គណៈបញ្ជាការឯកភាពរាជធានី ចុះរដ្ឋបាលបង្ក្រាប Online Scams នៅខណ្ឌពោធិ៍សែនជ័យ ឃាត់ជនបរទេស ២០នាក់
ភ្ជុំបិណ្ឌ៣ថ្ងៃ គ្រោះថ្នាក់ចរាចរណ៍សម្លាប់អ្នកដំណើរជាង ២០នាក់ របួសធ្ងន់ស្រាលជាង ១០០នាក់
គិតត្រឹមខែកញ្ញាឆ្នាំ២០២៦នេះ មន្ត្រីនគរបាល ៧៧នាក់ត្រូវវិន័យធ្ងន់ធ្ងរដោយសារ Online Scams ខណៈជនជាតិខ្មែរ និងបរទេសជិត ៥ពាន់ទៀតត្រូវជាប់ឃុំ
សមត្ថកិច្ចឃាត់ខ្លួនជនបរទេស៣នាក់ ក្រោយរកឃើញសារធាតុញៀនប្រភេទកញ្ឆាជាង ១០០ដុំ ពេលត្រៀមចាកចេញពីកម្ពុជាតាមយន្តហោះ

សន្តិសុខ និង សង្គម

ចាប់ខ្លួនយោធាផ្កាយ ២ម្នាក់ និងបក្ខពួក ០៦នាក់ ពាក់ព័ន្ធអំពើរត់ពន្ធជនជាតិចិន២៨នាក់

2021/04/27 09:59:58 am        46
ភ្នំពេញ៖ នគរបាលខេត្តស្វាយរៀង បានចាប់ខ្លួនយោធាផ្កាយ២មួយរូប និងបក្ខពួកចំនួន ០៦នាក់ទៀត ដែលពាក់ព័ន្ធអំពើរត់ពន្ធមនុស្សជនជាតិចិនចំនួន ២៨នាក់ ឆ្លងរាជធានីខេត្ត ខណៈពេលបិទខ្ទប់ ហើយប្រុងនឹងឆ្លងដែនចេញពីកម្ពុជា។នគរបាលនៃស្នងការដ្ឋានខេត្តស្វាយរៀង បានចាប់ខ្លួនឧត្ដមសេនីយ៍ទោម្នាក់ និងបក្ខពួកចំនួន ០៦នាក់ ពាក់ព័ន្ធអំពើរត់ពន្ធមនុស្ស បន្ទាប់ពីមានរកឃើញថា អ្នកទាំងនេះបាននាំជនជាតិចិនជិត ចំនួន ២៨នាក់ ប្រុងឆ្លងដែនខុសច្បាប់ចេញកម្ពុជា ដោយពួកគេលួចដឹកចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅក្រុងបាវិត ខេត្តស្វាយរៀង នាពេលរាត្រី។ ការចាប់ខ្លួននេះ បានធ្វើឡើងកាលពីវេលាទាបភ្លឺថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ នៅចំណុចសណ្ឋាគារ TTP 1 ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ប្រភពព័ត៌មានឱ្យដឹងថា មេក្លោងក្នុងអំពើរត់ពន្ធមនុស្សឆ្លងដែនខុសច្បាប់នេះឈ្មោះ ស៊ុំ ពៅ មានឋានន្តរសក្តិជា ឧត្តមសេនីយ៍ទោ និងមានតួនាទីជាអនុប្រធានក្រុមការងារស្រាវជ្រាវយុទ្ធសាស្ត្រយោធា អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ។បន្ទាប់ពីមានការចាប់ខ្លួនមន្ដ្រីយោធាជាន់ខ្ពស់នេះ សារសម្លេងរបស់ឯកឧត្ដម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ដែលប្រព័ន្ធផ្សព្វផ្សាយទទួលបាន បានបញ្ជាក់ថា ចំពោះបុគ្គលឈ្មោះ ស៊ុំ ពៅ នេះគឺត្រូវតែធ្វើតាមច្បាប់ ដោយមិនមានការយោគយល់នោះទេ ព្រោះជាអំពើរត់ពន្ធមនុស្ស និងបានបំពានបំរាមរបស់ រាជរដ្ឋាភិបាល។មកដល់ពេលនេះ ឧត្តមសេនីយ៍ទោ ស៊ុំ ពៅ និងបក្ខពួកផ្សេងទៀត ដែលនគរបាលឃាត់ខ្លួន កំពុងបន្តការសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

