វិស័យធំៗចំនួន៦ នឹងជួយគាំទ្រសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៥ ឱ្យសម្រេចបានលើសពី ៦%
សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារអបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា
រដ្ឋមន្ត្រីក្រសួងវប្បធម៌ «រាជរដ្ឋាភិបាលនៅគ្រប់អាណត្តិ តែងតែផ្តល់អាទិភាពខ្ពស់ ដល់ស្ថានភាពស្ត្រី លើគ្រប់រូបភាព»
អាកាសចរណ៍ស៊ីវិលបើកកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការសាងសង់អាកាសយានដ្ឋានអន្តរជាតិ តេជោ

វប្បធម៌ និងទេសចរណ៍

ក្រសួងវប្បធម៌ប្រារព្ធពិធី «រាត្រីចងចាំ» អបអរសាទរខួបលើកទី៣១ នៃការចុះបញ្ជី​ប្រាសាទអង្គរវត្ត​ក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ

2023/12/14 08:55:13 am        439
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រារព្ធពិធី «រាត្រីចងចាំ លើកទី៤» ឆ្នាំ២០២៣ ដើម្បី​អបអរ​សាទរ​ខួប​លើកទី៣១ នៃការចុះបញ្ជីប្រាសាទអង្គរវត្តក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់​អង្គការ​យូណេស្កូ (UNESCO) (រមណីយដ្ឋានអង្គរ ត្រូវបាន​ចុះ​បញ្ជី​ជា​បេតិកភណ្ឌ​វប្បធម៌​រូបី​នៃ​ពិភពលោក នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២)។តាមរយៈមហាព្រឹត្តិការណ៍ទស្សនីយភាពសិល្ប:វប្បធម៌ដ៏អស្ចារ្យ "រាត្រីចងចាំ លើកទី៤" ឆ្នាំ​២០២៣ មានដូចជា៖ ការបង្ហាញជូននូវសម្បត្តិបេតិកភណ្ឌវប្បធម៌រូបី និងអរូបី ព្រមទាំង​ទស្សនីយ​ភាព​សិល្បៈចម្រុះជាច្រើនទម្រង់។ មហាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ក៏នឹងមានការចូល​រួម​សម្តែង​ពី​សិល្បករ សិល្បការិនីទាំងក្នុងនិងក្រៅប្រព័ន្ធជាង៣០០នាក់។ «រាត្រីចងចាំ» ផ្សាយជូន​ទស្សនា​នៅ​រាត្រីថ្ងៃទី១៤ ធ្នូ ឆ្នាំ២០២៣ ដើម្បីចូលរួមអបអរសាទរខួបលើកទី៣១ឆ្នាំ នៃការដាក់​បញ្ចូល​រមណីយដ្ឋានអង្គរ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌រូបី នៃពិភពលោករបស់អង្គការយូណេស្កូ និង​ដើម្បីអបអរសាទរពិធីបុណ្យរំលឹកគុណអង្គរផងដែរ។ការរៀបចំ​ព្រឹត្តិការណ៍​រំលឹកគុណអង្គរ មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់១៦ ខែធ្នូ ឆ្នាំ២០២៣ ប្រារព្ធពិធីនៅមុខប្រាសាទអង្គរវត្ត ក្រោមអធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​របស់​លោ​ក​ជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈ តំណាងអង្គការយូណេស្កូនៅភ្នំពេញ តំណាងស្ថានទូត និង​ថ្នាក់​ដឹកនាំ​មន្ត្រី​រាជការគ្រប់លំដាប់ថ្នាក់ សរុបជាង៦០០នាក់។ ក្នុងគោលបំណង​ដើម្បី​រំលឹក​គុណ​ដល់​បុព្វការីជន ដែលបានខិតខំកសាង និងថែរក្សារមណីយដ្ឋានអង្គរ ឱ្យបានស្ថិតស្ថិរគង់វង្ស ដល់​សព្វ​ថ្ងៃ រក្សាភាពសក្ដិសិទ្ធិ នៃរមណីយដ្ឋានអង្គរ ក្នុងបរិបទសាកលភាវូបនីយកម្ម និង​រំលឹក​ឡើង​វិញ​នូវ​កេរ្តិ៍​ដំណែលនៃពិធីដឹងគុណព្រះមហាក្សត្រ អនុវត្តក្នុងសម័យអង្គរ ក្រោមរូប​ភាព​ពិធី​ឡើង​សួយ​សារ​អាករ ពីរដ្ឋចំណុះ ជាពិសេសដើម្បីសម្តែងកតញ្ញូតាធម៌ និងគុណូបការៈ ចំពោះវីរជន ឥស្សរជន និងបុព្វបុរសគ្រប់ជំនាន់ ដែលបានលះបង់កាយចិត្ត ស្មារតីក្នុងការកសាង ថែរក្សា ការពារ និងអភិរក្សមរតកវប្បធម៌ ពិសេសដើម្បីបំផុសឱ្យភ្ញៀវជាតិ និងអន្តរជាតិ ០១នាក់ ចូល​រួម​ទស្សនា​អង្គរ យ៉ាងហោចណាស់ ០១ដង/០១ឆ្នាំ មកទស្សនាហើយចង់មកទៀត និងបំផុស​ចលនា​ស្រលាញ់ និងចូលរួមការពាររមណីយដ្ឋានអង្គរ ចៀសវាង​ឱ្យ​បាន​នូវ​ការ​បំផ្លាញ​ដោយ​ស្នា​ដៃ​មនុស្ស និងធម្មជាតិ តាមរយៈ​ការ​រៀបចំ​កម្ម​វិធី​ស្វែង​យល់​ផ្ទាល់​នៅ​ការដ្ឋាន​ការងារ​អាជ្ញាធរ​ជាតិ​អប្សរា បញ្ហាប្រឈម និងការបង្ក្រាបតាមរយៈការសម្តែងសិល្បៈទស្សនីយភាព ពោល​ដើម្បី​បណ្តុះ​ស្មារតី​យុវជន និងប្រជាពលរដ្ឋខ្មែរ ឱ្យចេះស្រលាញ់ ចូលរួមថែរក្សា ការពារ និង​លើក​តម្កើង​បេតិកភណ្ឌ វប្បធម៌ ទំនៀមទំលាប់ ប្រពៃណីផូរផង់ របស់កម្ពុជា លើកស្ទួយពាក្យស្លោក កម្ពុជា​ព្រះរាជាណាចក្រអច្ឆរិយៈ និងធ្វើឱ្យកាន់តែប្រាកដឡើងនូវពាក្យស្លោក កោះសន្តិភាព ដែ​ល​មាន​ចែង​ក្នុង​បុព្វកថានៃរដ្ឋធម្មនុញ្ញកម្ពុជា ក្រោមពាក្យស្លោក អរគុណសន្តិភាព និងកា​រ​ខិត​ខំប្រឹ​ង​ប្រែង​របស់រាជរដ្ឋាភិបាល ក៏ដូចជា​ចូលរួមចំណែកជាមួយក្រសួង/ស្ថាប័នពាក់ព័ន្ធ ក្នុង​ការ​ធ្វើ​ឱ្យ​រស់​រាន​ឡើង​វិញ​នូវវិស័យទេសចរណ៍របស់កម្ពុជា ដើម្បីបង្ហាញមោទកភាពជាតិ របស់​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ ដែលជាមហាអំណាចវប្បធម៌ និងប្រវត្តិសាស្ត្រយូរលង់ ព្រមទាំង​លើក​គុណ​តម្លៃ​សម្បត្តិ​បេតិក​ភណ្ឌ ដើម្បីផ្សព្វផ្សាយពីសក្តានុពលវប្បធម៌ និងទេសចរណ៍ទៅកាន់ឆាកអន្តរជាតិ៕ អត្ថបទ រដ្ឋា

