ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
ពាក់ព័ន្ធករណី Online Scams៖ ជនជាតិចិនចំនួន ១៦២នាក់ត្រូវបានបណ្ដេញចេញពីកម្ពុជា
អគ្គនាយកដ្ឋានពន្ធនាគារ កំពុងសិក្សារៀបចំទីតាំងឃុំឃាំងថ្មីបន្ថែម ខណៈចំនួនជនជាប់ឃុំមានការកើនឡើងខ្លាំង
សមត្ថកិច្ចខេត្តព្រះសីហនុរកឃើញអ្នកបើកបររថយន្តធុនធ្ងន់មួយចំនួនមានសារធាតុគ្រឿងញៀននៅក្នុងខ្លួន

សន្តិសុខ និង សង្គម

​ឆេះ​ឃ្លាំង​ស្តុក​សម្ភារៈ​ទូរស័ព្ទ ​និង​ឆ័ត្រ​នៅ​ខណ្ឌ​៧មករា​

2021/04/27 09:59:58 am        542
ភ្នំពេញ​៖ ​អគ្គីភ័យ​បាន​ឆាប​ឆេះ​ឃ្លាំង​ស្តុក​សម្ភារៈ​ទូរស័ព្ទ ​និង​ឆ័ត្រ​ មួយ​កន្លែង​កាល​ពី​វេលា​ម៉ោង​០៦​និង២០​នាទី​ព្រឹក​ថ្ងៃ​ទី​១៥ ​ខែ​មេសា ​ឆ្នាំ​២០២១ ​ស្ថិត​នៅ​ម្ដុំ​វ​ត្ត​ព្រះពុទ្ធ ​ចំណុ​ច​ផ្ទះលេ​ខ​១៩E0 ​ផ្លូវ​លេខ​១៩៦ ភូមិ​៨ ​សង្កាត់​វាលវង់ ​ខណ្ឌ​៧មករា ​រាជ​ធានី​ភ្នំពេញ​។សមត្ថកិច្ច​មូលដ្ឋាន​បាន​ឱ្យដឹ​ង​ថា​ នៅ​មុន​ពេល​កើត​ហេតុ​ឃើញ​មាន​ផ្សែង​ខ្មៅ​ហ៊ុយ​ចេញ​ពី​ក្នុង​ឃ្លាំង​ប្រភេទ​ដែក ​ប្រក់​ស័ង្កសី​ភ្លាម​ៗ​ស្រាប់​តែអ​ណ្ដាត​ភ្លើង​ខ្មួល​ឡើង​តែ​ម្ដង ​ខណៈ​នោះ​ប្រជាពលរដ្ឋ​រាយការណ៍​ជូន​អាជ្ញាធរ​មូលដ្ឋាន​ទាក់​ទង​ទៅ​ការិយាល័យ​ជំនាញ​ចេញ​រថយន្ត​ពន្លត់​អគ្គីភ័យ​ជួយ​អន្តគមន៍​បាញ់​ទឹក​ពន្លត់ ​ដោយ​សារ​តែ​សម្ភារៈ​ក្នុង​ឃ្លាំង​ស្តុក​ជា​គ្រឿង​ជ័រ​ ដូច្នះ​ជាហេតុ​បង្ក​ឱ្យ​ មាន​ការ​ឆាប​ឆេះ​លឿន ​មិនងាយ​គ្រប់​គ្រង​បាន​ឡើយ ​និង​ខូច​ខាត​សម្ភារៈ​អស់​ទាំង​ស្រុង។​លោក​វរសេនីយ៍​ឯក​ ព្រហ្ម យ៉ន​ នាយ​ការិយាល័យប​ង្ការ​ពន្លត់​អគ្គិភ័យ ​និង​សង្គ្រោះ ​នៃស្ន​ង​ការដ្ឋាន​នគរបាល​រាជ​ធានី​ភ្នំពេញ​ បាន​ប្រាប់​ឱ្យ​ដឹង​ថា ​ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ភ្លាម​លោក​ក៏​បាន​បញ្ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ ​របស់​ការិយាល័យ​ជាង​ច្រើន​គ្រឿង​ បាន​ចេញ​មក​អន្តរាគមន៍​ជៀសវាង​បង្ក​ការ​រាល​ដាលដ​ល់​ផ្ទះប្រ​ជាពលរដ្ឋ​ ​ឬ​ប​ង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​។ ​តាម​ការស​ន្និដ្ឋាន​ជំហាន​ដំបូង​មូល​ហេតុស​ង្ស័យ​កើត​ឡើង​ ដោយ​ឆ្លង​ចរន្ត​អគ្គីសនី ​ហើយ​សម្ភារៈ​ស្តុក​ក្នុងឃ្លាំងជា​គ្រឿង ​ទូរស័ព្ទ​ដូច​ជា ​ស្រោម​ទូរស័ព្ទ ​ដុយ​សាក​ទូរ​ស័ព្ទ ​និង​ឆ័ត្រ​ធំ​ៗ ​ជា​ដើម​៕ អត្ថបទ​​៖ ​កុម្ភៈ

បុរស​ម្នាក់​ នៅ​ខេត្ដ​សៀមរាប ​ត្រូវ​បាន​តុលាការ​ចេញ​ដីកាចាប់ខ្លួន ​ពី​បទ​ឆបោក​៥​ម៉ឺន​ដុល្លារ

