សម្ដេចធិបតី៖ ពីរទសវត្សកន្លងទៅនេះ តាមរយៈការខិតខំរបស់រាជរដ្ឋាភិបាលស្ថានភាពអាហារូបត្ថម្ភ និងការអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជាមានការរីកចម្រើនជាបន្តបន្ទាប់គួរជាទីមោទនៈ
សម្ដេចធិបតី ផ្ដល់អនុសាសន៍ ១៦ចំណុច និងអំពាវនាវគ្រប់ភាគីពាក់ព័ន្ធរួមគ្នាលុបបំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា
នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយ​អភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា​
ឯកអគ្គរាជទូតជប៉ុនថ្មី ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ

ព័ត៌មានជាតិ

ពលរដ្ឋយល់ច្បាប់ពីតម្លៃនៃការបោះឆ្នោត ទើបរុះរាន់ទៅចុះឈ្មោះ និងធ្វើជីវមាត្រ អាជ្ញាធរ​ក៏ដាក់​យន្តការ​បន្ត​ជំរុញ

2026/11/07 11:54:13 am
រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នាសាលាសង្កាត់ផ្សារដើមថ្កូវ នៃ​រដ្ឋបាល​ខណ្ឌ​ចំការ​មន ក្រុមការងារគណៈកម្មាការរៀបចំការបោះឆ្នោតថ្នាក់សង្កាត់ បានបន្តការ​យក​ចិត្ត​ទុក​ដាក់​ជា​មួយ​ការ​បំពេញនីតិវិធី ជូនដល់បងប្អូនប្រជាពលរដ្ឋដែលគ្រប់អាយុចុះឈ្មោះក្តី ក៏ដូ​ច​ជា​ពលរដ្ឋ​ដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ហើយត្រូវធ្វើបច្ចុប្បន្នភាពឡើងវិញជាដើម ។ ពលរដ្ឋ បង្ហាញស្មារតីត្រៀមខ្លួនជាស្រេចសម្រាប់ការបោះឆ្នោតនៅឆ្នាំ២០២៧ និង​២០២៨​ខាង​មុខ​ ទើបពួកគាត់រុះរាន់ទៅធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះឲ្យបានរួចរាល់ ដោយមិ​ន​បង្អង់​ពេល​វេលា​នោះ​ឡើយ ​ខណៈដំណើរការចុះឈ្មោះ និងធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះ នៅមានរយៈ​ពេល​តែ​ជិត​១​ខែ​ទៀត​ប៉ុណ្ណោះ។ ក្នុងនាមជាម្ចាស់សំឡេងឆ្នោតមួយរូប ពលរដ្ឋចាត់ទុកការបោះឆ្នោតគឺជារឿងសំខាន់ណាស់ ដែល​ពួក​គាត់​ គឺជាអ្នកជ្រើសរើសជោគវាសនា នៃអ្នកដឹកនាំថ្នាក់មូលដ្ឋាន និងប្រទេសជាតិ ក្នុង​ការ​ដឹក​នាំ​មាគ៌ា​ជាតិ​ខ្ពស់ទៅរកការអភិវឌ្ឍន៍ ក្រោមម្លប់ នៃសុខសន្តិភាពពេញលេញ។ លោកស្រីតែម សុធី ចៅសង្កាត់រងទី១ តំណាងលោកហែម សុផាត ចៅសង្កាត់ផ្សារដើមថ្កូវ បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ននេះ ចំនួនពលរដ្ឋដែលត្រូវធ្វើជីវមាត្រក្នុងមូលដ្ឋាន ភាគច្រើន គឺពួកគាត់ពុំទាន់អញ្ជើញមកធ្វើបច្ចុប្បន្នភាពនៅឡើយនោះទេ ដូច្នោះហើយ ក្នុងនាម​រដ្ឋបា​​ល​សង្កាត់​ តែងតែដាក់ចេញយន្តការជាច្រើន ដើម្បីបន្តជម្រុញពលរដ្ឋទាំងអស់ ឲ្យរុះរាន់​ទៅ​ធ្វើ​ជីវមាត្រ​ឲ្យ​បាន​ទាន់​ពេលវេលា មុនផុតកាលកំណត់ ។ យន្តការជំរុញ​សំខាន់ៗ ដែលរដ្ឋបាលសង្កាត់ដាក់ចេញរួមមាន៖ បានយកខិតបណ្ណអញ្ជើញរបស់ គ.