ជប៉ុនផ្តល់ជំនួយថ្មី ៣សែនដុល្លារសម្រាប់ជួសជុល និងអភិវឌ្ឍធនធានមនុស្ស នៅតំបន់រមណីយដ្ឋានសំបូរព្រៃគុក

2023/12/12 10:09:19 am        268
ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានសម្រេចផ្តល់គម្រោងជំនួយថ្មី ដែលមានចំនួនទឹកប្រាក់ស្មើនឹង ៣សែន​ដុល្លារ​សហរដ្ឋអាមេរិក សម្រាប់ការងារ ជួសជុលឡើងវិញ ក៏ដូចជាការ​អភិវ​ឌ្ឍ​ធនធាន​មនុស្ស លើតំបន់រមណីយដ្ឋានសំបូរព្រៃគុក ដែលមានឈ្មោះថា «គម្រោង​អភិវឌ្ឍន៍​ធនធាន​មនុស្ស​ក្នុង​ការថែរក្សា និងជួសជុលតំបន់រមណីយដ្ឋានសំបូរព្រៃគុក»។ នេះបើយោ​ង​តាម​សេច​ក្ដី​ប្រកាស​ព័ត៌មានរួមថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣។ សេចក្ដីប្រកាសព័ត៌មានរួមបានឱ្យដឹងថា រដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយ​លើ​សកម្ម​ភាព​នានា​ក្នុង​ការ​ថែរក្សា និងជួសជុលតំបន់ រមណីយដ្ឋានសំបូរព្រៃគុក ក្នុងរូបភាព​ចម្បង​តាមរ​យៈ​គម្រោង​មូល​និធិ ដៃគូ ដោយមានទឹកប្រាក់សរុបចំនួន ៦៣៨ ៩៦៧ ដុល្លារសហរដ្ឋអាមេរិក។ បើ​និយាយ​ឱ្យ​លម្អិត រដ្ឋាភិបាលជប៉ុនបានជួយលើសម្ភារៈ និងឧបករណ៍ ដេញថ្លៃ​នានា​សម្រាប់​ប្រើប្រាស់​លើ​ការងា​រ​ជួសជុលឡើងវិញដែលមានរយៈពេល៤ឆ្នាំ ចាប់ពីឆ្នាំ២០០៩ ដល់ ឆ្នាំ២០១២។ ចាប់​ពី​ឆ្នាំ២០២០ ដល់ឆ្នាំ២០២៤ រដ្ឋាភិបាលជប៉ុន បាននិងកំពុងសាងសង់អគារបណ្តុះបណ្តាល និង​ផ្តល់សម្ភារៈ និង​ឧបករណ៍​មួយ​ចំនួន​សម្រាប់​ការងារ​ជួសជុ​ល​អភិរក្ស​នៅ​រមណីយដ្ឋាន​សំបូរ​ព្រៃគុក​។ «យើង ជឿជាក់ថា តាមរយៈគម្រោងដែលបានរៀបរាប់ទាំងនេះ ព្រមទាំងគម្រោងជំនួយថ្មី នឹង​ជួយ​ផ្ដល់សមត្ថភាពដល់ សិស្ស និងអ្នកជំនាញវ័យក្មេងកម្ពុជា បានរៀនជំនាញវិជ្ជាជីវៈ កម្រិត​ខ្ពស់ ព្រមទាំងទទួលបានចំណេះដឹងតាមរ យៈកម្មវិធីកសាងសមត្ថភាព និងការ​បណ្តុះ​បណ្តាល​ការងារ​ដោយការអនុវត្តជាក់ស្ដែង។ យើងសង្ឃឹមថា គម្រោងជំនួយថ្មីនេះ នឹងរួម​ចំណែក​ដល់​ការ​អនុវត្ត​ប្រកបដោយប្រសិទ្ធិភាព និងរលូន ក្នុងការងារថែរក្សា និងជួស​ជុល​តំបន់​រមណីយដ្ឋាន​សំបូរ​ព្រៃគុក»។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន៕

