កម្ពុជា-ឡាវ-វៀតណាម ដាក់ចេញកញ្ចប់ទស្សនកិច្ចរួម «ប្រទេសបី គោលដៅមួយ» ដើម្បីជំរុញ​ការ​ធ្វើ​ដំណើរក្នុងតំបន់
អាជ្ញាធរជាតិអប្សរា កំពុង​បន្តជួសជុលពង្រឹងរចនាសម្ព័ន្ធស្រះទឹកខាងជើង របស់​ប្រាសាទអង្គរវត្ត ​
ក្រុមហ៊ុនអាកាសចរណ៍មួយពីឌូបៃ ចាប់អារម្មណ៍ផ្សព្វផ្សាយទេសចរណ៍កម្ពុជា និងពិចារណាភ្ជាប់​ជើងហោះហើរ​មកកម្ពុជា
ភ្ញៀវជាតិ អន្តរជាតិ ធ្វើលំហាត់យោគៈអបអរសាទរទិវាយោគៈអន្តរជាតិ លើកទី១២

វប្បធម៌ និងទេសចរណ៍

ក្រោយចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកល្ខោនខោលវត្តស្វាយអណ្ដែតមានការគាំទ្រ និងអ្នកបន្តវេនកើនឡើង

2025/11/28 03:08:18 pm        242
រយៈពេល៧ឆ្នាំហើយ ដែលល្ខោនខោលវត្តស្វាយអណ្ដែត ស្ថិតក្នុងសង្កាត់សារិកាកែវ ក្រុងអរិយក្សត្រ ខេត្តកណ្ដាល ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបិយ នៃមនុស្សជាតិ របស់អង្គការយូណេស្កូ ដែលបច្ចុប្បន្ន សិល្បៈបុរាណបន្សល់មកពីដូនតាជាច្រើនជំនាន់មួយនេះ កំពុងមានការគាំទ្រ ហើយក៏មានអ្នកបន្តវេនកើនឡើងផងដែរ ។ក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ព្រះគ្រូមង្គលវង្សាចារ្យ ជា ប៊ុនធឿន ព្រះគ្រូចៅអធិការវត្តស្វាយអណ្ដែត និងជាប្រធានសហគមន៍ល្ខោនខោលវត្តស្វាយអណ្តែត បានមានសង្ឃដីកាថា ក្រោយពីចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបិយ នៃមនុស្សជាតិ ល្ខោនខោលវត្តស្វាយអណ្ដែតកាន់តែមានភាពល្បីរន្ទឺ ដែលកាលពីមុនមានការសម្ដែងត្រឹមនៅក្នុងភូមិស្រុក ប៉ុន្តែបច្ចុប្បន្ននេះមានការគាំទ្រច្រើន ហើយត្រូវបានអញ្ជើញទៅសម្ដែង នៅក្នុងព្រឹត្តិការណ៍ធំៗ ក្នុងរាជធានីភ្នំពេញ និងកម្មវិធីជាច្រើននៅតាមបណ្ដាខេត្តនានា ជាមួយនេះ ក៏ធ្លាប់ទៅសម្ដែងនៅប្រទេសសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) ផងដែរ ។ ព្រះអង្គមានសង្ឃដីកាបន្តថា រាល់ឆ្នាំក៏មានកុមារា និងយុវជនជាច្រើននាក់ផងដែរ បានមករៀនសម្ដែងល្ខោនខោល ខណៈដែលសព្វថ្ងៃ ល្ខោនខោលវត្តស្វាយអណ្ដែតមានសមាជិក រហូតដល់ជាង១០០នាក់ បើធៀបនឹងពេលមុន មានតិចតួចប៉ុណ្ណោះ ដែលសញ្ញាល្អ នៃកំណើនអ្នកបន្តវេននេះ បង្ហាញថាល្ខោនខោលខ្មែរ មិនងាយផុតដង្ហើម និងសាបសូន្យនោះទេ ។គួរបញ្ជាក់ថា ល្ខោនខោលមានតួអង្គសំខាន់ត្រូវសម្ដែងចំនួនបួន គឺតួនាយរោង (តួប្រុស មានព្រះរាមព្រលក្ខណ៍), តួនាងឯក (តួស្រីនាសេដា), តួយក្ស (តួក្រុងរាប) និងតួស្វា (មានសហុមានជាដើម) ។ ល្ខោនខោលវត្តស្វាយអណ្ដែត ត្រូវបានចុះក្នុងបញ្ជីបញ្ជីបេតិកភណ្ឌវប្បធម៌អរូបិយ នៃមនុស្សជាតិ របស់អង្គការយូណេស្កូ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងចំណោមបេតិកភណ្ឌអរូបិយរបស់កម្ពុជាចំនួន៧ រួមមាន របាំព្រះរាជទ្រព្យ ល្ខោនស្រមោលស្បែកធំ ល្បែងទាញព្រ័ត្រ ចាប៉ីដងវែង គុនល្បុក្កតោ និងក្រមាខ្មែរ៕ អត្ថបទ បាន សុខរិទ្ធិ

