ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បើកមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា លើកទី៤ ឆ្នាំ២០២៤
អ្នកជំនាញ៖ ល្ខោនស្រមោលស្បែកធំ ជាល្ខោនដែលរៀបចំសម្ដែងតាំងពីមុនសម័យអង្គរ និងមានលក្ខណៈពិសេសជាច្រើន
Giunness World Records ប្រគល់វិញ្ញាបនបត្របញ្ជាក់ពីការបំបែកឯតទគ្គកម្ម «ការតាំងបង្ហាញ​រថយន្ត SUPER CARS / HYPER CARS ច្រើនជាងគេបំផុតលើពិភពលោក» ជូនប្រជាជាតិកម្ពុជា
មន្ត្រី​ជាន់ខ្ពស់ក្រសួង​វប្បធម៌ អំពាវនាវមន្ត្រី និងពលរដ្ឋចូលរួមថែរក្សាវប្បធម៌ប្រពៃណី នៃការ​ស្លៀកពាក់​ឱ្យបានសមរម្យ

វប្បធម៌ និងទេសចរណ៍

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គ្រោងបើកមហោស្រពល្ខោនបាសាក់ទូទាំងប្រទេស ឆ្នាំ២០២៤

2024/07/10 10:48:18 am        273
នាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គ្រោងបើកមហោ​ស្រពល្ខោន​បាសាក់ទូទាំងប្រទេស នាខែតុលា ឆ្នាំ២០២៤ខាងមុខនេះ។ នេះបើយោងតាម​ការ​បញ្ជាក់​រប​ស់ប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ឈាង ឆដាភ័ក្រ បានថ្លែងប្រាប់BTV ព័ត៌មាន នាថ្ងៃនេះ។លោក បន្តថា ជារៀងរាល់ឆ្នាំនាយកដ្ឋាន តែងតែរៀបចំមហោស្រពបុរាណនេះឡើង ក្នុង​គោល​បំណង​លើក​ទឹកចិត្តសិល្បករ សិល្បការិនី ដែលគាត់ប្រកបអាជីពទម្រង់សិល្បៈបុរាណនេះ។ មាន​ន័យ​ថាក្រសួង ក៏ដូចជានាយកដ្ឋាន បានយកចិត្តជាខ្លាំងទៅសិល្បករ សិល្បការិនី ហើ​យ​ការ​រៀប​ចំ​មហោ​ស្រពល្ខោនបាសាក់ គឺដើម្បីថែរក្សា ការពារ លើកស្ទួយ លើកទឹកចិត្ត​សិល្បករ​ល្ខោន​បាសាក់ និងដើម្បីផ្សព្វផ្សាយជូនដល់មហាជន ជាពិសេសយុវជន យុវនារី ដែលជាទំពាំង​ស្នង​ឫស្សី​នៃ​ប្រទេសជាតិ ឱ្យបានស្គាល់ និងស្វែងយល់អំពីល្ខោនបាសាក់ ព្រមទាំងរួមគ្នា​គាំទ្រ​មរតក​វប្បធម៌​ខ្មែរ​។ សូមបញ្ជាក់ផងដែរថា មហោស្រពល្ខោនបាសាក់ មិនគ្រាន់តែជាវេទិកា ប្រកួត​ប្រជែង​យក​ពាន​រង្វាន់​នោះ​ទេ ប៉ុន្តែគឺជាទីកន្លែងជួបជុំសិក្សាស្វែងយល់ វាស់ស្ទង់សមត្ថភាព និងការចែក​រំលែក​បទ​ពិសោធ និងចំណេះដឹងផងដែរ។ ដូចនេះគោលដៅសំខាន់នៃការរៀបចំមហោស្រពល្ខោនបាសាក់ គឺ​ដើម្បីផ្តល់ឱកាសក្នុងការសិក្សាពីចំណុចខ្លាំង និងចំណុចខ្សោយ លើផ្នែកតាក់តែងនិពន្ធរឿង ការ​ដឹក​នាំដំឡើងរឿង និងការសម្តែងជាដើម សំដៅពង្រឹងសមត្ថភាព និងលើក​កម្ពស់​វិស័យ​សិល្បៈ​ទស្សនីយភាពមួយនេះ ដើម្បីឈានទៅដល់ការប្រកួតប្រជែងលើឆាក អន្តរជាតិ៕ អត្ថបទ រដ្ឋា 

នាយកដ្ឋានសិល្បៈទស្សនីយភាព ខិតខំដំឡើងស្នាដៃថ្មីៗ ដែលកន្លងមកមានទម្រង់​សិល្បៈមួយចំនួន​មិនសូវមានសកម្មភាព

