កម្ពុជា-ឡាវ-វៀតណាម ដាក់ចេញកញ្ចប់ទស្សនកិច្ចរួម «ប្រទេសបី គោលដៅមួយ» ដើម្បីជំរុញ​ការ​ធ្វើ​ដំណើរក្នុងតំបន់
អាជ្ញាធរជាតិអប្សរា កំពុង​បន្តជួសជុលពង្រឹងរចនាសម្ព័ន្ធស្រះទឹកខាងជើង របស់​ប្រាសាទអង្គរវត្ត ​
ក្រុមហ៊ុនអាកាសចរណ៍មួយពីឌូបៃ ចាប់អារម្មណ៍ផ្សព្វផ្សាយទេសចរណ៍កម្ពុជា និងពិចារណាភ្ជាប់​ជើងហោះហើរ​មកកម្ពុជា
ភ្ញៀវជាតិ អន្តរជាតិ ធ្វើលំហាត់យោគៈអបអរសាទរទិវាយោគៈអន្តរជាតិ លើកទី១២

វប្បធម៌ និងទេសចរណ៍

កម្ពុជា និងអារ៉ាប៊ីសាអូឌីត ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ និងបង្កើន​ភ្ញៀវ​ទេសចរ​រវាង​ប្រទេស​ទាំងពីរ

2025/11/14 08:36:51 am        290
នាឱកាសដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ ចូលរួមមហាសន្និបាតលើកទី២៦ នៃ​អង្គ​ការ​ទេសចរណ៍សហប្រជាជាតិ (UN Tourism- 26th General Assembly) នៅ​រាជ​ធានី​រីយ៉ាដ ​កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បាន​ជួប​ពិភាក្សាការងារកម្រិតខ្ពស់ជាមួយឯកឧត្តម Ahmed Al-Khateeb រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៃ​ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតអំពីកិច្ចសហប្រតិបត្តិលើវិស័យទេសចរណ៍រវាងកម្ពុជា និ​ង​ព្រះ​រា​ជា​ណាចក្រអារ៉ាប៊ីសាអូឌីត។ ក្នុងជំនួបកម្រិតខ្ពស់ និងប្រកបដោយផ្លែផ្កា ភាគីទាំងពីរ បានឯកភាពគ្នាពង្រឹង និង​ពង្រីក​កិច្ច​សហ​ប្រតិបត្តិការលើវិស័យទេសចរណ៍ឱ្យកាន់តែស៊ីជម្រៅ និងសកម្មបន្ថែមទៀត តាមរយៈ​ការ​ពន្លឿន​ការ​ចុះអនុស្សរណៈនៃការយោគយល់គ្នា, ការរៀបចំព្រឹត្តិការណ៍ជំរុញទេសចរណ៍, ការ​ពិនិត្យ​លទ្ធភាពតភ្ជាប់ជើងហោះហើរត្រង់រវាងរាជធានីរីយ៉ាដ និងរាជធានីភ្នំពេញ, ការរៀបចំ FAM Trip ជាដើម។ ឆ្លៀតក្នុងឱកាសនេះផងដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏បាន​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅចំ​ពោះឯ​កឧត្តម​រដ្ឋ​មន្រី្តទេសចរណ៍អារ៉ាប៊ីសាអ៊ូឌីត ដែលបានផ្តល់នូវបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និង​ឧត្តុង្គ​ឧត្តម​ដល់គណៈប្រតិភូជាន់ខ្ពស់កម្ពុជា ព្រមទាំងចូលរួម​អបអរ​សាទរ​ចំពោះ​ជោគជ័​យ​ដ៏​ត្រចះ​ត្រច​ង់​របស់ឯកឧត្តមរដ្ឋមន្រ្តី និងប្រជាជនអារ៉ាប៊ីសាអ៊ូឌីតក្នុងការរៀបចំមហាសន្និបាតលើកទី២៦ នៃ​អង្គ​ការទេសចរណ៍សហប្រជាជាតិនាពេលនេះ។ក្នុងឱកាសនៃជំនួបប្រកបដោយភារតភាព និងអត្ថន័យជ្រាលជ្រៅ ឯកឧត្តម​រដ្ឋ​មន្រ្តី​ទេសចរណ៍​កម្ពុជា បាន​អញ្ជើញ​ឯកឧត្តម​រដ្ឋ​មន្រ្តី​ទេសចរណ៍​អារ៉ាប៊ី​សាអ៊ូឌីតម​ក​ធ្វើទ​ស្សន​កិច្ច​នៅ​ព្រះរា​ជា​ណា​ច​ក្រក​ម្ពុជានាពេលឆាប់ៗ នេះ៕