ព្រឹត្តិការណ៍វាយកូនហ្គោល Vattanac Legends Championship 2025 រយៈពេល ៣ថ្ងៃ បញ្ចប់ទៅដោយជោគជ័យជាប្រវត្តិសាស្រ្តថ្មី​មិនធ្លាប់មាន​ ដែលប្រទេសកម្ពុជា​ធ្វើជាម្ចាស់ផ្ទះ​លើកដំបូង​រៀបចំព្រឹត្តិការណ៍ប្រកួតវាយកូនហ្គោលកម្រិតអន្តរជាតិ

2025/11/25 12:03:40 pm        204
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ពានរង្វាន់Vattanac Legends Championship 2025 ដល់កីឡាករស្កុតឡែន DAVID DRYSDALE ដែលជាម្ចាស់ជើងឯកការប្រកួតកីឡាវាយកូនហ្គោលលំដាប់អន្តរជាតិ Vattanac Legends Championship ជាមួយប្រាក់រង្វាន់ ៨២.៥០០ ដុល្លារ។ក្នុងពិធីដ៏មហាកិត្តិយសនេះ មានការអញ្ជើញចូលរួមពីអ្នកឧកញ៉ា សំ អាង, អ្នកឧកញ៉ា ឈុន លាង សហស្ថាបនិកក្រុមហ៊ុនវឌ្ឍនៈ គ្រុប, អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ គ្រុប ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ។សូមជម្រាបជូនថា ជោគជ័យនៃព្រឹត្តិការណ៍ Vattanac Legends Championship 2025 ជំរុញឲ្យស្ថាប័ន Legends Tour និងកីឡាករល្បីៗទាំងអស់បន្តស្នាក់នៅ ហើយធ្វើដំណើរទស្សនកិច្ចកម្សាន្តនៅខេត្តសៀមរាប និងបន្តធ្វើការប្រកួតពានរង្វាន់វាយកូនហ្គោលមួយទៀតឈ្មោះថា Vattanac Legends Championship Legacy Edition 2025 ដែលនឹងធ្វើការប្រកួតនៅថ្ងៃទី ២៦ - ២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីលានវាយកូនហ្គោលដ៏ប្រណីត វឌ្ឍនៈហ្គោលរីហ្សត៕

