គណៈបញ្ជាការឯកភាពរាជធានី ចុះរដ្ឋបាលបង្ក្រាប Online Scams នៅខណ្ឌពោធិ៍សែនជ័យ ឃាត់ជនបរទេស ២០នាក់
ភ្ជុំបិណ្ឌ៣ថ្ងៃ គ្រោះថ្នាក់ចរាចរណ៍សម្លាប់អ្នកដំណើរជាង ២០នាក់ របួសធ្ងន់ស្រាលជាង ១០០នាក់
គិតត្រឹមខែកញ្ញាឆ្នាំ២០២៦នេះ មន្ត្រីនគរបាល ៧៧នាក់ត្រូវវិន័យធ្ងន់ធ្ងរដោយសារ Online Scams ខណៈជនជាតិខ្មែរ និងបរទេសជិត ៥ពាន់ទៀតត្រូវជាប់ឃុំ
សមត្ថកិច្ចឃាត់ខ្លួនជនបរទេស៣នាក់ ក្រោយរកឃើញសារធាតុញៀនប្រភេទកញ្ឆាជាង ១០០ដុំ ពេលត្រៀមចាកចេញពីកម្ពុជាតាមយន្តហោះ

សន្តិសុខ និង សង្គម

រថយន្តសណ្តោងកុងតឺន័រ មួយគ្រឿងបើកលឿន ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់ចំនួន ៤កង់

2021/05/17 07:19:12 pm        44
ភ្នំពេញ៖ ដោយសារកត្តាមនុស្សបើកបរខ្វះការប្រុងប្រយ័ត្ន ​បង្កជាករណីគ្រោះថ្នាក់ចរាចរណ៍ ដោយ​រថយន្តសណ្តោងទូរកុងតឺន័រ របស់ក្រុមហ៊ុន ផែស្ងួតតេងឡាយ មួយគ្រឿង បើកក្នុង​ល្បឿនលឿនជ្រុលទៅ​ បុកក្បាលនាគពុះចែកទ្រូងផ្លូវ​ ពេញទំហឹង​បណ្ដាលឲ្យបាក់ចំនួន ៤ កង់ ហើយរថយន្តខូចខាតផ្នែកខាងមុខស្ទើទាំងស្រុង។ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៥ទៀបភ្លឺព្រឹកថ្ងៃទី១៧​ ខែឧសភា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងភូមិស្វាយប៉ាក់ ​សង្កាត់ស្វាយប៉ាកខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។តាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុ បានឲ្យដឹងថា ​មុនពេលកើតហេតុគេបានឃើញរថយន្ត សណ្តោង​ទូរកុងតឺន័រមួយគ្រឿង ​ម៉ាកFUSO ពាក់​ស្លាកលេខភ្នំពេញ3C-0635 ជា​រថយន្ត​របស់ក្រុមហ៊ុន ​ផែស្ងួតតេងឡាយ ​បានធ្វើដំណើរតាមផ្លូវជាតិលេខ៥ ​ក្នុងទិសដៅពីជើងទៅត្បូង ក្នុង​ល្បឿនលឿន​ ខណៈពេលមកដល់ចំណុចកើតហេតុ ​ក៏ជ្រុល​ចង្គូត​ទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ ពេញទំហឹង បណ្ដាលឱ្យបែកខ្ទាតចេញពីជួរ ចំនួន៤កង់ ចំណែករថយន្តបណ្ដាល​ឱ្យ​រងការខូចខាត​ដាច់កង់មុខទាំងពី​ រួមទាំងផ្នែកខាងមុខទៀតស្ទើតែទាំងស្រុង ​នៅកណ្ដាលផ្លូវបង្កការកកស្ទះ​​ចរាចរណ៍ តែមិនបណ្តាលឱ្យនរណាម្នាក់​រងរបួសនោះទេ បន្ទាប់ មក តៃកុងរថយន្តបាន​​ចុះពី​លើ​រថយន្ត ហើយរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ។ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន ​រួមកម្លាំងសមត្ថកិច្ចជំនាញ ចុះមកដល់ចំណុច​កើត​ហេតុ ជួយ​សម្រួល​ចរាចរណ៍ ​រួចធ្វើការវាស់វែង ស្ទូចយករថយន្តទៅរក្សាទុក​​នៅ​ការិយាល័យ​​ចរាចរណ៍​ ផ្លូវគោក​ ដើម្បីដោះស្រាយសងការខូចខាតទ្រព្យ​សម្បត្តិសាធារណៈ៕អត្ថបទ ៖ កុម្ភះ

អាជ្ញាធរក្រុងសំរោង សម្រេចបិទទីតាំងលក់គ្រឿងបន្លាសរថយន្ត១កន្លែង ពាក់ព័ន្ធនឹងបុគ្គល ដើរលក់កងឡាន មានវិជ្ជមានកូវីដ-១៩

2021/05/16 06:56:30 pm        465
ឧត្តរមានជ័យ៖ នៅថ្ងៃនេះអាជ្ញាធរក្រុងសំរោង ខេត្តឧត្តរមានជ័យ សហការជាមួយ​មន្រ្តី​សុខាភិបាលខេត្ត ចុះពិនិត្យសម្រេចបិទទីតាំងលក់គ្រឿងបន្លាស​រថយន្ត​ នឹង​សំបកកង​ឡានមួយកន្លែង យីហោឈ្មោះ សួស សុភា២ ស្ថិតនៅបរិវេណភូមិពុល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដែលពាក់ព័ន្ធដោយប្រយោលជាមួយ​បុគ្គលម្នាក់ឈ្មោះកេង រ៉ា អាយុ២៦ឆ្នាំ ជាអ្នកដើរទីផ្សារលក់សំបកកងឡានមានវិជ្ជមានកូវីដ-១៩។ក្នុងនោះដែរ ឯកឧត្តមវេជ្ជបណ្ឌិត ឃ្លោក ហួត ទីប្រឹក្សាក្រសួងសុខាភិបាល​នឹងជាប្រធានមន្ទីរ​សុខាភិបាល ខេត្តឧត្តរមានជ័យ បានឲ្យដឹងថា ​ការសម្រេចធ្វើការបិទទីតាំងលក់គ្រឿង​បន្លាស​រថយន្ត នឹងសំបកកងឡានដែលមានយីហោឈ្មោះ សួស សុភា២នេះ ដោយសារតែម្ចាស់​ អាជីវកម្ម​ ខាងលើ​បានប៉ះពាល់ដោយប្រយោលជាមួយបុគ្គលម្នាក់ឈ្មោះ កេង រ៉ា ជាអ្នក​ដើរទីផ្សារលក់សំបកកងឡាន មានវិជ្ជមានកូវីដ-១៩ បានធ្វើដំណើរមកក្រុងសំរោង នៅថ្ងៃទី១៤ ឧសភា ឆ្នាំ២០២១នេះ។ឯកឧត្តមវេជ្ជបណ្ឌិត បានបន្តថា ក្នុងនោះអ្នកពាក់ព័ន្ធដែលត្រូវយកសំណាក​ពិនិត្យធ្វើ​តេស្តរកកូវីដ-១៩មានចំនួន១២បូករួមទាំងគ្រួសារ នឹងជាងជួសជុលផងដែរ។ឯកឧត្តមវេជ្ជបណ្ឌិត បានបញ្ជាក់ថា ក្នុងករណីដែលមានការពាក់ព័ន្ធជាមួយ និងបុគ្គលឈ្មោះ កេង រ៉ា ដែលមានវិជ្ជមានកូវីដ-១៩នេះ ទីតាំងដែលបានពាក់ព័ន្ធត្រូវបានបិទ​ជាបណ្តោះអាសន្ន​ រួមមាន នៅស្រុកត្រពាំងប្រសាទ មាន២កន្លែង ស្រុកអន្លងវេង ផ្ទះសំណាកសោភា ១កន្លែង នឹងទីតាំងលក់គ្រឿងបន្លាសសំបកកងឡាន យីហោ សួស សុភា២ ក្រុងសំរោង១កន្លែងទៀត ។អ្នកទាំងអស់នោះ ត្រូវបានមន្រ្តីជំនាញសុខាភិបាល ​ឲ្យបន្តនៅធ្វើចត្តាឡីស័ក​ នៅនឹងផ្ទះ​ ដោយមិនឲ្យចេញទៅណានោះឡើយរងចាំការយកសំណាកពិនិត្យលើកក្រោយៗទៀត បើមិនមានកូវីដ-១៩នោះទេ នឹងឲ្យដំណើរបើអាជីវកម្មជាធម្មតាវិញ ៕អត្ថបទ ៖ ឃិនសារិទ្ធ

ចាប់ខ្លួនមេក្លោងឧក្រិដ្ឋជនគ្រឿងញៀន ជនជាតិចិន ២នាក់ រឹបអូសគ្រឿងញៀនជាង ៧០ គីឡូក្រាម

