អគ្គនាយកដ្ឋានពន្ធនាគារ កំពុងសិក្សារៀបចំទីតាំងឃុំឃាំងថ្មីបន្ថែម ខណៈចំនួនជនជាប់ឃុំមានការកើនឡើងខ្លាំង
សមត្ថកិច្ចខេត្តព្រះសីហនុរកឃើញអ្នកបើកបររថយន្តធុនធ្ងន់មួយចំនួនមានសារធាតុគ្រឿងញៀននៅក្នុងខ្លួន
ឆេះខុនដូ Wealth Mansion តែសមត្ថកិច្ចជួយពន្លត់ទាន់ពេលដោយមិនរាលដាលទ្រង់ទ្រាយធំ
ជនជាតិវៀតណាម និងជនជាតិចិនជាងពីររយនាក់ទៀតត្រូវបានអាជ្ញាធរបណ្តេញចេញពីកម្ពុជាក្រោយរក ឃើញជាប់ពាក់ព័ន្ធករណី Online Scams

សន្តិសុខ និង សង្គម

ស្ថានភាពកូវី១៩ ខេត្តបន្ទាយមានជ័យមិនទាន់ធូរស្បើយ អាជ្ញាធរសម្រេច​ដាក់ទីតាំង​មួយចំនួន​ជាតំបន់ក្រហម

2021/08/24 11:10:22 am        584
បន្ទាយមានជ័យ ៖ ស្ថានភាពការឆ្លងរាលដាលជំងឺកូវីដ១៩ នៅក្នុងខេត្តបន្ទាយមានជ័យ មិនទាន់មានការធូរស្បើយនៅឡើយទេ ក្នុងរយៈពេលចុងក្រោយនេះ ដោយអាជ្ញាធរនៅបន្តរកឃើញអ្នកមានវិជ្ជមាន ក្នុងចំនួនច្រើនករណីជារៀងរាល់ថ្ងៃ និងទីតាំងពាក់ព័ន្ធមួយចំនួន ត្រូវបានធ្វើការបិទខ្ទប់ និងដាក់ជាតំបន់ក្រហមផងដែរ ។យោងតាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ បង្ហាញថា កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ អាជ្ញាធរបានរកឃើញអ្នកវិជ្ជមានកូវីដ១៩ រហូតដល់ចំនួន ១៩៩នាក់ ដោយ​ធ្វើ​សំណាកតាមរយៈឧបករណ៍តេស្តរហ័ស ដែលភាគច្រើនអ្នកពាក់ព័ន្ធព្រឹត្តការណ៍​សហគមន៍២០កុម្ភៈ និងពលករទើបត្រឡប់មកពីប្រទេសថៃ ហើយនៅថ្ងៃដូចគ្នានេះ មានអ្នកជាសះស្បើយចំនួន ១០៥នាក់ ។ពាក់ព័ន្ធការឆ្លងកូវីដ១៩ មិនទាន់ថមថយនេះ អាជ្ញាធរខេត្តបន្ទាយមានជ័យ ក៏បានធ្វើការបិទខ្ទប់ និងដាក់ជាតំបន់ក្រហមនូវទីតាំងមួយចំនួន គឺកាលពីថ្ងៃទី២៣ ខែសីហា ផ្សារចក្រី ស្ថិតក្នុងភូមិចក្រី ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ដោយបានធ្វើការបិទខ្ទប់រយៈពេល៧ថ្ងៃ គឺចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែសីហា ដោយអាជ្ញាធរចាត់ទុកថា ផ្សារនេះមានការឆ្លងរាលដាលច្រើន ។កាលពីម្សិលមិញនោះដែរ រដ្ឋបាលខេត្ត ក៏បានសម្រេចកំណត់ភូមិសាស្ត្រមួយចំនួនទៀត ក្នុង​សង្កាត់ទឹកថ្លៃ និងសង្កាត់កំពង់ស្វាយ ក្រុងសិរិសោភ័ណ ជាតំបន់ក្រហម ដោយសារតំបន់ទាំងនោះ មានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ធ្ងន់ធ្ងរ និងគួរឲ្យព្រួយបារម្ភ ។ក្នុងសេចក្តីសម្រេចបន្តថា សម្រាប់តំបន់មួយចំនួនក្នុងក្រុងសិរិសោភ័ណ ត្រូវបានដាក់ជាតំបន់​ក្រហមនោះ មានបរិវេណផ្សារទឹកថ្លៃ វត្តភ្នំជញ្ជាំង ខាងកើតឈាងខាងជើងវត្តទឹកថ្លា ទីតាំងទាំង៣នេះ ស្ថិតក្នុងសង្កាត់ទឹកថ្លា និងបរិវេណផ្សារពង្រ ស្ថិតក្នុងសង្កាត់កំពង់ស្វាយ ។គួរបញ្ជាក់ថា បច្ចុប្បន្នសកម្មភាព នៃការធ្វើដំណើរឆ្លងដែនរបស់ពលករ មកពីប្រទេសថៃ តាមច្រកនានា​ជាប់ខេត្តបន្ទាយមានជ័យ នៅតែមានចំនួនច្រើន ដោយក្នុងមួយថ្ងៃៗគឺចាប់ពី៤០០ ទៅ៥០០នាក់ ដោយពលករក្នុងចំណោមទាំងអស់នេះ ត្រូវបានមន្ត្រីសុខាភិបាល ធ្វើសំណាក​រក​ឃើញថា មានប្រមាណ១០ភាគរយ មានវិជ្ជមានកូវីដ១៩ ហើយបច្ចុប្បន្នខេត្តមួយនេះ បានរកឃើញ​អ្នកវិជ្ជមានកូវីដ១៩ ប្រភេទបំប្លែងថ្មីដែលតា (Delta) ចំនួន១៤៦នាក់ហើយ ៕

កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​៤១០នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​អ្នក​ជំងឺ​៥៣៧នាក់​ទៀត​ ត្រូវ​បាន​​ព្យាបាល​ជា​សះ​ស្បើយ

2021/08/23 12:24:11 pm        399
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​ ៤១០នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន ៥៣៧នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន២៧៨នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ១៣២នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស១៦នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់១​ ៨០៨នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ៨៥ ៦១៨នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ៨៩ ៦៤១នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

ពលករចូលតាមច្រកបន្ទាយមានជ័យ ប្រចាំថៃ្ង៤០០ទៅ៥០០នាក់ និងមាន១០ភាគរយ រកឃើញវិជ្ជមាន

2021/08/23 11:17:40 am        657
ភ្នំពេញ៖ ការវិលត្រឡប់របស់ពលករខ្មែរពីប្រទេសថៃ តាមច្រកនានាជាប់ខេត្តបន្ទាយមានជ័យ ជាប្រចាំថ្ងៃនៅតែបន្តមាន ក្នុងរង្វង់ចាប់ពី៤០០ទៅ៥០០នាក់ ហើយត្រូវបានមន្ត្រីសុខាភិបាលខេត្ត ធ្វើសំណាកតាមរយៈឧបករណ៍តេស្តរហ័ស ដើម្បីរកវីរុសកូវីដ១៩ ជាលទ្ធផលមានប្រមាណ ១០ភាគរយ នៃពលករទាំងនោះ មានវិជ្ជមានកូវីដ១៩ ។ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា ចាប់តាំងពីមានការបើក​ព្រំដែន​ជាមួយប្រទេសថៃ ក្នុងការឲ្យពលករខ្មែរត្រឡប់មកស្រុកកំណើតវិញ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ មានពលករខ្មែរចូលតាមច្រកខេត្តបន្ទាយមានជ័យ នៅតែមានចំនួនច្រើន និង​មាន១០ភាគរយ នៃពលករទាំងអស់នោះ វិជ្ជមានកូវីដ១៩ ហើយត្រូវបញ្ជូនទៅសម្រាកព្យាបាល តាមមណ្ឌលនានា ដែលមាននៅក្នុងខេត្តសរុបចំនួនជិត ២០កន្លែង ។ឯកឧត្តម