ពាក់ព័ន្ធករណី Online Scams៖ ជនជាតិចិនចំនួន ១៦២នាក់ត្រូវបានបណ្ដេញចេញពីកម្ពុជា
អគ្គនាយកដ្ឋានពន្ធនាគារ កំពុងសិក្សារៀបចំទីតាំងឃុំឃាំងថ្មីបន្ថែម ខណៈចំនួនជនជាប់ឃុំមានការកើនឡើងខ្លាំង
សមត្ថកិច្ចខេត្តព្រះសីហនុរកឃើញអ្នកបើកបររថយន្តធុនធ្ងន់មួយចំនួនមានសារធាតុគ្រឿងញៀននៅក្នុងខ្លួន
ឆេះខុនដូ Wealth Mansion តែសមត្ថកិច្ចជួយពន្លត់ទាន់ពេលដោយមិនរាលដាលទ្រង់ទ្រាយធំ

សន្តិសុខ និង សង្គម

ខេត្ត​កំពង់ចាម​ រក​ឃើញ​ពលរដ្ឋ​៣១​នាក់​ទៀត​ឆ្លង​កូវីដ-១៩ ភាគ​ច្រើន​នៅ​ស្រុក​ជើង​ព្រៃ ស្រុក​បាធាយ និង​ស្រុក​កំពង់សៀម

2021/06/01 11:43:25 am        279
កំពង់ចាម ៖ រដ្ឋបាល​ខេត្ត​កំពង់ចាម ​បាន​​ប្រកាស​ថា ប្រជា​ពលរដ្ឋ​ចំនួន ៣១​នាក់​ទៀត ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩ ​កាល​ពី​ថ្ងៃ​ម្សិ​លមិញ​នេះ បន្ទាប់​ពី​ពួកគេ​បាន​ប៉ះ​ពាល់​នឹង​កម្មការិនី​ដែល​បាន​ឆ្លង​មេរោគ​នេះ។ក្នុង​សេចក្ដី​ប្រកាស រដ្ឋបាល​ខេត្ត​កំពង់ចាម​ បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ទាំង​អស់​នេះ ត្រូវ​បាន​រក​ឃើញ​លើ​ប្រជា​ពលរដ្ឋ​ ១៦​នាក់​នៅ​ក្នុង​ស្រុក​ជើងព្រៃ បន្ទាប់​មក​ទៀត​ពលរដ្ឋ ៧​នាក់​ទៀត​នៅ​ស្រុក​បាធាយ ខណៈ​ស្រុក​​កំពង់សៀម​មាន​ពលរដ្ឋ ៥​នាក់​បន្ថែម​ទៀត ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​ផ្លូវ​ដង្ហើម​នេះ។ចំណែក​ឯ​ស្រុក​កងមាស និង​ស្រុក​ស្រីសន្ធរ រដ្ឋបាល​ខេត្ត​កំពង់ចាម​ប្រកាស​ថា រក​ឃើញ​ពលរដ្ឋតែ​ម្នាក់​ប៉ុណ្ណោះ​បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ក្នុង​ស្រុក​នីមួយៗ។ករណី​ឆ្លង​ថ្មី​ទាំង​នេះ ត្រូវ​បាន​រក​ឃើញ​ក្នុង​ចំណោម​កម្មករ​កម្មការិនី ២ ៩៤៨​នាក់ ដែល​មន្ត្រី​សុខាភិបាល​ខេត្ត​កំពង់ចាម​ បាន​ធ្វើ​តេស្ត​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។បើ​តាម​រដ្ឋបាល​ខេត្ត​នេះ ពលរដ្ឋ​ឆ្លង​ថ្មី​ទាំង ៣១​នាក់​នោះ ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​មេគង្គ​​កំពង់ចាម និង​មណ្ឌល​ព្យាបាល​កម្រិត​ស្រាល​ស្ថិត​ក្នុង​បរិវេណ​នៃ​វិទ្យាល័យ​ព្រះសីហនុ។ថ្ងៃ​ម្សិល​មិញ​នេះ​ដែរ អ្នក​ជំងឺ​កូវីដ-១៩​ចំនួន ៦០​នាក់​ទៀត ក៏​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​វិល​ត្រឡប់​ទៅ​ផ្ទះ​សម្បែង​របស់​ពួកគេ​វិញ​ផង​ដែរ បន្ទាប់​ពី​ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ជា​សះ​ស្បើយ​សរុប​ឡើង​ដល់ ៣១០​នាក់​ហើយ​នៅ​ក្នុង​ខេត្ត​នេះ ខណៈ​អ្នក​ជំងឺ​កូវីដ-១៩​ចំនួន ៥៧២​នាក់​ទៀត​កំពុង​ស្ថិត​ក្រោម​ការ​ព្យាបាល​បន្ត៕