2021/04/27 09:59:58 am        216
សៀមរាប​ ៖ បុរស​ម្នាក់​ឈ្មោះ ផូ ស៊ីផា នៅ​ភូមិ​ព្រៃ​គុយ ​ឃុំ​អំពិល ស្រុក​ប្រាសាទបាគង​ ខេត្ដ​សៀមរាប ​ត្រូវ​បាន​តុលាការ​ខេត្ដ​ ចេញ​ដីកាចាប់ខ្លួន ​និង​រឹបអូស​ទ្រព្យ​សម្បត្ដិ កាលពី​ថ្ងៃទី​០៨ ខែ មេសា ឆ្នាំ​២០២១ ​ពី​បទ​ឆបោក​ទឹកប្រាក់ ៥​ម៉ឺន​ដុល្លារ​ ពី​ដើមបណ្ដឹង​របស់​ក្រុម​អចលនទ្រព្យ​អង្គរ​លែ​ន​ម៉ាក្ស​។ដើម​បណ្ដឹង​ លោក ទូ​ស សា​ភឿន អគ្គនាយក​គម្រោង​បុរី​អង្គរ​លែ​ន​ម៉ាក្ស បាន​ឲ្យដឹង​ នៅ​ព្រឹក​ថ្ងៃទី​១០ ​ខែមេសា​ ឆ្នាំ​២០២១​នេះ​ថា ​កំលាំង​ចម្រុះ​ដឹកនាំ​ដោយ​អាជ្ញា​សាលាដំបូង​ខេត្តសៀមរាប ​និង​កង​កំលាំង​សមត្ថកិច្ច​​ក្រុង បាន​ចុះ​អនុវត្ត​ដីកាស​ម្រេច​លេខ ១៩៩ ចុះ​ថ្ងៃទី​០៤ ខែមីនា ឆ្នាំ​២០២១ ដោយ​ឃាត់​ទុក​រថយន្ដមួយគ្រឿង​ម៉ាក្ស Toyota Lexus RX330​ ពណ៌​មាស ស្លាក​លេខ សៀមរាប​ 2B-6806 ​ជា​កម្មសិទ្ធិ​របស់​កូនបំណុល​ឈ្មោះ ផូ ស៊ីផា ទៅតាម​ដើម​បណ្តឹង​ ​។លោក​ បន្ដថា កាលពី​ថ្ងៃទី​២៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ជន​ឆបោក​ឈ្មោះ ផូ ស៊ីផា ​បាន​មក​ខ្ចីប្រាក់ ៥​ម៉ឺន​ដុល្លារ ដោយ​ធ្វើ​កិច្ចសន្យា​ដាក់​បញ្ចាំ​ធានា​ដី ​មួយកន្លែង​ទំហំ​៦៧៨៨​ម៉ែត្រ​ក្រឡា មាន​លិខិត​ផ្ទេរ​សិទ្ធិ​កាន់​កាប់​មិនទាន់​ចុះបញ្ជី​ចេញ​ដោយ​អភិបាលស្រុក​ប្រាសាទបាគង​។ ក្រោយពី​បាន​លុយ ឈ្មោះ​ ផូ ស៊ីផា បាន​យក​លុយ​ទៅ​ស៊ីចាយ​អស់ ​ក៏​បែកគំនិត​យក​ដី​ដែល​ដាក់​បញ្ចាំ​ធានា​នេះ ​ទៅ​ពុះ​ឡូត៍​លក់​បន្ត​អោយ​អតិថិជន​ថ្មី​អស់ រួច​លួច​យក​ទៅ​ធ្វើ​ប្លង់​ថ្មី ​ដោយ​ភូតភរ​អាជ្ញាធរ​មេឃុំ ​និង​ស្រុក​ថា ​បាត់​ប្លង់​ដើម (​យោង​លើ​កំណត់ហេតុ​របស់​មេភូមិ​ព្រៃ​គុយ ​និង​មេឃុំ​អំពិល​) ​ហើយ​ត្រូវ​បាន​លោក ទូ​ស សាភឿន (​ដើមបណ្តឹង​) ប្តឹង​ចូល​តុលាការ​ពី​បទ​រំលោភ​ទំនុក ចិត្ត​ កាលពី​ថ្ងៃទី​១៤ ​ខែកក្កដា ឆ្នាំ​២០២០ ។លោក បាន​បន្ដថា ​ ថ្ងៃទី​០៨ មេសា ឆ្នាំ​២០២១​ឈ្មោះ ផូ ស៊ីផា ត្រូវបាន​តុលាការ​ចោទ​ពី​បទ​ឆបោក និង​រំលោភ​លើ​ទំនុក​ចិត្ត និង​បង្វែរ​វត្ថុ​ដាក់​ធានា ​តាម​សាលក្រម​ព្រហ្មទណ្ឌ​លេខ​ ៣៥​ញ​/២៩១ សម្រេច​អោយ ផូ ស៊ីផា ផ្តន្ទាទោស​ព្រហ្មទណ្ឌ ​ដាក់​ពន្ធនាគារ​ជាប់ទោស​១​ឆ្នាំ ​ពិន័យ​ជា​ប្រាក់​ចំនួន​២​លាន​រៀល ​ពី​បទ​បង្វែរ​វត្ថុ​រឹបអូស​ដាក់​ធានា ​និង​បង្គាប់​អោយ​ ផូ ស៊ីផា​ សង​សំណង​ការខូចខាត​៥​ម៉ឺន​ដុល្លារ​ និង​សងជំងឺចិត្ត​៣០​លាន​រៀល ។លោក ទូ​ស សា​ភឿន បាន​បញ្ជាក់​បន្ថែមថា​ ទម្រាំ​ចាប់​រឹបអូស​រថយន្ដ​ជនល្មើស​នេះ​បាន ឈ្មោះ ផូ ស៊ីផា​ បាន​ប្រើ​គ្រប់​ល្បិចកល​គេចវេស​ពី​ការចោទប្រកាន់​របស់​តុលាការ ពូកែ​ក្រឡុក​នីតិ​វិធី គេចវេស​ពី​ទង្វើ​ដែល​ខ្លួន​បាន​ធ្វើ ធ្វើអោយ​ច្របូកច្របល់​សំណុំរឿង ​ទម្រាំ​ចៅក្រម​ និង​ព្រះរាជអាជ្ញា​រក​ខុសត្រូវ​ឃើញ​។ ទោះបីយ៉ាងណា ​សំណុំ​រឿងនេះ ​មាន​ភស្តុតាង​ពី​ដើម​បណ្តឹង​គ្រប់គ្រាន់ ​ព្រមទាំង​មាន​កំណត់​ហេតុ​ច្បាស់លាស់​ពី​កងរាជអាវុធហត្ថ​ខេត្ត ​ចំលើយ​សារភាព​ពី​អាជ្ញាធរ​មេភូមិ ឃុំ និង​សាក្សី​ដែល​ជា​អតិថិជន​ថ្មី​ដែល​បាន​ទិញ​ដី​ឡូតិ៍​ពី ឈ្មោះ ផូ ស៊ីផា និង​ជាពិសេស​ចម្លើយ​សារភាព​នៅក្នុង​កំណត់ហេតុ​របស់​ព្រះរាជអាជ្ញា​គ្រប់គ្រាន់​នេះ​ក៏ដោយ ក៏ ឈ្មោះ ផូ ស៊ីផា ​នៅតែ​ម្តង​ប្រកែក​មិន​ទទួលស្គាល់ និង​ម្តង​ទទួល​ស្គាល់ថា ​បាន​លួច​លក់​ដី​នេះ​ពិត​ប្រាក​ និង​បាន​ទទួល​ស្គាល់ថា​ ខ្លួន​បាន​ទទួល​លុយ​៥​ម៉ឺន​ដុល្លា​ដែរ ។ បច្ចុប្បន្ន​ មាន​បណ្តឹង​ជាច្រើន​ត្រូវ​បាន​ប្តឹង​ឈ្មោះ ផូ ស៊ីផា ​ចូលទៅ​កាន់​តុលាការ ​និង​ប្តឹង​ទៅកាន់​អធិការ​ស្រុក​បន្ទាយស្រី ​ពី​បទ​រំលោភ​សេចក្តីទុកចិត្ត​ផ្សេងៗ ជាពិសេស​ពី​សមាជិក​ក្រុម​របស់ខ្លួន​ ប្តឹង​ពី​បទ​ក្បត់​ទំនុកចិត្ត ​យក​លុយ​រួម​ទៅ​ទិញ​ដី​ដាក់ឈ្មោះ​ខ្លួនឯង​៕អត្ថបទ ៖ ឈិត សាវី

