គណៈបញ្ជាការឯកភាពរាជធានី ចុះរដ្ឋបាលបង្ក្រាប Online Scams នៅខណ្ឌពោធិ៍សែនជ័យ ឃាត់ជនបរទេស ២០នាក់
ភ្ជុំបិណ្ឌ៣ថ្ងៃ គ្រោះថ្នាក់ចរាចរណ៍សម្លាប់អ្នកដំណើរជាង ២០នាក់ របួសធ្ងន់ស្រាលជាង ១០០នាក់
គិតត្រឹមខែកញ្ញាឆ្នាំ២០២៦នេះ មន្ត្រីនគរបាល ៧៧នាក់ត្រូវវិន័យធ្ងន់ធ្ងរដោយសារ Online Scams ខណៈជនជាតិខ្មែរ និងបរទេសជិត ៥ពាន់ទៀតត្រូវជាប់ឃុំ
សមត្ថកិច្ចឃាត់ខ្លួនជនបរទេស៣នាក់ ក្រោយរកឃើញសារធាតុញៀនប្រភេទកញ្ឆាជាង ១០០ដុំ ពេលត្រៀមចាកចេញពីកម្ពុជាតាមយន្តហោះ

សន្តិសុខ និង សង្គម

អាជ្ញាធរខេត្តព្រះសីហនុ រៀបចំនីតិវិធីបណ្តេញចេញ ​ជនជាតិចិន​២នាក់ ដែល​ផ្គើននឹងបំរាមណែនាំ​​លួចគេចចេញពីតំបន់បិទខ្ទប់

2021/04/30 09:13:42 pm        153
ព្រះសីហនុ ​៖ ​បុរសជនជាតិ​ចិន​២នាក់ ​និង​ខ្មែរម្នាក់​ដែល​ផ្គើន​នឹង​បំរាមណែនាំ​​លួចគេច​ចេញ​ពីតំបន់បិទខ្ទប់ ​ត្រូវ​បាន​អាជ្ញាធរខេត្តព្រះសីហនុ ​រៀបចំនីតិវិធី ស្នើសុំ​បណ្ដេញចេញ​កម្ពុជា ចំណែក​បុរសជនជាតិខ្មែរ​ នឹង​កសាងសំណុំរឿង​តាមនីតិវិធីច្បាប់។នៅ​ថ្ងៃ៣០ ខែមេសា នេះ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ  បាន​ឲ្យដឹងថា ឯកឧត្តម គួច ចំរើន អភិបាល​ នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ​បានបញ្ជាឱ្យកម្លាំងសមត្ថកិច្ចរៀបចំនីតិវិធី ស្នើសុំបណ្តេញចេញជនជាតិចិន០២នាក់​ និងមិនអនុញ្ញាតឱ្យចូលទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ជារៀងរហូត បន្ទាប់ពីជនជាតិចិទាំង០២នាក់នេះ ផ្គើននឹងបំរាមណែនាំ និងបានលួចគេចចេញពីតំបន់បិទខ្ទប់ក្រុងព្រះសីហនុ ។ ដោយឡែកបុរសជនជាតិខ្មែរម្នាក់ទៀត ដែលជាអ្នកបើកបរម៉ូតូ ដឹកជនជាតិចិនទាំង០២នាក់នេះ សមត្ថកិច្ច នឹងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ដោយគ្មានការលើកលែង៕

អាជ្ញាធរខេត្តកំពង់ធំ​ បន្តរកឃើញ​អ្នកវិជ្ជមានកូវីដ១៩ ចំនួន​១៣នាក់​បន្ថែមទៀត​​ និង​សម្រេច​បិទ​ផ្សារសេរីស្ទោង​

2021/04/29 10:17:04 pm        182
កំពង់ធំ ៖ អាជ្ញាធរខេត្តកំពង់ធំ ​បាន​បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១៣នាក់បន្ថែមទៀត ក្នុងចំណោមអ្នកមកយកសំណាកធ្វើតេស្តរហ័ស(Rapid Test) ១០៤នាក់ នៅស្រុកស្ទោង និងសម្រេចបិទផ្សារសេរីស្ទោង ក្នុងភូមិកំពង់ក្តី ឃុំកំពង់ចិនត្បូង។នៅព្រឹកថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងសហការី អញ្ជើញចុះត្រួតពិនិត្យស្ថានភាពនៅក្នុងស្រុកស្ទោង ព្រមទាំង​បាន​អំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានប៉ះពាល់ផ្ទាល់ និងប្រយោល ជាមួយអ្នកកើតជំងឺកូវីដ១៩ ឈ្មោះ ស៊ាង គឹមសាន និងអ្នកចូលរួមបុណ្យស្ត្រីឈ្មោះ ប៉ិល ថេង កាលពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៣ ខែ មេសា នៅភូមិលាភទង ឃុំកំពង់ចិនត្បូង សូមអញ្ជើញមកធ្វើតេស្តយកសំណាក នៅសាលាបឋមសិក្សា ព្រះនាង ដែលមានទីតាំងស្ថិតនៅភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។ជាមួយគ្នានោះដែរ ឯកឧត្តម សុខ លូ បន្ថែមទៀតថា បន្ទាប់ពីទទួលបានព័ត៌មាននេះ រដ្ឋបាលខេត្តកំពង់ធំ បានចេញសេចក្តីសម្រេចស្តីពីការបិទខ្ទប់ភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ដែលជាតំបន់មានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ចាប់ពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ រហូតដល់មាន ការជូនដំណឹងជាថ្មី ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងភូមិសាស្ត្រ ដែលបានត្រូវបានបិទខ្ទប់ និងទប់ស្កាត់ជំងឺនេះមិនឲ្យឆ្លងរាលដាលទៅតំបន់ផ្សេងទៀត។ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម សុខ លូ បានសំណូមពរដល់បងប្អូន ដែលធ្លាប់មានការពាក់ព័ន្ធ ហើយមានការសង្ស័យ សូមពិនិត្យ តាមដាន សុខភាពផ្ទាល់ខ្លួនជាប្រចាំ និងត្រូវសម្រាកនៅផ្ទះដាច់ដោយ​ឡែក​ ក្នុងករណីមានការប្រែប្រួលខុសប្រក្រតី ដូចជា ឡើងកម្ដៅលើស ៣៧អង្សាសេ ក្អក កណ្តាស់ ឈឺបំពង់ក ត្រូវប្រញាប់ទំនាក់ទំនង អាជ្ញាធរ ឬ មណ្ឌលសុខភាព ដែលនៅជិតបំផុត៕អត្ថបទ ស៊ីន

រកឃើញអ្នកជំងឺកូវីដ១៩ម្នាក់ នៅមន្ទីរពេទ្យខេត្តសៀមរាប, អាជ្ញាធរសម្រេចបិទអគារខ្លះ​ បណ្ដោះអាសន្ន ដើម្បីពិនិត្យអ្នកពាក់ព័ន្ធ

2021/04/29 10:29:20 pm        133
សៀមរាប ៖ រដ្ឋបាលខេត្តសៀមរាប បានរកឃើញជំងឺកូវីដ១៩ម្នាក់ទៀត​ ដែលជាអ្នកខេត្តកំពង់ធំ ទៅចូលសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។លោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១បានថ្លែងថា អ្នកវិជ្ជមានជំងឺកូវីដ១៩រូបនេះ អាយុ ៤៧ឆ្នាំ មានជំងឺខូចតម្រងនោម មានអាសយដ្ឋាននៅភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ។ គាត់មកទទួលសេវាលាងឈាមនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ ដោយមានការសង្ស័យ ក្រុមគ្រូពេទ្យបានយកសំណាកធ្វើតេស្ដរហ័ស ហើយរកឃើញវិជ្ជមានតែម្ដង។លោកប្រធានមន្ទីរសុខាភិបាល បានឱ្យដឹងទៀតថា អ្នកជំងឺរូបនេះ បានចូលសម្រាកនៅមន្ទីរពេទ្យខេត្ត តាំងពីយប់ថ្ងៃទី២៦ ខែមេសា។ លុះថ្ងៃទី២៧ ទើបធ្វើការលាងឈាម ប៉ុន្ដែពេលនោះដោយមានការសង្ស័យ ទើបនៅថ្ងៃទី២៨ ខែមេសា ក្រុមគ្រូពេទ្យធ្វើតេស្ដរហ័សតែម្ដង។លោក ក្រុស សារ៉ាត់ បានបញ្ជាក់ថា ក្រោយឃើញលទ្ធផលវិជ្ជមានបែបនេះ មន្ដ្រីសុខាភិបាលបានធ្វើតេស្ដភ្លាមៗបន្ដទៀត ទៅលើអ្នកពាក់ព័ន្ធជាង២០០នាក់ នៅក្នុងមន្ទីរពេទ្យ ហើយលទ្ធផលបង្ហាញថា អវិជ្ជមានទាំងអស់។ជាមួយគ្នានេះ មន្ដ្រីជំនាញក៏បានស្រាវជ្រាវ និងបិទទីតាំងផ្សេងមួយចំនួនទៀត ដែលក្រុមគ្រួសាររបស់អ្នកវិជ្ជមានជំងឺកូវីដ១៩នេះបានទៅដល់ នៅក្នុងមូលដ្ឋានខេត្តសៀមរាប ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលបន្ថែមទៀត។សូមបញ្ជាក់ថា ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ខេត្តសៀមរាប បានរកឃើញអ្នកជំងឺកូវីដ១៩ សរុប ២១នាក់ហើយ ក្នុងនោះ ១២នាក់ បានព្យាបាលជាសះស្បើយ៕អត្ថបទ ៖ សាវី 

ពុល​ផ្សិត​ស្លាប់៣នាក់ ​និង​មនុស្ស​១១នាក់​ផ្សេងទៀត​កំពុង​ជួយសង្គ្រោះ​ នៅខេត្តកោះកុង

2021/04/29 09:34:19 pm        1415
កោះកុង ៖ ប្រជាពលរដ្ឋរស់នៅស្រុកចំនួន៣ ក្នុងភូមិសាស្រ្តខេត្តកោះកុង និងខេត្តព្រះសីហនុ រងគ្រោះដោយសារការបរិភោគផ្សិតមិនស្គាល់ប្រភេទពុលស្លាប់៣នាក់ និង​​មនុស្ស​១១នាក់​ ផ្សេងទៀត​កំពុង​ជួយសង្គ្រោះ​​។ គិតចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៨ ខែមេសា មន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល ​បានទទួល​ពិនិត្យ និងព្យាបាលពលរដ្ឋពុលផ្សិតចំនួន១៤នាក់​ ដោយមានការដឹក​ជញ្ជូន​​មកសង្រ្គោះបន្ទាន់ភ្លាមៗ ក្រោយពួកគាត់បរិភោគ។លោកវេជ្ជបណ្ឌិត ហូរ សុខហួន ប្រធានមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល នៅថ្ងៃទី២៩ ខែមេសា បានឱ្យដឹងថា ករណីពុលផ្សិតនេះដែរ បណ្តាលឱ្យមនុស្ស៣នាក់បានស្លាប់ គ្រាអាការៈជំងឺធ្ងន់ធ្ងរខ្លាំងពេកពុំទាន់សង្រ្គោះបានទាន់ពេលវេលា។លោក បន្តថា អ្នកស្លាប់៣នាក់នោះ ទី១.ឈ្មោះ ជួន សំ អាយុ៨៣ឆ្នាំ ភេទស្រី រស់នៅឃុំជីផាត ស្រុកថ្មបាំង ស្លាប់ពេលបញ្ជូន​​ជិតទៅមន្ទីរពេទ្យរាជធានីភ្នំពេញ ទី២-ឈ្មោះ ប៊ុន ណាម៉ា អាយុ១០ឆ្នាំ ភេទប្រុស ស្លាប់នៅមន្ទីរពេទ្យគន្ធបុប្ឆា និងទី៣- ប៊ុនណា សៀវម៉ាន់ អាយុ១៣ភេទ ប្រុស ពុំព្រមទៅព្យាបាលនៅភ្នំពេញ (ទាំងពីរ២នាក់បងប្អូន) រស់នៅភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល។ប្រធានមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល បន្ថែមថា​ ក្រៅពីអ្នកស្លាប់ ក៏មានអ្នករងគ្រោះធ្ងន់ស្រាលចំនួន១១នាក់ ដោយទី១-ឈ្មោះង៉ែត អោន អាយុ៤៨ ឆ្នាំ ភេទប្រុស ទី២-ឈ្មោះសែម វង្ស អាយុ៤៥ឆ្នាំ ភេទស្រី រស់នៅឃុំអណ្តូងទឹក ស្រុកបូទុមសាគរ និងទី៣-ឈ្មោះ បាវ ឃា អាយុ៤២ឆ្នាំ ភេទប្រុស រស់នៅឃុំដងពែង ស្រុកស្រែអំបិល អាការៈសុខភាពបានធូរស្រាលចេញពីមន្ទីរពេទ្យហើយ។ ចំណែកឯឈ្មោះ មាស នី អាយុ៤១ឆ្នាំ ភេទ ស្រី រស់នៅឃុំស្ទឹងឆាយ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ សា្ថនភាពជំងឺធូរស្រាល កំពុងសម្រាកនៅមន្ទីរពេទ្យស្រែអំបិល។ លោកវេជ្ជបណ្ឌិត ហូរ សុខហួន ពន្យល់ព្រោះតែមើលឃើញពីស្ថានភាពធ្ងន់ធ្ងរចំពោះអ្នកជំងឺ៧នាក់ផ្សេងៗទៀត ក្នុងនោះមាន២នាក់ឈ្មោះ យឹម ប៉ា អាយុ៥១ ភេទ ស្រី និងឈ្មោះ ថន សុខណៃ អាយុ១៦ឆ្នាំ ភេទ ប្រុស រស់នៅឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ស្ថានភាពជំងឺធ្ងន់ធ្ងរ បញ្ជូន​ទៅព្យាបាលនៅខេត្តកំពង់ស្ពឺ​។ រីឯ៥នាក់ទៀតក៏បញ្ចូនមកកាន់មន្ទីរពេទ្យបង្អែកខេត្តកោះកុង ទាំងយប់ថ្ងៃទី២៨ មេសា ។អ្នកជំងឺពុលផ្សិត៥នាក់ ដែលបញ្ជូនពីមន្ទីរស្រុកស្រែអំបិល ត្រូវបានលោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យខេត្តកោះកុង ឱ្យដឹងអត្តសញ្ញាណទី១ឈ្មោះ ប៊ុនណា ធីតា អាយុ១៩ឆ្នាំ ភេទស្រី ទី២តាក់ ប៊ុណា អាយុ៥៥ឆ្នាំ ភេទ ប្រុស ទី៣ឈ្មោះ ឃុន ហាន អាយុ ៤៥ឆ្នាំ ភេទ ស្រី ទី៤ឈ្មោះ ប៊ុន ណាយ៉ា អាយុ២៥ឆ្នាំ ភេទប្រុស និងទី៥ ឈ្មោះ ប៊ុនណា សៀវមិន អាយុ ១៨ ឆ្នាំ ភេទ ប្រុស ។ ពួកគាត់ទាំង៥នាក់ រស់នៅភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិលលោកវេជ្ជបណ្ឌិត ហៃ ឡៃសុន បញ្ជាក់ដែរថា នៅពេលនេះអាការៈសុខភាពរបស់អ្នកពុលផ្សិតទាំង៣នាក់ បានធូរស្រាលហើយដែរអាចនិយាយបាន ក៏ដូចជាដើរបាន។ នេះដោយកិច្ចប្រឹងប្រែងយកចិត្តទុកដាក់របស់ក្រុមគ្រូពេទ្យជួយសង្រ្គោះបន្ទាន់ ប៉ុន្តែ២នាក់ទៀតមានអាការៈធ្ងន់ធ្ងរដោយសារតែជាតិពុលក្នុងឈាម និងប៉ះពាល់ដល់ខួរក្បាល។ទោះយ៉ាងណា ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យខេត្ត នៅតែបន្តតាមដានពិនិត្យ និងព្យាបាលសុខភាពពួកគាត់ដោយយកចិត្តទុកដាក់ខ្ពស់ឈរលើក្រមសីលធម៌ និងគុណធម៌របស់គ្រូពេទ្យ។ ជាក់ស្តែងក្រុមពេទ្យក៏បានជួបសំណេះសំណាល និងផ្តល់ថវិកាលើកទឹកចិត្តរបស់ក្រុមជនរងគ្រោះផងដែរ៕អត្តបទ ៖  ឈឹម មករា  