ទេសចរអន្តរជាតិអះអាងថា រាជធានីភ្នំពេញជាគោលដៅទេសចរណ៍ល្អមួយលើពិភពលោក

2025/11/24 03:44:02 pm        381
ភ្ញៀវទេសចរអន្តរជាតិ បានបង្ហាញការចាប់អារម្មណ៍ជាខ្លាំងថា រាជធានីភ្នំពេញ គឺ​ជា​គោល​ដៅ​ទេសចរណ៍ ដែលគេចូលចិត្តជាងគេនៅក្នុងតំបន់អាស៊ាន និងលើពិភពលោក ហើយការ​បង្ហាញ​ការ​ពេញ​ចិត្តខ្លាំងរបស់ភ្ញៀវទេសចរអន្តរជាតិ គឺបានធ្វើឡើង ខណៈ Website ទេសចរណ៍​អន្តរជាតិ​មួយ​ចុះផ្សាយរាជធានីភ្នំពេញ ជាប់ចំណាត់ថ្នាក់ទី១០ លើពិភពលោក ជាទីក្រុង​ដែល​មាន​ភ្ញៀវ​ទេសចរចូលចិត្តជាងគេ។ភ្ញៀវទេសចរអន្តរជាតិ មកពីប្រទេសនានា បានថ្លែងប្រាប់BTV នៅថ្ងៃទី២៤ ខែវិច្ឆិកា នេះថា អំឡុងពេលស្នាក់នៅដើរកម្សាន្តទេសចរណ៍នៅរាជធានីភ្នំពេញ គឺមានភាពបៃតង អគារជាច្រើន​មាន​រចនាបថ​ស្អាតប្លែក ម្ហូបអាហារឆ្ងាញ់ មានគោលដៅទេសចរណ៍ រមណីយដ្ឋានទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្រ ច្រើនកន្លែង ជាពិសេសនៅពេលរាត្រី មានគឺ​ភ្ញៀវ​ទេសចរ​ចេញ​ដើ​រ​កម្សាន្ត​ច្រើន​ដែលធ្វើឱ្យមកទស្សនាម្តងហើយចង់មកម្តងទៀត។លោក ម៉ម វាសនា ប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញ បានឲ្យដឹងថា ជារួម ចាប់តាំងពី​រាជ​ធានី​ភ្នំពេញ បើកដំណើរការផ្លូវថ្មើជើង នៅមាត់ទន្លេចតុមុខមក គឺបានផ្តល់តម្លៃបន្ថែមជាច្រើន ជា​ពិសេស ​គឺការទាក់ទាញភ្ញៀវទេសចរក្នុងស្រុក មកពីតាមប​ណ្តាខេ​ត្ត​ជា​ច្រើន​អញ្ជើញ​មក​ទស្សនា​រាជ​ធានី​ភ្នំពេញនៅរៀងរាល់ថ្ងៃចុងសប្តាហ៍ ហើយក្នុងនោះភ្ញៀវទេសចរអន្តរជាតិ ក៏មានពេញចិត្ត ចូលចិត្តអញ្ជើញទៅដើរទស្សនាកម្សាន្តច្រើនផងដែរ។តាមប្រភពពី​ វេបសាយអន្តរជាតិ www.cbtraveler.com បានចុះផ្សាយថា ទីក្រុងភ្នំពេញ របស់​ប្រទេស​កម្ពុជា គឺបានជាប់ចំណាត់ថ្នាក់ទី១០ លើពិភពលោក ជាទីក្រុងដែល​មាន​ភ្ញៀវ​ទេសចរ​ចូល​ចិត្ត​ ខណៈចំណាត់ថ្នាក់ទី១ គឺបានទៅ ទីក្រុងTokyo ប្រទេសជប៉ុន។បើតាម​មន្ត្រី​ជំនាញនៃក្រសួងទេសចរណ៍ បានឲ្យដឹងថា ការផ្តល់ចំណាត់ថ្នាក់នេះ គឺបាន​ធ្វើ​ឡើង​តាម​រយៈ​ក្រុមហ៊ុនទីភ្នាក់ងារ និងក្រុមការងារទេសចរណ៍ធ្វើការងារជាអន្តរជាតិ ចុះធ្វើការ​ស្ទាប់​ស្ទង់​មតិ និងផ្តល់ការវាយតម្លៃ ពីសំណាក់ភ្ញៀវទេសចរអន្តរជាតិនានា ដែលបាន​អញ្ជើញ​ទៅ​ដើ​រ​កម្សាន្ត​ទេសចរណ៍នៅតាមទីក្រុងនានា តាមបណ្តាប្រទេសនៅពិភពលោក៕ អត្ថបទ ស៊ុម សុខជា

រយៈពេល១០ខែឆ្នាំនេះ ខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិជិត ៥៦ម៉ឺននាក់

