សាធារណជនគាំទ្រគំនិតផ្ដួចផ្ដើមរបស់សម្តេចធិបតីឱ្យបញ្ជូនក្រុមក្មេងទំនើងទៅជួយការងារសមរភូមិមុខ
បង្រ្កាបអគារប្រព្រឹត្តបទល្មើស Online Scams នៅទីតាំង ១កន្លែង ក្នុងក្រុងប៉ោយប៉ែត ឃាត់ខ្លួនមនុស្សប្រមាណ ៣០០នាក់
កម្លាំងគណៈបញ្ជាការឯកភាពរាជធានី បន្តប្រតិបត្តិការឆ្មក់ចុះបង្ក្រាប Online Scams នៅខណ្ឌ៧មករា ឃាត់ជនបរទេស៤០នាក់
ជន​ជាតិចិន ៣២៩នាក់ ពាក់​ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញ​ពី​ព្រះរាជាណាចក្រកម្ពុជា

សន្តិសុខ និង សង្គម

ភាពចលាចលថ្មី និងការចាប់ខ្លួនក្នុងសាកលវិទ្យាល័យ UCLA នៅអាមេរិក ជុំវិញការតវ៉ាគាំទ្រប៉ាឡេស្ទីន

2024/05/03 08:09:50 am        311
នគរបាលបានបណ្តេញក្រុមបាតុករគាំទ្រប៉ាឡេស្ទីនជាច្រើននាក់ ដែលប្រកាន់ជំហររឹងរូសមិនព្រមបញ្ឃប់ការតវ៉ានៅមហាវិទ្យាល័យនៅសហរដ្ឋអាមេរិក ជាច្រើនកាលពីថ្ងៃព្រហស្បតិ៍ (០២ ឧសភា) រួមទាំងការរុះរើជំរំតង់នៅសាកលវិទ្យាល័យកាលីហ្វ័រនីញ៉ា ក្នុងទីក្រុងឡូសអេនជឺលេស (UCLA) ក្នុងឈុតឆាកដ៏ក្ដៅគគុក ដែលបញ្ជាក់ពីភាពចលាចលកាន់តែខ្លាំងដែលបានផ្ទុះឡើងនៅបណ្ដាសាកលវិទ្យាល័យអាមេរិកក្នុងសប្តាហ៍នេះ។នៅព្រឹកព្រលឹមស្រាងៗ នគរបាលបានសម្រុកចូលជំរំតង់ដែលបង្កើតឡើងដើម្បីជាផ្នែកមួយនៃបាតុកម្មនៅសាកលវិទ្យាល័យ UCLA ដោយបំផ្ទុះគ្រាប់បែកផ្សែង និងប្រើឧបករណ៍កុបកម្មដើម្បីរុញច្រានក្រុមបាតុករដែលរឹងទទឹងមិនព្រមទៅណា។ មនុស្សរាប់រយនាក់ត្រូវបានចាប់ខ្លួននៅសាកលវិទ្យាល័យ UCLA នេះនិងសាលាផ្សេងៗទៀតទូទាំងសហរដ្ឋអាមេរិក។ក្រុមនិស្សិតបានប្រមូលផ្តុំគ្នា ឬដំឡើងជំរំតង់នៅសាកលវិទ្យាល័យរាប់សិបកន្លែងក្នុងសហរដ្ឋអាមេរិក នៅប៉ុន្មានថ្ងៃថ្មីៗនេះ ដើម្បីតវ៉ាប្រឆាំងនឹងសង្គ្រាមរបស់អ៊ីស្រាអែល នៅលើតំបន់ហ្កាហ្សា។ សាកលវិទ្យាល័យជាច្រើនរួមទាំងសាកលវិទ្យាល័យ កូឡុំប៊ី (Columbia) ក្នុងទីក្រុងញូវយ៉ក បានអំពាវនាវឱ្យនគរបាលបញ្ឈប់ការតវ៉ាដ៏តានតឹងនេះ។ក្រុមបាតុករបានអំពាវនាវដល់លោកប្រធានាធិបតី ចូ បៃដិន (Joe Biden) ដែលបានគាំទ្រសិទ្ធិរបស់អ៊ីស្រាអែលក្នុងការការពារខ្លួន ឱ្យប្រឹងប្រែងបន្ថែមទៀតដើម្បីបញ្ឈប់ការបង្ហូរឈាមនៅតំបន់ហ្កាហ្សា និងទាមទារឱ្យវិទ្យាស្ថានអប់រំទាំងនោះដកខ្លួនចេញពីក្រុមហ៊ុនដែលគាំទ្ររដ្ឋាភិបាលអ៊ីស្រាអែល៕

អង់គ្លេស ឃុំខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់ មុនពេលនិរទេសពួកគេទៅប្រទេសរ៉ា្វន់ដា

