សមត្ថកិច្ចចម្រុះបង្ក្រាបករណីបង្ខាំងមនុស្ស និងឆែកឆេរទីតាំងសង្ស័យ Online Scam សង្គ្រោះជនរងគ្រោះម្នាក់ និងឃាត់ខ្លួនជនសង្ស័យជាជនជាតិបង់ក្លាដេសដូចគ្នាចំនួន២នាក់នៅខណ្ឌសែនសុខ
ជន​ជាតិចិន ៣២៣នាក់ទៀត ត្រូវបានបណ្ដេញចេញ​ពី​កម្ពុជា ពាក់​ព័ន្ធ​ករណី​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ (Online Scams)
តុលាការចេញដីការឃុំខ្លួនជនជាតិចិន២នាក់ ជាមេខ្លោងពាក់ព័ន្ធ​ករណី​ឆបោក​ជា​ក្រុម​ដោយ​មាន​ការ​ចាត់​តាំង (Online Scam) ដាក់ពន្ធនាគារ
​ បង្ក្រាបករណី Online Scam ក្នុងបុរីប៉េងហួតច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យជាបរទេសជាង ៨០នាក់

សន្តិសុខ និង សង្គម

មន្រ្តីយោធាដែលបាញ់បោះស៊េរីត្រូវបានកម្លាំងកងរាជអាវុធហត្ថបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី

2024/05/04 04:48:43 pm        89
ភ្នំពេញ៖ មន្ត្រីយោធាដែលបានបាញ់បោះសេរីចំនួន០៥គ្រាប់នៅមូលដ្ឋានខណ្ឌ៧រមករាត្រូវបានកម្លាំងកងរាជអាវុធរាជធានីភ្នំពេញឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីនារសៀលថ្ងៃទី០៤ ខែឧសភាឆ្នាំ ២០២៤ នេះ។មន្រ្តីយោធាដែលបានបាញ់បោះនោះមានឈ្មោះ ផាត ផានណូ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធា ឋានន្តរស័ក្តិ វរសេនីយ៍ត្រី បម្រើការងារនៅនាយកដ្ឋានបញ្ជូនសារក្រសួងការពារជាតិ ស្នាក់នៅផ្ទះលេខ ៣៦៧ DE0 ស្ថិតនៅតាមបណ្ដោយផ្លូវលេខ ២៣៨ ភូមិ០១ សង្កាត់បឹងព្រលឹត។ពាក់ព័ន្ធការបាញ់បោះស៊េរីនេះផងដែរ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ទៀ សីហា សម្រេចលុបឈ្មោះយោធាដែលបានបាញ់បោះស៊េរី នៅខណ្ឌ៧មករា ចេញពីក្របខណ្ឌមន្ត្រីយោធា យោងតាមប្រកាស ចុះថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤។ គួរំលឹកផងដែរ កាលពីវេលាម៉ោង០៣ និង៤០នាទីនាទីទៀបភ្លឺ ឈានចូលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ បុរសជាយោធាម្នាក់បានបាញ់គំរាមប្រជាពលរដ្ឋអ្នកជិតខាងជាមួយគ្នាចំនួន០៥គ្រាប់ តែសំណាងល្អមិនបណ្ដាលឲ្យមានអ្នករងរបួស ក្រោយមកត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌ៧មករា ឃាត់ខ្លួន និងដកហូតអាវុធខ្លី០១ដើម ម៉ាកCZ P.07៕អត្ថបទ៖ កុម្ភៈ

រដ្ឋមន្ត្រីក្រសួងការពារជាតិ សម្រេចលុបឈ្មោះយោធាដែលបានបាញ់បោះស៊េរី នៅខណ្ឌ៧មករា ចេញពីក្របខណ្ឌ

2024/05/04 09:32:02 am        183
ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ទៀ សីហា សម្រេចលុបឈ្មោះយោធាដែលបានបាញ់បោះស៊េរី នៅខណ្ឌ៧មករា ចេញពីក្របខណ្ឌមន្ត្រីយោធា យោងតាមប្រកាស ចុះថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤។ មន្រ្តីយោធាដែលបានបាញ់គំរាមនោះមានឈ្មោះ ផាត ផានណូ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធា ឋានន្តរស័ក្តិ វរសេនីយ៍ត្រី បម្រើការងារនៅនាយកដ្ឋានបញ្ជូនសារក្រសួងការពារជាតិ ស្នាក់នៅផ្ទះលេខ ៣៦៧ DE0 ស្ថិតនៅតាមបណ្ដោយផ្លូវលេខ ២៣៨ ភូមិ០១ សង្កាត់បឹងព្រលឹត។គួរំលឹកផងដែរ កាលពីវេលាម៉ោង០៣ និង៤០នាទីនាទីទៀបភ្លឺ ឈានចូលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ បុរសជាយោធាម្នាក់បានបាញ់គំរាមប្រជាពលរដ្ឋអ្នកជិតខាងជាមួយគ្នាចំនួន០៥គ្រាប់ តែសំណាងល្អមិនបណ្ដាលឲ្យមានអ្នករងរបួស ក្រោយមកត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌ៧មករា ឃាត់ខ្លួន និងដកហូតអាវុធខ្លី០១ដើម ម៉ាកCZ P.07៕អត្ថបទ៖ កុម្ភៈ

ហ្វីលីពីន បង្កើតកន្លែងងូតទឹកចល័តនៅក្នុងទីក្រុងម៉ានីល ដើម្បីទប់ទល់កម្ដៅដ៏ក្ដៅ

2024/05/03 02:29:11 pm        215
រដ្ឋាភិបាលក្នុងតំបន់ នៅរដ្ឋធានៅម៉ានីលកាលពីថ្ងៃទី២ខែឧសភា សប្ដាហ៍នេះ បានដាក់ពង្រាយកន្លែងងូតទឹកចល័ត ដើម្បីជួយសហគមន៍នេះទប់ទល់នឹងរលកកម្ដៅដ៏ខ្លាំង។ យោងតាមរដ្ឋាភិបាលក្នុងស្រុកនៃទីក្រុងវ៉ាឡិនហ្ស៊ូអេឡា (Valenzuela City) កន្លែងងូតទឹកចល័ត២នឹងដែលត្រូវដាក់ពង្រាយ អាចឲ្យប្រជាពលរដ្ឋប្រើប្រាស់ដោយពុំគិតប្រាក់ និងក្នុងបំណងជួយប្រជាពលរដ្ឋកំពុងរស់នៅក្នុងតំបន់នោះ ទប់ទល់នឹងកម្ដៅដ៏ក្ដៅ និងកំពុងប្រឈមការដាច់ចរន្តអគ្គិសនី និងកង្វះទឹកស្អាត។ទីភ្នាក់ងារអាកាសធាតុរបស់ប្រទេសនេះបាននិយាយថា សន្ទស្សន៍កម្ដៅក្ដៅខ្លាំង ជាកម្រិតសីតុណ្ហភាពជាក់ស្តែងមួយដែលរាងកាយមនុស្សមានអារម្មណ៍ថា ក្ដៅខ្លាំង រួមបញ្ចូលសំណើមក្ដៅ ត្រូវបានគេរំពឹងថានឹងនៅរក្សាកំណត់ត្រា ៤៥ អង្សាសេពេញមួយសប្តាហ៍។ហ្វីលីពីន ក៏ដូចជាបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ បាននិងកំពុងប្រឈមកម្ដៅខ្លាំង ដោយផ្អាកថ្នាក់រៀន និងព្រមានប្រជាជនឱ្យជ្រកក្នុងម្លប់ និងជៀសវាងការប៉ះពាល់កម្ដៅថ្ងៃយូរដែលអាចឲ្យមានជំងឺសុរិយរោគ ឬ ជំងឺកើតចេញពីកម្ដៅក្ដៅខ្លាំងពេក៕

កេនយ៉ា ប្រឈមការខាតបង់ធ្ងន់ធ្ងរ ខណៈភ្លៀងធ្លាក់បង្កទឹកជំនន់និងអ្នកស្លាប់ឡើងដល់១៨៨នាក់