2021/05/16 06:24:14 pm        476
ភ្នំពេញ ៖ សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក្រសួងមហាផ្ទៃ បង្ក្រាប​ករណីជួញដូរគ្រឿងញៀនឆ្លងដែន តាមផ្លូវគោក (ឆ្លងកាត់កម្ពុជាទៅវៀតណាម) ចាប់ខ្លួន​មេក្លោង​ឧក្រិដ្ឋជនគ្រឿងញៀន ជនជាតិចិន២នាក់ និងរឹបអូសគ្រឿងញៀនជាង ៧០ គីឡូក្រាម នៅរាជធានីភ្នំពេញ ។យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន ដែល BTV ទទួលបាន នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ បាន​ឲ្យដឹងថា ដោយអនុវត្តតាមបញ្ជាលោក​នាយ​ឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង លោកនាយឧត្ដម​សេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជា​ដឹកនាំ​ផ្ទាល់ របស់លោក ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយក មន្ទីរប្រឆាំងបទល្មើស​គ្រឿងញៀន សមត្ថកិច្ចជំនាញ បានបន្តការស៊ើបអង្កេតតាមជំនាញ លើករណីជួញដូរ​គ្រឿងញៀន​ឆ្លងដែនតាមផ្លូវគោក ឆ្លងកាត់កម្ពុជា ទៅវៀតណាម ដោយសហការបង្ក្រាប​នៅខេត្តស្វាយរៀង កាលពីថ្ងៃទី ០៥ ខែឧសភា ឆ្នាំ ២០២១ ។ រហូតដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០២១ វេលាម៉ោង ១៩ និង០៥នាទី កម្លាំងជំនាញរបស់មន្ទីរប្រឆាំង​បទល្មើស​គ្រឿងញៀន (ក១០) ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ សារី បុត្រសត្យា នាយករង​មន្ទីរ និងលោក វរសេនីយ៍ឯក តឹក សូនី នាយការិយាល័យ ( ក១០ ) ដឹកនាំ​សម្របសម្រួលពី លោក សឿន មុនីរត្ន័ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង​រាជធានីភ្នំពេញ បានបើកកិច្ច​ប្រតិបត្តិការ បន្តបង្រ្កាបករណីរក្សាទុកជួញដូរគ្រឿងញៀនឆ្លងដែនតាមផ្លូវគោក នៅចំណុច​ទល់មុខផ្សារ ម៉ាតស៊ីផ្លេស ក្នុងបុរីប៉េងហួតបឹងស្នោ និងឆែកឆេរលំនៅដ្ឋានជនសង្ស័យ ផ្ទះលេខ២៧ ផ្លូវP10 បុរីប៉េងហួតបឹងស្នោរ ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានី​ភ្នំពេញ ឃាត់ខ្លួនមេក្លោងឧក្រិដ្ឋជនគ្រឿងញៀន ចំនួន ០២នាក់ ១-ឈ្មោះ LIU JIC ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិ ចិន។ ២-ឈ្មោះ CHAN HUNG FAI ភេទប្រុស អាយុ ៥៨ឆ្នាំ ជនជាតិចិន ។ វត្ថុតាង រួមមាន សារធាតុញៀនប្រភេទ  អ៊ិចស្តាស៊ី (MDMA) ទម្ងន់ 52 kg 768.50g , ហេរ៉ូអ៊ីន ចំនួន ៤៩ដុំ ស្មើទម្ងន់ 17 kg 292.59g មេតំហ្វេតាមីន(ICE) 11.79 g ។ វត្ថុតាង គ្រឿងញៀន សរុប 70 kg 072.88 g ។ ករណីនេះ សមត្ថកិច្ចជំនាញ​បាន​កសាង​សំណុំរឿង បញ្ជូនជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមនីតិវិធី ៕តារាវុទ្ធី

រថយន្តដងស្ទូចប្រភេទ Kato ស្ទូចលើសទម្ងន់ រលំលើផ្ទះកម្មករក្បែរការដ្ឋាន សំណាងល្អមិនបង្ករឲ្យមនុស្សរងរបួស

2021/05/16 11:11:58 am        438
ភ្នំពេញ៖ រថយន្តដងស្ទូចប្រភេទ Kato ស្ទូចសម្ភារៈសំណង់លើសទម្ងន់ រលំលើដំបូលផ្ទះកម្មករ និងទីតាំងស្តុកគ្រឿងសំណង់ របស់ការដ្ឋាន រងការខូចខាត តែសំណាងល្អមិនបង្ករឲ្យ​មានមនុស្សរងរបួស។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង០៩ព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ នៅការដ្ឋានសាងសងខនដូរ បឹងកក់ តាមបណ្ដោយផ្លូវលេខ៨៦ សង្កាត់ស្រះចក់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលរស់នៅក្បែរការដ្ឋានសាងសង់ បានឲ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តស្ទូចបានស្ទូចសម្ភារៈសំណង់ លើសទម្ងន់ ខណៈកំពុងស្ទូចបាន ផ្ងាជើងរលំ មកសង្កត់លើដំបូលផ្ទះកម្មករបង្កអោយខូចខាតផ្ទះ តែសំណាងល្អមិនបង្កអោយមានមនុស្សរងរបួសឡើយ។ក្រោយពេលកើតហេតុ ឃើញមានវត្តមាន លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ ចុះមកពិនិត្យមើលទីតាំងការដ្ឋាន ផ្ទាល់ផងដែរ ដោយពុំមានប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋឡើយ គឺខូចខាតតែរបស់ការដ្ឋានផ្ទាល់ តែរថយន្តស្ទូចរលំកណ្ដាលផ្លូវបង្កការកកស្ទះ តែត្រូវបានកម្លាំងអាជ្ញាធរ បញ្ជាអោយយករថយន្តស្ទូចចំនួន២គ្រឿង ដើម្បីមកស្ទូចរថយន្ត Kato ចេញពីកណ្ដាលផ្លូវ ជៀសវាងការកក់ស្ទះចរាចរណ៍បងប្អូនប្រជាពលរដ្ឋ៕អត្ថបទ ៖ កុម្ភះ

