ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
ពាក់ព័ន្ធករណី Online Scams៖ ជនជាតិចិនចំនួន ១៦២នាក់ត្រូវបានបណ្ដេញចេញពីកម្ពុជា
អគ្គនាយកដ្ឋានពន្ធនាគារ កំពុងសិក្សារៀបចំទីតាំងឃុំឃាំងថ្មីបន្ថែម ខណៈចំនួនជនជាប់ឃុំមានការកើនឡើងខ្លាំង
សមត្ថកិច្ចខេត្តព្រះសីហនុរកឃើញអ្នកបើកបររថយន្តធុនធ្ងន់មួយចំនួនមានសារធាតុគ្រឿងញៀននៅក្នុងខ្លួន

សន្តិសុខ និង សង្គម

ព្យុះ​NOUL បង្ក​ជាប់​គាំង​ការ​ធ្វើដំណើរ​កម្សាន្ត​ នៃ​ភ្ញៀវទេសចរ​ នៅ​តាម​គោលដៅ​ទេសចរណ៍​មួយ​ចំនួន​ក្នុង​ឱកាស​ភ្ជុំបិណ្ឌ

2021/04/27 09:59:58 am        60
ភ្នំពេញ៖ ឥទ្ធិពល​ព្យុះ​ទី​១១​មាន​ឈ្មោះថា ​NOUL(​នូ​ល​) ដែល​បាន​នាំ​ទឹកភ្លៀង​ធ្លាក់​ខ្លាំង និង​ខ្យល់​បោកបក់​ខ្លាំង មក​លើ​ប្រទេស​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​១៨ ដល់​ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០២០​នេះ គឺ​បាន​បង្ក​អោយ​ប៉ះពាល់​ការ​ធ្វើដំណើរ​កម្សាន្ត នៃ​ភ្ញៀវទេសចរ នៅ​តាម​គោលដៅ​ទេសចរណ៍​សំខាន់ៗ​មួយ​ចំនួន ជាពិសេស​គោលដៅ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ បាត់ដំបង និង​ខេត្ត​សៀមរាប​ជាដើម​។​​បើ​តាម​ឯកឧត្ដម តុ​ប សុភ័ក រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងទេសចរណ៍ បាន​ថ្លែងប្រាប់​BTV នៅ​ថ្ងៃ​ទី​២១ ខែ​កញ្ញា​នេះ​ថា នៅ​ក្នុង​អំឡុងពេល​កម្ពុ​ជា បាន​ជួប​រង​នូវ​ឥទ្ធិពល​ព្យុះ NOUL បាន​ធ្វើ​អោយ​ការ​ធ្វើដំណើរ​កម្សាន្ត​នៃ​ភ្ញៀវទេសចរ​ក្នុងស្រុក