សហព័ន្ធសភាពាណិជ្ជកម្មអារ៉ាប៊ីសាអ៊ូឌីត នឹងមកពិនិត្យសក្តានុពលកម្ពុជានៅខែធ្នូខាងមុខ

2025/11/12 03:42:49 pm        385
នាឱកាសដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ ចូលរួមមហាសន្និបាតលើកទី២៦ នៃអង្គការទេសចរណ៍សហប្រជាជាតិ (UN Tourism - 26th General Assembly) នៅរាជធានីរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារកម្រិតខ្ពស់ជាមួយឯកឧត្តម Hassan Al-Huwaizy ប្រធានក្រុមប្រឹក្សាសភាពាណិជ្ជកម្មអារ៉ាប៊ីសាអូឌីត និងសហការីជាពាណិជ្ជករធំៗ ពីស្ថានភាពពិត នៃនយោបាយ សេដ្ឋកិច្ច សង្គម សក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគ យន្តការលើកទឹកចិត្តដល់វិនិយោគិន ព្រមទាំងបទដ្ឋានគតិយុត្តក្នុងការវិនិយោគលើវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច។ បន្ទាប់ពីជំនួបពិភាក្សាការងារ នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ឯកឧត្តមប្រធានក្រុមប្រឹក្សា បានជម្រាបពីគោលបំណង និងការចាប់អារម្មណ៍លើសក្តានុពលទេសចរណ៍ដ៏សម្បូរបែបដែលជាទីផ្សារទើបនឹងរះ និងកាលានុវត្តន៍ភាពវិនិយោគដ៏ល្អរបស់កម្ពុជា ដោយបានជម្រាបជូន ឯកឧត្តមរដ្ឋមន្រី្ត ពីការត្រៀមរៀបចំដឹកនាំគណៈប្រតិភូជាពាណិជ្ជករធំៗ ពីគ្រប់វិស័យ និងផ្នែកដែលជាសមាជិករបស់សហព័ន្ធ ទៅពិនិត្យ និងឈ្វេងយល់ផ្ទាល់នៅព្រះរាជាណាចក្រកម្ពុជាខែធ្នូខាងមុខនេះ។សូមបញ្ជាក់ជូនថា សហព័ន្ធសភាពាណិជ្ជកម្មអារ៉ាប៊ីសាអូឌីត គឺជាឆ័ត្រ និងជាតំណាងស្របច្បាប់តែមួយគត់របស់សហគមន៍ធុរកិច្ចអារ៉ាប៊ីសាអូឌីត សម្រាប់គ្រប់ក្រុម គ្រប់វិស័យ និងតំបន់ផ្សេងៗរបស់ខ្លួន នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត៕

កម្ពុជា-តួកគីយ៉េ ប្តេជ្ញាអនុវត្តកិច្ចសហប្រតិបត្តិការជាក់ស្តែងជំរុញកំណើនភ្ញៀវទេសចរ និងការវិនិយោគវិស័យទេសចរណ៍ប្រទេសទាំងពីរ

2025/11/12 10:43:44 am        176
កម្ពុជា-តួកគីយ៉េ ប្តេជ្ញាអនុវត្តអនុស្សរណៈនៃការយោគយល់គ្នាដែលបានចុះ​ជាក់ស្តែងប្រកប​ដោយប្រសិទ្ធិភាព និងប្រសិទ្ធិផលខ្ពស់ ដើម្បីជំរុញកំណើនភ្ញៀវទេសចរ និងការវិនិយោគក្នុង​វិស័យ​ទេសចរណ៍រវាងប្រទេសទាំងពីរឱ្យកាន់តែមានសន្ទុះបន្ថែមទៀត។ក្នុងឱកាសដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ចូលរួមមហាសន្និបាតអង្គការទេសចរណ៍សហប្រជាជាតិលើកទី២៦ (UN Tourism- 26th General Assembly) នៅរាជធានីរីយ៉ាដ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានទទួលជួបពិភាក្សាការងារ និងផ្លាស់ប្តូរយោបល់ស៊ីជម្រៅជាមួយឯកឧត្តម Nadir Alpaslan អនុរដ្ឋមន្រ្តីវប្បធម៌ និងទេសចរណ៍តួកគីយ៉េ ស្តីពីការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរដែលបានចុះកន្លងមក ឱ្យកាន់តែជាក់ស្តែង និងប្រកបដោយប្រសិទ្ធិភាព និងប្រសិទ្ធិផលខ្ពស់តាមរយៈការបង្កើតក្រុមការងារបច្ចេកទេស ផែនការសកម្មភាព និងព្រឹត្តិការណ៍ជំរុញទេសចរណ៍ជាដើម ដើម្បីបង្កើនកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងសន្ទុះវិនិយោគលើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ ស្របពេលដែលមានការតភ្ជាប់តាមផ្លូវអាកាសនាពេលខាងមុខរវាងទីក្រុងអ៊ីស្តាន់ប៊ុល និងរាជធានីភ្នំពេញ ដោយក្រុមហ៊ុនអាកាសចរណ៍ Turkish Airlines៕