2024/05/02 01:15:39 pm        354
រដ្ឋាភិបាលចក្រភពអង់គ្លេស បានប្រកាសថា អាជ្ញាធរ បានចាប់ផ្តើមឃុំខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់ ដើម្បីរៀបចំសម្រាប់ការនិរទេសពួកគេទៅកាន់ប្រទេសរ៉្វាន់ដា។ ចំណាត់ការកាលពីថ្ងៃពុធ បានធ្វើឡើង ខណៈច្បាប់ស្តីពីសុវត្ថិភាពរបស់ប្រទេសរ៉្វាន់ដា ត្រូវបានអនុម័តចូលជាច្បាប់កាលពីខែមុន។ ច្បាប់នេះត្រូវបាន បង្កើតឡើងដើម្បីបញ្ចូនទៅកាន់អ្នកស្វែងរកសិទ្ធិជ្រកកោនជនជាតិអាហ្វ្រិក ជាអ្នកដែលចូលទៅក្នុងចក្រភពអង់គ្លេស ដោយគ្មានការអនុញ្ញាត។រដ្ឋាភិបាល បានចង្អុលបង្ហាញថា វិធានការដើម្បីដោះស្រាយជនអន្តោប្រវេសន៍ ដែលចូលមកចក្រភពអង់គ្លេសដោយខុសច្បាប់ ដើម្បីដាក់ពាក្យស្នើសុំឋានៈជាជនភៀសខ្លួន បានក្លាយជាបន្ទុកហិរញ្ញវត្ថុធ្ងន់ធ្ងរ។ ចំនួនអ្នកដែលត្រូវបានឃុំខ្លួន និងទីតាំងនានា ដែលត្រូវបានឃុំខ្លួននៅពុំទាន់ដឹងច្បាស់នៅឡើយ។ ប៉ុន្តែ រដ្ឋាភិបាល និយាយថា ការឆ្មក់ចូលនៅទូទាំងប្រទេសត្រូវបានធ្វើឡើង។ ក្រុមគាំទ្រ សម្រាប់អ្នកស្វែងរកសិទ្ធិជ្រកកោន បានថ្កោលទោសផែនការនិរទេស ដោយនិយាយថាវាបំពានសិទ្ធិមនុស្ស។ ក្រុមអ្នករិះគន់ បានឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ចំពោះវីដេអូដែលពួកគេនិយាយថា ផែនការនេះ បង្ហាញពីលក្ខណៈអមនុស្សធម៌។ការទប់ស្កាត់ការចូលមកដោយខុសច្បាប់ គឺជាគោលនយោបាយចម្បងមួយរបស់រដ្ឋបាលនាយករដ្ឋមន្ត្រី លោក Rishi Sunak។ រដ្ឋបាល ទំនងជាកំណត់ចំពោះជើងហោះហើរនៃការនិរទេសដំបូងនឹងចាប់ផ្តើមនៅ ខែកក្កដា។ រដ្ឋបាលនេះ បានប្រកាសពីផែនការដើម្បីអនុវត្តការឆ្មក់ចូលចាប់បន្ថែមទៀតក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ និងបញ្ជូនជើងហោះហើរទៅកាន់ប្រទេសរ៉្វាន់ដា ក្នុងរយៈពេល៩ ទៅ១១ សប្តាហ៍បន្ទាប់។

ពលរដ្ឋហ្កាហ្សា ថ្លែងអំណរគុណដល់និស្សិតសាកលវិទ្យាល័យនៅអាមេរិក ខណៈអ៊ីស្រាអែលអំពាវនាវឲ្យបណ្ដេញនិស្សិតដែលចូលរួមតវ៉ា

2024/05/02 01:07:55 pm        473
ខណៈកំពុងប្រមូលផ្តុំនៅទូទាំងភាគខាងជើង និងកណ្តាលតំបន់ហ្កាហ្សា កាលពីថ្ងៃពុធ ពលរដ្ឋហ្កាហ្សា បានសម្តែងការដឹងគុណដល់និស្សិតនៅតាមបរិវេណសាកលវិទ្យាល័យនានាទូទាំងសហរដ្ឋអាមេរិក ដែលបាននិងកំពុងតវ៉ាប្រឆាំងសង្គ្រាមរបស់អ៊ីស្រាអែលនៅក្នុងដែនដីហ្កាហ្សា។ អ៊ីស្រាអែល អះអាងថាការតវ៉ាទាំងនោះ ត្រូវបានរៀបចំឡើងដោយចលនាខាងក្រៅ និងបានអំពាវនាវឲ្យបណ្ដេញនិស្សិតទាំងនោះចេញពីសាលា។ ក្នុងទីក្រុង ឌៀ អាល់ បាឡា (Deir al-Balah) នៅមុខមន្ទីរពេទ្យ អាល់ អាកសាម៉ាធ័រស៍ (Al Aqsa Martyrs) វេជ្ជបណ្ឌិត គិលានុបដ្ឋាក និងបុគ្គលិកពេទ្យ បានកាន់សញ្ញាមានសារដែលរួមមាន រួមគ្នាប្រឆាំងអំពើប្រល័យពូជសាសន៍ បញ្ឈប់ការកាប់សម្លាប់កុមារ និង តតាំងដើម្បីយុត្តិធម៌។ លោកបណ្ឌិតសាដ អាប៊ូ ហ្សាបាន ( Saad Abu Sharban) បានប្រាប់ទូរទស្សន៍ CNN ថាលោក ពិតជារីករាយណាស់ ចំពោះសកម្មភាពរបស់ក្រុមអ្នកតវ៉ានៅក្នុងប្រទេសផ្សេងទៀត ព្រោះទាំងនោះមានន័យថា នៅជុំវិញពិភពលោកមានមនុស្សដឹងពីអ្វីដែលកំពុងកើតឡើងនៅទីនេះនៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប នៅពេលនេះ។ពលរដ្ឋប៉ាឡេស្ទីននៅហ្កាហ្សាបានបង្ហាញការគាំទ្រដល់ក្រុមបាតុករអាមេរិកអស់រយៈពេលជាច្រើនថ្ងៃមកនេះ។ក្នុងជំរំជនភៀសខ្លួនជាច្រើននៅដែនដីឡោមព័ទ្ធប៉ាឡេស្ទីន កាលពីថ្ងៃពុធ គេក៏បានមើលឃើញក្មេងៗ កាន់ស្លាកសញ្ញា និងបដា ផ្សេងៗផងដែរ មានឈ្មោះសាកលវិទ្យាល័យអាមេរិកផ្សេងៗគ្នា ដែលបាតុកម្មគាំទ្រប៉ាឡេស្ទីន និយាយថា អរគុណសម្រាប់សាមគ្គីភាពរបស់អ្នក!។ ចំណែកអ្នកស្រី ណាឌីយ៉ា អាល់ ឌីបស៍ ( Nadia Al-Dibs) ជាម្តាយដែលកូនៗរបស់ខ្លួន កំពុងកាន់បដានៅទីក្រុង ឌៀ អាល់ បាឡា (Deir al-Balah) ក៏បានប្រាប់ទូរទស្សន៍ CNN ផងដែរថា អ្នកស្រីមានអារម្មណ៍ដឹងគុណចំពោះ ក្រុមនិស្សិតដ៏ក្លាហាន នៅតាមសាកលវិទ្យាល័យនានារបស់សហរដ្ឋអាមេរិកសម្រាប់សាមគ្គីភាពរបស់ពួកគេជាមួយដែនដីហ្កាហ្សា និងសម្រាប់ការអំពាវនាវឱ្យមានបទឈប់បាញ៕

លោកស្រី Harris ធ្វើទស្សនកិច្ចនៅរដ្ឋ Florida ខណៈបម្រាមរម្លូតកូន កំណត់ជម្រើសរបស់ស្ត្រី

2024/05/02 01:04:15 pm        333
អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោកស្រី Kamala Harris បានស្តីបន្ទោស បេក្ខជនមកពីគណបក្សសាធារណរដ្ឋ លោក Donald Trump ចំពោះបម្រាមរម្លូតកូនដែលមានរយៈពេល៦សប្តាហ៍ របស់រដ្ឋ Florida ដែលបានចូលជាធរមាន កាលពីថ្ងៃពុធ ទី១ ខែឧសភា ដោយបាននិយាយថា តុលាការកំពូលរបស់លោកបានជ្រើសរើស នៅពេលដែលលោកជាប្រធានាធិបតី បានត្រួសត្រាយផ្លូវសម្រាប់គោលនយោបាយនេះ។ការថ្លែងលើកឡើងនៅទីក្រុង Jacksonville រដ្ឋ Florida គឺជាកិច្ចខិតខំប្រឹងប្រែងចុងក្រោយបំផុតរបស់ លោកស្រី Harris ជាអនុប្រធានាធិបតី និងប្រធានាធិបតី លោក Joe Biden ដើម្បីរក្សាបានការបោះឆ្នោតថ្មី ដែលផ្តោតលើសិទ្ធិរម្លូតកូន ជាបញ្ហាដែលគណបក្សប្រជាធិបតេយ្យ សង្ឃឹមថានឹងធ្វើឱ្យអ្នកបោះឆ្នោតជ្រើសរើសពួកគេ។តុលាការកំពូលរបស់រដ្ឋ Florida នៅក្នុងខែនេះ បានត្រួសត្រាយផ្លូវសម្រាប់បម្រាមការរម្លូតកូនដែលមានរយៈពេល៦សប្តាហ៍ ជាពេលវេលាមួយ មុនពេលស្ត្រីជាច្រើនដឹងថាពួកគេមានផ្ទៃពោះ។តុលាការ បាននិយាយថា វិធានការបោះឆ្នោតដែលធ្វើឲ្យស្របច្បាប់ការរំលូតកូន រហូតដល់ការមើលឃើញជ័យជម្នះ អាចត្រូវបោះឆ្នោត នៅខែវិច្ឆិកា ដែលអាចផ្តល់ប្រយោជន៍ដល់គណបក្សប្រជាធិបតេយ្យ នៅក្នុងការបោះឆ្នោត ដែលការរម្លូតកូនគឺជាបញ្ហាលេចធ្លោរ នៅទូទាំងប្រទេស។ការលុបចោលច្បាប់ Roe vs Wade របស់តុលាការកំពូលរបស់សហរដ្ឋអាមេរិក ក្នុងឆ្នាំ ២០២២ បានបើកទ្វារឱ្យរដ្ឋ Florida និងរដ្ឋផ្សេងទៀត កំណត់ច្បាប់រម្លូតកូនដោយផ្ទាល់ខ្លួន។

ទីបញ្ជាការកងទ័ពអ៊ុយក្រែន ត្រូវរងការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី

2024/05/02 12:17:11 pm        227
វិមានក្រឹមឡាំង បាននិយាយថា កងកម្លាំងរុស្ស៊ី បានវាយប្រហារទីបញ្ជាការនៃក្រុមភាគខាងត្បូងរបស់កងទ័ពអ៊ុយក្រែន នៅទីក្រុងអូដេសា( Odesa) ។ការវាយប្រហារនេះ ធ្វើឡើងដោយប្រើមីស៊ីលនិងកាំភ្លើងធំរបស់កងទ័ពអាកាសរុស្ស៊ី នេះបើយោងតាមក្រសួងការពារជាតិរបស់ទីក្រុងមូស្គូ។ ក្រសួងបាននិយាយថា៖«ទីស្នាក់ការកណ្តាលនៃទីបញ្ជាការប្រតិបត្តិការរបស់ក្រុមភាគខាងត្បូងនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ត្រូវបានវាយប្រហារដោយកិច្ចប្រតិបត្តិការតាមអាកាសនិងយុទ្ធសាស្ត្រ កងកម្លាំងមីស៊ីល និងកាំភ្លើងធំ»។ក្រសួង មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីការវាយប្រហារលើទីតាំងកំពង់ផែក្រុងនោះទេ ប៉ុន្តែបាននិយាយថា កងកម្លាំងរុស្ស៊ី កំពុងពង្រឹងការការពាររបស់ពួកគេ នៅទូទាំងជួរមុខទាំងមូល។ទីបញ្ជាការយោធាភាគខាងត្បូងរបស់ទីក្រុងគីវ បាននិយាយថា អគាររដ្ឋបាល និងលំនៅឋាន ក៏ដូចជា ស្ថាប័នសុខាភិបាល និងអប់រំ ក៏ត្រូវរងការខូចខាត នៅក្នុងការវាយប្រហារនោះផងដែរ។ទីក្រុងអូដេសា និងជាពិសេសកំពង់ផែរបស់ខ្លួន គឺជាគោលដៅញឹកញាប់របស់កងកម្លាំងរុស្ស៊ីពេញមួយ សង្គ្រាមនេះ។

និស្សិតអង់គ្លេស បង្កើតជំរំតវ៉ាគាំទ្រប៉ាឡេស្ទីននៅបរិវេណសាលា បន្ទាប់ពីការប៉ះទង្គិចនៅអាមេរិក

