ប្រតិភូក្រសួងទេសចរណ៍ទស្សនកិច្ចសារមន្ទីរ ព្រះស្រីឦសានវរ្ម័ន ស្វែងយល់ពីប្រវត្តិសេដ្ឋកិច្ច និង​រូបិយវត្ថុ​កម្ពុជា
«ដំណើរទេសចរណ៍នៅប្រទេសកម្ពុជាពិតជាសប្បាយរីករាយ និង​ពោរ​ពេញ​ដោយ​អនុស្សាវរីយ៍​ល្អៗដែលមិនអាចបំភ្លេចបាន ហើយយើងមកលេងម្តងទៀតជាមិនខាន» ចំណាប់​អារម្មរណ៍​រួម​របស់​ប្រតិភូបុគ្គលិកក្រុមហ៊ុន EdF និង GdF បារាំង
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រៀបចំពិធីអបអរសាទរការចុះ “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
រដ្ឋមន្ត្រីទេសចរណ៍ ស្នើស្ថានទូតឥណ្ឌារៀបចំព្រឹត្តិការណ៍ទេសចរណ៍កម្ពុជា-ឥណ្ឌា​ឱ្យ​បាន​ច្រើន​ថែម​ទៀត

វប្បធម៌ និងទេសចរណ៍

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនឹងក្លាយជាសក្ដានុពលស្រូបទាញដ៏ខ្លាំងក្លា និងសំខាន់ទាំងលើវិស័យទេសចរណ៍ និងវិនិយោគ

2023/10/31 09:08:20 am        1606
អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ត្រូវបានបើកឱ្យដំណើរការនៅថ្ងៃទី១៦ តុលា ២០២៣ ដែលមានទីតាំងស្ថិតនៅក្នុងឃុំតាយែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ដោយ​គ្រប​ដណ្តប់​លើ​ផ្ទៃដីប្រមាណ ៧០០ហិកតា មានចម្ងាយប្រមាណ ៤០គីឡូម៉ែត្រ ពីប្រាសាទអង្គរវត្ត និង៥១គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប ព្រមទាំងរចនាឡើងពីការបញ្ចូលគ្នានូវ “វប្បធម៌ ធម្មជាតិ និង​ភាពឆ្លាតវៃ”។ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ មាន​លំដាប់​ថ្នាក់​នៃ​ការ​ហោះហើរ​ប្រភេទ4E ដែលអាចផ្តល់លទ្ធភាពឱ្យយន្តហោះធុនធំ Boeing747 និង Airbus A340 ធ្វើ​ការ​ចុះច​តបាន ដោយនឹងអាចមានលទ្ធភាពទទួលអ្នកដំណើរចំនួន ៧លាន​នាក់​ក្នុង​មួយ​ឆ្នាំ​ សម្រាប់​ផែនការ​រយៈពេលខ្លី និង២០លាននាក់ក្នុងមួយឆ្នាំសម្រាប់ផែនការរយៈពេលវែង។ កាលានុវត្តភាពថ្មីនេះ នឹងក្លាយជាសក្តានុពលស្រូបទាញដ៏ខ្លាំងក្លា និង​សំខាន់​សម្រាប់​វិស័យ​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប និយាយដោយឡែក ព្រមទាំងវិស័យទេសចរណ៍ទូទាំងប្រទេស និយាយ​ជា​រួម។ ការណ៍នេះ នឹងអាចទាក់ទាញដល់វិនិយោគិន ក៏ដូចជា​ផ្តល់​ប្រយោជន៍​សេដ្ឋកិច្ច​មូលដ្ឋាន​ដល់​ប្រជាពលរដ្ឋ។ ផ្លូវអាកាស គឺអាទិភាពគន្លឹះទី២ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្រ​បញ្ច​កោណ​-ដំណាក់​កាលទី១ ហើយក៏ស្ថិតនៅក្នុងកិច្ចការអាទិភាពទី២ នៃបញ្ចកោណទី២ ដោយ​ផ្តោត​លើ​ការ​លើក​កម្ពស់​ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន និងឡូជីស្ទិក ដែលមាន​គោល​ដៅ​យុទ្ធសាស្ត្រផ្តោតលើការបង្កើនប្រសិទ្ធភាពហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ការកសាង និង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធថ្មីៗ។

មន្ត្រី និងពលរដ្ឋអះអាងថា មិនមានករណីធ្វើផ្លូវ និងប្រព្រឹត្តបទល្មើសព្រៃឈើ នៅក្បែរតំបន់ព្រៃឡង់ឡើយ

