ប្រតិភូក្រសួងទេសចរណ៍ទស្សនកិច្ចសារមន្ទីរ ព្រះស្រីឦសានវរ្ម័ន ស្វែងយល់ពីប្រវត្តិសេដ្ឋកិច្ច និង​រូបិយវត្ថុ​កម្ពុជា
«ដំណើរទេសចរណ៍នៅប្រទេសកម្ពុជាពិតជាសប្បាយរីករាយ និង​ពោរ​ពេញ​ដោយ​អនុស្សាវរីយ៍​ល្អៗដែលមិនអាចបំភ្លេចបាន ហើយយើងមកលេងម្តងទៀតជាមិនខាន» ចំណាប់​អារម្មរណ៍​រួម​របស់​ប្រតិភូបុគ្គលិកក្រុមហ៊ុន EdF និង GdF បារាំង
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រៀបចំពិធីអបអរសាទរការចុះ “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
រដ្ឋមន្ត្រីទេសចរណ៍ ស្នើស្ថានទូតឥណ្ឌារៀបចំព្រឹត្តិការណ៍ទេសចរណ៍កម្ពុជា-ឥណ្ឌា​ឱ្យ​បាន​ច្រើន​ថែម​ទៀត

វប្បធម៌ និងទេសចរណ៍

សម្ដេចតេជោ៖២ថ្ងៃព្រះរាជពិធីបុណ្យអុំទូក ពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ យ៉ាងច្រើនកុះករមកលេងកម្សាន្តនៅមាត់ទន្លេមុខព្រះបរមរាជវាំង

2023/11/28 09:09:07 am        205
ភ្នំពេញ៖សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន បាន​មាន​សរសេរ​នៅលើបណ្ដាញ​សង្គមតេលេក្រាម នាថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ ដោយបាន​អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូកថ្ងៃទី៣! ខណៈរយៈ​ពេល២ថ្ងៃនៃព្រះរាជពិធីនេះ កីឡាករអំទូក បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ យ៉ាងច្រើនកុះករ មកលេងកម្សាន្តការប្រណាំងទូកងនៅមាត់ទន្លេមុខព្រះបរមរាជវាំង។សម្ដេច​តេជោ បាន​សរសេរថា អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូកថ្ងៃទី៣! ថ្ងៃទី២៨ វិច្ឆិកានេះ គឺជាថ្ងៃទី៣ និងជាថ្ងៃចុងក្រោយនៃព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ក្នុងឆ្នាំ២០២៣នេះ បន្ទាប់ពីការខកខាន់នៃព្រះរាជពិធីនេះរយៈពេល៣ឆ្នាំកន្លងទៅ។សម្ដេច​តេជោ​បញ្ជាក់ថា​៖«រយៈពេល២ថ្ងៃនៃព្រះរាជពិធីនេះ យើងឃើញថា កីឡាករអំទូក បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ យ៉ាងច្រើនកុះករ មកលេងកម្សាន្តការប្រណាំងទូកងនៅមាត់ទន្លេមុខព្រះបរមរាជវាំង ការដើរទិញទំនិញតាមស្តង់តាំងពិពរណ័ទំនិញជាច្រើននៅតាមទីតាំងនីមួយៗក្នុងរាជធានីភ្នំពេញ ព្រមទាំងទស្សនាការប្រគំតន្ត្រីតាមទម្រង់សិល្បៈបុរាណ និងសម័យដែលមានប្រគុំជូននៅតាមសួនសាធារណៈផងដែរ ប្រកបដោយភាពសប្បាយរីករាយ»។សម្ដេច​ថ្លែង​ថា​៖«ការប្រារព្ធពិធីបុណ្យជាតិដ៏ធំប្រចាំឆ្នាំបែបនេះអាចអាចធ្វើទៅបាន គឺដោយសារប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញ»។សម្ដេច​តេជោ បាន​ជូនពរបងប្អូន កីឡាករអុំទូក ប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ ទទួលបានភាពសប្បាយរីករាយ និង សុខសុវត្ថិភាព ក្នុងការត្រត្រឡប់ទៅកាន់ភូមិកំណើតវិញ៕

ថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក នៅសៀមរាប មានអ្នកទេសចរប្រមាណជាង ៨ម៉ឺននាក់ដើរកម្សាន្ត

2023/11/27 07:14:10 am        209
យោងតាមរបាយការណ៍ មន្ទីរទេសចរណ៍ខេត្តសៀមរាប បានឱ្យដឹងថា ស្ថានភាព​ភ្ញៀវ​ទេសចរ​ចូល​មក​ទស្សនា​ខេត្តសៀមរាប ក្នុងថ្ងៃទី១ នៃ​ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង​សំពះព្រះខែ អកអំបុក នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ មានចំនួនប្រមាណ ៨៤,៤៣១ នាក់ ក្នុងនោះភ្ញៀវទេសចរអន្ដរជាតិ មានចំនួនប្រមាណ ៧,៤៣១ នាក់ ភ្ញៀវទេសចរជាតិ និង​បងប្អូន​ប្រជា​ពលរដ្ឋ​ក្នុង​ខេត្តសៀមរាប មានចំនួនប្រមាណ ៧៧,០០០ នាក់។ ពួកគាត់បានទៅទស្សនា- តំបន់រមណីយដ្ឋានអង្គរ មានចំនួនប្រមាណ ៣៩,០០០ នាក់ រមណីយដ្ឋានភ្នំគូលែន មាន​ចំនួន​ប្រមាណ ៤,២០០ នាក់។ ដងស្ទឹងសៀមរាប មានចំនួនប្រមាណ ២៥,០០០ នាក់។ នៅ​តាម​សហគមន៍​ទេសចរណ៍មានចំនួនប្រមាណ ៨,៨០០ នាក់។សូមបញ្ជាក់ថា រដ្ឋបាលខេត្តសៀមរាបបានរៀបចំប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី២៦-២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតាម​បណ្តោយ​ដង​ស្ទឹងសៀ​មរាប ដែលក្នុងកម្មវិធីនោះក៏មានរៀបចំនូវកម្មវិធីកម្សាន្តផ្សេងៗដូចជា ការ​ប្រណាំង​ទូក​-ង​ខ្នាតតូច (ចំណុះ ២២នាក់) ការបណ្តែតប្រទីប ការអុំទូកកម្សាន្តតាមដងស្ទឹងសៀមរាប ការ​តាំង​លក់ផលិតផល ការប្រគុំតន្ត្រី និងការប្រកួតប្រដាល់ជ្រើសរើសជើងឯកគុនខ្មែរពិភពលោក ផងដែរ៕

