សម្តេចធិបតីអះអាងជាថ្មីថាកម្ពុជាមិនស្លាប់ដោយសារតែគេបិទព្រំដែននោះទេ
សម្ដេចធិបតីជំរុញការគាំទ្រផលិតផលជាតិដើម្បីជាការបង្កើតឱ្យមានឱកាសទីផ្សារដំបូងដ៏មានសារៈសំខាន់
សម្ដេចធិបតី៖ ក្នុងបរិបទពហុវិបត្តិ ការពង្រឹងផលិតកម្មក្នុងស្រុក គឺជាការពង្រឹងភាពធន់នៃសេដ្ឋកិច្ចជាតិ
សម្តេចធិបតី អំពាវនាវដល់ ម្ចាស់សហគ្រាសធន់មីក្រូ តូច និងមធ្យម ពង្រឹងគុណភាព ទោះមានការគាំទ្រកម្រិតណាក្ដី

ព័ត៌មានជាតិ

រាជរដ្ឋាភិបាលកម្ពុជាកំពុងបន្តធ្វើការងារការទូតយ៉ាងសកម្ម ពាក់ព័ន្ធបញ្ហាព្រំដែនគោក

2026/11/23 12:40:17 pm
ឯកឧត្ដម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា ពាក់ព័ន្ធបញ្ហាព្រំដែនគោក រាជរដ្ឋាភិបាលកំពុងបន្តធ្វើការងារការទូតយ៉ាងសកម្ម ក្រោមអភិក្រម «កិច្ចការពារអធិបតេយ្យ បូរណភាពទឹកដី និងប្រជាជន គឺជាអាទិភាពខ្ពស់បំផុត»។តាមរយៈ សេចក្ដីថ្លែងការណ៍៖ បច្ចុប្បន្នភាពស្តីពី «ការវិវត្តនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព័ត៌មានផ្សេងទៀតពីរាជរដ្ឋាភិបាល» នៅ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ នាទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្ដម ប៉ែន បូណា បានថ្លែងថា ថ្នាក់ដឹកនាំកម្ពុជាតែងតែលើកឡើងជានិច្ចជាមួយដៃគូសន្ទនាបរទេស ក៏ដូចជាក្នុងវេទិកាអន្តរជាតិនានាអំពីការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់នៅតាមបណ្តោយព្រំដែនពីសំណាក់កងទ័ពថៃនិងជនភៀសសឹកកម្ពុជាប្រមាណជា ២ម៉ឺននាក់ដែលមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញនៅឡើយ។ឯកឧត្ដម ប៉ែន បូណា បានថ្លែងថា ការលើកអំពីបញ្ហាទាំងនេះ គឺដើម្បីបង្ហាញការពិតអំពីការបំពានលើបូរណភាពទឹកដីកម្ពុជា និងបញ្ជាក់ពីគោលជំហររបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយវិវាទដោយសន្តិវិធី ដោយផ្អែកលើអនុសញ្ញា សន្ធិសញ្ញា ឯកសារ ផែនទី ដែលទទួលស្គាល់ដោយអន្តរជាតិ។ឯកឧត្ដម ប៉ែន បូណា បានថ្លែងបន្តថា រាជរដ្ឋាភិបាលកម្ពុជាក៏នៅតែបន្តតាមដាននិងតវ៉ាប្រឆាំងរាល់សកម្មភាពកែប្រែស្ថានការណ៍នៅលើដីជាក់ស្តែង (Fait Accomplis) របស់កងកម្លាំងថៃ និងបន្តជំរុញឱ្យភាគីថៃបើកកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) និងចាត់ក្រុមការងារជំនាញចុះវាស់វែងនៅលើដីជាក់ស្តែងបន្តពីការងារដែលធ្លាប់បានធ្វើរួចមកហើយ ដើម្បីកំណត់ខណ្ឌសីមាព្រំដែនរវាងប្រទេសទាំងពីរឱ្យច្បាស់លាស់ ដោយគ្មានការពន្យារពេលទៀតឡើយ។ កម្ពុជាក៏បន្តជំរុញឱ្យអនុវត្តពេញលេញនូវសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដូចជាកិច្ចព្រមព្រៀងស្តីពីសន្តិភាពទីក្រុងគូឡាឡាំពួ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។ កម្ពុជាក៏បន្តសម្របសម្រួលឱ្យក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា និងអ្នកសារព័ត៌មានជាតិនិងអន្តរជាតិ ចុះទៅសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ពីស្ថានការណ៍ពិតនៅតាមបណ្តាយព្រំដែន និងបានជួបផ្ទាល់ជាមួយជនភៀសសឹក។សូមបញ្ជាក់ដែរថា ក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ បានរម្លឹកឡើងវិញពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ រវាងកម្ពុជា-ថៃ និងជំរុញឱ្យភាគីទាំងពីរគោរពនិងអនុវត្តឱ្យមានប្រសិទ្ធភាពដែលសបញ្ជាក់ពីការបន្តយកចិត្តទុកដាក់ជានិច្ចរបស់ឯកឧត្តមប្រធានាធិបតីចំពោះកិច្ចព្រមព្រៀងដ៏សំខាន់នេះ។ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះប្រធានាធិបតី ដូណាល់ត្រាំ ដែលបានជួយសម្របសម្រួលឱ្យកើតចេញកិច្ចព្រមព្រៀងនេះ។ដោយឡែក កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកាលពីថ្ងៃទី១៥ និង១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ក៏បានចេញសេចក្តីសម្រេច ក្នុងនោះបានសម្តែងការព្រួយបារម្ភចំពោះភាពតានតឹងរ៉ាំរ៉ៃនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ និងបញ្ជាក់អះអាងជាថ្មីអំពីការគាំទ្រចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។ សេចក្តីសម្រេចក៏បានសម្តែងការសោកស្តាយចំពោះទុក្ខវេទនារបស់ប្រជាជនដែលត្រូវផ្លាស់ទីលំនៅដោយបង្ខំ ជាពិសេសប្រជាជនកម្ពុជា ដោយអំពាវនាវឱ្យធានាការការពារប្រជាជនស៊ីវិល ការផ្តល់ជំនួយមនុស្សធម៌ដោយគ្មានការរារាំង និងធ្វើយ៉ាងណាឱ្យពួកគេអាចវិលត្រឡប់ទៅកាន់លំនៅឋានដើមវិញប្រកបដោយសុវត្ថិភាព និងឱ្យមានដំណោះស្រាយដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ, ការចាប់ផ្តើមឡើងវិញឱ្យបានឆាប់រហ័សបំផុតនូវការងារវាស់វែង និងបោះបង្គោលព្រំដែនរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ស្របតាមកិច្ចព្រមព្រៀងទាំងអស់ដែលមានស្រាប់៕អត្ថបទ៖ KC Virak
គណៈប្រតិភូកម្ពុជា បានអញ្ជើញដល់ម៉ាឡេស៊ី ត្រៀមចូលរួមកិច្ចប្រជុំលើកទី៣ UNCLOS កម្ពុជា និងថៃ
2026/11/23 12:32:09 pm
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីបើកការបោះជំរំយុវជនកាកបាទក្រហមកម្ពុជា ថ្នាក់ជាតិ ឆ្នាំ២០២៦ នៅខេត្តពោធិ៍សាត់
2026/11/23 09:04:56 am
រដ្ឋមន្ត្រីការបរទេសដឹកនាំគណៈប្រតិភូកម្ពុជា និងក្រុមការងារផ្នែកច្បាប់ចូលរួមកិច្ចកិច្ចប្រជុំលើកទី៣នៃគណៈកម្មការផ្សះផ្សា UNCLOS
2026/11/22 09:19:21 pm
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើជាអធិបតីកម្មវិធីបោះជំរុំយុវជនកាកបាទក្រហមថ្នាក់ជាតិ ឆ្នាំ២០២៦ នៅខេត្តពោធិ៍សាត់
2026/11/22 09:15:12 pm