សមត្ថកិច្ច​ចាប់ខ្លួន​ស្នងការ​រង​នគរបាល​ខេត្តកំពត និង​មនុស្ស​ពីរ​នាក់​ទៀត​ជាមួយ​គ្រឿងញៀន​ជិត ​២​គីឡូក្រាម​

2021/04/27 09:59:58 am        473
​ភ្នំពេញ៖ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ឯកឧត្ដម ស ថេត បានបញ្ជាក់​ល្ងាច​ថ្ងៃនេះ​ថា ស្នងការរង​នគរបាល​ខេត្ត​កំពត​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ជាមួយ​មនុស្ស ២​នាក់​ផ្សេងទៀត រួមជាមួយ​គ្រឿងញៀន​ជិត ២​គីឡូក្រាម​នៅ​រាជធានី​ភ្នំពេញ​។​​ឯកឧត្ដម ស ថេត ប្រាប់ថា ស្នងការ​រង​នគរបាល​ខេត្តកំពត លោក អ៊ឹម ឈួន អាយុ ៥១​ឆ្នាំ ដែល​ទទួលបន្ទុក​ផែន​អគ្គីភ័យ ត្រូវ​បាន​កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ចាប់ខ្លួន​កាលពី​យប់​ថ្ងៃ​ម្សិលមិញ​នេះ នៅ​ឯ​ផ្សារ​ទំនើប​មួយ​កន្លែង​ស្ថិតនៅ​តំបន់​បឹងកក់​។​​ស្នងការ​នគរបាល​រូបនេះ បញ្ជាក់​បន្ថែមថា បុរស ២​នាក់​ទៀត មានឈ្មោះ ហុង គា អាយុ ៦១​ឆ្នាំ និង កែវ ទិ​ត្យ​មេសា អាយុ ២១​ឆ្នាំ ក៏​ត្រូវបាន​ចាប់ខ្លួន​រួមគ្នា​ជាមួយនឹង​ស្នងការរង​នគរបាល​ខេត្តកំពត​ផងដែរ ហើយ​ប្រមូលបាន​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ទម្ងន់​ជិត ២​គីឡូក្រាម​។​​ស្នងការ​នគរបាល​រូបនេះ បញ្ជាក់ថា លោក អ៊ឹម ឈួន ត្រូវបាន​តុលាការ​សម្រេច​ចោទប្រកាន់​ពីបទ​«​ជួញដូរ​គ្រឿង​» និង​បញ្ជូនទៅ​ដាក់​ឃុំ​បណ្ដោះអាសន្ន​រង់ចាំ​ការវិនិច្ឆ័យ​ទោស​៕​ អត្ថបទ៖ វង្ស សុភាព