2023/10/26 02:33:20 pm        363
មន្ត្រី និងពលរដ្ឋ អះអាងអំពីការមិនមានករណីធ្វើផ្លូវ សម្រាប់ប្រព្រឹត្តបទល្មើសព្រៃឈើ នៅ​ក្បែរ​តំបន់​ព្រៃឡង់ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង និងក្រចេះឡើយ។ ជុំវិញ​កិច្ចការងារការពារធនធានធម្មជាតិនេះ លោក ហ៊ុល សឿង មេឃុំបឹងចារ ស្រុកសំបូរ ខេត្ត​ក្រចេះ ដែលមានភូមិសាស្ត្រជាប់ដែនជម្រកសត្វព្រៃ «ព្រៃឡង់» បានបញ្ជាក់ថា កន្លង​មក​នេះ​មន្ត្រី​ឧទ្យានុរក្ស និងសហគមន៍ ប្រជាពលរដ្ឋរបស់លោកដូច «មាត់ និងធ្មេញ» គឺបា​ន​សហការ​យក​ចិត្ត​ទុក​ដាក់ការចូលរួមការពារធនធានធម្មជាតិ នៅក្នុងតំបន់ភូមិសាស្ត្រ​ការពារធម្មជាតិ​ព្រៃឡង់​នេះ​។លោកមេឃុំបន្ថែមថា សម្រាប់ឃុំបឹងចារ របស់លោក គឺមានប្រជាពលរដ្ឋជាង ២ពាន់គ្រួសារ ហើយ​ពលរដ្ឋទាំងនោះភាគច្រើន កំពុងប្រកបមុខរបរកសិកម្ម និងមួយ​ចំនួន​ទៀត​គាត់​កំពុង​ទទួល​ផល​ពីការងារនៅចំការឈើដាំ។ ដោយឡែកមួយចំនួនទៀត បានបន្ត​ចេញ​ទៅ​ធ្វើ​ការងារ​នៅ​រាជ​ធានី​ភ្នំពេញ។ លោកបន្តថា ពលរដ្ឋរស់នៅតំបន់នោះបានគូសបញ្ជាក់ថា ពលរដ្ឋ​រស់​នៅ​ក្នុង​មូលដ្ឋាន​ឃុំ​បឹងចារមានដីផ្ទាល់ខ្លួន និងបានធ្វើដំណាំផ្សេងៗជុំវិញផ្ទះ។លោក​មេឃុំអះអាងថា៖»ការចូលព្រៃកាប់ឈើ គឺលែងមានទៀតហើយ បើមានគឺ​មាន​តិចតួច​ណាស់​​មានន័យថា​ ស្ទើរតែលែងមានតែម្តង ក្នុងចំណោម ១០០នាក់ មានត្រឹមតែម្នាក់ ឬក៏ពីរនាក់ ដែលនៅបន្តលួចលាក់មុខរបរនេះ ប៉ុន្តែ គ្រាន់តែ​យក​ទៅ​ធ្វើ​សម្ភារៈ និង​សម្រាប់​យក​ទៅ​សាង​សង់​ផ្ទះតិច​តួច​តែប៉ុណ្ណោះ»។ ពាក់ព័ន្ធនឹងការចុះផ្សាយតាមបណ្តាញព័ត៌មានមួយចំនួនថា មានករណីលួច​ធ្វើ​ផ្លូវ​ចូល​តំបន់​ព្រៃឡង់ ​ដើម្បីដឹកឈើចេញនោះ, ត្រូវបានលោកមេឃុំបឹងចារ បញ្ជាក់ឱ្យដឹងថា «គឺមិនមាន​នោះ​ទេ ​ដោយសារតែតំបន់ព្រៃនេះគ្របដណ្ដប់នៅក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង និងក្រចេះនេះ គឺមាន​ក្រុម​ហ៊ុន​វិនិយោគចំការឈើដាំរបស់ក្រុមហ៊ុន ស៊ីង បាយ អូថេក (Think Bio-Tech) និងក្រុម​ហ៊ុន​ដាំ​ដំណាំ​កសិកម្មមួយចំនួនទៀត។ សមត្ថកិច្ច និងក្រុមហ៊ុន​បាន​រឹត​បន្តឹង​ក្នុង​ការ​ចេញ​ចូល​ជា​ពិសេស​ការ​ទប់ស្កាត់ការដឹកជញ្ជូន និងការកាប់បំផ្លាញធនធានធម្មជាតិឆ្លងកាត់ចំការឈើដាំ និង​ទី​តាំង​ដំនាំ​កសិឧស្សាហកម្មមួយចំនួនទៀត»។ ឆ្លើយតប​នឹងករណីនេះដែរ លោក ស្រេង ជាហេង ប្រធានមន្ទីរបរិស្ថាន ខេត្តស្ទឹងត្រែង បានអះ​អាង​ថា កន្លងមកនេះសម្រាប់ភូមិសាស្ត្រព្រៃឡង់ ដែលមន្ទីរបរិស្ថានខេត្តស្ទឹងត្រែងគ្រប់គ្រង គឺមិន​មាន​បបទល្មើសកាប់ទន្ទ្រានព្រៃឈើទ្រង់ទ្រាយធំនោះទេ តែជាសកម្មភាពប្រជាពលរដ្ឋគាត់​កាប់​ឈើ​សម្រាប់​ធ្វើសម្ភារៈ និងលំនៅដ្ឋានតូចតាចប៉ុណ្ណោះ»។ ប្រធានមន្ទីរបញ្ជាក់ថា ចាប់ពីថ្ងៃ​ទី​នេះ​ត​ទៅ គឺមិនមានលើកលែងនោះទេ ចំពោះបុគ្គលដែលប្រព្រឹត្តបទល្មើសបំផ្លាញធនធានធម្មជាតិ។ សមត្ថកិច្ចនឹងចាត់វិធានការតាមនីតិវិធីនៃច្បាប់ បញ្ជូនទៅ​តុលាការ​ចំពោះអ្ន​ក​ប្រព្រឹត្ត​បទ​ល្មើស​ទាំង​នោះ។​ ចំណែកលោក ឆាយ ឌួងសាវុធ ប្រធានមន្ទីរបរិស្ថាន ខេត្តក្រចេះ បញ្ជាក់ថា ពាក់ព័ន្ធនឹង​ការ​ចុះផ្សាយ​ជុំវិញ​ការលួចធ្វើផ្លូវចូលព្រៃឡង់ សម្រាប់ដឹកឈើចេញនោះ គឺមិនមានទេ ហើយរូបភាព​ផ្លូវ​ដែល​ផ្សាយ​មិនពិតនោះ គឺជាផ្លូវចាស់ដែលបានបបោះបង់ចោលយូរហើយ ខណៈមន្ត្រី​ឧទ្យានុរក្ស នៃ​មន្ទីរបរិស្ថានខេត្ត រួមជាមួយអាជ្ញាធរពាក់ព័ន្ធបានខិតខំប្រឹងចុះល្បាត និងអនុវត្ត​ច្បាប់​យ៉ាង​តឹងរឹងបំផុតចំពោះជនល្មើសធនធានធម្មជាតិ»។លោកបាន​ឱ្យដឹងថា សម្រាប់ផ្លូវចេញពីព្រៃឡង់ភ្ជាប់មកដីក្រុមហ៊ុន ស៊ីង បាយ អូថេក ជាដាន​ផ្លូវ​ចាស់​ដែល​ប្រជាជនប្រើប្រាស់រកជ័រទឹកនៅរដូវប្រាំង ដោយអាចធ្វើដំណើរដោយថ្នើរជើង និងតាម​រយៈ​ម៉ូតូ តែប៉ុណ្ណោះ។ លោកបញ្ជាក់ថា ក្រោយពីទទួលបទបញ្ជារបស់លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលបានដាក់ចេញនូវវិធានការចំនួន៤ចំណុចនោះមក មន្ត្រី​ឧទ្យានុរក្ស​បានខិតខំពពង្រឹងការអនុវត្តច្បាប់ឱ្យកាន់តែមានប្រសិទ្ធភាព គឺពួកគាត់​បន្ត​ចុះ​ល្បាត​ដូច​ភ្លៀង​រលឹមនៅតាមតំបន់ការពារធម្មជាតិ នៅក្រោមដែនសមត្ថកិច្ចរបស់ខ្លួន។សូម​ជម្រាបថា ដែនជម្រកសត្វព្រៃឡង់ ស្ថិនតនៅក្នុងភូមិសាស្ត្រខេត្តក្រចេះ ស្ទឹងត្រែង កំពង់ធំ និងខេត្តព្រះវិហារ។ យោងតាមអនុក្រឹត្យ លេខ ១៨១ អនក្រ.បក ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ​២០២៣ ដែនជម្រកសត្វព្រៃ «ព្រៃឡង់» មានទំហំ ៤៨៩,៦៦៣.០០ហិកតា៕

ពលរដ្ឋសាទរចំពោះសមិទ្ធផលអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី

2023/10/21 06:22:13 pm        582
សៀមរាប៖ ប្រជាពលរដ្ឋបានបង្ហាញការសាទរចំពោះសមិទ្ធផលអាកាសយានដ្ឋានអន្តជាតិសៀមរាបអង្គរថ្មី ខណៈមានប្រជាពលរដ្ឋជាច្រើនបាននាំគ្នាមកទស្សនា នៅទីតាំងអាកាសយន្តដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីនេះ។ ប្រជាពលរដ្ឋដែលបានមកទស្សនានៅទីព្រលានយន្តហោះថ្មីនេះជាច្រើន បានបង្ហាញការអបអរសាទរ និងថ្លែងអំណរគុណដល់រដ្ឋាភិបាលដែលបានបង្កើតនូវសមិទ្ធិផលថ្មីនេះឡើងមកនៅលើទឹកដីខេត្តសៀមរាប។លោក ចែម ឌីណា ភ្ញៀវទេសចរដែលមកទស្សនានៅខេត្តសៀមរាប និងបានចូលទស្សនានៅប្រលានយន្តហោះថ្មីនេះបានលើកឡើងថា លោកពិតជាមានមោទនភាពជាខ្លាំងដែលបានឃើញនូវសមិទ្ធផលដ៏អស្ចារ្យមួយនេះកើតឡើងនៅលើទឹកដីខេត្តសៀមរាប ខណៈសមិទ្ធផលនេះ គឺពិតជាមានផលចំណេញដល់វិស័យទេសចរណ៍ ជាពិសេសពលរដ្ឋដែលរស់នៅខេត្តសៀមរាបផ្ទាល់។ លោកបានថ្លែងអំណរអរគុណដល់រដ្ឋាភិបាលដែលយកចិត្តទុកដាក់នូវការអភិវឌ្ឍនូវសមិទ្ធិផលថ្មីៗជាច្រើនទៀតនៅកម្ពុជាទាំងមូល។សូមបញ្ជាក់ថា អាកាសយន្តអន្តជាតិសៀមរាបអង្គរថ្មី បានដាក់ឲ្យប្រើប្រាស់កាលពីថ្ងៃទី ១៦ ខែតុលាកន្លងទៅនេះ។ អាកាសយានដ្ឋានថ្មីនេះ គឺមានទីតាំងស្ថិតនៅក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម វិនិយោគដោយវិនិយោគគិនចិនក្នុងផ្ទៃដី ៧០០ហិកតា ដោយចំណាយទឹកប្រាក់វិនិយោគប្រមាណជាង ១០០០ លានដុល្លារ ដែលជាការវិនិយោគ BOT ក្នុងរយៈពេល ៥៥ ឆ្នាំ៕ ដោយ ៖ ដារា

៣ថ្ងៃក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌខេត្តបាត់ដំបង ទទួលបានភ្ញៀវទេសចរជាង ២០ម៉ឺននាក់

2023/10/16 10:22:41 am        1162
បាត់ដំបង៖ក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៣-១៥ ខែ​តុលា ឆ្នាំ២០២៣ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង ២០ម៉ឺននាក់ បាន​មក​ទស្សនា​កម្សាន្ត​​​នៅ​តាមរមណីយដ្ឋាននានានៅទូទាំងខេត្តបាត់ដំបង។លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានថ្លែងឱ្យដឹងថា រយៈពេល​៣ថ្ងៃ​ ក្នុង​ឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរសរុបចំនួន ២១២ ៧៨៦នាក់ ក្នុង​នោះភ្ញៀវអន្តរជាតិមានចំនួន៤៥៧នាក់។លោក ហម អរុណ បានបង្ហាញការកត់សម្គាល់ថា ខេត្តបាត់​ដំបង​ទទួល​បាន​កំណើន​ភ្ញៀវ​ទេសចរ​ក្នុង​ឱកាស​ពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ ដោយសារអាកាស​ធាតុ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ពុំ​មាន​ភ្លៀង​ធ្លាក់ ដែល​ជា​កត្តា​អំណោយ​ផលដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ក៏​ដូច​ជា​ភ្ញៀវ​ទេសចរ​បាន​ទៅ​វត្ត​ធ្វើ​បុណ្យទាន និងដើរលំហែកម្សាន្តតាមទីជិតឆ្ងាយនានា។លោក ហម អរុណ បានបញ្ជាក់ថាបន្ថែមថា កំណើន​ភ្ញៀវ​ទេសចរ​នា​ឆ្នាំ​នេះ​ក៏​បាន​មក​ពី​មាន​ការ​រួម​ចំណែក​យ៉ាង​សំខាន់ពីអាជ្ញាធរ និងកងកម្លាំងនៅតាមបណ្ដាក្រុង ស្រុក ដែលបាន​ខិតខំ​រៀប​ចំ​ព្រឹត្តិការណ៍​កម្សាន្តសប្បាយនានាក្នុងមូលដ្ឋាន ព្រមទាំងពង្រឹងការការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព​ជូនដល់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។ខេត្តបាត់ដំបង មានវិសាលភាពរមណីយដ្ឋាន និង​គោល​ដៅ​ទេសចរ​ណ៍​ទូទាំង​ខេត្ត​មាន​ចំនួន​១១១ ទីតាំងក្នុងនោះ រមណីយដ្ឋានទេសចរណ៍មានចំនួន ២០ ទីតាំង សហគមន៍ និង​អេកូ​ទេសចរណ៍​មាន ៤ ទីតាំង គោលដៅទេសចរណ៍មាន ៥៤ ទីតាំង ទេសចរណ៍សាសនាមាន ២៩ ទីតាំង និងកសិទេសចរណ៍មាន៤ទីតាំង ព្រមទាំង​គោល​ដៅ​ទេសចរណ៍​ថ្មី​ៗ​បន្ថែម​ទៀត​ដែល​មិន​ទាន់​បាន​រាប់បញ្ចូលផងដែរ៕

