ប្រតិភូក្រសួងទេសចរណ៍ទស្សនកិច្ចសារមន្ទីរ ព្រះស្រីឦសានវរ្ម័ន ស្វែងយល់ពីប្រវត្តិសេដ្ឋកិច្ច និង​រូបិយវត្ថុ​កម្ពុជា
«ដំណើរទេសចរណ៍នៅប្រទេសកម្ពុជាពិតជាសប្បាយរីករាយ និង​ពោរ​ពេញ​ដោយ​អនុស្សាវរីយ៍​ល្អៗដែលមិនអាចបំភ្លេចបាន ហើយយើងមកលេងម្តងទៀតជាមិនខាន» ចំណាប់​អារម្មរណ៍​រួម​របស់​ប្រតិភូបុគ្គលិកក្រុមហ៊ុន EdF និង GdF បារាំង
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រៀបចំពិធីអបអរសាទរការចុះ “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
រដ្ឋមន្ត្រីទេសចរណ៍ ស្នើស្ថានទូតឥណ្ឌារៀបចំព្រឹត្តិការណ៍ទេសចរណ៍កម្ពុជា-ឥណ្ឌា​ឱ្យ​បាន​ច្រើន​ថែម​ទៀត

វប្បធម៌ និងទេសចរណ៍

«សង្ក្រាន្តវត្តភ្នំ» មានភ្ញៀវទេសចរប្រមាណ ១លាន ៣សែននាក់ចូលរួមទស្សនា និងលេងកម្សាន្ត

2024/04/17 11:01:01 am        250
ក្នុងឱកាសចូលឆ្នាំថ្មីរយៈពេល៤ថ្ងៃ មានភ្ញៀវទេសចរ និងប្រជាពលរដ្ឋទៅទស្សនា និង​លេង​កម្សាន្ត​នៅ​សង្ក្រាន្តវត្តភ្នំ ប្រមាណ១លាន ៣សែននាក់។ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រយៈពេល៤ថ្ងៃ មានភ្ញៀវទេសចរ និង​ប្រជា​ពលរដ្ឋ​ទៅ​ទស្សនា និងលេងកម្សាន្តនៅសង្ក្រាន្តវត្តភ្នំ ប្រមាណ ១លាន ៣សែននាក់ ដោយ​គិត​ចាប់​ពី​ថ្ងៃ​ទី​១៣ រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤។ នេះបើតាមអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី បានឱ្យដឹងនៅព្រឹកថ្ងៃទី១៧ ខែមេសានេះ។លោក ម៉េត មាសភក្ដី បន្ថែមថា សម្រាប់ថ្ងៃទី១ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ភ្ញៀវទេសចរជាតិ និង​អន្តរជាតិ បានចូលរួមលេងកម្សាន្តចូលឆ្នាំខ្មែរប្រពៃណីជាតិនៅសង្ក្រាន្តវត្តភ្នំជាង ២៣ម៉ឺននាក់។ នៅ​ថ្ងៃ​ចូលឆ្នាំទី២ ប្រមាណ២៥ម៉ឺននាក់ ថ្ងៃចូលឆ្នាំទី៣ ប្រមាណ ៣០ម៉ឺននាក់ និងថ្ងៃចូលឆ្នាំទី៤ ត្រូវ​នឹង​ថ្ងៃទី១៦ ខែមេសា ដែលជាថ្ងៃចុងក្រោយ គឺចំនួនភ្ញៀវទេសចរជាតិ និង​អន្តរជាតិ​បាន​កើន​ឡើង​រហូត​ដល់ចំនួនប្រមាណ ៥២ម៉ឺននាក់។ បើសរុបទាំង​៤​ថ្ងៃនៃ​ពិធី​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​នេះ គឺមានភ្ញៀវទេសចរ និងប្រជាពលរដ្ឋទស្សនា និងលេងកម្សាន្តនៅសង្ក្រាន្តវត្តភ្នំប្រមាណ ១លាន ៣សែននាក់។អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ ក៏បានបញ្ជាក់ដែរថា ចំពោះការងារសន្តិសុខ និង​សណ្ដាប់​ធ្នាប់​សាធារណៈ នៅក្នុងឱកាសថ្ងៃចូលឆ្នាំថ្មីនេះ គឺបានដំណើរការទៅដោយរលូន ពុំ​មាន​អ្វី​កើត​ឡើង​គួរ​ឱ្យកត់សម្គាល់ឡើយ ដោយសារកម្លាំងមានសមត្ថកិច្ចបានល្បាតនៅគ្រប់ទីកន្លែង និង​ការពារ​បាន​យ៉ាងល្អ ដើម្បីបង្កភាពសប្បាយរីករាយជូនដល់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង៕ អត្ថបទ៖ ប្រាក់ វ៉ាន់ដា

ចូលឆ្នាំប្រពៃណីជាតិខ្មែរខេត្តតាកែវទទួលបានភ្ញៀទេសចរជាតិ និងអន្តរជាតិប្រមាណជាង ៤០ម៉ឺននាក់