អាជ្ញាធខេត្តតាកែវ សម្រេចបិទរោងចក្រមួយកន្លែង នៅស្រុកបាទី បន្ទាប់ពីរកឃើញជាតិចិន២នាក់ និងកម្មករខ្មែរម្នាក់វិជ្ជមានកូវីដ១៩

2021/04/28 12:22:33 pm        238
តាកែវ ៖ អាជ្ញាធខេត្តតាកែវ នៅព្រឹកថ្ងៃទី ២៨ ខែ មេសា នេះ បានសម្រេចបិទរោងចក្រដេកាបូប មួយកន្លែងនៅក្នុងឃុំឃ្លាំងសម្បត្តិ ស្រុកបាទី ខេត្តតាកែវ បន្ទាប់ពីមន្រ្តីសុខាភិបាលបានរកឃើញជនជាតិចិនពីរនាក់ និងកម្មករខ្មែរម្នាក់ដែលបំរើការនៅរោងចក្រនោះផ្ទុកវិជ្ជមានជំងឺកូវីដ១៩។បើយោងតាមប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ លោកវេជ្ជបណ្ឌិត នុត ស៊ីណាត បានឲ្យដឹងថា ​មន្រ្តីសុខាភិបាលបានធ្វើតេស្តលើជនជាតិចិន២នាក់ ដែលបំរើការនៅរោងចក្រមួយខាងលើបន្ទាប់ពីពួកគេមានអាការៈក្អក់ និងក្ដៅខ្លួន ហើយលទ្ធផលចេញមកគឺពួកគេវិជ្ជមានជំងឺកូវីដ១៩ទាំង២នាក់ ហើយបច្ចុប្បន្នអ្នកជំងឺជនជាតិចិនទាំង២នាក់ ត្រូវដាក់អោយព្យាបាលនៅមន្ទីរពេទ្យបង្អែកបាទី ។លោកប្រធានមន្ទីរសុខាភិបាល បានបន្តថា ដោយឡែករោងចក្រដែលពួកគេបំរើការត្រូវបានអាជ្ញាធខេត្តសម្រេចបិតជាបណ្ដោះអាសន្ន ហើយកម្មករចំនួនជាង៧០០នាក់ដែលបំរើការនៅរោងចក្រនោះ ត្រូវបានយកសំណាកទៅធ្វើតេស្តរកជំងឺកូវីដ១៩ ហើយអាជ្ញាធរក៏ ​បានធ្វើការណែនាំដល់បងប្អូនកម្មករ​ទាំងអស់អោយ​ធ្វើចត្តាឡីស័ក​អោយបានត្រឹមត្រូវផងដែរ។លោក ម៉ឹង វីរីយ៉ា ប្រធានមន្ទីរការងារ នឹងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តតាកែវ​បានថ្លែងថា រោងចក្រនេះ ផលិតកាបូប មានកម្មករចំនួនជាង៧រយនាក់ ហើយបច្ចុប្បន្នរកឃើញអ្នកផ្ទុកជំងឺកូវីដ១៩ចំនួន៣នាក់ ក្នុងនោះជនជាតិចិន២នាក់ ​និងកម្មករខ្មែរម្នាក់ ហើយនៅថ្ងៃនេះ​មន្រ្តី​សុខាភិបាល​បានសំណាកកម្មករបានចំនួនជាង៧០នាក់​ទៅធ្វើតេស្ត​ ដោយឡែករោងចក្រត្រូវបានបិទជាបណ្ដោះអាសន្ន៕ដោយ៖គុជ វិភាគ