2024/07/09 02:11:26 pm        352
ចាស់ព្រឹទ្ធាចារ្យ សិល្បករ សិល្បការិនី នាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ ខិតខំហាត់សមដំឡើងស្នាដៃថ្មីៗ ដែលកន្លងមកមានទម្រង់សិល្បៈមួយចំនួន​មិន​សូវ​មាន​សកម្មភាព និងស្ទើតែបាត់បង់ ដូចជា៖ អាយ៉ៃរឿង និងល្ខោនបាមោជ្ជទ័យ។នេះបើយោងតាមការបញ្ជាក់របស់លោក ឈាង ឆដាភ័ក្រ ប្រធាន​នាយកដ្ឋាន​សិល្បៈ​ទស្សនីយ​ភាព នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ​២០២៤នេះ។លោក ប្រធាននាយកដ្ឋាន បានលើកឡើងទៀតថា ក្នុងឆ្នាំ២០២៤នេះ នាយកដ្ឋាន បាន​បែង​ចែក​ការងារ​ជា​៣ផ្នែក ទី១. ការដំឡើងស្នាដៃថ្មី, ទី២. ការផ្សព្វផ្សាយ និងទី៣. ការបណ្តុះបណ្តាល។ ចំពោះ​ការ​ដំឡើងស្នាដៃថ្មី ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៤ នាយកដ្ឋាន បានដំឡើង​ស្នាដៃ​ថ្មី​ជា​ច្រើន ដូចជា៖ របាំបែបទំនើបកម្ម របាំចម្រុះ របាំសហសម័យចំនួន២ ទម្រង់អាយ៉ៃរឿង និង​ថត​ឯកសារ​ភ្លេងពិណពាទ្យចំនួន៣៣បទ និងចំណុចដែលសំខាន់មួយទៀតនោះ គឺបង្កើត​ទម្រង់​ល្ខោន​បាមោជ្ជទ័យ។ ជាមួយគ្នានោះ នាយកដ្ឋានបានធ្វើការផ្សព្វផ្សាយជាច្រើន ទាំង​លក្ខណៈ​ជាតិ និងលក្ខណៈអន្តរជាតិ។ ក្នុងនោះការផ្សព្វផ្សាយលក្ខណៈជាតិ បានធ្វើការ​សម្តែង​ល្ខោន​និយាយ​រឿង​ផ្កា​ស្រពោន សម្តែងក្នុងកម្មវិធីទិវាវប្បធម៌ជាតិ៣មីនា សម្តែងក្នុងកម្មវិធីសំពតបទខ្មែរ សម្តែង​ក្នុងកម្មវិធីបុណ្យទន្លេលើកទី៨ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ជាទីបំផុត​របស់​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា។ ដោយឡែកចំពោះកិច្ចការផ្សព្វផ្សាយជាលក្ខណៈអន្តរជាតិ បានធ្វើការសម្តែងនៅប្រទេសជប៉ុន ចិន ឥណ្ឌា ថៃ និងបណ្តាប្រទេសផ្សេងទៀត។ ជាពិសេស​យើង​បាន​បណ្តុះ​បណ្តាល​លើ​ជំនាញ​ប៉ាក់​ឌិន និងជំនាញថត សម្រាប់ផលិតឯកសាររបស់នាយកដ្ឋាន ព្រមទាំង​បញ្ជូន​មន្ត្រី​ទៅ​សិក្សា​ភាសាបរទេសផងដែរ។ជាចុងក្រោយលោក ឈាង ឆដាភ័ក្រ បានសំណូមដល់ប្រជាពលរដ្ឋ ជាពិសេសយុវជន ដែល​ជា​ទំពាំង​ស្នងឫស្សី ចូលរួមគាំទ្រ តាមរយៈព្រឹតិ្តការណ៍វប្បធម៌ផ្សេងៗ ព្រោះថាការ​ចូល​រួម​របស់​ប្រជា​ពលរដ្ឋ ក៏ដូចជាយុវជន គឺជាសកម្មភាពមួយដ៏សំខាន់ និងធ្វើឲ្យមានការរីកចម្រើន និង​បាន​រួម​ចំណែកក្នុងការថែរក្សា ការពារ ពង្រឹងនូវអត្តសញ្ញាណជាតិ លើកកម្ពស់វប្បធម៌ ប្រពៃណី និង​ទំនៀម​ទំលាប់​ជាតិរបស់ខ្លួន ដូចពាក្យថា «កិច្ចថែរក្សា ការពារ បេតិកភណ្ឌវប្បធម៌ គឺជា​ភារកិច្ច​របស់​កូន​ខ្មែរគ្រប់ៗរូប»៕ អត្ថបទ រដ្ឋា

បាងកក អ៊ែរវេយ៍ រៀបចំពិព័រណ៍ទេសចរណ៍ និងបង្ហាញជាផ្លូវការនូវបណ្ណ Cambodia Travel Pass នៅភ្នំពេញ

