ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
ពាក់ព័ន្ធករណី Online Scams៖ ជនជាតិចិនចំនួន ១៦២នាក់ត្រូវបានបណ្ដេញចេញពីកម្ពុជា
អគ្គនាយកដ្ឋានពន្ធនាគារ កំពុងសិក្សារៀបចំទីតាំងឃុំឃាំងថ្មីបន្ថែម ខណៈចំនួនជនជាប់ឃុំមានការកើនឡើងខ្លាំង
សមត្ថកិច្ចខេត្តព្រះសីហនុរកឃើញអ្នកបើកបររថយន្តធុនធ្ងន់មួយចំនួនមានសារធាតុគ្រឿងញៀននៅក្នុងខ្លួន

សន្តិសុខ និង សង្គម

កម្មកររោងចក្រ ហឺរ៉ាយហ្សិន ជាង១០០នាក់ ដែលពាក់ព័ន្ធនឹងអ្នកវិជ្ជមានកូវីដ១៩ លទ្ធផលតេស្តលើកទី១គឺអវិជ្ជមានទាំងអស់

2021/04/27 09:59:58 am        294
លទ្ធផលតេស្តសំណាកលើកទី១ទៅលើកម្មករកម្មការនីរោងចក្រ ហឺរ៉ាយហ្សិន ចំនួន១០៥នាក់ ដែលពាក់ព័ន្ធនឹងអ្នកវិជ្ជមានកូវីដ១៩ឈ្មោះ រៀម សារ៉ាក់ ជាកម្មករនៅក្នុងរោងចក្រខាងលើ គឺអវិជ្ជមានកូវីដ១៩ទាំងអស់ នេះបើយោងតាមការបញ្ជាក់ពីមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួនបុរសម្នាក់ល្មើសលើវិធានការបិទខ្ទប់

2021/04/27 09:59:58 am        77
បុរសម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចកងអន្តរាគមន៍ស្នងការដ្ឋាននគរបាលជាតិឃាត់ខ្លួន ក្រោយកម្លាំងសមត្ថកិច្ចសួរនាំពីការធ្វើដំណើរនៅក្នុងអំឡុងពេលបិទខ្ទប់ ប៉ុន្តែមិនបានឈប់និងសហការជាមួយនឹងសមត្ថកិច្ច ហើយព្យាយាមជិះម៉ូតូរត់គេច។ករណីនេះនៅចំណុចម្តុំវត្តអង្គតាមិញ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

ពលរដ្ឋកម្ពុជា៥នាក់ទៀតស្លាប់ ដោយសារជំងឺកូវីដ១៩ នាំឱ្យតួលេខអ្នកស្លាប់សរុបឡើងដល់៥៤នាក់