2025/11/23 01:01:11 pm        413
រយៈពេល១០ខែឆ្នាំ២០២៥នេះ ខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរជិត៥៦ម៉ឺននាក់ក្នុងនោះភ្ញៀវជាតិមានជាង៥៣ម៉ឺននាក់ និងភ្ញៀវអន្តរជាតិប្រមាណ២៤ ០០០នាក់។ នេះបើតាមលោក ហម អរុណ អនុប្រធានមន្ទីរ និងជាអ្នកនាំពាក្យមន្ទីរទេសចរណ៍ខេត្តបាត់ដំបងថ្លែងប្រាប់ BTV។លោក ហម អរុណ បានឱ្យដឹងថា ស្ថិតិភ្ញៀវទេសចរក្នុងរយៈពេល១០ខែឆ្នាំ២០២៥នេះកើនឡើងជាងកាលពីឆ្នាំកន្លងទៅ ដោយសារតែខេត្តបាត់ដំបងមានការអភិវឌ្ឍន៍ជាច្រើន ជាពិសេសការបង្កើតសមិទ្ធផលថ្មីៗក៏ដូចជាព្រឹត្តិការណ៍ទាក់ទាញទេសចរជាច្រើនដែលជំរុញឱ្យមានកំណើនទេសចរ។លោកបន្ថែមថា ដោយមានការចង្អុលបង្ហាញពីឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងបានជំរុញឱ្យមន្ទីរទេសចរណ៍ធ្វើការប្រឹងប្រែងក្នុងការបង្កើតអ្វីដែលថ្មីៗដើម្បីបង្កើនការទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត។សូមជម្រាបថា ខេត្តបាត់ដំបង គឺជាទឹកដីដ៏ស្រស់ប្រិមប្រិយមានទាំងរមណីយដ្ឋានបែបប្រវត្តិសាស្រ្ត វប្បធម៌ ប្រពៃណី សិល្បៈ ម្ហូបអាហារ និងមានគោលដៅទេសចរណ៍សរុបចំនួន១១៥កន្លែងក្នុងនោះរួមមាន ៖ រមណីយដ្ឋានទេសចរណ៍ចំនួន២២កន្លែង  សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ចំនួន៤កន្លែង តំបន់គោលដៅទេសចរណ៍ចំនួន៥៤កន្លែង សារមន្ទីរចំនួន២កន្លែង ទេសចរណ៍បែបសាសនាចំនួន២៩កន្លែង និងគោលដៅកសិទេសចរណ៍ចំនួន៤កន្លែង ៕

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រួមជាមួយឯកឧត្តម វ៉ាង វិនពីង ​អញ្ជើញ​ចូលរួម​កម្ម​វិធី​​តាំងពិព័រណ៍មិនអចិន្ត្រៃយ៍​ «ចំណងប្រវត្តិសាស្ត្រ៖ ទំនាក់ទំនងខ្មែរ-ចិន តាមរយៈ​វប្បធម៌ និង​សិ​ល្បៈ»​ នៅ​សារមន្ទីរ​ជាតិ​កម្ពុជា​

2025/11/20 11:54:12 am        230
នារសៀល​ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥​ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រី​ក្រសួង​​វប្បធម៌ ​និ​ង​វិចិត្រសិល្បៈ រួម​ជា​មួយឯកឧត្តម វ៉ាង វិនពីង ឯកអគ្គ​រដ្ឋ​ទូត​វិសាមញ្ញ និង​ពេញ​សមត្ថ​ភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា​ អញ្ជើញ​ចូលរួម​កម្មវិធី​តាំង​ពិព័រណ៍​មិន​អចិន្ត្រៃយ៍​​ «ចំណងប្រវត្តិសាស្ត្រ៖ ទំនាក់ទំនងខ្មែរចិនតាមរយៈវប្បធម៌ និងសិល្បៈ»​ ដែល​​ប្រារព្ធ​ធ្វើ​ឡើង​នៅ​សារមន្ទីរជាតិកម្ពុជា​។កម្មវិធី​តាំង​ពិព័រណ៍​នេះ​ ក៏​មាន​ការ​អញ្ជើញ​ចូលរួម​ពី​ ឯកឧត្ដម​រដ្ឋលេខាធិកា​រ ឯកឧត្ដម​អនុ​រដ្ឋ​លេខា​ធិកា​រ ឯកឧត្ដម​សាកល​វិទ្យា​ធិការ​ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ ឯកឧត្ដម​ លោក​ជំទាវ​​ លោក​ លោក​ស្រី​ថ្នាក់​ដឹក​នាំ​ និង​មន្ត្រី​រាជការ​នៃ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ ភ្ញៀវ​កិត្តិយ​ស​​ជាតិ​ និង​អន្តរជាតិ​ សមាជិក​ សមាជិកា​ស.ស.យ.ក.វិស័យ​វប្បធម៌​និង​វិចិត្រសិល្បៈ​ និង​សិស្ស​និស្សិត​ជាច្រើន​រូប​។ ការតាំងពិព័រណ៍មិនអចិន្រៃ្តយ៍នេះ ធ្វើឡើង​តាមរយៈ​កិច្ច​សហការ​រៀបចំ​រវាង​នាយកដ្ឋាន​សារម​ន្ទីរ​ជាមួយ​បណ្ឌិត​សភា​បេតិកភណ្ឌចិន ដោយមានការចូលរួមពីក្រុមការងាររដ្ឋាភិបាលចិន-កម្ពុជា ដើម្បី​ថែ​រក្សារមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិព្រះវិហារ ក្រុម​ការងារ​ស្រាវ​ជ្រាវ​ព្រះខ័ន​កំពង់ស្វាយ (ដឹកនាំដោយសាស្រ្ដាចារ្យ Mitch Hendrickson) ដោយមាន​ការ​គាំទ្រ​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និងស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា។គោល​បំណងនៃការរៀបចំពិព័រណ៍នេះ គឺដើម្បីបង្ហាញពីវត្តមាននៃវត្ថុសិល្បៈ បច្ចេកទេសនានា និង​ផ្នត់គំនិតផ្សេងៗរបស់ទំនៀមទម្លាប់ប្រពៃណីជនជាតិចិននៅក្នុងសង្គមខ្មែរ និង​ឆ្លុះ​បញ្ចាំង​អំពី​ការ​យល់​ឃើញ​របស់ប្រជាជនខ្មែរចំពោះប្រជាជនចិន។ ពិព័រណ៍នេះ ក៏នឹងបង្ហាញពី​ទំនាក់​ទាក់​ទង​ផ្នែក​វប្បធម៌រវាងប្រជាជនទាំងពីរ ដែលបន្តឥត​ដាច់​តាំង​ពី​សម័យ​បុរាណ​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​តាម​រយៈកិច្ចសហប្រតិបត្តិការក្នុងកិច្ចការគាំពារនិងស្រាវជ្រាវអំពីវប្បធម៌ខ្មែរ៕