សមត្ថកិច្ច​ បើក​កិច្ចស្រាវជ្រាវ​​​បង្ក្រាប​ក្រុម​ឧក្រិដ្ឋ​ជន​ជនបរទេស​ចំនួន៦​នាក់​​ រឹបអូស​គ្រឿងញៀន​ជាង១០០​គីឡូក្រាម​

2021/06/01 06:06:07 am        385
ភ្នំពេញ ៖ សមត្ថកិច្ច​ជំនាញ មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល និង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ​បើក​កិច្ចប្រតិបត្តិការ​បង្ក្រាប​ក្រុម​ឧក្រិដ្ឋជន​ ជនបរទេស​ចំនួន ៦​នាក់​ក្នុង​បទល្មើស ​ ជួញដូរ កែច្នៃ វេច​ខ្ចប់ និង​ដឹកជញ្ជូន​គ្រឿងញៀន​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម ព្រមទាំង​រឹបអូស​គ្រឿងញៀន​ជាង១០០​ គីឡូក្រាម​។អនុវត្តតាម​បញ្ជា ឯកឧត្តម នាយ​ឧត្ដម​សេនិយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង ឯកឧត្តម ​នាយ​ឧត្ដម​សេនិយ៍ ​ម៉ក់ ជី​តូ អគ្គ​ស្នងការរង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន ក្រោម​ការ​បញ្ជា​ដឹកនាំ​ផ្ទាល់របស់ ​ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹ​ក វណ្ណៈ ​នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ។នៅ​ថ្ងៃទី ២៨-២៩-៣០ ខែឧសភា ឆ្នាំ​២០២១ មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ​បាន​ចាត់តាំង​ក្រុម​ជំនាញ ដឹកនាំ​សហការ​ស្រាវជ្រាវ​បង្ក្រាប​ដោយមាន​ លោក ឧ​ត្ត​ម​សេនីយ៍​ទោ សារី​ បុត្រ​សត្យា នាយករង​មន្ទីរ ​លោក​ឧត្ដម​សេនិយ៍​ទោ ​ឈឿន សុចិ​ត្ត ស្នងការ និង​លោក គង់ ​ស៊ីដន ស្នងការរង នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ​លោក ឧ​ត្ត​ម​សេនីយ៍​ត្រី គល់ យី​ ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ ព្រមទាំង​មានការ ការដឹកនាំ ​ សម្របសម្រួល​ពី​លោក សេង រិទ្ធី ​ ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល ​និង​លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញា​រង ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បា​ន​ដំណើរការ ស៊ើប​អង្កេត​ស្រាវជ្រាវបង្ក្រាប​។លទ្ធផល ៖ ឃាត់ខ្លួន និង​ឆែកឆេរ​ទីតាំង ៤​កន្លែង​នៅ ស្រុក​មុខកំពូល​ខេត្តកណ្ដាល​ នៅ ខ័ណ្ឌ​ច្បារ អំពៅ​១​កន្លែង ​និង​៣​កន្លែង​នៅ ខ័​ណ្ឌ​បឹង​កេងកង​ រាជធានី​ភ្នំពេញ។​សមត្ថកិច្ច​​​ឃាត់ខ្លួន​ ៖ ជនសង្ស័យចំនួន​ ៦នាក់ ភេទ​ប្រុស (​វៀតណាម ១​នាក់ និងចិន៥​នាក់​)។1. ឈ្មោះ ង្វៀន យ៉ាំង​យិន​(Nguyen Van Vinh) ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ ជនជាតិ​វៀតណាម សញ្ជាតិ​វៀតណាម2. ឈ្មោះ LIANG LI HUA ភេទ​ប្រុស អាយុ ៦០​ឆ្នាំ ជនជាតិ ចិន​។​3. ឈ្មោះ QIU QING WEI ភេទ​ប្រុស អាយុ ៦០​ឆ្នាំ ជនជាតិ ចិន ។​4. ឈ្មោះ CHEN ZHI QIANG ភេទ​ប្រុស អាយុ ៦០​ឆ្នាំ ជនជាតិ ចិន សញ្ជាតិ កាណាដា ។​5. ឈ្មោះ CHEN SHEN TANG ភេទ​ប្រុស កើត​ថ្ងៃទី29/03/1964 ជនជាតិ ចិន ។​6.ឈ្មោះ LI YI ភេទ​ប្រុសកើត​ថ្ងៃទី 27/10/1997 ជនជាតិ ចិន ។ចាប់យក​វត្ថុតាង​គ្រឿងញៀន ៖1. អិ​ច​ស្តា​ស៊ី (MDMA) ទម្ងន់​: ៩៤ គ​.​ក្រ ៣១២​ក្រ​.៨៨ ក្រាម2. មេ​តំ​ហ្វេ​តា​មីន​(ICE) ទម្ងន់ ៤២.៨៥ ក្រាម​3. សារធាតុ​ផ្សំ​(P2P)​ទម្ងន់ ១០​គ​.​ក្រ ៥១៩​ក្រ​.៨៨​។​​រឹបអូស​ សម្ភារៈ​វត្ថុ តាង ៖1. សម្ភារៈ សំរាប់​កែច្នៃ វេច​ខ្ចប់ ជញ្ជីង​ថ្លឹង មួយ​ចំនួនធំ​។​2. រថយន្ត ២​គ្រឿង​។​3. អាវុធខ្លី ២​ដើម​( ម៉ាក​CF98-9 បង់ ២ គ្រាប់​ចំនួន ១៥​គ្រាប់ និង ម៉ាក P0220 បង់ ២ និង​គ្រាប់​ចំនួន ៧​គ្រាប់​) ។​4. អាវុធ​ខ្លី​(​កែច្នៃ​) ២​ដើម5. ខ្នោះដៃ ២​គូរ ទូរស័ព្ទដៃ ២​គ្រឿង ។ បច្ចុប្បន្ន ជនសង្ស័យ ព្រមទាំង​វត្ថុតាង​ចាប់​យក​ខាងលើ បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ​ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​កណ្តាល​ដើម្បី​ចាត់ការ​តាមច្បាប់​៕

ខេត្ត​តាកែវ​រក​ឃើញ​ពលរដ្ឋ​១៩​នាក់​ទៀត​ឆ្លង​កូវីដ-១៩ ភាគ​ច្រើន​រក​ឃើញ​នៅ​ស្រុក​បាទី និង​ស្រុក​ត្រាំកក់

2021/05/31 04:10:14 pm        324
តាកែវ៖ ​ខេត្ត​តាកែវ បាន​ប្រកាស​ពី​ការ​រក​ឃើញ​មនុស្ស​ចំនួន១៩​នាក់​ទៀត​បាន​ឆ្លង​មេរោគ​កូវីដ-១៩​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ដែល​ភាគ​ច្រើន​រក​ឃើញ​នៅ​ស្រុក​បាទី និង​ស្រុក​ត្រាំកក់។ចំនួន​អ្នក​ឆ្លង​កូវីដ-១៩​ថ្មី​នៅ​ក្នុង​ខេត្ត​នេះ ត្រូវ​បាន​មើល​ឃើញ​តាម​រយៈ​របាយការណ៍​មួយ​ដែល​ស្នងការដ្ឋាន​នគរបាល​ខេត្ត​តាកែវ ផ្ញើ​ទៅ​អភិបាល​ខេត្ត​តាកែវ​ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។​របាយការណ៍​នោះ បង្ហាញ​ថា ស្រុក​បាទី​បាន​រក​ឃើញ​ពលរដ្ឋ​ចំនួន ៧​នាក់​ទៀត​ឆ្លង​មេរោគ​​កូវីដ-១៩ ក្នុង​នោះ​មាន​អាជីវករ​ផ្សារ​សំរោងយ៉ោង២​នាក់ កសិករ ២​នាក់ កូន​សិស្ស ២​នាក់ កម្មការិនី​រោងចក្រ​សាន់បូ​ ១​នាក់ និង​អ្នក​បើ​ករថយន្ត ១​នាក់។ចំណែក​ឯ​ស្រុក​ត្រាំកក់​វិញ របាយការណ៍​ដដែល​នេះ​បញ្ជាក់​ថា បាន​រក​ឃើញ​មនុស្ស ៦​នាក់​ទៀត​ឆ្លង​កូវីដ-១៩ ក្នុង​នោះ​មាន​កសិករ ២​នាក់ អាជីវករ​ម្នាក់​​នៅ​ផ្សារ​ត្រពាំង​អណ្ដើក​ កម្មការិនី​​រោងចក្រម្នាក់ អ្នក​លក់​ដូរ​នៅ​ផ្ទះ​ម្នាក់ និង​ជន​ជាតិ​ម្នាក់។របាយការណ៍​ឱ្យ​ដឹង​ទៀត​ថា ​ក្រុង​ដូនកែវ​ក៏​បាន​រក​ឃើញ​​ពលរដ្ឋ ២​នាក់​ទៀត​ឆ្លង​កូវីដ-១៩​ផង​ដែរ ក្នុង​នោះ​មាន​យោធា​ម្នាក់ និង​ពលករ​ខ្មែរ​ម្នាក់​ដែល​ទើប​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ។នៅ​ឯ​ស្រុក​សំរោង​ឯណោះ​វិញ កសិករ​ម្នាក់ និង​កម្មការិនី​ម្នាក់ ​គឺ​ជា​ករណី​ឆ្លង​ថ្មី​ដែល​អាជ្ញាធរ​ខេត្ត​តាកែវ​ត្រូវ​បាន​រក​ឃើញ​នៅ​ថ្ងៃ​ម្សិល​មិញ​នេះ។សម្រាប់​ស្រុក​ព្រៃកប្បាស និង​ស្រុក​កោះអណ្ដែត បាន​រក​ឃើញ​ករណី​ឆ្លង​ថ្មី​តែ​មួយ​ប៉ុណ្ណោះ​នៅ​ក្នុង​ស្រុក​នីមួយៗ ដែល​ជា​ពលករ​ខ្មែរ​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ ​និង​ពលរដ្ឋ​ធ្វើ​ដំណើរ​ទៅ​ពី​រាជ​ធានី​ភ្នំពេញ៕

ខេត្ត​ស្វាយរៀង​រក​ឃើញ​មនុស្ស​​៤៣​នាក់​ទៀត​ឆ្លង​កូវីដ-១៩ សុទ្ធ​តែ​​ជា​កម្មករ​កម្មការិនី​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​បាវិត​

2021/05/31 09:09:52 am        191
ស្វាយរៀង៖ កម្មករ​កម្មការិនី​នៅ​តំបន់​សេដ្ឋកិច្ច​ក្រុង​បាវិត​រហូតដល់ ៤៣​នាក់​ទៀត ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។ក្នុង​សេចក្ដី​ជូន​ដំណឹង​នៅ​ថ្ងៃ​នេះ រដ្ឋបាល​ខេត្ត​ស្វាយរៀង បាន​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ទាំង​អស់​នេះ ត្រូវ​បាន​រក​ឃើញ​លើ​កម្មការិនី​ចំនួន ៣៨​នាក់ និង​កម្មករ​ចំនួន ៥​នាក់ ដែល​ពួក​ទាំង​អស់​គ្នា​សុទ្ធ​តែ​បម្រើការ​នៅ​រោងចក្រ​យូលី ស្ថិត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​​មួយ​នៃ​ក្រុង​បាវិត ជាប់​ព្រំដែន​កម្ពុជា-វៀតណាម។បើ​តាម​រដ្ឋបាល​ខេត្ត​ស្វាយរៀង កម្មករ​កម្មការិនី​ទាំង ៤៣​នាក់​ដែល​ទើប​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩​នេះ ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មណ្ឌល​ព្យាបាល​ជំងឺ​កូវីដ-១៩​បាវិត។រដ្ឋបាល​ខេត្ត​មួយ​នេះ បញ្ជាក់​ថា អាជ្ញាធរ​កំពុង​ស្វែង​រក និង​ពិនិត្យ​សំណាក​លើ​អ្នក​ពាក់​ព័ន្ធ​ផ្សេង​ទៀត ដើម្បី​រក​មេរោគ​កូវីដ-១៩ ​និង​ដាក់​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​ដើម្បី​តាម​ដាន​សុខភាព។កម្មករ​កម្មការិនី​​ជាច្រើន​នាក់​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​​ត្រូវ​បាន​រក​ឃើញ​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩​ចាប់​តាំង​ពី​សប្ដាហ៍​មុន​មក៕

ខេត្ត​បន្ទាយមានជ័យ​ រក​ឃើញ​ពលរដ្ឋ៣០​នាក់​ទៀត​ឆ្លង​កូវីដ-១៩ ​ភាគច្រើន​ជា​ពលរដ្ឋ​នៅ​​ក្រុង​ប៉ោយប៉ែត

2021/05/31 03:18:31 pm        283
បន្ទាយមានជ័យ៖ រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ បាន​ប្រកាស​ពី​ការ​រក​ឃើញ​ប្រជា​ពលរដ្ឋ ៣០​នាក់​ទៀត​ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈ​អ្នក​ជំងឺ​កូវីដ-១៩​ចំនួន ៨៩​នាក់​ទៀត ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ​បញ្ជាក់​ថា​ ករណី​ឆ្លង​​ថ្មី​ទាំង​នេះ ត្រូវ​បាន​រក​ឃើញ​លើ​ពលករ​ខ្មែរ​ចំនួន ៧​នាក់ ​ដែល​ទើប​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ ​ហើយ​ក្រៅ​ពី​នេះ សុទ្ធ​តែ​ជា​កម្មករ ​បុគ្គលិក​សហគ្រាស អាជីវករ និង​កម្មករ​រើស​អេចាយ​នៅ​ក្នុង​ក្រុង​ប៉ោយប៉ែត។រដ្ឋបាល​ខេត្ត​នេះ ក៏​បាន​ប្រកាស​ឱ្យ​ដឹង​ផង​ដែរ​ថា អ្នក​ជំងឺ​កូវីដ-១៩​ចំនួន​ ៨៩​នាក់​ទៀត ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចាក​ចេញ​ពី​មន្ទីរ​ពេទ្យ ​ឬ​មណ្ឌល​ព្យាបាល​ហើយ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ បន្ទាប់​ពី​ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ៕