2024/05/03 02:26:25 pm        117
ប្រទេសកេនយ៉ា កំពុងប្រឈមមុខទៅនឹងការខាតបង់ធ្ងន់ធ្ងរ ខណៈភ្លៀងធ្លាក់ខ្លាំងឈានដល់កម្រិត២០០ មីលីម៉ែត្រ បន្តជន់លិចប្រទេសនេះ នាំឱ្យមានទឹកជំនន់រាលដាល ដែលបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់១៨៨នាក់ស្លាប់ និងរាប់ម៉ឺននាក់ផ្សេងទៀតជម្លៀសខ្លួនចេញពីលំនៅឋាន។ផលប៉ះពាល់នៃភ្លៀងធ្លាក់ បានរាលដាលពាសពេញផ្នែកផ្សេងៗ ដែលធ្វើឲ្យប៉ះពាល់ដល់មនុស្សគ្រប់គ្នា ចាប់ពីអាជីវករខ្នាតតូច រហូតដល់អាជីវកម្មធំៗ។ រដ្ឋធានី ណៃរ៉ូប៊ី របស់ប្រទេសកេនយ៉ា បានទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ដោយអាជីវកម្មដែលធ្លាប់រីកចម្រើន បច្ចុប្បន្ននេះបានបន្សល់ទុកនូវការបំផ្លាញដោយសារតែទឹកជំនន់។ អាជ្ញាធរនិយតកម្មថាមពល និងប្រេង (EPRA) បានណែនាំដល់ស្ថានីយ៍ប្រេងឥន្ធនៈ ដែលរងផលប៉ះពាល់ដោយផ្ទាល់ ឱ្យនៅបិទរហូតដល់ពួកគេអាចធានាបាននូវសុវត្ថិភាព និងគុណភាពនៃផលិតផលរបស់ពួកគេ។អាជ្ញាធរនិយតកម្មថាមពល និងប្រេង (EPRA) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ស្ថានីយ៍ប្រេងឥន្ធនៈណាមួយ ដែលត្រូវបានជន់លិច នឹងនៅតែបិទដើម្បីមានការត្រួតពិនិត្យ។ ប្រតិបត្តិករនឹងវាយតម្លៃស្ថានភាព សម្អាត និងធានាបានពីគុណភាពនៃផលិតផលរបស់ពួកគេ មុនពេលបើកដំណើរការឡើងវិញ។ ទឹកជំនន់ក៏បានធ្វើឲ្យប៉ះពាល់ដល់ប្រតិបត្តិការឧស្សាហកម្ម ដូចជារោងចក្រ ក្រដាស Karatasi ក្នុងតំបន់ឧស្សាហកម្មណៃរ៉ូប៊ី(Nairobi) ដែលត្រូវបានជន់លិច បង្ខំឱ្យកម្មករជាប់គាំងជាច្រើនម៉ោង ហើយរោងចក្រត្រូវបានបិទ ដោយគ្មានកំណត់។នៅក្នុងវិស័យដឹកជញ្ជូន រថយន្តក្រុងដឹកអ្នកដំណើរដែលគេស្គាល់ថា Matatus កំពុងប្រឈមទៅនឹងការខាតបង់ ដោយសារផ្លូវមិនអាចឆ្លងកាត់បាន ។ខណៈទឹកជំនន់នៅតែបន្តប៉ះពាល់ដល់លំនៅឋានក្នុងតំបន់ប្រជាជនរស់នៅ ក្រុមគ្រួសារជាច្រើន កំពុងជួបការលំបាកដោយការបាត់បង់របស់របរប្រើប្រាស់ក្នុងផ្ទះ និងចាំបាច់ត្រូវស្វែងរកកន្លែងស្នាក់នៅថ្មី។

ប្រជាជនស្លូវ៉ាគីរាប់ពាន់នាក់តវ៉ាចំពោះផែនការរបស់រដ្ឋាភិបាល សម្រាប់ប្រព័ន្ធផ្សព្វផ្សាយសាធារណៈ