2024/04/17 10:44:11 am        131
តាកែវ៖ រយៈពេល៤ថ្ងៃនៃពិធីបុណ្យចូលឆ្នាំប្រពៃណីយ៍ជាតិខ្មែ ឆ្នាំ ២០២៤នេះ ខេត្តតាកែវ ទទួល​បានភ្ញៀវទេសចរជាតិ និងអន្តរជាតិមកចូលលេងកម្សាន្តចំនួនជាង ៤០ ម៉ឺននាក់។ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានថ្លែងប្រាប់ទូរទស្សន៍ BTV ឱ្យដឹងថា នៅតាមតំបន់​រមណីយ​ដ្ឋាន​នានានៅក្នុងខេត្តតាកែវ មានបងប្អូនប្រជាពលរដ្ឋ​ជា​ច្រើន​បាន​មក​លេង​កម្សាន្ត​យ៉ាង​ច្រើន​កុះករ ពោលនៅទូទាំងខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិចំនួនជាង ៤០ ម៉ឺននាក់។ឯកឧត្តមអភិបាលខេត្តតាកែវបានថ្លៃងបន្តថា ឆ្លើយតបទៅនឹងកំណើនភ្ញៀវទេសចរជាតិ និង​អន្តរជាតិ​ដែល​បានអញ្ជើញមកចូលរួមលេងកម្សាន្តនៅក្នុង​ឱកាសបុណ្យចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​ក្នុង​រយៈ​ពេល ៤ ថ្ងៃកន្លងមកនេះ អាជ្ញាធខេត្តបានរៀបចំរក្សាសន្តិសុខសណ្ដាប់​ធ្នាប់ជូនបង​ប្អូន​ប្រជាពលរដ្ឋ​បាន​យ៉ាងល្អប្រសើរ ដោយពុំមានបញ្ហអ្វីកើតឡើងនោះទេ។ ក្នុងរយៈពេល៤​ថ្ងៃ​កន្លង​ម​ក​នេះ​មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងទៅមួយករណីប៉ុណ្ណោះ៕

ពលរដ្ឋមកលេងកម្សាន្តខេត្តកំពង់ឆ្នាំងក្នុងឱកាសសង្ក្រាន្តឆ្នាំថ្មីនេះមានប្រមាណ ៣៤ម៉ឺននាក់

2024/04/17 10:05:06 am        207
កំពង់ឆ្នាំង៖ ក្នុងឱកាសសង្ក្រានឆ្នាំថ្មីប្រពៃណីខ្មែរឆ្នាំ២០២៤នេះ ខេត្តកំពង់ឆ្នាំង មានភ្ញៀវជាតិ​ប្រមាណ​ជាង​ ៣៤ម៉ឺននាក់ និងអន្តរជាតិចំនួន១៨២នាក់ បានចូលមកលេងកម្សាន្ត​នៅតា​ម​ទីតាំង​​ប្រារព្ធ​សង្ក្រាន្តឆ្នាំថ្មី និងតាមតំបន់រមណីដ្ឋាននានាក្នុងខេត្តកំពង់ឆ្នាំង។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ពីលោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង។លោក សេង សាលី បានបន្តថា សង្ក្រានឆ្នាំថ្មីប្រណៃណីខ្មែរឆ្នាំ២០២៤នេះ អាជ្ញាធរ​ខេត្តកំពង់ឆ្នាំង​បាន​រៀបចំកន្លែងលេងកំសាន្តចំនួន៣ទីតាំង ១.សួនបាញ់ទឹក​ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ អ៊ុក រ៉ាប៊ុន ខាងមុខសាលាខេត្ត ដោយបានរៀបចំជាកន្លែងសំរាប់ប្រារព្ធ​ពិធីចូល​សង្ក្រាន្ត​ឆ្នាំ​ថ្មី កន្លែងលេងល្បែងប្រជាប្រិយប្រពៃណីខ្មែរ និងរាំមកន្សាន្តតាមប្រពៃណីខ្មែរផងដែរ។ ទី២. តំបន់ត្រជាក់ ជាកន្លែងលេងទឹក និងរាំកម្សាន្ត។ ទី៣. សួនច្បារវិមានឯករាជ្យ ជាកន្លែងប្រគុំតន្ត្រី​ខ្នាតធំ​របស់​ទូរទស្សន៍បាយ័ន សំរាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរកំសាន្តពេលរាត្រី។ ក្នុងសង្ក្រាន្ត​ឆ្នាំថ្មីប្រពៃណីខ្មែរឆ្នាំនេះ អាជ្ញាធខេត្តកំពង់ឆ្នាំង​បាន​រៀបចំ​លេង​ល្បែង​ប្រពៃណីខ្មែរ​មាន របាំត្រុតឆៃយ៉ាំ ទាញព្រ័ត្រ វាយក្អម ចោលឈូង បោះអង្គុញ លាក់កន្សែង និងរាំវង់ រាំក្បាច់ រាំក្បាច់ សារ៉ាវ៉ាន់ ដើម្បី​បង្កើន​នូវ​បរិយាកាស​សប្បាយ​ផ្សារ​ភ្ជាប់​នូវ​ភាព​ស្និទ្ធស្នាល​រវាង​ថ្នាក់​ដឹក​នាំ​គ្រប់​ជាន់​ថ្នាក់ ក្នុងន័យសាមគ្គីភាពពេញក្នុងរយៈពេល៤ថ្ងៃផងដែរ ។ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង បានពង្រឹង​យ៉ាង​ម៉ឺង​ម៉ាត់​ដល់កងកម្លាំងទាំងអស់ អោយរក្សាអោយខាងតែបាននូវសន្តិសុខសណ្តាប់ធ្នាប់ និង​កាត់​បន្ថ​យករណីគ្រោះថ្នាក់ចរាចរជូនបងប្អូនប្រជាពលរដ្ឋ យុវជន និងភ្ញៀវទេសចរ នៅតាម​វត្ត​អារាម ទីរមណីយដ្ឋាន ទីកន្លែងប្រារព្វពីធីសង្ក្រានឆ្នាំថ្មី និងតាមដងផ្លូវផងដែរ។ បងប្អូន​ប្រជា​ពលរដ្ឋ យុវជន និងភ្ញៀវទេសចរ ដែលមកកំសាន្តក្នុងខេត្តកំពង់ឆ្នាំង បានចូល​រួម​លេង​យ៉ាង​សប្បាយ​រីក​រាយ​យ៉ាងខ្លាំង គ្មានព្រួយបារម្ភអ្វីឡើយ ហើយភាពសប្បាយ​រីករាយ​ទាំង​នេះ​បញ្ជាក់​ឲ្យ​ឃើញ​ថា ដោយសារកត្តាសុខសន្តិភាពពេញលេញក្នុងប្រទេស ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕ អត្ថបទ៖ កាំង ហុងវាស្នា