ខេត្ត​កំពង់ចាម​រក​ឃើញ​ពលរដ្ឋ​៤២​នាក់​ទៀត​ឆ្លង​កូវីដ-១៩ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​កម្មករ​កម្មការិនី​រោងចក្រ​ដែល​ឆ្លង​មេរោគ​នេះ

2021/05/31 01:26:19 pm        115
កំពង់ចាម៖ រដ្ឋបាល​ខេត្ត​កំពង់ចាម បាន​ប្រកាស​ថា ប្រជា​ពលរដ្ឋ ៤២​នាក់​ទៀត ត្រូវ​បានរក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ដែល​​សុទ្ធ​តែ​ករណី​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ រដ្ឋបាល​ខេត្ត​កំពង់ចាម​បញ្ជាក់​ថា​ ករណី​ឆ្លង​ថ្មី​ទាំង​អស់​នេះ ត្រូវ​បានរក​ឃើញ​លើ​ពលរដ្ឋ ២១​នាក់​នៅ​ស្រុក​ជើងព្រៃ បន្ទាប់​មក​ស្រុក​ព្រៃឈរ​រក​ឃើញ ១០​នាក់។នៅ​ឯ​ស្រុក​កំពង់សៀម រដ្ឋបាល​ខេត្ត​នេះ​បញ្ជាក់​ថា​ បាន​រក​ឃើញ​ពលរដ្ឋ ៤​នាក់​ទៀត​ឆ្លង​មេរោគ​កូវីដ-១៩​នេះ ​ហើយ​ស្រុក​បាធាយ​ក៏​បាន​រក​ឃើញ ២​នាក់​បន្ថែម​ទៀត​ផង​ដែរ ​ខណៈ​ស្រុក​កងមាស និង​ស្រុក​ស្រីសន្ធរ រក​ឃើញ​ករណី​ឆ្លង​ថ្មី ​១​នាក់​នៅ​ក្នុង​ស្រុក​នីមួយៗ។បើ​តាម​រដ្ឋបាល​ខេត្ត​កំពង់ចាម ​ករណី​ឆ្លង​ថ្មី​ទាំង​នេះ ត្រូវ​បាន​រក​ឃើញ​លើ​​ស្ត្រី ៣០​នាក់ កុមារ ២​នាក់ និងបុរស ៩​នាក់។រដ្ឋបាល​ខេត្ត​នេះ​បញ្ជាក់​ថា ប្រជា​ពលរដ្ឋ​ដែល​ត្រូវ​បាន​រក​ឃើញ​ឆ្លង​កូវីដ-១៩​ទាំង​អស់​នេះ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ចំណោម​មនុស្ស ៤ ១៥១​នាក់ ដែល​ត្រូវ​បាន​សង្ស័យ​ពាក់​ព័ន្ធ​នឹង​ករណី​ឆ្លង​មេរោគ​កូវីដ-១៩។​បើ​តាម​រដ្ឋ​បាល​ខេត្ត​នេះ ពលរដ្ឋ​ទាំង ៤២​នាក់​នេះ ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​ឯ​មន្ទីរ​ពេទ្យ​មេគង្គ​កំពង់ចាម ​និង​មណ្ឌល​ព្យាបាល​កម្រិត​ស្រាល​នៅ​ក្នុង​បរិវេណ​នៃ​វិទ្យាល័យ​ព្រះសីហនុ។រដ្ឋបាល​ខេត្ត​កំពង់ចាម​ បាន​ឱ្យ​ដឹង​ផង​ដែរ​ថា អ្នក​ជំងឺ​កូវីដ-១៩​ចំនួន ២៧​នាក់​ទៀត​ ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចាក​ចេញ​ពី​មន្ទីរ​ពេទ្យ ឬ​មណ្ឌល​ព្យាបាល​ហើយ បន្ទាប់​ពី​ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​។គិត​មក​ដល់​ថ្ងៃ​នេះ អ្នក​ជំងឺ​កូវីដ-១៩​ចំនួន ២៥០​នាក់​ហើយ​ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​នៅ​ក្នុង​ខេត្ត​មួយ​នេះ ខណៈ​អ្នក​ជំងឺ​ចំនួន ៦០១​នាក់​ទៀត ​កំពុង​ស្ថិត​ក្រោម​ការ​ព្យាបាល​បន្តនៅ​ឡើយ៕

ចំនួន​អ្នក​ឆ្លង​កូវីដ-១៩​នៅ​កម្ពុជា​កើន​ឡើង​លើស​៣​ម៉ឺន​នាក់ហើយ ក្រោយ​រក​ឃើញ​​មនុស្ស​រាប់​រយ​នាក់ ​ឆ្លង​​រៀង​រាល់​ថ្ងៃ​ ៣​ខែ​ចុង​ក្រោយ