2024/05/03 02:15:54 pm        83
មនុស្សរាប់ពាន់នាក់ បាននាំគ្នាតវ៉ានៅទីលាន ក្នុងរដ្ឋធានីប្រាទីស្លាវ៉ា កាលពីថ្ងៃព្រហស្បតិ៍ (ទី២ ខែឧសភា) ប្រឆាំងនឹងសំណើច្បាប់រុះរើឡើងវិញរបស់រដ្ឋាភិបាលស្លូវ៉ាគី ចំពោះទូរទស្សន៍សាធារណៈ RTVS ដែលខ្លួនបានចោទប្រកាន់ថា មានភាពលម្អៀង។ច្បាប់នេះគឺជាជំហានចុងក្រោយបង្អស់ ពោលគឺជាអ្វីដែលអ្នករិះគន់និយាយថា ជាកិច្ចខិតខំប្រឹងប្រែង ដែលធ្វើឡើងដោយរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីលោក Robert Fico ដើម្បីរឹតបន្តឹងការគ្រប់គ្រងលើសហភាពអឺរ៉ុប និងប្រទេសសមាជិកអង្គការណាតូ។ មេដឹកនាំគណបក្សប្រឆាំងលោក Michal Simecka បាននិយាយថា ច្បាប់នេះគឺជាការប៉ុនប៉ងរបស់រដ្ឋាភិបាល ដើម្បី «គ្រប់គ្រងទូរទស្សន៍សាធារណៈ និងប្រែក្លាយប្រព័ន្ធផ្សព្វផ្សាយនោះទៅជាអ្នកធ្វើការឲ្យខ្លួន»។អ្នកចូលរួមតវ៉ាម្នាក់ឈ្នោះ Vladimir Zatopek វ័យ ២៦ឆ្នាំបាននិយាយថា វាមិនត្រឹមតែសំណើច្បាប់ផ្លាស់ប្ដូរ ចំពោះទូរទស្សន៍ RTVS ដែលបាននាំឲ្យរូបគេចេញមកតវ៉ានោះទេ ប៉ុន្តែមានសកម្មភាពផ្សេងៗទៀត ចាប់តាំងពីលោក Fico បានត្រឡប់មកកាន់អំណាចវិញ កាលពីឆ្នាំមុន។ អ្នកតវ៉ារូបនេះបានប្រាប់ថា៖ «ពួកគេធ្វើអ្វីដែលពួកគេចង់។ គ្មានអ្វីរារាំងពួកគេបានឡើយ»។ក្រោមច្បាប់ថ្មីដែលរំពឹងថា នឹងត្រូវបានអនុម័តដោយសភាក្នុងខែមិថុនានោះ នាយករបស់ប្រព័ន្ធផ្សព្វផ្សាយ RTVS នឹងត្រូវបញ្ចប់តួនាទីនៅប៉ុន្មានឆ្នាំមុនផុតអាណត្តិរបស់ខ្លួន ហើយក្រុមប្រឹក្សាដែលមានសមាជិក ៩នាក់ នឹងទទួលខុសត្រូវក្នុងការបំពេញមុខតំណែងនាយកនេះ៕

អាជ្ញាធរម៉ិកស៊ិក ស្វែងរកអ្នកទេសចរអូស្ត្រាលី និងអាមេរិកដែលបាត់ខ្លួន

2024/05/03 02:09:23 pm        106
អាជ្ញាធរម៉ិកស៊ិក កាលពីថ្ងៃព្រហស្បតិ៍ (ទី២ ខែមេសា) បាននិយាយថា ពួកគេកំពុងស្វែងរកទាំងនៅសមុទ្រ និងនៅលើគោក ចំពោះជនជាតិអូស្ត្រាលី ២នាក់ និងជនជាតិអាមេរិកម្នាក់ ដែលត្រូវបានរាយការណ៍ថា បានបាត់ខ្លួននៅ Baja California ដែលជារដ្ឋមួយក្នុងចំណោមរដ្ឋមានអំពើហិង្សាខ្លាំងក្លាបំផុតរបស់ប្រទេស។បើយោងតាមការិយាល័យរដ្ឋអាជ្ញារបស់រដ្ឋ Baja California បានឲ្យដឹងថា ជនជាតិអូស្ត្រាលី ២នាក់បងប្អូន ឈ្មោះ Callum និង Jake Robinson និងជនជាតិអាមេរិកឈ្មោះ Jack Carter Rhoad ត្រូវបានគេរាយការណ៍ថា បានបាត់ខ្លួន កាលពីថ្ងៃទី២៩ ខែមេសា ដោយអ្នកទេសចរណ៍ទាំង ៣នាក់នោះត្រូវបានគេឃើញលើកចុងក្រោយនៅថ្ងៃទី២៧ ខែមេសា។ អ្នកទាំង៣ កំពុងធ្វើដំណើរកម្សាន្តវិស្សមកាល ក្នុងក្រុង Ensenada ដោយប្រហែលមួយម៉ោងកន្លះ នៅភាគខាងត្បូងនៃព្រំដែនអាមេរិក-ម៉ិកស៊ិក។លោក Jorge Argoud អនុប្រធានប្រតិបត្តិការសន្តិសុខនៅទីករុង Ensenada បានប្រាប់សារព័ត៌មាន Reuters ថា៖ «ចាប់តាំងពីការបាត់ខ្លួនត្រូវបានគេរាយការណ៍ ប្រតិបត្តិការស្វែងរកបាន និងកំពុងបន្តធ្វើ ហើយរហូតមកដល់ពេលនេះ ទូរសព្ទដៃដែលទំនងជារបស់អ្នកណាម្នាក់ ក្នុងចំណោមអ្នកបាត់ខ្លួននោះ ហើយរថយន្ត ១គ្រឿង ត្រូវបានរកឃើញ»។រដ្ឋអាជ្ញារបស់រដ្ឋលោកស្រី Socorro Ibarra បាននិយាយថា មនុស្ស ៣នាក់ កំពុងត្រូវបានស៊ើបអង្កេតទាក់ទងនឹងករណីនេះ ទោះបីជាគេនៅតែមិនច្បាស់ថា តើពួកគេមានជាប់ពាក់ព័ន្ធក្នុងការបាត់ខ្លួនរបស់អ្នកទេសចរទាំង ៣រូបនោះ ឬអត់ក៏ដោយ៕

ចំនួនអ្នកស្លាប់ដោយសារភ្លៀងខ្លាំង នៅភាគខាងត្បូងប្រេស៊ីល កើនឡើងដល់ ១៣នាក់

2024/05/03 02:06:03 pm        74
អាជ្ញាធរក្នុងតំបន់ កាលពីថ្ងៃព្រហស្បតិ៍ (ទី២ ខែឧសភា) បានប្រាប់ឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារភ្លៀងធ្លាក់ខ្លាំង នៅក្នុងរដ្ឋ Rio Grande do Sul ភាគខាងត្បូងប្រទេសប្រេស៊ីល បានកើនឡើងដល់ ១៣នាក់ហើយ ខណៈដែលរដ្ឋាភិបាលរដ្ឋបានប្រកាសពីស្ថានភាពមហន្តរាយជាសាធារណៈ ដើម្បីដោះស្រាយស្ថានការណ៍ធ្ងន់ធ្ងរ។គួររំលឹកដែរថា បើយោងតាមស្ថាប័នការពារជនស៊ីវិលរបស់រដ្ឋ Rio Grande do Sul បានឲ្យដឹងថា ខ្យល់ព្យុះដែលបានបណ្តាលឲ្យមានការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរបំផុត នៅក្នុងរដ្ឋនេះ នាប៉ុន្មានឆ្នាំថ្មីៗនេះ ក៏បានធ្វើឲ្យមនុស្ស ២១នាក់ បាត់ខ្លួន និង ៥.២៥៧នាក់ ត្រូវបានផ្លាស់ទីលំនៅ នៅក្នុងទីក្រុងចំនួន ១៣៤។ប្រធានាធិបតីលោក Luiz Inacio Lula da Silva គ្រោងនឹងធ្វើដំណើរពិនិត្យមើលតាមយន្តហោះពីលើតំបន់ដែលរងផលប៉ះពាល់ ហើយជួបជាមួយអភិបាលរដ្ឋ លោក Eduardo Leite នៅទីក្រុង Santa Maria ជាកន្លែងដែលមានអ្នកស្លាប់ ៣នាក់ ដោយជាចំនួនច្រើនជាងគេបំផុត រហូតមកដល់ពេលនេះ សម្រាប់ការមានអ្នកបាត់បង់ជីវិរតនៅកន្លែងតែមួយ។ លោក Leite បានប្រកាសពីស្ថានភាពគ្រោះមហន្តរាយសាធារណៈ ដោយលើកឡើងពីហានិភ័យដែលរដ្ឋប្រឈមជាមួយ ដោយសារតែព្រឹត្តិការណ៍អាកាសធាតុ។គួរបញ្ជាក់ថា ទឹកជំនន់នៅរដ្ឋ Rio Grande do Sul គ្រាន់តែជាគ្រោះមហន្តរាយធម្មជាតិថ្មីៗចុងក្រោយបង្អស់ នៅប្រទេសប្រេស៊ីលប៉ុណ្ណោះ។ រដ្ឋនេះត្រូវបានវាយប្រហារដោយព្យុះស៊ីក្លូនត្រូពិច កាលពីខែកញ្ញាឆ្នាំមុន ដែលនៅពេលនោះមនុស្សជាង ៣០នាក់ បានស្លាប់៕