ក្រុមហ៊ុនអាកាសចរណ៍បុត្រសម្ព័ន្ធរបស់ Malaysia Airlines ប្រកាសគម្រោងបើកជើងហោះហើរត្រង់ថ្មីពីទីក្រុងកូឡាឡាំពួរមកកាន់ខេត្តសៀមរាបចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកានេះ

2025/11/19 12:27:13 pm        277
ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍ Firefly Airlines (FY) ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Malaysia Airlines បានប្រកាសពីគម្រោងបើកដំណើរការជើងហោះហើរត្រង់ថ្មីតភ្ជាប់ពីទីក្រុងកូឡាឡាំពួរ (KUL) ប្រទេសម៉ាឡេស៊ី មកកាន់ខេត្តសៀមរាប (SAI) ប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះតទៅ។លទ្ធផលនេះ កើតឡើងបន្ទាប់ពីជំនួបពិភាក្សាការងាររវាងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោក Dersenish Aresandiran តំណាងក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines នៅរាជធានីកូឡាឡាំពួ, ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ រួចមកសូមជម្រាបជូនថា សេវាកម្មហោះហើរត្រង់ថ្មីនេះ នឹងដំណើរការចំនួន ៣ជើងក្នុងមួយសប្តាហ៍ គឺនៅរៀងរាល់ថ្ងៃអង្គារ ថ្ងៃព្រហស្បតិ៍ និងថ្ងៃសៅរ៍៕

កីឡាករវាយកូនគោលលំដាប់ពិភពលោក មកប្រកួតវាយកូនគោលលំដាប់អន្តរជាតិ និងជាលើកដំបូងនៅកម្ពុជា