ភ្លៀង​ខ្យល់​កន្ត្រាក់​ម្សិល​មិញ ផ្ទះ​សម្បែង៣៣​គ្រួសារ និង​សាលា​រៀន​២​ខ្នង​រង​ការ​ខូច​ខាត​នៅ​បន្ទាយមានជ័យ

2021/04/27 09:59:58 am        94
បន្ទាយមានជ័យ៖ គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ បាន​ឱ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​ផ្ទះ​សម្បែង​ប្រជាពលរដ្ឋ ៣៣​គ្រួសារ និង​សាលា​រៀន ២​ខ្នង នៅ​ខេត្ត​បន្ទាយមានជ័យ បាន​រង​ការ​ខូច​ខាត បន្ទាប់​ពី​ត្រូវភ្លៀង​ធ្លាក់​លាយ​ឡំ​នឹង​ខ្យល់​កន្ត្រាក់​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ បាន​បញ្ជាក់​ឱ្យ​ដឹង​បែប​នេះ​នៅ​ក្នុង​សារ​តាម​ប្រព័ន្ធ​តេឡេក្រាម​នៅ​ថ្ងៃ​នេះ។គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ បាន​និយាយ​ទៀត​ថា ផ្ទះ​សម្បែង​ពលរដ្ឋ ៣៣​គ្រួសារ និង​សាលា​រៀន ២​ខ្នង នៅ​ក្នុង​សង្កាត់​ទឹកថ្លា ​ក្នុង​ក្រុង​សិរីសោភ័ណ ត្រូវ​ខ្យល់​កន្ត្រាក់​បក់​បោក​បណ្ដាល​ឱ្យ​ខូច​ខាត​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ បញ្ជាក់​ថា រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ កំពុង​ជួស​ជុល​ផ្ទះ​សម្បែង​ជូន​ប្រជា​ពលរដ្ឋ​ឡើង​វិញ៕ 

ក្រសួង​សុខាភិបាល​ប្រកាស​ថា ពលរដ្ឋ​ខ្មែរ​៣​នាក់​ទៀត​ស្លាប់​ ដោយសារ​កូវីដ​១៩ តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់​៥៩​នាក់