2021/05/31 11:56:47 am        72
ភ្នំពេញ៖ តួលេខ​អ្នក​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​កើន​ឡើង​លើស​ចំនួន ៣​ម៉ឺន​នាក់​ហើយ​នៅ​ថ្ងៃ​នេះ បន្ទាប់​ពី​ប្រទេស​នេះ ​បាន​រក​ឃើញ​មនុស្ស​រាប់​រយ​នាក់​ឆ្លង​មេរោគ​នេះ​ជា​រៀង​រាល់​ថ្ងៃ​ក្នុង​រយៈ​ពេល​ជាង ៣​ខែ​ចុង​ក្រោយ​មក​នេះ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​នៅ​ថ្ងៃ​នេះ ក្រសួងសុខាភិបាល បាន​ឱ្យ​ដឹង​ថា មនុស្ស ៦៩០​នាក់​ទៀត ត្រូវ​បានរក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​កាល​ពី​ថ្ងៃ​ម្សិ​លមិញ​នេះ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ឆ្លង​សរុប​កើន​ឡើង​ដល់ ៣០ ០៩៤​នាក់​មក​ដល់​ត្រឹម​ថ្ងៃ​នេះ។បើ​តាម​ក្រសួងសុខាភិបាល ករណី​ឆ្លង​ថ្មី​ដល់​ទៅ ​៦៣៥​នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ​២០​កុម្ភៈ ហើយ​ករណី​ឆ្លង​ចំនួន ៥៥​នាក់​ទៀត​ គឺ​ជា​ក​រណី​នាំ​ចូល។ក្រសួង​សុខាភិបាល​ក៏​បាន​ឱ្យ​ដឹង​ផង​ដែរ​ថា អ្នក​ជំងឺ​កូវីដ-១៩​ចំនួន ៥​នាក់​ទៀត បាន​ស្លាប់​បាត់​បង់​ជីវិត ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ កើន​ឡើង​ដល់ ២១៤​នាក់​នៅ​ក្នុង​រយៈ​ពេល ៧០​ថ្ងៃ​ចុង​ក្រោយនេះ។ចំណែក​តួលេខ​អ្នក​ជា​សះ​ស្បើយ​វិញ ក្រសួង​សុខាភិបាល​​បាន​បញ្ជាក់ថា មាន​ចំនួន​សរុប​ដល់​ទៅ ២២ ៦៣៦នាក់​ហើយ​ ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​អ្នក​ជា​សះស្បើយ​ថ្មី ​៤៤៨​នាក់​ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផងដែរ៕

ខេត្ត​បាត់ដំបង​រក​ឃើញ​មនុស្ស​១១​នាក់​ទៀត​ឆ្លង​កូវីដ-១៩ ភាគ​ច្រើន​ជា​ពលករ​ទើប​វិល​ត្រឡប់​មក​ពី​ថៃ

2021/05/31 11:47:47 am        27
បាត់ដំបង៖ រដ្ឋបាល​ខេត្ត​បាត់ដំបង បាន​ប្រកាស​​ពី​ការ​រក​ឃើញ​មនុស្ស ១១​នាក់​ទៀត​ឆ្លង​មេរោគ កូវីដ-១៩ ដែល​ភាគ​ច្រើន​ត្រូវ​បាន​រក​ឃើញ​លើ​ពលករ​ខ្មែរ​ទើប​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន រដ្ឋបាល​ខេត្ត​បាត់ដំបង​បញ្ជាក់​ថា ករណី​ឆ្លង​​ថ្មី​ទាំង​អស់​នេះ ត្រូវ​បាន​រក​ឃើញ​លើ​ពលករ​ចំនួន ១១​នាក់ បន្ទាប់​ពី​ពួកគេ​បាន​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ ហើយ ២​ករណី​​​ទៀត ត្រូវ​បាន​​រក​ឃើញ​លើ​ពលរដ្ឋ ២​នាក់​ធ្វើ​ដំណើរ​មក​ពី​ខេត្ត​បន្ទាយមានជ័យ ដែល​​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ។រដ្ឋបាល​ខេត្ត​នេះ ​ក៏​បាន​ប្រកាស​ឱ្យ​ដឹង​ផង​ដែរ​ថា អ្នក​ជំងឺ​កូវីដ-១៩​ចំនួន ៥​នាក់​ទៀត ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។គិត​ត្រឹម​ថ្ងៃ​នេះ មនុស្ស ២២១​នាក់​ហើយ​ ត្រូវ​បាន​រក​ឃើញ​​ឆ្លង​​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ខេត្ត​បាត់ដំបង ក្នុង​នោះ​អ្នក​ជំងឺ ២​នាក់​បាន​ស្លាប់ ហើយ​អ្នក​ជំងឺ ៨៣​នាក់​ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ខណៈ​អ្នក​ជំងឺ​ចំនួន ១៣៤​នាក់​ទៀត កំពុង​សម្រាក​ព្យាបាល​បន្ត​នៅ​ឡើយ៕