បាក់​ច្រាំង​អូរ​សង្កត់​មនុស្ស​ម្នាក់​ស្លាប់ ខណៈ​​ពេល​ចុះ​ចាប់​ត្រី នៅ​ស្រុក​ស្វាយ​លើ ខេត្ត​សៀមរាប

2021/04/27 09:59:58 am        33
​សៀមរាប៖ សមត្ថកិច្ច​ បាន​អោយ​ដឹង​នៅ​ថ្ងៃទី០​៥ ​ខែ​មេសា​ឆ្នាំ​២០២១​នេះ​ថា កាលពី​វេលា​ម៉ោង​៥.៣០​នាទី​ថ្ងៃ​ទី​០៤ ខែ​មេសា ឆ្នាំ​២០២១ មាន​ករណី​បាក់​ច្រាំង​អូរ បណ្ដាល​អោយ​សង្កត់​មនុស្ស​ស្លាប់ ០១​នាក់​។ ​ជនរងគ្រោះ​ឈ្មោះ ចក់ ចែម ភេទ​ប្រុស អាយុ​២១​ឆ្នាំ ​នៅ​ភូមិ​រហាល ឃុំ​តា​សៀម ស្រុក​ស្វាយ​លើ ខេត្ត​សៀមរាប​។​​លោក ហ៊ុន ចក់ ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ ត្រូវជា​ឪពុក​បង្កើត​របស់​ជន​រងគ្រោះ នៅ​កន្លែង​កើតហេតុ​ខាងលើ បាន​អោយ​ដឹង​ថា មុន​ពេល​កើតហេតុ​ខ្លួន ​បាន​នាំ​កូន​ទៅ​បង់សំណាញ់​នៅ​ស្ពាន​តូច​ប្រហែល​ម៉ោង​១:៣០​នាទី​រសៀល​ ស្ថិតនៅ​ភូមិ​ឃុំ​ខាងលើ​ លុះដល់​ម៉ោង​៥:៣០​នាទី​ល្ងាច​ស្រាប់តែ​កូន​របស់​ខ្លួន​បាន​យក​សំណាញ់​ទៅ​គ្រប​នៅ​នឹង​ច្រាំង​ក្រោម​គុម្ព​ឫស្សី​ ចំណែក​ខ្លួន​ក៏​នៅក្បែរ​នោះដែរ ពេល​កំពុងតែ​មុជ​រាវ​ស្រ​វ៉ា​រកត្រី​ស្រាប់តែ​បាក់​មាត់ច្រាំង​សង្កត់​មក​លើ​កូន​របស់ខ្លួន ខណៈ​ពេលនោះ ខ្លួន​ក៏បាន​រាយការណ៍​ជូន​សមត្ថកិច្ច និង បាន​ហៅ​អា​អ៊ិ​ច (​អេ​ស្កា​វ​ទ័​រ​)​មក​កាយ​យក​កូន​របស់ខ្លួន​ចេញពី​ក្នុង​ទឹក ។​ក្រោយ​ការពិនិត្យ​របស់​កម្លាំង​ជំនាញ​បច្ចេកទេស​ឃើញថា សព​មាន​ស្លាកស្នាម​ដាច់​រលាត់​នៅលើ​ភ្នែក និង​ខ្ទង់ច្រមុះ​ដែល​បណ្ដាលមកពី​ការបាក់​សង្កត់​នៃ​ច្រាំង​អូរ ។​សមត្ថ​ក​កិច្ច បាន​អះអាង​ថា ជនរងគ្រោះ ពិតជា​ស្លាប់​ដោយ​បាក់​ច្រាំង​អូរ​សង្កត់​ពិតប្រាកដ​មែន ពុំមាន​ពាក់ព័ន្ធ​ករណី​បទល្មើស​ព្រហ្មទណ្ឌ​ឡើយ​៕​

ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ជួបជុំស៊ីផឹក និងច្រៀងខារ៉ាអូខេ ល្មើសវិធានការសុខាភិបាលក្នុងការប្រយុទ្ធប្រឆាំងជម្ងឺកូវីត១៩

2021/04/27 09:59:58 am        3885
ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង ខណ្ឌសែនសុខ ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ករណី ល្មើសវិធានការសុខាភិបាល ក្នុងការប្រយុទ្ធប្រឆាំង ជម្ងឺ កូវីត ១៩ ដោយពួកគាត់ ជួបជុំស៊ីផឹក និងច្រៀងខារ៉ាអូខេ ។  សមត្ថកិច្ចនគរបាលខណ្ឌសែនសុខ នារសៀលថ្ងៃទី៥ ខែមេសា នេះ ប្រាប់អោយដឹងថា កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង បានធ្វើការ ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ករណី ល្មើសវិធានការសុខាភិបាលក្នុងការប្រយុទ្ធប្រឆាំង ជម្ងឺ កូវីត ១៩ (ជួបជុំស៊ីផឹក និងច្រៀងខារ៉ាអូខេ) នៅចំណុចមុខបន្ទប់ជួលក្នុងផ្សារបឹងបៃតង ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីវេលាម៉ោង១៧ និង៣០នាទីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ ។  ជនសង្ស័យទាំង ៣នាក់ ដែល ជួបជុំស៊ីផឹក និងច្រៀងខារ៉ាអូខេល្មើស​​វិធាន​​ការ​សុខាភិបាលក្នុងការប្រយុទ្ធប្រឆាំង ជម្ងឺ កូវីត ១៩ ហើយត្រូវសមត្ថកិច្ចខណ្ឌសែនសុខ ឃាត់ខ្លួន រួមមាន ៖ ១-ឈ្មោះ អូន រតនា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងម៉ាស៊ីនរោងចក្រវួយឈែង ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (គ្មានសារធាតុញៀន), ២-ឈ្មោះ ហូ រុនមុនី ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) , ៣-ឈ្មោះ ហេង សូវីត ភេទប្រុស អាយុ៧២ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ។   បច្ចុប្បន្នជនសង្ស័យទាំង ៣នាក់ សមត្ថកិច្ចកំពុងឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តច្បាប់តាមនីតិវិធី ។ ជាមួយគ្នានេះសមត្ថកិច្ចនគរបាលខណ្ឌសែនសុខ សូមធ្វើការអំពាវនាវ បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបន្តអនុវត្តនូវវិធានការរបស់រាជរដ្ឋាភិបាល ៣ការពារ និង ៣កុំ ក៏ដូចជា សេចក្តីប្រកាសរបស់ ក្រសួងសុខាភិបាល ដែលតែងតែផ្សព្វផ្សាយ អប់រំ ណែនាំ ឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ មានការលាងសំអាតដៃ ជាមួយសាប៊ូ ឬ ជែល អាកុល និងពាក់ម៉ាសជាប់ជាប្រចាំ ជាពិសេសត្រូវរក្សាអោយបាននូវគម្លាតសង្គមយ៉ាងតិច មួយម៉ែត្រកន្លះឡើងទៅ ៕អត្ថបទ ៖ តារាវុទ្ធី