2025/11/18 04:15:19 pm        464
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ នាយកប្រតិបត្តិក្រុមហ៊ុនវឌ្ឍនៈ ហ្គោល រីហ្សត បានអញ្ជើញទទួលស្វាគមន៍យ៉ាងកក់ក្តៅ ដល់កីឡាករវាយកូនគោលអាជីពថ្មីៗលំដាប់ពិភពលោកចំនួន ៦០នាក់ មកពី ១៦ប្រទេស ដើម្បីមកចូលរួមព្រឹត្តិការណ៍ប្រកួតវាយកូនគោលពានរង្វាន់ Vattanac Legends Championship ដែលជាការប្រកួតកម្រិតអន្តរជាតិ និងជាលើកដំបូងក្នុងប្រទេសកម្ពុជា។ថ្លែងនៅអាកាសយានដ្ឋានអន្តរជាតិតេជោ នាល្ងាចថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាលំដាប់អន្តរជាតិ នឹងបង្ហាញពិភពលោកឃើញថា កម្ពុជា ជាគោលដៅសុវត្ថិភាព, មានសមត្ថភាព និងសម្បទាគ្រប់គ្រាន់ក្នុងការរៀបចំព្រឹត្តិការណ៍លំដាប់អន្តរជាតិបាន ពោលគឺបានជួយលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ព្រមទាំងកិត្តិនាមកម្ពុជានៅលើឆាកអន្តរជាតិផងដែរ។គួរបញ្ជាក់ថា កីឡាករវាយកូនគោលអាជីពលំដាប់ពិភពលោក ទាំង ១៦ប្រទេសនោះមានដូចជា អាហ្សង់ទីន, បារាំង, ស៊ុយអ៊ែត, អេស្ប៉ាញ, ហូឡង់, អៀរឡង់, ស្កុតលែន, ឥណ្ឌា, ណូវែលសេឡង់, ប្រេស៊ីល, អូទ្រីស, អង់គ្លេស, អាល្លឺម៉ង់, សាធារណរដ្ឋអាហ្រិចខាងត្បូង, អៀរឡង់ខាងជើង និងអ៉ីតាលី៕

នាវាទេសចរណ៍ MS Westerdam ដឹកភ្ញៀវទេសចរជិត ២ពាន់នាក់ ចូលចតកំពង់ផែស្វយ័ត​អន្តរជាតិ​ក្រុងព្រះសីហនុជាថ្មីដើម្បីទស្សនាកម្ពុជា

2025/11/18 02:11:03 pm        265
ព្រះសីហនុ៖ នាវាទេសចរណ៍ MS Westerdam នៅវេលាម៉ោង ៦៖២០នាទីព្រឹក ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចូលចតនៅកំពង់ផែស្វយ័តអន្តរជាតិ ក្រុងព្រះសីហនុ រយៈពេល១ថ្ងៃ នាំភ្ញៀវទេសចរណ៍ចម្រុះជាតិសាសន៍ មកទស្សនាខេត្តព្រះសីហនុ។នាពេលវេលាជាថ្មីម្តងទៀតនេះ ពោលគឺជាលើកទី២ហើយ ដែលនាវាទេសចរណ៍ MS Westerdam ដ៏ល្បីល្បាញសញ្ជាតិ Holland បាននាំភ្ញៀវចូលទស្សនាប្រទេសកម្ពុជាលើកនេះ ដោយបានផ្ទុកភ្ញៀវទេសចរចំនួន១៨៥០នាក់ ស្រី៩៩២នាក់ មាន៤៣សញ្ជាតិ ក្នុងមាននាវិកចំនួន៨០៤នាក់ ស្រី១៥៦នាក់ មាន៣៩សញ្ជាតិ ក្នុងនោះភ្ញៀវដែលមានច្រើនជាងគេ គឺមកពីសហរដ្ឋអាមេរិក អូស្ត្រាលី និងប្រទេសកាណាដា។ នាវាទេសចរណ៍នេះ និងចាកចេញពីកំពង់ផែក្រុងព្រះសីហនុ បន្តទៅប្រទេសផ្សេងទៀត នៅម៉ោង៨យប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥។ នេះបើតាមការឲ្យដឹងពីមន្ត្រីជំនាញកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ នៅព្រឹកនេះផ្ទាល់។គួររំលឹកថា អំឡុងពេលមានជំងឺកូវីដ១៩ ក្រោយរសាត់អណ្តែតលើសមុទ្រ ដោយសារការហាមឃាត់ពីបណ្តាប្រទេសមួយចំនួនក្នុងតំបន់ (មិនឲ្យកប៉ាល់នេះចូលចត) សម្តេចតេជោ ហ៊ុន សែន ក៏បានជួយសង្គ្រោះដោយអនុញ្ញាតឲ្យកប៉ាល់ទេសចរណ៍ MS Westerdam ចូលចតនៅកំពង់ផែស្វយត័ក្រុងព្រះសីហនុ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ដើម្បីជួយដោះស្រាយ និងសម្រួលការងារផ្សេងៗ ក្នុងន័យមនុស្សធម៌ដល់មនុស្សចម្រុះជាតិសាសន៍លើកប៉ាល់ទេសចរណ៍ MS Westerdam សរុបជាង២២០០នាក់។អំឡុងពេលនោះ សម្តេចតេជោ បានថ្លែងថា ប្រទេសកម្ពុជា បានធ្វើនូវកិច្ចការទាក់ទងនឹងដំណើរ នៃការគោរពសិទ្ធិមនុស្ស គឺសិទ្ធិរស់រានមានជីវិត សិទ្ធិមិនត្រូវបានគេរើសអើង និងសិទ្ធិមនុស្ស ហើយក្រុមភ្ញៀវទេសចរ បានវិលត្រឡប់ទៅកាន់ប្រទេសវិញដោយសុវត្ថិភាព សម្រាប់អ្នកដំណើរទាំងជាង ២,២០០នាក់ នៅលើកប៉ាល់នេះ។ព្រឹត្តិការណ៍មនុស្សធម៌ ដែលសម្តេចតេជោ ហ៊ុន សែន បានធ្វើនាពេលនោះ ធ្វើឲ្យកម្ពុជាល្បីរន្ទឺពេញពិភពលោក ជាមួយនឹងពាក្យថា «កម្ពុជាតូច តែបេះដូងធំ»៕