បានបន្តថា ដោយកំណើនមកជាបន្តបន្ទាប់នេះ អាជ្ញាធរខេត្តបានរៀបចំមណ្ឌល​ចត្តាឡីស័ក នៅក្នុងក្រុងសិរីសោភ័ណ និងតាមបណ្ដាស្រុកមួយចំនួន រហូតដល់ចំនួន ២២កន្លែង និងបច្ចុប្បន្នមានអ្នកកំពុងធ្វើចត្តាឡីស័ក តាមមណ្ឌលនានាចំនួន ៦ ៦២៧នាក់ ។ឯកឧត្តមអភិបាលខេត្ត បន្ថែមថា ទន្ទឹមនឹងការរកឃើញអ្នកវិជ្ជមានកូវីដ១៩ អាជ្ញាធរ និងមន្ត្រី​សុខាភិបាល​ខេត្ត បាននិងកំពុងពន្លឿនក្នុងការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋនៅទូទាំងខេត្ត ដោយ​រហូតមកដល់ពេលនេះ អ្នកមានអាយុចាប់ពី ១៨ឆ្នាំឡើង ចាក់បានជាង ៣០ម៉ឺននាក់ និងនៅថ្ងៃទី២៣ ខែសីហានេះ ចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារ និងយុវវ័យ ចាប់ពី​អាយុ១២ឆ្នាំ ទៅដល់ក្រោម១៨ឆ្នាំ ដែលគម្រោងត្រូវចាក់ចំនួន ១០៩ ០០០នាក់ នៅមណ្ឌលសុខភាពក្នុងខេត្តចំនួន ៦៨ទីតាំង ។ឯកឧត្តម អ៊ុ រាត្រី បញ្ជាក់ថា ពុំមានករណីយុវជននៅមណ្ឌលបន្សាប់គ្រឿងញៀន រត់ចេញពី​មណ្ឌល​នោះ គឺគ្រាន់តែពួកគេពេលដឹងថា ​មានករណីវិជ្ជមានកូវីដ១៩ ហើយនោះ ចង់ស្វែងរក​ទីតាំង​ព្យាបាល ប៉ុន្តែបច្ចុប្បន្នអាជ្ញាធរបាន​សម្រួល​ឲ្យពួកគេ បានទៅមណ្ឌលព្យាបាលខាងក្រៅចំនួន ១៥០នាក់ និងក្រៅពីនោះព្យាបាលនៅក្នុងមណ្ឌលបន្សាប់គ្រឿងញៀន ។កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ អាជ្ញាធរខេត្តបានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន២៨២នាក់ និងជាសះស្បើយចំនួន ១៦៨នាក់ ។ រហូតមកដល់ពេលនេះ នៅខេត្តបន្ទាយមានជ័យ ក្រសួង​សុខាភិបាល​បានរកឃើញអ្នកវិជ្ជមានវីរុសបំប្លែងថ្មីដែលតា​ (Delta) ចំនួន១៤៦នាក់ និង​សរុប​នៅទូទាំងប្រទេសកម្ពុជា គឺបានរកឃើញអ្នកវិជ្ជមានវីរុសនេះ ចំនួន៩៩៩នាក់ ប៉ះពាល់លើរាជធានី និងខេត្តសរុបចំនួន២៣ លើកលែងខេត្តកែប និងខេត្តក្រចេះ ៕អត្ថបទ បាន សុខរិទ្ធ

ការអនុវត្តបំរាមគោចរជាង២០ថ្ងៃ ឃាត់មនុស្សពិន័យ អប់រំជាង៣៧០០០នាក់ និងបញ្ជូន៩៥នាក់​ទៅ​តុលាការ