ភ្ញៀវជាតិ និងអន្តរជាតិជាង២៤ម៉ឺននាក់ ចូលរួមលេងកម្សាន្ត ក្នុងពិធីបុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិខ្មែរ នៅខេត្តកំពង់ធំ

2024/04/17 09:48:10 am        149
កំពង់ធំ៖ ព្រឹត្តិការណ៍សង្ក្រាន្តកំពង់ធំ ឆ្នាំ២០២៤ រយៈពេល​៤ថ្ងៃ មានភ្ញៀវទេសចរជាតិ និង​អន្តរជាតិ មកទស្សនា និងលេងកម្សាន្តល្បែងប្រជាប្រិយប្រមាណជាង ២៤ម៉ឺននាក់។ តាម​របាយការណ៍​របស់​មន្ទីរទេសចរណ៍ខេត្តកំពង់ធំបានឱ្យដឹងថា ក្នុងរយៈពេល៤ថ្ងៃ នៃ​ពិធី​បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរមានប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មក​ទស្សនា​នៅ​តាម​រមណីយ​ដ្ឋាន លេងកម្សាន្តនៅតំបន់សង្រ្កាន្តកំពង់ធំ មានសរុបចំនួន ២៤៤,៣៣៧នាក់ ក្នុង​នោះមាន ភ្ញៀវជាតិចំនួន ២៤៤,២៣២នាក់ និងភ្ញៀវអន្តរជាតិចំនួន ១០៥នាក់។ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នៅក្នុងខេត្តកំពង់ធំ ឆ្នាំនេះ រដ្ឋបាលខេត្ត ប្រារព្ធ​កម្ម​វិធី​សង្រ្កាន្ត​កំពង់​ធំ នៅបរិវេណសាលាវិទ្យាល័យ ហ៊ុន សែន កំពង់ធំ និងបានរៀបកន្លែងកំសាន្តជាច្រើន ក្នុង​នោះ​ក៏​បាន​រៀបចំនូវ ការបង្ហាញពីវប្បធម៌ ប្រពៃណី របស់ជនជាតិដើមភាគតិច ការប្រគំតន្ត្រី និង​ការ​លេង​ល្បែងប្រជាប្រិយកម្សាន្តចំនួន ១១ ប្រភេទ ដូចជា បោះអង្គុញ ទាញព្រ័ត្រ ចោលឈូង លាក់​កន្លែង ពាំពងមាន់ ដណ្តើមស្លឹកឈើ ប្រដាល់បិទមុខ និងឡើងសសរខ្លាញ់ជាដើម។ ទន្ទឹម​ជា​មួយ​គ្នា​នេះផងដែរ នៅតាមបណ្តា ក្រុង ស្រុក វត្តអារាម ក៏មានការរៀបចំព្រមៗគ្នា សម្រាប់​ប្រជាពលរដ្ឋ​ នៅតាមមូលដ្ឋានលេងកំសាន្ត ប្រកបដោយសាមគ្គីភាព ក្នុងស្មារតី សប្បាយរួមគ្នា ក្នុង​នាម​ភាតរភាព ចូលរួមថែរក្សាប្រពៃណីជាតិ។ អ្វីដែលគួរ​ឱ្យគត់សម្គាល់នោះគឺ ព្រឹតិ្តការណ៍សង្ក្រាន្តខេត្តកំពង់ធំ និងសង្រ្កាន្តតាមបណ្តាក្រុង ស្រុក បានចូលរួមសប្បាយរីករាយ ប្រកបដោយ សុខសុវត្ថិភាព ធានាបាននូវសន្តិសុខ សណ្តាប់​ធ្នាប់​ល្អ និងមានការទទួលខុសត្រូវខ្ពស់ ក្រោមការយកចិត្តទុកដាក់បំផុតពីសំណាក់ កងកម្លាំង និង​អាជ្ញាធរ​គ្រប់លំដាប់ថ្នាក់។ ព្រឹត្តិការណ៍សង្ក្រាន្តនេះ ពិតជាឆ្លុះបញ្ចាំង​ពី​សាមគ្គីភាព​របស់​ប្រជា​ពលរដ្ឋ គ្រប់មជ្ឈដ្ឋាន ក្រោមដំបូលនៃសន្តិភាព និងស្ថេរភាពសង្គម៕