2024/07/06 01:02:14 pm        161
ក្រុមហ៊ុនអាកាសចរណ៍ទី១ របស់ប្រទេសថៃ បាងកក អ៊ែរវេយ៍ (Bangkok Airways) បាន​ប្រកាស​បើកពិព័រណ៍ទេសចរណ៍ “Boutique Journey Travel Fair” និងបង្ហាញបណ្ណ Cambodia Travel Pass រយៈពេល ៣ថ្ងៃ ពីថ្ងៃទី៥ ដល់៧ ខែកក្កដា ឆ្នាំ២០២៤ នៅ​ផ្សារទំនើបអ៊ីនអន ម៉ល សែនសុខ។នៅក្នុងកម្មវិធីនេះ អ្នកនាង អាម៉នរ៉ាត គង់សាវ៉ាត អនុប្រធានផ្នែកលក់ និងជា​អនុ​ប្រធាន​ស្តីទី​ផ្នែក​ទីផ្សា​រ​របស់ក្រុមហ៊ុន បាងកក អ៊ែរវេយ៍ បានបង្ហាញអារម្មណ៍រីករាយ និងលើកឡើងថា ពិតជា​រំ​ភើប​ចំពោះការរៀបចំកម្មវិធីនេះឡើងនៅក្នុងប្រទេសកម្ពុជា។ អ្នកនាងបានឲ្យដឹងថា បណ្ណ Cambodia Travel Pass នឹងផ្តល់ជូននូវការធ្វើដំណើរប្រកបដោយភាពបត់បែន និង​មាន​ងាយ​ស្រួល​ជូន​ដល់អ្នកប្រើប្រាស់ក្នុងការធ្វើដំណើរកាន់តែប្រសើរជាមួយបទពិសោធន៍ល្អៗ។លោក Komkrit Ngamwongwirot ប្រធានផ្នែកគណនេយ្យ បានមាន​ប្រសាសន៍ថា គោល​បំណង​សំខាន់​នៃកម្មវិធីនេះ គឺក្រុមហ៊ុនចង់ផ្តល់ជូន​បន្ថែម​នូវ​ជម្រើស​នៃ​ការ​ធ្វើដំណើរ​ប្រកប​ដោយ​ភាព​បត់​បែន ប្រណីតភាព និងងាយស្រួលជូនដល់អតិថិជនដ៏មានតម្លៃនៅកម្ពុជា។ លោក​បន្ថែម​ថា កម្មវិធីនេះដែរ ក៏បានឆ្លុះបញ្ចាំងពីឆន្ទៈរបស់ក្រុមហ៊ុនក្នុងការនាំនូវសេវាកម្មដ៏ល្អឯក រួមជា​មួយ​អត្ថ​ប្រយោជន៍ជាច្រើនដ៏សម្បូរបែបផងដែរជូនដល់អតិថិជន។ ជាពិសេស បណ្ណ Cambodia Travel Pass ដែលអាចធ្វើដំណើរឥតកំណត់រយៈពេល ១ឆ្នាំ សម្រាប់ការហោះហើរ រវាងភ្នំពេញ-បាង​កក និងសៀមរាប-បាងកក ក្នុងតម្លៃសរុប ២,៥៩០ដុល្លារ។ក្រុមហ៊ុនអាកាសចរណ៍ថៃ បាងកក អ៊ែរវេយ៍ បានបង្កើតឡើងក្នុងឆ្នាំ១៩៦៨ ដែល​ផ្តល់​សេវា​កម្ម​ពេញ​លេញ​ក្នុងការដឹកអ្នកដំណើរ។ តាមរយៈប្រតិបត្តិការប្រមាណ១០០ជើង ជារៀងរាល់ថ្ងៃពី​អាកាស​យាន​ដ្ឋានសុវណ្ណាភូមិនៅបាងកក និងអាកាសយានដ្ឋានសាមុយ។ ក្រុមហ៊ុននេះ ភ្ជាប់អ្នក​ដំណើរ​ទៅ​កាន់ទិសដៅហោះហើរប្រណីតៗប្រមាណជាង២០ នៅទូទាំងប្រទេសពិភពលោក និង​ក្នុង​តំបន់អាស៊ី៕

ឯកឧត្តម កែវ រតនៈ ស្នើឱ្យមានការគ្រប់គ្រងអភិរក្សដីតំបន់បឹងព្រះពន្លៃឱ្យបានគង់វង្ស ជាសម្បត្តិរួម

2024/07/05 09:00:13 am        252
បឹងព្រះពន្លៃ ដែលមានមានឈ្មោះដើមថា បឹងព្រះពន្លាជ័យ គឺជាបឹងធម្មជាតិ មួយ​ដ៏​ធំ​លាត​សន្ធឹង​លើ​ផ្ទៃ​ដី២៧០ហិកតា ស្ថិតក្នុងឃុំផ្ទះរុង ស្រុកតាលោសែនជ័យ មានចម្ងាយ​២៨​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​ពោធិ៍សាត់ បឹងនេះជាតំបន់អេកូទេសចរណ៍មួយដ៏ទាក់ទាញ ព្រោះជាជំរំសត្វស្លាប និង​ជីវ​ចម្រុះ​ច្រើន​ប្រភេទ ។ដោយសារបឹងព្រះពន្លៃគឺជាសម្បត្តិធម្មជាតិដ៏មានសក្កានុពល របស់ស្រុកតាលោសែនជ័យ ដែល​អាច​ផ្តល់​អត្ថប្រយោជន៍យូរអង្វែងដល់ប្រជាពលរដ្ឋ ថ្មីៗឯកឧត្តម កែវ រតនៈ ប្រធានក្រុម​ការងារ​រាជ​រដ្ឋាភិបាល​ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ បានស្នើ​ឱ្យមាន​ការ​គ្រប់គ្រង​អភិរក្ស​ដី​តំបន់​បឹង​ព្រះពន្លៃ​ឱ្យ​បានគង់វង្ស ជាសម្បត្តិរួម ហើយបឹងធម្មជាតិនេះ​មិន​មែន​ជា​កម្ម​សិទ្ធ​ផ្តាច់​មុខ​របស់​ប្រជាពលរដ្ឋ​ខេត្តពោធិ៍សាត់ ឬជនណាម្នាក់ឡើង វាគឺជាសម្បត្តិរួមរបស់ប្រជាជនកម្ពុជាទាំងមូល ប្រសិនបើយើងទាំងអស់គ្នា មិនអាចថែរក្សាបានគឺមានមានន័យថាយើងគ្មានមាយាទ ។ក្នុងនោះដែរ រដ្ឋបាលខេត្តពោធិ៍សាត់ បានសម្រេចបង្កើតក្រុមការងារដើម្បីចុះត្រួតពិនិត្យ និងធ្វើ​បច្ចុប្បន្ន​ភាព​តំបន់បឹងព្រះពន្លៃ ដើម្បីកសាងផែនទី ក្នុងការស្នើសុំកំណត់ទំហំផ្ទៃបឹងឡើងវិញ និង​រៀប​ចំ​ផែនការ គ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សវប្បធម៌ប្រវត្តិសាស្ត្រ ក្នុងតំបន់បឹងព្រះពន្លៃ ដោយ​ធ្វើ​ការអប់រំ ផ្សព្វផ្សាយ ឱ្យបានទូលំទូលាយ ការកាប់បំផ្លាញព្រៃឈើ ការចាប់សត្វព្រៃ និង​ការ​រុក​រានទន្ទ្រានដីយកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។ ដោយបច្ចុប្បន្ន​មាន​ប្រជាពលរដ្ឋ​រស់នៅ​អាស្រ័យ​ផល ជុំវិញមាត់បឹងចំនួន២៦០ក្បាលដី ស្មើនឹង២៤២ហិកតា គិតជាគ្រួសារ​មាន​ចំនួន​២១៦​គ្រួសារ ហើយអាងទឹកបឹងព្រះពន្លៃនេះ អាចស្រោចស្រពលើផ្ទៃដីស្រូវវស្សា បានពី៦៥០០​ហិកតា​ទៅ​១០.០០០ហិកតា និងស្រូវប្រាំង៤២០០ហិកតា ៕