ស​.ស.យ.ក ខេត្តសៀមរាប រៀបចំកន្លែងពិធីកម្សាន្តសប្បាយ ជាច្រើនកន្លែងអបអរបុណ្យអុំទូក

2023/11/25 04:41:59 pm        249
ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប បានរៀបចំកន្លែង​ពិធី​កម្សាន្ត​សប្បាយ​ជា​ច្រើន​កន្លែង ដើម្បីអបអរសាទរពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅ​ស្ទឹងសៀមរាប និងដើម្បីទាក់ទាញអ្នកទេសចរ ព្រមទាំង​ផ្ដល់​សេដ្ឋកិច្ច​ដល់​ពលរដ្ឋ​នៅ​ខេត្ដ​សៀមរាប។ ទីតាំងកម្មវិធីនេះ ស្ថិតនៅដងស្ទឹងសៀមរាប ជិតតំបន់ផ្សារចាស់ ផ្សារផប់ស្ទ្រី ។លោក ខុម ក្រឹម ប្រធានក្រុមកាងាររដ្ឋបាលខ្លឹមសារ បានឱ្យដឹងថា កម្មវិធីកំសាន្ដសប្បាយនេះ រួមមាន ជិះទូកកំសាន្ដដែលមានទូក៨០ទូក ការប្រណំាងទូកមិត្ដភាពរបស់យុវជន តោះៗ​លេង​ទឹក ជិះកង់លើទឹក ដើរលើខ្សែពួរ ស្ដង់ពិព័រណ៌ម្ហូបអាហារ តាមដងស្ទឹងសៀមរាប ផ្សារទឹក ប្រគំ​តន្ដ្រី​រាំបាញ់ទឹក កញ្ញាធ្លាក់ទឹក និងកម្មវិធីជាច្រើន ដែលបានរៀប​ចំ​ជិត​រួ​ច​រាល់​ហើយ​។ ការ​រៀបចំ​នេះ មិនត្រឹមតែធ្វើឱ្យប្រជាពលរដ្ឋសប្បាយរីករាយ ទាក់ទាញអ្នកទេសចរ ប៉ុណ្ណោះទេ ថែម​ទាំង​វា​អាច​ជួយ​ឱ្យមានសេដ្ឋកិច្ចដល់ប្រជាពលរដ្ឋនៅក្នុងខេត្ដទេសចរណ៍នោះផងដែរ ។លោកបានអំពាវដល់ប្រជាពលរដ្ឋនៅគ្រប់ទិសទីទៅកម្សាន្តនៅខេត្ដសៀមរាប ក្នុងពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅស្ទឹងសៀមរាប។ ព្រឹត្តការណ៍នេះ និង​បង្កើននូវ​ភាព​ទាក់​ទាញ​ថ្មី​ថែមទៀតដល់ភ្ញៀវទេសជាតិ អន្តរជាតិ ឲ្យមកទស្សនា​ខេត្តសៀមរាប​ឲ្យ​កាន់​តែ​ច្រើន​ឡើងៗ​ ខណៈដែលខេត្ដមួយនេះ បានអភិវឌ្ឍន៍នូវសោភណ្ឌភាពទីក្រុងយ៉ាងស្រស់ស្អាត​។សូមបញ្ជាក់ថា ពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ខេត្ដសៀមរាបនេះ មាន​​រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតាម​បណ្តោយ​ដង​ស្ទឹង​សៀមរាប ចាប់ពីស្ពានអតីតមន្ទីរទេសចរណ៍ចាស់ រហូតដល់ស្ពានវត្តដំណាក់ ដោយ​មាន​ប្រណាំង​ទូក-ង​ចំនួន៣២គូរ ក្នុងនោះទូកង នារីមានចំនួន៣គូរផងដែរ៕ អត្ថបទ៖ ឈិត សាវី

សាលារាជធានី នឹងប្រើវិធីសាស្ត្រទុកដាក់សំរាម តាមបែបជប៉ុន ក្នុងព្រះរាជពិធីបុណ្យអុំទូក