ប្រជាពលរដ្ឋជាង ១០ម៉ឺននាក់​បានចូលមកលេងកម្សាន្ត​ ពិធីបុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិខ្មែរ ក្នុងខេត្ដស្ទឹងត្រែង

2024/04/17 09:25:06 am        182
ស្ទឹងត្រែងសង្ក្រាន្ត​ បានទាក់ទាញ​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​មក​ពី​តាម​រាជធានី​ខេត្ត​ជាង ១០ម៉ឺន​នាក់ បានចូលមក​លេងកម្សាន្ត​ក្នុង​ពិធីបុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ​នៅ​ខេត្ត​ស្ទឹងត្រែង រយៈពេល ៤ថ្ងៃនេះ។លោក អ៊ន ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងបានឲ្យដឹងថា អាជ្ញាធរ​ខេត្តបាន​រៀបចំ​ព្រឹត្តិការណ៍សង្ក្រាន្ដឆ្នាំថ្មី ដែលមានទីតាំង ស្របតាមដងទន្លេសេកុងក្នុងក្រុងស្ទឹងត្រែង បាន​ទាក់​ទាញបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរមកពីបណ្ដាលខេត្តផ្សេងចូលមក លេង​ល្បែង​របាំ​ប្រជាប្រិយ និង​រាំលេងកម្សាន្តសប្បាយរីករាយ ដើម្បីអបអរសាទរ​ពិធី​បុណ្យចូល​ឆ្នាំថ្មី​ប្រពៃណី​ជាតិ​ខ្មែរ។លោកប្រធានមន្ទីរ បានបន្តថា ក្នុងរយៈពេល៤ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ​ក្នុង​ឆ្នាំ​២០២៤​នេះ ភ្ញៀវមកពតាម​បណ្ដាល​ខេត្ត​ផ្សេងៗ និង​ពលរដ្ឋ​មក​ពី​តាម​ឃុំ​ស្រុក​ទូទាំង​ខេត្ត​ស្ទឹងត្រែង ​មានចំនួនសរុប ១០៩៥៩២នាក់ មានការកើនឡើង៧៨,៨០% ប្រៀបធៀប​រយៈពេល​៤ថ្ងៃ​ដូច​គ្នាកាលពីឆ្នាំ២០២៣។លោក ឆយ សុវណ្ណា ភ្ញៀវទេសចរ​មក​ពី​ខេត្តកំពង់ឆ្នាំង​បាន​សំដែង​នៅ​ទឹក​ចិត្ត​សប្បាយ​រីក​រាយ​ដោយ​បញ្ជាក់​ថា នេះជាឆ្នាំទី៣ហើយ ដែលលោកបាននាំ​ក្រុម​គ្រួសារ​មិត្ត​ភ័ក្ត​បង​ប្អូន​មក​លេង​កម្សាន្ដ។លោក ម៉ែន គង់ ប្រធានក្រុមការងារសហភាពសហព័ន្ធ​យុវជនប្រចាំខេត្តស្ទឹងត្រែងបានឲ្យដឹងថា ព្រឹត្តការណ៍ស្ទឹងត្រែងសង្ក្រាន្ត មានរយៈពេល៤ថ្ងៃ​ចាប់​ពីថ្ងៃ​ទី​១៣​ដល់​ថ្ងៃ​ទី​១៦ ​ខែ​មេសា ឆ្នាំ២០២៤​នេះ មានគោលបំណងបង្កើនភាពសម្បាយរីករាយដល់មហាគ្រួសារខ្មែរ ដោយ​មិន​ប្រកាន់​និន្នាការនយោបាយ ឬសាសនា ពណ៌សម្បុរ អ្វីទាំងអស់។ ជាមួយគ្នានេះ ព្រឹត្តិការណ៍នេះ ក៏​បានគាស់រំលើងនូវល្បែងប្រជាប្រិយខ្មែរ ដែល​មាន​ពី​មុន​មក​ឲ្យយុ​វជនជំ​នាន់​ក្រោយ​បាន​ចូល​រួម​លេង​កម្សាន្ដ​។លោកបន្តថា ស្ទឹងត្រែងសង្ក្រាន្ដដែលអាជ្ញាធរបានរៀបចំឡើងនៅក្នុងប្រធានបទឆ្នាំ២ឥ២៤នេះ គឺ​រួម​ចំណែកទៅនឹងសង្ក្រាន្ដរបស់កម្ពុជាយើងទាំងមូល នៃពីធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែល​យើងហៅថាសង្ក្រាន្តសន្តិភាព ហើយនិមិត្តសញ្ញាសម្រាប់សង្ក្រាន្តរបស់ខេត្តស្ទឹងត្រែង គឺរូបកងចក្រ។សូមបញ្ជាក់ថា ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររយៈពេល៤ថ្ងៃ សម្រាប់​ខេត្ត​ស្ទឹងត្រែង បានប្រព្រឹត្តទៅដោយរលូន មិនមានចោរលួច មិនមាន​កើត​ឡើង​នៅ​អំពើ​ហិង្សា ឬបាតភាព​មិន​ល្អកើតឡើងនោះឡើយ គឺកម្លាំងសមកិច្ច​បាន​ការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ចូល​មក​លេង​កម្សាន្ដ​បានល្អប្រសើរ៕ អត្ថបទ​៖ មាស ផល្លា

ចូលឆ្នាំ៤ថ្ងៃ​ ខេត្តបន្ទាយមានជ័យ​ មានភ្ញៀវទេសចរលេងកម្សាន្ត​នៅតំបន់ទេសចរណ៍នានា​ជាង​ ៨៥ម៉ឺននាក់​

2024/04/17 09:00:09 am        628
បន្ទាយមានជ័យ​៖​ រយៈពេល៤ថ្ងៃ​ (ថ្ងៃទី១៣-១៦​ ខែមេសា)​ នៃពិធីបុណ្យចូលឆ្នាំថ្មី​ ប្រពៃណី​ជាតិ​ខ្មែរ​ ភ្ញៀវទេសចរ​ជាតិ-អន្តរជាតិ​ មកលេងកម្សាន្តនៅតំបន់ទេសចរណ៍នានា​ នៅទូទាំង​ខេត្ត​បន្ទាយមានជ័យ​ សរុបមានចំនួន ៨៦២.១៦២នាក់ ភ្ញៀវជាតិមានចំនួន ៨៥៨.៧៨៨នាក់ ភ្ញៀវ​អន្តរជាតិ​ចំនួន ៣.៣៧៤នាក់។ នេះបើតាមការបញ្ជាក់ពីលោក​ ឈឿន​ សេរីវុធ ប្រធាន​ទេសចរណ៍​ខេត្តបន្ទាយមានជ័យ​ បានប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី១៧​ ខែមេសា​ ឆ្នាំ២០២៤។ លោក​ ឈឿន​ សេរីវុធ ប្រធានទេសចរណ៍ខេត្តបន្ទាយមានជ័យ​ ក៏បានឱ្យដឹងថា​ នៅថ្ងៃទី១-មានភ្ញៀវទេសចរសរុបមានចំនួន១២៦.៤៨១នាក់ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិចំនួន ៧៦៥នាក់,​ ថ្ងៃទី២​-មានភ្ញៀវទេសចរសរុបមានចំនួន១៩០.៤៣៨នាក់​ ក្នុង​នោះភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន ៣៨៦នាក់,​ ថ្ងៃទី​៣​-មានភ្ញៀវទេសចរសរុបមានចំនួន ២៤១.៥៥៦នាក់ ក្នុង​នោះ​ភ្ញៀវ​ទេសចរអន្តរជាតិចំនួន ១.០៦៩នាក់,​ ថ្ងៃទី៤​-មានភ្ញៀវទេសចរសរុបមានចំនួន ៣០៣.៦៨៧​នាក់ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិចំនួន ១.១៥៤នាក់ ។ លោកប្រធានទេសចរណ៍​ខេត្ត​ ក៏បានបញ្ជាក់ឱ្យដឹងថា​ ចំនួនភ្ញៀវទេសចរក្នុងឆ្នាំ២០២៤​ បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​២០២៣​ មានការកើនឡើងចំនួន៣២,៦៣%,​ ភ្ញៀវជាតិកើនឡើង​ ៣២,៤៣%​ និង​អន្តរជាតិ​កើន​ឡើង ១១៨,៨០%៕​ អត្ថបទ​ រឿង​ ចន្ទ្រា

រយៈពេល៤ថ្ងៃ នៃបុណ្យចូលឆ្នាំថ្មី ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរដើរលេងកម្សាន្តជាង ១លាន២សែននាក់

2024/04/17 08:49:36 am        202
ក្នុងរយៈពេល៤ថ្ងៃ នៃព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត អបអរ​សាទរ​បុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ ខេត្តសៀមរាប ទទួលបា​នភ្ញៀវ​ទេសចរ​ និង​បងប្អូន​ប្រជា​ពលរដ្ឋ​មក​លេង​កម្សាន្ត​ប្រមាណ​ជាង​១លាន​២សែននាក់។យោងតាមរបាយការណ៍ របស់លោកធិម សេរីវុឌ្ឍ ប្រធាន​ស្តីទី​មន្ទីរ​ទេសចរ​ណ៍​ខេត្ត​សៀមរា​ប​បាន​ឲ្យ​ដឹង​ថា សម្រាប់រយៈពេល ០៤ ថ្ងៃ នៃថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ភ្ញៀវទេសចរ និង​បង​ប្អូន​ប្រជា​ពលរដ្ឋ​ដើរ​លេងកម្សាន្តក្នុងខេត្តសៀមរាប សរុបមានចំនួនប្រមាណ ១,២៣៩,៨០៨ នាក់ ក្នុង​នោះ ភ្ញៀវទេសចរបរទេសមានចំនួន ១៦,៨០៨ នាក់ ភ្ញៀវទេសចរជាតិ និងបងប្អូន​ប្រជាពលរដ្ឋ​មាន​ចំនួន ប្រមាណ ១,២២៣,០០០ នាក់។របាយការណ៍ដដែលឲ្យដឹងបន្ថែមថា សម្រាប់ថ្ងៃទី១៦ ខែមេសា ដែលជាថ្ងៃចុងក្រោយ​នៃ​ពិធី​សៀមរាប​សង្ក្រាន្ត​នោះ ខេត្តទេសចរណ៍មួយនេះទទួលបានភ្ញៀវទេសចរ និងបងប្អូនប្រជា​ពលរដ្ឋ​ដើរ​លេង​កម្សាន្ត​ក្នុងខេត្តសៀមរាប សរុបមានចំនួនប្រមាណ ២៨៣,៨១៧ នាក់ ក្នុងនោះ៖ ភ្ញៀវ​ទេសចរ​បរទេសមានចំនួន ៣,៨១៧ នាក់ និងភ្ញៀវទេសចរជាតិមានចំនួន ប្រមាណ ២៨០,០០០ នាក់ ។ សូមជម្រាបថា ព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តឆ្នាំ២០២៤នេះ ប្រារព្ធធ្វើឡើងរយៈពេល៤ថ្ងៃ ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ដើម្បីអបអរសាទរ បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ។ ក្នុងព្រឹត្តិការណ៍នេះ មានការរៀបចំកម្មវិធីជាច្រើន រួមមានពិធីសាសនា កម្មវិធី​តាំង​បង្ហាញ​វត្ថុ​សិល្បៈ​នានា​ និងកម្មវិធីកម្សាន្តជាច្រើនផងដែរ៕

រដ្ឋបាលខេត្តបាត់ដំបងរៀបចំការសម្ដែងល្ខោនខោលជូនពលរដ្ឋ និងភ្ញៀវទេសចរ​ទស្សនាកម្សាន្ត​អបអរបុណ្យចូលឆ្នាំខ្មែរ

2024/04/16 09:59:53 am        407
បាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំឱ្យមានការ​សម្ដែង​សិល្បៈ​ល្ខោនខោល​ជូន​ប្រជាពលរដ្ឋ និងភ្ញៀវទេសចរទស្សនាកម្សាន្តក្នុងព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបង ដើម្បី​អបអរ​សាទរ​ក្នុង​ឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ក្រុមល្ខោនខោលដែលបានចូលរួមសម្ដែងនេះ គឺជាក្រុម​បង្កើត​ឡើង​ដោយ​ព្រឹទ្ធាចារ្យ​នាដ​កោសល្យ​វិជ្ជា ជា ហ៊ា និងជាក្រុមដែលមានវ័យចំណាស់តែមួយគត់នៅក្នុងខេត្តបាត់ដំបង។ ព្រឹទ្ធាចារ្យ ជា ហ៊ា បច្ចុប្បន្នមានអាយុ ៩៥ឆ្នាំ ត្រូវព្រះករុណា ព្រះបាទ ព្រះបរមនាថ នរោត្តម សីហមុនី ប្រោស​ព្រះរាជ​ទាន​គោរមងារ«នាដកោសល្យវិជ្ជា» កាលពីឆ្នាំ២០១២។ តាំងពីឆ្នាំ១៩៨២ ព្រឹទ្ធាចារ្យ ជា ហ៊ា បានបង្កើតក្រុមល្ខោនខោល ឬ របាំក្បាំងមុខ រួចទៅហើយនៅ​ខេត្តបាត់ដំបង។ ដោយសារ​គុណបំ​ណាច់​ចំពោះសិល្បៈវប្បធម៌ជាតិ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានដាក់​បញ្ចូល​ឈ្មោះ​របស់ ព្រឹទ្ធាចារ្យ ជា ហ៊ា ទៅក្នុងប្រព័ន្ធមរតកមនុស្សរស់របស់ជាតិ។លោក ជា ណុច អ្នកដឹកនាំរឿង និងសម្របសម្រួលក្នុងក្រុមល្ខោនខោលបាត់ដំបង បាន​បង្ហាញ​អារម្មណ៍​សប្បាយរីករាយដែលមានទស្សនិកជនយ៉ាងច្រើនកុះករបានចូលរួមគាំទ្រ និងទស្សនា​ការ​សម្ដែង​ល្ខោនខោល។លោក ជា ណុច អំពាវនាវដល់ទស្សនិកជន ជាពិសេសប្រជាជនខ្មែរ​ឱ្យចូលរួ​ម​គាំទ្រ​សិល្បៈ​ល្ខោន​ខោល​ដែល​ជា​ល្ខោនមួយដ៏កម្រ។សូមរំលឹកថា ការសម្ដែងសិល្បៈល្ខោនខោលក្នុងព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបងឆ្នាំ២០២៤ ធ្វើ​ឡើង​រយៈ​ពេល២រាត្រី គឺនៅរាត្រីថ្ងៃទី១៤-១៥ ខែមេសា ឆ្នាំ២០២៤ ក្នុងតំបន់តន្រ្តីស្រុក​ស្រែ​នៅ​បរិវេណ​វិទ្យាល័យនេតយ៉ង់។ល្ខោនខោល ដែលអ្នកសម្ដែងសុទ្ធតែជាបុរស ជាទម្រង់ល្ខោន​បុរាណ​ខ្មែរ​មួយ​ដែលមានមានរូបរាងតាំងពីដើមសម័យអង្គរ ហើយត្រូវបានអង្គការយូណេស្កូទទួលស្គាល់ និង​ចុះឈ្មោះក្នុងបញ្ជីបេតិកភណ្ឌអរូបីកាលពីខែវិច្ឆិកា ឆ្នាំ២០១៨៕

