ពាក់ព័ន្ធករណី Online Scams៖ ជនជាតិចិនចំនួន ១៦២នាក់ត្រូវបានបណ្ដេញចេញពីកម្ពុជា
អគ្គនាយកដ្ឋានពន្ធនាគារ កំពុងសិក្សារៀបចំទីតាំងឃុំឃាំងថ្មីបន្ថែម ខណៈចំនួនជនជាប់ឃុំមានការកើនឡើងខ្លាំង
សមត្ថកិច្ចខេត្តព្រះសីហនុរកឃើញអ្នកបើកបររថយន្តធុនធ្ងន់មួយចំនួនមានសារធាតុគ្រឿងញៀននៅក្នុងខ្លួន
ឆេះខុនដូ Wealth Mansion តែសមត្ថកិច្ចជួយពន្លត់ទាន់ពេលដោយមិនរាលដាលទ្រង់ទ្រាយធំ

សន្តិសុខ និង សង្គម

សមត្ថកិច្ច បង្ក្រាបករណីជួញដូរគ្រឿងញៀន ឃាត់ជនសង្ស័យ៣នាក់ គ្រឿងញៀនជិត ១ គីឡូក្រាម

2021/05/29 12:32:14 pm        509
ភ្នំពេញ ៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀន នៅខេត្តកំពង់ស្ពឺ ចាប់ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ព្រមទាំង ចាប់យកវត្ថុតាងគ្រឿងញៀន ប្រភេទមេតំហ្វេតាមីន (ICE) ជិត ១ គីឡូក្រាម ។កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១០ និង២៥នាទី កម្លាំងជំនាញ (ក៥) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ សាន សុទ្ធី នាយករង និងលោកវរ:សេនីយ៍ឯក ជាវ វណ្ណា នាយការិយាល័យ (ក៥) សហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ព្រមទាំងមានកាសម្របសម្រួលពីលោក ខៃ សុភ័ស្ត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ បើកការស្រាវជ្រាវ ស៊ើបអង្កេត ឈានទៅបង្រ្កាបជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ ៣នាក់ នៅចំណុច ស្ថានីយ៍ប្រេង PTT បណ្តោយផ្លូវជាតិលេខ៤ ភូមិរលាំងសង្កែ ឃុំសុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពី ។ជនសង្ស័យទាំង ០៣នាក់ ដែលត្រូវសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បង្ក្រាប រួមមាន ១-ឈ្មោះ ភុំ បេន ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិ ខ្មែរ។ ២-ឈ្មោះ ភុំ សំបូរ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិ ខ្មែរ។ ៣-ឈ្មោះ អាន ចិត្រា ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិ ខ្មែរ។ ចាប់យកវត្ថុតាង ម្សៅក្រាមពណ៌ស ប្រភេទ មេតំហ្វេតាមីន (ICE) ចំនួន ១កញ្ចប់ធំ ស្មើទម្ងន់ ៩៨៨,២៧ក្រាម ។សមត្ថកិច្ចជំនាញខេត្តកំពង់ស្ពឺ កំពុងកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីផ្តន្ទាទោសតាមនីតិវីធី ៕អត្ថបទ ៖ តារាវុទ្ធី

មន្ត្រី​សុខាភិបាល​ បន្ត​យក​សំណាក​កម្មករ​ជាង​២០០នា​ក់ ​នៅ​ស្រុក​សំរោង ​ទៅធ្វើ​តេស្តរកកូ​វីដ​-១៩

2021/05/28 02:21:33 pm        382
តាកែវ ៖ នៅក្នុង​ខេត្តតាកែវ មន្ត្រី​សុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​២៨ ខែឧសភា​នេះ ​បាន​បន្ត​ចុះ​យក​សំណាក​កម្មករ ជាង​២​០០​នាក់ ​នៅ​រោងចក្រ ពឺ​ហ្វិ​កវី​សិន​ ដែលមាន​ទីតាំង​នៅ​ក្នុង​ឃុំ​បឹង​ត្រាញ់​ខាងជើង ក្នុងស្រុក​សំរោង​ បន្ទាប់ពី​បាន​រកឃើញ​កម្មករ​ចំនួន​២​នាក់ ​បាន​ឆ្លង​ជំងឺ​កូ​វីដ​-១៩​។លោក​វេជ្ជបណ្ឌិត នុត ស៊ី​ណាត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តតាកែវ ​បាន​ឲ្យ​ដឹងថា ​ក្នុងចំណោម កម្មករ​ជាង​២​ពាន់​នាក់ នៅក្នុង​រោងចក្រ ​ពឺ​ហ្វិ​កវី​សិន មន្ត្រី​ជំនាញ ​បានចាប់ផ្ដើម​ចុះទៅ​យក​សំណាក កម្មករ​ប្រមាណ​ជាង​២​០០នា​ក់ នៅ​ព្រឹក​នេះ​ ដើម្បី​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ​១៩ ​ក្រោយពី​បាន​រកឃើញ​កម្មករ ២​នាក់​ ឆ្លង​ជំងឺ​កូ​វីដ​-១៩ ។លោក បាន​បញ្ជាក់ថា ចំពោះ​កម្មករ​ដែល​យក​សំណាក​ហើយ​ ត្រូវបាន​ណែនាំ​ឱ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​ឱ្យ បាន​ត្រឹមត្រូវ​នៅតាម​ផ្ទះ​ ហើយ​បើ​លទ្ធផល​វិជ្ជមាន ឬ​អវិជ្ជមាន​ មន្ត្រី​នឹង​ជូនដំណឹង​ទៅ​ពួកគេ​។​លោក កេ​ត ម៉ៅ អភិបាលស្រុក​សំរោង ​បាន​ឲ្យ​ដឹង​ដែរ​ថា​ រោងចក្រ ​ដែលមាន​កម្មករ​កើត​ជំងឺ​កូ​វីដ ១៩ ត្រូវ​បាន​តម្រូវឱ្យ​ផ្អាក​ផលិត​កម្មករ​ រយៈពេល​២​ថ្ងៃ​សិន ​ព្រោះ​កម្មករ​ កំពុងតែ​ជ្រួលច្របល់ មិន​មាន អារម្មណ៍​ធ្វើការ​។​លោក​វេជ្ជបណ្ឌិត​ប្រធាន​មន្ទីរ​សុខាភិបាល ​ខេត្តតាកែវ ​បានឱ្យដឹងថា ​រហូតមកដល់​ពេលនេះ នៅ​ទូ ទាំង​ខេត្តតាកែវ ​មាន​កម្មករ​ចំនួន​ជាង​៣​០០​នាក់​ហើយ ​បាន​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ ហើយ​អ្នកជំងឺ​ទាំង​អស់នេះ ​កំពុងតែ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ តាម​ស្រុក​នីមួយៗ ​ដោយឡែក​កម្មករ​។​​ក្នុង​ខេត្តតាកែវ​ រហូតមកដល់​ពេលនេះ ​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ​ចំនួន​ជាង​៨​រយ​នាក់​ ក្នុងនោះ ជាសះស្បើយ ​ចំនួន​ជាង​២​០០នាក់ ​ស្លាប់​ចំនួន​៥​នាក់ ​ហើយ​អ្នកជំងឺ​ជាង​៥​០០​នាក់​ទៀត ​​កំពុងតែ​សម្រាក ព្យាបាល​នៅ​តាម​មន្ទីរពេទ្យបង្អែក​ក្រុង​ស្រុក​របស់​ខេត្ត​៕​អត្ថបទ​ ៖ គុជ វិភាគ 