ភ្ញៀវទេសចរជាតិនិងអន្តរជាតិជាង១៣ម៉ឺននាក់ទៅកម្សាន្តក្នុងខេត្តសៀមរាបនារដូវបុណ្យភ្ជុំបិណ្ឌរយៈពេល៣ថ្ងៃ

2023/10/16 07:19:08 am        318
សៀមរាប៖ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែតុលាឆ្នាំ២០២៣ នេះ ភ្ញៀវទេសចរ និងអន្តរជាតិ ក៏ដូចជាប្រជាពលរដ្ឋខេត្តសៀមរាប ដើរកម្សាន្តតាមរមណីយដ្ឋាននានាក្នុងខេត្តសៀមរាបនាឱកាសបុណ្យភ្ជុំបិណ្ឌចាប់ពីថ្ងៃទី ១៣-១៥ ខែ តុលា ឆ្នាំ២០២៣ មានចំនួនប្រមាណ ១៣២.០៥១នាក់ក្នុងនោះ ៖ទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត មានចំនួនប្រមាណ ១២៥.៤៤៩ នាក់ ដែលធ្វើដំណើរកម្សាន្តជាលក្ខណៈគ្រួសារទៅកាន់ ៖ រមណីយដ្ឋានអង្គរមានចំនួនប្រមាណ ៨១.៥៤២ នាក់ ។ សហគមន៍ និងរមណីយដ្ឋានទេសចរណ៍នានា មានចំនួនប្រមាណ ៤៣.៩០៧ នាក់ ។ ភ្ញៀវទេសចរបរទេស មានចំនួន ៦.៦០២ នាក់៕

ភាពយន្ត The Creator របស់Hollywood ទទួលបានការអនុញ្ញាតឲ្យថតនៅប្រាសាទមួយចំនួនក្នុងខេត្តសៀមរាប

2023/10/08 10:30:05 am        1400
ទឹកដីកំពង់ភ្លុក និងប្រាសាទមួយចំនួនក្នុងខេត្តសៀមរាប បានក្លាយជាទីតាំងមួយសម្រាប់ថតភាពយន្តខ្នាតវែងមានចំណងជើងថា The Creator របស់ Hollywood ដែលជាភាពយន្តល្បី និងបានចាក់បញ្ចាំងនៅរោងភាពយន្តនានាទូទាំងពិភពលោកដោយមានការអនុញ្ញាតថតពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងដោយមានការសម្របសម្រួលពីអជ្ញាធរពាក់ព័ន្ធ ភាពយន្តខ្នាតវែងមានចំណងជើងថា The Creator ដែលជាភាពយន្តបែបវិទ្យាសាស្ត្ររបស់អាម៉េរិក ផលិតនិងដឹកនាំដោយលោក Gareth Edwards បានថតឈុតឆាកមួយចំនួននៅកំពង់ភ្លុក និងប្រាសាទមួយចំនួនទៀតក្នុងខេត្តសៀមរាប កាលពីឆ្នាំ២០២២ កន្លងមក។ ភាពយន្តនេះ មានការចូលរួមសម្តែងពីតារាភាពយន្តល្បីៗមួយចំនួន ក្នុងនោះមានតួក្មេងស្រីសំខាន់ម្នាក់ អាយុ៩ឆ្នាំ គឺជាកូនកាត់ខ្មែរ។សូមបញ្ជាក់ថា The Creator ត្រូវបានចាប់ផ្តើមចាក់បញ្ចាំងកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ហើយត្រឹមតែថ្ងៃទី០៥ ខែតុលានេះ ភាពយន្តនេះទទួលបានចំណូលពីការចាក់បញ្ចាំងទូទាំងពិភពលោករហូតដល់ ៣៧លានដុល្លារសហរដ្ឋអាម៉េរិក។រូបភាពៈ Nathan Nathan (Vandy Piseth) 

អ្នកទេសចរជាងមួយម៉ឺននាក់ ទៅទស្សនាព្រឹត្ដិការណ៍ថ្ងៃរះចំកណ្ដាលប្រាសាទអង្គរ ក្នុងរយៈពេលបីថ្ងៃ