2023/11/25 09:27:11 am        198
ភ្នំពេញ៖ សាលារាជធានីភ្នំពេញ សហការជាមួយមន្ទីរបរិស្ថានរាជធានី នឹងធ្វើការ​ចែក​ថង់​ដាក់​សំរាម​នៅតាមស្ដង់លក់ដូរ ក្នុងព្រះរាជពិធីបុណ្យអុំទូក ដើម្បីឲ្យក្រុមអាជីវកម្មទុកសំរាម ឲ្យ​បាន​ត្រឹម​ត្រូវ ខណៈដែលវិធីសាស្ត្រនេះ ត្រូវបានប្រទេសជប៉ុនអនុវត្តន៍ទទួលបានជោគជ័យ ។ក្នុងទិវាអនាម័យបរិស្ថានជាតិ ២៣វិច្ឆិកា ក្រោមប្រធានបទ “ភូមិឋានស្អាត បរិស្ថានស្អាត សង្គម​សន្តិភាព សេដ្ឋកិច្ចរីកចម្រើន” នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នាសួនច្បារវត្តបុទម ឯកឧត្តម ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ មានប្រសាសន៍ថា ក្នុងព្រះរាជពិធីបុណ្យអុំទូក នៅឆ្នាំនេះ សាលា​រាជធានី បានរៀបចំនូវបង្គន់អនាម័យជាច្រើនកន្លែង ក៏ដូចជា​ការ​ដាក់​ពង្រាយ​នូវ​ធុង​សំរាម​ប្រមាណ​១៥០០ សម្រាប់បម្រើដល់ពិធីបុណ្យ ដែលមាននៅក្នុងខណ្ឌដូនពេញ ខណ្ឌចំការមន្ត ខណ្ឌ​ឫស្សីកែវ និងខណ្ឌជ្រោយចង្វារ ។ឯកឧត្តមបន្តថា នៅឆ្នាំនេះដែរ សាលារាជធានី នឹងអនុវត្តន៍វិធីសាស្ត្រថ្មី នៃការទុកដាក់សំរាម ឲ្យ​បាន​ត្រឹមត្រូវ គឺត្រៀមថង់ធំៗប្រមាណជាង ៨០០គីឡូក្រាម ដើរចែកតាមស្ដង់លក់ដូរ ដើម្បីឲ្យ​អាជីវកម្ម​ទុក​សំរាម ក៏ដូចជាពលរដ្ឋដើរលេងកម្សាន្តអាចទុកដាក់បានផងដែរ ។ប្រជាពលរដ្ឋបានបង្ហាញការគាំទ្រចំពោះវិធីសាស្ត្រថ្មី នៃការទុកដាក់សំរាមរបស់សាលារាជធានី ហើយពួកគេរំពឹងថា ក្រុមអាជីវកម្ម ឬភ្ញៀវជាតិ និង​អន្តរជាតិ​មក​លេង​កម្សាន្ត​ក្នុង​ព្រះ​រាជ​ពិធី​បុណ្យ​អុំទូកនៅឆ្នាំនេះ មានការងាយស្រួលរកកន្លែងទុកដាក់សំរាម ហើយពួក​គេ​ក៏បាន​ប្ដេជ្ញា​ពីការ​ទុកដា​ក់​សំរាម​ឲ្យបានត្រឹមត្រូវ ។គិតមកដល់ថ្ងៃទី២៥ ខែវិច្ឆិកានេះ សកម្មភាពនៃការរៀបចំតុបតែលម្អសោភ័ណភាព ក៏​ដូច​ជា​ការ​រៀប​ចំ​ស្ដង់លក់ទំនិញ និងទីតាំងប្រគុំតន្ត្រីធំៗ សម្រាប់អបអរព្រះរាជពិធីបុណ្យអុំទូក បណ្ដែត​ប្រទីប សំពះព្រះខែ និងអកអំបុក កំពុងមានភាពមមាញឹកយ៉ាងខ្លាំង ខណៈ​ដែល​ទូក​ង​ពី​តាម​បណ្ដាខេត្ត​មក​ចូលរួមប្រកួត ក៏ធ្វើដំណើរមកដល់ជាហូរហែរផងដែរ៕ អត្ថបទ៖ បាន សុខរិទ្ធិ

កំណើនទេសចរអន្តរជាតិនៅភ្នំពេញបានផ្តល់ចំណូលល្អប្រសើរជូនអ្នកធាក់ស៊ីក្លូ និងម៉ូតូកង់បីខ្មែរ

2023/11/22 01:14:51 pm        147
អ្នកប្រកបរបរដឹកអ្នកដំណើរ ដែលពឹងអាស្រ័យការដឹកភ្ញៀវទេសចរអន្តរជាតិ ក្នុងអំឡុងពេល រាជ​ធានី​ភ្នំពេញ កំពុងមានកំណើនភ្ញៀវទេសចរអន្តរជាតិមកទស្សនានេះ ពួកគេ​បាន​បង្ហាញ​ក្ដី​សប្បាយ​រីក​រាយក្រោយទទួលបានចំណូលល្អប្រសើរឡើងវិញ ជាពិសេសក្នុងអំឡុង​ពេល​ព្រះ​រាជ​ពិធី​បុណ្យ​អុំទូក​ជិតឈានចូលមកដល់។ ក្រុមអ្នកធាក់ស៊ីក្លូ និងអ្នករត់ម៉ូតូកង់បីខ្មែរ បានប្រាប់ BTV នៅថ្ងៃទី២២ ខែវិច្ឆិការនេះថា អំឡុង​ពេល​ព្រះ​រាជ​ពិធីបុណ្យអុំទូក បណ្តែតប្រទីព អកអំបុក និងសំពះព្រះខែ ជិតឈានចូលមកនេះ ទេសចរ​ជាតិ និងអន្តរជាតិមានការកើនឡើង និងមានភាពមមាញឹកខ្លាំង ហើយ​ពួក​គេអា​ច​រក​ចំណូល​បាន​ច្រើនជាងបណ្តាឆ្នាំកន្លងមក។បើតាមក្រុមភ្ញៀវទេសចរអន្តរជាតិមកពីប៉ែកអឺរ៉ុបថ្លែងថា ពួកគេពេញចិត្តការមកទស្សនាកម្ពុជា ដោយ​ការ​ជិះស៊ីក្លូ ដែលខុសប្លែកពីបណ្តាប្រទេសផ្សេងៗ។ ការជិះ​ស៊ីក្លូ​ដែល​ជា​យាន​ជំនិះ​បែប​បុរាណ​ដ៏​ល្បីមួ​យរបស់កម្ពុជា ហើយធ្វើ​ឲ្យ​ពួក​គេ​ទទួល​បាន​បទ​ពិសោធ​ជីវិត​ប្លែក​ៗ​ជា​ច្រើន​ពី​កម្ពុជា​ពីអតីត និងបច្ចុប្បន្ន។ប្រធានសមាគមមុខរបរធាក់ស៊ីក្លូក្រៅប្រព័ន្ធ លោក អឹម សម្បត្តិ ថ្លែងថា ជាទូទៅទេសចរអន្តរជាតិ មក​ពី​ប៉ែកខាងអឺរ៉ុបជាដើម ភាគច្រើនពួកគេពេញចិត្តប្រើប្រាស់ស៊ីក្លូ និង​ម៉ូតូ​កង់​ខ្មែរ​ជិះ​ទស្សនា​កម្សាន្ត​រាជ​ធានី​ភ្នំពេញ។ ហើយតាមរយៈកំណើនទេសចរអន្តរជាតិនេះ បានធ្វើឲ្យមុខរបរធាក់ស៊ីក្លូ មាន​ភាព​មមាញឹកខ្លាំងទាំងអស់គ្នា ជាពិសេសនៅក្នុងអំឡុងខែតុលា វិច្ឆិកា និងខែធ្នូនេះ។លោក​បញ្ជាក់ថា រយៈពេល១១ ខែឆ្នាំ២០២៣ ក្រុមអ្នកប្រកបរបរធាក់ស៊ីក្លូ បានដឹកភ្ញៀវ​អន្តរ​ជាតិ​ជិះ​ទស្សនារាជធានីភ្នំពេញ មានអាត្រាកើនលើសឆ្នាំ២០២២ ចំនួន៣០% ហើយ​អាត្រា​នេះ​នឹង​បន្ត​កើន​ខ្លាំងទៀត រហូតដល់ដំណាច់ឆ្នាំ២០២៣នេះ។សូម​បញ្ជាក់ថា តាមការរំពឹងទុករបស់ក្រសួងទេសចរណ៍ នៅដំណាច់ឆ្នាំ២០២៣នេះ កម្ពុជា នឹង​ទទួល​បាន​ទេសចរអន្តរជាតិមកទស្សនាកម្ពុជា កើនរហូតដល់៥.៤លាននាក់ កើន​លើស​ការ​រំពឹង​ទុក៕ អត្ថបទ៖ ស៊ុម សុខជា