កម្ពុជា-មីយ៉ានម៉ា ឯកភាពង្រឹងពង្រីកកិច្ចសហប្រតិបត្តិទេសចរណ៍ឱ្យកាន់តែស៊ីជម្រៅ និងសកម្ម ជំរុញកំណើនភ្ញៀវទេសចរជាតិ-អន្តរជាតិរវាងប្រទេសទាំងពីរ

2025/11/10 03:48:30 pm        547
នាឱកាសដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ជាន់ខ្ពស់ចូលរួមកិច្ចប្រជុំមហាសន្និបាតលើកទី២៦ នៃអង្គការទេសចរណ៍សហប្រជាជាតិ (UN Tourism- 26th General Assembly) នៅទីក្រុងរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប់ប៊ីសាអ៊ូឌីត ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Phyo Saw Soe អនុរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងសណ្ឋាគារមីយ៉ាន់ម៉ា និងសហការី។ក្នុងឱកាសនៃជំនួបប្រកបដោយផ្លែផ្កា ភាគីទាំងពីរ បានឯកភាពគ្នាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ឱ្យកាន់តែស៊ីជម្រៅ និងសកម្ម ដើម្បីបង្កើនកំណើនភ្ញៀវទេសចរណ៍រវាងប្រទេសទាំងពីរ ក៏ដូចជាភ្ញៀវទេសចរអន្តរជាតិ តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិក្នុងវិស័យទេសចរណ៍ក្នុងក្របខណ្ឌ តំបន់ និងអនុតំបន់ ដែលមានដូចជាក្នុងក្របខណ្ឌ ASEAN, GMS, CLMV, ACMECS; ការរៀបចំព្រឹត្តការណ៍ជំរុញទេសចរណ៍; ការពិនិត្យលទ្ធភាពតភ្ជាប់ជើងហោះហើរត្រង់ រវាងទីក្រុងធំៗ និងជាគោលដៅទេសចរណ៍រវាងប្រទេសទាំងពីរកម្ពុជា-មីយ៉ាន់ម៉ា។

កម្ពុជា ស្នើក្រុមហ៊ុនអាកាសចរណ៍ Emirates Airline ពិចារណាលើការហោះហើរត្រង់មកកម្ពុជា

2025/11/07 01:43:23 pm        393
នាឱកាសដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វ​ផ្សាយ​ទេសចរណ៍កម្ពុជា (CTB) នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍ បានជួបពិភាក្សាការងារជាមួយលោកស្រី Helen Breen នាយិកា​ផ្នែក​លក់​របស់​ក្រុមហ៊ុន Emirates Airline អំពីកិច្ចសហប្រតិបត្តិការជម្រុញការតភ្ជាប់តាមផ្លូវអាកាស និង​ការផ្សព្វផ្សាយសក្តានុពលទេសចរណ៍។ ក្នុងជំនួបពិភាក្សាប្រកបដោយផ្លែផ្កានេះ ឯកឧត្តមរដ្ឋមន្រ្តី ស្នើក្រុម​ហ៊ុន​ពិនិ​ត្យ​លទ្ធភាព​បង្កើត​ជើង​ហោះ​ហើរ​ត្រង់​មក​កម្ពុជាផ្ទាល់ ដោយសារបច្ចុប្បន្ននេះ កម្ពុជា មានអាកាសយានដ្ឋានកម្រិត 4F គឺ​អាកាសយានដ្ឋានអន្តរជាតិតេជោ ហើយក៏មានក្រុមហ៊ុនអាកាសចរណ៍ធំៗ អន្តរជាតិ​ជា​ច្រើន​ដូចជា ​Turkish Airlines និង Etihad បានចាប់ផ្តើមជើងហោះហើរត្រង់មកកម្ពុជាផងដែរ។ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអញ្ជើញលោកស្រី និងសហការី មក​ទស្សន​កិច្ច​នៅ​ព្រះរាជា​ណា​ចក្រក​ម្ពុជា ជាពិសេសនៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីពិនិត្យមើល​ស្ថានភាព​ចំនួន​ភ្ញៀវ​ទេសចរជាក់ស្តែង និងសក្តានុពលទេសចរណ៍ដ៏សំបូរបែបរបស់កម្ពុជា។

ភ្ញៀវទេសចរជិត ២០ម៉ឺននាក់មកសម្រាកលម្ហែនៅខេត្តកំពត ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក

2025/11/07 09:13:31 am        250
មន្ត្រីជំនាញបានបញ្ជាក់ថា រយៈពេលឈប់សម្រាក៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែត​ប្រទីប និង​សំពះព្រះខែ អកអំបុក ខេត្តកំពតបានទទួលទេសចរជិត ២០ម៉ឺននាក់។ លោក​ថា​នេះ​ជា​ជោគ​ជ័យ​មួយសម្រាប់ខេត្តកំពត។ ហើយថា ដំណើរកម្សាន្តរបស់ពលរដ្ឋដ៏ច្រើនបែបនេះ ក៏​បាន​បង្ហាញ​អំពី​ភាព​ជឿជាក់លើរាជរដ្ឋាភិបាល ក្រោយពេលមានកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ។ ក្រុមអ្នកផ្តល់សេវាទេសចរណ៍​បាន​ថ្លែង​អំណរ​គុណ​ដល់​ឯកឧត្តម​អភិបាល​ខេត្ត​ដែល​បា​ន​ធ្វើ​ឲ្យ​ខេត្ត​កំពត​មានភ្ញៀវមកច្រើន។ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បានប្រាប់ឲ្យដឹងថា ថ្ងៃឈប់សម្រាកនៃ ព្រះ​រាជ​ពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក រយៈពេលបីថ្ងៃកន្លងមកនេះ បាន​នាំ​មកនូវភាពសប្បាយរីករាយយ៉ាងខ្លាំងចំពោះពលរដ្ឋកម្ពុជា។ ហើយ​ក្នុង​នោះ​ខេត្ត​កំពត​ទទួល​បាន​ភ្ញៀវម​កសម្រាកលម្ហែសរុបចំនួន ១៩៥ ៦៩១នាក់ កើនឡើង៥០.៩៧% បើ​ធៀប​នឹ​ង​ឆ្នាំ​២០២៤ ក្នុងនោះភ្ញៀវអន្តរជាតិមានចំនួន ១ ៤៨៧នាក់។ លោកថា​វត្ត​មាន​ភ្ញៀវ​ដ៏​ច្រើន​បែប​នេះ ​ក៏បានបង្ហាញអំពីភាពជឿជាក់ និងសប្បាយរីករាយរបស់ពលរដ្ឋ ក្រោយពេល​រាជ​រដ្ឋាភិបាល​បាន​ដោះស្រាយប​ញ្ហាព្រំដែនឲ្យមាន ក្រោមកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ។    ចំណែកអ្នកផ្តល់សេវាទេសចរណ៍ បានឲ្យដឹងថា បីថ្ងៃនេះកន្លែងពួកគាត់ពេញអស់ និង​សូម​អធ្យា​ស្រ័យ​ចំពោះ​ភ្ញៀវដែលមិនបានទទួលសេវារបស់ពួកគាត់ ឬមានការខ្វះចន្លោះត្រង់ណាមួយ ដោយ​សារ​ចំនួន​ភ្ញៀវសម្រុកមកច្រើន។ ទន្ទឹមនឹងនោះពួកគាត់ក៏បានថ្លែងអំណរគុណដល់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត ដែល​បានរៀបចំខេត្ត ល្អគ្រប់ជ្រុងជ្រោយ ទាំងសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ពិសេស​ការ​រៀប​ចំ​តុប​តែង​លម្អ និងការបង្កើតសមិទ្ធផលថ្មីប្លែកៗសម្រាប់ទាក់ទាញភ្ញៀវទេសចរ។ យ៉ាងណាក៏ដោយ ទាំងភ្ញៀវទេសចរ និងអ្នកផ្តល់សេវាទេសចរណ៍ សុទ្ធតែរំពឹងថា ខេត្តកំព​តក្រោម​ការ​ដឹកនាំងរបស់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន នឹងមានសមិទ្ធផលទេសចរណ៍ថ្មីល្អឯក លេច​ចេញជារូបរាងជាបន្តបន្ទាប់ទៀត នៅពេលខាងមុខ៕