2021/04/27 09:59:58 am        282
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានប្រកាសនៅថ្ងៃនេះថា ពលរដ្ឋខ្មែរ ៥នាក់ទៀត បានស្លាប់ដោយសារជំងឺកូវីដ១៩ កាលពីថ្ងៃម្សិលមិញនេះ ដែលនាំឱ្យតួលេខអ្នកស្លាប់សរុបកើនឡើងដល់ ៥៤នាក់។ក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះ ក្រសួងសុខាភិបាលនិយាយថា បុរសជនជាតិខ្មែរម្នាក់អាយុ ៣៣ឆ្នាំ ដែលរស់នៅក្នុងខណ្ឌដង្កោ បានស្លាប់នៅឯមន្ទីរពេទ្យហ្លួងម៉ែ កាលពីព្រឹកថ្ងៃម្សិលមិញនេះ បន្ទាប់ពីត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យកាលពីថ្ងៃទី០៨ ខែមេសា ក្រោយពីត្រូវបានរកឃើញឆ្លងមេរោគកូវីដ១៩។ក្រសួងឱ្យដឹងទៀតថា បុរសជនជាតិខ្មែរម្នាក់ទៀតអាយុ ៦៣ឆ្នាំ ដែលរស់នៅក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ បានស្លាប់បាត់បង់ជីវិតនៅមុនពេលត្រូវបានបញ្ជូនដល់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត កាលពីយប់ថ្ងៃទី១៨ ខែមេសា។ក្រសួងសុខាភិបាល បានបញ្ជាក់ថា លទ្ធផលពិនិត្យសំណាកលើបុរសរូបនេះ បង្ហាញថា គាត់បានឆ្លងមេរោគកូវីដ១៩ ដែលបន្ថែមទៅលើជំងឺប្រចាំកាយរបស់គាត់ផងដែរ។ចំណែកឯស្ត្រីម្នាក់ទៀតអាយុ ៥២ឆ្នាំ ដែលរស់នៅក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ក្រសួងសុខាភិបាល បញ្ជាក់ថា បានស្លាប់នៅម៉ោង ៦ព្រឹកថ្ងៃម្សិលមិញនេះ ប្រហែលតែ ៣ម៉ោងប៉ុណ្ណោះ ក្រោយពីគាត់ត្រូវបានបញ្ជូនទៅដល់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ក្រសួងនិយាយថា លទ្ធផលពិនិត្យសំណាកស្ត្រីរូបនេះ បង្ហាញថា គាត់បានឆ្លងមេរោគកូវីដ១៩។ក្រសួងសុខាភិបាល បាននិយាយទៀតថា ស្ត្រីម្នាក់ទៀតអាយុ ៦១ឆ្នាំ ដែលរស់នៅស្រុកអង្គស្នួល ខេត្តកណ្ដាល បានស្លាប់នៅឯមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតដែរកាលពីល្ងាចថ្ងៃម្សិលមិញនេះ ៨ថ្ងៃក្រោយពីគាត់ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យនេះ បន្ទាប់ពីរកឃើញឆ្លងមេរោគកូវីដ១៩។នៅឯខេត្តព្រះសីហនុឯណោះវិញ ក្រសួងសុខាភិបាល បានឱ្យដឹងថា ក៏មានស្ត្រីជនជាតិខ្មែរម្នាក់អាយុ ៦៦ឆ្នាំ បានស្លាប់បាត់បង់ជីវិតកាលពីព្រឹកថ្ងៃម្សិលមិញនេះនៅឯមន្ទីរពេទ្យបង្អែកខេត្តនេះ បន្ទាប់ពីគាត់ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលមន្ទីរពេទ្យនោះកាលពល្ងាចថ្ងៃទី១៩ ខែមេសា ក្រោយពីគាត់ត្រូវបានរកឃើញឆ្លងមេរោគកូវីដ១៩។ក្រសួងបញ្ជាក់ថា អ្នកជំងឺកូវីដ១៩ទាំង ៥នាក់នេះ សុទ្ធតែស្លាប់បាត់បង់ជីវិត ដោយសារវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរ ដែលបង្កឡើងដោយមេរោគកូវីដ១៩។គិតត្រឹមថ្ងៃនេះ តួលេខផ្លូវការចេញដោយក្រសួងសុខាភិបាល បង្ហាញថា កម្ពុជាមានមនុស្ស ៥៤នាក់ហើយបានស្លាប់ដោយសារជំងឺកូវីដ១៩ក្នុងរយៈពេលត្រឹម ៣៩ថ្ងៃចុងក្រោយ៕

កម្ពុជា​រក​ឃើញ​មនុស្ស​៣០៣​នាក់​ទៀត ​ឆ្លង​មេរោគ​កូវីដ​១៩ ហើយ​អ្នក​ជំងឺ​២៣៩​នាក់​ទៀត​ជា​សះ​ស្បើយ

2021/04/27 09:59:58 am        277
ភ្នំពេញ៖ ក្រសួងសុខាភិបាលបានប្រកាសនៅថ្ងៃនេះថា មនុស្ស ៣០៣នាក់ទៀត ត្រូវបានរកឃើញឆ្លងមេរោគកូវីដ១៩ ហើយអ្នកជំងឺកូវីដ១៩ចំនួន ២៣៩នាក់ទៀត បានជាសះស្បើយ។ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួន ក្រសួងសុខាភិបាននិយាយថា ករណីឆ្លងថ្មីទាំង ៣០៣នាក់នេះ សុទ្ធតែពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។បើតាមក្រសួងសុខាភិបាល អ្នកឆ្លងមេរោគកូវីដ១៩ថ្មីចំនួន ២៤៨នាក់ ត្រូវបានរកឃើញនៅរាជធានីភ្នំពេញ បន្ទាប់មករកឃើញ ២៦នាក់នៅខេត្តកណ្ដាល នៅខេត្តព្រះសីហនុ រកឃើញ ១៩នាក់ នៅខេត្តតាកែវ ៨នាក់ និងខេត្តកំពត រកឃើញអ្នកឆ្លងថ្មី ២នាក់។គិតត្រឹមថ្ងៃនេះ កម្ពុជារកឃើញមនុស្សដល់ទៅ ៧ ៧៤៧នាក់ហើយបានឆ្លងមេរោគកូវីដ១៩នៅទូទាំងប្រទេសចាប់តាំងពីពេលកម្ពុជារកឃើញករណីឆ្លងដំបូងកាលពីចុងខែមករាឆ្នាំមុន ក្នុងនោះករណីឆ្លងដល់ទៅ ៧ ២០២នាក់ ឬខ្ទង់ ៩៣ភាគរយ សុទ្ធតែពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។ក្រសួងសុខាភិបាលក៏បានប្រកាសផងដែរថា អ្នកជំងឺកូវីដ១៩ដល់ទៅ ២៣៩នាក់ បានជាសះស្បើយ ដែលនាំឱ្យចំនួនអ្នកជាសះស្បើយកើនឡើងដល់ ២ ៧៩៤នាក់ ឬស្មើនឹងខ្ទង់ ៣៦ភាគរយនៃតួលេខអ្នកឆ្លងសរុប ខណៈអ្នកជំងឺ ៤ ៨៩៣នាក់ទៀត កំពុងស្ថិតក្រោមការព្យាបាលបន្ត៕

ឃាត់ខ្លួនជនជាតិចិន១៤នាក់ លួចរត់ចេញពីខេត្តព្រះសីហនុឆ្លងកាត់តាមខេត្តកំពត

2021/04/27 09:59:58 am        289
កំពត ៖ នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ៩:០០ព្រឹក កម្លាំងអធិការដ្ឋាននគរបាលស្រុកឈូក បានធ្វើការឃាត់រថយន្តម៉ាក​សាំងយ៉ុងពណ៌ទឹកប្រាក់ មានស្លាកលេខ ភំ្នពេញ 2AH-0465 នៅភូមិអង្គឃ្លៃ ឃុំត្រម៉ែង ស្រុកឈូក ដែលបានលួចដឹកជនជាតិចិនចំនួន ១៤នាក់ ចេញពីខេត្តព្រះសីហនុមកខេត្តកំពត ឆ្លងកាត់ភូមិសាស្ត្រឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូកខេត្តកំពត។ តាមការអោយដឹងពីសមត្ថកិច្ចស្រុកឈូកបានអោយដឹងថា ជនជាតិចិនទាំង ១៤នាក់ខាងលើ (ប្រុសទាំង១៤នាក់) បានលួចចេញពីខេត្តព្រះសីហនុ ហើយឆ្លងកាត់តាមខេត្តកំពតតាមរយៈរថយន្តសាំយ៉ុងពណ៌ទឹកប្រាក់ខាងលើ លុះមកដល់ស្រុកឈូក ក្នុងភូមិសាស្ត្រឃុំតេជោអភិវឌ្ឍន៍ ក៏ត្រូវបានកម្លាំង​នៃអធិការដ្ឋាននគរបាលស្រុកឈូក ឃាត់រថយន្តដើម្បីធ្វើការត្រួតពិនិត្យ ហើយបានឃាត់ខ្លួនបានជនជាតិចិនទាំង១៤នាក់នោះ រីឯអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ ហើយទង្វើគឺជាការល្មើសបម្រាមរបស់រាជរដ្ឋាភិបាល​ដែលហាមមិនអោយមាន​ការឆ្លងកាត់រវាង​ខេត្តនិងខេត្ត ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។បច្ចុប្បន្នជនជាតិចិនទាំង១៤នាក់ខាងលើ ត្រូវបានបញ្ជូនមកដាក់នៅក្នុងអាគារសហគមន៍អ្នកផលិតអំបិលកំពត-កែប ដើម្បីធ្វើចត្តាឡីស័ក ហើយករណីនេះ សមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពត បាននឹងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

កម្ពុជា​រក​ឃើញ​មនុស្ស​៤៣១​នាក់​ទៀត​ឆ្លង​កូវីដ​១៩ ខណៈអ្នក​ជំងឺ​៣១​នាក់​ទៀត​ជា​សះស្បើយ

2021/04/27 09:59:58 am        179
ភ្នំពេញ៖ ក្រសួង​សុខាភិបាល​បាន​ប្រកាស​នៅ​ថ្ងៃ​នេះ​ថា មនុស្ស ៤៣១​នាក់​ទៀត ត្រូវ​បានរក​ឃើញ​ឆ្លង​មេរោគ​កូវីដ​១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ឆ្លង​សរុប​កើន​ដល់​ ៧ ៤៤៤​នាក់​ហើយ​។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​និយាយ​ថា ករណី​ឆ្លង​ថ្មី ៤២៩​នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ ខណៈ ២​ករណី​ទៀត គឺ​ជា​ករណី​នាំ​ចូល​ដែល​ត្រូវ​បាន​រក​ឃើញ​លើ​អ្នក​ដំណើរ​បរទេស​ចូល​មក​ដល់​ប្រទេស​កម្ពុជា។បើ​តាម​ក្រសួង​សុខាភិបាល ករណី​ឆ្លង​ថ្មី​ទាំង ៤២៩​នាក់​នេះ ត្រូវ​បាន​រក​ឃើញ​ច្រើន​បំផុត​នៅ​រាជ​ធានី​ភ្នំពេញ​ ២៧១​នាក់ បន្ទាប់មក​ខេត្ត​ព្រះសីហនុ ១៣៣​នាក់ ខេត្ត​កណ្ដាល ១០​នាក់ ខេត្ត​កំពង់ចាម ៤​នាក់ ខេត្ត​តាកែវ ៤​នាក់ ខេត្ត​ព្រៃ​វែង ២​នាក់ ខេត្ត​កំពង់ឆ្នាំង ១​នាក់ ខេត្ត​កំពត ១​នាក់ ខេត្ត​កំពង់ធំ ១​នាក់ និង​ខេត្ត​ស្វាយរៀង ១​នាក់។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​ដល់​ទៅ ៧ ៤៤៤​នាក់​ហើយ​បាន​ឆ្លង​មេរោគ​កូវីដ​១៩​នៅ​ទូទាំង​ប្រទេស​​ចាប់​តាំង​ពី​កម្ពុជា​បាន​រក​ឃើញ​ករណី​ឆ្លង​លើក​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​មុ​ន​មក ក្នុង​នោះអ្នក​ឆ្លង​ដល់​ទៅ ៦ ៨៩៩​នាក់ ឬ​ប្រហែល​ ៩២​ភាគរយ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ។ទន្ទឹម​នេះ​ដែរ ក្រសួង​សុខាភិបាល​ប្រកាស​ថា អ្នក​ជំងឺ​កូវីដ​១៩​សរុប ២ ៥៥៥​នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី ៣១​នាក់​ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ ខណៈ​អ្នក​ជំងឺ​កូវីដ​១៩ចំនួន ៤ ៨៣៥​នាក់​ទៀត កំពុង​ស្ថិត​ក្រោម​ការ​ព្យាបាល​បន្ត៕

ពលរដ្ឋ​ខ្មែរ​៤​នាក់​ទៀត​ស្លាប់​ ដោយសារ​ជំងឺ​កូវីដ​១៩​ តួលេខ​អ្នកស្លាប់​សរុប​ឡើង​ដល់​៤៩​នាក់