2024/05/02 12:12:38 pm        82
ក្រុមនិស្សិតដែលគាំទ្រប៉ាឡេស្ទីន បានប្រមូលផ្តុំគ្នាតវ៉ានៅសកលវិទ្យាល័យនានានៅទូទាំងចក្រភពអង់គ្លេស បន្ទាប់ពីបាតុកម្មដ៏ហិង្សានៅឯបរិវេណសាលានៅក្នុងសហរដ្ឋអាមេរិក។ និស្សិតនៅទីក្រុង ឡីដស៍ (Leeds) ទីក្រុង មែនឆេសស្ទើ (Manchester) ទីក្រុង ញ៉ូវខាសល (Newcastle) ទីក្រុង ស្ហែហ្វហ្វីល (Sheffield) និងទីក្រុង ប្រ៊ីស្តូល (Bristol) បាននាំគ្នាបង្កើតជំរំតង់នៅខាងក្រៅអគារសាកលវិទ្យាល័យកាលពីថ្ងៃពុធ (០១ ឧសភា) ដើម្បីតវ៉ាប្រឆាំងនឹងសង្រ្គាមនៅតំបន់ហ្កាហ្សា។ជំរំមួយនៅសាកលវិទ្យាល័យ វ៉វីក (Warwick) ត្រូវបានបង្កើតឡើងនៅក្នុងតំបន់របស់ទីក្រុងអស់រយៈពេលមួយសប្តាហ៍មកហើយ។ យោងតាមសារព័ត៌មាន ញូវយ៉ក ថែមស៍ (NYT) បានឱ្យដឹងថា ជំរំជាច្រើនទៀតនឹងត្រូវបង្កើតឡើងនៅសាលាជាច្រើនទៀត រួមទាំងសាកលវិទ្យាល័យ លែនខាស្ទើ (Lancaster), សាកលវិទ្យាល័យ ស្វានស៊ី (Swansea) និងសាកលវិទ្យាល័យ អ៊ីឌីនប៊ឺក (Edinburgh)។ក្រុមបាតុកម្ម ដែលស្រដៀងគ្នាទៅនឹងចលនាតវ៉ារបស់សហរដ្ឋអាមេរិកទាំងនេះ បានអំពាវនាវឱ្យសាកលវិទ្យាល័យរបស់ពួកគេដកខ្លួនចេញពីអ៊ីស្រាអែល ជាការឆ្លើយតបទៅនឹងប្រតិបត្តិការយោធារបស់ខ្លួននៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប។ នេះនឹងមានន័យថា ឱ្យមានការលក់ភាគហ៊ុននៅក្នុងក្រុមហ៊ុនអ៊ីស្រាអែល ឬបើមិនដូច្នេះទេត្រូវទម្លាក់ទំនាក់ទំនងហិរញ្ញវត្ថុ។ ការតវ៉ាបានកើតឡើងខណៈការប៉ះទង្គិចគ្នាយ៉ាងហិង្សាត្រូវបានគេមើលឃើញនៅក្នុងបរិវេណសាលាជាច្រើនទូទាំងសហរដ្ឋអាមេរិក៕

ការប៉ះទង្គិចគ្នានៅបារាំង ទួរគី និងហ្វីលីពីន ក្នុងអំឡុងពេលបាតុកម្មទិវាពលកម្មអន្តរជាតិ

2024/05/02 11:16:42 am        78
បាតុកររាប់ពាន់នាក់ ដែលបានប្រមូលផ្តុំគ្នានៅប្រទេសបារាំង ទួរគី និងហ្វីលីពីន កាលពីថ្ងៃពុធ (០១ ឧសភា) សម្រាប់ការដង្ហែក្បួនបាតុកម្មក្នុងទិវាពលកម្មអន្តរជាតិប្រចាំឆ្នាំ ទាមទារការដំឡើងប្រាក់ឈ្នួល និងលក្ខខណ្ឌការងារប្រសើរជាងមុន បានជួបប្រទះការប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លា និងការចាប់ខ្លួនក្នុងអំឡុងពេលហែក្បួន។នគរបាលទួរគីកាលពីថ្ងៃពុធ បានចាប់ខ្លួនមនុស្សជាង ២០០ នាក់ដែលព្យាយាមចូលទៅកាន់ទីលានចតុរង្គប្រវត្តិសាស្រ្ត ថាកស៊ីម (Taksim) របស់ទីក្រុងអ៊ីស្តង់ប៊ុល។ នគរបាលបានប្រើឧស្ម័នបង្ហូរទឹកភ្នែក និងបាញ់គ្រាប់កៅស៊ូដើម្បីបំបែកបាតុកររាប់ពាន់នាក់ ដែលប្រឆាំងនឹងបម្រាមក្នុងការប្រារព្ធទិវាពលកម្មអន្តរជាតិនៅទីនោះ ដោយមានមន្ត្រីនគរបាលជាង ៤២.០០០ នាក់ ត្រូវបានដាក់ពង្រាយដើម្បីរក្សាសណ្តាប់ធ្នាប់ក្នុងទីក្រុង។ក៏មានការប៉ះទង្គិចគ្នាជាបន្តបន្ទាប់រវាងនគរបាល និងបាតុករមួយចំនួននៅក្នុងរដ្ឋធានីប៉ារីស របស់បារាំង។ បាតុករខ្លះដុតកងតំណាងកីឡាអូឡាំពិក ដើម្បីប្រឆាំងនឹងការប្រកួតកីឡារដូវក្ដៅដែលចាប់ផ្ដើមនៅទីក្រុងប៉ារីស ក្នុងរយៈពេលមិនដល់បីខែ។ សហជីពរបស់បារាំង បានព្រមានអំពីការធ្វើកូដកម្មក្នុងអំឡុងពេលការប្រកួតកីឡា បើរដ្ឋាភិបាលមិនផ្តល់សំណងគ្រប់គ្រាន់ដល់អ្នកដែលធ្វើការក្នុងអំឡុងពេលថ្ងៃឈប់សម្រាករដូវក្តៅនៅអឺរ៉ុប។សកម្មជនរាប់សិបនាក់បានប៉ះទង្គិចជាមួយនគរបាលប្រឆាំងកុបកម្មនៅទីក្រុងម៉ានីល របស់ហ្វីលីពីន កាលពីថ្ងៃពុធ (០១ ឧសភា) បន្ទាប់ពីពួកគេត្រូវបានបញ្ឈប់មិនឱ្យធ្វើបាតុកម្មនៅខាងក្រៅស្ថានទូតអាមេរិក ហើយនគរបាលប្រើកាណុងបាញ់ទឹកដើម្បីបង្ក្រាបសកម្មជន ខណៈពួកគេព្យាយាមឆ្លងកាត់របាំងការពារ។ ទាំងអស់នេះជាសកម្មភាពតានតឹងមួយចំនួនក្នុងចំណោមបាតុកម្មនៃទិវាពលកម្មអន្តរជាតិជុំវិញពិភពលោក៕

