ភ្ញៀវបរទេស ចាប់អារម្មណ៍ខ្លាំងចំពោះដំណើរកម្សាន្តនៅកម្ពុជា អំឡុងពិធីបុណ្យចូលឆ្នាំថ្មី
អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នឹងបើកជាសួនសាធារណៈ នៅក្នុង​ឱកាស​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែ​រ
ការរៀបចំតុបតែងលម្អតំបន់វត្តភ្នំ កំពុងដំណើរការយ៉ាងសស្រាក់សស្រាំ ខណៈ​ថ្ងៃចូល​ឆ្នាំ​កាន់​តែកៀក
អាណិកជនខ្មែរច្រើនថែមទៀតមកលេងស្រុកកំណើត អបអរសាទរបុណ្យចូលឆ្នាំថ្មី ជួយ​លើក​កម្ពស់​សេដ្ឋកិច្ច​ជាតិ

វប្បធម៌ និងទេសចរណ៍

ភ្ញៀវបរទេស ចាប់អារម្មណ៍ខ្លាំងចំពោះដំណើរកម្សាន្តនៅកម្ពុជា អំឡុងពិធីបុណ្យចូលឆ្នាំថ្មី

2026/04/10 05:31:05 pm        124
ភ្ញៀវបរទេស និងអាណិកជនខ្មែរមកពីក្រៅប្រទេស បាន​នាំ​គ្នាប​ង្ហាញ​ការ​ចាប់​អារម្មណ៍​ខ្លាំង​ចំពោះ​ការ​ដើរ​កម្សាន្តនៅកម្ពុជា និងបានឃើញការតុបតែង តាំងបង្ហាញអត្តសញ្ញាណវប្បធម៌ខ្មែរជាច្រើន នៅ​ក្នុង​អំឡុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំមមីជិតឈានចូលមកដល់។ភ្ញៀវបរទេស និងអាណិកជនខ្មែរនានានោះ បានថ្លែងប្រាប់BTV នៅថ្ងៃទី១០ ខែមេសានេះថា ការ​មក​ស្នាក់​នៅរ​យៈពេលយូរ និងដើរកម្សាន្តនៅកម្ពុជា ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ​ជិត​ឈាន​ចូល​មកដល់ គឺបានធ្វើឲ្យគេមានក្ដីសប្បាយរីករាយ ពេញចិត្តជាខ្លាំង​ដោយ​បាន​មើល​ឃើញ​ភាព​រស់​រវើករបស់ពលដ្ឋខ្មែរ សហការ នាំគ្នារៀបចំតុបតែង លម្អរ តាមសួនទីសាធារណៈ រមណីយ​ដ្ឋាន តាមមូលដ្ឋានអាជីវកម្ម តាមវត្ត តាមផ្ទះ តាមបែបវប្បធម៌ ប្រពៃណី សាសនា បង្ហាញ​នូវ​អត្តសញ្ញាណវប្បធម៌ខ្មែរចំរុះ សំបូរបែប មានភាពអច្ឆរិយៈ ហើយនៅ​ពេល​ត្រឡប់​ទៅ​គេ​វិញ ​ភ្ញៀវបរទេសទាំងនោះបានសន្យានឹងជួយផ្សព្វផ្សាយអំពីបទពិសោធន៍ និងចំណេះដឹ​ង​ល្អ​អំពី​ការ​ដើរ​កម្សាន្តមកកម្ពុជាចំថ្ងៃបុណ្យចូលឆ្នាំថ្មីនេះ ដើរម្បីទាក់​ទាញ​ភ្ញៀវ​ទេសចរ​បរទេស​នានា​មក​ទស្សនា​កម្ពុជា​។សូមបញ្ជាក់ថា ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំមមី ឆ្នាំ២០២៦ នឹង​ឈានចូលមកដល់នៅថ្ងៃអង្គារ៍សប្តាហ៍ក្រោយនេះ សហភាពសហព័ន្ធយុវជនកម្ពុជា បាន​សហការ​​ជា​មួយ អាជ្ញាធរមូលដ្ឋាននៅរាជធានីភ្នំពេញ រៀប​ចំ​ព្រឹត្តិការណ៍ន​គរ​សង្ក្រាន្ត​រយៈ​ពេល​៦​ថ្ងៃ ​ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសានេះ ដោយ​មាន​ការ​រៀបចំ​កម្ម​វិធី​បង្ហាញ​ទស្សនីយ​ភាព​តាម​បែប​វប្បធម៌ សិល្បៈ សាសនា ប្រមាណជាង២០ទស្សនីយភាពធំៗ និងកម្មវិធី​កម្សាន្ត​សប្បាយ​ជា​ច្រើន​ទៀត ដែលមានតាមគោលដៅធំៗរួមមាន៖ រមណីយដ្ឋានវប្បធម៌ ប្រវត្តិ​សាស្ត្រ​វត្ត​ភ្នំ ភូមិវប្បធម៌នៅជិតផ្សាររាត្រី សួនច្បារវឌ្ឍនៈ អតីតសួនទីលានធិបតេយ្យ តំបន់ផ្លូវ​ថ្មើ​ជើង​ចតុមុខ និងបរិវេណផ្សារទួលទំពូងជាដើម៕ អត្ថបទ៖ ស៊ុម សុខជា

អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នឹងបើកជាសួនសាធារណៈ នៅក្នុង​ឱកាស​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែ​រ

2026/04/08 02:18:55 pm        718
អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ (ព្រលានយន្តហោះចាស់) នឹងបើកជាសួនសាធារណៈ បណ្ដោះ​អាសន្ន សម្រាប់ប្រជាពលរដ្ឋ ចូលទស្សនា នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ ខ​ណៈ​ដែលប​ច្ចុប្បន្ន​រៀបចំបាន៨០ភាគរយហើយ។ គិតមកដល់ថ្ងៃទី៨ ខែមេសានេះ អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ចាស់ សម្រេចការរៀបចំបាន ៨០%ហើយ ទាំងការរៀបចំណត យានយន្ត បន្ទប់ទឹក និងការសម្អាតទីធ្លា ដោយនៅសល់ តែ​ការ​រៀប​តុប​តែងលម្អ តិចតួចទៀតប៉ុណ្ណោះ ដែលនឹងរួចរាល់ទាំងស្រុងនៅថ្ងៃទី១០ ខែមេ​សា​ខាង​មុខ​នេះ អោយសាធារណៈជូនអាចចូលទស្សនាកំសាន្ត បាន ។ នេះបើតាមការបញ្ជាក់របស់ គឹម យូ​ឃៀង​ ប្រធានក្រុមហ៊ុន KYSC COOPERATION CO.,LTD ដែលទទួលបន្ទុក លើការរៀបចំនេះ។បើតាម​សេចក្ដីប្រកាសព័ត៌មាន អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ (ព្រលានចាស់) នឹងបើក​ឲ្យ​សាធារណ​ជនចូលទស្សនា ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ពីម៉ោង ៥៖០០​នាទី​​ព្រឹក ដល់ម៉ោង ៩៖០០នាទីយប់។ នៅក្នុងរយៈពេលបើកដំណើរការនេះ សាធារណជន នឹង​បាន​ទស្សនា តំបន់សំខាន់ៗ រួមមាន អគារស្ថានីយ ប៉មបញ្ជាសម័យទស្សសវត្តរ៍ ឆ្នាំ១៩៥០ តំបន់​ជុំវិញ​បរិវេណអគារច្រក ចេញ-ចូល អ្នកដំណើរ VIP, ចំណតយន្ដហោះ និងតំបន់រត់ របស់​យន្ដ​ហោះ​ជា​ដើម។ឯកឧត្ដម ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានប្រាប់BTV នៅថ្ងៃទី៨ ខែ​មេសា​នេះ​ថា​ រយៈពេល៩ថ្ងៃ នៃការបើកដំណើរការសាកល្បងនេះ ពលរដ្ឋនឹង​បាន​ទស្សនា​ស្ទើរ​ទាំង​ស្រុង ​នៃអាកាសយានដ្ឋាន លើកលែងផ្នែកខ្លះដែលនៅដំណើរការប៉ុណ្ណោះ។ ឯកឧត្តមបន្តថា ការ​បើក​ដំណើរការ ក្នុងពេលចូលឆ្នាំខ្មែរនេះ គឺជាការសាកល្បង បើសិនដំណើរល្អ រដ្ឋាភិបាល​អាច​ពិចារណា បើកដំណើរការជាសួនសាធារណៈជាអចិន្រ្ដយ៍។ អំឡុង​ពេល​បើក​សាក​ល្បង​ខាង​មុខ​នេះ ឯ​កឧត្ដម អំពាវនាវដល់ពលរដ្ឋ គោរពតាមការណែនាំរបស់មន្រ្ដីប្រចាំការ ដើម្បីរក្សា​សណ្ដាប់​ធ្នាប់ ​និងសុវត្ថិភាព។ ប្រជាពលរដ្ឋ និងអ្នកលក់ដូរនៅក្បែរ អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ បានលើកឡើងថា ពួក​គេ​សប្បាយ​ចិត្ត ដោយរំពឹងថា នឹងបានឃើញទីតាំងផ្សេងៗរបស់អគារ ដែល​មិន​ធ្លាប់​បាន​ឃើញ​ពី​មុន​មក​។ ហើយការបើកជាសាធារណៈនេះ ក៏ជាផ្នែកមួយ ជួយជំរុញ​ដល់​ការ​លក់​ដូរ​របស់​ពួក​គេ​ដែរ​។ ​ពួកគេចង់ឲ្យរដ្ឋាភិបាលបើកដំណើរការជាអចិន្រ្ដៃយ៍ ឬក៏អាចបើក ពេលចុងសប្ដាហ៍ សម្រាប់​ពលរដ្ឋចូលទៅលេងកម្សាន្ត។គួរជម្រាបជូនថា ក្នុងពេលដំណើរការ បើកសាកល្បងជាសាធារណៈ ថ្ងៃឆ្នាំថ្មីខាងមុខនេះ អ្នក​ធ្វើ​ដំណើរ​ដោយ កង់ មិនគិតប្រាក់ថ្លៃចំណតនោះទេ ចំណែកម៉ូតូ គិតថ្លៃ ១ពាន់រៀល និងរថយន្ដ គិតថ្លៃ​២ពាន់រៀល។ ហើយការលក់ទំនិញ ការសេពគ្រឿងស្រវឹង និងអាវុធ​ជាតិ​ផ្ទុះ​គ្រប់​ប្រភេទ​ត្រូវ​ហាម​ឃាត់​យក​ចូលក្នុងបរិវេណខាងក្នុងព្រលាននោះឡើយ ប៉ុន្ដែពលរដ្ឋអាច​យក​អាហារ​ទៅ​បរិភោគ​លក្ខណៈគ្រួសារបាន ខណៈអាជ្ញាធរ រៀបចំឲ្យមានការលក់ទឹកសុទ្ធ ក្នុងតម្លៃ​ទាប​ជូន​ពលរដ្ឋ​៕​ អត្ថបទ៖ លៀ ស៊ីណា 

ការរៀបចំតុបតែងលម្អតំបន់វត្តភ្នំ កំពុងដំណើរការយ៉ាងសស្រាក់សស្រាំ ខណៈ​ថ្ងៃចូល​ឆ្នាំ​កាន់​តែកៀក

2026/04/08 01:53:19 pm        265
ខណៈថ្ងៃប្រារព្ធព្រឹត្តិការណ៍កាន់តែកៀកចូលមកដល់នោះ គេសង្កេតឃើញថា បណ្តាទី​តាំង​ត្រៀមរៀ​ប​ចំនគរសង្ក្រាន្តនានា ក្នុងរាជធានីភ្នំពេញ កំពុងមមាញឹកក្នុងការរៀបចំ និងតុបតែងលម្អ ដើម្បី​ទាក់​ទាញអ្នកចូលរួម។នៅឯរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ការរៀបចំកំពុងដំណើរការយ៉ាងសស្រាក់សស្រាំ ដោយ​ក្រុមការងារទាំងអស់កំពុងយកចិត្តទុកដាក់ខ្ពស់ ក្នុងការសម្រេចការងារតាមផែននីមួយៗ។ ​នៅ​ផ្នែកខាងក្រៅ គេសង្កេតឃើញ ផ្ទាំង និងស្លាកធំៗបញ្ជាក់ពីព្រឹត្តិការណ៍នគរសង្ក្រាន្ត ត្រូវ​បាន​ដំឡើង​ជា​បណ្តើរៗនៅជុំវិញបរិវេណវត្តភ្នំ អមជាមួយការចងទង់ និងកន្សែង​លម្អ​តាម​ដង​ផ្លូវ​បែប​ប្រពៃណី​ខ្មែរ​ផងដែរ។ ចំណែក ការរៀបចំខាងក្នុងបរិវេណវិញ រូបចម្លាក់តូចធំជាច្រើន ត្រូវ​បាន​ដំឡើង​រួច​រាល់ ដូចជា ចាប៉ីដងវែង, ទូក, មកុដ និងរូបចម្លាក់ដទៃផ្សេងៗទៀត ពិសេស​រូប​សត្វ​សេះ​ ដែលជារូបតំណាងឆ្នាំថ្មី ត្រូវបានរៀបចំតាំងនៅពីមុខនាឡិការដ៏ធំ នៃរមណីយដ្ឋាន​វត្ត​ភ្នំ​តែ​ម្តង​។ពលរដ្ឋ និងភ្ញៀវជាតិដែលអញ្ជើញទៅកម្សាន្តនៅទីតាំងនេះ បាន​បង្ហាញ​នូវ​ក្តី​មោទកភាព​ដែល​មាន​ការ​រៀបចំនូវព្រឹត្តិការណ៍ដ៏ធំបែបនេះ នៅរាជធានីភ្នំពេញ ហើយតាមរយៈនគរសង្ក្រាន្តនេះ កាន់​តែ​ធ្វើឱ្យអន្តរជាតិ បានស្គាល់ច្បាប់ពីទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ជាតិខ្មែរ។គួរ​បញ្ជាក់ថា ព្រឹត្តិការណ៍ នគរសង្ក្រាន្តឆ្នាំថ្មីនេះ នឹងធ្វើឡើងរយៈពេល០៦ថ្ងៃ គិតចាប់ពីថ្ងៃទី១៤ ដល់​ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ នៅតាមទីតាំងធំៗចំនួន០៦ រួមមាន៖ រមណីយ​ដ្ឋាន​វប្បធម៌​ប្រវត្តិ​សាស្ត្រវ​ត្តភ្នំ, ផ្លូវថ្មើរជើងចតុមុខ (Walk street), សួនវត្តបទុមវតី, ផ្សារទួលទំពូង, សួន​ច្បារ​វឌ្ឍនៈ ដល់ផ្សាររាត្រី និងទីតាំងបាសាក់លែន៕ អត្ថបទ៖ លីហេង

អាណិកជនខ្មែរច្រើនថែមទៀតមកលេងស្រុកកំណើត អបអរសាទរបុណ្យចូលឆ្នាំថ្មី ជួយ​លើក​កម្ពស់​សេដ្ឋកិច្ច​ជាតិ

2026/04/02 01:45:45 pm        307
អាណិកជនខ្មែរ​ច្រើន​ថែម​ទៀត​មក​លេង​ស្រុកកំណើត អបអរសាទរបុណ្យចូលឆ្នាំថ្មី ជួយ​លើក​កម្ពស់​សេដ្ឋកិច្ច​ជាតិ។ អាណិកជនខ្មែរទាំងនេះ បាន​បង្ហាញ​ក្តី​រំភើប​ជា​ដំបូង​ដោយ​បាន​ឃើញ​ព្រលាន​យន្ត​ហោះអ​ន្តរជាតិរ​បស់កម្ពុជាមានសោភួណភាព និងទំនើបមួយនៅលើពិភពលោក។អាណិក​ជនខ្មែរ មកពីប្រទេសនានានោះ បានប្រាប់BTV នៅថ្ងៃទី២ខែមេសានេះ នៅ​ឯ​អាកាស​យាន​ដ្ឋាន​អន្តរជាតិតេជោថា ជាទូទៅ នៅក្នុង​អំឡុង​ពេល​បុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​ជិត​ឈាន​មក​ដល់​ម្តង​ៗ ​គឺគ្រប់អាណិកជនខ្មែរ តែងតែមានការនឹករលឹកស្រុកកំណើតជាខ្លាំង និង​មាន​ចិត្ត​អន្ទះ​សា​រ​ចង់​មក​លេង​ស្រុក​កំណើត ជួបជុំបងប្អូនសាច់ញាតិ ហើយ​អំឡុង​ពេល​ធ្វើ​ដំណើរ​តាម​ផ្លូវ​អាកាស​សម្គាល់ឃើញ អ្នកដំណើរតាមយន្តហោះភាគច្រើនជាជនជាតិខ្មែរ នាំ​គ្នា​ធ្វើ​ដំណើរ​មក​ចុះ​ចត​នៅ​អាកាស​យាន​ដ្ឋាន​អន្តរជាតិតេជោថ្មីនេះ។អាណិកជនខ្មែរទាំងនេះ បានថ្លែងដែរថា នៅក្នុងដំណើរមកស្រុកកំណើតនេះ គឺគេបាន​ដាក់​ផែន​ការ​ដើរ​លេ​ង​ប្រមាណ​១ខែ ដោយមានការដើរកម្សាន្តទេសចរណ៍ទៅខេត្តសៀមរាប រាជធានី​ភ្នំពេញ​ដើរ​កម្សាន្ត​ក្នុង​ថៃ្ង​ព្រឹត្តិការណ៍នគរសង្ក្រាន្ត និងដើរកម្សាន្តតាមខេត្តតំបន់ឆ្នេរសមុទ្រ ហើយ​នៅ​ពេល​ត្រឡប់​ទៅវិញ អាណិកជនខ្មែរនានា​នឹងផ្សព្វផ្សាយ​អំពី​សក្តានុពល​ទេសចរណ៍​ស្អាត​ៗ​ទាំង​អស់​នោះ​ឲ្យ​ភ្ញៀវទេស ចរ​អន្តរជាតិ​នៅ​ក្នុង​ប្រទេស​ដែល​ខ្លួន​រស់​នៅ​ឲ្យ​អញ្ជើញ​មក​ទស្សនា​កម្ពុជា។មន្ត្រី​នគរបាលអន្តោប្រវេសន៍ បានឲ្យដឹងថា អំឡុងថ្ងៃបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីខ្មែរ​ជិត​ឈាន​ចូល​មក​ដល់​នេះ សម្គាល់ឃើញនៅអាកាសយានដ្ឋានអន្តរជាតិតេជោ TIA ភាគច្រើន គឺ​ជា​វត្តមា​ន​ការ​ចុះ​ចត​នៃ​ជើង​ហោះហើររបស់អាណិកជនខ្មែរមកលេងស្រុកកំណើង។ ពីមួយសប្តាហ៍​ទៅ​មួយ​សប្តាហ៍ ​គឺមានអ្នកដំណើរធ្វើដំណើរចេញចូលជាមធ្យមមានរង្វង់ជិត១ម៉ឺននាក់ ដែល​មាន​ខ្លះ​មក​ពី​ប្រទេសចិន អាមេរិក អូស្ត្រាលី ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌូនេស៊ី បារាំង តៃវ៉ាន់ និងម៉ាឡេស៊ី ជា​ដើម​៕ អត្ថបទ៖ ស៊ុម សុខជា

នាវាទេសចរណ៍មួយដឹកភ្ញៀវទេសចរសរុបជាង៦០០នាក់ ចូលចតនៅកំពង់ផែ​ក្រុង​ព្រះសីហនុ

2026/04/02 11:17:33 am        226
នាវេលាម៉ោង ០៧:៥០ នាទី នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ នាវាទេសចរណ៍ឈ្មោះ SEVEN SEA MARINER សញ្ជាតិ BAHAMAS ដែលមានប្រវែងបណ្តោយ ២១៦,៩៣ ម៉ែត្រ ប្រវែងទទឹង ២៨,៨០ ម៉ែត្រ ជម្រៅ ៧ ម៉ែត្រ បានចូលចតនៅ កំពង់ផែស្វយ័តក្រុងព្រះសីហនុ (ក.ស.ស.) ដោយ​សុវត្ថិភាព ក្នុងគោលបំណងមកទស្សនាប្រទេសកម្ពុជា រយៈពេល ២ថ្ងៃ បន្ទាប់​ពី​ចេញ​ដំណើរ​មក​ពី​ប្រទេសវៀតណាម។នាវាទេសចរណ៍នេះ មាននាវិកសរុបចំនួន ៤៦៤ នាក់ (ស្រី ១០៨ នាក់) មាន ៣៦ សញ្ជាតិ។ និង​មាន​ភ្ញៀវទេសចរសរុបចំនួន ៦០៩ នាក់ (ស្រី ៣២៣ នាក់) មាន ២៧ សញ្ជាតិ។ ចំនួន​សញ្ជាតិ​ដែល​មានភ្ញៀវច្រើនជាងគេ គឺសហរដ្ឋអាមេរិក (៤០០នាក់) ហើយនាវាទេសចរណ៍នេះ នឹង​ចាក​ចេញ​ទៅ​ប្រទេសថៃ នៅវេលាម៉ោង ១៧:០០ នាទី នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦៕

សភាពាណិជ្ជកម្ម និងឧស្សាហកម្ម​ទីក្រុងអ៊ិនឈុន​សន្យា​នឹង​ជួយ​ផ្សព្វ​ផ្សាយ​សក្តានុពល​ទេសចរណ៍​នៅ​កម្ពុជា

2026/03/31 01:51:08 pm        99
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានលើកឡើងថា សភាពាណិជ្ជកម្ម និង​ឧស្សាហ​កម្ម​ទីក្រុង​អ៊ិន​ឈុន ​(ICCI) បានសន្យាថា នឹងជួយផ្សព្វ​ផ្សាយ​ពី​សក្តានុពល​ទេសចរណ៍​នៅ​កម្ពុជា​ទៅ​កាន់​ភ្ញៀវ​ទេសចរ​កូរ៉េ និងអ្នកវិនិយោគិនកូរ៉េឱ្យមកបណ្តាក់ទុន និងទស្សនា​នៅ​កម្ពុជា​ឱ្យ​កាន់​តែ​ច្រើន​ឡើង​បន្ថែម​ទៀត។ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងដូចនេះ ជំនួប​ជាមួយ​ដៃគូ​សហ​ប្រតិបត្តិ​ការ​អន្តរជាតិលើកទី២០ ឆ្នាំ២០២៦ ជាមួយ លោក Joo-Bong Park ប្រធាន​សភា​ពាណិជ្ជ​កម្ម ​និងឧស្សាហកម្មទីក្រុងអ៊ិនឈុន(ICCI) និងគណៈប្រតិភូ​ជានាយក​ប្រតិបត្តិ​ក្រុម​ហ៊ុន​ធំ​ៗ ​លើវិស័យផ្សេងៗ នៅទីស្តីការក្រសួងទេសចរណ៍ កាលពីថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២៦។ឯកឧត្តមរដ្ឋមន្រ្តី បន្ថែមថា ក្នុងជំនួបនេះ គណៈប្រតិភូកូរ៉េ បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ខ្ពស់​លើ​សក្ដា​នុពល​សេដ្ឋកិច្ច និងទេសចរណ៍កម្ពុជា ជាពិសេសពីកត្តា សន្តិភាព ស្ថិរភាពនយោបាយ សុខ​សុវត្ថិភាព និងការអភិវឌ្ឍនានា ហើយ ភាគីទាំងពីរ ក៏បាន​ពិភាក្សា​ផ្លាស់​ប្តូរ​យោបល់​ស៊ី​ជម្រៅលើ​ការ​ជំរុញ​លំហូរភ្ញៀវទេសចររវាងប្រទេសទាំងពីរ តាមរយៈការតភ្ជាប់ជើងហោះហើរត្រង់ ការ​ផ្សព្វ​ផ្សាយ​រួម​ការរៀបចំព្រឹត្តការណ៍ជំរុញទេសចរណ៍កម្ពុជា និងកូរ៉េ ព្រមទាំងការ​បង្កើត​កញ្ចប់​ទេស​ចរណ៍​​ថ្មី​​ៗ ដើម្បីទាក់ទាញភ្ញៀវទេសចរ និងធុរជនឱ្យកាន់តែច្រើន ដើម្បីលើក​កម្ពស់​វិស័យ​ទេសចរណ៍ ពាណិជ្ជកម្ម និងវិនិយោគឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ជាពិសេសកំណើនធុរជន និង​ភ្ញៀវទេសចរកូរ៉េមកកម្ពុជាឱ្យកាន់តែច្រើនឡើងនាឆ្នាំ២០២៦ និងឆ្នាំ២០២៧ ដែល​ជា​ខួប​លើក​ទី៣០ នៃទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ។ សូមបញ្ជាក់ថា ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មទីក្រុងអ៊ិនឈុន (ICCI) បាន​បង្កើត​ឡើង​តាំង​ពីឆ្នាំ១៨៨៥ ហើយកម្ពុជាបានចូលជាសមាជិកនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០១១។ ICCI បាន​ជួយគាំទ្រកម្ពុជា ក្នុងការជំរុញពាណិជ្ជកម្ម ការវិនិយោគ ការតភ្ជាប់អាជីវកម្មអន្តរជាតិ និង​ការ​រៀប​ចំ​ជំនួបអាជីវកម្ម (B2B) ផ្សេងៗ ដែលមានសមាជិកចូលរួមជាង ២៨ប្រទេស៕ អត្ថបទ៖ ធូ វិរៈ 

ឧទ្យានជាតិគិរីរម្យ កំពុងក្លាយជាមជ្ឈមណ្ឌលវប្បធម៌ និងព្រះពុទ្ធសាសនាដ៏ធំនៅកម្ពុជា និង​ជា​កន្លែង​ទេសចរណ៍​ដ៏មានសក្ដានុពល

2026/03/30 02:41:36 pm        208
កំពង់ស្ពឺ៖ អភិបាលខេត្តកំពង់ស្ពឺ​ ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទសោភ័ណ បានថ្លែងថា សមិទ្ធផល​នានា​​របស់​មជ្ឈ​មណ្ឌលវប្បធម៌​ និងព្រះពុទ្ធសាសនាកម្ពុជា ស្ថិត​នៅ​ឧទ្យាន​ជាតិ​ព្រះ​សុរាម្រិត​កុសុមៈ​គីរីរម្យ​ដែលគ្រប់គ្នាស្គាល់ថាជាឧទ្យានជាតិគិរីរម្យ ក្នុងភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច កំពុង​ជួយ​លើក​កម្ពស់សាសនា រួមចំណែកដល់ការទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ​មក​លេង​កម្សាន្ត​កាន់​តែច្រើន។ ការលើកឡើងដូច្នេះ ធ្វើឡើងក្នុងឱកាស​ដាក់​សម្ពោធ​ឱ្យ​ប្រើប្រា​ស់​ជាផ្លូ​វកា​រ​នូវ​សមិទ្ធ​ផលនានា ក្រោម​ការផ្តួចផ្តើមសាងសង់ដោយឧបាសិកា ឧកញ៉ា ញ៉ឹក ប៊ុនថា ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦។ឯកឧត្តម​អភិបាល​ខេត្ត​ ជាម ច័ន្ទសោភ័ណ មានប្រសាសន៍ថា វិស័យទេសចរណ៍វត្ត​អារាម​នា​ពេល​បច្ចុប្បន្ន​កំពុងតែទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិយ៉ាងខ្លាំង ខណៈដែល​ចង់​ស្គាល់​ និង​ឈ្វេង​យល់​បាន​កាន់តែច្បាស់អំពីព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ។ ជាមួយនឹង​វិស័យ​ទេសចរណ៍​វត្តអារាម មជ្ឈមណ្ឌលវប្បធម៌ និងព្រះពុទ្ធសាសនា​ដែល​បាន​និង​កំពុង​សាង​សង់​លើ​ផ្ទៃ​ដី​ប្រមាណជាង ២០០ហិកតា ចំណាយទឹកប្រាក់អស់ប្រមាណជាង ១៤លានដុល្លារ ស្ថិត​ក្នុង​សួន​កុសមៈ​គីរីរម្យ​ក៏​បានក្លាយជាគោលដៅ ទេសចរណ៍ សម្រាប់ភ្ញៀវទេសចរ​បរទេសដែល​ច​ង់​ឈ្វេង​យល់​ពី​ព្រះពុទ្ធសាសនានេះផងដែរ។ មិនតែប៉ុណ្ណោះ មជ្ឈមណ្ឌល​នេះ​ក៏​នឹង​បន្ត​រួម​ចំណែក​មួយ​ក្នុង​ការ​ស្រូបទាញភ្ញៀវទេសចរទាំងក្នុងស្រុក និងអន្តរជាតិ ជាពិសេស​សម្រាប់​អ្នក​ដែល​មាន​ជំនឿ​មុតមាំ និងអ្នកដែលមានវិបត្តិផ្លូវចិត្ត។ជាមួយនោះ​​ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទសោភ័ណ បានសង្កត់ធ្ងន់ថា ការរៀបចំមជ្ឈមណ្ឌលវប្បធម៌ និង​ព្រះពុទ្ធសាសនានៅលើខ្នងភ្នំគីរីរម្យដែលជាបម្រើឱ្យវិស័យទេសចរណ៍សាសនា មិន​មែន​សំដៅ​តែ​​លើ​ព្រះពុទ្ធសាសនាមួយមុខនោះទេ ប៉ុន្តែត្រូវបើកទូលាយដល់គ្រប់សាសនាទាំងអស់ ដែល​មាន​វត្ត​មាននៅកម្ពុជា។ឯកឧត្តម​ បាន​បញ្ជាក់​ថា ដូច្នេះការរំពឹងទុកសម្រាប់ឆ្នាំ២០២៦ និងឆ្នាំបន្តបន្ទាប់ទៅមុខទៀត ភ្ញៀវ​ទេសចរនឹងអាចមានការកើនឡើងច្រើនបន្ថែមទៀត ខណៈនៅឆ្នាំ២០២៥ ខេត្ត​កំពង់ស្ពឺ​បាន​ទទួល​បាន​ភ្ញៀវទេសចរមកលេងកម្សាន្តនៅតាមបណ្តាគោលដៅទេសចរទាំង២៩កន្លែង​ បាន​ប្រមាណ​ជិ​ត ២លាននាក់រួចមកហើយ ៕ អត្ថបទ៖ ​បាន​ សុខរិទ្ធិ​

ក្រសួងទេសចរណ៍ រៀបចំកម្មវិធីដាំដើមឈើអបអរបុណ្យទន្លេ លើកទី១០ និង​ដុត​ក្រឡាន​ដឹង​គុណ​វីរៈកងទ័ព

2026/03/29 01:09:07 pm        198
ក្រសួងទេសចរណ៍ គណៈកម្មការអន្ដរក្រសួងរៀបចំបុណ្យទន្លេ និងរដ្ឋបាលខេត្តក្រចេះ នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែមីនានេះ បានរៀបចំកម្មវិធីសំខាន់ៗ ចំនួន ២ ទៀត សម្រាប់ថ្ងៃទី៣ នៃ​ព្រឹត្តិការ​ណ៍​បុណ្យ​ទន្លេ លើកទី១០ ក្នុងនោះមានកម្មវិធីដាំដើមឈើ និងកម្មវិធីដុតក្រឡាន នៅសហគមន៍​ថ្មគ្រែ​។កម្មវិធីនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និង​ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ ព្រមទាំងវត្តមានគណៈប្រតិភូ ថ្នាក់​ដឹក​នាំ​ក្រសួង និងរដ្ឋបាលខេត្ត និងបងប្អូនប្រជាពលរដ្ឋ យុវជន និងសិស្សា​នុសិស្សា​ចូល​រួម​ជា​ច្រើន​ផង​ដែរ​។ជាមួយគ្នា ឯកឧត្តមបានគូសរំលេចសម្រាប់កម្មវិធីដាំដើរឈរ ធ្វើឡើង​ដើម្បី​អបអរ​សាទរ​ព្រឹត្តិការណ៍​បុណ្យទន្លេ លើកទី១០ នៅតាមរបងទីលានាបាល់ទាត់ក្រុងក្រចេះ ដោយ​ក្រុម​ការងា​រ​បាន​រៀប​ចំ​នូវការដាំដើមធ្នង់ចំនួន ១០ដើម សម្រាប់ប​ន្សល់​ជា​អនុស្សាវរីយ៍​ក្នុង​ឱកាស​ខួប​លើក​ទី​១០ នៃព្រឹត្តិការណ៍បុណ្យទន្លេ ក៏ដូចជាការចូលរួមលើកកម្ពស់បរិស្ថាន និងធម្មជាតិ សម្រាប់​ប​ម្រើ​ជា​ប្រយោជន៍ជាតិទៅថ្ងៃអនាគត។ចំណែកកម្មវិធីដុតក្រឡានវិញ ឯកឧត្តមថ្នាក់ដឹកនាំ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ដល់​សហគមន៍​ក្រឡា​ន​ថ្ម​គ្រែ ដោយបានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋជាច្រើនគ្រួសារ ហើយ​បាន​ចុះ​ពិនិត្យ​ផ្ទាល់ នូវរបៀបដុតក្រឡាន ដែលជាផលិតអត្តសញ្ញាណភូមិសាស្ដ្រមួយដ៏ល្បីល្បាញ ទាំងក្នុង និង​ក្រៅ​ប្រទេស ហើយឯកឧត្តមរដ្ឋមន្ដ្រី ក៏សង្ឃឹមថា ប្រជាពលរដ្ឋ នឹងរក្សាបាន​នូវ​ការ​ផលិត​ប្រកប​ដោយ​គុណភាព សុវត្ថិភាព ជានិរន្ដរ ដើម្បីជាផ្នែកមួយ ក្នុងការលើកស្ទួយ និងទាក់ទាញ​ទេសចរណ៍ ក៏ដូចជាលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលបានយូរអង្វែងផងដែរ។គួរដឹងថា រយៈពេល ៣ថ្ងៃ នៃព្រឹត្តិការណ៍បុណ្យទន្លេ លើកទី១០ នៅខេត្តក្រចេះ ដែលរៀ​ប​ចំ​ឡើង​ក្រោម​ប្រធានបទ «ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល» ក្រសួង​ទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្ត បានរៀបចំកម្មវិធីសំខាន់ៗចំនួន ១១ ដែល​គ្រប់​ដណ្ដប់​ស្ទើរ​គ្រប់​ទិដ្ឋភាពសង្គម ទាំងសាសនា ទេសចរណ៍ កសិកម្ម សប្បុរសធម៌ សិល្បៈ និងកីឡា​ជា​ដើម​ ដែលបានផ្ដល់នូវភាពអធិកអធម និងសប្បាយរីករាយជូនភ្ញៀវទេសចរជាតិ-អន្ដរជាតិ ដែល​បាន​មក​លេងកម្សាន្ដក្នុងព្រឹត្តិការណ៍បុណ្យទន្លេឆ្នាំនេះ៕ អត្ថបទ លី ឈុនឡា

សមាគមមិត្តភាពកម្ពុជា-ចិន រួមគ្នារៀបចំព្រឹត្តិការណ៍ជិះកង់ទេសចរណ៍ក្នុងតំបន់អង្គរ ដើម្បីរឹតចំណងមិត្តភាព និងជំរុញវិស័យទេសចរណ៍

2026/03/29 12:56:43 pm        204
នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ លោក លី សារី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានចូលរួមក្នុងព្រឹត្តិការណ៍ជិះកង់ទេសចរណ៍ក្នុងតំបន់រមណីយដ្ឋានអង្គរ រៀបចំដោយសមាគមមិត្តភាពកម្ពុជា-ចិន និងមូលនិធិចិន Peaceland ក្នុងគោលបំណងលើកកម្ពស់ទំនាក់ទំនងមិត្តភាពប្រជាជន និងប្រជាជន កម្ពុជា-ចិន ព្រមទាំងជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ និងជំរុញកំណើនសេដ្ឋកិច្ច និងវប្បធម៌ តាមរយៈសកម្មភាពកីឡាទេសចរណ៍ដែលមិត្តភាពចំពោះបរិស្ថាន តាមរយៈសង្គមស៊ីវិលរបស់ចិនចំនួន ៨ស្ថាប័នដែលមកចូលរួម។លោក លី សារី អភិបាលរងខេត្ត បានលើកឡើងថា ព្រឹត្តិការណ៍នេះនឹងជួយជំរុញការចូលរួមសកម្មភាពកីឡា និងសុខភាពសាធារណៈ ដែលមានសារៈសំខាន់សម្រាប់ជីវភាពរស់នៅប្រកបដោយគុណភាព និងរួមគ្នាថែរក្សាបរិស្ថាន និងផ្តល់គុណតម្លៃដល់វិស័យទេសចរណ៍ធម្មជាតិនិងវប្បធម៌។ ព្រឹត្តិការណ៍ជិះកង់ទេសចរណ៍កម្ពុជា-ចិន នាថ្ងៃនេះ មិនត្រឹមតែបានចូលរួមផ្សព្វផ្សាយទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាប្រទេសកម្ពុជា និងលើកកម្ពស់សុខភាពតាមរយៈការជិះកង់ប៉ុណ្ណោះនោះទេ ព្រឹត្តិការណ៍នេះ ក៏ជាការរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ ស្របតាមយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-ចិន ដែលកំពុងឈានទៅដល់កម្រិតកំពូល ដែលថ្នាក់ដឹកនាំរបស់ប្រទេសយើងទាំងពីរបានកំណត់ជា «ឆ្នាំទេសចរណ៍កម្ពុជា-ចិន កាលពីឆ្នាំ២០២៥ កន្លងផុតទៅ» ដែលជាសក្ខីភាពដ៏អស្ចារ្យសម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។ ព្រឹត្តិការណ៍នាពេលនេះ មិនត្រឹមតែមានតួនាទីសំខាន់លើការលើកកម្ពស់ការយល់ដឹងអំពីការអភិរក្សបេតិកភណ្ឌ និងការពារបរិស្ថានប៉ុណ្ណោះទេ ថែមទាំងជាការចូលរួមនៅក្នុងយុទ្ធនាការដោយលើកទឹកចិត្តឱ្យភ្ញៀវជនជាតិចិនកាន់តែច្រើនមកទស្សនាកម្ពុជា និងរួមគ្នាផ្សព្វផ្សាយពីតំបន់ ទេសចរណ៍កម្ពុជាឱ្យក្លាយជាគោលដៅទេសចរណ៍ដ៏សំខាន់សម្រាប់ជនជាតិចិនឆ្លើយតបនឹងឆ្នាំទេសចរណ៍កម្ពុជា-ចិនថែមទៀត៕ 

ព្រឹត្តិការណ៍ទិវាវប្បធម៌រុស្ស៊ីនៅកម្ពុជាឆ្នាំ២០២៦ ដែលជាផ្នែក​នៃការ​អបអរ​សាទរ​ខួប​លើក​ទី៧០ នៃ​ការ​បង្កើត​ទំនាក់ទំនងការទូតកម្ពុជា-រុស្ស៊ី ត្រូវបានរៀបចំឡើងនៅរាជធានីភ្នំពេញ

2026/03/29 09:28:22 am        224
នាល្ងាចថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ ទិវាវប្បធម៌រុស្ស៊ីនៅកម្ពុជា បានរៀបចំឡើង ក្រោម​អធិបតី​ភាព​លោក​ជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និង​ឯកឧត្តម​ Anatoly Borovik ឯកឧត្តម​អគ្គរដ្ឋទូត​វិសាមញ្ញ​ និង​ពេញ​សមត្ថភាព​នៃ​សហព័ន្ធ​រុស្ស៊ី​ប្រចាំ​ព្រះរា​ជាណា​ចក្រកម្ពុជា នៅសាលសន្និសីទចតុម្មុខ។ព្រឹត្តិការណ៍​នេះមានការរៀបចំពិព័រណ៍វត្ថុសិល្បៈ សម្លៀកបំពាក់ប្រពៃណី និងការ​សម្តែង​សិល្បៈ​ក្រោម​ប្រធាន​បទ "អ្នកបន្តវេនតំបន់ស៊ីបេរី"។ កម្មវិធីនេះ ជាឱកាសក្នុងការចែករំលែក ការ​ផ្លាស់​ប្តូរ​ចំណេះ​ដឹង ក៏ដូចជាការស្វែងយល់ពីប្រពៃណីវប្បធម៌ក្នុងតំបន់ស៊ីបេរីដល់ប្រជាជនកម្ពុជា។សូម​បញ្ជាក់ថា ព្រឹត្តិការណ៍នេះមិនត្រឹមតែជាការរំលឹកដល់អតីតកាលនោះទេ ប៉ុន្តែ​គឺ​ជា​ការ​ផ្តល់​តម្លៃ​​ដល់ចំណងមិត្តភាពដ៏រឹងមាំ ក៏ដូចជាការប្តេជ្ញាចិត្តរួមគ្នាឆ្ពោះទៅកាន់អនាគតមួយ ដែល​មាន​កិច្ច​សហប្រតិបត្តិការលើវិស័យវប្បធម៌យ៉ាងស៊ីជម្រៅ។ ជាការពិតណាស់ វប្បធម៌គឺជា​ដួង​ព្រលឹង​របស់​ជាតិ ​ជាអត្តសញ្ញាណស្នូល និងជាធនធានដ៏មានតម្លៃមិនចេះរីងស្ងួត ហើយ​បាន​ដើរ​តួនា​ទី​យ៉ាង​សំខាន់​ក្នុងការពង្រឹងភាពជាដៃគូរវាងប្រទេសទាំងពីរកម្ពុជា-រុស្ស៊ី៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មេដឹកនាំអូស្រ្តាលី និងសិង្ហបុរី សន្យាជំរុញទំនាក់ទំនងថាមពល ដើម្បីធានាការផ្គត់ផ្គង់សកល
04/10/2026 09:04 PM
EU អំពាវនាវឲ្យបញ្ឈប់ការវាយប្រហារជាបន្ទាន់ នៅលីបង់ និងជំរុញឲ្យការការពារជនស៊ីវិល
04/10/2026 08:04 PM
វិមានក្រឹមឡាំង៖ ទស្សនកិច្ចដោយប្រេសិត នៅអាមេរិក មិនមានន័យថា ការចរចាអ៊ុយក្រែន ចាប់ផ្តើមវិញឡើយ
04/10/2026 08:04 PM
អ៊ីស្រាអែលគំរាមវាយប្រហាររថយន្តសង្គ្រោះបន្ទាន់ នៅលីបង់ ដោយចោទថា ត្រូវបានក្រុមហេសបូឡាប្រើប្រាស់
04/10/2026 08:04 PM
អនុប្រធានាធិបតីសហរដ្ឋអាមេរិកនិយាយថា លោករំពឹងថាជំនួបអ៊ីរ៉ង់នឹងវិជ្ជមាន
04/10/2026 08:04 PM
ហេតុការណ៍លិចទូកក្រោយបុកស្ពានបណ្តែតនៅភាគខាងជើងឥណ្ឌាសម្លាប់មនុស្សយ៉ាងហោច ១០នាក់
04/10/2026 07:04 PM
អ៊ីរ៉ង់ខាតបង់ ១៤៥ពាន់លានដុល្លារ និងរងការបំផ្លិចបំផ្លាញយ៉ាងធំធេង ក្រោយសង្គ្រាម ៤០ថ្ងៃ
04/10/2026 07:04 PM
សាធារណជនកោះតៃវ៉ាន់មានការបែងចែកចំពោះដំណើរទស្សនកិច្ចរបស់មេដឹកនាំប្រឆាំងទៅកាន់ចិនដីគោក
04/10/2026 07:04 PM
លោក Macron ចង់បញ្ចុះបញ្ចូលលោក Trump នៅ G7 ដោយការអញ្ជើញក្រោយកិច្ចប្រជុំកំពូលឲ្យទៅវិមាន Versailles
04/10/2026 07:04 PM
ការវាយប្រហារយានដ្រូនរុស្ស៊ីបណ្តាលឲ្យកើតមានអគ្គិភ័យនៅតំបន់ Odesa របស់អ៊ុយក្រែន
04/10/2026 07:04 PM