សម្ដេច​ធិបតី៖ព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះបញ្ចប់ទៅដោយជោគជ័យមានសន្តិសុខសណ្ដាប់ធ្នាប់ល្អ

2023/11/29 09:05:43 am        349
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បាន​កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មការរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និង​អកអំបុកឆ្នាំនេះ ដែលមានសាលារាជធានីភ្នំពេញ សមត្ថកិច្ចគ្រប់អង្គភាព និងរាល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលបានសហការគ្នាក្នុងការរៀបចំពិធី ដែលបានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខសណ្ដាប់ធ្នាប់ល្អ ដែលបង្កលក្ខណៈឱ្យប្រជាពលរដ្ឋបានចូលរួមសប្បាយរីករាយ។សម្ដេច​ធិបតី​ នាយករដ្ឋមន្រ្ដី និង​ភរិយាមានការសប្បាយរីករាយយ៉ាងខ្លាំងដែលបានចូលរួមនៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅឆ្នាំ២០២៣នេះ។ សម្ដេច​ធិបតីថ្លែង​ថា ឆ្នាំនេះមានបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអ្នករាជធានីភ្នំពេញ និងអ្នកមកពីតាមបណ្ដាខេត្ត ក៏ដូចជាជនជាតិបរទេសដែលមានវត្តមាននៅព្រះរាជាណាចក្រកម្ពុជាបានចូលរួមយ៉ាងច្រើនកុះករ ក្នុងរយៈពេល៣ថ្ងៃនេះ។ សម្ដេច​បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មការរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប សាលារាជធានីភ្នំពេញ សមត្ថកិច្ចគ្រប់អង្គភាព និងរាល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលបានសហការគ្នាក្នុងការរៀបចំពិធី ដែលបានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខសណ្ដាប់ធ្នាប់ល្អ ដែលបង្កលក្ខណៈឱ្យប្រជាពលរដ្ឋបានចូលរួមសប្បាយរីករាយ។ ខ្ញុំសូមសរសើរចំពោះបងប្អូនគណៈកម្មការគ្រប់គ្រងការប្រកួតក៏ដូចជាកីឡាករ កីឡាការនីដែលចូលរួមក្នុងការប្រណាំងទូក និងក្រុមការងារពាក់ព័ន្ធទាំងអស់ដែលបានខិតខំអស់កម្លាំងកាយចិត្តក្នុងការគ្រប់គ្រងការប្រកួត ក៏ដូចជាខិតខំប្រកួតដោយស្មារតីសាមគ្គីភាព និងគោរពគ្នាទៅវិញទៅមក ដែលធ្វើឱ្យការប្រកួតអុំទូកនេះមានភាពជោគជ័យជារួម ទោះជាលទ្ធផលយ៉ាងណាក៏ដោយសម្រាប់ទូកនីមួយៗ។ សម្ដេច​ធិបតី ថ្លែង​អំណរគុណ ដល់បណ្ដាក្រសួងស្ថាប័ន និងក្រុមហ៊ុនឯកជនដែលបានចូលរួមរៀបចំប្រទីបស្អាតៗទាំងសោភ័ណភាព ទាំងអត្ថន័យល្អៗ ដើម្បីបង្ហាញដល់បងប្អូនប្រជាពលរដ្ឋបានទស្សនាក្នុងពេលរាត្រី ក្រោយពេលប្រណាំងទូកបានបញ្ចប់ក្នុងថ្ងៃនីមួយៗ។ ជាមួយគ្នានេះដែរការរៀបចំកន្លែងកម្សាន្ត​ និង​ការប្រគំតន្ត្រីជាច្រើនកន្លែង បានញ៉ាំងឱ្យពិធីនេះកាន់តែមានភាពអធិកអធម និងសប្បាយរីករាយសម្រាប់ប​ងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស​មកលេងកម្សាន្ត។​ជាមួយគ្នានេះ សម្ដេច​ធិបតី ក៏បានថ្លែងអំណរគុណដល់ក្រុមការងារសម្តែងគ្រប់ប្រភេទ ក៏ដូចសិល្ប:ករ សិល្បៈ ការីនីទាំងអស់ ដែលបានផ្តល់នូវផ្ទាំងទស្សនីយភាពរីករាយ និងការរាំលេងកំសាន្តគ្រប់ទីកន្លែងដល់​មហាជន ប្រកបដោយភាពស្រស់ស្រាយ និងសប្បាយអឺងកង ។ សម្ដេច​ធិបតីបញ្ជាក់ថា ភាពជោគជ័យនេះ អាចសម្រេចទៅបាន គឺដោយសារការចូលរួមចំណែកពីគ្រប់បណ្តាក្រុមការងារពាក់ព័ន្ធ ជាពិសេសកងកម្លាំងគ្រប់ប្រភេទ ដែលបានលះបង់ពេលវេលា និងកម្លាំងកាយចិត្តធ្វើយ៉ាងណាធានាឱ្យបានសេចក្តីសុខ សុវត្ដិភាព សណ្តាប់ធ្នាប់សាធារណៈ និងបង្កលក្ខណ:គ្រប់បែបយ៉ាង ដើម្បីបម្រើដល់ដំណើរការនៃព្រះរាជពិធីបុណ្យជាតិនេះឱ្យប្រព្រឹត្តទៅដោយភាពអធិកអធម និងសប្បាយរីករាយបំផុត៕អត្ថបទ៖ វ៉ន ដារ៉ា 