ជ.ប ទៅដល់គ្រប់ពលរដ្ឋដែលមានឈ្មោះត្រូវធ្វើជីវមាត្រឡើងវិញ , បានផ្សព្វផ្សាយ​តាម​រយៈ​ការ​ចាក់​មេក្រូ ​បំពងសំឡេង​ជាឃោសនស័ព្ទ , ផ្សព្វផ្សាយជាទូលាយ​នៅ​លើ​បណ្តាញ​ទំនាក់​ទំនង​សង្គម​​លើផេកផ្លូវការរបស់រដ្ឋបាលសង្កាត់ ពិសេសបន្តជំរុ​ញ​ជាប្រចាំទៅដល់ប្រធានភូមិ ប្រធាន​ក្រុម ​ត្រូវចុះទៅជំរឿងជារឿយៗបំផុត ចំពោះពលរដ្ឋដែលទទួលបានលិខិតអញ្ជើញ​ហើយ ពុំ​ទាន់​អញ្ជើញ​ទៅធ្វើជីវមាត្រនៅឡើយនោះ។ លោកស្រីបញ្ជាក់ជូនថា ការធ្វើជីវមាត្រ គឺសំដៅលើការថតរូបថ្មី និងស្គេនក្រយ៉ៅដៃថ្មីឡើងវិញ សម្រាប់​ពលរដ្ឋទាំងឡាយណាដែលបានចុះឈ្មោះបោះឆ្នោតរួចរាល់កាលពីឆ្នាំ២០១៦ និង​២០១៧​ ដែលមានរយៈពេល១០ឆ្នាំកន្លងទៅហើយ ដូច្នោះមុខមាត់ និងក្រយ៉ៅដៃ អាច​មាន​ការ​ប្រែ​ប្រួល​ទើបតម្រូវឲ្យមានការធ្វើបច្ចុប្បន្នភាពឡើងវិញនោះ ។ គួរជម្រាបថា ដំណើរការ នៃការចុះឈ្មោះ និងការធ្វើបច្ចុប្បន្ន​ភាព​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​សម្រាប់​ឆ្នាំ​២០២៦​ បានចាប់ផ្តើមពីថ្ងៃទី០៧ តុលា នឹងបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ ដែល​មាន​រយៈ​ពេល​ត្រឹម​តែ៥៥ថ្ងៃប៉ុណ្ណោះ៕ លីហេង 
មកដល់កម្ពុជាភ្លាម ឯកអគ្គរដ្ឋទូតថ្មីអាមេរិក ប្រកាសថានឹងពង្រីកឱកាសសេដ្ឋកិច្ច និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ផ្នែក​សន្តិសុខជាមួយកម្ពុជាឲ្យកាន់តែល្អបន្ថែមទៀត
2026/11/07 10:34:30 am
អ្នកជំនាញសេដ្ឋកិច្ច៖ វេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេច នឹង​ជួយ​បើក​ទីផ្សារ​ពីរ​ច្រក​សម្រាប់​កសិករ
2026/11/07 10:16:16 am
ក្រុមអាជីវករ៖ ការគាំទ្រផលិតផលក្នុងស្រុក គឺ​ជា​កម្លាំង​ចលករ​រុញ​ច្រាន​សេដ្ឋកិច្ច​ជាតិ​ឱ្យ​កាន់​តែ​រឹងមាំ
2026/11/07 09:37:43 am
ក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សាអំណោយសម្ដេចតេជោ​ចុះពិនិត្យដំណើរការជួសជុល និងកែលម្អសាលារៀន ៤ទីតាំង ស្ថិតក្នុងស្រុកសំរោង ខេត្តតាកែវ
2026/11/07 09:27:02 am

ព័ត៌មានអន្តរជាតិ

ពលរដ្ឋយល់ច្បាប់ពីតម្លៃនៃការបោះឆ្នោត ទើបរុះរាន់ទៅចុះឈ្មោះ និងធ្វើជីវមាត្រ អាជ្ញាធរ​ក៏ដាក់​យន្តការ​បន្ត​ជំរុញ

2026/11/07 11:54:13 am
មកដល់កម្ពុជាភ្លាម ឯកអគ្គរដ្ឋទូតថ្មីអាមេរិក ប្រកាសថានឹងពង្រីកឱកាសសេដ្ឋកិច្ច និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ផ្នែក​សន្តិសុខជាមួយកម្ពុជាឲ្យកាន់តែល្អបន្ថែមទៀត
2026/11/07 10:34:30 am
អ្នកជំនាញសេដ្ឋកិច្ច៖ វេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេច នឹង​ជួយ​បើក​ទីផ្សារ​ពីរ​ច្រក​សម្រាប់​កសិករ
2026/11/07 10:16:16 am
ក្រុមអាជីវករ៖ ការគាំទ្រផលិតផលក្នុងស្រុក គឺ​ជា​កម្លាំង​ចលករ​រុញ​ច្រាន​សេដ្ឋកិច្ច​ជាតិ​ឱ្យ​កាន់​តែ​រឹងមាំ
2026/11/07 09:37:43 am
ក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សាអំណោយសម្ដេចតេជោ​ចុះពិនិត្យដំណើរការជួសជុល និងកែលម្អសាលារៀន ៤ទីតាំង ស្ថិតក្នុងស្រុកសំរោង ខេត្តតាកែវ
2026/11/07 09:27:02 am
កម្ពុជា-អាល្លឺម៉ង់ ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការកសិកម្ម ឆ្ពោះទៅខួបទំនាក់ទំនងការទូត លើកទី៦០
2026/11/07 09:09:06 am
CWEA បន្តគាំទ្រភាពជោគជ័យអាជីវកម្មដែលមានស្ត្រីជាម្ចាស់ ដើម្បីរួមចំណែកជួយជំរុញសេដ្ឋកិច្ចជាតិ
2026/11/06 09:00:25 pm

តំណាង FASMEC ជំរុញឱ្យ SMEs ដែលប្រើបច្ចេកវិទ្យាឌីជីថល ចូលរួមក្នុងភូមិហ្រ្វង់កូហ្វូនី ជំរុញតភ្ជាប់ SMEs ទៅកាន់អន្តរជាតិ

2026/11/06 07:33:39 pm
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយមនុស្សធម៌ចែកជូនប្រជាជនរងគ្រោះដោយបាក់ច្រាំងទន្លេ ប្រជាជនរងផលប៉ះពាល់ក្រោយទឹកជំនន់ និងគ្រួសារងាយរងគ្រោះបំផុតចំនួន ៨៦០គ្រួសារ នៅខេត្តត្បូងឃ្មុំ…!!
2026/11/06 07:01:07 pm
ឯកឧត្តម ហ៊ុន ម៉ានី ចាត់ទុក ពិព័រណ៍ផលិតផលខ្មែរ ជាឱកាសបង្ហាញសក្ដានុពលសេដ្ឋកិច្ចកម្ពុជា
2026/11/06 06:53:10 pm
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ «ខ្មែរធ្វើបាន» បង្ហាញមោទនភាពថា ខ្មែរគ្រប់ជំនាន់អាចធ្វើបាន
2026/11/06 06:39:22 pm
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ ការគាំទ្រផលិតផលខ្មែរដែលមានគុណភាព គឺជាការពង្រឹងសេដ្ឋកិច្ចជាតិ
2026/11/06 06:37:38 pm
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ ការគាំទ្រផលិតផលខ្មែរ ជំរុញឱ្យអ្នកផលិតកាន់តែខំប្រឹងពង្រឹងគុណភាព
2026/11/06 06:14:22 pm
ឯកឧត្តម ហ៊ុន ម៉ានី៖ ការចូលរួមពិព័រណ៍ផលិតផលខ្មែរ បង្ហាញយ៉ាងច្បាស់ នូវកម្លាំងសាមគ្គីជាតិខ្មែរ
2026/11/06 06:07:14 pm