នាវាទេសចរណ៍បរទេស មួយគ្រឿង ផ្ទុកមនុស្សជាង ២០០០នាក់ ចូលសំចតទូរទស្សនកិច្ចនៅកម្ពុជា

2025/11/18 09:38:11 am        68
នាយនាវីទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន គ.ជ.ស.ស. ប្រាប់ថា មាននាវាទេសចរណ៍បរទេស ១ គ្រឿង ឈ្មោះ WESTERDAM សញ្ជាតិ Holand ផ្ទុកមនុស្សចម្រុះជាតិសាសន៍ជាង ២.៦៥៤នាក់ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុនៅវេលាម៉ោង ០៦:២០នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ។ មនុស្សចម្រុះជាតិសាសន៍ជាង ២.៦៥៤នាក់ ក្នុងនោះមានភ្ញៀវទេសចរសរុបចំនួន ១.៨៥០នាក់ ស្រី ៩៩២នាក់ (៤៣សញ្ជាតិ) និងនាវិកចំនួន ៨០៤នាក់ ស្រី ១៥៦នាក់ (៣៩សញ្ជាតិ) ចំនួនភ្ញៀវដែលមានច្រើនជាងគេគឺ USA, AUS និង CANADA ។ នាវានេះ បានធ្វើដំណើរទេសចរណ៍មកពីប្រទេសវៀតណាម នឹងបន្ត្ដំណើរទេសចរណ៍អន្តរជាតិទៅប្រទេស ថៃ នៅយប់ថ្ងៃ ខែ ឆ្នាំដដែល ។

ឯកឧត្តម ហួត ហាក់៖ ការផលិតវីដេអូ(MV)ពីរបាំអប្សារាយសោធរបុរៈចក្រភពអង្គរ ជា​ការ​បន្ថែម​តម្លៃ​​​ខ្ពស់​ណាស់ស​ម្រាប់ជួយអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា

2025/11/18 08:29:22 am        133
កាលល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បាន​អញ្ជើញ​ជា​អធិបតីក្នុងពិធីសន្និសីទសារព័ត៌មាន នៃ​ការនិពន្ធដំឡើងស្មាដៃថ្មីរបាំ​ "អប្សរាយ​សោធ​របុរៈ​ចក្រ​ភព​អង្គរ" ជាស្នាដៃរបាំបុរាណ Original ដែលត្រូវបានផ្តួចផ្តើមផលិតឡើងដោយក្រុម អប្សរា​២៥​ដួង ដែលជាក្រុមទទួលបានជ័យលាភីឆ្នើមកិត្តិយសថ្នាក់ខ្ពស់ពី សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន សែន នៅក្នុងមហោស្រពសិល្បៈយុវជនទូទាំងប្រទេស អបអរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៣ កាលពីឆ្នាំ២០២០។ក្នុងពិធីដ៏អធិកអធមនេះ មានការអញ្ជើញចូលរួមពីលោកជំទាវ កុយ ពិសី រដ្ឋ​មន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋ​មន្ត្រី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងលោក លោកស្រី នាង​កញ្ញាជាភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ។ក្នុងឱកាសនៃពិធី ឯកឧត្តមរដ្ឋមន្ត្រី ជម្រាបជូនថា ស្នាដៃរបាំ "អប្សរាយសោធរបុរៈចក្រភពអង្គរ" នេះ គឺដើម្បីបញ្រ្ជាប និងរួមគ្នាថែរក្សាអភិរក្សសិល្បៈវប្បធម៌ខ្មែរនាសម័យមហានគរ និងផ្តល់តម្លៃ ព្រម​ទាំងលើកតម្កើងកិត្យានុភាពនៃវប្បធម៌ខ្មែរ ដែលល្បីរន្ទឺពីរាជធានីយសោធរបុរៈចក្រភពអង្គរ និង​ប្រភពនៃទេវស្ត្រីសួគ៌ ឬ«អប្សរា» ផងដែរ។ឯកឧត្តមរដ្ឋមន្ត្រី បន្តថា ការផលិត MV ស្ដីពីរបាំអប្សារាយសោធរបុរៈចក្រភពអង្គរ គឺ​ជា​តម្លៃ​បន្ថែម​ខ្ពស់​ណាស់​សម្រាប់ជួយអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាឆ្ពោះទៅកាន់ទីផ្សារពិភពលោក។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មន្រ្តីជាន់ខ្ពស់ធនាគារជាតិ នាំយកទៀនព្រះវស្សា និងបច្ច័យប្រគេនដល់ព្រះសង្ឃនៅស្រុកប្រាសាទសំបូរ
07/20/2026 09:07 PM
អ៊ីរ៉ង់៖ ការបើកកិច្ចចរចាឡើងវិញជាមួយទីក្រុងវ៉ាស៊ីនតោនមិនអាចទៅរួចទេ ដរាបណាសហរដ្ឋអាមេរិកនៅតែបន្តវាយប្រហារ
07/20/2026 06:07 PM
ក្រុមអ្នកនយោបាយនៅអាល្លឺម៉ង់កាន់តែច្រើនឡើង កំពុងគាំទ្រឲ្យមានការចរចាជាមួយរុស្ស៊ី
07/20/2026 06:07 PM
ប្រធានាធិបតីលីបង់លើកឡើងអំពីការចាប់ផ្តើមអនុវត្តកិច្ចព្រមព្រៀងក្របខណ្ឌ ដើម្បីបញ្ចប់ជម្លោះជាមួយអ៊ីស្រាអែល
07/20/2026 06:07 PM
ក្រសួងអភិវឌ្ឍន៍ជនបទបង្កើតហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទកាន់តែរឹងមាំ គាំទ្រដល់ការរស់នៅរបស់ប្រជាជន
07/20/2026 06:07 PM
ក្រសួងសុខាភិបាល៖ កងកម្លាំងអ៊ីស្រាអែលបានសម្លាប់បុរសប៉ាឡេស្ទីន ២ នក់ អំឡុងការវាយប្រហាររបស់អ្នកតាំងលំនៅឋាន
07/20/2026 06:07 PM
ប្រទេសស៊ីរីកំពុងរុះរើប្រព័ន្ធសន្តិសុខរបស់ខ្លួន ខណៈរងសម្ពាធនយោបាយនិងសេដ្ឋកិច្ចកាន់តែខ្លាំងឡើង
07/20/2026 06:07 PM
ប្រធានក្រុមការងារគណបក្សស្រុកសន្ទុក បាននាំយកទៀនព្រះវស្សា និងបច្ច័យប្រគេនដល់វត្តចំនួន ៦៦ ក្នុងស្រុកសន្ទុក
07/20/2026 05:07 PM
មនុស្សរាប់សិបនាក់ត្រូវបារម្ភថាស្លាប់ បន្ទាប់ពីនាវាចម្លងដឹកអ្នកដំណើរ១៣៣ នាក់លិចនៅឆ្នេរសមុទ្រហ្គីយ៉ាណា
07/20/2026 05:07 PM
ក្រុមហេសបូឡាបានរៀបចំពិធីបុណ្យសពដ៏ធំមួយសម្រាប់យុទ្ធជនរាប់សិបនាក់ នៅភាគខាងត្បូងលីបង់
07/20/2026 05:07 PM