2021/04/27 09:59:58 am        156
ភ្នំពេញ៖ ក្រសួង​សុខាភិបាល​ បាន​ប្រកាស​នៅ​ព្រឹក​ថ្ងៃ​នេះ​ថា ពលរដ្ឋ​ខ្មែរ ៤​នាក់​ទៀត បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​១៩នៅ​ថ្ងៃ​ម្សិលមិញ​នេះ ដែល​នាំ​ឱ្យ​ចំនួន​អ្នក​ស្លាប់​សរុប​ឡើង​ដល់ ៤៩​នាក់​។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ព្រឹក​នេះ ក្រសួង​សុខាភិបាល​និយាយ​ថា បុរស​ជន​ជាតិ​ខ្មែរ​ម្នាក់​អាយុ ៦៥​ឆ្នាំ ដែល​រស់​នៅ​ក្នុង​សង្កាត់​ភ្នំពេញថ្មី ខណ្ឌ​សែនសុខ បាន​ស្លាប់​នៅ​ព្រឹក​ថ្ងៃ​ម្សិល​មិញ​នេះ​នៅ​ឯ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត។បើ​តាម​ក្រសួង​សុខាភិបាល​ បុរស​រូប​នេះ ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មីនា​កន្លង​មក​នេះ បន្ទាប់​ពី​ត្រូវ​បានរក​ឃើញ​ឆ្លង​មេរោគ​កូវីដ​១៩។ក្រសួង​បញ្ជាក់​ថា បុរស​រូប​នេះ​ស្លាប់​បាត់​បង់​ជីវិត​ បន្ទាប់​ពី​រលាក​សួត​ធ្ងន់​ធ្ងរ​ដែល​បង្ក​ឡើង​ដោយ​មេរោគ​កូវីដ​១៩ ខណៈ​រូប​គាត់​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រចាំ​កាយ​ផង​ដែរ។ចំណែក​ឯ​បុរស​ខ្មែរ​ម្នាក់​ទៀត​អាយុ ៧២​ឆ្នាំ ដែល​រស់នៅក្នុង​​​សង្កាត់​ជើងឯក ខណ្ឌ​ដង្កោ ក្រសួង​សុខាភិបាល​និយាយ​ថា បាន​ស្លាប់​នៅ​ឯ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត​ផង​ដែរ​កាល​ពី​រសៀល​ថ្ងៃ​ម្សិ​លមិញ​នេះ។ក្រសួង​បញ្ជាក់​ថា បុរស​រូប​នេះ ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​កាល​ពី​ថ្ងៃ​ទី​០៩ ខែ​មេសា បន្ទាប់​ពី​គាត់​ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ​១៩។បើ​តាម​ក្រសួង​សុខាភិបាល បុរស​វ័យ​៧២​ឆ្នាំ​រូប​នេះ បាន​ស្លាប់​បាត់​បង់​ជីវិត​ បន្ទាប់​ពី​រលាក​សួត​ធ្ងន់​ធ្ងរ​ដែល​បង្កឡើង​ដោយ​មេរោគ​កូវីដ​១៩ បន្ថែម​ទៅ​លើ​ជំងឺ​ប្រចាំ​កាយ​របស់​គាត់​ផង​ដែរ។ក្រសួង​សុខាភិបាល​បាន​ឱ្យ​ដឹង​ទៀត​ថា ស្ត្រី​ខ្មែរ​ម្នាក់​ទៀត​អាយុ ៤០​ឆ្នាំ ដែល​រស់​នៅ​ក្នុង​សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ ក៏​បាន​ស្លាប់​បាត់​បង់​ជីវិត​កាល​ពី​ថ្ងៃ​ម្សិ​លមិញ​ដែរ​នៅ​ឯ​មណ្ឌល​សុខភាព​ចាក់អង្រែ ៤​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ពី​គាត់​ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ បន្ទាប់​ពី​ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ​១៩។ក្រសួង​បញ្ជាក់​ថា ស្ត្រី​រូប​នេះ​បាន​ស្លាប់​បាត់​បង់​ជីវិត បន្ទាប់​​ពី​រលាក​សួត​ទាំង​សង​ខាង​ធ្ងន់​ធ្ងរ ដែល​បង្ក​ឡើង​ដោយ​មេរោគ​កូវីដ​១៩។នៅ​ឯ​ខេត្ត​ព្រះសីហនុ​ឯណោះ​វិញ ក្រសួង​សុខភិបាល​បញ្ជាក់​ថា មាន​ស្ត្រី​ខ្មែរ​ម្នាក់​ទៀត​អាយុ ៤៨​ឆ្នាំ ក៏​បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​១៩​ផង​ដែរ​នៅ​ឯ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​នេះ​កាល​ពី​រសៀល​ថ្ងៃ​ម្សិ​លមិញ​នេះ។បើ​តាម​ក្រសួង​សុខាភិបាល​ ស្ត្រី​រូប​នេះ​បាន​ស្លាប់​តែ ១​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ពី​គាត់​ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ បន្ទាប់​ពី​ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ​១៩។ក្រសួង​សុខាភិបាល​បញ្ជាក់​ថា ស្ត្រី​រូប​នេះ​ស្លាប់​បាត់​បង់​ជីវិត បន្ទាប់​ពី​រលាក​សួត​ធ្ងន់​ធ្ងរ ដែល​បង្ក​ឡើងដោយ​មេរោគ​កូវីដ​១៩។គិត​ត្រឹម​ថ្ងៃ​នេះ តួលេខ​ផ្លូវការ​ចេញ​ដោយ​ក្រសួង​សុខាភិបាល បង្ហាញ​ថា មនុស្ស ៤៩​នាក់​ហើយ​បាន​ស្លាប់​បាត់​បង់​ជីវិត​ដោយសារ​ជំងឺ​កូវីដ​១៩​នៅ​ក្នុង​រយៈ ៣៧​ថ្ងៃ​ចុង​ក្រោយ បន្ទាប់​ពី​ករណី​ស្លាប់​ដំបូង​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក​នេះ៕

បុរសម្នាក់ ត្រូវនគរបាលឃាត់ខ្លួន បន្ទាប់ពីជិះបុកបារ៉ាស់ និងវាយនគរបាលម្នាក់បែកចិញ្ចើម