ព័ត៌មានកីឡា

ម្ចាស់ពាន Ballon d’Or, Harry Kane បន្តកិច្ចសន្យាជាមួយ Bayern Munich ដល់ឆ្នាំ២០២៩

2026/11/06 01:33:31 pm
ព្រះខ័នរាជ និងភ្នំពេញក្រោន ត្រូវធ្វើការងារធ្ងន់ ខណៈអង្គរថាយហ្គឺរ ជួបវិសាខា ថ្ងៃអាទិត្យនេះ
2026/11/06 12:28:57 pm
Cristiano Ronaldo៖ ដំណើរជាង២៣ឆ្នាំជាមួយព័រទុយហ្កាល់ ពីក្តីស្រមៃរបស់ក្មេងប្រុសម្នាក់ ទៅជារឿងព្រេងបាល់ទាត់ដែលពិភពលោកចងចាំ
2026/11/06 11:44:47 am
ACL2៖ ភ្នំពេញក្រោន រក្សាការមានប្រៀបខ្ពស់ ខណៈពូល H ឡើងកម្ដៅខ្លាំង ក្រោយ Kuching ឈ្នះ Gangwon
2026/11/06 11:18:08 am
គ្រូព្រះខ័នរាជ ថាឱកាសមានក្នុងដៃ តែត្រូវខំច្នៃដើម្បីកៅអីវគ្គបន្ដ ខណៈគ្រូ Tampines ជូនពរឲ្យសម្រេចគោលដៅ
2026/11/06 11:10:42 am
កាតក្រហម ៥១សន្លឹក បំបែកកំណត់ត្រាពិភពលោក ក្នុងការប្រកួតបាល់ទាត់យុវជននៅប្រេស៊ីល
2026/11/05 03:14:17 pm
មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ៖ ព្រឹត្តិការណ៍កីឡាជាតិ ជាការ​វាស់​ស្ទង់​សមត្ថភាព និង​ដុស​ខាត់​មន្ត្រី​ប្រតិបត្តិ​ឆ្ពោះទៅ​ធ្វើម្ចាស់ផ្ទះការប្រកួត​អន្តរជាតិធំៗ ៣
2026/11/05 02:48:38 pm

Persib Bandung យកឈ្នះ Melbourne Victory ២-១ ធានាកៅអីវគ្គ ១៦ ក្រុមចុងក្រោយ AFC Champions League Two

2026/11/05 02:22:23 pm
ACL II៖ គ្រូបង្វឹកភ្នំពេញក្រោនរំពឹងការប្រកួតនឹងតានតឹង តែត្រូវការជ័យជំនះដើម្បីឡើងវគ្គបន្ត
2026/11/05 01:55:34 pm
អត្តពលិកនគរបាលកម្ពុជា បានធ្វើមាតុភូមិនិវត្តន៍ដោយសុវត្ថិភាព ក្រោយចូលរួម​ការ​ប្រកួត​កីឡា​នគរបាល​ពិភពលោក​នៅ​សាធារណរដ្ឋដូមីនីក
2026/11/05 12:46:04 pm
គ្រូព្រះខ័នរាជ ប្រាប់កូនក្រុមឲ្យប្រយ័ត្ន ខណៈគ្រូ Tampines រំពឹងមិនរបូតគ្រាប់បាល់ច្រើន ដូច​ជើង​ទី១
2026/11/05 11:12:03 am
Carrick មោទនភាពចំពោះកូនក្រុម ក្រោយ Man Utd បញ្ចប់ដំណើរមិនឈ្នះជាមួយនឹងការវាយបកពីក្រោយ ២ គ្រាប់យកឈ្នះ Roma ៣-២
2026/11/04 01:06:59 pm
មិនបង្អង់យូរ! ភ្នំពេញក្រោន ហ្វឹកហាត់ភ្លាមក្រោយទៅដល់ហុងកុងត្រៀមជួប Kitchee ស្អែកនេះ
2026/11/04 11:48:53 am
អ្នកជិះកង់ជាង ៥០០នាក់ ត្រៀមចូលរួមជិះកង់អបអរទិវាបុណ្យឯករាជ្យជាតិ និងភូមិហ្វ្រង់កូហ្វូនី ចុងសប្ដាហ៍នេះ
2026/11/04 11:32:11 am

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកTrump៖ ការវាយប្រហារដោយយោធាលើអ៊ីរ៉ង់បានជួយសង្គ្រោះអ៊ីស្រាអែលពីការបំផ្លិចបំផ្លាញ

2026/11/07 12:04:30 pm
​ពលរដ្ឋយល់ច្បាប់ពីតម្លៃនៃការបោះឆ្នោត ទើបរុះរាន់ទៅចុះឈ្មោះ និងធ្វើជីវមាត្រ អាជ្ញាធរ​ក៏ដាក់​យន្តការ​បន្ត​ជំរុញ
2026/11/07 11:54:13 am
​ការដណ្តើមកាន់កាប់ទឹកដីរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែនបានថយចុះនៅឆ្នាំនេះ
2026/11/07 11:42:50 am
​អ៊ីរ៉ង់ លើកលែងការរឹតត្បិតនៅច្រកសមុទ្រ Hormuz សម្រាប់នាវាប្រទេសឥណ្ឌា ចិន កាតា និងអ៊ីរ៉ាក់
2026/11/07 11:37:33 am
​ប្រជាជនប៉ារ៉ាហ្គាយ អបអរចំពោះការទម្លាក់តំណែងប្រធានាធិបតីលោក Santiago Pena ពីតំណែង
2026/11/07 11:32:12 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/07 07:57:03 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/06 10:36:00 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/06 07:15:39 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/04 07:30:30 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm