ភ្ជុំបិណ្ឌ៣ថ្ងៃ គ្រោះថ្នាក់ចរាចរណ៍សម្លាប់អ្នកដំណើរជាង ២០នាក់ របួសធ្ងន់ស្រាលជាង ១០០នាក់
គិតត្រឹមខែកញ្ញាឆ្នាំ២០២៦នេះ មន្ត្រីនគរបាល ៧៧នាក់ត្រូវវិន័យធ្ងន់ធ្ងរដោយសារ Online Scams ខណៈជនជាតិខ្មែរ និងបរទេសជិត ៥ពាន់ទៀតត្រូវជាប់ឃុំ
សមត្ថកិច្ចឃាត់ខ្លួនជនបរទេស៣នាក់ ក្រោយរកឃើញសារធាតុញៀនប្រភេទកញ្ឆាជាង ១០០ដុំ ពេលត្រៀមចាកចេញពីកម្ពុជាតាមយន្តហោះ
ករណីបុរសម្នាក់ឡើងលើ​ផ្លូវ​ល្បឿ​ន​លឿនPK54 យក​ដែក​ដាក់​ទទឹង​ផ្លូវ​ត្រូវ​បាន​សមត្ថ​កិច្ច​នគរបាលស្រាវជ្រាវបង្រ្កាបបានហើយ

សន្តិសុខ និង សង្គម

សមត្ថកិច្ចទប់ស្កាត់ពលរដ្ឋខ្មែរជិត២០០នាក់ បម្រុងលួចឆ្លងដែនទៅប្រទេសថៃ ខណៈមេខ្យល់ត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់

2021/10/14 10:06:44 pm        696
បាត់ដំបង ៖ កម្លាំងសមត្ថកិច្ចការពារព្រំដែនក្នុងភូមិសាស្រ្តខេត្តបាត់ដំបង បានធ្វើការទប់ស្កាត់ពលរដ្ឋខ្មែរជិត២០០នាក់ បម្រុងលួចឆ្លងដែនខុសច្បាប់ ទៅរកការងារធ្វើនៅប្រទេសថៃ ខណៈមេខ្យល់ត្រូវបានកំណត់មុខសញ្ញា ឃាត់ខ្លួនបានជាបន្តបន្ទាប់ និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់ផងដែរ។លោក សុខ គឹមខុន អភិបាលស្រុកកំរៀង បានថ្លែងឲ្យដឹងថា ក្នុងរយៈពេល២ថ្ងៃ កងកម្លាំងវរៈនគរបាលការពារព្រំដែនគោកលេខ៨១៩ បានធ្វើការឃាត់ខ្លួនពលរដ្ឋខ្មែរចំនួន១៨៨នាក់ ដែលត្រូវបានមេខ្យល់រៀបចំនាំចេញឆ្លងដែនទៅប្រទេសថៃដោយច្បាប់។ជាក់ស្ដែង​កាល​ពីពេលថ្មីៗនេះ កម្លាំងវរសេនាតូចការពារព្រំដែនគោកលេខ ៨១៩ សហការជាមួយ​កង​កម្លាំងកងពលពលតូចថ្មើជើងលេខ៥៣ និងកម្លាំងនគរបាល​នៃអធិការដ្ឋាន​​នគរបាល​ស្រុកកំរៀង បានស្ទាក់និងឃាត់ខ្លួនពលរដ្ឋខ្មែរជិត២០០នាក់ មានទាំងមនុស្សចាស់ ប្រុស ស្រី និងក្មេង​តូចៗ​ដែលត្រូវបានមេខ្យល់បម្រុងលួចនាំឆ្លងដែនទៅប្រទេសថៃ ហើយពួកគេភាគច្រើន​ជា​ប្រជាពលរដ្ឋដែលមកពីបណ្តាខេត្តតាកែវ និងខេត្តព្រៃវែង ក្នុងគោលបំណងលួចឆ្លងដែន ដើម្បី​ស្វែង​រកការងារធ្វើទាំងមិនបានគិតពីស្ថានភាពប្រទេសជិតខាងកំពុងមានវិបត្តិកូវីដ១៩។លោក បានបន្ថែមថា បន្ទាប់ពីទប់ស្កាត់ការលួចឆ្លងដែនរបស់ប្រជាពលរដ្ឋបានទាន់ពេលវេលា កម្លាំង​សមត្ថកិច្ចក៏បានបន្តស៊ើបអង្កេត ស្វែងរក និងឃាត់ខ្លួនមេខ្យល់ ម្ចាស់សំណាក់ និងអ្នកផ្ដល់​ទីតាំងឲ្យពលរដ្ឋស្នាក់នៅមុនលួចឆ្លងដែន ដើម្បីកសាងសំណុំរឿងបញ្ជូន​ទៅកាន់តុលាការចាត់​ការ​តាមនីតិវិធីច្បាប់។ចំពោះប្រជាពលរដ្ឋខ្មែរទាំងអស់ដែលកម្លាំងសមត្ថកិច្ចការពារព្រំដែនបានឃាត់ខ្លួននោះ បន្ទាប់​ពីសួរនាំ អប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់ការលួចឆ្លងដែនខុសច្បាប់ ពួកគេត្រូវបានអនុញ្ញាត​ឲ្យវិលត្រឡប់ទៅកាន់ស្រុកកំណើតវិញរៀងៗខ្លួនអស់ហើយ។ ដើម្បីចូលរួមទប់ស្កាត់​ការ​រីករាល​ដាលឆ្លងជំងឺកូវីដ១៩ ជាពិសេសប្រភេទដែលតា(Delta)នៅកម្ពុជា កងកម្លាំងចម្រុះការពារព្រំដែន​ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង បានធ្វើការ​ទំនាក់ទំនង និងសហការយ៉ាងជិតស្និទជាមួយភាគីថៃ ដើម្បីទប់ស្កាត់មិនឲ្យប្រជាពលរដ្ឋខ្មែរលបលួចឆ្លងដែនចូលទៅក្នុងទឹកដីថៃដោយមិនស្របច្បាប់៕

សមត្ថកិច្ច ឃាត់ខ្លួនអ្នកបើកបររថភ្លើង បុករថយន្ដដឹកកម្មករបណ្ដាល​ឲ្យមនុស្ស​ម្នាក់ស្លាប់​

2021/10/14 02:49:57 pm        1661
ព្រះសីហនុ៖ រថភ្លើងរត់ឆ្លងកាត់កំណាត់ផ្លូវជាតិលេខ៤ ដោយមិនដាក់ប៉ារ៉ាសបិតការឆ្លងកាត់ បានបុករថយន្ដសាំយ៉ុង១គ្រឿងពេញទំហឹងខ្ទាតទៅម្ខាង បណ្ដាលឲ្យមនុស្សម្នាក់រងរបួសធ្ងន់ និងរថយន្តរងការខូចខាតស្ទើរទាំងស្រុង ។ ករណីនេះ កើតឡើងត្រង់ចំណុច ក្បែរទីប្រជុំជនផ្សារវាលរេញ ស្ថិតនៅស្ថិតស្រុកព្រៃនប់ ខេត្ដព្រះសីហនុ កាលពីព្រឹកព្រលឹមថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១។សមត្តកិច្ចកិច្ចមូលដ្ឋាន បានឱ្យដឹងថា ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៦ ព្រឹកថ្ងៃទី១៣ ខែតុលានេះ នៅចំនុចផ្លូវរថភ្លើងកាត់ផ្លូវជាតិលេខ៤ ក្បែរទីប្រជុំជនផ្សារវាលរេញ ចន្លោះគីឡូម៉ែត្រលេខ១៨១-១៨២ ស្ថិតក្នុងភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រវាងរថយន្ត០១គ្រឿង ម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២T-៤៧៣០ ទិសដៅខេត្តព្រះសីហនុ-ភ្នំពេញ បានបើកឆ្លងផ្លូវជាតិលេខ៤ ចំណុចផ្លូវរថភ្លើងឆ្លងកាត់ ដោយគ្មានអ្នកបិតដាក់ប៉ារាស់ បញ្ជាឈប់ ក៏ត្រូវរថភ្លើងក្នុងទិសដៅពីខេត្តព្រះសីហនុ-ភ្នំពេញ បុកពេញទំហឹងខ្ទាតចេញពីផ្លូវតែម្តង។ករណីនេះ បណ្តាលឱ្យអ្នកបើកបររថយន្តឈ្មោះ ឈិន សុខជា ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរបើកបររថយន្តដឹកកម្មករ (មិនមានអ្នករួមដំណើរ) ទីលំនៅភូមិទួលទទឹង១ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (រងរបួសធ្ងន់ ហើយបានស្លាប់បាត់បង់ជីវិត បន្ទាប់ពីបាន​បញ្ជូន​ទៅសង្គ្រោះនៅគ្លីនិកឯកជនវាលរេញ)។បច្ចុប្បន្នសពអ្នករងគ្រោះ ត្រូវបានប្រគល់ឲ្យគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាង ត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីធ្វើ ការដោះស្រាយតាមនីតិវិធីច្បាប់។ចំពោះរថភ្លើង បានបន្តដំណើរទៅមុខទៀត ទៅឈប់នៅរ៉ាមានចំងាយប្រមាណជា ២គីឡូម៉ែត្រ ពីកន្លែងកើតហេតុ។ រថភ្លើងដែលធ្វើដំណើរចេញពីខេត្តព្រះសីហនុ-ទៅភ្នំពេញ ឆ្លងកាត់​ស្រុកព្រៃនប់ នៅមានបញ្ហាជួបគ្រោះថ្នាក់បន្តបន្ទាប់ ដែលកើតឡើងពីផ្លូវឆ្លងកាត់ ភាគច្រើនកើតមានចំណុចផ្លូវតូចៗ (ផ្លូវលំ) ចេញចូលធម្មតា ហើយលើកនេះ កើតឡើងផ្លូវធំ គឺលើផ្លូវជាតិ ដែលអាចនិយាយថាជាការធ្វេសប្រហែសរបស់អ្នកប្រើការ៕

ស្រ្តីម្នាក់កំពុងជិះម៉ូតូ ត្រូវជនសង្ស័យមួយក្រុមធ្វើសកម្មភាពឆក់ការបូបទាំងថ្ងៃ បណ្ដាលឲ្យដួលម៉ូតូ បែកមុខរងរបួសធ្ងន់

2021/10/14 08:20:53 pm        963
ភ្នំពេញ ៖ ជនសង្ស័យមួយក្រុមមាន២ម៉ូតូ គ្នាចំនួន០៤នាក់ ធ្វើសកម្មភាពឆក់ ការបូបពីស្រ្តីម្នាក់កំពុងជិះម៉ូតូ មិនបានសម្រេចបណ្ដាលឲ្យស្រ្តីដួលបោកក្បាល និងរងរបួសបែកមុខ រងរបួសធ្ងន់ធ្ងរ ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១១និង៥០នាទី ថ្ងៃត្រង់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ នៅចំណុចមុខមន្ទីរពេទ្យកុមារជាតិ តាមបណ្ដោយមហាវិថីសហព័ន្ធរុស្សី មូលដ្ឋានសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ស្រ្តីរងគ្រោះ មានឈ្មោះ ឃុន ភី ភេទស្រី អាយុ៤៦ឆ្នាំ មុខរបរលក់ពងទាកូន និងការស្នាក់នៅស្រ្តីរងគ្រោះមិនចាំដោយរងរបួសត្រង់ក្បាលធ្ងន់ធ្ងរខ្លាំងពេក។តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកលតហេតុស្រ្តីរងគ្រោះ ជិះម៉ូតូ ម៉ាកwave ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FA-4652 ធ្វើដំណើរតាមបណ្ដោយមហាវិថីសហព័ន្ធរុស្សី ក្នុងទិស​ដៅ​ពីលិចទៅកើត ខណៈមកដល់ចំណុចមុខមន្ទីរពេទ្យកុមារជាតិ ស្រាប់តែលេច​មុខក្រុមជនសង្ស័យ ចំនួន២ម៉ូតូ មានគ្នា០៤នាក់ ធ្វើដំណើរស្របទិសគ្នា ធ្វើសកម្មភាពឆក់ការបូប របស់ស្រ្តីកំពុងជិះ wave មិនបានសម្រេច (មិនដាច់ខ្សែរកាបូប) បណ្ដាលឲ្យម៉ូតូស្រ្តីរងគ្រោះដួលទាំងកម្រោល ធ្វើឲ្យស្រ្តីរងរបួសធ្ងន់ធ្ងរ បែកមុខ។ពាក់ព័ន្ធបញ្ហា អសន្តិសុខក្នុងមូលដ្ឋានខណ្ឌទួលគោកនេះដែរ បងប្អូនប្រជាពលរដ្ឋ បានលើកឡើងថា ករណីបែបនេះ កើតឡើងជាញឹកញាប់ ប៉ុន្តែសមត្ថកិច្ចខណ្ឌទួលគោក ដែលមានលោកវរសេនីយ៍ឯក សុខ ហេង អធិការនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក មិនដែលធ្វើការស្រាវជ្រាវ ឬបង្ក្រាបបានម្ដងណាឡើយ។ទទ្ទឹមនឹងនេះផងដែរ បងប្អូនប្រជាពលរដ្ឋ សំណូមពរដល់អាជ្ញាធរខណ្ឌទួលគោក ក៏ដូចជា​អាជ្ញាធរពាក់ព័ន្ធ ជួយពង្រឹង សន្តិសុខសុវត្ថិភាព បន្ថែមជូនដល់ប្រជាពលរដ្ឋផង ជាក់ស្ដែងដូចករណី​ខាងលើនេះ គឺក្រុមជនសង្ស័យធ្វើសកម្មភាពឆក់ទាំងថ្ងៃ និងតាមបណ្ដោយមហាវិថីធំៗ សម្រាប់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិធ្វើដំណើរ៕អត្ថបទ៖ កុម្ភះ

កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ ២៦៨នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​អ្នក​ជំងឺ​៣៥៩នាក់​ទៀត​ ត្រូវ​បាន​​ព្យាបាល​ជា​សះ​ស្បើយ

2021/10/14 07:19:15 pm        281
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​២៦៨នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន ៣៥៩នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន ២៤៤នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ២៤នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស២៥នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់ ២ ៥៨៤នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ១០៩ ៦៥៥នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ១១៥ ៨៧៥នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ៧មករា ចុះរៀបចំសណ្ដាប់ធ្នាប់​នៅតាម​បណ្ដាលផ្លូវធំៗ ក្នុងមូលដ្ឋាន

2021/10/13 08:03:46 pm        602
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ៧មករា បានចុះរៀបចំសណ្ដាប់ធ្នាប់នៅតាមបណ្ដាលមហាវិថីធំៗ ក្នុងមូលដ្ឋាន ដើម្បីរំដោះចិញ្ជើមផ្លូវរក្សាទុកជូនអ្នកធ្វើដំណើរដោយ​ថ្មើរជើង ឬជនពិការភាពធ្វើដំណើរ ជាពិសេសសោភណ្ឌភាពទីក្រុងភ្នំពេញផងដែរ។គួររម្លឹកផងដែរថា កន្លងមករហូតដល់បច្ចុប្បន្ន ឯកឩត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅតែបន្តយកចិត្តទុកដាក់ និងជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ ចុះអនុវត្តជាប្រចាំពីបញ្ហា ការកក់ស្ទះចរាចរណ៍ និងរៀបចំសណ្ដាប់ធ្នាប់នៅតាមបណ្ដាមហាវិថីតូចធំ និងផ្លូវតូចៗ មួយចំនួនធំក្នុងមូលដ្ឋានខណ្ឌ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ក្នុងប្រតិបត្តិការចុះរៀបចំនេះ ដោយមានការណែនាំពីលោក លីម សុភា អភិបាល​នៃគណៈអភិបាល​ខណ្ឌ៧មករា និងដឹកនាំផ្ទាល់ដោយ លោក ក្រូច សុធន់ នាយករងរដ្ឋបាលសាលាខណ្ឌ៧មករា លោកវរសេនីយ៍ត្រី ទឹម វុទ្ធី អធិការរងទទួលផែនសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា នឹងលោក ប្រាក់ ហាក់ ប្រធានប្រជាការពារសាលាខណ្ឌ បានចុះរៀបចំសណ្តាប់ធ្នាប់​ក្នុង​ភូមិ​សាស្រ្តខណ្ឌ៧មករា រួមមាន ៖ មហាវិថីហ្សាវ៉ាហារឡានេរុហ៍ មហាវិថីកម្ពុជាក្រោម មហាវិថីព្រះមុន្នីវង់ និងមហាវិថីព្រះសីហនុ ជាប្រចាំដែលកន្លងមកបងប្អូនអាជីវកលក់ដូរ គ្រប់ប្រភេទ លក់ម៉ូតូ និងចតរថយន្ត បានរំលោភយកចិញ្ជើមផ្លូវ លើសពី១ភាគ៣ បង្កការកកស្ទះចរាចរណ៍។លោក ក្រូច សុធន់ នាយករងរដ្ឋបាលសាលាខណ្ឌ៧មករា បានលើកឡើងថា បងប្អូនអាជីវកលក់ដូរ ក្នុងមូលដ្ឋានខណ្ឌយើងសង្កេតឃើញថា មានការយល់ដឹង