រលកកម្តៅវាយប្រហារប្រទេសបង់ក្លាដែស ជាមួយនឹងសីតុណ្ហភាពខ្ពស់បំផុតចាប់តាំងពីឆ្នាំ១៩៨៩

2024/05/02 11:13:26 am        108
ប្រទេសបង់ក្លាដែស បានបង្កើតកំណត់ត្រាសីតុណ្ហភាពខ្ពស់បំផុតរបស់ខ្លួននៅឆ្នាំនេះ ខណៈដែលរលកកម្ដៅបានបោកបក់ផ្នែកធំៗជាច្រើននៃប្រទេសអាស៊ីខាងត្បូងមួយនេះ។ យោងតាមនាយកដ្ឋានឧតុនិយមបង់ក្លាដែស (BMD) បានឱ្យដឹងថា សីតុណ្ហភាពបានកើនឡើងដល់ ៤៣,៨ អង្សាសេកាលពីថ្ងៃអង្គារ នៅក្នុងសង្កាត់ ជេសស័រ (Jessore) ភាគនិរតីរបស់ប្រទេស ដែលជាកំណត់ត្រាមួយចាប់តាំងពីឆ្នាំ១៩៨៩ មក។សីតុណ្ហភាពនៅក្រុងដាកា បានឡើងដល់ ៤០,៥ អង្សាសេ សម្រាប់ថ្ងៃទី២ ជាប់គ្នាកាលពីថ្ងៃអង្គារ។ យោងតាមទិន្នន័យនាយកដ្ឋានឧតុនិយម BMD សីតុណ្ហភាពអតិបរិមានៅក្រុងដាកា មានប្រហែល ៤០ អង្សាសេក្នុងរយៈពេលពីរបីថ្ងៃចុងក្រោយនេះ។ក្រុង ដាកា បានកត់ត្រាសីតុណ្ហភាពខ្ពស់បំផុតមួយនៅកម្រិត ៤០,៦ អង្សាសេកាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំមុន ដែលជាកម្រិតខ្ពស់បំផុតនៅក្នុងរដ្ឋធានីបង់ក្លាដែស មួយនេះក្នុងរយៈពេល ៥៨ ឆ្នាំ។ យ៉ាងហោចណាស់មនុស្ស ១០ នាក់ រួមមានបុរស ៨ នាក់ និងស្ត្រី ២ នាក់ បានស្លាប់ក្នុងពេលត្រឹមតែមួយសប្តាហ៍នៅក្នុងប្រទេសនេះ ដោយសារតែកម្ដៅដ៏ក្តៅគគុក នេះបើតាមការបញ្ជាក់របស់រដ្ឋាភិបាលកាលពីថ្ងៃអង្គារ ដោយបង្ហាញពីផលប៉ះពាល់នៃលក្ខខណ្ឌអាកាសធាតុក្តៅខ្លាំងជាបន្តបន្ទាប់។បច្ចុប្បន្នប្រទេសបង់ក្លាដែស កំពុងប្រឈមនឹងរលកកម្ដៅដ៏ធ្ងន់ធ្ងរបំផុតមួយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈសាលាបឋមសិក្សា និងមធ្យមសិក្សាត្រូវបានបញ្ជាឱ្យបិទរហូតដល់ថ្ងៃព្រហស្បតិ៍ (០២ ឧសភា) នេះ ដែលក៏អាចបន្តបិទទៀតបើអាកាសធាតុមិនបានធូរស្រាល៕