អ្នកជំងឺកូវីដ១៩ ក្នុងខេត្តកំពង់ចាម៣០នាក់ បានជាសះស្បើយ និងបានអនុញ្ញាត​ឲ្យ​ទៅលំនៅឋានវិញ​

2021/05/15 09:01:30 pm        369
កំពង់ចាម ៖ អ្នកជម្ងឺកូវីដ១៩ ដែលកំពុងសម្រាក់នៅក្នុងមន្ទីរពេទ្យមេគង្គកំពង់ចាម នៅថ្ងៃទី១៥ ឧសភានេះ មានអ្នកជំងឺកូវីដ១៩ចំនួន៣០នាក់ បានជាសះស្បើយ និងបានអនុញ្ញាតចាកចេញទៅកាន់លំនៅដ្ឋានរៀងៗខ្លួន និងបន្តធ្វើចត្តាឡីស័ករយៈពេលពីរសប្តាហ៍នៅតាមផ្ទះបន្ថែមទៀត ។យោងតាមរបាយការណ៍ នៃមន្ទីរសុខាភិបាលខេត្តកំពង់ចាម បានឱ្យដឹងនៅថ្ងៃទី១៥ឧសភា ថា អ្នកជំងឺដែលបានជាសះស្បើយទាំង៣០នាក់ មានអ្នករស់នៅស្រុកកងមាសចំនួន១៣នាក់ , ស្រុកកំពង់សៀមចំនួន២នាក់ ស្រុកបាធាយចំនួន៤នាក់ ស្រុកស្រីសន្ធរចំនួន៧ នាក់និង ស្រុកចម្ការលើចំនួន៤ នាក់ ។ ក្នុងនោះ មានកុមារអាយុក្រោម១៨ឆ្នាំចំនួន ៤នាក់ កុមារីចំនួន ២ នាក់ ។ថ្ងៃនេះ ជាលើកដំបូង ដែលមាន អ្នកជំងឺកូវីដ១៩ បានជា សះស្បើយជាទ្រង់ទ្រាយធំបែបនេះ ដោយសារតែមានការយកចិត្តទុកដាក់ ដោយការខិតខំប្រឹងប្រែងយ៉ាងសស្រាក់សស្រាំទាំងយប់ទាំងថ្ងៃរបស់ក្រុមគ្រូពេទ្យជំនាញជួរមុខ ។គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៤ ឧសភា ខេត្តកំពង់ចាមមានអ្នកជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០ កុម្ភសរុបចំនួន ២០០ នាក់ មានអ្នកជាសះស្បើយចំនួន៧៧នាក់និងមានអ្នកស្លាប់ចំនួន២នាក់ ៕

កម្មករ​រោងចក្រ​ជិត​២០០​នាក់ ​ប៉ះពាល់​ជាមួយ​អ្នកជំងឺ​កូ​វីដ​១៩​ នៅ​ស្វាយរៀង​ ធ្វើតេស្ដ​លើក​ទី​១ លទ្ធផល​អវិជ្ជមាន