ទេសភាពធម្មជាតិដ៏ស្រស់ត្រកាលជាចំណុចទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តផ្លូវបុប្ផាលាក់ខ្លួននៅភ្នំ១៥០០

2024/07/02 04:36:37 pm        170
នាដើមរដូវវស្សានេះ គឺជាពេលដែល ផ្លូវបុប្ផាលាក់ខ្លួន ឬផ្លូវអន្ទង់អាំង ភ្នំ១៥០០ ស្រុកវាលវែង មាន​ទេសសភាពស្រស់ស្អាតបំផុត ហើយមានភ្ញៀវទេសចរណ៍ចូលមកកំសាន្តច្រើន ជាពិសេស គឺ​ថ្ងៃ​ចុង​សប្តាហ៍ ដោយសារទេសភាពធម្មជាតិស្រស់ស្អាត ហើយមានផ្លូវងាយស្រួលធ្វើដំណើរ និង​ពុំ​ទាន់មានភ្លៀងធ្លាក់ខ្លាំង ។ ភ្ញៀវទេសចរដែលបានមកកម្សាន្តនៅផ្លូវបុប្ផាលាក់ខ្លួន ឬផ្លូវអន្ទងអាំង ភ្នំ១៥០០ បាន​បង្ហាញ​ក្តី​រីករាយ និងអារម្មណ៍ស្រស់ស្រាយនៅពេលបានមកកម្សាន្តនៅផ្លូវអន្ទង់អាំង ភ្នំ១៥០០ ដោយ​សារ​ឃើញ​ភាព​ស្រស់ស្អាត នៃបរិស្ថានធនធានព្រៃឈើធម្មជាតិ ដែលមានតម្លៃមិនអាចកាត់ថ្លៃបាន។ ដោយសារតែធនធានព្រៃឈើធម្មជាតិ ជាចំណុចទាក់ទាញរបស់ផ្លូវបុប្ផាលាក់ខ្លួន ឬផ្លូវអន្ទង់អាំង ភ្នំ១៥០០ ស្រុកវាលវែង ហើយភ្ញៀវទេសចរ​បានធ្វើដំណើរយ៉ាងវែងឆ្ងាយមកទីនេះ ដោយ​មាន​ក្តី​រំពឹង និងប្រាថ្នាចង់ឃើញពីទេសភាពដ៏ត្រកាលនៃធនធានធម្មជាតិ ហេតុដូចនេះហើយ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រេចកំណត់ឱ្យដាក់តំបន់ជុំវិញ “ផ្លូវ​បុប្ផា​លាក់​ខ្លួន” ឬ ផ្លូវអន្ទង់អាំង នៅភ្នំ១៥០០ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាតំបន់​អភិរក្ស​ធម្មជាតិ ដើម្បីបម្រើដល់វិស័យទេសចរណ៍ធម្មជាតិ ជូនប្រជាពលរដ្ឋក្នុង និងក្រៅស្រុក។ បើ​វាស់​ត្រង់​មាន​តំបន់​ផ្លូវបុប្ផាលាក់ខ្លួន ឬផ្លូវអន្ទង់អាំង ប្រវែងត្រឹមតែ ៤គីឡូម៉ែត្រ តែបើវាស់តាម​ប្រវែង​ដែល​បត់​បែង​ចុះ​ឡើងវិញមានប្រវែងដល់ទៅ ១០គីឡូម៉ែត្រឯណោះ ដូច្នេះយើងត្រូវរក្សា​អភិរក្ស​តំបន់​នេះ​ទុក​ជាអត្ថប្រយោជន៍ជាតិរយៈពេលវែង។ គួរឱ្យដឹងដែរថា ចំណុចផ្លូវបុប្ផាលាក់ខ្លួន ឬផ្លូវអន្ទង់អាំង ជាផ្នែកមួយនៃផ្លូវជាតិលេខ ៥៥ដែល​មាន​ប្រវែងសរុប ១៨២,១៦ គ.ម ចាប់ពីខេត្តពោធិ៍សាត់ (ផ្លូវជាតិលេខ ៥ គីឡូម៉ែត្រលេខ ១៩១) ទៅដល់ វាលវែង-ថ្មដា (ព្រំដែនកម្ពុជា-ថៃ) ដែលសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ស្រប​ជាមួយការបើកការដ្ឋានសាងសង់ ផ្លូវជាតិលេខ ១០ ប្រវែងសរុប ១៩៨,៧១ គ.ម ចាប់ពី ខេត្តបាត់ដំបង (សំឡូត) កាត់ខេត្តពោធិ៍សាត់ (វាលវែង) ទៅដល់​ខេត្ត​កោះកុង​(ក្រុង​ខេមរភូមិន្ទ​) កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយក្នុងពេលនោះ សម្តេច​បាន​ប្រសិទ្ធ​នាម​ជាផ្លូវបុប្ផាលាក់ខ្លួន៕ អត្ថបទ&រូបភាព៖ ពៅភិរុណ 

រយៈពេល៦ខែ ភ្ញៀវទេសចរទិញសំបុត្រទស្សនារមណីយដ្ឋានអង្គរជាង ៥ម៉ឺននាក់ និងរកចំណូលបានជាង ២៤លានដុល្លារ

2024/07/01 11:32:46 am        109
គ្រឹះស្ថានអង្គរបានបង្ហាញថា ក្នុងរយៈពេល៦ខែឆ្នាំ២០២៤នេះ គ្រឹះស្ថានអង្គរ បាន​ទទួល​ប្រាក់​ចំណូលជាង ២៤លានដុល្លារអាមេរិក ពីការលក់​សំបុត្រ​ឱ្យ​ភ្ញៀវទេសចរ​អន្ដរជាតិ​ចូល​ទស្សនា​រមណីយ​ដ្ឋាន​អង្គរ ជាង៥ម៉ឺននាក់។យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គ្រិះស្ថានអង្គរ បានបង្ហាញនៅ​ថ្ងៃទី០១ ខែ​កក្ក​ដា ឆ្នាំ​២០២៤​នេះថា ក្នុងរយៈពល៦ខែ ចាប់ពីខែមករា ដល់ខែដំណាច់ខែមិថុនាឆ្នាំ២០២៤នេះ ភ្ញៀវ​ទេសចរ​ទិញសំបុត្រចូលទស្សនាអង្គរមានចំនួន៥២១ ៩៥០នាក់ កើនឡើងជាង៣៥ភាគរយ បើ​ធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣ និងទទួលបានប្រាក់ចំណូលចំនួន ២៤ ៣៥៧,៦៩៥ ម៉ឺន​ដុល្លារ​អាមេរិក កើនឡើងជិត៣៦ភាគរយ បើធៀបនឹង​ឆ្នាំ​២០២៣​កន្លងទៅ។ សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែលបានបន្ថែមថា សម្រាប់ខែមិថុនាឆ្នាំ២០២៤នេះ មានភ្ញៀវទេសចរ​អន្ដរជា​តិ​ទិញ​បណ្ណ​ចូល​ទស្សនាអង្គរ មានចំនួន៤៩,៦៩២ នាក់ បើធៀបនឹងឆ្នាំ២​០២៣​កន្លង​ទៅ​កើន​ឡើង​ជាង​២០​រយភាគរយ និងផ្ដល់ចំណូលថវិកាចំនួន២ ១៥០,៨០៤ដុល្លា កើនឡើង​ជាង​១៨​ភាគរយ បើធៀបក្នុងរយៈពេលដូចគ្នានៃឆ្នាំ២០២៣។នៅក្នុងសេចក្ដីប្រកាសព័ត៌ក៍បានបង្ហាញដែរថា ការលក់ប័ណ្ណឱ្យអ្នកទេសចរអន្ដរជាតិ ចូល​ទស្សនា​ប្រាសាទកោះកែរ រយៈពេល៦ខែ ឆ្នាំ២០២៤នេះ មានចំនួន១០៨២៨នាក់ ចំណូល​ថវិកា​ចំនួន១៦២,៤២០ដុល្លាអាមេរិក ខណៈដែលមួយខែមិថុនាឆ្នាំ២០២៤នេះ មានអ្នក​ទេសចរ​ទិញ​សំបុត្រ​ចូល​ទស្សនាប្រាសាទកោះកែរនេះដែរ មានចំនួន៧០១នាក់ ចំណូលថវិកា​ចំនួន​១០៥១៥​ដុល្លាអាមេរិក៕

អ្នកបុរាណវិទូ សនិ្នដ្ឋានបឋមផ្អែកលើវត្ថុសិល្បៈ៖ សា្ថនីយទួលកោះត្រាច និងទួលកំណប់ ឋិតក្នុងសម័យមុនអង្គរ និងសម័យអង្គរ