ព័ត៌មានអន្តរជាតិ

រាជរដ្ឋាភិបាលកម្ពុជាកំពុងបន្តធ្វើការងារការទូតយ៉ាងសកម្ម ពាក់ព័ន្ធបញ្ហាព្រំដែនគោក

2026/11/23 12:40:17 pm
គណៈប្រតិភូកម្ពុជា បានអញ្ជើញដល់ម៉ាឡេស៊ី ត្រៀមចូលរួមកិច្ចប្រជុំលើកទី៣ UNCLOS កម្ពុជា និងថៃ
2026/11/23 12:32:09 pm
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីបើកការបោះជំរំយុវជនកាកបាទក្រហមកម្ពុជា ថ្នាក់ជាតិ ឆ្នាំ២០២៦ នៅខេត្តពោធិ៍សាត់
2026/11/23 09:04:56 am
រដ្ឋមន្ត្រីការបរទេសដឹកនាំគណៈប្រតិភូកម្ពុជា និងក្រុមការងារផ្នែកច្បាប់ចូលរួមកិច្ចកិច្ចប្រជុំលើកទី៣នៃគណៈកម្មការផ្សះផ្សា UNCLOS
2026/11/22 09:19:21 pm
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើជាអធិបតីកម្មវិធីបោះជំរុំយុវជនកាកបាទក្រហមថ្នាក់ជាតិ ឆ្នាំ២០២៦ នៅខេត្តពោធិ៍សាត់
2026/11/22 09:15:12 pm
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
2026/11/22 04:08:50 pm
នគរបាលកសាងសំណុំរឿងបញ្ជូនខ្លួនប្តីប្រពន្ធ ២នាក់ទៅតុលាការ ករណីស្រវឹងស្រាបើកបរបង្កគ្រោះថ្នាក់រត់គេច និងរារាំងសមត្ថកិច្ចអនុវត្តច្បាប់
2026/11/22 03:17:19 pm

ក្រុមអ្នកសារព័ត៌មានបារាំង និងកាណាដា បន្តធ្វើទស្សនកិច្ចនៅស្ពានស្ទឹងមេទឹក ឃុំថ្មដា ស្រុកវាលវែង

2026/11/22 02:58:44 pm
ករណីគ្រឿងញៀនជិត​ ១តោន​ ៖​ ចោទប្រកាន់ស្នងការរងខេត្តកំពតម្នាក់និងបក្ខពួក៦នាក់
2026/11/22 01:19:11 pm
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចុះសួរសុខទុក្ខពលរដ្ឋ ១០២០គ្រួសារ និងអ្នកជំងឺ ៣៥០នាក់ នៅខេត្តពោធិ៍សាត់
2026/11/22 11:54:34 am
​ មហាសន្និបាត AIPA រួមគ្នាជំរុញឱ្យពន្លឿនការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ ផ្អែកលើច្បាប់
2026/11/22 11:47:37 am
អ្នកនាំពាក្យ៖ទស្សនកិច្ចប្រធានាធិបតីបារាំងនៅកម្ពុជា ​បានផ្តល់សន្ទុះថ្មីដល់ទំនាក់ទំនងកម្ពុជា-បារាំង
2026/11/22 11:40:47 am
អ្នកនាំពាក្យ៖កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី កម្ពុជាបង្ហញការពិតយ៉ាងខ្លាំងអំពីទង្វើឈ្លានពានរបស់ថៃមកលើកម្ពុជា
2026/11/22 11:25:29 am
ថ្ងៃដំបូងបើកដំណើរការផ្លូវថ្មើជើងចតុមុខអបអរសាទរបុណ្យអុំទូក មានភ្ញៀវជាតិ អន្តរជាតិជាច្រើនមកដើរទស្សនាកម្សាន្ត
2026/11/22 10:54:12 am

ព័ត៌មានកីឡា

គ្រូភ្នំពេញស៊ីធីថាក្រុមនៅខ្វះខាត ខណៈគ្រូឈើតុំស្ដាយកូនក្រុមកាតក្រហម ក្រោយប្រកួតស្មើគ្នា ១-១

2026/11/20 12:32:14 pm
សហព័ន្ធទ្រីយ៉ាត្លុងរំពឹងរកបានធនធានថ្មីៗពីជើងឯកថ្នាក់ជាតិ ឆ្ពោះទៅកីឡាយុវជនអាស៊ីឆ្នាំ២០៣១
2026/11/20 12:06:52 pm
សៀមរាបហាក់មិនទាន់កក់ក្ដៅ ខណៈ​អ្នកចាត់ការ​ក្រុម​បាត់​ដំបង​ប្រាប់​មូល​ហេតុ​ធ្វើ​មិន​បាន​ល្អ​ក្នុង​វគ្គ​ជ​ម្រុះ​ពានសម្ដេចតេជោ-ថ្នាក់ជាតិ
2026/11/20 11:41:32 am
គ្រូ Port សរសើរព្រះខ័នរាជថា ខ្លាំងជាងក្រុមខ្លួន ខណៈលោក McConkey ទម្លាយ​ចំណុច​ពិសេស​ក្រោយឈ្នះ ៤-១
2026/11/20 11:00:48 am
គ្រូព្រះខ័នរាជ ប្ដេជ្ញាខ្ពស់ក្នុងនាមក្លិប​លេងតំណាងជាតិ និងប្រជាជន​​មុនជួបក្រុម Port FC របស់​ថៃ​យប់​នេះ
2026/11/19 11:10:12 am
អតីតខ្សែប្រយុទ្ធអង់គ្លេស Wayne Rooney បង្ហើបថា ធ្លាប់​ជួប​វិបត្តិ​ផ្លូវ​ចិត្ត​ធ្ងន់​ធ្ងរ​ក្នុង​អាជីព​បាល់ទាត់
2026/11/18 03:30:02 pm
គោព្រៃជំទង់កម្ពុជា បញ្ចប់យុទ្ធនាការប្រកួតជម្រុះពានយុវជនអាស៊ី ដោយរកបាន ១ពិន្ទុ​ពី​ម្ចាស់​ផ្ទះ​មីយ៉ាន់ម៉ា
2026/11/18 12:52:06 pm