អង្គការ UNICEF បានព្រមានពីស្ថានភាពដ៏មហន្តរាយ បើអ៊ីស្រាអែល វាយប្រហារក្រុងរ៉ាហ្វា

2024/05/02 11:09:29 am        67
ទីភ្នាក់ងារកុមាររបស់អង្គការសហប្រជាជាតិបានព្រមានថា ការវាយប្រហារដោយថ្មើរជើងរបស់កងទ័ពអ៊ីស្រាអែល ដែលបានគ្រោងទុកទៅលើតំបន់ រ៉ាហ្វា ភាគខាងត្បូងរបស់ដែនដីហ្កាហ្សា នឹងក្លាយជាមហន្តរាយ។នៅក្នុងអត្ថបទមួយចេញផ្សាយដោយសារព័ត៌មានប្រចាំថ្ងៃរបស់អង់គ្លេស The Guardian អ្នកនាំពាក្យរបស់អង្គការយូនីសេហ្វ លោក ជែមស៍ អេលឌ័រ (James Elder)បាននិយាយថា លោកបានមើលឃើញ ទីបញ្ចុះសពថ្មីសុទ្ធតែក្មេងៗ នៅក្នុងតំបន់រងការឡោមព័ទ្ធដោយអ៊ីស្រាអែលមួយនេះ។ លោកក៏បានថ្កោលទោសផងដែរចំពោះការដាក់គោលដៅរបស់អ៊ីស្រាអែលទៅលើបុគ្គលិកជំនួយមនុស្សធម៌នៅក្នុងទឹកដីប៉ាឡេស្ទីន។ លោកបាននិយាយថា កាលពីប៉ុន្មានសប្តាហ៍មុន ពិភពលោកបានថ្កោលទោសចំពោះការសម្លាប់បុគ្គលិកជំនួយ៧នាក់ក្នុងការវាយប្រហារតាមអាកាសលើក្បួនរថយន្តដឹកជំនួយផ្ទះបាយកណ្តាលពិភពលោក( World Central Kitchen )។ លោក អែលឌ័រ បាននិយាយថា តំបន់រ៉ាហ្វា ដែលអ៊ីស្រាអែលធ្លាប់បានអះអាងថា មានសុវត្ថិភាព និងជាទីដែលជនស៊ីវិលប្រហែល ១លាន៥សែននាក់ បានស្វែងរកកន្លែងជ្រកកោននោះ នឹងដួលរលំប្រសិនបើយោធាបើកការលុកលុយ។ ក្រោយមកលោកបានព្រមានក្រុមអាជ្ញាធរអ៊ីស្រាអែល កុំឲ្យឈ្លានពានដែលអាចបណ្ដាលឲ្យស្លាប់ជីវិតជនស៊ីជាច្រើនអ្នកទៀត។ លោកក៏បានចង្អុលបង្ហាញផងដែរ ថាកុមារប្រហែល ៦០០.០០០នាក់ កំពុងរស់នៅក្នុងទីក្រុងរ៉ាហ្វា ហើយថាទីនោះគឺជាផ្ទះដែលឥឡូវនេះជាមន្ទីរពេទ្យធំបំផុតបំផុតដែលនៅសេសសល់ ៕

មនុស្ស៦៣នាក់ ត្រូវបានចាប់ខ្លួននៅហ្ស៊កហ្ស៊ី អំឡុងការតវ៉ាប្រឆាំងសំណើច្បាប់ភ្នាក់ងារបរទេស