ទាហានរុស្ស៊ីជាង ១០០នាក់ បានស្លាប់ នៅក្នុងការវាយប្រហារដោយមីស៊ីល Atacms របស់អ៊ុយក្រែន

2024/05/03 01:59:04 pm        235
ទាហានរុស្ស៊ីជាង ១០០នាក់ ត្រូវបានគេរាយការណ៍ថា បានស្លាប់ នៅពេលដែលការវាយប្រហារដោយ មីស៊ីល Atacms ត្រូវបានកំណត់គោលដៅនៅលើមូលដ្ឋានហ្វឹកហ្វឺនមួយ នៅប្រទេសអ៊ុយក្រែនភាគខាងកើត ដែលជាការខាតបង់ដ៏ច្រើននៃអាយុជីវិតរបស់ជនជាតិរុស្ស៊ី ក្នុងរយៈពេលប៉ុន្មានខែមកនេះ។រូបភាពវីដេអូថតដោយយានដ្រូនដែលត្រូវបានចែកចាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ហាក់ដូចជាបង្ហាញយ៉ាងហោចណាស់នូវមីស៊ីលបាលិស្ទិករយៈចម្ងាយខ្លីចំនួន ៤គ្រាប់ដែលបំពាក់ដោយក្បាលគ្រាប់ចង្កោម វាយលុកការប្រមូលផ្តុំកងទ័ពរុស្ស៊ី ក្នុងរយៈពេលត្រឹមតែ ៩៥ វិនាទីប៉ុណ្ណោះ។អ៊ុយក្រែន បានអង្វរអាមេរិកអស់រយៈពេលជាច្រើនខែ ដើម្បីផ្គត់ផ្គង់មីស៊ីល Atacms រយៈចម្ងាយឆ្ងាយដែលមានភាពជាក់លាក់កម្រិតខ្ពស់ មុនពេលពួកវា ត្រូវបានដឹកជញ្ជូនដោយសម្ងាត់ ទៅកាន់ទីក្រុងគីវ កាលពីខែមុន។ក្រុមអ្នកវិភាគលោកខាងលិច បាននិយាយថា ការវាយប្រហារនោះ បានកើតឡើងលើមជ្ឈមណ្ឌលហ្វឹកហ្វឺនរុស្ស៊ីមួយ នៅចន្លោះទីក្រុងគូបាន ( Kuban) និងម៉ូនីអាគីវកា ( Mozhnyakivka) ចម្ងាយប្រហែល ៥០ម៉ាយ ពីក្រោយជួរមុខ ក្នុងទីក្រុងលូហានស្ក៍(Luhansk)នៃតំបន់ដូនបាស( Donbas)។ វិទ្យាស្ថានស្រាវជ្រាវសង្គ្រាមដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានសរសេរនៅក្នុងរបាយការណ៍មួយកាលពីថ្ងៃពុធថា ការវាយប្រហារនេះ ត្រូវបានគេរាយការណ៍ថា បានសម្លាប់ទាហានរុស្ស៊ីចំនួន ១១៦នាក់។

យោធាអាមេរិក បានទទួលស្គាល់ថា ការវាយប្រហារតាមអាកាស បានសម្លាប់ជនស៊ីវិលនៅស៊ីរី កាលពីឆ្នាំមុន

2024/05/03 12:13:17 pm        102
ទីបំផុត យោធាអាមេរិកបានទទួលស្គាល់ថា ខ្លួនបានសម្លាប់ជនស៊ីវិលដោយការយល់ច្រឡំ នៅក្នុងការវាយប្រហារតាមអាកាសមួយ ក្នុងប្រទេសស៊ីរី កាលពីជិតមួយឆ្នាំមុន បន្ទាប់ពីបានកំណត់ថា គាត់ជាមេដឹកនាំជាន់ខ្ពស់អាល់កៃដា នេះបើយោងតាមការរកឃើញនៃការស៊ើបអង្កេតដែលបញ្ជាដោយទីបញ្ជាការកណ្តាលអាមេរិក (CENTCOM) កាលពីរដូវក្តៅឆ្នាំមុន។ការស៊ើបអង្កេតនេះ ត្រូវបានបញ្ចប់ នៅក្នុងខែវិច្ឆិកា ប៉ុន្តែ ទីបញ្ជាការកណ្តាលអាមេរិកនេះ មិនបានបង្ហាញជាសាធារណៈនូវការរកឃើញរបស់ខ្លួន រហូតដល់ថ្ងៃព្រហស្បតិ៍។ការស៊ើបអង្កេត «បានសន្និដ្ឋានថា ការវាយប្រហារនេះ ត្រូវបានធ្វើឡើងដោយអនុលោមតាមច្បាប់នៃជម្លោះប្រដាប់អាវុធ ក៏ដូចជាក្រសួងការពារជាតិ និងគោលនយោបាយរបស់ CENTCOM ប៉ុន្តែ «បានបង្ហាញពីបញ្ហាជាច្រើនដែលអាចត្រូវបានកែលម្អ» នេះបើយោងតាមសេចក្តីសង្ខេបនៃការរកឃើញដែលទទួលបានដោយសារព័ត៌មាន CNN។សេចក្តីសង្ខេបនេះ បានបដិសេធមិនរៀបរាប់លម្អិតអំពី«បញ្ហានានា»ទេ ដោយនិយាយថា អង្គហេតុជាច្រើននៃការស៊ើបអង្កេត នៅតែត្រូវបានរក្សាជាការសម្ងាត់។ សេចក្តីសង្ខេប បាននិយាយថា៖«យើងប្តេជ្ញារៀនសូត្រពីឧប្បត្តិហេតុនេះ និងកែលម្អដំណើរការកំណត់គោលដៅរបស់យើង ដើម្បីកាត់បន្ថយគ្រោះថ្នាក់ដែលអាចកើតមានដល់ជនស៊ីវិល»។សំណួរអំពីអ្នកណាពិតប្រាកដ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាស កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ ២០២៣ ត្រូវបានលើកឡើងស្ទើរតែភ្លាមៗ ដោយក្រុមគ្រួសាររបស់បុរសនោះ បានអះអាងថា គាត់មិនមែនជាមេដឹកនាំអាល់កៃដាទេ ប៉ុន្តែជាកសិករ និងឪពុករបស់កូនចំនួននាក់ ដែលមានឈ្មោះថា Loutfi Hassan Mesto ។ ទោះយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិក មិនបានបើកការស៊ើបអង្កេតជាផ្លូវការនៃការវាយប្រហារនោះទេ រហូតដល់ជិត ៨សប្តាហ៍ក្រោយបន្ទាប់ពីការវាយប្រហារដែលបានសម្លាប់លោក Loutfi Hassan Mesto។

ប្រជាពលរដ្ឋទូទាំងប្រទេសឥណ្ឌាជួបប្រទះអាកាសធាតុក្ដៅខ្លាំង ខណៈរលកកម្តៅបំបែកកំណត់ត្រា