2021/05/15 12:29:49 am        1024
ស្វាយរៀង​ ៖ កម្មករ-កម្មការិនី ​ចំនួន​១៥៥​នាក់ ​បំរើការ​ងារ​នៅ​រោងចក្រ​មួយ នៅ​ក្រុង​បាវិត ខេត្តស្វាយរៀង​ ដែល​ពាក់​ព័ន្ធ​ជាមួយ​អ្នក​វិជ្ជមានកូវីដ-១៩ ​ក្រោយពេល​​ក្រុម​គ្រូពេទ្យ​ធ្វើ​តេស្ត​រហ័ស​​លើក​ទី​១ លទ្ធផល​អវិជ្ជមាន​ជំងឺ​ទាំងអស់។លោកវេជ្ជ​បណ្ឌិត​ អ៊ឹម បុត្រ ប្រធាន​ក្រុម​ច​ត្តា​ឡី​ស័កថ្នាក់​ខេត្ត នៅ​ថ្ងៃទី​១៤ ខែឧសភានេះ​ បាន​ប្រាប់​ BTV Newsតាម​សារ​តេ​ឡេ​ក្រាម​ថា គិត​ត្រឹម​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ នៅ​ស្វាយរៀង មាន​កម្មករ​ចំនួន​១៥៥​នាក់ ​បន្ថែមទៀត ដែលបំរើការ​ងារ​នៅ​រោងចក្រ​មួយ​កន្លែង​ ក្នុង​ក្រុង​បាវិត ទទួល​បាន​លទ្ធផល អវិជ្ជមាន​ជំ​ងឺកូ​វីដ​១៩ បន្ទាប់ពី​ពួកគាត់ ធ្វើតេស្ត​រហ័សលើក​ទី​១ ​បន្ទាប់​ពី​ពួកគាត់​​បាន​ទទួលរង​ប៉ះពាល់​ជាមួយ​អ្នកមាន​វិជ្ជមាន​ជំងឺ​កូ​វីដ​១៩​ម្នាក់ រស់នៅ​ភូមិ​ស្រម៉ ឃុំ​បុស​មន ស្រុក​រំដួល ខេត្តស្វាយរៀង​ មុខរបរ​បច្ចុប្បន្ន​ជា កម្មករ​រោងចក្រ មួយកន្លែង ស្ថិតនៅ​តំបន់ SEZ មេ​ហាត​ធេ​ន​ក្រុង​បាវិត ។លោក ​បន្តថា​ កម្មករ​ដែល​រង​ប៉ះពាល់ និង​ឈាន​ទៅ​ធ្វើតេស្ត​យក​សំណាក រក​សញ្ញា​ជំងឺ​កូ​វីដ​១៩ បណ្តាល​មកពី​កា​រសង្ស័យ​ទៅលើ បុគ្គល ដែល​មាន​ជំងឺ​កូ​វីដ​១៩​ ក្រោយពី​ពេល​ដែល​គាត់ ​មាន​អាការៈ មិន​ស្រួលខ្លួន​ហើយ​បានធ្វើ​ដំណើរ​ទៅកាន់​មន្ទីរពេទ្យបង្អែក​ខេត្ត​ កាលពី​ថ្ងៃទី​១២ ​ខែឧសភា ឆ្នាំ​២០២១ ​ ដើម្បី​ពិនិត្យ​ និង​តាមដាន​សុខភាព ​បាន​ដឹងថា​ ខ្លួន​មាន​ជំងឺ​ពិត​ ហើយ​ក្រុមការងារ​បាន​ដឹក​នាំ​យក​គាត់​ទៅ​ធ្វើ​ការព្យាបាល​ ទើប​ក្រុម​កម្មករ​ដែល​បំរើការ​ងារ​នៅ​រួម​អគារ នាំគ្នា​មក​យក​សំណាក ​ដើម្បី​រក​សញ្ញា​ជំងឺ​កូ​វីដ​១៩​បែបនេះ​។​​ក្នុងនោះលោកបណ្ឌិត អ៊ឹម បុត្រ សូម​អំពាវនាវ​ដល់ ពលរដ្ឋ​ខែ្មរ និង​ជនបរទេស ​ពិសេស​ក្រុម​គ្រួសារ​កម្មករ កម្មការិនី ដែល​រង​ប៉ះពាល់​ជាមួយ​កម្មករ​រួម​អាជីព​ ដែល​មានវត្តមាន​ជំងឺ​កូ​វីដ​១៩​ សូម​អញ្ជើញ​ទៅ​យក​សំណាក​ស្វែងរក​សញ្ញា​ជំងឺ​កូ​វីដ​១៩​ ឲ្យ​បាន​គ្រប់ៗ​គ្នា ​នៅតាម​បញ្ជរ​យក​សំណាក ក្នុង​ក្រុង​ជាបន្ទាន់​ ដើម្បី​រក​លទ្ធផល ​និង​ទទួលយក​ការ​ព្យាបាល​ ឬ ​ចូលធ្វើ​ច​ត្តា​ឡី​ស័ក ​ និង​បន្ត​រួមគ្នា​អនុវត្ត​វិធានការ​ ៣​ការពារ និង​៣​កុំ រ​បស់​រាជរដ្ឋាភិបាល ​ឆ្ពោះទៅ​បិទ​បញ្ចប់​ព្រឹត្តិការ​សហគមន៍ ២០​កុម្ភៈ នៅ​ស្វាយរៀង​ ក៏​ដូច​នៅ​កម្ពុជា​៕

អ្នកជំងឺ​កូ​វីដ​-១៩ កម្រិត​ស្រាល​ជាង​៩០០​នាក់​ កំពុង​សម្រាក​ព្យាបាល​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​

2021/05/14 10:38:19 pm        481
ភ្នំពេញ ៖ ​ លោក​សាស្ត្រាចារ្យ វេជ្ជបណ្ឌិត ញឹ​ប អង្គា​បុស្ស នាយ​កម​នី្ទ​រ​ពេទ្យ​កុមារ​ជាតិ និង​ជា​អ្នក​គ្រប់គ្រង​រៀបចំ​មណ្ឌល​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ ​កម្រិត​ស្រាល នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ប្រាប់​BTV ព័ត៌មាន នា​ព្រឹក​ថ្ងៃទី​១៤ ឧសភា ២០២១​នេះ​ថា គិត​ត្រឹម​ព្រឹក​នេះ​ អ្នកជំងឺ​កូ​វីដ​-១៩ កម្រិត​ស្រាល ចំនួន​៩៣០​នាក់​ កំពុង​សម្រាក​ព្យាបាល​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​។លោក​សាស្ត្រាចារ្យ វេជ្ជបណ្ឌិត ញឹ​ប អង្គា​បុស្ស បាន​ឲ្យ​ដឹង​ទៀតថា ​មណ្ឌល​ថែទាំ​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​ មាន​ចំនួន​ជាង​៩០០​គ្រែ គឺ​បាន​ទទួល​ឲ្យ​អ្នកជំងឺ​កូ​វីដ​-១៩​ចូល​សម្រាក​ព្យាបាល ​មាន​ទាំង​មនុស្សពេញវ័យ ​និង​កុមារ កាលពី​យប់​ថ្ងៃ​សៅរ៍ ទី​១ ខែឧសភា ឆ្នាំ​២០២១​។ ក្នុងនោះ​ ក្រុមគ្រូពេទ្យ​ចំនួន​១៧​នាក់ ​ក្នុងចំណោម​គ្រូពេទ្យ​សរុប​ជាង​១៧០​នាក់​(​គ្រូពេទ្យ​ជាង​១២០​នាក់ និង​អ្នកបម្រើ​សេវាកម្ម​ផ្សេងៗ​៥០​នាក់​) ចេញពី​ម​នី្ទ​រ​ពេទ្យ​កុមារ​ជាតិ ​ត្រូវបាន ​ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋ​ម​ន្រី្ត​ក្រសួងសុខាភិបាល ចាត់តាំង​ឲ្យ​មក​ចូលរួម​រៀបចំ​ចាត់ចែង និង​ព្យាបាល​ជំងឺ​កូ​វីដ​១៩ នៅ​មណ្ឌល​ថែទាំ​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ ​កម្រិត​ស្រាល និង​មធ្យម ទន្ទឹមនឹងនោះ ​អ្នក​សម្រាក​ព្យាបាល​ជំងឺ​កូ​វីដ​១៩ ​ទាំង​៩៣៩​នាក់ ​មាន​៤​នាក់​ជា​ស្រី្ត​មាន​ផ្ទៃពោះ ត្រូវ​បាន​ក្រុមគ្រូពេទ្យ​យក​គាត់​ទាំង​៤​នាក់​នោះ មក​បង្កើត​បុត្រ​(​ឆ្លងទន្លេ​) ​នៅក្នុង​ម​នី្ទ​រ​ពេទ្យ​កុមារ​ជាតិ ដោយ​ជោគជ័យ ក្រៅពីនោះ​ប្រសិនបើ​ករណី​ធ្ងន់ ក្រុមគ្រូពេទ្យ​យើង នឹង​បញ្ជូន​អ្នកជំងឺ​កូ​វីដ​១៩ ទៅ​ព្យាបាល​នៅ​ម​នី្ទ​រ​ពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​ និង​មណ្ឌល​ថែទាំ​ព្យាបាល​ជំងឺ​កូ​វីដ​១៩ ចាក់អង្រែ និង​ម​នី្ទ​រ​ពេទ្យ​ហ្លួង​ម៉ែ​។លោក​សាស្ត្រាចារ្យ វេជ្ជបណ្ឌិត ញឹ​ប អង្គា​បុស្ស បានបញ្ជាក់​ថា សព្វថ្ងៃ មាន​ក្រុម​គ្រូពេទ្យ​ចំនួន​០២​ក្រុម មាន​សមាជិក​សរុប​ចំនួន​៣២​នាក់ នៅ​ម​នី្ទ​រ​ពេទ្យ​កុមារ​ជាតិ នៃ​ក្រសួងសុខាភិបាល ​កំពុង​ចូលរួម​ពិនិត្យ ព្យាបាល​អ្នកជំងឺ​កូ​វីដ​១៩ ​កម្រិត​ស្រាល​នៅ​សណ្ឋាគារ​ក្រេ​ឌុ​ក​៕អត្ថបទ ៖ រដ្ឋា