សម្ដេចធិបតី៖ ២ថ្ងៃព្រះរាជពិធីបុណ្យអុំទូក ប្រព្រឹត្តទៅដោយរលូន សុខសុវត្ថិភាព និងសប្បាយរីករាយដល់មហាគ្រួសារខ្មែរ និងភ្ញៀវបរទេស

2023/11/28 04:17:50 pm        299
ភ្នំពេញ៖ សម្ដេច​ធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្រ្ដីនៃកម្ពុជា នារសៀលថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ បាន​បញ្ជាក់ថារយៈពេល ២ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក  បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក កន្លងមក បានប្រព្រឹត្តទៅដោយរលូន ជាមួយសុខសុវត្ថិភាព និងភាពសប្បាយរីករាយដល់មហាគ្រួសារខ្មែរ ក៏ដូចជាភ្ញៀវបរទេសជាពិសេស ចំណុះទូកងរបស់ជនជាតិអាឡឺម៉ង់ មកពីខេត្តកណ្តាលក៏បានផ្តល់ភាពទាក់ទាញ និងចំណាប់អារម្មណ៍ពីសំណាក់មហាជនផងដែរ ។សម្ដេច​ធិបតី នាយករដ្ឋមន្រ្ដីបញ្ជាក់ថា កម្ពុជា បានក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ ជាមួយស្នាមញញឹមរបស់ប្រជាជនខ្មែរ សុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារៈ  ផ្តល់ជាសេចក្តីសុខផ្នែកផ្លូវចិត្តដល់អ្នកទេសចរណ៍ ក្នុងការធ្វើដំណើរ និងទស្សនាកម្សាន្តដោយភាពជឿជាក់បំផុត ។សម្ដេច​ធិបតីបានថ្លែង​ថា នាថ្ងៃទីបី នៃព្រះរាជពិធីបុណ្យជាតិដ៏ធំនេះ សូមលោកតាលោកយាយ អ៊ំពូមីង បងប្អូនទាំងអស់ រីករាយទស្សនាកម្រងរូបភាពផ្សេងៗ ប្រកបដោយភាពរីករាយ និងអនុស្សាវរីយ៍ល្អៗជាមួយគ្នា ក្នុងមហាគ្រួសារខ្មែរ ក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាព៕

ព្រះករុណា ព្រះមហាក្សត្រស្តេចយាងជាព្រះរាជាធិបតី ព្រះរាជពិធីសម្រក់ទៀនជ័យផ្សងដំណើរទឹកភ្លៀង និងព្រះរាជពិធីអកអំបុក នៅព្រះបរមរាជវាំង

2023/11/28 10:43:15 am        306
ភ្នំពេញ៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជហឫទ័យយាងជាព្រះរាជាធិបតីព្រះរាជពិធីសម្រក់ទៀនជ័យផ្សងដំណើរទឹកភ្លៀង និងព្រះរាជពិធីអកអំបុក នារាត្រីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅព្រះបរមរាជវាំង រាជធានីភ្នំពេញ។

សម្ដេចតេជោ៖២ថ្ងៃព្រះរាជពិធីបុណ្យអុំទូក ពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ យ៉ាងច្រើនកុះករមកលេងកម្សាន្តនៅមាត់ទន្លេមុខព្រះបរមរាជវាំង

2023/11/28 09:09:07 am        173
ភ្នំពេញ៖សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន បាន​មាន​សរសេរ​នៅលើបណ្ដាញ​សង្គមតេលេក្រាម នាថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ ដោយបាន​អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូកថ្ងៃទី៣! ខណៈរយៈ​ពេល២ថ្ងៃនៃព្រះរាជពិធីនេះ កីឡាករអំទូក បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ យ៉ាងច្រើនកុះករ មកលេងកម្សាន្តការប្រណាំងទូកងនៅមាត់ទន្លេមុខព្រះបរមរាជវាំង។សម្ដេច​តេជោ បាន​សរសេរថា អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូកថ្ងៃទី៣! ថ្ងៃទី២៨ វិច្ឆិកានេះ គឺជាថ្ងៃទី៣ និងជាថ្ងៃចុងក្រោយនៃព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ក្នុងឆ្នាំ២០២៣នេះ បន្ទាប់ពីការខកខាន់នៃព្រះរាជពិធីនេះរយៈពេល៣ឆ្នាំកន្លងទៅ។សម្ដេច​តេជោ​បញ្ជាក់ថា​៖«រយៈពេល២ថ្ងៃនៃព្រះរាជពិធីនេះ យើងឃើញថា កីឡាករអំទូក បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ យ៉ាងច្រើនកុះករ មកលេងកម្សាន្តការប្រណាំងទូកងនៅមាត់ទន្លេមុខព្រះបរមរាជវាំង ការដើរទិញទំនិញតាមស្តង់តាំងពិពរណ័ទំនិញជាច្រើននៅតាមទីតាំងនីមួយៗក្នុងរាជធានីភ្នំពេញ ព្រមទាំងទស្សនាការប្រគំតន្ត្រីតាមទម្រង់សិល្បៈបុរាណ និងសម័យដែលមានប្រគុំជូននៅតាមសួនសាធារណៈផងដែរ ប្រកបដោយភាពសប្បាយរីករាយ»។សម្ដេច​ថ្លែង​ថា​៖«ការប្រារព្ធពិធីបុណ្យជាតិដ៏ធំប្រចាំឆ្នាំបែបនេះអាចអាចធ្វើទៅបាន គឺដោយសារប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញ»។សម្ដេច​តេជោ បាន​ជូនពរបងប្អូន កីឡាករអុំទូក ប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ ទទួលបានភាពសប្បាយរីករាយ និង សុខសុវត្ថិភាព ក្នុងការត្រត្រឡប់ទៅកាន់ភូមិកំណើតវិញ៕

ថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក នៅសៀមរាប មានអ្នកទេសចរប្រមាណជាង ៨ម៉ឺននាក់ដើរកម្សាន្ត

2023/11/27 07:14:10 am        197
យោងតាមរបាយការណ៍ មន្ទីរទេសចរណ៍ខេត្តសៀមរាប បានឱ្យដឹងថា ស្ថានភាព​ភ្ញៀវ​ទេសចរ​ចូល​មក​ទស្សនា​ខេត្តសៀមរាប ក្នុងថ្ងៃទី១ នៃ​ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង​សំពះព្រះខែ អកអំបុក នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ មានចំនួនប្រមាណ ៨៤,៤៣១ នាក់ ក្នុងនោះភ្ញៀវទេសចរអន្ដរជាតិ មានចំនួនប្រមាណ ៧,៤៣១ នាក់ ភ្ញៀវទេសចរជាតិ និង​បងប្អូន​ប្រជា​ពលរដ្ឋ​ក្នុង​ខេត្តសៀមរាប មានចំនួនប្រមាណ ៧៧,០០០ នាក់។ ពួកគាត់បានទៅទស្សនា- តំបន់រមណីយដ្ឋានអង្គរ មានចំនួនប្រមាណ ៣៩,០០០ នាក់ រមណីយដ្ឋានភ្នំគូលែន មាន​ចំនួន​ប្រមាណ ៤,២០០ នាក់។ ដងស្ទឹងសៀមរាប មានចំនួនប្រមាណ ២៥,០០០ នាក់។ នៅ​តាម​សហគមន៍​ទេសចរណ៍មានចំនួនប្រមាណ ៨,៨០០ នាក់។សូមបញ្ជាក់ថា រដ្ឋបាលខេត្តសៀមរាបបានរៀបចំប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី២៦-២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតាម​បណ្តោយ​ដង​ស្ទឹងសៀ​មរាប ដែលក្នុងកម្មវិធីនោះក៏មានរៀបចំនូវកម្មវិធីកម្សាន្តផ្សេងៗដូចជា ការ​ប្រណាំង​ទូក​-ង​ខ្នាតតូច (ចំណុះ ២២នាក់) ការបណ្តែតប្រទីប ការអុំទូកកម្សាន្តតាមដងស្ទឹងសៀមរាប ការ​តាំង​លក់ផលិតផល ការប្រគុំតន្ត្រី និងការប្រកួតប្រដាល់ជ្រើសរើសជើងឯកគុនខ្មែរពិភពលោក ផងដែរ៕