កម្ពុជា​បន្ដរកឃើញអ្នកឆ្លងថ្មីចំនួន៥៩៩នាក់ទៀត ​ខណៈអ្នកជាសះស្បើយ​៥០២នាក់​

2021/05/28 05:24:56 am        181
ភ្នំពេញ៖ ក្រសួងសុខាភិបាល ​បានបន្ដរកឃើញមនុស្សដល់ទៅ៥៩៩នាក់ ​ទៀត​ឆ្លងមេរោគកូវីដ-១៩ ដែល​ភាគច្រើនសុទ្ធតែពាក់ព័ន្ធ​ នឹង​ព្រឹត្តិការណ៍​សហគមន៍២០កុម្ភៈ​ និង​ករណី​ឆ្លង​ថ្មី ​២៥នាក់ គឺ​ជាករណីនាំចូល។ក្នុងសេចក្ដីប្រកាសនៅថ្ងៃនេះ ​ក្រសួងសុខាភិបាល​ ​បានឱ្យដឹងទៀតថា អ្នកជំងឺកូវីដ-១៩ចំនួន​ ២នាក់ទៀត ​បាន​ស្លាប់បាត់បង់ជីវិត ​ដោយ​សារជំងឺនេះ ​ដែល​នាំ​ឱ្យតួលេខអ្នកស្លាប់សរុបឡើងដល់ ១៩៦ ​នាក់​ហើយគិតត្រឹមថ្ងៃនេះ ។ក្រសួងសុខាភិបាល ​ក៏បានឱ្យដឹងផងដែរថា​ អ្នកជំងឺកូវីដ-១៩ ចំនួន២០ ៩០០នាក់ ត្រូវបានព្យាបាល​ជាសះស្បើយហើយ​ ក្នុង​នោះ ​មានទាំងអ្នកជាសះស្បើយថ្មី ​៥០២នាក់​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃនេះផងដែរ៕

ស្នងការ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ ផ្តល់​ថវិកាលើ​ទឹកចិត្ត​ដល់​កម្លាំង​សមត្ថកិច្ច​ ដែល​មាន​ស្នាដៃ​បង្ក្រាប​គ្រឿងញៀន