2024/07/01 10:07:51 am        520
លោក ឡេង វិទូ ប្រធានស្តីទីនាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវត្តិវិទ្យា នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថ្លែងប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤នេះថា ដោយផ្អែកទៅលើវត្ថុសិល្បៈ ដែលរកឃើញកំឡុងពេលកំណាយ និងវត្ថុសិល្បៈ ដែលសេសសល់ខាងលើទីតាំងផ្ទាល់ សា្ថនីយទួលកោះត្រាច និងទួលកំណប់ (ប្រាសាទឥដ្ឋ) មានសម្មភាពរបស់មនុស្សនៅទីនោះ តាំងពីសម័យមុនអង្គរ និងបន្តមកសម័យអង្គរ។លោក ឡេង វិទូ បានលើកឡើងទៀតថា ក្រុមការងារបច្ចេកទេសនាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវត្តិវិទ្យា ធ្វើកំណាយសង្រ្គោះទួលកោះត្រាច បានចាប់ផ្តើមកាលពីថ្ងៃទី១៦ ដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ដោយមានមន្រ្តីនៃការិយាល័យស្រាវជ្រាវរុករក,  ការិយាល័យវិភាគពិសោធន៍ ចំនួន៦រូប និងនិស្សិតមហាវិទ្យាល័យបុរាណវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទ និងវិចិត្រសិល្បៈ ចំនួន៤រូប ដើម្បីធ្វើកំណាយសង្គ្រោះនៅស្ថានីយទួលកំណប់ ស្ថិតនៅភូមិកៀន ឃុំកោះជុំ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។ ក្នុងការងារធ្វើកំណាយសង្រ្គោះនេះ ក៏មានកិច្ចសហការយ៉ាងល្អប្រសើរជាមួយរដ្ឋបាលខេត្តពោធិ៍សាត់ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តពោធិ៍សាត់ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋក្នុងភូមិកោះជុំផងដែរ។ ប្រធានស្តីទីនាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវត្តិវិទ្យា បានបន្តថា គោលបំណងក្នុងការធ្វើកំណាយសង្រ្គោះនេះ គឺដើម្បីបញ្ចៀសផលប៉ះពាល់ដល់ទួលកោះត្រាច ដែលរងការខូចខាតដោយជនខិលខូច លួចជីកទួលបុរាណ(ប្រាសាទឥដ្ឋ) ក្រោយមកក៏មានការឈូសធ្វើផ្លូវលំមួយខ្សែ ដែលធ្វើកាត់ទួលពីទិសខាងជើង ទៅទិសខាងត្បូង ដែលធ្វើឲ្យប៉ះពាល់ដល់រចនាសម្ព័ន្ធប្រាសាទ។ ក្រោយពីបានចុះធ្វើការអង្កេតយ៉ាងល្អិតល្អន់ ក្រុមការងារបច្ចេកទេស នៃនាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវត្តិវិទ្យា បានធ្វើកំណាយចំនួន៣រណ្តៅ ដើម្បីស្វែងយល់ពី វិសាលភាព នៃប្រាសាទឥដ្ឋ (ទួលកំណប់) និងទំនាក់ទំនងក្នុងការប្រើប្រាស់រវាងទួលកោះត្រាច។ ជាលទ្ធផលយើងបានរកឃើញទួលប៉មប្រាសាទឥដ្ឋមួយ និងកម្រាលឥដ្ឋ ដែលភ្ជាប់ពីក្លោងទ្វារ នៃប្រាសាទឥដ្ឋ ទៅជ្រុងខាងកើតឆៀងឦសាន។ ដូចដែលបានរៀបរាប់ខាងលើផ្លូវលំមួយខ្សែ ដែលធ្វើកាត់ទួលពី ទិសខាងជើង ទៅទិសខាងត្បូង គឺស្ថិតលើកម្រាលឥដ្ឋ ដែលយើងបានរកឃើញ។ ដូច្នេះយើងបានស្នើសុំឲ្យមានការធ្វើផ្លូវវាង ដើម្បីបញ្ចៀសផលប៉ះពាល់ទៅលើរចនាសម្ព័ន្ធប្រាសាទ ហើយយើងក៏ទទួលបានការឯកភាពជាគោលការណ៍ពីឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់រួចរាល់។- ក្រៅពីរចនាសម្ព័ន្ធប្រាសាទ ក៏យើងបានរកឃើញសំណាកបុរាណវិទ្យាផ្សេងៗទៀតដែរ មានដូចជា៖ កុលាលភាជន៍ ថ្មសំលៀង បំណែកថ្មភក់ ដែលជាគ្រឿងបង្គុំស្ថាបត្យកម្ម។ - ក្នុងការងារកំណាយសង្រ្គោះខាងលើនេះ នាយកដ្ឋានបុរាណវិទ្យាក៏បានធ្វើការបណ្តុះបណ្តាលនិស្សិតបុរាណវិទ្យាឆ្នាំទី២ ចំនួន៤រូប ដែលមកពីសាកលវិទ្យាល័យភូមិន្ទ និងវិចិត្រសិល្បៈ។- យើងក៏បានធ្វើការបោះបង្គោល ការងារបេតិកភណ្ឌទៅលើទួលទាំងពីរខាងលើ និងធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងភូមិ ឃុំ ស្រុក និងអញ្ជើញសិស្សានុសិស្សសាលាមកទស្សនា ដើម្បីពន្យល់ពីវិសាលភាព និងសក្តានុពលបុរាណវិទ្យា ដែលជាកេរ្តិ៍មរតកដូនតា ដែលមានក្នុងភូមិពួកគាត់។ ជាចុងក្រោយលោក ឡេង វិទូ បានបញ្ជាក់ផងដែរថា វត្ថុសិល្បៈដែលបានរកឃើញដូចជា គ្រឿងបង្គុំសំណង់របស់គ្រឹះប្រាសាទ ដូចជា៖ ថ្មភក់ យើងប្រគល់ជូនទៅមនី្ទរវប្បធម៌ និងវិចិត្រសិល្បៈខេត្តពោធិ៍សាត់ បន្តធ្វើការអភិរក្ស ថែរក្សាទុកនៅក្នុងសារមនី្ទរខេត្តពោធិ៍សាត់។ ដោយឡែកវត្ថុសិល្បៈមួយចំនួន ដូចជា កុលាលភាជន៍ យើងមកធ្វើការជួសជុលអភិរក្ស ថែរក្សាទុកនៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចំណែកសំណាកមួយចំនួនទៀត ដូចជា៖ ធ្យូង នឹងបញ្ជូនទៅវិភាគនៅក្រៅប្រទេស ដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់អំពីអាយុកាល នៃគ្រឹះប្រាសាទទួលកោះត្រាច៕ អត្ថបទ រដ្ឋា