ចូលរួមបានច្រើន ពីបញ្ហាសណ្ដាប់ធ្នាប់ ដើម្បីរំដោះចិញ្ជើមផ្លូវ នៅតែមួយភាគតូចប៉ុណ្ណោះដែលពុំទាន់បានចូលរួមជាមួយអាជ្ញាធរបានល្អ។ទោះជាយ៉ាងណាអាជ្ញាធរខណ្ឌ និងបន្តចុះអនុវត្តជាប្រចាំ បើបងប្អូនអាជីវកមិនព្រមចូលរួមនោះទេ និងចាត់វិធានការច្បាប់តែម្ដង។លោកនាយករងរដ្ឋបាល សូមធ្វើការបំពាវនាវ ក៏ដូចជាសំណូមពរយ៉ាងទទូចដល់បងប្អូន​ប្រជាពលរដ្ឋ អាជីវករ និងប្រជាពលរដ្ឋទាំងអស់ មេត្តាយកចិត្តទុកដាក់ ចូលរួម​សហការ​ជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវ ឲ្យបានត្រឹមត្រូវតាមការណែនាំ និងចូលរួមអនុវត្តវិធានការ ៣កុំ ៣ការពារ ប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ទាំងអស់គ្នា ដើម្បីទប់ស្កាត់ជំងឺCovid19៕អត្ថបទ៖ កុម្ភះ

កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ ២៧២នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​អ្នក​ជំងឺ​៤៩៤នាក់​ទៀត​ ត្រូវ​បាន​​ព្យាបាល​ជា​សះ​ស្បើយ

2021/10/13 07:50:58 pm        418
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​២៧២នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន ៤៩៤នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន ២៤៧នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ២៥នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស១៥នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់ ២ ៥៥៩នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ១០៩ ២៩៦នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ១១៥ ៦០៧នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ ២៦៧នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​អ្នក​ជំងឺ​៣៩៩នាក់​ទៀត​ ត្រូវ​បាន​​ព្យាបាល​ជា​សះ​ស្បើយ

2021/10/12 07:22:11 pm        330
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​២៦៧នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន ៣៩៩នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន ២៤៨នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ១៩នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស១៧នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់ ២ ៥៤៤នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ១០៨ ៨០២នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ១១៥ ៣៣៥នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

សមត្ថកិច្ចឃាត់ចាប់ខ្លួនមនុស្ស៦នាក់ ពាក់ព័ន្ធនឹង​ករណី​កាប់ឆ្ការ​ហ៊ុមព័ទ្ធ​ឈូសឆាយដីព្រៃរបស់រដ្ឋ

2021/10/12 05:27:00 pm        380
ព្រះសីហនុ ៖ អស់ជិតមួយសប្តាហ៍ បន្ទាប់ពីសមត្ថកិច្ចកម្លាំងជំនាញនាយកកណ្តាលសន្តិសុខ នៃអគ្គស្នងការនរគបាលជាតិ បានឃាត់ចាប់ខ្លួនបុរស៥នាក់រួច និងបានបន្តឃាត់ខ្លួនបុរសម្នាក់ទៀត សរុប ០៦នាក់ យកទៅឃុំខ្លួននៅ​ពន្ធនាគារ​ខេត្តព្រះសីហនុ ចាប់តាំងពីថ្ងៃទី០៧ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១។ ជនជាប់ចោទទាំង ០៦នាក់នោះ មានសមាសភាពជា អតីតអភិបាលរងស្រុកព្រៃនប់ អតីតមេឃុំបិតត្រាំង មេក្លោង​ទន្ទ្រាន​ដីព្រៃរដ្ឋ កងរាជអាវុធហត្ថ ។ល។ ​ជនជាប់ចោទទាំងនោះ ត្រូវបានដាក់ឲ្យស្ថិតក្រោមការពិនិត្យ ពីបទសមាគមនៃជន​ទុច្ចរឹត បទបន្លំឯកសារសាធារណៈ បទប្រើប្រាស់ឯកសារសារធារណៈក្លែង បទផ្តល់សេចក្តីប្រកាសក្លែង​ដោយ​ភូតកុហក និងកាប់រានឈូសឆាយ​ហ៊ុមព័ទ្ធ​កាន់កាប់ដីព្រៃរបស់រដ្ឋ បទសម​គំនិត​ក្នុង​​អំពើ​ប្រើ​អំពើហិង្សាទៅលើអ្នកកាន់កាប់​អចលន​វត្ថុដោយ​សុចរិត សមគំនិត​ក្នុងអំពើប៉ះពាល់​កម្មសិទ្ធិ​នៃទ្រព្យ​សម្បត្តិសាធារណៈ និងលាក់​បំបាំង​តម្រុយ​ ប្រព្រឹត្តនៅចំណុចពយម៉ាចូវ ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បទល្មើសព្រហ្មទណ្ឌ ដែលមានចែងឱ្យ​ផ្ដន្ទាទោស​តាម​បញ្ញត្តិ មាត្រា ២៥៣, ២៥៩ នៃច្បាប់ភូមិបាល និងមាត្រា ៥៣២, មាត្រា ២៩ នៃក្រមព្រហ្មទណ្ឌ កាលពីអំឡុងឆ្នាំ២០១៩៕

សមត្ថកិច្ច​ចាប់​ខ្លួន​បុរស​ ៥​នាក់​ពាក់ព័ន្ធ​នឹង​ករណី​កាប់ឆ្កា​ ហ៊ុំព័ទ្ធ​ ឈូស​ឆាយ​ដី​ព្រៃ​របស់​រដ្ឋ

2021/10/11 04:14:23 pm        750
 ព្រះសីហនុ៖ យោង​តាម​ដីកា​របស់​សាលាដំបូង​ខេត្តព្រះសីហនុ​ ជនត្រូវ​ចោទ​ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ពិនិត្យ​ពី​បទ​ បទ​សមាគម​ នៃ​ជនទុច្ចរឹត​ បទ​បន្លំ​ឯកសារ​សាធារណៈ​ បទ​ប្រើ​ប្រាស់​ឯកសារ​សារធារណៈក្លែង​ បទ​ផ្តល់​សេចក្តីប្រកាស​ក្លែង​ដោយ​ភូត​កុហក​ និង​កាប់​រាន​ឈូស​ឆាយ​ហ៊ុំព័ទ្ធ​ កាន់កាប់​ដី​ព្រៃ​របស់​រដ្ឋ។​ សមត្ថកិច្ច​បាន​ចាប់​ខ្លួន​មនុស្ស ​៥នា​ក់ ​និង​បាន​បញ្ជូន​ខ្លួន​ទៅ​ដា​ក់​ពន្ធនាគារ​ កាល​ពីថ្ងៃ​ទី​០៧​ ខែ​តុលា ​ឆ្នាំ​២០២១​។បុរស ​៥នា​ក់​នោះ ​មាន​អតីត​អភិបាល​រង​ស្រុក​ព្រៃ​នប់ម្នាក់៖ ១.ឈ្មោះ ណុប ភាន ភេទ​ប្រុស​អាយុ​ ៦៧ឆ្នាំ ជនជាតិខ្មែ នៅឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (អតីតជាអភិបាលរងស្រុកព្រៃនប់)។២.ឈ្មោះ រស់ ប៊ីថុល ភេទប្រុសអាយុ ៣៩ឆ្នាំ ជនជាតិខ្មែ នៅឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម មុខរបររកស៊ីដី។៣.ឈ្មោះ ញ៉ក់ គឹមតុង ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែ នៅភូមិស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម មុខរបររកស៊ីដី។៤.ឈ្មោះ ឡាក់ គាន ភេទប្រុសអាយុ ៣៥ឆ្នាំ ជនជាតិខ្មែ នៅទីរួមខេត្តកំពត (អតីតមេឃុំបិតត្រាង) ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ៥.ឈ្មោះ វ៉េ វ៉េត ភេទប្រុសអាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ នៅខេត្តសៀមរាម មុខរបររកស៊ីដី។

កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ ២៥៨នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​អ្នក​ជំងឺ​៥៤៦នាក់​ទៀត​ ត្រូវ​បាន​​ព្យាបាល​ជា​សះ​ស្បើយ

2021/10/11 07:41:53 pm        366
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​២៥៨នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន ៥៤៦នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន ២៤២នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ១៦នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស២១នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់ ២ ៥២៧នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ១០៨ ៤០៣នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ១១៥ ០៦៨នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

Erik Ten Hag៖ Ronaldo បានធ្វើឱ្យ Manchester United និងរូបលោកខកចិត្ត
10/21/2026 03:10 PM
ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែតុលានេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បណ្ដេញជនបរទេសខុសច្បាប់ ៧២១នាក់ (២០សញ្ជាតិ) ចេញពីកម្ពុជា
10/21/2026 03:10 PM
ព្រះករុណា ព្រះមហាក្សត្រ ព្រះបរមរាជានុញ្ញាតជូន ឯកអគ្គរដ្ឋទូតហ្វីលីពីនតែងតាំងថ្មីប្រចាំកម្ពុជា ចូលជូនសារតាំង
10/21/2026 03:10 PM
ក្រសួងអប់រំ ដាក់ចេញគោលការណ៍ណែនាំដល់សិស្ស និងអ្នកចូលរួម​ក្នុងពិធី​សំណេះ​សំណាល​សិស្ស​និទ្ទេស​A ជាមួយសម្ដេចធិបតីនាថ្ងៃទី២៨ តុលាខាងមុខនេះ
10/21/2026 03:10 PM
អគ្គនាយកស៊ីម៉ាក់អរគុណចំពោះរដ្ឋាភិបាល និងប្រជាជនអាល្លឺម៉ង់ចំពោះការគាំទ្រ និងកិច្ចសហប្រតិបត្តិការលើសកម្មភាពបោសសម្អាតមីននៅកម្ពុជា
10/21/2026 03:10 PM
Joao Felix ស៊ុតគ្រាប់ជ័យជម្នះឱ្យ Al Nassr ក្រោយ Ronaldo ស៊ុតបាល់ ១១ ម៉ែត្រមិនចូល
10/21/2026 02:10 PM
PSG បំបាក់ Barcelona ៤-២ ខណៈ Man City ឈ្នះ AEK Athens ៥-១ ដោយ Foden ស៊ុត Hat-Trick
10/21/2026 02:10 PM
គ្រួសារមានជីវភាពក្រីក្រពុះពារបញ្ជូនកូនទៅរៀនដើម្បីកែប្រែអនាគត ក្រោមជំនួយបន្ថែមពីរាជរដ្ឋាភិបាល
10/21/2026 02:10 PM
ក្រសួងការងារ និង ILO-Korea បន្តពង្រីកយុទ្ធនាការបណ្តុះបណ្តាលសុវត្ថិភាព និង​សុខភាព​ការងារ​ដល់​គ្រឹះស្ថាន TVET
10/21/2026 02:10 PM
អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យអាជ្ញាធរមូលដ្ឋាន និងមន្ទីរពាក់ព័ន្ធបន្តយកចិត្តទុកដាក់ចំពោះមនុស្សវ័យចាស់ ដោយត្រូវដោះស្រាយភ្លាមៗពេលមនុស្សវ័យចាស់ត្រូវការ និងខ្វះខាតអ្វីមួយ
10/21/2026 02:10 PM