2021/05/28 11:36:09 am        136
ឧ​ត្ត​រ​មានជ័យ​៖ ដោយមាន​ការ​ចង្អុលបង្ហាញ​ពី​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន ​អគ្គស្នងការ​នគរបាល​ជាតិ ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ហួត សុធី ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ បានផ្តល់​ថវិកា​លើទឹក​ចិត្ត​ដល់​កងកម្លាំង​សមត្ថកិច្ច​ជំនាញ​ នឹង​កម្លាំង​ប្រជា​ការពារ ដែល​មាន​ស្នាដៃ ​ក្នុងការ​ចុះ​បង្ក្រាប​ស្រាវជ្រាវ​ករណី​មេខ្លោង​ចែកចាយ​គ្រឿងញៀន​ នឹង​ប្រើប្រាស់​អាវុធ​ខុសច្បាប់ ។គួរ​រម្លឹកថា កាល​ពី​ថ្ងៃទី​២៣ ​ឧសភា​ឆ្នាំ​២០២១ ​កន្លងមក​នេះ ​កម្លាំង​សមត្ថកិច្ច​ ចុះ​បង្ក្រាបករណី​មេខ្លោង​ចែកចាយ​គ្រឿងញៀន​ នឹង​ប្រើប្រាស់​អាវុធ​ខុសច្បាប់ ​នៅ​ចំណុច​ភូមិសាស្ត្រ​សង្កាត់​អូរ​ស្មាច់ ​ក្រុង​សំរោង ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។លោក​ឧ​ត្ត​ម​សេនីយ៍ទោ ហួត សុធី ស្នងការ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ បាន​ឲ្យ​ដឹងថា ​ការចុះ​ស្រាវជ្រាវ​បង្ក្រាប​ករណី​មេខ្លោង​ជួញដូរ​ចែកចាយ​គ្រឿងញៀន​ នឹង​ការប្រើប្រាស់​អាវុធ​ខុសច្បាប់​ កាលពី​ កន្លងមក​ថ្មីៗ​នេះ ​កម្លាំង​ជំនាញ​យើង​បាន​ធ្វើ​ការ​ចុះ​ស្រាវជ្រាវ​អស់​រយៈពេល​ជាច្រើន​ខែ​បន្ទាប់ពី​ជនសង្ស័យ​ចំនួន​៤​នាក់​នោះ ​បាន​ធ្វើ​សកម្មភាព​បាញ់រះ​មក​លើ​សមត្ថកិច្ច​ កាលពីពេល​កន្លងមក​ ពេល​ចុះ​ធ្វើការ​ប្រដេញ​តាម​ផ្លូវ​ក្រវ៉ាត់​ព្រំដែន ​នឹង​បាន​បាញ់រះ​តប​ជាមួយ​សមត្ថកិច្ច​ជាច្រើន​គ្រាប់​បណ្តាល​ឲ្យ​សមត្ថកិច្ច​ម្នាក់ ​រង​របួសធ្ងន់​ កាលពី​ឆ្នាំ​២០២០​ នៅ​ស្រុក​អន្លង់វែង ​។ បច្ចុប្បន្ន​ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​ជំនាញ​ស្រាវជ្រាវ​ចាប់​ខ្លួនបាន​។ជាមួយគ្នា​នោះដែរ​ ថវិកា​ដែល​ត្រូវ​ផ្តល់​ឲ្យ​លើកទឹកចិត្ត​ដល់​កងកម្លាំង​ដែល​មាន​ស្នាដៃ​​ ក្នុងការ​បង្ក្រាប​នោះ ​រួមមាន ៖ ​ជំនាញ​ផែន​ព្រហ្មទណ្ឌ​ចំនួន​៥០​ម៉ឺន​ ផែន​គ្រឿងញៀន​១​លាន​រៀល​ មន្ត្រី​ប៉ុស្តិ៍​នគរបាល​សង្កាត់​អូរ​ស្មាច់​៥០​ម៉ឺន​រៀល ​នឹង​កម្លាំង​ប្រជា​ការពារ​២០​ម៉ឺន​រៀលផងដែរ​៕​​អត្ថបទ ៖ ឃិន ​សារិទ្ធ

ស្លាប់​ម្នាក់ និង​របួសធ្ងន់​ម្នាក់ ដោយសារ​បើក​គោយន្ត​កិន​មីន នៅ​ស្រុក​សំឡូត​

2021/05/27 01:37:06 pm        26
​បាត់ដំបង​៖ ជនរងគ្រោះ​ម្នាក់ បាន​ស្លាប់បាត់​បង់ជីវិត​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ ខណៈ​ម្នាក់ទៀត​បាន​រងរបួស​ធ្ងន់ ដោយសារ​បើក​គោយន្ត​មកពី​ចម្ការ ហើយ​បាន​កិន​មីន​ដែល​បន្សល់ទុក​ពី​សម័យ​សង្គ្រាម ដែល​ករណីនេះ​ បានកើត​ឡើង​នៅវេលា​ម៉ោង ០​២និង​៣០​នាទី រសៀល​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០២១ នៅ​ចំណុច​ភូមិ​ចំការចេក ឃុំ​ស៊ុ​ង ស្រុក​សំឡូត ខេត្តបាត់ដំបង​។​​អាជ្ញាធរ​មូលដ្ឋាន បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​បាន​ស្លាប់​ឈ្មោះ ប៊​ន សុភា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជា​អ្នក​បើក​គោយន្ត រស់នៅ​ភូមិ​ឃុំ​កើតហេតុ ចំណែក​អ្នករងរបួស​ឈ្មោះ មាង់ សី​ហ័​រ អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា ហើយ​ត្រូវជា​អ្នកជិះ​។​​ប្រភព​បាន​បន្តថា មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​បើក​គោយន្ត​ទៅ​កាត់​ស្មៅ​ចម្ការ ដែលជា​ដីចម្ការ​ថ្មី មិន​ធ្លាប់​អាស្រ័យ​ផល​ពីមុន និង​ក្រោយមក​ក៏​នាំគ្នា ជិះ​គោយន្ត​មក​ផ្ទះ​វិញ បើក​នៅតាម​ផ្លូវ​ចាស់ (​ផ្លូវ​សល់​ពី​សង្គ្រាម​) ហើយក៏​កិន​គ្រាប់មីន​តែម្ដង បង្ក​ជា​គ្រោះថ្នាក់​បែបនេះ​តែម្ដង ។​អាជ្ញាធរ​ដដែល បាន​បន្ថែម​ថា ចំពោះ​អ្នករងរបួស ពេល​កើតហេតុ​ភ្លាមៗ ក៏បាន​រត់ទៅរក​អ្នកភូមិ​ឲ្យ​ជួយ និង​ប្រាប់​ពី​ហេតុការណ៍ ហើយ​ពេល​ប្រាប់​រួច ក៏​ដួលសន្លប់ និង​ត្រូវ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ចំណែក​អ្នកស្លាប់ បានប្រគល់​ឲ្យ​គ្រួសារ ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

ងាប់​ត្រី​​ជា​ច្រើន​ប្រភេទ ក្នុង​ស្ទឹង​នៅ​ស្រុក​រតនមណ្ឌល ​ដោយសារ​ធ្លាយ​ជាតិពុល​ចេញពី​រោងចក្រ​មួយកន្លែង

2021/05/27 02:59:29 pm        3887
បាត់ដំបង​ ៖ ត្រី​តូច​ធំ​ជាច្រើន​ប្រភេទ​ បាន​ពុល​ងាប់​ជា​បន្តបន្ទាប់​ នៅក្នុង​ស្ទឹង​ថ្វាក​ ស្ថិត​ក្នុងស្រុក​រតនមណ្ឌល​ ខេត្តបាត់ដំបង ​ដោយសារតែ​មានការ​ធ្លាយ​នូវ​ជាតិពុល ​ចេញពី​រោងចក្រ​របស់​ក្រុមហ៊ុន​ចិន​មួយ​ឈ្មោះ “​វ៉ា​កាង​” នៅ​បែក​ខាងក្រោម​ទំនប់​ពហុ​បំណង​សេក​សក ។បើ​តាម​ប្រជាពលរដ្ឋ ចុះ​ស្រង់​ត្រី​ងាប់​អណ្ដែត​ទឹកស្ទឹង​ បាន​ឲ្យ​ដឹងថា ​ករណីនេះ ​កើតឡើង​តាំងពី​រសៀល​ថ្ងៃទី​២៦​ ដល់​ព្រឹក​ថ្ងៃទី​២៧​ ខែឧសភា ឆ្នាំ​២០២១ ​ដោយសារ​ធាតុ​នោះ​ពណ៌​ក្រ​ម៉ៅ ល្អក់ ​បាន​ហូរ​ពេញ​ស្ទឹង​ ដែល​ចេញពី​រោងចក្រ ​ទីតាំង​ដែល​ហូរ​ចូល​នោះ​ បាន​ប៉ះពាល់​ដល់​ឃុំ​ចំនួន​៣ គឺ​ឃុំ​ត្រែង ឃុំ​ផ្លូវ​មាស​ និង​ឃុំ​អណ្ដើក​ហែប ​ស្រុក​រតនមណ្ឌល ។ពលរដ្ឋ​ បាន​បន្តថា​ មិន​ត្រឹមតែ​ប៉ុណ្ណោះ ជាតិពុល​នេះ ក៏បាន​ធ្វើ​ឲ្យ​ត្រី​ក្នុង​ស្ទឹង បាន​ងាប់​ជាច្រើន​ក្បាល ខណៈ​សារធាតុ​នេះ​ ក៏​ធ្វើ​ឲ្យ​ប៉ះពាល់​ផងដែរ ​តំបន់​ទេសចរណ៍​ស្ទឹង​ថ្វាក​ ដែល​មាន​អ្នក​ទេសចរណ៍​ទៅលេង ​ ហើយ​ករណីនេះ​ ជា​លើក​ទី​ពីរ ​ដែល​ជាតិពុល​បាន​ហូរ​ចេញពី​រោងចក្រ​ចិន​មួយ​នោះ ។លោក សន និល អធិការ​នគរបាល​ស្រុក​រតនមណ្ឌល ​បាន​ឲ្យ​ដឹងថា ​ក្រោយ​ទទួល​ដំណឹង​ភ្លាមៗ កម្លាំង​នគរបាល​ស្រុក និង​អាជ្ញាធរ​ឃុំ បាន​ចុះ​ទៅកាន់​ទីតាំង​រោងចក្រ​ចិន​ខាងលើ ​ដើម្បី​ត្រួតពិនិត្យ គឺ​ឃើញថា ​ជាតិពុល​នេះ ​បាន​ហៀរ​ចេញពី​កន្លែង​អាង​ស្តុប​ទឹក​ពណ៌​លឿង ​នៃ​រោងចក្រ​ពិតប្រាកដ​មែន​ ដោយសារតែ​ទឹកភ្លៀង​ខ្លាំង​បាន​ហូរ​ច្រោះ​ក្នុង​អាង​នេះ ​បណ្តាល​ឲ្យ​ហៀរ​ទឹក​គីមី​ពុល​ចូល​ស្ទឹង​តែម្ដង ។លោក​អធិការ​ បាន​បញ្ជាក់ថា ​ក្រោយពី​ចុះ​ពិនិត្យ​អាជ្ញាធរ​បាន​ឲ្យ​ម្ចាស់​ទីតាំង​រោងចក្រ​ខាង​លើនេះ បិទ​កន្លែង​ធ្លាយ​ចេញពី​អាង​ស្តុក​នេះ​ រួចរាល់​ហើយ​ មិន​មាន​ហូរ​ជាតិពុល​ចេញ​មក​ទៀត​នោះទេ​ និង​ណែនាំ​ឲ្យ​ម្ចាស់​រោងចក្រ​មានការ​ប្រុងប្រយ័ត្ន ​បើ​មាន​លើក​ក្រោយ​ទៀត ​នឹង​រាយការណ៍​ជូន​ថ្នាក់លើ ដើម្បី​ចាត់ការ​តាមច្បាប់ ។បើតាម​លោក​អនុសេនីយ៍ទោ អ៊ី រ​ស្មា​ក់ នាយ​ប៉ុ​ស្តិ៍រដ្ឋបាល​អណ្ដើក​ហែប ​បាន​ឲ្យ​ដឹងថា​ គិត​ត្រឹម​រសៀល​ថ្ងៃទី​២៧ ​ខែឧសភា ទឹក​ក្នុង​ស្ទឹង​បាន​ថ្លា​ ឡើងវិញ​ហើយ ​បន្ទាប់ពី​ចំហាយ​សារធាតុ​ពណ៌​ខ្មៅ​បាន​ហូរ​ទៅ​ក្រោម​អស់ ​ហើយ​ចំពោះ​ត្រី​ក្នុង​ស្ទឹង ​ត្រង់​ចំណុច​ឃុំ​នេះ ​ក៏​លែង​ងាប់​ហើយ​ដែរ ៕​

បុរស​ម្នាក់​ត្រូវ​​បាន​បញ្ជូនទៅ​ពន្ធនាគារ ក្រោយ​រត់​ចេញពី​មណ្ឌល​ព្យាបាល​ជំងឺ​កូ​វីដ​-១៩

2021/05/27 01:29:42 pm        29
ភ្នំពេញ ៖ បុរស​ម្នាក់ ដែល​បាន​រត់​ចេញពី​មណ្ឌល​ព្យាបាល កូ​វីដ​-១៩ ត្រូវ​អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូនទៅ​ឃុំខ្លួន​បណ្តោះ​អាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស (​ម​១) ​កាលពី​ល្ងាច ថ្ងៃទី​២៦​ ខែឧសភា ឆ្នាំ​២០២១ តាម​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​លេខ ៣៥២៣ ខ​.​ដ​.​ឃ​.​ដ ចុះ​ថ្ងៃទី​២៦​ ខែឧសភា ឆ្នាំ​២០២១ របស់​ចៅក្រម​ស៊ើបសួរ រស់ សាម៉ឺឌី ​បន្ទាប់ពី​បុរស​រូបនេះ​ ត្រូវបាន​ព្យាបាល​ជាសះស្បើយ​ពី​ជំងឺ​កូ​វីដ​-១៩​រួចរាល់ ។យោងតាម​ច្បាប់​ស្តីពី​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ការ​រត់គេច​ចេញពី​មណ្ឌល​ព្យាបាល​ ត្រូវ​ប្រឈម​នឹង​ ការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី១​ឆ្នាំ ទៅ៥​ឆ្នាំ ​និង​ពិន័យ​ជា​ប្រាក់​ពី ៥​លាន​រៀល​ទៅ២០​លាន​រៀល​ តែបើ​មានការ​ចម្លង​ដល់​អ្នកដទៃ ​នឹង​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី៥​ឆ្នាំ ទៅ១០​ឆ្នាំជាមិនខាន​។ជាមួយគ្នានេះ​ អាវុធហត្ថ​រាជធានី​ភ្នំពេញ សូម​ធ្វើការ​អំពាវនាវ​ជាថ្មី​ម្តងទៀត ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ​សូមមេត្តា​ចូលរួម​អនុវត្តតាម​វិធានការ​ព្យាបាល របស់​ក្រសួងសុខាភិបាល ដោយ​ការ ​អត់ធ្មត់​ដើម្បី​ឲ្យ​ជាសះស្បើយ​ ជៀសវាង​រត់គេច​ដែល​អាច​នាំ​ទុក្ខ​ដល់​សុខភាព​ខ្លួន​ផង នាំ​ទុក្ខ​ដល់​អ្នក​ដ៏​ទៃ​ក្នុង​ក្រុមគ្រួសារ​ និង​សហគមន៍​ផង​ និង ​ត្រូវមាន​ទោសទណ្ឌ​ ជាប់ពន្ធនាគារ​រយៈពេល​វែង​ផងដែរ​។សូម​ជម្រាបជូន​ថា​ បុរស​ខាងលើ បាន​ព្យាយាម​រត់ចេញ​ពី​មណ្ឌល​ព្យាបាល​ជំងឺ​កូ​វីដ​-១៩​ បង្ក​ការ​ភ្ញាក់ផ្អើល ដល់​ក្រុមគ្រូពេទ្យ ​ដែល​ប្រចាំការ​ក្នុង​មណ្ឌល​គ្រប់ៗ​គ្នា​ កាលពី​ល្ងាច ថ្ងៃទី​២២ ​ខែឧសភា ឆ្នាំ​២០២១​។ ​បន្ទាប់ពី​បាន​ទទួល​ការ​ស្នើសុំ ឲ្យ​ជួយ​អន្តរាគមន៍​ពី​ក្រុមគ្រូពេទ្យ​ កម្លាំង គ​-​អន្តរាគមន៍ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ បានចេញ​ ស្រាវជ្រាវ​រុករក​មុខសញ្ញា​តាម​បណ្តា​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ​រយៈពេល​ត្រឹមតែ​១៥​នាទី ​ក៏​រក​ឃើញ​អ្នកជំងឺ​កូ​វីដ​-១៩​ម្នាក់​នោះ ​នៅ​ចំណុច​ផ្លូវ​៣៧១ កែង​នឹង​ផ្លូវ​២០០២ ​ទើប​សមត្ថកិច្ច​អាវុធហត្ថ​ភ្នំពេញ ​ដែល​បាន​ត្រៀម​រួចជាស្រេច ​ជាមួយ​សំលៀកបំពាក់ ការពារ​មេរោគ​ និង ឧបករណ៍​ចាប់ពី​ចម្ងាយ​ស្វ័យប្រវត្តិ​ ចាប់​ឃាត់ខ្លួន​អ្នកជំងឺ​កូ​វីដ​-១៩​នោះ​ភ្លាមៗ តែម្តង​៕អត្ថ​ប​ទ ៖ តារា​វុទ្ធី

ខេត្តតាកែវ​ បន្ត​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ-​១៩​ចំនួន​១១​នាក់ ​នៅថ្ងៃនេះ​

2021/05/27 01:08:13 pm        148
តាកែវ ​៖ ខេត្តតាកែវ បន្ដ​ការរកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ​ចំនួន​១១​នាក់​ថ្មី​បន្ថែមទៀត​ ដែល​ជា​ករណី​ឆ្លង​សហគមន៍​ បន្ទាប់ពី​បាន​យក​វត្ថុ​សំណាក​ជនសង្ស័យ​ទៅ​ធ្វើ​ការវិភាគ​រក​មេរោគ​កូ​វីដ​-១៩​ កាលពី​ម្សិលមិញ​។បើ​យោង​តាម​សេចក្ដីជូនដំណឹង​របស់​រដ្ឋបាលខេត្ត​តាកែវ​ នៅថ្ងៃទី២៧ខែឧសភានេះ ​បាន​ឲ្យ​ដឹងថា អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ ចំនួន​១១​នាក់​នេះ​ ជា​ករណី​ឆ្លង​សហគមន៍​ហើយ​អ្នកជំងឺ​ភាគច្រើន​ជា​អាជីវករ សិស្ស អ្នក​លក់ដូ​ និង​បងប្អូន​កម្មករ​ ដែល​បំរើការ​នៅ​រោងចក្រ​មួយ​ចំនួន​ នៅក្នុង​ខេត្តតាកែវ​។រដ្ឋបាល​ខេត្តតាកែវ​ ក៏​សូម​អំពាវនាវ​ដល់​លោក​លោកស្រី​អាជីវករ​បងប្អូន​ប្រជាពលរដ្ឋ​ និង​ក្រុម​គ្រួសារ ​ដែល​ធ្លាប់​បាន​ប្រាស្រ័យ​ទាក់ទង​ដោយ​ផ្ទាល់​ និង​ប្រយោល​ជាមួយ​អ្នក​វិជ្ជមាន​កូ​វីដ-១៩ ខាងលើ​ ត្រូវ​រាយការណ៍​មក​អាជ្ញាធរ​មូលដ្ឋាន ​ជាបន្ទាន់​ និង​ប្រញាប់​រួសរាន់​ទៅ​យក​សំណាក​ដើម្បី​វិភាគ​រក​វីរុស​កូ​វីដ-១៩ ​នៅ​តាម​មន្ទីរពេទ្យបង្អែក​ ឬ​មណ្ឌល​សុខភាព​នៅ​ជិត​ផ្ទះ​របស់​លោកអ្នក​រៀងរាល់​ម៉ោង​ធ្វើការ​ ហើយ​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​ ឲ្យ​បាន​ត្រឹមត្រូវ​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។លោក​វេជ្ជបណ្ឌិត នុត ស៊ី​ណាត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តតាកែវ​ បាន​ប្រាប់​ទូរទស្សន៍​BTV បាន​ឲ្យដឹងថា ​អ្នកជំងឺ​កូ​វីដ​-១៩ ​ដែល​ចំនួន​១១​នាក់​ ដែល​អាជ្ញាធរខេត្ត​ប្រកាសនៅថ្ងៃនេះ​ ភាគច្រើន​ជា​អ្នក​រស់នៅ​ក្នុងស្រុក​បាទី​ និង​ស្រុក​សំរោង ​ហើយ​ពួកគេ​ត្រូវ​បាន​ដាក់​អោយ​សម្រាក​ព្យាបាល​នៅ​តាម​មន្ទីរពេទ្យបង្អែក​ នៅក្នុង​ស្រុក​នីមួយៗ ​ហើយ​មន្ត្រី​ជំនាញ​សុខាភិបាល​ ក៏​​កំពុងតែបន្ត​យក​សំណាក​អ្នក​ពាក់ព័ន្ធ​ទៅ​ធ្វើ​តេស្ត​រក​មេរោគ​កូ​វីដ​-១៩​ បន្តទៀត​ផងដែ​រ​៕អត្ថបទ ​៖​គុជ វិភាគ​

ចំនួន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ-១៩ ​ក្នុង​តំបន់​ផ្សារ​ព្រៃទា​ មាន​ជាង​៦០០​នាក់​ ខណៈ​អ្នក​ពាក់ព័ន្ធ​ជាង​៤​ពាន់​នាក់​ កំពុង​យក​សំណាក

2021/05/27 12:38:38 pm        2523
ភ្នំពេញ ​៖ ចំនួន​ប្រជាពលរដ្ឋ និង​កម្មករ​រោងចក្រ​ ក្នុង​តំបន់​ផ្សារ​ព្រៃទា ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​ឆ្លង​ជំងឺ​កូ​វីដ​-១៩ មាន​ជាង​៦​០០​នាក់​ គិត​ត្រឹម​ថ្ងៃទី​២៧​នេះ ​ខណៈ​អាជ្ញាធរ​បិទ​ខ្ទប់​តំបន់​ផ្សារ​ព្រៃទា​ ហាម​មិន​ឱ្យ​ប្រជាពលរដ្ឋ ​ធ្វើដំណើរ​ចេញ​-​ចូល​។យោងតាម​អាជ្ញាធរ​មូលដ្ឋាន តំបន់​ព្រៃទា​ទាំងមូល ​ត្រូវបាន​បិទ​បណ្តោះអាសន្ន ​ដើម្បី​អាជ្ញា​ធរមាន​សមត្ថកិច្ច ​យក​សំណាក​របស់​ប្រជាពលរដ្ឋ ​និង​កម្មករ ​មាន​លំនៅឋាន​ក្នុង​តំបន់​បិទ​ខ្ទប់​ ធ្វើ​វិភាគ​រក​ជំងឺ​កូ​វីដ​-១៩​។រោងចក្រ Hand Seven បាន​បិទទ្វារ​បណ្តោះ​អាសន្ន​តាំងពី​ថ្ងៃទី​២៣ ​ខែឧសភា ​ដើម្បី​ធ្វើ​យក​សំណាក​ធ្វើតេស្ត ​បន្ទាប់ពី​សង្ស័យ​មានការ​ឆ្លង​មេរោគ​។ ​ចំនួន​កម្មករ​រោងចក្រ ​Hand Seven ​បាន​ពិនិត្យឃើញ ឆ្លង​ជំងឺ​កូ​វីដ​-១៩ ​បាន​កើន​ឡើងជា​បន្តបន្ទាប់​។​ កម្មករ​ផ្សេងទៀត ​បន្ទាប់ពី​ការ​យក​សំណាក គឺ​តម្រូវ​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក ​តាម​ផ្ទះ និង​បន្ទប់​ជួល​រៀងខ្លួន ​ដើម្បី​តាមដាន​សុខភាព​។អាជ្ញាធរ​មូលដ្ឋាន​ បញ្ជាក់ថា ដោយសារ​កម្មករ​រោងចក្រ ​មាន​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ​ហើយ​បាន​ប៉ះពាល់​ដោយ​ប្រយោល ជាមួយ​នឹង​ប្រជាពលរដ្ឋ ដែល​ជា​អ្នកលក់​នៅមុខ​រោងចក្រ​ និង​មាន​លំនៅឋាន នៅក្នុង​តំបន់​រោងចក្រ ​និង​ម្ចាស់​បន្ទប់​ជួល​ដែល​កម្មករ​រស់នៅ​។សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២១ កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ ​បាន​ចុះ​សហការ​ជាមួយ​កម្លាំង​គណៈបញ្ជាកា​រ​ឯកភាព​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​នាំ​យក​រនាំង​ដែក និង​ដាក់​ពង្រាយ​កម្លាំង​បិទ​ខ្ទប់​ចំនួន​១៤​គោលដៅ​ម្តុំ​ផ្សារ​ព្រៃទា ​សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ក្នុងការ​ដាក់​ពង្រាយរនាំង​ដែក​នេះ​ អាជ្ញាធរ​ហាមឃាត់​មិន​ឱ្យ​ប្រជាពលរដ្ឋនៅក្នុង​ភូមិសាស្ត្រ​ខាងលើ​ធ្វើដំណើរ​ចេញ​-​ចូល និង​មិន​អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​នៅ​ខាងក្រៅ​ធ្វើដំណើរ​ចូល​ក្នុង​តំបន់​នោះទេ ដើម្បី​បង្ការ​ទប់ស្កាត់​កុំឱ្យ​មានការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​ ទៅ​តំបន់​ផ្សេងទៀត ។ដោយសារ​អត្រា​ឆ្លង​ថ្មី​កើនឡើង​ រដ្ឋបាល​រាជធានី​ភ្នំពេញ ​បានកំណត់​ ផ្នែក​ខ្លះ​នៃ​ភូមិ​ព្រៃទា​១ នៃ​សង្កាត់​ចោមចៅ​ទី​៣ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ដែល​រោងចក្រ​ Hand Seven ​មាន​ទីតាំង​ក្នុង​តំបន់​ភូមិសាស្ត្រ​នេះ ​ជា​តំបន់​លឿងទុំ​សម្រាប់​អនុវត្ត​រយៈពេល ​១៤​ថ្ងៃ គិត​ចាប់ពី​ម៉ោង​សូន្យ​ នា​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០២១ រហូតដល់​ថ្ងៃទី​០៩ ​ខែមិថុនា ឆ្នាំ​២០២១​ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ៕​​អត្ថ​ប​ទ ៖ ឈិ​ត បូរ៉ា​វី 

អ្នកជំងឺ​កូ​វីដ​-១៩​ មួយចំនួន​នៅ​មន្ទីរពេទ្យបង្អែក​ពញាក្រែក ធ្វើ​តេស្ត​រក​សារធាតុ​ញៀន ​ខណៈសន្តិសុខ​ត្រូវ​​រឹតបន្តឹង