ជំងឺកូវីដ-១៩ កំពុងឆ្លងរាលដាលដល់មនុស្សជាច្រើននាក់​ នៅកាស៊ីណូតន់ហន់​ស្រុកកំពង់ត្រាច

2021/05/29 04:24:41 pm        1307
កំពត ៖ មនុស្ស៨នាក់ហើយត្រូវបានធ្វើតេស្តបឋមឃើញវិជ្ជមានកូវីដ-១៩ ហើយមនុស្ស​ជាង​១០០នាក់ផ្សេងទៀត កំពុងបន្តធ្វើតេស្ត ករណីនេះ មន្ត្រីជំនាញថា អាចមានអ្នកផ្ទុកច្រើននាក់​ទៀត ប៉ុន្តែលទ្ធផលនឹងដឹងច្បាស់ នៅពេលរសៀលថ្ងៃទី២៩ ខែឧសភានេះ។អាជ្ញាធរស្រុកកំពង់ត្រាច នៅថ្ងៃនេះ បានចុះទៅបិទខ្ទប់ បរិវេណកាស៊ីណូសុខ គឹមម៉េង នៅច្រកទ្វារទ្វេភាគីតន់ហន់ ស្ថិតក្នុងភូមិព្រែកក្រឹស ឃុំព្រែកក្រឹស ស្រុកំពង់ត្រាច ដើម្បី​ឱ្យមន្ត្រីជំនាញធ្វើតេស្ត មនុស្សជាង១០០នាក់ បន្ទាប់ពីបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៤ នាក់ កាលពីយប់ថ្ងៃទី២៨ ខែឧសភា កន្លងទៅ ។លោកវេជ្ជបណ្ឌិតពៅ សារី ប្រធានមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រាច បានប្រាប់ឱ្យដឹងថា កាល​ពីយប់ថ្ងៃទី២៨ ខែឧសភា ក្រុមគ្រូពេទ្យបានធ្វើតេស្តរកឃើញបុគ្គលិកកាស៊ីណូសុខ គឹមម៉េង ៤នាក់ មានវិជ្ជមានកូវីដ១៩។ ហើយនៅព្រឹកថ្ងៃទី២៩ ខែឧសភានេះ នៅបន្តធ្វើតេស្តនៅឡើយ ហើយរហូតមកដល់ វេលាម៉ោង១០ព្រឹកនេះ ក្រុមគ្រូពេទ្យបានរកឃើញវិជ្ជមាន​បួននាក់​បន្ថែមទៀត។លោកវេជ្ជបណ្ឌិត បានព្យាករណ៍ថា អាចនឹងមានអ្នកវិជ្ជមានជាច្រើននាក់បន្ថែមទៀត តែពេលនេះ​ ក្រុមមន្ត្រីជំនាញ និងគ្រប់ផ្នែកពាក់ព័ន្ធកំពុងធ្វើការងារ​យ៉ាង​សស្រាក់សស្រាំបំផុត។ចំណែកលោកវេជ្ជបណ្ឌិត ហេង ចន្ថា ប្រធានកក្រុមការងារឆ្លើយតបបន្ទាន់កូវីដ-១៩ ខេត្ត បានប្រាប់ថា ក្រុមការងារជាច្រើនក្រុម កំពុងធ្វើសេត្តបន្ត ដូច្នេះលោកមិនទាន់អាចប្រាប់​ចំនួន​អ្នកវិជ្ជាមានកូកូវីដ-១៩ នៅកាស៊ីណូនេះ បាននៅឡើយទេ លទ្ធផលសរុបអាចចេញ​នៅ​ពេលរសៀល។ ប្រភពពីប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា ទោះបីស្ថិតក្នុង​ដំណាក់កាល នៃវិបត្តិកូវីដ-១៩ ក្តី កាស៊ីណូសុខគឹមម៉េងនៅតែដំណើរការបើកលេងជាធម្មតា ដោយមិនមានការអាក់ខានឡើយ។ ហើយអ្នកលេងភាគច្រើនលើសលប់ជាជនជាតិខ្មែរ ត្បិតខាងភាគីវៀតណាមបានរឹតត្បិតមិនឱ្យពលរដ្ឋរបស់គេឆ្លងចូលមកកម្ពុជាឡើយ៕អត្ថបទ ៖ អាន សារីម

បុរសម្នាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ​ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍​ នៅតាមបណ្តោយផ្លូវជាតិលេខ៣