តំបន់ទេសចរណ៍ នៅខេត្តបន្ទាយមានជ័យ នៃព្រះរាជាណាចក្រកម្ពុជា

2024/06/25 12:26:19 pm        109

CATA៖ ការបើកជើងហោះហើរត្រង់កម្ពុជា-ឥណ្ឌា ជំរុញកំណើនភ្ញៀវទេសចរនៅកម្ពុជា

2024/06/24 12:25:13 pm        105
ក្រោយកម្ពុជា-ឥណ្ឌា បានបើកដំណើរការអនុវត្តឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌា ទីភ្នាក់ងារ​ទេសចរណ៍​បានកត់សម្គាល់ឃើញថា ការបើកដំណើរការជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ រយៈ​ពេលប្រមាណ១សប្តាហ៍កន្លងមកនេះ គឺបានដំណើរការយ៉ាងរលូន ហើយ​បើ​មើល​ពី​កត្តា​ទំនាក់​ទំនងកាទូត ទីផ្សារ ពាណិជ្ជកម្ម និងទេសចរណ៍ គឺមានទំនាក់ទំនងគ្នាល្អ ហើយអាច​ទ្រទ្រង់​នូវ​កំណើនការតភ្ជាប់ជើងហោះហើរមានភាពយូរអង្វែង។លោកស្រី ឆាយ សៀវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ហៅកាត់ថា CATA បាន​ថ្លែង​ប្រាប់​BTV នៅថ្ងៃទី២៤ ខែមិថុនានេះថា ជារួមមុននឹងប្រកាសបើកជើងហោះហើរត្រង់កម្ពុជា ឥណ្ឌា​ជាផ្លូវការកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤នេះ គឺបណ្តាក្រុមហ៊ុនពាក់ព័ន្ធ ទាំងខាង​ភាគី​ឥណ្ឌា និងកម្ពុជា គឺបានធ្វើសិក្សាទីផ្សារប្រមាណជាង១ឆ្នាំទៅ២ឆ្នាំមុនរួចហើយ។ តាមរយៈ​នេះ ​កត្តាទំនាក់ទំនងទីផ្សារទេសចរណ៍កម្ពុជា និងគោលដៅទេសចរណ៍ជាពិសេស គោល​ដៅ​ទេសចរ​ណ៍​សាសនា វប្បធម៌ អាពាហ៍ពិពាហ៍ តំបន់អេកូទេសចរណ៍ នៅខេត្តសៀមរាប និង​នៅ​ខេត្ត​ព្រះសីហនុជាដើម គឺអាចទាក់ទាញទេសចរឥណ្ឌាមកទស្សនាកម្ពុជាជាហូរហែរ និងអាច​ធានា​បាន​នូវស្ថិរភាពនៃការតភ្ជាប់ជើងហោះត្រង់នោះ បានយូរអង្វែង។ឯកឧត្តម ស៊ិន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល ថ្លែងថា​នៅក្នុ​ង​កាអនុវត្តដំណើរការហោះហើរត្រង់កម្ពុជា ឥណ្ឌាបាន​ប្រមាណ​រយៈ​ពេល​មួយ​សប្តាហ៍​កន្លង​មក​នេះ ទីភ្នាក់ងារទេសចរណ៍បានសម្គាល់ឃើញថា ក្រុមហ៊ុនអាកាសចរណ៍កម្ពុជា អង្គរអ៊ែរ គឺ​បាន​បើក​ការហោះហើរ១សបា្តហ៍ ៤ជើងស្របតាមកម្មវិធីដែលបានកំណត់ ហើយការ​ហោះ​ហើរ​ត្រង់​នេះ​នឹងរក្សាបាននូវស្ថិរភាពនៃការហោះហើរត្រង់យូរអង្វែង ដោយសារ​ក្រុម​ហ៊ុន​អាកាស​ចរណ៍ ​និងភាគីពាក់ព័ន្ធ មុននឹងបើកជើងហោះហើរត្រង់នេះ គឺបានសិក្សាច្បាស់លាស់អំពី កត្តា​ពាណិជ្ជកម្ម កតា្តទីផ្សារ និងកត្តាទំនាក់ទំនងកាទូតកិច្ចសហប្រតិបត្តិការ នយោបាយ និង​ការ​ទទួល​ខុស​ត្រូវផ្នែកសង្គមរវាងប្រទេសទាំងពីរកម្ពុជា-ឥណ្ឌា។ឯកឧត្តម ស៊ិន ចាន់សិរីវុត្ថា បន្តថា សម្រាប់ក្រុមហ៊ុន​អាកាស​ចរណ៍​អ៊ិនចា​ហ្គូ​របស់​ប្រទេស​ឥ​ណ្ឌា​វិញ បើមិនមានការប្រែប្រួលទេ គឺគ្រោងនឹងបើកដំណើរការជើងហោះហើរត្រង់កម្ពុជា-ឥណ្ឌា ចាប់​ពី​ខែតុលាឆ្នាំ២០២៤នេះតទៅ ដែលការបើកជើ​ង​ហោះ​ត្រង់​នោះ​នឹង​ត្រូវ​បើក​ចំនួន​៦​ជើង​ក្នុង​មួយ​សប្តាហ៍៕ អត្ថបទ ស៊ុម សុខជា 