2021/04/27 09:59:58 am        99
ភ្នំពេញ៖ ក្រសួង​សុខាភិបាល​បាន​ប្រកាស​ឱ្យ​ដឹង​ថា ពលរដ្ឋ​ខ្មែរ ៣​នាក់​ទៀត បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​១៩​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ដែល​នាំ​ឱ្យ​ចំនួន​អ្នក​ស្លាប់​ដោយសារ​មេរោគ​ផ្លូវ​ដង្ហើម​នេះ កើន​ឡើងដល់ ៥៩​នាក់​ហើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​និយាយថា បុរស​ជន​ជាតិ​ខ្មែរ​ម្នាក់​អាយុ ៥៥​ឆ្នាំ ដែល​រស់នៅ​ក្នុង​សង្កាត់​ផ្សារថ្មី២ ខណ្ឌ​ដូនពេញ បាន​ស្លាប់​កាល​ពី​រសៀល​ថ្ងៃ​ម្សិល​មិញ​នៅ​ឯ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត តែ ១០​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ពី​គាត់​ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាលនៅ​មន្ទីរ​ពេទ្យ បន្ទាប់​ពី​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ១៩។ចំណែក​ឯ​ស្ត្រី​ជន​ជាតិ​ខ្មែរ​អាយុ ៨៣​ឆ្នាំ ដែល​រស់នៅ​សង្កាត់​ផ្សារ​កណ្ដាល១ ក្នុង​ខណ្ឌ​ដូនពេញ​ដែរ​នោះ ក្រសួង​បញ្ជាក់​ថា បាន​ស្លាប់​នៅ​ម៉ោង ២​រសៀល​ថ្ងៃ​ម្សិល​មិញ​ដែរ នៅ​ឯ​មន្ទីរ​ពេទ្យ​កាល់ម៉ែត្រ ហើយ​លទ្ធផល​ពិនិត្យ​សំណាក​ បង្ហាញ​ថា គាត់​បាន​ឆ្លង​មេរោគ​កូវីដ​១៩។នៅ​ឯ​ខេត្តក​ណ្ដាល​ឯណោះ​វិញ ក្រសួង​សុខាភិបាល​និយាយ​ថា ស្ត្រី​ជន​ជាតិ​ខ្មែរ​ម្នាក់​អាយុ ៨១​ឆ្នាំ ដែល​រស់នៅ​ក្នុង​ក្រុង​តាខ្មៅ បាន​ស្លាប់​នៅ​ឯ​មន្ទីរ​ពេទ្យ​បបង្អែក​ជ័យជំនះ កាល​ពី​ល្ងាច​ថ្ងៃ​ម្សិល​មិញ​នេះ ត្រឹម​តែ ៧​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ពី​គាត់​ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ បន្ទាប់​ពី​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ​១៩។ក្រសួង​សុខាភិបាល​បញ្ជាក់​ថា ពលរដ្ឋ​ខ្មែរ​ទាំង​៣​នាក់​ខាង​លើ​នេះ បាន​ស្លាប់​បាត់​បង់​ជីវិត​ដោយសារ​តែ​វិបត្តិ​ផ្លូវ​ដង្ហើម​ធ្ងន់​ធ្ងរ​បណ្ដាល​មកពី​ការ​រលាក​សួត​ដែល​បង្ក​ឡើង​ដោយ​មេរោគ​កូវីដ​១៩។គិត​មក​ដល់​ត្រឹម​ថ្ងៃ​នេះ ចំនួន​មនុស្ស​ស្លាប់​ដែល​ប្រកាស​ជា​ផ្លូវការ​ដោយ​ក្រសួង​សុខាភិបាល បាន​កើន​ឡើង​ដល់ ៥៩​នាក់​ហើយ​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ករណី​ស្លាប់​លើក​ដំបូង​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក៕

កម្ពុជា​រក​ឃើញ​មនុស្ស​៤៤៦​នាក់​ទៀត​ឆ្លង​កូវីដ​១៩​ តួលេខ​អ្នក​ឆ្លង​សរុប​កើន​ឡើង​លើស​៨​ពាន់​ករណី​នៅ​ថ្ងៃ​នេះ