2021/05/29 04:12:18 pm        33
ភ្នំពេញ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានបង្កឡើង ដោយរថយន្តកូរ៉េ ខណៈដែលកំពុងបើកបរ ស្រាប់តែដាច់កង់ខ្ទៀតមកត្រូវបុរសម្នាក់ កំពុងតែជិះ​ម៉ូតូ​បណ្ដាលឱ្យដួលបោកក្បាលស្លាប់ភ្លាមៗ នៅនឹងកន្លែង។ ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៦ និង ៣០នាទីព្រឹក​ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៣ ចំណុចទល់មុខសាលាពងទឹក ក្នុងសង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ។សពជនរងគ្រោះមាន ឈ្មោះបូ ចាន់នី អាយុ ២៩ឆ្នាំ មានស្រុកកំណើត​នៅខេត្តកំពង់ឆ្នាំង មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួលភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។តាមប្រភពព័ត៌មាននៅទីតាំងកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ​ជនរងគ្រោះ​បានចេញពីបន្ទប់ជួលទៅកន្លែងធ្វើការ​ដោយធ្វើដំណើរ​ដោយ​ម៉ូតូហុងដាវ៉េវ ពណ៌ក្រហម ពាក់ស្លាកលេខ ព្រៃវែង 1I-5087 ដែលធ្វើដំណើរ​ក្នុង​ទិសដៅ​ពីជើងទៅត្បូងស្រាប់តែមកដល់ចំណុចកើតហេតុ​មាន​រថយន្ត​កូរ៉េពណ៌ស មួយគ្រឿងដែលពាក់ស្លាកលេខ ភ្នំពេញ 2AS-03 46 ធ្វើ​ដំណើរ​បញ្ច្រាស​ទិសគ្នាស្រាប់តែរថយន្តបានដាច់កង់​ខាងក្រោយចំហៀងខាងឆ្វេង​​បណ្ដាលឱ្យខ្ទៀតត្រូវជនរងគ្រោះកំពុងតែជិះម៉ូតូបណ្ដាលឱ្យដួល​បោកក្បាលស្លាប់ភ្លាមៗ នៅនឹងកន្លែងតែម្ដង។ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះដល់ទីតាំងកន្លែងកើតហេតុ​នឹង​ទាក់ទងទៅ​សាច់ញាតិ​របស់ជនរងគ្រោះដើម្បីយកសពទៅធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំណែករថយន្ត និងម៉ូតូត្រូវបានកម្លាំង​ជំនាញចរាចរណ៍យក​ទៅ​រក្សាទុកដើម្បីរងចាំការដោះស្រាយគ្នានៅពេលក្រោយ៕អត្ថបទ៖ កុម្ភះ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Trump និយាយថា ការវាយប្រហាររបស់អាមេរិកមិនទាន់ចប់ទេ ខណៈអ៊ីរ៉ង់ពង្រីកការវាយប្រហារ
07/22/2026 08:07 AM
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
07/21/2026 09:07 PM
ប្រធានាធិបតីអ៊ីរ៉ង់៖ អតីត​មេដឹកនាំ​កំពូលបាន​ជំរុញឱ្យបញ្ចប់ស្ថានភាព​ «គ្មានសង្គ្រាម គ្មានសន្តិភាព» ជាមួយអាមេរិក
07/21/2026 08:07 PM
WHO៖ ការផ្ទុះឡើងនៃជំងឺ Ebola នៅកុងហ្គោ លើស ២.៤០០ករណី និងមានអ្នកស្លាប់ជិត ១.០០០នាក់
07/21/2026 08:07 PM
អគារសិក្សាថ្មី១ខ្នង នៅសាលាបឋមសិក្សាចំបក់ខាងត្បូង បានរួមចំណែកក្នុងវិស័យអប់រំ និងគាំទ្រដល់ការសិក្សា
07/21/2026 08:07 PM
ប្រភព៖ ប្រមុខកងទ័ពប៉ាគីស្ថានជួបជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊ីរ៉ង់
07/21/2026 07:07 PM
ក្រសួងបរិស្ថានដាំស្តារព្រៃឈើឡើងវិញ នៅលើទីតាំងដែលបានដកហូតក្នុងតំបន់ការពារធម្មជាតិក្នុងខេត្តព្រះវិហារ
07/21/2026 07:07 PM
កូវ៉ែតរាយការណ៍ពីការវាយប្រហាររបស់អ៊ីរ៉ង់ លើរោងចក្រអគ្គិសនី និងរោងចក្របន្សុតទឹកសមុទ្រ ជាថ្ងៃទី៤ ជាប់ៗគ្នា
07/21/2026 07:07 PM
ទីក្រុងនៅភាគ​កណ្តាលជប៉ុន ឡើងដល់ ៤០អង្សាសេ ជាការសម្គាល់​ផ្លូវការនៃ​​ថ្ងៃ​​ក្ដៅខ្លាំង​​​លើកដំបូង
07/21/2026 07:07 PM
ក្រសួងការបរទេសកម្ពុជាជម្រាបជូនអ្នករាយការណ៍ពិសេសអំពីស្ថានភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
07/21/2026 07:07 PM