អាជ្ញាធរខេត្តបាត់ដំបង ចុះបង្ក្រាបការលេងល្បែងតាមអនឡាញ ឃាត់ខ្លួនមនុស្ស ០៩នាក់

2021/04/27 09:59:58 am        33
បាត់ដំបង៖ អាជ្ញាធរខេត្តបាត់ដំបង នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ បានចុះបង្ក្រាបទីតាំងលេងល្បែងស៊ីសងខុសច្បាប់តាមអនឡាញ ស្ថិតនៅភូមិសុភី១ សង្កាត់រតនៈ ក្រុងបាត់ដំបង ដោយឃាត់ខ្លួនមនុស្សបានចំនួន ០៩នាក់ ស្រី ០៤នាក់ ដែលប្រតិបត្តិការនេះ ដឹកនាំបង្ក្រាបផ្ទាល់ដោយលោក ណុប ដារ៉ា អភិបាលរងខេត្តបាត់ដំបង និងជាប្រធានត្រួតពិនិត្យ ស្រាវជ្រាវ បង្ក្រាបបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ។បើតាមកម្លាំងសមត្ថកិច្ច ចុះបង្ក្រាបករណីល្បែងស៊ីសងតាមអនឡាញ បានឲ្យដឹងថា ក្រៅពីឃាត់ខ្លួនមនុស្សជំនាញ បាន ដកហូតបានរថយន្តចំនួន ០២គ្រឿង និងម៉ូតូ ១៨គ្រឿង បន្ទាប់ពីមកកម្លាំងបានបញ្ជូនទាំងមនុស្ស និងវត្ថុតាងទាំងនោះ ទៅកាន់បញ្ជាការសន្តិសុខ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការបន្ត។ចំពោះករណីការបង្ក្រាបបទល្មើសល្បែងស៊ីសង ក្នុងខេត្តបាត់ដំបង គឺសមត្ថកិច្ចបានចុះបង្ក្រាបបានជារឿយៗ ដោយមានទាំងល្បែងជល់មាន់ និងលេងបៀជាដើម ដែលការបង្ក្រាបតែងតែឃាត់អ្នកប្រព្រឹត្តយកមកអប់រំជាបន្តបន្ទាប់ ប៉ុន្តែ កន្លែងខ្លះហាក់មិនខ្លាចញញើតនឹងសមត្ថកិច្ច ពេលបង្ក្រាបបានហើយ ក៏បើកលេងឡើងវិញក៏មាន៕អត្ថបទ៖ បាន សុខរិទ្ធ