អាជ្ញាធរស្រុកកោះកុង តម្រូវឱ្យម្ចាស់ដីចំនួន៥ទីតាំងរុះរើកញ្ចុះ និងកាយដីចេញពីមាត់ព្រែកតាតៃឡើងវិញ

2021/04/28 11:30:42 am        203
 កោះកុង៖ កញ្ចុះអង្គុយកម្សាន្តបែបអនាធិតេយ្យ សំណង់រឹងមាំ និងការចាក់ដីចូលចំណីមាត់ព្រែកនៅភូមិអន្លង់វ៉ាក់ ឃុំតាតៃ ត្រូវបានលោកអភិបាលរងស្រុកកោះកុង ទុកពេល៣០ថ្ងៃដើម្បីម្ចាស់ដីចំនួន៥ទីតាំងរុះរើ និងជីកកាយអាចម៍​ដីចេញ ក្រោយបំពានសម្បត្តិរដ្ឋ។នៅទីបំផុតទៅ លោក ណឹម ភិរម្យ អភិបាលរងស្រុកកោះកុង បានដឹកនាំក្រុមមន្រ្តីការិយាល័យជំនាញ សមត្ថកិច្ច និងអាជ្ញាធរភូមិឃុំចុះពិនិត្យវាស់វែងពីផលប៉ះពាល់សម្បត្តិសាធារណៈរបស់រដ្ឋនៅឃុំតាតៃ កាលពីព្រឹកថ្ងៃទី២៧ ខែមេសា ២០២១។បន្ទាប់ពីពិនិត្យលើទីតាំងឈូសឆាយជាក់ស្តែង ត្រូវបានលោក ណឹម ភិរម្យ អភិបាលរងស្រុកទទួលស្គាល់ថា គឺពិតជាមានសកម្មភាពរំលោភបំពានដីជើងព្រៃភ្នំ និងដីចំណីព្រែកប្រាកដមែន តែមិនច្រើនពេកនោះទេ ដោយបំពានចូលដីរដ្ឋទៅតាមចំណុចខ្លះៗទេដូចជា ដីជើងភ្នំបំពានចូលទទឹង៥ម៉ែត្រ ដីមាត់ព្រែករកឃើញថាបំពានទទឹង២ទៅ៣ម៉ែត្រលើដីសរុបរួមជាច្រើមម៉ែត្រ។ទាក់ទងនឹងការធ្វើឱ្យទ្រព្យសម្បត្តិរបស់រដ្ឋរងការបំពានប៉ះពាល់នេះ លោកអភិបាលរងស្រុកកោះកុងស​ម្រេចទុកពេលឱ្យម្ចាស់ដីចំនួន៥នាក់ត្រូវកាយអាចម៍ចេញពីមាត់ព្រែកធម្មជាតិ រុះរើកញ្ចុះសំណង់រឹងមាបែបអនាធិបតេយ្យចេញ និងដាំស្តារព្រៃឈើវិញ ក្នុងរង្វង់ពេល១ខែគិតចាប់ពីថ្ងៃទី២៧ ខែមេសានេះតទៅ។ កន្លងទៅ មុននឹងមានប្រព័ន្ធផ្សព្វផ្សាយសារព័ត៌មានបានចុះផ្សាយព័ត៌មានករណីខាងលើជាបន្តបន្ទាប់មក គឺអាជ្ញាធរស្រុកកោះកុង ធ្លាប់បញ្ជាឱ្យក្រុមខិលខូចទាំងនោះបញ្ឈប់សកម្មភាព ឈូសឆាយដីជាបណ្តោះអាសន្នសិន ចាំការចុះពិនិត្យវាយតម្លៃលក្ខណៈបច្ចេកទេសឱ្យច្បាស់លាស់ ខណៈអាជ្ញាធរពុំមានចេញលិខិតអនុញ្ញាតឱ្យជីកឈូសឆាយដីជើងភ្នំ និងចាក់អាចម៍ដីចូលចំណីព្រែកធម្មជាតិ។ ទោះបីជាតំបន់ដីធ្លីតំបន់ជាដីក្នុងសហគមន៍មានការទិញលក់ស្របច្បាប់ក៏ដោយចុះ។ អ្នកស្រី ប៊ុន មួយ ជាភរិយារបស់លោក តេង ប៊ុន និងលោក គិន ប៊ូកាន មន្ត្រីមន្ទីរទេសចរណ៍ខេត្តកោះកុង តំណាងឱ្យអ្នកស្រី ម៉ម សុថាវី សុំមិនបកស្រាយអ្វីដែលជាចំណាត់ការបែបរដ្ឋបាលស្រុកនោះទេ ទោះបីជាក្រុមអ្នកសារព័ត៌មានព្យាយាមសុំសម្ភាសន៍ពួកគាត់នៅទីតាំងផ្ទាល់ក៏ដោយ៕