2021/04/27 09:59:58 am        1586
ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានឃាត់ខ្លួនបន្ទាប់ពីម៉ូតូបុកប៉ារ៉ាស ហាមឃាត់ធ្វើដំណើរ រួចបានប្រើមួកសុវត្ថិភាពវាយទៅលើនគរបាលម្នាក់ បណ្តាលអោយរងរបួស។  ហេតុការណ៍នេះ បង្កការភ្ញាកផ្អើលកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ នៅចំណុចគោលដៅទប់ស្កាត់ ការធ្វើដំណើរ ចំណុច រង្វង់មូលជ្រោយចង្វារខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។សមត្ថកិច្ច បានឱ្យដឹងថា ជនបង្ក មានឈ្មោះ ខៀវ ចាន់សុភក្ត្រា ភេទប្រុស អាយុ៣១ឆ្នាំ មានកាតជាមន្រ្តីយោធា ឋាន្តរសក្តិអនុសេនីយ៍ឯក មានទីលំនៅផ្ទះលេខ ២២អាអឺសហ្សេរ៉ូ ផ្លូវ៥៧២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ មន្រ្តីរងគ្រោះមាន ឈ្មោះ វេង ឌីណាភេទប្រុស ឋាន្តរសក្តិអនុសេនីយ៍ឯក រងរបួសបែកចិញ្ចើម ផ្នែកខាងស្ដាំ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ព្យាបាលភ្លាមៗ ។សមត្ថកិច្ច បានឱ្យដឹងទៀតថា មុនពេលកើតហេតុ ជនបង្កបានជិះម៉ូតូមួយគ្រឿង មកដល់ចំណុចគោលដៅកើតហេតុ ពេលនោះ សមត្ថកិច្ចសួរនាំរកឯកសារ ប៉ុន្តែជនបង្កពុំមាននោះទេ ដោយប្រាប់ថានៅផ្ទះ ។ ពេលនោះ សមត្ថកិច្ចបានឱ្យត្រឡប់ក្រោយ ប៉ុន្តែជនបង្កនៅតែព្យាយាមទៅមុខបុកឆ្លងបារ៉ាស ទើបមានការឃាត់ម៉ូតូ របស់ជនបង្ក ខណៈពេលឃាត់ ជនបង្កយកមួកសុវត្ថិភាព វាយមកលើនគរបាលតែម្ដង បណ្ដាលអោយរងរបួសបែកចិញ្ចើម។ក្រោយកើតហេតុ សមត្ថកិច្ចជាច្រើន បាននាំគ្នាព័ទ្ធចាប់ទម្រាំតែបាន រួចបញ្ជូនខ្លួនទៅអធិការដ្ឋាននគរបាលខណ្ឌ ជ្រោយចង្វារ សួរនាំកសាងសំណុំរឿ ដើម្បីចាត់ការតាមនីតិវិធី ៕អត្ថបទ៖ កុម្ភះ

មន្ត្រីផ្កាយ​២ ​និងកូ​ន​ចៅ​២​នាក់ ​ត្រូវ​បាន​បញ្ចូន​ដល់​តុលាការ​ហើយ​នៅ​រសៀល​នេះ​ ពាក់ព័ន្ធ​ការ​ជុំ​គ្នា​ផឹ​ក​ស៊ី បំពាន​សេចក្តី​សម្រេច​របស់​រដ្ឋាភិបាល​