2021/05/27 12:27:46 pm        320
ត្បូងឃ្មុំ ៖ ​ ក្រោយពី​បុរស​ម្នាក់ ​ដែល​មាន​ជំងឺ​កូ​វីដ​-១៩ និង​ញៀន​ថ្នាំ ​បាន​វាយ​សម្លាប់​មន្ត្រី​យោធា​ម្នាក់ ​ដែល​ជា​អ្នកយាម​មន្ទីរពេទ្យបង្អែក​ស្រុក​ពញាក្រែក ​អ្នកជំងឺ​មួយ​ចំនួន​នៅ​ក្នុង​មន្ទីរពេទ្យ​នេះ ធ្វើតេស្ត​រកសា​រធាតុ​ញៀន ​ប៉ុន្តែ​អវិជ្ជមាន ​ខណៈ​សន្តិសុខ​ ត្រូវ​បាន​រឹតបន្តឹង​។លោកស្រី​វេជ្ជបណ្ឌិត ហុង កុសល ប្រធាន​មន្ទីរពេទ្យបង្អែក​ស្រុក​ពញាក្រែក ​ក្នុង​ខេត្ត​ត្បូងឃ្មុំ បាន​ប្រាប់​BTV​នៅថ្ងៃនេះ​ថា​ បន្ទាប់ពី​មាន​ករណី​អ្នកជំងឺ​កូ​វីដ​-១៩​ញៀន​ថ្នាំ បាន​វាយ​សម្លាប់​មន្ត្រី​យោធា ដែល ជា​អ្នកយាម​មន្ទីរពេទ្យ ​កាលពី​ថ្ងៃទី​២៥ ខែឧសភា​នេះ​មក ចំពោះ​អ្នក​ដែល​មាន​វិជ្ជមាន​កូ​វីដ​-១៩ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​បង្អែក​នេះ​ទាំងអស់ ​ត្រូវបាន​ធ្វើតេស្ត​រកសា​រ​ធាតុ​ញៀន ហើយ​ក្រុមគ្រូពេទ្យ នឹង​សហការ​ជាមួយ​កងកម្លាំង​សមត្ថកិច្ច ដើម្បី​រឹតបន្តឹង​ការ​យាមកាម​បន្ថែមទៀត ដោយមាន​បំពាក់​កាមេរ៉ា​សុវត្ថិភាព​នៅតាម​បន្ទប់​នីមួយៗ ​ និង​បន្ថែម​កងកម្លាំង​សមត្ថកិច្ច​ចំនួន​៤ ទៅ​៥​នាក់​ទៀត ​នៅ​កន្លែង​មណ្ឌល​ច​ត្តា​ឡី​ស័ក​ និង​មណ្ឌល​ពិនិត្យ​ព្យាបាល​ជំងឺ​កូ​វីដ​-១៩​។កាលពី​ល្ងាច​ថ្ងៃទី​២៥ ខែឧសភា នេះ បុរស​ម្នាក់ ដែល​វិជ្ជមាន​កូ​វីដ​-១៩ ​និង​ញៀន​ថ្នាំ​ផង​នោះ បាន​ធ្វើ​សកម្មភាព​វាយ​សម្លាប់​មន្ត្រី​យោធា​ផ្នែក​សឹក​រង​ស្រុក​ពញាក្រែក​ ដែល​ត្រូវបាន​អង្គភាព​បញ្ជូនទៅ​យាម​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ពញាក្រែក​។ ​ក្រោយ​កើតហេតុ បុរស​នេះ​ ត្រូវបាន​ឃាត់ខ្លួន និង​បញ្ជូន​ទៅ​ដាក់​ក្នុង​បន្ទប់​ដាច់ដោយឡែក ​ដើម្បី​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ និង​បន្សាប​គ្រឿងញៀន បន្ទាប់មកទៀត​ នឹង​បញ្ជូន​ទៅ​តុលាការ​ ដើម្បី​ចាត់ការ​តាម​នីតិវិធីច្បាប់​៕​អត្ថបទ​៖ ថុង សីហា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

តម្លៃប្រេងកើនឡើងបន្តិច បន្ទាប់ពីសហរដ្ឋអាមេរិកប្រកាសពីការវាយប្រហារជុំថ្មីលើអ៊ីរ៉ង់
07/22/2026 09:07 AM
សង្គ្រាមនៅអ៊ីរ៉ង់បានធ្វើឱ្យអាមេរិកខាតបង់៣៧,៥ ពាន់លានដុល្លាររហូតមកដល់ពេលនេះ
07/22/2026 09:07 AM
ប្រមុខការទូតកម្ពុជា និងប្រមុខការទូតរុស្ស៊ីជួបពិភាក្សាគ្នាអំពីទំនាក់ទំនងប្រទេសទាំងពីរ និងបច្ចុប្បន្នភាពស្ថានភាពព្រំដែនកម្ពុជា-ថៃ
07/22/2026 09:07 AM
សហរដ្ឋអាមេរិកត្រៀមពន្ធថ្មី ខណៈពន្ធសកល ១០% របស់លោក Trump នឹងផុតកំណត់នៅសប្ដាហ៍នេះ
07/22/2026 09:07 AM
លោក Trump និយាយថា ការវាយប្រហាររបស់អាមេរិកមិនទាន់ចប់ទេ ខណៈអ៊ីរ៉ង់ពង្រីកការវាយប្រហារ
07/22/2026 08:07 AM
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
07/21/2026 09:07 PM
ប្រធានាធិបតីអ៊ីរ៉ង់៖ អតីត​មេដឹកនាំ​កំពូលបាន​ជំរុញឱ្យបញ្ចប់ស្ថានភាព​ «គ្មានសង្គ្រាម គ្មានសន្តិភាព» ជាមួយអាមេរិក
07/21/2026 08:07 PM
WHO៖ ការផ្ទុះឡើងនៃជំងឺ Ebola នៅកុងហ្គោ លើស ២.៤០០ករណី និងមានអ្នកស្លាប់ជិត ១.០០០នាក់
07/21/2026 08:07 PM
អគារសិក្សាថ្មី១ខ្នង នៅសាលាបឋមសិក្សាចំបក់ខាងត្បូង បានរួមចំណែកក្នុងវិស័យអប់រំ និងគាំទ្រដល់ការសិក្សា
07/21/2026 08:07 PM
ប្រភព៖ ប្រមុខកងទ័ពប៉ាគីស្ថានជួបជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊ីរ៉ង់
07/21/2026 07:07 PM