2021/08/23 10:31:05 am        219
ភ្នំពេញ៖ ការអនុវត្តរឹតបន្តឹងបំរាមគោចរ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងរយៈពេលជាង ២០ថ្ងៃ ក្នុងនោះសមត្ថកិច្ចនៅតាមគោលដៅអនុវត្តវិធានការនានា បានឃាត់អ្នកល្មើសនឹងបំរាមគោចរបានចំនួនជាង ៣៧០០០នាក់ ធ្វើការអប់រំនិងពិន័យ ខណៈមានអ្នកល្មើសធ្ងន់ធ្ងរចំនួន ៩៥នាក់ទៀត ត្រូវបានបញ្ជូនទៅតុលាការចាត់ការនីតិវិធី ។យោងតាមសេចក្តីជូនដំណឹងរបស់គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ បានឲ្យដឹងថា ចាប់ពីថ្ងៃទី២៩ ខែកក្កដា រហូតដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ ការអនុវត្តវិធាន​ការច្បាប់ពាក់ព័ន្ធនឹងបំរាមគោចរបានចំនួន ១៩ ២១០ករណី ដោយឃាត់ខ្លួនអ្នកល្មើស ដើម្បី​ធ្វើការ​ពិន័យ និងអប់រំចំនួន ៣៧ ៨៣៤នាក់ ក្នុងនោះ ជនបរទេសចំនួន ២១៩នាក់ ។សេចក្តីជូនដំណឹង បានបន្តថា ការអនុវត្តនេះ បានឃាត់យានយន្តចំនួន១៦ ៤៣៧គ្រឿង និងបាន​ថវិកា​បានចំនួន ៧៤១ ៦០០ ០០០រៀល និងបិទទីតាំងអាជីវកម្ម ដែលល្មើសនឹងបំរាមចំនួន ៥ទីតាំង ។ចំពោះការល្មើសបំរាមគោចរ នារយៈពេលចុងក្រោយនេះ បានថយចុះច្រើន ជាក់ស្ដែងនៅយប់​ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ សមត្ថកិច្ចអនុវត្តវិធានការច្បាប់ចំនួន ២២២ករណី ឃាត់មនុស្សបានចំនួន ៤១១៤នាក់ ដើម្បីធ្វើការអប់រំ និងពិន័យជាប្រាក់បានចំនួន ៤ ២០០ ០០០រៀល និងឃាត់រថយន្ត ៦៨គ្រឿង និងម៉ូតូ ១២៦គ្រឿង ។ពាក់ព័ន្ធការអនុវត្តរឹតបន្តឹងបំរាមគោចរនេះ សម្រាប់រាជធានីភ្នំពេញ និងបន្តអនុវត្តរហូតដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ខណៈនៅតាមបណ្ដាខេត្តមួយចំនួន ក៏មានការធូរស្បើយ នៃការរកឃើញអ្នក​វិជ្ជមានកូវីដ១៩ ហើយមានការបើកផ្សារ ឲ្យក្រុមអាជីវករលក់ដូរឡើងវិញ ។ប៉ុន្តែយ៉ាងណាក៏ដោយ ក្រសួងសុខាភិបាល ក៏បានចេញសេចក្តីជូនដំណឹងដល់ខេត្តចំនួន១៥ ពិសេសខេត្តនៅជាប់ព្រំដែន ត្រូវបន្តបំពេញកាតព្វកិច្ចពាក់ម៉ាស់ រក្សាគម្លាតសុវត្ថិភាព ដើម្បី​ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ពិសេសប្រភេទបំប្លែងថ្មីដែលតា ខណៈកម្ពុជា បានរកឃើញអ្នកឆ្លងវីរុសថ្មីនេះ មានជិតចំនួន ១០០០ករណី ៕អត្ថបទ ៖ សុខរិទ្ធ

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឡោមព័ទ្ធឃាត់ខ្លួនជនជាតិចិនជាង៨០នាក់នៅអាគារខុនដូរមួយកន្លែងក្នុងខណ្ឌចំការមន