2021/04/27 09:59:58 am        104
ភ្នំពេញ ​៖ មន្ត្រី​នគរបាល​ផ្កាយ​២​ម្នាក់ ​និង​កូន​ចៅ​២នា​ក់ ​ដែល​ពាក់ព័ន្ធ​នឹង​ការ​រៀបចំ​កម្ម​វិធី​ផឹក​ស៊ី​រាំរែក​ និង​លេងប៉ាត​ម្សៅ ដោ​យមា​ន​ការ​ចូល​រួម​ពី​អ្នក​ផ្ទះ​ជួល​ប្រមាណ ​៣០ ​ទៅ​៤០​នាក់ ​នៅ​សង្កាត់​ស្ទឹងមាន​ជ័យ​៣ ​ខណ្ឌមា​នជ័យ​ ត្រូវ​បាន​បញ្ចូន​ទៅ​ដល់​តុលាការ​ហើយ​នៅ​រសៀល​ថ្ងៃ​ទី​១៧ ​ខែ​មេសា ​ឆ្នាំ​២០២១​នេះ ​ដើម្បី​តុលាការ​បន្ត​នីតិ​វិធី​ច្បាប់​ ។​ សំណុំ​រឿង​ ជន​ទាំង​៣ ​ត្រូវ​ស្ថិត​ក្រោម​ការ​សាក​សួរ​នាំ ​ពីសំ​ណាក់ ​លោក ​សុក ​កែវ​បណ្ឌិត​ ព្រះរាជ​អាជ្ញារ​រង​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ ។ គួរ​រំលឹក​ថា ​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ​ខែ​ឆ្នាំ​ដដែល​ គេ​សង្គេត​ឃើញ ​ក្រុម​គ្រូពេទ្យ​បាន​ចុះ​ទៅដល់​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ស្ទឹង​មានជ័យ​ទី​៣ ​ដើម្បី​ធ្វើ​សំណាក​លើ​មន្ត្រី​នគរបាល​ផ្កាយ​២ ​និង​កូន​ចៅ​ផង​ដែរ ​ដើម្បីតេស្ត​រកមេរោគ​កូវីដ​១៩​ មុន​បញ្ចូន​ទៅ​តុលាការ​ ។ ​សូម​បញ្ជាក់​ថា ​ជន​ទាំង​៣​នាក់​ មានឈ្មោះ ទី១-ឈ្មោះ អ៊ុង ចាន់ធួក ភេទប្រុស អាយុ៤៥ឆ្នាំ ជាម្ចាស់ទីតាំងផ្ទះជួល ជាមន្ត្រីនគរបាល មានឋានន្តរសក្តិថ្នាក់ឧត្តមសេនីយ៍ទោ មុខងារជាអនុប្រធានសេនាធិការ នៃអគ្គស្នងដ្ឋានការនគរបាលជាតិ , ទី២-ឈ្មោះ ឡាយ ភារុណ ភេទ ប្រុស អាយុ២៨ឆ្នាំ មុខរបរបំរើការងារនៅផ្ទះឈ្មោះ អ៊ុង ចាន់ធួក និងទី៣ឈ្មោះ កុក ឃី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរបំរើការងារនៅផ្ទះ អ៊ុង ចាន់ធួក ។ ពួក​គេទាំ​ង​៣នា​ក់ ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌមានជ័យ សហការជា​មួយ​កម្លាំង​អន្តរាគមន៍​របស់​អគ្គស្នង​ការដ្ឋាន​នគរបាល​ជាតិ ​ធ្វើ​ការ​ឃាត់ខ្លួ​ន ​ក្រោយ​ពួក​គេ​បាន​រៀបចំ​កម្ម​វិធី​ផឹកស៊ី​រាំរែក ​និង​លេង​ប៉ាត​ម្សៅ ​ដោយ​មាន​ការ​ចូល​រួ​ម​ពី​អ្ន​កផ្ទះ​ជួល​ប្រមាណ ៣០ ទៅ៤០​នាក់​ កាល​ពី​វេលាយប់​ថ្ងៃ​ទី១៦​ ខែ​មេសា ​ឆ្នាំ២០២១ ​នៅក្នុ​ងភូ​មិដំ​ណាក់ធំ​២​ សង្កាត់​ស្ទឹងមាន​ជ័យ​៣ ​ខណ្ឌ​មានជ័យ ​រាជ​ធានី​ភ្នំពេញ ​។តាម​ប្រភព​ព័ត៌មាន​ អោយ​ដឹង​ថា ​ក្រោយទ​ទួល​បាន​ព័ត៌មា​ន​ពីប្រ​ជាពលរដ្ឋ ​និង​រហូត​មាន​ការ​ឡាយ​តាមហ្វេសបុ​ក​ទៀត​នោះ ​ឯកឧត្ដម​ ឃួង ស្រេង បាន​បញ្ជាឲ្យ​កម្លាំង​សមត្ថកិច្ច​មូល​ដ្ឋាន​ ដោយ​មាន​ការ​សហការ​ចូលរួមពី​កម្លាំង​នគរបាល​អន្តរាគមន៍ នៃអ​គ្គស្នងការ ​បាន​ចុះ​ទៅ​ជា​បន្ទាន់​ ទៅ​ដល់​លំនៅឋា​ន​ជន​ដែលបំពា​ន​បំរាម​រាជ​រដ្ឋាភិបាល​ខាង​លើ ​ដើម្បី​មាន​វិធានការ ​។ ពេល​កម្លាំង​សមត្ថ​កិច្ច​ចុះ​ទៅ​ដល់​ ពិត​ជា​ឃើញមាន​ការ​ជួប​ជុំ​ផឹក​ស៊ី​រាំរែក​ និង​ប៉ាត​ម្សៅប្រា​ក​ដមែន ​ទើប​កម្លាំង​នគរបាល​ធ្វើ​ការ​ឃាត់​ខ្លួន​មនុស្ស​ចំនួន​៣នាក់​ ក្នុង​នោះ​មាន​ម្ចាស់​ផ្ទះ​ម្នាក់ ​និង​អ្នក​នៅ​ជា​មួយ​២​នាក់​ទៀត ​ដោយ​ឡែក​មនុស្សមួ​យចំ​នួនទៀត​បានរ​ត់ចូល​ផ្ទះ​ជួល​អស់​ពេលស​មត្ថកិច្ច​ទៅ​ដល់​ ។ តាម​ប្រភព​ពី​មន្ត្រីនគរបាល អោយដឹងថា ការចុះប​ន្ទាន់​ ក្នុង​ការ​ឃាត់​មនុស្ស ​និង​បញ្ឈប់​កម្ម​វិធី​ផឹក​ស៊ី​ខាង​លើ ​គឺ​ធ្វើ​ឡើង ​ដើម្បី​ធ្វើ​ការ​ទប់ស្កា​ត់​ការ​រីក​រាល​ដាល​នូវ​ជំងឺ​កូវីដ​១៩ ​ពិសេស​នោះ​ គឺ​អនុវត្ត​អោយ​មានប្រសិទ្ធិ​ភាព​ តាម​សេចក្តី​សម្រេច​របស់​ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា ​ដែល​មាន​ការ​ហាម​ប្រាម​មិន​អោយ​មានការ​ជួប​ជុំ​ផឹក​ស៊ី ​ក្នុង​កាលៈទេសៈ​ ដែល​ប្រទេស​ជាតិ​កំពុង​ជួប​ការ​លំបាក ​ជា​មួយ​នឹង​ជំងឺ​កូវីដ​១៩ ​៕​អត្ថបទ៖ លីហេង