ក្រសួង​សុខាភិបាល ​អំពាវនាវ​ឱ្យ​អភិបាល​រាជធានី-ខេត្ត​ ពង្រឹង​បន្ថែម​​វិធានការ​ទប់​ស្កាត់​ការ​រាតត្បាត​ជំងឺកូវីដ១៩

2021/05/14 10:18:27 pm        49
ភ្នំពេញ៖ ក្រសួង​សុខាភិបាល​ បាន​ជំរុញ​ទៅ​​អភិបាលរាជធានី-​​ខេត្តទាំងអស់​ ឱ្យ​ពង្រឹង​បន្ថែម​ទៀត​នូវ​វិធាន​ការ​ទប់​ស្កាត់​ការ​រាត​ត្បាត​នៃ​ជំងឺកូវីដ-១៩​នៅ​មូលដ្ឋាន​របស់​ខ្លួន​​​។ក្នុង​សេចក្ដីជូន​ដំណឹង​នៅថ្ងៃនេះ​​ ក្រសួង​សុខាភិបាល អំពាវនាវ​​ឱ្យ​អភិបាលរាជធានី-​​ខេត្តទាំងអស់​ ត្រូវ​បន្ដ​ពង្រឹង​ការ​អនុវត្ត​​ច្បាប់ វិធាន​ការ​សុខាភិបាល​ និង​វិធាន​ការ​រដ្ឋ​បាល​ ដើម្បី​ទប់​ស្កាត់ការ​ឆ្លង​រាល​ដាល​​ជំងឺកូវីដ-១៩​ និង​ជំងឺ​ឆ្លង​កាច​សាហាវ​ និង​ប្រក​ប​ដោយគ្រោះថ្នាក់​ធ្ងន់​ធ្ងរផ្សេងទៀត​ឱ្យ​មានប្រសិទ្ធ​ភាព​ខ្ពស់​ ​​​។​ ក្រសួងសុខាភិបាល​បាន​បញ្ជាក់​​ទៀត​ថា ត្រូវ​លើកកម្ពស់ការ​យល់​ដឹង​អំពីវិធាន​ការ​បង្ការ​ជំងឺ​កូវីដ-១៩ ឱ្យ​កាន់​តែ​ស៊ីជម្រៅទៅដល់​បុគ្គល គ្រួសារ និងសហគមន៍៕

ខេត្ត​បន្ទាយមាន​ជ័យ ប្រកាស​ថា អ្នក​ជំងឺ​កូវីដ-១៩​ចំនួន​៥៣​នាក់​ទៀត​ជា​សះ​ស្បើយ ភាគ​ច្រើន​ជន​ជាតិ​ឥណ្ឌូនេស៊ី

2021/05/14 09:56:20 pm        41
បន្ទាយមានជ័យ​​៖ រដ្ឋបាល​ខេត្តបន្ទាយមានជ័យ​​​​​​ ប្រកាស​​ថា អ្នក​ជំងឺ​កូវីដ-១៩​ចំនួន ៥៣​នាក់​ទៀត ត្រូវ​បាន​ព្យាបាល​ជាសះស្បើយ ដែល​ភាគ​ច្រើន​ជា​ជន​ជាតិ​ឥណ្ឌូនេស៊ី​។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​កាល​ម្សិល​មិញ​ រដ្ឋបាល​ខេត្តបន្ទាយមានជ័យ​ បាន​​​​​បញ្ជាក់​ថា អ្នក​ជំងឺកូវីដ​ទាំង ៥៣នាក់​ មាន​ ៤ជនជាតិ ក្នុង​នោះ​ជន​ជាតិ​ឥណ្ឌូនេស៊ីច្រើន​ជាង​គេ​​មាន​ចំនួន ​២៣នាក់ បន្ទាប់​ជន​ជាតិ​ខ្មែរចំនួន ​១៨នាក់ ​ជន​ជាតិ​ថៃចំនួន ១១​នាក់ និង​ជន​ជាតិឡាវ​ចំនួន ​០១នាក់។ រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ​ បាន​ឱ្យ​ដឹង​ទៀត​ថា អ្នក​ជំងឺ​កូវីដ-១៩​ទាំង ៥៣នាក់​នេះ ត្រូវ​បាន​ព្យាបាល​ជាសះស្បើយនៅ​ ៦ទីតាំង​ខុសគ្នាៗដូចជាមណ្ឌល​សុខភាព​ប៉ោយប៉ែត​១ មណ្ឌល​ព្យាបាលតាំង​ ប៊ុនហេង ​មណ្ឌល​ព្យាបាល Parama មណ្ឌល​ព្យាបាល តាឡាក់ មណ្ឌល​ព្យាបាល Crystal 07 និង​មន្ទីរពេទ្យបង្អែក​ខេត្ត​​មង្គល​បូរី។ គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​បាន​ព្យាបាល​​អ្នក​ឆ្លងកូវីដ​-១៩ ​សរុប​​កើន​ឡើង​ដល់ ៩ ៨៦៧​នាក់ ​គិត​ចាប់​តាំង​ពី​កម្ពុជា​​រក​ឃើញ​ករណី​ឆ្លង​លើក​ដំបូង​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មករា ឆ្នាំ​២០២០​មក៕