2023/09/25 10:42:36 am        244
អ្នកជំនាញទេសចរណ៍ បានអោយដឹងថា ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ទៅ​ទស្សនា​ព្រឹត្តិការណ៍​ថ្ងៃ​រះ​ចំកំពូលប្រាសាទអង្គរវត្ត ចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣នេះ មាន​ជាង​មួយ​ម៉ឺន​២ពាន់នាក់។លោក សេង សុធារ៉ា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌អង្គរ នៃ​អាជ្ញាធរ​ជាតិ​អប្សរា ​បានឱ្យដឹងនៅថ្ងៃទី២៥កញ្ញាថា ព្រឹត្ដិការណ៍ថ្ងៃរៈចំកណ្ដាលកំពូលប្រាសាទអង្គរ មាន​អ្នក​ទេសចរ​ខ្មែរ មានចំនួន៩ពាន់៨៤៧នាក់ ក្នុងនោះអ្នក​ទេសចរ​អន្ដរជាតិ​ទិញសំ​បុត្រ​មើ​ល​ថ្ងៃរះ​មាន​ជាង​២៧៨៨​នាក់ ដែលសរុប​ក្នុង​រយៈ​ពេល​បី​ថ្ងៃ​មាន​ចំនួន​ជាង​មួយ​ម៉ឺន​ពីរ​ពាន់​នាក់​។​ ដោយ​ឡែក​អ្នក​ទេសចរជាតិ និងអន្ដរជាតិចូលតាមប្រាសាទនីមួយៗ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ក្រៅ​ពី​មើល​ថ្ងៃ​រះ ក្នុងរយៈពេលបីថ្ងៃដូចគ្នា មានចំនួន​៣ម៉ឺន១ពាន់៩០៨នាក់ ក្នុងនោះ​អ្នក​ទេសចរ​អន្ដរជាតិ​ទិញ​សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរមានចំនួន៤២៥៥នាក់។លោកសេង សុធារ៉ា បានបន្ថែមថា អ្នកទេសចរ បង្ហាញ​អាម្មណ៍​រំភើប​ពេលម​ក​ទស្សនា​ថ្ងៃរះ​នៅ​ប្រាសាទ​អង្គរវត្ត ជាពិសេសនៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ មានភ្ញៀវទេសចរជាតិ និង​អន្តរជាតិ មកពីគ្រប់ទិសទី៦ពាន់នាក់ បានមកទស្សនាទស្សនីយភាពថ្ងៃរះ នាព្រឹក​ព្រលឹម​នៅ​ប្រាសាទអ​ង្គរ ដោយទឹកមុខសប្បាយរីករាយ បើទោះបីព្រះ​អាទិត្យ​មិន​បាន​បញ្ចេញ​ពន្លឺ​ច្បាស់​ក៏​ដោយ​។ ពួកគាត់បានបង្ហាញក្តីរំភើបពេលបានមកទស្សនាថ្ងៃរះនៅប្រាសាទអង្គរវត្តដ៏ស្កឹមស្កៃ ជាមួយ​និងមនុស្សជាច្រើនពាន់នាក់ ជាពិសេសបរិស្ថានជុំវិញប្រាសាទ និង​ការ​រៀបចំ​សណ្តាប់​ធ្នាប់​មាន​របៀប​រៀបរយល្អដែលជាការទាក់ទាញ ក្រៅពីប្រាសាទ។ ពួកគេបាន​សម្ដែង​មោទ​កភាព​ចំពោះ​ភាព​អស្ចារ្យនៃស្នាដៃរបស់ដូនតាខ្មែរដែលបានកសាងសំណង់ប្រាសាទដ៏អច្ឆរិយមួយនេះ។សូមបញ្ជាក់ថា ព្រឹត្ដិការណ៍ថ្ងៃរះចំកណ្ដាលប្រាសាទអង្គរ ឬហៅថា សមរាត្រី (Equinox) កើត​ឡើង​ចំនួន​២​ដងជារៀងរាល់ឆ្នាំ គឺសមរាត្រីរដូវប្រាំង (វសន្តរដូវ) កើតឡើងនៅថ្ងៃទី២១ ២២ ២៣ ខែមីនា និងសមរាត្រីរដូវវស្សាកើតឡើងនៅថ្ងៃទី២១ ២២ ២៣ ខែកញ្ញាជារៀងរាល់ឆ្នាំ៕

ឯកឧត្តម វង្សី វិស្សុត ដឹកនាំមន្រ្តីរាជការទីស្តីការគណៈរដ្ឋមន្ត្រី ទូងស្គរអបអរសាទរការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

2023/09/20 08:37:16 am        204
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅខាងមុខបរិវេណទីស្តីការគណៈរដ្ឋមន្រ្តី មានរៀបចំពិធីទូងស្គរអបអរសាទរ ការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ នាសម័យប្រជុំលើកទី៤៥ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។ពិធីនេះស្ថិតក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់របស់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់ជាន់ថ្នាក់នៃទីស្តីការគណៈរដ្ឋមន្រ្តី ជាច្រើនកុះករផងដែរ៕

រដ្ឋមន្ត្រីក្រសួងការងារ៖ ការចុះបញ្ជីប្រាសាទកោះកេរជាសម្បត្តិបេតិកភណ្ឌពិភពលោក ក្លាយជាស្មារតីជាតិតែមួយក្រោមម្លប់សន្តិភាព

2023/09/20 08:19:42 am        355
ភ្នំពេញ៖ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ បានរៀបចំប្រារព្ធពិធីវាយគង អបអរសាទរការចុះបញ្ជី«រមណីយដ្ឋានប្រាសាទកោះកេរ» ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក។ក្នុងពិធីដែលមានមន្ត្រីរាជការ និងថ្នាក់ដឹកនាំរាប់រយនាក់ ឯកឧត្តម​ ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា កម្មវិធីព្រឹកនេះ គឺជាមោទកភាពជាតិថ្មីបន្ថែមទៀតដែលមិនត្រឹមតែជាការអបអរសាទររបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ប្រជាជាតិកម្ពុជាទាំងមូលក្រោមម្លប់សន្តិសភាព។ ឯកឧត្តមគូសបញ្ជាក់ថា “តាមរយៈការចុះបញ្ជីនេះ សូមឱ្យមានស្មារតីជាតិតែមួយរួមគ្នាកសាងព្រះរាជាណាចក្រកម្ពុជា ក្រោមម្លប់សន្តិភាព ដើម្បីឲ្យកម្ពុជារុងរឿងឡើងវិញ ដូចសម័យបុរាណកាល ជាពិសេសសម័យអង្គរដ៏រុងរឿង”។ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា ក្រៅពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏មានការអបអរសាទរនៅតាមបណ្ដារោងចក្រ នៅតាមសាលារៀនបណ្ដុះបណ្ដាលបច្ចេកទេស និងប្រជាពលរដ្ឋនៅទូទាំងប្រទេសដែលចូលរួមអបអរសាទរចំពោះការចុះបញ្ជីនេះដែលជាមោទកភាពមួយបន្ថែមទៀតរបស់ជាតិក្រោមការដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៦ និងអាណត្តិទី៧ ដែលបានខ្នះខ្នែងចុះបញ្ជី«រមណីដ្ឋានប្រសាទកោះកេរ»រហូតបានទទួលជោគជ័យនាពេលនេះ។ «រមណីយដ្ឋានប្រាសាទកោះកេរ» ត្រូវបានគណៈកម្មាធិការបេតិកភណ្ឌពិភពលោក សម្រេចចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងសម័យប្រជុំលើកទី៤៥ នៅទីក្រុងរីយ៉ាដ (Riyadh) នៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត។ គួរំលឹកថា តំបន់ប្រាសាទកោះកេរ ជាតំបន់រមណីយដ្ឋានទី៤ហើយរបស់កម្ពុជា ដែលត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោក បន្ទាប់ពីរមណីយដ្ឋានអង្គរ ចុះថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ១៩៩២ នៅទីក្រុងសាន់តាហ្វេ សហរដ្ឋអាមេរិក, តំបន់ប្រាសាទព្រះវិហារ ចុះថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០០៨ នៅទីក្រុងកេបិច ប្រទេសកាណាដា និងតំបន់ប្រាសាទសំបូរព្រៃគុកចុះថ្ងៃទី ៨ កក្កដា ឆ្នាំ ២០១៧ នៅទីក្រុងក្រាកូវ ប្រទេសប៉ូឡូញ៕

ការពង្រីកខ្លួនរបស់លក្រុមប្រទេស BRICS ប្រឈមនឹងឧបសគ្គនៅម៉ោងទី ១១ ខណៈការខ្វែងគំនិតគ្នានៅតែបន្ត

2023/08/24 10:14:38 am        105
កិច្ចព្រមព្រៀងដើម្បីពង្រីកក្រុមប្រទេស BRICS នៃបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ឈានមុខគេ បានជាប់គាំងនៅក្នុងការចរចាម៉ោងទី១១ នៅឯកិច្ចប្រជុំកំពូលមេដឹកនាំកាលពីថ្ងៃពុធដោយគំរាមកំហែងប៉ះពាល់ដល់មហិច្ឆិតារបស់ប្លុកនេះក្នុងការផ្តល់ឲ្យពិភពលោកខាងត្បូងមួយនេះ កាន់តែមានឥទ្ធិពលថែមទៀតក្នុងកិច្ចការពិភពលោក។ កិច្ចព្រមព្រៀងដើម្បីពង្រីកឥទ្ធិពលរបស់ក្រុមប្រទេសសមាជិក BRICS ដែលបច្ចុប្បន្ន មានប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង អាចអនុញ្ញាតឲ្យប្រទេសដែលចាប់អារម្មណ៍រាប់សិប ប្រទេសស្វែងរកការចូលរួម ខណៈដែលទីក្រុងប៉េកាំង និងម៉ូស្គូជំរុញឱ្យប្រែក្លាយក្រុមប្លុកនេះទៅជាសមរភូមិទប់ទល់នឹងលោកខាងលិច។ ការជជែកវែកញែកលើការពង្រីកខ្លួនបានឈានដល់របៀបវារៈកំពូលនៅឯកិច្ចប្រជុំកំពូលរយៈពេលបីថ្ងៃដែលធ្វើឡើងចាប់ពីថ្ងៃទី២២ដល់២៤សីហា នៅទីក្រុង ចូហានណេស្បើក (Johannesburg) ប្រទេសអាហ្វ្រិកខាងត្បូង ។ ហើយខណៈសមាជិកក្រុមប្រទេស BRICS ទាំងអស់បានបង្ហាញជាសាធារណៈនូវការគាំទ្រសម្រាប់ការរីកលូតលាស់របស់ប្លុកនេះ មានការបែកបាក់គ្នាក្នុងចំណោមមេដឹកនាំអំពីចំនួនប៉ុន្មាន និងលឿនប៉ុណ្ណា។រដ្ឋមន្ត្រីការបរទេសអាហ្រ្វិកខាងត្បូងលោកស្រី ណាហេឌី ភែនឌ័រ (Naledi Pandor) បាននិយាយកាលពីថ្ងៃពុធថា មេដឹកនាំក្រុមប្រទេស BRICS បានយល់ព្រមលើយន្តការសម្រាប់ពិចារណាការបញ្ចូលសមាជិកថ្មី។ក្រុមមន្ត្រីរបស់ប្រទេសអាហ្វ្រិកខាងត្បូង បាននិយាយថា មានប្រទេសជាង៤០ បានបង្ហាញចំណាប់អារម្មណ៍ក្នុងការចូលរួមជាមួយប្លុកសមាជិកក្រុមប្រទេស BRICS៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កងទ័ពអាវស TYDA កំពុងបំពេញបេសកកម្មមនុស្សធម៌ក្នុងបុព្វហេតុជាតិ និងប្រជាជន នៅលើទឹកដីខេត្តព្រះវិហារ
07/31/2025 09:07 PM
ក្រុមសិទ្ធិមនុស្សជំរុញឲ្យនេប៉ាល់ផ្លាស់ប្តូរបំរាមកម្មវិធីផ្ញើរសារលើបណ្តាញព័ត៌មានសង្គម Telegram
07/31/2025 08:07 PM
រដ្ឋមន្រ្តីពាណិជ្ជកម្ម៖ ឥណ្ឌានឹងចាត់រាល់វិធានការចាំបាច់ទាំងអស់ ដើម្បីធានាផលប្រយោជន៍ជាតិរបស់ខ្លួន
07/31/2025 08:07 PM
នាយករដ្ឋមន្ត្រី៖ ព័រទុយហ្គាល់នឹងពិចារណាទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ក្នុងខែកញ្ញា
07/31/2025 08:07 PM
ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម៖ អាជ្ញាធរខេត្តបន្ទាយមានជ័យបានយកចិត្តទុកដាក់ខ្ពស់ពីសុខទុក្ខរបស់ជនភៀសសឹក
07/31/2025 08:07 PM
បេសកជនអាមេរិក លោក Witkoff ជួបជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Netanyahu
07/31/2025 08:07 PM
ភាពច្របូកច្របល់បង្ខំឲ្យយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Delta ចុះចត ហើយអ្នកដំណើរ ២៥នាក់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យ
07/31/2025 08:07 PM
ប្រធានាធិបតី៖ អ៊ីរ៉ង់កំពុងស្ថិតនៅមាត់ជ្រោះនៃការមានវិបត្តិទឹកធ្ងន់ធ្ងរ
07/31/2025 08:07 PM
លោក Putinជួបសំណេះសំណាលការងារជាមួយប្រធានាធិបតីឡាវនៅទីក្រុងម៉ូស្គូ
07/31/2025 08:07 PM
​ ក្រសួងសុខាភិបាល៖ មនុស្ស ៩១នាក់ ត្រូវបានសម្លាប់ពេលស្វែងរកជំនួយក្នុងរយៈពេល ១ថ្ងៃកន្លងមកនេះនៅហ្កាហ្សា
07/31/2025 08:07 PM