រថយន្តធន់ធំ២គ្រឿង ដឹកថ្ម បើកជែងគៀគ្នាក្រឡាប់ផ្ងាជើង ចាក់ថ្មរាយពេញផ្លូវ

2021/04/27 09:59:58 am        421
ភ្នំពេញ ៖ រថយន្តធន់ធំមួយគ្រឿង បើកចេញពីកន្លែងប៉ះកង់ ឡើងមកមហាវិថី វិមានឈ្នះឈ្នះ ខ្វះការប្រុងប្រយ័ត្ន បណ្តាលឱ្យជ្រុលគៀអូសរថយន្តធន់ធំមួយគ្រឿងទៀត ក្រឡាប់ផ្ងាជើង ចាក់ថ្មរាយពេញផ្លូវ តែមិនបណ្តាលឱ្យនរណាម្នាក់រងរបួសនោះទេ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២ និង១០ថ្ងៃត្រង់ ថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២១ ស្ថិតតាមបណ្តោយ មហាវិថី វិមានឈ្នះឈ្នះ ក្នុងសង្កាត គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។នគរបាលបានអោយដឹងថា តៃកុងរថយន្តក្រឡាប់ មានឈ្មោះ វី មុនី ភេទប្រុស អាយុ២៨ ឆ្នាំ ស្នាក់នៅភូមិភ្នំធំត្បូង ឃុំអូប្រាសាទ ស្រុកមង្គល់បុរី ខេត្តបន្ទាយមានជ័យ។តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តធន់ធំមួយគ្រឿង ពណ៌ខៀវ លាយស ពាក់ស្លាកលេខ ភ្នំពេញ 3A-6005 បើកដោយបុរសម្នាក់ ដឹកថ្មតូចៗពេញឡាន តាមបណ្តោយ មហាវិថីវិមានឈ្នះឈ្នះ ទិសដៅពីលិចទៅកើត ខណៈពេលមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តធន់ធំមួយគ្រឿងទៀត ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3E-4751 បើក ចេញពីកន្លែង ប៉ះកង់ឡើងមកមហាវិថីវិមានឈ្នះឈ្នះ ដោយខ្វះការប្រុងប្រយ័ត្ន បណ្តាលឱ្យគៀគ្នា រហូតរថយន្តធន់ធំដែលដឹកថ្ម បួងចង្កូតគេចឡើងលើសួនច្បារពុះចែកទ្រូងផ្លូវ ក្រឡាប់ផ្ងាជើងម្ខាង ចាក់ថ្មរាយពេញផ្លូវ បណ្តាលឱ្យរថយន្តក្រឡាប ដាច់ក្រឡេកង់ខាងមុខ និង រថយន្តមួយគ្រឿងទៀតរងការខូចខាតទ្រង់ខាងក្រោយ តែមិនបណ្តាលឱ្យនរណាម្នាក់រងរបួសនោះទេ ចំណែកតៃកុងរថយន្តដែលបើកឡើងពីកន្លែងប៉ះកង់ បានចុះពីលើរថយន្តរត់គេចខ្លួនបាត់។ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន រួមកម្លាំងសមត្ថកិច្ចជំនាញ បានចុះមកដល់ចំណុចទីតាំងកើតហេតុរួចធ្វើការវាស់វែងយករថយន្តទាំងពី ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករងចាំការដោះស្រាយនៅពេលក្រោយ៕អត្ថបទ ​ ៖ កុម្ភះ

រថយន្ត២គ្រឿងបុកគ្នាពេញទំហឹង តែអ្នកបើកបរទាំង២ មិនរងគ្រោះថ្នាក់

2021/04/27 09:59:58 am        241
កំពង់ឆ្នាំង ៖ នៅវេលាម៉ោង៨ព្រឹក ទី៣១ ខែមីនា ឆ្នាំ២០២១ នៅចំណុចជិតដំរីស ក្រុងកំពង់ឆ្នាំង មានករណីគ្រោះ​ថ្នាក់ចរាចរណ៍មួយ​បានកើតឡើង​ដោយរថយន្ត២គ្រឿងបុកគ្នាពេញទំហឹង តែជាសំណាងល្អ អ្នកបើកបរទាំងសងខាងមិនមានរបួស ខណៈដែលអ្នកបើកបរម្នាក់គៀបក្នុងកាប៊ីនឡាន ត្រូវបានសមត្ថកិច្ច និងប្រជាពលរដ្ឋជួយសង្គ្រោះយកចេញបាន។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រ លេខ៨៦ និង៨៧ ត្រង់ចំណុចផ្លូវបំបែកចូលរោងទឹកកកស្ថិតក្នុងភូមិត្រពាំងចឹក្សា សង្កាត់កំពង់ឆ្នាំង ក្រុង ខេត្តកំពង់ឆ្នាំង ។នគរបាលចរាចរណ៍ក្រុងកំពង់ឆ្នាំង ដែលចុះដល់កន្លែងកើតហេតុបានឲ្យដឹងថារថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ ព្រះស៊ីហនុ 3A-7277 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ហើយត្រូវបានរថយន្តម៉ាកហ៊ីយ៉ាន់ដាយពណ៍ទឹកក្រូច លាយស ពាក់ផ្លាកស្លាកលេខ-PP 3F-4851 អ្នកបើកបរឈ្មោះ នួន សុខឿន ភេទប្រុសអាយុ៤២ឆ្នាំ រសនៅក្នុងភូមិប្រស្និប ឃុំប្រស្និប ស្រុកអង្គស្នួល ខេត្តកណ្តាល មុខរបរបើកបររថយន្តអោយក្រុមហ៊ុនវីរ:ប៊ុនថាំ ត្រូវបានគៀបជាប់ក្នុងការប៉ឺនរថយន្ត បើកបរក្នុងទិសដៅស្របទិសគ្នាពីជើងទៅត្បូង ។ប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ខាងលើនេះនិយាយឲ្យដឹងនៅកន្លែងកើតហេតុថា: នៅមុនពេលកើតហេតុពួកគាត់បានឃើញរថយន្ត០២ គ្រឿង បើកបន្តកន្ទុយគ្នា ពីជើងទៅត្បូងដល់ចំណុចចុះទួល រថយន្តកូរ៉េធុនធំមានដងសន្ទូច បានបត់ឆ្វេង ស្រាប់តែត្រូវបានរថយន្តកូរ៉េធុនតូចរបស់ក្រុមហ៊ុនវីរៈប៊ុនថាំ បានបុកចំបណ្ដាលឡាន បណ្តាលឱ្យក្រឡាប់ផ្ងារជើង បណ្តាលអោយរងគ្រោះថ្នាក់អ្នកបើកបររថយន្តធុនតូច ត្រូវបានគៀបជាប់នៅក្នុងកាប៉ឺនរថយន្ត តែភាគីខាងរថយន្តធុនធំមិនមានគ្រោះថ្នាក់នោះឡើយ ។ក្រោយពេលកើតហេតុប្រជាពលរដ្ឋ ក៏ដូចជាសមត្ថកិច្ចនគរបាលចរាចរណ៍ក្រុងខេត្ត បានចុះដល់កន្លែងកើតហេតុជួយធ្វើអន្តរាគមន៍ យករថយន្តទាញអ្នកបើកបរចេញពីក្នុងកាប៉ឺនឡាន ដោយពុំមានគ្រោះថ្នាក់អ្វីឡើយ ។ពាក់ព័ន្ធករណីខាងលើនេះប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍បាននិយាយឲ្យដឹងទៀតថាការបើកបររបស់រថយន្តទាំងពីរគ្រឿងនេះបើកបរខ្វះការប្រុងប្រយ័ត្ន ទើបបណ្ដាលឱ្យកើតមានគ្រោះថ្នាក់បែបខាងនេះតែអ្វីដែលជាសំណាងមួយនោះ គឺមិនមានគ្រោះថ្នាក់ដល់អ្នកបើកបរទាំងពីរនោះឡើយ។ក្រោយពេលកើតហេតុរថយន្តទាំង០២គ្រឿង ត្រូវបានសមត្ថកិច្ចនាំយកទៅការរិយាលយ័ចរាចរផ្លូវគោគ ធ្វើការដោះស្រាយតាមនិតវិធីផងដែរ ៕អត្ថបទ ៖ វាសនា