ពានសម្ដេចតេជោ ហ៊ុន សែន ចាប់ផ្ដើមការប្រកួតជម្រុះថ្នាក់ជាតិរកបេក្ខភាពឡើងបង្គ្រប់កៅអី ១៦​ក្រុមចុ​ងក្រោយ

2026/11/18 12:33:55 pm
កម្ពុជា-សិង្ហបុរី បន្ដពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ​ និង​ ស៊ីជម្រៅ​
2026/11/17 11:12:18 pm
Romelu Lukaku ប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិបែលហ្ស៊ិកក្រោយចំណាយពេល ១៦ ឆ្នាំ
2026/11/17 02:57:59 pm
គណៈកម្មការរៀបចំការប្រកួតកីឡាម៉ារ៉ាតុងកម្ពុជា អំពាវនាវកីឡាករ-កីឡាការិនី ចុះឈ្មោះ ចូល​រួម​រត់​ប្រណាំង​ជើងឯកថ្នាក់ជាតិ អបអរសាទរសន្តិភាព
2026/11/17 02:23:21 pm
ឆ្នាំ២០២៨ មិនមានកីឡាជាតិ តែជំនួសដោយការធ្វើម្ចាស់ផ្ទះកីឡាសាកលវិទ្យាល័យអាស៊ាន
2026/11/17 12:04:37 pm
យុវជនកម្ពុជា ជួបមីយ៉ាន់ម៉ាបង្គ្រប់កិច្ច ក្រោយអស់ឱកាសប្រជែងកៅអីជុំបន្ដពាន U17 អាស៊ី
2026/11/17 11:11:26 am
វឌ្ឍនៈ បង្ហាញមោទនភាពក្នុងការរួមចំណែកជាមួយជោគជ័យដ៏ត្រចះត្រចង់ក្នុងព្រឹត្តិការណ៍កីឡាជាតិ ឆ្នាំ២០២៦
2026/11/17 10:40:45 am

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលកម្ពុជាកំពុងបន្តធ្វើការងារការទូតយ៉ាងសកម្ម ពាក់ព័ន្ធបញ្ហាព្រំដែនគោក

2026/11/23 12:40:17 pm
​គណៈប្រតិភូកម្ពុជា បានអញ្ជើញដល់ម៉ាឡេស៊ី ត្រៀមចូលរួមកិច្ចប្រជុំលើកទី៣ UNCLOS កម្ពុជា និងថៃ
2026/11/23 12:32:09 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីបើកការបោះជំរំយុវជនកាកបាទក្រហមកម្ពុជា ថ្នាក់ជាតិ ឆ្នាំ២០២៦ នៅខេត្តពោធិ៍សាត់
2026/11/23 09:04:56 am
​រដ្ឋមន្ត្រីការបរទេសដឹកនាំគណៈប្រតិភូកម្ពុជា និងក្រុមការងារផ្នែកច្បាប់ចូលរួមកិច្ចកិច្ចប្រជុំលើកទី៣នៃគណៈកម្មការផ្សះផ្សា UNCLOS
2026/11/22 09:19:21 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើជាអធិបតីកម្មវិធីបោះជំរុំយុវជនកាកបាទក្រហមថ្នាក់ជាតិ ឆ្នាំ២០២៦ នៅខេត្តពោធិ៍សាត់
2026/11/22 09:15:12 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/22 10:21:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/22 08:28:33 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/23 11:14:15 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/22 07:30:24 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm