បង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែនទ្រង់ទ្រាយធំ ចាប់ខ្លួនជនជាតិឡាវ ២នាក់ រឹបអូសគ្រឿងញៀនមួយចំនួនធំនៅរាជធានីភ្នំពេញ
គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បន្តបង្ក្រាបអនឡាញស្គេមឃាត់ជនបរទេសចំនួន ១០នាក់ក្នុងមូលដ្ឋានខណ្ឌដូនពេញ
បង្ក្រាបឧក្រិដ្ឋជនស្គេមអនឡាញ ៦នាក់ នៅខណ្ឌជ្រោយចង្វា ពាក់ព័ន្ធការក្លែងជាយោធា ឆបោកប្រជាជននៅប្រទេសចិន
ជនជាតិឥណ្ឌូនេស៊ី ២១នាក់ ពាក់ព័ន្ធនឹងការលួចឆ្លងដែន ស្នាក់នៅ និងធ្វើការងារខុសច្បាប់ ត្រូវបានបណ្ដេញចេញពីកម្ពុជា

សន្តិសុខ និង សង្គម

បង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែនទ្រង់ទ្រាយធំ ចាប់ខ្លួនជនជាតិឡាវ ២នាក់ រឹបអូសគ្រឿងញៀនមួយចំនួនធំនៅរាជធានីភ្នំពេញ

2026/11/19 06:13:09 pm        447
ភ្នំពេញ៖ កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង និងរាជធានីភ្នំពេញ ក្រោមការដឹកនាំសម្របសម្រួលដោយលោក សេង ម៉េងស្រ៊ុន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបករណីរក្សាទុក ដឹកជញ្ជូនឆ្លងដែន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។ អនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ កម្លាំងជំនាញបង្ក្រាបបានករណីជួញដូរខាងលើនេះ ធ្វើឡើងនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង១៖៣៨នាទីរំលងអធ្រាត្រ នៅតាមផ្លូវលំ ក្នុងភូមិភ្លូផ្អែម សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ជាលទ្ធផល កម្លាំងសមត្ថកិច្ចបានធ្វើការចាប់ខ្លួនជនល្មើសចំនួន ០២នាក់ ដែលជាជនជាតិឡាវ រួមមាន៖ ឈ្មោះ VONG PHACHAN AONE ភេទប្រុស អាយុ២៩ឆ្នាំ និងឈ្មោះ HEUANGP ASEUT VANTHALY ភេទប្រុស អាយុ២២ឆ្នាំ។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានរឹបអូសវត្ថុតាង ជាគ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE) មួយចំនួនធំ។ជនសង្ស័យទាំងពីរនាក់ និងវត្ថុតាងត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បន្តបង្ក្រាបអនឡាញស្គេមឃាត់ជនបរទេសចំនួន ១០នាក់ក្នុងមូលដ្ឋានខណ្ឌដូនពេញ

2026/11/19 04:38:57 pm        311
ភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានបន្តប្រតិបត្តិការ ចុះបង្ក្រាបទីតាំងអនឡាញស្គេម ឃាត់ជនបរទេសចំនួន១០នាក់ នៅហាង ចាម៉ល ស៊ូភើ សប២៤ ស្ថិតនៅផ្ទះលេខ១១៣ ផ្លូវ១៤៨ ភូមិ៧ សង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកាឆ្នាំ២០២៦ប្រតិបត្តិការនេះ ធ្វើឡើងក្រោមបទបញ្ជាផ្ទាល់របស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំអនុវត្តប្រតិបត្តិការបង្ក្រាបផ្ទាល់ដោយលោក ហ៊ុន សុរឹទ្ធី អភិបាលរងរាជធានីភ្នំពេញ ,ឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរងផែនការងារសន្តិសុខ ,លោក ជា ខេមា អភិបាលខណ្ឌដូនពេញ និងក្រោមការសម្របសម្រួលនីតិវិធីច្បាប់ដោយលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។ ជាលទ្ធផល កម្លាំងសមត្ថកិច្ចបានត្រួតពិនិត្យ ដែលមានការជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មបោកតាមប្រព័ន្ធអនឡាញ Online Scams ក្នុងនោះ កម្លាំងជំនាញរកឃើញជនបរទេសស្នាក់នៅសរុបចំនួន ១០នាក់ ស្រី០២នាក់ ក្នុងនោះ ០២នាក់ មានឯកសារត្រឹមត្រូវ និង ០៨នាក់ ពុំមានឯកសារត្រឹមត្រូវ និងពិនិត្យឃើញមានបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចំនួន ០២នាក់ ដែលបានប្រព្រឹត្ត។ផ្អែកតាមការធ្វើកោសល្យវិច្ច័យរបស់សមត្ថកិច្ចជំនាញ រកឃើញថា ៖ ក្រុមជនសង្ស័យ បានប្រើប្រាស់ប្រទេសកម្ពុជាជាកន្លែងជ្រកកោន ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (OnlineScams) ។បច្ចុប្បន្ន ក្រុមជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំកសាងនីតិវិធី បញ្ជូនទៅតុលាការ ចាត់ការទៅតាមផ្លូវច្បាប់ នៅពេលខាងមុខ ៕ អត្ថបទ៖ កុម្ភៈ

បង្ក្រាបឧក្រិដ្ឋជនស្គេមអនឡាញ ៦នាក់ នៅខណ្ឌជ្រោយចង្វា ពាក់ព័ន្ធការក្លែងជាយោធា ឆបោកប្រជាជននៅប្រទេសចិន

2026/11/18 07:45:47 pm        684
រាជធានីភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានចុះរដ្ឋបាលពិនិត្យលំនៅឋានមួយកន្លែងផ្ទះលេខ៨ ផ្លូវR03 ភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា ដោយបានបង្ក្រាបឧក្រិដ្ឋជនស្គេមអនឡាញ ០៦នាក់ ក្លែងជាយោធា ឆបោកប្រជាជននៅប្រទេសចិន ។ ការបង្ក្រាបនេះ ធ្វើឡើងក្រោមការដឹកនាំបញ្ជា ពីសំណាក់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ អនុវត្តដោយកម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា សហការជាមួយផែនការងារសន្តិសុខ ការិយាល័យប្រឆាំងបទល្មើសបចេ្ទកវិទ្យា ,គណ:បញ្ជាការឯកភាពខណ្ឌជ្រោយចង្វារ និងក្រោមការសម្របសម្រួលនីតិវិធីច្បាប់ពីលោក លី គីមស៊ាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ផងដែរ ។ ជាលទ្ធផល កម្លាំងអាជ្ញាធរចម្រុះ បានឃាត់ខ្លួនជនជាតិចិន០៦នាក់ មានលិខិតឆ្លងចំនួន ៤ក្បាល ក្នុងនោះ ក្លែងក្លាយ០៣ក្បាល និងមិនមានលិខិតឆ្លងដែនចំនួន០២ ។ ដោយឡែកសម្ភារ និងវត្ថុតាងពាក់ព័ន្ធរួមមាន ៖ laptop ០១គ្រឿង , ទូរសព្ទបំរើការងារ០៣គ្រឿង , អាវទាហានចិនដៃខ្លី ចំនួន០១ , អាវទាហានចិនដៃវែង ចំនួន០១ , សញ្ញាឋានន្តរសក្តិ និងគ្រឿងបន្ទាប់បន្សុំរបស់យោធាចិន ។ ផ្អែកការកោសល្យវិច្ច័យរបស់សមត្ថកិច្ចជំនាញ ក្រុមជនសង្ស័យទាំង០៦នាក់ខាងលើ បានប្រើប្រាស់ប្រទេសកម្ពុជា លួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(OnlineScams) ក្រោមរូបភាពក្លែងជាយោធាចិន មានគោលដៅឆបោកទៅលើប្រជាជនចិន ។ បច្ចុប្បន្ន ជនសង្ស័យពាក់ព័ន្ធទាំង០៦នាក់ ត្រូវបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីច្បាប់ ៕ លីហេង

ជនជាតិឥណ្ឌូនេស៊ី ២១នាក់ ពាក់ព័ន្ធនឹងការលួចឆ្លងដែន ស្នាក់នៅ និងធ្វើការងារខុសច្បាប់ ត្រូវបានបណ្ដេញចេញពីកម្ពុជា

2026/11/03 10:33:32 am        408
ភ្នំពេញ៖ នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្ដម សន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ, ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី សហការជាមួយស្ថានទូតឥណ្ឌូនេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ធ្វើការបណ្ដេញជនជាតិឥណ្ឌូនេស៊ី សរុបចំនួន ២១នាក់ (ស្រី៤នាក់) ដែលពាក់ព័ន្ធករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ។ ប្រតិបត្តិការបណ្ដេញចេញជនជាតិបរទេសខុសច្បាប់នេះ គឺជាការអនុវត្តតាមបទបញ្ជា និងវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលកន្លងមក សម្តេចធិបតី ធ្លាប់បានបញ្ជាក់ជំហរយ៉ាងច្បាស់ៗថា៖ «កម្ពុជាមិនអនុញ្ញាតឱ្យឧក្រិដ្ឋជន ឬជនខុសច្បាប់ប្រើប្រាស់ទឹកដីកម្ពុជា ជាទីតាំងធ្វើសកម្មភាពឆបោក ឬប្រព្រឹត្តបទល្មើសបង្កអសន្តិសុខដល់តំបន់ និងពិភពលោកឡើយ។ អាជ្ញាធរត្រូវតែបន្តបោសសម្អាត បង្ក្រាប និងបណ្ដេញចេញដោយគ្មានការលើកលែង ដើម្បីការពារកិត្តិយស និងសន្តិសុខជាតិ»។ ផ្អែកលើស្មារតីនេះ និងក្រោមការដឹកនាំតម្រង់ទិសដោយផ្ទាល់ពី ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កម្លាំងសមត្ថកិច្ចបាននិងកំពុងខិតខំប្រឹងប្រែងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ស្រាវជ្រាវបង្ក្រាបដល់មេខ្លោង និងបានជួយសង្គ្រោះជនរងគ្រោះដែលត្រូវគេបោកបញ្ឆោត ឱ្យទទួលបានសេរីភាព និងត្រឡប់ទៅស្រុកកំណើតវិញដោយសុវត្ថិភាព៕

ជនជាតិឥណ្ឌូនេស៊ី ៧២នាក់ ពាក់ព័ន្ធនឹងOnline Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា

2026/10/31 10:25:40 am        289
នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី សហការជាមួយស្ថានទូតឥណ្ឌូនេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ធ្វើការបណ្ដេញជនជាតិឥណ្ឌូនេស៊ី សរុបចំនួន ៧២នាក់ (ស្រី ១២នាក់) ដែលពាក់ព័ន្ធករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ និង ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ប្រតិបត្តិការបណ្ដេញចេញជនជាតិបរទេសខុសច្បាប់នេះ គឺជាការអនុវត្តតាមបទបញ្ជា និងវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលកន្លងមក សម្តេចធិបតី ធ្លាប់បានបញ្ជាក់ជំហរយ៉ាងច្បាស់ៗថា៖ «កម្ពុជាមិនអនុញ្ញាតឱ្យឧក្រិដ្ឋជន ឬជនខុសច្បាប់ប្រើប្រាស់ទឹកដីកម្ពុជា ជាទីតាំងធ្វើសកម្មភាពឆបោក ឬប្រព្រឹត្តបទល្មើសបង្កអសន្តិសុខដល់តំបន់ និងពិភពលោកឡើយ។ អាជ្ញាធរត្រូវតែបន្តបោសសម្អាត បង្ក្រាប និងបណ្ដេញចេញដោយគ្មានការលើកលែង ដើម្បីការពារកិត្តិយស និងសន្តិសុខជាតិ»។ផ្អែកលើស្មារតីនេះ និងក្រោមការដឹកនាំតម្រង់ទិសដោយផ្ទាល់ពី ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កម្លាំងសមត្ថកិច្ចបាននិងកំពុងខិតខំប្រឹងប្រែងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ស្រាវជ្រាវបង្ក្រាបដល់មេខ្លោង និងបានជួយសង្គ្រោះជនរងគ្រោះដែលត្រូវគេបោកបញ្ឆោត ឱ្យទទួលបានសេរីភាព និងត្រឡប់ទៅស្រុកកំណើតវិញដោយសុវត្ថិភាព៕

ក្រសួងសន្តិសុខសាធារណៈចិន ចុះពិនិត្យទីតាំងធ្លាប់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅតំបន់ OP ក្រុងបាវិត

2026/10/30 06:40:14 pm        206
ក្រុមការងារក្រសួងសន្តិសុខសាធារណៈចិន បានចុះត្រួតពិនិត្យទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅតំបន់ OP ក្នុងក្រុងបាវិត ខេត្តស្វាយរៀង ដែលសមត្ថកិច្ចកម្ពុជាបានចុះបិទឃ្លុំ ហ៊ុមព័ទ្ធនាពេលកន្លងមក។ ដំណើររបស់ក្រុមការងារក្រសួងសន្តិសុខសាធារណៈចិនចុះទៅដល់ទីនោះ នាព្រឹកថ្ងៃទី៣០ ខែតុលា នេះ មានការសម្របសម្រួលដោយអភិបាលរងខេត្តស្វាយរៀង លោក ម៉ែន អេង ព្រមទាំងប្រធានក្រុមការងារប្រតិបត្តិការ និងនីតិវិធីនៃលេខាធិការដ្ឋាន គ.ប.ឆ.ប និងដឹកនាំនីតិវិធីដោយលោក ចាន់ វណ្ណ: ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង និងសមត្ថកិច្ចពាក់ព័ន្ធ។ក្នុងអំឡុងពេលចុះពិនិត្យ ក្រុមការងារជំនាញ នៃក្រសួងសន្តិសុខសាធារណៈចិន បានពិនិត្យមើលស្ថានភាពជាក់ស្តែងនៃអគារអតីតទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ គួរបញ្ជាក់ផងដែរថា ដំណើរចុះត្រួតពិនិត្យនេះ ធ្វើឡើងបន្ទាប់ពីមានសំណើរបស់ក្រុមការងារក្រសួងសន្តិសុខសាធារណៈចិនប្រចាំកម្ពុជា តាមរយៈគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)។

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ប្រកាសឲ្យអ្នកបើករថយន្ត Range Rover បង្កគ្រោះថ្នាក់ចរាចរណ៍ស្លាប់មនុស្សនៅខណ្ឌជ្រោយចង្វារ ចូលខ្លួនបន្ទាន់ មិនបាច់រកអន្តរាគមន៍ទេ