អ្នកជំនាញអាជ្ញាធរជាតិអប្សរា ធ្វើកំណាយស្រាវជ្រាវស្ពានហាលខាងកើតប្រាសាទបេងមាលា

2024/06/11 12:35:35 pm        94
ក្រុមការងារបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុង​ធ្វើកំណាយស្រាវជ្រាវទិន្នន័យបុរាណវិទ្យាទៅលើរចនាសម្ពន្ធរបស់ស្ពានហាលផ្នែកខាងកើតនៃប្រាសាទ​បេងមាលា ដើម្បីឈានទៅដល់គម្រោងជួសជុលនៅពេលខាងមុខ។លោក ពុទ្ធ សុទ្ធ មន្ត្រីបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា ដែលបា​ន​ដឹកនាំ​ធ្វើ​កំណាយ​ឱ្យដឹងថា ក្រុមការងារបានចាប់ផ្ដើមធ្វើកំណាយស្រាវជ្រាវនៅលើស្ពានហាលនេះ គឺ​ដើម្បី​ពិនិត្យលទ្ធភាពក្នុងការជួសជុលរចនាសម្ពន្ធស្ពានហាលខាងកើតប្រាសាទបេងមាលាឡើងវិញ។លោក ពុទ្ធសុទ្ធ ឱ្យដឹងទៀតថា ពេលកំណាយបកស្រទាប់ដីខាងលើឃើញថា កម្រាល​ស្ពាន​ហាល​ផ្នែក​ខាង​កើតនៃប្រាសាទបេងមាលាមានការស្រុតខ្លាំងដោយកន្លែង គ្រឹះក៏ចុះខ្សោយ និងហែក​ចេញ​ពីគ្នា ធ្វើឱ្យគ្រឿងបង្គុំរបស់រចនាសម្ពន្ធស្ពានហាលមួយចំនួនមានដូចជា សសរ បង្កាន់ដៃនាគ ខ្លួននាគ ក្បាលនាគ បាក់ជាច្រើនបំណែកធ្លាក់ចូលក្នុងកសិន្ធុ និងខ្លះទៀតកប់ក្នុងដី ដែល​បណ្តាល​មក​ពីកត្តាអាយុកាល និងធម្មជាតិ។ សូមបញ្ជាក់ថា គម្រោងជួសជុលស្ពានហាលខាងកើតប្រាសាទបេងមាលា ស្ថិតក្រោម​មូល​និធិ​នៃ​កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្មវិធីពានរង្វាន់សហគ្រិនខ្មែរឆ្នាំ២០២៤ ឆ្លុះបញ្ចាំងឧត្តមភាពសហគ្រិនភាពនៅកម្ពុជា
11/26/2024 10:11 PM
មហាសេដ្ឋិនីដែលជាប់ទោសប្រហារជីវិត នៅវៀតណាម អង្វរតុលាការសុំរស់រាន
11/26/2024 09:11 PM
បុរស ៣នាក់ ស្លាប់ ក្រោយបើករថយន្តផុតស្ពានមិនទាន់សាងសង់ហើយ នៅឥណ្ឌា ដោយសារ Google Maps បង្ហាញផ្លូវខុស
11/26/2024 09:11 PM
ពលរដ្ឋហ្កាហ្សា និយាយពីការលំបាក ស្របពេលជួបកង្វះខាតស្បៀងអាហារ និងអាកាសធាតុត្រជាក់ខ្លាំង
11/26/2024 09:11 PM
ពលរដ្ឋអ៊ីស្រាអែលជម្លៀសខ្លួនព្រួយបារម្ភថាបទឈប់បាញ់ជាមួយក្រុមហេសបូឡា នឹងមិននាំសន្តិសុខយូរអង្វែងនោះទេ
11/26/2024 09:11 PM
ក្រិកអំពាវនាវឲ្យបង្កើនតួនាទីការពារជាតិ នៅ EU និងកិច្ចសហប្រតិបត្តិការជាមួយអង្គការណាតូ
11/26/2024 09:11 PM
កម្ពុជាប្តេជ្ញាកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ឲ្យដល់ចំណុច ០% នៅឆ្នាំ២០៥០
11/26/2024 09:11 PM
កម្ពុជា​-កូរ៉េ ឯកភាពរួមគ្នាទប់ស្កាត់បទល្មើស និងបណ្តុះបណ្តាលសមត្ថភាពមន្រ្តី
11/26/2024 08:11 PM
ប្រទេសតាជីគីស្ថានប្រកាសថានឹងបង្កើតតំណាងស្ថានទូតជាផ្លូវការរបស់ខ្លួននៅក្នុងព្រះរាជាណាចក្រកម្ពុជានៅឆ្នាំ២០២៥ ខាងមុខនេះ
11/26/2024 08:11 PM
ប្រធានសិទ្ធិមនុស្ស UN បង្ហាញក្តីកង្វល់ខ្លាំងចំពោះការឡើងកម្តៅជម្លោះនៅក្នុងប្រទេសលីបង់
11/26/2024 07:11 PM