សមាគមកាយប្ញទ្ធិនារីកម្ពុជាដឹកនាំយុវជនធ្វើទស្សនកិច្ចសិក្សា នៅរមណីយដ្ឋានប្រាសាទសម្បូរព្រៃគុក

2023/11/22 11:54:27 am        245
នៅថ្ងៃទី ២២ ខែវិច្ឆិកា នេះ គឺជាថ្ងៃទី២ នៃកម្មវិធីបោះជំរំរបស់សមាគមកាយប្ញទ្ធិនារីកម្ពុជា ដែល​រៀបចំ​ធ្វើ​នៅក្នុងបរិវេណវិទ្យាសា្ថនបច្ចេកវិទ្យាកំពង់ឈើទាល។ របៀបវារៈកម្មវិធីក្នុងព្រឹកនេះ ក្រុម​ការងារ​សមាគមបានដឹកនាំក្រុមកុមារី និងយុវតី ទៅធ្វើទស្សនកិច្ចសិក្សា​នៅ​តំបន់​ប្រាសាទ​សម្បូរ​ព្រៃគុក ដើម្បីឱ្យក្មេងៗបានយល់ដឹងពីប្រវត្តិសាស្រ្ត និងវប្បធម៌ខ្មែរ ពាក់ព័ន្ធនឹងរមណីយ​ដ្ឋាន​ប្រាសាទ​សម្បូរ​ព្រៃគុក ដែលជាសម្បត្តិបេតិកភណ្ឌរបស់ពិភពលោក។

សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នឹងរៀបចំពិធីសំពះព្រះខែ និងអកអំបុក បណ្តែតប្រទីប

2023/11/09 10:11:28 am        1338
ជារៀងរាល់ឆ្នាំ នាថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ និស្សិត មហាវិទ្យាល័យទាំង៥ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ តែងតែ​ចូលរួម​រៀបចំ​ពិធី​ស្រដៀង​គ្នានឹង “ពិធីសំពះព្រះខែ អកអំបុក និងបណ្តែតប្រទីប” ដែល​ធ្វើ​ឡើង​នៅ​ក្នុង​បរិវេណ​សាកល​វិទ្យាល័យ ក្បែរព្រះបរមរាជវាំង។ឯកឧត្តម ហេង សុផាឌី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានថ្លែងប្រាប់ BTV ព័ត៌មាននាថ្ងៃនេះ ថា សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ គ្រោងរៀបចំពិធីនៅថ្ងៃកណ្តាល មាន​ន័យថាថ្ងៃទី២ ដើម្បីរៀបចំពិធីសំពះព្រះខែ អកអំបុក និងបណ្តែតប្រទីប ទន្ទឹមនឹង​នេះ​យើង​ក៏​មា​​នការសម្តែងរបាំទស្សនីយភាព របាំបុរាណ ដើម្បីបម្រើ​ដល់​ទស្សនិកជន​ដែល​អញ្ជើញ​មក​ចូល​រួម​ពិធី​បុណ្យអុំទូក សំពះព្រះខែ អកអំបុក និងបណ្តែតប្រទីប។ មុនសម័យកូវីដ-១៩ ថ្នាក់ដឹកនាំ និសិ្សត​សាកលវិទ្យាល័យតែងតែរៀបចំជារៀងរាល់ឆ្នាំ នៅមុនឆ្នាំ២០១៩ ប៉ុន្តែដោយ​សារ​មាន​ការ​រាត​ត្បាត​ដោយវីរុសកូវីដ-១៩ យើងក៏បានផ្អាក។ ឥឡូវនេះជាឱកាសល្អ ដែលប្រទេសកម្ពុជា បាន​បើក​ឡើង​វិញ ហើយស្របពេលដែលរាជរដ្ឋាភិបាលចាប់ផ្តើមបើកឲ្យមានព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីប ក៏ជាផ្នែក​មួយ​ដើម្បី​ចូល​រួម​ចំណែក​ក្នុង​ការ​លើក​ស្ទួយ​សិល្បៈ​វប្បធម៌ ជាពិសេសប្រពៃណីទំនៀមទំលាប់របស់ជាតិយើង ក្នុងពិធីបុណ្យអុំទូក។ ដូច្នេះ​ដើម្បី​ឲ្យ​សិស្ស និសិ្សត បានចូលរួមរៀបចំដោយផ្ទាល់ ទៅតាមទំនៀមទំលាប់ ដោយសារ​យើង​មាន​មន្ត្រី​​លោកសាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ ដែលមានជំនាញខាងហ្នឹងស្រាប់។ ក្នុងនាម​យើង​ជា​សាកលវិទ្យាល័យ​ជំនាញលើផ្នែកសិល្បៈវប្បធម៌រៀបចំ ហើយក៏​ដើម្បី​ចូលរួម​អបអរ​សាទរ​ព្រឹតិ្តការណ៍​ឲ្យ​កាន់តែអធឹកអធមថែមទៀត។ សូមបញ្ជាក់ផងដែរថា សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដំបូង​មាន​ឈ្មោះ​ជា​សាលា​ភូមិន្ទ​សិល្បៈ ដែលត្រូវបានកសាងឡើងក្នុងឆ្នាំ១៩១៧ ហើយបាន​ក្លាយ​ទៅ​ជា​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​​សិល្បៈ នៅឆ្នាំ ១៩៦៥។ ដែលមានជំនាញ បុរាណវិទ្យា ស្ថាបត្យកម្ម និងនគរោបនីយវិទ្យា តុប​តែង​លំអ វិចិត្រកម្ម និងចំលាក់។ក្នុងរបប​កម្ពុជាប្រជាធិបតេយ្យពីឆ្នាំ១៩៧៥ ដល់ ១៩៧៩ សាកលវិទ្យាល័យ​ត្រូវ​បាន​ពួក​ខ្មែរ​ក្រហម​បង្ខំ​អោយបិទទ្វារលែងដំណើរការ។ ប៉ុន្តែនៅឆ្នាំ១៩៨០ សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ បានបើកទ្វារឡើងវិញដោយមានបង្រៀនមុខវិជ្ជា សិល្បៈសូន្យរូប សៀក របាំ ភ្លេង និង​ល្ខោន​។ បច្ចុប្បន្ននិសិ្សតទាំង៥មហាវិទ្យាល័យ រួមមានមហាវិទ្យាល័យបុរាណវិទ្យា, មហា​វិទ្យាល័យ​វិចិត្រសិល្បៈសូនរូប, មហាវិទ្យាល័យស្ថាបត្យកម្ម និងនគរោបនីយវិទ្យា, មហាវិទ្យាល័យ​តូរ្យ​តន្ត្រី​ និងមហាវិទ្យាល័យសិល្បៈនាដសាស្រ្ត ដែលកំពុង​សិក្សា​ក្នុង​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ មានចំនួន២៧០០នាក់ នៅក្នុងឆ្នាំសិក្សា២០២២-២០២៣ ដោយមិនទាន់គិតឆ្នាំសិក្សាថ្មី ២០២៣-២០២៤ ហើយសាកលវិទ្យាល័យក៏កំពុងរងចាំសិស្សដែលបានប្រឡងបញ្ចប់ថ្នាក់ទី១២ ថ្មីៗនេះ ដើម្បីដាក់ពាក្យចូលសិក្សា យើងនឹងមានចំនួននិសិ្សតកើនឡើងបន្ថែមទៀត។ ថ្មីៗនេះ​យើង​ក៏​មាន​និសិ្សតបានប្រឡងចេញចំនួន៤៧០នាក់ (បញ្ចប់បរិញ្ញាបត្រ) ទាំង៥មហាវិទ្យាល័យ​៕​ អត្ថបទ រដ្ឋា

ក្រសួងវប្បធម៌-ស៊ីកាដា ចុះMOU ដើម្បីអភិវឌ្ឍរចនាសម្ព័ន្ធដៃគូការងារ​ប្រកបដោយ​និរន្តរភាព​ដល់​ឧស្សាហកម្មវប្បធម៌

2023/11/07 12:51:25 pm        367
អនុស្សរណៈយោគយល់គ្នា រវាងក្រសួវប្បធម៌ និងវិចិត្រសិល្បៈ និងសមាគមដើម្បីការអភិវឌ្ឍ និង​ការ​គាំទ្រ​ឧស្សាហកម្មកែច្នៃ នៃកម្ពុជា (ស្ថាប័នអនុវត្តគម្រោងសមាគមស៊ីកាដា) មានសុពលភាព​ចាប់​ពី​កាល​បរិច្ឆេទ នៃការចុះហត្ថលេខា និងមានសុពលភាពរហូតដល់បីឆ្នាំ, នាព្រឹកថ្ងៃទី៧ ខែវិចិ្ឆកា ឆ្នាំ២០២៣នេះ នៅទីសី្តការក្រសួង។អនុស្សរណៈយោគយល់គ្នានេះ ធ្វើឡើងក្រោមវត្តមានលោកជំទាវ ប៉ែន មុនីមករា តំណាង​ដ៏​ខ្ពង់​ខ្ពស់​លោក​ជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និង​លោកស្រី សូ ភីណា នាយិកាសមាគមស៊ីកាដា។គោលបំណង នៃកិច្ចសហប្រតិបតិ្តការក្នុងគម្រោង ដោយបង្កើតឡើងធ្វើជាតំណាង និងស្វែង​រក​ការគាំទ្រ ដើម្បីអភិវឌ្ឍរចនាសម្ព័ន្ធដៃគូការងារប្រកបដោយនិរន្តរភាពដល់ឧស្សាហកម្មវប្បធម៌ និង​ច្នៃប្រតិដ្ឋ​នៅក្នុងប្រទេសកម្ពុជា តាមរយៈកិច្ចសហប្រតិបតិ្តការជាមួយក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ និងដៃគូដទៃទៀត។បើតាម​លោកស្រី សូ ភីណា ថ្លែងប្រាប់BTV ព័ត៌មានក្រោយពិធីចុះកិច្ចព្រមព្រៀងថា មាន​សេចកី្ត​រីករាយ​ជា​ខ្លាំង​ដែល​ក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈ សម្រេចចុះកិច្ចព្រមព្រៀង​ជាមួយ​សមាគម​ស៊ីកាដា លោកស្រីសង្ឃឹមថា ការចុះកិច្ចព្រមព្រៀងនឹងធ្វើឲ្យសមាគមស៊ីកាដា អាច​អនុវត្ត​សកម្មភាព​​ចម្បងៗ ដោយសហការកាន់តែស៊ីជម្រៅជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បី​រួម​គ្នា​អ​​ភិវឌ្ឍវិស័យសិល្បៈវប្បធម៌ និងឧស្សាហកម្មច្នៃប្រតិដ្ឋនៅកម្ពុជា។លោកស្រី បានបញ្ជាក់ទៀតថា សមាគមស៊ីកាដា គឺជាសមាគមដែលមានសមាជិក និង​មិន​ស្វែង​រក​ប្រាក់​កម្រៃ។ សមាគមស៊ីកាដា មានសេចក្តីប្រាថ្នា ចង់ឃើញសង្គមកម្ពុជា រីកចម្រើន​ប្រកប​ដោយ​ភាព​ផ្សេងៗគ្នា ដែលផ្ដល់តម្លៃ និងមានការអភិវឌ្ឍល្អបំផុត នៃឧស្សាហកម្មវប្បធម៌ និង​ច្នៃ​ប្រតិដ្ឋ​។ បេសកកម្មរបស់ សមាគមស៊ីកាដា គឺធ្វើជាតំណាង និងស្វែង​រកការ​គាំទ្រ​ដល់​ឧស្សាហកម្ម​វប្បធម៌ និងច្នៃប្រតិដ្ឋ ដើម្បីអភិវឌ្ឍរចនាសម្ព័ន្ធដៃគូការងារប្រកបដោយនិរន្តភាព និង​បរិយាបន្នមួយ ដែលធានាថាឧស្សាហកម្មវប្បធម៌ និងច្នៃប្រតិដ្ឋ គឺជាបេះដូងនៃការ សម្រេច​ចិត្ត​ក្នុង​គោល​នយោបាយ សេដ្ឋកិច្ច និងសង្គម៕ អត្ថបទ រដ្ឋា

