាសាទបាគង ទៅសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងងមហាផ្ទៃ និងឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។យោងតាមពាក្យបណ្ដឹងដដែល បានឱ្យដឹងថា លោកវរសេនីយ៍ឯក លឹម សម្បត្តិ អធិការ​នៃអធិការដ្ឋាននគរបាល ស្រុកប្រាសាទបាគង រួមនិងបក្សពួក បានប្រព្រឹតអំពើពុករលួយស៊ីសំណូក និងគ្មានសមត្ថភាពធ្វើការងារបំរើប្រជាពលរដ្ឋផងដែរ ជាពិសេសពូកែ​គម្រាម​ទា​ប្រាក់​ពី​អ្នកលេង​ល្បែងស៊ីសង ខណៈដែលចាប់ជនសង្ស័យយកទៅសួរចំលើយដល់អធិការរដ្ឋាន។លិខិត បានបន្ដថា ចាប់តាំងពីលោកអធិការ លឹម សម្បត្តិ បានចូលមកកាន់មុខដំណែងជាអធិការ នគរបាលស្រុកប្រាសាទបាគង នៅក្នុងចុងឆ្នាំ២០១៩មកនោះ គឺលោកបានធ្វើ​អោយ​មន្ដ្រី​នគរបាល​ជាតិ នៅក្នុងអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង ទាំងមូលមានការបែកបាក់ សាមគ្គីភាព​ផ្ទៃក្នុង ដោយសារលោកអធិការ លឹម សម្បត្តិ ប្រកាន់យកបក្សពួកនិយម អួតអាងថា បើមន្ត្រីណា​ដែលចេះអែបអបរូបគាត់ គាត់នឹងការពារ ទោះមានកំហុសឆ្គងយ៉ងណាក៏មិនអាចដកបាន ព្រោះគាត់​មានខ្សែខ្នងធំៗ ចាំជួយខ្លួននៅពីក្រោយ ហើយបានប្រព្រឹត្តអំពើពុករលួយខុសច្បាប់ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។លោកអធិការរូបនេះ ដើរផឹកស៊ីជួបជុំប្រឆាំង នឹងប្រមុខរាជរដ្ឋាភិបាល ដែលបានដាក់ចេញនូវ ៣ការពារ និង ៣កុំ យ៉ាងសប្បាយចិត្ត ជាមួយបក្សពួករបស់ខ្លួនដោយមិនបានយកចិត្តទុកដាក់​ក្នុងការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានស្រុកប្រាសាទបាគង ដែលធ្វើអោយកើតមានបទល្មើសជាច្រើនជាបន្តបន្ទាប់។ ការកើតឡើងនូវអំពើចោរកម្ម លួច ឆក់ កាច់សោករម៉ូតូ គាស់សោរផ្ទះចូលយកទ្រព្យសម្បត្តិនៅក្នុងផ្ទះ កើតមានពាសពេញស្រុក ចុះបង្រ្កាបបនល្បែងស៊ីសងហើយជំរិតទាប្រាក់ចំនួន២០០ដុល្លារ ទៅ៣០០ដុល្លារក្នុងម្នាក់ ជាថ្នូរនិងការដោះលែងក្រៅប្រព័ន្ធតុលាកា ។លិខិតដដែល បានបន្ថែមថា មន្ត្រីណាដែលចង់ឡើងតួនាទី ឡើងសក្ដិ លោកអធិការរូបនេះ គឺហៅកូនចៅដែលជាមន្ត្រី របស់ខ្លួន ចូលក្នុងបន្ទប់របស់គាត់ ដើម្បី​ជំរិត​ទាប្រាក់។ជាមួយគ្នានោះ លោកអធិការរូបនោះ បានកោះហៅមេប៉ុស្តិ៍ទាំង៩ ក្នុងស្រុក មកប្រជុំដើម្បីតម្រូវយកប្រាក់ ដែល​ជាប្រាក់គោលនយោបាយភូមិឃុំមានសុវត្ថិភាពក្នុង១ប៉ុស្តិ៍ ៥០ម៉ឺនរៀល ដោយមិនអាចប្រកែកតវ៉ា​បានឡើយ។ដំឡើងអង់តែនវិទ្យុទាក់ទងប្រភេទអ៊ុយ តម្រូវយកប្រាក់ក្នុង១ ប៉ុស្តិ៍១០០ ដុល្លារ និងអធិការរងទទួលខ្លះ៥០ដុល្លាទៅ១០០ ដុល្លាជាកំហិត ហើយបើចង់ប្រើប្រាស់អាយកូមប្រភេទ​អង់តែន​ដែលកំពុងតែដំឡើងនេះទាល់តែទិញ តាម រយៈលោកអធិការក្នុងតម្លៃ២២ដុល្លាទើបគាត់​អនុញាត​អោយប្រើ។បន្ថែមលើសពីនោះ លោកអធិការ លឹម សម្បត្ដិ បានឲ្យលោកមេឃុំ គ្រប់ឃុំតម្រូវឲ្យ​ទិញវិទ្យុ​ទាក់ទង​យកមកប្រើក្នុងតម្លៃ៥០ដុល្លារ លោកមេឃុំខ្លះមិនសប្បាយចិត្តដោយសារ​តម្លៃខ្ពស់​ហួស​ជាង​ទីផ្សារ ។ ចំណែក ការចុះជួយតាមភូមិមានទំនាស់ជាមួយ មេឃុំ និងមេភូមិ ដោយយល់ថា​ មេភូមិ និងមេឃុំ​មិន​ចេះអោយតម្លៃដល់លោកអធិការ និងរកវិធីសាស្ដ្រដកភូមិចេញ បើមិនចេះ​អែបអប​ខ្លួន។លោក លឹម សម្បត្ដិ ក៏មិនបានអនុវត្តទៅតាមគោលការណ៍ និងបទបញ្ជារបស់ថ្នាក់ដឹកនាំ​ដែលបាន​ដាក់​ជូនផ្អែកតាមគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពឡើយ ។ ជាក់ស្ដែងលោកអធិការ លឹម សម្បត្តិ តែងតែប្រមូលប្រាក់ពីអាជីវករដែលប្រកបមុខរបរលក់ដូរ ដោយយកលេស​ថា យកមក​កសាងអង្គភាព។ការប្រព្រឹតទង្វើរទាំងអស់នេះហើយ ធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍ដល់មន្ដ្រីនគរបាល ដែលបាន​បំពេញ​ការងារជាច្រើនឆ្នាំកន្លងមកនោះ។ ពាក្យបណ្ដឹងបានស្នើសម្ដេចក្រឡាហោម ស ខេង និង ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ស្នងការនគរបាលខេត្ដសៀមរាប ផ្លាស់ប្ដូរតួនាទី លោក លឹម សម្បត្តិ ចេញពីអធិការ នគរបាលស្រុកប្រាសាទបាគង ដោយពុំមានសមត្ថភាពដឹកនាំនោះឡើយ។ទាក់ទងករណីនេះ លោក តេង ច័ន្ទណាត ស្នងការរដ្ឋាននគរបាលខេត្ដសៀមរាប មានប្រសាសន៍​តាម​ឡេក្រាមថា លោកមិនទាន់បានទទួលពាក្យបណ្ដឹងនៅឡើយទេ ។លោកថា ក្រោយពីទទួល​បាន​បណ្ដឹងហើយនោះ លោកនឹងចាត់តាំងឱ្យក្រុមការងារចុះស្រាវជ្រាវ​លើកបញ្ហានេះ៕អត្ថបទ ៖ ឈិត សាវី