ខេត្ត​ព្រះសីហនុ​រក​ឃើញ​មនុស្ស​៤៤​នាក់​ទៀត ​ឆ្លង​មេរោគ​កូវីដ-១៩​ មាន​កុមារ៥​នាក់​ផង​ដែរ

2021/05/14 09:45:06 pm        406
ព្រះសីហនុ៖ អាជ្ញាធរ​ខេត្ត​ព្រះសីហនុ បាន​ប្រកាស​ពី​ការ​រក​ឃើញ​មនុស្ស​ចំនួន ៤៤​នាក់​បន្ថែម​ទៀត​​ឆ្លង​មេរោគ​កូវីដ-១៩​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។ក្នុង​សេចក្ដី​ជូន​ដំណឹង​​នៅ​ថ្ងៃ​នេះ រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ បាន​បង្ហាញ​ថា ករណី​ឆ្លង​ថ្មី​ទាំង​នេះ ត្រូវ​បាន​រក​ឃើញ​ភាគ​ច្រើន​នៅ​ក្នុង​ចំណោម​ពលរដ្ឋ​នៅ​ក្នុង​សង្កាត់​លេខ៤ និង​សង្កាត់​លេខ​១។បើ​តាម​សេចក្ដី​ជូន​ដំណឹង​នេះ ករណី​ឆ្លង​ថ្មី​ដែល​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ប្រកាស​នៅ​ថ្ងៃ​នេះ ត្រូវ​បាន​រក​ឃើញ​​បុរស ២១​នាក់ ​ស្ត្រី ១៨​នាក់ កុមារា​ ៣​នាក់ និង​កុមារី​ ២​នាក់​ផង​ដែរ។រដ្ឋបាល​ខេត្ត​ព្រះសីហនុ ក៏​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ដទៃ​ទៀត​ដែល​បាន​ប្រាស្រ័យ​ទាក់​ទង​នឹង​មនុស្ស​ទាំង ៤៤​នាក់​នេះ ឱ្យ​ទៅ​ផ្ដល់​សំណាក​ដើម្បី​ពិនិត្យ​រក​មេរោគ​កូវីដ-១៩ និង​ត្រូវ​រក្សា​ខ្លួន​ឯង​នៅ​ដាច់​ដោយ​ឡែក ដើម្បី​តាម​ដាន​សុខភាព​ខ្លួន​ឯង៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គណៈគ្រូពេទ្យជាតិជំរុញឱ្យសមាគមពង្រីកកិច្ចសហការ ដើម្បីទទួលយកបច្ចេកវិទ្យាវេជ្ជសាស្ត ដែលមានប្រសិទ្ធភាព
10/24/2026 09:10 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញក្នុងពិធីសច្ចាបញ្ចូលសមាជិកថ្មី នៃសមាគមកាយឫទ្ធិនារីកម្ពុជា នៅខេត្តកំពង់ធំ
10/24/2026 06:10 PM
ឯកឧត្តម ហ៊ុន ម៉ានី បានផ្តល់ការពិនិត្យភ្នែក និងវ៉ែនតា ជូនមន្ត្រីរាជការកងកម្លាំង ក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ
10/24/2026 05:10 PM
បង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុង​ប៉ោយ​ប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
10/24/2026 04:10 PM
Online Scams ៖ មុខសញ្ញាមេក្លោង និងអ្នកពាក់ព័ន្ធ ៦ពាន់នាក់ ត្រូវបានតុលាការចោទប្រកាន់ និងឃុំខ្លួន
10/24/2026 04:10 PM
ពិព័រណ៍កាហ្វេ២៦ រៀបចំឡើងដើម្បីលើកកម្ពស់ពាណិជ្ជកម្ម និងកៀរគរទុនវិនិយោគថ្មីៗក្នុងវិស័យកសិ-ស្បៀងអាហារ
10/24/2026 04:10 PM
សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល នាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង
10/24/2026 03:10 PM
អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ
10/24/2026 03:10 PM
ទីភ្នាក់ងារUN៖ ថាមពលនុយក្លេអ៊ែរអាចកើនឡើងជាងបីដង នៅត្រឹមឆ្នាំ ២០៦០
10/24/2026 03:10 PM
UN៖ កម្ពុជាជាប្រទេសគំរូឆ្នើមនៃស្មារតីពហុភាគីនិយម និងការកសាងសន្ដិភាពពិភពលោក
10/24/2026 01:10 PM