2021/04/27 09:59:58 am        227
ភ្នំពេញ៖ ក្រសួង​សុខាភិបាល​បាន​ប្រកាស​ថា មនុស្ស​ ៤៤៦​នាក់​ទៀត ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ​១៩ ខណៈ​អ្នក​ជំងឺ ១៣០​នាក់​ទៀត ត្រូវ​បាន​ព្យាបាល​ជា​សះស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​និយាយ​ថា ករណី​ឆ្លង​ថ្មី​ទាំង​អស់​នេះ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ​ទាំង​អស់។បើ​តាម​ក្រសួង​សុខាភិបាល ករណី​ឆ្លង​ថ្មី​ទាំង​អស់​នេះ ត្រូវ​បាន​រក​ឃើញ​​ច្រើន​បំផុត​នៅ​រាជ​ធានី​ភ្នំពេញ​ដែល​មាន​ចំនួន​រហូត​ដល់ ៣៣១​នាក់ ហើយ​បន្ទាប់​មក​គឺ​ខេត្ត​ព្រះសីហនុ​ចំនួន ៨២​នាក់ ខណៈ​ខេត្ត​កណ្ដាល​ស្ថិត​ក្នុង​លំដាប់​ទី​៣​មាន​ចំនួន ២១​នាក់។ក្រសួង​សុខាភិបាល​ឱ្យ​ដឹង​ទៀត​ថា ករណី​ឆ្លង​ថ្មី​ទាំង​នេះ ក៏​ត្រូវ​បាន​រក​ឃើញ​នៅ​ខេត្ត​តាកែវចំនួន ៥​នាក់​ផង​ដែរ ហើយ​ខេត្ត​កំពង់ស្ពឺ ២​នាក់ ខណៈ​រក​ឃើញ ១​នាក់ៗ​នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ ខេត្ត​បាត់ដំបង ខេត្ត​កំពង់ចាម ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង។គិត​មក​ដល់​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​ដល់​ទៅ ៨ ១៩៣​នាក់​ហើយ​បាន​ឆ្លង​មេរោគ​កូវីដ​១៩​នៅ​ទូទាំង​ប្រទេស ក្នុង​នោះ​ភាគច្រើន​បំផុត​ដល់​ទៅ​ ៧ ៦៤៨​នាក់ ឬ​ស្មើ​នឹង​ ៩៣​ភាគរយ សុទ្ធ​តែ​ឆ្លង​មេរោគ​កូវីដ​១៩​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ។ទន្ទឹម​គ្នា​នេះ ក្រសួង​សុខាភិបាល​ក៏​បាន​ប្រកាស​ផង​ដែរ​ថា អ្នក​ជំងឺ​កូវីដ​១៩​សរុប ២ ៩២៤​នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះស្បើយ​ថ្មី ១៣០​នាក់​ដែល​ក្រសួង​ទើប​ប្រកាស​នៅ​ថ្ងៃ​នេះ​ផងដែរ។តួលេខ​អ្នក​ជា​សះស្បើយ​ពី​ជំងឺ​កូវីដ​១៩​នេះ មាន​អត្រា​​ស្មើ​នឹង​ ៣៥ភាគរយនៃ​តួលេខ​អ្នក​ឆ្លង​កូវីដ​១៩​សរុប​នៅ​ទូទាំង​ប្រទេស ខណៈ​អ្នក​ជំងឺ​ ៥ ២០៤​នាក់​ទៀត កំពុង​ស្ថិត​ក្រោម​ការ​ព្យាបាល​បន្ត៕ 

មន្ដ្រីមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បែកធ្លាយរូបភាពផឹកស៊ី នៅថ្ងៃចូលឆ្នាំ ក្នុងបរិវេនមន្ទីរសុខាភិបាល

2021/04/27 09:59:58 am        5119
បន្ទាយមានជ័យ ៖ លោកឡេ ច័ន្ទសង្វាត បានឡើងធ្វើប្រធានមន្ទីរសុខាភិបាល ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ កន្លងមក មិនទាន់បានកន្លះឆ្នាំផង ស្រាប់តែបែកធ្លាយរឿងអាស្រូវ នាំកូនចៅផឹកស៊ីយ៉ាងសប្បាយអឺងកង នៅក្នុងបរិវេនមន្ទីរសុខាភិបាល។ប្រភពច្បាស់ការមួយ បានបញ្ជាក់មកថា លោកប្រធានមន្ទីរសុខាភិបាលខេត្ត នាំកូនចៅផឹកស៊ីនៅក្នុងបរិវេនមន្ទីរសុខាភិបាល ក្នុងថ្ងៃចូលឆ្នាំដែលរដ្ឋាភិបាលធ្វើការហាមឃាត់ជាដាច់ខាតក្នុងពេលកំពុងផ្ទុះជម្ងឺកូវីដ១៩ ខ្លាំងនៅក្នុងសហគមន៍ដែលផ្គើនទៅនឹងអនុសាសន៍របស់សម្តេច។ប្រភពច្បាស់ការដដែល បានឲ្យដឹងទៀតថា កាលពីថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០២១ ថ្មីៗនេះ មានមន្ត្រីសុខាភិបាល និងបុគ្គលិកពេទ្យ ជាច្រើននាក់បាននាំគ្នាផឹកស៊ីនៅក្នុងបរិវេនមន្ទីរសុខាបាលខេត្តបន្ទាយមានជ័យ យ៉ាងសប្បាយអឺងកងធ្វើឲ្យប្រជាពលរដ្ឋរស់នៅម្តុំនោះ បាននាំគ្នាថតហើយបង្ហោះយ៉ាងព្រោងព្រាត ដែលហានប្រឆាំង និងសេចក្តីជូនដំណឹង របស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងរដ្ឋបាលខេត្តបន្ទាយមានជ័យ ក្នុងសម័យ រដ្ឋាភិបាល មន្ត្រីរាជការ កងកំលាំងទាំង៣ ប្រជាពលរដ្ឋនាំគ្នាំប្រឆាំងនិងជម្ងឺដ៏កាចសាហាវ កូវីដ១៩ ដែលកំពុងឆ្លងនៅតាមសហគមន៍។យ៉ាងណាម៉ិញបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹង ដល់ប្រជាពលរដ្ឋ និង មន្ត្រីរាជការគ្រប់ផ្នែកគ្រប់ស្ថាប័ន ទាំងអស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា មិនឲ្យមានការជួបជុំគ្នា ផឹកស៊ីជួបជុំគ្នាច្រើន គ្រប់បែបយ៉ាងទាំងអស់ ព្រោះខ្លាចឆ្លង ជំងឺកូវីដ.១៩ ។ ដោយឡែកគេសង្កេតឃើញថា លោក ឡេ ច័ន្ទ សង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ ធ្វើសកម្មភាព ផ្គើននិងអនុសាសន៍ របស់ប្រមុខរាជរដ្ឋាភិបាលទៅវិញ ដោយបានជួបជុំគ្នាផឹកស៊ី ជាមួយបុគ្គលិកពេទ្យកូនចៅក្រោមឱវាទ នៅក្នុង បរិវេណ មន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ យ៉ាងសប្បាយអឺងកង ជាក់ស្ដែងដូចឃើញ នៅក្នុងរូបភាពនេះស្រាប់ ។ក្នុងនោះ មានប្រជាពលរដ្ឋ រិះគន់ថា តើក្រសួងសុខាភិបាល គួរចាត់វិធានការយ៉ាងណាជាក់ស្តែងដូចឃើញក្នុងរូបភាពនេះស្រាប់ ដែលហ៊ានប្រឆាំងនិងសេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តបន្ទាយមានជ័យលេខ ២៤៩ /២១សជណ ចុះថ្ងៃទី ១៥ មេសា ឆ្នាំ ២០២១ ជាពិសេស ប្រឆាំង អនុសាសន៍ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី ។ពាក់ព័ន្ធ និងរឿងនេះ ភ្នាក់ងារយើងបានធ្វើការទំនាក់ទំនងលោក ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ ដើម្បីធ្វើការស្រាយផងដែរ ប៉ុន្តែខលចូលដំបូងមិនលើក ខលចូលលើកទី២ បែរជាកូនចៅលើកថា មេកំពុងជាប់ប្រជុំ។តើបញ្ហានេះ ឯកឧត្តម រដ្ឋមន្ដ្រីក្រសួងសុខាភិបាល នឹងមានវិធានការបែបណាចំពោះទង្វើផ្គើនផឹកស៊ី របស់លោក ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាល ខេត្តបន្ទាយមានជ័យ រួមទាំងបក្សពួកមួយចំនួន ក្នុងឱកាសចូលឆ្នាំដែលផ្គើន នឹងអនុសាសន៍របស់សម្តេចនោះ៕ អត្ថបទ ៖ ឃិនសារិទ្ធ

អគារជំងឺសួតនៃមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតនឹងប្រែក្លាយជា អគារសង្រ្គោះបន្ទាន់អ្នកជំងឺកូវីដ-១៩

2021/04/27 09:59:58 am        518
ឯកឧត្ដមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានណែនាំ ឲ្យថ្នាក់ដឹកនាំមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដំណើរការរៀបចំជួសជុសអគារជំងឺសួត ដែលត្រូវប្រែក្លាយទៅជាអគារសង្រ្គោះបន្ទាន់អ្នកជំងឺកូវីដ-១៩ ។

កម្មកររោងចក្រ ហឺរ៉ាយហ្សិន ជាង១០០នាក់ ដែលពាក់ព័ន្ធនឹងអ្នកវិជ្ជមានកូវីដ១៩ លទ្ធផលតេស្តលើកទី១គឺអវិជ្ជមានទាំងអស់

2021/04/27 09:59:58 am        324
លទ្ធផលតេស្តសំណាកលើកទី១ទៅលើកម្មករកម្មការនីរោងចក្រ ហឺរ៉ាយហ្សិន ចំនួន១០៥នាក់ ដែលពាក់ព័ន្ធនឹងអ្នកវិជ្ជមានកូវីដ១៩ឈ្មោះ រៀម សារ៉ាក់ ជាកម្មករនៅក្នុងរោងចក្រខាងលើ គឺអវិជ្ជមានកូវីដ១៩ទាំងអស់ នេះបើយោងតាមការបញ្ជាក់ពីមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួនបុរសម្នាក់ល្មើសលើវិធានការបិទខ្ទប់

2021/04/27 09:59:58 am        90
បុរសម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចកងអន្តរាគមន៍ស្នងការដ្ឋាននគរបាលជាតិឃាត់ខ្លួន ក្រោយកម្លាំងសមត្ថកិច្ចសួរនាំពីការធ្វើដំណើរនៅក្នុងអំឡុងពេលបិទខ្ទប់ ប៉ុន្តែមិនបានឈប់និងសហការជាមួយនឹងសមត្ថកិច្ច ហើយព្យាយាមជិះម៉ូតូរត់គេច។ករណីនេះនៅចំណុចម្តុំវត្តអង្គតាមិញ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

ពលរដ្ឋកម្ពុជា៥នាក់ទៀតស្លាប់ ដោយសារជំងឺកូវីដ១៩ នាំឱ្យតួលេខអ្នកស្លាប់សរុបឡើងដល់៥៤នាក់

2021/04/27 09:59:58 am        300
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានប្រកាសនៅថ្ងៃនេះថា ពលរដ្ឋខ្មែរ ៥នាក់ទៀត បានស្លាប់ដោយសារជំងឺកូវីដ១៩ កាលពីថ្ងៃម្សិលមិញនេះ ដែលនាំឱ្យតួលេខអ្នកស្លាប់សរុបកើនឡើងដល់ ៥៤នាក់។ក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះ ក្រសួងសុខាភិបាលនិយាយថា បុរសជនជាតិខ្មែរម្នាក់អាយុ ៣៣ឆ្នាំ ដែលរស់នៅក្នុងខណ្ឌដង្កោ បានស្លាប់នៅឯមន្ទីរពេទ្យហ្លួងម៉ែ កាលពីព្រឹកថ្ងៃម្សិលមិញនេះ បន្ទាប់ពីត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យកាលពីថ្ងៃទី០៨ ខែមេសា ក្រោយពីត្រូវបានរកឃើញឆ្លងមេរោគកូវីដ១៩។ក្រសួងឱ្យដឹងទៀតថា បុរសជនជាតិខ្មែរម្នាក់ទៀតអាយុ ៦៣ឆ្នាំ ដែលរស់នៅក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ បានស្លាប់បាត់បង់ជីវិតនៅមុនពេលត្រូវបានបញ្ជូនដល់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត កាលពីយប់ថ្ងៃទី១៨ ខែមេសា។ក្រសួងសុខាភិបាល បានបញ្ជាក់ថា លទ្ធផលពិនិត្យសំណាកលើបុរសរូបនេះ បង្ហាញថា គាត់បានឆ្លងមេរោគកូវីដ១៩ ដែលបន្ថែមទៅលើជំងឺប្រចាំកាយរបស់គាត់ផងដែរ។ចំណែកឯស្ត្រីម្នាក់ទៀតអាយុ ៥២ឆ្នាំ ដែលរស់នៅក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ក្រសួងសុខាភិបាល បញ្ជាក់ថា បានស្លាប់នៅម៉ោង ៦ព្រឹកថ្ងៃម្សិលមិញនេះ ប្រហែលតែ ៣ម៉ោងប៉ុណ្ណោះ ក្រោយពីគាត់ត្រូវបានបញ្ជូនទៅដល់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ក្រសួងនិយាយថា លទ្ធផលពិនិត្យសំណាកស្ត្រីរូបនេះ បង្ហាញថា គាត់បានឆ្លងមេរោគកូវីដ១៩។ក្រសួងសុខាភិបាល បាននិយាយទៀតថា ស្ត្រីម្នាក់ទៀតអាយុ ៦១ឆ្នាំ ដែលរស់នៅស្រុកអង្គស្នួល ខេត្តកណ្ដាល បានស្លាប់នៅឯមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតដែរកាលពីល្ងាចថ្ងៃម្សិលមិញនេះ ៨ថ្ងៃក្រោយពីគាត់ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យនេះ បន្ទាប់ពីរកឃើញឆ្លងមេរោគកូវីដ១៩។នៅឯខេត្តព្រះសីហនុឯណោះវិញ ក្រសួងសុខាភិបាល បានឱ្យដឹងថា ក៏មានស្ត្រីជនជាតិខ្មែរម្នាក់អាយុ ៦៦ឆ្នាំ បានស្លាប់បាត់បង់ជីវិតកាលពីព្រឹកថ្ងៃម្សិលមិញនេះនៅឯមន្ទីរពេទ្យបង្អែកខេត្តនេះ បន្ទាប់ពីគាត់ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលមន្ទីរពេទ្យនោះកាលពល្ងាចថ្ងៃទី១៩ ខែមេសា ក្រោយពីគាត់ត្រូវបានរកឃើញឆ្លងមេរោគកូវីដ១៩។ក្រសួងបញ្ជាក់ថា អ្នកជំងឺកូវីដ១៩ទាំង ៥នាក់នេះ សុទ្ធតែស្លាប់បាត់បង់ជីវិត ដោយសារវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរ ដែលបង្កឡើងដោយមេរោគកូវីដ១៩។គិតត្រឹមថ្ងៃនេះ តួលេខផ្លូវការចេញដោយក្រសួងសុខាភិបាល បង្ហាញថា កម្ពុជាមានមនុស្ស ៥៤នាក់ហើយបានស្លាប់ដោយសារជំងឺកូវីដ១៩ក្នុងរយៈពេលត្រឹម ៣៩ថ្ងៃចុងក្រោយ៕

កម្ពុជា​រក​ឃើញ​មនុស្ស​៣០៣​នាក់​ទៀត ​ឆ្លង​មេរោគ​កូវីដ​១៩ ហើយ​អ្នក​ជំងឺ​២៣៩​នាក់​ទៀត​ជា​សះ​ស្បើយ