មន្ត្រីវប្បធម៌ ស្នើគ្រប់ភាគីពាក់ព័ន្ធរួមគ្នាគិតគូររិះរកវិធាននានា ជួយលើកតម្លៃវប្បធម៌ និងពង្រឹងសីលធម៌សង្គម

2023/11/01 11:47:20 am        131
ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បាន​ស្នើគ្រ​ប់​ភាគី​ពាក់ព័ន្ធ​រួមគ្នា​គិតគូរ​រិះរក​វិធាននានា ដើម្បីជួយលើកតម្លៃវប្បធម៌ និងពង្រឹងសីលធម៌សង្គម។ការថ្លែងរបស់ឯកឧត្តម ហាប់ ទូច យ៉ាងដូច្នេះក្នុងពិធីបើកសិក្ខាសាលាស្តីពី “ការលើកតម្លៃវប្បធម៌ ៖ការពង្រឹងសីលធម៌សង្គម តាមរយៈការផលិត ផ្សព្វផ្សាយវីដេអូ និង​មាតិកា​កម្សាន្ត​ក្នុង​បណ្តាញ​ផ្សព្វ​ផ្សាយ​សង្គម” រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១-២ ខែវិចិ្ឆកា ឆ្នាំ២០២៣នេះ នៅទីសី្តការ​ក្រសួង​។ ឯកឧត្តម បន្តថា ក្នុងយុគសម័យបដិវត្តឧស្សាហកម្ម ៤.០ និងក្នុង​ចរន្ត​នៃ​ការ​ចាប់​យក​ប្រព័ន្ធ​ព័ត៌មាន​វិទ្យា​ដ៏ទំនើបនាពេលបច្ចុប្បន្ន ប្រជាជនកម្ពុជា បាននិងកំពុងប្រើ​ប្រាស់​បណ្តាញ​ព័ត៌មាន​សង្គម​មាន​ Facebook, TikTok, YouTube, Instagram, Telegram ។ ដើម្បី​ជា​មធ្យោបាយ​ភ្ជាប់​ទំនាក់​ទំនង​គ្នា ជាវេទិកាជជែកកំសាន្ត ជាប្រភពទទួលនិងចែករំលែកព័ត៌មាន រូបភាព វីដេអូ ព្រម​ទាំង​អាចធ្វើអាជីវកម្មរកប្រាក់ចំណូលបានតាមរយៈការផ្សព្វផ្សាយពាណិជ្ជកម្មអំពីផលិតផល និង​សេវាកម្មផងក៏មាន។ ជាការពិតណាស់ថា ការរីកចម្រើននៃបច្ចេកវិជ្ជា ជា​ពិសេស​បច្ចេក​វិជ្ជា​ផ្នែក​ឌីជីថល នៅក្នុងសកលលោកបច្ចុប្បន្ន ជួយឲ្យទំនាក់ទំនងរវាងមនុស្ស និងមនុស្ស សង្គម និង​សង្គម កាន់តែខិតជិតគ្នា និងជីវភាពរស់នៅក្នុងសង្គមកាន់តែមានភាពងាយស្រួល ព្រម​ទាំង​មាន​ប្រយោជន៍​សម្រាប់​ការស្តារ និងអភិវឌ្ឍសេដ្ឋកិច្ចសង្គម ក៏ប៉ុន្តែ​បញ្ហា​ប្រឈម​មួយ​ចំនួន​ក៏​កើត​ឡើង​មាន​ គួរឲ្យព្រួយបារម្មផងដែរ។ ដូចជាការបំផ្លែងព័ត៌មានខុសការពិត នាំ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និងសិទ្ធបុគ្គល ពិសេសសិទ្ធិស្ត្រី និងកុមារ ការចែកចាយ ផ្សព្វផ្សាយ​រូបភាព​ដែល​មាន​ខ្លឹមសារ​ប៉ះពាល់ដល់វប្បធម៌ប្រពៃណី និងសីលធម៌សង្គមជាដើម។ ដែល​បណ្តាល​មក​ពី​អ្នក​ប្រកប​អាជីវកម្ម​អនឡាញ អ្នកតែងនិពន្ធបទចម្រៀង អ្នកបង្កើតមាតិកាកម្សាន្ត អ្នកផលិត​វីដេអូ​ខ្លី​មួយ​ចំនួន ពិសេសអ្នកផលិតវីដេអូជ្រកក្រោមពាក្យវីដេអូអប់រំ បានធ្វើការផ្សព្វផ្សាយ ចែក​រំលែក​នូវ​ស្នាដៃ​ដែល​មានរូបភាព ខ្លឹមសារអាសអាភាសប្រាសចាកពីក្រមសីលធម៌សង្គម។ចំណែក​ឯកឧត្តម ចំរើន វន្ថា អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជា​ប្រធាន​លេខា​ធិការដ្ឋានក្រុមប្រឹក្សាវិន័យ និងលើកសរសើរ បានលើកឡើងថា មូល​ហេតុ​ចម្បង នៃ​ការ​រៀបចំ​សិក្ខាសាលានេះ គឺចង់ឲ្យជួយ​ផ្សព្វផ្សាយ​បញ្ជ្រាប​ការ​យល់​ដឹង​ដល់​មជ្ឈដ្ឋាន​ទូទៅ​ប្រើប្រាស់​ស្អី ​ដែល​មានលទ្ធផលវិជ្ជមានចំពោះសង្គមជាតិ ព្រោះប្រព័ន្ធព័ត៌មានវិទ្យា ទូលំទូលាយខ្លាំង ជា​ពិសេស​បណ្តាញព័ត៌មានសង្គម មនុស្សស្ទើតែទូទៅបានប្រើប្រាស់។ទន្ទឹមគ្នានោះលោកវេជ្ជបណ្ឌិត សែម រតនា អ្នកគ្រប់គ្រងផេកDoctor Sem Ratana យល់​ឃើញ​ថា ជាទូទៅនៅពេលដែលរូបភាព