2021/08/21 03:55:32 pm        859
ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយអាវុធហត្ថមូលដ្ឋានខណ្ឌចំការមន បានចបានចុះឡោមព័ទ្ធទីតាំងខុនដូរមួយកន្លែង បានឃាត់ខ្លួនជនជាតិប្រុសស្រីជាង ៨០នាក់ បញ្ជូនខ្លួនទៅកងរាជអាវុធហត្ថរាជធានីភ្នំពេញដើម្បីចាត់ការបន្ត។ប្រតិបត្តិការការនេះបានធ្វើឡើងកាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ នៅចំណុចខុនដូរមួយលេខ ៩៧ ផ្លូវ៥០៨ មូលដ្ឋានសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលដែលកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញឈានដល់ការឡោមព័ន្ធទីតាំងខុនដូរនេះ កម្លាំងជំនាញបានធ្វើការស៊ើបអង្កេតស្រាវជ្រាវ រហូតកំណត់ទីតាំងច្បាស់លាស់ បានឃាត់ខ្លួនជនជាតិចិនប្រុសស្រីជាង៨០នាក់ បញ្ជូនខ្លួនឡើងរថយន្ត រួចនាំខ្លួនទៅកងរាជអាវុធហត្ថរាជធានីភ្នំពេញដើម្បីសាកសួរ និងបន្តវិតិវិធីតាមផ្លូវច្បាប់៕ពាក់ព័ន្ធករណីនេះភ្ញាក់ងារទូរទស្សន៍ BTV News បានធ្វើទំទាក់ទំទងតាមរយះទូរស័ព្ទទៅ លោក វរសេនីយ៍ឯក ម៊ាំង សុខលុច នាយការិយាល័យបង្ក្រាប់បទល្មើសព្រហ្មទណ្ឌនៃកងរាជអាវុធរាជធានីភ្នំពេញ ដែលដឹកនាំប្រតិបត្តិការផ្ទាល់ សុំព័ត៌មានក្នុងវង្វង់ប្រតិបត្តិការ ឃាត់ខ្លួនជនជាតិចិន និងបទល្មើសអ្វីនោះ គាត់បានប្រាប់ថា កំពុងជាប់រវល់សិន រួចក៏បិទក៏ទូរស័ព្ទ៕អត្ថបទ៖ កុម្ភះ

កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​៤៩៣នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​អ្នក​ជំងឺ​៦៥៥នាក់​ទៀត​ ត្រូវ​បាន​​ព្យាបាល​ជា​សះ​ស្បើយ

2021/08/21 12:31:52 pm        367
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​ ៤៩៣នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន ៦៥៥នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន៣០៤នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ១៨៩នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស១៦នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់១​ ៧៧៨នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ៨៤ ៥០៦នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ៨៨ ៧៣៥នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

អត្រា​អ្នកឆ្លង​ជំងឺកូវីដ-១៩​ បំប្លែងថ្មី​ប្រភេទdelta​ មានការកើនឡើងដល់១៦៥នាក់​ក្នុង​ភូមិ​សាស្រ្ត​ខេត្តឧត្តរមានជ័យ

2021/08/21 11:23:12 am        632
ឧត្តរមានជ័យ ៖ លោកវេជ្ជបណ្ឌិត ឃ្លោក ហួត ប្រធានមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ បានលើកឡើងថា អត្រាចំនួនអ្នកឆ្លងជំងឺកូវីដ-១៩បំប្លែងខ្លួនថ្មីប្រភេទdelta មានចំនួនកើនឡើងដល់ ១៦៥នាក់ ក្នុងនោះស្រី៨០នាក់ គិតត្រឹមថ្ងៃទី ២០សីហា ឆ្នាំ២០២១នេះ។លោកវេជ្ជបណ្ឌិត បន្តថា បច្ចុប្បន្ននេះ​ជំងឺដែលគួរឲ្យខ្លាច​ និងបារម្មណ៍ខ្លាំង​នៃការ​ចម្លងលឿន​ជាងគេនោះ គឺប្រភេទជំងឺបំប្លែងខ្លួនថ្មី delta វាចម្លងលឿន​ពី​បុគ្គលម្នាក់​​ទៅបុគ្គលម្នាក់​ទៀត​តាមរយៈខ្យល់ដង្ហើម។លោកវេជ្ជបណ្ឌិត បន្តឲ្យដឹងទៀតថា ទោះបីជាស្ថានភាព​នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ មាន​ការថមថយចុះលើពលករឆ្លងដែន និងប្រជាពលរដ្ឋ​ក្នុងសហគមន៍​បន្តិចក្តី​ ក៏​បងប្អូនមិនត្រូវ​មាន​ការធ្វេស​ប្រហែស​នោះឡើយ​ ត្រូវអនុវត្តវិធានការកាតព្វកិច្ច ពាក់ម៉ាស​ រក្សាគម្លាត​សុវត្ថិភាព​សង្គម សំអាត​អនាម័យ​លាងដៃ​ជាមួយសាប៊ូ​ ឬក៏​ជេល ឲ្យបានខ្ចប់ខ្ចួនជាប់ជាប្រចាំ​ទើបគ្រប់គ្នាអាចជៀស​ផុត​ពីការចម្លង​ជំងឺដ៏​កាចសហាវនេះបាន៕អត្ថបទ ៖ ឃិនសារិទ្ធ

កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​៥១៩នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​អ្នក​ជំងឺ​៥៥៣នាក់​ទៀត​ ត្រូវ​បាន​​ព្យាបាល​ជា​សះ​ស្បើយ

2021/08/20 12:13:27 pm        407
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​ ៥១៩នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន ៥៥៣នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន៣៣៤នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ១៨៥នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស១៥នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់១​ ៧៦២នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ៨៣ ៨៥១នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ៨៨ ២៤២នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

មន្រ្តីជំនាញចុះយកសំណាកពលរដ្ឋ និងអាជីវករជាង២០០នាក់ នៅផ្សារ៧មករា ក្រោយ​រកឃើញ​កូវីដ-១៩ បំប្លែងថ្មី ​​Delta ៣នាក់ បានចេញចូលផ្សារ

2021/08/19 01:54:45 pm        694
ភ្នំពេញ ៖ លោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោកបានដឹកនាំមន្ត្រី និងអាជ្ញាធរសង្កាត់ ចុះពិនិត្យស្ថានភាពជាក់ស្ដែងនៅទីតាំងផ្សារ៧មករា ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ក្រោយពីបានបិទខ្ទប់កាលពីយប់មិញ ដើម្បីពិនិត្យយកសំណាកបងប្អូនប្រជាពលរដ្ឋ និងអាជីវករ នៅព្រឹកថ្ងៃទី១៩ ខែសីហានេះ ក្រោយពីរកឃើញអ្នកវិជ្ជមានកូវីដ-១៩ បំប្លែងថ្មី ដែលតា(Delta) ចំនួន៣នាក់ បានចេញចូលទិញឥវ៉ាន់ក្នុងផ្សារនេះ។ក្នុងឱកាសនោះ លោកអភិបាលខណ្ឌ បាន​ជំរុញ​ឲ្យក្រុមការងារយកចិត្តទុក​ដាក់លើការយក​សំណាក​ ហើយ​អនុវត្តនូវវិធានសុខាភិបាលពិសេស គឺការអនុវត្តវិធាន ៣កុំ និង៣ការពារ របស់​សម្ដេចតេជោហ៊ុន សែន ក្នុងកិច្ចការពារទប់ស្កាត់ឲ្យបាននូវការរីករាលដាលជំងឺកូវីដ-១៩។លោក ឯក ឃុនដឿន បានបញ្ជាក់ឲ្យដឹងថា បងប្អូនប្រជាពលរដ្ឋ ​និងអាជីវករដែលបានយក​សំណាក​នៅផ្សារ៧មករានេះ មានចំនួនជាង២៥២នាក់ ហើយការបង្កើតឲ្យ​មានការពិនិត្យ​យក​សំណាកនេះ គឺដោយសារតែមានបងប្អូនប្រជាពលរដ្ឋចំនួន៣នាក់ មានវិជ្ជមានកូវីដ-១៩ បំប្លែងថ្មី ប្រភេទដែលតា (Delta) ។លោក បានបន្តថា ដោយមានការយកចិត្តទុកដាក់ពី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានី​ភ្នំពេញ បានជំរុញឲ្យអាជ្ញាធរខណ្ឌទួលគោក សហការជាមួយនឹងក្រុមគ្រួពេទ្យ ចុះពិនិត្យយកសំណាក បងប្អូនអាជីវករទាំងអស់នៅក្នុងផ្សារ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ពីបុគ្គល​មួយ​ទៅបុគ្គលមួយទៀត។លោក បញ្ជាក់ផងដែរថា បងប្អូនប្រជាពលរដ្ឋ និងអាជីវករទាំងអស់ ក្រៅពីយកសំណាកនៅទីតាំង បងប្អូនអាចទៅយកសំណាងនៅវិទ្យាល័យបាក់ទូកមួយទីតាំងទៀត ។លោកអភិបាលខណ្ឌទួលគោក បានបន្ថែមទៀតថា លទ្ធផលបងប្អូនប្រជាពលរដ្ឋចំនួន២៥២នាក់ ដែល​មកយកសំណាកនៅចំណុចផ្សារ៧មករា គឺអវិជ្ជមានទាំងអស់៕អត្ថបទ៖ កុម្ភះ

កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​៥៣៣នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​អ្នក​ជំងឺ​៦៣២នាក់​ទៀត​ ត្រូវ​បាន​​ព្យាបាល​ជា​សះ​ស្បើយ

2021/08/19 12:09:59 pm        303
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​ ៥៣៣នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន ៦៣២នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន៣៨៨នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ១៤៥នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស១៧នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់១​ ៧៤៧នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ៨៣ ២៩៨នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ៨៧ ៧២៣នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានាធិបតីលីបង់បានចេញដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដើម្បីជួបពិភាក្សាជាមួយលោក TRUMP
07/18/2026 04:07 PM
ប្រព័ន្ធផ្សព្វផ្សាយ៖ អ៊ីស្រាអែលមានផែនការប្រើប្រាស់ក្រពើ ជាផ្នែកមួយនៃប្រព័ន្ធសន្តិសុខពន្ធនាគារ
07/18/2026 04:07 PM
CWEA សម្ភោធការប្រកួតពានរង្វាន់សហគ្រិនស្ត្រីឆ្នើមប្រចាំឆ្នាំ២០២៦ ដើម្បីបង្កើតភាពអង់អាចក្នុងធុរកិច្ច
07/18/2026 04:07 PM
អ្នកសារព័ត៌មានយោធាហ្វាំងឡង់ថា ហ្វាំងឡង់អាចពាក់ព័ន្ធនឹងការវាយប្រហារភេរវកម្មដែលអ៊ុយក្រែនធ្វើនៅរុស្ស៊ី
07/18/2026 04:07 PM
យោធា៖ កងកម្លាំងការពារដែនអាកាសហ្ស៊កដានីបានស្ទាក់ចាប់និងបំផ្លាញមីស៊ីលអ៊ីរ៉ង់ចំនួន ១០គ្រាប់
07/18/2026 03:07 PM
ប្រធានាធិបតីចិន៖ ពិភពលោកដែលកំពុងកាន់តែអស្ថិរភាព ត្រូវការUNមានភាពរឹងមាំជាងមុន
07/18/2026 03:07 PM
ប្រមុខការទូត៖ រុស្ស៊ីអំពាវនាវឲ្យភាគីពាក់ព័ន្ធក្នុងជម្លោះអ៊ីរ៉ង់ឲ្យមានបទឈប់បាញ់
07/18/2026 03:07 PM
អ៊ីរ៉ង់ព្រមានពីការវាយលុកទ្រង់ទ្រាយធំ ប្រសិនបើអាមេរិកនៅតែបន្តវាយប្រហារ
07/18/2026 03:07 PM
IRGC៖ អ៊ីរ៉ង់បានបញ្ឈប់នាវា ៤គ្រឿង មិនឲ្យឆ្លងកាត់ច្រកសមុទ្រហ័រមូស
07/18/2026 02:07 PM
អគ្គលេខាធិការ NATO និយាយថា សម្ព័ន្ធយោធានេះមិនមានផែនការវាយប្រហារប្រទេសណាមួយទេ
07/18/2026 02:07 PM