2026/10/29 06:26:51 pm        156
ភ្នំពេញ ៖ នៅព្រលប់ល្ងាចថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ប្រកាសឲ្យអ្នកបើករថយន្ត Range Rover បង្កគ្រោះថ្នាក់ចរាចរណ៍ស្លាប់មនុស្សនៅខណ្ឌជ្រោយចង្វារ ចូលខ្លួនបន្ទាន់ មិនបាច់រកអន្តរាគមន៍ទេ ។ យោងតាមការបង្ហោះនៅលើគណនេយ្យបណ្តាញសង្គមផ្ទាល់ខ្លួនរបស់លោកឧត្តមសេនីយ៍ស្នងការបញ្ជាក់ថា ៖ « ខ្ញុំសូមប្រាប់ថាករណីម្ចាស់រថយន្ត ដែលបានបើកបរបង្កបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់អ្នកដទៃនេះ ត្រូវចូលខ្លួនមកជាបន្ទាន់មិនបាច់រកអ្នកអន្តរាគមន៍ទេ។ កម្លាំងជំនាញខ្ញុំកំពុងតាមហើយត្រូវដឹងថាចរិតរបស់ខ្ញុំ គឺរាល់បទល្មើសណាមួយដែលកើតឡើងខ្ញុំមិនដែលនៅស្ងៀមទេ » ។ សារមុតស្រួចរបស់ឧត្តមសេនីយ៍ឯកស្នងការនគរបាលរាជធានីភ្នំពេញរូបនេះ ធ្វើឡើងបន្ទាប់ពី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបង្កឡើងដោយរថយន្ដស៊េរីទំនើបមួយគ្រឿងម៉ាក Rang Rover ពាក់ផ្លាកលេខកម្ពុជា JJ.CHING ដែលជាកម្មសិទ្ធិរបស់ស្ដ្រីអ្នកលក់អនឡាញម្នាក់ បានបុកជាមួយម៉ូតូមួយគ្រឿង ម៉ាក SUZUKI NEX ពាក់ផ្លាកលេខកែប 1B-6378 បណ្ដាលឲ្យអ្នកបើកបរស្លាប់ភ្លាមៗ រួចអ្នកបើករថយន្ដបានព្យាយាមរត់គេចខ្លួន និងដោះផ្លាកលេខយកទៅផ្លុងចោល។គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១៖២០នាទីយប់ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦នេះ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ភូមិក្ដីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ៕ លីហេង

ករណីគ្រឿងញៀនខុសច្បាប់ជិត ១តោន ៖ ចោទប្រកាន់ជនសង្ស័យចំនួន ១២នាក់

2026/10/28 04:28:37 pm        166
ភ្នំពេញ៖ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកោះកុង បានឲ្យដឹងថា នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ អយ្យការអមសាលាដំបូងខេត្តកោះកុង បានទទួល និងចាត់ការសំណុំរឿងពាក់ព័ន្ធនឹងបទល្មើស រក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ពីការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង និងបានចុះសំណុំរឿង ព្រហ្មទណ្ឌលេខ ៣៦៦ ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ របស់អយ្យការអមសាលាដំបូងខេត្តកោះកុង។ ក្នុងសំណុំរឿងនេះដែរ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យជនជាតិឡាវចំនួន ១នាក់ និងជនជាតិ ខ្មែរចំនួន ៧នាក់ ស្រី១នាក់ ព្រមទាំងដកហូតបានគ្រឿងញៀនចំនួន ៣៩បាវ ក្នុងនោះមានចំនួន ៩៨២ដុំ ទម្ងន់៩៧៨គីឡូ និង៨៦៥,៣៦ក្រាម និងថ្នាំគ្រាប់ពណ៌ទឹកក្រូច WY ទម្ងន់១៥,១៩ក្រាម សរុបទាំងអស់ទម្ងន់ ៩៧៨គីឡូ និង៨៨០,៥៥ក្រាម។អ្នកនាំពាក្យបានបន្តថា ក្រោយពីបានធ្វើការសាកសួរជនសង្ស័យ ពិនិត្យភស្តុតាង និងសំណុំរឿងរួច តំណាងអយ្យការ សម្រេចចោទប្រកាន់ជនសង្ស័យទាំង១២នាក់ និងបក្ខពួក (ឃាត់ខ្លួនបានចំនួន ៨នាក់) ពីបទ រក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងបទសមគំនិតក្នុងអំពើរក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅក្នុងភូមិសាស្ត្រខេត្តកោះកុង កាលពីអំឡុងខែ សីហា ឆ្នាំ២០២៦ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ជាបទល្មើសដែលមានចែង និងបញ្ញត្តិឱ្យផ្តន្ទាទោស តាមមាត្រា ២៩ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៤០ កថាខណ្ឌទី១, ទី២, ទី៣ និងទី៧ នៃច្បាប់ស្តីពីការ ត្រួតពិនិត្យគ្រឿងញៀន រួចបញ្ជូនសំណុំរឿង និងជនសង្ស័យខាងលើ ទៅចៅក្រមស៊ើបសួរ នៃសាលាដំបូង ខេត្តកោះកុង តាមរយៈដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលេខ ៣២០ អ.យ/២៦ ចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ ដើម្បីចាត់ការបន្តតាមនីតិវិធី៕ អត្ថបទ៖ វង្ស សុភាព

សមត្ថកិច្ចកម្ពុជា និងអាមេរិកសហការបង្ក្រាបទូកនេសាទដឹកជញ្ជូនគ្រឿងញៀនជិត ១តោន និងចាប់ខ្លួនមនុស្សចំនួន ៨ នាក់

2026/10/28 04:18:28 pm        177
ភ្នំពេញ៖ សមត្ថកិច្ចកម្ពុជាសហការជាមួយ រដ្ឋបាលអនុវត្តច្បាប់ប្រឆាំងគ្រឿងញៀនរបស់សហរដ្ឋអាមេរិក(DEA) បង្រាបករណីដឹកជញ្ជូនឆ្លងដែនខុសច្បាប់ពីកំពង់ផែកោះកុងទៅកាន់នាវានានានៅក្នុងដែនទឹកអន្តរជាតិ ចាប់ខ្លួនមនុស្សចំនួន ៨នាក់ និងការរឹបអូសថ្នាំញៀនមេតំហ្វេតាមីនជិត ១តោន។ ឯកឧត្តម ឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុងបានប្រាប់ BTV នៅរសៀលថ្ងៃទី២៨ ខែតុលា នេះថា នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ២:១៥នាទីទាបភ្លឺ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន, កម្លាំងអធិការដ្ឋាននគរបាលស្រុកមណ្ឌលសីមា, កម្លាំងអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ បានសហការណ៍ជាមួយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន និងមានការសម្របសម្រួលពី លោកជំទាវព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកោះកុង បានចុះបង្រាបបទល្មើសជាក់ស្តែងក្នុងករណីដឹកជញ្ជូនឆ្លងដែនខុសច្បាប់នូវសារធាតុញៀន ០១ករណី ចំនួន ០២គោលដៅ ស្ថិតនៅក្នុងភូមិ-ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ក្នុងនោះ ៖-គោលដៅទី១ នៅលើទូក ឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ប្រុស មាន ០២សញ្ជាតិ (ឡាវ ០១នាក់ និងខ្មែរ ០៤នាក់) ក្នុងនោះដែរក៏បានឃាត់មនុស្សចំនួន ០៤នាក់ ស្រី ០២នាក់ ជនជាតិខ្មែរ ដែលពួកគាត់បានស្ថិតនៅក្នុងបរិវេណរង្វង់ប្រតិបត្តិការ របស់កម្លាំងជំនាញ និងដកហូតវត្ថុតាង គ្រឿងញៀនចំនួន ១៨បាវ។-គោលដៅទី២ នៅចំណុចតូបលក់អីវ៉ាន់ នៅមុខវត្តប៉ាក់ខ្លង ឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ស្រី ០១នាក់(ជនជាតិខ្មែរ) និងដកហូតវត្ថុតាង គ្រឿងញៀនចំនួន ២១បាវ។ស្នងការនគរបាលខេត្តកោះកុងបានបន្តថា លទ្ធផលបង្ក្រាបរួម ឃាត់ខ្លួនជនសង្ស័យ ចំនួន ០៨នាក់ ស្រី ០១នាក់ មាន ០២សញ្ជាតិ (ឡាវ ០១នាក់ប្រុស និង ខ្មែរ ០៧នាក់-ស្រី ០១នាក់) ។ចំណែកមនុស្សចំនួន ០៤នាក់ ស្រី ០២នាក់ (ជនជាតិខ្មែរ) ដែលពួកគាត់បានស្ថិតនៅក្នុងបរិវេណ រង្វង់ប្រតិបត្តិការរបស់កម្លាំងជំនាញនិងសមត្ថកិច្ចកំពុងធ្វើការសាកសួរបំភ្លឺ។ដកហូតវត្ថុតាងរួម ៖ គ្រឿងញៀនចំនួន ៣៩បាវ បានយកមករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តកោះកុង រង់ចាំកម្លាំងជំនាញរបស់មន្ទីរប្រឆាំងគ្រឿងញៀន មកពិនិត្យធ្វើតេស្ត ដើម្បីបញ្ជាក់ពីចំនួន និង ប្រភេទនៃគ្រឿងញៀន។ស្ថានទូតអាម៉េរិកប្រចាំកម្ពុជាបានសរសេរនៅលើបណ្តាញសង្គមនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ រដ្ឋបាលអនុវត្តច្បាប់ប្រឆាំងគ្រឿងញៀនរបស់សហរដ្ឋអាមេរិក(DEA) បានសហការជាមួយនគរបាលប្រឆាំងគ្រឿងញៀនកម្ពុជា (ADP) និងនគរបាលខេត្តកោះកុង ដើម្បីបញ្ឈប់ទូកនេសាទដែលសង្ស័យថាបានដឹកជញ្ជូនគ្រឿងញៀនពីកំពង់ផែកោះកុងទៅកាន់នាវានានានៅក្នុងដែនទឹកអន្តរជាតិ។ ប្រតិបត្តិការនេះបាននាំឱ្យមានការចាប់ខ្លួនមនុស្សចំនួន ៨ នាក់ និងការរឹបអូសថ្នាំញៀនមេតំហ្វេតាមីនជិត ៩៧៩ គីឡូក្រាម។ គ្រឿងញៀនទាំងនេះនឹងមិនអាចទៅដល់សហគមន៍នៅសហរដ្ឋអាមេរិក កម្ពុជា ឬសហគមន៍ណាមួយផ្សេងទៀតបានឡើយ។ នេះបើយោង ស្ថានទូតអាម៉េរិកបានបន្តថា បណ្តាញឧក្រិដ្ឋជនប្រើប្រាស់ប្រទេសកម្ពុជាជាប្រទេសឆ្លងកាត់សម្រាប់ការដឹកជញ្ជូនគ្រឿងញៀន ហើយ DEA នៅតែប្តេជ្ញាចិត្តក្នុងការគាំទ្រអាជ្ញាធរកម្ពុជាក្នុងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងបណ្តាញឧក្រិដ្ឋជនទាំងនេះ។ សហរដ្ឋអាមេរិកមានមោទនភាពក្នុងការឈរនៅជាមួយកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន និងបណ្តាញឧក្រិដ្ឋជនដែលគំរាមកំហែងដល់សុវត្ថិភាព និងសុខភាពរបស់ប្រជាជនយើង៕ អត្ថបទ៖ វង្ស សុភាព

ជនជាតិវៀតណាម ១០នាក់ ពាក់ព័ន្ធករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​កម្ពុជា

2026/10/27 11:56:32 am        159
នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ឯកឧត្ដម សន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ, ឯកឧត្តម ឧត្តមសេនីយ៍​ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានណែនាំ​ឱ្យ​នាយកដ្ឋាន​ស៊ើប​អង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្ដេញជនជាតិវៀតណាម សរុបចំនួន ១០នាក់ (ស្រី ៦នាក់) ដែល​ពាក់ព័ន្ធការលួចស្នាក់នៅ គ្មានលិខិតឆ្លងដែន ធ្វើការ​ងារ​ខុស​ច្បាប់​ប្រើ​ប្រាស់នូវ​សារធាតុញៀន​ក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវបានបណេញចេញ​តាម​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិព្រែកចាក ខេត្តកំពត។ ប្រតិបត្តិការបណ្ដេញចេញជនជាតិបរទេសខុសច្បាប់នេះ គឺជាការអនុវត្តតាមបទបញ្ជា និងវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលកន្លងមក សម្តេចធិបតី ធ្លាប់បានបញ្ជាក់ជំហរយ៉ាងច្បាស់ៗថា៖ «កម្ពុជាមិនអនុញ្ញាតឱ្យឧក្រិដ្ឋជន ឬជនខុសច្បាប់ប្រើប្រាស់ទឹកដីកម្ពុជា ជាទីតាំងធ្វើសកម្មភាពឆបោក ឬប្រព្រឹត្តបទល្មើសបង្កអសន្តិសុខដល់តំបន់ និងពិភពលោកឡើយ។ អាជ្ញាធរត្រូវតែបន្តបោសសម្អាត បង្ក្រាប និងបណ្ដេញចេញដោយគ្មានការលើកលែង ដើម្បីការពារកិត្តិយស និងសន្តិសុខជាតិ»។ ផ្អែកលើស្មារតីនេះ និងក្រោមការដឹកនាំតម្រង់ទិសដោយផ្ទាល់ពី ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កម្លាំងសមត្ថកិច្ចបាននិងកំពុងខិតខំប្រឹងប្រែងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ស្រាវជ្រាវបង្ក្រាបដល់មេខ្លោង និងបានជួយសង្គ្រោះជនរងគ្រោះដែលត្រូវគេបោកបញ្ឆោត ឱ្យទទួលបានសេរីភាព និងត្រឡប់ទៅស្រុកកំណើតវិញដោយសុវត្ថិភាព៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
11/22/2026 08:11 AM
គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជាអញ្ជើញនិវត្តន៍មកដល់មាតុប្រទេសវិញ បន្ទាប់ពីការចូលរួមមហាសន្និបាត AIPA លើកទី៤៧ នៅប្រទេសហ្វីលីពីន
11/22/2026 08:11 AM
ឯកឧត្តម ហ៊ុន ម៉ានី ចាត់ទុកលទ្ធផល ស.ស.យ.ក. ព្រៃវែង បាត់ដំបង បន្ទាយមានជ័យ និងក្រុមអាហារូបករណ៍ជាភស្តុតាងនៃការ​ចូលរួម​ផ្ទាល់​របស់យុវជនដើម្បីបុព្វហេតុជាតិ
11/21/2026 06:11 PM
សភាមុខរបរបើកវេទិកាជំរុញផលិតផលខ្មែរ ដើម្បីរុញការផលិតផលក្នុងស្រុកឱ្យកាន់តែធំ និងការប្រកួតប្រជែង
11/21/2026 04:11 PM
រដ្ឋមន្ត្រីសុខាភិបាល «ការថែទាំសុខភាពថ្ងៃនេះ គឺជាការបង្ការ និងភាពរីកចម្រើនរបស់គ្រួសារ និងសង្គមជាតិ»
11/21/2026 04:11 PM
ក្រសួងពាណិជ្ជកម្ម ត្រៀមរៀបចំ «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា លើកទី១៩» នៅកោះពេជ្រ នាខែធ្នូ ខាងមុខនេះ
11/21/2026 04:11 PM
សមាជិកអាស៊ាន ជំរុញឱ្យកម្ពុជា-ថៃ អនុវត្តជាអចិន្រ្ដៃយ៍បទឈប់បាញ់ និងស្ដារទំនុកចិត្តតាមរយៈច្បាប់អន្ដរជាតិ
11/21/2026 04:11 PM
សម្តេចធិបតីអះអាងជាថ្មីថាកម្ពុជាមិនស្លាប់ដោយសារតែគេបិទព្រំដែននោះទេ
11/21/2026 01:11 PM
សម្ដេចធិបតីជំរុញការគាំទ្រផលិតផលជាតិដើម្បីជាការបង្កើតឱ្យមានឱកាសទីផ្សារដំបូងដ៏មានសារៈសំខាន់
11/21/2026 01:11 PM
សម្ដេចធិបតី៖ ក្នុងបរិបទពហុវិបត្តិ ការពង្រឹងផលិតកម្មក្នុងស្រុក គឺជាការពង្រឹងភាពធន់នៃសេដ្ឋកិច្ចជាតិ
11/21/2026 01:11 PM