ជំនន់ទឹកភ្លៀងកំពុងវាយប្រហារស្រុកចំនួន៥ នៅរតនគិរី ប៉ះពាល់ពលរដ្ឋជាង ២ពាន់គ្រួសារ

2021/10/19 10:34:30 pm        955
រតនគិរី ៖ ជំនន់ទឹកភ្លៀងកំពុងវាយប្រហារនៅស្រុកចំនួន៥ នៃខេត្តរតនគិរី ដោយប៉ះពាល់ប្រជាពលរដ្ឋចំនួនជាង ២ពាន់គ្រួសារ ហើយអាជ្ញាធរបានជម្លៀសពលរដ្ឋចំនួន ៧៧គ្រួសារ ទៅកាន់ទីទួលសុវត្ថិភាព ។ឯកឧត្តម ខៀវ កាញ៉ារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហោះក្នុងបណ្ដាញសង្គមថា ស្រុកទាំង៥ ដែលរងគ្រោះដោយទឹកជំនន់នោះ គឺស្ថិតនៅតាមបណ្តោយទន្លេស្រែពក និងទន្លេសេសាន ក្នុងនោះមានស្រុកលំផាត់ តាវែង អណ្តូងមាស កូនមុំ និងស្រុកអូរយ៉ាដាវ ។ឯកឧត្តម បានបន្តថា បញ្ហាទឹកជំនន់នេះ ធ្វើឲ្យប៉ះពាល់ផ្ទះសម្បែងពលរដ្ឋចំនួន ៩៨២ខ្នង,សាលារៀនចំនួន ៥ខ្នង, វត្តអារាមចំនួន ៣កន្លែង, តូបលក់ឥវ៉ាន់ចំនួន ៧៥តូប រោងជាងសិប្បកម្មផ្សេងៗចំនួន ១៣កន្លែង, ប៉ះពាល់ស្រែចំនួនជាង ១០០០ ហិកតា និងជម្លៀសសត្វពាហនៈទៅទីទួលសុវត្ថិភាពមួយចំនួន ។រដ្ឋមន្ត្រីក្រសួងព័ត៌មាន បន្ថែមថា ទឹកជំនន់បានលិចលង់ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ រួមមាន ផ្លូវក្រាលគ្រួសក្រហមប្រវែង ១៥.៦០០ម៉ែត្រ, ស្ពានបេតុងចំនួន ១១កន្លែង, លូកាត់ផ្លូវចំនួន ១១កន្លែង និងខូចខាត ១កន្លែង, អណ្តូងស្នប់ចំនួន ៩៣អណ្តូង, អណ្តូងលូចំនួន ៣៦៨អណ្តូង និងបង្គន់អនាម័យចំនួន ៤៨១បង្គន់ ៕

រថយន្តធន់ធំសណ្ដោងរបស់ ផែស្ងួតសូងួន បុកមនុស្សស្លាប់២នាក់ ខណៈពេលម៉ូតូកំពុងឈប់ស្ដុប

2021/10/19 09:57:35 pm        408
ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបង្ករឡើងពីរថយន្តធន់ធំសណ្ដោងរបស់ ផែស្ងួតសូងួន បានបុកមនុស្សស្លាប់២នាក់ ខណៈពេលម៉ូតូកំពុងឈប់ស្ដុប ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង០៨ និង៤០នាទីព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ នៅចំណុចស្តុបស្ពាន លី យ៉ុងផាត់ តាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងភូមិកណ្តាល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។អ្នកបើកបររថយន្តធន់ធំសណ្ដោងមានឈ្មោះ ឈុំ ធារាជ អាយុ ២៩ឆ្នាំ មុខរបរ អ្នកបើកបររថយន្ត​របស់​ផែស្ងួត សូ ងួន ស្នាក់នៅឃុំសំរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ចំណែកឯរងគ្រោះទាំង​ ២នាក់មានឈ្មោះ​ អ៊ែល​ ពិន​ អាយុ​ ៣៥ឆ្នាំ​ និងម្នាក់ទៀតឈ្មោះ​ ទី​ ម៉ឺនចំណាន​ អាយុ​ ២៥ឆ្នាំ​ អ្នកទាំង​ ២នាក់​ មានមុខរបរ​ មុខរបរ​ កម្មករសំណង់​ បច្ចុប្បន្ន​អ្នកទាំង​២នាក់ស្នាក់នៅភូមិផ្សារលិច​ សង្កាត់ព្រែកព្នៅ​ ខណ្ឌព្រែកព្នៅ​ រាជធានី​ភ្នំពេញ​។យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេ​បាន​ឃើញ​រថយន្តដឹកទំនិញរបស់ក្រុមហ៊ុនថែស្ងួត សូងួន បានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន ខណៈពេលជិះមកដល់ត្រង់ចំណុចកន្លែងកើតហេតុ ស្រាប់តែបុកជាមួយនឹងរថយន្តមួយគ្រឿង ម៉ាក លុចស៊ីស NX200T ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BM-2778 ធ្វើដំណើរស្របទិសគ្នាជាមួយនឹងរថយន្តបង្ក ភ្លាមៗនោះ ស្រាប់តែរថយន្ត​បង្ក​បានរេចង្កូតមកស្ដាំដៃទៅបុកម៉ូតូ មួយគ្រឿងទៀត ម៉ាក ហុងដាឌ្រីមសង់ សេ១២៥ ស៊េរី១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FX-9690 ជិះគ្នា ២នាក់ស្របទិសគ្នាបណ្ដាល​ឲ្យបុរស​២នាក់​ស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង។ បន្ទាប់ពីកើតហេតុ កៃកុងរថយន្តធន់ធំ ត្រូវបានកម្លាំង​សមត្ថកិច្ចដែលប្រចាំការនៅខាងក្រោមស្ពាន លី យ៉ុងផាត់ ធ្វើការឃាត់ខ្លួនបានភ្លាមៗផងដែរ។ក្រោយពេលកើតហេតុ​ កម្លាំងសមត្ថកិច្ចខណ្ឌ​ បានធ្វើការទំនាក់ទំនងទៅកាន់​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍ជើង​គោក​ ឲ្យមកធ្វើការវាស់វែងយករថយន្តបង្ក ​និងរថយន្ត​រងគ្រោះ​ ព្រមទាំងម៉ូតូ​ ទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ជើងគោក​ នៃស្នងការនគរបាលរាជធានីភ្នំពេញ​ ដើម្បីដោះស្រាយតាមនីតិវិធី។ ចំណែកសពត្រូវបាននគរបាលប្រគល់ជូន​សាច់ញាតិ​ធ្វើ​បុណ្យ​តាម​ប្រពៃណី៕អត្ថបទ៖ កុម្ភះ

កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ ១៧៥នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​អ្នក​ជំងឺ​២៧១នាក់​ទៀត​ ត្រូវ​បាន​​ព្យាបាល​ជា​សះ​ស្បើយ

2021/10/19 01:01:48 pm        468
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​១៧៥នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន ២៧១នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន ១៤១នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ៣៤នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស១១នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់ ២ ៦៨១នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ១១១ ៤២០នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ១១៧ ០៣៥នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ ១៩៥នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​អ្នក​ជំងឺ​២៧៩នាក់​ទៀត​ ត្រូវ​បាន​​ព្យាបាល​ជា​សះ​ស្បើយ

2021/10/18 07:19:13 pm        475
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​១៩៥នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន ២៧៩នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន ១៧៣នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ២២នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស១២នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់ ២ ៦៧០នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ១១១ ១៤៩នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ១១៦ ៨៦០នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ ២៥៨នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​អ្នក​ជំងឺ​៤០៥នាក់​ទៀត​ ត្រូវ​បាន​​ព្យាបាល​ជា​សះ​ស្បើយ

2021/10/17 06:56:17 pm        420
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​២៥៨នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន ៤០៥នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន ២៣៤នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ២៤នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស២៤នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់ ២ ៦៥៨នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ១១០ ៨៧០នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ១១៦ ៦៦៥នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ ២៦៧នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​អ្នក​ជំងឺ​៣១១នាក់​ទៀត​ ត្រូវ​បាន​​ព្យាបាល​ជា​សះ​ស្បើយ