រថយន្តដឹកអង្ករធុនធំ បើកចុះពីលើភ្នំព្រឹក ចាប់ប្រាំងមិនស៊ីក្រឡាប់ បណ្ដាលឲ្យមនុស្ស ០៤នាក់ស្លាប់

2021/04/27 09:59:58 am        432
បាត់ដំបង៖ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយករណី បង្កឡើងដោយរថយន្តដឹកអង្ករ ០១គ្រឿង បានចុះពីលើភ្នំព្រឹក ដែលមានចំណោទ ហើយដាច់ប្រាំងក៏បានក្រឡាប់ បណ្តាលឲ្យអ្នកបើកបរ និងអ្នករួមដំណើរ ០៣នាក់ទៀត ​បាត់បង់ជីវិត​។ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង​ ២រសៀល ថ្ងៃទី៣០ ខែមីនា ឆ្នាំ​២០២១ នៅចំណុចផ្លូវជាតិលេខ៥៩ ស្ថិតភូមិថ្នល់បត់ ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង​។លោក ផាន់ ស្រស់ នាយនគបាលប៉ុសិ៍រដ្ឋបាល​ឃុំអូររំដួល បានឲ្យដឹងថា រថយន្តដឹកអង្ករ​រងគ្រោះខាងលើ​ម៉ាក់​ហ៊ីយ៉ាន់ដាយ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខត្បូងឃ្មុំ 3A-0409 របស់ក្រុមហ៊ុន​ដាក់ថាអក្សរ ខេ (k) បានបើកចុះពីលើភ្នំព្រឹក ដែលមានទិសដៅពីជើងទៅត្បូង ដោយផ្លូវ​មាន​ជំរេលរថយន្តនេះ បានចុះមកកាន់តែលឿនទៅៗ ហើយមកដល់ផ្លូវកោងក៏ដាច់ប្រាំង​ក្រឡាប់តែម្តង​។​លោកបញ្ជាក់ថា រថយន្តខាងលើនេះ បានដឹកអង្ករមកពីខេត្តផ្សេង ដើម្បីយកមកបោះឲ្យម៉ូយ ក្នុងស្រុកភ្នំព្រឹក ហើយតាមការសន្និដ្ឋានតៃកុងឡានខាងលើ ទំនងជាមិនស្គាល់ភូមិសាស្រ្តនៅតំបន់នេះ ហើយដឹកអង្ករមកលើកទីមួយទៀត ទើបមិនបានប្រុងប្រយ័ត្ន។ លោកមេប៉ុស្តិ៍​បញ្ជាក់ថា ប្រហែលតៃកុងឡាន ពេលបើកចុះពីលើភ្នំមិនបានត្រៀមដាក់ប្រាំងទប់តាំងពីពេលចុះដំបូងមក ទើបចាប់ប្រាំងមិនជាប់ ហើយល្បឿន​ឡានលឿនទៅលឿនទៅ​ចាប់ប្រាំងមិនស៊ី បណ្តាលឲ្យគ្រោះថ្នាក់បែបនេះ។លោកបញ្ជាក់ថា ទីតាំងដែលឡានក្រឡាប់នេះ សំណាងហើយមិនមានផ្ទះប្រជាពលរដ្ឋនៅក្បែរនោះដោយសារទីតាំងរងគ្រោះជាដីទំនេរមិនមានមនុស្សរស់នៅ ។ជនរងគ្រោះដែលស្លាប់ទាំង ០៤នាក់ រួមមាន៖១.សួង សុជា ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិឃ្លាំង សាំង សង្កាត់ឬស្សីកែវ រាជធានីភ្នំពេញ ២.ឈ្មោះ ឧត្តម ភេទប្រុស អាយុប្រហែល ២៥ឆ្នាំ រស់នៅខេត្តព្រៃវែង ៣.ឈ្មោះ ម៉ៅ ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅខេត្តកំពង់ស្ពឺ និង៤.ឈ្មោះ សីហា អាយុប្រហែល ២៥ឆ្នាំ រស់នៅស្រុកសំឡូត ខេត្តបាត់ដំបង​។ បច្ចុប្បន្ននេះ សមត្ថកិច្ចកំពុងរង់ចាំសាច់ញាតិជនរងគ្រោះមកទទួលយកសាកសព ដើម្បីទៅធ្វើបុណ្យតាមប្រពៃណី៕ អត្ថបទ៖ បាន សុខរិទ្ធ