ដែលប៉ៈពាល់ទៅដល់ស្រី្ត កុមារ និងបញ្ហាសង្គម ចាក់​ផ្សាយ​ក្នុង​រោង​ភាព​យន្ត យើងControl (គ្រប់គ្រង) បាន។ ប៉ុន្តែនៅពេល​ដែល​ផ្សព្វ​ផ្សាយ​លើ​បណ្តាញ​សង្គម គឺលំបាកមែនទែន ទប់ស្កាត់មួយ កើតមួយ។ បើ​តាមលោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ បាន​ឲ្យ​ដឹង​ថា ​ដោយពិនិត្យឃើញសកម្មភាពអវិជ្ជមានទាំងនេះ និងដើម្បីបញ្ចៀសបាននូវផលប៉ះពាល់ ព្រម​ទាំង​រក្សា​បាន​នូវ​គុណតម្លៃ សេចក្តីថ្លៃថ្នូរ វប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជាតិ ពិសេសដើម្បី​ចូល​រួម​ការពារ​នូវ​ផលប៉ពាល់ចំពោះស្រ្តី និងកុមារ នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ សហការ​ជាមួយមន្ទីរវប្បធម៌និងវិចិត្រសិល្បៈរាជធានីខេត្ត ពិសេសក្នុងក្របខណ្ឌក្រុមប្រឹក្សាពិន័យ និង​លើកសរសើរ បានធ្វើការកោះអញ្ជើញក្រុមផលិតវីដេអូខ្លី និងមាតិកាកម្សាន្តជាច្រើនក្រុម មក​ធ្វើ​ការ​ពន្យល់ អប់រំណែនាំ ពីគោលការណ៍នៃការផលិត ព្រមទាំង​ក្រម​សីលធម៌​របស់​សិល្បករ​ក្នុង​ការ​សម្តែង​ផងដែរ។សូមបញ្ជាក់ផងដែរថា នៅក្នុងសិក្ខាសាលារយៈពេល០២ថ្ងៃនេះ យើង​មាន​កិត្តិយស​ដោយ​មាន​ការ​អញ្ជើញ​ចូល​រួមជាវាគ្មិនពីសំណាក់ឯកឧត្តម លោកជំទាវ តំណាងក្រសួងស្ថាប័ន និងបុគ្គល​ដែល​មាន​បទ​ពិសោធន៍ក្នុងបង្កើតមាតិកាកម្សាន្តចំនួន ០៦រូប ដែលមានរាយនាមដូចខាងក្រោម៖១. លោកជំទាវ ហ៊ូ និរមិត្តា រដ្ឋលេខាធិការក្រសួង កិច្ចការនារី ធ្វើបទបង្ហាញលើប្រធានបទ ស្តីពី តួនាទី និងភារកិច្ចរបស់ក្រសួងកិច្ចការនារី ក្នុងការលើកកម្ពស់តម្លៃស្រ្តី និងកុមារ។២. ឯកឧត្តម លីវ សុផាណារិទ្ធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ និងទូរគមនាគមន៍ ធ្វើ​បទ​បង្ហាញ​លើ​ប្រធានបទស្តីពី ការចាត់វិធានការលើគណនីហ្វេសប៊ុក ឬ គេហទំព័រ​ដែល​ផ្សព្វ​ផ្សាយ​មាតិកា​ដល់ប៉ះដល់សីលធម៌សង្គម។៣. លោកឧត្តមសេនីយ៍ទោ គឹម ភាព អនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និង​ការ​ពារ​អនីតិជន នៃអគ្គស្នងការនគរបាលជាតិ ធ្វើបទបង្ហាញលើប្រធានបទស្តីពី ការ​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ និងការចែករំលែកបទពិសោធន៍ លើការងារប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និង​ការ​កេង​ប្រវ័ញ្ចផ្លូវភេទ ជាពិសេសលើកុមារ ។         ៤. លោក ផន វណ្ណាឬទ្ធិ ប្រធានសមាគមអ្នកបង្កើតមាតិកាលើអ៊ិនធឺណិតនៅកម្ពុជា ធ្វើ​បទ​បង្ហាញ​លើ​ប្រធានបទស្តីពី គោលការណ៍ និងក្រមសីលធម៌នៃការបង្កើតមាតិកាកម្សាន្ត។៥. លោក ហួយ សុជាតិ ប្រធានការិយាល័យពិនិត្យខ្លឹមសាររូបភាព នាយកដ្ឋានសិល្បភាពយន្ត និង​ផ្សព្វផ្សាយវប្បធម៌ ធ្វើបទបង្ហាញលើប្រធានបទស្តីពី គោល​ការ​ណ៍​សំខាន់​ៗ​ក្នុង​ការ​ពិនិត្យ​ខ្លឹម​សារ​រូបភាព និងធ្វើចំណាត់ថ្នាក់ភាពយន្ត។៦. លោកវេជ្ជបណ្ឌិត សែម រតនា អ្នកគ្រប់គ្រងផេក Doctor Sem Ratana ធ្វើ​បង្ហាញ​លើ​ប្រធាន​បទ​ស្តីពី គន្លឹះ​សំខាន់ៗ​ក្នុង​ការ​បង្កើត​មាតិកា​កម្សាន្ត​លើ​បណ្តាញ​ផ្សព្វផ្សាយ​សង្គម​ដែល​ផ្តល់​ផល​ប្រយោជន៍​ដល់​អ្នកប្រើប្រាស់៕ អត្ថបទ៖ រដ្ឋា

អាជ្ញាធរជាតិអប្សរា កំពុងរៀបចំរបាសុវត្ថិភាព នៅលើស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ក្រោយពេលបើកដំណើរការឱ្យភ្ញៀវទេសចរឆ្លងកាត់

2023/11/01 09:28:26 am        1584
សៀមរាប៖ ដើម្បីធានាបាននូវសុវត្ថិភាព សម្រាប់ភ្ញៀវទេសចរជាតិ និង​អន្តរជាតិ ឆ្លង​ចូល​ទស្សនា​ប្រាសាទ​អង្គរ​វត្ត ក្រោយពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣​ឆាប់ៗ​ខាង​មុខនេះ អាជ្ញាធរជាតិអប្សរា បាននិង​កំពុងរៀបចំដាក់របាសុវត្ថិភាព បង្ការ​គ្រោះថ្នាក់​ជាយ​ថាហេតុណាមួយ សម្រាប់ភ្ញៀវធ្វើដំណើរនៅលើស្ពានហាលនេះ។ឯកឧត្តម ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា រចនា​សម្ព័ន្ធ​របស់​ស្ពាន​ហាល ត្រូវបានជួសជុលរួចរាល់ទាំងស្រុង នឹងបើកឱ្យភ្ញៀវជាតិ និង​អន្តរជាតិ​បាន​ឆ្លង​ចូល​ទៅ​ទស្សនា​ប្រាសាទ​អង្គរវត្តឡើងវិញ នាពេលខាងមុខ។ ដោយគិតគូរខ្ពស់អំពីសុវត្ថិភាពរបស់ភ្ញៀវ ដែល​បាន​ផ្តោតការចាប់អារម្មណ៍ទៅតែសម្រស់របស់ស្ពានដែលទើបជួសជុលរួចរាល់ និង​ប្រាង្គ​ប្រាសាទ​អង្គរ​វត្តដ៏ទាក់ទាញនោះ ភ្ញៀវអាចនឹងភ្លេចខ្លួនដើរហួសតួស្ពានអាចបណ្តាលឱ្យធ្លាក់ទឹក បង្ក​ជា​គ្រោះថ្នាក់ទៅវិញ អាជ្ញាធរជាតិអប្សរាកំពុងរៀបចំដាក់របាសុវត្ថិភាព នៅ​សង​ខាង​នៃ​តួ​ស្ពាន​ហាល​មាន​លក្ខណៈ​ជាខ្សែបង្កប់ស្ទើ​រតែមិនអាចមើលឃើញនឹង​ភ្នែកឡើយ។ ប៉ុន្តែ នៅ​ពេល​ដើរ​ចូល​ទៅ​កៀក ភ្ញៀវទេសចរនឹង​ទទួល​បាន​ការ​ពញ្ញាក់​អារម្មណ៍​ឱ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​នៅ​ពេល​ធ្វើ​ដំណើរ​។មួយវិញទៀត ឯកឧត្តម អគ្គនាយករង មានប្រសាសន៍បន្ថែមទៀតថា ដោយការ​ព្រួយ​បារម្ភ​អំពី​ភាព​សឹក​រិច​រិល​របស់ថ្ម ទៅថ្ងៃអនាគត ដោយសារកំណើនរបស់ភ្ញៀវធ្វើដំណើរឆ្លងកាត់នោះ អាជ្ញាធរ​ជាតិអប្សរា នៅតែបន្តរក្សាទុកស្ពានបណ្តែតទឹកឱ្យបន្តដំណើរការដដែល។ ដោយ​កំណត់​ទិស​ដៅ​ធ្វើ​ដំណើរ​ផ្សេង​គ្នា គឺ​ស្ពាន​ហាល​នឹង​អនុញ្ញាត​ឱ្យ​ភ្ញៀវ​ធ្វើ​ដំណើរ​ឆ្លង​ចូល​ទៅ​ទស្សនា​ប្រាសាទ​អង្គរវត្ត ស្ពានបណ្តែត​ទឹក​នឹង​ជា​ទិស​ដៅ​សម្រាប់​ភ្ញៀវ​ចាក​ចេញ​ពី​ទស្សនា​ប្រាសា​ទ​មក​វិញ​៕​

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

​​ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន ជួបជាមួយអនុព័ន្ធយោធាមកពី១៣ប្រទេស និងជម្រាបពីការឈ្លានពានរបស់កងទ័ពថៃមកលើបូរណភាពទឹកដីកម្ពុជា ក្រោយដើរមើលនៅសមរភូមិជាក់ស្តែង
07/30/2025 10:07 PM
កម្ពុជាសង្ឃឹមថា អូស្ត្រាលីនឹងផ្ដល់ជំនាញប្រកបដោយគុណភាពដល់យុវជនក្នុងវិស័យអប់រំ ធីវ៉េត
07/30/2025 09:07 PM
UN ត្រៀមខ្លួនរួចរាល់ក្នុងការបញ្ជូនជំនួយទៅកាន់ខេត្ត Sweida ក្រោយរដ្ឋាភិបាលស៊ីរីបើកភ្លើងខៀវ
07/30/2025 08:07 PM
សិង្ហបុរីត្រៀមរួមចំណែកកសាងតំបន់ហ្កាហ្សាឡើងវិញ នៅពេលឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់អចិន្រ្តៃយ៍
07/30/2025 08:07 PM
លោក Trumpនិយាយថា អាមេរិកនឹងទារពន្ធឥណ្ឌា ២៥ភាគរយ ចាប់ពីថ្ងៃទី ១ ខែសីហាតទៅ
07/30/2025 08:07 PM
មនុស្ស ១០នាក់ ស្លាប់ក្នុងរថយន្តក្រុងដែលបាត់ នៅចិន
07/30/2025 08:07 PM
វិមានក្រឹមឡាំង៖ គ្មានអ្នកស្លាប់ក្នុងហេតុការណ៍រញ្ជួយដី នៅ Kamchatka ខណៈប្រព័ន្ធប្រកាសអាសន្នធ្វើការបានល្អ
07/30/2025 08:07 PM
កូរ៉េខាងត្បូងចាប់ផ្តើមការស៊ើបអង្កេតរួម ដើម្បីពិនិត្យឡើងវិញ ចំពោះការប្រជ្រៀតគ្នាស្លាប់ ក្នុងពិធីបុណ្យ Halloween ឆ្នាំ២០២២
07/30/2025 08:07 PM
ព័រទុយហ្គាល់ ព្យាយាមពន្លត់ភ្លើងឆេះព្រៃជាច្រើនកន្លែង ស្របពេលកើតមានរលកកម្តៅ
07/30/2025 08:07 PM
ឯកឧត្តមទេស​រដ្ឋមន្ត្រី​ លី ធុជ ចុះអប់រំ​ឲ្យមានការ​យល់ដឹង​អំពី​គ្រាប់បែក​ចង្កោម​ និង​យុទ្ធ​ភណ្ឌ​គ្រឿង​ផ្ទុះ​ ដល់​ប្រជាពលរដ្ឋ​ភៀសសឹក​ដែល​កំពុង​ស្នាក់​នៅ​ទីតាំង​សុវត្ថិភាព​ក្នុង​ខេត្ត​ព្រះវិហារ​
07/30/2025 07:07 PM