ឃាត់​ខ្លួន​បុរស​ម្នាក់​ជិះ​រថយន្ត​ស្លាក​លេខ​«នគរបាល» អួត​អាង​ពី​ឥទ្ធិពល​ធ្វើ​ដំណើរ​ក្នុង​តំបន់​បិទខ្ទប់​

2021/04/27 09:59:58 am        10614
 ភ្នំពេញ​៖​ បុរស​ម្នាក់​ត្រូវ​បាន​នគរបាល​ខណ្ឌ​ជ្រោយ​ចង្វារ​ឃាត់​ខ្លួន​ រួម​ទាំង​រថយន្ត ​ពាក់​ស្លាក់​លេខ ​នគរបាល ​ដែល​បាន​បើក​បរ​រថយន្តអួត​អាង​ពីឥ​ទ្ធិពល​ធ្វើ​ដំណើរក្នុ​ង​តំបន់​បិទ​ខ្ទប់​។ការ​ឃាត់​ខ្លួ​ន​នេះ​ធ្វើឡើង​នៅ​វេលា​ម៉ោង​១២​ ថ្ងៃ​ត្រង់​ ថ្ងៃ​ទី​១៧ ​ខែ​មេសា ​ឆ្នាំ២​០២១​ នៅ​ចំណុច​ មុខ​ធនាគារ ABA ផ្លូវជាតិ​លេខ​៦ សង្កាត់​ជ្រោយ​ចង្វារ​ ខ​ណ្ឌ​ជ្រោយ​ចង្វារ​។ក្រោយពេល​ឃាត់​ខ្លួនក​ម្លាំង​នគរបាល​មូល​ដ្ឋាន​បា​ន​នាំខ្លួ​នបុ​រស​រូប​នោះ​ទៅ​ស្នង​ការដ្ឋាន​នគរបាល​រាជ​ធានី​ភ្នំពេញ ​ដើម្បី​សួរ​នាំ ​និងចាត់​ការ​តាម​នីតិ​វិធី​៕ ​អត្ថបទ៖ កុម្ភៈ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
07/24/2026 09:07 PM
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
07/24/2026 08:07 PM
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
07/24/2026 08:07 PM
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
07/24/2026 08:07 PM
ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
07/24/2026 08:07 PM
កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
07/24/2026 08:07 PM
មនុស្ស១៣នាក់ ស្លាប់ ក្រោយអាកាសធាតុអាក្រក់វាយប្រហារតំបន់ភាគកណ្តាលឈីលី
07/24/2026 08:07 PM
មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
07/24/2026 08:07 PM
អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
07/24/2026 08:07 PM
យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
07/24/2026 08:07 PM