នៅ​ក្នុង​ឱកាស​ថ្ងៃ​ឈប់​សំរាក​បុណ្យ​ភ្ជុំបិណ្ឌ​ចំនួន​៣​ថ្ងៃ​ និង​ថ្ងៃ​ឈប់​សម្រាក​ចុង​សប្តាហ៍​ចំនួន​២​ថ្ងៃនេះ បាន​ជាប់​គាំង ជាពិសេស​បណ្តា​ភ្ញៀវទេសចរ​ដែល​ធ្វើដំណើរ​ទៅលេង​កម្សាន្ត​នៅតាម​បណ្តា​កោះ​នានា នៅក្នុង​ខេត្ត​ព្រះសីហនុ និង​គោលដៅ​ទេសចរណ៍​មួយចំនួនទៀត នៅ​ខេត្តបាត់ដំបង​ជាដើម​។​​ឯកឧត្ដម តុ​ប សុភ័ក បន្តថា ទោះ​យ៉ាង​ណា​ក៏ដោយ​នៅ​ក្នុង​ឱកាស​ថ្ងៃ​ឈប់សម្រាក​បុណ្យ​ភ្ជុំបិណ្ឌ ៣​ថ្ងៃ នៅ​ទូទាំងប្រទេស​មាន​ភ្ញៀវទេសចរ​ក្នុង​ចេញ​ដើរ​កម្សាន្ត​នៅ​តាម​គោលដៅ​ទេសចរណ៍​នានា មាន​ប្រមាណ​ជាង​១​លាន​១​សែន​នាក់ ហើយ​រហូតមកដល់​ថ្ងៃ​ឈប់សម្រាក​ចុង​សប្ដាហ៍​ពីរ​ថ្ងៃនេះ​ទៀត គឺ​មាន​ភ្ញៀវទេសចរ​ចេញ​ដើរ​កម្សាន្ត​បាន​កើនឡើង ប្រមាណ​១​លាន​៥​សែន​នាក់​។​​ឯកឧត្ដម បន្តថា បច្ចុប្បន្ន​នៅ​ទូទាំងប្រទេស​គោលដៅ​ទេសចរណ៍​រួមមាន រមណីយដ្ឋាន​ទេសចរណ៍ សហគមន៍​ទេសចរណ៍ សហគមន៍​អេកូ​ទេសចរណ៍ និង​តំបន់​ដែលមាន​សក្តានុពល​ទេសចរណ៍ គឺមាន​ប្រមាណ​៥៥៧​គោលដៅ​ទេសចរណ៍​ដែល​អាចអោយ​ភ្ញៀវទេសចរ​ទៅ​ទស្សនា​កម្សាន្ត​បាន​។​​ដោយឡែក​បញ្ហា​តម្លៃ​សេវា​នៅតាម​គោលដៅ​ទេសចរណ៍ ជារួម​ឯកឧត្តម បាន​វាយ​តំលៃ​ថា គឺមាន​គ្រប់គ្រង​បាន​ល្អ​ជាង​មុន​ច្រើន ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន ពោលគឺ​តំលៃ​លក់​ម្ហូបអាហារ សេវា​ធ្វើដំណើរ​កម្សាន្ត និង​ការ​ស្នាក់នៅ​ជាដើម គឺ​ភាគច្រើន​មិនមាន​តំឡើងថ្លៃ​ខ្ពស់ នៅក្នុង​អំឡុងពេល​ឈប់​សម្រាក​កន្លង​មកនេះ​ទេ​៕ អត្ថបទ៖ ស៊ុម សុខ​ជា