កម្លាំងនគរបាល ចំណុចរង្វង់មូលគួចកាណុង ឃាត់រថយន្តទំនើបមួយគ្រឿងរួមទាំងមនុស្សប្រុសស្រី៤នាក់

2021/04/27 05:23:02 pm        4409
ភ្នំពេញ៖ កម្លាំងនគរបាលឈរជើងតំបន់បិទខ្ទប់ នៅចំណុចរង្វង់មូលគួចកាណុង ឃាត់រថយន្តទំនើបមួយគ្រឿងរួមទាំងមនុស្សប្រុសស្រី៤នាក់ (ជនជាតិចិន៣នាក់ ប្រុស០២នាក់) ពាក់ព័ន្ធករណីដឹកជញ្ជូនមនុស្សចេញពីកន្លែងមួយទៅកន្លែងមួយ មិនអនុវត្ត តាមសេចក្ដីសម្រេចរបស់រដ្ឋាភិបាល ក្នុងអំឡុងពេលទប់ស្កាត់រីករាលដាលការឆ្លងជំម្ងឺcovid19។ប្រតិបត្តិការនេះ ធ្វើឡើងកាលពីវេលាម៉ោង២រសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ នៅចំណុចរង្វង់មូលគួចកាណុង ស្ថិតនៅមូលដ្ឋានសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។តាមប្រភពព័ត៌មានពីមន្រ្តីនគរបាលនៅគោលដៅ បានឲ្យដឹងថា កម្លាំងចម្រុះឈរជើងនៅគោលដៅបានឃាត់រថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក Rolls Royce ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា BRS.7377 ដោយរួមដំណើរក្នុងរថយន្តមាន មនុស្សចំនួន០៤នាក់ ក្នុងនោះអ្នកបើករថយន្តជនជាតិខ្មែរ ជាមន្រ្តីយោធា ឋាន្តរសក្តិ អនុសេនីយ៍ឯក ឈ្មោះ មឿង សាមន ភេទប្រុស និងជនជាតិចិន០៣នាក់ ប្រុស០២ ស្រី០១នាក់។ ដោយមានការសង្ស័យត្រូវបានកម្លាំងចម្រុះឃាត់ខ្លួន រួចសួរនាំ បុរសអ្នកបើកបរ បានឲ្យដឹងថា ខ្លួនដឹកជនជាតិពីសណ្ឋាគារមួយកន្លែងពី មូលដ្ឋានសង្កាត់ទន្លេបាសាក់ ខណ្ឌចំកាមន គោលបំណងទៅសណ្ឋាគារសុខា ជ្រោយចង្វារ ទាំងដែលជនជាតិចិនទាំង០៣នាក់នោះ ពុំមានលិខិតអនុញ្ញាត​ ធ្វើដំណើរឡើយ។ក្រោយពេលប្រតិបត្តិការ កម្លាំង​នគរបាលបានបញ្ជូនខ្លួនមនុស្សទាំង០៤នាក់ រួមទាំងរថយន្ត ទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសួរនាំ និងចាត់ការតាមនីតិវិធី៕អត្ថបទ ៖ កុម្ភះ

ចាប់​ប្រពន្ធខ្លួន ធ្វើជាចំណាប់ ​និងគំរាមសម្លាប់ខ្លួន ​ខណៈសមត្ថកិច្ចនាំទៅធ្វើចត្តាឡីស័ក

2021/04/27 09:59:58 am        7724
កំពង់ឆ្នាំង ៖ នៅម៉ោងប្រមាណជា១០ និង២០ នាទីព្រឹកថ្ងៃទី២៤ ខែ០៤ ឆ្នាំ២០២១ នេះ សមត្ថកិច្ចកងកម្លាំងនគរបាល និងអាវុធហត្ថ ខេត្តកំពង់ឆ្នាំង ​និងអាជ្ញាធរមូលដ្ឋាន បានព្យាយាមលួងលោម​បុរសម្នាក់ និងស្ត្រីម្នាក់ជាប្ដីប្រពន្ធ​ ដែលបានចូលមកភូមិទួលក្រឡាញ់ ​សង្កាត់កំពង់ឆ្នាំងក្រុងកំពង់ឆ្នាំង កាលពី៥ថ្ងៃមុន ។សមត្ថកិច្ច​ បាន​ឲ្យដឹងថា បុរសរូបនេះ បានរារាំងសមត្ថកិច្ចមិនសហការ ដើម្បីទៅធ្វើចត្តាឡីស័ក និងពិនិត្យសំណាក បុរសរូបនេះបានចាប់ប្រពន្ធរបស់ខ្លួនធ្វើជាចំណាប់ថែមទៀតផង ខណៈដែលប្រពន្ធយល់ព្រមតាមអាជ្ញាធរ ។ ករណីនេះ រហូតធ្វើឲ្យសមត្ថកិច្ចប្រើនូវវិធានការបន្ទាន់ ដើម្បីនាំខ្លួន ទៅចត្តាឡីស័ក និងពិនិត្យសំណាក។ បច្ចុប្បន្នបុរសរូបនេះ និងប្រពន្ធ ត្រូវបានកងកម្លាំងសមត្ថកិច្ចនិងគ្រូពេទ្យនាំយកទៅកាន់មន្ទីរពេទ្យបង្អែកខេត្តទាំងប្ដីទាំងប្រពន្ធតាមរថយន្តសង្គ្រោះបន្ទាន់៕

អំឡុងពេលបិទខ្ទប់រយ:ពេល ១៤ថ្ងៃ គណៈកម្មការផ្សារដើមគ បានបាញ់ទឹកលាងសម្អាត និងថ្នាំសម្លាប់មេរោគជុំវិញនិងក្នុងបរិវេណផ្សារ

2021/04/27 09:59:58 am        58
ភ្នំពេញ៖ ឆ្លៀតក្នុងអំឡុងពេលបិទខ្ទប់រយ:ពេល១៤ថ្ងៃ នៃការរីករាលដាលនូវជំងឺcovid19 ចំពោះបងប្អូនអាជីវករនៅផ្សារដើមគរ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានី បានបញ្ជាអោយ ប្រធានគណៈកម្មការគ្រប់គ្រងផ្សារដើមគ ឈូសឆាយ បាញ់ទឹកលាងសម្អាតនឹងថ្នាំសម្លាប់មេរោគ ទីតាំងដីក្រហម នៅតូបតូចៗ និងកាក់សំណល់ផ្សេងៗ របស់បងប្អូនអាជីវករលក់កន្លងមក ដើម្បីសម្អាតអោយមានអនាម័យឡើងវិញ ក្រោយបើកដំណើរការផ្សារជាធម្មតាវិញ។ជាក់ស្ដែងនៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ លោក គៀង ចក់ ប្រធានគណៈកម្មការគ្រប់គ្រងផ្សារដើមគ បានដឹកនាំសន្តិសុខផ្សារ និងសហការជាមួយនគរបាលការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបាញ់ទឹកលាងសម្អាតនិងបាញ់ថ្នាំសម្លាប់មេរោគ នៅជុំវិញបរិវេណផ្សារ។លោកប្រធានគណៈកម្មការគ្រប់គ្រងផ្សារដើមគ បានជំរាបជូនបងប្អូនអាជីវករទាំងអស់ផងដែរថា ការឈូសឆាយ ទីតាំងកន្លែងលក់របស់បងប្អូននៅចំណុចដីក្រហម គឺមានការយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានី គឺអោយគណៈកម្មការផ្សាររៀបចំកន្លែងលក់ជូនបងប្អូនវិញទាំងអស់ ដោយមិនអោយបងប្អូនអាជីវករអស់លុយឡើយ។ ដូច្នេះ គណៈកម្មការផ្សារសូមអោយបងប្អូនអាជីវករទាំងអស់គ្នានឹងនរចិត្តកុំព្រួយបារម្ភខ្លាចបាត់កន្លែងលក់។ជាចុងក្រោយ លោក គៀង ចក់ ប្រធានគណៈកម្មការគ្រប់គ្រងផ្សារដើមគ បានលើកឡើងបន្តទៀតថា យើងធ្វើឡើងនេះដើម្បីរក្សាសុខភាពអនាម័យ សណ្ដាប់ធ្នាប់ ជូនបងប្អូនអាជីវករ ជៀសវាងការបើកដំណើរផ្សារធម្មតាឡើងវិញ ជំងឺដ៏កាចសាហាវនេះវិលត្រឡប់មកដែរ៕អត្ថបទ&រូបភាព៖ កុម្ភ:

កម្ពុជា​រក​ឃើញ​មនុស្ស​៦៥៥​នាក់​ទៀត​ឆ្លង​មេរោគ​កូវីដ​១៩ ខណៈ​អ្នក​ជំងឺ​កូវីដ​១៩​ចំនួន ២២៤​នាក់​ទៀត​ជា​សះ​ស្បើយ