ប្រជាជនចិន ចាប់អារម្មណ៍មកលេងកម្ពុជា បន្ទាប់ពីបានរីករាយនឹង "ពិធីបុណ្យកម្ពុជា" នៅ​សាល​ពិព័រណ៍អន្តរជាតិ ទីក្រុងស៊ូចូវ

2025/11/03 09:21:38 am        296
កាលពីរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថា​បើក​សម្ពោធ​ព្រឹត្តិ​ការណ៍​ជំរុញ​ទេសចរណ៍​កម្ពុជា​ តាម​រយៈ​ការ​សម្តែង​សិល្បៈ "ពិធីបុណ្យកម្ពុជា" ដែលរៀបចំនៅសាលពិព័រណ៍អន្តរជាតិ ទីក្រុងស៊ូចូវ ខេត្ត​ជាំងស៊ូ ដោយមានការចូលរួមពីឯកឧត្តម Li Chuan អគ្គនាយករងមន្ទីរវប្បធម៌ និងទេ​សច​រណ៍ខេ​ត្ត​ជាំងស៊ូ, លោកស្រី Ji Jing អភិបាលរងក្រុងស៊ូចូវ និងតំណាងក្រុមហ៊ុនទេសចរណ៍ធំៗ នៅ​ក្នុងខេត្តជាំងស៊ូ និងខេត្តផ្សេងៗទៀតមកពីប្រទេសចិន អ្នកវិនិយោគិនចិន និងអន្តរជាតិ ព្រម​ទាំង​ភ្ញៀវ​កិត្តិយសប្រមាណ ៣០០នាក់។ថ្លែងក្នុងសុន្ទរកថាបើកព្រឹត្តិការណ៍ផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាតាមរយៈការសម្តែងសិល្បៈ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ជូនភ្ញៀវកិត្តិយស និងប្រជាជនចិន​ដែល​អញ្ជើញ​ចូល​រួម​ទស្សនា​ពី​សក្តានុពលទេសចរណ៍ និងសម្បត្តិវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា ព្រមទាំងកា​លា​នុវត្ត​ភាព​វិនិយោគ​ដែលជាទីផ្សារទើបនឹងរះឡើង រួមទាំងកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ សុវត្ថិភាព យន្តការ​លើក​ទឹក​ចិត្ត​ដ៏​ទាក់​ទាញ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ក្រោម​ការ​ដឹកនាំ​ប្រកប​ដោយ​គតិ​បណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរា​ជា​ណា​ចក្រ​កម្ពុជា​។ ជាងនេះទៅទៀត ឯកឧត្តមរដ្ឋមន្រ្តី បានសង្កត់ធ្ងន់​ពី​ការ​ធានា​សុខ​សុវត្ថិភាព​ដល់​ភ្ញៀវ​ទេសចរ​អន្តរជាតិពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា​ និងស្នើឱ្យប្រជាជនចិន និងអន្តរជាតិ​មក​ទស្សនា​កម្ពុជា​ឱ្យបានច្រើនឡើង៕

រដ្ឋបាលខេត្តមណ្ឌលគិរី សហការជាមួយមន្ទីរទេសចរណ៍ខេត្ត រៀបចំព្រឹត្តិការណ៍ “សម្លព្រូង​បំពង់​ប្ញស្សី” លើកទី១ រយៈពេល៣ថ្ងៃ ដើម្បីលើកស្ទួយមុខម្ហូបជនជាតិដើមភាគតិច