2021/10/16 07:32:56 pm        523
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​២៦៧នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន ៣១១នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន ២៥១នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ១៦នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស២៤នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់ ២ ៦៣៤នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ១១០ ៤៦៥នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ១១៦ ៤០៧នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

ឆ្លង​ចរន្តអគ្គិសនី​ ឆេះផ្ទះប្រជាពលរដ្ឋជាន់ទី១ ខូចខាត​សម្ភារៈអស់មួយចំនួន នៅខណ្ឌបឹងកេងកង

2021/10/15 12:52:34 pm        532
ភ្នំពេញ ៖​ អគ្គីភ័យឆាប់ឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែងនៅជាន់ទី១ បានបង្កការភ្ញាក់ផ្អើល ដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចចេញជួយអន្តរាគមន៍ទាន់ពេល និងមិនរាលដាលដល់ផ្ទះជិតខាងនោះឡើយ។ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង ៩និង៤០នាទីព្រឹក ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១នេះ ស្ថិតនៅចំណុចផ្ទះជួល តាមបណ្តោយផ្លូវព្រះនរោត្តមពក្រុម៦៨ភូមិ៥បសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកើតហេតុ ខណៈដែលពីរនាក់ប្តីប្រពន្ធពួកគាត់កំពុង​តែស្នាក់នៅក្នុងបន្ទប់ជួលរបស់គាត់ នៅជាន់ទី ១ ក៏ស្រាប់តែទុស្សេខ្សែរភ្លើងហុយផ្សែង និងបែកផ្កាភ្លើងនៅតុដាក់កុំព្យូទ័រមួយជាកន្លែងធ្វើការរបស់គាត់។ ភ្លាមនោះ ពួកគាត់រត់ចេញ​មកខាងក្រៅ​បន្ទប់ស្រែកឲ្យគេជួយ ទើបបានបង្ករការភ្ញាក់ផ្អើលទៅដល់អ្នកនៅក្បែរខាង និង​កម្លាំងមានសម្ថកិច្ចខណ្ឌបឹងកេងកង ចុះមកដល់កន្លែងកើតហេតុភ្លាមៗ ដើម្បីជួយអន្តរាគមន៍។ តាមប្រភពដដែល បានបន្តទៀតថា ពេលដែលកម្លាំងមានសម្ថកិច្ចបានចុះមកដល់ក៏បានជួយ​អន្តរាគមន៍​យកបំពង់ពន្លត់អគ្គិភ័យទៅជួយធ្វើការបាញ់ពន្លត់ តែដោយសារតែខ្លាចក្រែងភ្លើងឆេះ​រីករាលដាលកាន់តែធំ និងដល់ផ្ទះអ្នកដ៏ទៃ ហើយបានទាក់ទងហៅរថយន្តពន្លត់អគ្គិភ័យ របស់​ការិយាល័យពន្លត់អគ្គីភ័យនៃស្នងការនគរបាលរាជធានីភ្នំពេញ មកជួយ​អន្តរាគមន៍​បាញ់ទឹក​ពន្លត់ផងដែរ។លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ចំពោះមូលហេតុ​ នៃការឆាបឆេះ​ បណ្តាលមកពីការ​ឆ្លងចរន្តអគ្គិសនី​។ ក្នុងហេតុការណ៍មួយនេះ បណ្តាលឲ្យឆាបឆេះ​ ថ្មបេតុង ដែលមានទំហំ​ ៤ម៉ែត្រគុណ៤ម៉ែត្រ​ ​ខូចខាតសម្ភារៈ​​ប្រើប្រាស់អស់មួយចំនួន​ នឹងពុំបណ្តល​ឲ្យ​ឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។សម្រាប់ប្រតិបត្តិការសង្គ្រោះវិញ សមត្ថកិច្ចប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន​ ៥គ្រឿង ប្រើប្រាស់ទឹកអស់​ ៣ឡាន ស្មើរនឹង ១២ម៉ែត្រគូប​,​ រថយន្តជំនួយមកក្រសួងមហាផ្ទៃ ចំនួន ២គ្រឿង ពុំប្រើប្រាស់ទឹក​ទើបរលត់ទាំងស្រុង នៅវេលាម៉ោង​ ១០និង០០នាទីព្រឹក​នាថ្ងៃដដែរ៕អត្ថបទ៖ កុម្ភះ

កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ ២៦៥នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​អ្នក​ជំងឺ​៤៩៩នាក់​ទៀត​ ត្រូវ​បាន​​ព្យាបាល​ជា​សះ​ស្បើយ

2021/10/15 07:00:47 pm        374
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​២៦៥នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន ៤៩៩នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន ២៤៧នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ១៨នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស២៦នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់ ២ ៦១០នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ១១០ ១៥៤នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ១១៦ ១៤០នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

PSG បំបាក់ Barcelona ៤-២ ខណៈ Man City ឈ្នះ AEK Athens ៥-១ ដោយ Foden ស៊ុត Hat-Trick
10/21/2026 02:10 PM
គ្រួសារមានជីវភាពក្រីក្រពុះពារបញ្ជូនកូនទៅរៀនដើម្បីកែប្រែអនាគត ក្រោមជំនួយបន្ថែមពីរាជរដ្ឋាភិបាល
10/21/2026 02:10 PM
ក្រសួងការងារ និង ILO-Korea បន្តពង្រីកយុទ្ធនាការបណ្តុះបណ្តាលសុវត្ថិភាព និង​សុខភាព​ការងារ​ដល់​គ្រឹះស្ថាន TVET
10/21/2026 02:10 PM
អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យអាជ្ញាធរមូលដ្ឋាន និងមន្ទីរពាក់ព័ន្ធបន្តយកចិត្តទុកដាក់ចំពោះមនុស្សវ័យចាស់ ដោយត្រូវដោះស្រាយភ្លាមៗពេលមនុស្សវ័យចាស់ត្រូវការ និងខ្វះខាតអ្វីមួយ
10/21/2026 02:10 PM
នគរបាល​បំពាក់កាមេរ៉ានៅតាមគោលដៅអនុវត្តច្បាប់ចរាចរណ៍ ជំរុញ​ប្រសិទ្ធភាព​នៃ​ការ​អនុវត្ត​ច្បាប់
10/21/2026 02:10 PM
កម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួម​ចំណែក​អភិវឌ្ឍ​វិស័យ​កីឡា​ក្នុង​តំបន់​អាស៊ាន​
10/21/2026 02:10 PM
រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល៖ ការដឹកទំនិញតាមផ្លូវអាកាសចេញចូលកម្ពុជាបន្តកើនឥតឈប់ឈរ​
10/21/2026 02:10 PM
ក្រសួងបរិស្ថាន ផ្តល់​កូន​ឈើ​ចំនួន​១​ម៉ឺន​ដើម​ដល់​គណបក្ស​សម្ព័ន្ធ​ភាព​សម្រាប់​យក​ទៅ​ដាំ​នៅភូមិរង់ចាំ
10/21/2026 01:10 PM
សម្ដេចធិបតី ស្វាគមន៍ការឆ្លើយតបជាវិជ្ជមានរបស់លោក អ៊ុំ សំអាន ទៅនឹងការអញ្ជើញ និង​ដាក់​ចេញ​លក្ខ​ខណ្ឌ​មួយចំនួនសម្រាប់ការជួបជជែកផ្ទៀងផ្ទាត់គ្នាដែលនឹងកើតមាននៅពេលខាងមុខ
10/21/2026 01:10 PM
ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ធ្លាក់ចុះបន្តិចវិញ ចាប់ពីថ្ងៃទី២១ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦
10/21/2026 01:10 PM