អ្នកជំនាញ​ទេសចរណ៍​ជំរុញ​អោយមាន​ការដាំ​ដើមឈើ​និង​ការពារ​បរិស្ថាន​បន្ថែម​

2021/04/27 09:59:58 am        91
​ភ្នំពេញ៖ អ្នក​ជំនាញ​ទេសចរណ៍​និង​ធ្វើការ​ងារ​លើ​វិស័យ​ទេសចរណ៍​រួមគ្នា​ចុះ​ដាំ​ដើមឈើ​តាម​សាលារៀន និង​រើស​សំរាម​នៅតាម​ទីសាធារណៈ​ក្នុង​គោលបំណង​ជួយ​ការពារ​ជួយ​លើកស្ទួយ​បរិស្ថាន និង​ផ្ដល់​ជា​គំរូ​ដល់​ប្រជាពលរដ្ឋ​និង​កុមារ​អោយ​ស្រលាញ់​បរិស្ថាន​។​​ការចុះ​ដាំ​ដើមឈើ និង​រើស​សំរាម​នេះ ធ្វើឡើង​នៅ​ថ្ងៃទី ២៥–២៦ ឧសភា ឆ្នាំ​២០១៩ ដឹកនាំ​ដោយ លោក ហូ វណ្ឌី ទីប្រឹក្សា​សមាគម​ភ្នាក់ងារទេសចរណ៍​កម្ពុជា និង​ជា​ប្រធាន​ក្រុមហ៊ុន​ទេសចរណ៍ World Express រួមទាំង​បុគ្គលិក​របស់ខ្លួន​ជាច្រើន​នាក់​ទៀត​ចុះ​ដាំ​ដើមឈើ នៅ​ទីតាំង​សាលារៀន ក្នុង​ខេត្តកណ្ដាល និង​នៅ​ខេត្តកំពង់ស្ពឺ និង​មាន​ការចុះ​រើស​សំរាម នៅតាម​ទីផ្សារ​សាធារណៈ​ក្នុង​ខេត្តកំពង់ស្ពឺ ហើយ​បន្ត​រើស​សំរាម​នៅ​ទីតាំង​រមណីយដ្ឋាន​ឧទ្យាន​ជាតិ​គីរីរម្យ​ផងដែរ​។​លោក ហូ វណ្ឌី បញ្ជាក់ថា ការរៀបចំ​អោយមាន​សកម្មភាព​សង្គម​នេះ ទោះបី​ពុំ​អាចជួយ​សម្អាត​បាន​ច្រើន​នោះ​ក្ដី តែ​វា​ជា​ផ្នែក​មួយ​ជួយ បណ្ដុះ​គំនិត​អោយ​កុមារ និង​ពលរដ្ឋ​ចេះ​ស្រលាញ់​បរិស្ថាន រួមគ្នា​សំអាត​បរិស្ថាន ដើម្បី​ផលប្រយោជន៍​រួម​។ លោក​បន្តថា ការលើកស្ទួយ​បរិស្ថាន អនាម័យ​នេះ ជា​រឿង​ទាមទារ​អោយមាន​ការចូលរួម​ពី​បុគ្គល​គ្រប់រូប ដោយ​ចាប់ផ្ដើម​ពី​ខ្លួនឯង ដើម្បី​សោ​ភ័​ណ្ឌ​ភាព ផាសុខភាព ក៏ដូចជា​លើកស្ទួយ​ក្នុង​វិស័យ​ទេសចរណ៍​។​សម្រាប់​ការបំពេញ​ការងារ​សង្គម​បែបនេះ ក៏​ទទួល​បានការ​សាទរ​ពី ពលរដ្ឋ​ដែល​មក​កំសាន្ត​នៅ​រមណីយដ្ឋាន​ឧទ្យាន​ជាតិ​គីរីរម្យ​។ ពួកគាត់​លើកឡើងថា ការធ្វើ​បែបនេះ​ជា​រឿង​ប្រសើរ ជា​គំរូ​ដល់​អ្នក​មក​កំសាន្ត​ចេះ រក្សាទុក​សំរាម​របស់ខ្លួន​បាន​ត្រឹមត្រូវ​។​បន្ទាប់ពី​ការធ្វើការងារ​សង្គម​នេះ លោក ហូ វណ្ឌី ក៏បាន​ឧបត្ថម្ភ​សម្ភារៈ និង​ភេសជ្ជៈ​មួយចំនួន ដល់​សាលារៀន ដូង នៅ​គីរីរម្យ ដោយ​ការផ្ដល់ជូន​នេះ ជាការ​លើកទឹកចិត្ត​ដល់​ការបង្កើត​សាលា ផ្ដល់​ការអប់រំ​ដល់​កុមារ​ដោយ​មិន​គិតថ្លៃ ថែមទាំង​បណ្ដុះ​គំនិត​ស្រលាញ់​បរិស្ថាន ចែ​ថែទាំ និង​កែឆ្នៃ​សំរាម​ធ្វើជា​របស់​ប្រើប្រាស់​ផ្សេងៗ​៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
07/24/2026 09:07 PM
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
07/24/2026 08:07 PM
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
07/24/2026 08:07 PM
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
07/24/2026 08:07 PM
ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
07/24/2026 08:07 PM
កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
07/24/2026 08:07 PM
មនុស្ស១៣នាក់ ស្លាប់ ក្រោយអាកាសធាតុអាក្រក់វាយប្រហារតំបន់ភាគកណ្តាលឈីលី
07/24/2026 08:07 PM
មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
07/24/2026 08:07 PM
អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
07/24/2026 08:07 PM
យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
07/24/2026 08:07 PM