បញ្ចូនខ្លួន ជនសង្ស័យ១៤នាក់ទៅតុលាការ ករណីបង្ខាំងជំរិតទារប្រាក់ ដោយប្រើរូបភាពបន្លំធ្វើគ្រូពេទ្យ នាំទៅធ្វើចត្តាឡីស័ក

2021/04/27 09:59:58 am        157
ភ្នំពេញ ៖ ក្រុមជនសង្ស័យ១៤នាក់ មានជនជាតិចិន៧នាក់ និងវៀតណាម៧នាក់ ដែលជាប់ពាក់ព័ន្ធនឹងការប្រើល្បិចបន្លំជាក្រុមគ្រូពេទ្យចុះនាំខ្លួនជនរងគ្រោះជាជនជាតិចិនម្នាក់ទៅធ្វើចត្តាឡីស័ក រួចបែរជាយកទៅបង្ខាំងជំរិតទារប្រាក់៣ម៉ឺនដុល្លារ កាលពីពេលកន្លងទៅនោះ ត្រូវបានកម្លាំងនគរបាលខណ្ឌចំការមន បញ្ចូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅវេលាព្រឹកថ្ងៃទី៣០ ខែមិនា ឆ្នាំ២០២១នេះ ដើម្បីបន្តនីតិវិធីច្បាប់ ។ គិតត្រឹមវេលាម៉ោង១៣ រសៀលថ្ងៃខែដដែលនេះ តុលាការកំពុងបន្តនីតិវិធីសាកសួរនាំ ដោយពុំទាន់សម្រេចយ៉ាងណាទាំងអស់ទៅលើពួកគេនៅឡើយនោះទេ ។ សូមបញ្ជាក់ថា ជនសង្ស័យទាំង១៤នាក់ ត្រូវបានកម្លាំងនគរបាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នគរបាលខណ្ឌចំការមន និងនគរបាលខណ្ឌដូនពេញ បានបើកការស្រាវជ្រាវ រហូតឈានទៅបង្ក្រាបពួកគេបាន កាលពីថ្ងៃទីយប់ថ្ងៃទី២៥ ខែមិនា ឆ្នាំ២០២១ នៅចំណុចសណ្ឋាគារ POSITANO BOUTIQUE HOTEL ដែលមានទីតាំងផ្ទះលេខ០៤ និងលេខ ០៦ ផ្លូវលេ១៤៤ ភូមិ៦ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ជុំវិញដំណើររឿងហេតុ នៃអំពើជំរិតទារប្រាក់នេះ បើតាមប្រភពព័ត៌មានអោយដឹងថា ៖ នៅថ្ងៃទី២០ ខែមិនា ឆ្នាំ២០២១ ក្រុមជនសង្ស័យ បានបន្លំខ្លួនជាក្រុមគ្រូពេទ្យ ដោយបានស្លៀកឈុតសជាគ្រូពេទ្យយ៉ាងត្រឹមត្រូវ នឹងបាននាំគ្នាទៅដល់បន្ទប់របស់ជនរងគ្រោះជនជាតិចិនម្នាក់ ស្ថិតក្នុងសណ្នាគារ ដឹព្រីនស៍ ស្ថិតនៅផ្លូវលេខ ៧៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយបានប្រាប់ជនរងគ្រោះថាមានជាប់ពាក់ព័ន្ធនឹងជម្ងឺកូវីដ១៩ នឹងតម្រូវអោយទៅធ្វើចត្តាឡីស័ក ហើយជនរងគ្រោះក៏យល់ព្រមទៅជាមួយ ។ បន្ទាប់ពីជនរងគ្រោះយល់ព្រមទៅហើយនោះ ក្រុមជនសង្ស័យបាននាំខ្លួនជនរងគ្រោះយកទៅបង្ខាំងទុកនៅសណ្នាគារ SKAYLINE ស្ថិតនៅផ្លូវ១៣៤ ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ដោយធ្វើការជំរិតទារប្រាក់ចំនួន ៣ម៉ឺនដុល្លារអាមេរិក ជាថ្នូរនឹងការដោះលែង។ រហូតដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០២១ ទើបក្រុមជនសង្ស័យបានដោះលែងជនរងគ្រោះ ក្រោយពីជម្រិតទារប្រាក់បានសម្រេច ។ បន្ទាប់ពីខ្លួនរួចខ្លួនពីកណ្តាប់ដៃរបស់ក្រុមឧក្រិដ្ឋជនខាងលើរួចមក ជនរងគ្រោះ ក៏បានប្តឹងទៅសមត្ថកិច្ចក្រសួងមហាផ្ទៃដើម្បីសុំកិច្ចអន្តរាគមន៍ ហើយក៏ត្រូវបានកម្លាំងនគរបាលពាក់ព័ន្ធ បានបើកការស្រាវជ្រាវរហូតឈានទៅបង្ក្រាបក្រុមខាងលើបានជាក់ស្តែងតែម្តងទៅ ៕ អត្ថបទ ៖ លីហេង

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
07/24/2026 09:07 PM
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
07/24/2026 08:07 PM
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
07/24/2026 08:07 PM
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
07/24/2026 08:07 PM
ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
07/24/2026 08:07 PM
កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
07/24/2026 08:07 PM
មនុស្ស១៣នាក់ ស្លាប់ ក្រោយអាកាសធាតុអាក្រក់វាយប្រហារតំបន់ភាគកណ្តាលឈីលី
07/24/2026 08:07 PM
មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
07/24/2026 08:07 PM
អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
07/24/2026 08:07 PM
យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
07/24/2026 08:07 PM