2025/11/02 10:08:52 am        251
រដ្ឋបាលខេត្តមណ្ឌលគិរី និងមន្ទីរទេសចរណ៍ខេត្ត បានសហការរៀបចំពិធីបើកព្រឹត្តិការណ៍ “សម្ល​ព្រូង​បំពង់​ប្ញស្សី” លើកទី១ ឆ្នាំ២០២៥ រយៈពេល៣ថ្ងៃ គឺ​នៅថ្ងៃអង្គារ-ពុធ-ព្រហស្បតិ៍ ទី៤-៥-៦ ខែ​វិច្ឆិកា ឆ្នាំ២០២៥ នៅបរិវេណសួនច្បារដំរីដែក ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ នេះ​បើ​យោង​តាម​​សេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍។ព្រឹត្តិការណ៍ “សម្លព្រូងបំពង់ប្ញស្សី” រៀបចំឡើងក្នុងគោលបំណង​ ដើម្បីលើក​ស្ទួយ​មុខម្ហូប​របស់​បង​ប្អូ​នជនជាតិដើមភាគតិច ខេត្តមណ្ឌលគិរី ព្រមទាំង​​ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និង​អន្តរ​ជាតិ​ មកទស្សនាកម្សាន្តតំបន់ទេសចរណ៍ និង​ស្វែង​យល់​អំពីប្រពៃណី​វប្បធម៌​របស់​ជន​ជាតិ​ដើម​ភាគ​តិច នារដូវកាលបៃតង ក្នុងខេត្តមណ្ឌលគិរី។ ក្នុងព្រឹត្តិការណ៍នេះ ក៏មានការដាក់តាំងបង្ហាញនូវសម្លព្រូងបំពង់ឫស្សី ដើម្បី​ភ្លក់​នូវ​រស​ជាតិ​ដើ​ម​ដោយ​សេរី និងមានការសម្ដែង​សិល្បៈរបាំប្រពៃណីរបស់បងប្អូនជនជាតិដើមភាគតិច ជាមួយ​កម្ម​វិធី​កម្សាន្ត​​​ជាច្រើន ព្រមទាំងមានការដាក់​តាំង​បង្ហាញ​នូវ​ផលិតផ​លផ្លែ​ឈើជា​ច្រើន​​ប្រភេទ​របស់​ខេត្ត​មណ្ឌល​គិរីផងដែរ៕

ការទស្សនាប្រាសាទអង្គរវត្តដើរចូលពីទិសខាងលិច ទេសចរគ្រប់រូបនឹងឃើញទិដ្ឋភាពដ៏ស្គឹមស្កៃ និងគោរពលើកតម្លៃប្រាសាទ

2025/10/16 11:15:10 am        168
ការដែលចូលមកទស្សនាប្រាសាទអង្គរវត្ត ដើរចូលពីច្រកចូលទិសខាងលិច ទេសចរគ្រប់រូបនឹងអាចមើលឃើញនូវទិដ្ឋភាពនៃសំណង់ប្រាសាទអង្គរវត្តដែលជានិមិត្តរូបនៃព្រលឹងជាតិខ្មែរ លេចត្រដែតដ៏ស្គឹមស្កៃ លាយលំជាមួយធម្មជាតិ រុក្ខជាតិតូចធំនានា មានសោភ័ណភាពគ្មានគូប្រៀប។ មុននឹងចូលទៅដល់នៃប្រាង្គប្រាសាទ ទេសចរដើរឆ្លងកាត់ស្ពានហាល កសិន្ធុទឹក ខ្លោងទ្វារ ដែលមើលពីចម្ងាយទេសចរបានគយគន់កំពូលនៃប្រាសាទអង្គរវត្ត នាំឱ្យទេសចរបំភ្លេចមិនបាននូវស្នាដៃរចនាសម្ពន្ធស្ថាបត្យកម្មដូនតាខ្មែរ ក៏ដូចជាការគោរពលើកតម្លៃប្រាសាទអង្គរវត្តផង។ ដូច្នេះហើយ ទើបអាជ្ញាធរជាតិអប្សរា ខិតខំរៀបចំបរិវេណខាងមុខប្រាសាទអង្គរវត្ត ឱ្យសក្តិសមនឹងអច្ឆរិយៈវត្ថុនៅក្នុងសកលលោក សម្រាប់ទទួលទេសចរចម្រុះជាតិសាសន៍មកទស្សនាប្រាសាទអង្គរវត្ត៕

ចម្លាក់ទេពអប្សរនៅប្រាសាទអង្គរ មានអាយុកាលជិត១ពាន់ឆ្នាំ បង្អួតសម្រស់ជាមួយភ្ញៀវទេសចរ

2025/10/13 02:15:26 pm        168
ពេលដែលភ្ញៀវទេសចរជាច្រើន បានមកទស្សនាប្រាសាទអង្គរវត្ត ក្រៅតែពីគេចាប់អារម្មណ៍ទៅលើសំណង់បុរាណដ៏អស្ចារ្យ ក្នុងនោះ ក៏ចាប់អារម្មណ៍ទៅលើចម្លាក់ទេពអប្សរនៅតាមជញ្ជាំងនៃប្រាសាទអង្គរវត្ត ដែលមានការឆ្លាក់លម្អពីមួយទីមួយខុសប្លែកពីគ្នា មានភាពរស់រវើកគួរឱ្យកោតស្ងប់ស្ញែងក្រៃលែង។ ចម្លាក់ទេពអប្សរទាំងអស់នោះ បង្ហាញនូវសម្លៀកបំពាក់ ម៉ូដសក់ គ្រឿងអលង្ការ ទម្រង់មុខ ដងខ្លួន មានភាពប្រណិតល្អឥតខ្ចោះនៃជាងចម្លាក់ដ៏បុិនប្រសព្វ ធ្វើឱ្យទេសចរមានអារម្មណ៍ត្រឡប់ពេលវេលាទៅសម័យអង្គរដ៏រុងរឿងដូច្នោះដែរ ដែលបានទាក់ទាញទេសចរជាតិ-អន្តរជាតិ ទស្សនាមិនជិនណាយ និងថតផ្តិតរូបភាពជាអនុស្សាវរីយ៍ផង៕ រូបអជ្ញាធរអប្សរា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

តម្រូវការត្រីកែច្នៃក្នុងស្រុកកើនឡើង ជំរុញការផលិតឈានទៅរកស្តង់ដារ និងគុណភាពខ្ពស់
07/21/2026 03:07 PM
នាយករដ្ឋមន្ត្រីថ្មីរបស់អង់គ្លេសនិយាយថា លោកនឹងបង្កើនសម្ពាធលើរុស្ស៊ីពាក់ព័ន្ធនឹងបញ្ហាអ៊ុយក្រែន
07/21/2026 03:07 PM
ធនាគារជាតិនៃកម្ពុជារៀបចំវេទិកាទីផ្សារហិរញ្ញវត្ថុសកល ដើម្បីបង្កើនការយល់​ដឹងដល់អ្នកពាក់ព័ន្ធ
07/21/2026 03:07 PM
ក្រុមសិទ្ធិមនុស្ស៖ អាវុធថ្មី និងវិធានការគាបសង្កត់ថ្មីៗ ត្រូវបានប្រើដើម្បីធ្វើទារុណកម្មអ្នកទោស ប៉ាឡេស្ទីន
07/21/2026 03:07 PM
កម្ពុជា-អាមេរិក នឹងបន្តជំរុញពាណិជ្ជកម្មទ្វេភាគី និងលំហូរទុនវិនិយោគពីអាមេរិកមកកម្ពុជា
07/21/2026 03:07 PM
ជនជាតិរ៉ូហ៊ីងយ៉ាកំពុងក្លាយជាគោលដៅនៃការផ្សព្វផ្សាយព័ត៌មានមិនពិតដែលបង្កការស្អប់ខ្ពើមនៅម៉ាឡេស៊ី
07/21/2026 03:07 PM
មន្ត្រី៖ទាហានរដ្ឋាភិបាល ៤ នាក់ បានស្លាប់ ក្នុងការវាយប្រហារដោយដ្រូនរបស់ក្រុមហ៊ួទីនៅភាគឦសានយេម៉ែន
07/21/2026 02:07 PM
អតីតប្រធានក្រុម និងអតីតអ្នកចាត់ការក្រុមជម្រើសជាតិអង់គ្លេស Kevin Keegan ទទួលមរណភាពក្នុងវ័យ ៧៥ឆ្នាំ
07/21/2026 02:07 PM
IDF និយាយថា ខ្លួនបានចាប់ផ្តើមសម្របសម្រួលសកម្មភាពជាមួយកងទ័ពលីបង់នៅក្នុងតំបន់សាកល្បង
07/21/2026 02:07 PM
អ្នកជំនាញរុស្ស៊ី៖ ការវាយប្រហារនៅកំពង់ផែ ODESSA ដើម្បីរារាំងនាវាបរទេសដែលដឹកអាវុធសម្រាប់អ៊ុយក្រែន
07/21/2026 02:07 PM