2024/05/02 11:06:38 am        162
ក្រសួងមហាផ្ទៃរបស់ប្រទេសហ្ស៊កហ្ស៊ីបាននិយាយកាលពីថ្ងៃពុធទី១ឧសភាសប្ដាហ៍នេះ ថាមនុស្សជាង៦០នាក់ ត្រូវបានចាប់ខ្លួនដោយអាជ្ញាធរ អំឡុងការប្រមូលផ្តុំមួយកាលពីយប់ថ្ងៃអង្គារនៅក្នុងរដ្ឋធានី ប៊ីលីស៊ី (Tbilisi) ប្រឆាំងនឹងសេចក្ដីស្នើច្បាប់ស្ដីពី ភ្នាក់ងារបរទេស ដ៏ចម្រូងចម្រាស។ សភាហ្ស៊កហ្ស៊ី កាលពីថ្ងៃពុធទី១ឧសភា បានអនុម័ត អំណានទី២នៃសេចក្ដីស្នើច្បាប់ស្ដីពីភ្នាក់ងារបរទេស ដែលត្រូវបានរិះគន់ថាជាគំនិតរបស់រុស្ស៊ី ខណៈនគរបាលបាញ់ឧស្ម័នបង្ហៀរទឹកភ្នែក និងគ្រាប់បែកផ្សែងដើម្បីបោសសម្អាតក្រុមបាតុករប្រឆាំងសំណើច្បាប់នេះ។ ដោយនិយាយថា ក្រុមអ្នកតវ៉ាបានចាប់ផ្តើមប្រមូលផ្តុំនៅមុខសភាហ្ស៊កហ្ស៊ីនៅម៉ោង ៦ ល្ងាចថ្ងៃពុធ ម៉ោងក្នុងស្រុក សេចក្តីថ្លែងការណ៍របស់ក្រសួងខាងលើបាននិយាយថា ក្រុមអ្នកតវ៉ា បានចាប់ផ្តើមបិទផ្លូវចូល និងចេញក្រៅអគារសភា បន្ទាប់ពីម៉ោងប្រហែល ៩ យប់ម៉ោងក្នុងស្រុក ។ទោះបីជាមានការអំពាវនាវជាច្រើនដងដោយកងកម្លាំងនគរបាល ក៏ដូចជាសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយក្រសួងមហាផ្ទៃ មិនឱ្យបិទអគាររដ្ឋបាល និងបន្តការតវ៉ាក្នុងក្របខ័ណ្ឌដែលបានកំណត់ដោយច្បាប់ក៏ដោយ ក៏ក្រុមបាតុករទាំងនោះ ពុំបានគោរពតាមការណែនាំរបស់មន្ត្រីអនុវត្តច្បាប់ និងបន្តបិទច្រកចេញចូលដដែល។ សេចក្តីថ្លែងការណ៍បានបន្ថែមថា ការប្រឈមដាក់គ្នាបានកើតឡើងរវាងនគរបាល និងក្រុមបាតុករ ដែលបានវាយដំលើមន្ត្រីនគរបាលទាំងផ្លូវកាយ និងការតេះដៀល ព្រមទាំងបានគប់វត្ថុធ្ងន់ៗ ដូចជាដុំថ្ម នឹងដបទឹកទៅលើកងកម្លាំងនគរបាល។ គួរម្លឹកថា ការតវ៉ាទ្រង់ទ្រាយធំបានផ្ទុះឡើងកាលពីខែមុនក្នុងប្រទេសហ្ស៊កហ្ស៊ី បន្ទាប់ពីសភាបានចាប់ផ្តើមពិចារណាឡើងវិញលើសំណើច្បាប់ស្ដីពីភ្នាក់ងារបរទេស ដែលដាក់ចេញដោយគណបក្ស កាន់អំណាច ក្ដីស្រមៃហ្ស៊កហ្ស៊ី (Georgian Dream) ។ សំណើរនេះតម្រូវឱ្យអង្គការ រួមទាំងប្រព័ន្ធផ្សព្វផ្សាយ ដែលទទួលបានច្រើនជាង ២០% នៃមូលនិធិរបស់ពួកគេពីបរទេស ចុះបញ្ជីជាមួយរដ្ឋ ហើយក៏តម្រូវឱ្យពួកគេចេញផ្សាយរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ពលរដ្ឋអាមេរិកនាំគ្នាដង្ហែរក្បួននៅទីក្រុង Miami អំពាវនាវឲ្យមានការផ្លាស់ប្តូរនយោបាយនៅគុយបា
04/27/2026 08:04 PM
UN៖ ស៊ុយអែតបានរំលោភលើសិទ្ធិកុមារមានពិការភាពអាល់បានី តាមរយៈការនិរទេស
04/27/2026 08:04 PM
សេតវិមាន នឹងពិភាក្សាអំពីសន្តិសុខប្រធានាធិបតី និងគាំទ្រសេវាសម្ងាត់
04/27/2026 08:04 PM
អធិការបតីអាល្លឺម៉ង់ លើកឡើងថា អ៊ុយក្រែនអាចនឹងព្រមបាត់បង់ទឹកដី ដើម្បីបើកផ្លូវចូល EU
04/27/2026 08:04 PM
លោកស្រី Von der Leyen រិះគន់លោក Merz ដោយបញ្ជាក់ថា ការលុបទណ្ឌកម្មអ៊ីរ៉ង់ គឺឆាប់ពេក
04/27/2026 08:04 PM
សហភាពអឺរ៉ុប ពង្រីករយៈពេលដាក់ទណ្ឌកម្មលើមីយ៉ាន់ម៉ា ១ឆ្នាំទៀត
04/27/2026 07:04 PM
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញចូលរួមពិធីបើកជាផ្លូវការកិច្ចប្រជុំកំពូលលើកទី៣ នៃបណ្តាញទីក្រុងសកលសម្រាប់ចីរភាព 3rd G-NETS Leaders Summit នៅទីក្រុងតូក្យូ ប្រទេសជប៉ុន​
04/27/2026 07:04 PM
ប្រធានាធិបតីលីបង់ឆ្លើយតបទៅក្រុមហេសបូឡាថា ការនាំប្រទេសចូលទៅក្នុងសង្គ្រាម គឺ «ក្បត់ជាតិ»
04/27/2026 07:04 PM
ប្រមុខការទូតកម្ពុជា ថ្លែងអំណរគុណសាធារណរដ្ឋឆែក បន្តផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ -ODA គាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា
04/27/2026 07:04 PM
កម្ពុជា-អាល្លឺម៉ង់ ប្តេជ្ញាចិត្តរួមគ្នាពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី
04/27/2026 07:04 PM