2021/04/27 09:59:58 am        96
ភ្នំពេញ៖ ក្រសួង​សុខាភិបាល ​បាន​ប្រកាស​នៅ​ថ្ងៃ​នេះ​ថា មនុស្ស​ដល់​ទៅ ៦៥៥​នាក់​បន្ថែម​ទៀត ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ​១៩ ខណៈ​អ្នក​ជំងឺ​កូវីដ​១៩​ចំនួន ២២៤នាក់​ទៀត ត្រូវ​បាន​ព្យាបាល​ជា​សះស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​និយាយ​ថា ករណី​ឆ្លង​ថ្មី​សរុប​ដល់​ទៅ ៦៥៤​នាក់ សុទ្ធ​តែ​ឆ្លង​មេរោគ​កូវីដ​១៩ ក្រោយ​ពី​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ ហើយ​ ១​ករណី​ទៀត គឺ​ជា​ករណី​នាំ​ចូលដែល​ត្រូវ​បាន​រក​ឃើញ​លើ​ពលការិនី​កម្ពុជា​ដែល​បាន​វិល​ត្រឡប់​ពី​ប្រទេស​ថៃ​មក​ដល់​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មេសា។បើតាមក្រសួងសុខាភិបាល ករណីឆ្លងថ្មីពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ ត្រូវបានរកឃើញច្រើនលើសលប់នៅរាជធានីភ្នំពេញដល់ទៅ ៥២២នាក់ បន្ទាប់មកពីគឺខេត្តព្រះសីហនុ ដែលរកឃើញអ្នកឆ្លងថ្មីដល់ទៅ ១១៣នាក់។ក្រសួងសុខាភិបាល ឱ្យដឹងទៀតថា ខេត្តកណ្ដាល និងខេត្តតាកែវ រកឃើញ ៥នាក់ដូចគ្នា ហើយបន្ទាប់មកខេត្តកំពង់ចាម និងខេត្តកែប រកឃើញអ្នកឆ្លងថ្មី ៣នាក់ដូចគ្នាដែរ ខណៈដែលខេត្តកំពង់ស្ពឺ មណ្ឌលគិរី ត្បូងឃ្មុំ រកឃើញអ្នកឆ្លងថ្មី ១នាក់ប៉ុណ្ណោះ។គិតត្រឹមថ្ងៃនេះ កម្ពុជារកឃើញមនុស្សសរុបដល់ទៅ ៨ ៨៤៨នាក់ហើយបានឆ្លងមេរោគកូវីដ១៩ ដែលភាគច្រើនលើសលប់ដល់ទៅ ៨ ៣០១នាក់ ឬប្រហែល ៩៤ភាគរយ បានឆ្លងមេរោគកូវីដ១៩ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។ក្រសួងសុខាភិបាលឱ្យដឹងផងដែរថា អ្នកជំងឺកូវីដ១៩ចំនួន ២២៤នាក់បន្ថែមទៀត ត្រូវបានព្យាបាលជាសះស្បើយ ដែលនាំឱ្យចំនួនអ្នកជាសះស្បើយសរុបកើនដល់ ៣ ១៤៨នាក់ហើយមកដល់ថ្ងៃនេះ ខណៈអ្នកជំងឺកូវីដ១៩ចំនួន ៥ ៦៣៣នាក់ទៀត កំពុងស្ថិតក្រោមការព្យាបាលបន្ត៕ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គណៈគ្រូពេទ្យជាតិជំរុញឱ្យសមាគមពង្រីកកិច្ចសហការ ដើម្បីទទួលយកបច្ចេកវិទ្យាវេជ្ជសាស្ត ដែលមានប្រសិទ្ធភាព
10/24/2026 09:10 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញក្នុងពិធីសច្ចាបញ្ចូលសមាជិកថ្មី នៃសមាគមកាយឫទ្ធិនារីកម្ពុជា នៅខេត្តកំពង់ធំ
10/24/2026 06:10 PM
ឯកឧត្តម ហ៊ុន ម៉ានី បានផ្តល់ការពិនិត្យភ្នែក និងវ៉ែនតា ជូនមន្ត្រីរាជការកងកម្លាំង ក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ
10/24/2026 05:10 PM
បង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុង​ប៉ោយ​ប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
10/24/2026 04:10 PM
Online Scams ៖ មុខសញ្ញាមេក្លោង និងអ្នកពាក់ព័ន្ធ ៦ពាន់នាក់ ត្រូវបានតុលាការចោទប្រកាន់ និងឃុំខ្លួន
10/24/2026 04:10 PM
ពិព័រណ៍កាហ្វេ២៦ រៀបចំឡើងដើម្បីលើកកម្ពស់ពាណិជ្ជកម្ម និងកៀរគរទុនវិនិយោគថ្មីៗក្នុងវិស័យកសិ-ស្បៀងអាហារ
10/24/2026 04:10 PM
សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល នាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង
10/24/2026 03:10 PM
អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ
10/24/2026 03:10 PM
ទីភ្នាក់ងារUN៖ ថាមពលនុយក្លេអ៊ែរអាចកើនឡើងជាងបីដង នៅត្រឹមឆ្នាំ ២០៦០
10/24/2026 03:10 PM
UN៖ កម្ពុជាជាប្រទេសគំរូឆ្នើមនៃស្មារតីពហុភាគីនិយម និងការកសាងសន្ដិភាពពិភពលោក
10/24/2026 01:10 PM