លោកសាស្ត្រាចារ្យ Yang Jiemian៖ ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងគ្រប់តួអង្គ ជាកត្តាគន្លឹះនៃទំនាក់ទំនងទ្វេភាគី ចិន-កម្ពុជា
មេបញ្ជាការរងកងទ័ពជើងគោកនៃសហព័ន្ធរុស្ស៊ី ប្ដេជ្ញាបន្តពូនជ្រំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំ និងរីកចម្រើន
កម្ពុជា បារាំង ចង់បង្កើតនូវកិច្ចសហប្រតិបត្តិការ លើវិស័យសុខាភិបាល និងអាកាសចរស៊ីវិល បន្ថែមទៀត
សម្ដេចតេជោ៖ ទំនាក់ទំនងស្នូលកម្ពុជា-ជប៉ុន មិនអាចខ្វះបានឡើយ នូវផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ

នយោបាយ​ និង ការអភិវឌ្ឍន៍

លោកសាស្ត្រាចារ្យ Yang Jiemian៖ ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងគ្រប់តួអង្គ ជាកត្តាគន្លឹះនៃទំនាក់ទំនងទ្វេភាគី ចិន-កម្ពុជា

2026/10/28 06:37:09 pm        138
នារសៀល ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកសាស្ត្រាចារ្យ Yang Jiemian ប្រធានកិត្តិយស និងជាប្រធានក្រុមប្រឹក្សាប្រឹក្សាយោបល់សិក្សាធិការ នៃវិទ្យាស្ថានសិក្សាអន្តរជាតិនៃក្រុងស៊ាងហៃ (SIIS) នៃសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ក្នុងឱកាសនៃជំនួប, លោកសាស្ត្រាចារ្យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចធិបតី ដែលបានអនុញ្ញាតឱ្យរូបលោក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការអញ្ជើញចូលរួមសន្និសីទអន្តរជាតិ ស្ដីពីសណ្ដាប់ធ្នាប់ពិភពលោកថ្មី (The New World Order) នាពេលនេះ។ លោកសាស្ត្រាចារ្យបានគូសបញ្ជាក់ថា ប្រទេសកម្ពុជា តែងតែមានការអភិវឌ្ឍ ជាបន្តបន្ទាប់​ ព្រមទាំងបានកោតសរសើរចំពោះការដឹកនាំរបស់សម្ដេចធិបតី និងរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែតម្កល់ផលប្រយោជន៍ប្រជាជនជាអាទិភាពខ្ពស់ និងខិតខំធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋទទួលបានផ្លែផ្កាពិតប្រាកដពីការអភិវឌ្ឍ។ លោកសាស្ត្រាចារ្យជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់សម្ដេចធិបតី, កម្ពុជានឹងបន្តរីកចម្រើនជឿនលឿនទៅមុខឥតឈប់ឈរ ទោះបីជាស្ថានភាពពិភពលោកជួបប្រទះនឹងការវិវត្តឥតឈប់ឈរយ៉ាងណាក៏ដោយ។ លោកសាស្ត្រាចារ្យបានលើកឡើងថា ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងគ្រប់តួអង្គ ជាកត្តាគន្លឹះ នៃទំនាក់ទំនងទ្វេភាគី ចិន-កម្ពុជា។ ក្នុងន័យនេះ, លោកសាស្ត្រាចារ្យបានលើកទឹកចិត្តឱ្យមានការផ្លាស់ប្ដូរដំណើរទស្សនកិច្ចរវាងស្ថាប័នសិក្សាស្រាវជ្រាវនៃប្រទេសទាំងពីរ កម្ពុជា​-ចិន​ ព្រមទាំងបង្កើតនូវជំនួបពិភាក្សានានា​ ដើម្បីចែករំលែកបទពិសោធន៍, ទស្សនៈ និង គោលនយោបាយអភិវឌ្ឍន៍ជាតិធំៗ ឱ្យបានទៀតទាត់។ លោកសាស្ត្រាចារ្យបានបន្ថែមថា ការសិក្សា, ពិភាក្សា, ចែករំលែក និងការប្រៀបធៀបអំពីមាគ៌ាកំណើនសេដ្ឋកិច្ចនៃប្រទេសនីមួយៗ នឹងផ្តល់ជាធាតុចូល និងពុទ្ធិសំខាន់ៗ សម្រាប់ថ្នាក់ដឹកនាំក្នុងការពិនិត្យ, ដកស្រង់បទពិសោធន៍ និងទាញយកឧត្តមានុវត្តពីគ្នាទៅវិញទៅមក ដើម្បីយកមកអនុវត្តការអភិវឌ្ឍប្រទេសរៀងៗខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព។ជាការឆ្លើយតប, សម្ដេចធិបតីបានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានរបស់លោកសាស្ត្រាចារ្យ ក្នុងសន្និសីទអន្តរជាតិ ស្ដីពីសណ្ដាប់ធ្នាប់ពិភពលោកថ្មី នៅកម្ពុជា។ សម្ដេចធិបតីក៏បានគូសបញ្ជាក់អំពីសារៈសំខាន់ក្នុងការប្រកាន់ខ្ជាប់នូវគោលការណ៍និរន្តរភាព (Continuity) និងសង្គតិភាព (Consistency) របស់កម្ពុជា​ ក្នុងទំនាក់ទំនងការទូត​ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី, តំបន់ និងអន្តរជាតិ។ ផ្អែកលើគោលការណ៍ទាំងពីរនេះ, កម្ពុជាបាននិងកំពុងពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ យ៉ាងល្អប្រសើរជាមួយប្រទេសចិន​ ក៏ដូចជាមួយបណ្ដាប្រទេសនានា លើសកលលោក។ មុននឹងបញ្ចប់​, សម្តេច​ធិបតី​បាន​លើកទឹកចិត្ត​ដល់​លោក​សាស្ត្រាចារ្យ​ បន្តផ្សារភ្ជាប់​ទំនាក់ទំនង​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​កម្ពុជា​ ដើម្បី​ចែករំលែក​បទ​ពិសោធន៍​ និង​សិក្សារៀន​សូត្រ​ពីគ្នាទៅវិញ​ទៅមក​ ដើម្បី​ចូលរួម​ចំណែកដល់ការ​ពង្រឹង​ទំនាក់ទំនង​ និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី កម្ពុជា-ចិន ឱ្យកាន់តែរាំងមាំបន្ថែមទៀត៕

មេបញ្ជាការរងកងទ័ពជើងគោកនៃសហព័ន្ធរុស្ស៊ី ប្ដេជ្ញាបន្តពូនជ្រំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំ និងរីកចម្រើន

2026/10/28 04:35:53 pm        130
នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម ឧត្តមសេនីយ៍ទោ MARKOVCHIN Sergei Grigorievich មេបញ្ជាការរងកងទ័ពជើងគោកនៃសហព័ន្ធរុស្ស៊ី និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ក្នុងឱកាសនៃជំនួប, ឯកឧត្តម ឧត្តមសេនីយ៍ទោ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចធិបតី ដែលបានអនុញ្ញាតឱ្យឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការបំពេញទស្សនកិច្ចនៅកម្ពុជា នាពេលនេះ។ ឯកឧត្តមក៏បានគោរពរាយការណ៍ជូនសម្ដេចធិបតីអំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ និងការពារជាតិ រវាងប្រទេសទាំងពីរ នាពេលកន្លងមក។ ជាមួយគ្នានោះ, ឯកឧត្តម ឧត្តមសេនីយ៍ទោ បានសម្តែងការវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង​ និង​កិច្ច​សហប្រតិបត្តិការ​ដ៏ល្អរវាងប្រទេសទាំងពីរ​ និងប្ដេជ្ញាបន្តពូនជ្រំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំ រីកចម្រើន និងយូរអង្វែងបន្តទៀត។ជាការឆ្លើយតប, សម្ដេចធិបតីបានថ្លែងអំណរគុណចំពោះសហព័ន្ធរុស្ស៊ី ដែលបានជួយបណ្ដុះបណ្ដាលធនធានមនុស្សនៅកម្ពុជាជាបន្តបន្ទាប់​មក​ទល់​បច្ចុប្បន្ន​។ សម្ដេចធិបតីគូសបញ្ជាក់អំពី​ការ​គាំទ្រ​របស់​រាជរដ្ឋាភិបាល​ ក្នុង​ការ​បន្ត​ពង្រឹង​ និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​ការពារជាតិ​រវាង​ប្រទេស​ទាំងពីរ។ មុននឹងបញ្ចប់, សម្ដេចធិបតី និងឯកឧត្តម ឧត្តមសេនីយ៍ទោ ក៏បានពិភាក្សា និងផ្លាស់ប្ដូរទស្សនៈគ្នា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ និងការពារជាតិ តាមរយៈ​ការបន្តផ្លាស់ប្ដូរដំណើរទស្សនកិច្ចរវាង​នាយ​ទាហាន​នៃ​ប្រទេស​ទាំងពីរ​ និងការផ្លាស់ប្ដូរបទពិសោធន៍ ចំណេះដឹង និងជំនាញ ដែលជាការបំពេញឱ្យគ្នាទៅវិញទៅមកសម្រាប់ជាឧត្តមប្រយោជន៍​ នៃប្រទេសទាំងពីរ៕

កម្ពុជា បារាំង ចង់បង្កើតនូវកិច្ចសហប្រតិបត្តិការ លើវិស័យសុខាភិបាល និងអាកាសចរស៊ីវិល បន្ថែមទៀត

2026/10/27 08:00:23 pm        159
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បាន អនុញ្ញាតឱ្យឯកឧត្តម អូលីវែរ រីឆាត (Olivier RICHARD) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នារសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ នេះ។ ក្នុងឱកាសនោះ សម្ដេចតេជោ និងឯកឧត្តមឯកអគ្គរដ្ឋទូតបារាំង ក៏បានលើកឡើង ដោយចង់បន្ថែមនូវកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងបារាំងទៅលើវិស័យសុខាភិបាល និងអាកាសចរស៊ីវិលបន្ថែមទៀត។ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវក្តីរីករាយ និងស្វាគមន៍ចំពោះ ឯកឧត្តមឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជាក្នុងជំនួបសម្ដែងការគួរសមនាពេលនេះ។ សម្ដេចក៏បានលើកឡើងអំពីទំនាក់ទំនងរវាងកម្ពុជា និងបារាំងនាពេលបច្ចុប្បន្ន ដែលកំពុងតែមានភាពស្អិតរមួតជាមួយគ្នា។ នៅក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរដ្ឋទូតរបស់បារាំងប្រចាំកម្ពុជា បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឲ្យឯកឧត្តមនិងសហការីបានជួបសម្ដែងការគួរសមនៅក្នុងឱកាសនេះ។ ឯកឧត្តមបានជម្រាបជូនសម្ដេចតេជោអំពីគោបំណងនៃការជួបជាមួយនឹងសម្ដេចតេជោនៅពេលនេះ គឺដើម្បីពិភាក្សាអំពីការត្រៀមរៀបចំនៃដំណើរទស្សនកិច្ចរបស់ ឯកឧត្តម អេម៉ានូអែលម៉ាក្រុង ប្រធានាធិបតីបារាំងមកកាន់ប្រទេសកម្ពុជានៅពេលខាងមុខ នៅក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ។ ឯកឧត្តមក៏បានពិភាក្សា និងស្នើទៅកាន់សម្ដេចតេជោទាក់ទងនឹងគម្រោងរបស់ឯកឧត្តមប្រធានាធិបតីបារាំង ដែលនឹងត្រូវជួបសន្ទនាជាមួយសម្ដេចផងដែរ។ សម្ដេចតេជោបាទសម្ដែងនូវការឯកភាពចំពោះការលើកឡើង ជាពិសេសគឺការត្រៀមលក្ខណៈនៅក្នុងការជួបពិភាក្សារវាងសម្ដេច ជាមួយនឹងឯកឧត្តមប្រធានាធិបតីបារាំងនាពេលខាងមុខ។ សម្ដេចក៏ត្រៀមនៅក្នុងការជជែកទៅលើចំណុចសំខាន់ៗទាក់ទងទៅនឹងទំនាក់ទំនងទ្វេភាគី និងបញ្ហាពាក់ព័ន្ធមួយចំនួនទៀត។ សម្ដេចតេជោ និងឯកឧត្តមឯកអគ្គរដ្ឋទូតបារាំង ក៏បានលើកឡើងដោយចង់បន្ថែមនូវកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងបារាំងទៅលើវិស័យសុខាភិបាល និងអាកាសចរស៊ីវិលបន្ថែមទៀត។ សម្ដេចតេជោបានពេញចិត្តនៅក្នុងការពង្រឹងនូវកិច្ចការនេះជាមួយនឹងបារាំង ដើម្បីធ្វើយ៉ាងណាឲ្យកាន់តែល្អប្រសើរនៅក្នុងវិស័យសុខាភិបាលក្នុងប្រទេសកម្ពុជា។ជាចុងក្រោយ សម្ដេច ហ៊ុន សែន បានជូនពរឲ្យឯកឧត្តមឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា ទទួលបានជោគជ័យ ជាបន្តបន្ទាប់ទៀត៕

សម្ដេចតេជោ៖ ទំនាក់ទំនងស្នូលកម្ពុជា-ជប៉ុន មិនអាចខ្វះបានឡើយ នូវផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ

2026/10/27 07:55:44 pm        76
នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នារសៀលថ្ងៃ ទី២៧ ខែតុលា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បាន អនុញ្ញាតឱ្យ ឯកឧត្តម អ៉ិស៊ិហ្សឹគិ ហ៊ិដិអុ (ISHIZUKI Hideo) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ ក្នុងឱកាសនោះ សម្ដេចតេជោ បញ្ជាក់ថា ទំនាក់ទំនងស្នូលកម្ពុជា-ជប៉ុន មិនអាចខ្វះបានឡើយ នូវទំនាក់ទំនងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ដែលត្រូវដើរទន្ទឹមគ្នាជាមួយទំនាក់ទំនងនយោបាយ។ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ហើយសម្ដេចសង្ឃឹមយ៉ាងមុតមាំថា ក្នុងបេសកកម្មការងាររបស់ឯកឧត្តមនៅក្នុងប្រទេសកម្ពុជា ជាឯកអគ្គរាជទូត នឹងពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងជប៉ុនឲ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត។នៅក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរាជទូតជប៉ុនបានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោដែលបានអនុញ្ញាតឲ្យឯកឧត្តម និងសហការីបានជួបសម្ដែងការគួរសមក្នុងឱកាសនេះ។ ឯកឧត្តមបានសរសើរពីភាពជាអ្នកដឹកនាំរបស់សម្ដេចតេជោដែលដឹកនាំប្រទេសកម្ពុជាឲ្យរីកចម្រើនមកដល់ពេលបច្ចុប្បន្ននេះ។ ឯកឧត្តមក៏បានរំលេចផងដែរថា ប្រទេសកម្ពុជា និងជប៉ុន គឺជាមិត្តដ៏ល្អជាមួយគ្នា ហើយនៅក្នុងអាណត្តិការងាររបស់ឯកឧត្តម ជាឯកអគ្គរាជទួតរបស់ជប៉ុនប្រចាំនៅកម្ពុជា ឯកឧត្តមបានប្ដេជ្ញាចិត្តថានឹងខិតខំប្រឹងប្រែងក្នុងការពង្រីកនូវទំនាក់ទំនងរវាងកម្ពុជា និងជប៉ុនឲ្យកាន់តែរីកចម្រើន។ ទន្ទឹមនៅនេះ ឯកឧត្តមក៏បានលើកឡើងនូវកិច្ចសហប្រតិបត្តិការមួយចំនួន ដែលប្រទេសទាំងពីរគប្បីត្រូវធ្វើបន្ថែមគឺទាក់ទងទៅនឹងកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគជាដើម ហើយសំខាន់ថែមទៀតនោះ គឺការតភ្ជាប់រវាងប្រជាជន និងប្រជាជន។សម្ដេចតេជោបានសម្ដែងនូវការពេញចនូវការលើកឡើងរបស់ ឯកឧត្តមឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា ដែលបានពិពណ៌នាអំពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងជប៉ុន ដែលមានមកជាមួយគ្នា។ សម្ដេចបានលើកឡើងថា ពេលនេះប្រទេសទាំងពីរគឺជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលបានពូនជ្រុំនាពេលកន្លង មកតាំងពីសម្ដេចនៅជានាយករដ្ឋមន្ត្រី ហើយបន្តដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅពេលបច្ចុប្បន្ន។ សម្ដេចពិតជាពេញចិត្តយ៉ាងខ្លាំងចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ សម្ដេចបន្ថែមថា ទំនាក់ទំនងស្នូលរវាងកម្ពុជានិងជប៉ុន គឺមិនអាចខ្វះបានឡើយ នូវទំនាក់ទំនងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ដែលត្រូវដើរទន្ទឹមគ្នាជាមួយទំនាក់ទំនងនយោបាយ រវាងកម្ពុជា និងជប៉ុន។ សម្ដេចតេជោក៏បានអរគុណចំពោះជប៉ុនដែលបានចូលរួមចំណែកជួយដល់ការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា នាពេលកន្លងមក។ ជាចុងក្រោយ សម្ដេចតេជោ ហ៊ុន សែន បានជូនពរឯកឧត្តមឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា អោយបំពេញបេសកកម្មការងារប្រកបដោយជោគជ័យ៕

លោកជំទាវឯកអគ្គរដ្ឋទូតអាល្លឺម៉ង់វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាល្លឺម៉ង់ និងកម្ពុជា

2026/10/23 08:46:52 pm        153
នារសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦, នៅវិមានសន្តិភាព, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ Silke Röfer ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ក្នុងឱកាសនៃជំនួប, លោកជំទាវឯកអគ្គរដ្ឋទូតបានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ និងថ្លែងអំណរគុណចំពោះការបដិសណ្ឋារកិច្ច និងការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលកម្ពុជា។ លោកជំទាវបានសម្ដែងនូវការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកន្លងមក រវាងប្រទេសទាំងពីរ ដោយបានគូសបញ្ជាក់ថា ឆ្នាំ២០២៧ ខាងមុខ គឺជាខួបលើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-អាល្លឺម៉ង់ និងបានស្វាគមន៍ចំពោះសកម្មភាពនានាដើម្បីអបអរសាទរព្រឹត្តិការណ៍ដ៏សំខាន់នេះ។ ក្នុងនោះ លោកជំទាវក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាល្លឺម៉ង់ និងកម្ពុជា ជាពិសេសលើសកម្មភាពបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។ លោកជំទាវក៏បានគូសបញ្ជាក់អំពីចំណាប់អារម្មណ៍របស់វិស័យឯកជនអាល្លឺម៉ង់ក្នុងស្វែងរកឱកាសវិនិយោគក្នុងវិស័យសុខាភិបាលនៅកម្ពុជា ព្រមទាំងបង្ហាញបំណងពង្រឹងការភ្ជាប់​ទំនាក់ទំនងរវាងវិស័យឯកជន និងវិស័យឯកជន (B2B) ដែលឆ្លុះបញ្ចាំងពីការរីកចម្រើននៃវិស័យ​ធុរកិច្ចរវាងប្រទេសទាំងពីរ។ជាការឆ្លើយតប, សម្តេចធិបតី បានអបអរសាទរចំពោះលោកជំទាវ ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា។ សម្តេចធិបតីបានជម្រាបជូនលោកជំទាវថា កម្ពុជាធ្លាប់ជាប្រទេសរងគ្រោះដោយសារសង្គ្រាមស៊ីវិលរ៉ាំរ៉ៃ និងធ្លាប់ជាប្រទេសទទួលជំនួយពីកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ, ប៉ុន្តែបច្ចុប្បន្ន កម្ពុជាបានប្រែក្លាយខ្លួនជាប្រទេសដែលមានលទ្ធភាពបញ្ជូនកងកម្លាំងបោសសម្អាតមីន និងកងទ័ពមួកខៀវ​ ចូលរួមបេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិនៅតាមបណ្តាប្រទេសនានា។ បន្ថែមលើនេះ, សម្តេចធិបតីបានគូសបញ្ជាក់ថា កម្ពុជា-អាល្លឺម៉ង់ មានកាលានុវត្តភាពនៃការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន។ ក្នុងនោះប្រទេសទាំងពីរអាចបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍធនធានមនុស្ស, ពាណិជ្ជកម្ម, ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។ ក្នុងវិស័យវិនិយោគ, សម្តេចធិបតីបានគូសជម្រាបជូនលោកជំទាវថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយលើកទឹកចិត្ត ដើម្បីទាក់ទាញការវិនិយោគពីបរទេស។ កម្ពុជាបានត្រៀមខ្លួនជាស្រេច​ និង​ស្វាគមន៍វិស័យឯកជនអាល្លឺម៉ង់ ខណៈដែលកម្ពុជាកំពុងផ្លាស់ប្តូរពីសេដ្ឋកិច្ចពឹងផ្អែកលើការផលិតកម្មកម្រិតមូលដ្ឋាន ទៅកាន់វិស័យជឿនលឿន ដូចជាឧស្សាហកម្មយានយន្ត និងបច្ចេកវិទ្យាទំនើបកម្រិតខ្ពស់។មុននឹងបញ្ចប់, សម្តេចធិបតី និងលោកជំទាវឯកអគ្គរដ្ឋទូតបានពិភាក្សាអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ ការពារជាតិ និងការចែករំលែកព័ត៌មានដើម្បីប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងតាមប្រព័ន្ធបច្ចេកវិទ្យា ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសបច្ចេកវិទ្យា។ សម្តេចធិបតីបានលើកទឹកចិត្តឱ្យលោកជំទាវបន្តកិច្ចសហការជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បីពិនិត្យលទ្ធភាពង្រឹង​ និង ពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសក្តានុពលផ្សេងៗទៀត៕នារសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦, នៅវិមានសន្តិភាព, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ Silke Röfer ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ក្នុងឱកាសនៃជំនួប, លោកជំទាវឯកអគ្គរដ្ឋទូតបានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ និងថ្លែងអំណរគុណចំពោះការបដិសណ្ឋារកិច្ច និងការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលកម្ពុជា។ លោកជំទាវបានសម្ដែងនូវការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកន្លងមក រវាងប្រទេសទាំងពីរ ដោយបានគូសបញ្ជាក់ថា ឆ្នាំ២០២៧ ខាងមុខ គឺជាខួបលើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-អាល្លឺម៉ង់ និងបានស្វាគមន៍ចំពោះសកម្មភាពនានាដើម្បីអបអរសាទរព្រឹត្តិការណ៍ដ៏សំខាន់នេះ។ ក្នុងនោះ លោកជំទាវក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាល្លឺម៉ង់ និងកម្ពុជា ជាពិសេសលើសកម្មភាពបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។ លោកជំទាវក៏បានគូសបញ្ជាក់អំពីចំណាប់អារម្មណ៍របស់វិស័យឯកជនអាល្លឺម៉ង់ក្នុងស្វែងរកឱកាសវិនិយោគក្នុងវិស័យសុខាភិបាលនៅកម្ពុជា ព្រមទាំងបង្ហាញបំណងពង្រឹងការភ្ជាប់​ទំនាក់ទំនងរវាងវិស័យឯកជន និងវិស័យឯកជន (B2B) ដែលឆ្លុះបញ្ចាំងពីការរីកចម្រើននៃវិស័យ​ធុរកិច្ចរវាងប្រទេសទាំងពីរ។ជាការឆ្លើយតប, សម្តេចធិបតី បានអបអរសាទរចំពោះលោកជំទាវ ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា។ សម្តេចធិបតីបានជម្រាបជូនលោកជំទាវថា កម្ពុជាធ្លាប់ជាប្រទេសរងគ្រោះដោយសារសង្គ្រាមស៊ីវិលរ៉ាំរ៉ៃ និងធ្លាប់ជាប្រទេសទទួលជំនួយពីកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ, ប៉ុន្តែបច្ចុប្បន្ន កម្ពុជាបានប្រែក្លាយខ្លួនជាប្រទេសដែលមានលទ្ធភាពបញ្ជូនកងកម្លាំងបោសសម្អាតមីន និងកងទ័ពមួកខៀវ​ ចូលរួមបេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិនៅតាមបណ្តាប្រទេសនានា។ បន្ថែមលើនេះ, សម្តេចធិបតីបានគូសបញ្ជាក់ថា កម្ពុជា-អាល្លឺម៉ង់ មានកាលានុវត្តភាពនៃការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន។ ក្នុងនោះប្រទេសទាំងពីរអាចបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍធនធានមនុស្ស, ពាណិជ្ជកម្ម, ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។ ក្នុងវិស័យវិនិយោគ, សម្តេចធិបតីបានគូសជម្រាបជូនលោកជំទាវថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយលើកទឹកចិត្ត ដើម្បីទាក់ទាញការវិនិយោគពីបរទេស។ កម្ពុជាបានត្រៀមខ្លួនជាស្រេច​ និង​ស្វាគមន៍វិស័យឯកជនអាល្លឺម៉ង់ ខណៈដែលកម្ពុជាកំពុងផ្លាស់ប្តូរពីសេដ្ឋកិច្ចពឹងផ្អែកលើការផលិតកម្មកម្រិតមូលដ្ឋាន ទៅកាន់វិស័យជឿនលឿន ដូចជាឧស្សាហកម្មយានយន្ត និងបច្ចេកវិទ្យាទំនើបកម្រិតខ្ពស់។មុននឹងបញ្ចប់, សម្តេចធិបតី និងលោកជំទាវឯកអគ្គរដ្ឋទូតបានពិភាក្សាអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ ការពារជាតិ និងការចែករំលែកព័ត៌មានដើម្បីប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងតាមប្រព័ន្ធបច្ចេកវិទ្យា ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសបច្ចេកវិទ្យា។ សម្តេចធិបតីបានលើកទឹកចិត្តឱ្យលោកជំទាវបន្តកិច្ចសហការជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បីពិនិត្យលទ្ធភាពង្រឹង​ និង ពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសក្តានុពលផ្សេងៗទៀត៕

រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មជាមួយកម្ពុជាឱ្យកាន់តែស៊ីជម្រៅ

2026/10/23 08:27:42 pm        157
នារសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦, នៅវិមានសន្តិភាព, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Francisco P. Tiu Laurel, Jr. រដ្ឋមន្ត្រីក្រសួងកសិកម្មនៃសាធារណរដ្ឋហ្វីលីពីន និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ក្នុងឱកាសនៃជំនួប, ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការទទួលស្វាគមន៍ និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅជូនចំពោះរូបឯកឧត្តម​ និងគណៈប្រតិភូ ក្នុងឱកាសនៃការបំពេញទស្សនកិច្ចនៅកម្ពុជា និងការចូលរួមវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ២០២៦ (CAFE26)។ ឯកឧត្តមរដ្ឋមន្ត្រី​បានចាត់ទុក​កម្ពុជាគឺជាមិត្តយូរអង្វែង និងជាដៃគូដ៏សំខាន់របស់ហ្វីលីពីន។ ឯកឧត្តមក៏បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ព្រមទាំងប្ដេជ្ញាចិត្តរួមចំណែកបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ជាពិសេសក្នុងវិស័យកសិកម្ម និងពាណិជ្ជកម្ម។ បន្ថែមលើនេះ, ឯកឧត្តមក៏បានលើកឡើងពីសក្ដានុពលនៃវិស័យកសិកម្មរបស់ហ្វីលីពីន ព្រមទាំងបានបង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការនាំចេញផលិតផលកសិកម្ម ដូចជា៖ ត្រីសមុទ្រ និងផ្លែឈើ មកកាន់ទីផ្សារប្រទេសកម្ពុជាបន្ថែមទៀត ជាមួយនឹងការលើកទឹកចិត្តឱ្យមានការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជននៃប្រទេសទាំងពីរ ដើម្បីស្វែងយល់ និងចាប់យកកាលានុវត្តភាពថ្មីៗក្នុងការធ្វើពាណិជ្ជកម្មបំពេញឱ្យគ្នាទៅវិញទៅមក ក្នុងគោលបំណងឧត្តមប្រយោជន៍នៃប្រទេស និងប្រជាជនទាំងពីរ។ជាការឆ្លើយតប, សម្ដេចធិបតី បានស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់ឯកឧត្តមរដ្ឋមន្ត្រីកសិកម្មហ្វីលីពីនមកកាន់កម្ពុជា។ សម្ដេចធិបតីបានគូសបញ្ជាក់ថា ការផ្លាស់ប្ដូរដំណើរទស្សនកិច្ចញឹកញាប់រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ឆ្លុះបញ្ចាំងពីវឌ្ឍនភាពនៃចំណងមិត្តភាព ព្រមទាំងជាកាលានុវត្តភាពថ្មីៗបន្ថែមទៀតក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែជិតស្និទ្ធ​។ ជាមួយគ្នានេះ, សម្ដេចធិបតីបានសម្តែងការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីកន្លងមក ជាពិសេសកំណើនជាលំដាប់នៃទំហំពាណិជ្ជកម្មទ្វេភាគី ព្រមទាំងបានគូសបញ្ជាក់អំពីសារៈសំខាន់ក្នុងការពង្រឹងពាណិជ្ជកម្មផ្ទៃក្នុងអាស៊ាន ដើម្បីធានាបាននូវភាពធន់ក្នុងតំបន់, ស្ថិរភាពខ្សែច្រវាក់ផ្គត់ផ្គង់ និងសន្តិសុខស្បៀង។ សម្ដេចធិបតីបានយល់ស្របចំពោះសារៈសំខាន់នៃការតភ្ជាប់រវាងវិស័យឯកជន និងវិស័យឯកជននៃប្រទេសទាំងពីរ តាមរយៈការបង្កើតវេទិកាផ្គូរផ្គងធុរកិច្ចឱ្យបានទៀងទាត់ ក៏ដូចជាសារៈសំខាន់នៃផ្លាស់ប្ដូរទស្សនកិច្ចសិក្សារបស់សិស្ស-និស្សិត សំដៅកសាងធនធានមនុស្ស និងផ្លាស់ប្ដូរជំនាញព្រមទាំងបទពិសោធក្នុងវិស័យកសិកម្មផងដែរ។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា

2026/10/23 03:59:21 pm        146
ភ្នំពេញ៖ នៅរសៀលថ្ងៃសុក្រ ទី២៣ តុលា ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទទួលជួបជាមួយ លោកជំទាវ Silke Röfer ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។

អ្នកនយោបាយ៖ កិច្ចព្រមព្រៀងសន្តិភាព ២៣តុលា ជា​មរតក​ប្រវត្តិសាស្រ្ត​ដ៏​មាន​តម្លៃ​សម្រាប់​ពលរដ្ឋខ្មែរ

2026/10/23 01:46:28 pm        438
នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦នេះ គឺជាខួប៣៥ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១- ២៣ តុលា ឆ្នាំ២០២៦។ បណ្តាអ្នកនយោបាយយល់ឃើញថា កិច្ច​ព្រម​ព្រៀង​សន្តិភាពនេះ ជាមរតកប្រវត្តិសាស្រ្តដ៏មានតម្លៃសម្រាប់ពលរដ្ឋខ្មែរគ្រប់រូប ជាពិសេស​អ្នក​នយោបាយជំនាន់ក្រោយត្រូវយកគំរូតាម។ លោកជំទាវ ពោធិតី សាវត្ថី ប្រធានគណបក្សធម្មាធិបតេយ្យ បានយលើកឡើងថា កិច្ចព្រមព្រៀង សន្តិភាព​ទីក្រុងប៉ារីស ២៣ តុលា ១៩៩១ ជាស្នាព្រះហស្ដរបស់ព្រះបរមរតនកោដ្ឋ និង​ជា​ស្នាដៃ​ដ៏​ធំធេង​របស់ស្ថាបនិកបិតាសន្តិភាព គឺសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែល​ពលរដ្ឋ​ខ្មែរ​គ្រប់​រូបចងចាំជានិច្ច ជាពិសេសអ្នកនយោបាយជំនាន់ក្រោយត្រូវយកគំរូតាម ដោយត្រូវ​រក្សា​សាមគ្គី​ភាព​ផ្ទៃ​ក្នុងប្រទេសឲ្យបានរឹងមាំ។ លោកជំទាវ បានរិះគន់ដល់​ក្រុម​ជ្រុលនិយម​មួយ​ចំនួ​ន​នៅ​បរទេស​ដែល​តាំង​ខ្លួន​ស្រលាញ់​ប្រទេស​ជាតិ ​តែទង្វើបង្ហាញពីការញុះញង់ប្រជាពលរដ្ឋខ្មែរឲ្យបែកបាក់សាមគ្គីភាព ដើម្បី​បម្រើ​ផល​ប្រយោជន៍​បក្ស​ពួកខ្លួន។ ក្នុងន័យនេះ លោកជំទាវបានអំពាវនាវដល់ពលរដ្ឋខ្មែរទាំងក្នុង និង​ក្រៅ​ប្រទេស​ មិនត្រូវជឿការបោកបញ្ឆោតរបស់ក្រុមជ្រុលនិយមទាំងនោះ។ លោក អ៊ិត សារម្យ ប្រធានគណបក្សបំណងពលរដ្ឋ បានលើកឡើងដែរថា កិច្ចព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ជាមរតកដ៏មានតម្លៃសម្រាប់ប្រទេសកម្ពុជា ក្នុងការចាប់​ផ្តើម​បង្រួប​បង្រួមខ្មែ​រតែមួយ ដើម្បីបញ្ចប់ជម្លោះផ្ទៃក្នុង។ គួររម្លឹកដែរថា កិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ គឺជាកិច្ចព្រមព្រៀង​ស្តីពី​ដំណោះ​ស្រាយ​នយោបាយរួមមួយ នៃជម្លោះផ្ទៃក្នុងប្រទេសកម្ពុជា រវាងភាគីខ្មែរចំនួន​៤​យល់​ព្រម​ចុះ​ហត្ថ​លេខាលើកិច្ចព្រមព្រៀងនេះ ដែលក្នុងនោះរួមមាន៖ សម្តេចតេជោ ហ៊ុន សែន តំណាង​ឱ្យ​រដ្ឋាភិបាល​កម្ពុជា, ចលនាតស៊ូហ៊្វុនស៊ិនប៉ិច ដែលតំណាងដោយ សម្តេចព្រះ នរោត្តម សីហនុ និង​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ,រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ ដែលតំណាងដោយ លោក សឺន សាន និង ក្រុមចលនាកម្ពុជាប្រជាធិបតេយ្យ តំណាងដោយ លោក ខៀវ សំផន៕ អត្ថបទ៖ ទូច សោភ័ណ

វិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេស Bendigo Kangan Institute (BKI) ប្ដេជ្ញារួមចំណែកអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា

2026/10/22 08:15:50 pm        141
នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦, នៅវិមានសន្តិភាព, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី Sharan BURROW ប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេស Bendigo Kangan Institute (BKI) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ក្នុងឱកាសនៃជំនួប, លោកស្រីប្រធានក្រុមប្រឹក្សាភិបាលបានគោរពរាយការណ៍ជូនសម្តេចធិបតី អំពីវឌ្ឍនភាពការងាររបស់វិទ្យាស្ថាន BKI ក្នុងការលើកកម្ពស់ជំនាញ និងអភិវឌ្ឍកម្លាំងពលកម្មជំនាញ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូរវាង BKI និងកម្ពុជា។ លោកស្រីបានគូសបញ្ជាក់ថា វិទ្យាស្ថាន BKI នឹងបន្តគាំទ្រ និងខិតខំប្រឹងប្រែងចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់ប្រជាពលរដ្ឋកម្ពុជា។ លោកស្រី Sharan BURROW បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការកសាងកម្លាំងពលកម្មជំនាញ ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច និងបានបង្ហាញពីការប្ដេជ្ញាចិត្តបន្តពង្រឹងកិច្ចសហការជិតស្និទ្ធជាមួយក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជា ជាពិសេសក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈការបង្កើតម៉ូឌែលបណ្ដុះបណ្ដាលសមស្របទៅនឹងស្ថានភាពជាក់ស្តែងរបស់កម្ពុជា សំដៅចូលរួមចំណែកសម្រេចនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលលើការបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET)។ជាការឆ្លើយតប, សម្តេចធិបតី បានសម្តែងក្តីសោមនស្សរីករាយ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វិទ្យាស្ថាន BKI ក្នុងការរួមចំណែកកសាង និងអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា នាពេលកន្លងមក។ សម្តេចធិបតីបានគូសរំលេចថា រាជរដ្ឋាភិបាលកម្ពុជាចាត់ទុក «មនុស្ស» ជាអាទិភាពគន្លឹះទីមួយ ដែលក្នុងនោះមូលដ្ឋានគ្រឹះក្នុងការកសាងមូលធនមនុស្ស គឺការវិនិយោគលើវិស័យសុខភាព, ការអប់រំ, ការបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ, និងបង្កើតការងារសមរម្យ។ សម្តេចធិបតីបានបញ្ជាក់បន្ថែមថា ការបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈប្រកបដោយគុណភាព ត្រូវតែផ្សារភ្ជាប់ឱ្យជិតស្និទ្ធទៅនឹងការអនុវត្ត និងតម្រូវការជាក់ស្តែង របស់ទីផ្សារ។ ជាមួយគ្នានេះ, សម្តេចធិបតីបានលើកឡើងពីយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជា ជាមួយនឹងឆន្ទៈចង់ប្រែក្លាយកម្ពុជាពីប្រទេសដែលពឹងផ្អែកលើកសិកម្ម ទៅជាប្រទេសដែលពឹងផ្អែកលើឧស្សាហកម្ម។ ជាក់ស្តែង, រាជរដ្ឋាភិបាលមានបំណងបញ្ជ្រាបខ្លួនចូលទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់តបន់ និង សកល លើផ្នែកគ្រឿងបន្លាស់ និងបរិក្ខាររថយន្ត ដែលជាការបោះជំហានដ៏សំខាន់ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច និងបង្កើនតម្លៃបន្ថែមក្នុងស្រុក បន្ថែមលើការដំឡើង និងផ្គុំរថយន្តដែលមានស្រាប់។មុននឹងបញ្ចប់, សម្តេចធិបតីបានលើកទឹកចិត្តឱ្យលោកស្រីប្រធានក្រុមប្រឹក្សាភិបាល និងសហការី បន្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បីបន្តបណ្តុះបណ្តាលកម្លាំងពលកម្មជំនាញកម្ពុជា ឱ្យកាន់តែឆ្លើយតបបាន ទៅនឹងតម្រូវការទីផ្សារជាក់ស្តែង ទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត ព្រមទាំងប្រែក្លាយផែនការសហប្រតិបត្តិការនានា ឱ្យចេញជាលទ្ធផលជាក់ស្តែងប្រកបដោយប្រសិទ្ធភាពខ្ពស់៕

មោទនភាពខួប ១ឆ្នាំ៖ ព្រលានយន្តហោះអន្តរជាតិតេជោ ជា​បេះដូងថ្មី នៃ​ការ​តភ្ជាប់​សេដ្ឋកិច្ច និង​ទេសចរណ៍​កម្ពុជា

2026/10/21 11:03:59 am        350
​រយៈពេលពេញមួយឆ្នាំ ដែលអាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) បានចាប់ផ្តើមប្រតិបត្តិការ និង​ការប្រារព្ធពិធីសម្ពោធជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពសង់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ សមិទ្ធផល​លំដាប់​ថ្នាក់​ពិភពលោក​នេះ​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ជា​និមិត្តរូបនៃវឌ្ឍនភាពជាតិ និងជាបេះដូងថ្មី ដែល កំពុងជំរុញសន្ទុះសេដ្ឋកិច្ច និង​ទេសចរណ៍​ជាតិ​យ៉ាងរស់រវើក។ លោកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រងក្រុមហ៊ុន ខេមបូឌា អ៊ែរផត អិនវេសមិន ឯ.ក កាល​ពី​រសៀលថ្ងៃ​ទី២០ ខែតុលា ឆ្នាំ២០២៦កន្លងទៅ ក្នុងពិធីសូត្រមន្តចម្រើនព្រះបរិត្តប្រសិទ្ធពរជ័យ និង​សិរីមង្គល ដើម្បីអបអរ​សាទរ​ខួប​មួយ​ឆ្នាំ​នៃ​ការ​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​នូវ​អាកាស​យាន​ដ្ឋាន​អន្តរជាតិតេជោ បានមានប្រសាសន៍ឱ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិតេជោ គឺ​ជា​សមិទ្ធផលមួយក្រោមការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រី សម្តេច​តេជោ ហ៊ុន សែន និង​ការ​បន្ត​ដឹក​នាំ​របស់​សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដោយគម្រោងនេះ​ទទួល​បាន​ការ​គាំទ្រ​ពី​រាជ​រដ្ឋាភិបាល បានក្លាយជាសមិទ្ធផលដ៏សំខាន់មួយនៃការវិនិយោគក្នុងស្រុក និង​សមត្ថ​ភាព​របស់​កូន​ខ្មែរ ​ខណៈអាកាសយានដ្ឋាននេះបានបើកដំណើរការអស់រយៈពេលមួយឆ្នាំ ដោយឆ្លង​កាត់​បញ្ហា​ប្រឈម​ជាបន្តបន្ទាប់ និងបន្តដំណើរការទទួលបានលទ្ធផលជាវិជ្ជមាន។ លោកឧកញ៉ា បានចាត់ទុកការបើកដំណើរការអាកាសយានដ្ឋាននេះ និងការ​គ្រប់​គ្រង​ប្រតិបត្តិ​ការ​ក្នុង​រយៈ​ពេលមួយឆ្នាំដំបូងថា ជាលទ្ធផលដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់កូនខ្មែរ និង​ការ​វិនិយោគរបស់វិនិយោគិនខ្មែរលើគម្រោងហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍ដ៏សំខាន់មួយនេះ។ លោកបន្តថា ការឈានដល់ខួបមួយឆ្នាំក្នុងពេលនេះ គឺជាឱកាសសម្រាប់វាយតម្លៃលើការអភិវឌ្ឍ និង​សមត្ថភាពប្រតិបត្តិការរបស់គម្រោង ព្រមទាំង​ការ​ត្រៀម​ខ្លួន​សម្រាប់​ការ​រីក​ចម្រើន​បន្ថែម​ទៀត​ក្នុង​វិ​ស័យអាកាសចរណ៍ និងការតភ្ជាប់អន្តរជាតិរបស់កម្ពុជា។ លោកឧញ៉ា បានបញ្ជាក់ថា ទោះបីស្ថានភាពសេដ្ឋកិច្ចមិនសូវអំណោយផលក៏ដោយ ក៏ក្រុ​ម​ហ៊ុន​មិន​បោះ​បង់​ការខិតខំប្រឹងប្រែងដែរ ដោយបន្តសហការ​គ្នា​ក្រោម​ការ​ដឹកនាំ​របស់​អាជ្ញាធរ​អាកាសចរ​ស៊ីវិល និងថ្នាក់ដឹកនាំក្រុមហ៊ុន។ ថ្នាក់ដឹកនាំនៅតែបន្តផ្តល់ការគាំទ្រ និងបញ្ចូល​ទុន​ជា​បន្ត​បន្ទាប់ ដើម្បីធានាឱ្យប្រតិបត្តិការរបស់អាកាសយានដ្ឋានអាចបន្តដំណើរការបាន ទោះបី​ជា​ក្រុម​ហ៊ុន​ប្រឈមនឹងការខាតបង់ក៏ដោយ។ លោកឧញ៉ាបានសង្កត់ធ្ងន់ថា ក្រុមហ៊ុន​ត្រូវ​គ្រប់​គ្រង​ប្រតិបត្តិការ​ដោយ​ប្រុងប្រយ័ត្ន ដើម្បីជៀសវាងហានិភ័យ និងធានានិរន្តរភាពនៃការ​ដំណើរការ​អាកាស​យានដ្ឋាន​។​ សូមបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានសាងសង់ឡើងនៅលើផ្ទៃដីប្រមាណ ២ ៦០០ហិកតា ស្ថិតក្នុងខេត្តកណ្តាល និងខេត្តតាកែវ ដែលត្រូវបានចាត់​ថ្នាក់​ជា​អាកាស​យាន​ដ្ឋាន​លំដាប់​ 4F ដែលជាកម្រិតខ្ពស់បំផុតក្នុង វិស័យអាកាសចរណ៍។ អាកាសយានដ្ឋាន​ដ៏​ទំនើប​នេះ​មាន​សមត្ថភាពអាចទទួលចុះចតនូវប្រភេទយន្តហោះខ្នាតយក្សឆ្លងទ្វីប ដូចជា Airbus A380-800 និង Boeing 747-800 ជាដើម៕ អត្ថបទ៖ ឈិត បូរ៉ាវី  

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សាអំណោយសម្ដេចតេជោ បន្តដឹកនាំក្រុមការងារចុះពិនិត្យ និងវាយតម្លៃស្ថានភាពអគារសិក្សាចំនួន ៦ ទីតាំង ក្នុងក្រុងកែប និងស្រុកដំណាក់ចង្អើរ ខេត្តកែប
10/30/2026 08:10 PM
វត្ថុសិល្បៈចំនួន ១៨ អាយុប្រមាណ ១ពាន់ឆ្នាំ នឹងត្រូវប្រគល់ត្រឡប់មកកម្ពុជាវិញ ពី ចក្រភពអង់គ្លេស
10/30/2026 08:10 PM
ក្រសួងអប់រំ បើកវេទិកាជាតិលើកទី៣ ស្តីពីការសិក្សាពេញមួយជីវិត ឆ្នាំ២០២៦
10/30/2026 07:10 PM
ភ្លៀងធ្លាក់ខ្លាំងបង្កជាទឺកជំនន់ដ៏គំហក់នៅតំបន់ភាគខាងជើង និងខាងកើតស៊ីរី សម្លាប់មនុស្ស ៥នាក់ និងមនុស្ស ៥នាក់ផ្សេងទៀតបាត់ខ្លួន
10/30/2026 07:10 PM
ប្រធានាធិបតី៖ ចិន និងអាល្លឺម៉ង់ គួររួមគ្នាលើក​បន្ត​កម្ពស់​សណ្តាប់ធ្នាប់អន្តរជាតិ
10/30/2026 07:10 PM
អ៊ីស្រាអែលវាយប្រហារតំបន់ហ្កាហ្សា ខណៈក្រសួងសុខាភិបាលតំបន់មួយនេះ ជំរុញឲ្យបើកច្រកព្រំដែន Rafahឡើងវិញ
10/30/2026 06:10 PM
រុស្ស៊ីវាយប្រហារហេដ្ឋារចនាសម្ព័ន្ធថាមពល នៅ​ទីក្រុង​គីវ​ ខណៈ​ជំនួយ​ឆ្ពោះ​ទៅទីក្រុង​​ Oleshky ​របស់​អ៊ុយក្រែន
10/30/2026 06:10 PM
ក្រុមរដ្ឋអាជ្ញាកូរ៉េខាងត្បូង ជំរុញឲ្យមានទោសប្រហារជីវិតសម្រាប់លោកអតីតប្រធានាធិបតី Yoon
10/30/2026 06:10 PM
ប្រភពនយោបាយជាន់ខ្ពស់រិះគន់ខ្លាំងលើលោក Qassem ចំពោះសេចក្តីថ្លែងការណ៍ថ្មីៗរបស់លោក
10/30/2026 06:10 PM
ក្រសួងសន្តិសុខសាធារណៈចិន ចុះពិនិត្យទីតាំងធ្លាប់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅតំបន់ OP ក្រុងបាវិត
10/30/2026 06:10 PM