រយៈពេលពីរថ្ងៃនាឱកាសចូលឆ្នាំខ្មែរខេត្តបាត់ដំបងទាក់ទាញភ្ញៀវទេសចរបានជាង៥០ម៉ឺននាក់

2024/04/15 09:51:12 am        168
បាត់ដំបង៖រយៈពេល ២ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរមានភ្ញៀវទេសចរជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋសរុបជាង ៥០ ម៉ឺននាក់បានមកទស្សនាកម្សាន្តសប្បាយតាមបណ្តារមណីយដ្ឋាន គោលដៅទេសចរណ៍នានា និងទីតាំងសង្ក្រាន្តក្នុងខេត្តបាត់ដំបង។ យោងតាម របាយការណ៍របស់ មន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានឱ្យដឹងថា នៅថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ ខេត្តបាត់ដំបង ទទួលបានភ្ញៀវទេសចរសរុប ១៥៩,១៦៩ នាក់ ក្នុងនោះភ្ញៀវទេសចរជាតិ ១៥៨,៧១១ នាក់,ភ្ញៀវទេសចរអន្តរជាតិ ៤៥៨ នាក់។ ចំណែកនៅថ្ងៃទី១នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ ក៏ទទួលបានភ្ញៀវទេសចរសរុប ៣៩៥,១៨៩ នាក់ ក្នុងនោះភ្ញៀវទេសចរជាតិ ៣៩៤,៤៦៨ នាក់ និងភ្ញៀវទេសចរអន្តរជាតិ ៧២១ នាក់៕ 

រយៈពេលពីរថ្ងៃទេសចរ​ជាតិ-អន្តរជាតិជិត ៣២ ម៉ឺននាក់​​មកលេងកម្សាន្តនៅខេត្តបន្ទាយមានជ័យ​

2024/04/15 08:59:24 am        24
បន្ទាយមានជ័យ​៖​រយៈពេល២ថ្ងៃ​ នៃពិធីបុណ្យចូលឆ្នាំថ្មី​ ប្រពៃណីជាតិខ្មែរ ភ្ញៀវទេសចរ​ជាតិ-អន្តរជាតិ​មកលេងកម្សាន្តនៅតំបន់ទេសចរណ៍នានា​ នៅទូទាំងខេត្តបន្ទាយមានជ័យ​មាន​ ៣១៦.៩១៩ នាក់​។ នេះបើតាមការបញ្ជាពីលោក ឈឿន​ សេរីវុឌ្ឍ​ ប្រធានទេសចរណ៍ខេត្តបន្ទាយមានជ័យ​ បានប្រាប់ឱ្យដឹងនៅព្រឹកថ្ងទី១៥​ ខែមេសា​ ឆ្នាំ២០២៤។លោក​ ប្រធានទេសចរណ៍ខេត្ត​ ក៏បានបញ្ជាក់ថា​ ភ្ញៀវទេសចរធ្វើដំណើរកម្សាន្តនាឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិ ថ្ងៃទី១​(ថ្ងៃទី១៣​ ខែមេសា)​ ភ្ញៀវទេសចរសរុបមានចំនួន ១២៦.៤៨១នាក់ ភ្ញៀវជាតិមានចំនួន ១២៥,៧១៦នាក់,​ ភ្ញៀវបរទេសចំនួន៧៦៥នាក់ (ភាគច្រើនជនជាតិចិន ជនជាតិថៃ ជនជាតិឥណ្ឌូណេស៊ីនៅតំបន់ប៉ោយប៉ែត) ក្នុងនោះ​ -សួនតេជោឈ្នះឈ្នះ ចំនួន៤៦.៣៤២នាក់ (ក្នុងនោះភ្ញៀវអន្តរជាតិ ចំនួន០៥នាក់),​ -ប្រាសាទបន្ទាយឆ្មារ ចំនួន២.៦៨៣នាក់,​ -អាងជើងគ្រុស ចំនួន ១.៥៦២នាក់,​-ស្ពានភ្ជាប់និស្ស័យបារាយមេបុណ្យ ចំនួន ១.២១៥នាក់,-ក្រុងប៉ោយប៉ែត(តំបន់ដើមពុទ្ទ្រា) ចំនួន ១២.៣៩០នាក់ ក្នុងនោះបរទេសចំនួន៧៦០ នាក,​-អាងត្រពាំងថ្ម ចំនួន៩៥០នាក់,​ -វត្តភ្នំតូច ចំនួន ៩៤០នាក់,​ -អូរខៃដន ចំនួន៦០នាក់,​ -ដុងអរញ្ញ ចំនួន ៨០នាក់,​ -សួនស្នេហ៍ជនបទ ចំនួន២៥០នាក់,​ -តំបន់ផ្សេងៗ(វត្តអារាមនានាក្នុងខេត្ត) ចំនួន ៦០.២៥៩នាក់។​ នៅថ្ងៃទី២​ (ថ្ងៃទី១៤​ ខែមេសា) សរុបមានចំនួន ១៩០.៤៣៨នាក់ ភ្ញៀវជាតិមានចំនួន ១៩០.០៥២នាក់ ភ្ញៀវបរទេសចំនួន៣៨៦នាក់ (ភាគច្រើនជនជាតិចិន ជនជាតិថៃ ជនជាតិឥណ្ឌូណេស៊ីនៅតំបន់ប៉ោយប៉ែត) ក្នុងនោះ​ -សួនតេជោឈ្នះឈ្នះ ចំនួន៦៦.៤១៣នាក់ ក្នុងនោះភ្ញៀវអន្តរជាតិ ចំនួន០៦នាក់,​ -ប្រាសាទបន្ទាយឆ្មារ ចំនួន៦.៧៥៩នាក់,​ -អាងជើងគ្រុស ចំនួន១.៣២១នាក់,​ -ស្ពានភ្ជាប់និស្ស័យបារាយមេបុណ្យ ចំនួន ២.៤៣២នាក់,​ -ក្រុងប៉ោយប៉ែត(តំបន់ដើមពុទ្ទ្រា) ចំនួន ១៨.៣២៤នាក់ ក្នុងនោះបរទេសចំនួន៣៨០ នាក់,​ -អាងត្រពាំងថ្ម ចំនួន២.០៣០នាក់,​ -វត្តភ្នំតូច ចំនួន៥.១៦៥នាក់,​ -អូរខៃដន ចំនួន៨៥នាក់,​ -ដុងអរញ្ញ ចំនួន១២០នាក់,​ -សួនស្នេហ៍ជនបទ ចំនួន៣៦៨នាក់,​ -តំបន់ផ្សេងៗ(វត្តអារាមនានាក្នុងខេត្ត) ចំនួន ៨៧.៤២១នាក់៕​ អត្ថបទ​ រឿង​ ចន្ទ្រា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចម៉ែ ព្រះរាជទានព្រះរាជ​ទ្រព្យជូនវីរកង​ទ័ពតស៊ូ​ប្រយុទ្ធ និងពលី ចំនួន ១០ម៉ឺនដុល្លារ
07/29/2025 11:07 PM
TOP STORY | សម្ដេចធិបតីចេញគោលនយោបាយពិសេសគាំទ្រដល់យោធិន និងនគរបាលជាតិដែលកំពុងបំពេញប្រតិបត្តិការក្នុងសមរភូមិ គ្រួសារយោធិនពលី របួស ពិការ
07/29/2025 11:07 PM
​អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី នឹងបង្កើតក្រុមសង្កេតការណ៍ដែលមានអនុព័ន្ធយោធាម៉ាឡេស៊ី ជាប្រធាន ដើម្បីចេញសង្កេតការណ៍នៅថ្ងៃស្អែកនេះ
07/29/2025 09:07 PM
មេដឹកនាំកំពូលអ៊ីរ៉ង់ ចោទប្រកាន់លោកខាងលិចថា ប្រើប្រាស់ការទាមទារនុយក្លេអ៊ែរជាពាក្យដោះសារការប្រឈមដាក់គ្នា
07/29/2025 09:07 PM
ឯកឧត្តម ឌិត ទីណា បន្តសួរសុខទុក្ខពលរដ្ឋភៀសខ្លួន ខណៈបទឈប់បាញ់ចូលជាធរមាន
07/29/2025 09:07 PM
សមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា រៀបចំ «យុទ្ធនាការគាំពារសុខភាពផ្លូវចិត្តសម្រាប់ជនភៀសសឹក» នៅតាមបណ្ដោយព្រំដែន
07/29/2025 09:07 PM
ក្រោយការព្រមានពីទុរ្ភិក្ស ជនប៉ាឡេស្ទីននិយាយថា ពួកគេរស់ដូចជាមនុស្សស្លាប់អស់រយៈពេល ៥ខែមកហើយ
07/29/2025 08:07 PM
ជនប៉ាឡេស្ទីននៅទីក្រុងហ្កាហ្សា រៀបចំពិធីបុណ្យសពសម្រាប់មនុស្សដែលត្រូវបានសម្លាប់តាមច្រកអាកាសអ៊ីស្រាអែល
07/29/2025 08:07 PM
លោកជំទាវ ហ៊ុន ម៉ាណា ចាត់តំណាងនាំយកអំណោយជូនជនភៀសសឹកចំនួន ៥០០០គ្រួសារ ក្នុងខេត្តឧត្តរមានជ័យ
07/29/2025 08:07 PM
ប្រជាជនប៉ាឡេស្ទីនយ៉ាងតិច ៦០.០០០នាក់ ត្រូវបានសម្លាប់ ខណៈការវាយលុករបស់អ៊ីស្រាអែលនៅបន្តមាន នៅហ្កាហ្សា
07/29/2025 08:07 PM