2024/05/03 12:02:51 pm        132
ប្រជាពលរដ្ឋនៅទូទាំងប្រទេសឥណ្ឌាកំពុងប្រឈម សីតុណ្ហភាពក្ដៅខ្លាំងកាលពីថ្ងៃពុធ ថ្ងៃទី ១ឧសភា ខណៈរលកកម្ដៅបំបែកកំណត់ត្រា បានគ្របណ្ដប់ផ្នែកជាច្រើននៃប្រទេសនេះ ស្របពេលមានការបោះឆ្នោតសកល។ ប្រទេសឥណ្ឌាភាគខាងកើតបានជួបប្រទះខែក្តៅបំផុតក្នុងកំណត់ត្រា គឺ ខែមេសា ខណៈរដ្ឋ West Bengal បានកត់ត្រាចំនួនថ្ងៃមានរលកកម្ដៅខ្ពស់ច្រើនបំផុតសម្រាប់ខែនេះ ក្នុងរយៈពេល ១៥ ឆ្នាំចុងក្រោយនេះ បន្ទាប់មកគឺរដ្ឋជិតខាង Odisha ដែលបានជួបស្ថានភាពក្ដៅបំផុតក្នុងរយៈពេល៩ឆ្នាំ។ អ្នកស្រុកម្នាក់ ដែលកំពុងអង្គកុយនៅខាងក្រៅផ្ទះរបស់គាត់ នៅក្នុងតំបន់សំណង់មិនរៀបរយ កូលកាតា (Kolkata) បាននិយាយថា ទោះបីយើងប្រឹងប្រែងរក្សាភាពត្រជាក់ដោយចាក់ទឹកលើខ្លួនផង នៅលើដី ផង ក៏ដោយ ក៏ នៅតែក្ដៅ ដដែល។ ការិយាល័យអាកាសធាតុបាននិយាយថា ភ្លៀងធ្លាក់នៅក្នុងខែឧសភា ទំនងជាមានលក្ខណៈធម្មតា ហើយរំពឹងថានឹងមានភ្លៀងធ្លាក់កាន់តែច្រើនក្នុងពាក់កណ្តាលទីពីរនៃរដូវមូសុងក្នុងខែសីហា និងខែកញ្ញា ខាងមុខ បើធៀបទៅនឹងខែមិថុនា និងខែកក្កដា ដោយសារគំរូអាកាសធាតុ ឡានីញ៉ា (La Nina ) ដែលជាធម្មតា នាំមកនូវកម្រិតទឹកភ្លៀងខ្ពស់ដល់ប្រទេសឥណ្ឌា៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អនុប្រធានទី១ គ.ជ.គ.ម បន្តចុះសម្របសម្រួលរៀបចំឱ្យប្រជាពលរដ្ឋភៀសសឹកចូលទៅស្នាក់នៅមណ្ឌលសុវត្ថិភាពថ្មី
03/01/2026 07:03 PM
រដ្ឋមន្រ្តីក្រសួងបរិស្ថានបានណែនាំឱ្យមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបន្តសហការជាមួយអ្នកពាក់ព័ន្ធនិងដៃគូពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ ការកាពារភ្លើងឆេះព្រៃ ការពង្រឹងការអនុវត្តច្បាប់ និងការលើកកម្ពស់ជីវភាព របស់ប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន
03/01/2026 04:03 PM
ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី នៅវត្តព្រៃជុំ ខេត្តកំពង់ស្ពឺ
03/01/2026 04:03 PM
ចាប់ពីថ្ងៃទី២៥ដល់២៨ ខែកុម្ភៈកម្ពុជាបណ្ដេញចេញជនបរទេសចំនួន ១,៥០១នាក់ចេញ​ពាក់ព័ន្ធករណី Online Scams និងលួចឆ្លងដែន ស្នាក់ធ្វើ​ការងារ​ខុស​ច្បាប់
03/01/2026 03:03 PM
តើអ្នកណាអាចឡើងដឹកនាំអ៊ីរ៉ង់ បន្ទាប់ពីការស្លាប់របស់មេដឹកនាំកំពូល Ayatollah Ali Khamenei?
03/01/2026 03:03 PM
អាមេរិក ប្រើសព្វាវុធទំនើបៗ រួមទាំងដ្រូនអត្តឃាត និងមីស៊ីល Tomahawk ក្នុងការវាយប្រហារលើអ៊ីរ៉ង់
03/01/2026 03:03 PM
ទូរទស្សន៍រដ្ឋ ៖ប្រធានាធិបតីអ៊ីរ៉ង់ និងមន្ត្រី ២ រូប នឹងដឹកនាំការផ្ទេរអំណាចបន្ទាប់ពីការស្លាប់របស់លោក Khamenei
03/01/2026 03:03 PM
សមត្ថកិច្ចចម្រុះបង្ក្រាបករណីបង្ខាំងមនុស្ស និងឆែកឆេរទីតាំងសង្ស័យ Online Scam សង្គ្រោះជនរងគ្រោះម្នាក់ និងឃាត់ខ្លួនជនសង្ស័យជាជនជាតិបង់ក្លាដេសដូចគ្នាចំនួន២នាក់នៅខណ្ឌសែនសុខ
03/01/2026 02:03 PM
ទូតកម្ពុជាប្រចាំប្រទេសកូរ៉េ នាំយកមូលនិធិមនុស្សធម៌​ របស់សហគមន៍ខ្មែរនៅកូរ៉េ ចែកជូនជនភៀសសឹក និងគ្រួសារវីរកងទ័ព
03/01/2026 02:03 PM
ហេតុអ្វីបានជាសហរដ្ឋអាមេរិក វាយប្រហារអ៊ីរ៉ង់?
03/01/2026 02:03 PM