ស​.ស.យ.ក ខេត្តសៀមរាប រៀបចំកន្លែងពិធីកម្សាន្តសប្បាយ ជាច្រើនកន្លែងអបអរបុណ្យអុំទូក

2023/11/25 04:41:59 pm        228
ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប បានរៀបចំកន្លែង​ពិធី​កម្សាន្ត​សប្បាយ​ជា​ច្រើន​កន្លែង ដើម្បីអបអរសាទរពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅ​ស្ទឹងសៀមរាប និងដើម្បីទាក់ទាញអ្នកទេសចរ ព្រមទាំង​ផ្ដល់​សេដ្ឋកិច្ច​ដល់​ពលរដ្ឋ​នៅ​ខេត្ដ​សៀមរាប។ ទីតាំងកម្មវិធីនេះ ស្ថិតនៅដងស្ទឹងសៀមរាប ជិតតំបន់ផ្សារចាស់ ផ្សារផប់ស្ទ្រី ។លោក ខុម ក្រឹម ប្រធានក្រុមកាងាររដ្ឋបាលខ្លឹមសារ បានឱ្យដឹងថា កម្មវិធីកំសាន្ដសប្បាយនេះ រួមមាន ជិះទូកកំសាន្ដដែលមានទូក៨០ទូក ការប្រណំាងទូកមិត្ដភាពរបស់យុវជន តោះៗ​លេង​ទឹក ជិះកង់លើទឹក ដើរលើខ្សែពួរ ស្ដង់ពិព័រណ៌ម្ហូបអាហារ តាមដងស្ទឹងសៀមរាប ផ្សារទឹក ប្រគំ​តន្ដ្រី​រាំបាញ់ទឹក កញ្ញាធ្លាក់ទឹក និងកម្មវិធីជាច្រើន ដែលបានរៀប​ចំ​ជិត​រួ​ច​រាល់​ហើយ​។ ការ​រៀបចំ​នេះ មិនត្រឹមតែធ្វើឱ្យប្រជាពលរដ្ឋសប្បាយរីករាយ ទាក់ទាញអ្នកទេសចរ ប៉ុណ្ណោះទេ ថែម​ទាំង​វា​អាច​ជួយ​ឱ្យមានសេដ្ឋកិច្ចដល់ប្រជាពលរដ្ឋនៅក្នុងខេត្ដទេសចរណ៍នោះផងដែរ ។លោកបានអំពាវដល់ប្រជាពលរដ្ឋនៅគ្រប់ទិសទីទៅកម្សាន្តនៅខេត្ដសៀមរាប ក្នុងពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅស្ទឹងសៀមរាប។ ព្រឹត្តការណ៍នេះ និង​បង្កើននូវ​ភាព​ទាក់​ទាញ​ថ្មី​ថែមទៀតដល់ភ្ញៀវទេសជាតិ អន្តរជាតិ ឲ្យមកទស្សនា​ខេត្តសៀមរាប​ឲ្យ​កាន់​តែ​ច្រើន​ឡើងៗ​ ខណៈដែលខេត្ដមួយនេះ បានអភិវឌ្ឍន៍នូវសោភណ្ឌភាពទីក្រុងយ៉ាងស្រស់ស្អាត​។សូមបញ្ជាក់ថា ពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ខេត្ដសៀមរាបនេះ មាន​​រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតាម​បណ្តោយ​ដង​ស្ទឹង​សៀមរាប ចាប់ពីស្ពានអតីតមន្ទីរទេសចរណ៍ចាស់ រហូតដល់ស្ពានវត្តដំណាក់ ដោយ​មាន​ប្រណាំង​ទូក-ង​ចំនួន៣២គូរ ក្នុងនោះទូកង នារីមានចំនួន៣គូរផងដែរ៕ អត្ថបទ៖ ឈិត សាវី

សាលារាជធានី នឹងប្រើវិធីសាស្ត្រទុកដាក់សំរាម តាមបែបជប៉ុន ក្នុងព្រះរាជពិធីបុណ្យអុំទូក

2023/11/25 09:27:11 am        173
ភ្នំពេញ៖ សាលារាជធានីភ្នំពេញ សហការជាមួយមន្ទីរបរិស្ថានរាជធានី នឹងធ្វើការ​ចែក​ថង់​ដាក់​សំរាម​នៅតាមស្ដង់លក់ដូរ ក្នុងព្រះរាជពិធីបុណ្យអុំទូក ដើម្បីឲ្យក្រុមអាជីវកម្មទុកសំរាម ឲ្យ​បាន​ត្រឹម​ត្រូវ ខណៈដែលវិធីសាស្ត្រនេះ ត្រូវបានប្រទេសជប៉ុនអនុវត្តន៍ទទួលបានជោគជ័យ ។ក្នុងទិវាអនាម័យបរិស្ថានជាតិ ២៣វិច្ឆិកា ក្រោមប្រធានបទ “ភូមិឋានស្អាត បរិស្ថានស្អាត សង្គម​សន្តិភាព សេដ្ឋកិច្ចរីកចម្រើន” នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នាសួនច្បារវត្តបុទម ឯកឧត្តម ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ មានប្រសាសន៍ថា ក្នុងព្រះរាជពិធីបុណ្យអុំទូក នៅឆ្នាំនេះ សាលា​រាជធានី បានរៀបចំនូវបង្គន់អនាម័យជាច្រើនកន្លែង ក៏ដូចជា​ការ​ដាក់​ពង្រាយ​នូវ​ធុង​សំរាម​ប្រមាណ​១៥០០ សម្រាប់បម្រើដល់ពិធីបុណ្យ ដែលមាននៅក្នុងខណ្ឌដូនពេញ ខណ្ឌចំការមន្ត ខណ្ឌ​ឫស្សីកែវ និងខណ្ឌជ្រោយចង្វារ ។ឯកឧត្តមបន្តថា នៅឆ្នាំនេះដែរ សាលារាជធានី នឹងអនុវត្តន៍វិធីសាស្ត្រថ្មី នៃការទុកដាក់សំរាម ឲ្យ​បាន​ត្រឹមត្រូវ គឺត្រៀមថង់ធំៗប្រមាណជាង ៨០០គីឡូក្រាម ដើរចែកតាមស្ដង់លក់ដូរ ដើម្បីឲ្យ​អាជីវកម្ម​ទុក​សំរាម ក៏ដូចជាពលរដ្ឋដើរលេងកម្សាន្តអាចទុកដាក់បានផងដែរ ។ប្រជាពលរដ្ឋបានបង្ហាញការគាំទ្រចំពោះវិធីសាស្ត្រថ្មី នៃការទុកដាក់សំរាមរបស់សាលារាជធានី ហើយពួកគេរំពឹងថា ក្រុមអាជីវកម្ម ឬភ្ញៀវជាតិ និង​អន្តរជាតិ​មក​លេង​កម្សាន្ត​ក្នុង​ព្រះ​រាជ​ពិធី​បុណ្យ​អុំទូកនៅឆ្នាំនេះ មានការងាយស្រួលរកកន្លែងទុកដាក់សំរាម ហើយពួក​គេ​ក៏បាន​ប្ដេជ្ញា​ពីការ​ទុកដា​ក់​សំរាម​ឲ្យបានត្រឹមត្រូវ ។គិតមកដល់ថ្ងៃទី២៥ ខែវិច្ឆិកានេះ សកម្មភាពនៃការរៀបចំតុបតែលម្អសោភ័ណភាព ក៏​ដូច​ជា​ការ​រៀប​ចំ​ស្ដង់លក់ទំនិញ និងទីតាំងប្រគុំតន្ត្រីធំៗ សម្រាប់អបអរព្រះរាជពិធីបុណ្យអុំទូក បណ្ដែត​ប្រទីប សំពះព្រះខែ និងអកអំបុក កំពុងមានភាពមមាញឹកយ៉ាងខ្លាំង ខណៈ​ដែល​ទូក​ង​ពី​តាម​បណ្ដាខេត្ត​មក​ចូលរួមប្រកួត ក៏ធ្វើដំណើរមកដល់ជាហូរហែរផងដែរ៕ អត្ថបទ៖ បាន សុខរិទ្ធិ

កំណើនទេសចរអន្តរជាតិនៅភ្នំពេញបានផ្តល់ចំណូលល្អប្រសើរជូនអ្នកធាក់ស៊ីក្លូ និងម៉ូតូកង់បីខ្មែរ

2023/11/22 01:14:51 pm        135
អ្នកប្រកបរបរដឹកអ្នកដំណើរ ដែលពឹងអាស្រ័យការដឹកភ្ញៀវទេសចរអន្តរជាតិ ក្នុងអំឡុងពេល រាជ​ធានី​ភ្នំពេញ កំពុងមានកំណើនភ្ញៀវទេសចរអន្តរជាតិមកទស្សនានេះ ពួកគេ​បាន​បង្ហាញ​ក្ដី​សប្បាយ​រីក​រាយក្រោយទទួលបានចំណូលល្អប្រសើរឡើងវិញ ជាពិសេសក្នុងអំឡុង​ពេល​ព្រះ​រាជ​ពិធី​បុណ្យ​អុំទូក​ជិតឈានចូលមកដល់។ ក្រុមអ្នកធាក់ស៊ីក្លូ និងអ្នករត់ម៉ូតូកង់បីខ្មែរ បានប្រាប់ BTV នៅថ្ងៃទី២២ ខែវិច្ឆិការនេះថា អំឡុង​ពេល​ព្រះ​រាជ​ពិធីបុណ្យអុំទូក បណ្តែតប្រទីព អកអំបុក និងសំពះព្រះខែ ជិតឈានចូលមកនេះ ទេសចរ​ជាតិ និងអន្តរជាតិមានការកើនឡើង និងមានភាពមមាញឹកខ្លាំង ហើយ​ពួក​គេអា​ច​រក​ចំណូល​បាន​ច្រើនជាងបណ្តាឆ្នាំកន្លងមក។បើតាមក្រុមភ្ញៀវទេសចរអន្តរជាតិមកពីប៉ែកអឺរ៉ុបថ្លែងថា ពួកគេពេញចិត្តការមកទស្សនាកម្ពុជា ដោយ​ការ​ជិះស៊ីក្លូ ដែលខុសប្លែកពីបណ្តាប្រទេសផ្សេងៗ។ ការជិះ​ស៊ីក្លូ​ដែល​ជា​យាន​ជំនិះ​បែប​បុរាណ​ដ៏​ល្បីមួ​យរបស់កម្ពុជា ហើយធ្វើ​ឲ្យ​ពួក​គេ​ទទួល​បាន​បទ​ពិសោធ​ជីវិត​ប្លែក​ៗ​ជា​ច្រើន​ពី​កម្ពុជា​ពីអតីត និងបច្ចុប្បន្ន។ប្រធានសមាគមមុខរបរធាក់ស៊ីក្លូក្រៅប្រព័ន្ធ លោក អឹម សម្បត្តិ ថ្លែងថា ជាទូទៅទេសចរអន្តរជាតិ មក​ពី​ប៉ែកខាងអឺរ៉ុបជាដើម ភាគច្រើនពួកគេពេញចិត្តប្រើប្រាស់ស៊ីក្លូ និង​ម៉ូតូ​កង់​ខ្មែរ​ជិះ​ទស្សនា​កម្សាន្ត​រាជ​ធានី​ភ្នំពេញ។ ហើយតាមរយៈកំណើនទេសចរអន្តរជាតិនេះ បានធ្វើឲ្យមុខរបរធាក់ស៊ីក្លូ មាន​ភាព​មមាញឹកខ្លាំងទាំងអស់គ្នា ជាពិសេសនៅក្នុងអំឡុងខែតុលា វិច្ឆិកា និងខែធ្នូនេះ។លោក​បញ្ជាក់ថា រយៈពេល១១ ខែឆ្នាំ២០២៣ ក្រុមអ្នកប្រកបរបរធាក់ស៊ីក្លូ បានដឹកភ្ញៀវ​អន្តរ​ជាតិ​ជិះ​ទស្សនារាជធានីភ្នំពេញ មានអាត្រាកើនលើសឆ្នាំ២០២២ ចំនួន៣០% ហើយ​អាត្រា​នេះ​នឹង​បន្ត​កើន​ខ្លាំងទៀត រហូតដល់ដំណាច់ឆ្នាំ២០២៣នេះ។សូម​បញ្ជាក់ថា តាមការរំពឹងទុករបស់ក្រសួងទេសចរណ៍ នៅដំណាច់ឆ្នាំ២០២៣នេះ កម្ពុជា នឹង​ទទួល​បាន​ទេសចរអន្តរជាតិមកទស្សនាកម្ពុជា កើនរហូតដល់៥.៤លាននាក់ កើន​លើស​ការ​រំពឹង​ទុក៕ អត្ថបទ៖ ស៊ុម សុខជា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ហ៊ុន ម៉ានី៖ រយៈពេល១៥ខែកន្លងមក ប្រសិនបើគ្មានការមូលមតិគ្នា និងការអនុវត្ត​ការងារ​ដោយ​ភាពទទួលខុសត្រូវខ្ពស់ និងវិជ្ជាជីវៈទេ ការកែទម្រង់មុខងារ​សាធារណៈក៏​មិនអាច​ទៅមុខរួចដែរ
03/17/2025 01:03 PM
ពលរដ្ឋប្រេស៊ីលរាប់ពាន់នាក់ ប្រមូលផ្តុំគ្នាតវ៉ាបង្ហាញការគាំទ្រលោកអតីតប្រធានាធីបតី Bolsonaro
03/17/2025 12:03 PM
សេចក្ដីរាយការណ៍៖ អត្រាគាំទ្រលើគណៈរដ្ឋមន្ត្រីជប៉ុន បានធ្លាក់ដល់កម្រិតទាបបំផុត
03/17/2025 12:03 PM
ផ្ទះប្រជាពលរដ្ឋជាង១០០ខ្នងផ្ទះរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ នៅស្រុកចិត្របុរី
03/17/2025 12:03 PM
បក្សកាន់អំណាចកូរ៉េខាងត្បូង ថាខ្លួននឹងគោរពសាលក្រមក្នុងក្ដីចោទប្រកាន់ទម្លាក់តំណែងលោក Yoon
03/17/2025 12:03 PM
ក្រុមគ្រូពេទ្យប៉ាឡេស្ទីន៖ ការវាយប្រហារថ្មីៗរបស់អ៊ីស្រាអែល សម្លាប់អ្នកស្រុកហ្កាហ្សាជាច្រើននាក់
03/17/2025 12:03 PM
អាមេរិក កំពុងពិចារណាយ៉ាងយកចិត្តទុកដាក់លើកិច្ចព្រមព្រៀងពី Oracle ដើម្បីទិញ TikTok
03/17/2025 12:03 PM
មន្រ្តីជាន់ខ្ពស់ក្រសួងការងារ៖ បច្ចុប្បន្នរោងចក្រកាត់ដេរកំពុងដំណើរការនៅកម្ពុជាមានជាង ១,៦០០ រោងចក្រ
03/17/2025 12:03 PM
មេបញ្ជាការឆ្មាំអ៊ីរ៉ង់ ព្រមានឆ្លើយតប «ម៉ឺងម៉ាត់និងដ៏មហន្តរាយ» ចំពោះការគំរាមកំហែងដែលត្រូវអនុវត្តណាមួយ
03/17/2025 12:03 PM
ក្រសួងការពារជាតិ៖ ជនស៊ីវិលជម្លៀសខ្លួនចេញក្រុង Sudzha ក្នុងតំបន់ Kursk របស់រុស្ស៊ី
03/17/2025 11:03 AM