2021/04/27 09:59:58 am        295
ភ្នំពេញ៖ ក្រសួងសុខាភិបាលបានប្រកាសនៅថ្ងៃនេះថា មនុស្ស ៣០៣នាក់ទៀត ត្រូវបានរកឃើញឆ្លងមេរោគកូវីដ១៩ ហើយអ្នកជំងឺកូវីដ១៩ចំនួន ២៣៩នាក់ទៀត បានជាសះស្បើយ។ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួន ក្រសួងសុខាភិបាននិយាយថា ករណីឆ្លងថ្មីទាំង ៣០៣នាក់នេះ សុទ្ធតែពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។បើតាមក្រសួងសុខាភិបាល អ្នកឆ្លងមេរោគកូវីដ១៩ថ្មីចំនួន ២៤៨នាក់ ត្រូវបានរកឃើញនៅរាជធានីភ្នំពេញ បន្ទាប់មករកឃើញ ២៦នាក់នៅខេត្តកណ្ដាល នៅខេត្តព្រះសីហនុ រកឃើញ ១៩នាក់ នៅខេត្តតាកែវ ៨នាក់ និងខេត្តកំពត រកឃើញអ្នកឆ្លងថ្មី ២នាក់។គិតត្រឹមថ្ងៃនេះ កម្ពុជារកឃើញមនុស្សដល់ទៅ ៧ ៧៤៧នាក់ហើយបានឆ្លងមេរោគកូវីដ១៩នៅទូទាំងប្រទេសចាប់តាំងពីពេលកម្ពុជារកឃើញករណីឆ្លងដំបូងកាលពីចុងខែមករាឆ្នាំមុន ក្នុងនោះករណីឆ្លងដល់ទៅ ៧ ២០២នាក់ ឬខ្ទង់ ៩៣ភាគរយ សុទ្ធតែពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។ក្រសួងសុខាភិបាលក៏បានប្រកាសផងដែរថា អ្នកជំងឺកូវីដ១៩ដល់ទៅ ២៣៩នាក់ បានជាសះស្បើយ ដែលនាំឱ្យចំនួនអ្នកជាសះស្បើយកើនឡើងដល់ ២ ៧៩៤នាក់ ឬស្មើនឹងខ្ទង់ ៣៦ភាគរយនៃតួលេខអ្នកឆ្លងសរុប ខណៈអ្នកជំងឺ ៤ ៨៩៣នាក់ទៀត កំពុងស្ថិតក្រោមការព្យាបាលបន្ត៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គណៈគ្រូពេទ្យជាតិជំរុញឱ្យសមាគមពង្រីកកិច្ចសហការ ដើម្បីទទួលយកបច្ចេកវិទ្យាវេជ្ជសាស្ត ដែលមានប្រសិទ្ធភាព
10/24/2026 09:10 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញក្នុងពិធីសច្ចាបញ្ចូលសមាជិកថ្មី នៃសមាគមកាយឫទ្ធិនារីកម្ពុជា នៅខេត្តកំពង់ធំ
10/24/2026 06:10 PM
ឯកឧត្តម ហ៊ុន ម៉ានី បានផ្តល់ការពិនិត្យភ្នែក និងវ៉ែនតា ជូនមន្ត្រីរាជការកងកម្លាំង ក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ
10/24/2026 05:10 PM
បង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុង​ប៉ោយ​ប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
10/24/2026 04:10 PM
Online Scams ៖ មុខសញ្ញាមេក្លោង និងអ្នកពាក់ព័ន្ធ ៦ពាន់នាក់ ត្រូវបានតុលាការចោទប្រកាន់ និងឃុំខ្លួន
10/24/2026 04:10 PM
ពិព័រណ៍កាហ្វេ២៦ រៀបចំឡើងដើម្បីលើកកម្ពស់ពាណិជ្ជកម្ម និងកៀរគរទុនវិនិយោគថ្មីៗក្នុងវិស័យកសិ-ស្បៀងអាហារ
10/24/2026 04:10 PM
សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល នាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង
10/24/2026 03:10 PM
អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ
10/24/2026 03:10 PM
ទីភ្នាក់ងារUN៖ ថាមពលនុយក្លេអ៊ែរអាចកើនឡើងជាងបីដង នៅត្រឹមឆ្នាំ ២០៦០
10/24/2026 03:10 PM
UN៖ កម្ពុជាជាប្រទេសគំរូឆ្នើមនៃស្មារតីពហុភាគីនិយម និងការកសាងសន្ដិភាពពិភពលោក
10/24/2026 01:10 PM